ថ្ងៃ អាទិត្យ ទី ០២ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០០,៥៥៣
Today
ថ្ងៃម្សិលមិញ ១៧៤,១៧៥
ខែនេះ ៣៧៤,៧២៨
សរុប ៤០១,១៥៧,៤៥៣
ប្រជុំអត្ថបទ
images/articles/1280/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៣៤,១៤៤ ដង)
កូន​ជាទី​ស្រឡាញ់!មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវការ​តែ​សុខ​ប៉ុណ្ណោះ​ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ពី​ទុក្ខ ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូល​ទៅ​ជិត វា​នឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់ តែ​បើ​មិន​ប្រញាប់​លែង​ទេ វា​នឹង​បែរក្បាល​មក​ខាំ​បាន​ដូច​គ្នា ព្រោះ​ទាំង​ក្បាល​ទាំង​កន្ទុយ​វា​នៅ​ក្នុង​តួពស់​តែ​មួយ​ជា​មួយ​គ្នា ។ សេចក្តី​ទុក្ខ​ដូច​ជា​ក្បាល​ពស់ ឯ​សេចក្តី​សុខ​ដូច​ជា​កន្ទុយ​ពស់ ។ សប្បាយ​ចិត្ត​ជា​សុខ ថ្នាំង​ថ្នាក់​ចិត្ត​ជាទុក្ខ​រមែង​កើត​អំពី​ម៉ែ​ឪ​ជា​មួយ​គ្នា គឺ​អវិជ្ជា​និងតណ្ហា​នោះ​ឯង ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ​មាន​នូវ​សេចក្តី​សុខ​ហើយ ចិត្ត​ក៏​នៅ​មិន​សប្បាយ​មិន​ស្ងប់ ទាំង​ដែល​បាន​នូវ​របស់​ដែល​ពេញ​ចិត្ត​ផង ដូច​ជា​បាន​លាភ បាន​យស​ជាដើម ។ បាន​មក​ហើយ​សប្បាយ​ចិត្ត​ក៏​ពិត​មែន តែ​វា​ក៏​នៅ​មិន​ស្ងប់​ពិត​ៗ​ព្រោះ​នៅ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់ ។ ការ​ភ័យ​ខ្លាច​ជា​មូល​ហេតុ​មិន​ឲ្យ​មាន​នូវ​សេចក្តី​ស្ងប់ ។ ពេល​ខ្លះ​ត្រូវ​វិនាស​ទៅ​ពិត​ៗ ក៏​រឹង​រឹត​តែ​ជា​ទុក្ខ​ក្រៃ​លែង ។ នេះ​សម្តែង​ឲ្យ​ឃើញ​ថា​សុខ​ពិត​មែន តែ​មាន​ទុក្ខ​ច្រឡូក​ច្រឡំ​ជា​មួយ​ផង​ហៅ​ថា សាមិស​សុខ គឺ​ជា​សុខ​ដូច​ចាប់​ពស់​ត្រង់​កន្ទុយ​ឬ​ដូច​ត្រី​ចាប់​នុយ​នឹង​ផ្លែ​សន្ទូច ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1275/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៩,០៦១ ដង)
កូន​ជា​ទី​ស្រឡាញ់​!ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (បើ​បុគ្គល​បាន​ដឹង​ថា​ខ្លួន​ឯង​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ គប្បី​រក្សា​ខ្លួន​ឲ្យ​ជា​ការ​រក្សា​ដ៏​ល្អ) ។ពាក្យ​ថា (ខ្លួន) ក្នុង​ទី​នេះ បាន​ដល់​ដំណើរ​ជីវិត​របស់​យើង ដំណើរ​ជីវិត​គឺ​ជា​ក្រសែ​របស់​ចិត្ត​ ដូច្នេះ​ដែល​ថា​រក្សា​ខ្លួន បាន​ដល់​ការ​រក្សា​ចិត្ត​ហ្នឹង​ឯង ។ពាក្យ​ថា (រក្សា​ខ្លួន) បាន​សេចក្តី​ថា​រក្សា​ចិត្ត​ទូន្មាន​ចិត្ត​គ្រប់​គ្រង​ដំណើរ​ជីវិតអប់រំ​ព្រហ្មចរិយ​ធម៌ ឲ្យ​មាន​ភាព​ភ្លឺ ស្វាង​រុង​រឿង និង​ឲ្យ​បាន​ជួប​ប្រសព្វ​ចំពោះ​សេចក្តី​សុខ​ក្សេម​ក្សាន្ត ។ ឪពុក​ម្តាយ​បាន​បញ្ជាក់​ប្រាប់​កូន​ហើយ ថា​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​គំនិត​គិត​ចង់​បាន​សប្បាយ ព្រោះ​បើ​មិន​បាន​ប្រយ័ត្ន​ចំពោះ​គំនិត​នេះ​ទេ វា​នឹង​នាំ​ឲ្យ​កូន​រក​ការ​សប្បាយ​ក្នុង​ផ្លូវ​បិសាច ហើយ​កូន​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ស្រឡាញ់​របស់​កូន​រៀង​រាល់​ថ្ងៃ​ទៀត​ផង ទោះ​ជា​ស្រឡាញ់​អ្វី​ក៏​ដោយ​ព្រោះ​ចិត្ត​ស្រឡាញ់​នាំ​ឲ្យ​មាន​ការ​ហួង​ហែង ការ​ហួង​ហែង​ជា​មាត់​ជ្រោះ​ដ៏​រអិល គឺ​ថា​វាងាយ​នឹង​ធ្វើ​ឲ្យ​កូន​ធ្លាក់​ចុះ​ទៅ​ក្នុង​ជម្លោះ​ឈ្លោះ​ទាស់​ទែង ពោល​នូវ​ពាក្យ​អាក្រក់ ពាក្យ​កុហក​ពាក្យ​ញុះ​ញង់ និង​ប្រព្រឹត្ត​ការ​បៀត​បៀន​ដោយ​អំពើ​ឃោរ​ឃៅ​ផ្សេងៗ​ណាស់ ។ បើ​កូន​ដឹង​ថា ខ្លួន​ជា​ទីស្រឡាញ់​របស់​ខ្លួន​កូន​ពិត​ប្រាកដ​ហើយ​កូនត្រូវ​ប្រយ័ត្ន​ប្រយែង​ឲ្យ​ណាស់ ចំពោះ​កិលេស​ដែល​មាន​ក្នុង​ចិត្ត​កូន​ខ្លួន​ឯង ។ កូន​ត្រូវ​ពិចារណា​នូវ​ព្រះ​ពុទ្ធភាសិត​មួយ​បាទ​នេះចិត្ថំ គុត្ថំ សុខាវហំព្យាយាម​ដេញ​ខ្មាំង​ពីចិត្ត​សន្តាន​គ្រប់​គ្រង​ស្ងួន​ចិត្ត​ដោយកម្មកល្យាណ នាំ​សុខ​មក​បាន​ក្សេមក្សាន្ត​ពេក​ក្រៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញពីសៀវភៅៈ ពាក្យ​ពេចន៍ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1276/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ២៧,៧១៩ ដង)
កូន​ជាទី​ស្រឡាញ់​!មនុស្ស​ដែល​មិន​មាន​ប្រមាទ រមែង​មិន​បណ្តែត​បណ្តោយ សូម្បី​តែ​គំនិត គឺ​ជា​អ្នក​មាន​នូវ​ស្មារតី​គ្រប់​គ្រង​គំនិត​របស់ខ្លួន មិន​ភ្លាត់​គំនិត ដូច​ជា​ការ​ដើរ​ដួល​ក្នុង​ផ្លូវ​រអិល​ឡើយ ។ជា​ធម្មតា​ក្នុង​ជីវិត​រាល់​ថ្ងៃ រមែង​មាន​សុខ មាន​ទុក្ខ​ក្នុង​ចិត្ត​ទៅគំនិត​របស់​ខ្លួន ព្រោះ​ហេតុ​ដូច្នេះ​ហើយ​ទើប​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​មនុស្ស​យើង ស្វែង​រក​នូវ​សេចក្តី​សុខតាម​ផ្លូវ​ចិត្តដោយ​ការ​ប្រយ័ត្ន​នូវ​គំនិត​ខ្លួន​ឯង ។ បើ​គ្រប់​គ្រង​គំនិត​មិនបាន​ទេ គំនិត​ហ្នឹង​ហើយ​ដែល​តែង​តែបៀត​បៀន​នូវ​ចិត្ត​ខ្លួន​ឯង នាំ​មក​នូវ​ទុក្ខ​រឿយ​ៗ​ឲ្យ​ដល់​ចិត្ត​សន្តាន រហូត​ដល់​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ឃោរ​ឃៅ ។ គំនិត​ប្រៀប​ដូច​ជា​ភ្លើង​អុស​ បើ​គ្រង​បាន​ល្អ​ក៏​ជា​ប្រយោជន៍ តែ​បើ​គ្រប់​គ្រង​មិន​បាន​ល្អទេ រមែង​ឆេះ​ផ្ទះ​ឆេះ​ភូមិ ឆេះ​ស្រុក ដូច្នេះ​ហើយ ទើប​បុគ្គល​ដែល​មិន​មាន​ប្រមាទ រមែង​ប្រយ័ត្ន​នូវ​គំនិត​នេះ​ណាស់ ឯ​ផល​កម្រៃ​ដែល​ត្រូវ​បាន​គឺ​សេចក្តី​សុខ​ស្ងប់​ច្រើនៗ ។សូម​កូន​ខំ​ប្រឹង​ស្វែង​រក​នូវ​សេចក្តី​សុខ​អំពី​គំនិត​របស់​ខ្លួន​ឯង ។ កូន​គប្បី​កំណត់​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​មក​ដល់​ជីវិត​នេះ មិន​មែន​នាំ​មក​នូវ​សុខ ឬ​ទុក្ខ​ចូល​ដល់​សន្តាន​ចិត្ត​តែ​ម្តង​នោះ​ទេ គឺវា​អាស្រ័យ​នៅ​លើ​គំនិត​ឆ្លាត​ឬល្ងង់​របស់​ខ្លួន ដែល​ជាអង្គ​ប្រកប​ខាង​ក្នុង​សម្រេច​ឲ្យ​សុខ​ឬ​ទុក្ខ​ក្នុង​ចិត្ត​កើត​ឡើង ។ក្រោក​ព្រឹក​ឡើង កូន​ត្រូវ​ប្រាថ្នា​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​ធ្វើ​ល្អ និយាយ​ល្អ​គិត​ល្អ ឲ្យ​បាន​ប្រសើរ​ជាង​ពី​ថ្ងៃ​មុន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1282/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៤,២៨៧ ដង)
កូន​ជា​ទី​ស្រឡាញ់!កូន​ត្រូវ​សិក្សា​នូវ​ចំនុច​នៃ​ទាន​ទាំង​១០​នេះ​គឺ ១. ឲ្យ​ទាន​មិន​ត្រូវ​សង្ឃឹម​ផល អ្នកទទួល​មិន​គួរ​ភេ្លច ។ ២. បើ​មិន​ធ្វើ​ល្អ​ទេ​រស់​នៅ​ ១០០ ឆ្នាំ​ក៏​ពុំ​មាន​ប្រយោជន៍​ដែរ ។ ៣. បើ​ឃើញ​តែ​ពី​បាន​ទេ កុំ​សង្ឃឹម​ទឹក​ចិត្ត​អ្នក​ដទៃ ។ ៤. កុំ​ទុក​ចិត្ត​មនុស្ស​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង ។ ៥. មនុស្ស​ល្អ​រមែង​ពេញ​ចិត្ត​ជួយ​ឲ្យ​គេ​បាន​សុខ ។ ៦. មនុស្ស​ត្រូវ​ចេះ​ឲ្យ​ទាន​បើ​មិន​ច្រើន​ក៏​តិច​ដែរ ។ ៧.​ ឲ្យ​ទាន​រមែង​បាន​មិត្ត និង​កម្ចាត់គំនុំ​ក្នុង​ចិត្ត ។ ៨. ឲ្យ​ទាន​ដូច​ជា​ការ​នាំ​ទ្រព្យ​ចេញ​ពី​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ ។ ៩. ទាន​គឺ​ជា​ស្បៀង​ក្នុង​ដំណើរ​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន ។ ១០. ចេះ​ឲ្យ​ទាន​ហើយ មិន​គួរ​បៀតបៀន​សត្វ​ទេ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត​ ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ Thai drama, Chinese drama, Korean drama, Khmer dubbed movies and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1286/Untitled-1-Recovered.jpg
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ៤៤,៦៨៤ ដង)
