images/articles/1783/Untitled-1-Recovered.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២៤ (អាន: ៥៨,៩៣៧ ដង)
គុណភាពជីវិតរបស់គ្រួសារដែលមានសេចក្ដីសុខ
-សួរៈ ប្រការដូចបានពោលមកនេះ ជាក់ច្បាស់ណាស់ ក្នុងឋានៈជាពុទ្ធបរិស័ទ គុណភាពជីវិតនៃគ្រួសារដែលមានសេចក្ដីសុខគួរមានលក្ខណៈយ៉ាងណា?
-ឆ្លើយៈ មាន៣ លំដាប់ ផ្ដើមដោយលំដាប់ទី១ ដែលចែកជាច្រើនផ្នែក។ ផ្ដើមដោយផ្នែកដំបូងគឺ ផ្នែកសុខភាពរាងកាយមិនមានរោគភ័យ បៀតបៀន មាំទាំ
images/articles/1784/Untitled-1-Recovered.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២៤ (អាន: ៥២,៥៨០ ដង)
កាលមនុស្សអភិវឌ្ឍ សេចក្ដីសុខ ជាឥស្សរៈ
ចាកពីវត្ថុនឹងកើងឡើង
-សួរៈ គ្រួសារមានសេចក្ដីសុខ មានលក្ខណៈបែបណា?
-ឆ្លើយៈ បើមើលឲ្យបានទូលំទូលាយ គឺមើលតាមលក្ខណៈនៃគុណភាពជីវិត ដូចដែលបានពោលមកហើយ។ តែបើសម្លឹងក្នុងជ្រុងមួយនៃមនុស្ស ក៏គួរពិចារណាក្នុងផ្នែកសម្ពន្ធភាពជាមួយវត្ថុថាវត្ថុដែលមាន អាចឲ្យសេចក្ដីសុខដល់គេបានទេ
images/articles/1785/Untitled-1-Recovered.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៦៦២ ដង)
ព្រះនិព្វានជាធម៌ដ៏ឧត្ដម
និព្វានំ បរមំ វទន្តិ ពុទ្ធា
ព្រះពុទ្ធទាំងឡាយតែងសម្ដែងថា ព្រះនិព្វានជាធម៌ដ៏ឧត្ដម
នោះ, ឲ្យមានសេចក្ដីពិស្ដារដើម្បីជាគ្រឿងប្រដាប់សតិបញ្ញា និងជាវត្តប្រតិបត្តិរបស់សាធុជនពុទ្ធបរិស័ទ ដូចតទៅនេះ៖
លោកអ្នកប្រាជ្ញទាំងឡាយ ហៅថា ពុទ្ធៈ។ ពុទ្ធៈនេះមានច្រើនប្រភេទ, ន័យខ្លះចែកជា ២, ន័យខ្លះចែកជា ៣, ន័យខ្លះចែកជា៤។
១. តាមន័យដែលចែកជា ២ ចំពូកនោះ
images/articles/1786/Untitled-1-Recovered.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២៤ (អាន: ១០៧,៤៤៧ ដង)
រាគៈ ទោសៈ មោហៈ
អធិប្បាយអំពើភ្លើងកិលេស
ដូចម្ដេចហៅថា ភ្លើងកិលេស?
រាគៈ (សេចក្ដីត្រេកត្រអាលក្នុងកាមគុណ);
ទោសៈ (សេចក្ដីប្រទូស្ដដល់សត្វនិងសង្ខារ);
មោហៈ (សេចក្ដីវង្វេង មិនដឹងតាមពិតរបស់សង្ខារ)។
អកុសលធម៌ ៣ យ៉ាងនេះ ជាដើមលោកហៅថា ភ្លើងកិលេស, ព្រោះជារបស់ដុតសត្វឲ្យក្ដៅដូចភ្លើង; កិលេសនេះកាលបើកើតឡើងក្នុងសន្ដាននៃសត្វឯណាហើយ
images/articles/1787/Untitled-1-Recovered.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២៤ (អាន: ៥០,៧៧៩ ដង)
គុណតម្លៃពិតរបស់វត្ថុ
-សួរៈ ក្នុងបច្ចុប្បន្ន សម្ភាៈផ្សេងៗ ដូចជាទូរទស្សន័ វិទ្យុ ជាដើម ចូលមកជួយជំរុញសេចក្ដីត្រូវការផ្នែកខាងវត្ថុ សម្ភារៈ។ ដូច្នេះ ទើបត្រូវត្រឡប់មកកាន់គោលការណ៍ខាងដើមវិញ ដែលថាគួរមើលដើម្បីសិក្សានោះ តើយ៉ាងណា?
-ឆ្លើយៈ ពិតមែនហើយ គោលរបស់សីលបានបញ្ជាក់ប្រាប់ហើយថា គួរប្រើភ្នែកមើល ប្រើត្រចៀកស្ដាប់។ តើមើលដើម្បីអ្វី៕ យើងមានទូរទស្សន៍ដើម្បីអ្វី?។
images/articles/3164/20ythjljj.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ៤,៦៦២ ដង)
[២៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។ អំណាចប្រយោជន៍ ២ ប្រការ តើដូចម្តេច។ គឺតថាគត ពិចារណាឃើញធម៌ នៅជាសុខ ក្នុងបច្ចុប្បន្នរបស់ខ្លួន ១ មានសេចកី្តអនុគ្រោះប្រជុំ ជនជាន់ក្រោយ ១។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញអំណាចប្រយោជន៍ពីរប្រការនេះ ទើបគប់រក នូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃ។
ប្រយោជន៍ ២ ប្រការ ដែលគប់នូវសេនាសនៈស្ងាត់ - បិដកភាគ ៤០ ទំព័រ ១៣៥_ ឃ្នាប ២៧៤
ដោយ៥០០០ឆ្នាំ
images/articles/3214/_________________________________.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ៦,០៨០ ដង)
វិត្ថតូបោសថសូត្រ ទី២
ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សាហើយ រមែងមាន ផលច្រើន មានអានិសង្សច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន តើដោយប្រការដូចម្តេច។
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថាព្រះអរហន្តទាំងឡាយ លះបង់ បាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មានសេចក្តីអាណិត មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ ដរាបអស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់បាណាតិបាត វៀរចាក បាណាតិបាត មានអាជ្ញា ដាក់ចុះហើយ មានគ្រឿងសស្រ្តា ដាក់ចុះហើយ មានសេចក្តី ខ្មាសបាប មាន សេចក្តីអាណិត មានសេចក្តី អនុគ្រោះ ដោយប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និងថ្ងៃនេះ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង ខ្លួនអញនឹងចាំរក្សា ឧបោសថផង ដោយអង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ ដូចអង្គ ទី១) ព្រះអរហន្ត ទាំងឡាយ លះបង់សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ វៀរចាក សេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និង សេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលគេធ្វើដោយស្មៅក្តី ដរាប អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និងសេនាសនៈដ៏ប្រសើរ វៀរចាកសេនាសនៈដ៏ខ្ពស់ ហួសប្រមាណ និងសេនាសនៈ ដ៏ប្រសើរ សម្រេចនូវទីដេក ដ៏ទាប លើគ្រែក្តី លើកម្រាល ដែលធ្វើ ដោយស្មៅក្តី អស់យប់នេះ និងថ្ងៃនេះដែរ យកតម្រាប់ ព្រះអរហន្ត ទាំងឡាយផង អញនឹងចាំរក្សា ឧបោសថផង ដោយអង្គ នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។
