images/articles/385/te32wxtpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៦០,១៧៧ ដង)
គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង បានចូលទៅរក ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ ។
ព្រោះហេតុអ្វី ព្រាហ្មណ៍ទើបចូលទៅរកព្រះដ៏មានព្រះភាគ ? ព្រោះមានរឿងបានពោលមកថា ក្នុងផ្ទះ របស់ព្រាហ្មណ៍នោះ មានប្រាក់ដល់ទៅ ៨ សែន ។ ព្រាហ្មណ៍នោះបានធ្វើអាវាហមង្គលដល់បុត្រ ៤ នាក់ ចាយប្រាក់អស់ដល់ទៅ ៤ សែន ។
លំដាប់នោះ កាលដែលនាងព្រាហ្មណីជាភរិយារបស់ព្រាហ្មណ៍ បានធ្វើកាលកិរិយាហើយ បុត្រទាំងឡាយ បានប្រឹក្សាគ្នាថា បើបិតានឹងនាំយកនាងព្រាហ្មណីដទៃមក ត្រកូលយើងនឹងបែកដោយអំណាចបុត្រដែលកើតក្នុងផ្ទៃរបស់នាង ទៅយើង យើងនឹងសង្គ្រោះបិតា របស់យើង ។បុត្រទាំង ៤ នាក់នោះ ទំនុកបម្រុងដោយអាហារបរិភោគ និង គ្រឿងស្លៀកដណ្តប់ជាដើម សុទ្ធតែប្រណីតៗ ព្រមទាំងធ្វើការគក់ច្របាច់ដៃជើងទៀតផង ។
ថ្ងៃមួយ កាលដែលព្រាហ្មណ៍នោះឯង សម្រាកថ្ងៃហើយក្រោកឡើង ទើបនាំគ្នាគក់ច្របាច់ឲ្យគាត់ ហើយពោលទោស ក្នុងការនៅគ្រប់គ្រងផ្ទះ ម្នាក់ពោលយ៉ាងនេះ ម្នាក់ពោលយ៉ាងនោះ ទើបអង្វរបិតាថា ពួកកូននឹងទំនុក បម្រុងបិតារបៀបនេះ រហូតអស់ជីវិត សូមបិតាកុំព្រួយ ឲ្យតែប្រាក់ដែលនៅសល់ទាំងប៉ុន្មាន ដល់ពួកកូនមក ។ ព្រាហ្មណ៍បាន ឲ្យប្រាក់ដល់បុត្រម្នាក់ៗ មួយសែន ហើយបែងចែកគ្រឿងឧបភោគបរិភោគទាំងអស់ ជាបួនចំណែកឲ្យ ដល់កូន ទុកតែសំពត់ស្លៀកដណ្តប់របស់ខ្លួនតែប៉ុណ្ណោះ ។
បន្ទាប់ពីចែកទ្រព្យសម្បត្តិហើយ បុត្រច្បងបានទំនុកបម្រុងព្រាហ្មណ៍ជាបិតាបាន ២-៣ ថ្ងៃ ពេលដែល ព្រាហ្មណ៍ងូតទឹកហើយដើរចូលផ្ទះ កូនប្រសាស្រីឈរនៅនឹងស៊ុមទ្វារ ក៏បាននិយាយជាមួយព្រាហ្មណ៍ យ៉ាងនេះថា ម៉េចបានជាឪឯងឲ្យប្រាក់កូនច្បងតែប៉ុណ្ណឹង បើចែកឲ្យដូចតែគ្នាអ៊ីចឹង ម៉េចបាននៅតែ ជាមួយនឹងកូនច្បង ឬមកអំពីអត់ស្គាល់ផ្លូវទៅផ្ទះកូនផ្សេងទៀត ? ព្រាហ្មណ៍ក្រោធខឹង ពោលថា យើ ! ស្រីថោក ចង្រៃយក៍ ហើយក៏បានទៅផ្ទះកូនដទៃ ។ ទៅបានត្រឹមតែ ២-៣ ថ្ងៃ ក៏រត់ទៅផ្ទះកូនដទៃទៀត ដោយទំនងដូចៗ គ្នា ។
កាលដែលមិនអាចចូលទៅផ្ទះកូនណាមួយបាន ក៏បួសជាអ្នកស្លៀកដណ្តប់ សំពត់ពណ៌ស ត្រាច់ភិក្ខាចារ ។ ដោយកាលកន្លងទៅ ក៏ចាស់ជរា មានរាងកាយទ្រុឌទ្រោមស្លេកស្លាំង ព្រោះការបរិភោគមិនល្អ ខ្វះខាត ទាំងដំណេកក៏លំបាក ។ ពេលមួយ ត្រឡប់មកពីភិក្ខាចារ ដេកកន្លែង មួយលក់ទៅ ភ្ញាក់ឡើងក្រោកអង្គុយ ពិចារណាខ្លួនឯង ឃើញថាមិនបានទីពឹងក្នុងបុត្រ ទើបគិតថា យើងបានស្តាប់មកថា ព្រះសមណគោតម មានព្រះភក្ត្រមិនចងចិញ្ចើម មានតែព្រះភក្ត្រស្រស់ ចរចាគួរ ឲ្យសប្បាយចិត្ត ឆ្លាតក្នុងបដិសណ្ឋារៈ ដូច្នេះ យើងអាចចូលទៅគាល់ព្រះសមណគោតមបាន ។
ព្រោះហេតុនោះ ទើបព្រាហ្មណ៍រៀបរយសំពត់ស្លៀកដណ្តប់ កាន់ភិក្ខាភាជនៈចូលទៅគាល់ព្រះដ៏មានព្រះភាគ ដល់ទីប្រថាប់ ។ លុះព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកមានខ្លួនសៅហ្មង មានសំពត់ដណ្តប់ក៏សៅហ្មង តើព្រោះហេតុអ្វី ? ព្រាហ្មណ៍ក្រាប បង្គំទូលថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានកូន ៤ នាក់ ក្នុងក្រុងនេះឯង កូនទាំងនោះ កាន់ យកទ្រព្យដែលជារបស់ខ្ញុំព្រះអង្គទាំងអស់ រួចហើយ ដឹងថា ខ្ញុំព្រះអង្គអស់ទ្រព្យសម្បត្តិហើយ ទើប ប្រឹក្សាសមគំនិតគ្នាជាមួយនឹងភរិយារបស់គេរៀងៗ ខ្លួន បណ្តេញខ្ញុំព្រះអង្គចេញអំពីផ្ទះ សូមព្រះអង្គ ទ្រង់ជ្រាប ។
ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថាទាំងឡាយនេះ ហើយសូត្រ ក្នុងរោងជាទីប្រជុំ នៅពេលដែលពួកមហាជនកំពុងប្រជុំគ្នា ទាំងដែលកូនទាំងឡាយរបស់អ្នក អង្គុយ ប្រជុំក្នុងទីនោះផងដែរថា ៖
យេហិ ជាតេហិ នន្ទិស្សំ យេសញ្ច ភវមិច្ឆិសំតេ មំ ទារេហិ សំបុច្ឆ សាវ វាទេន្តិ សូករំ ។ ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។
អសន្តា កិរ មំ ជម្មា តាត តាតាតិ ភាសរេ រក្ខសា បុត្តរូបេន តេ ជហន្តិ វយោគតំ ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
អស្សោវ ជិណ្ណោ និព្ភោគោ ខាទនា អបនីយតិ ពាលកានំ បិតា ថេរោ បរាគារេសុ ភិក្ខតិ ។ បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។
ទណ្ឌោវ កិរ មេ សេយ្យោ យញ្ចេ បុត្តា អនស្សវា ចណ្ឌម្បិ គោណំ វារេតិ អថោ ចណ្ឌម្បិ កុក្កុរំអន្ធការេ បុរេ ហោតិ គម្ភីរេ គាធមេធតិ ទណ្ឌស្ស អានុភាវេន ខលិត្វា បដិតិដ្ឋតីតិ ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
លំដាប់នោះឯង ព្រាហ្មណមហាសាលនោះ បានរៀននូវព្រះគាថាទាំងឡាយនេះ ក្នុងសម្នាក់ព្រះដ៏មាន ព្រះភាគ គឺរៀនសូត្រទាល់តែរត់មាត់ ។ ក្នុងថ្ងៃដែលពួកព្រាហ្មណ៍ប្រជុំគ្នា ទាំងដែលពួកបុត្រប្រដាប់ ដោយគ្រឿងអលង្ការទាំងពួង ចូលកាន់ទីប្រជុំនោះហើយអង្គុយលើអាសនៈយ៉ាងធំ កណ្តាលពួក ព្រាហ្មណ៍ ។
ព្រាហ្មណ៍ចាស់ជាបិតាគិតថា នេះជាពេលរបស់យើងហើយ ទើបចូលទៅកណ្តាលទីប្រជុំ លើកដៃឡើងពោលថា អស់លោកដ៏ចម្រើនទាំងឡាយ ខ្ញុំមានបំណងនឹងពោលគាថាដល់លោកទាំង ឡាយ កាលដែលខ្ញុំពោលដល់លោកទាំងឡាយ តើលោកទាំងឡាយស្តាប់ខ្ញុំទេ ? កាលដែលពួក ព្រាហ្មណ៍ពោលថា ពោលចុះ ព្រាហ្មណ៍ ពួកយើងនឹងស្តាប់ ដូច្នេះ ទើបបានឈរពោលពេលនោះតែម្តង នូវព្រះគាថា ដែលមានសេចក្តីថា ៖
ខ្ញុំត្រេកអរ ដោយកូនទាំងឡាយណា ដែលកើតហើយផង ប្រាថ្នានូវសេចក្តីចម្រើន ដល់កូនទាំងឡាយ ណាផង កូនទាំងនោះ ក៏សមគំនិតគ្នាជាមួយនឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំ ដូចជាឆ្កែបណ្តេញ ជ្រូក ។ កូនទាំងឡាយ ជាអសប្បុរស លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូច អារក្សទឹកដែលមកដោយរូបជាកូន លះបង់នូវខ្ញុំដែលមានអាយុ ចូលដល់បច្ឆិមវ័យហើយ ។
