images/articles/1770/textd-1efe34t3wergergesrg34.png
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៧០៣ ដង)
ពាក្យថាខ្លួនក្នុងទីនេះ ប្រែចេញពី អត្តា និងអត្តនោ ។ អត្តា និងអត្តនោ នេះមកពីសព្ទដើមថា អត្តៈ ដូចគ្នា ។ ពាក្យថា អត្តៈ នេះជាភាសាបាលី ស្របគ្នានឹងភាសាសំស្រ្កឹតថា អាត្ម័ន ។ អត្តៈ ឬ អាត្ម័ន នេះប្រែជាភាសាខ្មែរបាន៤យ៉ាងគឺ ប្រែថា ចិត្ត១ កាយ១ សភាព (កុសលធម៌) ១ បរមអត្តឬវិញ្ញាណដ៏ពិសេស១ ។
អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1771/textd-1dfgvgert45t3ergerf.png
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៥១៧ ដង)
ព្រះពុទ្ធសាសនា មានឡើងដំបូងនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសឥណ្ឌាសម័យសព្វថ្ងៃនេះ ។ នៅក្នុងមជ្ឈិមប្រទេសទាំងមូល កាលដែលមិនទាន់មានព្រះពុទ្ធសាសនានៅឡើយ មនុស្សទាំងអស់តែងនាំគ្នាប្រព្រឹត្តប្រតិបត្តិតាមលទ្ធិសាសនាព្រាហ្មណ៍ខ្លះ តាមលទ្ធិសាសនាឯទៀតខ្លះ ដែលជាផ្លូវប្រតិបត្តិតឹងពេកក៏មាន ធូរពេកក៏មាន... អានបន្ត៖ (មើលមិនឃើញចុចទីនេះ)
images/articles/1772/textd-15585385.png
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,០៦០ ដង)
ព្រះសម្មាសម្ពុទ្ធនៃយើង ទ្រង់បានជ្រាបច្បាស់នូវអនុភាពនៃព្រហ្មវិហារធម៌ គឺមេត្តា ករុណា.. ដោយអំណាចនៃវិមោក្ខ មានសុភបរមវិមោក្ខជាដើម ជាគ្រឿងបំពេញនូវកល្យាណធម៌ទាំងពួងមានទានបារមីជាដើម ទ្រង់ខំបំពេញអស់កាល៤អសង្ខេយ្យ ១សែនកប្ប ចាប់ដើមតាំងពីព្រះអង្គ កាលដែលកើតជាព្រហ្មណ៍ម្នាក់ឈ្មោះ សុមេធព្រាហ្មណ៍ ជាអ្នកមានទ្រព្យសម្បត្តិច្រើន
images/articles/1773/textd-1sdfsdfw43.png
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៦៣៦ ដង)
សាសនាទាំងអស់ក្នុងសកលលោកសុទ្ធតែមានបញ្ញាតិ មានទ្រឹស្តី មានអត្តបទ សម្រាប់ដឹកនាំប្រដៅមនុស្ស ដើម្បីប្រយោជន៍ឲ្យគ្រាន់តែមនុស្សជឿជាប់ចិត្តបាក់ផ្នត់ ទៅជាទំលៀមទំលាប់ដោយឥតហេតុផលក៏មាន ប្រដៅមនុស្សឲ្យមានសីលធម៌ក៏មាន ។
ប៉ុន្តែក្នុងទីនេះ យើងអ្នកនិពន្ធមិនមានបំណងអធិប្បាយអំពីប្រយោជន៍របស់សាសនាដទៃទេ
