ថ្ងៃ ពុធ ទី ២៣ ខែ សីហា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,៤៧១
ថ្ងៃម្សិលមិញ ២៣,៩៦៤
ខែនេះ ៤៥៩,៥៨៤
សរុប ៤៦,០៦៥,៨៤៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៥៩០៤៩ ដង)

សុមនសូត្រ



ស្តាប់សំឡេង
 
សុមនសូត្រ

គ្រា​នោះ នាង​សុមនារាជ​កុមារី មាន​រថ ៥០០ និង​ រាជ​កុមារី ៥០០ អង្គ ហែ​ហម​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ថ្វាយ​បង្គំ​ព្រះ​ដ៏មាន​ព្រះ​ភាគ​ ហើយ​ប្រថាប់ ក្នុង​ទី​សម​គួរ​ហើយ បាន​ទូល​សួរព្រះ​ដ៏​មាន​ព្រះ​ភាគ​ ក្នុង​សាសនា នេះ មាន​សទ្ធា​ស្មើ​គ្នា មាន​សីល​ស្មើ​គ្នា មាន​បញ្ញា​ស្មើ​គ្នា ប៉ុន្តែ​មួយ​អង្គ​ជា​ទាយក មួយ​អង្គ​មិន​មែន​ជា​ទាយក សាវ័ក​ទាំង​នោះ​ដល់​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ ក៏​ទៅ​កើត​ក្នុង​សគតិសួគ៌​ទេវលោក បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន សាវ័ក​ទាំង​ពីរ​ដែល​កើត​ជា​ទេវតា​នោះ តើ​មាន​សេចក្តី​វិសេស មាន​​ហេតុ​ផ្សេង​គ្នា​ដែរ​ឬ​ទេ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ម្នាល​នាង​សុមនា មាន​ដែរ ម្នាល​នាង​សុមនា សាវ័ក​គ្រប​សង្កត់​ទេវតា​ឯ​ណោះ ដែល​មិន​មែន​ជា​ទាយក ដោយ​ហេតុ​៥​យ៉ាង​គឺ អាយុទិព្វ ១ សម្បុរ​ទិព្វ​១ សុខទិព្វ​១ យសទិព្វ​១ អាធិបតេយ្យ​ទិព្វ ១ ។ ម្នាល​នាង​សុមនា​សាវ័ក​គ្រប​សង្កត់​ទេវតា​ឯណោះ​ដែល​មិន​មែន​ជា​ទាយក​ដោយ​ហេតុ​៥ យ៉ាង​នេះ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចុះ​បើ​ទេវតា​ទាំង​ពីរ​នោះ ច្យុត​អំពី​ទេវលោក​នោះ មក​កើត​ក្នុង​មនុស្ស​លោក​នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បុគ្គល​ទាំង​ពីរ​នោះ ដែល​កើត​ជា​មនុស្ស​ដែរ​ឬទេ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​ម្នាល​នាង​សុមនា មាន​ដែរ ម្នាល​នាង​សុមនា​បុគ្គល​ណា ជាទាយក បុគ្គល​នោះ ដល់​កើត​ជា​មនុស្ស​រមែង​គ្រប​សង្កត់​បុគ្គល​ឯណោះ ដែល​មិន​មែន​ជា​ទាយក ដោយ​ហេតុ​៥ យ៉ាង​គឺ​អាយុ​ជា​របស់​មនុស្ស ១ សម្បុរ ជា​របស់​មនុស្ស ១ សុខ​ជា​របស់​មនុស្ស​១ យស​ជា​របស់​មនុស្ស​១ អាធិបតេយ្យ​ជា​របស់​មនុស្ស ១ ។ ម្នាល​នាង​សុមនា បុគ្គល​ណា ជា​ទាយក បុគ្គល​នោះ ដល់​មក​កើត​ជា​មនុស្ស រមែង គ្រប​សង្កត់​បុគ្គល ឯ​ណោះ ដែល​មិន​មែន​ជា​ទាយក ដោយ​ហេតុ ៥ យ៉ាង​នេ ។

