images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣២,៨០៥ ដង)
មនុស្សយើងដោយទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយដោយកាមគុណ ឬរវល់ក្នុងការងាររបស់ខ្លួនផ្សេង ៗ ប៉ុន្តែដល់ពេលដែលខ្លួនឯងមានជម្ងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច ។ក្នុងសម័យដែលខ្លួនជាកូននៅតូច កាលបើឈឺចាប់អ្វី ៗ ម៉ែតែងនៅថែរក្សាថ្នាក់ថ្មនជានិច្ច កូនឃើញមុខម៉ែជាប្រចាំ ម៉ែហួងហែងកូន ម៉ែសម្រាន្តមិនពេគភ្នែក ម៉ែទ្រាំអត់ងងុយនៅយាមកូន បបោសអង្អែលកូន នៅចាំពេលឲ្យបាយឲ្យទឹក នៅចាំពេលឲ្យថ្នាំ និងនៅចាំជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាក ព្រមទាំងលួងលោមចិត្តកូនដោយសន្យាឲ្យនូវអ្វី ៗ តាមដែលកូនចង់បានទៀតផង ។ ម៉ែជាទីពឺងរបស់កូន ពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអបលក្ខណ៍យ៉ាងណាក្តី ម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ច ។ សេចក្តីស្រឡាញ់របស់ម៉ែ គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដូច្នេះហើយ ទើបដល់ពេលដែលកូនមានជម្ងឺធ្ងន់ ឬ ក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេ កូនតែងតែនឹករកម៉ែ ។
ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!!
រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2394/ewrcfsevfe4stg45tvgersdfgeir.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៣៥១ ដង)
សេចក្តីច្រណែន កើតព្រមជាមួយនឹងទោសចិត្តជាអកុសលដ៏ធ្ងន់មួយប្រភេទដែលសង្កត់អ្នកទូលរែកវា ឲ្យស្រុតទៅកាន់ទីទាប វាជារោគសង្គមមួយប្រភេទដែលមានពាសពេញពិភពលោក អស់កាលជានិច្ចមកហើយ និងមានតទៅទៀត ប៉ុន្តែរោគនេះមាននៅតែក្នុងបុថុជ្ជប៉ុណ្ណោះ ។
លក្ខណៈនៃការច្រណែន គឺ៖
- មិនត្រេកអរនឹងអ្នកដទៃបានលាភ យស សរសើរ សុខ ប៉ុន្តែពេញចិត្តត្រង់ដែលអ្នកដទៃបានតិចឬតូចជាងខ្លួន ឬអត់បានតែម្តង ។
- ចាប់កំហុស នឹងរកចំណុចខ្វះខាតរបស់អ្នកដទៃក្នុងពេលដែលអ្នកដទៃនោះបានទទួលការសរសើរផ្សេង ៗ មានសេចក្តីដឹងខ្លួនថាមិនពេញចិត្ត ។
- ការប្រចណ្ឌ គឺជាការច្រណែនហ្នឹងឯង គ្រាន់តែទៅតាមបែបហួងហែងប្រុសស្រីដោយកាមរាគៈ ។
ថ្នាំបំបាត់រោគច្រណែននេះឯង ព្រះសម្មាសម្ពុទ្ធត្រាស់ហៅថា មុទិតា ។ ថ្នាំមុទិតានេះត្រូវផ្សំគ្នាដូចខាងក្រោមនេះ
