images/articles/1498/safvsdf-dsg-sdfs-d.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ២០,៣៨៩ ដង)
វត្តស្វាយពពែ
វត្តស្វាយពពែជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ទល់មុខនឹងស្ថានទូតសហព័ន្ធរុស្សី។ វត្តនេះក៏មានពុទ្ធិកសកលវិទ្យាល័យមួយឈ្មោះថា ពុទ្ធិកសកលវិទ្យាល័យសីហមុនីរាជ។
វត្តនេះស្ថិតនៅក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះអភិសេរី មហាសុគន្ធាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។
images/articles/1504/Untitled-1-Recovered.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៤៩,៧៣៥ ដង)
តើ កម្ម ជាអ្វី?
តាមន័យត្រង់កម្ម មានន័យថា អំពើប្រកបដោយចេតនា ហើយពាក្យនេះសំដៅលើជំនឿរបស់ពុទ្ធបរិស័ទ នៅក្នុងទស្សនៈមួយដែលគេហៅថា ទស្សនៈកម្មផល។ យើងមានជំនឿថា កាលណាមានកម្ម ប្រាកដជាមានផល ទាំងនៅក្នុងជាតិនេះ និងជាតិខាងមុខ។
ដូច្នេះគេមិនមើលឃើញនូវផលនៃកម្មដូចជារង្វាន់ ឬការដាក់ទណ្ឌកម្មចំពោះសកម្មភាពដែលបានធ្វើនោះទេ ប៉ុន្តែជាធម្មតា វាជាផលនៃចេតនា
images/articles/1507/Untitled-1-Recovered.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ២៦,៧១២ ដង)
ការសម្រេចនូវការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់បានត្រាស់ដឹងជាក់ច្បាស់នូវអរិយសច្ចៈទាំង ៤ ប្រការ គឺៈ
១- សព្វសត្វទាំងអស់ជាប្រធាននៃសេចក្ដីទុក្ខ
ទុក្ខ ជាធម្មតាប្រែថា សេចក្ដីលំបាក ប៉ុន្តែតាមពិតទៅវាស្ថិតនៅព័ទ្ធជុំវិញនៃអារម្មណ៍អវិជ្ជមាន ភាពតប់ប្រមល់ ការចង្អៀតចង្អល់ និងទុក្ខលំបាកផ្នែកខាងរាងកាយ។ សេចក្ដីទុក្ខមានពិតប្រាកដព្រោះមនុស្សសត្វគ្រប់រូបក្នុងសាកលលោកនេះ គឺជាប្រធាននៃការចាស់ឈឺ ការប្រាសព្រាត់ពីបុគ្គលជាទីស្រលាញ់ ការមិនបាននូវអ្វីដែលជាទីប្រាថ្នា ចាស់ជរា និងមរណៈ។
២- សេចក្ដីទុក្ខកើតឡើងពីលោភៈ និងតណ្ហា
មនុស្សសត្វទាំងអស់ ប្រាថ្នាចង់បាននូវសេចក្ដីលំបាករីករាយ ហើយចង់គេចឲ្យផុតពីអារម្មណ៍មិនជាទីសប្បាយ។ វេទនាទាំងនេះអាចកើតតាមផ្លូវកាយនិងផ្លូវចិត្ត ហើយសេចក្ដីទុក្ខកើតឡើងនៅពេលណាសេចក្ដីលោភ និងសេចក្ដីប្រាថ្នាមិនបានដូចបំណង។
