images/articles/3056/_________terest.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៦,០០៦ ដង)
ព្រះវិសុទ្ធវង្ស ហួតតាត អាចារ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ បានអធិប្បាយហើយរៀបរៀងឡើង ព.ស. ២៤៧០ ។
ទេសនារម្ភោ សូមអស់លោកអ្នកទាំងឡាយប្រុងចាំស្ដាប់ ! អាត្មានឹងអធិប្បាយពីសេចក្ដីដែលមានប្រយោជន៍ដល់លោកអ្នកទាំងឡាយ តាមសមគួរដល់ភាសិតរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង និងតាមមតិរបស់អាត្មាដែលជាអ្នកអធិប្បាយនេះខ្លះ ដើម្បីនឹងឱ្យអស់លោកអ្នកទាំងឡាយស្ដាប់ងាយយល់ ងាយចូលចិត្ត ព្រោះការស្ដាប់នេះ កាលបើស្ដាប់ពុំបានមិនដឹងជាថាដូចម្ដេច នោះទោះបីស្ដាប់អស់ប៉ុន្មានឆ្នាំ ក៏ជាការឥតប្រយោជន៍ប្រហែលគ្នានឹងមិនស្ដាប់ កាលបើស្ដាប់បានយល់សេចក្ដី សូម្បីតែស្ដាប់តែមួយរំពេច ក៏ឈ្មោះថាបានស្ដាប់ដោយប្រពៃ ។
អស់អ្នកទាំងឡាយសុទ្ធតែជាខេមរជាតិ គេដឹងសព្វប្រទេសថាជាជាតិអ្នកកាន់ព្រះពុទ្ធសាសនា គួរតែឱ្យមានសេចក្ដីរីករាយក្នុងចិត្តថាមានភព្វមានសំណាង បានមកចួបប្រទះព្រះពុទ្ធដែលជាពាក្យប្រដៅដ៏ថ្លៃថ្លាវិសេស ព្រោះពុទ្ធសាសនាជាគុណជាតិដ៏ឧត្ដម អាចធ្វើអ្នកដែលប្រតិបត្តិតាមឱ្យបានចម្រើនដោយការចេះដឹងនិងសេចក្ដីថ្លៃថ្លា ។
តែអ្នកដែលមានឈ្មោះថាកាន់ព្រះពុទ្ធសាសនាចំពួកខ្លះ ដែលបានសិក្សាឱ្យស្គាល់ជាក់នូវរសជាតិព្រះពុទ្ធសាសនា នៅមានគំនិតង៉េងង៉ាងដោយសេចក្ដីងឿងឆ្ងល់ ដូចជាអ្នកខ្លះដែលបានឃើញអ្នកកាន់ព្រះពុទ្ធខ្លះដែលពុំសូវចេះដឹង ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏ចូលចិត្តថាព្រះពុទ្ធសាសនាទាបថោកណាស់ ធ្វើអ្នកដែលប្រតិបត្តិតាមឱ្យល្ងង់ ឱ្យទាបទាបថោក ឱ្យក្រីក្រលំបាក ម្ល៉ោះហើយក៏មិនយកចិត្តទុកដាក់នឹងព្រះពុទ្ធសាសនា ឱ្យជាការមាំមួនឡើយ នេះមកពីអ្នកគិតនេះឯង មិនបានសិក្សា មិនបានពិនិត្យឱ្យឃើញតាមការណ៍ពិតមែន ។
សព្វថ្ងៃនេះមានអ្នកកាន់ព្រះពុទ្ធសាសនា ជាអ្នកចេះដឹង ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានទ្រព្យសម្បត្តិ ក៏មានជាច្រើនរូបណាស់ដែរ តែមិនទាញយកមកជាគ្រឿងដឹកនាំគំនិត ។
ម្យ៉ាងទៀត មានអ្នកដែលមិនកាន់ព្រះពុទ្ធសាសនាជាអ្នកឥតមានចេះដឹងអ្វីសោះ ជាអ្នកទាបថោក ជាអ្នកក្រីក្រលំបាក ក៏សឹងមានជាច្រើនរាប់មិនអស់ អ្នកមានគំនិត ហេតុដូចម្ដេចក៏គិតឱ្យឃើញហេតុនេះ ផង ? ម្យ៉ាងទៀត មានមនុស្សចំពួកខ្លះបានចូលមកសិក្សាចំណេះវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាមានចំណេះអក្សរជាដើម នៅទីវត្តអារាមដែលជាទីបណ្ដុះនៃពូជចំណេះខាងព្រះពុទ្ធសាសនាតាំងពីក្មេងមក អ្នកខ្លះបានទាំងបួសថែមទៀត តែមិនខំប្រឹងរៀនសូត្រឱ្យចេះដឹងប្រាកដមែនទែន លុះដល់វេលាដែលចេញពីវត្តអារាមទៅ បានទៅសិក្សាចំណេះវិជ្ជាឯទៀតក្រៅពីលទ្ធិព្រះពុទ្ធសាសនា ក៏ត្រឡប់ឃើញថាព្រះពុទ្ធសាសនាមិនរៀបរយ មិនថ្លៃថ្លាប្រពៃដូចជាចំណេះវិជ្ជាឯទៀត ម្ល៉ោះហើយក៏នាំគ្នានិយាយបង្អាប់ចំណេះដែលចេះពីវត្តអារាមទៅ គឺថាបើឃើញចំណេះណាមួយមិនប្រាកដ ឬឃើញអក្សរដែលអ្នកណាមួយគេសរសេរមិនល្អ ក៏នាំគ្នានិយាយថាចំណេះវត្តអក្សរវត្តប្រើមិនកើត ដូចជាទីវត្តរមែងតែធ្វើមនុស្សអ្នករៀនមិនឱ្យចេះប្រាកដ ត្រង់ខ្លួនឯងដែលខ្ជិលរៀននោះមិនគិតឃើញដល់ នេះ មកពីគំនិតដែលគិតឃើញខុស ព្រោះលុះក្នុងអំណាចនៃសេចក្ដីភាន់ច្រឡំ ។
អស់លោកទាំងឡាយប្រយត្នកុំឱ្យភាន់ច្រឡំគំនិតដូចមនុស្សចំពួកខ្លះដែលគិតឃើញខុសដូចខាងលើនេះឡើយ ត្រូវចូលចិត្តឱ្យមាំថា ព្រះពុទ្ធសាសនានេះជាច្បាប់ប្រដៅមនុស្សដែលជឿប្រតិបត្តិតាម ឱ្យមានប្រាជ្ញា ឱ្យមានចំណេះវិជ្ជា ឱ្យបានថ្លៃថ្លា ឱ្យមានរបៀបរៀបរយល្អ ឱ្យបានសេចក្ដីសុខដូចសេចក្ដីអធិប្បាយតទៅនេះ កិរិយាកើតឡើងនៃព្រះពុទ្ធសាសនា ពាក្យថា “ពុទ្ធសាសនា” ដែលយើងកាន់សព្វថ្ងៃនេះ ចែកចេញជាពីរបទ គឺពុទ្ធ ជាបទ ១ សាសនា ជាបទ ១ ។
ពុទ្ធនេះជាឈ្មោះនៃមនុស្សអស្ចារ្យ ១ នាក់ ដែលកើតក្នុងសក្យត្រកូល ជាតិជាក្សត្រនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសដែលគេហៅសព្វថ្ងៃនេះថាជាស្រុកឥណ្ឌាឬស្រុកអាំងប៉ែកខាងជើង បើគិតចំនួនឆ្នាំថយក្រោយពីឥឡូវនេះទៅទល់នឹងកាលសម័យដែលមនុស្សអស្ចារ្យនោះកើតឡើង នោះយូរចំនួនជាង ២.៥៥០ ឆ្នាំមកហើយ ។
មនុស្សអស្ចារ្យនោះមានឈ្មោះថា សិទ្ធត្ថ បានសោយរាជ្យតាំងពីព្រះជន្ម ១៦ ឆ្នាំ ដល់មកព្រះជន្ម ២៩ ឆ្នាំ បានពិចារណាឃើញច្បាស់នូវសេចក្ដីទុក្ខព្រួយដែលកើតឡើងអំពីជាតិគឺ ខន្ធ ៥ អំពីជរាគឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈ គឺសេចក្ដីស្លាប់ ដោយប្រាជ្ញាដ៏ក្លាហានហើយមិនអាចនឹងទ្រាំនៅក្នុងនិវេសនដ្ឋាន ដែលជាទីជោកជាំដោយកាមគុណទាំង ៥ បានឡើយ ក៏ចេញបួសខំប្រែងស្វែងរកធម៌ដើម្បីនឹងរម្លត់បង់នូវសេចក្ដីទុក្ខព្រួយទាំងនោះ ដរាបដល់បានសម្រេចនូវប្រាជ្ញាដ៏ថ្លៃថ្លាវិសេសឈ្មោះថា “សម្ពោធិញ្ញាណ” ដែលយើងធ្លាប់ហៅមក ធ្លាប់ឮមកថាព្រះអង្គបានត្រាស់ ។
មនុស្សអស្ចារ្យនេះហើយ ដែលមាននាមថា “ពុទ្ធ” ប្រែថាព្រះអង្គចេះគ្មានសល់ ឬថាព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែន ឬថាព្រះអង្គភ្ញាក់ហើយអំពីដេកលក់គឺសេចក្ដីល្ងង់ ។ ព្រះពុទ្ធជាម្ចាស់នេះ កាលដែលព្រះអង្គបានត្រាស់ហើយ ទ្រង់បានពិចារណាឃើញសត្តនិករគឺពពួកមនុស្សនិងទេវតា ដែលកើតឡើងក្នុងលោកមានសន្ដានក្រាស់ដោយមោហៈគឺសេចក្ដីល្ងង់ មិនដឹងថាខ្លួនធ្លាក់លិចនៅក្នុងសមុទ្រដ៏ធំពោលគឺសង្សារវដ្ដ ដែលជាទីប្រកបដោយទុក្ខភ័យមិនដឹងថាខ្លួនច្រឡោតនៅលើគំនរភ្លើងទាំង ៥ ពោលគឺកាមគុណ ៥ ដែលជាគ្រឿងនាំបណ្ដាលឱ្យបានសេចក្ដីទុក្ខលំបាកសេចក្ដីរោលរាលជានិច្ច មានតែសេចក្ដីធ្វេសប្រហែស ឥតមានគំនិតគិតស្វែងរកឧបាយនឹងរលាស់ខ្លួនឱ្យរួចផុតពីក្នុងមហាសមុទ្រ ឬពីក្នុងគំនរភ្លើងនោះឡើយ ដោយសញ្ញាវិបល្លាស គឺសេចក្ដីសម្គាល់ខុសថាជាទីប្រកបដោយសេចក្ដីសុខស្រួលវិញ ។
ព្រះអង្គទ្រង់ឃើញថា សត្តនិករទាំងអស់ជាច្រើនមានគំនិតគិតធ្លោយយ៉ាងនេះ មកពីមោហធម៌ដែលស្រោបគំនិតសត្វបិទបាំងជិត ហើយដឹកនាំសត្វឱ្យធ្វើនូវអំពើខុសផ្សេងៗ មោហៈដែលបិទគំនិតមនុស្ស ហើយដឹកនាំមនុស្សសត្វទៅនោះ ឧបមាដូចជាសេចក្ដីល្ងង់របស់ពពួកសត្វមមាច សត្វកណ្ដូបជាដើម បិទបាំងមិនឱ្យស្គាល់ថាជាគ្រឿងក្ដៅឡើយ ហើយបណ្ដាលឱ្យអាចហានចូលទៅក្នុងភ្លើង ដរាបដល់សេចក្ដីវិនាស ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ពិចារណាឃើញដូច្នោះហើយ ក៏កើតមានព្រះទ័យប្រកបដោយមហាករុណា គឺសេចក្ដីអាណិតធំដល់ពួកមនុស្សសត្វទាំងនោះ ប្រាថ្នានឹងជួយដោះឱ្យរួចចេញពីសេចក្ដីងងឹតល្ងង់ ដើម្បីនឹងឱ្យកើតមានប្រាជ្ញាភ្លឺស្វាងឡើង នឹងបានស្គាល់ទុក្ខ-សុខ អាក្រក់-ល្អ និងគុណ-ទោស ហើយនឹងស្វែងរកឧបាយដោះខ្លួនឱ្យរួចចេញចាកគ្រឿងទុក្ខ ។