- ត្រេកអរនឹងការមានបានរបស់អ្នកដទៃ ដោយយល់ត្រូវតាមការពិតថា មនុស្សម្នាក់ ៗ ប្រព្រឹត្តទៅតាមកម្មរៀង ៗ ខ្លួន ។ ចំពោះភាពល្អប្រសើរដែលជាផលរបស់បុណ្យ គួរតែត្រេកអរ ឲ្យពរ ឲ្យជ័យបន្ថែមទៀត សូមឲ្យបុគ្គលនោះ ៗ បានសុខជាមួយនឹងសម្បត្តិរបស់ខ្លួនចុះ ។
- ទឹកចិត្តស្មោះត្រង់ មិនមានបំណងបែងចែកដោយគិតថា គេគួរតែឲ្យមកយើងខ្លះ ព្រោះយើងជាបុគ្គលជាប់ពាក់ព័ន្ធយ៉ាងនេះមួយ យ៉ាងនោះមួយ ដូច្នេះឡើយ ។ មិនមានគុំស្អប់នឹងអ្នកដទៃ ព្រោះហេតុអ្នកដទៃនោះមិនមានឲ្យអ្វីដល់ខ្លួនឡើយ ។
គប្បីយកការត្រេកអរនឹងការមានបានរបស់អ្នកដទៃ មកផ្សំជាមួយនឹងទឹកចិត្តស្មោះត្រង់ ហើយលេបចូលទៅក្នុងចិត្តឲ្យពេញ ។ កាលបើដូច្នេះ ចំហាយថ្នាំមុទិតានឹងផ្សាយចេញមកតាមរយៈទឹកមុខ អាកប្បកិរិយា និង ពាក្យសម្តី ។ មនុស្សដែឡនិយាយដោយចិត្តមុទិតាធ្វើឲ្យអ្នកស្តាប់ត្រជាក់ចិត្តជ្រះថ្លា គិតថា សម្បត្តិរបស់ខ្លួនទងប៉ុន្មាន មានតម្លៃមិនស្មើនឹងទឹកចិត្តបែបនេះឡើយ ។ មនុស្សទាំងឡាយដ៏ចម្រើន មានចិត្តបង្អោនមកជាមិត្តជាមួយនឹងអ្នកដែលមានចិត្តមុទិតានោះឯង ។ បរិយាកាសពេញទៅដោយភាពស្និទ្ធស្នាល ស្រទន់ដូចមេឃស្រទំ ផ្សំដោយខ្យល់ត្រជាក់ ។
ដកស្រង់ចេញពីសៀវភៅៈ គតិធម៌
រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2405/322w3.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៧,៣៦៦ ដង)
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកមានហើយ នឹងជាមនុស្សសម្បូរទៅដោយសេចក្តីសុខ លាភយស នឹងឋានៈមុខនាទី ។ មនុស្សដេលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រឡាញ់របស់មនុស្សគ្រប់ជានថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសស្ររ៉ាយ ឬច្រណែនឈ្នានីសគិតផ្តួលរលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែជាទៅចាញ់ខ្លួនឯងវិញ ។
images/articles/2407/2qw2.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៤៤៨ ដង)
ទានិងមាន់
មានមនុស្សពីរនាក់ឃើញទាផង ឃើញមាន់ផង ។ មនុស្សម្នាក់គិតចង់ឲ្យមាន់ក្លាយទៅជាទា គិតចង់ឲ្យទាក្លាយទៅជាមាន់ រឿងនោះវាមិនអាចប្រព្រឹត្តទៅបានឡើយ ក្នុងមួយអត្តភាពនៃសត្វទាំងពីរមុខនោះ ។ បើមនុស្សម្នាក់ទៀតឃើញទាជាទា ឃើញមាន់ជាមាន់
images/articles/2408/32raf.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១១,៩៤៨ ដង)
ក្បាលពស់កន្ទុយពស់
មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះ ប៉ុន្តែព្រោះសត្វលោកត្រូវការសុខ ជាប់ជំពាក់នឹងសុខ ទើបមិនរួចទុក្ខ ។
សុខនិងទុក្ខប្រៀបដូចសត្វពស់មួយ ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់
images/articles/2410/67yg45y57yhe5rythg5rdtf.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៧,១៤៤ ដង)
រឿងបីតវិមាន
(បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា)
បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់ខន្ធបរិនិព្វានទៅ ព្រះបាទអជាតសត្តុ ទ្រង់បានដង្ហែព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលចំណែក(អំពីក្រុងកុសិនារា)មក ហើយបានកសាងព្រះស្ដូប និងធ្វើបុណ្យឆ្លង ឧបាសិកាក្នុងក្រុងរាជគ្រឹះម្នាក់ មានកតសរីរបដិបជ្ជនា (គឺមានការរៀបរយខ្លួនប្រាណបានត្រឹមត្រូវល្អ) តាំងអំពីព្រឹកជាស្រេច គិតថា អញនឹងបូជាព្រះស្ដូបរបស់ព្រះសាស្ដា ហើយកាន់ផ្កាននោងព្រៃ៤ទងតាមដែលខ្លួនបានមកហើយ មានចិត្តគឺកម្លាំងសទ្ធាលើកឡើងហើយ មិនបានគិតពិចារណាដល់អន្តរាយតាមផ្លូវ ដើរមានមុខ(គឺចិត្តគិត) ឆ្ពោះទៅកាន់ព្រះស្ដូបតែប៉ុណ្ណោះដើរទៅ។ ពេលនោះ មេគោមានកូនខ្ចី ក៏ស្ទុះរត់យ៉ាងលឿន ជល់គាត់វ័ធដោយស្នែង ធ្វើឲ្យដល់នូវការអស់ជីវិតទៅ។ នាងក៏ទៅកើតក្នុងឋានសួគ៌ជាន់តាវតិង្ស ដោយហេតុនោះឯង កាលសក្កទេវរាជ ទ្រង់យាងទៅដើម្បីកីឡា (ការលេង) ក្នុងឧទ្យាន នាងមានខ្លួនប្រាកដ ព្រមទាំងទេវរថ គ្របសង្កត់នូវទេពធីតាទាំងអស់ដោយរស្មីនៃសរីរៈរបស់ខ្លួន ក្នុងកណ្ដាលនៃទេពអប្សរជាស្រីរបាំពីរកោដិកន្លះ ដែលជាបរិវារ។ សក្កទេវរាជ ទ្រង់ទតឃើញនាងទេពធីតាថ្មីនោះ ទើបមានព្រះទ័យស្ងើច ស្ងប់ស្ងែង កើតអស្ចារ្យចំឡែក(មិនធ្លាប់មាន) ទ្រង់មានព្រះតម្រិះថា យី! ទេពធីតាអង្គនេះ មានទេវឫទ្ធិដ៏ធំមហិមា មានសភាពបែបនេះ ព្រោះកម្មធំក្រៃលែងដូចម្ដេចហ្ន៎!? ដូច្នេះហើយ ត្រាស់សួរ ទេពធីតានោះ ដោយគាថាទាំងនេះថា៖
ម្នាលនាងដ៏ចម្រើន (នាង)មានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការលឿង មានអវយវៈលាបស្រលាបដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទលឿង មានទីដេកលឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាងបានធ្វើអំពើដូចម្ដេចក្នុងកាលមុននៃភាពជាមនុស្ស? ម្នាលនាងទេពធីតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី?
