images/articles/1796/Untitled-1-Recovered.jpg
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៩,៧៧៥ ដង)
ប្រជាជនខ្មែរអប់រំកូនចៅតាមប្រពៃណីបុរាណ គឺឲ្យកូនចៅទៅរៀននៅវត្ត។ កូនខ្មែរទោះជាព្រះរាជបុត្រក្ដី បុត្រមន្ត្រីក្ដី កូនចៅប្រជានុរាស្ត្រក្ដី ទាំងអស់ទៅរៀននៅវត្តយកវត្តជាសាលារៀន វត្តមួយៗ ត្រូវបង្រៀនមុខវិជ្ជាបានគ្រប់យ៉ាងបង្រៀនអក្សរ នព្វន្ត ការរចនា ការស្ថាបនា ច្បាប់សីលធម៌ នឹងធម៌អាថ៌ ពុទ្ធសាសនា ។ កូនខ្មែរដែលបានរឿនសូត្រចេះដឹងគួរសមហើយត្រូវបួសជាសាមណេរភិក្ខុ កើតទៅជាទំនៀមថា កូនប្រុសអាយុ ១២ ឆ្នាំ ត្រូវបួសជាសាមណេរសងគុណមាតា អាយុ ២១ ឆ្នាំ ត្រូវបួសជាភិក្ខុ សងគុណបិតា បួសហើយត្រូវរៀនសូត្រវិជ្ជាខ្ពង់ខ្ពស់ទៅទៀត រៀនបាលី រៀនធម៌អាថ៌ពុទ្ធវចនៈ ។ល។
កូនចៅខ្មែរ, បើបានបួសជាសាមណេរ ជាភិក្ខុហើយ សិកមកវិញ ទើបគេរាប់ជាមនុស្សពេញអង្គ សិកមកវិញភ្លាម គេឲ្យនាមថា បណ្ឌិត ប្រែថា អ្នកប្រាជ្ញ គេលែងហៅ អា មឹង ដូចពីដើមហើយ ។ បើមិនបានបួសទេ គេហៅ អា មឹង មួយជាតិ ហើយគេមិនរាប់ជាត្រីមុខទេ។ បើបានបួសហើយ តែខ្ជិលរៀនសូត្រទៀត ច្បាប់ក្រមខ្មែរបន្ទោសថាជា « កំជិលអៀនប្រៀនបួសហើយមិនរៀន បន្ទោសថាខ្លៅ» ។ អាស្រ័យ ដោយការអប់រំប្រសើរនេះហើយ ទើបបានជាប្រជាជនខ្មែរមានចរិយាសុភាពរាបសាស្លូតត្រង់ ចិត្តថ្លើមល្អ មិនសូវចេះបៀតបៀនគ្នីគ្នាទេ ។
សព្វថ្ងៃនេះ កូនប្រុសពុំសូវបានបួសជាភិក្ខុជាសាមណេរដូចជំនាន់មុនទេ ព្រោះមានសាលាកើតនៅក្រៅវត្តច្រើន តែទោះម្ដេចម្ដា ព្រះរាជរដ្ឋាភិបាលក៏ព្យាយាមបង្កើតសាលានៅតាមវត្តដូចបុរាណកាលវិញជាបំផុត។ សូម្បីមានសាលារៀននៅក្រៅវត្ត តែមានសិស្សច្រើនគ្នាណាស់ដែលពឹងពាក់អាស្រ័យនៅតាមវត្តអារាម ជាឱកាសល្អចូលទៅវត្តអារាម បានធ្វើបុណ្យតាមប្រពៃណីពុទ្ធសាសនាបានភ្ជាប់និស្ស័យខ្លួននឹងពុទ្ធសាសនា ចេះខ្លាចបាប ចេះចង់បានបុណ្យចេះយល់ព្រះពុទ្ធសាសនា ហើយប្រកាសខ្លួនជាពុទ្ធសាសនិក ព្រោះហេតុតែបានទទួលពន្លឺព្រះពុទ្ធសាសនាតាំងពីកុមារមក។
ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០
ដោយ៥០០០ឆ្នាំ
images/articles/1222/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៨,៤៩១ ដង)
រឿងសង្ខព្រាហ្មណ៍
(ចាក ស. ទ.)