៣- សម្មាវាចា វៀរចាកការនិយាយកុហក និយាយញុះញង់គេ និយាយចាក់ចុចគេ និយាយពាក្យរោយរាយឥតប្រយោជន៍។ ចូរចម្រើនព្យាយាមនិយាយពាក្យសច្ចៈ ពាក្យមានសន្តិភាព ពាក្យល្អ និងពាក្យមានប្រយោជន៍។
៤- សម្មាកម្មន្តៈ វៀរចាកការកាប់សម្លាប់ ការលួចឆក់ប្លន់ និងការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ។ ចូលព្យាយាមចម្រើនអភ័យបង្កើននូវសេចក្ដីស្មោះត្រង់ និងភាពជឿជាក់ដល់ខ្លួនឯង និងអ្នកដទៃ។
៥- សម្មាអាជីវៈ វៀរចាកការងារណាដែលទាក់ទងការកាប់សម្លាប់ (ទាំងមនុស្ស និងសត្វ) ការលក់សាច់សត្វ ការជួញដូរមនុស្ស សព្វាវុធយុទ្ធភណ្ឌ ថ្នាំពុល និងគ្រឿងញៀនផ្សេងៗ។ ការងារទាំងឡាយណាដែលប្រាសចាកសីលធម៌ និងខុសច្បាប់ក៏គប្បីចៀសវាងផងដែរ។
៦- សម្មាវាយាមៈ ព្យាយាមទប់ស្កាត់នូវអំពើអកុសលដែលមិនទាន់កើត កុំឲ្យកើតឡើងបាន ព្យាយាមកម្ចាត់ចោលនូវគំនិតអកុសលដែលកើតឡើងហើយឲ្យអស់ពីសន្ដាន ព្យាយាមបំពេញនូវកុសលដែលមិនទាន់បំពេញឲ្យបានច្រើនឡើង ព្យាយាមរក្សានូវកុសលដែលបានចម្រើនឡើងហើយ ឲ្យគង់វង្ស ថែមទាំងព្យាយាមចម្រើនឲ្យកាន់តែច្រើនឡើងៗ។
៧- សម្មាសតិ ការកំណត់ដឹងនូវកាយ ឥរិយាបទនៃកាយ និងវេតនា។ ការកំណត់ដឹងនូវចិត្ត និងអារម្មណ៍របស់ចិត្ត បានដល់ចិត្ត និងវេទនារម្មណ៍។
៨- សម្មាសមាធិ ប្រតិបត្តិសមាធិដើម្បីអប់រំចិត្តឲ្យផ្ដោតនៅក្នុងអារម្មណ៍តែមួយ ហើយឲ្យមានវិន័យ ដើម្បីចម្រើននូវបញ្ញា។
ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ
ដោយ៥០០០ឆ្នាំ
images/articles/1015/Untitled-1.jpg
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៦,៥២៨ ដង)
កូនជាទីស្រឡាញ់! គង់តែមានថ្ងៃណាមួយមិនខាន ដែលមនុស្សយើងត្រូវជួបជាមួយនឹងសេចក្តីទុក្ខ ឬបញ្ហាដែលធ្វើឲ្យចិត្តចង្អៀតចង្អល់មាននូវកង្វល់ ។ ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃ ឬជាទុក្ខដែលខ្លួនឯងគិតថា អ្នកដទៃណាក៏មិនអាចនឹងជួយបាន ។ សេចក្តីទុក្ខបែបនេះនឹងធ្វើឲ្យកើតការធុញថប់ក្នុងជីវិត នៅម្នាក់ឯងតែងតែដកដង្ហើមធំ គិតច្រើនទាល់តែឈឺក្បាល បាយមិនបាន សម្រាន្តមិនលក់ដែលអាច បណ្តាលឲ្យកើតរោគសរសៃរប្រសាទបានដោយងាយ ។
