images/articles/2411/67h54gt45eygetd.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៦,២៦៥ ដង)
រឿងព្រះនាគសមាលត្ថេរ
(បិដកលេខ ៧២ ទំព័រ ២៦៩ និងអដ្ឋកថា)
សូម្បីព្រះនាគសមាលត្ថេរនេះ ក៏បានបំពេញបុញ្ញសម្ភារមក ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពមួយនោះ បានកើតក្នុងផ្ទះមានត្រកូល ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមសិខី ពេលដែលព្រះសាស្ដាទ្រង់គង់ព្រះជន្មនៅ ដឹងក្ដីហើយនៅគ្រប់គ្រងផ្ទះ រវល់តែជាប់ជំពាក់ក្នុង(ការងារ) មិនទាន់មានសេចក្ដីជ្រះថ្លា មិនបានធ្វើកម្មគឺ ការឃើញ ការឮ និងការបូជាចំពោះព្រះអង្គឡើយ តែកាលព្រះសាស្ដាទ្រង់បរិនិព្វានហើយ ទើបញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះចេតិយ ដែលតម្កល់ព្រះសារីរិកធាតុនៃព្រះមានព្រះភាគអង្គនោះ ហើយបានបូជាបាដលិបុប្ឆា(ផ្កាច្រនៀង) ញ៉ាំងសោមនស្សឲ្យកើតឡើង រស់នៅរហូតអស់អាយុ។ ដោយសាមនស្សនោះឯង លុះធ្វើកាលកិរិយាអំពីអត្តភាពនោះហើយ ទើបសោយសុខក្នុងទេវលោកទាំង៦ជាន់ក្រោយមក សោយសម្បត្តិមនុស្ស ក្នុងឋានមនុស្សទាំងឡាយក្នុងពុទ្ធុប្បាទនេះ បានកើតក្នុងផ្ទះមានត្រកូលមួយ មានឈ្មោះហៅ ដែលមាតាបិតាដាក់ឲ្យថា នាគសមាលៈ ព្រោះមានសរីរៈដូចត្រួយដ៏ស្រទន់នៃដើមខ្ទឹម មានសេចក្ដីជ្រះថ្លាក្នុងព្រះភគវាបួសហើយ មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត។
ក្នុងកាលជាខាងក្រោយមក លោករលឹកឃើញនូវបុព្វកម្មរបស់ខ្លួន ហើយក៏កើតសោមនស្ស កាលនឹងប្រកាសនូវអំពើដែលខ្លួនបានប្រព្រឹត្តហើយក្នុងកាលមុននោះ ឲ្យប្រាកដច្បាស់ទើបខ្លួនបានប្រព្រឹត្តហើយក្នុងកាលមុននោះ ឲ្យប្រាកដច្បាស់ទើបពោលគាថាទាំងនេះថា៖
ខ្ញុំបានរើសផ្កាច្រនៀង ដែលគេបោះចោលក្នុងផ្លូវធំ ដោយអើពើ ហើយលើកឡើងបូជា លើព្រះស្កូប(ដែលតម្កល់ ព្រះសារីរិកធាតុ) នៃព្រះសិខី ជាផៅពង្សនៃលោក។
ក្នុងកប្បទី៣១ រាប់អំពីភទ្ទកប្បនេះទៅ (ព្រោះតែហេតុ) ខ្ញុំបានធ្វើកម្មឯណាហើយក្នុងកាលមុខ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការបូជាព្រះស្ដូប។
ក្នុងកប្បទី១៥ រាប់អំពីភទ្ទកប្បនេះទៅ ខ្ញុំបានជាស្ដេចចក្រពត្តិឈ្មោះ បុប្ផិយៈ (ភូមិយៈ) បរិបូណ៌ដោយរតនៈ៧ប្រការមានកម្លាំងច្រើន។
បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា (សាសនារបស់ព្រះពុទ្ធ) ខ្ញុំក៏បានប្រតិបត្តិហើយ។
បានឮមកថា ព្រះនាគសមាលត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
នាគសមាលត្ថេរាបទាន និង អដ្ឋកថា
ឈ្មោះវិសុទ្ធជនវិលាសិនី ចប់
ដោយ៥០០០ឆ្នាំ
images/articles/2422/1ered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៩,៩៨៤ ដង)
សម័យថ្ងៃមួយ មានមាណពក្នេងម្នាក់បានចូលទៅរកព្រះសម្ពុទ្ធ ហើយចេះតែយំឥតឈប់សោះ ។ ព្រះអង្គទ្រង់ត្រាស់សួរថា “នែ! មាណព តើមានបញ្ហាអ្វី” ?