ម្នាលភិក្ខុទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គលចាំរក្សា យ៉ាងនេះឯង រមែងមានផលច្រើន មានអានិសង្ស ច្រើន មានសេចក្តី រុងរឿងច្រើន មានសេចក្តី ផ្សាយទៅច្រើន។ ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មានសេចក្តី រុងរឿង ច្រើនដូចម្តេច មានសេចក្តី ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុគ្គល សោយរាជ្យ ជាឥស្សរាធិបតី នៃមហាជនបទ ទាំង ១៦ នេះ ដែលជាជនបទ សម្បូរដោយកែវ ៧ ប្រការ គឺមហាជនបទ ឈ្មោះ អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ មហាជនបទ ទាំងនុ៎ះ មិនដល់នូវចំណិត ១ ក្នុងចំណិត ទី១៦ៗ លើក នៃឧបោសថ ប្រកបដោយអង្គ ៨ ប្រការឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស ជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀបនឹង សេចក្តីសុខ ជារបស់ ទិព្យ។ ម្នាលភិក្ខុ ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ដែល ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សជារបស់ស្តួចស្តើង ហើយ យកទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ តាវត្តិង្សទេវតា រាប់រាត្រីនោះ បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ តាវត្តិង្ស ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះរមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយនឹងពួក តាវត្តិង្សទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះ អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក យាមទេវតា រាប់ រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ២០០០ ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុ របស់យាមទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមានត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើតជាមួយ នឹងពួកយាម ទេវតា។
ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯងជារបស់ ស្តួចស្តើង ហើយយក ទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៤០០ ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ បាន ៤០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ពួក តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល ស្រ្តី ឬបុរស ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែក ធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយនឹង ពួក តុសិតទេវតា។
ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅ ប្រៀបធៀប នឹង សេចក្តី សុខ ជារបស់ទិព្យ ដែល តថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុនេះឯង។ ម្នាលភិក្ខុ ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក និម្មានរតីទេវតា រាប់ រាត្រី នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ នៃអាយុរបស់ ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ ឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយស្លាប់ទៅ រមែងទៅកើត ជាមួយ នឹង ពួក និម្មានរតី ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ របស់មនុស្សនេះឯង ជារបស់ ស្តួចស្តើង ហើយយក ទៅ ប្រៀបធៀប នឹង សេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យ ហេតុ នេះឯង។