(គុណនៃការធ្វើទានចំពោះបុញ្ញក្ខេតដ៏ប្រសើរ)
ក្រុងពារាណសីកាលពីដើមមានឈ្មោះថា មោឡិនីលំដាប់នោះព្រះពោធិសត្វ កើតជាព្រាហ្មណ៍ឈ្មោះ សង្ខៈក្នុងនគរមោឡិនីបានធ្វើដំណើរទៅជួញដោយនាវា ក៏ស្រាប់តែឃើញព្រះបច្ចេកពុទ្ធមួយអង្គ កំពុងនិមន្តកាត់ដីខ្សាច់ប្រាកដដោយរងើកភ្លើង ក្នុងទីមានខ្យល់និងកំដៅដ៏ឃោរឃៅក្រៃពេក មានចិត្តជ្រះថ្លាថា បុញ្ញក្ខេតរបស់អញមកដល់ហើយតើ ទើបយកស្បែកជើង និងឆ័ត្រមកប្រគេន ហើយត្រឡប់ទៅទូតវិញ ។
ថ្ងៃទី ៧ នាវាគាត់ក៏បែកកណ្តាលសមុទ្រ ។ ព្រះពោធិសត្វ និងអ្នកបំរើម្នាក់ស៊ីស្ករ និងសប្បីដរាបដល់ឆ្អែតរៀងខ្លួន ក៏ឡើងទៅលើចុងក្តោងលោតបានប្រមាណទី១ ឧសភ ក៏ធ្លាក់ចុះក្នុងសមុទ្រនោះហែលឆ្លងទៅ ។ ព្រះពោធិសត្វហែលឆ្លងយ៉ាងនេះអស់ ៧ ថ្ងៃ ។
ពេលនោះទេពធីតាឈ្មោះមណីមេខលា ជាអាណាព្យាបាលសមុទ្រ មានបំណងនឹងស្រង់ព្រះពោធិសត្វ ក៏និម្មិតទូកជារវការះកែវដ៏ពេញដោយកែវ ៧ ប្រការ ហើយស្រង់ព្រះពោធិសត្វដាក់លើទូកនោះ តែនាងមិនអាសូរដល់ឧបដ្ឋាកព្រះពោធិសត្វសោះឡើយ ។ ព្រះពោធិសត្វ ក៏បានឲ្យចំណែកបុណ្យដែលខ្លួនបានធ្វើ ដល់បុរសនោះ ៗ ក៏បានអនុមោទនានូវចំណែកបុណ្យនោះ ទេពធីតា ក៏ស្រង់បុរសនោះដាក់លើទូកទៀត ហើយនាំទូកទៅកាន់ក្រុងមោឡិនី ក៏ឲ្យនូវទ្រព្យដល់ព្រះពោធិសត្វទាំងអស់ ហើយវិលមកវិញ ។
(មហា សំ . សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1221/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៥៦,៤៧៤ ដង)
រឿងសច្ចវានិនី
(ចាក ម. អ.)
(និយាយពាក្យពិត គង់បានទៅកើតក្នុងស្ថានទេវលោក)
ពីដើមមានស្ត្រីម្នាក់ មិនបានឲ្យទាន មិនបានធ្វើការបូជា មិនបានស្តាប់ធម៌ទេក្នុងមួយជាតិនេះ គ្រាន់តែ រក្សាពាក្យសច្ចៈប៉ុណ្ណោះ លុះស្លាប់ទៅបានកើតក្នុងស្ថានទេវលោក សោយទិព្វម្បត្តិជាសុខសានសម្រាន្តសម្រួលកាយដោយសិរី មានបរិវារគាល់ជាច្រើន ។ គ្រាក្រោយព្រះមហាមោគ្គល្លាន មានឥទិ្ធឬទិ្ធច្រើនបានថ្វាយបង្គំទូលាព្រះបរមសាស្តាជាម្ចាស់ទៅកាន់ស្ថានទេវលោក ដើម្បីនឹងបានពិនិត្យស្ថានភាពផ្សេងៗ និងសួរបុញ្ញកម្មខ្លះៗ យកមកផ្សាយក្នុងជម្ពូទ្វីបនេះ ។កាលព្រះសាស្តាអនុញ្ញាតហើយ ក៏និមន្តទៅឋិតនៅទៀបទ្វារនៃទេពធីតាម្នាក់ ។នាងក៏ចេញមកថ្វាយបង្គំដោយសេចក្តីគោរព ។ព្រះថេរៈសួរថា នាងធ្វើបុញ្ញកម្មដូចម្តេច បានជាមានសម្បត្តិស្តុកស្តម្ភយ៉ាងនេះ?
ទេពធីតាខ្មាស់ព្រះថេរៈណាស់ ធ្វើលាក់លៀម មិនចង់ប្រាប់សោះ តែដោយលោកជំរិតសួរខ្លាំងពេក អត់ទ្រាំមិនបាន ក៏ទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ខ្ញុំព្រះកុរណាឥតដែលបានធ្វើបុណ្យកុសលអ្វីនឹងគេទេ កាលកើតជាមនុស្សនោះគ្រាន់តែរក្សាសច្ចប៉ុណ្ណោះ សម្បត្តិទាំងនេះ កើតឡើងដោយពាក្យសច្ចៈ ដែលខ្ញុំបានរក្សានឹងថាកើតពីកុសលកម្មដទៃឥតអង្គីមានឡើយ ។ ព្រះថេរៈ កាលជ្រាបដំណឹងសព្វគ្រប់ហើយ ក៏ត្រឡប់ពីទេវលោកមកវិញ ចូលទៅថ្វាយបង្គំព្រះបរមសាស្តាឯវត្តជេតពន ទូលសួរថាបពិត្រសម្តេចព្រះមានព្រះភាគដ៏ចំរើន បុគ្គលដែលគ្រាន់តែរក្សានូវសច្ចះ មិនបានធ្វើបុណ្យទានអ្វីទេ ហើយបានទៅកើតក្នុងទេវលោកសោយសម្បត្តិទិព្វមានឬទេ? ព្រះសាស្តាតថា នែមោគ្គល្លាន ម្តេចក៏អ្នកចាំមកសួរតថាគត ក្រែងរឿងរ៉ាវនេះទេពធីតាបា្រប់អ្នកដោយសព្វគ្រប់ហើយដឹង? នែមោគ្គល្លានសត្វទាំងឡាយ គ្រាន់តែរក្សានូវសច្ចះខ្វះអីទៅកើតក្នុងទេវលោក សោយទិព្វសម្បត្តិមានគគោក ។(មហា សំ សុខ និស្សិតសាលាបាលីជាន់ខ្ពស់)
អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1238/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៤៨,០០៣ ដង)
សេចក្ដីសុខរបស់គ្រហស្ថ ៤ យ៉ាង
សេចក្ដីសុខរបស់យើងអ្នកគ្រប់គ្រងផ្ទះមាន ៤ ប្រការដែល ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែង ហើយយើងត្រូវតែធ្វើឲ្យបានគឺ៖
១- អត្ថិសុខ សុខកើតអំពីការមានទ្រព្យ
២- ភោគសុខ សុខចេះប្រើប្រាស់ចាយវាយទ្រព្យ
៣- អនណសុខ សុខមិនជំពាក់បំណុលគេ
៤- អនវជ្ជសុខ សុខការងារប្រាសចាកទោស។
នេះជាសេចក្ដីសុខ ៤ ប្រការ សម្រាប់យើងជាគ្រហស្ថ
images/articles/1249/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៤,១៩៩ ដង)
កូនជាទីស្រឡាញ់!មនុស្សដែលខំប្រឹងប្រែងធ្វើការសុចរិត ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសារ រហូតដល់សម្រេចសមរម្យនោះ ជារឿងដែលគួរឲ្យសរសើរណាស់ ។តាមពិតក្នុងលោកនេះ អ្នកដែលបានទទួលនូវទ្រព្យមរតក ស្រេចស្រាប់តែម្តងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះ មានតិចនាក់ទេ ។ ដោយច្រើន គឺចាប់ផ្តើមពីការលំបាកទៅមុន ឯទ្រព្យមរតក បានត្រឹមតែកម្លាំងស្មង កម្លាំងចិត្ត និងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងៗ ប៉ុណ្ណោះពោលគឺ មិនបានទទួលនូវមរតកអ្វីជាទ្រព្យសម្បតិ្ត មាសប្រាក់ឲ្យធំដុំនោះឡើយ ។
សំខាន់ណាស់ទោហើយ ដែលមរតកនោះគឺជាជីវិត កម្លាំងកាយចិត្ត និងចំណេះវិជ្ជា។ មរតកម៉ែឪគឺជីវិតកម្លាំងកាយ និងចំណេះវិជ្ជា កូនល្មមយល់បានហើយ ឯចំណែកមរតកគឺកម្លាំងចិត្ត បានដល់ទឹកចិត្តតស៊ូវព្យាយាមដែលម៉ែឪបានបង្ហាត់បង្រៀន អប់រំទូន្មាន និងធ្វើជាគំរូរហូតមក ។ កូនត្រូវពង្រឹងកម្លាំងចិត្តឲ្យមានខ្លឹមសារ។
