images/articles/1832/tex5545121545td-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១២,១១៩ ដង)
ឃ្លោកលិច អំបែងអណ្តែត
ពាក្យថា " ឃ្លោកលិច អំបែងអណ្តែត " នេះជាពាក្យដែលយើងធ្លាប់និយាយរត់មាត់មកហើយ មិនមែនជាពាក្យទំនើបនិងមានថ្មីទេ ។ ពាក្យនេះ ជាសុភាសិតបុរាណសំខាន់បំផុត កើតមានតាំងពីពុទ្ធសម័យរវាង ២៥សតវត្សរ៍មកហើយ ដែលព្រះពុទ្ធជាម្ចាស់នៃយើង ទ្រង់ព្យាករណ៍ដោយសេចក្តីឧបមេយ្យ ចំពោះព្រះបាទបសេនទិកោសល
images/articles/1840/tex66487412td-1.gif
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៣៦,៧៥៩ ដង)
ព្រះភគវន្តមុនី ទ្រង់ត្រាស់សម្តែងបញ្ជាក់អំពីសន្តានចិត្តរបស់មនុស្សក្នុងសកលលោកថា បុគ្គលទាំងឡាយ គ្មានអ្នកណាមួយស្រឡាញ់អ្វីឲ្យស្មើនឹងខ្លួនឬជាងខ្លួននោះទេ ។ ព្រោះថា ខ្លួននេះហើយជាទីស្រឡាញ់ជាទីពេញចិត្តនៃបុគ្គលមួយរូបៗរកអ្វីប្រៀបពុំបានឡើយ ។ ដូចជាបុគ្គលមួយរូបៗ ខិតខំសម្អិតសម្អាងខ្លួនប្រាណដោយសម្ភារៈ មានអាវខោ ស្បែកជើង ជាអាទិឬខំសិតសក់ អ៊ុតសក់ កាត់សក់ លាបប្រេង..
images/articles/1846/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,៣៣៧ ដង)
បញ្ញាជាឈ្នាន់ដើម្បីតភ្ជាប់សម្ពន្ធភាព
-សួរៈ ក្នុងសង្គមទូទៅ ការឋិតថេរក្នុងជីវិតប្រការមួយគឺការតាំងនៅនៃជីវិតគ្រួសារ។ ការនៅរួមជាមួយសមាជិកគ្រប់គ្នាវាផ្ទុយ ពីសភាពរបស់អ្នកបដិបត្តិធម៌ ដែលត្រូវលះការជាប់ជំពាក់ក្នុងគ្រួសារ ដើម្បីស្វែងរកឥស្សរភាព។ ការឃើញដូចដែលពោលមកនេះ បញ្ជាក់ ពីវិថីជីវិតតាមផ្លូវលោក និង ផ្លូវធម៌។ យើងមានវិធីយ៉ាងណា
images/articles/1847/Untitled-1-Recovered.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៩,៧៨៧ ដង)
បុគ្គលដែលឥតអធិវាសនក្ខន្តី ទោះបីមិនបានសម្លាប់អ្នកដទៃឲ្យវិនាសចាកជីវិតទេ, គ្រាន់តែបៀតបៀនដោយបហរណវត្ថុមាន ដំបងព្រនង់ជាដើម ឲ្យគេបានសេចក្ដីលំបាក ក៏មិនហៅថា សមណៈ ដែរ។
ព្រោះហេតុអ្វីបានជាពោលដូច្នោះ?ព្រោះហេតុមិនទាន់រម្ងាប់ចាកសេចក្ដីបៀតបៀននៅឡើយ, លុះតែជាអ្នកប្រព្រឹត្តស្ងប់រម្ងាប់ចាកសេចក្ដីបៀតបៀន ទើបហៅថា សមណៈ បាន, ដូចមានពុទ្ធភាសិតថា៖
សមិតត្តា ហិ បាបានំ សមណោតិ វុច្ចតិសេចក្ដីថា អ្នកដែលរម្ងាប់នូវបាបទាំងឡាយឲ្យស្ងប់ទៅបានទើបតថាគតហៅថា សមណៈ ដោយហេតុដែលគេជាអ្នកស្ងប់រម្ងាប់នោះឯង។ ការដែលរម្ងាប់នូវបាប ជាលក្ខណៈគ្រឿងសំគាល់របស់សមណៈ។
ន័យមួយទៀត ដែលហៅថា សមណៈ នោះ មិនហៅត្រឹមតែភេទជាគ្រឿងចំណាំឡើយ គឺហៅតាមលក្ខណៈដូចពោលមកនេះឯង, ដ្បិតមានពុទ្ធភាសិតថា៖
ន មុណ្ឌកេន សមណោ អព្វតោ អលិកំ ភណំ
ឥច្ឆាលោភសមាបន្មោ សមណោ កឹ ភវិស្សតិ
យោ ច សមេតិ បាបានិ អណុំថូលានិ សព្វសោ
សមិតត្តា ហិ បាបានំ សមណោតិ វុច្ចតិ។
សេចក្ដីថា បុគ្គលមិនមែនបានឈ្មោះថា សមណៈ ព្រោះតែកោរសក់ប៉ុណ្ណោះទេ អ្នកដែលឥតវត្តប្រតិបត្តិ និយាយពាក្យឡេះឡោះ មិនត្រូវតាមធម៌វិន័យ ជាអ្នកសម្បូណ៌ដោយសេចក្ដីប្រាថ្នា សេចក្ដីលាភ នឹងឈ្មោះថា សមណៈ ដូចម្ដេចបាន, ចំណែកខាងជនដែល ជាអ្នករម្ងាប់នូវបាបទាំងតូចទាំងធំបានដោយសព្វគ្រប់ ទើបតថាគតហៅថា សមណៈ ព្រោះតែគេរម្ងាប់នូវបាបទាំងឡាយនោះឯង។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/2845/ssdsew3.jpg
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ៤៣,០០០ ដង)