“ព្រះករុណាព្រះអង្គ ពីម្សិលមិញឪពុករបស់ខ្ញុំព្រះករុណាបានស្លាប់” ។
images/articles/2423/444vered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៤,៤៧៩ ដង)
បុរសម្នាក់មានជម្ងឺ បានទៅរកគ្រូពេទ្យឲ្យព្យាបាលគាត់ ។ គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្របញ្ជាឲ្យទិញថ្នាំ ។ គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ ក្នុងបន្ទប់តាំងសក្ការៈបូជា ។ គាត់អង្គុយគោរពរូបថតនោះ ។ គាត់ថ្វាយផ្កា ដុតធូបរួចថ្វាយបង្គំបីដង ។ គាត់យកសំបុត្រទិញថ្នាំនោះមកសូត្រថា “ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល ពីរគ្រាប់ពេលល្ងាច” ។ គាត់ចេះតែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃពេគមួយជីវិត ព្រោះគាត់មានជំនឿខ្លាំងណាស់លើគ្រូពេទ្យ ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ ។
គាត់ចង់ដឹងឲ្យច្បាស់ដែមទៀត អំពីសំបុត្រទិញថ្នាំនោះ ក៏រត់ទៅជួបគ្រូពេទ្យហើយ សួរថា “ហេតុអ្វីបនាលោកគ្រូពេទ្យចេញសំបុត្រទិញថ្នាំនេះឲ្យខ្ញុំ ? តើវាជួយខ្ញុំយ៉ាងម៉េច?” ក្នុងឋានៈជាអ្នកចេះ គ្រូពេទ្យពន្យល់ថា “អើ ជម្ងឺរបស់អ្នកយ៉ាងនេះ នេះជាហេតុជាឫសគល់របស់ ជម្ងឺ ។ បើអ្នកលេបថ្មាំដែលខ្ញុំបានចេញសំបុត្រឲ្យទិញ វានឹងរលីងដាច់ឫសគល់ហេតុរបស់ជម្ងឺអស់ ។ កាលណាហេតុវាបានរលីងដាច់ឫសគល់អស់ហើយ ជម្ងឺនឹងបានជាសះស្បើយជាស្វ័យប្រវត្តិ” ។
បុរសនោះគិតថា “អា ! អស្ចារ្យហើយ ! គ្រូពេទ្យខ្ញុំមានប្រាជ្ញាណាស់ សំបុត្រទិញថ្នាំរបស់គាត់មានប្រយោជន៍ណាស់! “ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់ចាប់ផ្តើមឈ្លោះប្រកែកជាមួយអ្នកជិតខាងថា ៗគ្រូពេទ្យខ្ញុំល្អបំផុត គ្រូពេទ្យឯទៀតសុទ្ធតែឥតប្រយោជន៍” ។ ប៉ុន្តែតើគាត់បានចំណេញអ្វី អំពីការឈ្លោះប្រកែកនោះ ? ពេញមួយជីវិត គាត់ចេះតែឈ្លោះប្រកែកឥតបានផលអ្វីសោះ ។ ប្រសិនបើគាត់លេបថ្នាំនោះទើបគាត់នឹងបានជាសះស្បើយពីជម្ងឺពីទុក្ខរបស់គាត់ ។ ទាល់តែធ្វើយ៉ាងហ្នឹងទើបថ្នាំជួយគាត់បាន ។