ការប្រើកម្លាំងស្មង និងទឹកចិត្តប្រឹងប្រែង តស៊ូក្នុងជីវិតអត់ធន់ចំពោះការងារ មិនរួញរាចំពោះឧបសគ្គ ទើបអាចបានដល់នូវឋានៈដ៏ប្រសើរ មានជីវភាពធូរធារដោយទ្រព្យសម្បត្តិ ។ ដូចដែលកូនបានឃើញហើយ អ្នកខ្វះការតស៊ូរព្យាយាម ចង់តែស្រណុក ចូលចិត្តតែសប្បាយ និងថ្នមខ្លួនប្រភេទមនុស្សជាន់អាចម៍មាន់មិនពៀចនោះ គឺមិនមានឱកាសសាងនូវឋានៈឲ្យខ្ពង់ខ្ពស់ និងឲ្យជីវិតរស់នៅបានសុខស្រួលឡើយ សូម្បីមានមរតកច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏មិនយូរឡើយ នឹងបំផ្លាញអស់មិនខាន ។
កូនអើយ (ជីវិតគឺការតស៊ូ) ពាក្យនេះធ្លាប់មានមកយូរហើយ ដូច្នេះឧបសគ្គក្នុងជីវិត កូនត្រូវចាត់ទុកជាថ្នាំកម្លាំង ។ កាលបើមនុស្សយើងមានការតស៊ូក្នុងជីវិតក៏រមែងជួបប្រទះនូវឧបសគ្គ គឺសេចក្តីលំបាកជាធម្មតាតែសូមឲ្យកូនគិតថា សេចក្តីលំបាកនោះជាថ្នាំកម្លាំង ដែលនឹងជំរុញឲ្យកូនប្រឹងប្រែង ព្យាយាមតស៊ូ ដើម្បីយកឈ្នះសេចក្តីលំបាកនោះ រហូតបានដល់ទិសដៅ គឺភាពប្រសើរនៃជីវិត ។
ម៉ែឪ មិនមាននូវមរតកដែលជាទ្រពសម្បត្តិអ្វីច្រើនទុកឲ្យកូននោះទេ តែកូនក៏បាននូវជីវិត កម្លាំងកាយកម្លាំងចិត្ត និងចំណេះវិជ្ជា ព្រមល្មមសព្វគ្រប់ហើយ កូនត្រូវប្រើរបស់ទាំងនេះ ឲ្យបានសម្រេចតាមបំណងរបស់កូនទៅចុះ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1262/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៣,៩៧៤ ដង)
កូនជាទីស្រឡាញ់!ការនៅរួមជាមួយអ្នកដទៃ មិនថានៅរបៀបជាភរិយាស្វាមី ជាគ្រួសារមាតាបិតាកូនប្រុសស្រី ជាញាតិមិត្តជាអ្នករួមការងារ ឬជាអ្នករួមសង្គមនោះឡើយ គឺកូនត្រូវរំពឹងដល់ចិត្តបំណង សេចក្តីប្រាថ្នារបស់អ្នកដទៃនោះៗនេះជាការសំខាន់យ៉ាងក្រៃលែង ។ នឹងនៅជាមួយគ្នាបានយូរឬមិនយូរ សុខសប្បាយឬក្តៅក្រហាយ គឺនៅត្រង់ចំណុចសំខាន់នេះឯងការយកចិត្តគេមកប្រៀបនឹងចិត្តយើងនិងយកចិត្តយើងទៅប្រៀបនឹងចិត្តគេ នេះជាកិច្ចដែលគួរធ្វើ ។
យើងធ្វើអ្វីក៏ដោយ ត្រូវរំពឹងដល់ផលប៉ះពាល់ ដែលនឹងកើតឡើងដល់អ្នកដទៃផង ពេលខ្លះយើងគិតថា យើងធ្វើហើយយើងនឹងបានផលប្រយោជន៍តែអ្នកដទៃ គេអាចក្តៅក្រហាយព្រោះការធ្វើរបស់យើងក៏មានដែរ ។ ទើបគួរជៀសវាងនូវចំណុចនេះឲ្យបាន មិនត្រូវសាងសេចក្តីសម្រេច លើសេចក្តីក្តៅក្រហាយនៃអ្នក ដទៃឡើយ អ្នកដទៃមិនពេញចិត្តឲ្យយើងទៅធ្វើឲ្យគេក្តៅក្រហាយដូចតែគ្នា ត្រូវនឹងដល់ចិត្តយើងចិត្តគេជានិច្ច ។
មនុស្សដែលគិតតែពីបាន គេហៅថា មនុស្សឃើញតែខ្លួនឯង មនុស្សឃើញតែខ្លួនឯង រមែងដើរប៉ះគេជាធម្មតា ពោលគឺប្រព្រឹត្តនូវអំពើដែលមានផលប៉ះពាល់ដល់អ្នកដទៃ ។កូនអើយ កើតជាមនុស្សណាកូន ពេលយើងបានឆ្អែតក៏គួរនឹកដល់អ្នកដែលគេឃ្លានខ្លះផង ពេលយើងបានសុខក៏គួរគិតដល់អ្នកដែលមានទុក្ខផង ហើយពេលយើងមានបានក៏ត្រូវគិតដល់អ្នកដែលក្ររហេមរហាមផងដែរ ។
កូនគិតបានយ៉ាងនេះ កូននឹងជាអ្នកលះបង់ មើលឃើញអ្នកដទៃ យល់ចិត្តគេ ជួយគេ នឹងបានជាទីស្រឡាញ់រាប់អាននៃមនុស្សទូទៅ ។ប្រសិនបើកូនជាមនុស្សឃើញតែពីខ្លួនឯង កូននឹងនៅតែឯង ព្រោះខ្វះការរាប់អានពីអ្នកជិតខាងជាដើម ។ពេលកូនមានទុក្ខ មានរវល់ មិនមានអ្នកណាមកឈឺឆ្អាលឡើយ ចាំទុកណាកូនសម្លាញ់ ។