នាងទេពធីតានោះ ទូលប្រាប់ដោយគាថាទាំងនេះថា៖
បពិត្រព្រះអង្គដ៏ចម្រើន វល្លិ៍ននោងព្រៃ ជាជាតិវល្លិ៍ល្វីងដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំផ្កាននោងព្រៃនោះ៤ទង ទៅបូជាព្រះស្ដូប ឧទ្ទិសព្រះសារីរិកធាតុរបស់ព្រះសាស្ដា ខ្ញុំម្ចាស់កំពុងតែមានចិត្តជ្រះថ្លា ប្រព្រឹត្តទៅក្នុងព្រះធាតុនោះ មិនបានក្រឡេកមើលផ្លូវជាទីមកនៃគោ គ្រានោះមេគោមកជល់ខ្ញុំម្ចាស់ ដែលមានចិត្ត(មនោរថ) មិនទាន់ដល់ព្រះស្ដូបផង(ឲ្យស្លាប់ទៅ) តែបើខ្ញុំម្ចាស់បានសន្សំបុណ្យនោះ(សម្រេចតាមបំណង) ម្លេះសមជាមានទ្រព្យសម្បត្តិដ៏ច្រើន លើសលប់ជាងនេះទៅទៀត បពិត្រព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់នូវរាងកាយរបស់មនុស្សហើយ ទើបមកកើតជាមួយព្រះអង្គ ព្រោះកម្មនោះ។
គាថានេះ ជាពាក្យរបស់ពួកធម្មសង្គាហកាចារ្យថា ព្រះឥន្ទ្រនាម មឃវៈ ជាធំជាងពួកទេវតាក្នុងជាន់ត្រៃតិង្ស ទ្រង់ស្មើដោយដំរីកុញ្ជរ ក្នុងពួកទេវតា បានព្រះសណ្ដាប់នូវពាក្យនោះហើយ កាលទ្រង់ញ៉ាំងពួកទេវតាជាន់តាវត្តិង្សឲ្យជ្រះថ្លា ទើបបានត្រាស់ពាក្យនេះ នឹងមាតលីទេវបុត្ត។
លំដាប់នោះ សក្កទេវរាជបានសម្ដែងធម៌ដល់ពួកទេវតាមាន មាតលីទេវបុត្តជាប្រមុខ ដោយគាថាទាំងនេះថា៖
ម្នាលមាតលី អ្នកចូរមើលនូវផលនៃកម្មដ៏វិចិត្រអស្ចារ្យនេះ ទេយ្យវត្ថុសូម្បីបន្តិចបន្តួច ដែលគេធ្វើហើយ ជាបុណ្យមានផលច្រើន។
កាលបើចិត្តជ្រះថ្លាហើយ ក្នុងព្រះតថាគតសម្មាសម្ពុទ្ធក្ដីក្នុងសាវករបស់ព្រះអង្គក្ដី ទក្ខិណា មិនឈ្មោះថាមានផលតិចតួចឡើយ។
ម្នាលមាតលី អ្នកចូរមក យើងនឹងនាំគ្នាទៅបូជាព្រះសារីរិកធាតុរបស់ព្រះតថាគត ឲ្យក្រៃលែង ឲ្យអស្ចារ្យព្រោះថា ការសន្សំបុណ្យ នាំមកនូវសេចក្ដីសុខ។
ព្រះមានព្រះភាគទ្រង់ធរមាននៅក៏ដោយ បរិនិព្វានទៅហើយក៏ដោយ កាលបើចិត្តស្មើ ផលក៏ស្មើ ព្រោះថាសត្វទាំងឡាយ ទៅកាន់សុគតិ ដោយសារតែការតម្កល់ចិត្តឲ្យល្អជាហេតុ។
ឱ! ទាយកទាំងឡាយ តែងទៅកាន់ឋានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយ ព្រះតថាគតទាំងឡាយនោះ ទ្រង់កើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើនហ្ន៎!។
លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់យ៉ាងនេះហើយទើបធ្វើការខ្វល់ខ្វាយ ការលេងក្នុងឧទ្យាន ឲ្យរម្ងាប់ចុះទៅ (គឺឈប់ទៅលេងក្នុងឧទ្យាន) យាងត្រឡប់ចេញអំពីឧទ្យាននោះវិញ ហើយទ្រង់ក៏ធ្វើការបូជាអស់៧ថ្ងៃ ក្នុងព្រះចូឡាមណីចេតិយ ជាស្ថានទីដែលព្រះអង្គទ្រង់បូជារឿយៗ។ សម័យតមកព្រះអង្គបានប្រាប់រឿងនោះ ដល់ព្រះថេរៈនាមនារទៈ ដែលត្រាច់ចារិកទៅកាន់ទេវលោក ដោយគាថាទាំងនេះឯង។ ព្រះថេរៈបានប្រាប់ដល់ព្រះធម្មសង្គាហកាចារ្យទាំងឡាយ ពួកលោក ទើបបានលើករឿងនោះឡើងកាន់សង្គាយនា ដោយប្រការដូច្នោះ។
ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ
រៀបរៀងដោយ លោក ង៉ែត សុផាន់
ដោយ៥០០០ឆ្នាំ
images/articles/2422/1ered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២១,៨៥១ ដង)
សម័យថ្ងៃមួយ មានមាណពក្នេងម្នាក់បានចូលទៅរកព្រះសម្ពុទ្ធ ហើយចេះតែយំឥតឈប់សោះ ។ ព្រះអង្គទ្រង់ត្រាស់សួរថា “នែ! មាណព តើមានបញ្ហាអ្វី” ?