បពិត្រ ព្រះ​អង្គ​ដ៏​ចម្រើន ចុះ​បើ​អ្នក​ទាំង​ពីរ​នោះ ចេញ​ចាក​ផ្ទះ​បួស បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បព្វ​ជិត​ឯណោះ​ដែល​មិន​មែន​ជាទាយក ដោយ​ហេតុ​៥ យ៉ាង​គឺ​បើ​គេ​អង្វរ ១ បើ​គេ​អង្វរ រមែង​បរិភោគ​បិណ្ឌ​បាត​ច្រើន បើ​គេ​មិន​អង្វរ ក៏​បរិភោគ បិណ្ឌ​បាត​តិច ១ បើ​គេ​អង្វរ រមែង​ប្រើ​ប្រាស់​សេនាសនៈ​ច្រើន បើ​គេ​មិន​អង្វរ ក៏​ប្រើ​ប្រាស់​សេនា​សនៈតិច ១ បើ​គេ​អង្វរ រមែង​ប្រើ​ប្រាស់​គិលា​នប្បច្ចយ​ភេសជ្ជ​បរិក្ខារ​ច្រើន បើ​គេ​មិន​អង្វរ ក៏​ប្រើ​ប្រាស់​គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ​តិច ១ ប្រសិន​បើរ​នៅ​ជា​មួយ​ពួក​សព្រហ្មចារី​នា ពួក​សព្រហ្មចារី​នោះ រមែង​រាប់​អាន​ភិក្ខុ​នោះ ដោយ​កាយ​កម្ម ជា​ទី​គាប់​ចិត្ត​ច្រើន មិន​ជា​ទី​គាប់​ចិត្ត​តិច រាប់​អាន​ដោយ​វចីកម្ម ជា​ទី​គាប់​ចិត្ត​ច្រើន​មិន​គាប់​ចិត្ត​តិច រាប់​អាន​ដោយ​មនោកម្ម ជា​ទី​គាប់​ចិត្ត​ច្រើន មិន​គាប់​ចិត្ត​តិច ១  ។ ម្នាល​នាង​សុមនា បុគ្គល​ណា​ជា​ទាយក បុគ្គល​ន​ដល់​បាន​បួស​ហើយ រមែង​គ្រប​សង្កត់​បព្វ​ជិត​ឯណោះ ដែល​មិន​មែន​ជា​ទាយក ដោយ​ហេតុ​៥ យ៉ាង​នេះ ។

បពិត្រព្រះ​អង្គ​ដ៏​ចម្រើន ចុះ​បើ​បព្វ​ជិត​ទាំង​ពីរ​រូប​នោះ បាន​សម្រេច​ព្រះ​អរហត្ត បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បណ្តាបព្វ​ជិត​ទាំង​ពីរ​រូប ដែល​បាន​សម្រេច​ព្រះ​អរហត្ត​ហើយ​នោះ តើ​មាន​សេចក្តី​វិសេស មាន​ហេតុ​ផ្សេង​គ្នា​ដែរ​ឬ​ទេ ។

ម្នាល​នាង​សុមនា ត្រង់​រឿង​នោះ តថាគត មិន​សម្តែង​ហេតុ​ផ្សេង​គ្នា​ត្រង់​ចិត្ត​ដែល​រួច​ស្រឡះ ដោយ​វិមុត្តិ​នេះ​ទេ ។ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ចម្លែក​ណាស់​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន បុគ្គល​គួរ​ឲ្យ​ទាន​ទាំង​ឡាយ​មែន គួរ​ធ្វើ​បុណ្យ​ទាំង​ឡាយ​មែន ព្រោះ​ថា បុណ្យ​ទាំង​ឡាយ ជា​ឧបការៈ​ដល់​អ្នក​ដែល​កើត​ជា​មនុស្ស​ផង បុណ្យ​ទាំង​ឡាយ ជា​ឧបការៈ​ដល់​អ្នក​បួស​ផង ។ ម្នាល​នាង​សុមនា ហេតុ​នោះ​យ៉ាង​នេះ​ហើយ ម្នាល​នាង​សុមនា ហេតុ​នោះ​យ៉ាង​នេះ​ហើយ ម្នាល​នាង​សុមនា​បុគ្គល​គួរ​ឲ្យ​ទាន​ទាំង​ឡាយ​ ជា ឧបការៈ​ដល់​អ្នក​បួស​ផង ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​ត្រាស់​ពាក្យ​នេះ លុះ​ព្រហ​សុគត​បាន​ត្រាស់​ពាក្យ​នេះ​ហើយ ព្រះ​សាស្តា​បាន​ត្រាស់​ពាក្យ​ជា​គាថា នេះ​តទៅ​ទៀត​ថា