ចិត្តយើងចិត្តគេ កូនត្រូវរិះរេ គ្នាន់គ្នេរឲ្យច្បាស់
កុំតាមចិត្តពាល តាមព្រះតម្រាស់ ព្រះធម៌ល្អណាស់
កូនត្រូវបដិបត្តិ ។
ចិត្តគេចិត្តយើង បើមានះឡើង កូនត្រូវកម្ចាត់
បើចង់សុខចិត្ត កូនត្រូវហ្វឹកហាត់ រស់ដោយប្រយ័ត្ន
ទើបផុតអន្តរាយ ។
ខ្លួនជាឧបមា ចម្រើនមេត្តា ទោសារំសាយ
ឲ្យសុខខ្លួនឯង និងសត្វទាំងឡាយ សុខនៅមិនឆ្ងាយ
រកឃើញក្នុងចិត្ត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1264/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៥,១៥៩ ដង)
កូនជាទីស្រឡាញ់!ផ្លូវនៃដំណើរជីវិតនោះ មិនមែនសុទ្ធតែរាបស្មើទៅទាំងអស់នោះទេ ។ ជីវិតមានឡើងមានចុះ មានសុខមានទុក្ខជាគូគ្នាទៅរហូតដោយចំពោះក្នុងកិច្ចការងារបើរឹតតែការងារធំរឹតតែមានឧបសគ្គ ។ ប្រសិនបើកូនធ្វើការងារអ្វីមួយ ដែលកូនគិតសព្វគ្រប់ហើយថា ជាការងារល្អត្រឹមត្រូវ ជាការងារដែលអាចនាំឲ្យចម្រើនទៅមុខបាន ប៉ុន្តែកាលបើធ្វើទៅៗ ការងារនោះបែរជាត្រូវរាំងស្ទះមិនប្រព្រឹត្តទៅតាមដូចដែលបានគិតទុកទេ ពោលគឺមានឧសគ្គ កូនត្រូវពុះពារនូវឧបសគ្គ នោះ ទៅឲ្យបានដោយសតិបញ្ញា ដោយការអត់ធន់ និងព្យាយាម កុំស្លន់ស្លោ ត្រូវចាត់ចែងដោះស្រាយឲ្យស្រួលបួល កុំរួញថយដោយអស់កម្លាំងចិត្តជាមុននោះ ។
សភាវៈដែលសំខាន់ជាទីបំផុត នៅពេលដែលកូនជួបនូវបញ្ហាជាឧបសគ្គក្នុងជីវិតគឺកម្លាំងចិត្ត ចូរកូនកុំឲ្យកម្លាំងចិត្តធ្លាក់ចុះឲ្យសោះ ។ បើការងារ ឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណាក៏ដោយ កុំតែកម្លាំងចិត្តធ្លាក់ចុះតាម វាមិនជាអ្វីឡើយ ។កូនត្រូវថែរក្សាចិត្ត ផ្គងចិត្តឲ្យល្អ ត្រូវប្រយ័ត្នកុំឲ្យបាក់ទឹកចិត្តជាដាច់ខាត ដូចពាក្យថា (ដួលហើយត្រូវក្រោក) បានសេចក្តីថា កាលភ្លាត់ជើងរអិលដួលទៅគឺត្រូវក្រោកឡើងហើយដើរតទៅទៀតប៉ុណ្ណោះ ដែលអាចទៅដល់គោលដៅបាន យ៉ាងណាមិញ កាលបើកូនមានការខកចិត្ត ព្រោះជួបនូវវិបត្តិអ្វីមួយ កូនត្រូវតាំងចិត្តឲ្យមាំផ្គងចិត្តឲ្យរឹងប៉ឹង ទាញខ្លួនឯងចេញពីការខកចិត្តនោះឲ្យបាន ហើយព្យាយាមតស៊ូជាបន្ត ដើម្បីបានដល់នូវសេចក្តីសម្រេចសមតាមប្រាថ្នា ក៏យ៉ាងនោះដែរ ។
កូនសម្លាញ់ត្រូវដឹងថា ការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុ ដូច្នេះក្នុងជីវិតរាល់ថ្ងៃកូនត្រូវចេះប្រយ័ត្នចំពោះសេចក្តីសង្ឃឹម ដែលមានក្នុងចិត្តកូនផង ។ ពិតមែនហើយថា ការសង្ឃឹមវានាំឲ្យមានកម្លាមងចិត្ត ប៉ុន្តែវាក៏នាំឲ្យខកចិត្តផងដែរ ព្រោះតែមិនបានសម្រេចដូចប្រាថ្នា ដូច្នេះកូនត្រូវហ្វឹកហាត់អប់រំឲ្យកើតឡើងកុសលឆន្ទៈ គឺការពេញចិត្តក្នុងអំពើប្រាសចាកទោស ។ កុសលឆន្ទះនាំឲ្យកូនបានសុខចិត្តក្នុងការងារដែលកំពុងធ្វើ ព្រោះកូនគិតថា ធ្វើការឲ្យអ្នកដទៃបានសុខ ម្ល៉ោះហើយកូនរីករាយនឹងធ្វើការ ដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតឡើយ ។ បើផលបានសម្រេចក៏សម្រេចដោយប្រាសចាកទោស តែបើមិនសម្រចទេ ក៏មិនខកចិត្តដែរ គឺកូនសប្បាយចិត្តនឹងធ្វើបន្តទៀត និងសប្បាយចិត្តក្នុងការងារដែលប្រាសចាកទោសនោះៗ ។