បិតាចាស់របស់បុគ្គលទាំងឡាយ មិនមានអ្វីបរិភោគ តែងសូមទានប្របផ្ទះនៃជនដទៃ ដូចជាសេះចាស់ ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ។ ឈើច្រត់របស់ខ្ញុំប្រសើរ កូនទាំងឡាយដែលមិនស្តាប់បង្គាប់ មិនប្រសើរដូចជាឈើច្រត់ឡើយ ព្រោះ ឈើច្រត់ រមែងការពារគោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ទៅមុខក្នុងទីងងឹតក៏បាន ស្ទង់ក្នុងទឹក ជ្រៅក៏បាន បុគ្គលភ្លាត់រអិលគង់ទប់ទៅវិញបាន ដោយអានុភាពនៃឈើច្រត់ ។
ដោយសម័យនោះឯង ពួកមនុស្សមានប្រពៃណីដូច្នេះថា បុគ្គលណា បរិភោគសម្បត្តិនៃមាតាបិតា ហើយ មិនចិញ្ចឹមមាតាបិតា បុគ្គលនោះ ត្រូវសម្លាប់ចោល ព្រោះហេតុដូច្នោះហើយ បុត្រទាំងអស់របស់ ព្រាហ្មណ៍ ទើបក្រាបចុះក្បែរជើងទាំងពីររបស់បិតា ហើយអង្វរថា លោកឪពុកអើយ សូមលោកឪពុកឲ្យ ជីវិតដល់ពួកកូនផង ព្រោះទឹកចិត្តរបស់បិតាទន់ភ្លន់ដល់កូនៗ ព្រាហ្មណ៍ជាបិតាទើបពោលថា បពិត្រ លោកដ៏ចម្រើនទាំងឡាយ សូមលោកទាំងឡាយ កុំឲ្យកូនៗ ដ៏ល្ងង់ខ្លៅរបស់ខ្ញុំនេះវិនាសឡើយ ពួកគេ នឹងចិញ្ចឹមមើលថែដល់ខ្ញុំតទៅ ។
លំដាប់នោះ មនុស្សទាំងឡាយបានពោលទៅរកកូនៗ ទាំងនោះដូច្នេះថា នែ ! ពួកអ្នកឯងចូរប្រុងចាំ ស្តាប់ណ៎ា ចាប់តាំងពីថ្ងៃនេះនៅ បើពួកអ្នកមិនប្រណិប័តន៍បិតារបស់អ្នកឯងឲ្យល្អទេ ពួកយើងនឹង សម្លាប់ពួកអ្នកឯងចោល ជាមិនខាន ។ កូនៗ ទាំងនោះមានការភ័យខ្លាច ទើបនាំបិតាទៅកាន់ផ្ទះដើម្បី ប្រណិប័តន៍ ។ ឲ្យបិតាអង្គុយលើតាំង ហើយលើកឡើងនាំទៅដោយខ្លួនឯង ។ យកប្រេងលាបខ្លួន ហើយគក់ច្របាច់ ដល់ពេលងូតទឹក ឲ្យងូតទឹកដែលអប់ដោយគ្រឿងក្រអូប និង ជូនគ្រឿងស្លៀក ដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ ។
កូនទាំងអស់បានហៅប្រពន្ធរបស់ខ្លួនមកប្រាប់ថា ចាប់តាំងពី ថ្ងៃនេះទៅ ពួកនាងចូរប្រណិប័តន៍បិតារបស់យើងឲ្យល្អ បើពួកនាងប្រមាទ ពួកយើងនឹងបណ្តេញពួក នាងឲ្យចេញពីផ្ទះ រួចហើយ កូនៗ បានជូនអាហារភោជនយ៉ាងប្រណីត អញ្ជើញបិតាបរិភោគ ។ ព្រាហ្មណ៍បានអាហារល្អ មានដំណេកយ៉ាងសប្បាយ ត្រឹមតែ ២-៣ ថ្ងៃប៉ុណ្ណោះ ក៏មានកម្លាំង មានរាង កាយស្រស់បស់ ។
ព្រាហ្មណ៍សម្លឹងមើលអត្តភាព ហើយគិតថា យើងបានសម្បត្តិនេះព្រោះអាស្រ័យព្រះសមណគោតម ទើបកាន់គ្រឿងបណ្ណាការធ្វើដំណើរទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ ។
ព្រាហ្មណ៍ បានដាក់ថ្វាយសំពត់មួយគូ ទៀបបាទមូលនៃព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់ទទួលដោយសេចក្តី អនុគ្រោះ រួចហើយព្រាហ្មណ៍បានពោលពាក្យនេះ គឺក្រាបទូលព្រះដ៏មានព្រះភាគ ក្នុងពេលទទួល សរណគមន៍រួចហើយនោះឯង យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកកូនៗ បានឲ្យភត្តាហារ ប្រចាំដល់ខ្ញុំព្រះអង្គ ៤ ចំណែក ខ្ញុំព្រះអង្គសូមថ្វាយដល់ព្រះអង្គ ២ ចំណែកក្នុង ៤ ចំណែកនោះ ឯខ្ញុំ ព្រះអង្គនឹងបរិភោគខ្លួនឯង ២ ចំណែក ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អ្នកកុំបូជា ដល់តថាគត ចំពោះចំណែកដែលល្អឡើយ តថាគតនឹងទៅដល់កន្លែង តាមដែលតថាគតត្រូវទៅ ។ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងដូច្នោះឯង ហើយបានថ្វាយបង្គំព្រះដ៏មានព្រះភាគត្រឡប់ទៅផ្ទះ ។ ទៅដល់ផ្ទះហើយ បានហៅពួកកូនមកប្រាប់ថា កូនៗ ទាំងឡាយ ព្រះសមណ គោតមជាសម្លាញ់របស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ នៅពេលព្រះអង្គយាងមកដល់ ចូរកូនៗ កុំភ្លេចថ្វាយភត្តាហារជាប្រចាំរបស់ឪ ២ ចំណែក ដល់ព្រះអង្គ ណ៎ា ។ ពួកកូននាំគ្នាទទួលថា ល្អហើយឪ ។
ព្រឹកស្អែកឡើង ព្រះដ៏មានព្រះភាគទ្រង់ប្រដាប់ដោយបាត្រនិងចីវរ ទ្រង់យាងទៅកាន់គេហដ្ឋានរបស់ កូនប្រុសច្បង ។ កូនប្រុសច្បងបានទទួលបាត្រចាកព្រះហស្ត រួចយាងព្រះអង្គចូលទៅកាន់គេហដ្ឋាន ថ្វាយទីគង់ប្រថាប់ដ៏ប្រណីតហើយ ទើបបានថ្វាយនូវភោជនដ៏ប្រណីតឧត្តម ថ្ងៃបន្ទាប់មកទៀត ព្រះ បរមសាស្តាស្តេចយាងទៅកាន់គេហដ្ឋាននៃកូនម្នាក់ទៀត ជាបន្តបន្ទាប់ ព្រះអង្គស្តេចយាងទៅកាន់ គេហដ្ឋាននៃបុត្ររបស់ព្រាហ្មណ៍ គ្រប់គ្នាតាមលំដាប់ ដោយប្រការដូច្នេះឯង ។ ពួកកូនៗ ទាំងនោះ គ្រប់គ្នាបានធ្វើសក្ការៈដូចៗ គ្នា ។
ក្រោយមក ថ្ងៃមួយ នៅឯគេហដ្ឋានរបស់កូនប្រុសច្បងមានពិធីមង្គល ។ កូនបាននិយាយនឹងបិតាថា បពិត្របិតា ពួកយើងនឹងថ្វាយមង្គលដល់អ្នកណា ? ព្រាហ្មណ៍ជាបិតាពោលថា ពួកយើងអត់ស្គាល់អ្នក ដទៃណាឡើយ ព្រះសមណគោតមជាសម្លាញ់របស់ឪមិនមែនទេឬ ។ កូនច្បងបានពោលថា បើដូច្នោះ បិតាចូរយាងព្រះសមណគោតមមកដើម្បីសោយភត្តាហារក្នុងថ្ងៃស្អែកព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រាហ្មណ៍៍ក៏បានធ្វើដូច្នោះ តាមពាក្យរបស់កូន ។
ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវការអារាធនាហើយ ហែហមទៅដោយព្រះភិក្ខុសង្ឃ ស្តេចយាងទៅ តាមកាលកំណត់ ចូលកាន់គ្រឹះស្ថានរបស់បុត្រច្បងដែលប្រដាប់តាក់តែងដោយគ្រឿងប្រដាប់ផ្សេងៗ។ បុត្រច្បងបាននិមន្តព្រះសង្ឃដែលមានព្រះពុទ្ធអង្គជាប្រមុខ គង់លើអាសនៈដែលបានក្រាលទុកហើយ បានថ្វាយនូវបាយាស ដែលមានទឹកតិច ព្រមទាំងខាទនីយាហារផ្សេងៗ ទៀត ។
កូនទាំងអស់បានមក ជួបជុំគ្នា សមគួរតាមវេលា បានក្រាបទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ពួកខ្ញុំព្រះ អង្គបានប្រណិប័តន៍បិតារបស់ពួកខ្ញុំព្រះអង្គ ដោយមិនបានប្រមាទឡើយ សូមព្រះអង្គទ្រង់ទតមើលនូវ អត្តភាព ។
ព្រះបរមសាស្តាទ្រង់ត្រាស់ថា ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា ដែលពួកអ្នកបានធ្វើហើយ គឺជាការល្អ ពួកបុរាណបណ្ឌិតបានធ្លាប់ប្រព្រឹត្តមកហើយយ៉ាងស្មោះស្មើ ។ ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់នូវនាគរាជជាតក ប្រកាសអរិយសច្ច ៤ ក្នុងពេលចប់ព្រះធម៌ទេសនា ព្រាហ្មណ៍ព្រមទាំងកូន ៤ នាក់ ទាំងកូនប្រសាស្រី ៤ នាក់ទៀតនោះ បានបញ្ជូនញាណទៅតាមក្រសែព្រះធម៌ តាំងនៅក្នុង សោតាបត្តិផល ។
ចាប់តាំងពីពេលនោះមក ព្រះបរមសាស្តា ស្តេចពុំបានយាងទៅកាន់ផ្ទះនៃជនទាំងនោះទៀតឡើយ ក្នុងកាលទាំងពួង ។
ដោយ៥០០០ឆ្នាំ
images/articles/388/tex32w43tpic.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៦,៦១៣ ដង)
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះវេឡុវ័នមហាវិហារ ទ្រង់ប្រារព្ធការដែលភិក្ខុទេវទត្ត ខិតខំប្រឹងប្រែងធ្វើឃាតព្រះអង្គនោះឯង ទ្រង់ត្រាស់ព្រះធម៌ទេសនានេះ មានពាក្យជាអាទិ៍ថា យស្សេតេ ច តយោ ធម្មា ។
images/articles/394/textp344ric.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,៥៦០ ដង)
អត្ថស្សទ្វារជាតក
( ទ្វារមុខនៃប្រយោជន៍ មាន ៦ )
ព្រះបរមសាស្តា កាលដែលទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ ទ្រង់ប្រារព្ធកុលបុត្រម្នាក់ដែលជាអ្នកឆ្លាតក្នុងប្រយោជន៍
images/articles/410/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៨,៥៤៥ ដង)
វានរិន្ទជាតក
( បុគ្គលដែលប្រកបដោយធម៌ ៤ រមែងកន្លងបង់នូវសត្រូវ )
ព្រះបរមសាស្តា កាលដែលព្រះអង្គទ្រង់គង់ប្រថាប់នៅព្រះជេតពនមហាវិហារ
images/articles/429/Untitled-1.jpg
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៥២,៦៣០ ដង)
តំណាលមកថា អ្នករបាំម្នាក់ដើរចាប់កូនសេកមកហ្វឹកហាត់។ នាងនៅអាស្រ័យភិក្ខុនី វេលាទៅក៍ទៅ (តែខ្លួន) ភ្លេចកូនសេក ពួកសាមណេរី ក៍ចាប់វាមកចិញ្ចឹមទុក ។ ដាក់ឈ្មោះឲ្យថា ពុទ្ធរក្ខិត (រក្សាពុទ្ធ)។
វាឆ្លើយថា អ្វីចា ម៉ែម្ចាស់
images/articles/445/Untitle53463456d-1.gif
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ២៤,៨៩៦ ដង)
…ព្រះនន្ទនេះត្រូវបានព្រះសម្មាសម្ពុទ្ធនាំយកទៅបួស ហើយព្រះនន្ទក៏បានបួសតាមព្រះម្ចាស់បង មិនហ៊ានប្រកែកដោយការគោរពដល់ព្រះសម្មាសម្ពុទ្ធ
images/articles/3012/textpic.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៣,០៨៦ ដង)
សូមគោរពថ្លែងអំណរគុណ ចំពោះសប្បុរសជនទាំងអស់គ្នា ទាំងអស់អង្គ ដែលបានបរិច្ចាគទាន ទ្រទ្រង់ការងារធម្មទានរបស់៥០០០ឆ្នាំ ។ សូមលោកអ្នកបានសម្រេចនូវបុណ្យនៃធម្មទាននេះ ។ សូមលោកអ្នក មាននូវសេចក្តីសុខគ្រប់ប្រការ ។
ជួយទ្រទ្រង់ ៥០០០ឆ្នាំ ដោយបរិច្ចាគទានមក:
ផ្ញើមក Mr. Srong Channa Tel: 081 81 5000
១. ផ្ញើតាម វីង acc: 00126869(លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 081 815 000
២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13
៣. លោកអ្នកនៅក្រៅប្រទេសអាចផ្ញើតាម
MoneyGram ឬ WESTERN UNION
ឬតាមគណនីធនាគារខាងក្រោមនេះ ៖
Account Name: Srong Channa
Account Number: 000185807
Bank Name : ADVANCED BANK OF ASIA LIMITED
Bank Address: No. 148,Preah Sihanouk Blvd.,
Phnom Penh, Cambodia.
SWIFT Code: ABAAKHPP
ឬ
Account Name: Srong Channa
Account Number: 0001 01 222863 13
Bank Name : ACLEDA Bank Plc.
Bank Address: #61, Preah Monivong Blvd.,
Sangkat Srah Chork, Khan Daun Penh,
Phnom Penh, Cambodia.
SWIFT Code: ACLBKHPP
តារាងរាយនាម (សម្រាប់ខែមករា២០២០)៖
តារាងរួមប្រចាំឆ្នាំ២០២០
ថ្ងៃ
ឈ្មោះ
ចំនួន
ប្រទេស
តាមរយៈ
ឧបាសិកា កាំង ហ្គិចណៃ (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩
ភ្នំពេញ
ផ្ទាល់
- ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង
- លោក សុង ណារិទ្ធ
- លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី
- លោក វិទ្ធ គឹមហុង
- លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា
- លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង
- លោក សាល វិស្សុត និង លោកស្រី ថាង ជឹងជិន
- អ្នកនាង សាល រីណា
- លោក លឹម សេង ឧបាសិកា ឡេង ចាន់ហួរ
- លោក ឡេង គីមសាន
- កញ្ញា លឹម រីណេត និង លោក លឹម គឹមអាន
- លោក សុង សេង និង លោកស្រី សុក ផាន់ណា
- លោកស្រី សុង ដាលីន និង កញ្ញា សុង ដាណេ
- លោក ទា គីមហរ អ្នកស្រី ង៉ោ ពៅ
- កញ្ញា ទា គុយហួរ កញ្ញា ទា លីហួរ
- កញ្ញា ទា ភិចហួរ
បានទ្រទ្រង់ ៥០០០ឆ្នាំ(១៤៤០ដុល្លា)សម្រាប់ប្រចាំឆ្នាំ២០១៩
ភ្នំពេញ
ផ្ទាល់
ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០
ឧបាសិកា ជ័យ ភាព និង ឧបាសិកា សុភ័ក្ររ កំពង់ធំ (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០
កំពង់ធំ
ផ្ទាល់
ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
២០០ដុល្លា
ភ្នំពេញ
ឧបាសក សោម រតនៈ(២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
ឧបាសក ជឿន ហ៊ុយ (១៨២ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
១៨២ដុល្លា
ឧបាសិកា ទីម សុគន្ធ នៅអាមេរិក(៦០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
ឧបាសិកា តុប ស្រីពៅ នៅអាមេរិក(១២០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
ឧបាសិកា អៀម ហួយ
ឧបាសិកាប៊ាន ឈួន ជា
ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
