35
ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៤,៥៣៧
Today
ថ្ងៃម្សិលមិញ ១៤៧,៩៧៣
ខែនេះ ៣,៨៤៩,៩៥២
សរុប ៤០៤,៦៣២,៦៧៧
ប្រជុំអត្ថបទ
images/articles/1574/tex257td-1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤,៧៧៥ ដង)
ជីវប្រវត្តិ​របស់ហត្ថ​កអាឡ​វក​ឧ​បាសក​ (​លោក​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​សង្រ្គោះ​បរិស័ទ​ដោយ​សង្គ​ហ​វត្ថុ​ ៤ប្រការ​) ហត្ថ​ក​អា​ឡ​វកៈ​ ជា​ឧ​បាសក​មួយ​រូប​ជា​អ្នក​បរិ​បូណ៌​ដោយ​គុណ​ធម៌​ គឺ​សេច​ក្តី​ល្អ​ដោយ​សង្គ​ហ​វត្ថុ​ ៤​ប្រ​ការ​ រហូត​ដល់​បាន​​ទទួល​ការ​លើក​តម្កើង​ពី​ព្រះ​មាន​ជោគ​ ឲ្យ​ជា​ឯ​តទគ្គ​បុគ្គល​ នៅ​ក្នុង​ចំណោម​ពួក​ឧ​បាសក​ទាំង​ឡាយ​ ដែល​ឯត​ទគ្គៈ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនានេះ ។
images/articles/1580/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៧,៩០៧ ដង)
ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ ព្រះពុទ្ធសាសនា ជាសាសនា​មាន​បទ​នាយកធម៌ ធំៗ​ច្រើន​អនេក​មាន​អហិង្សា​ជា​ដើម គឺ​ជា​សាសនា​ខាង​បទ​មិន​បៀត​បៀន​ប្រកប​ដោយ​មេត្តា​ករុណា ហើយ​ជា​ទស្សនវិជ្ជា​សម្រាប់​បណ្ដុះ​ចក្ខុវិស័យ​មនុស្ស​ឲ្យ​កាន់​នូវ​សុចរិត​យុត្តិធម៌ ឲ្យ​ខ្ពង់ខ្ពស់​ដែល​អ្នក​ត្រូវ​ការ​សន្តិភាព​គួរ​សិក្សា គួរ​ប្រតិបត្តិ​តាម​ដើម្បី​សុខ​ចម្រើន​ដល់​ខ្លួន
images/articles/2485/image.jpeg
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២១ (អាន: ៥៦,៥៥១ ដង)
៙ បើសូម្បីតែខ្លួនយើង ក៏ត្រូវចោលខ្លួនឯងដែរ គឺចោលអត្តភាពខន្ធ ៥ ដើម្បីបានរួចពីទុក្ខ តើយើងគិតមិនឲ្យអ្នកដទៃចោលយើងយ៉ាងម៉េច យើងមិនមែនជាព្រះនិព្វាន ដើម្បីបានជាទីពឹងឲ្យដល់អ្នកដទៃនោះឯណា ដូច្នេះ យើងត្រូវចេះគិតឲ្យខ្លួនឯង និងឲ្យអ្នកដទៃ បានទីពឹងពិតប្រាកដ ទើបត្រឹមត្រូវ ៕៚ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/3041/PNG_image_4.png
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២១ (អាន: ៣,៤១៤ ដង)
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ១០ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុកនិង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។ គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។ ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។ សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។ សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។ សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។ សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។ សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។ សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។ សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕ សូម​អនុមោទនា​បុណ្យ..! ដោយ​៥០០០​ឆ្នាំ​
images/articles/2942/kkktpic.jpg
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០២១ (អាន: ១៥,៧១១ ដង)
ចតុទ្វារជាតក (មហាមិត្តវិន្ទកជាតក) ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទុព្វចភិក្ខុ (ភិក្ខុដែលគេប្រដៅក្រ) មួយរួបបានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ចតុទ្វារមិទំ នគរំ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្ន បានពោលពិស្ដារហើយក្នុងជាតកដំបូងនៃនវកនិបាត ។ ចំណែកព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកជាមនុស្សប្រដៅក្រឬ ។ ភិក្ខុនោះទូលថា ពិតមែនហើយ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ សូម្បីក្នុងកាលមុន អ្នកមិនធ្វើតាមពាក្យរបស់បណ្ឌិត ព្រោះភាពជាអ្នកប្រដៅក្រ ហើយដល់នូវខុរចក្រ ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល កាលសាសនានៃព្រះកស្សបទសពល ក្នុងនគរពារាណសី មានបុរសម្នាក់ជាបុត្ររបស់សេដ្ឋីដែលមានទ្រព្យ ៨០ កោដិ ឈ្មោះ មិត្តវិន្ទកៈ ។ មាតាបិតារបស់ មិត្តវិន្ទកៈនោះជាព្រះសោតាបន្ន តែគេនោះជាមនុស្សទ្រុស្តសីល មិនមានសទ្ធា ។ ក្នុងកាលជាខាងក្រោយមក កាលបិតារបស់គេធ្វើកាលកិរិយាហើយ មាតាកាលពិចារណាទ្រព្យ បានពោលនឹងគេថា នែកូន អត្តភាពជាមនុស្សដែលអ្នកបានហើយ ជារបស់ដែលគេបានដោយក្រ អ្នកចូរឲ្យទាន ចូររក្សាសីល ចូរធ្វើឧបោសថកម្ម ចូរស្ដាប់ធម៌ ។ មិត្តវិន្ទកៈពោលថា បពិត្រអ្នកម៉ែ ប្រយោជន៍ដោយទានទាំងឡាយជាដើម មិនមានដល់ខ្ញុំ ម៉ែកុំពោលអ្វីឡើយ ខ្ញុំនឹងទៅតាមយថាកម្ម ។ កាលពោលយ៉ាងនេះហើយ ថ្ងៃមួយជាថ្ងៃបុណ្ណមុបោសថ (ឧបោសថថ្ងៃពេញបូណ៌មី) មាតាពោលនឹងគេថា នែកូន ថ្ងៃនេះ ជាថ្ងៃអភិលក្ខិតមហាឧបោសថ (ថ្ងៃឧបសថធំដែលគេកំណត់ទុក) ថ្ងៃនេះ អ្នកចូរសមាទានឧបោសថ ទៅវត្ត ហើយស្ដាប់ធម៌អស់រាត្រី រួចសឹម​ត្រឡប់​មក ម៉ែនឹងឲ្យប្រាក់ ១០០០ ដល់អ្នក ។ មិត្តវិន្ទកៈនោះទទួលថា ល្អ ហើយសមាទានឧបោសថ ដោយសេចក្ដីប្រាថ្នាចង់បានទ្រព្យ ។ កាលគេបរិភោគអាហារព្រឹករួច ក៏ទៅវត្ត ញ៉ាំងថ្ងៃឲ្យកន្លងទៅ ធម្មបទសូម្បីតែមួយមិនប៉ះត្រចៀកអស់រាត្រី យ៉ាងណា គេក៏ដេកលក់យ៉ាងស៊ប់ក្នុងកន្លែងមួយ យ៉ាងនោះ ថ្អៃស្អែក ទើបជម្រះមុខអំពីព្រឹក ហើយទៅអង្គុយក្នុងផ្ទះ ។ ចំណែកមាតារបស់គេគិតថា ថ្ងៃនេះ កូនរបស់យើង ស្ដាប់ធម៌ហើយ នឹងនាំព្រះធម្មកថិកមកអំពីព្រឹក ដូច្នេះទើបចាត់ចែងយាគូ ខាទនីយៈ និងភោជនីយៈ រៀបចំអាសនៈ រង់ចាំមើលដំណើរមករបស់កូន ឃើញកូនមកតែម្នាក់ គាត់ពោលថា នែកូន ហេតុអ្វីមិននាំព្រះធម្មកថិកមក ។ គេពោលថា ប្រយោជន៍ដោយព្រះធម្មកថិក មិនមានដល់ខ្ញុំ ។ មាតាពោលថា បើយ៉ាងនេះ កូនចូរផឹកបបរចុះ ។ មិត្តវិន្ទកៈពោលថា ម៉ែបានពោលថា នឹងឲ្យប្រាក់ ១០០០ ដល់ខ្ញុំ ចូរឲ្យប្រាក់នោះមុន ទើបខ្ញុំផឹកបបរតាមក្រោយ ។ មាតាពោលថា នែកូន អ្នកចូរ​ផឹក​សិន​ចុះ ម៉ែនឹងឲ្យតាមក្រោយ ។ គេពោលថា ទាល់តែបានប្រាក់ហើយ ទើបខ្ញុំផឹកបបរ ។ លំដាប់នោះ មាតា​ក៏ដាក់កញ្ចប់ប្រាក់ ១០០០ អំពីមុខគេ ។ មិត្តវិន្ទកៈផឹកបបរហើយ កាន់យកកញ្ចប់ប្រាក់ ១០០០ កាល​ធ្វើការរក្សាសន្សំ មិនយូរប៉ុន្មាន គេបានប្រាក់ ១២០០០០ ។ លំដាប់នោះ មិត្តវិន្ទកៈគិតថា យើងនឹងឡើងនាវា ធ្វើជំនួញ ។ គេរៀបចំនឹងឡើងនាវាបានពោលនឹងមាតាថា បពិត្រអ្នកម៉ែ ខ្ញុំនឹងធ្វើជំនួញដោយនាវា ។ មាតាពោលហាមគេថា នែកូន អ្នកជាកូនតែមួយ សូម្បីទ្រព្យច្រើនក៏មានក្នុងផ្ទះនេះ សមុទ្រមានទោសច្រើន អ្នកកុំទៅអី។ មិត្តវិន្ទកៈនោះ ពោលថា ខ្ញុំនឹងទៅ ម៉ែមិនអាចហាមខ្ញុំបានទេ ។ មាតាពោលថា នែកូន ម៉ែនឹងហាមអ្នក ដូច្នេះហើយ គាត់ក៏ចាប់ដៃគេ ។ មិត្តវិន្ទកៈដោះដៃហើយ ក៏ប្រហារមាតាឲ្យដួល ធ្វើឲ្យមានចន្លោះ ហើយទៅ នាវាក៏ចេញទៅកាន់សមុទ្រ ។ នាវាដែលមិត្តវិន្ទកៈអាស្រ័យនោះ ក្នុងថ្ងៃទី ៧ ក៏កឿងលើខ្នងសមុទ្រ ឋិតនៅ ឥតកម្រើន​ ។ កាលមនុស្សទាំងឡាយធ្វើស្លាកកាឡកណ្ណី ស្លាកនោះធ្លាក់ចុះលើដៃមិត្តវិន្ទកៈប៉ុណ្ណោះអស់ ៣ ដង ។ មនុស្សទាំងឡាយឲ្យក្បូនដល់គេ បោះគេទៅក្នុងសមុទ្រ ដោយគិតថា មនុស្សជាច្រើនចូរកុំវិនាសដោយអាស្រ័យបុរសម្នាក់នេះ ។ គ្រាន់តែធ្វើដូច្នេះ នាវាក៏ស្ទុះយ៉ាងលឿងទៅកាន់មហាសមុទ្រ ។ ចំណែកមិត្តវិន្ទកៈនោះដេកលើក្បូន ហើយបានដល់កោះមួយ ។ ក្នុងកោះនោះ គេបានឃើញនាងវេមានិកប្រេត ៤ នាក់ លើវិមានកែវផលិក ។ នាងវេមានិកប្រេតទាំងនោះ សោយទុក្ខ ៧ ថ្ងៃ សោយសុខ ៧ ថ្ងៃ ។ មិត្តវិន្ទកៈនោះក៏សោយទិព្វសម្បត្តិអស់ ៧ ថ្ងៃ មួយអន្លើដោយនាងវេមានិកប្រេតទាំងនោះ ។ លំដាប់នោះ កាលនាងវេមានិកប្រេតនោះដល់វេលាទៅសោយទុក្ខ នាងបានពោលនឹងគេថា បពិត្រស្វាមី ពួកខ្ញុំនឹងទៅអស់ ៧ ថ្ងៃ ពួកខ្ញុំនឹងមក ដរាបណា បងកុំអផ្សុក ដរាបនោះ ចូរនៅក្នុងទីនេះឯង ដូច្នេះក៏ធ្វើដំណើរទៅ ។ មិត្តវិន្ទកៈជាអ្នកមានតណ្ហាច្រើន កាលដេកលើវិមានកែវផលិកនោះ ក៏ទៅកាន់សមុទ្រម្ដងទៀត ហើយបានដល់កោះដទៃ ក្នុងកោះនោះ គេបានឃើញនាងវេមានិកប្រេត ៨ លើវិមានប្រាក់ ។ ដោយឧបាយនេះឯង ក្នុងកោះដទៃទៀត គេបានឃើញនាងវេមានិកប្រេត ១៨ លើវិមានកែវមណី, ក្នុងកោះដទៃទៀត គេបានឃើញនាងវេមានិកប្រេត ៣២ លើវិមានមាស ហើយសោយទិព្វសម្បត្តិ មួយអន្លើដោយនាងវេមានិកប្រេតទាំងនោះ កាលដែលនាងវេមានិកប្រេតទាំងនោះ ដល់វេលាទៅសោយទុក្ខ គេក៏ទៅកាន់សមុទ្រទៀត បានឃើញនគរដែលមានទ្វារ ៤ ឡោមព័ទ្ធដោយកំពែងមួយ ។ បានឮមកថា ទីនោះជាឧស្សទនរក ជាកន្លែងសោយកម្មរបស់នេរយិកសត្វទាំងឡាយដ៏ច្រើន តែប្រាកដដល់នាយមិត្តវិន្ទកៈ ហាក់ដូចជានគរដែលតាក់តែងដោយគ្រឿងអលង្ការ ។ មិត្តវិន្ទកៈនោះគិតថា យើងនឹងចូលនគរនេះហើយនឹងបានជាព្រះរាជា ដូច្នេះហើយ ឃើញសត្វនរកដែលកំពុងសោយទុក្ខ មានខុរចក្រវិលលើក្បាល ។ ពេលនោះ ខុរចក្រដែលនៅលើក្បាលនេរយិកសត្វនោះ ប្រាកដដល់គេហាក់ដូចជាផ្កាឈូក ។ ចំណងទាំង ៥ ឰដ៏ទ្រូង ប្រាកដដូចជាគ្រឿងក្រោះគ្រឿងបសាធនៈ ឈាមដែលហូរចេញពីក្បាល ប្រាកដដូចជា ចន្ទន៍ក្រហមជាគ្រឿងលាប សំឡេងបរិទេវៈទ្រហោយំ ប្រាកដដូចសំឡេងច្រៀងដ៏ពីរោះ ។ មិត្តវិន្ទកៈទៅកាន់សម្នាក់នេរយិកសត្វនោះ ពោលថា នែបុរសដ៏ចម្រើន អ្នកទ្រទ្រង់ផ្កាឈូកអស់កាលដ៏យូរ អ្នកចូរឲ្យផ្កាឈូកនោះដល់ខ្ញុំ ។ សត្វនរកពោលថា នែសម្លាញ់ នេះមិនមែនផ្កាឈូក នេះគឺខុរចក្រ ។ មិត្តវិន្ទកៈពោលថា អ្នកពោលយ៉ាងនេះ ព្រោះមិនប្រាថ្នាឲ្យដល់ខ្ញុំ ។ នេរយិកសត្វ គិតថា (ប្រហែលជា) កម្មរបស់យើងអស់ហើយ សូម្បីអ្នកនេះ គប្បីជាអ្នកប្រហារមាតាដូចយើងហើយមក យើងនឹងឲ្យខុរចក្រដល់គេ ។ គ្រានោះ នេរយិកសត្វពោលថា មកចុះ បុរសដ៏ចម្រើន លោកចូរទទួលផ្កាឈូកនេះចុះ ថាហើយ ក៏បោះខុរចក្រទៅលើក្បាលមិត្តវិន្ទកៈនោះ ខុរចក្រនោះ ធ្លាក់ចុះ កិនក្បាលរបស់គេ ។ ក្នុងខណៈនោះ មិត្តវិន្ទកៈក៏ដឹងថា ផ្កាឈូកនោះ គឺខុរចក្រ ហើយទើបពោលថា អ្នកចូរកាន់យកខុរចក្ររបស់អ្នក ចូរកាន់យកខុរចក្ររបស់អ្នក ដូច្នេះ ដល់នូវទុក្ខវេទនា យំខ្សឹកខ្សួល ចំណែកសត្វនរកនោះ ក៏បាត់ទៅ ។ គ្រានោះ ព្រះពោធិសត្វកើតជារុក្ខទេវតា កាលត្រាច់ចារិកមកកាន់ឧស្សទនរក ដោយបរិវារដ៏ច្រើន ក៏ដល់កន្លែងនោះ ។ មិត្តវិន្ទកៈសម្លឹងមើលព្រះពោធិសត្វហើយពោលថា បពិត្រទេវរាជជាម្ចាស់ ចក្រនេះធ្លាក់ចុះ កិនលើក្បាលរបស់ខ្ញុំ ដូចជាការធ្វើប្រេង តើខ្ញុំបានធ្វើបាបកម្មដូចម្ដេច ដូច្នេះកាលនឹងសួរ ទើបពោល ២ គាថា ថា ចតុទ្វារមិទំ នគរំ, អាយសំ ទឡ្ហបាការំ; ឱរុទ្ធបដិរុទ្ធោស្មិ, កិំ បាបំ បកតំ មយា។ ក្រុងនេះមានទ្វារ ៤ ជាវិការៈនៃដែក មានកំពែងដ៏មាំ ខ្ញុំត្រូវកំពែងព័ទ្ធជាប់ជុំវិញ តើខ្ញុំបានធ្វើបាបអ្វី ។ សព្ពេ អបិហិតា ទ្វារា, ឱរុទ្ធោស្មិ យថា ទិជោ; កិមាធិករណំ យក្ខ, ចក្កាភិនិហតោ អហំ។ ទ្វារទាំងអស់បិទជិត ខ្ញុំក៏ជាប់នៅ ដូចជាសត្វស្លាប (ជាប់នៅក្នុងទ្រុង) បពិត្រយក្ខ ហេតុដូចម្តេច ទើបខ្ញុំត្រូវចក្រវិលសង្កិន ។ លំដាប់នោះ ទេវរាជកាលនឹងសម្ដែងហេតុនោះ ទើបពោល ៦ គាថា ថា លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ; អនុកម្បកានំ ញាតីនំ, វចនំ សម្ម នាករិ។ អ្នកបានទ្រព្យជាង ១ សែន ២ ម៉ឺន១ មិនធ្វើតាមពាក្យរបស់ញាតិទាំងឡាយ ដែលជាអ្នកជួយអនុគ្រោះដោយល្អ ។ លង្ឃិំ សមុទ្ទំ បក្ខន្ទិ, សាគរំ អប្បសិទ្ធិកំ; ចតុព្ភិ អដ្ឋជ្ឈគមា, អដ្ឋាហិបិ ច សោឡស។ អ្នកស្ទុះលឿនទៅកាន់ទូក ដែលអណែ្តតទៅកាន់សមុទ្រសាគរ ជាទីសម្រេចប្រយោជន៍តិច បាននាងវេមានិកប្រេត ៤ នាក់ នាងវេមានិកប្រេត ៨ នាក់ លុះចេញអំពីវេមានិកប្រេត ៨ នាក់ ក៏បាននាងវេមានិកប្រេត ១៦ នាក់ ។ សោឡសាហិ ច ពាត្តិំស, អតិច្ឆំ ចក្កមាសទោ; ឥច្ឆាហតស្ស បោសស្ស, ចក្កំ ភមតិ មត្ថកេ។ អ្នកចេញអំពីនាងវេមានិកប្រេត ១៦ នាក់ ក៏បាននាងវេមានិកប្រេត ៣២ នាក់ អ្នកជាមនុស្សមានសេចក្តីប្រាថ្នាដ៏លើសលុប