ទើបព្រះអង្គទ្រង់សម្ដែងធម៌ទេសនាប្រដៅសត្តនិករ រាប់ចំនួនឆ្នាំតាំងពីព្រះអង្គបានត្រាស់ហើយ ដរាបដល់ថ្ងៃដែលព្រះអង្គចូលបរិនិព្វានបានចំនួន ៤៥ ឆ្នាំគត់ ។ ធម៌ទេសនាជាពាក្យប្រដៅទាំងអស់ របស់ព្រះសម្មាសម្ពុទ្ធនោះឈ្មោះថា “សាសនៈ” គឺដែលយើងធ្លាប់ហៅថា “សាសនា ឬសាស្នា” ប្រែថា “ពាក្យឬធម៌ជាច្បាប់សម្រាប់ប្រៀនប្រដៅ” បើរួមពាក្យថា “ពុទ្ធ” ភ្ជាប់មកនឹងពាក្យថា “សាសនា” ជាពាក្យ ១ ម៉ាត់ ហៅថា “ពុទ្ធសាសនា” ប្រែថា “ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ” គឺច្បាប់សម្រាប់ប្រដៅមនុស្សសត្វមិនឱ្យល្ងង់ ឱ្យកើតមានប្រាជ្ញាស្គាល់គ្រឿងពិតមែន ឬឱ្យកើតមានចំណេះវិជ្ជា ឬថាច្បាប់សម្រាប់ប្រដៅសត្វ ឱ្យចេះគិតស្វែងរកឧបាយនឹងដោះខ្លួនឱ្យរួចពីគ្រឿងទុក្ខ ឱ្យបានដល់នូវសេចក្ដីសុខ ។
តម្លៃនៃព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនានេះ គួរអស់លោកអ្នកទាំងឡាយជ្រាបថា ជាពាក្យប្រដៅមានតម្លៃដោយក្រៃលែង ។ ពាក្យប្រដៅទាំងនោះមានពាក្យខ្លះ ត្រូវគ្នានឹងពាក្យសុភាសិតរបស់អ្នកប្រាជ្ញទាំងឡាយអំពីបុរាណ ដែលមនុស្សក្នុងលោកគេបានចេះរៀងៗមកតាំងអំពីមុនព្រះសម្មាសម្ពុទ្ធបានត្រាស់មកក៏មាន ពាក្យខ្លះជាពាក្យប្រដៅផុតវិស័យគំនិតមនុស្សនិងទេវតាទាំងអស់ ក្រៅតែអំពីព្រះសម្មាសម្ពុទ្ធ ឥតមានអ្នកណាមួយនឹងមានគំនិតគិតបង្កើតឡើងបានដូចនោះក៏មានជាច្រើនអន្លើ ដូចសេចក្ដីដែលសម្ដែងដោយសង្ខេបតទៅនេះ
១- ព្រះពុទ្ធសាសនាដែលមានឡើងដំបូង ក្នុងស្រុកមជ្ឈិមប្រទេស ៗ នោះ កាលមុនដែលមិនទាន់ព្រះពុទ្ធសាសនា មនុស្សក្នុងប្រទេសទាំងនោះនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ដោយច្រើន ជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន ដូចយ៉ាងប្រតិបត្តិបង្អត់អាហារខ្លួនឱ្យលំបាករូបកាយ ដេកលើបន្លា និងអាំងភ្លើងក្នុងវេលាថ្ងៃក្នុងរដូវក្ដៅជាដើម ជាសេចក្ដីប្រតិបត្តិឥតប្រយោជន៍ទាំងអស់ ក៏ឥតមានមនុស្សណាមួយគិតឃើញថាឥតប្រយោជន៍ ហើយនឹងរើគំនិតរកផ្លូវប្រតិបត្តិថ្មីទៀតឡើយ ។
ដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានត្រាស់ឡើង ទ្រង់បានសម្ដែងធម៌ទេសនាជាដំបូង កែប្រែសេចក្ដីប្រតិបត្តិទាំងនោះ គឺពន្យល់មិនឱ្យប្រតិបត្តិតាម ហើយឱ្យប្រតិបត្តិតាមបែបយ៉ាង ដែលព្រះអង្គទ្រង់ជ្រាបថាមានប្រយោជន៍ពិតវិញ ធម៌ទេសនាជាដំបូងនោះ ព្រះអង្គសម្ដែងថា “ទ្វេមេ ភិក្ខវេ បព្វជិតេន ន សេវិតព្វា” ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិដ៏លាមកអាក្រក់ទាំងពីរយ៉ាងនេះ បព្វជិតមិនគួរសេព គឺថាមិនត្រូវប្រតិបត្តិឡើយ សេចក្ដីប្រតិបត្តិអាក្រក់ពីរយ៉ាងនោះ គឺកាមសុខល្លិកានុយោគ ការប្រកបខ្លួនឱ្យជាប់ចំពាក់ដោយសេចក្ដីសុខក្នុងកាមទាំងឡាយ ១ អត្តកិលមថានុយោគ ការប្រកបសេចក្ដីលំបាកដល់ខ្លួនឱ្យនឿយហត់ឥតប្រយោជន៍ ១ ។ សេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនេះ ជាការនាំឱ្យសាបសូន្យ មិនជាសេចក្ដីចម្រើនទេ មិនតែប៉ុណ្ណោះឡើយថែមទាំងបណ្ដាលឱ្យបាននូវសេចក្ដីទុក្ខព្រួយទៀត ។
ឯតេ ខោ ភិក្ខវេ ឧភា អន្តេ អនុបគម្ម មជ្ឈិមា បដិបទា ម្នាលភិក្ខុទាំងឡាយ សេចក្ដីប្រតិបត្តិជាកណ្ដាលដែលមិនលាយច្រឡំនឹងសេចក្ដីប្រតិបត្តិទាំង ២ យ៉ាងនោះ តថាគតបានត្រាស់ដឹងហើយ ជាសេចក្ដីប្រតិបត្តិធ្វើឱ្យកើតប្រាជ្ញា ឱ្យកើតសេចក្ដីដឹងច្បាស់ប្រាកដ ប្រព្រឹត្តទៅដើម្បីសេចក្ដីស្ងប់រម្ងាប់ ដើម្បីសេចក្ដីដឹងក្រៃពេក ដើម្បីសេចក្ដីដឹងល្អ ដើម្បីព្រះនិព្វាន ។
ក៏សេចក្ដីប្រតិបត្តិជាកណ្ដាលនោះដូចម្ដេច ? សេចក្ដីប្រតិបត្តិជាកណ្ដាលនោះ គឺធម៌ដែលគួរស្វែងរកមានអង្គ ៨ ហៅថា “អដ្ឋង្គិកមគ្គ” ជាគ្រឿងចេញផុតចាកសត្រូវគឺកិលេស ។ អដ្ឋង្គិមគ្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ ប្រាជ្ញាយល់ត្រូវ ១ សម្មាសង្កប្បោ សេចក្ដីត្រិះរិះត្រូវ ១ សម្មាវាចា សម្ដីនិយាយត្រូវ ១ សម្មាកម្មន្តោ ការងារត្រូវ ១ សម្មាអាជីវោ ចិញ្ចឹមជីវិតត្រូវ ១ សម្មាវាយាមោ ព្យាយាមត្រូវ ១ សម្មាសតិ សេចក្ដីរឭកត្រូវ ១ សម្មាសមាធិ កិរិយាតម្កល់ចិត្តត្រូវ ១ ។
២- មានធម៌ជាពុទ្ធសាសនាម្យ៉ាងទៀត ហៅថា “សច្ចធម៌” ជាធម៌ប្រកាសនូវសេចក្ដីពិតមែន ជាសេចក្ដីកំបាំងនឹងគំនិតប្រាជ្ញារបស់មនុស្សទេវតាទាំងអស់ កាលមុនដែលពុំទាន់មានព្រះពុទ្ធសាសនា នោះឥតមានអ្នកណាមួយចេះប្រដៅគ្នាឱ្យគិតឃើញត្រូវដូចសច្ចធម៌នេះឡើយ បើទុកជាមានអ្នកឃើញខ្លះ ក៏គ្រាន់តែឃើញព្រឹលៗ មិនច្បាស់លាស់ លុះដល់ព្រះអង្គបានត្រាស់ឡើង ទើបព្រះអង្គសម្ដែងអំពីធម៌ពិតមែននោះឱ្យអស់មនុស្សទេវតាទាំងឡាយបានស្គាល់ច្បាស់ច្រើនគ្នាឡើង ហៅថា “អរិយសច្ច” ៗ នេះមាន ៤ យ៉ាងគឺ
១- ទុក្ខ កិរិយាកើតនៃខន្ធ ៥ កិរិយាចាស់គ្រាំគ្រានៃខន្ធ ៥ កិរិយាឈឺចាប់នៃខន្ធ ៥ កិរិយាបែកធ្លាយនៃខន្ធ ៥ គឺសេចក្ដីស្លាប់ប៉ុណ្ណោះជាដើម ជាគ្រឿងទុក្ខ ។
២- ទុក្ខសមុទយោ តណ្ហាជាមេបណ្ដាលឱ្យកើតទុក្ខ ។
៣- ទុក្ខនិរោធោ ធម៌ជាគ្រឿងរលត់មិនសល់នៃគ្រឿងទុក្ខគឺព្រះនិព្វាន ។
៤- ទុក្ខនិរោធគាមិនីបដិទា សេចក្ដីប្រតិបត្តិធ្វើអ្នកដែលប្រតិបត្តិតាមឱ្យដល់នូវទុក្ខនិរោធ (សេចក្ដីប្រតិបត្តិត្រង់នេះបានដល់មជ្ឈិមបដិបទាទាំង ៨ ប្រការ មានសម្មាទិដ្ឋិជាដើម មានសម្មាសមាធិជាទីបំផុត ដូចសម្ដែងខាងដើមហើយ) ។
អរិយសច្ចធម៌ទាំង ៤ នេះ បណ្ដាលមនុស្សមានប្រាជ្ញាទាំងប៉ុន្មាន តែបានឮបានស្ដាប់ ហើយគិតតាមទំនងលំអានធម៌នេះទៅ ក៏នឹងជឿប្រាកដថាត្រូវពិតមែន ដូចក្នុងសម័យសព្វថ្ងៃនេះ បានដំណឹងថាពួកអ្នកប្រាជ្ញក្នុងប្រទេសធំៗ ដូចក្នុងប្រទេសអឺរ៉ុប គេបានពិនិត្យដល់ព្រះពុទ្ធសាសនាត្រង់នេះក៏មានសេចក្ដីស្ងើចអស្ចារ្យសរសើរថា ព្រះពុទ្ធចេះសម្ដែងធម៌ត្រូវពិតមែនណាស់ ។
៣- មានធម៌ជាពុទ្ធសាសនាម៉្យាងទៀតសម្រាប់ប្រដៅមនុស្ស ឱ្យចេះគិតពិចារណាដល់រូបកាយ ឱ្យឃើញថាមិនទៀង ថាជាទុក្ខ និងឱ្យឃើញថាមិនមែនជារបស់ខ្លួន ហៅថា “ព្រះត្រៃលក្ខណៈ” ជាប្រយោជន៍នឹងកុំឱ្យសត្វទាំងឡាយមានសេចក្ដីស្រវឹងទៅក្នុងរូបកាយ ។
ធម៌ជារបៀបនៃព្រះពុទ្ធសាសនា ដែលនាំយកមកពន្យល់ក្នុងទីនេះបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យឃើញជាតួយ៉ាងនៃព្រះពុទ្ធសាសនាដែលមានតម្លៃវិសេស ព្រោះជាពាក្យប្រដៅផុតវិស័យមនុស្សនិងទេវតាគិតប្រដៅឱ្យដូចពុំបានឡើយ ។
ដែលនៅមានតទៅទៀតនោះច្រើនណាស់ មិនមានពេលល្មមនឹងនាំយកមកអធិប្បាយឱ្យសព្វគ្រប់បាន ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ឡើង បានសម្ដែងធម៌ជាពាក្យប្រដៅអស់ ៤៥ ឆ្នាំ ទើបព្រះអង្គបរិនិព្វានទៅ ព្រះសង្គីតិកាចារ្យគឺពួកសិស្សរបស់ព្រះអង្គតមក លោកបានសង្គាយនារួបរួមពាក្យប្រដៅរបស់ព្រះអង្គទុកជា ៣ ផ្នែក ហៅថា “ព្រះត្រៃលក្ខណបិដក” គឺវិន័យបិដក ១ សុត្តន្តបិដក ១ អភិធម្មបិដក ១ បិដកទាំង ៣ នេះដូចជាទូសម្រាប់ដាក់នូវរបស់មានតម្លៃ គឺព្រះពុទ្ធសាសនានេះឯង ។