“ព្រះករុណាព្រះអង្គ ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់” ។
images/articles/2423/444vered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៦,៩០៨ ដង)
បុរសម្នាក់មានជម្ងឺ បានទៅរកគ្រូពេទ្យឲ្យព្យាបាលគាត់ ។ គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្របញ្ជាឲ្យទិញថ្នាំ ។ គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ ក្នុងបន្ទប់តាំងសក្ការៈបូជា ។ គាត់អង្គុយគោរពរូបថតនោះ ។ គាត់ថ្វាយផ្កា ដុតធូបរួចថ្វាយបង្គំបីដង ។ គាត់យកសំបុត្រទិញថ្នាំនោះមកសូត្រថា “ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល ពីរគ្រាប់ពេលល្ងាច” ។ គាត់ចេះតែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃពេគមួយជីវិត ព្រោះគាត់មានជំនឿខ្លាំងណាស់លើគ្រូពេទ្យ ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ ។
គាត់ចង់ដឹងឲ្យច្បាស់ដែមទៀត អំពីសំបុត្រទិញថ្នាំនោះ ក៏រត់ទៅជួបគ្រូពេទ្យហើយ សួរថា “ហេតុអ្វីបនាលោកគ្រូពេទ្យចេញសំបុត្រទិញថ្នាំនេះឲ្យខ្ញុំ ? តើវាជួយខ្ញុំយ៉ាងម៉េច?” ក្នុងឋានៈជាអ្នកចេះ គ្រូពេទ្យពន្យល់ថា “អើ ជម្ងឺរបស់អ្នកយ៉ាងនេះ នេះជាហេតុជាឫសគល់របស់ ជម្ងឺ ។ បើអ្នកលេបថ្មាំដែលខ្ញុំបានចេញសំបុត្រឲ្យទិញ វានឹងរលីងដាច់ឫសគល់ហេតុរបស់ជម្ងឺអស់ ។ កាលណាហេតុវាបានរលីងដាច់ឫសគល់អស់ហើយ ជម្ងឺនឹងបានជាសះស្បើយជាស្វ័យប្រវត្តិ” ។
បុរសនោះគិតថា “អា ! អស្ចារ្យហើយ ! គ្រូពេទ្យខ្ញុំមានប្រាជ្ញាណាស់ សំបុត្រទិញថ្នាំរបស់គាត់មានប្រយោជន៍ណាស់! “ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់ចាប់ផ្តើមឈ្លោះប្រកែកជាមួយអ្នកជិតខាងថា ៗគ្រូពេទ្យខ្ញុំល្អបំផុត គ្រូពេទ្យឯទៀតសុទ្ធតែឥតប្រយោជន៍” ។ ប៉ុន្តែតើគាត់បានចំណេញអ្វី អំពីការឈ្លោះប្រកែកនោះ ? ពេញមួយជីវិត គាត់ចេះតែឈ្លោះប្រកែកឥតបានផលអ្វីសោះ ។ ប្រសិនបើគាត់លេបថ្នាំនោះទើបគាត់នឹងបានជាសះស្បើយពីជម្ងឺពីទុក្ខរបស់គាត់ ។ ទាល់តែធ្វើយ៉ាងហ្នឹងទើបថ្នាំជួយគាត់បាន ។
បុគ្គលអ្នកបានរដោះទុក្ខគ្រប់រូប ប្រៀបដូចជាជាគ្រូពេទ្យដោយករុណាធម៌ ព្រះអង្គប្រទានសំបុត្រទិញថ្នាំ និងដំបូន្មានដល់ប្រជាជនអំពីរបៀបរដោះខ្លួនឲ្យរួចផុតពីទុក្ខ បើអ្នកនោះ ចេះតែពង្រីកជំនឿខ្វាក់ចំពោះបុគ្គលនោះ ៗ ដោយបង្វែរសំបុត្រទិញថ្នាំឲ្យទៅជាគម្ពីរ រួចចេះតែប្រឹងឈ្លោះប្រែកជាមួយនិកាយដទៃទៀត ដោយអះអាងថា ការប្រៀនប្រដៅរបស់អ្នកបង្កើតសាសនារបស់ខ្លួន ខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែ គ្មានអ្នកណាខ្វល់នឹងប្រតិបត្តនិងការប្រៀនប្រដៅគ្មានខ្វល់នឹងលេបថ្នាំ ដែលគេបានចេញសំបុត្រឲ្យទិញនោះ ដើម្បីបំបាត់ជម្ងឺនោះចោលឲ្យអស់សោះ ។