ឧបាសិកា អ៊ុយ មិនា(១១០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
សាមណេរ ចាន់ថាគីម(៦៨០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសិកា។។។ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០
ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០
១
ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង
១៥០ដុល្លា
បារាំង
ធនាគារ
២
ឧបាសក ម៉ៅ សុខ
៥៤ដុល្លា
សៀមរាប
ធនាគារ
៣
ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង
៥០ដុល្លា
៤
ឧបាសក ឡាំ លីម៉េង
១០ដុល្លា
៥
នូ សុធារ៉ា
២០ដុល្លា
៦
អាម ចាន់ដារ៉ា
៥ដុល្លា
៧
ឧបាសិកា និរោធ
១០ដុល្លា
៨
ប្អូន សុខ តុលា
១០ដុល្លា
៩
ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០
១២០ដុល្លា
១០
ឧបាសិកា ណៃ ឡាង ១០០ដុល្លា និងក្រុមគ្រួសារមានដូចជា
ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា
ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា
ជឹង ងួនហៀង និងភរិយា ៦០ដុល្លា
ជឹង ងួនធៀង និងភរិយា ៦០ដុល្លា
ជឹង ងួនសេង និងភរិយា ៦០ដុល្លា
(សរុប៥២0ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០២០
៥២០ដុល្លា
ខ្ញុំចង់បរិច្ចាគទាន ចុចទីនេះ
កំណត់សំគាល់ៈ
- ៥០០០ឆ្នាំបានជួល Server ផ្ទុកឯកសារចំនួន ៤ ដើម្បីបម្រើការផ្សាយឲ្យបានល្អឡើង
- Dedicate Server 500GB ដែល៥០០០ឆ្នាំចំណាយ 174ដុល្លា ក្នុងមួយខែ
- SAN drive Server 500GB ដែល៥០០០ឆ្នាំចំណាយ 65ដុល្លា ក្នុងមួយខែ
- Share Server Unlimited ដែល៥០០០ឆ្នាំចំណាយ 270ដុល្លា ក្នុង៦ខែ (ចំនួន 3)
- ក្រៅពីនេះ ៥០០០ឆ្នាំបានចំណាយលើ ប្រាក់ខែបុគ្គលិកម្នាក់ 250ដុល្លា ក្នុងមួយខែ
- សេវាលំហែទាំគេហទំព័រ ឲ្យ Web Developer 50ដុល្លា ក្នុងមួយខែ
- ប្រចាំឆ្នាំ កម្មវិធីទូរស័ព្ទ និងចំណាយផ្សេងៗ
- រួមនិងចំណាយផ្សេងៗ ក្នុងការងារផ្សាយផ្ទាល់ព្រះធម៌ និងកិច្ចការធម្មទានផ្សេងៗទៀត ។
ក្រុមការងារបច្ចុប្បន្ន៥០០០ឆ្នាំៈ
- ឧបាសក ស្រុង-ចាន់ណា (គ្រប់គ្រងទូទៅ)
- លោក ស្រុង-យូហេង (បុគ្គលិកជំនួយ)
- ភិក្ខុបញ្ញាបជ្ជោតោ ទេព-បញ្ញា (ការងារថតផ្សាយផ្ទាល់)
- Website Developer
- iOS& Android App Deverlop Team
ក្រុមបង្កើតវីដេអូធម៌
តំណផ្សេងៗ
ការងារស្កានគម្ពីរព្រះត្រៃបិដក
កិច្ចការងារផ្សាយផ្ទាល់ព្រះធម៌
បញ្ជីឆ្នាំ២០១១-២០១២
បញ្ជីឆ្នាំ២០១៣
បញ្ជីឆ្នាំ២០១៤
បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៤
បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៥
បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៦
បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៧
បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៨
បញ្ជីសរុបតាំងពីចាប់ផ្តើមដល់ចុងឆ្នាំ២០១៩
images/articles/914/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៧២,៨៤៧ ដង)
រឿងព្រះបាទបទុមរាជ
( ចាក ចូ. ធា. )
( ស្ត្រីក្បត់បើទុកជាស្វាមីបង្ហូរឈាមខ្លួន ឲ្យផឹកក៏នៅតែក្បត់ )
កាលកន្លងទៅហើយ ព្រះរាជក្រុងពារាណសី មានរាជបុត្រា ៧ ព្រះអង្គ ។ ព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជបុត្រច្បងព្រះនាមបទុមរាជកុមារ ។ ព្រះចៅក្រុងពារាណសីជាព្រះរាជបិតា ទ្រង់ព្រះចិន្ដាថា ព្រះរាជកុមារទាំងនោះមុខជានាំគ្នាសម្លាប់អញ ដណ្ដើមយករាជសម្បត្តិតែសព្វខ្លួនពុំខាន
images/articles/911/Untitled-1.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ៦៧,៧១២ ដង)
រឿងស្វាពោធិសត្វ
( ចាក វា. ឯ. )
( អ្នកមានសតិស្មារតីវាងវៃ តែងឈ្នះសត្រូវទាំងពួង )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិ ក្នុងនគរពារាណសី ។ កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិ ជាស្វាមានរូបធំស្រមូវមានកំលាងខ្លាំងដូចដំរីស្ករ បានដើរទៅមាត់ស្ទឹងឃើញកោះមួយ ដែលបរិបូណ៍ដោយរុក្ខជាតិមានផ្លែ ក៏
images/articles/1111/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៧,៦១០ ដង)
រឿងអសោកមហារាជ
(ចាក គ. ម.)
(ឥន្ទ្រីយ៍ស្រគត់ស្រគំ អាចធ្វើមនុស្សមិច្ឆាទិដ្ឋិឲ្យជ្រះថ្លាបាន)
ក្នុងរជ្ជកាលព្រះបាទពិន្ទុសារ ជាព្រះអសោកមហារាជ នានគរបាដលីបុត្ត ព្រះអង្គធ្លាប់រាប់អានពួកព្រាហ្មណ៍មិច្ឆាទិដ្ឋិ ហើយតែងនិមន្តមកឲ្យឆាន់ក្នុងដំណាក់ ៦ម៉ឺនរូបរាល់ពេល ។ សូម្បីព្រះអសោកជាព្រះរាជឱរសរជ្ជទាយាទ បានទទួលគ្រងសម្បត្តិជំនួសព្រះបិតាកាលណា
images/articles/1113/345rwefe55654yy45.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៥,៩០១ ដង)
រឿងឧបាសកត្រចៀកខ្មូរ
(ចាក ធ. ខុ.)
(អ្នកណារក្សាធម៌ ធម៌តែងរក្សាអ្នកនោះវិញ)
សម័យថ្ងៃមួយ ព្រះមហាកច្ចានៈដ៏មានអាយុ លោកគង់នៅលើភ្នំបុវត្តៈក្នុងនគរកុរឃរត្រង់អវន្តិជនបទ មានឧបាសកត្រចៀកខ្មូរម្នាក់ឈ្មោះ សោណៈជ្រះថ្លានឹងធម្មកថារបស់ព្រះថេរៈចង់បួស ព្រះថេរៈឃាត់ថា ម្នាលសោណៈ ការប្រព្រឹត្តធម៌ដ៏ប្រសើរនេះ ជាការលំបាកមានភត្តតែមួយពេល ដេកនៅតែម្នាក់ឯងរហូតអស់មួយជីវិតគាត់មានសេចក្តីជ្រះថ្លាខ្លាំងណាស់ក្នុងផ្នួស អត់ទ្រាំមិនបានក៏ចូលទៅអង្វរករសុំបួសគ្រប់៣ដង នៅក្នុងប្រទេសក្ខិណាបថជាប្រទេសមានភិក្ខុតិច លុះបួសហើយ បាន៤វស្សាចង់ទៅនមស្ការថ្វាយបង្គំព្រះសាស្តា ទើបលាព្រះឧបជ្ឈាយ៍ទៅតាមបណ្តាំរបស់លោកទៅដល់ជេតពន ចូលទៅថ្វាយបង្គំព្រះសាស្តាព្រះអង្គទ្រង់ធ្វើបដិសណ្ឋារកិច្ច ហើយទ្រង់អនុញ្ញាតឲ្យនៅក្នុងគន្ធកុដិជាមួយព្រះអង្គ លុះយប់ជ្រៅបន្តិចកន្លងទៅព្រះសាស្តាទ្រង់អារាធនាឲ្យធ្វើបទសរភញ្ញថ្វាយព្រះអង្គស្តាប់ក្នុងបច្ចូសម័យ ។