ការ​គោរព​ឱន​លំទោន កូន​ជាទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​គោរព​ឱន​លំទោន​ទាំង​៧ នេះ​គឺ ១. មនុស្ស​ត្រូវ​មាន​កិរិយា​សុភាព ដូច​ផ្កាឈើ​ដែល​មាន​ក្លិន​ក្រអូប ។ ២. មារយាទ​ទន់ភ្លន់​ជា​មិត្ត​នឹង​គុណ​ធម៌ ដែល​មិន​បែក​គ្នាឡើយ ។ ៣. មនុស្ស​ល្អ​រមែង​សាង​គុណ​ធម៌​ព្រម​ឲ្យ​អ្នក​ដទៃ​ល្អ​ជាង​ខ្លួន ។ ៤. អ្នក​ដែល​ស្គាល់​ខ្លួណ​ឯង​ដោយ​ល្អ រមែង​មិន​លើក​តម្កើង​ខ្លួន​ឡើយ ។
images/articles/1767/textd-15257koilkjkh.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ៩,៣៦២ ដង)
ពុទ្ធ​សាសន​សុភា​សិត​ដែល​មាន​មក​ក្នុង​គម្ពីរ​ធម្ម​បទ​ដ្ឋ​កថា​ ជា​សុភា​សិត​គា​ថា​មាន​សេច​ក្តី​ដ៏​ពីរោះ​ គួរ​ជា​ទី​ជ្រះ​ថ្លា​ចង់​ស្តាប់​​ ដោយ​ហេតុ​ថា​ ធម៌​នេះ​ដែល​ប្រ​ជា​ជន​ក្នុង​សកល​លោក​ តែង​​ត្រូវ​ការ​ តែ​ប្រាថ្នា​ចង់​បាន​គ្រប់​ៗ​គ្នា​ ។ ធម្ម​ដែល​មាន​នៅ​ក្នុង​ផ្ទៃ​នៃ​ព្រះ​ពុទ្ធ​គា​ថា​នេះ​ ឈ្មោះ​ថា​ ពរ​ ប្រែ​ថា​ (​ធម៌​ដ៏​ប្រសើរ​)​ ជា​ធម៌​កើត​មាន​ដោយ​ អបចាយនៈ​ គឺ​ការ​កោត​ក្រែង​ ន័យ​ខ្លះ​ឈ្មោះ​ថា​ (ឥដ្ឋកន្ត​ធម៌)​
images/articles/1769/textd-1gfhrty45yeyrgs.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៦៧៧ ដង)
កិច្ច​ឬ​ឧ​បាយ​ដែល​សម្រាប់​សង្គ្រោះ​ ឬ​ស្រោច​ស្រង់​គ្នា​នឹង​គ្នា​ ឲ្យ​បាន​មូល​មិត្រ​ហៅ​ថា​ សង្គហៈៗ​ នេះ​ចែក​ចេញ​ជា​ ៤​យ៉ាង​គឺ៖ ១. ទានៈ ការ​ចែក​រំលែកឲ្យ ២. បេយ្យ​វជ្ជៈ ការ​ពោលពាក្យ​ពីរោះ​គួរ​ឲ្យ​ចាប់​ចិត្ត​ ៣. អត្ត​ចរិយា ការ​ប្រ​ព្រឹត្ត​ឲ្យ​ជា​ប្រ​យោជន៍​ដល់​គ្នា​នឹង​គ្នា​ ៤. សមានត្ត​តា​ ភាព​ជា​អ្នក​តាំង​ខ្លួន​ឲ្យ​ស្មោះចំពោះបុគ្គលផង​គ្នា ។ សង្គហធម៌​ទាំង​៤​នេះ​ តែង​ប្រមូលជន​ទាំង​ឡាយ
images/articles/1768/textd-1rdge4t5erger.png
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៥៨២ ដង)
ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​មាន​សម្បុរ​ស្រអែម​ គឺ​មិន​ខ្មៅ​ពេក​ មិន​ស​ពេក​ មាន​កម្ពស់មធ្យម​ប្រ​មាណ​១៦០ស.ម. សម្បុរ​ភ្នែក​ទ្រង់​ខ្មៅ​ សក់​រួញ​ឬ​រួញ​អង្គាដី​ មិន​ធាត់​មិន​ស្គម​ លលាដ៍ក្បាល​មិន​វែង​ មិន​​មូល​ គឺ​ កណ្តាល បបូរ​មាត់​មិន​ក្រាស់​ពេក​ មិន​ស្តើង​ពេក​ ។ លក្ខណៈ​ដូច្នេះ យើង​អាច​ប្រៀប​ធៀប​ស្រដៀង​ឬ​លក្ខណៈ​ដូច​ពួក​មនុស្ស​នៅ​លើ​កោះ​មេឡាណេ​ស៊ី តាំង​នៅ​លើ​ផ្ទៃ​សមុទ្រ​ប៉ែក​ខាង​កើត​
images/articles/579/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤៦,៣១៩ ដង)
ជីវិតនិងពេលវេលា គេតែងនិយាយថា ‍”ពេលវេលា គឺជាមាសប្រាក់”តាម​ពិត​​ពាក្យនិយាយនេះ មិនទាន់ត្រឹមត្រូវទាំងស្រុងនៅឡើយទេ ព្រោះថាមាសប្រាក់ដែលបាត់​បង់​​ទៅ ជួនកាលអាចរកមកវិញបាន តែពេលវេលាដែលកន្លងទៅ មិនអាច​ត្រឡប់​មកវិញបានទេ។