បុគ្គលអ្នកបានរដោះទុក្ខគ្រប់រូប ប្រៀបដូចជាជាគ្រូពេទ្យដោយករុណាធម៌ ព្រះអង្គប្រទានសំបុត្រទិញថ្នាំ និងដំបូន្មានដល់ប្រជាជនអំពីរបៀបរដោះខ្លួនឲ្យរួចផុតពីទុក្ខ បើអ្នកនោះ ចេះតែពង្រីកជំនឿខ្វាក់ចំពោះបុគ្គលនោះ ៗ ដោយបង្វែរសំបុត្រទិញថ្នាំឲ្យទៅជាគម្ពីរ រួចចេះតែប្រឹងឈ្លោះប្រែកជាមួយនិកាយដទៃទៀត ដោយអះអាងថា ការប្រៀនប្រដៅរបស់អ្នកបង្កើតសាសនារបស់ខ្លួន ខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែ គ្មានអ្នកណាខ្វល់នឹងប្រតិបត្តនិងការប្រៀនប្រដៅគ្មានខ្វល់នឹងលេបថ្នាំ ដែលគេបានចេញសំបុត្រឲ្យទិញនោះ ដើម្បីបំបាត់ជម្ងឺនោះចោលឲ្យអស់សោះ ។
ជំនឿលើគ្រូពេទ្យមានប្រយោជន៍ណាស់ វាអាចលើកទឹកចិត្ត អ្នកជម្ងឺឲ្យគោរពតាមការណែនាំរបស់គាត់ ។ ការយល់ពីគុណភាពឱសថវាមានប្រយោជន៍នោះ លើងទឹកចិត្តអ្នកឲ្យលេបឱសថ ។ ប៉ុន្តែ បើឥតលេបឱសថពិតៗទេ អ្នកមិនអាចបានជាសះស្ប់យពីជម្ងឺឡើយ ។ អ្នកត្រូវលេបឱសថដោយខ្លួនឯងផង ។
ដកស្រង់ចេញពីសៀវភៅៈ សិល្បៈនៃការរស់នៅ (វិបស្សនាកម្មដ្ឋាន )
រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2130/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១២,៧០៥ ដង)
តួនាទីរបស់កូនប្រុសស្រី
កូនមាសឪពុក!!
កូនមានតួនាទីរបស់ខ្លួន ដែលត្រូវបដិបត្តិចំពោះមាតបិតាដូចខាងក្រោមនេះ ៈ
១ ‑ តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។
២ ‑ ជួយធ្វើការមាតាបិតាឲ្យបានល្អជាទីបំផុត ។
៣ ‑ តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។
៤ ‑ ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។
៥ ‑ មាតាបិតាចិញ្ចឹមកូនឲ្យរស់មក
images/articles/2131/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១១,៨៨៤ ដង)
ការក្រែងចិត្ត
កូនជាទីស្រឡាញ់,
កាលបើកូននឹងធ្វើអ្វី មិនថានឹងធ្វើក្នុងផ្ទះរបស់ខ្លួនឯង ឬនឹងធ្វើនៅទីដទៃណា ៗ បើការងារដែលនឹងធ្វើនោះអាចប៉ះពាល់ដល់អ្នកជិតខាង ធ្វើឲ្យរំខានគេ ឬក្តៅក្រហាយចិត្ត កូនត្រូវប្រយ័ត្នឲ្យណាស់ ។ កូនកុំធ្វើអ្វី ៗតាមចិត្តចង់ ឬប្រកាន់សិទ្ធិថា ធ្វើបាននោះឡើយ កូនត្រូវចេះត្រែងចិត្តអ្នកដទៃផង ដូចជានៅផ្ទះជាប់គ្នា នៅបន្ទប់ជាប់គ្នា ឬនៅបន្ទប់ជាមួយ គ្នាជាដើម ។
images/articles/2132/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៧,៤២៦ ដង)
កាមគុណ ៥ ប្រការ
(ស្រង់ចាក មជ្ឈិមនិកាយ បិដកលេខ ២១ ទំព័រ ១៦៣)
ម្នាលភិក្ខុទាំងឡាយ កាមគុណនេះមាន ៥ ប្រការ កាមគុណ ៥ ប្រការ តើដូចម្តេច ? គឺរូបទាំងឡាយ ដែល គប្បីឃើញដោយចក្ខុជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្តមានសភាព គួរឲ្យស្រឡាញ់ ប្រកបដោយកាមគួររីករាយ ១ សម្លេងដែលគប្បី ដឹងបានដោយសោតៈ ជាទីប្រាថ្នា ជាទីពេញចិត្ត ជាទីគាប់ចិត្ត