ម៉្យាងទៀត ព្រះពុទ្ធសាសនាដែលជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ឱ្យបានសេចក្ដីសុខនោះ មិនមែនប្រដៅឱ្យតែបានប្រយោជន៍នឹងសុខក្នុងបរលោកមុខ ដែលយើងមើលទៅមិនឃើញនោះទេ ជាពាក្យប្រដៅឱ្យបានទាំងប្រយោជន៍នឹងសេចក្ដីសុខក្នុងលោកនេះផង ដូចសេចក្ដីរៀបរាប់ដោយសង្ខេបតទៅនេះ
១ ព្រះអង្គប្រដៅមនុស្សមិនឱ្យប្រព្រឹត្តតាមអបាយមុខ ៦ យ៉ាង គឺមិនឱ្យមិនផឹកសុរា ១ មិនឱ្យដើរលេងតាមច្រកល្ហកក្នុងវេលាយប់ ១ មិនឱ្យដើរមើលល្បែងមហោស្រព ១ មិនឱ្យលេងល្បែងភ្នាល់ មានបៀប៉ោជាដើម ១ មិនឱ្យសមគំនិតនឹងមនុស្សខូចយកធ្វើជាមិត្តសម្លាញ់ ១ មិនឱ្យខ្ជិលធ្វើការងាររកស៊ី ១។
២ ព្រះអង្គប្រដៅមនុស្សឱ្យចេះសង្គ្រោះគ្នាទៅវិញទោមកតាមជាន់ គឺមាតាបិតានិងកូន គ្រូអាចារ្យនិងសិស្ស ភរិយានិងស្វាមី មិត្តសម្លាញ់និងសម្លាញ់ផងគ្នា ចៅហ្វាយនាយនិងទាសកម្មករគឺកូនឈ្នួលឬបាវព្រាវ សមណៈគឺអ្នកបួសនិងគ្រហស្ថ ។
ព្រះពុទ្ធសាសនាដែលនាំយកមកពន្យល់បន្តិចបន្តួចប៉ុណ្ណោះនេះ ឱ្យឃើញថាជាពាក្យប្រដៅមនុស្សសត្វឱ្យមានប្រយោជន៍ក្នុងបច្ចុប្បន្ននេះផង ។ សូមអស់លោកទាំងឡាយជ្រាបនេះ ព្រះពុទ្ធសាសនានេះបើអ្នកណាមួយបានកាន់ បានសិក្សា បានសង្កេតពិនិត្យមើលឱ្យសព្វគ្រប់ទៅគង់នឹងបានដឹងជាប្រាកដ ថាមានរសជាតិដ៏ថ្លៃថ្លា អាចឱ្យសម្រេចប្រយោជន៍ដល់ខ្លួនអ្នកប្រតិបត្តិក្នុងបច្ចុប្បន្ននេះផង ក្នុងបរលោកខាងមុខផង ។
ឯសាសនាឯទៀតដែលមានក្នុងស្រុកយើងក៏សុទ្ធតែមានពាក្យប្រដៅឱ្យមនុស្សប្រតិបត្តិល្អដោយឡែកដែរ យើងមិនបន្តុះបង្អាប់សាសនារបស់គេនោះទេ ព្រោះចូលចិត្តថា ធម្មតាពាក្យប្រដៅដែលហៅសាសនានីមួយៗ បើប្រសិនជាប្រដៅឱ្យមនុស្សប្រព្រឹត្តធ្វើនូវអំពើសុទ្ធតែអាក្រក់នោះ តើអ្នកណាគេនឹងខំប្រតិបត្តិតាម គឺមានពាក្យប្រដៅឱ្យធ្វើល្អដែរ បើមិនមានច្រើនក៏គង់មានខ្លះ ល្មមតែអ្នកដែលចូលចិត្តជឿយកមកប្រតិបត្តិតាមបាន តែទោះបីមានដូច្នោះក្ដីក៏គង់មិនមានលើសលុបជាងព្រះពុទ្ធសាសនាឡើយ ក្នុងសាសនាឯទៀតបើមានសេចក្ដីប្រតិបត្តិត្រូវល្អប៉ុន្មាន សេចក្ដីប្រតិបត្តិនោះក៏សឹងមានបរិបូណ៌គ្រប់គ្រាន់ខាងព្រះពុទ្ធសាសនាឯណេះឥតមានខ្វះ ព្រោះព្រះពុទ្ធសាសនានេះកើតមានឡើងមុនសាសនាឯទៀតៗជាច្រើន ។
ហេតុដូច្នោះ អស់លោកអ្នកទាំងឡាយដែលបានចូលមកកាន់ព្រះពុទ្ធសាសនាហើយ គួរតាំងចិត្តប្រតិបត្តិឱ្យស៊ប់សួន បើមានកិច្ចធុរៈរវល់ចំពោះខ្លួនច្រើន មិនអាចនឹងប្រតិបត្តិឱ្យពេញបន្ទុកបាន ក៏គប្បីប្រតិបត្តិយ៉ាងតិចល្មមសមគួរដល់កម្លាំងដែលអាចនឹងប្រតិបត្តិច្រើនយ៉ាង តាមជាន់នៃអ្នកប្រតិបត្តិ ដូចសេចក្ដីអធិប្បាយតទៅក្នុងខាងមុខ ។
ម្យ៉ាងទៀត ការប្រតិបត្តិតាមព្រះពុទ្ធសាសនានេះ ដូចក្នុងសម័យឥឡូវនេះជាការលំបាកនឹងចេះដឹងពេកទេ ពិតមែនជាព្រះពុទ្ធសាសនាប្រៀបដូចជារបស់មានតម្លៃតម្កល់នៅក្នុងទូដ៏មាំមួនពោលគឺព្រះត្រៃបិដក ហើយចាក់សោ គឺថាភាសាបាលី អ្នកដែលមិនចេះភាសាបាលីដូចគេឥតមានកូនសោនៅដៃ មិនអាចនឹងចាក់បើកទូយករបស់មានតម្លៃ គឺព្រះពុទ្ធសាសនាមកបាន ឯសព្វថ្ងៃនេះក្នុងស្រុកយើងកូនសោកាន់តែមានក្រែលដែរហើយ កូនសោនោះគឺគម្ពីរសាត្រា ឬសៀវភៅដែលគេប្រែពីភាសាបាលីមកជាភាសាយើងហើយបោះពុម្ពឡើង កាលបើបានសៀវភៅប្រែធម៌អាថ៌ទាំងនោះមកក៏ដូចគេមានកូនសោនៅដៃ អាចនឹងចាក់ទូគឺព្រះត្រៃបិដកបើកយករបស់មានតម្លៃគឺព្រះពុទ្ធសាសនា មកប្រដាប់តាក់តែងខ្លួនគឺប្រតិបត្តិតាមដូចប្រាថ្នាបាន ។
ពុទ្ធសាសនបដិបត្តិ សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលអ្នកកាន់សាសនាត្រូវប្រព្រឹត្តប្រតិបត្តិតាមនោះ បើចែកដោយសង្ខេបមាន ៣ ជាន់គឺ ៖
១- ជាន់ខាងក្រោមគឺលោកិយធម៌ សម្រាប់ពុទ្ធសាសនិកជនគឺជនអ្នកកាន់ព្រះពុទ្ធសាសនាជាន់ក្រោម គឺអ្នកដែលជាបុថុជ្ជន ប្រតិបត្តិធ្វើតាមដើម្បីនឹងឈានឡើងទៅកាន់ជាន់កណ្ដាល ។
២- ជាន់កណ្ដាលគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់កណ្ដាល គឺអ្នកដែលបានតម្កល់នៅក្នុងមគ្គផល តាំងពីទី១ គឺសោតាបត្តិមគ្គ ដល់ទី៧ គឺអរហត្តមគ្គ ប្រតិបត្តិធ្វើតាម ដើម្បីនឹងឈានឡើងទៅកាន់ជាន់ខ្ពស់បំផុត ។
៣- ជាន់ខ្ពស់បំផុតគឺលោកុត្តរធម៌ សម្រាប់ពុទ្ធសាសនិកជនជាន់ខ្ពស់បំផុត គឺអ្នកដែលបានតម្កល់នៅក្នុងអរហត្តផល ប្រព្រឹត្តប្រតិបត្តិតាម ។
ក្នុងឱកាសនេះ នឹងអធិប្បាយតែត្រង់សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាជាន់ខាងក្រោម សម្រាប់មនុស្សជាបុថុជ្ជន សេចក្ដីប្រតិបត្តិនោះមានបែបផ្សេងគ្នាជាពីរយ៉ាង គឺសេចក្ដីប្រតិបត្តិសម្រាប់អ្នកបួស ១ សម្រាប់គ្រហស្ថ ១ ។
នឹងសម្ដែងតែត្រង់សេចក្ដីប្រតិបត្តិសម្រាប់គ្រហស្ថ ដោយសង្ខេបដូចមានតទៅនេះ ផ្លូវប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដែលគ្រហស្ថត្រូវប្រតិបត្តិនោះមានច្រើនប្រការ មានតាំងពីកិច្ចដែលតម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ ដរាបដល់សេចក្ដីប្រតិបត្តិធ្វើខ្លួនឱ្យតម្កល់នៅក្នុងអរិយភូមិ មានសោតាបត្តិមគ្គជាដើម ។
អ្នកដែលប្រតិបត្តិក្នុងព្រះពុទ្ធសាសនា កាលជាន់ដើមពីក្នុងពុទ្ធសម័យ ឬក៏ក្នុងកាលខាងក្រោយតពីព្រះជាបរមគ្រូទ្រង់ចូលបរិនិព្វានរៀងមក ក៏រមែងប្រតិបត្តិទៅតាមសមគួរដល់សទ្ធាចិត្តរបស់ខ្លួនទីទៃៗ អ្នកខ្លះបានតម្កល់នៅក្នុងព្រះត្រៃសរណគមន៍ អ្នកខ្លះតម្កល់ខ្លួននៅក្នុងនិច្ចសីល និងឧបោសថសីល និងសុចរិតទាំង៣ប្រការ អ្នកខ្លះក៏បានប្រតិបត្តិតាមគន្លងនៃសមថភាវនានិងវិបស្សនាភាវនា ដរាបដល់ធ្វើខ្លួនឱ្យផុតជាតិជាបុថុជ្ជន ឱ្យតម្កល់នៅក្នុងទីអរិយភូមិបាន ។
អស់លោកអ្នកទាំងឡាយ ក៏សុទ្ធតែជាអ្នកប្រកបដោយកិច្ចកង្វល់ ក្នុងការងារដែលត្រូវ បើមិនអាចនឹងប្រតិបត្តិឱ្យសព្វគ្រប់បាន ក៏គប្បីប្រតិបត្តិឱ្យសមគួរដល់ស្ថានដែលត្រូវបានឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនា ត្រឹមតែសេចក្ដីខាងក្រោយនេះគឺ
១- តម្កល់ខ្លួននៅក្នុងព្រះត្រៃសរណគមន៍ គឺតាំងចិត្តជឿជាក់ហើយចេញវាចាប្រកាសយក ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃថាជាទីពឹង ទីរឭក ព្រមទាំងសេចក្ដីដឹងក្នុងគុណនៃព្រះរតនត្រ័យនោះផង មានដឹងថា ព្រះពុទ្ធព្រះអង្គមាននាមថា “អរហំ” ព្រោះព្រះអង្គកម្ចាត់បង់ហើយនូវសត្រូវគឺធម៌ជាគ្រឿងសៅហ្មងដូច្នេះជាដើម ដឹងថា “ស្វាក្ខាតោ ភគវតា ធម្មោ” ព្រះបរិយត្តិធម៌និងនរលោកុត្តរធម៌ ដែលព្រះអរហំសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងហើយល្អ ដូច្នេះជាដើម ដឹងថា “សុបដិបន្នោ ភគវតោ សាវកសង្ឃោ” ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ ដូច្នេះជាដើម ។
២- សមាទានរក្សាសីល ៥ គឺវៀរមិនសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ មិនលួចទ្រព្យរបស់អ្នកដទៃដែលមិនឱ្យ ១ មិនប្រព្រឹត្តខុសក្នុងផ្លូវកាម ១ មិននិយាយកុហក ១ មិនផឹកសុរា ១ ។ (សីល ៥ នេះត្រូវរក្សាឱ្យបានជាប់ជានិច្ច បើប្រសិនជាមានដាច់ត្រង់សីលណាមួយនៅពេលណាដោយសេចក្ដីភ្លាំងភ្លាត់នោះ ត្រូវសមាទានអំពីអ្នកដទៃ ឬគ្រាន់តែអធិដ្ឋានដោយខ្លួនឯង ឱ្យបានជាប់ឡើងវិញក៏បាន) ។