យថបី ចន្ទោ វិមលោ គច្ឆំ អាកាស​ធាតុយា
សព្វេ តារគណេ លោកេ អាតាយ អតិរោចតិ
តថេវ សីលសម្បន្មោ សទ្ធោ បរិសបុគ្គលោ
សព្វេ មច្ឆរិនោ លោកេ ចាគេន អតិរោចតិ ។

ព្រះ​ចន្ទ​មិន​មាន​មន្ទិល កាល​ចរ​ទៅ​តាម​អាកាស​រមែង​រុង​រឿង​លើស​ជាង​ពួក​ផ្កាយ​ទាំង​ឡាយ ព្ធ​ដ៏​អាកាស​ដោយ​ពន្លឺ (របស់​ខ្លួន) យ៉ាង​ណា​មិញ បុរស​បុគ្គល​មាន​សទ្ធា​បរិបូណ៌​ដោយ​សីល រមែង​រុង​រឿង​ជាង​ពួក​បុគ្គល​កំណាញ់​ទាំង​អស់​ក្នុង​លោក​ដោយ​ចាគៈ​ក៏​យ៉ាង​នោះ​ដែរ ។

យថាបិ មេឃោ ថនយំ វិជ្ជុមាលី សតក្កកុ
ថលម និន្មញ្ច បរេតិ អតីវស្សម រសុន្ធរម
ឯរំ ទស្សនសម្បន្មោ សម្មាសម្ពុទ្ធ​ស្សាវកោ
មច្ឆរី អធិគ្គណ្ឌា​តិ បញ្ចដ្ឋានេហិ បណ្ឌិតោ
អាយុន យសសា ចេវ វណ្ណេន ច សុខេន ច
ស វេ ភោគបរិព្យឡ្ហោ បេច្ច សគ្គេ បមោទតីតិ ។

កាល​មេឃ​ប្រកប​ដោយ​ផ្លេក​បន្ទោរ​ដ៏​ឆ្វៀល​ឆ្វាត់​បរិបូណ៌​ដោយ​ភ្នំ​ទឹក ភ្លៀង​ក៏​បង្អុរ​ចុះ​មក​បំពេញ​ផែន​ដី​ដែល​ខ្ពស់​ទាប​ឲ្យ​ដពោរ​ពេញ យ៉ាង​ណា​មិញ សាវ័ក​របស់​ព្រហ​សម្មាសម្ពុទ្ធ​ដែល​បរិបូណ៌​ដោយ​ទស្សនៈ ជា​បណ្ឌិត​រមែង​គ្រប​សង្កត់​បុគ្គល អ្នក​មាន​សេចក្តី​កំណាញ់​ដោយ​ហេតុ​៥ យ៉ាង​គឺ អាយុ យស សម្បុរ សុខ​និង​អធិបតី​បណ្ឌិត​នោះ​ឯង បរិបូណ៌​ដោយ​ភោគៈ ដល់​ទៅ​លោក​ខាង​មុខ​រមែង​រីក​រាយ ក្នុង​ឋាន​សួគ៌​ក៏​យ៉ាង​នោះ​ដែរ ។

 
អដ្ឋកថា​សុមនសូត្រ
 
បទ​ថា សុមនា រាជ​កុមារី គឺ​ជា​ព្រះ​រាជ​ធីតា​នៃ​ព្រះ​បាទ​បសេនទី​កោសល មាន​ព្រះ​នាម​ថា សុមនា ។ ដែល​បាន​ព្រះ​នាម​ដូច្នោះ ព្រោះ​ព្រះ​រាជ​ធីតា​ទ្រង់​បាន​ធ្វើ​នូវ​មហាសក្ការៈ​ហើយ ទ្រង់​តាំង​សេចក្តី​ប្រាថ្នា ទុក​មក ។

