ថ្ងៃ សៅរ៍ ទី ២២ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៥,៦៧៧
Today
ថ្ងៃម្សិលមិញ ១៥៩,៦៧១
ខែនេះ ៤,២៤៣,១៤៨
សរុប ៤០៥,០២៥,៨៧៣
ប្រជុំអត្ថបទ
images/articles/1922/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥៣,៣១៣ ដង)
តុល្យភាព​នៃ​ជីវិត គ្រប់​បុថុជ្ជន ដែល​មិន​បាន​ស្ដាប់​នូវ​ធម៌​របស់​ព្រះ​អរិយៈ មិន​ត្រឹម​តែ​ប្រកាន់​មាំ​ក្នុង​នាម​រូបនេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សេចក្ដី​វង្វេង​ភ្លេចភ្លាំង​ស្មារតី ដោយ​ហេតុ​ច្រើន​យ៉ាង​ទៀត​គឺ ក- វង្វេង​ព្រោះ​ទ្រព្យ​សម្បត្តិ ព្រោះ​តែ​ទ្រព្យ ធ្វើ​ឲ្យ​មនុស្ស​លោក​ដាច់​សីល​ទាំង​ស្រស់ៗ រហូត​ធ្វើ​ឲ្យ​មាន​ការ​លើក​កម្ពស់​ខ្លួន​ឯង ហើយ​មើល​ងាយ​មើល​ថោក​ដល់​អ្នក​ក្រខ្សត់​ទ្រព្យ​សម្បត្តិ​ទៀត​ផង។
images/articles/1924/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៧,២៨៤ ដង)
ជីវិតស្ងប់ពិត ក្នុងសំយុត្ត​និកាយ សគាថវគ្គ សក្កសូត្រ បិដកលេខ ៣០ , ទំព័រ ២០៨ សម័យ​មួយ​ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់នៅ​លើភ្នំ គិជ្ឈកូដ ទៀបក្រុង​រាជ​គ្រឹះ គ្រា​នោះ​ឯង យក្ស​ឈ្មោះ​សក្កៈ បាន ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើប​​ពោល គា​ថា នឹង​ព្រះ​​ដ៏មានព្រះភាគថាការ​​ប្រៀន​ប្រដៅ​បុគ្គល​ដទៃ​ណាៗ​ មិនសម​គួរដល់​សមណៈ ដូចជា​លោក ដែល​​ជា​អ្នក​លះបង់​
images/articles/1930/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៧០០ ដង)
បរិវដ្តៈ ៣ ក្នុងខន្ធ ៥ ស្រង់ចាក យមកសូត្រ ភិក្ខុយមកៈ​មានទិដ្ឋិ​អាក្រក់ មាន​សភាព​យ៉ាងនេះ​ថា អាត្មាអញ​យល់​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​​ព្រះ​ភាគ​សំដែង ហើយ​ថា ភិក្ខុ​ជា​ខីណា​ស្រព តែ​ទម្លាយ​កាយ​ហើយ ខាង​មុខ អំពី​សេច​ក្តី​​ស្លាប់​ទៅ រមែង​ដាច់​សូន្យ មិន​កើត​ទៀត​ទេ ។ ព្រះសារីបុត្រ​បានជួយ​ដោះទិដ្ឋិអាក្រក់ ឱ្យ​ចេញអំពី សន្តាន​នៃព្រះ​ភិក្ខុ​យមកៈ ដោយ​បាន​តាំងនូវសំនួរ​ក្នុងបរិ​វដ្តៈ ៣
images/articles/2208/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ២៣,១៧៧ ដង)
រដ្ឋ​បាល​ត្ថេរ (សុ. ខុ. ថេរ​គា​ថា បិ. ៥៧ , ទំ. ៥៥ - ៦០) អ្នក​ចូល​មើល​នូវ​អត្ត​ភាព​ ដែល​ធ្វើ​ឲ្យ​វិ​ចិត្រ​ ជា​ទី​ប្រ​ជុំ​នៃ​ដម្បៅ​ដែល​តាំង​ឡើង​ព្រម​ហើយ ( ដោយ​ឆ្អឹង ៣០០ កំណាត់ ) ជា​អត្ត​ភាព​ក្តៅ​ក្រ​ហាយ ដែល​ជន​ពាល​ត្រិះ​រិះ​ដោយ​ច្រើន ជា​អត្ត​ភាព​មិន​ទៀង​ទាត់​ ឋិត​ថេរ ។ អ្នក​ចូរ​មើល​នូវ​រូប ដែល​ធ្វើ​ឲ្យ​វិ​ចិត្រ​ដោយ​កែវ​មណី និង​ កណ្ឌល ដែល​ឆ្អឹង​ និង​ស្បែក​រួប​រឹត​ហើយ ( រូប​នោះ ) រមែង​ល្អ​​ដោយ​សារ​សម្ពត់​ទាំង​ឡាយ
images/articles/1886/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨,៧៩៩ ដង)
រឿង​វិសមលោមរាជកុមារ (ផល​នៃ​ការ​ធ្វើ​ទាន​ដោយ​សេចក្ដី​ជ្រះថ្លា) កាល​សាសនា​ព្រះសម្ពុទ្ធ​ព្រះនាម​កស្សប មាន​បុរសម្នាក់​បាន​ស្ដាប់​ធម៌​ទេសនា ព្រះសម្ពុទ្ធ​មាន​សេចក្ដី​ជ្រះថ្លា​បាន​ធ្វើ​ទាន​ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន លុះ​ស្លាប់ទៅ​បាន​កើត​ក្នុង​សុគតិភព អស់​កាល​ជា​យូរ​អង្វែង​ដល់​មក សាសនា​ព្រះសម្ពុទ្ធគោតម បរមគ្រូ​របស់​យើង​នេះ ព្រះអង្គ​បរិនិព្វាន​ផុត​ទៅ​ហើយ​បាន