៣- រក្សានូវសុចរិត ៣ ប្រការគឺ កាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។ កាយសុចរិត ប្រព្រឹត្តល្អដោយកាយ មាន ៣ យ៉ាងគឺ វៀរមិនឱ្យសម្លាប់បំបាត់ជីវិតសត្វតូចធំ ១ វៀរមិនលួចយកទ្រព្យរបស់អ្នកដទៃ ១ វៀរមិនប្រព្រឹត្តខុសក្នុងផ្លូវកាមគឺការកន្លងប្រវេណី ១ ។ វចីសុចរិត ប្រព្រឹត្តល្អដោយវាចា មាន ៣យ៉ាងគឺ វៀរមិននិយាយកុហក ១ វៀរមិននិយាយពាក្យញុះញង់ ១ វៀរមិននិយាយអាក្រក់គឺពាក្យចាក់ដោតដោយការប្រទេចផ្ដាសា ១ វៀរមិននិយាយពាក្យឥតប្រយោជន៍ ១ ។ មនោសុចរិត ប្រព្រឹត្តល្អដោយចិត្ត មាន៣យ៉ាងគឺ មិនមានប្រាថ្នាលោភលន់ចង់បានទ្រព្យរបស់អ្នកដទៃ ១ មិនមានគំនិតគំនុំគុំធ្វើអ្នកដទៃឱ្យវិនាស ១ មានគំនិតគិតត្រូវតាមហេតុពិត ១ (តាំងពីត្រៃសរណគមន៍ដល់សុចរិត ៣ ប្រការ មានពិស្ដារក្នុងសៀវភៅគិហិបដិបត្តិ) ។
សេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនាដូចរៀបរាប់ខាងលើនេះ សូម្បីបន្តិចប៉ុណ្ណេះ ក៏គង់តែនឹងមានប្រយោជន៍ដល់អ្នកដែលប្រតិបត្តិតាមដូចសេចក្ដីខាងក្រោយនេះ ៖
១- នឹងបាននូវអំណរពេញចិត្តខ្លួនឯងថា “ខ្លួនអញបានតម្កល់ខ្លួនក្នុងទីដ៏ត្រូវហើយ អញបានត្រូវហើយ អញឥតមានខុសទេ ” ។
២- នឹងបានជាទីទុកចិត្ត ជាមនុស្សជំនឿពេញចិត្តនៃអ្នកឯទៀត គឺថាបើខ្លួននៅក្នុងបន្ទុកអ្នកឯទៀតដែលយសសក្ដិធំជាងខ្លួន គេនឹងទុកចិត្តជឿស្រឡាញ់រាប់អាន ដោយគេខឹងថាខ្លួនជាអ្នកសុចរិតល្អហើយ គេនឹងលើកសរសើរទំនុកបម្រុងឱ្យបាននូវសេចក្ដីថ្កុំថ្កើងនិងសេចក្ដីសុខស្រួល ព្រោះហេតុដែលខ្លួនកាន់សុចរិតគួរឱ្យគេទុកចិត្តបាន ។
៣- នឹងមានកិត្តិសព្ទកេរ្តិ៍ឈ្មោះថាជាអ្នកប្រព្រឹត្តសុចរិតត្រឹមត្រូវ ។
៤- វេលាដែលនឹងដល់នូវមរណកាល ក៏ឥតមានសេចក្ដីវង្វេងឡើយ ។
៥- លុះធ្វើមរណកាលទៅហើយ ក៏រមែងបានទៅកើតក្នុងសុគតិភព ។
ម្យ៉ាងទៀត សូមអស់លោកអ្នកទាំងឡាយជ្រាបថាផលប្រយោជន៍ដែលកើតឡើងអំពីសេចក្ដីប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ដូចសេចក្ដីអធិប្បាយក្នុងខាងលើនេះ ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១០-១១
ដោយ៥០០០ឆ្នាំ
images/articles/3057/54w3erswe.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៨,៦៣៣ ដង)
កម្មដ្ឋាន ៤០ គឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០ ព្រហ្មវិហារ ៤ អារុប្ប ៤ សញ្ញា ១ វវដ្ឋាន ១ រួមជា ៤០។
កសិណ ១០
១. បឋវីកសិណ យកដីធ្វើជាវង់កសិណ។
២.អាបោកសិណ យកទឹកធ្វើជាវង់កសិណ។
៣. តេជោកសិណ យកភ្លើងធ្វើជាវង់កសិណ។
៤. វាយោកសិណ យកខ្យល់ធ្វើជាកសិណ។
៥. នីលកសិណ យកវត្ថុមានពណ៌ខៀវជាកសិណ។
៦. បីតកសិណ យកវត្ថុមានពណ៌លឿងជាកសិណ។
៧. លោហិតកសិណ យកវត្ថុមានពណ៌ក្រហមជាកសិណ។
៨. ឱទាតកសិណ យកវត្ថុមានពណ៌សជាកសិណ។
៩. អាកាសកសិណ យកអាកាសដែលកំណត់ទុកជាកសិណ។
១០. អាលោកកសិណ យកពន្លឺជាកសិណ។
អសុភ ១០
១. ឧទ្ធុមាតក អសុភហើមពោរពងឡើង។
២. វិនីលក អសុភហើមមានពណ៌ខៀវដោយច្រើន។
៣. វិបុព្វក អសុភហើមមានខ្ទុះហូរទៅក្នុងខាងលើ ខាងក្រោម។
៤. វិច្ឆិទ្ទក អសុភដែលគេកាត់ដាច់ពាក់កណ្តាលខ្លួន។
៥. វិក្ខាយិតក អសុភដែលសត្វខាំកកេរស៊ីមានសំណាមរលុះរលាយផ្សេងៗ។
៦. វិក្ខិត្តក អសុភដែលគេកាត់ដាច់ចេញពីគ្នាជាកំណាត់ៗ រាត់រាយទៅផ្សេងៗ។
៧. ហតវិក្ខិត្តក អសុភដែលគេកាប់សាប់មានស្នាមសាំរវាម។
៨. លោហិតក អសុភត្រូវប្រហារមានឈាមហូរស្រោចស្រប។
៩. បុឡូវក អសុភមានដង្កូវចុះហូរចេញតាមទ្វារទាំង ៩។
១០. អដ្ឋិក អសុភមានតែរាងឆ្អឹងរាត់រាយខ្ចាត់ខ្ចាយទៅផ្សេងៗ។
អនុស្សតិ ១០
១. ពុទ្ធានុស្សតិ សេចក្តីរលឹករឿយៗ មានពុទ្ធគុណជាអារម្មណ៍។
២. ធម្មានុស្សតិ សេចក្តីរលឹករឿយៗ មានធម្មគុណជាអារម្មណ៍។
៣. សង្ឃានុស្សតិ សេចក្តីរលឹករឿយៗ មានសង្ឃគុណជាអារម្មណ៍។
៤. សីលានុស្សតិ សេចក្តីរលឹករឿយៗ មានសីលជាអារម្មណ៍។
៥. ចាគានុស្សតិ សេចក្តីរលឹករឿយៗ មានចាគគុណជាអារម្មណ៍។
៦. ទេវតានុស្សតិ សេចក្តីរលឹករឿយៗ មានសទ្ធាទិគុណរបស់ទេវតា និងសទ្ធាទិគុណរបស់ខ្លួនជាអារម្មណ៍។
៧. មរណានុស្សតិ សេចក្តីរលឹករឿយៗ មានសេចក្តីស្លាប់ជាអារម្មណ៍។
៨. កាយគតាសតិ សេចក្តីរលឹកតាំងចុះក្នុងកាយ មានកោដ្ឋាសនិមិត្ត [និមិត្តរបស់ចំណែកនៃអាការៈទាំង ៣២ មានសក់ជាដើម(នៃអាការៈ មានសក់ជាដើមជាអារម្មណ៍)។
៩. អានាបានស្សតិ សេចក្តីរលឹក មានអស្សាសបស្សាសនិមិត្ត (និមិត្តរបស់ខ្យល់ដង្ហើមចេញចូល។)ជាអារម្មណ៍។
១០. ឧបសមានុស្សតិ សេចក្តីរលឹករឿយៗ មានគុណរបស់ព្រះនិព្វានដែលជាទីរម្ងាប់នូវទុក្ខទាំងពួងជាអារម្មណ៍។
ព្រហ្មវិហារ ៤
១. មេត្តា ផ្សាយមេត្តាដល់សព្វសត្វទាំងអស់។
២. ករុណា ផ្សាយករុណាដល់សព្វសត្វទាំងអស់។
៣. មុទិតា ផ្សាយមុទិតាដល់សព្វសត្វទាំងអស់។
៤. ឧបេក្ខា ផ្សាយឧបេក្ខាដល់សព្វសត្វទាំងអស់។
អារុប្ប ៤
១. អាកាសនញ្ចាយតនៈ យកអាកាសក្នុងបដិភាគនិមិត្ត ដែលកើតអំពីកសិណ ៩ លើកអាកាសកសិណចេញ ដែលមិនមានទីបំផុតជាអារម្មណ៍។
២. វិញ្ញាណញ្ចាយតនៈ ស្រាវយកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមានទីបំផុតមកជាអារម្មណ៍។
៣. អាកិញ្ចញ្ញាយតនៈ កំណត់យកអរូបវិញ្ញាណទី១ ដែលផ្សាយទៅមិនមានកង្វល់តិចតួចមកជាអារម្មណ៍។
៤. នេវសញ្ញានាសញ្ញាយតនៈ កំណត់យកសេចក្តីល្អិតរបស់អរូបវិញ្ញាណទី២ ដែលមានស្ទើរតែនឹងមិនមានមកជាអារម្មណ៍។
សញ្ញា ១
សញ្ញានោះ សំដៅយក អាហារេបដិកូលសញ្ញា ដែលយោគាវចរពិចារណាអាហារដោយបដិកូល។
វវដ្ឋាន ១
វវដ្ឋាននោះ សំដៅយកចតុធាតុវវដ្ឋាន ដែលព្រះយោគាវចរពិចារណាកំណត់ធាតុទាំង ៤ ក្នុងករជកាយ។
រួមទាំងអស់ ត្រូវជាកម្មដ្ឋាន ៤០។
ដោយ៥០០០ឆ្នាំ
(ប្រភព)
images/articles/3059/2book.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ១៦,៤០១ ដង)
សីលមានន័យថា ទំលាប់ ឬប្រក្រតី ដោយសេចក្តីពីរយ៉ាងគឺ
សមាធាន កិរិយាដម្កល់ដោយប្រពៃ គឺភាពមិនរាត់រាយនៃកាយកម្ម វចីកម្ម មនោកម្ម ដោយអំណាចនៃខ្លួនជាអ្នកមានសីលល្អបរិសុទ្ធ។
ឧបធារណៈ កិរិយាចូលទៅទ្រទ្រង់ គឺភាពទ្រទ្រង់ដោយអំណាចនៃការដម្កល់នៃធម៌ជាកុសលទាំងឡាយ កុសលទាំងនោះ ទុកជារូបាវចរកុសលក្តី អរូបាវចរកុសលក្តី ដែលតាំងនៅស្ថិតស្ថេរបាន អាស្រ័យមានសីលជាឫសគល់ បើគ្មានសីលជាឫសគល់ទេ កុសលទាំងនោះ ក៏រលត់រលាយបាត់ទៅ ព្រោះហេតុនោះ សាធុជន អ្នកចង់បានសេចក្តីសុខ ដែលត្រូវញុំាងកុសលជារូបាវចរ ឬលោកុត្តរ ឲ្យកើតឡើងក្នុងសន្តាននៃខ្លួន ក៏គប្បីជម្រះសីលដែលខ្លួនបានសមាទានហើយ ឲ្យស្អាតបរិសុទ្ធផូរផង់ កុំគប្បីឲ្យមានសេចក្តីសៅហ្មងឡើយ។