លុះចប់បទសរភញ្ញហើយ ព្រះអង្គទ្រង់អនុមោទនាយ៉ាងក្រៃលែងចំពោះសោណភិក្ខុនោះហើយទ្រង់ប្រទានសព្ទសាធុការពរថា សាធុ សាធុ ។ ចាប់តាំងពីពួកទេវតា នាគនឹងគ្រុឌ ដែលឋិតនៅលើដីរហូតដល់ព្រហ្មលោក ក្នុងកុរឃរនគរ ចម្ងាយ ១២០ យោជន៍ពីវត្តជេតពន ក៏បានឲ្យសព្ទសាធុការពរយ៉ាងខ្លាំង ។ គ្រានោះមហាឧបាសិកាសួរថានរណាឲ្យសាធុការពរនេះ? ទេវតាប្រាប់ថាម្នាលប្អូនស្រីខ្ញុំណានាង ចុះលោកជាអ្វី? ខ្ញុំជាទេវតាឋិតក្នុងផ្ទះនេះពីមុនក៏លោកមិនឲ្យសាធុការពរដល់ខ្ញុំ ស្រាប់តែថ្ងៃនេះក៏ឲ្យដូច្នេះ ព្រោះហេតុអ្វី? ទេវតាប្រាប់ថា ខ្ញុំមិនឲ្យសាធុការពរដល់នាងទេ ។ បើដូច្នោះលោកឲ្យដល់នរណា? ខ្ញុំឲ្យដល់កុដិកណ្ណសោនត្ថេរជាបុត្ររបស់នាងចុះកូនខ្ញុំធ្វើអ្វីបានជាលោកឲ្យសាធុការពរ? ។
ទេវតាប្រាប់ថា កូននាងគង់នៅក្នុងគន្ធកុដិជាមួយនឹងព្រះសាស្តាក្នុងថ្ងៃនេះ ហើយសម្តែងធម៌ថ្វាយព្រះអង្គៗទ្រង់ព្រះសណ្តាប់ធម៌កូនរបស់នាង ទ្រង់ជ្រះថ្លាឲ្យសាធុការពរ ព្រោះហេតុនោះហើយ បានជាខ្ញុំឲ្យសាធុការពរនេះដល់កូនរបស់នាងព្រោះថាគ្រប់កន្លែងទាំងអស់ទទួលសាធុការពររបស់ព្រះសម្មាសម្ពុទ្ធតាំងពីទេវតាដែលឋិតនៅលើផែនដីរហូតដល់ព្រហ្មលោក ។
មហាឧបាសិកាសួរថា បពិត្រលោកទេវតា កូនខ្ញុំសម្តែងធម៌ថ្វាយព្រះសាស្តាឬ? ឬថាព្រះអង្គសំដែងធម៌ដល់កូនខ្ញុំ? ទេវតាប្រាប់ថាកូននាងសម្តែងធម៌ថ្វាយព្រះអង្គ។ កាលទេវតាប្រាប់ដូច្នោះ នាងឧបាសិកាកើតបីតិទាំង៥ផ្សាយទៅសព្វសរីរទាំងមូល ។ លំដាប់នោះនាងឧបាសិការគិតត្រិះរិះថា បើកូនរបស់អញនៅក្នុងគន្ធកុដិជាមួយព្រះសាស្តា ហ៊ានសម្តែងធម៌ថ្វាយព្រះអង្គមុខជាអាចសម្តែងធម៌ដល់អញដែរ កាលបើលោកនិមន្តមកវិញ អញនឹងនិមន្តឲ្យសម្តែងមិនខាន ។
ចំណែកព្រះសោណត្ថេរកាលព្រះសាស្តាទ្រង់ប្រទានសាធុការពររួចហើយ គិតថាកាលនេះជាកាលគួរដើម្បីនឹងក្រាបទូលពាក្យបណ្តាំដែលព្រះឧបជ្ឈាយ៍របស់អាត្មាអញផ្តាំមក ហើយក៏ទូលសុំពរ ៥ ប្រការនឹងព្រះមានព្រះភាគ ដើម្បីឧបសម្ប័ទដោយគណះសង្ឃ៥ អង្គ មានព្រះវិន័យធរជាប្រធានក្នុងបច្ចន្តជនបទទាំងឡាយ ព្រះអង្គក៏ទ្រង់ប្រទានពរទាំង៥ប្រការនោះរួចនៅក្នុងសំណាក់ព្រះសាស្តាអស់ពីរបីថ្ងៃ លុះរលឹកព្រះឧប្បជ្ឈាយ៍ ក៏ចូលទៅថ្វាយបង្គំលាព្រហសាស្តាចេញពីវត្តជេតពនត្រឡប់ទៅសំណាក់ព្រះឧប្បជ្ឈាយ៍វិញតាមលំដាប់ ។
លុះដល់ថ្ងៃព្រឹកឡើងព្រះថេរៈនាំសោណត្ថេរទៅបិណ្ហបាត បានទៅឈរនៅត្រង់មុខទ្វារផ្ទះមហាឲ្យបាសិកាជាមាតា ។ គាត់ឃើញកូនមានចិត្តត្រេកអរថ្វាយបង្គំអង្គាសភត្តដោយផ្ចិតផ្ចង់ ហើយសួរថា លោកកូនលោកបាននៅក្នុងគន្ទកុដិជាមួយនឹងព្រះសាស្តា ហើយបានសំដែងធម៌ថ្វាយព្រះអង្គស្តាប់មែនឬទេ? ។ ព្រះថេរៈសួរថា ញោមការនេះនរណានិយាយប្រាប់ញោម? មាតាទូលថា បពិត្រលោកកូន ទេវតាដែលអាស្រ័យនៅក្នុងផ្ទះនេះបានឲ្យសាធុការពរយ៉ាងខ្លាំងៗ ខ្ញុំព្រះករុណាបានសួរថានរណានេះ ?
ទេវតាប្រាប់ថា ខ្ញុំជាទេវតានៅក្នុងផ្ទះនេះ ព្រោះហេតុនោះខ្ញុំព្រះករុណា បានគិតថាបើលោកកូនហ៊ានសំដែងធម៌ថ្វាយព្រះអង្គបាន មុខជាអាចហ៊ានសំដែងធម៌ដល់ខ្ញុំព្រះករុណាដែរ ។ លំដាប់នោះមាតានិយាយថា កូនសំដែងធម៌អ្វីថ្វាយព្រះសាស្តា ចូរកូនសំដែងធម៌នោះឲ្យខ្ញុំព្រះករុណាស្តាប់ផងហើយ ឲ្យគេធ្វើរោងមួយធំរួចកំណត់ថ្ងៃនឹងសំដែងធម៌ ។ ព្រះថេរៈក៏ទទួលនិមន្តតាមពាក្យសុំរបស់មាតា គាត់ថ្វាយទានចំពោះភិក្ខុសង្ឃទុកស្រ្តីបំរើម្នាក់ឲ្យនៅចាំផ្ទះ រួចនាំជនជាបរិស័ទទៅស្តាប់ធម៌កូនគាត់ក្នុងបារាំ ដែលកេតាក់តែងធ្វើស្រេចនោះ ។
នៅពេលនោះស្រាប់តែមានពួកចោរ ៩០០ នាក់ ដើរគយគន់ចាំមើលឲ្យតែនាងឧបាសិកានោះ ចេញពីផ្ទះទៅផុតនឹងចូលទៅលួច ។ ចំណែកផ្ទះនាងឧបាសិកានោះមានកំពែងព័ទ្ធ ៧ ជាន់ មានក្លោងទ្វារ៧ជាន់ គេដាក់ឆ្កែកាចៗឲ្យនៅចាំគ្រប់កន្លែងទាំងអស់ រួចជីស្នាមភ្លោះត្រង់កន្លែងដែលទឹកធ្លាក់ចុះពីដំបូលផ្ទះ ដាក់សំណភក់ពេញ ហើយសណនោះត្រូវក្តៅរលាយដូចទឹកពុះ ដល់ពេលយប់រឹងគគ្រាត ថែមទាំងមានចំរូងដែក ដ៏ធំៗបោះដាក់គ្មានសល់កន្លែង ។
មានការរក្សាដូចរៀបរាប់មកនេះពួកចោរមិនអាចនឹងចូលទៅលួចបាន ដោយសារនាងឧបាសិកានៅក្នុងផ្ទះនោះផង ស្រាប់តែក្នុងថ្ងៃនោះ វាដឹងថាមហាឧបាសិកាមិននៅ វាជីករូងទម្លាយចូលទៅក្នុងផ្ទះតាមចំណែកខាងក្រោមសំណភក់ នឹងចំរូងដែកលុះចូលទៅមិនឃើញមហាឧបាសិកា វាប្រើមេចោរម្នាក់ប្រាប់ថា បើមហាឧបាសិកនោះឮដំណឹងថាពួកយើងចូលទៅផ្ទះនេះ គាត់ត្រឡប់មកផ្ទះវិញ ចូរអ្នកឯងសម្លាប់នឹងដារនេះឲ្យស្លាប់ ។
មេចោរនោះទៅឈរនៅក្នុងទីជិតនៃមហាឧបាសិកានោះ ។ ពួកចោរក៏អុធប្រទីបខាងក្នុងផ្ទះហើយបើកទ្វារបន្ទប់ដែលទុកកហាបណះ ។ នាងទាសីឃើញពួកចោរក៏រត់ទៅជម្រាបមហាឧបាសិកាថាមានពួកចោរចូលទៅក្នុងផ្ទះ បើកទ្វារដែលដាក់កហាបណះ ។ មហាឧបាសិកាប្រាប់ថាពួកចោរអញ្ជើញយកវត្ថុដែលពួកអ្នកឯងរកឃើញទៅចុះ ខ្ញុំកំពុងស្តាប់ធម៌ទេសនារបស់កូនខ្ញុំចូរកុំធ្វើសេចក្តីអន្តរាយដល់ធម៌របស់ខ្ញុំ នាងឯងទៅផ្ទះវិញប្រាប់យ៉ាងនេះចុះ ។ ឯពួកចោរបើកបន្ទប់កហាបណះយកអស់រលីង រួចទៅបើកបន្ទប់ដាក់ប្រាក់ទៀត ។ នាងទាសីរត់ទៅជំរាបមហាឧបាសិកានិយាយប្រាប់ដូចពេលមុន ។ វាទៅបើកបន្ទប់ដាក់ប្រាក់យកអស់ទៀត រួចទៅបើកបន្ទប់ដាក់មាសទៀត ។ នាងទាសីរត់ទៅជម្រាបមហាឧបាសិកាម្តងទៀត ។