ម្នាលភិក្ខុ ទាំងឡាយ ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក បរនិម្មិតវសវត្តី ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា ប្រមាណ នៃអាយុ របស់ ពួក បរនិម្មិតវសវត្តី ទេវតា។ ម្នាលភិក្ខុ ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា នូវឧបោសថ ប្រកប ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ រាងកាយ ស្លាប់ទៅ រមែងទៅកើត ជាមួយ នឹងពួក បរនិម្មិត វសវត្តីទេវតា។ ម្នាលភិក្ខុ ទាំងឡាយ រាជសម្បត្តិ របស់មនុស្ស នេះឯង ជារបស់ ស្តួចស្តើង ហើយយកទៅប្រៀបធៀប នឹងសេចក្តីសុខ ជារបស់ទិព្យ ដែលតថាគត សំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។
បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់ យកវត្ថុ ដែលគេ មិនបានឲ្យ ១ មិនគប្បី ពោលពាក្យ កុហក ១ មិនគប្បី ផឹកទឹកស្រវឹង ១ គប្បីវៀរចាក ការប្រព្រឹត្តិ មិនប្រសើរ គឺមេថុន ១ មិនគប្បី បរិភោគ ភោជន ក្នុងវេលារាត្រី និងក្នុងវេលា វិកាល ១ មិនគប្បីទ្រទ្រង់ ផ្កាកម្រង មិនគប្បី ប្រស់ព្រំ ដោយគ្រឿងក្រអូប ១ គប្បី ដេក លើគ្រែ លើផែនដី ឬលើកម្រាល ១ ព្រះពុទ្ធ ព្រះអង្គ ដល់នូវទីបំផុត នៃទុក្ខ ទ្រង់ប្រកាសហើយ នូវឧបោសថ ដែលប្រកបដោយអង្គ ៨ ប្រការ នេះឯង សភាវៈ ទាំងឡាយ ពីរគឺព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ ល្អមើល កាលបំភ្លឺលោករមែងចរ ទៅអស់ទីត្រឹមណា ព្រះចន្ទ និង ព្រះអាទិត្យ ទាំងនោះដែលកំចាត់បង់នូវងងឹត ចរទៅ ក្នុង អាកាស ញុំាងទិសឲ្យរុងរឿង ភ្លឺច្បាស់ ក្នុងអាកាសអស់ទី ត្រឹមនោះ ទ្រព្យណា មានក្នុង ចន្លោះនេះ គឺកែវមុក្តាក្តី កែវមណីក្តី កែវពិទូរ្យ ដ៏ល្អក្តី មាសឈ្មោះ សិង្គីក្តី ឈ្មោះសុវណ្ណ ក្តី ឬ មាសឈ្មោះ កាញ្ចនៈក្តី ឈ្មោះជាតរូប ក្តី ឈ្មោះ ហដកៈក្តី ទ្រព្យទាំង អម្បាលនោះ មិនដល់នូវ ចំណិតមួយក្នុង ចំណែក១៦ៗ លើក នៃឧបោសថ ដែលប្រកបដោយ អង្គ៨ ប្រការឡើយ ដូចជាពួកផ្កាយ ទាំងអស់មិនដល់នូវពន្លឺ នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នកមានសីល គួរចាំរក្សា នូវឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ពួកជនដែលមិនមានគេនិន្ទា បំពេញនូវបុណ្យទាំងឡាយ ដែលមានសេចក្តី សុខជាកម្រៃ រមែងចូលទៅកាន់ ឋានសួគ៌បាន។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
ព្រះពុទ្ធដីកាៈ
បក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ។
ធម្មសុភាសិត
ខ្លឹមចន្ទន៍ក្រស្នា ស្វិតក្រៀមយ៉ាងណា គង់ក្លិនក្រអូប រីជនបណ្ឌិត តែងលះខឹងក្រេាធ ទេាះជួបទុក្ខសេាក ស៊ូឱបព្រះធម៌ថ្លៃ។
ដោយ៥០០០ឆ្នាំ
images/articles/539/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ៥៦,៦៤១ ដង)
ព្រះសម្មាសម្ពុទ្ធជាម្ចាស់មុននឹងចូលបរិនិព្វានត្រូវបានព្រះអានន្ទទូលសួរថា "បពិត្រព្រះអង្គទ្រង់ចម្រើន ! ក្រោយពីព្រះអង្គ បរិនិព្វានទៅហើយ
images/articles/2976/2018-09-21_13_06_38-5000_Years_Dharma_____Content_Management_System.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១១,៧៣៥ ដង)
