images/articles/1738/Untitled-1-Recovered.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ១៥,៦៥៧ ដង)
ពុទ្ធក្ខេត្តមាន៣យ៉ាង
១- ជាតិក្ខេត្ត មានលោកធាតុឬចក្កវាឡចំនួនមួយម៉ឺន (១០.០០០លោកធាតុ) ក្នុងពេលដែលព្រះសម្ពុទ្ធចុះចាប់បដិសន្ធិនិងប្រសូតជាដើម លោកធាតុឬចក្កវាឡទាំងមួយម៉ឺននោះ កម្រើករំពើកញាប់ញ័រទាំងអស់ ហាក់ដូចជាគេចាក់ញាក់ឬចាប់អង្រួនដោយអំណាចបុណ្យរបស់ព្រះអង្គ។
២- អាណាខេត្ត មានលោកធាតុឬចក្កវាឡចំនួនមួយសែនកោដិ (១០០.០០០ កោដិលោកធាតុ)
images/articles/2895/____________tpic.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣១,១៨៨ ដង)
សូចិមុខីសូត្រ
(សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌)
សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅចូលកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ខបាត លុះចូលទៅបិណ្ខបាតតាមលំដាប់ច្រកក្នុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យក្បែរជើងជញ្ចាំងមួយ ឆាន់ចង្ហាន់បិណ្ខបាតនោះ ។
គ្រានោះ បរិព្វាជិកាឈ្មោះសូចិមុខី បានចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី ។ នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ ។
បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី ។ ម្នាលប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនឱនមុខ ឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូម្តេចវិញ ។
នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ ម្នាលប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកងើយមុខឆាន់ ។
នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ) នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។
នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយ មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចម្ការទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយនក្ខត្តឫក្ស អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយ ៗ នូវទូតកម្មនិងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខាបានដោយធម៌ហើយ ទើបឆាន់ ។
គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រកចូលទៅកាន់ច្រកចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ បា្រប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារប្រកបដោយធម៌ សមណសក្យបុត្រ ទាំងឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូលប្រគេនដុំបាយដល់ពួក សមណសក្យបុត្រផងចុះ ។
ចប់ សូចិមុខីសូត្រ ៕
(សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវគ្គ សារិបុត្តសំយុត្ត បិដកលេខ ៣៤ ទំព័រ ១៨៩)
ដោយ៥០០០ឆ្នាំ
images/articles/3016/2020-09-02_13_09_24-_____________-_Google_Search.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣០,៧២៣ ដង)
១- មានសីលធម៌រស់នៅល្អ
២-មានចំណេះវិជ្ជាខ្ពង់ខ្ពស់
៣-មានសំដីសំដៅពីរោះពិសា
៤-មានស្មារតីរឹងមាំ ចិត្តនឹងន
៥-មានសញ្ញារួចផុតពីទុក្ខកង្វល់
ដោយ៥០០០ឆ្នាំ
images/articles/3017/2020-09-02_13_51_59-Window.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣២,៥៥៩ ដង)
ការដែលដើរលេងយប់នោះ មានទោស៥ប្រការគឺ៖
១. ដើរទៅហើយខាតផ្លូវរវាំងរក្សាផ្ទះ ទីលំនៅខ្លួន ជួនប្រពន្ធកូនឬបងប្អូនកើត ហេតុដោយរោគាព្យាឬដោយហេតុឯណា១ក្តី ចំណែកខ្លួនមិនដឹងក៏ខូចប្រយោជន៏ទៅជាទោស១។
២. ជួនកាលដើរទៅហើយ ពើបប្រទះលើសត្វមានពិសវាចឹក វាខាំបាននូវទុក្ខវេទនាយ៉ាងនេះជាទោស១។
៣.ជួនកាលដើរទៅជាន់ជើងចោរ ដែលគេដេញចោរមក អាចោរវាវេះបាត់ទៅ គេឃើញឯង គេក៏ចាប់ថាជាចោរយ៉ាងនេះ ជាទោស១។
៤. ជួនដើរទៅហើយប្រទះនឹងចោរ ឬ អ្នកដែលមានពៀរវេរាដល់អ្នកឯណា១ គេឃើញឯងក៏សំគាល់ជាចោរ ឬ ថាអ្នកដែល មានពៀរនោះ គេបាញ់ចាក់សំលាប់ ទៅយ៉ាងនេះជាទោស១។
៥. អ្នកដើរយប់ ជាទីនាំអោយគេគរហានិន្ទាថាបាន គឺថាបើគេបាត់របស់ទ្រព្យអ្វីឯណា១ គេដិតចិត្តសង្ស័យឆ្នៃថា ឯង ព្រោះ ឃើញថា ឯងដើរេលងយប់យ៉ាងនេះជាទោស១។
ដោយ៥០០០ឆ្នាំ
images/articles/3019/2020-09-02_14_34_26-Window.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣៥,៤០៧ ដង)
មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ?
បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖
1. ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។
2. កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសំរេច។
3. កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសា បសូន្យវិនាសទៅបាន។
4. ទាយជ្ជារហបដិបជ្ជនំកូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។
5. ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។
ដោយ៥០០០ឆ្នាំ
images/articles/3034/PNG_image.png
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣៤,៩៦៩ ដង)
អ្វីៗក្នុងលោកនេះ វាយ៉ាងដូច្នោះឯង ជាការពិតដោយបរមត្ថមានហេតុ មានផលត្រឹមត្រូវ អ្វីដែលត្រូវកើត រមែងកើត អ្វីដែលត្រូវរលត់ រមែងរលត់ គឺគ្រប់រឿងទាំងអស់ សុទ្ធតែមានការពិតឲ្យសុខចិត្ត កាលណាបើមានបញ្ញាចូលដល់ការពិតនោះៗ ប៉ុន្តែព្រោះមិនបានសិក្សាការពិត រវល់តែចង់បានអ្វីៗតាមតណ្ហា ទីបំផុតក៏បានជួបការខកចិត្ត ដូច្នោះទើបពុទ្ធបរិស័ទគួរសិក្សាការពិតដែលជាបរមត្ថសច្ច ។
ក្នុងអរហន្តវគ្គ (វគ្គទី ៧ នៃព្រះគាថាធម្មបទ)ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ ឧយ្យុញ្ជន្តិ សតីមន្តោ ន និកេតេ រមន្តិ តេហំសាវ បល្លលំ ហិត្វា ឱកមោកំ ជហន្តិ តេ។ បុគ្គលដែលមានស្មារតី រមែងខ្វល់ខ្វាយ (គឺខ្វល់ខ្វាយក្នុងគុណដែលខ្លួនឯងបានចាក់ធ្លុះហើយ មានឈាននិងវិបស្សនាជាដើមហើយនឹកដល់ ពិចារណាដល់ ក្នុងការចូលសមាបត្តិនោះៗ) លោកមិនត្រេកអរក្នុងទីនៅអាស្រ័យ (គឺមិនមានទីអាល័យហួងហែង) លោកលះបង់ចោលស្រឡះនូវអាល័យទាំងអស់ដូចហ្វូងហង្សលះបង់ភក់ ហើយហើរទៅ ដូច្នោះឯង។
សិក្សាព្រះសូត្រ ភាគទី ១១
ដោយ៥០០០ឆ្នាំ
images/articles/3037/2021-05-10_08_03_03-buddha_thai_style_painting_jpg_-_Google_Search.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ១៩,៨០៧ ដង)
តើអ្វី ដែលធ្វើឱ្យយើងភ្លេចរឿងកើតទុក្ខទាំងពួង មិនអាល័យអតីតកាល មិនមានកង្វល់ដល់រឿងអនាគត ?
គឺយើងធ្វើបច្ចុប្បន្នឱ្យល្អ និងឱ្យសប្បាយទាំងយប់ទាំងថ្ងៃ ដូចព្រះនន្ទត្ថេរ ភ្លេចព្រះនាងជនបទកល្យាណី ព្រោះពេញព្រះហឫទ័យនឹងស្រីទេពអប្សរដូច្នោះឯង ទីបំផុតព្រះនន្ទត្ថេរ បានលះបង់តណ្ហាក្នុងលោក ព្រោះអាស្រ័យសំវរ ការសង្រួមឥន្ទ្រិយ ជាបដិបទាសម្រេចព្រះអរហត្ត បរិនិព្វាន ។
ចិត្តេន នីយតិ លោកោ ចិត្តតែងនាំសត្វលោកទៅ ។ មនុស្សយើងពូកែធ្វើអ្វីៗ ប្រណីត ៗ គ្រប់យ៉ាង ប៉ុន្តែ មិនអាចធ្វើចិត្តខ្លួនឯងឱ្យស្ងប់បាន ត្រូវចិត្តលោកិយនាំទៅភ្លើតភ្លើន ឬទុក្ខព្រួយ សោកសៅ មួម៉ៅ ក្ដៅក្រហាយ... ក្នុងរឿងនោះៗ ដែលរឿងទាំងអស់នោះ ត្រូវបានសាងឡើងដោយចិត្តខ្លួនឯង ៕៚