លំដាប់នោះគាត់ហៅនាងទាសីមកប្រាប់ថា នាងឯងមកកន្លែងអញច្រើនដងហើយ មិនស្តាប់ពាក្យអញសោះ ទោះបីប្រាប់ថាវាចង់យករបស់អ្វី ឲ្យវាយកទៅចុះកុំមកធ្វើឲ្យខូចការស្តាប់ធម៌របស់អញ ឥឡូវនេះនាងឯងត្រឡប់ទៅវិញទៅ បើមកទៀតអញនឹងធ្វើទោសនាងឯង ម្តងនេះអញអត់ទោសអោយ នាងទាសីក៏ទទួលស្តាប់ធ្វើតាមបង្គាប់ ។ មេចោរឮមហាឧបាសិកានិយាយដូច្នោះ ក៏គិតថារន្ទះបាញ់បំបែកក្បាលជនណាដែលយកទ្រព្យស្ត្រីនេះមិនខាន លុះគិតដូច្នេះហើយ ក៏រត់ទៅប្រាប់ពួកចោរទាំងនោះថា នែពួកយើង កុំយកទ្រព្យមហាឧបាសិកានេះ ចូរទុកទៅវិញឲ្យនៅតាមប្រក្រតីឆាប់ៗពួកចោរទាំងនោះក៏ដាក់កហាបណះប្រាក់នឹងមាសតាមកន្លែងដើមវិញតាមពាក្យដែលមេចោរប្រាប់ ។
តាមធម្មតាធម៌តែងរក្សានូវជនអ្នកប្រព្រឹត្តធម៌ ព្រោះហេតុនោះហើយ បានជាព្រះមានព្រះភាគទ្រង់ត្រាស់ថាៈ
ធម្មោ ហវេ រក្ខតិ ធម្មចារី
ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ សុចិណ្ណេ
ន ទុក្កតី តច្ឆតិ ធម្មចារី ។
ធម៌ហ្នឹងឯង តែងរក្សាបុគ្គលអ្នកប្រព្រឹត្តធម៌ ធម៌ដែលគេសន្សំដោយល្អរមែងបានសេចក្តីសុខ នេះជាអានិសង្ឃក្នុងធម៌ដែលគេសន្សំដោយល្អ បុគ្គលអ្នកប្រព្រឹត្តធម៌រមែងមិនទៅកាន់ទុគ្គតិភូមិទេ ។
ពួកចោរបានទៅឈរស្តាប់ធម៌ទេសនា ព្រះថេរៈកំពុងសំដែងធម៌លុះដល់ពេលជិតភ្លឺលោកបញ្ចប់ធម៌ទេសនាចុះពីធម្មាសនៈវិញ ។ ខណះនោះមេចោរក្រាបក្បាលទៀបជើងមហាឧបាសិកាសុំខមាទោសនឹងគាត់ៗសួរថាចុះអ្នកមានការណ៍ដូចម្តេច? មេចោរប្រាប់ថាខ្ញុំបានចងគំនុំបម្រុងនឹងសម្លាប់លោកស្រី ។ មហាឧបាសិកានិយាយថា បើដូច្នោះខ្ញុំអភ័យទោសឲ្យ ឯពួកចោរឯទៀតក៏និយាយសុំទោសដូចមេចោរដែរ ហើយនិយាយអង្វរថា បើលោកស្រីអភ័យទោសឲ្យខ្ញុំសូមលោកស្រីមេត្តាអង្វរករឲ្យព្រះថេរៈជាបុត្ររបស់លោកស្រី ឲ្យខ្ញុំសុំបួសក្នុងសំណាក់លោកផង ។
មហាឧបាសិកាថ្វាយបង្គំ ហើយនិយាយថា បពិត្រលោកកូន ពួកចោរទាំងនេះជ្រះថ្លាចំពោះគុណរបស់ខ្ញុំផង ចំពោះធម្មកថារបស់លោកផង ហើយសុំបួស ហេតុនេះសូមលោកកូនបំបួសពួកចោរទាំងនេះផង ។ ព្រះថេរៈពោលថាប្រពៃហើយៗ ប្រាប់ឲ្យកាត់សំពត់ដែលពួកចោរទាំងនោះស្លៀកជ្រលក់ដីស្អិតពណ៌ក្រហម រួចបំបួសពួកចោរទាំងនោះឲ្យតាំងស៊ប់នៅក្នុងសីល ។
តាំងពីបួសរួចហើយព្រះថេរៈឲ្យរៀនកម្មដ្ឋានផ្សេងៗគ្នា ពួកភិក្ខុទាំង៩០០អង្គ រៀនកម្មដ្ឋានផ្សេងៗគ្នា ឡើងទៅលើភ្នំមួយអង្គុយនៅក្រោមម្លប់ឈើមួយដើម ខំស្មឹងស្មាធ៍សមណធម៌ ។ពេលនោះព្រហសាស្តាកំពុងគង់នៅក្នុងជេតវនមហាវិហារចម្ងាយ១២០ យោជន៍ទ្រង់ប្រមើលឃើញភិក្ខុទាំងនោះ ព្រះអង្គទ្រង់កំណត់ធម្មទេសនាតាមចរិកនៃភិក្ខុទាំងនោះ ហើយផ្សាយពន្លឺរស្មីត្រាស់សម្តែងគាថា ហាក់ដូចជាគង់សម្តែងក្នុងទីចំពោះមុខថាៈ
ភិក្ខុណាមានកិរិយានូវប្រកបដោយមេត្តាជ្រហថ្លា ក្នុងព្រះពុទ្ធសាសនា អ្នកនោះរមែងបាននូវព្រះនិព្វានដ៏ស្ងប់ ជាគ្រឿងចូលទៅរម្ងាប់សង្គារហើយនៅជាសុខ ។ ម្នាលភិក្ខុអ្នកចូរស្តារនូវទូកគឺអត្តភាពនេះ ទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវទូកគឺអត្តភាពនេះ ទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវត្រើយ គឺព្រះនិព្វានឆាប់ហេតុនេះចូរអ្នកកាត់រោគៈទោសៈ មោហៈ ចេញតពីនោះទៅអ្នកនឹងបានដល់ព្រះនិព្វានពុំខាន ។
ចូរកាត់ឱរម្ជាគ្គិយសំយោជនះ៥តទៅទៀតផង ចូរលះបង់ឧទ្ធម្ភាគ្គិយសំយ្វោនះ ៥ផងចូរចម្រើនឥន្ទ្រិយ៥តទៅទៀតផង បើអ្នកលះបានហើយ ឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងចូលទៅរម្ងាប់សង្ខារហើយនៅជាសុខ ។ ម្នាលភិក្ខុអ្នកចូរស្តារនូវទូកគឺអត្តភាពនេះទូកគឺអត្តភាពនេះ បើអ្នកស្តារហើយ រមែងដល់នូវត្រើយ គឺព្រះនិព្វានឆាប់ហេតុនេះចូរអ្នកកាត់រោគះ ទោសះ មោហះ ចេញតពីនោះទៅអ្នកនឹងបានដល់ព្រះនិព្វានពុំខាន ។ ចូរកាត់ឳរម្ជាគ្គិយសំយោជនះ៥ផង ចូរលះបង់ឧទ្ធម្ភាគ្គិយសំយោ្វនះ៥ផង ចូរចម្រើនឥន្ទ្រិយ៥តទៅទៀតផង បើអ្នកលះបានហើយ ឈ្មោះថាជាអ្នកកន្លងផុតកិលេសជាគ្រឿងជាប់ជំពាក់ទាំង៥តថាគតឲ្យឈ្មោះថា អ្នកមានអន្លុងកន្លងផុតអស់ហើយ ។
ម្នាលភិក្ខុចូរអ្នកពិនិត្យចូរកុំធ្វេសប្រហែស ចិត្តរបស់អ្នកចូរកុំវិលទៅរកកាមគុណវិញអ្នកកុំប្រមាទហើយលេបនូវដុំលោហះនោះឡើយកុំអោយភ្លើងឆេះហើយកន្ទក់កន្ទេញថានេះជាទុក្ខឡើយ ។ ឈានមិនមានដល់បុគ្គលឥតប្រាជ្ញារីបញ្ញាមិនមានដល់បុគ្គលដែលឥតឈាន ឈានក្តី បញ្ញាតិ រមែងមានក្នុងបុគ្គលណា បុគ្គលនោះឈ្មោះថាជាអ្នកឋិតនៅក្នុងទីជិតព្រះនិព្វាន ។
សេចក្តីត្រេកអរមិនមែនជារបស់មនុស្សទេ រមែងមានតែចំពោះតែភិក្ខុដែលចូលទៅនៅក្នុងទីស្ងប់ស្ងាត់ មានចិត្តស្ងប់រម្ងាប់ ព្រោះបានឃើញធម៌ច្បាស់ដោយខ្លួនឯង ។ ភិក្ខុណាពិចារណាការកើតឡើងនឹងការសូន្យទៅវិញនៃខន្ធទាំងឡាយក្នុងពេលណាៗ ភិក្ខុនោះរមែងបានបីតិ នឹងបាមោជ្ជនៅពេលនោះៗ បីតិនឹងបាមោជ្ជនោះជាអមតធម៌របស់អ្នកប្រាជ្ញទាំងឡាយ ។
គុណធម៌ប្រការនេះ គឺការគ្រប់គ្រងនូវឥន្ទ្រីយ១ សេចក្តីសណ្តោស ១នឹងការសង្រួមក្នុងព្រហបាតិមោក្ខ១ ជាខាងដើមក្នុងព្រះនិព្វាននោះ តែងមានចំពោះភិក្ខុដែលមានប្រាជ្ញាក្នុងសាសនានេះ បើដូច្នោះចូរអ្នកគប់រកកល្យាណមិត្ត អ្នកចិញ្ចឹមអាជីពដោយត្រឹមត្រូវ មិនខ្ជិលច្រអូស គប្បីជាអ្នកប្រព្រឹត្តនូវបដិសណ្ឋារក្នុងអាចារះជាអ្នកឈ្លាសក្នុងអាចារះជាអ្នកមានបាមោជ្ជច្រើន អ្នកនឹងធ្វើឲ្យជាក់ស្តែងនូវទីបំផុតនៃសេចក្តីទុក្ខមិនខាន ។
ភិក្ខុ ៩០០ អង្គដែលកំពុងអង្គុយស្មឹងស្មាធ៍សមណធម៌ ក៏បានសម្រេចព្រះអរហត្តផល ព្រមទាំងបដិសម្ភិទាញាណ ក្នុងពេលជាទីបញ្ចប់ ធម៌ទេសនារបស់ព្រះអង្គ ហើយហោះទៅលើអាកាសទាំងអស់បានកន្លងផុតផ្លូវលំបាកចំនួន ១២០ យោជន៍ ហើយពោលសរសើរគុណរបស់ព្រះសម្ពុទ្ធរួចថ្វាយបង្គំទៀបព្រះបាទាព្រហសាស្តា ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1143/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ២២,៨៩៦ ដង)
រឿងព្រាហ្មណ៍ភារទ្វាជ
(ចាក អ. ព្រា.)