ខឹងគេ ស្អប់គេ គឺមានតែចិត្តខ្លួនឯងប៉ុណ្ណោះ ដែលជាទុក្ខ ។គួរអប់រំចិត្ត ចម្រើនបញ្ញា ឲ្យឃើញថា អ្វី ៗ គ្រប់យ៉ាង ជាធម្មតាធម៌ ដូចជា ជរាធម្មតា ព្យាធិធម្មតា មរណធម្មតា ព្រាត់ប្រាសធម្មតា វិបាកកម្មក៏ជាធម្មតា ។ល។ កាលដែលបានឃើញថា អ្វី ៗ គឺជាធម្មតាធម៌ ក៏មិនប្រកាន់ ហើយក៏មិនមានអ្វីណា មកធ្វើឲ្យកើតទុក្ខតាមផ្លូវចិត្តបានឡើយ ។
បុគ្គលល្ងង់ខ្លៅ សម្គាល់នូវពាក្យទ្រគោះបោះបោក ថាជាជ័យជម្នះ ចំណែកអ្នកចេះដឹង មានសេចក្ដីអត់ធន់ ជាជ័យជម្នះ ។
ពេលនេះ បានជួបព្រះធម៌ជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ គួរពុទ្ធបរិស័ទព្យាយាមបំពេញសេចក្ដីល្អ តាមព្រះពុទ្ធអង្គទ្រង់ណែនាំ គួរឲ្យព្រះធម៌គ្រប់គ្រងចិត្ត មិនគួរឲ្យកិលេសគ្រប់គ្រងចិត្តឡើយ ។
-មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ ព្រោះត្រូវជួយខ្លួនឯងឲ្យរួចពីបាប ឲ្យរួចពីទុក្ខក្នុងវដ្ដសង្សារ ប៉ុន្តែត្រូវប្រយ័ត្នគំនិតដែលគិតថា ខ្លួនជាមនុស្សសំខាន់ណាស់ ជាមនុស្សពិសេស ជាមនុស្សប្រសើរ ជាមួយនឹងមនុស្សដទៃ ឬជាមួយនឹងកម្មវិធីផ្សេង ៗ ។ ដែលមនុស្សយើងសំខាន់សម្រាប់ខ្លួនឯង គឺសំខាន់ត្រង់មានស្មារតីគ្រប់គ្រងថែររក្សាជវនចិត្តឲ្យប្រព្រឹត្តទៅជាកុសល ចំណែកជាមួយនឹងសង្គមមនុស្សជុំវិញខ្លួន ជាមនុស្សសំខាន់ឬមិនសំខាន់ នៅលើវិបាករបស់កម្មដោយឡែក ។
-មនុស្សយើង ចង់បានណាស់ អ្វី ៗ អំពីអ្នកដទៃ មិនថាលាភយស ការសរសើរ ការលើកតម្កើង សេចក្ដីស្រឡាញ់ ។ល។ ប៉ុន្តែអ្វីទាំងអស់នេះ មិនអាចឲ្យយើងរួចផុតចាកទុក្ខបានឡើយ ចំណែកខ្លួនយើងវិញ អាចឲ្យការមិនធ្វើបាប ការបំពេញបុណ្យ និងភាពស្អាតផូរផង់នៃចិត្តដល់ខ្លួនឯងបាន អាចជួយខ្លួនឯងឲ្យរួចផុតចាកទុក្ខបាន ប៉ុន្តែបែរជាមិនចេះសូមនូវគុណដ៏អស្ចារ្យនេះ អំពីខ្លួនឯងឡើយ នេះហើយដែលឈ្មោះថាបុគ្គលល្ងង់ខ្លៅ ចង់បានតែរបស់អត់ខ្លឹមសារ ដោយសម្គាល់ថាជារបស់មានខ្លឹមសារសំខាន់ណាស់ ហ្នឹងឯង ។
-មនុស្សយើងសព្វថ្ងៃ មានរោគម្យ៉ាង គឺរោគប្រញាប់ជឿគំនិតខ្លួនឯង ដោយមិនបានផ្ទៀងផ្ទាត់នឹងព្រះពុទ្ធដីកា ។
-មនុស្សយើង មិនដែលគិតបោកប្រាស់ខ្លួនឯងទេ ប៉ុន្តែគំនិតប្រកបដោយលោភៈឬទោសៈជាដើម តើគួរជឿតាមទេ ដែលថាអ្វី ៗ នោះវាយ៉ាងដូច្នោះមែន ? មួយថ្ងៃ ៗ តើយើងបោកប្រាស់ខ្លួនឯងប៉ុនណាទៅ ទាំងដែលមិនដឹងខ្លួនសោះ ចំណែកសង្សារទុក្ខ គឺជា លទ្ធផលនៃការបោកប្រាស់ខ្លួនឯង ។
-ការព្រមទទួលសេចក្ដីពិត ដែលមិនត្រូវនឹងបំណងប្រាថ្នារបស់យើង គឺជាបដិបត្តិធម៌ដ៏ប្រសើរ ។
-វេទនានុបស្សនាសតិប្បដ្ឋាន គឺសតិរលឹក បញ្ញាឃើញថា ត្រឹមតែវេទនាសោយអារម្មណ៍ មិនថាសុខវេាទនា ឬទុក្ខវេទនាឡើយ។ កាលដែលបានដឹងច្បាស់ហើយ រមែងមិនត្រេកអរក្នុងសុខ និងមិនប្រទូស្តទាស់ចំពោះទុក្ខ ។ នេះជាបដិបទាក្នុងការមិនប្រកាន់អ្វីតិចតួចក្នុងលោក មិនតក់ស្លុត ព្រមទាំងការអស់ទៅនៃកម្ម ។
-ដោះស្រាយការមិនសប្បាយចិត្តក្នុងរឿងផ្សេង ៗ មិនមែននៅត្រង់ការព្យាយាមធ្វើអ្វី ៗ គ្រប់យ៉ាងឲ្យបានដូចចិត្តនោះទេ គឺត្រូវដោះស្រាយដោយការព្រមទទួលថា មិនមានអ្វី ៗ ចេះតែបានដូចចិត្តយើងចង់គ្រប់យ៉ាងទៅនោះឡើយ ម្យ៉ាងទៀតគប្បីសិក្សាថា ការមិនសប្បាយចិត្តនេះ គ្រាន់តែជានាមធម៌មួយបែបប៉ុណ្ណោះ ។