images/articles/578/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣២,៥៦៨ ដង)
លក្ខណៈរបស់អមិត្ត ៤ យ៉ាង បិដក ចត្តារោមេ គហបតិបុត្ត អមិត្តា មិត្តប្បដិរូបកា វេទិតព្វា អញ្ញទត្ថុហរោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ វចីបរមោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ
images/articles/575/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ២៩,៧៣៤ ដង)
ទោសនៃការផឹកទឹកស្រវឹង ៦យ៉ាង បិដក ឆ ខោមេ គហបតិបុត្ត អាទីនវា សុវាមេរយមជ្ជប្បមាទនានុយោគេ សន្ទិដ្ឋិកា ធនជានិ កលហប្បវឌ្ឍី រោគានំ អាយតនំ អកិត្តិសញ្ជននី
images/articles/573/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣២,២៧០ ដង)
តុល្យភាពនៃជីវិត គ្រប់បុថុជ្ជន (ជនដែលមានកិលេស) ដែលមិនបានស្តាប់នូវធម៌របស់ ព្រះអរិយៈ មិនត្រឹមតែប្រកាន់មាំក្នុងនាមរូបនេះប៉ុណ្ណោះទេ
images/articles/520/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៨១៨ ដង)
មុដ្ឋស្សច្ចំ សេចក្តី​ភ្លាំង​ភ្លាត់​សតិ អសម្បជញ្ញំ មិន​ដឹង​ខ្លួន អធិប្បាយ ពាក្យ​ថា​ មុដ្ឋស្សច្ចំ​ គឺ​ ការ​នៅ​ដោយ​ខ្វះខាត​ស្មារតី​ សម​ដូច​ដែល​លោក​ពោល​​ទុក​ថា​ “តត្ថ កតមំ មុដ្ឋស្សច្ចំ? យា អសតិ អននុស្សតិ អប្បដិស្សតិ អស្សរណតា
images/articles/517/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៧,៣២៥ ដង)
កល្យាណ​មិត្ត​តា (ការ​មាន​កល្យាណ​មិត្ត គឺ​មាន​អ្នក​​ណែនាំ​ចង្អុល​បង្ហាញ ទី​ប្រឹក្សា មិត្ត​ភក្តិ​ដែល​សេព​គប់ និង​បុគ្គល​ដែល​នៅជុំវិញ​ខ្លួន​ជា​មនុស្ស​ល្អ។ ការ​ចេះជ្រើស​រើស​​សេព​គប់​បុគ្គល ឬ​ចូល​រួម​ពួកក្រុម សង្គម ជាមួយ​លោក​អ្ន​ក​
images/articles/506/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៤១,៥៧៦ ដង)
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ សាខល្យំ ពាក្យ​ពីរោះ បដិសន្ថារោ ការ​ទទួល​​រាក់​ទាក់ អធិប្បាយ ពាក្យ​ថា​ សាខល្យំ​ បាន​ដល់​ភាព​ជា
images/articles/504/Untitled-1.jpg
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៧,២៨៦ ដង)
តីណាវុធានិ​ អាវុធ​ ៣​ យ៉ាង​ បាន​ដល់​ ១. សុតាវុធំ​ អាវុធ​គឺ​សុតៈ​ ( ពុទ្ធវចនៈ ) ២. បវិវិវេកាវុធំ​ អាវុធ​គឺ​សេចក្តី​ស្ងាត់​ [ ស្ងាត់​កាយ​ ស្ងាត់​ចិត្ត​ ស្ងាត់​ចាក​ឧបធិ ]
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 5.36