ន័យម្យ៉ាងទៀត សីលមានន័យ ៤ផ្សេងទៀតគឺសិរដ្ឋោ មានអត្ថថា កំពូល។ សីលជាគុណជាតិមួយ ជាគ្រឿងប្រក់រក្សាទុកនូវកុសលដទៃ មានកុសលថ្នាក់សមាធិ ឬកុសលថ្នាក់វិបស្សនាជាដើម ព្រោះហេតុថា កុសលទាំងអស់នោះ កាលបើគ្មានសេចក្តីសង្រួម គឺសីលជាខាងដើមទេ នោះក៏មិនកើតឡើងបាន។ ប្រសិនណាបើកុសលទាំងអស់នោះបានកើតឡើងហើយ ដោយមានសីលជាហេតុខាងដើម តែដល់ពេលក្រោយ សីលនោះរលត់បាត់ទៅ កុសលទាំងអស់នោះ ក៏ត្រូវសាបសូន្យទៅវិញដែរ។
សីសដ្ឋោ មានអត្ថថា ក្បាល។ សត្វទាំងឡាយ បើគ្មានក្បាលទេ ក៏ត្រូវស្លាប់អស់ជីវិតទៅ មានឧបមាយ៉ាងណា កុសលទាំងឡាយ មានកុសលថ្នាក់សមាធិ បញ្ញា និងលោកុត្តរ ដែលកើតឡើង និងមានការប្រព្រឹត្តរីកចំរើនទៅបាន ក៏ព្រោះតែសីល កាលបើគ្មានសីលហើយ កុសលទាំងនោះក៏ត្រូវរលត់សាបសូន្យទៅ ក៏មានសេចក្តីឧបមេយ្យយ៉ាងនោះដែរ។
សីតលដ្ឋោ សីលមានអត្ថថា ត្រជាក់។ សីលជាគុណជាតិមួយ បដិបក្ខនឹងទោសៈ កាលបើសីលកើតឡើងក្នុងសន្តានចិត្តហើយ ទោសៈ (ធម្មជាតិប្រទូស្តក្នុងអារម្មណ៍) ក៏រលត់ទៅ កិលេស គឺទោសៈនេះហើយ ដែលជាតួភ្លើងមួយ តែងដុតកំដៅនូវចិត្តសត្វឲ្យក្តៅក្រហល់ក្រហាយឆេះឡើងបណ្តាលឲ្យសត្វទាំងឡាយ សាងនូវអំពើបាបប្រកបដោយកាយ វាចា ចិត្ត មានការសម្លាប់សត្វ ជេរប្រទេចជាដើម ដែលឲ្យផលជាទុក្ខក្នុងសំសារវដ្ត។ សត្វទាំងអស់ កាលបើបានធ្វើនូវសេចក្តីសង្រួមកាយ វាចា ចិត្តឲ្យផុតចាកបាបកម្ម ជាង្នកមិនមានទោសៈ មានចិត្តស្ងប់ស្រួល កាយកម្មក៏ស្ងប់ វចីកម្ម ក៏ស្ងប់ មនោកម្មក៏ស្ងប់ ម្ល៉ោះហើយសត្វទាំងនោះ ក៏ដល់នូវការត្រជាក់សុខស្រួល ផុតចាកពៀរវេរាគ្រប់យ៉ាងដែលកើតអំពីបាបកម្ម រស់នៅជាសុខក្នុងបច្ចុប្បន្នជាតិនេះ នឹងបានសុខតទៅក្នុងលោកខាងមុខថែមទៀត។
សិវដ្ឋោ មានអត្ថថា ក្សេមក្សាន្ត។ មានព្រះពុទ្ធដីកាថា សីលេន និព្វុតឹ យន្តិ សត្វទាំងឡាយទៅដល់ព្រះនិព្វានជាទីរលត់បង់នូវសេចក្តីទុក្ខគ្រប់យ៉ាង ក៏ព្រោះសីល។ ព្រះនិព្វាន ជាទីសុខក្សេមក្សាន្ត ចាកសេចក្តីទុក្ខគ្រប់យ៉ាង ព្រះយោគាវចរ ដែលបានដល់ទីនោះ មិនមែនបានដោយហេតុដទៃឡើយ គឺដល់ព្រះនិព្វានដោយអាស្រ័យសេចក្តីប្រតិបត្តិក្នុងសមថវិបស្សនាកម្មដ្ឋាន ដែលមានការរក្សាសីលជាហេតុ។ ម្យ៉ាងទៀត សូម្បីសត្វទាំងឡាយ ដែលនៅអន្ទោលទៅមកក្នុងភពបី ដែលបានទទួលសោយនូវសេចក្តី សុខដ៏ច្រើន ក៏ព្រោះការរក្សាសីលជាហេតុ ដូចពុទ្ធដីកាថា សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សត្វទាំងឡាយទៅកាន់សុគតិ ក៏ព្រោះសីល ការបរិបូណ៌ដោយភោគសម្បត្តិ ក៏ព្រោះសីល។
សត្វទាំងឡាយ ដែលមិនបានសេចក្តីសុខ តែងជួបនូវសេចក្តីទុក្ខលំបាក និងមហន្តរាយ មានការកើតក្នុងមហានរក ប្រេត អសុរកាយ តិរច្ឆាន ព្រោះតែគ្មានសីល។ សត្វទាំងឡាយដែលកើតក្នុងភពបី បានសោយនូវទោស ៥យ៉ាង គឺ អាយុខ្លី ១ វិនាសទ្រព្យ ១ ខ្ទើយ ឬច្រើនដោយការជាប់ចោទអំពីសំណាក់នៃជនដទៃ ១ ការពោលបង្កាច់បង្ខូចចំពោះពាក្យដែលខ្លួនពោលពិតហើយ ១ ការឆ្កួតលីលាវង្វេង ១ ព្រោះទោស គឺការមិនរក្សាសីលហ្នឹងឯង។
សីល មានធម៌ពីរយ៉ាង ជាហេតុពិត។
ហិរិ សេចក្តីខ្មាសបាប។ មានឧបមា ដូចជាបុរសខ្ពើមលាមក មិនចង់ចាប់ពាល់ដោយដៃយ៉ាងណា បាបធម៌ បុគ្គលគួរខ្ពើម មិនប្រព្រឹត្តអំពើបាបនោះ ក៏យ៉ាងនោះដែរ។
ឱត្តប្ប សេចក្តីតក់ស្លុតនឹងអំពើបាប។ មានឧបមា ដូចជាបុគ្គលមិនចាប់ពាល់នូវភ្លើងដែលកំពុងឆេះ ព្រោះខ្លាចរលាកយ៉ាងណា បុគ្គលមិនគួរប្រព្រឹត្តអំពើបាប ព្រោះខ្លាចទោសនៃអំពើបាបនោះឲ្យផល ក៏យ៉ាងនោះដែរ។
សេចក្តីពិតថា កាលដែលហិរិ និងឱត្តប្បមាន សីលរមែងកើតឡើងផង ស្ថិតនៅផង តែបើហិរិ និងឱត្តប្បមិនមានទេនោះ សីលកើតឡើង តែមិនស្ថិតនៅ។
អានិសង្សរបស់សីលក្នុងគម្ពីរវិសុទ្ធិមគ្គមានសេចក្តីថា កាលបើសីលបរិសុទ្ធហើយ ជាបច្ច័យកើតឡើងអវិប្បដិសារៈ (សេចក្តីមិនក្តៅក្រហាយស្តាយក្រោយ)។ អវិប្បដិសារៈកើតឡើង ជាបច្ច័យឲ្យកើតបាមោជ្ជៈ (សេចក្តីរីករាយទន់)។ បាមោជ្ជៈកើតឡើង ជាបច្ច័យឲ្យកើតបីតិ (សេចក្តីឆ្អែតចិត្ត)។ បីតិកើតឡើងហើយ ជាបច្ច័យឲ្យកើតបស្សទ្ធិ (សេចក្តីស្ងប់កាយស្ងប់ចិត្ត)។ បស្សទ្ធិកើតឡើងហើយ ជាបច្ច័យឲ្យកើតសុខ (សេចក្តីស្រួលកាយ ស្រួលចិត្ត)។ សុខកើតឡើងហើយ ជាបច្ច័យឲ្យកើតសមាធិ (ការតម្កល់ចិត្តនឹង)។ សមាធិកើតឡើងហើយ ជាបច្ច័យឲ្យកើតយថាភូតញ្ញាណទស្សន (ប្រាជ្ញាដែលដឹងច្បាស់ ឃើញច្បាស់នូវធម៌តាមពិត)។ យថាភូតញ្ញាណទស្សនកើតឡើងហើយ ជាបច្ច័យឲ្យកើតនិព្វិទា (សេចក្តីនឿយណា)។ និព្វិទាកើតឡើងហើយ ជាបច្ច័យឲ្យកើតវិរាគ (ការប្រាសចាកតម្រេក)។ វិរាគកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិ (ការរួចផុតស្រឡះចាកកិលេស)។ វិមុត្តិកើតឡើងហើយ ជាបច្ច័យឲ្យកើតវិមុត្តិញ្ញាណទស្សន (ប្រាជ្ញាដឹងច្បាស់ ឃើញច្បាស់ថា រួចផុតស្រឡះចាកកិលេស)។
អានិសង្សសីល ៥ទៀតគឺ
១. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងបាននូវគំនរភោគសម្បត្តិដ៏ច្រើន ដែលមានសេចក្តីមិនប្រមាទជាហេតុ។
២. កល្យាណកិត្តិស័ព្ទរបស់អ្នកមានសីល មានសីលពេញលេញ រមែងផុសផុលឡើយ។
៣. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ រមែងចូលទៅកាន់បរិស័ទណាមួយ ទុកជាខត្តិយបរិស័ទក្តី ព្រាហ្មណបរិស័ទក្តី គហបតិបរិស័ទក្តី សមណបរិស័ទក្តី ជាអ្នកក្លៀវក្លា មិនអៀនអន់ចូលទៅរក។
៤. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ ជាអ្នកមិនវង្វេង ធ្វើកាលកិរិយា (ស្លាប់)។
៥. បុគ្គលអ្នកមានសីល មានសីលបរិបូណ៌ បន្ទាប់អំពីបែកធ្លាយកាយទៅ រមែងចូលទៅកើតក្នុងសុគតិសួគ៌ទេវលោក។ (បិ. ៥៧, ឃ.២៤២)
សិក្ខាបទ ៥
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
កាមេសុមិច្ឆាចារា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
សិក្ខាបទ ១០
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌។
មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ជាតរូបរជតប្បដិគ្គហនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាទទួលកាន់យកនូវមាស និងប្រាក់ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យទទួលកាន់យកហើយត្រេកអរចំពោះមាស និងប្រាក់នោះ។
សិក្ខាបទ ៨
បាណាតិបាតា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ។
អទិន្នាទានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
អព្រហ្មចរិយា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាប្រព្រឹត្តនូវធម៌មិនប្រសើរ គឺសេពនូវមេថុនធម្ម។
មុសាវាទា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ។
វិកាលភោជនា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយាបរិភោគនូវភោជនាហារក្នុងកាលខុស។
នច្ចគីតវាទិតវិសូកទស្សនា មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី ចេតនា ជាហេតុវៀរចាកកិរិយារាំ និងច្រៀង និងប្រគំ និងមើលនូវល្បែងដែលជាសត្រូវដល់កុសលធម៌ និងទ្រទ្រង់ និងប្រដាប់តាក់តែង និងស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង និងគ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ។