(អរិយសាវក មិនដែលព្រឺដោយពាក្យគម្រាមអ្នកដទៃឡើយ)
ក្រុងរាជគហៈ មានព្រាហ្មណ៍ម្នាក់ឈ្មោះភារទ្វាជ ជាមនុស្សមិច្ឆាទិដ្ឋិឥតមានសទ្ធា ឥតមានសេចក្តីជ្រះថ្លា និងរឹងត្អឹងប្រហែលដង្គត់ឈើដើមគគីរ បើមានជនណាពោលថា ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គាត់តែងយកដៃខ្ទប់ត្រចៀកជានិច្ច ។ ឯប្រពន្ធគាត់ឈ្មោះធនញ្ជានីជាអរិយសាវិកា មានសទ្ធា មានសេចក្តីជ្រះថ្លា
images/articles/1187/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២២,៩០៧ ដង)
រឿងអ្នកប្រមឹក
(ចាក ម. អ.)
(ទោសនៃការសេពគប់ជនពាល និងផឹកសុរា)
ពីអតីតសម័យ ក្នុងក្រុងពារាណសី មានមាណពម្នាក់ជាកូនអ្នករក្សានិច្ចសីល ។ មាណពនោះចូលចិត្តដើរជាមួយនឹងអ្នកលេងទាំងទ្បាយ ដែលមានវ័យស្រករគ្នា ។ អ្នកលេងទាំងទ្បាយ តែងបបួលមាណព ឲ្យផឹកស្រា តែមិនព្រមសោះថ្ងៃមួយគិតគ្នាថា បើមាណពនោះមិនផឹកស្រា មុខជាមិនចេញថ្លៃឲ្យពួកយើងទេ
images/articles/1185/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២៦,០០៣ ដង)
រឿងមិគលុទ្ទកប្រេត
(ចាក បេ. ខុ.)
(ទោសបាណាតិបាត និងគុណរបស់មិត្រ)
កាលកន្លងទៅហើយ ក្នុងក្រុងរាជគ្រឹះ មានព្រានម្រិគម្នាក់ ជាមិត្រនឹងធម្មឧបាសក ។ ព្រាននោះសម្លាប់ម្រិគទាំងយប់ទាំងថ្ងៃ ឥតមានបង្អង់ពេលវេលាណាមួយទ្បើយ ។ ឧបាសកជាមិត្រ ចេះតែនិយាយលួងលោមអង្វរឲ្យឈប់សម្លាប់ ព្រានមិនព្រមតាម ។
ឧបាសកចេះតែឧស្សាហ៍និយាយមិនឈប់ មិនធុញទ្រាន់ដល់យូរៗទៅព្រាននោះក៏និយាយប្រាប់ឧបាសកថា ម្នាល់សម្លាញ់ ខ្ញុំមានសេចក្តីរាប់អានសម្លាញ់ក្រៃពេក ខ្ញុំឈប់សម្លាប់សត្វក្នុងវេលាយប់ជូនអ្នកចុះ ឧបាយសកឮហើយ ទទួលថា សាធុ ! ៗ ខ្ញុំត្រេកអរណាស់ ក្នុងវេលាយប់ដែលអ្នកឈប់នោះ អ្នកត្រូវតាំងចិត្តរលឹកចំពោះគុណព្រះរតនត្រ័យ កុំរលឹកដល់ការនេសាទរបស់អ្នក ។
ព្រានធ្វើតាមបានទាំងអស់ តែដល់វេលាយប់ទៅដកអន្ទាក់ ដកលប់ជាដើមទុកក្នុងទីមួយហើយ ដម្កល់ចិត្តក្នុងគុណព្រះរតនត្រ័យ ដល់វេលាថ្ងៃ ទើបទៅនេសាទតាមធម្មតា ។
សម័យក្រោយមក ព្រាននោះស្លាប់ទៅ កើតជាវេមានិកប្រេត នៅក្បែរភ្នំគិជ្ឈកូដ ពេលថ្ងៃរងទុក្ខវេទនា មានឆ្កែទាំងដេញខាំស៊ីអស់សាច់នៅសល់តែឆ្អឹង ដល់វេលាយប់ក្លាយខ្លួនជាទេវបុត្រ សោយសម្បត្តិទិព្វ នៅក្នុងវិមានមាស មានអ្នកបំរើរាប់រយនាក់ ។ ផ្លាស់ប្តូរសោយផងសុខទុក្ខ ៗ តែយ៉ាងនេះជាដរាបរាល់ពេលវេលា ។
ជួនជាថ្ងៃមួយនោះព្រះនារទត្ថេរ លោកនិមន្តទៅក្បែរភ្នំនោះ បានឃើញហើយ សួរដំណឹងសព្វគ្រប់ ទើបនាំដំណឹងនោះទៅកាន់សំណាក់សម្តុទ្ធ ក្រាបទូលតាមដំណើរ ។ ព្រះសម្តុទ្ធបរមគ្រូ ទ្រង់ប្រារព្ធរឿងបេ្រតនោះជាហេតុ ហើយសំដែងធម៌ទេសនា ដើម្បីជាប្រយោជន៍មគ្គផលសុខចំរើន ដល់ពុទ្ធបរិស័ទទាំងទ្បាយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1203/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ៤៤,៩៧១ ដង)
រឿងបុត្តខាទករាជ
(ចា. ម. អ.)
(អ្នកប្រមឹកស្រវឹងស៊ប់ មើលមិនស្គាល់កូនខ្លួនទេ)
កាលកន្លងទៅហើយ ព្រះចៅក្រុងពារាណសី ទ្រង់ជាអ្នកប្រមឹកសុរាបើវៀចាកសាច់ មិនសោយព្រះក្រយាស្ងោយទ្បើយ ។ សូម្បីពួកអ្នកនគរឃាត់ថាកុំសម្លាប់ ក៏មានរៀងរាល់ថ្ងៃឧបោសថដែរ ។
ថ្ងៃ ១៣ កើត អ្នកគ្រូរកាន់សាច់យកមកព្យួរទុកមិនស្រួល ឆ្កែក៏ពាំស៊ីអស់ ។ ក្នុងថ្ងៃឧបោសថ អ្នកគ្រូរកសាច់មិនបាន មិនហ៊ានលើកព្រះក្រយាស្ងោយទៅថ្វាយព្រះរាជាទ្បើយ ទើបយកដំណឹងនោះទៅក្រាបទូលព្រះទេពី ៗ ទតយល់ព្រះរាជបុត្រនោះហើយ នឹងស្ទុះមកឱបរឹតថើបជាមិនខាន មុខជាភ្លេចទារកសាច់ហើយ អ្នកបំបៅព្រះរាជបុត្រហើយ នឹងយកទៅឲ្យអង្គុយលើភ្លៅព្រះរាជាហើយអ្នកត្រូវលើកព្រះក្រយាស្ងោយទៅថ្វាយ ក្នុងពេលដែលព្រះអង្គកំពុងប្រទ្បែងលេងជាមួយរាជបុត្រ លុះត្រាស់ដូច្នេះហើយ ព្រះនាងក៏ធ្វើឧបាយបែបនោះ ។លំដាប់នោះឯង អ្នកគួរបង្អោនភត្តទៅថ្វាយ ព្រះរាជាកំពុងស្រវឹងស្រា ទតមិនឃើញសាច់ក្នុងភាជន៍ ត្រាស់សួរថាសាច់ទៅឯណា ? បពិត្រព្រះសម្មតិទេពថ្ងៃនេះជាថ្ងៃឧបោសថ មិនគួរព្រះអង្គសោយសាច់ទេ ។
ព្រះរាជាត្រាស់ថា អញរកសាច់បានដោយកម្រណាស់ហើយទ្រង់ចាប់ព្រះរាជបុត្រមូល ផ្តាច់ព្រះសុរងបោះទៅខាងមុខអ្នកគ្រូត្រាស់ថា ចំអិនឲ្យឆាប់មក ។ អ្នកគ្រូក៏ធ្វើតាមព្រះរាជបញ្ជាសូម្បីជនមា្នក់ មិនហ៊ានយំ ឬនិយាយថាម្តេចទ្បើយ ព្រោះខ្លាចព្រះរាជា លុះអ្នកគ្រូបង្អោនភត្តមកទ្រង់ក៏សោយជាមួយនឹងសាច់ព្រះរាជបុត្រ ហើយផ្ទុំលក់ទៅពេលភ្លឺល្អះៗត្រង់តើនទ្បើងបាត់ស្រវឹងពោលប្រាប់ស្រីស្នំថានាងចូរនាំព្រះរាជបុត្រមកឲ្យអញ ខណៈនោះ ព្រះទេពីទ្រង់ព្រះកន្សែងសោយសោក បោកព្រះកាយដួលដេកលើផែនដីលុះមានព្រះស្មារតីវិញ ក៏ត្រាស់ថា បពិត្រព្រះស្វាមី ម្សិលមិញ ព្រះអង្គសម្លាប់ព្រះរាជបុត្រយកសាច់ហើយ ជាមួយនឹងភត្តទៅហើយ ម្តេចទ្បើយទ្រង់រកព្រះរាជបុត្រទៀត ។
ព្រះរាជាទ្រង់សណ្តាប់ពាក្យនោះចប់ហើយ ក៏យំសោកស្រណោះអាទ្បោះអាល័យ ស្តាយព្រះរាជបុត្រស្ទើរនឹងក្ស័យព្រះជន្ម ទ្រង់យល់ឃើញទោសក្នុងកាលផឹកស្រាថា អញកើតទុក្ខព្រោះតែផឹកសុរានេះ ទើបយកកន្សែងមកជូតព្រះភក្រ្តអធិដ្ឋានថា ចាប់ពីពេលនេះទៅ បើអញមិនទាន់បានសម្រេចព្រះអរហត្តដរាបណា ដរាបនោះអញលែងផឹកហើយទឹកស្រានេះ ព្រោះជាមេបង្កើតសេចក្តីទុក្ខ បង្កើតវិនាសសព្វបែបយ៉ាង កាលឃើញទោសជាប្រត្យក្សយ៉ាងនេះទ្រង់ក៏លែងសោយស្រាតាំងពីថ្ងៃនោះមក ។
(មហា សំ .សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1213/Untitled-1-Recovered.jpg
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ១៧,២៥២ ដង)
រឿងសត្វខ្លែង និងអ្នកប្រមាញ់
(ចាក ម.ប.)