ដូចពោលមកនេះកូនពិតជាមិនចេះអស់ទឹកចិត្តក្នុងការងារផង មានកម្លាំងចិត្តធ្វើបន្តផង បានទទួលនូវសេចក្តីសុខចិត្តទាន់ពេលដែលកំពុងធ្វើការងារនោះផង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1274/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៨,២២៥ ដង)
កូនជាទីស្រឡាញ់!កូនដឹងទេថា (ជីវិតមានតម្លៃថ្លៃក្រៃលែង ) មិនថាជីវិតរបស់យើងឬរបស់អ្នកដទៃ សុទ្ធតែមានតម្លៃទាំងអស់គឺមានតម្លៃទាំងដល់ខ្លួនឯង ទាំងដល់អ្នកដទៃ ។ ដូច្នេះហើយទើបក្នុងសីល៥ បានលើកយកការវៀរចាកនូវការសម្លាប់សត្វទុកជាសិក្ខាបទទី១ ព្រោះមកអំពីជីវិតជារបស់សំខាន់ហ្នឹងឯង ។
មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ សត្វដទៃបុគ្គលដទៃ សុទ្ធតែសំខាន់សម្រាប់ខ្លួនគេ
images/articles/1289/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៤៣,៥៩០ ដង)
ការទទួលបុណ្យ
កូនជាទីស្រឡាញ់
កូនត្រូវសិក្សានូវចំណុចនៃការទទួលបុណ្យទាំង៤នេះគឺ
១. អនុមោទនាត្រេកអរជ្រះថ្លា នឹងកុសលគឺបុណ្យ ។
២. បុណ្យដែលទទួលបានអាចលាងជម្រះបាបក្នុងចិត្តបាន ។
៣. មានបុណ្យចូលទៅនៅក្នុងចិត្ត ប្រសើរជាងទេវតាសណ្ឋិតក្នុងខ្លួន ។
៤. អនុមោទនាទទួលបុណ្យបាន ព្រោះមិនមានមានះនិងការស្អប់ខ្ពើម ។
images/articles/1288/wtwe3434efw43444.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៤៥,៥៤០ ដង)
កូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការជូនបុណ្យ ទាំង៥ នេះគឺ
១. ជូនបុណ្យឧទ្ទិសបុណ្យ គឺជាទានម្យ៉ាងដ៏សំខាន់ ។
២. ជូនបុណ្យសម្រចដោយទឹកចិត្តមេត្តាព្រមដោយការយល់ដឹង ។
៣. ត្រូវនឹកប្រាថ្នាឲ្យសព្វសត្វបានប្រយោជន៍សុខពិតៗ ។
៤. ត្រូវនឹកប្រាថ្នាឲ្យសព្វសត្វបានផុតចាកពីទុក្ខលំបាក ។
៥. កុំបង្អួតខ្លួនឯង ត្រូវប្រាថ្នាឲ្យគេត្រេកអរទទួលបុណ្យ ។
អត្ថតបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1287/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៩៦៨ ដង)
កូនជាទីស្រឡាញ់!កូនត្រូវសិក្សានូវចំណុចនៃការខ្នះខ្នែងក្នុងការងារទាំង៦ នេះគឺៈ
១. សេចក្តីខ្ជិលច្រអូសជាព្រៃស្មសានកប់មនុស្សទាំងរស់ ។
២. គ្រែដេកគឺជាគុករបស់មនុស្សកម្ជិល ។
៣. ការខ្ជិលនិងការក្រលំបាកជាមិត្តជិតដិតនឹងគ្នា ។
៤. មនុស្សយើងរួចពីនរកមក មិនមែនមកដេកខ្ជិលនោះទេ ។
៥. ជីវិតនេះត្រូវបង់ពន្ធឲ្យមច្ចុរាជរាល់ថ្ងៃ ។
៦. ត្រូវធ្វើការយកប្រយោជន៍ដែលមានតម្លៃជាងជីវិត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1300/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៩,៩១៦ ដង)