ជំនឿលើគ្រូពេទ្យមានប្រយោជន៍ណាស់ វាអាចលើកទឹកចិត្ត អ្នកជម្ងឺឲ្យគោរពតាមការណែនាំរបស់គាត់ ។ ការយល់ពីគុណភាពឱសថវាមានប្រយោជន៍នោះ លើងទឹកចិត្តអ្នកឲ្យលេបឱសថ ។ ប៉ុន្តែ បើឥតលេបឱសថពិតៗទេ អ្នកមិនអាចបានជាសះស្ប់យពីជម្ងឺឡើយ ។ អ្នកត្រូវលេបឱសថដោយខ្លួនឯងផង ។
ដកស្រង់ចេញពីសៀវភៅៈ សិល្បៈនៃការរស់នៅ (វិបស្សនាកម្មដ្ឋាន )
រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2130/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៦,៦២១ ដង)
តួនាទីរបស់កូនប្រុសស្រី
កូនមាសឪពុក!!
កូនមានតួនាទីរបស់ខ្លួន ដែលត្រូវបដិបត្តិចំពោះមាតបិតាដូចខាងក្រោមនេះ ៈ
១ ‑ តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។
២ ‑ ជួយធ្វើការមាតាបិតាឲ្យបានល្អជាទីបំផុត ។
៣ ‑ តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។
៤ ‑ ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។
៥ ‑ មាតាបិតាចិញ្ចឹមកូនឲ្យរស់មក
images/articles/2131/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៥,៣៨៥ ដង)
ការក្រែងចិត្ត
កូនជាទីស្រឡាញ់,
កាលបើកូននឹងធ្វើអ្វី មិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯង ឬនឹងធ្វើនៅទីដទៃណា ៗ បើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាង ធ្វើឲ្យរំខានគេ ឬក្តៅក្រហាយចិត្ត កូនត្រូវប្រយ័ត្នឲ្យណាស់ ។ កូនកុំធ្វើអ្វី ៗតាមចិត្តចង់ ឬប្រកាន់សិទ្ធិថា ធ្វើបាននោះឡើយ កូនត្រូវចេះត្រែងចិត្តអ្នកដទៃផង ដូចជានៅផ្ទះជាប់គ្នា នៅបន្ទប់ជាប់គ្នា ឬនៅបន្ទប់ជាមួយ គ្នាជាដើម ។
images/articles/2132/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២០,៤៩៥ ដង)
កាមគុណ ៥ ប្រការ
(ស្រង់ចាក មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន ៥ ប្រការ កាមគុណ ៥ ប្រការ តើដូចម្តេច ? គឺរូបទាំងឡាយ ដែល គប្បីឃើញដោយចក្ខុជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្តមានសភាព គួរឲ្យស្រឡាញ់ ប្រកបដោយកាមគួររីករាយ ១ សម្លេងដែលគប្បី ដឹងបានដោយសោតៈ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត
images/articles/2135/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧១,៩៤៦ ដង)
ឥរិយាបថល្អក្នុងទីវត្តអារាម