កាលបើកូនបានជួបប្រសព្វនូវភាវៈជាទុក្ខដូចបានពោលហើយនេះ កូនកុំលាក់ទុកតែម្នាក់ឯង ត្រូវកុំឲ្យនៅតែក្នុងខ្លួន គឺកូនត្រូវបញ្ចេញមកខាងក្រៅ នឹងធ្វើឲ្យកូនបានធូរស្រាល ។ ប្រៀបដូចជាការហើមពោះទល់លាមក អ៊ីចឹងណ៎ាកូន ដល់ពេលបន្ទោរបង់បានអស់មកក៏ធូរពោះស្រួលខ្លួនទៅ យ៉ាងណាមិញ ការធុញថប់ ការត្រិះរិះកង្វល់ក្នុងរឿងផ្សេងៗ ដែលមាននៅក្នុងចិត្តក៏ដូចគ្នា ត្រូវតែបញ្ចេញមកខាងក្រៅ យ៉ាងនោះឯង ។
មានបញ្ហាខ្លះ ពិតមែនតែគេមិនលាក់ទុកតែឯង ប៉ុន្តែគេបញ្ចេញមកខាងក្រៅដោយការសងសឹក ដោយការបៀតបៀន ដោយអំពើហិង្សាផ្សេងៗឲ្យដល់អ្នកដទៃនៅក្នុងសេចក្តីនេះ កូនត្រូវកុំបញ្ចេញមកជាដាច់ខាត ។ វិធីបញ្ចេញនូវទុក្ខកង្វល់ ភាពធុញថប់ ឬភាពស្រពាប់ស្រពោននៃចិត្ត ដែលល្អបំផុតនោះ គឺពោលឲ្យអ្នកដទៃស្តាប់ ក្នុងលំដាប់ថ្នាក់ដំបូងនោះ គឺមាតាបិតា ។ កូនមានរឿងកើតទុក្ខតឹងណែនក្នុងទ្រូងយ៉ាងណា កូនត្រូវជម្រាបឲ្យមាតាបិតាបានជ្រាប គឺពោលឲ្យម៉ែឪស្តាប់ហ្នឹងឯង ។
ម៉ែឪមិនជាពិស មិនជាភ័យសម្រាប់កូនឡើយ ម៉ែឪរមែងដឹងចិត្តកូន និងយល់ចិត្តកូនជានិច្ច សូម្បីពេលខ្លះមិនអាចដោះស្រាយបញ្ហាឲ្យកូនបានក៏ដោយ តែម៉ែឪគឺជាកន្លែងដែលសម្រាប់កូនក្អួតដាក់ ។ កូននឹងរៀបរាប់នឹងយំ នឹងសម្តែងនូវសេចក្តីទុក្ខលំបាក ឬបំណងយ៉ាងណាចំពោះមុខម៉ែឪក៏បានទាំងអស់ បើធ្វើយ៉ាងនោះហើយ នឹងអាចធ្វើឲ្យកូនសប្បាយចិត្តឡើយបាន ឪពុកម្តាយរីករាយនឹងស្តាប់ រីករាយនឹងដឹង ឪពុកម្តាយព្រមទទួលនូវសេចក្តីទុក្ខរបស់កូនជានិច្ច ចូរកូនកុំឃើញឪពុកម្តាយជាអ្នកដទៃផ្សេងណាឲ្យសោះ ។
ភាពធុញថប់ ការតានតឹងចង្អៀតចង្អល់ ទុក្ខកង្វល់ទាំងអស់របស់កូន គឺកូនគួរមកក្អួត ឬបន្ទោរបង់ដាក់ឪពុកម្តាយចុះ កុំទុកឲ្យតឹងណែនក្នុងខ្លួនកូនតែម្នាក់ឯងនោះ ឪពុកម្តាយព្រមធ្វើជាកន្ថោរ ឬជាបង្គន់របស់កូនជានិច្ច តាំងតែពីកូននៅក្នុងផ្ទៃម្តាយម៉្លេះ ។
ដកស្រង់ចេញពីសៀវភៅ " ពាក្យពេជន៍ម៉ែឪ "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1023/Untitled-1.jpg
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២២,៣១០ ដង)