images/articles/980/rter434rtefer43434we.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨,៣៨៨ ដង)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​ មាន​លក្ខណៈ​ ៤​ យ៉ាង​គឺ៖ ១. អញ្ញ​ទត្ថុហរោ​ ហោតិ​ គិត​ចង់​បាន​អ្វី​ៗ​អំពី​មិត្ត​តែ​ម៉្យាង​ ដោយ​សេច​ក្តី​ថា​ ជា​អ្នក​មាន​ដៃ​ទទេ​មក​កាន់​ផ្ទះ​របស់​សម្លាញ់​ ហើយ​ពោល​សរសើរ​របស់​នេះ របស់​នោះ​ ដែល​ជា​សម្បត្តិ​ទ្រព្យ​របស់​សម្លាញ់​ ឬ​ក៍​និ​យាយ​ថា​ មាន​អ្នក​ដទៃ​សរសើរ​យ៉ាង​នេះ​ យ៉ាង​នោះ​ ជួន​កាល​ក៏​ចាប់​កាន់​បបោស​អង្អែល​ ស្ទើរ​សុំ​ស្ទើរ​មិន​សុំ​ រហូត​ទាល់​តែ​បានសម្រេច​តាម​បំណង​ ។ មនុស្ស​ណា​ដែល​ហៅ​យើង​ថា​មិត្ត​ៗ​ ប៉ុន្តែ​ចង់​តែ​បាន​សម្ប​ត្តិ​ទ្រព្យ​របស់​យើង​ មនុស្ស​នោះ​ជា​មិត្ត​ប្លម​ មិន​មែន​ជា​មិត្ត​ពិត​ប្រាកដ​ទេ​ បើ​យើង​ឲ្យ​ញយ​ៗ​ ថ្ងៃ​ក្រោយ​សុំ​ត្រង់​ៗ​តែ​ម្តង​ មនុស្ស​នេះ​ឲ្យ​មិន​ចេះ​គ្រប់​ទេ​ ថ្ងៃ​ណា​ឈប់​ឲ្យ​ គេ​ដើរ​និយាយ​ប្រាប់​គេ​ឯង​ថា យើង​អា​ក្រក់​ចិត្ត​មិន​បាន​ ខ្វេះ​ក​កាយ​រឿង​នេះ​រឿង​នោះ​សំអុយ​ឈ្មោះ​យើង​នេះ​ហើយ​ទោស​របស់​ អភិជ្ឈា​ យើង​វិញ​ក៏​អញ្ចឹង​ដែរ​ ត្រូវ​ការ​ពារ​ឲ្យ​ណាស់​ ចំពោះ​អភិ​ជ្ឈា​នេះ​ ព្រោះ​វា​អាច​ឲ្យ​យើង​លួច​ប្រាក់​គេ​ទាំង​ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​ចោរ​ទៀត​ផង ។ ២. អប្បេន​ ពហុ​មិច្ឆ​តិ​ ប្រាថ្នា​ចង់​បាន​របស់​ច្រើន​ៗ​ អំពី​សម្លាញ់​ ដោយ​គ្រាន់​តែ​ឲ្យ​អ្វី​ៗ​ដល់​សម្លាញ់​បន្តិច​បន្តួច​ប៉ុណ្ណោះ​ គឺ​យក​របស់​តូច​ទាក់​យក​របស់​ធំ ។ ៣. ភយស្ស​ កិច្ចំ ន​ ករោ​តិ មិន​ជួយ​ធ្វើ​កិច្ច​ការ​សម្លាញ់​នៅ​ពេល​ដែល​សម្លាញ់​មាន​ភ័យ​ មនុស្ស​របៀប​នេះ​ គឺ​ទាល់​តែ​មាន​វិបត្តិ​អ្វី​មួយ​ខ្លួន​ឯង​ ទើប​រត់​មក​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ឲ្យ​យើង​ មិន​មែន​ជួយ​ដោយ​ស្មោះ​ ស្រឡាញ់​យើង​ទុក​ជា​មិត្ត​ពិតប្រាកដ​នោះ​ទេ​ ។ ៤. សេវតិ​ អត្ថ​ការណា​ សេព​គប់​មិត្ត​ព្រោះ​ហេតុ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មនុស្ស​របៀប​នេះ​ មិន​ឃើញ​គុណ​តម្លៃ​នៃ​ចិត្ត​សប្បុរស​រវាង​គ្នា​និង​គ្នា​ទេ​ គេ​មក​រាប់​អាន​យើង​ព្រោះ​យើង​មាន​លុយ​ ឬ​អ្វី​ៗ​ដែល​គេច​ង់​បាន​អំពី​យើង​តែ​ប៉ុណ្ណោះ​ ។ ការ​ងារ​ជ្រើស​រើស​មិត្ត​ ជួន​កាល​មួយ​ជីវិត​រក​មិត្ត​ពិត​ប្រាកដ​តែ​ម្នាក់​មិន​បាន​ផង​ មាន​មិត្ត​ខ្លះ​តណ្ហា​ក្រាស់​ក្បត់​ចិត្ត​យើង​ ប៉ុន្តែ​វា​អាច​មក​អំពី​ខ្លួន​យើង​ផង​ដែរ​ ដែរ​រក​មនុស្ស​ល្អ​មក​ធ្វើ​ជា​មិត្ត​មិន​បាន​ ព្រោះ​មារយាទ​យើង​វា​អន់​ពេក​ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខក​ខាន​មិន​បាន​មិត្ត​ល្អ​ ត្រូវ​អធិដ្ឋាន​ចិត្ត​ខ្លួន​ឯង​ យក​កុសល​ធម៌​ជា​មិត្ត​ដោយ​ការ​ប្រ​ព្រឹត្ត​ជួយ​ខ្លួន​ឯង​ បើ​យើង​ប្រព្រឹត្ត​ល្អ​ជាប់​លាប់​ហើយ​ បាប​មិត្ត​រមែង​ឃ្លាត​ឆ្ងាយ​អំពី​យើង​ ម្តង​ម្នាក់​ៗ​ ទី​បំផុត​យើង​នឹង​បាន​មិត្ត​ដ៏​ល្អ​ជា​ពុំ​ខាន​ ក្នុង​សេច​ក្តី​នេះ​​សំខាន់​គឺ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1713/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៣,០៨២ ដង)
រឿង ភិក្ខុ​៣០​រូប វិន័យបិដកកឋិនក្ខន្ធកៈមាន​ចែង​អំពី​ប្រភព​នៃ​កឋិនចីវ​ថា​ក្នុង​បឋម​ពោធិកាល​ព្រះបរមសាស្ដា ទ្រង់​ឲ្យ​ភិក្ខុ​ប្រើប្រាស់​តែ​បង្សុកូលចីវរ ពុំ​ទាន់​ទ្រង់​អនុញ្ញាត​ឲ្យ​ប្រើ​គហបតីចីវរ​នៅ​ឡើយ។ សម័យ​មួយ​កាល​ដែល​ទ្រង់​គង់​ចាំ​វស្សា​នៅ​វត្ត​ជេតពន​ជិត​ដល់​ថ្ងៃ​ចូល​វស្សា​ភិក្ខុ​៣០​អង្គ​ទៅ​ស្រុក​បាវាគឺ​ប្រាថ្នា​ចង់​មក​ថ្វាយ​បង្គំ​ព្រះអង្គ​មុន​ថ្ងៃ​ចូល​វស្សា​តែ​មក​មិន​ទាន់​ក៏​ចូល​វស្សា​
images/articles/2937/cvfic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,៨៥៥ ដង)
