35
ថ្ងៃ ពុធ ទី ២៦ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៤៥,៩៣១
Today
ថ្ងៃម្សិលមិញ ២១៨,៣៨១
ខែនេះ ៥,១២៩,៣០៤
សរុប ៤០៥,៩១២,០២៩
ប្រជុំអត្ថបទ
images/articles/1846/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,៣២៩ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព -សួរៈ ក្នុង​សង្គម​ទូទៅ ការ​ឋិត​ថេរ​ក្នុង​ជីវិត​ប្រការ​មួយ​គឺ​ការ​តាំង​នៅ​នៃ​ជីវិត​គ្រួសារ។ ការ​នៅ​រួម​ជា​មួយ​សមាជិក​គ្រប់​គ្នា​វា​ផ្ទុយ ពី​សភាព​របស់​អ្នក​បដិបត្តិធម៌ ដែល​ត្រូវ​លះ​ការ​ជាប់​ជំពាក់​ក្នុង​គ្រួសារ ដើម្បី​ស្វែង​រក​ឥស្សរភាព។ ការ​ឃើញ​ដូច​ដែល​ពោល​មក​នេះ បញ្ជាក់​ ពី​វិថី​ជីវិត​តាម​ផ្លូវ​លោក និង ផ្លូវ​ធម៌។ យើង​មាន​វិធី​យ៉ាង​ណា
images/articles/1847/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៩,៧៤៧ ដង)
បុគ្គល​ដែល​ឥត​អធិវាសនក្ខន្តី ទោះបី​មិន​បាន​សម្លាប់​អ្នក​ដទៃ​ឲ្យ​វិនាស​ចាក​ជីវិត​ទេ, គ្រាន់​តែ​បៀតបៀន​ដោយ​បហរណ​វត្ថុ​មាន ដំបង​ព្រនង់ជាដើម ឲ្យ​គេ​បាន​សេចក្ដី​លំបាក ក៏​មិន​ហៅ​ថា សមណៈ ដែរ។ ព្រោះហេតុអ្វី​បាន​ជា​ពោល​ដូច្នោះ?ព្រោះ​ហេតុ​មិន​ទាន់​រម្ងាប់​ចាក​សេចក្ដី​បៀតបៀន​នៅ​ឡើយ, លុះ​តែ​ជា​អ្នក​ប្រព្រឹត្ត​ស្ងប់​រម្ងាប់​ចាក​សេចក្ដី​បៀតបៀន ទើប​ហៅ​ថា សមណៈ បាន, ដូច​មាន​ពុទ្ធភាសិត​ថា៖ សមិតត្តា ហិ បាបានំ សមណោតិ វុច្ចតិសេចក្ដី​ថា អ្នក​ដែល​រម្ងាប់​នូវ​បាប​ទាំង​ឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈ ដោយ​ហេតុ​ដែល​គេ​ជា​អ្នក​ស្ងប់​រម្ងាប់​នោះ​ឯង។ ការ​ដែល​រម្ងាប់​នូវ​បាប ជា​លក្ខណៈ​គ្រឿង​សំគាល់​របស់​សមណៈ។ ន័យ​មួយ​ទៀត ដែល​ហៅ​ថា សមណៈ នោះ មិន​ហៅ​ត្រឹម​តែ​ភេទ​ជា​គ្រឿង​ចំណាំ​ឡើយ គឺ​ហៅ​តាម​លក្ខណៈ​ដូច​ពោល​មក​នេះ​ឯង, ដ្បិត​មាន​ពុទ្ធភាសិត​ថា៖ ន មុណ្ឌកេន សមណោ អព្វតោ អលិកំ ភណំ ឥច្ឆាលោភសមាបន្មោ សមណោ កឹ ភវិស្សតិ យោ ច សមេតិ បាបានិ អណុំថូលានិ សព្វសោ សមិតត្តា ហិ បាបានំ សមណោតិ វុច្ចតិ។ សេចក្ដី​ថា បុគ្គល​មិន​មែន​បាន​ឈ្មោះ​ថា សមណៈ ព្រោះ​តែកោរសក់​ប៉ុណ្ណោះ​ទេ អ្នកដែល​ឥត​វត្ត​ប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា សេចក្ដី​លាភ នឹង​ឈ្មោះ​ថា សមណៈ ដូច​ម្ដេច​បាន, ចំណែក​ខាង​ជន​ដែល ជា​អ្នក​រម្ងាប់​នូវ​បាប​ទាំង​តូច​ទាំង​ធំ​បាន​ដោយសព្វគ្រប់ ទើប​តថាគត​ហៅ​ថា សមណៈ ព្រោះ​តែ​គេ​រម្ងាប់​នូវ​បាប​ទាំង​ឡាយ​នោះ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ
images/articles/2845/ssdsew3.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៤២,៩៥៩ ដង)
ខឹងគេ ស្អប់​គេ គឺ​មាន​តែ​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ ដែល​ជា​ទុក្ខ ។គួរ​អប់រំ​ចិត្ត ចម្រើន​បញ្ញា ឲ្យ​ឃើញ​ថា អ្វី ៗ គ្រប់​យ៉ាង ជា​ធម្មតា​ធម៌ ដូច​ជា ជរា​ធម្មតា ព្យាធិ​ធម្មតា មរណ​ធម្មតា ព្រាត់​ប្រាស​ធម្មតា វិបាក​កម្ម​ក៏​ជា​ធម្មតា ។ល។ កាល​ដែល​បាន​ឃើញ​ថា អ្វី ៗ គឺ​ជា​ធម្មតា​ធម៌ ក៏​មិន​ប្រកាន់ ហើយ​ក៏​មិន​មាន​អ្វី​ណា មក​ធ្វើ​ឲ្យ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​បាន​ឡើយ ។ បុគ្គល​ល្ងង់​ខ្លៅ សម្គាល់​នូវ​ពាក្យ​ទ្រគោះ​បោះ​បោក ថាជា​ជ័យ​ជម្នះ ចំណែក​អ្នក​ចេះ​ដឹង មាន​សេចក្ដី​អត់​ធន់ ជា​ជ័យ​ជម្នះ ។ ពេល​នេះ បាន​ជួប​ព្រះធម៌​ជា​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ គួរ​ពុទ្ធបរិស័ទ​ព្យាយាម​បំពេញ​សេចក្ដី​ល្អ តាម​ព្រះពុទ្ធអង្គ​ទ្រង់​ណែ​នាំ គួរ​ឲ្យ​ព្រះធម៌​គ្រប់​គ្រង​ចិត្ត មិន​គួរ​ឲ្យ​កិលេស​គ្រប់​គ្រង​ចិត្ត​ឡើយ ។ -មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ ព្រោះ​ត្រូវ​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប ឲ្យ​រួច​ពី​ទុក្ខ​ក្នុង​វដ្ដ​សង្សារ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គំនិត​ដែល​គិត​ថា ខ្លួន​ជា​មនុស្ស​សំខាន់​ណាស់ ជា​មនុស្ស​ពិសេស ជា​មនុស្ស​ប្រសើរ ជា​មួយ​នឹង​មនុស្ស​ដទៃ ឬ​ជា​មួយ​នឹង​កម្ម​វិធី​ផ្សេង ៗ ។ ដែល​មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង គឺ​សំខាន់​ត្រង់​មាន​ស្មារតី​គ្រប់​គ្រង​ថែររក្សា​ជវន​ចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ​ជា​កុសល ចំណែក​ជា​មួយ​នឹង​សង្គម​មនុស្ស​ជុំ​វិញ​ខ្លួន ជា​មនុស្ស​សំខាន់​ឬ​មិន​សំខាន់ នៅ​លើ​វិបាក​របស់​កម្ម​ដោយ​ឡែក ។ -មនុស្ស​យើង ចង់​បាន​ណាស់ អ្វី ៗ អំពី​អ្នក​ដទៃ មិន​ថា​លាភយស ការ​សរសើរ ការ​លើក​តម្កើង សេចក្ដី​ស្រឡាញ់ ។ល។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ មិន​អាច​ឲ្យ​យើង​រួច​ផុត​ចាក​ទុក្ខ​បាន​ឡើយ ចំណែក​ខ្លួន​យើង​វិញ អាច​ឲ្យ​ការ​មិន​ធ្វើ​បាប ការ​បំពេញ​បុណ្យ និង​ភាព​ស្អាត​ផូរ​ផង់​នៃ​ចិត្ត​ដល់​ខ្លួន​ឯង​បាន អាច​ជួយ​ខ្លួន​ឯង​ឲ្យ​រួច​ផុត​ចាក​ទុក្ខ​បាន ប៉ុន្តែ​បែរ​ជា​មិន​ចេះ​សូម​នូវ​គុណ​ដ៏​អស្ចារ្យ​នេះ អំពីខ្លួន​ឯង​ឡើយ នេះ​ហើយ​ដែល​ឈ្មោះ​ថា​បុគ្គល​ល្ងង់​ខ្លៅ ចង់​បាន​តែ​របស់​អត់​ខ្លឹម​សារ ដោយ​សម្គាល់​ថា​ជា​របស់​មាន​ខ្លឹម​សារ​សំខាន់​ណាស់ ហ្នឹង​ឯង ។ -មនុស្ស​យើង​សព្វ​ថ្ងៃ មាន​រោគ​ម្យ៉ាង គឺ​រោគ​ប្រញាប់​ជឿ​គំនិត​ខ្លួន​ឯង ដោយ​មិន​បាន​ផ្ទៀងផ្ទាត់​នឹង​ព្រះពុទ្ធ​ដីកា ។ -មនុស្ស​យើង មិន​ដែល​គិត​បោក​ប្រាស់​ខ្លួន​ឯង​ទេ ប៉ុន្តែ​គំនិត​ប្រកប​ដោយ​លោភៈ​ឬ​ទោសៈ​ជា​ដើម តើ​គួរ​ជឿ​តាម​ទេ ដែល​ថា​អ្វី ៗ នោះ​វា​យ៉ាង​ដូច្នោះ​មែន ? មួយ​ថ្ងៃ ៗ តើ​យើង​បោក​ប្រាស់​ខ្លួន​ឯង​ប៉ុន​ណា​ទៅ ទាំង​ដែល​មិន​ដឹង​ខ្លួន​សោះ ចំណែក​សង្សារ​ទុក្ខ គឺ​ជា លទ្ធផល​នៃ​ការ​បោក​ប្រាស់​ខ្លួន​ឯង ។ -ការ​ព្រម​ទទួល​សេចក្ដី​ពិត ដែល​មិន​ត្រូវ​នឹង​បំណង​ប្រាថ្នា​របស់​យើង គឺ​ជា​បដិបត្តិ​ធម៌​ដ៏​ប្រសើរ ។ -វេទនានុបស្សនា​សតិប្បដ្ឋាន​ គឺ​សតិ​រលឹក​ បញ្ញា​ឃើញ​ថា ត្រឹម​តែ​វេទនា​សោយ​អារម្មណ៍ មិន​ថា​សុខ​វេាទនា ឬ​ទុក្ខវេទនា​ឡើយ។ កាល​ដែល​បាន​ដឹង​ច្បាស់​ហើយ រមែង​មិន​ត្រេកអរ​ក្នុង​សុខ និង​មិន​ប្រទូស្ត​ទាស់​ចំពោះ​ទុក្ខ ។ នេះ​ជា​បដិបទា​ក្នុង​ការ​មិន​ប្រកាន់​អ្វី​តិច​តួច​ក្នុង​លោក ​មិន​តក់​ស្លុត ព្រម​ទាំង​ការ​អស់​ទៅ​នៃ​កម្ម ។ -ដោះ​ស្រាយ​ការ​មិន​សប្បាយ​ចិត្ត​ក្នុង​រឿង​ផ្សេង ៗ មិន​មែន​នៅ​ត្រង់​ការ​ព្យាយាម​ធ្វើ​អ្វី ៗ គ្រប់​យ៉ាង​ឲ្យ​បាន​ដូច​ចិត្ត​នោះ​ទេ គឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​ព្រម​ទទួល​ថា មិន​មាន​អ្វី ៗ ចេះ​តែ​បាន​ដូច​ចិត្ត​យើង​ចង់​គ្រប់​យ៉ាង​ទៅ​នោះ​ឡើយ ម្យ៉ាង​ទៀត​គប្បី​សិក្សា​ថា ការ​មិន​សប្បាយ​ចិត្ត​នេះ គ្រាន់​តែ​ជា​នាមធម៌​មួយ​បែប​ប៉ុណ្ណោះ ។ -គប្បី​ជ្រាប​ថា កិច្ច​នៃ​សតិប្បដ្ឋាន​គឺ​ហាមឃាត់​នូវ​ចំណង់​តណ្ហា មិន​ចាំ​បាច់​បាន​នូវ​សភាវៈ​ដទៃ​​អ្វី​ឡើយ ឲ្យ​តែ​ជាក់​ច្បាស់​ថា សភាវៈ​ដែល​កំពុង​ប្រាកដ​មិន​មែន​ជា​យើង​ទៅ សប្បាយ​ហើយ ។ -បើ​សេចក្ដី​សុខ​របស់​យើង​ជាប់​ទាក់​ទង​នឹង​អ្នក​ដទៃ ទាល់​តែ​អ្នក​ដទៃ​ធ្វើ​អ្វី ៗ ត្រូវ​ចិត្ត​យើង ទើប​យើង​បាន​សុខ​នោះ យើង​លំបាក​នឹង​រស់​នៅ​ឲ្យ​បាន​សុខ​ណាស់ បើ​បាន​សុខ​ខ្លះ ក៏​មិន​មែន​ជា​ខ្លឹម​នៃ​សេចក្ដី​សុខ​ដែរ ។ -អ្វី​ដែល​បាន​មក​ដោយ​មិន​បាច់​ស្វែង​រក