កូនជាទីស្រឡាញ់! មនុស្សយើងគ្រប់គ្នា រមែងត្រូវការឲ្យមានអាយុវែង និងការមិនមានរោគព្យាធិ គ្រប់គ្នាទាំងអស់ ។ អាយុវែង រោគាព្យាធិមិនមានទៅបាននោះ មួយចំណែកកើតមកអំពីការថែរក្សាសុខភាពរាងកាយ មិនមែនគ្រាន់តែប្រាថ្នាត្រូវការហើយ ក៏ចេះតែបណ្តោយឲ្យសុខភាពរាងកាយទៅតាមយថាកម្មនោះទេ ។ មនុស្សដែលថែរក្សាសុខភាពរាងកាយបានល្អ រមែងមានឱកាសបាននូវអាយុវែង និងមិនមានរោគភ័យ ច្រើនជាងមនុស្សដែលមិនបានមើលថែ ។
កូនគួរប្រយ័ត្នសុខភាពរាងកាយ ត្រូវថែរក្សាឲ្យល្អ កុំធ្វើការធ្ងន់ធ្ងរឲ្យហួសកម្លាំង ត្រូវមានពេលសម្រាក កុំបណ្តោយឲ្យរាងកាយទ្រុឌទ្រោម បាក់កម្លាំង ព្រោះបណ្តាលឲ្យកើតរោគបានដោយងាយ មានរោគហើយក៏មិនងាយនឹងព្យាបាលឲ្យបានជាដូចដើម គឺវាខាតច្រើនមុខណាស់ ។
ក្នុងរឿងការថែរក្សាសុខភាពនេះ ការធ្វើតាមពាក្យណែនាំរបស់លោកគ្រូពេទ្យ គឺល្អបំផុត ដូចជាត្រូវបរិភាគអាហារដែលមានប្រយោជន៍ ត្រូវហាត់ប្រាណឲ្យបានទៀតទាត់ ត្រូវនៅក្នុងទីដែលមានខ្យល់អាកាសចេញចូលបានល្អ ត្រូវរក្សាចិត្តឲ្យស្រស់ថ្លា កុំចេះតែបណ្តោយឲ្យចិត្តក្តៅក្រហាយក្នុងរឿងផ្សេងៗ ត្រូវកុំធ្វើការឲ្យបាក់កម្លាំង កុំបរិភោគទឹកស្រវឹង កុំជាប់គ្រឿងញៀន និងត្រូវឲ្យទៀងទាត់ក្នុងការបរិភោគ ការទទួលទានដំណេកជាដើម ។ កាលធ្វើឲ្យសុខភាពរាងកាយបានមាំមួនល្អហើយ ក៏អាចទប់ទល់ជាមួយរោគាព្យាធិបាន ហើយនឹងជាផ្នែកមួយដែលនាំឲ្យមានអាយុវែង ។
មនុស្សយើងបើមានសុខភាពល្អហើយ ឈ្មោះថាមាននូវដើមទុនក្នុងដំណើរជីវិត គឺអាចធ្វើអ្វីបានដោយខ្លួនឯង រឹងប៉ឹងមាំមួន រហ័សរហួនក្នុងការងារចិញ្ចឹមជីវិត ។ផ្ទុយទៅវិញ បើសុខភាពរាងកាយទន់ខ្សោយ មួយថ្ងៃកាត់ មួយថ្ងៃកោរ គឺជាឧបសគ្គនៃជីវិតដោយពិត ព្រោះមិនអាចតស៊ូជាមួយនឹងការងារបាន ពេលខ្លះក៏ធ្វើឲ្យបាក់ទឹកចិត្តអស់សង្ឃឹម មិនចង់រស់ទៀតផង ។ ការថែរក្សាសុខភាពរាងកាយ បានល្អជានិច្ចរហូតទៅរមែងធ្វើឲ្យអ្វីៗច្រើនយ៉ាង បានចម្រើនទៅមុខ ។
អារោគ្យបរមា លាភា សន្តុដ្ឋិបរមំ ធនំ
វិស្សាសបរម ញាតឹ និព្វានំ បរមំ សុខំ ។
ការមិនមានរោគ ជាលាភយ៉ាងប្រសើរ ការចេះគ្រប់គ្រាន់ក្នុងចិត្តដោយធម៌សន្តោស ជាទ្រព្យដ៏ប្រសើរ ការស្និទ្ធស្នាលនឹងគ្នា ជាញាតិដ៏ប្រសើរ ព្រះនិព្វានជាបរមសុខ ។