បានមកប្រទះនឹងចក្រ ទាំងចក្រក៏វិលកិន នូវអំបែងក្បាលនៃបុរស ដែលមានសេចក្តីប្រាថ្នាគ្របសង្កត់ ។ ឧបរិវិសាលា ទុប្បូរា, ឥច្ឆា វិសដគាមិនី; យេ ច តំ អនុគិជ្ឈន្តិ, តេ ហោន្តិ ចក្កធារិនោ។ សេចក្តីប្រាថ្នា ជាធម្មជាតិដ៏ទូលាយលើសលុប ដែលគេបំពេញបានដោយក្រ ជាផ្លូវដល់នូវសេចក្តីវិបត្តិ ព្រោះសេចក្តីប្រាថ្នា ពួកជនណា ត្រេកអរតាមសេចក្តីប្រាថ្នានោះ ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។ ពហុភណ្ឌំ អវហាយ, មគ្គំ អប្បដិវេក្ខិយ; យេសញ្ចេតំ អសង្ខាតំ, តេ ហោន្តិ ចក្កធារិនោ។ ពួកជនណា មិនពិចារណានូវផ្លូវនេះ ដូចជាអ្នកលះបង់នូវទ្រព្យច្រើន មិនពិចារណានូវផ្លូវ (ដែលខ្លួនត្រូវដើរទៅ) ពួកជននោះ រមែងជាអ្នកទ្រទ្រង់នូវចក្រ ។ កម្មំ សមេក្ខេ វិបុលញ្ច ភោគំ, ឥច្ឆំ ន សេវេយ្យ អនត្ថសំហិតំ; ករេយ្យ វាក្យំ អនុកម្បកានំ, តំ តាទិសំ នាតិវត្តេយ្យ ចក្កំ។ បុគ្គលគប្បីពិចារណានូវកិច្ចការដែលត្រូវធ្វើ និងភោគៈដ៏ច្រើន ហើយមិនគប្បីគប់រកនូវសេចក្តីប្រាថ្នា ដែលមិនប្រកបដោយប្រយោជន៍ ធ្វើតាមពាក្យរបស់ពួកជនអ្នកអនុគ្រោះ ចក្រមិនគប្បីវិលសង្កិនបុគ្គលបែបនោះបាន ។ បណ្ដាបទទាំងនោះ បទថា លទ្ធា សតសហស្សានិ, អតិរេកានិ វីសតិ សេចក្ដីថា អ្នកធ្វើឧបោសថ បានទទួលប្រាក់ ១០០០ អំពីសម្នាក់មាតា កាលធ្វើការសន្សំ អ្នកក៏បានប្រាក់ ១ សែន លើសដោយ ២ ម៉ឺន (១សែន២ម៉ឺន) ។ បទថា នាករិ សេចក្ដីថា ទេវរាជសម្ដែងថា អ្នកមិនត្រេកអរដោយទ្រព្យនោះ កាលទៅកាន់សមុទ្រដោយនាវា សូម្បីត្រូវមាតាសម្ដែងទោសក្នុងសមុទ្រ ហើយធ្វើការហាម អ្នកមិនធ្វើតាមពាក្យរបស់ញាតិដែលអនុគ្រោះ បានប្រហារមាតាដែលជាព្រះសោតាបន្ន ធ្វើឲ្យមានចន្លោះ ហើយចេញទៅ ។ បទថា ចតុព្ភិ អដ្ឋ សេចក្ដីថា គ្រានាវាឈប់នៅស្ងៀមព្រោះអាស្រ័យអ្នក មនុស្សទាំងឡាយបានឲ្យក្បូនហើយបោះអ្នកចូលក្នុងសមុទ្រ អ្នកក៏បានស្ត្រី ៤ ក្នុងវិមានកែវផលិក ព្រោះអានិសង្សនៃឧបោសថកម្មដែលអ្នកបានធ្វើអស់មួយថ្ងៃ ដែលអាស្រ័យនឹងមាតាប្រាប់ បន្ទាប់ពីនោះ អ្នកបានស្ត្រី ៨ ក្នុងវិមានប្រាក់, បានស្ត្រី ១៦ ក្នុងវិមានកែវមណី និងបានស្ត្រី ៣២ ក្នុងវិមានមាស ។ បទថា អតិច្ឆំ ចក្កមាសទោ សេចក្ដីថា ពេលដែលអ្នកមិនសន្ដោសដោយរបស់ដែលមាន ជាអ្នកប្រាថ្នាច្រើន ព្រោះដល់ព្រមដោយសេចក្ដីប្រាថ្នា ពោលគឺ កន្លងលាភដែលខ្លួនបានហើយៗ ដោយគិតថា យើងនឹងបានក្រៃលែងឡើងក្នុងទីនោះ ដូច្នេះអ្នកដែលជាបុគ្គលបាប កន្លងស្ត្រីទាំង ៣២ ព្រោះអស់បុណ្យនៃឧបោសថកម្មនោះ អ្នកមកកាន់បេតនគរនេះ ព្រោះវិបាកនៃអកុសលដែលអ្នកបានប្រហារមាតានោះ ទើបអ្នកដល់នូវខុរចក្រនេះ ។ មិត្តវិន្ទកៈស្ដាប់ពាក្យនោះហើយ គិតថា ទេវបុត្រនេះដឹងកម្មដែលយើងបានធ្វើដោយពិត ទេវបុត្រនេះគង់នឹងដឹងប្រមាណកាលនៃការសោយកម្មរបស់យើង យើងនឹងសួរគាត់ ដូច្នេះហើយ ទើបពោលគាថាទី ៩ ថា កីវចិរំ នុ មេ យក្ខ, ចក្កំ សិរសិ ឋស្សតិ; កតិ វស្សសហស្សានិ, តំ មេ អក្ខាហិ បុច្ឆិតោ។ បពិត្រយក្ខ ចក្រនឹងឋិតនៅលើក្បាលរបស់ខ្ញុំអស់កាលយូរប៉ុនា្មនហ្ន៎ ប៉ុន្មានពាន់ឆ្នាំ ខ្ញុំសួរហើយ សូមលោកប្រាប់ហេតុនោះ ។ លំដាប់នោះ ព្រះមហាសត្វកាលនឹងសម្ដែងដល់គេ ទើបពោលគាថាទី ១០ ថា អតិសរោ បច្ចសរោ, មិត្តវិន្ទ សុណោហិ មេ; ចក្កំ តេ សិរសិ មាវិទ្ធំ, ន តំ ជីវំ បមោក្ខសិ។ ម្នាលមិត្តវិន្ទ អ្នកចូរនឹករលឹកឲ្យក្រៃលែង នឹករលឹកឲ្យខ្ជាប់ ហើយចូរស្តាប់នូវពាក្យយើង ចក្រ (នេះ) វិលកិនក្បាលរបស់អ្នក អ្នកកាលរស់នៅ រមែងមិនទាន់រួចទេ ។ លោកអធិប្បាយថា នែមិត្តវិន្ទកៈសម្លាញ់ អ្នកចូរស្ដាប់ពាក្យរបស់យើង អ្នកចូររលឹកឲ្យក្រៃលែងចុះ ព្រោះកម្មដែលអ្នកបានធ្វើនេះធ្ងន់ណាស់ មិនអាចកំណត់វិបាកដោយការគណនាឆ្នាំ អ្នកត្រូវទទួលទុក្ខវិបាកដ៏ច្រើនរកប្រមាណមិនបាន ព្រោះហេតុនោះ យើងមិនអាចនឹងប្រាប់ថា អស់កាលមួយពាន់ឆ្នាំដូច្នេះជាដើមបានទេ ។ ទេវបុត្រពោលពាក្យនេះហើយ ក៏ទៅកាន់ទេវដ្ឋានរបស់ខ្លួន ចំណែកមិត្តវិន្ទកៈនេះក៏ដល់សេចក្ដីទុក្ខដ៏ធំ ។ ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា មិត្តវិន្ទកោ អយំ ទុព្ពចភិក្ខុ អហោសិ មិត្តវិន្ទកៈក្នុងកាលនោះ បានមកជាទុព្វចភិក្ខុនេះ ។ ទេវរាជា បន អហមេវ អហោសិំ ចំណែកទេវរាជ គឺ តថាគត នេះឯង ។ ចប់ ចតុទ្វារជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទសកនិបាត បិដកលេខ ៥៩ ទំព័រ ១៦២) ដោយ ស.ដ.វ.ថ. ព.ស. ២៥៦១ ដោយ៥០០០ឆ្នាំ