គឺ​កិលេស​និង​ចាស់​ជរា ចំណែក​អ្វី ៗ ដែល​ត្រូវ​បាន​មក​ដោយ​កុសលភាវនា គឺ​គុណ​តម្លៃ​នៃ​ជីវិត ។ -បុណ្យ​មិន​មែន​ប្រែ​ថា​បោក​ទេ... ។ បុណ្យ​មាន​លក្ខណៈ​សម្គាល់​នូវ​ត្រង់ ចិត្ត​យើង​ល្អ សុខ​សប្បាយ ស្ងប់​ត្រជាក់ មិន​ក្ដៅ​ក្រហាយ​ខ្វាយ​ខ្វល់ ។ បុណ្យ​គឺ​ជា​គុណ​ជាតិ​ជម្រះ​ចិត្ត​ឲ្យ​ស្អាត ដូច​ជា​ទឹក​បរិភោគ​ដែល​បរិសុទ្ធ ឬ​ទឹក​ងូត​ដែល​ស្អាត ជម្រះ​ញើស​ក្អែល និង​បំបាត់​ការ​ស្រេក​ឃ្លាន ម្យ៉ាង​ទៀត​បុណ្យ​គឺ​ជា​អាហារ​បំប៉ន​ផ្លូវ​ចិត្ត និង​ជា​ឱសថ​កម្ចាត់​រោគ ។ បាប​ប្រៀប​បាន​ទៅ​នឹង​ញើសក្អែល ភាព​ក្ដៅ​ស្អុះ ការ​ស្រេក​ឃ្លាន ឬ​ជំងឺ​រោគា​ផ្សេង ៗ នៅ​ពេល​មាន​រាគៈ គឺ​ចិត្ត​មាន​ជំងឺ នៅ​ពេល​ខឹង​ក្រោធ កំណាញ់ ច្រណែន អំនួត​អួត​អាង រមិល​គុណ ។ល។ គឺ​ត្រូវ​ជ្រាប​ថា ចិត្ត​យើង​កំពុង​ឈឺ ចំណែក​បុណ្យ​គឺជា​ឱសថ​កម្ចាត់​រោគ​ទាំង​អស់​នេះ​ឯង ។ -ទៀន​ក្ដៅ​រលាយ​ក្រមួន ចិត្ត​ក្ដៅ​រលាយ​សុខ ។ ការ​ឲ្យ​អភ័យ​គឺ​ជា​ការ​ពន្លត់​ភ្លើង​ក្នុង​ចិត្ត​ខ្លួន​ឯង ។ បុគ្គល​ដែល​គ្រាន់​តែ​ចេះ​ចាំ​ធម៌ រមែង​ចូល​ចិត្ត​យក​ឈ្នះ​អ្នក​ដទៃ សូម្បី​តែ​ការ​សូត្រ​ធម៌... ប៉ុន្តែ​ចំណែក​អ្នក​ដែល​មាន​ធម៌​វិញ រមែង​ចូល​ចិត្ត​យក​ឈ្នះ​ខ្លួន​ឯង ឃើញ​សារៈ​ខ្លឹម​សារ​នៃ​ជីវិត​គឺ​ស្ងប់ ។ បុគ្គល​ស្ងប់ គឺ​បុគ្គល​អស់​ការ​ស្វែង​រក​ដោយ​តណ្ហា ព្រោះ​បាន​កំណត់​ដឹង​នូវ​បញ្ចក្ខន្ធ​ហើយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/1658/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៦,៤៥៨ ដង)
នមត្ថុ រតនត្តយស្ស ចតុរង្គសន្និបាត ឱវាទបាតិមោក្ខគាថា សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធានសាសនំ ខន្តិ បរមំ តបោ តីតិក្ខា និព្វានំ បរមំ វទន្តិ ពុទ្ធា ន ហិ បព្វជិតោ បរូបឃាតី សមណោ ហោតិ បរំ វិហេឋយន្តោ អនូបវាទោ អនូបឃាតោ បាតិមោក្ខេ ច សំវរោ មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយនាសនំ អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាចសាសនំ។
images/articles/1654/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩,៤៩៤ ដង)
នរក ៤ រូប យើង​ជា​ពុទ្ធ​បរិស័ទ គួរ​តែ​មាន​សេចក្ដី​សង្វេគតក់​ស្លុត​ក្នុង​ជីវិត​រស់​នៅ​ក្នុង​បច្ចុប្បន្ន​នេះ វា​មិន​មាន​អ្វី​ស្ថិត​ស្ថេរ​ឡើយ​ក្នុង​លោក​នេះ មាន​ការ​កើត​ឡើង​ហើយ​មាន​ការ​ស្ថិត​នៅ និង​មាន​ការ​បាត់​បង់​ទៅ​វិញ​ជា​ធម្មតា។ សូម​ជាតិ​ញោម​ពិចារណា​នូវ​រឿង​ក្នុង​ព្រះពុទ្ធសាសនា ដើម្បី​ជា​បទ​ពិចារណា​ក្នុង​រឿង​រ៉ាវ​ជីវិត​ដែល​រស់​នៅ​ក្នុង​លោក​នេះ វា​មាន​ទាំង​វិបាក ទាំង​ល្អដោយ​អំណាច​
images/articles/1655/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៤,២៧២ ដង)
បើ​កូន​ស្រី​ម៉ែ​ធ្វើ​ល្អ​ហើយ​ឲ្យ​គេ​ថាចុះ កាល​កូន​ស្រី​នៅ​តូច​ម៉ែ​ជា​រៀប​ចំ​តែង​ខ្លួន​ឲ្យកូនស្លៀក​ពាក់​យ៉ាង​ណា ស្ពាយ​កាបូប​ទៅសាលា​យ៉ាង​មិច​ទើប​សម ម៉ែ​រៀប​ចំ​ឲ្យ​កូន​ទាំង​អស់។ ម៉ែ​តែង​តែ​តាម​គយគន់​ដំណើរ​កូន​ដោយ​ការ​ពេញ​ចិត្ត។ លុះ​ដល់​ពេល​កូន​ធំ​ឡើង អ្វីៗដែល​ធម្មជាតិ​សម្រាប់​ខ្លួន​កូន ម៉ែ​ក៏​បាន​ប្រាប់​ពន្យល់​ឲ្យ​កូន​បាន​ដឹង​ទាំង​អស់។​ ឥឡូវ​ម៉ែ​សូមពន្យល់​កូន​ស្រី​អំពី​បញ្ហា​មួយ​ដែល​កូន​ចេះ​តែ​ខ្លាច
images/articles/1652/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩,០៥៧ ដង)