ដកស្រង់ចេញពីសៀវភៅ " ពាក្យពេជន៍ម៉ែឪ "
រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1092/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២១,៦៨០ ដង)
ស្រុក ឬ ជនបទមួយដែលគ្មានទឹកភ្លៀងស្រុកនោះក៏ហួតហែង ក្រៀមស្រពោនមិនមានសម្រស់ស្រស់បំព្រងគួរជាទីពិចពិលរមិលមើលឡើយ មនុស្សសត្វទាំងឡាយ នៅក្នុងស្រុកនោះ ក៏ភៀសខ្លួនចេញទៅស្រុកដទៃដែលមានភ្លៀងធ្លាក់ ដើម្បីចិញ្ចឹមជីវិតរបស់ខ្លួនបន្តទៀតនេះជាសេចក្តីប្រៀបធៀបឲ្យឃើញថា បើក្នុងខ្លួនយើងគ្មានចិត្តមេត្តាដល់សត្វទាំងឡាយទេសត្វទាំងឡាយមិនអាចនៅជិតខ្លួនឬ នៅជាមួយខ្លួនបានទេ ពួកគេទាំងអស់នឹងទៅឲ្យឆ្ងាយអំពីខ្លួនយើងព្រោះយើងជាមនុស្សក្តៅហួតហែងគ្មានមេត្តា ។
ដូច្នេះមេត្តាតាមផ្លូវកាយវាចាចិត្តរបស់យើង ដូចជាទឹកដ៏ត្រជាក់សម្រាប់ស្រោចស្រពលើខ្លួនឯង និងអ្នកដទៃ ឲ្យបានសេចក្តីសុខ ឲ្យបាននូវប្រយោជន៍ គ្រប់បែបយ៉ាង អំពីខ្លួនដែលជាអ្នកមានមេត្តា ។
-អ្នកមានមេត្តាចិត្ត គឺមានសេចក្តីសុខគ្រប់ឥរិយាបថទាំង៤
-អ្នកមានមេត្តាចិត្តដូចជាស្រុកដែលមិនខ្លះដោយទឹក
-អ្នកមានមេត្តាចិត្ត ត្រជាក់ដូចជាកូននៅជិតម្តាយ
-អ្នកមានមេត្តាចិត្ត ដូចត្រីដែលនៅក្នុងទឹកត្រជាក់ល្អ
-អ្នកមានមេត្តាក្រអូបដូចជាក្លិនផ្កាឈូកជាដើម
-អ្នកមានមេត្តាចិត្តប្រសើរជាងមាសប្រាក់ទ្រព្យសម្បត្តិ
-អ្នកមានមេត្តាចិត្ត ដូចព្រះរាជាទ្រង់គ្រឿង ដ៏ល្អអស្ចារ្យ
-អ្នកមានមេត្តាចិត្ត ដូចជានាវាដ៏ធំសម្រាប់ចម្លងសត្វ
-អ្នកមានមេត្តាចិត្ត ដូចស្រុកគ្មានចោរ ឬ សត្រូវបៀតបៀន
-អ្នកមានមេត្តាចិត្តអាចគេចរួចផុត អំពីគ្រោះថ្នាក់ផ្សេងៗ
-អ្នកមានមេត្តាចិត្ត គឺនៅជិតស្ថានសួគា និងព្រះនិព្វាន
ការចម្រើនមេត្តាចិត្ត គឺជាការលះបង់នូវសេចក្តីក្រោធឲ្យបានរឿយៗ ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត
រៀបរៀងដោយៈ ធម្មាចារ្យ កែវ វិមុត្ត
វាយអត្តបទដោយៈ កញ្ញា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1096/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៧,២៣២ ដង)
រឿងព្រានប្រេត
(ចាក បេ. ខុ.)