images/articles/2134/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៦,២៨០ ដង)
ការចម្រើនសមាធិ
នៅក្នុងគម្ពីរវិសុទ្ធិមគ្គ លោកពោលដោយការចម្រើនសមាធិយ៉ាងពិស្ដារ តែក្នុងទីនេះសូមពោលដោយសង្ខេបតទៅ៖
ចំណែកពាក្យឆ្លើយក្នុងបញ្ហានេះថា " សមាធិនោះគប្បីចម្រើនដូចម្ដេច "? នេះ គប្បីជ្រាបដូចតទៅនេះ សមាធិណាដែលសម្បយុត្តដោយអរិយមគ្គ ដែលខ្ញុំពោលទុកមុនហើយក្នុងសមាធិមានពាក្យថា "នេះសមាធិជា ២ ដោយ
images/articles/2135/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៦៧,៤១៧ ដង)
ឥរិយាបថល្អក្នុងទីវត្តអារាម
នៅក្នុងទីវត្តអារាម គឺជាកន្លែងសម្រាប់គោរពបូជា ក្នុងគោលបំណង កសាងនូវកុសលផលបុណ្យ និងជាកន្លែងអប់រំនូវមនុស្សទូទៅមិនថាសាសន៍ខ្មែរ ឬ សាសន៍ដទៃឡើយ។ ពេលចូលមកដល់ទីវត្តអារាមត្រូវធ្វើនូវឥរិយាបថថ្លៃថ្នូរ សុភាពរាបសារ រម្យទម ទន់ភ្លន់ និងមិនត្រូវនិយាយគ្នាលឺៗ នាំឲ្យខុសសីលធម៌។ ពេលស្លៀកពាក់ចូល
images/articles/2137/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧៦,១៧៨ ដង)
ឱវាទព្រះសាស្ដា
បណ្ដាំលោកគ្រូ
លោកគ្រូជាម្ចាស់បានសម្ដែង ខ្ញុំព្រះករុណានាងខ្ញុំបានស្ដាប់មកថា ព្រះសម្មាសម្ពុទ្ធបរមគ្រូសាស្ដាទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយ តថាគតបានសម្រេចដល់សេចក្ដីសុខដែលមិនអាស្រ័យកាមទៀតទេ។ ព្រមជាមួយគ្នានោះ ព្រះអង្គបានសម្ដែងដាស់តឿនអ្នកប្រព្រឹត្តធម៌ឲ្យចាំទុកថា បើអរិយសាវ័ក បានឃើញច្បាស់តាមសេចក្ដីពិត
images/articles/2138/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៥,៨២៦ ដង)
កំណត់ហេតុខ្លីស្ដីពីម៉ែឪ
ដួងផ្កាយយ៉ាងច្រើន ដែលរះបញ្ចេញពន្លឺរស្មីតិចៗពេញផ្ទៃនភាល័យ តែទោះបីដួងផ្កាយរះច្រើនប៉ុណ្ណាក៏ដោយ ក៏មិនអាចបំភ្លឺផែនដី ទាំងមូលឲ្យភ្លឺបានដែរ ចាញ់ព្រះច័ន្ទតែមួយដួង តែអាចធ្វើឲ្យពិភពលោកពោរពេញ ទៅដោយពន្លឺរស្មី យ៉ាងត្រចេះត្រចង់បាន យ៉ាងណាមិញ ឪពុកម្ដាយដែលមានកូនច្រើន តែសុទ្ធតែជាកូនដែលអកតញ្ញូ មិនដឹងគុណ
images/articles/2139/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧៩,៩៤៨ ដង)
សីល ៥ គឺជាអ្វី?