ទ្រព្យ ប្រពន្ធ កូន គឺជាគ្រឿង​ជា​ចំណង​ទាញ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អបាយភូមិ៤បាន ពាក្យ​ថា​ ប្រពន្ធ មាន​ន័យ​ថា ជាប់​ចំណង ចំពាក់ ឆ្វាក់ ដែល​ចងរឹតរួត។ ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ កូន​ទាំង​ឡាយ គឺ​សុទ្ធ​តែ​ជា​គ្រឿង​ចង​ឬ​ជា​ចំណង​ដ៏​ស្វិត​ស្វាញ មិន​មែន​ជា​ចំណង​ធូរលុង​នោះ​ឡើយ គឺ​ជា​ចំណង​ដ៏​រឹង​មាំ​មិន​ងាយ​និង​ដាច់​នោះ​ឡើយ។ ខ្ញុំ​សូម​ពោល​ពីរឿង​រ៉ាវ​នៃ​ភរិយា​ស្វាមី​បន្តិច​គ្រាន់​បាន​ជា​បទពិចារណា​ត​ទៅ។
images/articles/1643/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤១,២១០ ដង)
នារី​គ្រប់​លក្ខណ៍ យើង​ជា​ស្រី​ណា​កូន ត្រូវ​តែ​សុភាព​រាបសា​ជានិច្ច​ដើម្បី​លើក​តម្កើង​សង្គម​របស់​យើង ដែល​ដូនតា​របស់​យើង​ខំ​រក្សា​ទុក​ជា​យូរ​មក​ហើយ​ជា​ប្រពៃណី​ដែល​ល្អ​សម្រាប់​បន្សល់​ឲ្យ​កូន​ស្រី​ប្រុស​ជា​អ្នក​ថែរក្សា។ នារី ដែល​ប្រកប​ដោយ​លក្ខណៈ ៣១ ប្រការ​ហៅ​ថា ស្ត្រី​គ្រប់​លក្ខណ៍គឺ​មិន​ចេះ​អេចអូច និយាយ​ដើមគួរ ១ ចេះ​គួរសម​ទទួល​មាតាបិតា និង​ស្វាមី ១ ដឹង​គុណ
images/articles/1639/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៨៥៩ ដង)
បើ​តាំង​ខ្លួន​ជា​មនុស្ស​ត្រូវតែ​បង្អុរ​ទឹក​ភ្លៀង​ឲ្យ​បាន​គ្រប់​ស្រុក​ប្រទេស អ្នក​មាន​ទាំង​ឡាយ ដែល​បាន​រស់​នៅ​លើ​គំនរ​នៃ​ទ្រព្យសម្បត្តិ​ ដែល​ហៅ​បាន​ថា មហាសេដ្ឋី​នៅ​ក្នុង​លោក​នេះ គឺ​ត្រូវ​តែ​ចេះ​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រីក្រ​នៅ​ក្នុង​ទ្វីប​លោកា​នេះ ខ្ញុំ​មិន​មែន​ចង់​មាន​ន័យ​ថា ឲ្យ​អ្នក​មាន​ទ្រព្យ​ទាំងឡាយ ដើរ​ជួយ​សង្គ្រោះ​គ្រប់​ប្រទេស​នៅ​ក្នុង​លោក​នេះ​ឡើយ
images/articles/1606/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២,៤៩៥ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ _ សម្មតិសច្ចៈ ពិត​ខាង​ការ​សន្មតិ ពាក្យ​ថាសន្មតិ គឺ ការ​ប្ដេជ្ញា ការ​សន្យា អនុម័ត ការ​យល់​ព្រម​ជា​មួយ ការ​តាំង ដំណើរ​ព្រម​តាម ការ​កំណត់​ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការ​កំណត់​យ៉ាង​នេះចាត់​ជា​ការ​ពិត​មួយ ដូច​ពាក្យ​ថា មនុស្ស​និង​សត្វ​ដែល​ធ្លាប់កំណត់​ចំណាំ​យូមកហើយ ការ​កំណត់​នោះ​នៅ​ទៀត​ទាត់​ឥត​ផ្លាស់​ប្ដូរ
images/articles/1612/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៥២៨ ដង)
កូនៗ​ទាំង​ឡាយ​ សូម​កូន​ចងចាំថា សុខភាព​ជា​កត្តា​ចម្បងសម្រាប់​ជីវិត​យើង​ណា​កូន ដូច្នេះ​កូន​ត្រូវ​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឯង​ណា​កូន​មិន​មាន នរណា​អាច​ថែរក្សា​សុខផាព​យើង​បាន​ក្រៅ​អំពី​ខ្លួន​យើង​ឡើយ ។យ៉ាង​នេះ​ហើយ​បាន​ជា​ម៉ែ ចង់​ប្រាប់កូនៗ​ទាំង​ឡាយ​ឲ្យ​ចេះ​ថែរក្សា​សុខភាព​ខ្លួន​ឯង ព្រោះ​កូន​បែក​អំពី​ម៉ែ​ឆ្ងាយ ពុក​ម៉ែ​បារម្ភ ខ្លាច​កូន​មាន​រោគ​ច្រើន​ណា​កូន​ម៉ែសូម​កូន​ចង់ចាំ​ពាក្យ​ទូន្មាន​របស់​ព្រះសាស្ដា​ខ្លះៗ ក្រៅ​ពី​កូន​សិក្សា​នៅ​សាលា​ណា​កូន សូម​កូន​សិក្សា​ដូច​តទៅ..... អាយុ​វឌ្ឍន​ធម៌គឺ​វិធី​ថែរក្សា​សុខភាព​ល្អ និង​ចម្រើន​អាយុ​ឲ្យ​បាន​វែង​ផង​ណា​កូន​ម៉ែ។ ដោយ​សារ​អាយុវឌ្ឍធម៌នេះ​ឯង ទើប​ព្រះអង្គ​អាច​ចម្រង់​ព្រះជន្ម​បាន​រហូត​ដល់ ៨០ វស្សា​ទើប​ចូល​និព្វាន ឯការ​ថែរក្សា​អាយុនោះ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ គឺ​មាន​តែ ៧ យ៉ាង​ប៉ុណ្ណោះ ១. សប្បាយ​ការី ចេះ​ធ្វើ​សេចក្ដី​សប្បាយ​ឲ្យ​ដល់​ខ្លួន​ឯង គឺ​អនុវត្ត​ទៅតាម​ក្បួន​អនាម័យ និង​ក្បួន​សុខភាព ដូចជា​ឥរិយាបថ​ទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​សមរម្យ មាន​ការ​​ហាត់​ប្រាណ​បញ្ចេញកម្លាំង សម្អាត​ខ្លួន​ប្រាណ​កូន។ ២. សប្បាយេ មតញ្ញូ មាន​ប្រមាណ ស្គាល់​ល្មម