(អានិសង្សនៃការឧទ្ទិសផលចំពោះពួកប្រេត)
កាលព្រះបរមលោកនាថ ព្រះអង្គគង់នៅវត្តវេឡុវ័ន មានព្រានម្នាក់សំណាក់នៅទិសាភាគនៃនគរពារាណសី ។ ព្រាននោះតែងត្រាច់ទៅព្រៃបរបាញ់សត្វម្រឹគបក្សី បានហើយឆ្អើរសាច់បរិភោគ ឯសាច់ដែលនៅសល់ពីរនោះគាត់រែកយកទៅលំនៅ ។ ចំណែកពួកក្មេងៗ បានឃើញគាត់រែកសាច់មកដល់មាត់ព្រៃដូច្នោះហើយ
images/articles/1097/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,៦៨០ ដង)
រឿងប្រេតស៊ីកូនម្តង៧
(ចាក បេ. ខុ.)
(អំពើបាបលាមកអាក្រក់សាមន្យ តែងត្រឡប់បានមកបុគ្គលអ្នកធ្វើវិញ )
ក្នុងកាលដែលព្រះបរមពុទ្ធង្កុរបណ្តូលសារពិជ្ញញាណ ទ្រង់គង់សម្រេចសម្រាន្តព្រះឥរិយាបថនាក្រុងសាវត្ថី មានឧបាសកម្នាក់មានទីនៅៗទៀបទីក្រុងនោះ ។ គាត់មានកូន២នាក់ដែលមានវ័យវឌ្ឍន៍ដ៏ចម្រើនតាមលំដាប់ ។
ឯភរិយាជាស្រ្តីឆ្នាស់មានការប្រមាទមើលងាយស្វាមី
images/articles/1098/Untitled-1-Recovered.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ១៩,៦៨៣ ដង)
រឿងបុរសខ្វិន
(ចាក អ. សា.)
(សិប្បះតិចតួច បើចេះឲ្យស្ទាត់ អាចចិញ្ចឹមជីវិតបាន)
កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានបុរសខ្វិនម្នាក់ ជាអ្នកចេះស្ទាត់សិប្បះខាងផ្ទាត់គ្រាប់គ្រួស ។ ថ្ងៃមួយ ក្មេងទាំងឡាយបានឲ្យបុរសខ្វិននោះជិះរថទៅកាន់ដើមជ្រៃធំមួយក្បែរទ្វានគរ ឲ្យបុរសនោះធ្វើរូបដំរី ធ្វើរូបសេះដោយស្លឹកជ្រៃ ហើយសើចលេងសប្បាយ ទើបឲ្យរង្វាន់ដល់បុរសខ្វិននោះឯង ។
images/articles/595/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,៣៧១ ដង)
មនុស្សយើង សុទ្ធតែមានការពិសោធន៏ផ្សេងៗអំពីគ្នា តែដោយច្រើនអ្នក
images/articles/599/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៥,១៧៣ ដង)
រឿងសុជាតកុមារ
( ចាក សុ. ប. )
( អ្នកតូចគួរទូន្មានអ្នកធំ ដោយឧបាយកល )
ក្នុងកាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងក្រុង
images/articles/598/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៣១,៩៥៤ ដង)
រឿងមហល្លកចណ្ឌាលី
( ចាក វិ. ខុ. )
( ការចំរើននូវពុទ្ធគុណ មានតម្លៃកាត់មិនបាន )
ថ្ងៃមួយព្រះសម្ពុទ្ធបរមគ្រូ ទ្រង់ស្ថិតនៅជាសុខក្នុងនិរោធសាមាបត្តិ នាក្រុងរាជគ្រឹះ ។ ក្នុងពេលជិតភ្លឺ ព្រះអង្គទ្រង់ប្រមើលនិស្ស័យរបស់សត្វលោក