images/articles/2250/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣១,០៧១ ដង)
កម្លាំងរបស់បុណ្យ បុណ្យកុសល ការសន្សំប្រកបដោយបញ្ញា ដែលមានកម្លាំងខ្លាំងទៅបាន មិនមែនយើងអ្នកធ្វើឲ្យខ្លាំង ធ្វើឲ្យច្រើននោះទេ មានធម៌ធ្វើឲ្យមានកម្លាំង នោះមានធម៌ ៥ យ៉ាងគឺ ពលធម៌ ៥, សទ្ធាពលៈ, សតិពលៈ, វីរិយពលៈ, សមាធិពលៈ, បញ្ញាពលៈ, បុណ្យកុសល ថ្នាក់សីល ថ្នាក់ទាន ថ្នាក់ភាវនា អាស្រ័យ ធម៌ ៥ យ៉ាងនេះដែរ បើឥតធម៌
images/articles/2253/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣២,០២៥ ដង)
កុំខ្លាចបុណ្យ ( ស្រង់ចាកបិ.លេខ ៤៧ ខុទ្ទកនិកាយ ទំព័រ ១៦៤ ) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យ​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា​បុណ្យនេះ ជា​​ឈ្មោះ​នៃ​​សេច​ក្តី​សុខ ។ម្នាល​ភិក្ខុទាំងឡាយ តថា​គតដឹងច្បាស់​ថា តថាគត​បាន​ចម្រើន​មេត្តា​ចិត្ត ដែល​ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់​ចិត្តដែលជា​ផល ដែល​បុគ្គល​ទទួលរឿយ ៗ អស់ ៧ ឆ្នាំជា​យូរអង្វែង លុះ​​តថា​គត​ចម្រើន​​មេត្តា​​ចិត្ត
images/articles/2264/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៣,៤៤៨ ដង)
ពុទ្ធានុស្សតិ សទ្ធាចរិតស្បបុរិមា ឆ អនុស្សតិយោ សម្រាប់​បុគ្គល​ដែល​ជាសទ្ធាចរិត កម្មដ្ឋាន​ដែលសមគួរ​គឺ អនុស្សតិ ៦ ខាងដើម (ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ) កាល​បើ​ព្រះយោគាវចរកុលបុត្រ អ្នកប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​ពុទ្ធានុស្សតិ ជាលំដាប់​ដំបូង​គប្បី​ចូល​ទៅ​កាន់​ទី​ដែល​ស្ងាត់​កំបាំង
images/articles/2271/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៨,០៥១ ដង)
ក្នុង​បេះ​ដូងពុកម៉ែ ផ្ទុក​ពេញ​ទៅ​ដោយ​រូប​កូន កូន​គឺជារបស់​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ជីវិត​ពុក​ម៉ែ គឺ​ពិត​ជា​មិន​អាច​ខ្លះ​កូន​បាន​ឡើយព្រោះពុកម៉ែ​ចាត់ទុក​កូន​ថា​ជា​កែវ​ចរណៃ​ដែល​មានរស្មី​ចាំងចែង បំភ្លឺ​ជីវិត​ពុកម៉ែ​ឲ្យ​កាន់​តែ​មានន័យ​ឡើង​ថែម​ទៀត ។ ពុកម៉ែ​ធ្វើ​អ្វីៗ​គឺ​គិត​ពីកូនគ្រប់ពេលវេលា គិត​កូនជាង​គិត​ខ្លួនឯង បារម្ភ​ពីកូន​ជាងបារម្ភ​ខ្លួន​ឯង ស្ដែង​ចេញ​ឲ្យ​ឃើញ​ថា ពេល​មាន​បញ្ហា​អ្វី​នៅក្នុង​ជីវិត ជំហ៊ាន​ដំបូង​នៃ​ការ​គិត​របស់​ពុកម៉ែ គឺ​ពុក​ម៉ែគិត​កូន​មុន ទើប​គិត​ខ្លួន​ឯងជា​ខាង​ក្រោយ ព្រោះបើ​កូន​មាន​បញ្ហា​អ្វី​អ្នក​ដែល​ពិបាក​ចិត្ត​ជាង​គេ​គឺ​ពុកម៉ែ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​ឡើយ​ដែល​គិត​ពី​កូន បារម្ភ​ពីកូន ឈឺឆ្អាល់​នឹង​កូនក្រៅ​ពីពុកម៉ែឡើយ។ ពុកម៉ែ​ផ្ដល់​អ្វីៗ​គ្រប់យ៉ាង​ឲ្យ​កូន ធ្វើ​ល្អ​ជាមួយ​កូនច្រើន​ជាង​អ្នក​ណាៗ​ទាំង​អស់ តែ​កូនបែរ​ជាមើល​ឃើញ​អ្នក​ដទៃ ដែល​គេធ្វើ​ល្អ​ដាក់កូន​តែបន្តិច សំខាន់​ជាង​ពុកម៉ែ​ខ្លួន​ឯង​ទៅវិញ ត្រង់​ដែរ​ពុកម៉ែ​ចិញ្ចឹម​កូនតាំង​ពីតូចរហូតដល់ធំ ស្រឡាញ់កូនលើសអ្វីៗទាំងអស់ មានចិត្តស្មោះជាមួយនឹងកូន​ជានិច្ច ហើយហ៊ានលះបង់​ជីវិត​ខ្លួនឯង ដើម្បីកូនទៀតផង តែកូនបែរ​ជាមើល​មិន​ឃើញ​ពីការលះបង់​របស់ពុកម៉ែ តើឯណាទៅ ភាពយុត្តិធម៌​សម្រាប់​ពុកម៉ែ? ខំស្រឡាញ់​កូនអស់ពីចិត្ត នឹកគិតកូនគ្រប់ពេលវេលា មិនថាវេលាឈឺ វេលាជាកូនគឺនៅក្នុងបេះដូង​ពុកម៉ែ​គ្រប់គ្រាន់​ទាំងអស់ តែទីបំផុត​កូនបែរជាមើលមិនឃើញ​សន្ដាន​ចិត្តរបស់​ពុកម៉ែ។ ពុកម៉ែ​ចង់ប្រាប់ថា​ក្នុងបេះដូងពុកម៉ែ​មានរូបកូនជានិច្ច ចុះក្នុងបេះដូងកូនវិញធ្លាប់​មាន​រូបពុកម៉ែ​ដែរទេ? ឬក៏​ក្នុងបេះដូងកូន ផ្ទុក​អ្នកដទៃ​ក្រៅ​អំពី​ពុកម៉ែ​ហើយ? កូនសាកងាកក្រោយ បែរមុខមករកព្រះនៅ​ក្នុងផ្ទះ ហើយពិចារណា​មើល​ថា តើអ្នក​ណាស្មោះជាមួយនឹងកូនជាង? ពេល​នោះកូននឹង​បានដឹង​ថា អ្នក​ដែល​ស្មោះ​ជាមួយនឹងកូន គឺមានតែពុកម៉ែ​ប៉ុណ្ណោះ ព្រោះពុកម៉ែ​ហ៊ានទទួល​យកនៅទង្វើរបស់​កូន​គ្រប់បែប​យ៉ាង​ទាំង​អស់ មិនថា​ទង្វើ​វិជ្ជមាន និងទង្វើអវិជ្ជមាន​ឡើយទោះកូនអាក្រក់​ល្អ​ សខ្មៅ ត្រូវ​ខុសយ៉ាងណា ក៏ពុកម៉ែទទួលយកបានដែរ តែចំពោះ​អ្នកដទៃ គេអាច​ទទួល​យក​បាន​តែ​ចំពោះ​ភាពវិជ្ជមាន​របស់​កូន​តែប៉ុណ្ណោះ ត្រង់​ចំណុច​មិនល្អ ភាពអវិជ្ជមាន ទង្វើអាក្រក់ ខុសឆ្គង​របស់កូនផ្សេងៗ គេមិនអាច​ទទួល​យក​បាន ដូចជាពុកម៉ែ​ឡើយ ហើយគេប្រាកដ​ជាបោះបង់​ចោល​កូនមិនខាន។ តែចំពោះពុកម៉ែ​ទោះបី​ជាកូន​ជាមនុស្ស​យ៉ាង​ណាក៏​ដោយ​ក៏​កូន​នៅតែជាកូនរបស់​ពុកម៉ែ ពុកម៉ែ​នៅតែស្រឡាញ់​កូន ហើយនឹងលើកលែង​ឲ្យ​កូន នូវ​ទង្វើ​មិន​ល្អ​ដែល​កូនមាន​កន្លង​មក​ជានិច្ច មិនដែល​យកទោស អូសដំណើរ​កូនឡើយ នេះ​ហើយ​គឺ​ជាបេះដូងពុកម៉ែ ដែលស្មោះ​ចំពោះកូន។ បើក​បេះ​ដូង​ទទួល​យក​សេចក្ដី​ល្អ​របស់​ពុក​ម៉ែ​ផង​ណាកូន កូន​កុំ​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ឪពុក​ម្ដាយ​ខ្លួន​ឯង​ឲ្យ​សោះ។ ពេល​មាន​អ្នក​ណា​ម្នាក់​គេ​ធ្វើ​ល្អជាមួយ​កូន ឬ​គេ​ជួយ​កូនក្នុង​កិច្ច​ការងារ​អ្វី​មួយ កូន​តែង​អរគុណ​គេញាប់មាត់ អរគុណ​ម្ដង​ហើយ​ម្ដង​ទៀត តែ​ចំពោះ​ពុកម៉ែ​ដែល​ធ្វើ​ល្អ​ចំពោះ​កូន​និង​ជួយ​កូន​គ្រប់​រឿងរ៉ាវ​ទាំង​អស់​ពេញ​មួយ​ជីវិត តែ​មិន​ដែល​ឃើញ​កូន​ហាមាត់​អរគុណ​គាត់​សោះ សូម្បី​តែ​ម្ដង។ ហើយ​ពេល​ដែល​កូន​ធ្វើ​អ្វី​ខុស​ឆ្គង​តែបន្តិច ចំពោះ​អ្នក​ដទៃ កូន​លើក​ដៃ​សំពះ​សូមខមាទោស​គេ សូមឲ្យ​គេ​លើក​លែង​ទោស​ឲ្យកូន តែ​ត្រង់​ដែល​កូន​ធ្វើ​ខុស​ធ្ងន់​ចំពោះ​អ្នក​មាន​គុណ មិនដែល​ឃើញ​កូន​លើក​ដៃ​សំពះសូម​ទោស​គាត់​ឡើយ។ នេះ​ហើយ​ ឬ អ្វី​ដែល​ពុក​ម៉ែ​ទទួល​បាន​ពី​កូន​ដប់ម្ភៃ​ឆ្នាំកន្លង​មក ដែល​កូន​រស់នៅ​ជាមួយ​ពុកម៉ែ តើ​កូន​បានទទួល​អ្វី​ខ្លះ​ពី​ពុកម៉ែ? ពុក​ម៉ែ​ប្រគល់​ឲ្យ​កូន​ច្រើន​ណាស់ តែការស្រឡាញ់ ការ​ថ្នាក់ថ្នម ចិញ្ចឹម​បីបាច់​ថែរក្សា​ការពារ ឧបត្ថម្ភ​ទំនុកបំរុងកូនគ្រប់បែបយ៉ាង មិនឲ្យ​ខ្វះ ពិសេស​គឺ​ពាក្យទូន្មាន​ប្រៀបប្រដៅ ដែល​ជាមត៌កដ៏វិសិទ្ធ ស្ថិត​ក្នុង​ចិត្ត​របស់​កូន​គ្រប់​គ្នា តែ​ក៏​នៅមានកូន​ខ្លះចេះ​តែស្រែក​ថា ពុកម៉ែ​មិនដែល​ប្រគល់​អ្វី​ឲ្យ​ខ្លួន​សោះ ចុះជីវិត​កូន​រស់​ដល់​សព្វថ្ងៃ អ្នក​ណា​ជាអ្នក​ប្រគល់​ឲ្យ មិនមែន​ពុកម៉ែ​ទេឬ? តើ​កូន​នៅត្រូវការ​ ចង់បាន​អ្វីពីពុកម៉ែ​ទៀត បើអ្វីៗគ្រប់​យ៉ាង​ពុកម៉ែ​ប្រគល់​ឲ្យ​កូន​ទាំង​អស់ គ្មានសេសសល់​សម្រាប់​ខ្លួនឯង​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែជីវិត​របស់​ពុកម៉ែ​ក៏ពុកម៉ែប្រគល់​ឲ្យ​កូន​ដែរ តើ​កូន​នៅ​ត្រូវ​ការ​អ្វី​ពី​ពុកម៉ែ​ទៀតទៅ? ចំពោះ​កូនពុក​ម៉ែមាន​តែពាក្យ​ថា ឲ្យគ្រប់យ៉ាង មិនដែល​ទាមទាអ្វី​ពីកូនឡើយ តែកូនវិញ ឲ្យ​តែ​ចង់​បានអ្វី បើពុកម៉ែ​មានលទ្ធិភាពរកឲ្យកូនបាន ពុកម៉ែ​នឹងរកឲ្យកូន​ទាំងអស់ ព្រោះកូនគឺ​ជាបេះដូងរបស់ពុកម៉ែ ក្នុងបេះដូង​ពុកម៉ែ​គឺ មានរូបកូន​គ្រប់ពេលវេលា សូមកូនដឹង​ផងចុះ...។ ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា ដោយ​៥០០០​ឆ្នាំ
images/articles/2274/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩,៥៤៦ ដង)