ស្គាល់​ប្រមាណ​នៅក្នុង​សប្បាយ​ទាំង​ឡាយ ដូច​ជា​បរិភោគ​រហូត​ទាល់​តែ​ហល់​មើល​សម្លឹង​ទូរទស្សន៍ រហូត​ដល់​ទៅ​ព្រិល​ភ្នែក ហៀរ​ទឹក​ភ្នែក ផឹក​រហូត​ដល់​ក្អែ​ចេញ​មក​វិញ។ ម្យ៉ាង​វិញ​ទៀត គឺ​ចេះ​ជ្រើសរើស​របស់​ណា​មិន​ហុចទោស​យក​មក​បម្រើ​សេចក្ដី​សប្បាយ​របស់​ខ្លួន​ដូច​ជា​ស្រា បារី កញ្ឆា ជាដើម​នេះ​សុទ្ធ​តែ​ជា​របស់​នាំឲ្យ​ទោស សប្បាយ​ត្រូវ​ចេះ​ស្គាល់​ប្រមាណ​ក្នុង​ការ​ជ្រើស​រើស​របស់​ទាំង​នេះ មក​ប្រើ​ផង​ដែរ។ ៣. បរិណតភោជី បរិភោគ​តែ​អាហារ​ណា​ដែល​រលាយ​ងាយ ក្រពះ​ស្រួល​កិន មិន​នាំ​ឲ្យ​ខូច​ក្រពះ និង​ទំពា​ឲ្យ​បាន​ម៉ដ្ឋ​ល្អ។ ៤. កាលចារី ស្គាល់​ពេលវេលា​ក្នុង​ការ​ធ្វើការ ធ្វើ​ត្រូវ​សម​ពេល​ធ្វើ​មាន​ពេល មាន​វេលា ស្គាល់​ថា​គួរ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង សម្រាក​កាយ​ប៉ុន្មាន​ម៉ោង រៀន​សូត្រ​ប៉ុន្មាន​ម៉ោង​ជាដើម។ ៥. ព្រហ្មចារី ប្រព្រឹត្ត​ព្រហ្មចរិយធម៌ អ្នក​ដែល​ជា​គ្រហស្ថត្រូវ​ចេះ​កំណត់​កាមារម្មណ៍​របស់​ខ្លួន ត្រូវ​វៀរចាក​នូវ​ការ​សេពសន្ថវៈ​ខ្លះ ព្រោះអ្នក​ល្មោភ​ក្នុង​កាម​គុណ នឹង​នាំ​ឲ្យ​បាក់​កម្លាំង​ថែម​ទាំង​វិនាស​ទ្រព្យ​សម្បត្តិ។ ៦. សីលវា មាន​សីល ប្រព្រឹត្ត​ល្អ មិន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ក្នុងប្រទេស ដែល​សង្គម​គេ​ស្អប់​ខ្ពើម​ណា​កូន។ ៧. កល្យាណ​មិត្ត មាន​កល្យាណ​មិត្ត មិត្តល្អ មិត្ត​ដែល​មិន​បបួល​ទៅរកអបាយមុខ​ទាំង ៤ គឺ​ស្រី ស្រា ល្បែង អំពើពាលា។ ទាំង​អស់​នេះ​តើ​កូន​អាច​ធ្វើ​បាន​ទេ? ប្រសិន​បើ​កូន​ធ្វើ​បាន​នោះ​ល្អខ្លាំង​ណាស់​ណា​កូន​ម៉ែ តែ​បើ​កូន​មិន​អាច​ធ្វើ​បាន​ទេ កូន​ត្រូវ​តែ​ព្យាយាម​ណា​ទាំង​នេះ​ជា​កត្តា​សំខាន់ សម្រាប់​ជីវិត​កូន​ព្រម​ទាំង​អ្នកដទៃ​ណា​កូន​ម៉ែ។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/2698/_________tpic.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៩,៤៩៦ ដង)
កម្លាំងចិត្ត៥យ៉ាងយកឈ្នះការឈឺចាប់នៅពេលជិតស្លាប់ និងជួយបិទអបាយភូមិ៖ ១- តាំងចិត្តកាត់ផ្តាច់ការអាល័យលោកនេះ ២- រក្សាចិត្តឲ្យស្ងប់កុំជ្រួលច្របល់ ដកដង្ហើមឲ្យស្រួល ដើម្បីឆ្លងកាត់ដំណាក់កាលនេះឲ្យបានល្អ នេះជាបទពិសោធចុងក្រោយក្នុងអត្តភាពរបស់យើង។ ៣- ប្រមូលផ្តុំសេចក្តីល្អនៅក្នុងចិត្ត ចូលកាន់កម្មដ្ឋានបង្អែកដែលខ្លួនមាន(វសី ស្ទាត់ថ្នឹក)ឬក៏ រំលឹកគុណព្រះរតនៈត្រ័យ ដោយការភាវនា ពុទ្ធោៗ ឬ អរហំជាដើម។ ៤- ប្រមូលសតិពិនិត្យខ្យល់ដង្ហើមដើម្បីបន្ថយទុក្ខវេទនាដែលប្រព្រឹត្តិទៅតាមផ្លូវកាយ ហើយប្រគល់អ្វីៗអោយកម្មដំណើរការចុះ។ ៥- ឃុំគ្រងចិត្តឲ្យនៅដាច់តែឯង កាត់ផ្តាច់ពីអ្វីៗទាំងអស់ កុំតោងរឿងរ៉ាវខាងក្រៅ យកខ្លួនជាទីពឹងមួយមុខគត់។មានអ្វីកើតឡើង អារម្មណ៍សោកស្តាយក្តី អារម្មណ៍អាល័យក្តី ព្រះពុទ្ធត្រាស់ថា ការមិនប្រកាន់អារម្មណ៍នេះហើយជានិព្វាន ! សូមប្រគល់អ្វីៗអោយកម្មចាត់ចែងយើងនឹងអស់កង្វល់ ! ។ ការបានស្គាល់សច្ចៈធម៌នាំឲ្យមានការបញ្ចេញសេរីភាពប្រកបដោយការទទួលខុសត្រូវ និងការចេះប្រើយុត្តិធម៌ចំពោះខ្លួនឯង ដែលបុថុជ្ជនមិនប្រាថ្នាចង់ដឹងពីរឿងនេះទេ។ ការបានស្គាល់ធម៌ហើយ ប្រតិបត្តិតាមធម៌ដោយគោរពហៅថាជាវិញ្ញូជន ដែលជាជនមានការភ្ញាក់រលឹកជារៀងរហូត ។ទស្សនៈយោបល់ និងទស្សនៈវិស័យដឹកនាំឲ្យធ្វើ លោកនេះសំបូរណាស់ទស្សនះយោបល់ដែលនាំឲ្យមានការរិះគន់គ្នា តែទស្សនៈវិស័យដឹកនាំអោយធ្វើមិនសូវមានទេ ទើបមនុស្សក្រណាស់នឹងក្លាយជាមេដឹកនាំ។អ្នកមានទស្សនៈវិស័យដឹកនាំឲ្យធ្វើ កំរនឹងស្តីបន្ទោសអ្នកដទៃណាស់ តែគេជាមនុស្សពូកែពន្យល់ មនុស្សបែបណាក៏គេចេះពន្យល់ឲ្យយល់្ឲ្យឲ្យសាងប្រយោជន៍បានដែរ តំលៃនៃការគិតបែបនេះគឺមាននៅលើរូបចម្លាក់ខាងមុខក្ោក្លោងទ្វារអង្គរធំរួចហើយ។ គតិនិទាន ៖ ១- សេចក្តីភ្ញាក់រលឹកអស្ចារ្យ គឺប្រឆាំងជានិច្ចទៅលើគំនិតដែលឲ្យផលមិនល្អ គំនិតមិនល្អគឺមកពីការយល់ដឹងពីភាពអោនលំទោនក្នុងការស្វែងយល់ដែលគ្មានតំលៃអ្វីសោះ ជំនួសឲ្យភាពសាមញ្ញគឺការសម្តែងមតិ៏ដោយក្លាហាននិងស្មោះត្រង់ក្នុងភាពត្រឹមត្រូវជានិច្ច ។ ២- វិទ្យាសាស្ត្រដែលគ្មានសាសនាគឺជាមនុស្សខ្វិន ឯសាសនាដែលគ្មានវិទ្យាសាស្ត្រគឺជាមនុស្សខ្វាក់។អវិជ្ជា ទិដ្ឋិ កាមនិងភព ជាអន្លុងដែលសត្វលោកពិបាកឆ្លងផុត ការបរិបូរណ៍ដោយវិជ្ជានិងបរិសុទ្ធដោយទិដ្ឋិ គឺនៅពេលដែលត្រូវភ្លើងទុក្ខដុតរោល ទើបឈប់ក្រេបលំអងភព ។ ៣- រឿងពីរយ៉ាងដែលគ្មានដែនកំណត់ នោះគឺសកលលោក និងភាពល្ងង់ខ្លៅរបស់មនុស្ស។ ៤- ការធ្លាក់ក្នុងអន្លុងស្នេហ៍ គឺមិនមែនធ្លាក់ទៅទាំងអស់នោះទេ ភាគច្រើនគឺជារឿងឆ្កួតៗមួយដែលមនុស្សនាំគ្នាធ្វើដោយគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះ ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2981/SpicS.jpg
ផ្សាយ : ២០ មករា ឆ្នាំ២០២១ (អាន: ៨,៩៦៣ ដង)
បឋមសង្គាយនាធ្វើឡើងក្រោយពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន ៣ ខែ(ព.ស. ១) ធ្វើអស់រយៈពេល ៧ ខែទើបសម្រេច ព្រះសង្ឃជាអរហន្តចូលរួម ៥០០ អង្គមូលហេតុព្រោះលោកតាសុភទ្ទនិយាយមើលងាយព្រះធម្មវិន័យនិងត្រេកអរនៅពេលឮដំណឹងព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វាន ព្រះមហាកស្សបខ្លាចក្រែងថាព្រះធម្មវិន័យនឹងសាបសូន្យទើបកោះហៅប្រជុំភិក្ខុសង្ឃធ្វើសង្គាយនាត្រង់ល្អាងសត្តបណ្ណគុហាទៀបភ្នំវេភារៈ ក្រុងរាជគ្រឹះ ព្រះមហាកស្សបជាប្រធាននិងធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះឧបាលីធ្វើមុខងារឆ្លើយតបព្រះវិន័យ ព្រះអានន្ទធ្វើមុខងារឆ្លើយតបព្រះធម៌ ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភបឋមសង្គាយនានោះ ។ ទុតិយសង្គាយនាធ្វើឡើងក្នុងព.ស. ១០០ ធ្វើអស់រយៈពេល ៨ ខែទើបសម្រេច មូលហេតុព្រោះពួកភិក្ខវជ្ជីបុត្របដិបត្តិធូររលង់ខាងវិន័យ ១០ ប្រការ ព្រះយសកាកណ្ឌបុត្របបួលព្រះថេរៈទាំងឡាយឲ្យជួយវិនិច្ឆ័យ ធ្វើសង្គាយនាត្រង់​វាលិការាម ក្រុងវេសាលី ដែនវជ្ជី ព្រះយសកាកណ្ឌបុត្រជាប្រធាន ព្រះរេវតត្ថេរ​ធ្វើ​មុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះសព្វកាមីថេរៈដែលជាសិស្ស ១ រូប​របស់ព្រះអានន្ទនិងមានអាយុ ១២០ ឆ្នាំ ធ្វើមុខងារឆ្លើយតបព្រះធម៌​និងវិន័យ​ព្រះបាទ​កាឡាសោកទ្រង់ឧបត្ថម្ភទុតិយសង្គាយនានោះ ព្រះសង្ឃជាអរហន្តចូលរួម ៧០០ អង្គ។ តតិយសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៤ ធ្វើអស់រយៈពេល ៩ ខែទើបសម្រេច មូលហេតុព្រោះពួកពាហិរជនជាច្រើនបន្លំបូសក្នុងព្រះពុទ្ធសាសនា ធ្វើឲ្យ​ព្រះពុទ្ធសាសនា​អួរអាប់និងអាចឲ្យសាបសូន្យបាន ព្រោះអ្នកបួសទាំងនោះមិនមានចំណេះដឹងក្នុងគោលធម៌របស់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដទេ ព្រះបាទអសោកមហារាជទ្រង់​អារាធនាព្រះមោគ្គល្លីបុត្រ​តិស្សត្ថេរ​ឲ្យជួយបោសសម្អាតមន្ទិលរបស់ព្រះពុទ្ធសាសនា ធ្វើសង្គាយនាត្រង់អសោការាម ក្រុងបាដិលីបុត្រ ដែនមគធៈ ព្រះមោគ្គល្លីបុត្រតិស្សត្ថេរដែលមានអាយុ ៧២ ឆ្នាំជាប្រធានសង្ឃ ព្រះអរហន្តចូល​រួមធ្វើ​សង្គាយនា​ចំនួន ១០០០ អង្គព្រះបាទអសោកមហារាជ​ទ្រង់ឧបត្ថម្ភ​តតិយសង្គាយនា​នោះ វិធីធ្វើ គឺ ស្រាល់យកភិក្ខុដែលបន្លំបួសទុកដោយឡែក ភិក្ខុដែលបួសដោយសទ្ធាទុកដោយឡែក ព្រះបាទ​អសោកមហារាជ​ទ្រង់បង្គាប់​ឲ្យភិក្ខុដែលបន្លំបួសសឹកវិញទាំងអស់ហើយចំនួន ៦០០០០ រូប ព្រះសង្ឃដែល​បួសដោយ​សទ្ធាធ្វើសង្ឃកម្មរួមគ្នាក្រោយពីធ្វើតតិយសង្គាយនាហើយ​ទ្រង់​ឧបត្ថម្ភសមណទូត ៩ ខ្សែចេញទៅផ្សព្វផ្សាយព្រះធម្មវិន័យ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរ​បានធ្វើដំណើរមកផ្សាយព្រះពុទ្ធសាសនា​ក្នុងដែនដីសុវណ្ណភូមិ​និងទទួលបានលទ្ធផលដូចដែលជនជាតិសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)ទទួលស្គាល់នៅសព្វថ្ងៃនេះឯង។ ចតុត្ថសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៨ ធ្វើអស់រយៈពេលមិនប្រាកដ មូលហេតុព្រោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ធ្វើសង្គាយនាត្រង់ថូបារាម ក្រុងអនុរាធបុរី ប្រទេសសិរីលង្គា ព្រះមហាមហិន្ទត្ថេរជាប្រធាន ព្រះអរិដ្ឋត្ថេរធ្វើមុខងារស្វាធ្យាយព្រះវិន័យ ព្រះសង្ឃចូលរួមធ្វើសង្គាយនាចំនួន ៦៨០០០ អង្គ​ព្រះបាទទេវានម្បិយតិស្សក្សត្រនៃប្រទេសសិរីលង្កាទ្រង់ឧបត្ថម្ភចតុត្ថសង្គាយនានោះ ។ បញ្ចសង្គាយនាធ្វើឡើងក្នុងព.ស. ៤៣៣ មូលហេតុព្រោះព្រះសង្ឃយល់ឃើញថា ព្រះពុទ្ធវចនៈដែលបន្តវេនដោយមុខបាឋៈនោះ តទៅអនាគត អាចនឹងភ្លាំងភ្លាត់​ឃ្លៀង​ឃ្លាតមិនអាចរក្សាទម្រង់ដើមបាន ទាំងអ្នកទ្រទ្រង់ចងចាំក៏មានចំនួនតិចទៅ ៗ រួមទាំងស្ថានការណ៍នយោបាយមិនស្ងប់ទៀត ទើបជាហេតុឲ្យគណៈសង្ឃ​ប្រទេស​សិរីលង្កាផ្តួចផ្តើមធ្វើសង្គាយនាឡើង ធ្វើនៅឯមហាវិហារ ប្រទេសសិរីលង្កា ព្រះបាទវដ្តគាមណីអភ័យទ្រង់ឧបត្ថម្ភសង្កាយនានោះ វិធីធ្វើ គឺ ចារឹក​ពុទ្ធវចនៈ​ដែល​ទ្រទ្រង់ដោយមុខបាឋៈ(បែបចាំមាត់)នោះជាលាយលក្ខណ៍អក្សរលើស្លឹកទ្រាំងដោយរក្សាទុកភាសាដើមនៃពុទ្ធវចនៈនោះ គឺ ភាសាបាលី ដែលជាមូលហេតុនៃការ​ចម្លងអក្សរភាសាបាលីទៅកាន់ភាសាដទៃដែលទទួលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់ក្លាយជាព្រះត្រៃបិដកសព្វថ្ងៃនេះឯង ហើយភាសាបាលី គឺ ព្រះត្រៃបិដក​នោះត្រូវបានប្រទេសនីមួយ ៗបកប្រែជាភាសាប្រចាំជាតិរបស់ខ្លួន ៗ ដើម្បីផ្សព្វផ្សាយគោលធម៌ទៅកាន់ប្រជាជនដែលមិនបានសិក្សាភាសាបាលី ។ ឆដ្ឋសង្គាយនាធ្វើឡើងក្នុងប្រទេសភូមានៅថ្ងៃទី ១៧ ឧសភា ព.ស. ២៤៩៨(1954) ដល់ ២៤ ឧសភា ព.ស. ២៥០០(1956)ជាថ្ងៃពុទ្ធយន្តី ២៥០០ ឆ្នាំ ធ្វើអស់រយៈពេល ២ ឆ្នាំទើប​សម្រេច មានព្រះថេរៈនិកាយថេរវាទចូលរួមចំនួន ២៥០០ អង្គមកពី​ប្រទេស​ភូមា​ កម្ពុជា ថៃ លាវ ស្រីលង្កា នេប៉ាល ឥណ្ឌា ប៉ាគីស្ថាន និង វៀតណាម ឧបត្ថម្ភដោយ​រដ្ឋាភិបាលភូមាដែលមានលោក អ៊ូ នុ ជានាយករដ្ឋមន្រ្តី ឆដ្ឋសង្គាយនា​​​ធ្វើឡើង​ក្នុងវត្តកាប អយេ និង មហាបស្សនាគុហា ព្រះមហាស្រី ស្យាធរ(mahasi sayadaw)ចោទសួរព្រះធម្មវិន័យចំពោះភទន្តវិចិត្តសរភិវង្ស ប្រទេសដែលចូលរួមទាំងអស់សុទ្ធតែទទួលបានព្រះត្រៃបិដកជាភាសារបស់ខ្លួន ៗ លើកលែងតែឥណ្ឌា ។ អត្ថបទខាងលើនេះដកស្រង់ពីប្រភព (*) ចំណែកឯកសារដែលកំពុងដាក់ជូនលោកអ្នកទាញយកនេះ បានមកពី​ ឧបាសក ហួច វ៉ានថន នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ។ សម្រាប់ជាឯកសារស្រាវជ្រាវ និងសិក្សាក្នុងព្រះពុទ្ធវចនៈ ។ លោកអ្នកក៏អាចចូលទៅវិបសាយ មើលដោយផ្ទាល់តែម្តងក៏បាន តាមនេះ (*) ចុចទាញយកឯកសារ 123 4 ដោយ៥០០០ឆ្នាំ
images/articles/2685/_________tpic.jpg
ផ្សាយ : ១៤ មករា ឆ្នាំ២០២១ (អាន: ២៥,៨៤៥ ដង)