images/articles/613/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៤០,៩១០ ដង)
រឿងគវម្បតិមាណព
( ចាក វិ. ខុ. )
( គុណនៃការកសាងសេនាសនៈ សម្រាប់អ្នកដំណើរ )
ក្នុងសាសនាព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈ មានគង្វាលគោម្នាក់ជាអ្នកមានសទ្ធាក្នុងព្រះពុទ្ធសាសនា បានឃើញភិក្ខុមួយអង្គជាព្រះខីណាស្រព
images/articles/614/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២៨,២៩០ ដង)
រឿងនាងគព្ភិនី
( ចាក វិ. ខុ. )
( គ្រាប់ល្ងបន្តិច ដូរយកសម្បត្តិក្នុងស្ថានសួគ៌បាន )
ក្នុងពុទ្ធកាល មានស្រ្តីម្នាក់មានគត៌ នៅក្នុងក្រុងរាជគ្រឹះ ថ្ងៃមួយនាងមានបំណងចង់ផឹកប្រេងល្ង បានយកគ្រាប់ល្ងទៅលាងទឹកហើយហាល
images/articles/649/Untitled-1.jpg
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ២០,៥០១ ដង)
រឿងយមលោកនិងទេវលោក
( ចាក អ. ម. )
( អានិសង្សនិងទោស របស់កុសលាកុសលកម្ម)
កាលព្រះសម្ពុទ្ធបរមគ្រូ ទ្រង់គង់នៅក្នុងវត្តជេតពន នាទីក្រុងសាវត្ថី
images/articles/1641/Untitled-1-Recovered.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០១៩ (អាន: ២២,៦៩០ ដង)
ពេលដែលយើងធ្វើអ្វីមួយ តែងតែចង់បាននូវផលប្រយោជន៍ខ្លួនឯងក្នុងការដែលខំប្រឹងប្រែងធ្វើនូវការងារទាំងអស់នោះ មិនថាតិចឬក៏ច្រើនឡើយ ឲ្យតែផលប្រយោជន៍ដែលខ្លួនបានធ្វើ។ចំណែកក្នុងផលប្រយោជន៍ ដែលខ្លួនប្រព្រឹត្តទៀតសោត វាមានផល ២ យ៉ាង គឺផលល្អ និងផលអាក្រក់ ទាំងនេះហើយដែលកូនត្រូវសិក្សាអំពីសេចក្ដីល្អរបស់ខ្លួនឯងឲ្យបានច្រើន។
មួយទៀតមានមនុស្សមិនតិចនាក់ទេកូន ដែលស្វែងរកនូវមង្គលតែមិនដឹងធ្វើយ៉ាងណានោះចេះតែដើររកគ្រប់ទីកន្លែង រហូតមានមនុស្សមួយចំនួនទៀត ដោយអំណាចចង់តែបាននូវសេចក្ដីសុខផ្ទាល់ខ្លួន ត្រូវចាញ់បោកគេក៏មានដែរ។
តែមង្គលដែលនាំឲ្យយើងមានសេចក្ដីសុខពិតប្រាកដនោះ គឺមិនចាំបាច់រកនៅទីណានោះទេ វាស្ថិតនៅតែជាមួយខ្លួនយើងហ្នឹងឯងណាកូន ម៉ែមានរឿងមួយទៀតឲ្យកូនបានដឹង នូវមង្គលទាំង ៣៨ ប្រការដែលនាំមកនូវសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង សូមកូនសិក្សាមង្គលពិតប្រាកដដូចតទៅ.....