សេចក្តី​ពិស្តារ មាន​តាំង​អំពី​សាសនា នៃ​ព្រះ​សម្មសម្ពុទ្ធ​វិបស្សី គឺ ពួក​យើង​គប្បី​ថ្វាយ​ទាន​ដល់​សង្ឃ មាន​ព្រះ​ពុទ្ធ​ជា​ព្រះ​សាស្តា​របស់​យើង​ជា​ប្រមុខ ។ ដោយ​អ្នក​នគរ​អាស្រ័យ​សេនាបតី​ហើយ​ធ្វើ​បុណ្យ​តាម​លំដាប់ ដូច្នេះ​ក្នុង​ថ្ងៃ​មុន​ដំបូង​ជា​វារៈ​របស់​សេនាបតី ។ ក្នុង​ថ្ងៃ​នោះ​សេនាបតីត្រៀម​មហាទាន ដាក់​មនុស្ស​យាម​ការពារ​ជុំវិញ​ដោយ​បញ្ជា​ថា ថ្ងៃ​នេះ​អ្នក​ចូរ​យាម​ដោយ​ប្រុង​ប្រយ័ត្ន គឺ​កុំ​ឲ្យ​អ្នក​ណា​ៗ មក​ថ្វាយ​ភិក្ខា​ឡើយ ។

ក្នុង​ថ្ងៃ​នោះ មាន​ភរិយា​លោក​សេដ្ឋី​ម្នាក់​អង្គុយ​យំ​ផង និយាយ​ទៅ​រក​ធីតា​របស់​ខ្លួន​ផង​ថា​កូន​ស្រី​ម្តាយ​អើយ​ប្រសិន​បើ​បិតា​របស់​កូន​នៅរស់​រាន​មាន​ជីវិត​នោះ គឺ​ក្នុង​ថ្ងៃ​នេះ​ ម្តាយ​នឹង​និមន្ត​ព្រះ​ទស​ពល​ឆាន់​ជា​គ្រាដំបូង ។

កូន​ស្រី​និយាយ​នឹង​មាតា​ថា​បពិត្រ​អ្នក​ម៉ែ សូម​អ្នក​ម៉ែ​កុំ​ភ័យ​ព្រួយ​អ្វី​ឡើយ កូន​នឹង​ធ្វើ​ដោយ​ឧបាយ​វិធី ដែល​អាច​ឲ្យ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​បរម​គ្រូ​ជា​ប្រមុខ ឆាន់​នូវ​ភិក្ខា​របស់​យើង​ជា​គ្រា​ដំបូង ។ ភ្លាម​ៗ នោះ ធីតា​នៃ​លោក​សេដ្ឋី បាន​ចាត់​ចែង​ចង្ហាន់​ដែល​មិន​មាន​ទឹក គឺ​និរុទកបាយាស ដាក់​ចុះ​នៅ​ក្នុង​ថាស​មាស ដែល​ថា​សមាស​នោះ​មាន​តម្លៃ​១ សែន​រហូត​ពេញ​ថាស ហើយ​ទើប​ដាក់​ទឹក​ដោះ​គោ​ទឹក​ឃ្មុំ និង ស្ករ​ក្រួស​ជា​ដើម​លាយ​ចូល ទើប​យក​ថាស​មួយ​ទៀត​មក​គ្រប រួច​ហើយ​យក​ភួង​ផ្កា​ម្លិះ​មក​រៀប​ចំ​ដាក់​គ្រប​ពី​លើ​ភាជ​នៈ​នោះ ឲ្យ​ដូច​ជា​ភាជនៈ​ផ្កា​ម្លិះ​ដូច្នោះ​ឯង ។

លុះ​ដល់​ភត្ត​កាល ព្រះ​ដ៏​មាន​ព្រះ​ភាគ​សេ្តច​យាង​ព្រម​ដោយ​ព្រះ​ភិក្ខុសង្ឃ ចូល​ទៅ​កាន់​ភូមិ សំដៅ​ទៅ​ផ្ទះ​សេនាបតី ។ សេដ្ឋី​ធីតា នាង​នាំ​យក​ភាជនៈ​មាស​ដាក់​ភិក្ខា​គ្រប​ដោយ​ផ្កា​ម្លិះ​មាន​ពួក​នាង​ទាសី​ហែ​ហម​ចេញ​អំពី​ផ្ទះ​ស្កាត់​ផ្លូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ នៅ​ក្នុង​រវាង​ផ្លូវ ពួក​អ្នក​យាម​របស់​សេនា​បតី​ពោល​ថា នែ​នាង ! កុំ​ទៅ​ផ្លូវ​នេះ ។