ក្នុង​ពេល​ដែល​ចិត្ត​កើត​រោគ​ម្ដងៗ ធ្វើ​ឲ្យ​កើត​ឡើង​នូវ ទោស ៦ យ៉ាង​គឺៈ ១- អនករណ ធ្វើ​ឲ្យ​ងងឹត​ងងល់ ២- អចក្ខុករណ ធ្វើ​មិន​ឲ្យ​ចក្ខុ​ឃើញ​ធម៌​ពិត ៣- អញ្ញាណករណ ធ្វើមិនឲ្យ​មានប្រាជ្ញា​ឃើញ​ធម៌​ពិត ៤- វិឃជបក្ខិក ធ្វើឲ្យ​ប្រព្រឹត្ត​ទៅក្នុង​សេចក្ដី​ចង្អៀតចង្អល់ ៥- បញ្ញានិរោធក ធ្វើ​ឲ្យរលត់​នូវ​ប្រាជ្ញា ៦- អនិព្វានសំវត្តនិក ធ្វើ​មិនឲ្យ​ប្រព្រឹត្ត ដើម្បី​ព្រះនិព្វាន។ សភាព​នៃ​ចិត្ត​ដែល​កើត​ឡើង​មាន​អកុសល
images/articles/2276/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៦,៨៥៨ ដង)
ហេតុអ្វី​បាន​ជាសត្វ​លោក​យើង ឃើញ​គេ​មាន​សេចក្ដី​សុខមានយស​ជាដើម​ហើយ​ក៏​ច្រណែន​នឹង​អ្នក​ដទៃ​នោះ​ៗ​មក​អំពី​ក្នុង​ចិត្ត​មិន​មាន​មេត្តាគឺ​សេចក្ដី​រាប់អាន មិនមាន​មុទិតា​គឺ​សេចក្ដី​ត្រេកអរ​តាម​នៅពេល​ដែល​អ្នក​ដទៃ​មាន​សេចក្ដីសុខ​ជាដើម គួរពិចារណា​តាមព្រះពុទ្ធដីកា​ថា អ្នកណាៗ ក៏​ធ្លាប់​ជាមាតាបិតា ជាញាតិ របស់​ខ្លួន​ដែរ​ ក្នុងសសង្សាវដ្ដ​កន្លង​មក​ អស់​កាល​ដ៏យូរ​អង្វែង​រាប់ជាតិ​ប្រមាណ​មិនបាន ដូច្នេះហើយ បើ​យើងច្រណែន​ស្អប់​ខ្ពើម​នឹង​អ្នក​ដទៃ ហាក់​ដូច​ជា​ស្អប់​ច្រណែន​នឹង​មាតាបិតាបង្កើត បងប្អូនបង្កើតរបស់​ខ្លួនដូច្នោះ សូម​មេត្តា​ពិចារណា​នូវ​ទោស កំហុស​នៃសេចក្ដី​ច្រណែន​មានច្រើន​ណាស់ ដូចជាៈ - សេចក្ដី​ច្រណែន អាច​នាំ​ឲ្យ​បែបបាក់​ញាតិមិត្ត - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​សាង​កម្មពៀរវេរាដ៏ច្រើន - សេចក្ដី​ច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនវិកលចរិត (ឆ្កួត) - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​អស់សតិបញ្ញា - សេចក្ដីច្រណែន អាចធ្វើឲ្យ​ខ្លួន​ចេះ​រមិល​គុណ​អ្នក​ដទៃ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ចេះ​និយាយ​ញុះញង់ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួនសម្លាប់​គ្នា​នឹង​សម្លាប់​ខ្លួន​ឯង​បាន - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ស្អប់​មនុស្ស​ល្អ - សេចក្ដីច្រណែន ​អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​ញាតិ​មិត្ត - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​អស់​កិត្តិយស - សេចក្ដីច្រណែន មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​ញញឹម​បានទេ - សេចក្ដីច្រណែន អាច​ធ្វើ​ឲ្យ​ខ្លួន​ទៅ​កាន់​អបាយភូមិ - សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនកើត​ក្នុង​ត្រកូលថោកទាប - សេចក្ដីច្រណែន អ្នកដទៃ​ជាចំនុចខ្សោយ​របស់​ខ្លួន - សេចក្ដីច្រណែន គឺជា អកុសលប្រចាំជីវិត - សេចក្ដីច្រណែន ធ្វើឲ្យ​វិនាស​ចាកសីលគុណជាដើម - សេចក្ដីច្រណែន មិនអាច​ឃើញសច្ចធម៌​បាន - សេចក្ដីច្រណែន អាច​ធ្វើឲ្យ​ខ្លួនវិនាស​ដូចភិក្ខុទេវទត្ត មុទិតាជាធម៌សម្លាប់​សេចក្ដីច្រណែនបាន ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2277/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២២,៥១៣ ដង)
គ្រឿងការពារជីវិតប្រចាំថ្ងៃ ក្នុង​សេចក្ដី​នេះ​ផង​ដែរ យើង​ធ្លាប់​តែ​មាន​ការ​រស់​នៅ​ដោយ​សេចក្ដី សំអាង​ជឿជាក់​ទៅលើ​ខ្លួន​ឯង​ថា អាត្មាអញមានជីវិត​រស់​នៅបាន​យូរ មានទ្រព្យសម្បត្តិ​ច្រើន មានបរិវារ មានអំណាច​មិនសូវ​ជាមានរោគ ដូច្នេះ​ហើយ​បាន​ជាមាន​សេចក្ដីប្រមាទ មិនសូវគិត​ទៅដល់​សេចក្ដីស្លាប់​ប៉ុនណាទេ។ ទុក​ជាយ៉ាង​នេះ​ក្ដី មាន​មនុស្ស​មិនតិចនាក់​ទេ ដែល​មាន​ជីវិត​ដូច​ជា​បាន
images/articles/2307/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៤១,១២៤ ដង)
សតិប្បដ្ឋានមាន ៤ ១- កាយានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវកាយ។ ២- វេទនានុបស្សនាសតិប្បដ្ឋាន ការ​តម្កល់​ស្មារតី ពិចារណានូវវេទនា។ ៣- ចិត្តានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវចិត្ត។ ៤- ធម្មានុបស្សនាសតិប្បដ្ឋាន ការតម្កល់​ស្មារតី​ពិចារណា​នូវធម៌។ នៅក្នុងសម្មោហវិនោទនីអដ្ឋកថា សតិប្បដ្ឋាន​វិភង្គលោកមានការសម្ដែង​ជាសំនួរ