(ចេះជួយយកអាសាគ្នាក្នុងគ្រាក្រ ទើបជាមិត្រល្អ)
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី កាលនោះអ្នកស្រុកបច្ចន្តគ្រាម ចូលចិត្តរកស៊ីបរបាញ់សត្វយកសាច់ចិញ្ចឹមគ្រួសារ ។ នៅជិតស្រុកនោះ មានស្រះធំមួយមានសត្វ ៥ ពួកនៅអាស្រ័យគឺ ខ្លែងឈ្មោលនៅខាងត្បួងស្រះខ្លែងញីនៅខាងលិច. រាជសីហ៍នៅខាងជើង អកនៅខាងកើតអណ្តើកនៅត្រង់ដីទួលកណ្តាលស្រះ ។ ខ្លែងឈ្មោលនិយាយសុំខ្លែងញីធ្វើជាប្រពន្ធខ្លែងញីសួរថា អ្នកចង់បានខ្ញុំជាប្រពន្អនេះ តើអ្នកមានមិត្តសម្លាញ់ឬទេ ? ខ្លែងឈ្មោលថា ខ្ញុំមិនមានមិត្តសម្លាញ់ទេ។ ខ្លែងញីក៏ប្រាប់ទៅវិញថា ត្រូវអ្នករកចងមិត្តឲ្យបានគ្នាច្រើនសិន ទើបខ្ញុំព្រមទទួលយក ហើយពន្យល់ខ្លែងឈ្មោលឲ្យទៅចងមេត្រីនឹងសត្វទាំងបីគី អក អណ្តើក និងរាជសីហ៍ ។
ខ្លែងឈ្មោលបានស្តាប់ហើយ ក៏ទៅចងមិត្តនឹងសត្វទាំងនោះបានសំរេចដូចបំណង ។ គ្រានោះ ខ្លែងទាំងពីរបានព្រមព្រៀងគ្នាជាប្តីប្រពន្ធ ធ្វើសំបុកពងលើដើមក្ទម្តដែលដុះត្រង់ដីទួលកណ្តាលស្រះនោះឯង ក្រោយមកខ្លែងញីឈ្មោលក៏បានកូនពីរ ។ថ្ងៃមួយពួកអ្នកស្រុកបច្ចន្តគ្រាម ដើរបរបាញ់សត្វក្នុងព្រៃមិនបាន ដល់ពេលយប់ ក៏នាំគ្នាទៅដេកក្រោមដើមក្ទម្ភដុតភ្លើងបង្ហុយផ្សែងបង្អើលមូស ។ ផ្សែងភ្លើងហុយទ្បើងទៅដល់សំបុកខ្លែងលើចុងក្ទម្ត កូនខ្លែងតូចៗដែលនៅក្នុងសំបុកក៏យំស្រែករំពង ។ អ្នកប្រមាញ់ឮសំលេងកូនសត្វមានសេចក្តីត្រេកអរណាស់ ដាស់គ្នាឲ្យក្រោកទ្បើង កាន់គប់ភ្លើងបំភ្លឺទៅយកកូនសត្វមកដុតស៊ី ។ ខ្លែងឈ្មោលថា អ្នកប្រមាញ់ប្រាថ្នានឹងទ្បើងមកយកូនយើងទៅស៊ីហើយ ដូច្នេះសូមអ្នកទៅឲ្យដំណឹងដល់មិត្តសម្លាញ់យើង ត្បិតយើងមានភ័យអាសន្ទដល់ហើយ ។
ខ្លែងឈ្មោល ក៏ស្ទុះម្នីម្នាទៅប្រាប់អកតាមដំណើរ អកមកជួយយកអាសា ហើយបញ្ជូនខ្លែងឈ្មោលឲ្យប្រញាប់ទៅមុន អកទៅដល់ទំលើចុងឈើមួយក្បែរដើមក្ទម្ភនោះ ឃើញអ្នកប្រមាញ់កំពុងកាន់គុបភ្លើងទ្បើងទៅរកសំបុកអក ក៏មុជទៅក្នុងស្រះឲ្យទទឹកស្លាបជោក ហើយប្រៀមទឹកពេញមាត់ ហើរទៅទទះស្លាបព្រួសទឹកពន្លត់គប់ភ្លើងនោះ ប្រមាញ់ម្នាក់កាន់គប់ទ្បើងទៅទៀតអកខំពន្លត់ដោយឧបាយនោះទៀត ដរាបដល់ពាក់កណ្តាលអធ្រាតុរងារញ័រអស់ទាំងខ្លួន ខ្លែងញីឃើញដូច្នោះក៏និយាយនឹងខ្លែងឈ្មោលឲ្យទៅប្រាប់អណ្តើកជាប្រញាប់ ។
ខ្លែងឈ្មោលប្រាប់អណ្តើកឲ្យមកជួយ អណ្តើកទទួលយកអាសាដោយសេចក្តីស្ម័គ្រ ។ គ្រានោះកូនអណ្តើក បានឮឪពុក សុំធានាទៅជួយការពារខ្លែងនោះ ។ អណ្តើកជាឪពុកឃាត់កូនមិនឲ្យទៅ ទើបទៅយ៉ាងប្រញាប់ដោយខ្លួនឯង ចុះទៅក្នុងស្រះបាភក់ និងសារាយនាំទៅបាចលើគំនរភ្លើងរលត់អស់ ។ ឯពួកប្រមាញ់បានឃើញអណ្តើកធំសំបើមដូច្នោះ ក៏និយាយគ្នាដោយត្រេកអរថា យើយកុំរវល់នឹងកូនខ្លែងល្អិតនោះ នាំគ្នាចាប់អណ្តើកធំឯណោះវិញ បើយើងបានតែមួយនេះ ល្មមឆ្អែតទាំងអស់គ្នា ។
អ្នកប្រមាញ់មិនដឹងដូចម្តេចចាប់អណ្តើកធំនោះឲ្យបានឆាប់ ក៏ស្រាតសំពត់ចុះទៅវេចខ្ចប់អណ្តើកនោះហើយ នាំគ្នាទាញចុងសំពត់ម្ខាង ប៉ុន្តែទាញមិនឈ្នះសោះ ព្រោះអណ្តើកធំពេក ក៏ត្រូវអណ្តើកអូសរហូតដល់ទឹកជ្រៅ ហេតុតែសេចក្តីលោភអ្នកទាំងនោះ ស៊ូមុជទៅតាមទាល់តែឈ្លក់ទឹកផឹកប៉ោងពោះទើបទ្បើងមកវិញរងារញ័រខ្លួនងាកទៅរកភ្នក់ភ្លើងរលត់អស់សំលៀកបំពាក់ក៏គ្នាន បានទៅអណ្តើកអស់ទៅក៏នាំគ្នាឱបដៃអស់សង្ឃឹម ហើយនិយាយថា ណ្ហើយចុះចាំថ្ងៃរះ យើងយកកូនខ្លែងស៊ីឲ្យបាន ។
ខ្លែងញីឮដូច្នោះ ប្រើខ្លែងឈ្មោលឲ្យទៅពឹងរាជសីហ៍ទៀត ។ រាជសីហ៍ ទៅដល់គល់ក្ទម្ភ ឥតឃើញមនុស្សមា្នក់សោះ ។ ខណៈនោះអក អណ្តើកនិងខ្លែងចូលទៅរករាជសីហ៍ ៗ សំដែងនូវអានិសង្ស មិត្តដល់សត្វទាំងនោះ ហើយរំលឹកគ្នាទៅទៀតថា ពីថ្ងៃនេះតទៅយើងទាំងអស់គ្នា ត្រូវរក្សាមិត្តឲ្យថិតថេរមាំមួន កុំប្រហែសធ្វេសទ្បើយ ក៏លាគ្នាទៅកាន់លំនៅរៀងៗ ខ្លួន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