ធម្មតា​អ្នក​មាន​បុណ្យ​ច្រើន រមែង​មាន​ពាក្យ​សម្តី​ត្រូវ​ចិត្ត​អ្នក​ស្តាប់ នាង​ពោល​ទៅ​រក​អ្នក​យាម​ទាំង​ឡាយ ដែល​ចេះ​តែ​ហាម​ហើយ​ហាម​ទៀត​ថា លោក​បង លោក​ពូ​លោក​អ៊ំ ព្រោះ​ហេតុ​អ្វី​បាន​ជា​មិន​ឲ្យ​ពួក​នាង​ខ្ញុំ​ចូល​ទៅ ?

ពួក​អ្នក​យាម​រក្សា​ការណ៍ ដោយ​បង្គាប់​ថា កុំ​ឲ្យ​អ្នក​ណា​ៗ នាំ​យក​អាហារ​ភោជន​ចូល​មក​ជា​ដាច់​ខាត ។ នាង​ពោល​ថា ក៏​ពួក​លោកឃើញ​អាហារភោជន​ក្នុង​ដៃ​របស់​ខ្ញុំ​ឬ? ពួក​អ្នក​យាម​ពោល​ថា ឃើញ​តែ​ភួង​ផ្កា ។ នាង​សួរ​ថា លោក​សេនាបតី មិន​ឲ្យ​ធ្វើ​សូម្បី​តែ​ការ​បូជា​ដោយ​ភួង​ផ្កា​ឬ ? ពួក​អ្នក​យាម​ពោល​ថា  លោក​សេនាបតី​អត់​ហាម​ទេ ។ នាង​ពោល​ថា បើ​អីចឹង សូម​លោក​បើក​ផ្លូវ​ទៅ ។

បាន​ឱកាស​ហើយ នាង​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ចម្រើន​សូម​ព្រះ​អង្គ​ទ្រង់​ទទួល​នូវ​ភួង​ផ្កា​ម្លិះ​នេះ ព្រអង្គ ។

ព្រះ​ដ៏​មាន​ព្រភាគ ទ្រង់​ទត​ព្រះ​នេត្រ​ទៅ​រក​អ្នក​បម្រើ​សេនាបតី​ម្នាក់ ហើយ​ត្រាស់​ឲ្យ​ទទួល​ភួង​ផ្កា​ម្លិះ​ទុក​តាម​ព្រះ​អង្គ​ទៅ ។ នាង​ថ្វាយ​បង្គំ​ព្រហបរម​សាស្តា​​ហើយ នាង​តាំង​សេចក្តី​ប្រាថ្នា​ថា កាល​ដែល​ខ្ញុំ​ម្ចាស់​កើត​ក្នុង​ភព​តូច​ភព​ធំ​ត​ទៅ សូម​កុំ​ឲ្យ​ម្ចាស់ មាន​ជីវិត​រស់​នៅ​ដោយ​សេចក្តី​តក់​ស្លុត​ ឡើយ សូម​ឲ្យ​បាន​ជា​ទី​ស្រឡាញ់​ដូច​ភួង​ផ្កា​ម្លិះ​នេះ​និង​ សូម​ឲ្យ​មាន​ឈ្មោះ​ថា សមនា រហូត ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា នាង​ចូរ​មាន​សេចក្តី​សុខ​ចុះ ។ សេដ្ឋី​ធីតា ថ្វាយ​បង្គំ​ហើយ​ធ្វើ​ប្រទក្សិណ​ព្រះដ៏​មាន​ព្រះ​ភាគ ក្រាប​ទូល​លា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ ស្តេច​យាង​ដល់​ផ្ទះ​សេនា​បតី​ទ្រង់​គង់​ប្រថាប់​លើ​អាសនៈ​ដែល​គេ​ក្រាល​ថ្វាយ សេនា​បតី​កាន់​យក​បបរ​យាគូ​បង្អោន​ចូល​ទៅ​ថ្វាយ ព្រះ​បរមសាស្តា ទ្រង់​យក​ព្រះ​ហស្តបិទ​បាត្រ ។ សេនាបតី​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​ទាំង​ឡាយ គង់​រៀប​រយហើយ ព្រះ​អង្គ ។

ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា តថាគត​បាន​បិណ្ឌ​បាត​ក្នុង​រវាង​ផ្លូវ​ហើយ ។ សេនាបតី​លើក​ភួង​ផ្កា​ម្លិះ​ចេញ​បាន​ឃើញ​បិណ្ឌ​បាត មធុបាយាស​គ្រប់​ល្មម​ដល់​ភិក្ខុទាំង​ឡាយ ដួស​ថ្វាយ​តាំង​ពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទៅ រី​ឯ​សេនា​បតី​បាន​ថ្វាយ​នូវ​ទេយ្យធម៌​របស់​ខ្លួន ។ ព្រះ​បរ​សាស្តា​សោយ​ស្រេច​ហើយ ទ្រង់​ត្រាស់​សម្តែង​នូវ​មង្គល​លក​ថា រួច​ស្តេច​យាង​ត្រឡប់ ។

សេនាបតី​សួរ​ថា ស្រី​ដែល​ថ្វាយ​បិណ្ឌ​បាត​ជា​អ្នក​ណា? កូន​ស្រី​លោក​សេដ្ឋី​ទាន​ប្រោស ។ សេនា​បតី​គិត​ថា​ ស្រ្តី​ដែល​មាន​បញ្ញា​កាល​ដែល​មក​នៅ​ក្នុង​ផ្ទះ​របស់​យើង​គឺ​ថា  សគ្គ​សម្បត្តិ​របស់​បុរស​មិន​មែន​រក​បាន​ដោយ​ក្រទេ គិត​ហើយ​ ទើប​ចាត់​នាំ​នាង​បាន​មក​តាំង​ទុក​ក្នុង​តំណែង​ជា​ប្រមុខ ។

សេដ្ឋី​ធីតា បាន​មក​នៅ​ផ្ទះ​សេនាបតី​ហើយ​ក៏​ចាប់ ផ្តើម​ចំណាយ​ទ្រព្យ​ក្នុង​ផ្ទះ​របស់​មាតា​និង ក្នុង​ផ្ទះ​របស់​សេនាបតី ថ្វាយ​ទាន​ដល់​ព្រះ​សម្មាសម្ពុទ្ធ បំពេញ​បុណ្យ​រហូត​អស់​អាយុ ។ កាល​ដែល​នាង​ចុតិ​អំពី​មនុស្ស​បាន​នៅ​បដិសន្ធិ​ក្នុង​ទេវលោក​កាមាវចរ​សួគ៌ ។ ក្នុង​ខណៈ​ដែល​នាង​កើត​នោះ​ឯង មាន​ភ្លៀង​ផ្កា​ម្លិះ​ទូ​ទៅ​ពេញ​ទេវលោក​ត្រឹម​ក្បាល​ជង្គង់ ។ ពួក​ទេវតា​ទាំង​ឡាយ​គិត​គ្នា​ថា ទេព​ធីតា​នេះ កាន់​យក​ឈ្មោះ​របស់​ខ្លួន​ដោយ​ខ្លួនឯង​មក ទើប​តាំង​នាម​ទេព​ធីតា​ថា សុមនា ។​ សុមនាទេពធីតា ចុតិ​បដិសន្ធិ​ក្នុង​ទេវលោក និង មនុស្ស​លោក​រហូត​៨៩ កប្បក្នុង​ទី​ដែល​នាង​កើត​ហើយ​នោះ​ៗ ភ្លៀង​ផ្កា​ម្លិះ​ក៏​ធ្លាក់​មក​ជា​និច្ច ទើប​មាន​ឈ្មោះ​ថា សុមនា​ ដូច​ដើម ។

កាល​ដែល​នាង​មក​បដិសន្ធិ ក្នុង​ព្រះ​គភ៌ របស់​ព្រះ​អគ្គហេសី​នៃ​ព្រះ​បាទ​កោសល ក្នុង​ថ្ងៃ​នោះ​ឯង កុមារិកា ៥០០ នាក់​ក៏​បដិសន្ធិ​ក្នុង​ត្រកូល​នោះ​ៗ ហើយ​ប្រសូត​ចាក​គភ៌​ក្នុង​ថ្ងៃ​តែ​មួយ​ជា​មួយ​គ្នា​ទាំង​អស់ ។ ក្នុង​ខណៈ​ព្រះ​រាជ​ធីតា​ប្រសូត​នោះ​ឯង ភ្លៀង​ផ្កា​ម្លិះ​ចុះ​ប្រមាណ​ត្រឹម​ជង្គង់ ។