១- អសេវនា ច ពាលានំ កិរិយាមិនសេពគប់នូវបុគ្គលពាលទាំងឡាយ
២- បណ្ឌិតានញ្ច សេវនា កិរិយាសេពគប់នូវបុគ្គលជាបណ្ឌិតទាំងឡាយ
៣- បូជា ច បូជនីយានំ កិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយ
៤- បដិរូបទេសវាសោ ច កិរិយានៅក្នុងប្រទេសដ៏សមគួរ
៥- បុព្វេ កតបុញ្ញតា ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន
៦- អត្តសម្មាបណីធិ ច កិរិយាតម្កល់ខ្លួនដោយប្រពៃ
៧- ពាហុសច្ចព្ចា ភាវៈនៃបុគ្គលបានស្ដាប់ បានរៀនហើយដោយច្រើន
៨- សិប្បញ្ច សិល្ប៍សាស្ត្រ គឺសេចក្ដីឆ្លៀវឈ្លាសក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ
៩- វិនយោ ច សុសិក្ខិតោ វិន័យដែលបុគ្គលសិក្សាដោយប្រពៃ
១០- សុភាសិតា ច យា វាចា វាចាដែលបុគ្គលសិក្សាដោយប្រពៃ
១១- មាតា ឧបដ្ឋានំ កិរិយាបម្រើនូវមាតា
១២- បិតុ ឧបដ្ឋានំ កិរិយាបម្រើនូវបិតា
១៣- បុត្តទារស្ស សង្គហោ សេចក្ដីសង្គ្រោះដល់បុត្រ និងភរិយា
១៤- អនាកុលា ច កម្មន្តា ការងារទាំងឡាយដែលមិនច្របូកច្របល់
១៥- ទានញ្ច កិរិយាបរិច្ចាគទា
១៦- ធម្មចរិយា កិរិយាប្រព្រឹត្តនូវធម៌
១៧- ញាតកានញ្ច សង្គហោ សេចក្ដីសង្គ្រោះដល់ញាតិទាំងឡាយ
១៨- អនវជ្ជា កម្មានិ ការងារទាំងឡាយដែលមិនមានទោស
១៩- អារតី វិរតី បាបា កិរិយាមិនត្រេកអរក្នុងបាប និងកិរិយាវៀរចាកបាប
២០- មជ្ជបានា ច សញ្ញាមោ សេចក្ដីសង្រួមចាកកិរិយាផឹកនូវទឹកស្រវឹង
២១- អប្បមាទោ ច ធម្មេសុ សេចក្ដីមិនប្រមាទក្នុងធម៌ទាំងឡាយ
២២- គារវោ ច សេចក្ដីគោរពចំពោះបុគ្គលដែលមិនគួរគោរព
២៣- និវាតោ ច កិរិយាប្រព្រឹត្តបន្ទាបខ្លួន
២៤- សន្តុដ្ឋិ ច សេចក្ដីត្រេកអរចំពោះរបស់ដែលមាន
២៥- កតញ្ញូតា ភាវៈនៃបុគ្គលអ្នកដឹងនូវឧបការៈដែលបុគ្គលអ្នកដទៃធ្វើហើយដល់ខ្លួន
២៦- កាលេន ធម្មស្សវនំ កិរិយាស្ដាប់នូវធម៌តាមកាល
២៧- ខន្តិ ច សេចក្ដីអត់ធន់
២៨- សោវចស្សតា ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ
២៩- សមណានញ្ច ទស្សនំ កិរិយាបានឃើញ បានជួបនូវសមណៈទាំងឡាយ
៣០- កាលេន ធម្មសាកច្ឆា ធម្មសាកច្ឆា គឺកិរិយាសន្ទនាទៅវិញទៅមកតាមធម៌តាមកាល
៣១- តបោ ច សេចក្ដីព្យាយាមដុតនូវបាបធម៌
៣២- ព្រហ្មចរិយញ្ច កិរិយាប្រព្រឹត្តនូវធម៌ដ៏ប្រសើរ
៣៣- អរិយសច្ចាន ទស្សនំ កិរិយាឃើញនូវអរិយសច្ចទាំងឡាយ
៣៤- និព្វានសច្ឆិកិរិយា ច កិរិយាធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន
៣៥- ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ ចិត្តរបស់បុគ្គលឯណាដែលលោធម៌ទាំងឡាយពាល់ត្រូវហើយមិនរំភើបញាប់ញ័រ
៣៦- អសោកំ មិនាមនសេចក្ដីសោក
៣៧- វិរជំ មានធូលី គឺរាគៈទៅប្រាសហើយ
៣៨- ខេមំ ជាចិត្តក្សេមក្សាន្ត។
មង្គលទាំង ៣៨ ប្រការនេះហើយដែលធ្វើឲ្យអ្នកប្រព្រឹត្តបាននូវសេចក្ដីសុខយ៉ាងពិតប្រាកដណាកូន មិនថាយើងរស់នៅកន្លែងណាទេឲ្យតែចេះសាងនូវមង្គលទាំងអស់នេះហើយរមែងបានសេចក្ដីសុខពិតប្រាកដ និងមានផលច្រើនទៀតផង។
ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ
ដោយ៥០០០ឆ្នាំ