-គប្បីជ្រាបថា កិច្ចនៃសតិប្បដ្ឋានគឺហាមឃាត់នូវចំណង់តណ្ហា មិនចាំបាច់បាននូវសភាវៈដទៃអ្វីឡើយ ឲ្យតែជាក់ច្បាស់ថា សភាវៈដែលកំពុងប្រាកដមិនមែនជាយើងទៅ សប្បាយហើយ ។
-បើសេចក្ដីសុខរបស់យើងជាប់ទាក់ទងនឹងអ្នកដទៃ ទាល់តែអ្នកដទៃធ្វើអ្វី ៗ ត្រូវចិត្តយើង ទើបយើងបានសុខនោះ យើងលំបាកនឹងរស់នៅឲ្យបានសុខណាស់ បើបានសុខខ្លះ ក៏មិនមែនជាខ្លឹមនៃសេចក្ដីសុខដែរ ។
-អ្វីដែលបានមកដោយមិនបាច់ស្វែងរក គឺកិលេសនិងចាស់ជរា ចំណែកអ្វី ៗ ដែលត្រូវបានមកដោយកុសលភាវនា គឺគុណតម្លៃនៃជីវិត ។
-បុណ្យមិនមែនប្រែថាបោកទេ... ។ បុណ្យមានលក្ខណៈសម្គាល់នូវត្រង់ ចិត្តយើងល្អ សុខសប្បាយ ស្ងប់ត្រជាក់ មិនក្ដៅក្រហាយខ្វាយខ្វល់ ។ បុណ្យគឺជាគុណជាតិជម្រះចិត្តឲ្យស្អាត ដូចជាទឹកបរិភោគដែលបរិសុទ្ធ ឬទឹកងូតដែលស្អាត ជម្រះញើសក្អែល និងបំបាត់ការស្រេកឃ្លាន ម្យ៉ាងទៀតបុណ្យគឺជាអាហារបំប៉នផ្លូវចិត្ត និងជាឱសថកម្ចាត់រោគ ។ បាបប្រៀបបានទៅនឹងញើសក្អែល ភាពក្ដៅស្អុះ ការស្រេកឃ្លាន ឬជំងឺរោគាផ្សេង ៗ នៅពេលមានរាគៈ គឺចិត្តមានជំងឺ នៅពេលខឹងក្រោធ កំណាញ់ ច្រណែន អំនួតអួតអាង រមិលគុណ ។ល។ គឺត្រូវជ្រាបថា ចិត្តយើងកំពុងឈឺ ចំណែកបុណ្យគឺជាឱសថកម្ចាត់រោគទាំងអស់នេះឯង ។
-ទៀនក្ដៅរលាយក្រមួន ចិត្តក្ដៅរលាយសុខ ។ ការឲ្យអភ័យគឺជាការពន្លត់ភ្លើងក្នុងចិត្តខ្លួនឯង ។ បុគ្គលដែលគ្រាន់តែចេះចាំធម៌ រមែងចូលចិត្តយកឈ្នះអ្នកដទៃ សូម្បីតែការសូត្រធម៌... ប៉ុន្តែចំណែកអ្នកដែលមានធម៌វិញ រមែងចូលចិត្តយកឈ្នះខ្លួនឯង ឃើញសារៈខ្លឹមសារនៃជីវិតគឺស្ងប់ ។ បុគ្គលស្ងប់ គឺបុគ្គលអស់ការស្វែងរកដោយតណ្ហា ព្រោះបានកំណត់ដឹងនូវបញ្ចក្ខន្ធហើយ ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/1658/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៦,៤៨៧ ដង)
នមត្ថុ រតនត្តយស្ស
ចតុរង្គសន្និបាត
ឱវាទបាតិមោក្ខគាថា
សព្វបាបស្ស អករណំ
កុសលស្សូបសម្បទា
សចិត្តបរិយោទបនំ
ឯតំ ពុទ្ធានសាសនំ
ខន្តិ បរមំ តបោ តីតិក្ខា
និព្វានំ បរមំ វទន្តិ ពុទ្ធា
ន ហិ បព្វជិតោ បរូបឃាតី
សមណោ ហោតិ បរំ វិហេឋយន្តោ
អនូបវាទោ អនូបឃាតោ
បាតិមោក្ខេ ច សំវរោ
មត្តញ្ញុតា ច ភត្តស្មឹ
បន្តញ្ច សយនាសនំ
អធិចិត្តេ ច អាយោគោ
ឯតំ ពុទ្ធាចសាសនំ។
images/articles/1654/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩,៥១៩ ដង)
នរក ៤ រូប
យើងជាពុទ្ធបរិស័ទ គួរតែមានសេចក្ដីសង្វេគតក់ស្លុតក្នុងជីវិតរស់នៅក្នុងបច្ចុប្បន្ននេះ វាមិនមានអ្វីស្ថិតស្ថេរឡើយក្នុងលោកនេះ មានការកើតឡើងហើយមានការស្ថិតនៅ និងមានការបាត់បង់ទៅវិញជាធម្មតា។
សូមជាតិញោមពិចារណានូវរឿងក្នុងព្រះពុទ្ធសាសនា ដើម្បីជាបទពិចារណាក្នុងរឿងរ៉ាវជីវិតដែលរស់នៅក្នុងលោកនេះ វាមានទាំងវិបាក ទាំងល្អដោយអំណាច
images/articles/1655/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤៤,២៩៧ ដង)
បើកូនស្រីម៉ែធ្វើល្អហើយឲ្យគេថាចុះ
កាលកូនស្រីនៅតូចម៉ែជារៀបចំតែងខ្លួនឲ្យកូនស្លៀកពាក់យ៉ាងណា ស្ពាយកាបូបទៅសាលាយ៉ាងមិចទើបសម ម៉ែរៀបចំឲ្យកូនទាំងអស់។ ម៉ែតែងតែតាមគយគន់ដំណើរកូនដោយការពេញចិត្ត។
លុះដល់ពេលកូនធំឡើង អ្វីៗដែលធម្មជាតិសម្រាប់ខ្លួនកូន ម៉ែក៏បានប្រាប់ពន្យល់ឲ្យកូនបានដឹងទាំងអស់។ ឥឡូវម៉ែសូមពន្យល់កូនស្រីអំពីបញ្ហាមួយដែលកូនចេះតែខ្លាច
images/articles/1652/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៣៩,០៨៦ ដង)