ឧច្ចាសយនមហាសយនា វេរមណី ចេតនា ជាហេតុវៀរចាកទីសេនាសនៈដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ។
ដោយ៥០០០ឆ្នាំ
images/articles/3060/Buddhist-Hell-Garden-12.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៧,៨១៣ ដង)
សីលវិបត្តិ ការវិនាសនៃសីល ទោសនៃការវិនាសសីល របស់បុគ្គលអ្នកទ្រុស្តសីល គឺព្រះមានព្រះភាគទ្រង់សំដែងក្នុងព្រះសូត្រ មាន៥ប្រការ បុគ្គលអ្នកទ្រុស្តសីល តែងបាននូវទោស ៥យ៉ាងគឺ
១. មិនបាននូវគំនរទ្រព្យសម្បត្តិ (ទ្រព្យសម្បត្តិចេះតែវិនាស)។
២. កិត្តិស័ព្ទអាក្រក់ផុសអណ្តែតឡើង។
៣. តែងមានមុខអៀនអន់ ដាក់មុខសំយុងចុះ ក្នុងកាលចូលទៅកាន់ទីប្រជុំជន។
៤. វង្វេងស្មារតី ក្នុងពេលធ្វើកាលកិរិយា (ស្លាប់)។
៥. បន្ទាប់អំពីបែកធ្លាយ ទំលាយខន្ធទៅ តែងចូលទៅកើតក្នុងអបាយភូមិ។
ម្យ៉ាងទៀត ក្នុងសព្វលហុសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សំដែងអំពីទោសរបស់បញ្ចវេរាដោយមានសេចក្តីថា
១. អំពើ គឺ ការសម្លាប់សត្វមានជីវិត តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើសិនជាកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស នាំឲ្យអាយុខ្លី។
២. អំពើ គឺការលួចទ្រព្យគេ តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវសេចក្តីវិនាសទ្រព្យសម្បត្តិ។
៣. អំពើ គឺការប្រព្រឹត្តខុសក្នុងកាម តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំមកនូវពៀរ មួយអន្លើដោយសត្រូវ។
៤. អំពើ គឺការពោលពាក្យកុហក តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស តែងជួបប្រទះនូវការពោលបង្កាច់អំពីសំណាក់នៃជនដទៃ។
៥. អំពើ គឺការផឹកទឹកស្រវឹង តែងនាំសត្វឲ្យកើតក្នុងនរក កំណើតតិរច្ឆាន ប្រែតវិស័យ បើកម្មនោះជាកម្មស្រាលបំផុត កាលបើកើតជាមនុស្ស ក៏នាំឲ្យទៅជាមនុស្សឆ្កួតលីលា។
ម្យ៉ាងទៀត ទោសរបស់សីលវិបត្តិ គឺបុគ្គលអ្នកទ្រុស្តសីល មិនជាទីគាប់ចិត្តរបស់ទេវតា និងមនុស្សទាំងឡាយ ជាបុគ្គល គឺសព្រហ្មចារីមិនគប្បីទូន្មានរឿយៗ ប្រកបដោយទុក្ខដល់សព្រហ្មចារី ដែលកើតវិប្បដិសារី ក្នុងពេលដែលគេតិះដៀល បុគ្គលអ្នកទ្រុស្តសីល និងសរសើរនូវបុគ្គលអ្នកមានសីល មានសម្បុរអាក្រក់ ដូចជាសំពត់សាដក ដែលគេធ្វើអំពីសំបកធ្មៃ មានកិរិយាប៉ះព្រមនូវទុក្ខ មានតម្លៃតិច មានការជម្រះលំបាក ដូចជារណ្តៅលាមក ដែលគេកប់អស់ឆ្នាំជាអនេក ជាអ្នកបួសខាងក្រៅអំពីឧភតោសង្ឃ ដូចជាអង្កត់ឧស ដែល
គេដុតខ្មោចហើយ សូម្បីប្តេជ្ញាខ្លួនឯងថាជាភិក្ខុ ក៏មិនមែនជាភិក្ខុ ដូចសត្វលា ជាប់តាមហ្វូងគោ មានសេចក្តីតក់ស្លុតរឿយៗ ដូចជាបុរសប្រកបដោយពៀរទាំងអស់ មិនគួររួមនៅជាមួយ ដូចជាសាកសព សូម្បីប្រកបដោយគុណ មានសុតៈជាដើម ក៏មិនគួរដល់ការបូជារបស់សព្រហ្មចារីទាំងឡាយ ដូចជាភ្លើងក្នុងព្រៃដុតខ្មោច មិនគួរដល់ការបូជារបស់ពួកព្រាហ្មណ៍ មិនគួរត្រាស់ដឹងនូវគុណវិសេស ដូចមនុស្សមិនគួរក្នុងកាលឃើញរូប អស់សង្ឃឹមក្នុងប្រះសទ្ធម្ម ឬដូចជាកុមារតូចនៃចណ្ឌាល អត់មានសង្ឃឹមក្នុងរាជ្យ សូម្បីកាលសំគាល់នូវខ្លួនថា អញជាអ្នកប្រកបដោយសេចក្តីសុខក្នុងរាជ្យ ក៏ប្រកបដោយសេចក្តីទុក្ខតែម្យ៉ាង មែនពិត។
ដោយ៥០០០ឆ្នាំ
images/articles/3081/__________________.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៣,១៩៣ ដង)
ខ្លឹមសារនៅក្នុង ខជ្ជនីយវគ្គទី ៣
( បិដក ៣៣ ទំព័រ ២១៧ )
លោកនេះ គឺបែបហ្នឹងឯង ។ ភ្លឺងងឹត ជិតឆ្ងាយ សុខទុក្ខ រីករាយសោកសៅ...កើតឡើងហើយវិនាសទៅ ។ មនុស្សដ៏ច្រើនបានកើតទុក្ខកន្ទក់កន្ទេញថា ម្ដេចក៏សេចក្ដីស្លាប់មកឆាប់យ៉ាងនេះ...។
កិច្ចបដិបត្តិក្នុងព្រះធម៌ គឺសតិរលឹកដឹង វិបស្សនាឃើញសង្ខារលោកតាមពិតថា បែបហ្នឹងឯង ( តថានិ ) ហើយមិនកើតទុក្ខក្នុងចិត្តឡើយ ប៉ុណ្ណឹង ជាការសមរម្យហើយ ។
ភិក្ខវេ... សោ ឯវំ បជានាតិ
នត្ថិ នុ ខោ តំ កិញ្ចិ លោកស្មឹ
យមហំ ឧបាទិយមានោ ន វជ្ជវា អស្សន្តិ។
ម្នាលភិក្ខុទាំងឡាយ... អរិយសាវ័កនោះរមែងដឹងយ៉ាងនេះថា កាលបើអាត្មាអញ ប្រកាន់របស់ណាដែលមិនមានទោស របស់នោះ រមែងមិនមានតិចតួចក្នុងលោកឡើយ ៕៚
ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១
ដោយ៥០០០ឆ្នាំ
images/articles/3083/206earch.jpg
ផ្សាយ : ២៤ មិថុនា ឆ្នាំ២០២៤ (អាន: ៧,២៤៧ ដង)
បច្ចេកពុទ្ធ (បុំ.) [បច្ចេក+ពុធ៑+ត] អ្នកត្រាស់ដឹងដោយចំណែកមួយ ។
បច្ចេកពុទ្ធ (ន.) [ប៉័ច-ចេកៈពុទ្ធ] លោកអ្នកត្រាស់ដឹងចំពោះបានតែខ្លួន មួយ សម្ដែងធម៌ប្រៀនប្រដៅអ្នកដទៃផងមិនកើត : ព្រះបច្ចេកពុទ្ធ ។
១. បញ្ញាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយបញ្ញា ត្រូវបំពេញបារមី ចំនួន ២ អសង្ខេយ្យ ១ សែនកប្ប ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។
២. សទ្ធាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយសទ្ធា ត្រូវបំពេញបារមី ច្រើនជាង ២ អសង្ខេយ្យ ១ សែនកប្ប តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។
៣. វីរិយាធិកបច្ចេកពុទ្ធ បច្ចេកពោធិសត្វដែលក្រៃលែងដោយ
វីរិយៈ ត្រូវបំពេញបារមី ច្រើនជាងចំនួនរបស់សទ្ធាធិកបច្ចេកពុទ្ធ តែមិនដល់ ៣ អសង្ខេយ្យទេ ទើបបានត្រាស់ដឹងបច្ចេកពោធិញ្ញាណ ។
(អត្ថន័យចាក បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា និទានគាថាវណ្ណនា) ។
ដោយ៥០០០ឆ្នាំ
images/articles/1538/2024-06-22_08_25_43-Window.png
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១៣,៤៥២ ដង)
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកណាមានហើយ នឹងជាមនុស្សសម្បូណ៌ទៅដោយសេចក្ដីសុខ លាភយស និងឋានៈមុខនាទី ។ មនុស្សដែលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រលាញ់របស់មនុស្សគ្រប់ជាន់គ្រប់ថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសរ៉ាយ ឬច្រណែនឈ្នានីសគិតផ្ដួលរំលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែរទៅជាចាញ់ខ្លួនឯងវិញ។
វាសនាបារមី សំដៅដល់សេចក្ដីល្អដែលបានសន្សំទុកមកយូរហើយ រហូតក្លាយជាបុណ្យបារមីដែលសម្បូណ៌ពេញទី អាចតបស្នងផលឲ្យដល់អ្នកធ្វើ បានសម្រេចតាមប្រាថ្នា ។មនុស្សយើងយើងអាចសាងបំពេញនូវវាសនាបារមីនោះបាន គឺធ្វើឲ្យកើតមានក្នុងខ្លួន ដោយបដិបត្តិចម្រើនគុណធម៌ ៣ ប្រការ ៖