ផលរបស់អាហារ៤តើដូចម្តេច? ១- ដុំអាហារនាំឲ្យកើតរូប ២- ផស្សាហារនាំឲ្យកើតវេទនា ៣- មនោសញ្ចេតនាហារនាំភពមកឲ្យ ៤- វិញ្ញាណាហារ នាំឲ្យកើតនាមរូបពេលបដិសន្ធិ​ (វិញ្ញាណជាបច្ច័យដល់នាមរូប) ។ ដើម្បីកុំឲ្យវិញ្ញាណមានកំសួល ឬចំហាយផ្សាយចេញទៅកើតទៀត (ឋាមពលរបស់វាគឺចេតនានិងតណ្ហា) ឲ្យតែនៅមានចេតនានិងតណ្ហាគឺនៅតែកើតទៀត ការចូលនិរោធគឺដើម្បីនិរោធវិញ្ញាណឲ្យស្ងប់កុំឲ្យរំជួល រួចហើយចំរើនធម៌លះឧបាទានដោយបញ្ញា ទើបពេលវិញ្ញាណផ្សាយចេញវា ចាប់រ៉ាដាភពមិនបាន ។ អាហារ៤នាំមកនូវភ័យ៤យ៉ាងៈ ១- កវឡឹង្ការាហារឬដុំអាហារជាដើមៈនាំមកនូវភ័យដោយការស្វែងរកនិងការប្រាថ្នា ។ ២- ផស្សាហារៈកើតភ័យព្រោះការជាប់ជំពាក់ ឧ- ធ្លាប់ដេកក្នុងម៉ាសីុនត្រជាក់ អត់មិនបាន ។ ៣- មនោសញ្ចេតនាហារៈអង្គធម៌បានដល់ចេតនា ការប្រមូលមក ការសន្សំកម្ម គឺការពេញចិត្តប៉ងប្រាថ្នានាំមកនូវភពនិងជាតិកំណើត។ ៤- វិញ្ញាណាហារៈភ័យគឺការធ្លាក់ចុះកាន់កំណើត(បដិសន្ធិ)។លោកនេះសត្វគង់វង់ព្រោះអាហារ វិនាសទៅក៏ព្រោះតែអាហារ ការស្គាល់អាហារបច្ច័យគឺជារឿងសំខាន់ណាស់ ធម៌មួយចំរើនឡើងព្រោះតែអាហារ ធម៌មួយរលត់ទៅក៏ព្រោះតែអាហារ សំរួមជាអាហាររបស់សតិ ការមិនសំរួមនាំឲ្យរលត់សតិ ឬ ជាអាហាររបស់នីវរណៈ៥ជាដើម។ ភូតនិងសម្ភវេសីៈ ភូតៈគឺជាវិញ្ញាណពួកសត្វដែលបានកាន់យកកំណើតហើយ ដែលអាចជាមនុស្សឬអមនុស្ស (សត្វក្រៅពីមនុស្សមានរុក្ខទេវតាជាដើម) ។ ឧ- ភូតៈទាំងឡាយដែលនៅតាមគេហដ្ឋានក្តី តាមអាកាសក្តី តាមដើមឈើក្តី តាមជ្រោះជ្រលងគិរីបព្វតា ។ ព្រះពុទ្ធបង្ហាត់ឲ្យចេះទាក់ទងជាមួយភូតទាំងឡាយថា ៖ ភូតៈទាំងឡាយ ! ចូរអ្នកកុំបីមានការធ្វេសប្រហែសឡើយ ចូរតាមបីបាច់រក្សាមនុស្សល្អ មនុស្សស្គាល់គុណស្គាល់ទោសឲ្យបានរួចផុតពីមហន្តរាយផ្សេងៗ។ល។ សម្ភវេសីៈ ពួកសត្វកំពុងស្វែងរកភពគឺទីកើត ហៅថាសម្ភវេសី។ខ្មោចតៃហោងដែលស្លាប់ភ្លាមៗ គឺសម្ភវេសី ឬ វិញ្ញាណរបស់គាត់នៅមិនទាន់រកភពឃើញ ទើបនៅបង្ហាញនិមិត្តរឿយៗឲ្យគេឃើញ មនុស្សនាំគ្នាហៅថាខ្មោចលង ។ ខ្មោចលងតែមនុស្សដែលមានក្រយៅឲ្យខ្មោចលងបាន ឬជួបវិញ្ញាណណាដែលកាចៗ ពួកគេពឹងលើគ្រាប់អេលិចត្រុងក្នុងលំហអាកាស នៃកាំរស្មីព្រះអាទិត្យ ហើយប្រើឋាមពលវិញ្ញាណស្រូបម្រមូលឲ្យកើតជាស្រមោលរូបរាងឡើង ធ្វើឲ្យភ្នែកយើងមើលឃើញតែស្ទាបប៉ះមិនបាន ដូចមើលភាពយន្ត ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/1742/0001225extd-1.png
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៣៣,៤១៧ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិកា​វិ​សា​ខា​មិគារ​មាតា​ (ដែល​​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​ជា​អ្នក​ឲ្យ​ទាន​) ឧ​បាសិកា​វិ​សាខា​ ជា​អរិយ​សា​វិកា​មួយ​រូប​ ដែល​ជា​អ្នក​មាន​ការ​ឧ​បត្ថម្ភ​ទំនុក​បម្រុង​ភិក្ខុ​សង្ឃ​យ៉ាង​ច្រើន ដោយ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​កសា​ង​វត្ត​បុព្វា​រាម​ថ្វាយ​ទុក​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ជា​អ្នក​ដែល​បាន​ទទួល​ការ​រាប់​អាន​យ៉ាង​ទូលំ​ទូ​លាយ​ក្នុង​សង្គម​ និង​ជា​អ្នក​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ឲ្យ​ជា​ឯត​ទគ្កៈ​ពី​ព្រះ​លោក​នាថ
images/articles/1948/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២០,៧២២ ដង)
ធម៌ពិត​គឺជីវិត​នេះឯង ពុទ្ធបរិស័ទយើង​ដោយច្រើន​យល់ថា ធម៌ពិត​ដោយឡែក ផ្សេង​អំពី​ជីវិត​រស់​នៅរា​ល់ថ្ងៃ​នេះ ប៉ុន្តែ កាលដែល​បានសិក្សា ព្រះធម៌​ហើយ ទើប​ដឹងថា ធម៌​ពិត​​គឺ​ជីវិត​រាល់ថ្ងៃ​នេះ​ឯង ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់​ត្រាស់​​សម្តែងអំ​ពី​លោភៈ​ គឺ​សេច​ក្តី​ប្រាថ្នា ដោយ​ការ​ជាប់​ជំពាក់​​សព្វ​បែប​យ៉ាង ដែល​​យើង​មិន​​មាន​សតិរលឹក ដឹង​ថា​ជា​ធម៌​​ពិត ពេល​ខ្លះ ចេះ​គិ​ត​ចង់​លះ​លោភៈ​ ទាំង​ដែល​​មិន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.99
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