images/articles/1774/textd-dhgsdthr54.png
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,៩២១ ដង)
សុខា សង្ឃស្ស សាមគ្គី (សេចក្តីព្រមព្រៀងនៃពួកឲ្យកើតសុខ) សាមគ្គីបានដល់សេចក្តីព្រមព្រៀង ។ កាលពិចារណាមើលពួកសត្វនិងវត្ថុទាំងពួង ដែលប្រព្រឹត្តទៅក្នុងលោកនេះ គួរកើតអស្ចារ្យពន់ពេក ព្រោះសម្លឹងឃើញដល់ការប្រុងផ្គុំចូលគ្នាជាពួកៗ របស់ធាតុនោះៗដែលប្រព្រឹត្តទៅតាមធម្មតា ឬមានអ្នកប្រុងផ្គុំតែងឡើង ខនេះយ៉ាងណា
images/articles/1775/textd-1868585286858.png
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៦១១ ដង)
ពាក្យ បួស ជាពាក្យមានតម្លៃល្អប្រសើរ ។ មនុស្សដែលបានបួសក្នុងព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃល្អប្រសើរជាងអ្នកមិនបានបួស ។ អ្នកកាន់ព្រះពុទ្ធសាសនា គេនិយមថា អ្នកបួស គឺជាមនុស្សល្អ ដឹងខុស ដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប ។ល។ ឬកែគំនិតមារយាទនិងស្មារតីមនុស្ស ពីអាក្រក់ ថោកទាប ឲ្យបានមកជាល្អ ខ្ពង់ខ្ពស់បាន
images/articles/1776/Untitled-1-Recovered.jpg
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១២,៤៥០ ដង)
ការហ្វឹកឲ្យមើលវត្ថុសម្ភារៈថាជាបច្ច័យ
ទំនុកបម្រុង មិនមែនជាគោលដៅ
- មានករណីជំទាស់ថា ការបដិបត្តិធម៌ គឺតាំងនៅក្នុងសភាពសន្ដោសមែនទេ? តែដំណើរជីវិតតាមផ្លូវលោក ត្រូវតែមានវត្ថុ របស់របរមកទំនុកបម្រុងធ្វើឲ្យសម្បូរបែប។ ដូច្នោះក្នុងរឿងនេះ ពិបាកឲ្យក្មេងបែងចែកបានណាស់។
- ឆ្លើយៈ មិនលំបាកទេ ព្រះពុទ្ធសាសនា ព្រមទទួលថាសម្ភារៈជារបស់សំខាន់
images/articles/1778/Untitled-1-Recovered.jpg
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ២៧,៤៥៥ ដង)
ទោសនៃសេចក្ដីក្រោធ
ធម្មតាមនុស្សណាមួយ ដែលច្រឡោតខឹងឡើងចំពោះនរណាម្នាក់, បើអ្នកម្ខាងគេអត់ធន់បាន មិនខឹងតបវិញសោះ ហើយអ្នកម្ខាងនោះនៅតែចចេសខឹងនឹងគេ ដរាបដល់ជេរប្រទេចផ្ដាសាគេថែម ៗ ញយៗ ដងទៅ អ្នកដែរខឹងហើយជេរគេដោយបំពាននោះ ក៏នឹងត្រឡប់ជាភ័យខ្លួនវិញ ឬនឹងត្រឡប់ជាមានសេចក្ដីអន្តរាយដល់ខ្លួនវិញមិនខាន; ដូចព្រានសុខនឈ្មោះកោកៈ។
សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនេះ៖
រឿង ព្រានសុនខឈ្មោះ កោកៈ
ព្រានសុនខឈ្មោះកោកៈនោះ បណ្ដើរសុនខ ១ ហ្វូងទៅបណ្ដេញសត្វក្នុងព្រៃ។ ថ្ងៃនោះក៏ចួនប្លតសូន្យទទេ មិនបានសត្វអ្វី ១ សោះ។ លុះប្រទះនឹងភិក្ខុ ១ រូបក៏គិតថា ៖ " ការដែលអញមិនបានសត្វក្នុងថ្ងៃនេះ មិនទាស់ពីរឿងអ្វីទេ, ច្បាស់ជាទាស់ពីព្រោះតែអញឃើញមនុស្សកាឡកិណ្ណីនេះឯង បានជាឆ្នែងអស់ " នឹកខឹងក្នាញ់ក្នុងចិត្តដូច្នោះ ក៏ពន្យុះឆ្កែឲ្យដេញខាំលោក។
ភិក្ខុនោះស្ទុះឡើងដើមឈើ។ ព្រានឆ្កែក៏តាមទៅចាក់បាទជើងលោកនឹងលំពែង, ទោះបីលោកអង្វរយ៉ាងណាក៏មិនស្ដាប់; ចេះតែចាក់ដរាបដល់របូតចីវរបស់លោកធ្លាក់ចុះមកគ្របលើខ្លួន។ ឯហ្វូងឆ្កែ កាលបើឃើញដូច្នោះ, សម្គាល់ថាលោកធ្លាប់ចុះមក ហើយក៏នាំគ្នាខាំត្រជាក់ជញ្ជែងព្រាននោះដរាបដល់ស្លាប់។ កាលបើឆ្កែអស់ចៀសចេញទៅហើយភិក្ខុនោះចុះមក, កើតមានសេចក្ដីសង្ស័យក្រែងខូចសីលរបស់លោក ក៏ទៅក្រាបបង្គំទូលសួរព្រះបរមសាស្ដា ៗ ព្រះអង្គទ្រង់ត្រាស់ថា ៖ " សីលរបស់អ្នកមិនធ្លុះធ្លាយទេ " ហើយទ្រង់សម្ដែងព្រះគាថា ថា៖
យោ អបទុដ្ជស្ស នរស្ស ទុស្សតិ
សុទ្ធស្ស បោសស្ស អនង្គណស្ស
តមេវ ពាលំ បច្ចេតិ បាបំ
សុខុមោ រជោ បដិវាតំវ ខិត្តោ។
សេចក្ដីថា៖ មនុស្សល្ងង់ខ្លៅណាមួយទៅប្រទូស្ដនឹងនរជនតែឥតប្រទូស្ដដល់ខ្លួន ហើយគេជាមនុស្សល្អបរិសុទ្ធ ជាមនុស្សឥតទួលពោលគឺកិលេស, អំពើបាបនោះឯងតែងត្រឡប់មកត្រូវមនុស្សល្ងង់ខ្លៅនោះវិញមិនខាន, ដូចធូលីដ៏ល្អិតដែលបុគ្គលបាចច្រាសខ្យល់ តែងត្រឡប់មកត្រូវខ្លួនវិញ។
អ្នកដែលមិនចេះអត់អន់ ច្រើនមានសេចក្ដីវិនាសអន្តរាយដូចរឿងព្រានដែលនិទានមកនេះ។ ព្រោះហេតុដូច្នោះ បណ្ឌិតទាំងឡាយដែលប្រាថ្នាមិនឲ្យមានភ័យ និងពៀរដល់ខ្លួន គួរពិចារណាឲ្យឃើញទោសរបស់ ទោសៈ ថា ៖ " ដូចជាភ្លើងដុតខ្លួន និងអ្នកដទៃឲ្យខ្លោចផ្សា " ហើយគួរសមាទាននូវអធិវាសនក្ខន្តី ថា ៖ " ថ្ងៃនេះអញនឹងរក្សាសីលអធិវាសនក្ខន្តី មិនក្រោធខឹងនឹងនរណាទេ " លុះសមាទានដូច្នេះរួចហើយ ត្រូវប្រុងស្មារតីរឭកដល់ការសមាទាននោះឲ្យរឿយៗ; បើក្រែងវង្វេងភ្លេចត្រូវធ្វើគ្រឿងសម្គាល់យ៉ាងណាមួយទុកនឹងខ្លួន មានកួចជាយសំពត់ចំណាំជាដើម, លុះក្រឡេកឃើញគ្រឿងសម្គាល់នោះ ក៏នឹងនឹកឃើញឡើងភ្លាមមិនវង្វេងភ្លេចឡើយ; ខំហាត់ញយ ៗ ទៅក៏មុខជាធ្លាប់ទៅឯង។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/1779/Untitled-1-Recovered.jpg