ទ្រព្យ ប្រពន្ធ កូន គឺជាគ្រឿងជាចំណងទាញឲ្យធ្លាក់ទៅក្នុងអបាយភូមិ៤បាន
ពាក្យថា ប្រពន្ធ មានន័យថា ជាប់ចំណង ចំពាក់ ឆ្វាក់ ដែលចងរឹតរួត។
ទ្រព្យសម្បត្តិទាំងឡាយ កូនទាំងឡាយ គឺសុទ្ធតែជាគ្រឿងចងឬជាចំណងដ៏ស្វិតស្វាញ មិនមែនជាចំណងធូរលុងនោះឡើយ គឺជាចំណងដ៏រឹងមាំមិនងាយនិងដាច់នោះឡើយ។
ខ្ញុំសូមពោលពីរឿងរ៉ាវនៃភរិយាស្វាមីបន្តិចគ្រាន់បានជាបទពិចារណាតទៅ។
images/articles/1643/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ៤១,២៦៥ ដង)
នារីគ្រប់លក្ខណ៍
យើងជាស្រីណាកូន ត្រូវតែសុភាពរាបសាជានិច្ចដើម្បីលើកតម្កើងសង្គមរបស់យើង ដែលដូនតារបស់យើងខំរក្សាទុកជាយូរមកហើយជាប្រពៃណីដែលល្អសម្រាប់បន្សល់ឲ្យកូនស្រីប្រុសជាអ្នកថែរក្សា។
នារី ដែលប្រកបដោយលក្ខណៈ ៣១ ប្រការហៅថា ស្ត្រីគ្រប់លក្ខណ៍គឺមិនចេះអេចអូច និយាយដើមគួរ ១ ចេះគួរសមទទួលមាតាបិតា និងស្វាមី ១ ដឹងគុណ
images/articles/1639/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៩,៨៨៤ ដង)
បើតាំងខ្លួនជាមនុស្សត្រូវតែបង្អុរទឹកភ្លៀងឲ្យបានគ្រប់ស្រុកប្រទេស
អ្នកមានទាំងឡាយ ដែលបានរស់នៅលើគំនរនៃទ្រព្យសម្បត្តិ ដែលហៅបានថា មហាសេដ្ឋីនៅក្នុងលោកនេះ គឺត្រូវតែចេះជួយសង្គ្រោះដល់អ្នកក្រីក្រនៅក្នុងទ្វីបលោកានេះ ខ្ញុំមិនមែនចង់មានន័យថា ឲ្យអ្នកមានទ្រព្យទាំងឡាយ ដើរជួយសង្គ្រោះគ្រប់ប្រទេសនៅក្នុងលោកនេះឡើយ
images/articles/1606/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២,៥៤៩ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
_ សម្មតិសច្ចៈ
ពិតខាងការសន្មតិ ពាក្យថាសន្មតិ គឺ ការប្ដេជ្ញា ការសន្យា អនុម័ត ការយល់ព្រមជាមួយ ការតាំង ដំណើរព្រមតាម ការកំណត់ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការកំណត់យ៉ាងនេះចាត់ជាការពិតមួយ ដូចពាក្យថា មនុស្សនិងសត្វដែលធ្លាប់កំណត់ចំណាំយូមកហើយ ការកំណត់នោះនៅទៀតទាត់ឥតផ្លាស់ប្ដូរ
images/articles/1612/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៥៦៥ ដង)
កូនៗទាំងឡាយ សូមកូនចងចាំថា សុខភាពជាកត្តាចម្បងសម្រាប់ជីវិតយើងណាកូន ដូច្នេះកូនត្រូវចេះថែរក្សាសុខភាពរបស់ខ្លួនឯងណាកូនមិនមាន នរណាអាចថែរក្សាសុខផាពយើងបានក្រៅអំពីខ្លួនយើងឡើយ ។យ៉ាងនេះហើយបានជាម៉ែ ចង់ប្រាប់កូនៗទាំងឡាយឲ្យចេះថែរក្សាសុខភាពខ្លួនឯង ព្រោះកូនបែកអំពីម៉ែឆ្ងាយ ពុកម៉ែបារម្ភ ខ្លាចកូនមានរោគច្រើនណាកូនម៉ែសូមកូនចង់ចាំពាក្យទូន្មានរបស់ព្រះសាស្ដាខ្លះៗ ក្រៅពីកូនសិក្សានៅសាលាណាកូន សូមកូនសិក្សាដូចតទៅ..... អាយុវឌ្ឍនធម៌គឺវិធីថែរក្សាសុខភាពល្អ និងចម្រើនអាយុឲ្យបានវែងផងណាកូនម៉ែ។
ដោយសារអាយុវឌ្ឍធម៌នេះឯង ទើបព្រះអង្គអាចចម្រង់ព្រះជន្មបានរហូតដល់ ៨០ វស្សាទើបចូលនិព្វាន ឯការថែរក្សាអាយុនោះមិនមានអ្វីច្រើននោះទេ គឺមានតែ ៧ យ៉ាងប៉ុណ្ណោះ
១. សប្បាយការី ចេះធ្វើសេចក្ដីសប្បាយឲ្យដល់ខ្លួនឯង គឺអនុវត្តទៅតាមក្បួនអនាម័យ និងក្បួនសុខភាព ដូចជាឥរិយាបថទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវផ្លាស់ប្ដូរឲ្យបានសមរម្យ មានការហាត់ប្រាណបញ្ចេញកម្លាំង សម្អាតខ្លួនប្រាណកូន។