សីល ៥ គឺជាធម៌របស់មនុស្ស
ការរស់នៅរបស់មនុស្ស តែងមានសេចក្ដីសុខច្រើនជាងសត្វតិរច្ឆាន ឬសត្វក្នុងអបាយភូមិ ព្រោះកំណើតមនុស្សជាផលរបស់បុណ្យ ម្យ៉ាងទៀត មនុស្សមានបញ្ញា អាចដឹងខុសត្រូវដើម្បីកសាងគុណធម៌ឲ្យខ្លួនឯងបាន ដូចជាចេះគោរពស្រឡាញ់មាតាបិតា ញាតិបងប្អូន និងមានចិត្តស្លូតបូត មានមេត្តា ករុណា អនុគ្រោះប្រោសប្រណី
images/articles/2140/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧២,១៦០ ដង)
អាវាសបលិពោធ
បណ្ដាពាក្យទាំងនេះ បន្ទប់តូចសូម្បីមួយ ក៏ហៅថា អាវាស បរិវេណ ១ ក៏ហៅថា អាវាស, សូម្បីសង្ឃារាមទាំងមូល ក៏ហៅថា អាវាស។ អាវាសនេះនោះ មិនមែនជា បលិពោធដល់ភិក្ខុទាំងពួងទេ។ ក៏ក្នុងសេចក្ដីនេះ ភិក្ខុណាត្រូវខ្វល់ខ្វាយក្នុងការងារផ្សេងៗ មានកសាងថ្មីជាដើមក្នុងអាវាសនោះក្ដី មានការសន្សំវត្ថុ (គ្រឿងបរិភោគ) ទុកច្រើនក្នុងអាវាសនោះក្ដី
images/articles/2141/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២០,៦២៩ ដង)
ដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ
ព្រះពោធិសត្វខំប្រឹងប្រព្រឹត្តនូវតបកម្ម ជាទុក្ករកិរិយា ដែលសត្វលោកធ្វើបានដោយលំបាក នាដងភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបសទាំង ៥ រូបមានកោណ្ឌរូបមានកោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចប្រព្រឹត្តតបកម្ម ដោយយល់ឃើញថា ការប្រព្រឹត្តធ្វើយ៉ាងនេះ នឹងបានសម្រេចនូវមោក្ខធម៌ ជាទីក្សេម រួចផុតចាកកិលេសទាំងពួងមិនខាន។
images/articles/2145/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១២,៤១៣ ដង)
ជីវិតដែលគ្រប់គ្រងដោយព្រះធម៌ ជាជីវិតសុខស្ងប់
គួរបែងបែងចែកពេលវាលាមួយចំណែកឲ្យបានប្រាកដ សម្រាប់សិក្សា និង បដិបត្តិនូវព្រះធម៌ ព្រោះមនុស្សយើងមានទាំងរាងកាយ មានទាំងវិញ្ញាណ ។ មាសប្រាក់កែងកងវត្ថុសម្ភារៈជាគ្រឿងសម្រាប់រក្សារូបកាយ តែព្រះធម៌ជាគ្រឿងសម្រាប់រក្សានូវវិញ្ញាណ បើវិញ្ញាណខ្វះព្រះធម៌ហើយ វិញ្ញាណមិនអាចស្វែងរកបាននូវសេចក្តីសុខ ដ៏ពិតប្រាកដឡើយ ។
images/articles/2146/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១២,១៨២ ដង)
ការថែរក្សាចិត្ត
រូបអាស្រ៍យចិត្ត ទើបហៅថា មនុស្សសត្វ មហាភូតរូបទាំង ៤ អាស្រ័យចិត្តទើបមានចលនា ។ គ្រប់ឥរិយាបថទាំងបួនដូចជា ៖ ការដេក ដើរ អង្គុយ ឈរ បើមិនមានចិត្តជាទីអាស្រ័យទេ ក៏ មិនអាច ប្រព្រឹត្តទៅបានដែរ ។
ចិត្តជានាមធម៌ម៉្យាងផ្សេងពីនាមធម៌ដទៃ មានសេចក្តីថា ចិត្តនេះអាចទទួលរ៉ាប់រងនូវអារម្មណ៍របស់ចិត្ត និងចិត្តដែលប៉ះខ្ទប់គ្នា ។
images/articles/2147/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៣៧,៦១៦ ដង)
មិនបម្រើតណ្ហា