កូនត្រូវតែជាមនុស្សដូចតទៅៈ
១. ជាកូនដែលល្អរបស់ឪពុកម្តាយ
២. ជាសិស្សដែលល្អរបស់គ្រូអាចារ្យ
៣. ជាមិត្តដែលល្អរបស់គ្រូអាចារ្យ
៤. ជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ
៥. ជាសាវ័កល្អរបស់ព្រះសម្មាសម្ពុទ្ធ ។
ចូរកូនមានជីវិតត្រឹមត្រូវនៅក្នុងលោកនេះដោយខំប្រឹងសាងនូវសុចរិតពិតប្រាកដចូរកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូរកូនប្រាថ្នាឲ្យពិភពលោកបានជួមនូវសេចក្តីសុខស្ងប់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1210/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៣២,៥០២ ដង)
បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចហើយ យើងត្រូវដឹងខ្លួនថា យើងមិនមែននៅកម្លោះក្រមុំដូចពីមុនទៀតឡើយ។ យើងត្រូវធ្វើខ្លួនឲ្យសមជាអ្នកមានគ្រួសារ ហើយត្រូវតែប្រព្រឹត្តឲ្យបានជាអ្នកមានគ្រួសារមួយដ៏ល្អ។ យើងមិនត្រូវឲ្យអ្នកដទៃមើលងាយយើងថា មនុស្សមិនបានការ ខ្ចិលច្រអូស គិតតែពីស៊ីគ្មានការងារធ្វើឡើយ ។ មិនថា ជាប្ដីប្រពន្ធទេ ត្រូវតែជាអ្នកមានភារកិច្ចដូចគ្នាក្នុងគ្រួសារ ហើយត្រូវចេះស្រលាញ់គ្នានឹងគ្នាយ៉ាងស្មោះត្រង់មិនមានចិត្តគំនិតបែកបែរ ឬពាក្យចាស់ថា បែកឆ្វេងឡើយ ។
ពេលរៀបការហើយមិនយូរប៉ុន្មាននោះ គួរយើងធ្វើបញ្ជីសៀវភៅមួយដើម្បីសុំអ្វីពីគ្នាទៅវិញទៅមក ដូចជា ប្ដីត្រូវសូមឲ្យប្រពន្ធស្មោះត្រង់ មិនចូលចិត្តរអ៊ូរទាំច្រើន និយាយច្រំដែល ឬសូមឲ្យប្រពន្ធរក្សាសីល៥...។ចំណែកយើងជាប្រពន្ធក៏ត្រូវសូមប្ដីវិញដែរ នូវចំណុចណាមួយ ដែលយើងត្រូវការ ដូចកុំឲ្យប្ដីមានស្រីទៀតជាដើម...។កាលយើងបានធ្វើកិច្ចសន្យា រវាងគ្នាទៅវិញទៅមកយ៉ាងហ្មត់ចត់និងច្បាស់លាស់រួចហើយ ខ្លួនយើងត្រូវធ្វើឲ្យបាននូវកិច្ចសន្យានោះ មិនមែនសន្យាតែមាត់នោះទេ។
ដកស្រង់ចេញពីសៀវភៅចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ
images/articles/1257/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៨,០០៧ ដង)
កូនជាទីស្រឡាញ់!ក្នុងជីវិតមួយថ្ងៃៗនៃមនុស្សយើងនេះ រមែងតែងតែមានរឿង ដែលនឹងត្រូវឲ្យដោះស្រាយជារឿយៗបន្តិចរឿងនេះ បន្តិចរឿងនោះ ពេលខ្លះក៏បាននាំនូវសេចក្តីលំបាកយ៉ាប់យ៉ឺនមកប្រគល់ឲ្យទៀតផង ព្រោះដោះស្រាយមិនបាន ។ កូនក៏ធ្លាប់ជួបប្រសព្វរឿងយ៉ាងនេះមកខ្លះហើយ ក្នុងសេចក្តីនេះ កូនត្រូវត្រៀមខ្លួនឲ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុនដូចពាក្យថា( ការពារទុក) មុនស្រណុកជាងដោះស្រាយ ។
ប្រៀបដូចជាការដើរផ្លូវឆ្ងាយអីចឹងឯង គឺត្រូវត្រៀមរៀបចំអ្វីៗ ទុកជាមុនឲ្យសព្វគ្រប់ មិនថាជាការដាក់ផែនការ ឬ ស្បៀងអាហារសំពត់អាវអ្វីឡើយ គឺត្រូវតែឲ្យដល់ព្រម ទាំងយានពាហនៈ ទាំងមាសទាំងប្រាក់សម្រាប់ចាយវាយ ។ ល ។ លុះដល់ពេលវេលាហើយ ក៏ចាប់យកអ្វីៗ ដែលបានត្រៀមរៀបចំជាស្រេចនោះ ដើរផ្លូវទៅទាន់ពេលដល់ដើរទៅហើយ មិនមានខ្វះអ្វីឡើយ ។