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,២០២ ដង)
អានិសង្សអធិវាសនក្ខន្តី ៥ យ៉ាង
ព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ បានត្រាស់សរសើរគុណសម្បត្តិនៃការលះទោសៈថា៖
ទោសំ ភិក្ខវេ បជហថ
" ម្នាលភិក្ខុទាំងឡាយ! បើអ្នកទាំងអស់គ្នាលះទោសៈបានតថាគតនឹងហៅអ្នកទាំងឡាយថាជាអនាគាមិ ដូច្នេះ"។
ក៏ឯការលះទោសៈនេះ បើទុកជមិនបានដាច់ជាសមុច្ឆេទប្បហាន គ្រាន់តែធ្វើឲ្យស្ងប់រម្ងាប់ក្នុងចន្លោះនោះ ៗ
images/articles/1780/Untitled-1-Recovered.jpg
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៣,៤៨២ ដង)
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្ដែង ហេតុជាគ្រឿងតនៃពៀរ និងហេតុជាគ្រឿងស្ងប់រម្ងាប់នៃពៀរ ថា៖
ន ហិ វេរេនវេរានិ សម្មន្តីធ កុទាចនំ
អវេរេន ច សម្មន្តី ឯស ធម្មោ សនន្តនោ។
សេចក្ដីថា៖ ក្នុងកាលណាៗ ក៏ដោយ ធម្មតាពៀរទាំងឡាយក្នុងលោកសន្និវាសនេះ មិនដែលស្ងប់រម្ងាប់ដោយការចងពៀរឡើយ; ដោយពិតពៀរទាំងឡាយតែងស្ងប់រម្ងាប់ដោយការមិនចងពៀរ, ធម៌នេះ ជាធម៌ចាស់មានយូរណាស់មកហើយ។
អធិប្បាយចំពោះតែបទដែលទាក់ទងគ្នា ដោយរឿងខន្តីសេចក្ដីអត់ធន់ម្យ៉ាង ដូចតទៅនេះ៖បណ្ដាបទទាំងឡាយ ត្រង់បទថា អវេរេន ច សម្មន្តិ ដូច្នេះ មានសេចក្ដីថា ពៀរដែលនឹងស្ងប់រម្ងាប់ ឈប់ចងគ្នាទៅវិញទៅមកនោះ លុះតែមានទឹកចិត្តយ៉ាងត្រជាក់វិសេសគឺ ខន្តី ( សេចក្ដីអត់ធន់ ) មេត្តា ( សេចក្ដីស្រឡាញ់ ) ឬមានយោនិសោមនសិការ និងបច្ចវេក្ខណញ្ញាណ គឺយកចិត្តទុកដាក់ដោយយោបល់ ពិចារណាឲ្យឃើញទោសនៃសេចក្ដីក្រោធខឹង និង គុណានិសង្ឃនៃសេចក្ដីអត់ធន់ ទើបពៀរនោះស្ងប់រម្ងាប់ទៅបាន; មានគួរនាដូចទីកន្លែងណាមួយ ដែលប្រឡាក់ដោយរបស់មិនស្អាតមានទឹកមាត់ជាដើម លុះតែគេយកទឹកដែលថ្លាទៅដុសលាង ទើបជ្រះស្អាត មានក្លិនល្អដូចដើមទៅវិញបាន។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/616/Untitled-1.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៨៥,៤១០ ដង)