ឯកសារព្រះត្រៃបិដកខ្មែរខាងក្រោមនេះ ត្រូវបានវាយឡើងវិញ ក្នុងឯកសារ file word យកតែខាងសម្រាយ (គ្មានបាលី) ។ អ្វីដែលខ្ញុំដាក់សម្រាប់ពុទ្ធបរិស័ទទាញយកនេះ គឺសម្រាប់ជាឯកសារស្រាវជ្រាវ ឬឯកសារជំនួយ ប៉ុណ្ណោះ ។ ដូចនេះសម្រាប់ពុទ្ធបរិស័ទ ត្រូវការឯកសារបែបនេះយកទៅប្រើការ អាចធ្វើការទាញយកបាន ប៉ុន្តែប្រសិនបើ ពុទ្ធបរិស័ទត្រូវការយកទៅអាន រៀនសូត្រ សូមធ្វើការទាញយកឯកសារព្រះត្រៃបិដក ដែលស្កានទុក ជាpdf វិញព្រោះឯកសារនោះ មានទាំងបាលី និងសម្រាយ ដែលមានភាពត្រឹមត្រូវជាង ។
ទាញយកឯកសារព្រះត្រៃបិដកជា file word ចុចទីនេះ ។
ទាញយកឯកសារព្រះត្រៃបិដកជា file PDF ចុចទីនេះ ។
ដោយ៥០០០ឆ្នាំ
images/articles/3228/________________________________________________.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ៩,៦០០ ដង)
ខាងក្រោមនេះ ជាតំណទាញយកព្រះត្រៃបិដកខ្មែរ និងព្រះត្រៃបិដកអង់គ្លេស ។ ដែលក្នុងនោះ ព្រះត្រៃបិដកភាសាខ្មែរ ជាpdf scan មានចំនួន ២ច្បាប់ដូចនេះ គឺសន្លឹកពណ៌ស និងសន្លឹកពណ៌លឿង
និងមានមួយច្បាប់ទៀតជាច្បាប់ pdf វាយអក្សរថ្មីឡើងវិញរបស់វត្តបញ្ញាធំ ។ និងច្បាប់ប្រែរួមជាមួយព្រះអដ្ឋកថា ។
និងមានច្បាប់ព្រះត្រៃបិដកជាភាសាអង់គ្លេសមួយច្បាប់ទៀត សម្រាប់លោកអ្នកដែលមិនអាចអានភាសាខ្មែរបាន អាចចូលអានច្បាប់pdf នេះ ។
ចុចទាញយក
ប្រសិនបើលោកអ្នកលំបាកក្នុងការទាញយក អាចផ្ញើតេលេក្រាមមកលេខ 012 887 987 យើងនឹងព្យាយាមផ្ញើជូនតាមការគួរ ឬលោកអ្នកអាចទាញយកតាមក្រុមតេលេក្រាមរបស់៥០០០ឆ្នាំបាន ដោយគ្រាន់តែចុចចូល ទីនេះ
ដោយ៥០០០ឆ្នាំ
images/articles/723/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ២៦,៤៣៩ ដង)
រឿងកដ្ឋហរកៈ
( ចាក ម. អ. )
( អ្នកមានលាភ មិនស្មើអ្នកមានបុណ្យ )
ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់រកស៊ីលក់អុស នៅក្នុងក្រុងពារាណសី ។ ថៃ្ងមួយបុរសនោះចេញទៅនាំអុសអំពីព្រៃ
images/articles/854/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១៤,៥៣២ ដង)
ក. ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនកាលបាត់ដោយអកុសលបៀតបៀន ជួនកាលក៏បាត់ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់ ។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បង់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវតែស្វែងរកដែរ ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេត្រូវចេះទទួលស្គាល់ការពិតផង ត្រូវចេះហាមចិត្តដែលសោកស្តាយខ្លាំងៗ និងសេចក្តីក្រោធខឹង កុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្តីសុខរបស់យើងទៅជាមួយផងដោយពិត ។
ខ. ចេះជួសជុលរបស់ដែលខូចឬចាស់
វត្ថុសម្រាប់ប្រើប្រាស់ទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាត ទៅដោយឥតមានសេសសល់ឡើយ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវខាតបង់ប្រាក់កាសក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន ។
របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើលែងបាននោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរសព័្ទ ត្រឹមតែតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មមសមគួរនឹងប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបានដោយស្រួលទៅហើយ ប៉ុន្តែដោយចង់តែដេញម៉ូតសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លា ទៀតដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមតែដើម្បីប្រយោជន៍រស់នោះទេ គឺថាប្រាក់ដែលបន្ថែមពីលើនោះ គឺជាការបូជាតណ្ហាដោយពិត ។ ចំណែកភិក្ខុសមណេរ ត្រូវតែគិតអំពីបញ្ហានេះ កុំភ្លេចខ្លួនឲ្យសោះ ។
ប្រុសសង្ហា មិនមែនដោយសារទូរស័ព្ទនោះទេ បូរាណបានពោលថា " ស្រីស្រស់ព្រោះចរិយា បុ្រសសង្ហាព្រោះវិជ្ជា " ចំណែកបព្វជិត ក៏មិនខុសពីស្រ្តីប៉ុន្មានដែរ បើមានតែវិជ្ជាខ្វះចរិយា ដូចផ្លែល្វាល្អតែខាងក្រៅ ។ របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ខ្លះ ហើយបើរបស់នោះមិនចេះយំទារចំណីស៊ីទេ គប្បីថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងអាចត្រូវការវាជាក់ជាមិនខាន ។
គ. បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្តោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើងមិនមែនបរិភោគតែមួយពេលហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូចថ្ងៃនេះ ។
ឃ. មិនតាំងបុរស ឬស្រ្តីទ្រុស្តសីលជាធំ
បុរស ឬស្រ្តី ដែលទ្រុស្តសីលក្នុងទីនេះសំដៅយកបុរសស្ត្រីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម ។ ការដែលប្រគល់ឲ្យបុរស ឬស្រ្តីប្រភេទនេះ ឲ្យជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ តែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចនៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភសូត្រទី ៦ គាថាទី ១១ ព្រះមានព្រះភាគទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា
" ឥត្ថឹសោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ "
ប្រែថា " បុរសបុគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស " ។ បុរសស្រ្តីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជាកញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ ។
សូម្បីភ្នំខ្ពស់គង់គេឡើងបាន តស៊ូក្លាហានគង់បានជំនះ
សន្សំបារមីគង់បានតេជះ ធ្វើរបងផ្ទះគង់បានសល់ទ្រព្យ ។
ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ
images/articles/859/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១៣,២៦៣ ដង)
១ នាទីមានប្រយោជន៏
សម្លឹងផ្នែកក្នុងនៃជីវិត ទើបគិតរកធម៌
ត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ទើបនឹងមានឱកាស បានជួបនូវសេចក្តីសុខស្ងប់ដោយពិតប្រាកដទៅបាន ។ ទោះបីផ្នែកខាងក្រៅនៃជីវិត សម្បូរណ៌ទៅដោយសេចក្តីសុខយ៉ាងណាក៏ដោយ ថាបើផ្នែកខាងក្នុងមានសេចក្តីក្តៅក្រហាយហើយ មិនអាចមានឈ្មោះថាមានជីវិតជាសុខបានឡើយ ។
ជីវិតខាងក្រៅអាស្រ័យបច្ច័យ ៤ តែជីវិតខាងក្នុងអាស្រ័យធម្មាហារ បានដល់អាហារគឺ ធម៌ ។ ប្រៀបដូចមនុស្សដែលមានអាហារល្អ មានសម្លៀកបំពាក់ស្អាត ទីនៅអាស្រ័យក៏មានរោគបៀតបៀនប្រចាំកាយ ដូច្នេះគឺមិនអាចមានសេចក្តីសុខពេញទីទៅបានទេ ។ រោគផ្លូវចិត្តដុតរោលជីវិត អាក្រក់ក្រៃលែងជាងរោគផ្លូវកាយដោយពិត ព្រោះហេតុនេះ ទើបបានពោលថាត្រូវសម្លឹងផ្នែកក្នុងនៃជីវិត ។
ស្រង់ចេញពី សៀវភៅ " មេរៀនជីវិត "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/890/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១៨,០១៥ ដង)
រឿងចូឡកសេដ្ឋី
( ចាក អ. ចូ. )
( អ្នកមានប្រាជ្ញានិងមានវាសនា អាចរកទ្រព្យបានងាយ )