ការត្រៀមរៀបចំឲ្យដល់ព្រម គឺជាកិច្ចការពារ និងដោះស្រាយបញ្ហាដែលល្អជាទីបំផុត កាលបើមានបញ្ហា កើតឡើង ក៏ដោះស្រាយបានទាន់ពេលវេលា ប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លត់ភ្លើង ឬត្រៀមថ្នាំដែលចាំបាច់សម្រាប់ព្យាបាលដូច្នោះឯង ។ក្នុងការរស់នៅកូនត្រូវត្រៀមកាយ ត្រៀមចិត្តត្រៀមទាំងគំនិតគិតទុកជាមុន គឺថាតទៅនឹងយ៉ាងណាបើយ៉ាងនោះមែន តើត្រូវធ្វើដូចម្តេច ហើយឥឡូវនេះត្រូវធ្វើអ្វីដូចនេះជាដើម ។
ការត្រៀមរៀបចំទុកជាមុនដូចនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា (មិនប្រមាទ) ។ មនុស្សដែលមិនមានប្រមាទ គឺមនុស្សដែលមិនមានការធ្វេសប្រហែសមិនអាងថាមិនអី តែងត្រៀមអ្វីៗក្នុងដំណើរជីវិតទុកជាស្រេច សូម្បីរឿងចាស់ឈើស្លាប់ រឿងការព្រាត់ប្រាសនិងរឿងផលកម្ម ដែលតែងតែមានជាប្រចាំគ្រប់ៗគ្នា អ្នកមិនប្រមាទ ក៏បានគិតទុកជាស្រេចហើយដែរ ដល់ពេលរឿងនោះមកដល់ ចិត្តរមែងស្ងប់រម្ងាប់មិនញាប់ញ័រ ។
ចូរកូនកុំប្រមាទ ក្នុងជីវិត កុំធ្វើឲ្យប្រយោជន៍មិនបាត់បង់ទេ គឺនៅជាប់តាមខ្លួនកូនជានិច្ចនោះ កូននឹងជាមនុស្សល្អរហូត ចូរកូនចាំចុះថា ( មិនមានអ្នករួមដំណើរណាក្នុងជីវិត ដែលនាំមកនូវការីករាយ ឲ្យដូចជាខ្លួនកូនឯងជាមនុស្សល្អនោះឡើយ) ដូច្នេះកូនត្រូវតែរួមដំណើរជាមួយនឹងខ្លួនឯងជាមនុស្សល្អ ។ កូនត្រូវតែត្រៀមរៀបចំ នូវប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតកូន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1299/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៧៤២ ដង)
កូនត្រូវហាត់ធ្វើខ្លួនសុភាពរាបសា មានការព្យាយាម ចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការ ដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អ ជាមនុស្សមានសេចក្តីចម្រើនមាំទាំក្នុងជីវិត ។
កូននៅតូច កូនធ្វើអ្វីត្រូវឲ្យនៅក្នុងការហ្វឹកហាត់កសាងខ្លួន បើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះ កូនធ្វើអ្វីៗ តែងមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយ កូនអាចរៀនសូត្រនិងធ្វើការងារផ្សេងៗបានដោយត្រឹមត្រូវ តទៅកូននឹងបានជាមនុស្សមាននូវសេចក្តីសម្រេច និងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1485/textd-1rgerge565terh.gif
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៧៣,៦៩០ ដង)
ជីវប្រវត្តិរបស់បិង្គលកោច្ឆឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បិង្គលកោច្ឆៈ ជាឧបាសកដែលចូលមកកាន់ព្រះពុទ្ធសាសនា ដោយការនាំយកបញ្ហាចូលមកក្រាបទូលសួរព្រះមានព្រះភាគថា អ្វីជាខ្លឹមសារក្នុងព្រះពុទ្ធសាសនា ទើបជាហេតុឲ្យព្រះពុទ្ធអង្គ ទ្រង់ទេសនាដែលជាខ្លឹមសារឲ្យគេបានជ្រាប ។