ខ្លឹមសារនៅក្នុង ចិត្តសូត្រទី ២
( បិដក ២៩ ទំព័រ ១០២ )
ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១
ដោយ៥០០០ឆ្នាំ
images/articles/3038/2021-05-12_09_24_13-Beautiful_Thai_style_Sleeping_Buddha_Painting_art_Vintage_color_tone_-_Wallscafe.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ២៦,៧៥២ ដង)
សព្វា ទិសា អនុបរិគម្ម ចេតសា
នេវជ្ឈគា បិយតរមត្តនោ ក្វចិ
ឯវំ បិយោ បុថុ អត្តា បរេសំ
តស្មា ន ហឹសេ បរំ អត្តកាមាតិ ។
បុគ្គលមានចិត្តរំពឹងគិតសព្វទិស រមែងរកមិនឃើញនូវបុគ្គលជាទីស្រឡាញ់ជាងខ្លួនក្នុងទីណាមួយឡើយ ខ្លួនទើបជាទីស្រឡាញ់ច្រើនជាងបុគ្គលដទៃ យ៉ាងនោះឯង ។ ព្រោះហេតុនោះ អ្នកដែលស្រឡាញ់ខ្លួន មិនគប្បីបៀតបៀននូវសត្វដទៃឡើយ ។
ជីវិតនេះ បើយើងមិនទាន់ប្រាកដក្នុងចិត្តថា រស់នៅដើម្បីអ្វីទេនោះ យើងគួរតែសម្រេចចិត្តជាដំបូងថា យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់ ហើយធ្វើអ្វីៗ ឱ្យបានល្អ ឱ្យជាប្រយោជន៍ដល់អ្នកទាំងអស់នោះ ។
លុះដល់ពេលបានជួបព្រះធម៌ ក្នុងមល្លិកាសូត្រ ជាដើម ទើបយើងមកពិចារណាថា ខ្លួនយើងគឺជាទីស្រឡាញ់ដ៏ក្រៃលែងនៃខ្លួនឯង ដូច្នេះ យើងគប្បីរស់នៅឱ្យបានល្អដើម្បីខ្លួនយើងផង និងដើម្បីអ្នកដែលយើងស្រឡាញ់ផង ទាំងអ្នកដែលស្រឡាញ់យើងផង ហើយមិនគប្បីបៀតបៀននូវគ្រប់ជីវិតដទៃទៀតផង ព្រោះអ្នកដទៃ ក៏មានការស្រឡាញ់ខ្លួនឯងខ្លាំងក្រៃលែងដែរ គប្បីមានខ្លួនឯងជាឧបមា ៕៚
ខ្លឹមសារនៅក្នុង មល្លិកាសូត្រទី ៨ ( បិដក ២៩ ទំព័រ ២០៧ )
ដោយ៥០០០ឆ្នាំ
images/articles/3039/2021-05-14_09_22_32-buddhist_lady_burma_-_Google_Search.jpg
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣០,៧៣៨ ដង)
បឋព្យា សាលិយវកំ គវាស្សំ ទាសបោរិសំ
ទត្វាបិ នាលមេកស្ស ឥតិ វិទ្ធា សមំ ចរេ ។
ទោះបីគេឱ្យស្រូវខ្សាយ ដំណើប គោ សេះ បុរសជាទាសៈ ពេញទាំងផែនដី ( អដ្ឋកថា ប្រាប់ថា ទ្រព្យសម្បត្តិមានវិញ្ញាណក្ដី អត់វិញ្ញាណក្ដី ពេញទាំងផែនដី ថែមទាំងរតនបុរី ) ក៏មិនល្មមដល់បុគ្គលម្នាក់ឡើយ បណ្ឌិតដឹងដូច្នេះហើយ គប្បីប្រព្រឹត្តឱ្យស្មើ ( អដ្ឋកថា ប្រាប់ថា មិនគប្បីលុះក្នុងអំណាចនៃតណ្ហាឡើយ ត្រូវបំពេញកាយសុចរិត ជាដើមឱ្យបិរបូណ៌ គប្បីប្រព្រឹត្តឱ្យស្មោះស្មើ ) ។ កុំលុះក្នុងតណ្ហា ទម្លាយសីលរបស់ខ្លួនឱ្យសោះ ៕៚
ខ្លឹមសារនៅក្នុង កាមជាតក
( បិដក ៥៩ ទំព័រ ២៤៦ )
ដោយ៥០០០ឆ្នាំ
images/articles/897/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៩,២៤៩ ដង)
រឿងអ្នកប្រមឹក
(ចាក ម. អ.)