រឿងសសបណ្ឌិត
( ចាក ស. ច. )
( បើមានបំណងធំ គួរកុំស្តាយជីវិតនិងទ្រព្យសម្បត្តិ )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជក្នុងក្រុងពារាណសី ។ កាលនោះព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វទន្សាយ
images/articles/2204/Untitled-1-Recovered.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៣២,០៤៤ ដង)
ក្លិនក្រអូបនៃសីល
( ធម្មបទគាថា បុប្ផវគ្គ បិ. ៥២ ទំ. ៣២ )
ក្លិនផ្កាឈើផ្សាយទៅច្រាសខ្យល់មិនបាន ក្លិនខ្លឹមចន្ទន៍ក្តី ក្លិនខ្លឹមក្រឹស្នាក្តី ក្លិនផ្កាម្លិះរួតក្តី ក៏ផ្សាយទៅច្រាសខ្យល់មិនបាន, ចំណែកក្លិនរបស់សប្បុរសទាំងឡាយ រមែងផ្សាយទៅច្រាសខ្យល់បាន ព្រោះសប្បុរស រមែងផ្សាយទៅបានគ្រប់ទិស ។ ក្លិននៃសិល ជាគុណជាតប្រសើរបំផុតជាងគន្ធជាតទាំងនេះគឺ ខ្លឹមចន្ទន៍ ខ្លឹមក្រឹស្នា ផ្កាឧប្បល ផ្កាម្លិះលា ។
ក្លិនក្រឹស្នា
images/articles/2178/Untitled-1-Recovered.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦៤,០១៣ ដង)
សីល ៥ ជាធម៌របស់មនុស្ស តើដូចម្ដេច?
១- ភាពជាមនុស្ស ត្រូវមានអារម្មណ៍ គឺត្រូវមានចិត្ត មេត្តា ករុណា ចំពោះមនុស្សសត្វទាំងឡាយ ដែលមានខ្លួនជាទីស្រឡាញ់ មានមាតាបិតា ញាតិមិត្តបងប្អូនជាទីស្រឡាញ់ មិនគួរសម្លាប់បៀតបៀនគ្នានិងគ្នា យើងជាមនុស្សត្រូវប្រព្រឹត្តល្អ គឺត្រូវវៀរចាកការសម្លាប់សត្វដទៃ ដែលមានជីវិត (បាណាតិបាតា វេរមណី)។
២- ការកើតមកជាមនុស្ស ឈ្មោះថា
images/articles/2226/Untitled-1-Recovered.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៨,៩៤៩ ដង)
អានិសង្សសីល ក្នុងបរលោក
ផលរបស់ការវៀរបាណាតិបាត គឺ
១- ជាអ្នកមានអវយវៈតូចធំពេញលេញបរិបូរណ៍ (មិនពិការ)
២- ជាអ្នកមានរាងកាយខ្ពស់សមស្អាត
៣- ជាអ្នកមានរាងកាយរហ័សរហួន (ស្រាល)
៤- ជាអ្នកមានជើងទាំង ២ ជាន់ស៊ប់ធ្ងន់ស្មើគ្នា
៥- រមែងធ្វើឲ្យអ្នកដទៃ ជ្រះថ្លាចង់មើល
៦- ជាអ្នកសុភាពទន់ភ្លន់
៧- ជាអ្នកមានចរិយាល្អ