២. សប្បាយេ មតញ្ញូ មានប្រមាណ ស្គាល់ល្មម ស្គាល់ប្រមាណនៅក្នុងសប្បាយទាំងឡាយ ដូចជាបរិភោគរហូតទាល់តែហល់មើលសម្លឹងទូរទស្សន៍ រហូតដល់ទៅព្រិលភ្នែក ហៀរទឹកភ្នែក ផឹករហូតដល់ក្អែចេញមកវិញ។ ម្យ៉ាងវិញទៀត គឺចេះជ្រើសរើសរបស់ណាមិនហុចទោសយកមកបម្រើសេចក្ដីសប្បាយរបស់ខ្លួនដូចជាស្រា បារី កញ្ឆា ជាដើមនេះសុទ្ធតែជារបស់នាំឲ្យទោស សប្បាយត្រូវចេះស្គាល់ប្រមាណក្នុងការជ្រើសរើសរបស់ទាំងនេះ មកប្រើផងដែរ។
៣. បរិណតភោជី បរិភោគតែអាហារណាដែលរលាយងាយ ក្រពះស្រួលកិន មិននាំឲ្យខូចក្រពះ និងទំពាឲ្យបានម៉ដ្ឋល្អ។
៤. កាលចារី ស្គាល់ពេលវេលាក្នុងការធ្វើការ ធ្វើត្រូវសមពេលធ្វើមានពេល មានវេលា ស្គាល់ថាគួរធ្វើការប៉ុន្មានម៉ោង សម្រាកកាយប៉ុន្មានម៉ោង រៀនសូត្រប៉ុន្មានម៉ោងជាដើម។
៥. ព្រហ្មចារី ប្រព្រឹត្តព្រហ្មចរិយធម៌ អ្នកដែលជាគ្រហស្ថត្រូវចេះកំណត់កាមារម្មណ៍របស់ខ្លួន ត្រូវវៀរចាកនូវការសេពសន្ថវៈខ្លះ ព្រោះអ្នកល្មោភក្នុងកាមគុណ នឹងនាំឲ្យបាក់កម្លាំងថែមទាំងវិនាសទ្រព្យសម្បត្តិ។
៦. សីលវា មានសីល ប្រព្រឹត្តល្អ មិនធ្វើអ្វីដែលខុសច្បាប់ក្នុងប្រទេស ដែលសង្គមគេស្អប់ខ្ពើមណាកូន។
៧. កល្យាណមិត្ត មានកល្យាណមិត្ត មិត្តល្អ មិត្តដែលមិនបបួលទៅរកអបាយមុខទាំង ៤ គឺស្រី ស្រា ល្បែង អំពើពាលា។
ទាំងអស់នេះតើកូនអាចធ្វើបានទេ? ប្រសិនបើកូនធ្វើបាននោះល្អខ្លាំងណាស់ណាកូនម៉ែ តែបើកូនមិនអាចធ្វើបានទេ កូនត្រូវតែព្យាយាមណាទាំងនេះជាកត្តាសំខាន់ សម្រាប់ជីវិតកូនព្រមទាំងអ្នកដទៃណាកូនម៉ែ។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ
images/articles/2698/_________tpic.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៩,៥២២ ដង)
កម្លាំងចិត្ត៥យ៉ាងយកឈ្នះការឈឺចាប់នៅពេលជិតស្លាប់ និងជួយបិទអបាយភូមិ៖
១- តាំងចិត្តកាត់ផ្តាច់ការអាល័យលោកនេះ
២- រក្សាចិត្តឲ្យស្ងប់កុំជ្រួលច្របល់ ដកដង្ហើមឲ្យស្រួល ដើម្បីឆ្លងកាត់ដំណាក់កាលនេះឲ្យបានល្អ នេះជាបទពិសោធចុងក្រោយក្នុងអត្តភាពរបស់យើង។
៣- ប្រមូលផ្តុំសេចក្តីល្អនៅក្នុងចិត្ត ចូលកាន់កម្មដ្ឋានបង្អែកដែលខ្លួនមាន(វសី ស្ទាត់ថ្នឹក)ឬក៏ រំលឹកគុណព្រះរតនៈត្រ័យ ដោយការភាវនា ពុទ្ធោៗ ឬ អរហំជាដើម។
៤- ប្រមូលសតិពិនិត្យខ្យល់ដង្ហើមដើម្បីបន្ថយទុក្ខវេទនាដែលប្រព្រឹត្តិទៅតាមផ្លូវកាយ ហើយប្រគល់អ្វីៗអោយកម្មដំណើរការចុះ។
៥- ឃុំគ្រងចិត្តឲ្យនៅដាច់តែឯង កាត់ផ្តាច់ពីអ្វីៗទាំងអស់ កុំតោងរឿងរ៉ាវខាងក្រៅ យកខ្លួនជាទីពឹងមួយមុខគត់។មានអ្វីកើតឡើង អារម្មណ៍សោកស្តាយក្តី អារម្មណ៍អាល័យក្តី ព្រះពុទ្ធត្រាស់ថា ការមិនប្រកាន់អារម្មណ៍នេះហើយជានិព្វាន ! សូមប្រគល់អ្វីៗអោយកម្មចាត់ចែងយើងនឹងអស់កង្វល់ ! ។
ការបានស្គាល់សច្ចៈធម៌នាំឲ្យមានការបញ្ចេញសេរីភាពប្រកបដោយការទទួលខុសត្រូវ និងការចេះប្រើយុត្តិធម៌ចំពោះខ្លួនឯង ដែលបុថុជ្ជនមិនប្រាថ្នាចង់ដឹងពីរឿងនេះទេ។ ការបានស្គាល់ធម៌ហើយ ប្រតិបត្តិតាមធម៌ដោយគោរពហៅថាជាវិញ្ញូជន ដែលជាជនមានការភ្ញាក់រលឹកជារៀងរហូត ។ទស្សនៈយោបល់ និងទស្សនៈវិស័យដឹកនាំឲ្យធ្វើ លោកនេះសំបូរណាស់ទស្សនះយោបល់ដែលនាំឲ្យមានការរិះគន់គ្នា តែទស្សនៈវិស័យដឹកនាំអោយធ្វើមិនសូវមានទេ ទើបមនុស្សក្រណាស់នឹងក្លាយជាមេដឹកនាំ។អ្នកមានទស្សនៈវិស័យដឹកនាំឲ្យធ្វើ កំរនឹងស្តីបន្ទោសអ្នកដទៃណាស់ តែគេជាមនុស្សពូកែពន្យល់ មនុស្សបែបណាក៏គេចេះពន្យល់ឲ្យយល់្ឲ្យឲ្យសាងប្រយោជន៍បានដែរ តំលៃនៃការគិតបែបនេះគឺមាននៅលើរូបចម្លាក់ខាងមុខក្ោក្លោងទ្វារអង្គរធំរួចហើយ។