១- បុព្វេកតបុញ្ញតា ភាពជាអ្នកមានបុណ្យបានធ្វើទុកក្នុងកាលមុន ។ ពាក្យថា មុន ក្នុងទីនេះមាន ២ ផ្នែកគឺ ក្នុងជាតិមុនៗ និងក្នុងជាតិនេះឯង ។ បុណ្យដែលបានធ្វើក្នុងជាតិមុនៗ ដូចជា ធ្លាប់ឲ្យទានមកច្រើន ធ្លាប់រក្សាសីលបានបរិសុទ្ធ ធ្លាប់អប់រំចិត្តបានល្អជាដើម ដូច្នេះរមែងតបស្នងឲ្យអ្នកធ្វើតាំងតែអំពីបដិសន្ធិ ដូចជាកើតក្នុងត្រកូលខ្ពង់ខ្ពស់ មានសម្បត្តិច្រើន កើតមកមានរូបរាងល្អមានប្រាជ្ញាឈ្លាសវៃជាដើម ជាប្រភេទមនុស្សអ្នកមានបុណ្យបារមីមកកើត ។ ចំណែកបុណ្យដែលបានធ្វើក្នុងថ្ងៃមុនៗក្នុងជាតិនេះនោះ សំដៅដល់ការដែលបានកើតមកជាមនុស្សហើយ មិនមានប្រមាទក្នុងជីវិត តាំងចិត្តធ្វើសេចក្ដីល្អផ្សេងៗ ចេះប្រយ័ត្នប្រយែង និងឧស្សាហ៍ ព្យាយាម ។មនុស្សដែលមានបុណ្យបានធ្វើទុកមកទាំងពីរផ្នែកគឺទាំងសេចក្ដីល្អក្នុងជាតិមុន និងសេចក្ដីល្អក្នុងជាតិនេះ បុណ្យវាសនាបារមីនោះឯង រមែងធានារ៉ាប់រងជីវិតក្នុងការធ្វើជីវិតឈានទៅដល់សេចក្ដីសម្រេច។
២- សប្បុរិសូបសំសេវ ការបានចូលទៅសេពគប់ជាមួយនឹងសប្បុរស ។ គុណធម៌ទី ២ នេះ ដោយអាស្រ័យបាននៅក្នុងប្រទេសដ៏សមគួរ គឺប្រទេស ឬកន្លែងដែលមានសប្បុរស នេះជាគុណធម៌ដ៏សំខាន់ក្នុងបច្ចុប្បន្នជាតិព្រោះការសេពគប់នឹងសប្បុរសនាំឲ្យបានស្ដាប់នូវព្រះធម៌ដែលជាប្រទីបបំភ្លឺប្រាប់អំពីការពិតនៃជីវិត ។ ការបានស្ដាប់ព្រះធម៌នាំមកនូវបញ្ញា ដែលជាការជ្រោមជ្រែងដល់វាសនាបារមីដ៏សំខាន់បំផុត ។
៣- អត្តសម្មាបណិធិ ការតម្កល់ខ្លួនដោយប្រពៃ ។ គុណធម៌ទី ៣ នេះ បានដល់ការប្រព្រឹត្តបដិបត្តិល្អ គឺជាមនុស្ស ដែលប្រកាន់យកនូវគុណធម៌ជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងជីវិត ។ មនុស្សយើងពិតមែនតែមានបុណ្យវាសនាចាស់បានសាងទុកមក តែបើបច្ចុប្បន្នជាមនុស្សប្រមាទឡេះឡោះ ប្រព្រឹត្តតែអំពើថោកទាបផ្សេងៗបុណ្យវាសនាដែលសាងពីមុននោះ រមែងកប់បាត់ មិនបានឲ្យផលសម្រេចឡើយ ។ ផ្ទុយមកវិញ បើវាសនាបារមីចាស់ដែលបានសាងមក ពុំសូវសម្បូណ៌យ៉ាងណាក៏ដោយតែបច្ចុប្បន្នបានប្រព្រឹត្តល្អ បដិបត្តិដោយប្រពៃ តម្ដល់ខ្លួនក្នុងសទ្ធា សីល សុតៈ ចាគៈ និងបញ្ញា មិនញាប់ញ័រទៅតាមអំណាចនៃវត្ថុញុះញង់ក្នុងលោក រមែងធ្វើឲ្យមានវាសនាបារមីដល់ព្រមដោយសព្វគ្រប់ ។
សរុបសេចក្ដីមក គ្រប់គ្នាមានឱកាសបំពេញវាសនាបារមី ។ ប្រសិនបើគុណធម៌ទី ១ មិនបានបំពេញ ព្រោះកាលដែលកន្លងទៅ ត្រូវសេចក្ដីប្រមាទគ្របសង្កត់ តែមនុស្សយើង អាចបំពេញបាននូវគុណធម៌ទាំងពីរប្រការចុងក្រោយ គឺអាចធ្វើបានក្នុងជាតិនេះ។
ក្មេងចេញពីស្រុកស្រែមក បានជារដ្ឋមន្ត្រី មនុស្សដែលរត់ពីស្រុកក្រៅមក មានខោអាវតែមួយចង្កេះ អាចបានជាសេដ្ឋី មនុស្សអ្នកបម្រើគេ អាចបានជាព្រះរាជាទាំងអស់នេះមានមកជាហូរហែ ជាការបញ្ជាក់ប្រាប់អំពីបុណ្យវាសនាបារមីរបស់មនុស្សយើង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1520/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ៣១,៧៦៨ ដង)
គម្ពីរពុទ្ធសាសនា
ព្រះពុទ្ធវចនៈដែលយើងហៅថាជាព្រះធម៌នោះ ត្រូវបានរៀបចំតាមលំដាប់គម្ពីរបីប្រភេទដាច់ដោយឡែកពីគ្នា។ គម្ពីរទាំងបីនោះត្រូវបានគេស្គាល់ជាទូទៅថា ព្រះត្រៃបិដក។ ចំនួននៃព្រះពុទ្ធវចនៈនេះគឺទូលំទូលាយណាស់ ហើយគេចាត់ទុកជាពាក្យសព្វវចនាធិប្បាយ។
ទោះបីជាមានការផ្លាស់ប្ដូរ និងការត្រួតពិនិត្យសើរើនូវពុទ្ធវចនៈក្នុងនៅតែធរមានយ៉ាងរឹងមាំ ថែមទាំងត្រូវបានគេឲ្យតម្លៃរហូតដល់
images/articles/1522/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ២០,១០១ ដង)
ពិចារណាដល់សេចក្ដីល្អរបស់គេ
ជាធម្មតាមនុស្សយើងដោយទូទៅ ម្នាក់ៗ រមែងមានចំណុចល្អខ្លះ មានចំណុចអាក្រក់ខ្លះ និងរកមនុស្សល្អសុទ្ធ មិនឲ្យមានចំណុចខ្វះខាតសោះនោះមិនបានឡើយ។
មានចំណុចខ្លះ យើងថាល្អ អ្នកដទៃថាមិនល្អ ចំណុចខ្លះទៀត យើងថាមិនល្អ តែអ្នកដទៃ ដែលធ្វើឲ្យយើងក្រោធនោះ គឺជាចំណុចខ្សោយ ឬចំណុចខ្វះខាតរបស់គេម្យ៉ាង
images/articles/1527/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ២១,២០៣ ដង)
ត្រួតត្រាមើលខ្លួនឯង
ប្រក្រតីមនុស្សយើង ច្រើនតែសម្លឹងមើលអ្នកដទៃពិចារណាវែកញែកគ្នាពីអ្នកដទៃ និងច្រើនតែមើលឃើញកំហុសរបស់គេប៉ុណ្ណោះ។ សភាពបែបនេះ ព្រោះមកអំពីគុណភាពរបស់ចិត្តក្នុងពេលសម្លឹងមើល។ បើអ្នកសម្លឹងមានចិត្តលំអៀង ទៅក្នុងផ្លូវដែលមិនល្អស្រេចជាមុនហើយការសម្លឹង ក៏រមែងឆៀងទៅរកតែចំណុចខ្វះខាតរបស់គេប៉ុណ្ណោះ
images/articles/1534/__________________________________________.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៣២៧ ដង)
នៅក្នុងសង្គមគ្រួសារនីមួយៗ តែងមានសុខមានទុក្ខលាយឡំគ្នា ទាំងដែលគ្រប់គ្នាក្នុងក្រុមគ្រួសារមិនប្រាថ្នាទុក្ខ ប្រាថ្នាតែសេចក្ដីសុខហ្នឹងឯង។ចាប់តាំងអំពីមានគំនិតគ្រប់គ្រងផ្ទះមក រហូតដល់រៀបការមានគ្រួសារប្ដីប្រពន្ធកូនចៅ ម្នាក់ៗខំធ្វើការសន្សំទ្រព្យ ដោយបោះបង់ចិត្តខ្លួនឯងចោល ខ្វះការអប់រំទូន្មានធ្វើឲ្យចិត្តមានតែការស្រេកឃ្លាន រហេមរហាម សៅហ្មង ស្មោកគ្រោកមានរោគរួបរឹត រីងរៃរ៉ាំរ៉ៃ កំព្រីកំព្រា រងាតែលតោល។ ដូចពោលមកនវ ឈ្មោះថា បោះបង់ខ្លួនឯងចោលដោយពិត ហើយមិនបានចេះគិតអាណិតខ្លួនឡើយ ព្រោះមានសេចក្ដីដឹងខ្លួនថា ខ្លួនបានប្រឹងប្រែងជួយខ្លួនឯងទៅហើយ ដោយការខំស្វែងរកទ្រព្យសម្បត្តិតែម្យ៉ាង។
ការរស់នៅជាមួយអ្នកដទៃ សូម្បីក្នុងក្រុមគ្រួសារ តើយើងត្រូវការយកឈ្នះគ្នា ឬក៏ត្រូវការសេចក្ដីសុខ។តាមពិត សេចក្ដីសុខជាទិសដៅប្រាថ្នានៃមនុស្សយើងគ្រប់គ្នា ពាក្យថា សុភមង្គល ក៏ជាឈ្មោះនៃសេចក្ដីសុខនេះដែរ ឯសេចក្ដីសុខដ៏សំខាន់នៃជីវិត គឺសុខចិត្ត។សេចក្ដីសុខមានហេតុច្រើនប្រការ ត្រូវចាំថាមិនមែនមានទ្រព្យជាមហាសេដ្ឋីហើយ បានសុខគ្រប់យ៉ាងនោះទេ ហើយក៏មិនមែនទាល់តែជាអ្នកមានទ្រព្យសម្បត្តិច្រើន ទើបអាចរកសេចក្ដីសុខឲ្យខ្លួនឯងនិងអ្នកដទៃបាននោះដែរ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា សម្លាប់សេចក្ដីក្រោធបានរមែងដេកនៅជាសុខ នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្ដងៗ យើងត្រូវតែយល់ដឹងដូចតទៅនេះគឺៈ
ខឹងនឹងគេ គឺដុតចិត្តខ្លួនឯង បើយើងដុតចិត្តខ្លួនឯង យើងហ្នឹងឯងល្ងង់ហើយឆ្កួតទៀត។
ខឹងនឹងគេ គឺអន់ជាងគេ គឺអន់ថយជាងអ្នកដែលយើងខឹងនោះទៅទៀត ដូចជាលុតជង្គង់សូមសេចក្ដីសុខពីគេអ៊ីចឹង។
ខឹងនឹងគេ គឺចាប់ផ្ដើមពីការទាស់ចិត្ត ការទាស់ចិត្តមកពីគិតថា គេហ្នឹងឯងជាអ្នកធ្វើនូវអ្វីៗឲ្យយើងទាស់ចិត្ត តែការពិត មកពីយើងមិនយល់អំពីធម្មជាតិក្នុងមនុស្សហើយយើងប្រកាន់ខុសទៅក្នុងធម្មជាតិនោះឯង។
យើងស្អប់គេ គឺស្អប់ខ្លួនឯង ព្រោះសាងភាពសៅហ្មងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានឲ្យភាពសៅហ្មង គឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយ។ ដូច្នេះ បើយើងពិតជាស្រឡាញ់ខ្លួនឯងមែន ត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅហ្មងឡើយ។
អ្នកដទៃធ្វើល្អមិនបាន ព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នុងចិត្តរបស់គេ មិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេ។ អ្វីៗមានហេតុជាបច្ច័យទើបកើតឡើង។ដូច្នេះ យើងត្រូវយល់ថា អ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផង មានរឿងអ្វីដែលគេមកធ្វើល្អឲ្យយើងបាន?