ក្នុងកាលកន្លងទៅហើយ ព្រះពោធិសត្វបានកើតជាសេដ្ឋីឈ្មោះចូឡកៈ នៅក្នុងក្រុងពារាណសី ជាអ្នកចេះពូកែខាងការទស្សន៍ទាយ ។ ថ្ងៃមួយសេដ្ឋីបានទៅគាល់ព្រះរាជាឃើញកណ្តុរស្លាប់កណ្តាលថ្នល់
images/articles/946/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១៦,១៥៩ ដង)
កូនជាទីស្រឡាញ់! ពាក្យថា គ្រួសារជាពាក្យដែលមានសេចក្តីឬអត្ថន័យច្រើន គឺសំដៅដល់ការស្រឡាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ ហើយតែងហៅគ្នាថា " អ្នកផ្ទះខ្ញុំ " ឬគ្រួសារខ្ញុំជាដើម ។ សម័យដែលនៅក្មេងៗ យើងនៅរួមគ្នាជាគ្រួសារ មានសម្លេងសើចសប្បាយមានសម្លេងរត់ប្រឡែងគ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាពរស់រវើក ។ ឪពុកម្តាយ សូម្បីធ្វើការហត់នឿយអស់កម្លាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយកាន់ជួយទទួលរបស់របរ និងសាកសួរពីការហត់នឿយប៉ុណ្ណឹង ម៉ែឪក៏បាត់អស់នូវការហត់នឿយទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងបានលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណ៎ាកូន ដែលគេថា គ្រួសារមានភាពកក់ក្តៅនោះ ។
ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូនគ្នា កូនត្រូវចេះស្រឡាញ់គ្នា ។ សាច់ឈាមជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា " កាត់ទឹកមិនដាច់ កាត់សាច់មិនបាន " ដូច្នេះចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននឹងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿងដែលគួរឲ្យខ្មាសអៀនណាស់ កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម៉្យាងទៀត កូនត្រូវគិតដល់ទ្រូងម្តាយឪពុកផងណ៎ា កូនណ៎ា ។
គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នា ហើយក៏ល្អនឹងគ្នាវិញ លេងចូលគ្នាវិញដូចដើម ភ្លេចរឿងចាស់ដែលកន្លងទៅអស់ ហើយស្រឡាញ់គ្នា ព្រមព្រៀងគ្នា មានអ្វីធ្វើក៏ជួយធ្វើគ្នា ។ ល្អណាស់កូន មានរឿងខ្លះៗ កាលកូននៅពីតូចនោះ កូនគួរសិក្សាតាម បើកូនគិតថា កូនធំហើយ កូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពីក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។ កូនអើយ ស្វាមី អាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បង កាត់ប្អូន ក៏ដូចគ្នានឹងការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន ។
គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៌
មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរ
គុណធម៌ក្នុងចិត្ត ។
ស្រុង-យូហេង, អ្នកម្តាយ, លោកឪពុក, ស្រុង-ចាន់ណា, ស្រុង-ចាន់រតនា, ម្តាយមីង
ដកស្រង់ចេញពី សៀវភៅ " ពាក្យពេចន៍ម៉ែឪ "
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/963/Untitled-1.jpg
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ៤២,៩៣១ ដង)
កូនជាទីស្រឡាញ់
ពាក្យនិយាយជាការសំខាន់ម៉្យាងរបស់មនុស្សយើង កូនត្រូវប្រយ័ត្ន ២ យ៉ាង៖
១. មុននិយាយ
២. និយាយរួចហើយ
មុននិយាយ កូនត្រូវគិតមុខគិតក្រោយឲ្យបានល្អ និងកាលនិយាយរួចហើយ កូនត្រូវរក្សាពាក្យនិយាយ ។
ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយរបស់យើងណា៎កូន នឹងបង្គាប់ឲ្យយើងត្រូវតែធ្វើតាម ដូចជាទទួលពាក្យអ្វីពីអ្នកដទៃ គឺត្រូវធ្វើឲ្យបានទៅតាមសន្យា