images/articles/2308/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៤,៥៨០ ដង)
មិត្តសម្លាញ់​មានច្រើន​ប្រភេទ ដូច​ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ចំពោះ​សិង្គាលកមាណព មាន​ក្នុង​សុត្តន្តបិដក លេខ១៩ ទំព័រ ៧៥ ថា "បុគ្គលខ្លះ ជា​មិត្តសម្លាញ់​បានតែ​ក្នុង​រោងសុរា​ក៏​មាន បុគ្គលខ្លះថា​សម្លាញ់ៗ តែនៅចំពោះ​មុខ​ក៏មាន បុគ្គល​ណាកាល​បើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជា​សម្លាញ់ បុគ្គល​នោះ​មក​ជាសម្លាញ់​នឹងខ្លួនក៏មាន។ កិរិយា​ដេក​ដល់ថ្ងៃ ១ ការ​ធ្វើសេវនកិច្ចជាមួយ​ប្រពន្ធ​អ្នកដទៃ ១ ភាវៈ​ជាអ្នកមានពៀរច្រើន ១ ភាវៈ​ជាអ្នក​ធ្វើអំពើ​ឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈ​ជាអ្នកកំណាញ់​ស្វិត​ស្វាញ ១ ហេតុទាំង ៦ យ៉ាងនុ៎ះ រមែងបំផ្លាញ​បុរស (ឲ្យវិនាស)។ នរជន​ដែលមានមិត្តអាក្រក់ មានមារយាទ និងគោចរអាក្រក់ តែងវិនាស​ចាកលោក​ទាំងពីរ គឺលោកនេះ និង លោកខាងមុខ។ ល្បែងភ្នាល់ ល្បែងស្រី និងល្បែងសុរា ១ របាំ​និងចំរៀង ១ ការដេកថ្ងៃ ១ ការ​ឲ្យគេបម្រើ​ខ្លួន​ក្នុងកាល​មិនគួរ ១ ពួក​មិត្តអាក្រក់ ១ ភាវៈ​ជាអ្នក​មានសេចក្ដី​កំណាញ់ស្វិតស្វាញ ១ ហេតុទាំង ៦ នេះតែងបំផ្លាញ​បុរស​ឲ្យវិនាស។ ពួកជន​ដែល​លេងល្បែង​ភ្នាល់ ផឹកសុរា ធ្វើសេវនកិច្ចនឹងស្រីដែលស្មើ​ដោយជីវិត​របស់បុរស​ដទៃ សេពគប់នឹង​បុគ្គល​ថោកទាប (ខាតលក្ខណ៍) មិនសេពគប់​នឹងបុគ្គល​ដែលមានសេចក្ដីចម្រើន (គ្រប់លក្ខណ៍) យស​របស់ពួកជន​នោះ​តែង​សាបសូន្យ​ដូចព្រះចន្ទ្រា​ខាងរនោច។ ជនដែល​ជាអ្នកផឹកសុរា ជាអ្នកខ្សត់ទ្រព្យ ជាអ្នកឥត​មានកង្វល់​ដោយការងារចិញ្ចឹម​ជីវិត​មានតែស្រវឹងជានិច្ច ប្រាសចាក​សេចក្ដីចម្រើន លិចចុះ​ក្នុងបំណុល ដូចដុំថ្មលិច​ទៅក្នុងទឹក បុគ្គលនោះ​ តែងធ្វើការងារ​ឲ្យវឹកវរដល់ខ្លួន​ដោយឆាប់។ បុគ្គល​ដេក​ក្នុងវេលាថ្ងៃ ជាប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹង​ជានិច្ចជាអ្នកលេងល្បែង មិនអាចនឹង​គ្រប់គ្រងផ្ទះសម្បែង​បាន។ ប្រយោជន៍​ទាំងឡាយ តែងកន្លងហួស​មនុស្សដែល​លះបង់​ចោលនូវការងារ ដោយពោល​អាងថា វេលា​នេះត្រជាក់​ណាស់ ក្ដៅណាស់ ល្ងាចណាស់។ ជនណាមួយ​ធ្វើនូវកិច្ចការ​របស់​បុរស មិនអើពើ​នូវត្រជាក់ និងក្ដៅ ក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះ​រមែងមិនសាបសូន្យ​ចាកសេចក្ដីសុខឡើយ។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ​៥០០០​ឆ្នាំ
images/articles/2314/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៦,៣៧១ ដង)
បាណាតិបាតរបស់អ្នក​ដឹង​ថាមានទោស​និងអ្នក​មិនដឹង អ្នកធ្វើបាណាតិបាត ម្នាក់​ដឹង​ថា​អំពើ​នេះ​ជាបាប​មាន​ទោស​មិន​គួរ​ធ្វើ តែ​ក៏​ធ្វើ​ដោយ​ហេតុ​ណា​មួយ ម្នាក់​ទៀត​នោះ​មិន​ដឹង​ថា ការ​ធ្វើ​ដូច្នេះ​ជាទោស​ជាបាប ហើយក៏ធ្វើ​ទៅ​បណ្ដា​បុគ្គល​ទាំងពីរ​នេះ អ្នក​ធ្វើ​បាណាតិបាត​ដោយ​មិន​ដឹង​ថា​ជាបាប​អកុសល រមែង​មាន​ទោស​ច្រើន​ជាង​អ្នក​ដឹង​ថា ជា​បាប​ជាអកុសល ព្រោះជា​អ្នក​ប្រកប​ដោយមិច្ឆាទិដ្ឋិ
images/articles/2315/Untitled-1-Recovered.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៥,៩៤៤ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត ក្នុងការដើរ​ផ្លូវវាសំខាន់ខ្លាំងណាស់ សម្រាប់​មនុស្ស​លោកដែលប្រាថ្នា​ដើម្បី​ស្វែង​រក​ផល​ប្រយោជន៍ ទាំងបច្ចុប្បន្ន ដើម្បីទុក​ផល​ទៅដល់​អនាគត​នេះហើយ ជា​សេច​ក្ដីប្រាថ្នាគ្រប់ៗគ្នា។ ចំពោះ​អ្នកដើរផ្លូវ រមែងមានគ្រោះ​ថ្នាក់​ជាច្រើន ដែល​យើង​នឹក​មិន​ដល់ ស្មាន​មិន​ត្រូវ​ ទាំង​នេះ​តើ​មក​ពីមូលហេតុ​អ្វី? យើង​មិន​សូវ​ជា​បា​នគិត​ប៉ុន្មាន​ទេ ដោយ​សារ​​តែ​យើង​គិត​ថា​វា​ស្រួល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