ចូឡសុវជាតក (បិដកខ្មែ៛ថា ចុល្លសុវករាជជាតក) ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធវេរញ្ជកណ្ឌ (វិនយបិដកលេខ ១ ទំព័រ ១) បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សន្តិ រុក្ខា ដូច្នេះជាដើម ។ កាលព្រះសាស្ដាគង់នៅចាំវស្សាក្នុងស្រុកវេរញ្ជា ហើយយាងតាមលំដាប់មកដល់ក្រុងសាវត្ថី ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះតថាគតជា ខត្តិយសុខុមាលជាតិ ជាពុទ្ធសុខុមាលជាតិ ទ្រង់ប្រកបដោយឥទ្ធានុភាពច្រើន កាលនៅចាំវស្សាអស់ ៣ ខែដោយការនិមន្តរបស់វេរញ្ជព្រាហ្មណ៍ ទ្រង់មិនបានភិក្ខាសូម្បីតែមួយថ្ងៃអំពីសម្នាក់ព្រាហ្មណ៍នោះ ដោយអំណាចនៃមារបង្វិលចិត្ត ទ្រង់លះសេចក្ដីល្មោភក្នុងអាហារ ទ្រង់ញ៉ាំងព្រះជន្មឲ្យប្រព្រឹត្តទៅដោយអាហារសម្រាប់សេះមួយនាឡិអស់ ៣ ខែ ស្ដេចមិនយាងទៅក្នុងទីដទៃ សេចក្ដីប្រាថ្នាតិច និងសេចក្ដីសន្តោសរបស់ព្រះតថាគត អស្ចារ្យណាស់ ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ។ កាលភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការលះសេចក្ដីល្មោភក្នុងអាហារ ក្នុងកាលឥឡូវនេះ របស់តថាគត មិនជាអស្ចារ្យទេ សូម្បីក្នុងកាលមុន កាលតថាគតកើតក្នុងកំណើតសត្វតិរច្ឆាន ក៏លះសេចក្ដីល្មោភក្នុងអាហារដែរ ដូច្នេះហើយ ព្រះអង្គទើបនាំអតីតនិទានមក ។ រឿងរ៉ាវសូម្បីទាំងអស់ អ្នកសិក្សាគប្បីឲ្យពិស្ដារដោយន័យដំបូងនោះឯង ។ (សេ្តចហង្សនិយាយនឹងសេ្តចសេកថា) សន្តិ រុក្ខា ហរិបត្តា, ទុមា នេកផលា ពហូ; កស្មា នុ សុក្ខេ កោឡាបេ, សុវស្ស និរតោ មនោ។ ដើមឈើទាំងឡាយច្រើនណាស់ ដែលមានស្លឹកខៀវ មានផ្លែជាអនេក ព្រោះហេតុអ្វីហ្ន៎ បានជាសេកនេះ មានចិត្តរីករាយជានិច្ច តែនឹងដង្គត់ឈើពុកស្ងួត ។ (សេ្តចសេកនិយាយតបវិញថា) ផលស្ស ឧបភុញ្ជិម្ហា, នេកវស្សគណេ ពហូ; អផលម្បិ វិទិត្វាន, សាវ មេត្តិ យថា បុរេ។ យើងបានចូលទៅបរិភោគផ្លែឈើនោះ រាប់ដោយឆ្នាំច្រើនជាអនេក ទោះបីយើងដឹងថា ឈើនោះ មិនមានផ្លែហើយ ការមេត្រីនោះ ក៏នៅដូចដើម ។ (ស្តេចហង្សនិយាយថា) សុក្ខញ្ច រុក្ខំ កោឡាបំ, ឱបត្តមផលំ ទុមំ; ឱហាយ សកុណា យន្តិ, កិំ ទោសំ បស្សសេ ទិជ។ សត្វស្លាបទាំងឡាយ តែងលះបង់នូវដើមឈើដែលពុកស្ងួត ជ្រុះស្លឹកអស់ មិនមានផ្លែ ហើយហើរទៅ ម្នាលអ្នកជាទ្វិជាតិ អ្នកសម្គាល់ឃើញទោស (ក្នុងការលះចោលនោះ) ដូចម្តេច ។ (សេ្តចសេកនិយាយថា) យេ ផលត្ថា សម្ភជន្តិ, អផលោតិ ជហន្តិ នំ; អត្តត្ថបញ្ញា ទុម្មេធា, តេ ហោន្តិ បក្ខបាតិនោ។ ពួកសត្វណា មានសេចក្តីត្រូវការដោយផ្លែ ហើយគប់រកនូវដើមឈើ លុះដឹងថា មិនមានផ្លែ ក៏លះចោលនូវដើមឈើនោះ ពួកសត្វស្លាបនោះ ឈ្មោះថាមានប្រាជ្ញាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មានប្រាជ្ញាមិនល្អ រមែងញ៉ាំងចំណែកនៃសេចក្តីរាប់អានឲ្យវិនាស ។ (ស្តេចហង្សនិយាយថា) សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ; សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។ ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និងសេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្តធម៌នេះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។ សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម; វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។ មា្នលសេក អ្នកមានស្លាបជាយាន ហើរទៅតាមអាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណានីមួយ ចូរទទួលយកពរនោះចុះ ។ (សេ្តចសេកនិយាយថា) អបិ នាម នំ បស្សេយ្យំ, សបត្តំ សផលំ ទុមំ; ទលិទ្ទោវ និធិំ លទ្ធា, នន្ទេយ្យាហំ បុនប្បុនំ។ ខ្ញុំសូមឲ្យបានឃើញនូវដើមឈើនោះ មានស្លឹក និងផ្លែឡើងវិញដូចដើម ខ្ញុំគប្បីរីករាយរឿយ ៗ ដូចមនុស្សកម្សត់ បានកំណប់ទ្រព្យ ។ (អភិសម្ពុទ្ធគាថា) តតោ អមតមាទាយ, អភិសិញ្ចិ មហីរុហំ; តស្ស សាខា វិរូហិំសុ, សីតច្ឆាយា មនោរមា។ លំដាប់នោះ ព្រះឥន្ទបានយកទឹកអម្រឹត មកស្រោច នូវឈើដុះលើផែនដី ដើមឈើនោះ មានមែកលូតលាស់ត្រសាយត្រសុំ មានម្លប់ដ៏ត្រជាក់ ជាទីរីករាយនៃចិត្ត ។ (ស្តេចសេកនិយាយថា) ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ; យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។ បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ឲ្យដូចជាខ្ញុំដែលបានសេចក្តីសុខ ព្រោះឃើញនូវដើមឈើដ៏ប្រកបដោយផ្លែ ក្នុងថ្ងៃនេះ ។ (អភិសម្ពុទ្ធគាថា) សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ; បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។ ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវឈើនោះ ឲ្យមានផ្លែ រួចក៏ចៀសចេញទៅកាន់នន្ទនវនឧទ្យាន នៃទេវតាទាំងឡាយ ជាមួយនឹងភរិយា ។ សូម្បីបញ្ហានិងពាក្យតបបញ្ហា សូម្បីអត្ថសេចក្ដី អ្នកសិក្សាគប្បីជ្រាបតាមន័យដំបូងនោះឯង ចំណែកក្នុងជាតកនេះ ខ្ញុំនឹងពណ៌នាបទដែលលំបាកប៉ុណ្ណោះ ។ បទថា ហរិបត្តា សេចក្ដីថា ដេរដាសដោយស្លឹកពណ៌ខៀវ ។ បទថា កោឡាបេ សេចក្ដីថា ដែលមិនមានខ្លឹម កាលខ្យល់បក់ មានសំឡេងដូចគេសំពង ។ បទថា សុវស្ស សេចក្ដីថា ព្រោះហេតុអ្វី ស្ដេចសេកសុវរាជដ៏មានអាយុមានចិត្តត្រេកអរស៊ប់នឹងដើមឈើ ដែលមានសភាពបែបនោះ ។ បទថា ផលស្ស សេចក្ដីថា ផ្លែដើមឈើនោះ។ បទថា នេកវស្សគណេ សេចក្ដីថា ជាច្រើនឆ្នាំ ។ បទថា ពហូ សេចក្ដីថា សូម្បីអស់កាលច្រើនរយឆ្នាំ មិនមែន ២ ឆ្នាំ មិនមែន ៣ ឆ្នាំ គឺច្រើន ។ បទថា វិទិត្វាន សេចក្ដីថា សេកសុវរាជកាលប្រកាសសេចក្ដីនោះទើបពោលថា បពិត្រស្ដេចហង្ស ឥឡូវនេះ សូម្បីខ្ញុំដឹងថា ដើមឈើនេះមិនមានផ្លែ មេត្រីភាពជាមួយនឹងដើមឈើនោះក្នុងកាលមុនយ៉ាងណា មេត្រីភាពនោះ ពួកខ្ញុំនឹងមិនទម្លាយមេត្រីភាពនោះ ព្រោះថាអ្នកដែលទម្លាយមេត្រីភាព ឈ្មោះថា ជាមនុស្សមិនល្អ ជាអសប្បុរស ។ បទថា អបិ នាម នំ សេចក្ដីថា បពិត្រស្ដេចហង្ស បើសេចក្ដីប្រាថ្នារបស់ខ្ញុំគប្បីបាន ពរដែលលោកឲ្យ គប្បីសម្រេច ខ្ញុំចង់ឃើញដើមឈើនេះមានស្លឹក មានផ្លែម្ដងទៀត បន្ទាប់មក ខ្ញុំដែលជាសត្វកម្សត់បានកំណប់នេះ នឹងគប្បីត្រេកអរនឹងដើមឈើនោះរឿយៗ កាលបានឃើញដើមឈើនោះ ខ្ញុំនឹងមានចិត្តរីករាយ ។ បទថា អមតមាទាយ សេចក្ដីថា ឋិតនៅដោយអានុភាពរបស់ខ្លួន កាន់យកទឹកទន្លេគង្គា មកស្រោច ។ ក្នុងជាតកនេះ មានអភិសម្ពុទ្ធគាថា ២ មួយអន្លើដោយគាថាទាំងឡាយនេះ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ សុវរាជា បន អហមេវ អហោសិំ ស្ដេចសេកសុវរាជ គឺ តថាគត នេះឯង ។ ចប់ ចូឡសុវជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤២) ថ្ងៃច័ន្ទ ៩ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ថ្ងៃទី ២៣ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/274/Unti34tled-1.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦៩,៩៨០ ដង)
ពាក្យថា (បច្ច័យ) សំដៅ​ដល់ “គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត” ។អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ ។ តាម​ន័យ​នេះ អាមិស បាន​ដល់​វត្ថុ​គ្រប់​យ៉ាង សម្រាប់​ទំនុក​បម្រុង ឧបត្ថម្ភ​ជីវិត​មនុស្ស​ឲ​រស់​​នៅ​បាន​សុខ​ស្រួល ឈាន​ទៅ​រុង​រឿង​ថ្លៃថ្លា ។ ដូច​ជា​សំពត់​ខោអាវ សំលៀក​បំពាក់​សម្រាប់​បិទ​បាំង កែ​លំអរ​រាងកាយ អាហារ​ភោជន គ្រប់​ប្រភេទ​សម្រាប់​ហូប​ពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យ​សម្បត្តិ​សម្រាប់​សំរួល​ការ​ដេក​ដើរ​ អង្គុយ សម្រាក​ស្នាក់​អាស្រ័យ​និង​ថ្នាំ​កែ​រោគ​គ្រប់​មុខ ។ ជា​រួម អ្វី ៗ ជា​វត្ថុ សម្ភារៈ របស់​របរ ប្រដាប់​ប្រដា​គ្រឿង​បរិភោគ ប្រើ​ប្រាស់​របស់​មនុស្ស សម្រាប់​ជួយ​ផ្ដល់​​ការ​សុខ​ស្រួល​ឲ​កើត​ជា​ផល​ប្រយោជន៍ ផ្គត់​ផ្គង​ជីវិត ប្រមូល​ផ្ដុំ​វត្ថុ​រួម​ទាំង​អស់​នោះ លោកហៅ​ជា ពាក្យ​បច្ចេកទេស​តែ​មួយ​ថា អាមិស ។អាមិស ជា​វត្ថុ​ជួយ​មនុស្ស​ឲ​រស់​នៅ​បាន​ស្រួល ជួយ​ផ្ដល់​ផល​ប្រយោជន៍​ឲ​មនុស្ស​មាន​អានុ​ភាព​ មាន​អានិសង្ស​ច្រើន​សម្រាប់​ការ​រស់​នៅ ។ព្រះ​ពុទ្ធសាសនា