ព្រះ​រាជា ទត​ព្រះ​នេត្រ​ឃើញ​ព្រះ​ធីតា ទ្រង់​សប្បាយ​ព្រះ​ហឬទ័យ​ក្រៃ​លែង​ ដោយ​ព្រះ​រាជា​ទ្រង់​ជ្រាប​ថា ព្រះ​រាជ​ធីតា​នេះ ជា​អ្នក​មាន​បុណ្យ​បាន​សាង​ទុក​មក​ហើយ ធីតា​របស់​យើង​កាន់​យក​ឈ្មោះ​របស់​ខ្លួន​មក​ដោយ​ខ្លួន​ឯង ទើប​ទ្រង់​ព្រះ​រាជ​ទាន​ព្រះ​នាម​ថា​សុមនា ដល់​ព្រះ​រាជ​ធីតា​របស់​ព្រះ​អង្គ​ ។

ព្រះ​រាជា​ទ្រង់​ព្រះ​តម្រិះ​ថា ធីតា​របស់​យើង​ប្រាកដ​ជា​មិន​កើត​មក​ម្នាក់​ឯង​នោះ​ឡើយ ទ្រង់​ឲ្យ​ស្វែង​រក​ឃើញ​មាន​ទារិកា ៥០០ នាក់​កើត​ក្នុង​ព្រះ​នគរ ទើប​ទ្រង់​ត្រាស់​ឲ្យ​ចិញ្ចឹម​ទុក​ទាំង​អស់​ហើយ​ត្រូវ​នាំ​មក​បង្ហាញ​ដល់​ធីតា​ មាន​នូវ​ព្រះ​ជន្ម​វស្សា បាន​៧ ខួប លោក​សេដ្ឋី​អនាថ​បិណ្ឌិត បានសាង​ព្រះ​ជេតពន​មហាវិហារ​ហើយ​ស្រេច ។ កាល​ដែល​បាន​បញ្ជូន​ទូត​ទៅ​ក្រាប​ទូល​ដល់​ព្រះ​បរម​សាស្តា​ហើយ ព្រះ​លោក​នាថ​ជា​ព្រះ​សុគតសាស្តា មាន​ព្រះ​ភិក្ខុ​សង្ឃ​ជា​បរិវារ​ស្តេច​យាង​ចូល​កាន់​ក្រុង​សាវត្ថី ។

អនាថបិណ្ឌិត​សេដ្ឋី បាន​ចូល​ទៅ​ក្រាប​ទូល​ដល់​ព្រះ​រាជា​ថា បពិត្រ​ព្រះ​មហារាជ​ដ៏​ចម្រើន ព្រះ​ពុទ្ធ​ដំណើរ​ស្តេច​យាង​មក​កាន់​ទី​នេះ ជា​មង្គល​ទាំង​ដល់​ខ្ញុំ​ព្រះ​អង្គ ទាំង​ដល់​ព្រះ​អង្គ​ជា​ព្រះ​រាជា សូម​ព្រះ​អង្គ​ទ្រង់​ប្រោស​ឲ្យ​ព្រះ​នាង​សុមនា​រាជ​កុមារី ព្រម​ដោយ​កុមារី​ដទៃ​ជា​បរិវារ ៥០០ នាក់​ កាន់​ក្អម​ទឹក​និង​ផ្កា​កម្រង​គ្រឿង​ក្រអូប​ជា​ដើម ទទួល​ដំណើរ​ព្រះ​ទសពល ព្រះ​អង្គ ។

ព្រះរាជា​ទ្រង់​ត្រាស់​ថា ល្អ​ហើយ​លោក​សេដ្ឋី​ ហើយ​ព្រះអង្គ​ក៏​ទ្រង់​ចាត់​ចែង​ដូច្នោះ​ ។ ព្រះ​រាជ​ធីតា ក៏​បាន​ចូល​គាល់​ព្រះ​បរម​សាស្តា​សម្មាសម្ពុទ្ធ តាម​ពាក្យ​ដែល​ព្រះ​បិតា​ទ្រង់​ណែ​នាំ បាន​បូជា​ដោយ​ផ្កា​កម្រង​និង​គ្រឿង​ក្រអូប​ជា​ដើម ហើយ​ប្រថាប់​នៅ​ក្នុង​ទី​ដ៏​សម​​គួរ​មួយ ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​តា្រស់​សម្តែង​ព្រះ​ធម៌​ទេសនា​ញ៉ាំង​ព្រះ​ធីតា​និង​កុមារី​ទាំង​៥០០ នាក់​ឲ្យ​តាំង​នៅ​ក្នុង​សោតា​បត្តិផល ។ ក្នុង​រវាង​ផ្លូវ​ថ្ងៃ​នោះ មាន​គ្រហស្ថបាន​សម្រេច​សោតា​បត្តិផល ២ ពាន់​នាក់ ។