( ទោសនៃការសេពគប់ជនពាល និងផឹកសុរា )
ពីអតីតសម័យ ក្នុងក្រុងពារាណសី មានមាណពម្នាក់ជាកូនអ្នករក្សានិច្ចសីល ។ មាណពនោះចូលចិត្តដើរជាមួយនឹងអ្នកលេងទាំងឡាយ ដែលមានវ័យស្រករគ្នា ។
អ្នកលែងទាំងឡាយ តែងបបួលមាណព ឲ្យផឹកស្រាតែមិនព្រមសោះ ។
images/articles/898/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ២៥,០០២ ដង)
រឿងសីលវរាជកុមារ
( ចាក ម. ឯ. )
( ការមិនប្រទុស្តតប តែងមានជ័យជំនះជាផល )
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជ្យបុត្រ ព្រះនាមសីលវកុមារ កាលទ្រង់មានព្រះជន្មវស្សា ១៦ ឆ្នាំ ទ្រង់បានទៅដល់ទីបំផុតនៃការសិក្សាវិជ្ជាទាំងពួង លុះអំណេះអំពីព្រះរាជបិតាទីវង្គតទៅ
images/articles/900/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ២៣,៥៩៧ ដង)
រឿងភិក្ខុហល់ផ្ទៃ
( ចាក សុ. តិ. )
( ស្រលាញ់ខ្លួនឲ្យស្ងួនចំណី ស្គាល់គុណទោសពៃរ៍ទើបបានសុខា )
កាលព្រះសម្ពុទ្ធបរមគ្រូ គង់នៅវត្តជេតពន នាក្រុងសាវត្ថី មានភិក្ខុមួយអង្គល្មោភចង្ហាន់ បានទទួលភត្តក្នុងថ្ងៃមង្គលមួយ ក៏ឆាន់ទាលតែហល់ផ្ទៃ ស្ទះខ្យល់ដកដង្ហើមមិនរួច មកពីឆាន់ច្រើនពេក ភិក្ខុទាំងឡាយ ជ្រួលជ្រើមពេញវត្ត ជួយរកថ្នាំដាក់ឲ្យ ប៉ុន្តែមិនបានជា មួយស្របក់ក៏សុគតទៅ ។
images/articles/917/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៤,១៤៦ ដង)
រឿងសច្ចវាទិនី
( ចាក ម. អ. )
( និយាយពាក្យពិត គង់បានទៅកើតក្នុងស្ថានទេវលោក )
ពីដើមមានស្រ្តីម្នាក់ មិនបានឲ្យទាន មិនបានធ្វើការបូជា មិនបានស្តាប់ធម៌ទេក្នុងមួយជាតិនេះ គ្រាន់តែរក្សាពាក្យសច្ចប៉ុណ្ណោះ លុះស្លាប់ទៅ
images/articles/918/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៦,០៩០ ដង)
រឿងសមុទ្ទទេវតា
( ចាក ស. តិ. )
( សេចក្តីលោភនាំសត្វឲ្យហួងហែងហួសហេតុ )
កាលពុទ្ធសម័យព្រះសម្ពុទ្ធបរមគ្រូ ទ្រង់រំលឹកដាស់តឿនឧបនន្ទភិក្ខុ ដែលមានសេចក្តីលោភគ្របសង្កត់ គឺធម្មតារបស់ភិក្ខុឧបនន្ទ តែដល់រដូវចូលវស្សាហើយ លោកដើរចូលទៅចូលវស្សាផ្ញើគ្រប់វត្ត ដែលលោកអាចទៅបាន។
images/articles/920/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៧,៦៩៩ ដង)
រឿងប្រើស និង ព្រានព្រៃ
( ចាក ក. ទុ. )
( អ្នកមានសេចក្តីរួបរួមគ្នា តែងរួចចាកភយន្តរាយ )
កាលកន្លងទៅហើយមានសត្វប្រើស ១ អណ្តើក ១ រងាវកក ១ ជាសំឡាញ់នឹងគ្នា នៅអាស្រ័យក្នុងព្រៃហេមពាន អណ្តើកនៅក្នុងស្រះ រងាវកកនៅលើចុងឈើក្បែរស្រះនោះដែរ ។ សម័យមួយមានព្រានម្នាក់ ដើរស្វែងរកបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស្នាមជើង
images/articles/921/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៦,៨០៥ ដង)
រឿងស្ត្រីមានគូកំណាន់
( ចាក ធ. ខុ. )
( អំណាចកាមរោគៈនាំឲ្យកើតតម្រេកក្នុងវត្ថុមិនគួរ )
សេចក្តីដំណាលថា មានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយអង្គ រៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តា ហើយចូលទៅកាន់ឳធ្យានចាស់មួយ ដើម្បីធ្វើសមណធម៌ ។ លំដាប់នោះមានស្ត្រីម្នាក់ មានរូបរាងស្រស់ល្អឆើតលើសនារី