អ្នកណាៗ ដែលធ្វើអំពើមិនល្អ និយាយអាក្រក់គិតអាក្រក់ក្នុងលោកនេះនោះ តាមពិត ដោយធម្មជាតិគឺមិនមែនអ្នកនោះធ្វើ និយាយ និងជាអ្នកគិតនោះទេ នេះព្រោះអាស្រ័យហេតុ ៣ ដែលស្ថិតនៅក្នុងសន្ដានតែប៉ុណ្ណោះ។
ហេតុ ៣ គឺ លោភហេតុ ទោសហេតុ និង មោហហេតុ។ បើហេតុ ៣ នេះត្រូវបានលះអស់ពីចិត្តសន្ដានហើយ គឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយ។ ហេតុទាំង ៣ នេះឯង ដូចជាខ្មោចបិសាចដែលស្ថិតនៅក្នុងខ្លួនមនុស្សយើងអ៊ីចឹង។ ដូច្នេះ យើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយ។
បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯងមាននូវសេចក្ដីសុខ។ សេចក្ដីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ ព្រោះមានអំណត់អត់ធន់ និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពង់ខ្ពស់។ បើសម្លាប់សេចក្ដីក្រោធហើយ ក្នុងលោកនេះមិនមានអ្នកណាសម្រាប់ឲ្យយើងសម្លាប់ ឬសូម្បីតែគ្រាន់តែស្អប់នោះឡើយ។ អ្វីៗជុំវិញជីវិតរស់នៅមានតែភាពមនោរម្យ ហាក់ដូចជាវិមានក្នុងព្រហ្មលោក។
រឿងក្នុងគ្រួសារសារសុបិន មានឆៅមានឆ្អិនគួរជិនណាយ
មានទុក្ខកង្វល់ពុំរសាយ លុះដល់ឃ្លាតឆ្ងាយបែរអាល័យ។
ចិត្តជាប់ជំពាក់ក្នុងកាមគុណ មានទុក្ខទារុណធ្ងន់ពេកក្រៃ
ប្រយោជន៍បាត់បង់តាមយប់ថ្ងៃ កាមគុណឧបមេយ្យបីដូចចោរ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1536/___________________________________________________.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១១,១៣៧ ដង)
ការប្រកួតកីឡា គេបានឈ្នះហើយ គេសប្បាយ ឯការបោះឆ្នោត បើមានអ្នកគាំទ្រភាគច្រើន គឺត្រូវឈ្នះហើយបានធ្វើជាអ្នកធំ។នៅក្នុងគ្រួសារ ជារឿងមនោសញ្ចេតនានៃមាតាបិតា ភរិយាស្វាមី កូនប្រុសស្រី ។ល។ ដូច្នេះ មិនមែនជារឿងប្រកួតប្រជែង និងមិនមែនចេះតែប្រកាន់យកមតិភាគច្រើននោះទេ។ ម្នាក់ៗមានតួនាទីរៀងៗខ្លួន ត្រូវចេះគោរពតួនាទីរបស់ខ្លួន មានការអ្វីៗត្រូវពិគ្រោះពិភាក្សាមេគ្រួសារជាអ្នកសម្រេចក្នុងចិត្តការងារ ប៉ុន្តែការសំខាន់គឺម្នាក់ៗត្រូវមានធម៌ក្នុងខ្លួន។
មានធម៌ក្នុងខ្លួន ទើបអាចបណ្ដេញអធម៌ឲ្យចេញពីខ្លួនបាន នេះជាការយកឈ្នះខ្លួនឯង ហើយគ្រប់គ្រងខ្លួនដោយសតិសម្បជញ្ញៈ។មានធម៌ក្នុងខ្លួនឈ្មោះថា មានខ្លួនជាទីពឹង និងមានសុខក្នុងខ្លួនឯង ដោយមិនវង្វេងស្វែងរកសុខក្នុងវត្ថុដទៃ មនុស្សដទៃជាខាងក្រៅឡើយ។មានធម៌ក្នុងខ្លួន នាំឲ្យមិនកើតទុក្ខជាមួយនឹងរឿងគ្រប់យ៉ាង គឺទាន់ពេលភ្លាមៗ ដែលបានទទួលដឹងនូវរឿងនោះឯង។ ការមិនកើតទុក្ខ គឺជាសុខដ៏វិសេសស្រេចតែម្ដង ដោយការស្ងប់តណ្ហា។
មានធម៌ក្នុងខ្លួន ទើបដឹងថាបញ្ហាមិនមែនអ្នកដទៃធ្វើឲ្យខ្លួនឯងទេ គឺបញ្ហានៅក្នុងចិត្តរបស់ខ្លួន ព្រោះតែសេចក្ដីប្រកាន់។ ការមិនប្រកាន់ជាសុខដ៏ក្រៃលែង។មានធម៌ក្នុងខ្លួន នាំឲ្យមិនប្រកាន់ទៅក្នុងរឿងទាំងពួង ព្រោះបានដឹងអំពីធម្មជាតិតាមសេចក្ដីពិត។ ក្នុងជីវិតមនុស្ស សត្វទាំងអស់គឺជាធម្មជាតិ មានរូបធាតុ មាននាមធាតុ ប្រព្រឹត្តទៅតាមហេតុ។
មានធម៌ក្នុងខ្លួន នាំឲ្យយល់ដឹងអំពីធម្មជាតិគ្រប់យ៉ាងថា មិនគួរប្រកាន់មាំឡើយ។ ធម្មជាតិរមែងតែងតែកើតឡើងហើយវិនាសទៅវិញ គឺការវិនាសប្រែប្រួលជាម្ចាស់លើធម្មជាតិ។មានធម៌ក្នុងខ្លួន នាំឲ្យមានចិត្តទំនេរមិនមានកង្វល់ក្នុងការហួងហែងជីវិត ហួងហែងបញ្ចក្ខន្ធឡើយ។ ការមិនកង្វល់ និងការមិនប្រកាន់ទើបជាទីពឹងពិតក្នុងជីវិតនឹងក្នុងព្រះពុទ្ធសាសនា។មានធម៌ក្នុងខ្លួន ទើបដឹងថា សេចក្ដីសុខមិនមែននៅលើការយកឈ្នះអ្នកដទៃនោះទេ គឺសេចក្ដីសុខរមែងមានហេតុនៃសេចក្ដីសុខដោយឡែកផ្សេង មានដូចនេះជាដើមគឺ:
សុខព្រោះមិនបៀតបៀនអ្នកដទៃ
សុខព្រោះសន្សំសេចក្ដីល្អ
សុខព្រោះការព្រមព្រៀងគ្នា
សុខព្រោះមានបញ្ញាយល់ដឹងការពិត
សុខព្រោះការមិនក្រោធខឹង
សុខព្រោះការមិនប្រកាន់
សុខព្រោះការឲ្យអភ័យ
សុខព្រោះការមិនយកទុក្ខមកដាក់ខ្លួន
សុខព្រោះការបានឈ្នះខ្លួនឯង។
រឿងរ៉ាវនៅក្នុងក្រុមគ្រួសារ ពេលខ្លះគឺមិនអាចនាំយកហេតុផលមកជជែកគ្នាបានឡើយ ព្រោះរឿងរ៉ាវវានៅពីលើហេតុផលដែលយើងចង់និយាយទៅទៀត ដូច្នេះមានតែការសម្រួល មានតែសម្បទាន និងការយល់ដឹងអំពីសេចក្ដីពិតហើយព្រមទទួលប៉ុណ្ណោះ ទើបវាជាការល្អ។
មានការបែកបាក់គ្នាច្រើនណាស់ គឺមកអំពីការប្រកាន់ហេតុផលរៀងៗខ្លួន ចង់យកឈ្នះគ្នា ដោយអាងហេតុផលដែលខ្លួនមាន ដោយប្រកាន់ថាហេតុផលរបស់ខ្លួនត្រឹមត្រូវ ឯម្ខាងទៀតមិនមានហេតុផលអ្វីឲ្យត្រឹមត្រូវឡើយ ម្ល៉ោះហើយទីបំផុតចុងក្រោយក៏ត្រូវបែកគ្នា។ ហេតុផលគឺពិតជារបស់ល្អហើយ តែត្រូវប្រើឲ្យសមជាមួយគ្នានឹងករណីព្រមទាំងពេលវេលាផង។
សរុបសេចក្ដីមក បើមានការភ្លាងភ្លាត់អ្វី កុំចេះតែមកបន្ទោសគ្នា ប្រកែកគ្នា ត្រូវមានគុណធម៌ប្រចាំចិត្តសម្រាប់ដោះស្រាយនូវបញ្ហនោះៗ។
រឿងក្នុងគ្រួសាការសម្ដែង ដូចល្ខោនគេតែងលេងប្រឌិត
គួរកុំប្រកាន់ល្ខោនជីវិត សិក្សាការពិតបរមត្ថធម៌។
អ្វីៗបីដូចជាខ្ចីគេ ដូចឆ្អឹងទទេតែបិទជ័រ
កាមគុណបីដូចការតាំងគភ៌ ញាប់ញ័រប្រសូតសោយសោកា។
ទ្រទ្រង់គុណធម៌សាងក្ដីស្ងប់ បានអ្វីគ្រប់ចប់តណ្ហា
អស់ទុក្ខកង្វល់អស់ប្រាថ្នា លែងសោយសោកាសុខពិតហោង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1546/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ២០,៩៣៩ ដង)
លក្ខណៈមនុស្សពូកែ
មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែតែមួយមុខ។ ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯង ធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះយកភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្ម ចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ។ អ្នកណាពូកែខ្លាំង អ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះក៏បានផលថយចុះទៅ
images/articles/1543/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ៨,៩២៥ ដង)
ពិចារណាថាជាការដាក់ទោសខ្លួនឯងឲ្យសមចិត្តសត្រូវ
ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឲ្យកើតនូវសេចក្ដីវិនាសហិនហោចដល់គ្នានឹងគ្នា។
មនុស្សក្រោធនឹងសាងនូវសេចក្ដីវិនាសឲ្យដល់ខ្លួនឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីលំបាកផងក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នា សូមឲ្យវាមិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ ឬសូមឲ្យវាដេកជាទុក្ខ
images/articles/1542/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១៨,៤០៤ ដង)
យស និង អយស
ការមានយស និងការអត់យស ក៏ជាព្រឹត្តិការណ៍មួយ ដែលសត្វលោកគ្រប់គ្នាត្រូវតែប្រឈមមុខ ដោយមិនអាចជៀសផុត។
យស តែងធ្វើហឫទ័យរបស់មនុស្សជាច្រើនឲ្យសប្បាយរីករាយភ្លើតភ្លើន និងទទួលបានដោយសេចក្ដីសោមនស្ស។
អយស គឺជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើន ភ័យខ្លាច និងមិនចង់ឲ្យកើតឡើងជាដាច់ខាត តែគ្រប់គ្នាមិនអាចគេចវេសបានឡើយ
images/articles/1541/Untitled-1-Recovered.jpg
ផ្សាយ : ២២ មិថុនា ឆ្នាំ២០២៤ (អាន: ១០,១៨១ ដង)
ពិចារណាថាយើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង
គប្បីពិចារណាក្នុង ៧ចំណុចនេះ
១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្ដីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្ដានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