ព្រះពុទ្ធ​អង្គ​ទ្រង់​ឆ្វេង​យល់​ច្បាស់​នូវ​ផល​ប្រយោជន៍​នៃ​អាមិស​ទើប​ទ្រង់​​អនុញាត​ឲ​បព្វជិត​បរិភោគ ប្រើប្រាស់​អាមិស តាម​ការ​គួរ ។ ក្រៅ​ពីបង្សុកុលចីវរ ដើរ​បិណ្ឌបាត ដេក​នៅ​ក្រោម​ដើម​ឈើ ផឹក​ថ្នាំ​មូត​ភេសជ្ជៈ ព្រះអង្គ​អនុញាតឲ​ប្រើ អតិរេកលាភ បាន ដើម្បី​ជួយ​​សម្រួល​ជីវភាព​ភិក្ខ​សង្ឃឲ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល។ តែ​ព្រះអង្គ​មិន​ទ្រង់​ហៅថា អាមិស ទេ ទ្រង់​ហៅ​ថា “បច្ច័យ” ។ ព្រោះ​បច្ច័យ​ជា​គ្រឿង​បន្ត​ជីវិត​ឬ​ជំនួយ​ជីវិត​មនុស្ស​ឲ​ប្រព្រឹត្តទៅ​បាន​ស្រួល ។ ពិសេស បច្ច័យ​អាច​ផ្ដល់​ផល​ប្រយោជន៍ ដ៏​សំខាន់​ដល់​មត្តញ្ញូជន អ្នក​ស្គាល់​ប្រមាណ​ក្នុងការបរិភោគ​ប្រើ​ប្រាស់ ។ មនុស្ស​​យើង​បើ​មិន​មាន​បច្ច័យ​ទាំង​អស់​ជា​ជំនួយ​ទេ នឹង​រស់​នៅ​ពុំ​បាន ធ្វើ​ប្រយោជន៍​អ្វី​ក៏​ពុំ​កើត​ដែរ ។ បច្ច័យ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ ប្រមូល​មក​ហៅ​ត្រឹម​តែ ៤ បច្ច័យគឺ ចិវរប្ប​ច្ច័យ១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និង​គិលានភេសជ្ជប្បច្ច័យ ១ ។ ជា​ការ​ពិត ការ​រស់​នៅ​បើ​មាន​តែ​បច្ច័យ​៣ ខ្វះ​បច្ច័យ​ណា​មួយ​ក៏​រស់​នៅ​មិន​ស្រួល ។ ១. សំពត់​ខោ​អាវ​សាវ​ស្បៃ ជា​សម្លៀក​បំពាក់ គ្រឿង​សម្លៀក​ដណ្ដប់​បិទ​បាំង​រាងកាយ ការពារ កេរ្តិ៍ខ្មាស់​ជា​ដើម មាន​ស្បង់ ចីពរ សង្ឃាដី និង​បរិក្ខា​បន្ទាប់​បន្សំ ដូច​អង្សាក់​វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង .....ជា​ដើម​រាប់​បញ្ចូល​ជា​ចីវរប្បច្ច័យ។ ២. គ្រឿង​បរិភោគ ហូប ពិសា​ ឆាន់ មាន​អាហារ​ភោជន នំនែក បង្អែម ចំអាប​បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល ... ជាដើម រាប់​បញ្ចូល​ជា​បិណ្ឌបាតប្បច្ច័យ ។ ៣. ទី​លំនៅ​ភូមិ​ស្ថាន​សម្រាប់​ជ្រកកោន ដេក​អង្គុយ ស្នាក់​អាស្រ័យ ថ្ងៃ​យប់​មាន​ផ្ទះ​សម្បែង កុដិ សាលា​ កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាបព្រា បាត្រ...ជាដើម រាប់​បញ្ចូល​ហៅ​​ថា​សេនា​សនប្បច្ច័យ ។ ៤.ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាល​ជម្ងឺ​ដម្កាត់​ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ​សម័យ សម្រាប់​ផឹក​លាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មាន​ទឹកដោះ​រាវ ទឹកដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និង​ទឹក​អដ្ឋ​បាន​​ជាដើម រាប់​បញ្ចូល​ហៅ​ថា​គិលាន​ភេសជ្ជប្បច្ច័យ ។ ប៉ុន្តែ បច្ច័យ​គ្រប់​យ៉ាង​ដែល​រាប់​បញ្ចូល​តាម​ឈ្មោះ​តែ ៤ បច្ច័យនេះ ជា​បច្ច័យ​(អាមិសវត្ថុ) សម្រាប់​មនុស្ស​ទូទៅ ចំពោះ​បព្វជិត​ក្នុងពុទ្ធសាសនា ព្រះអង្គ​ទ្រង់​អនុញាតឲ​បរិភោគ ប្រើប្រាស់​​បច្ច័យ ដែល​ជា​គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ដោយ​មាន​កំណត់” ។ ម្យ៉ាង​ទៀត បច្ច័យ​ ៤ ដែល​មាន​កំណត់​នោះ បព្វជិត​មុន​នឹង​បរិភោគ​ប្រើ​ប្រាស់​នូវ​បច្ច័យ​​ណា​មួយ ដែល​ទ្រង់​បាន​អនុញ្ញាត សុទ្ធ​តែ​ត្រូវ​ពិចារណា​ដោយ​សតិសម្បជ្ជញ្ញៈ​សិន សឹម​បរិភោគ​ប្រើ​ប្រាស់ ។ ការ​រៀបរាប់​ដោយ​សង្ខេប​មក​ប៉ុណ្ណេះ​ឯង ដែល​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ខាង​​ដើម​​ថា “អ្វី​ទៅ​ដែល​ហៅ​ថា បច្ច័យ គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ឯង “ ។ ពាក្យ​ថា “បុណ្យ​បច្ច័យ​បួន” គឺ​ជា​ឈ្មោះ បុញ្ញកម្ម មួយ​បែប​ដែល​បូរាណា​ចារ្យ​ខ្មែរ​យើង​បាន​​សន្មត​ហៅ​ តាម​បច្ច័យ​ទេយ្យ​វត្ថុ​ដែល​គេ​ធ្វើទាន ដោយ​រៀប​ខ្ចប់​បច្ច័យ​ទាំង​បួន​មុខ ក្នុង​មួយ​កញ្ចប់ ៗ​​សម្រាប់​ជា​ទេយ្យ​ទាន ។តើ​បុណ្យ​បច្ច័យ​បួន ទាយកទាយិកា ត្រូវ​ធ្វើ​ដូច​ម្ដេច ? មុន​នឹង​ធ្វើ​បុណ្យ​លោក​​អ្នក​ម្ចាស់​ដើម​​បុណ្យ ឬ​ម្ចាស់​ដើម​ទាន​ប្រធាន​បុណ្យ តែង​ប្រជុំ​ពិភាក្សា​គ្នា