ការតាមចិត្តចង់របស់ខ្លួនឯង ទៅតាមដែលចិត្តមិនបានសិក្សា មិនបានអប់រំ គឺជាមូលហេតុដ៏ចម្បងនៃការចាញ់ខ្លួនឯង ។ ឯរីការប្រឆាំងជំទាស់នឹងចិត្តរបស់ខ្លួនឲ្យដំណើរជីវិតឋិតនៅក្នុងផ្លូវដែលព្រះធម៌បានកំណត់ឲ្យតែប៉ុណ្ណោះ មានគោលធម៌សម្រាប់កសាងខ្លួនច្បាស់លាស់និងមានទិសដៅ នេះគឺជាមូលហេតុដ៏សំខាន់នៃការឈ្នះខ្លួនឯង ។
ធម្មជាតិប្រព្រឹត្តទៅតាមច្បាប់របស់ធ្មជាតិ
images/articles/2148/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៨៦,១៨៣ ដង)
អំណាចនៃសេចក្តីល្អ
សេចក្តីល្អមានអំណាចសំខាន់ដ៏ក្រៃលែងក្នុងខ្លួនមនុស្ស ធ្វើឲ្យជាទីគោរពលើកតម្កើងរបស់មនុស្សទាំងឡាយ ។រឹតតែមានច្រើន ឬរឹងរឹតតែប្រើច្រើន គឺ រឹតតែល្អនឹងជាពិសេស គឺមិនមានអ្នកណាមកទម្លាយបាន ។ ឯចំណែកខ្លួនឯងវិញក៏រមែងសប្បាយចិត្ត មានសេចក្តីសុខក្នុងជីវិត ដែលជាផលត្រូវឃើញច្បាស់ក្នុងបច្ចុប្បន្នទាន់ភ្នែក ។ រីឯអ្នកដទៃដែលមានទំនាក់ទំនងសេពគប់
images/articles/2149/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៦៨,៦៨៥ ដង)
ស្តីអំពី សេចក្តីផូរផង់នៃព្រះនិព្វាន
(ស្រង់ចាក សំយុត្តនិកាយ បិដកលេខ ៣៧ ទំព័រ ២១២)
បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយគឺព្រះនិព្វាន ជនទាំងឡាយនោះ មានតិចតួចទេ សត្វក្រៅអំពីនេះ សរសៀរទៅតាមត្រើយ គឺវដ្តៈ ។ ពួកជនណាប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគតសម្តែងប្រាប់ប្រពៃហើយ ពួកជននោះនឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងដោយលំបាកពេក
images/articles/2156/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២៥,២០៣ ដង)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង
ទី១- ត្រូវតែដឹងខ្លួនឯងថា ជាអ្នកជំពាក់ហើយត្រូវដើរតួរជាអ្នកសងជានិច្ច គឺត្រូវចិញ្ចឹមមាតាបិតា ដែលគាត់បានចិញ្ចឹមយើងមក តាំងតែពីតូចរហូតដល់ធំប៉ុណ្នឹងមិនមែនអស់ស្រូវអង្ករតិចបាវទេ មិនមែនអស់ប្រាក់តិចលានទេ ដូច្នេះចំពោះអ្នកម្ដាយលោកឪពុក ដែលគាត់បានចិញ្ចឹមយើងមកនេះ មិនមែនទាបំណុល ទាថ្លៃក្នុងការដែលចិញ្ចឹមយើងនោះទេ
images/articles/2157/Untitled-1-Recovered.jpg
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៦៣,៩៩៥ ដង)
សេចក្ដីចម្រើនព្រោះការសេពគប់មិត្តល្អ
ព្រះមានព្រះភាគអង្គណា ជាព្រះសយម្ភូ ឥតមានគ្រូអាចារ្យ បានត្រាស់ដឹងសច្ចធម៌ដោយព្រះអង្គឯង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ក្នុងធម៌ទាំងឡាយដែលមិនធ្លាប់ឮក្នុងកាលមុនផង ទ្រង់ដល់នូវសព្វញ្ញុតញ្ញាណ ក្នុងសច្ចៈនោះផង ទ្រង់ដល់នូវភាវៈស្ទាត់ក្នុងពលៈទាំងឡាយផង ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា ពុទ្ធ។