៨- ជាអ្នកជួបប្រទះតែសេចក្ដីសុខ
images/articles/2227/Untitled-1-Recovered.jpg
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦១,៦៩៤ ដង)
អត្ថនៃសីល
ការដោះស្រាយក្នុងបទដ៏វិសេសទាំងឡាយ។ ពាក្យថា "ដែលឈ្មោះថា សីល ព្រោះអត្ថថាដូចម្ដេច?" ។ (ឆ្លើយថា) ដែលឈ្មោះថា សីល ព្រោះអត្ថថា ជាសីលនេះ គឺប្រក្រតី។ ឈ្មោះថា សីលនៈ នេះ គឺជាអ្វី? ។ ដែលឈ្មោះថា សីលនៈ នេះ គឺជាការតម្កល់នៅស៊ប់ មានសេចក្ដីថា ភាពនៃកម្មទាំងឡាយ មានកាយកម្មជាដើម ជាធម្មជាតិមិនវាត់វាយ ដោយអំណាចភាវៈ នៃបុគ្គលជាអ្នកមានសីលល្អ
images/articles/1777/Untitled-1-Recovered.jpg
ផ្សាយ : ១៦ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ១៣,៧២៨ ដង)
- សួរថាៈ តាមដែលអធិប្បាយមកនេះ យើងជាឪពុកម្ដាយចិញ្ចឹមរក្សា តើមានគោលការណ៍ពិចារណាយ៉ាងណាថា កូនយើងរឹងមាំ អាចទៅប្រឈមមុននឹងសង្គមខាងក្រៅបាន? ក្នុងផ្លូវធម៌មានគោលការណ៍វាយតម្លសយ៉ាងណាថា ក្មេងមានសភាពរឹងមាំល្មមនឹងដំណើរជីវិតបានដោយខ្លួនឯង។
ឆ្លើយៈ មើលការអភិវឌ្ឍ ៤ ផ្នែកគឺ៖
១)- ការអភិវឌ្ឍផ្នែករាងកាយក្រៅពីមើលសុខភាពរាងកាយហើយ ត្រូវពិចារណាមើលសម្ពន្ធភាពជាមួយវត្ថុ សម្ភារៈប្រើប្រាស់ បរិភោគ ថាគេអភិវឌ្ឍឬនៅ ដូចជាមើលថា គេដឹងពីការបរិភោគ ប្រើប្រាស់ វត្ថុសម្ភារៈយ៉ាងណា ដូចជា ការទទួលទាន អាហារ មើល គេថា គេបរិភោគដោយមានគោលបំណងដោយពិតគឺដើម្បីសុខភាពនៃរាងកាយរឹងមាំ មិនមែនដើម្បីតែឆ្ងាញ់ពិសារដើម្បីភាពសង្ហារ ខ្ជះខ្ជាយអួតឋានៈ។ យ៉ាងនេះសម្ដែងឲ្យឃើញថា គេមានការអភិវឌ្ឍ ដែលរួមទៅដល់ការប្រើបច្ចេកវិជ្ជាផ្សេងៗផងដែរ។ សង្កេតក្នុងការមើល ការស្ដាប់ ថាមើលយ៉ាងដូចម្ដេច មើលបានប្រយោជន៍ទេ ដឹងនូវសិក្សាអំពីហេតុការណ៍ផ្សេងៗទេ ឬថាឃើញអារម្មណ៍ផ្សេងៗ ហើយធ្លាក់ក្នុងទាសភាពជំពាក់ចិត្តស្រវឹង។ យ៉ាងនេះ ជាការអភិវឌ្ឍផ្លូវកាយ។
២)- ការអភិវឌ្ឍផ្នែកសីល សង្កេតមើលសម្ពន្ធភាពជាមួយមិត្តភក្តិ សម្ពន្ធភាពជាមួយបងប្អូន។ មើលសម្ពន្ធភាពជាមួយ មិត្តភក្តិ ដូចជា សេពគប់ជាមួយមិត្តណា ធ្វើចំពោះមិត្តនោះ យ៉ាងណា តើសេពគប់ជាមួយមនុស្សប្រភេទណា មានអាកប្បកិរិយាទស្សនគតិត្រឹមត្រូវដែរឬទេ សន្ទនាពីអ្វី មានសម្ពន្ធភាពជាមួយមនុស្សក្នុងសង្គមយ៉ាងណា ចេះសង្គ្រោះជួយគ្នាដែរឬទេ។ នេះជាការអភិវឌ្ឍផ្នែកសង្គម។