គតិនិទាន ៖
១- សេចក្តីភ្ញាក់រលឹកអស្ចារ្យ គឺប្រឆាំងជានិច្ចទៅលើគំនិតដែលឲ្យផលមិនល្អ គំនិតមិនល្អគឺមកពីការយល់ដឹងពីភាពអោនលំទោនក្នុងការស្វែងយល់ដែលគ្មានតំលៃអ្វីសោះ ជំនួសឲ្យភាពសាមញ្ញគឺការសម្តែងមតិ៏ដោយក្លាហាននិងស្មោះត្រង់ក្នុងភាពត្រឹមត្រូវជានិច្ច ។
២- វិទ្យាសាស្ត្រដែលគ្មានសាសនាគឺជាមនុស្សខ្វិន ឯសាសនាដែលគ្មានវិទ្យាសាស្ត្រគឺជាមនុស្សខ្វាក់។អវិជ្ជា ទិដ្ឋិ កាមនិងភព ជាអន្លុងដែលសត្វលោកពិបាកឆ្លងផុត ការបរិបូរណ៍ដោយវិជ្ជានិងបរិសុទ្ធដោយទិដ្ឋិ គឺនៅពេលដែលត្រូវភ្លើងទុក្ខដុតរោល ទើបឈប់ក្រេបលំអងភព ។
៣- រឿងពីរយ៉ាងដែលគ្មានដែនកំណត់ នោះគឺសកលលោក និងភាពល្ងង់ខ្លៅរបស់មនុស្ស។
៤- ការធ្លាក់ក្នុងអន្លុងស្នេហ៍ គឺមិនមែនធ្លាក់ទៅទាំងអស់នោះទេ ភាគច្រើនគឺជារឿងឆ្កួតៗមួយដែលមនុស្សនាំគ្នាធ្វើដោយគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះ ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2981/SpicS.jpg
ផ្សាយ : ២០ មករា ឆ្នាំ២០២១ (អាន: ៨,៩៩១ ដង)
បឋមសង្គាយនាធ្វើឡើងក្រោយពីព្រះពុទ្ធជាម្ចាស់ទ្រង់បរិនិព្វានទៅបាន ៣ ខែ(ព.ស. ១) ធ្វើអស់រយៈពេល ៧ ខែទើបសម្រេច ព្រះសង្ឃជាអរហន្តចូលរួម ៥០០ អង្គមូលហេតុព្រោះលោកតាសុភទ្ទនិយាយមើលងាយព្រះធម្មវិន័យនិងត្រេកអរនៅពេលឮដំណឹងព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វាន ព្រះមហាកស្សបខ្លាចក្រែងថាព្រះធម្មវិន័យនឹងសាបសូន្យទើបកោះហៅប្រជុំភិក្ខុសង្ឃធ្វើសង្គាយនាត្រង់ល្អាងសត្តបណ្ណគុហាទៀបភ្នំវេភារៈ ក្រុងរាជគ្រឹះ ព្រះមហាកស្សបជាប្រធាននិងធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះឧបាលីធ្វើមុខងារឆ្លើយតបព្រះវិន័យ ព្រះអានន្ទធ្វើមុខងារឆ្លើយតបព្រះធម៌ ព្រះបាទអជាតសត្រូវទ្រង់ឧបត្ថម្ភបឋមសង្គាយនានោះ ។
ទុតិយសង្គាយនាធ្វើឡើងក្នុងព.ស. ១០០ ធ្វើអស់រយៈពេល ៨ ខែទើបសម្រេច មូលហេតុព្រោះពួកភិក្ខវជ្ជីបុត្របដិបត្តិធូររលង់ខាងវិន័យ ១០ ប្រការ ព្រះយសកាកណ្ឌបុត្របបួលព្រះថេរៈទាំងឡាយឲ្យជួយវិនិច្ឆ័យ ធ្វើសង្គាយនាត្រង់វាលិការាម ក្រុងវេសាលី ដែនវជ្ជី ព្រះយសកាកណ្ឌបុត្រជាប្រធាន ព្រះរេវតត្ថេរធ្វើមុខងារសួរដេញដោលព្រះធម៌និងវិន័យ ព្រះសព្វកាមីថេរៈដែលជាសិស្ស ១ រូបរបស់ព្រះអានន្ទនិងមានអាយុ ១២០ ឆ្នាំ ធ្វើមុខងារឆ្លើយតបព្រះធម៌និងវិន័យព្រះបាទកាឡាសោកទ្រង់ឧបត្ថម្ភទុតិយសង្គាយនានោះ ព្រះសង្ឃជាអរហន្តចូលរួម ៧០០ អង្គ។
តតិយសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៤ ធ្វើអស់រយៈពេល ៩ ខែទើបសម្រេច មូលហេតុព្រោះពួកពាហិរជនជាច្រើនបន្លំបូសក្នុងព្រះពុទ្ធសាសនា ធ្វើឲ្យព្រះពុទ្ធសាសនាអួរអាប់និងអាចឲ្យសាបសូន្យបាន ព្រោះអ្នកបួសទាំងនោះមិនមានចំណេះដឹងក្នុងគោលធម៌របស់ព្រះពុទ្ធសាសនាយ៉ាងពិតប្រាកដទេ ព្រះបាទអសោកមហារាជទ្រង់អារាធនាព្រះមោគ្គល្លីបុត្រតិស្សត្ថេរឲ្យជួយបោសសម្អាតមន្ទិលរបស់ព្រះពុទ្ធសាសនា ធ្វើសង្គាយនាត្រង់អសោការាម ក្រុងបាដិលីបុត្រ ដែនមគធៈ ព្រះមោគ្គល្លីបុត្រតិស្សត្ថេរដែលមានអាយុ ៧២ ឆ្នាំជាប្រធានសង្ឃ ព្រះអរហន្តចូលរួមធ្វើសង្គាយនាចំនួន ១០០០ អង្គព្រះបាទអសោកមហារាជទ្រង់ឧបត្ថម្ភតតិយសង្គាយនានោះ វិធីធ្វើ គឺ ស្រាល់យកភិក្ខុដែលបន្លំបួសទុកដោយឡែក ភិក្ខុដែលបួសដោយសទ្ធាទុកដោយឡែក ព្រះបាទអសោកមហារាជទ្រង់បង្គាប់ឲ្យភិក្ខុដែលបន្លំបួសសឹកវិញទាំងអស់ហើយចំនួន ៦០០០០ រូប ព្រះសង្ឃដែលបួសដោយសទ្ធាធ្វើសង្ឃកម្មរួមគ្នាក្រោយពីធ្វើតតិយសង្គាយនាហើយទ្រង់ឧបត្ថម្ភសមណទូត ៩ ខ្សែចេញទៅផ្សព្វផ្សាយព្រះធម្មវិន័យ ព្រះសោណត្ថេរ និង ព្រះឧត្តរត្ថេរបានធ្វើដំណើរមកផ្សាយព្រះពុទ្ធសាសនាក្នុងដែនដីសុវណ្ណភូមិនិងទទួលបានលទ្ធផលដូចដែលជនជាតិសុវណ្ណភូមិ(អាស៊ីអាគ្នេយ៍)ទទួលស្គាល់នៅសព្វថ្ងៃនេះឯង។
ចតុត្ថសង្គាយនាធ្វើឡើងក្នុងព.ស. ២៣៨ ធ្វើអស់រយៈពេលមិនប្រាកដ មូលហេតុព្រោះត្រូវការចាក់គ្រឹះព្រះពុទ្ធសាសនាក្នុងប្រទេសសិរីលង្កា ធ្វើសង្គាយនាត្រង់ថូបារាម ក្រុងអនុរាធបុរី ប្រទេសសិរីលង្គា ព្រះមហាមហិន្ទត្ថេរជាប្រធាន ព្រះអរិដ្ឋត្ថេរធ្វើមុខងារស្វាធ្យាយព្រះវិន័យ ព្រះសង្ឃចូលរួមធ្វើសង្គាយនាចំនួន ៦៨០០០ អង្គព្រះបាទទេវានម្បិយតិស្សក្សត្រនៃប្រទេសសិរីលង្កាទ្រង់ឧបត្ថម្ភចតុត្ថសង្គាយនានោះ ។
បញ្ចសង្គាយនាធ្វើឡើងក្នុងព.ស. ៤៣៣ មូលហេតុព្រោះព្រះសង្ឃយល់ឃើញថា ព្រះពុទ្ធវចនៈដែលបន្តវេនដោយមុខបាឋៈនោះ តទៅអនាគត អាចនឹងភ្លាំងភ្លាត់ឃ្លៀងឃ្លាតមិនអាចរក្សាទម្រង់ដើមបាន ទាំងអ្នកទ្រទ្រង់ចងចាំក៏មានចំនួនតិចទៅ ៗ រួមទាំងស្ថានការណ៍នយោបាយមិនស្ងប់ទៀត ទើបជាហេតុឲ្យគណៈសង្ឃប្រទេសសិរីលង្កាផ្តួចផ្តើមធ្វើសង្គាយនាឡើង ធ្វើនៅឯមហាវិហារ ប្រទេសសិរីលង្កា ព្រះបាទវដ្តគាមណីអភ័យទ្រង់ឧបត្ថម្ភសង្កាយនានោះ វិធីធ្វើ គឺ ចារឹកពុទ្ធវចនៈដែលទ្រទ្រង់ដោយមុខបាឋៈ(បែបចាំមាត់)នោះជាលាយលក្ខណ៍អក្សរលើស្លឹកទ្រាំងដោយរក្សាទុកភាសាដើមនៃពុទ្ធវចនៈនោះ គឺ ភាសាបាលី ដែលជាមូលហេតុនៃការចម្លងអក្សរភាសាបាលីទៅកាន់ភាសាដទៃដែលទទួលកាន់ព្រះពុទ្ធសាសនាថេរវាទ រហូតដល់ក្លាយជាព្រះត្រៃបិដកសព្វថ្ងៃនេះឯង ហើយភាសាបាលី គឺ ព្រះត្រៃបិដកនោះត្រូវបានប្រទេសនីមួយ ៗបកប្រែជាភាសាប្រចាំជាតិរបស់ខ្លួន ៗ ដើម្បីផ្សព្វផ្សាយគោលធម៌ទៅកាន់ប្រជាជនដែលមិនបានសិក្សាភាសាបាលី ។
ឆដ្ឋសង្គាយនាធ្វើឡើងក្នុងប្រទេសភូមានៅថ្ងៃទី ១៧ ឧសភា ព.ស. ២៤៩៨(1954) ដល់ ២៤ ឧសភា ព.ស. ២៥០០(1956)ជាថ្ងៃពុទ្ធយន្តី ២៥០០ ឆ្នាំ ធ្វើអស់រយៈពេល ២ ឆ្នាំទើបសម្រេច មានព្រះថេរៈនិកាយថេរវាទចូលរួមចំនួន ២៥០០ អង្គមកពីប្រទេសភូមា កម្ពុជា ថៃ លាវ ស្រីលង្កា នេប៉ាល ឥណ្ឌា ប៉ាគីស្ថាន និង វៀតណាម ឧបត្ថម្ភដោយរដ្ឋាភិបាលភូមាដែលមានលោក អ៊ូ នុ ជានាយករដ្ឋមន្រ្តី ឆដ្ឋសង្គាយនាធ្វើឡើងក្នុងវត្តកាប អយេ និង មហាបស្សនាគុហា ព្រះមហាស្រី ស្យាធរ(mahasi sayadaw)ចោទសួរព្រះធម្មវិន័យចំពោះភទន្តវិចិត្តសរភិវង្ស ប្រទេសដែលចូលរួមទាំងអស់សុទ្ធតែទទួលបានព្រះត្រៃបិដកជាភាសារបស់ខ្លួន ៗ លើកលែងតែឥណ្ឌា ។
អត្ថបទខាងលើនេះដកស្រង់ពីប្រភព (*)
ចំណែកឯកសារដែលកំពុងដាក់ជូនលោកអ្នកទាញយកនេះ បានមកពី ឧបាសក ហួច វ៉ានថន នៅសកលវិទ្យាល័យបញ្ញាសាស្រ្ត ។ សម្រាប់ជាឯកសារស្រាវជ្រាវ និងសិក្សាក្នុងព្រះពុទ្ធវចនៈ ។ លោកអ្នកក៏អាចចូលទៅវិបសាយ មើលដោយផ្ទាល់តែម្តងក៏បាន តាមនេះ (*)
ចុចទាញយកឯកសារ 123 4
ដោយ៥០០០ឆ្នាំ
images/articles/2685/_________tpic.jpg
ផ្សាយ : ១៤ មករា ឆ្នាំ២០២១ (អាន: ២៥,៨៨៤ ដង)
ផលរបស់អាហារ៤តើដូចម្តេច?