នៅក្នុងទីវត្តអារាម គឺជាកន្លែងសម្រាប់គោរពបូជា ក្នុងគោលបំណង កសាងនូវកុសលផលបុណ្យ និងជាកន្លែងអប់រំនូវមនុស្សទូទៅមិនថាសាសន៍ខ្មែរ ឬ សាសន៍ដទៃឡើយ។ ពេលចូលមកដល់ទីវត្តអារាមត្រូវធ្វើនូវឥរិយាបថថ្លៃថ្នូរ សុភាពរាបសារ រម្យទម ទន់ភ្លន់ និងមិនត្រូវនិយាយគ្នាលឺៗ នាំឲ្យខុសសីលធម៌។ ពេលស្លៀកពាក់ចូល
images/articles/2137/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧៩,៥១០ ដង)
ឱវាទព្រះសាស្ដា
បណ្ដាំលោកគ្រូ
លោកគ្រូជាម្ចាស់បានសម្ដែង ខ្ញុំព្រះករុណានាងខ្ញុំបានស្ដាប់មកថា ព្រះសម្មាសម្ពុទ្ធបរមគ្រូសាស្ដាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ តថាគតបានសម្រេចដល់សេចក្ដីសុខដែលមិនអាស្រ័យកាមទៀតទេ។ ព្រមជាមួយគ្នានោះ ព្រះអង្គបានសម្ដែងដាស់តឿនអ្នកប្រព្រឹត្តធម៌ឲ្យចាំទុកថា បើអរិយសាវ័ក បានឃើញច្បាស់តាមសេចក្ដីពិត
images/articles/2138/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៨,០៣០ ដង)
កំណត់ហេតុខ្លីស្ដីពីម៉ែឪ
ដួងផ្កាយយ៉ាងច្រើន ដែលរះបញ្ចេញពន្លឺរស្មីតិចៗពេញផ្ទៃនភាល័យ តែទោះបីដួងផ្កាយរះច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចបំភ្លឺផែនដី ទាំងមូលឲ្យភ្លឺបានដែរ ចាញ់ព្រះច័ន្ទតែមួយដួង តែអាចធ្វើឲ្យពិភពលោកពោរពេញ ទៅដោយពន្លឺរស្មី យ៉ាងត្រចេះត្រចង់បាន យ៉ាងណាមិញ ឪពុកម្ដាយដែលមានកូនច្រើន តែសុទ្ធតែជាកូនដែលអកតញ្ញូ មិនដឹងគុណ
images/articles/2140/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧៤,៦៦៨ ដង)
អាវាសបលិពោធ
បណ្ដាពាក្យទាំងនេះ បន្ទប់តូចសូម្បីមួយ ក៏ហៅថា អាវាស បរិវេណ ១ ក៏ហៅថា អាវាស, សូម្បីសង្ឃារាមទាំងមូល ក៏ហៅថា អាវាស។ អាវាសនេះនោះ មិនមែនជា បលិពោធដល់ភិក្ខុទាំងពួងទេ។ ក៏ក្នុងសេចក្ដីនេះ ភិក្ខុណាត្រូវខ្វល់ខ្វាយក្នុងការងារផ្សេងៗ មានកសាងថ្មីជាដើមក្នុងអាវាសនោះក្ដី មានការសន្សំវត្ថុ (គ្រឿងបរិភោគ) ទុកច្រើនក្នុងអាវាសនោះក្ដី
images/articles/2141/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២៨,១៥៨ ដង)
ដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ
ព្រះពោធិសត្វខំប្រឹងប្រព្រឹត្តនូវតបកម្ម ជាទុក្ករកិរិយា ដែលសត្វលោកធ្វើបានដោយលំបាក នាដងភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបសទាំង ៥ រូបមានកោណ្ឌរូបមានកោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចប្រព្រឹត្តតបកម្ម ដោយយល់ឃើញថា ការប្រព្រឹត្តធ្វើយ៉ាងនេះ នឹងបានសម្រេចនូវមោក្ខធម៌ ជាទីក្សេម រួចផុតចាកកិលេសទាំងពួងមិនខាន។