ថា តើ​ត្រូវ​និមន្តលោក​ប៉ុន្មាន​អង្គ ? និមន្ត​​លោក ១អង្គ ២អង្គ -៣​ឬ​៤​អង្គ​ឬ​៥​-​៦​-​៧​អង្គ ។លោក​អ្នក​អាច​និមន្ត​លោក​មក​ទទួល​ក្នុង​បុណ្យ​ប៉ុន្មាន​​អង្គ​ក៏​បាន អាស្រ័យ បសាទសទ្ធា និង​លទ្ធភាព​របស់​ទាយក​ទាយិកា​ម្ចាស់​បុណ្យ ។ បើ​យើង​តម្រូវ​និមន្ត​លោក ២អង្គ យើង​រៀប​​ទេយ្យ​វត្ថុ ២​កញ្ចប់ និមន្ត ៣​អង្គ​រៀប​ទេយ្យវត្ថុ​​៣​កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើ​មាន​សទ្ធានិមន្ត ៧​អង្គ​គប្បី​រៀប​ទេយ្យ​វត្ថុ ៧ កញ្ចប់ គឺ​ត្រូវ​​រៀប​ទេយ្យវត្ថុ​ជា​កញ្ចប់ ៗ តាម​ជំនូន​លោក​ដែល​ត្រូវ​និមន្ត​មក​នោះ ឲ​បាន​មួយ​កញ្ចប់ ១​អង្គ​គ្រប់ៗ អង្គ ។ឯ​ទេយ្យវត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ត្រូវ​មាន​បច្ច័យ បួន​មុខ​គឺ ចីវរ បិណ្ឌ​បាត​សេនាសនៈ ភេសជ្ជៈ ដាក់​ចូលទៅ​ក្នុង​មួយ​កញ្ចប់ ៗ ដូច ៗ គ្នា ។ មាន​​អ្នក​ខ្លះ​យល់​ច្រឡំថា ធ្វើ​បុណ្យ​បច្ច័យ​បួន គេ​និមន្ត​លោក​តែ​បួន​អង្គ​ទេ​បើ​និមន្ត​លោក​​ទៅ​​ដល់ ៥អង្គ វា​ទៅ​ជា​បុណ្យ​បច្ច័យប្រាំ​ហើយ ?ការ​យល់​យ៉ាង​នេះ មុខ​គួរ​ឲ​សង្វេគ​បែ​ជា​យក​ព្រះសង្ឃ​ធ្វើ​ជា​បច្ច័យ​ទៅវិញ​ពុទ្ធោ​អើយ ! បច្ច័យ​មាន​តែ​បួន​ប្រភេទ​ទេ មាន​បច្ច័យ​ឯណា​ទៅ​ដល់​ប្រាំ ឬ​ក៏​ប្រាំ​មួយ​មុខ​នោះ ! ការ​ធ្វើ​បុណ្យ​បច្ច័យ​​បួន​គឺ គេ​រៀប​ទេយ្យ​វត្ថុ​ឲ​មាន​គ្រប់​ទាំង​បួន​បច្ច័យ​ក្នុង​មួយ​កញ្ចប់ ។ បើ​ម្ចាស់បុណ្យ​ជា​អ្នក​មាន​ធូរធារ​​គេ​អាច​បញ្ចូល​ចីវរប្បច្ច័យ ២ មាន​ស្បង់​ផង​កន្សែង​ផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មាន​អង្ករ​ផង ត្រីងៀត​ផង ។ ទឹកត្រី​ផង​សេនាសនប្បច្ច័យ ៣ឬ៤ មាន​កន្ទេល​ផង​ខ្នើយ​ផង​ ស្បែក​ជើង​ឬ​ប៉ាន​ពែង​​ផង​ក៏​បាន និង​គិលាន​ភេសជ្ជប្បច្ច័យ ៣-៤ មាន​ទឹកដោះគោ តែស្ករ ឬថ្នាំពេទ្យថែម​ទៀត​ផង​ក៏​បាន​។ រួម​បច្ច័យទាំងបួន ដ៏​ច្រើន​មុខ​នេះ​បញ្ចូល​គ្នា វេច​ខ្ចប់​ជា​មួយ​កញ្ចប់ ។ ទេយ្យវត្ថុ​ដ៏​ច្រើន​មុខ​នេះ​ក៏​ឈ្មោះ​ថា បច្ច័យបួន ។ យើង​រៀប​កញ្ចប់​សម្រាប់​តែ​លោក​មួយ​អង្គ​​ក៏​បច្ច័យ​បួន រៀប ៤​-​៥​-​៦ កញ្ចប់​សម្រាប​លោក ៤​-​៥​-​៦​អង្គ​ក៏​ឈ្មោះ​ថា “ធ្វើ​បច្ច័យ​បួន​ដែរ ។ គ្រាប់​តែ​ថា បើ​ធ្វើ​តូច​បច្ច័យ​ទាំង​បួន មួយ​កញ្ចប់ ៗ ក៏តិច ។ ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី ក៏​ត្រូវ​ឲ​បាន​​៤ មុខ ។ឯ​វិធី​ធ្វើ ដូច​ជា​បុណ្យ​ផ្សេង​ដែរ គឺ​ថ្ងៃ​បុណ្យ​នោះ​​ ពេល​ព្រឹក​​បង​ប្អូន​ជិត​ខាង​ជួយ​ធ្វើ​រោង​​បុណ្យ​មុខ​ផ្ទះ តុប​តែង​រោង ហើយ​យក​រណ្ដាប់​ទេយ្យ​វត្ថុ ដែល​កញ្ចប់​ដោយ​ក្រដាស់​ភ្លឺ​ស្អាត​ចំនួន​​ប៉ុន្មាន​កញ្ចប់​ដែល​យើង​តម្រូវ​និមន្ត​ព្រះសង្ឃ​ប៉ុន្មាន​អង្គនោះ មក​ដាក់​តម្រៀប​លើ​គ្រែ​ក្បែរ​គ្រឿង​​សក្ការៈ​ព្រះពុទ្ធ​រូប ។ ដល់​ពេល​រសៀល មេ​ក្រូបុណ្យ​បន្លឺ​សម្លេង ជា​ពេល​ដែល​ភ្ញៀវ​អញ្ជើញ​ទៅ​ចូល​​បុណ្យ ។ ពេល​ល្ងាច​លោក​អាចារ្យ ចាប់​ផ្ដើម​នមស្ការ​ថ្វាយ​បង្គំ ហើយ​និមន្ត​ព្រះសង្ឃ​តាម​ចំនួន​មក រួច​សមាទាន​សីល​និង​អារាធនា​ចម្រើន​ព្រះបរិត្ត។ បើ​មាន​ទេសនា​ផង ក៏​រៀប​ធម្មាសនៈ ហើយ​និមន្ត​​ព្រះធម្មកថិក សម្ដែង​ធម៌​ទេសនា​តទៅ ។ លុះ​ព្រឹក​ឡើង​និមន្ត​ព្រះសង្ឃ​ទទួល​យាគូ ។ បើ​មិន​បាន​ធ្វើ​​យាគូទេ ធ្វើ​សង្ឃ​ភត្ត​តែ​ម្ដង​នោះ គប្បី​សមាទានសីល ហើយ​អ្នក​ដើម​បុណ្យ​ព្រម​ទាំង​កូនចៅ ញាតិ​មិត្ត​នាំ​គ្នា​កាន់​គ្រឿង​ប្រដាប់ ទេយ្យ​វត្ថុ​ឡើង ដើម្បី​វេរទេយ្យ​វត្ថុ បច្ច័យ ៤ នេះ​និង​វេរចង្ហាន់​ទៅ​ជា​មួយ​គ្នា ។ លោក​អាចារ្យ​នាំ​ពុទ្ធបរិស័ទ​វេរ ៖ នមោ ៣ចប់ (តាម​ទម្លាប់ រួច​អ្នក​ដើម​បុណ្យ​​ទាំង​អស់​និង​ពុទ្ធ​បរិស័ទ ថា​តាម​លោក​អាចារ្យ​វេរ ៖ មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេសង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច) អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតា​យ សុខាយ​ ។ ទុតិយម្បិ . មយំ ភន្តេ ........ តតិយម្បិ . មយំ ភន្តេ ........... បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​អើយ ! យើង​ខ្ញុំ​ទាំង​ឡាយ​បាន​នាំ​មក​នូវ​បច្ច័យ​ទាំងឡាយ ៤​នេះ មក​ដម្កល់​ទុក​ក្នុង​ទីនេះ ហើយ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន សូម​ព្រះសង្ឃ​​ទទួល​យក នូវ​បច្ច័យ​ទាំង​ឡាយ ៤​នេះដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ដើម្បី​សេច​សុខ (​ដល់​អ្នក​ដ៏មាន​គុណ​ទាំងឡាយ​មាន​មាតាបិតា​ជា​ដើម​ផង អស់​កាល​ជាអង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង ....។ អស់​វារៈ​បី​ដង​ផង...។ បន្ទាប់​មក​ចូល​ទៅ​អង្គុយ​ឲ​ជាប់​ហត្ថបាស ហើយ​ប្រគេន​ទេយ្យវត្ថុ​និង​ចង្ហាន់​ដល់​ព្រះសង្ឃ​ ។ ព្រះសង្ឃ អនុមោទនា (​គឺ​សូត្រ​ធម៌) ចប់​ហើយ យើង​សូត្រ​ឧទ្ទិសកុសល​ផលទាន តាមទម្លាប់ ។ សូម​បញ្ជាក់​ថា ៖ ការ​វេរ​នេះ បើ​មាន​តែ​ទេយ្យ​វត្ថុ​ក៏​វេរ​យ៉ាង​នេះ ។ បើ​មាន​ចង្ហាន់ ព្រះសង្ឃ​​ឆាន់​នៅ​ផ្ទះ​បុណ្យ​ឬ រាប់បាត្រ ចង្ហាន់​ដាក់​ចាន​ស្រាក់​យក​ទៅ​ឆាន់​នៅ​ឯវត្ត​ផង ក៏​វេរតែ​មួយ​លើក​​ដូច​​ខាង​លើ​នេះ​ជា​ការ​ស្រេច ។តែ​បើ​លោក​អាចារ្យ​ចង់​វេរដោយ​ឡែក ជា​ពីរ​វគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ​៤​ដូច​ខាងលើ រួច​ហើយ​សឹម​វេរចង្ហាន់ មួយ​លើក​ទៀត ដោយ​ឡែក​ពី​បាលីខាង​លើ​នេះ ក៏​បាន​គឺ វេរ ៖ Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។ Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។ ប៉ុន្តែ សូម​លោក​អាចារ្យ មើល​ពេល​វេលា​ផង ព្រោះ​តែ​គេ​ហៅ​ថា (លោក​អាចារ្យ​អ្នក​នាំ​គេ​​​នោះ) ត្រូវ​ស្វែង​យល់​ឲ​សព្វ​គឺ ៖ កាលញ្ញូ គួរ​ដឹង​-​ស្គាល់​កាល​វេលា (ក្រែង​យូរ​ពេក​ទៅ​នាំ​សៅ​ហ្មង​) បរិសញ្ញូ គួរ​ដឹង​ស្គាល់​បរិស័ទ​ជុំ​វិញ​ខ្លួន (​ក្រែង​មាន​អ្នក​សំដែង​អាកប្ប​កិរិយា ទឹក​មុខ​ធុញ​ទ្រាន់) ។ព្រោះ​ថា បញ្ហា​ចង្ហាន់ សំខាន់​​នៅ​លើ​ការ​ប្រគេន ទទួល​តាម​ផ្លូវ​កាយ​ទើប​ព្រះសង្ឃ​ទទួល​ឆាន់​​បាន មិន​សំខាន់​ពេក​លើ​ការ​វេរ​ដោយ​វាចា ហើយ​មិន​ប្រគេន​ដោយ​កាយ លោក​មិន​អាច​ឆាន់​ដោយ​​ដាច់​ខាត ។ (នេះ​ជា​វិន័យ​បញ្ញត្តិ) ។ ម្យ៉ាង​ទៀត ទម្លាប់​កន្លែង​មួយ​ចំនួន កាល​លោក​សូត្រ​មន្ត​នៅ​​ថ្ងៃ​​រសៀល ល្ងាច​ឬ​ពេល​យប់​ចប់​ហើយ គេ​វេរទេយ្យ​វត្ថុ​ប្រគេន​លោក​តែម្ដង ប៉ុន្តែ​លោក​តាចារ្យ​ខ្លះ​ថា ការ​វេរ​ប្រគេន​យ៉ាង​នេះ​មិន​បាន​ទេ ព្រោះ​ក្នុង​បច្ច័យ​ទាំង​បួន​នោះ​មាន​បិណ្ឌបាត​​បច្ច័យ​ផង វេរ​ប្រ​គេន​ខុស​កាល​មិន​កើត គឺ​ផុត​ពី​ថ្ងៃ​ត្រង់ ហើយ​ជា​វេលា​វិកាល ។ ត្រង់​ចំណុច​នេះ​សូម​យល់​ថា បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​បច្ច័យ​បួន​នោះ មាន​វត្ថុ​បិណ្ឌ​បាត​ពិត​​ៗ ដូច​ជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាង​នេះនឹង​វេរ​ប្រគេន​ក្នុង​វេលា​ខុស​កាល ក៏​ពិត​​ជា​មិន​គួរ​មែន ដូច្នេះ គួរ​ត្រឹម​តែ​បវរណា ហើយ​ព្រឹក​ឡើង​សឹម​ប្រគេន ។ ប៉ុន្តែ បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​​មាន​សំភារៈ​បរិក្ខាបី​បច្ច័យ រួច​យក​ថវិកា​ដាក់​ស៊ង​បញ្ចូល​ជំនួស បិណ្ឌ​បាត​បច្ច័យ​បន្ថែម​ចូល​ទៅ​ក្នុង​​កញ្ចប់​នោះ​ការ​វេរ​ជា​បច្ច័យ​បួន​បាន ហើយ​វេរ​ប្រគេន​ពេល​ណា​ក៏​បាន ។បច្ចុប្បន្ន​នេះ ស្ទើរ​គ្រប់​កន្លែង​ក្នុង​កម្ពុជា​យើង កាល​ណា​គេ​ធ្វើ​បុណ្យ​បច្ច័យបួនគេ​រៀប​ចំ​​រណ្ដាប់អង្គ ទេយ្យ​វត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ដែល​សម្បូណ៌​បែប​ឃើញ​​​មាន​ត្រឹម​តែ ៣​បច្ច័យ​គឺ សាដក​ ឬ​ស្បង់ ចីពរ និង​មាន​សាប៊ូ​ច្រាស់​ថ្នាំ​ដុស​ធ្មេញប្រេង​ក្រូឡា ថ្នាំពេទ្យ ទឹក​ដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែក​ជើង ចាន ស្លាបព្រា ភួយមុង និង​មាន​នៅ​អែប​ក្រៅ​កញ្ចប់​និមួយ ៗ ជួនកាល​​អាច​មាន ចាន​ស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់​មក​ប៉ុណ្ណេះ​សុទ្ធ​តែ​បច្ច័យ ៣ ពុំ​ទាន់​​មាន​បិណ្ឌបាត​ប្បច្ច័យ​ឡើយ ហើយ​បិណ្ឌបាត​ប្បច្ច័យសុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំ​ដែល​ឃើញ​គេ​ដាក់ បញ្ចូល​ក្នុង​ជា​មួយ​​បច្ច័យ​ទាំង ៣ ក្នុង​កញ្ចប់​នោះ​ឡើយ ប៉ុន្តែ គេ​និយម​ដាប់​ថវិកា​គឺ ប្រាក់​កាស ពីរ​បីពាន់ ប្រាំ​ពាន់ មួយ​ហ្មឺន​​រៀល​ក្នុង​មួយ​កញ្ចប់ ៗ តាម​លទ្ធភាព ។ ប្រាក់​នេះ​ក៏​សម្រាប់​បច្ច័យ ៤ពិត ដូច្នេះ​វេរ​ជា​បច្ច័យ ៤ បាន​ហើយ គឺទេយ្យវត្ថុ ក្នុង​មួយ​កញ្ចប់ ៗ សម្រាប់​អង្គនោះ​ពិត​ជា​បច្ច័យ​បួន​​ដោយ​ត្រឹម​ត្រូវ ថែម​ទាំង​អាចារ្យវេរ​ប្រគេន ពេល​ណា​ក៏​បាន​ឥត​មាន​ទាស់ ។ ដកស្រង់ចេញពីៈhttp://khtbmd.blogspot.com/2010/04/blog-post_5859.html ដោយ៥០០០ឆ្នាំ
images/articles/337/te1234xtpic.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤០,៥១៥ ដង)
តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។ លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/441/Un63434titled-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២០,៩៧២ ដង)
ប្រវត្តិ​ព្រះបរមសារីរិកធាតុ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច​ទាំង​៥​ប្រការ​អស់ ៤៥​ព្រះវស្សា ដើម្បី​ប្រយោជន៍​ដល់​សត្វ​លោក​តែ​ម្យ៉ាង មិន​មាន​បំណង​ប៉ង​ប្រាថ្នា​អ្វី​បន្តិច​បន្តួច​ពី​សត្វ​លោក​ឡើយ ។
images/articles/463/Untitled-1.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤១,០៣៧ ដង)
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា
images/articles/543/indea1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៥,៩៣០ ដង)
ព្រះពុទ្ធសាសនា​ក្នុងយុគសម័យ​មុស្លិម​កាន់កាប់ ​ ព.ស. ​១៧០០-​២២០០ បន្ទាប់ពីរាជវង្សបាលៈដួលរលំទៅ ទំនាបទន្លេគង្គាភាគកណ្តាល ក៏ស្ថិត​នៅក្រោម​ការ​កាន់កាប់
images/articles/1121/sr6besrstgedrtnmxr57um.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៨,១៤៦ ដង)
សម្ដេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន ព្រះសង្ឃនាយក គណៈមហានិកាយ ព.ស ២៤១៨ ~ ២៤៩១ គ.ស ១៩៣៧ ~ ១៩៤៧ - ព្រះអង្គ​ប្រសូត នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែ បុស្ស ឆ្នាំកុរ បញ្ចស័ក ព.ស ២៤០៤ គ.ស ១៨៦៣ នៅ​ភូមិ​ចាក់​អង្ករ ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម
images/articles/1130/46bswetvsw4yb4eztv4y.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,៦១០ ដង)
ប្រវត្តិសង្ខេប នៃ សម្ដេច​មង្គលទេពាចារ្យ ព្រះនាម អៀម ព.ស ២៤៣៧~២៤៦៥ គ.ស ១៨៩៤~១៩២២ សម្ដេច​សម្ភព នៅ​ថ្ងៃ​អាទិត្យ ខែ​ផល្គុន ឆ្នាំរកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅ​ភូមិ​ព្រៃ​ពួច ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។ មាតា​នាម អ៊ុក បិតា​នាម ម៉ឹង។
images/articles/1131/dr7nyseryt4sv4eyseryb.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦,២៨៩ ដង)
ប្រវត្តិសង្ខេប នៃ សម្ដេច​ព្រះមង្គល​ទេពាចារ្យ ព្រះនាម ស៊ុក គណៈធម្មយុត្តិកនិកាយ ព.ស ២៤៦៦~២៤៨៥ គ.ស ១៩២៣~១៩៤២ សម្ដេច​សម្ភព នៅ​ថ្ងៃ​ព្រហស្បតិ៍ ខែ​មាឃ ឆ្នាំរកា ត្រីស័ក ព.ស ២៤០៥ គ.ស ១៨៦១ ច.ស ១២២៣ ក្នុង​ស្រុក​នគររាជ ប្រទេស​ថៃ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.91