១- ដុំអាហារនាំឲ្យកើតរូប
២- ផស្សាហារនាំឲ្យកើតវេទនា
៣- មនោសញ្ចេតនាហារនាំភពមកឲ្យ
៤- វិញ្ញាណាហារ នាំឲ្យកើតនាមរូបពេលបដិសន្ធិ (វិញ្ញាណជាបច្ច័យដល់នាមរូប) ។ ដើម្បីកុំឲ្យវិញ្ញាណមានកំសួល ឬចំហាយផ្សាយចេញទៅកើតទៀត (ឋាមពលរបស់វាគឺចេតនានិងតណ្ហា) ឲ្យតែនៅមានចេតនានិងតណ្ហាគឺនៅតែកើតទៀត ការចូលនិរោធគឺដើម្បីនិរោធវិញ្ញាណឲ្យស្ងប់កុំឲ្យរំជួល រួចហើយចំរើនធម៌លះឧបាទានដោយបញ្ញា ទើបពេលវិញ្ញាណផ្សាយចេញវា ចាប់រ៉ាដាភពមិនបាន ។
អាហារ៤នាំមកនូវភ័យ៤យ៉ាងៈ
១- កវឡឹង្ការាហារឬដុំអាហារជាដើមៈនាំមកនូវភ័យដោយការស្វែងរកនិងការប្រាថ្នា ។
២- ផស្សាហារៈកើតភ័យព្រោះការជាប់ជំពាក់ ឧ- ធ្លាប់ដេកក្នុងម៉ាសីុនត្រជាក់ អត់មិនបាន ។
៣- មនោសញ្ចេតនាហារៈអង្គធម៌បានដល់ចេតនា ការប្រមូលមក ការសន្សំកម្ម គឺការពេញចិត្តប៉ងប្រាថ្នានាំមកនូវភពនិងជាតិកំណើត។
៤- វិញ្ញាណាហារៈភ័យគឺការធ្លាក់ចុះកាន់កំណើត(បដិសន្ធិ)។លោកនេះសត្វគង់វង់ព្រោះអាហារ វិនាសទៅក៏ព្រោះតែអាហារ ការស្គាល់អាហារបច្ច័យគឺជារឿងសំខាន់ណាស់ ធម៌មួយចំរើនឡើងព្រោះតែអាហារ ធម៌មួយរលត់ទៅក៏ព្រោះតែអាហារ សំរួមជាអាហាររបស់សតិ ការមិនសំរួមនាំឲ្យរលត់សតិ ឬ ជាអាហាររបស់នីវរណៈ៥ជាដើម។
ភូតនិងសម្ភវេសីៈ
ភូតៈគឺជាវិញ្ញាណពួកសត្វដែលបានកាន់យកកំណើតហើយ ដែលអាចជាមនុស្សឬអមនុស្ស (សត្វក្រៅពីមនុស្សមានរុក្ខទេវតាជាដើម) ។ ឧ- ភូតៈទាំងឡាយដែលនៅតាមគេហដ្ឋានក្តី តាមអាកាសក្តី តាមដើមឈើក្តី តាមជ្រោះជ្រលងគិរីបព្វតា ។ ព្រះពុទ្ធបង្ហាត់ឲ្យចេះទាក់ទងជាមួយភូតទាំងឡាយថា ៖ ភូតៈទាំងឡាយ ! ចូរអ្នកកុំបីមានការធ្វេសប្រហែសឡើយ ចូរតាមបីបាច់រក្សាមនុស្សល្អ មនុស្សស្គាល់គុណស្គាល់ទោសឲ្យបានរួចផុតពីមហន្តរាយផ្សេងៗ។ល។
សម្ភវេសីៈ ពួកសត្វកំពុងស្វែងរកភពគឺទីកើត ហៅថាសម្ភវេសី។ខ្មោចតៃហោងដែលស្លាប់ភ្លាមៗ គឺសម្ភវេសី ឬ វិញ្ញាណរបស់គាត់នៅមិនទាន់រកភពឃើញ ទើបនៅបង្ហាញនិមិត្តរឿយៗឲ្យគេឃើញ មនុស្សនាំគ្នាហៅថាខ្មោចលង ។ ខ្មោចលងតែមនុស្សដែលមានក្រយៅឲ្យខ្មោចលងបាន ឬជួបវិញ្ញាណណាដែលកាចៗ ពួកគេពឹងលើគ្រាប់អេលិចត្រុងក្នុងលំហអាកាស នៃកាំរស្មីព្រះអាទិត្យ ហើយប្រើឋាមពលវិញ្ញាណស្រូបម្រមូលឲ្យកើតជាស្រមោលរូបរាងឡើង ធ្វើឲ្យភ្នែកយើងមើលឃើញតែស្ទាបប៉ះមិនបាន ដូចមើលភាពយន្ត ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