៣)- ការអភិវឌ្ឍផ្នែកចិត្តសន្ដាន សង្កេតមើលថា មានគុណគឺសេចក្ដីល្អឬទេ មានមេត្តា ករុណា ពេលជួបអ្នកមានទុក្ខលំបាក អ្នកជំងឺ ចេះជួយគេទេ? មានទឹកចិត្តចំពោះអ្នកដទៃឬទេ មានកតញ្ញុតាឬទេ ។ល។ ហើយមើលសមត្ថភាពរបស់ចិត្តថា តើរឹងមាំ មានសេចក្ដីព្យាយាម ប្រឹងប្រែង មានការទទួលខុសត្រូវមានសតិជាគ្រឿងរក្សាខ្លួន មានសមាធិមាំទាំក្នុងកិច្ចការងារដែរឬទេ ព្រមទាំងពិចារណាមើលសុខភាពផ្លូវចិត្តថា មានក្ដីសប្បាយរីករាយ ស្រស់ថ្លា មិនមួហ្មង មិនតឹងតែង មិនកង្វល់។
៤)- ការអភិវឌ្ឍផ្នែកបញ្ញា សង្កត់មើលថា អាចទទួលដឹងនូវរបស់ផ្សេងៗតាមសេចក្ដីពិត គឺអាចសម្លឹងរបស់ផ្សេងៗដោយមិនប្រកាន់ ដោយការពេញចិត្ត មិនពេញចិត្តឬរីករាយ មិនរីករាយ។ តែសម្លឹងរបស់ទាំងនោះ ដោយការសិក្សាចង់ដឹង ចង់ចេះស្រាវជ្រាវសេចក្ដីពិត និង ដោះស្រាយបញ្ហា ពិគ្រោះពិចារណាសម្លឹងលោកនេះយ៉ាងណា មានទស្សនគតិចំពោះមនុស្សក្នុងសង្គមយ៉ាងដូចម្ដេច មានទិដ្ឋិយល់ឃើញយ៉ាងណា។
-សួរៈ ការសម្ដែងចេញមក ឬការប្រព្រឹត្តផ្សេងៗក្នុងលក្ខណៈនៃការអភិវឌ្ឍ អាចនឹងចាប់ផ្ដើមពីអាយុប៉ុន្មាន?
-ឆ្លើយៈ មិនទាក់ទងជាមួយអាយុ។ អាយុគឺការកំណត់នូវវ័យ ឬថា ជាព្រំដែននៃការចម្រើនធំធាត់។ ពេលវេលាក្នុងការសន្សំភាពជំនាញ ការអភិវឌ្ឍខ្លួននឹងកើតឡើងជាមួយអាការសំដែងចេញនូវលក្ខណៈនៃការប្រព្រឹត្ត ដែលបង្ហាញឲ្យឃើញដល់ការអភិវឌ្ឍក្នុងផ្នែកនីមួយៗ ទាំង៤ផ្នែក ថា តើមានលំដាប់ណា?
-សួរៈ បច្ចុប្បន្នយើងឲ្យតម្លៃមនុស្ស មិនបានឲ្យតម្លៃក្នុងលក្ខណៈការអភិវឌ្ឍរាងកាយ គឺសីល សមាធិ បញ្ញា ទេ តែយើងច្រើនឲ្យតម្លៃលើ សញ្ញាបត្រ ឬឲ្យតម្លៃតាមផ្នែកសេដ្ឋកិច្ច មើលតាមចំនួនទ្រព្យតិចឬច្រើន ហើយក៏សំគាល់ថា បុគ្គលនេះជាអ្នកមានក្នុងប្រទេស។ ក្នុងលក្ខណៈនេះ សង្គមកំពុងសំដែងលោកនេះ (បង្ហាញលោកនេះ) ក្នុងផ្លូវខុសមែនទេ?
-ឆ្លើយៈ សង្គមកំពុងតែឲ្យនូវសភាពដែលឃ្លៀងឃ្លាតប្រាសចាកការពិត។
ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម
ដោយ៥០០០ឆ្នាំ