ព្រះ​នាង​សុមនារាជ​កុមារី ចូល​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ​ព្រោះ​ហេតុ​អ្វី ? ព្រោះ​មាន​បំណង​ទូល​សួរ​បញ្ហា ។ បាន​ស្តាប់​មក​ថា ក្នុង​ព្រះ​សាសនា​នៃ​ព្រះ​សម្មា​សម្ពុទ្ធ​កស្សបទ​ពល មាន​ភិក្ខុ​ពីរ​អង្គ​ជា​សម្លាញ់​នឹង​គ្នា មួយ​អង្គ​បំពេញ​សារាណីយធម៌ (មាន​ការ​ចែក​ចាយ​នូវ​បច្ច័ ៤ ដែល​ខ្លួន​បាន​មក​ដល់​បុគ្គល​ដែល​គួរ​ឲ្យ​ជា​ដើម ) ចំណែក​មួយ​អង្គ​ទៀត​លោក​បំពេញ​នូវ​ភត្ត​គ្គវត្ត ( បំពេញ​វត្ត​ក្នុង​រោង​ភត្ត​ដោយ​មិន​បាន​ឲ្យ​ទាន ) ។ ភិក្ខុ​ដែល​បំពេញ​នូវ​សារាណីយ​ធម៌ ពោល​រំលឹក​ភិក្ខុ​ជា​សម្លាញ់​ថា អ្នក​ដ៏​មាន​អាយុ ឈ្មោះ​ថា​ទាន​ដែល​មិន​ឲ្យ​ផល រមែង​មិន​មាន​ឡើយ កាល​ឲ្យ​របស់​ខ្លួន​ដល់​អ្នក​ដទៃ​ហើយ​សឹម​បរិភោគ​ទើប​គួរ ។

ភិក្ខុ​ដែល​បំពេញ​នូវ​ភត្តគ្គវត្ត តប​ថា អ្នក​ដ៏​មាន​អាយុ អ្នក​មិន​ដឹង​ទេ​ឬ បុគ្គល​ដែល​កាន់​យក​ត្រឹម​តែ​អាហារ​ញ៉ាំង​ជីវិត​របស់​ខ្លួន​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ប៉ុណ្ណោះ​ទើប​គួរ ។ ទាំង​ពីរ​អង្គ មិន​អាច​ញ៉ាំង​គ្នា​ឲ្យ​នៅ​ក្នុង​ឱវាទ​របស់​ខ្លួន​បាន ក៏​បំពេញ​វត្ត​តែ​រៀង​ខ្លួន​រហូត​ដល់​ចុតិចាក​ភព​នោះ បដិសន្ធិ​ក្នុង​ទេវលោក ។ ភិក្ខុ​ដែល​បំពេញ​នូវ​សារាណីយ​ធម៌​គ្រប​សង្កត់​នូវ​ភិក្ខុ​ដែល​មិន​បាន​ឲ្យ​ទាន​ដោយ​ធម៌​ ៥ យ៉ាង​ក្នុង​ទេវលោក វិល​វល់​ក្នុង​ទេវតា​និង​មនុស្ស​អស់​មួយ​ចន្លោះ​ព្រះ​ពុទ្ធ ទើប​កើត​ក្នុង​ក្រុង​សាវត្ថី ។

អង្គ​ដែល​បំពេញ​នូវ​សារាណីយ​ធម៌​បដិសន្ធិ​ក្នុង​គភ៌​ព្រះ​អគ្គ​មហេសី​នៃ​ព្រះ​បាទ​កោសល មួយ​អង្គ​ទៀត​បដិសន្ធិ​ក្នុង​ផ្ទៃ​នៃ​ស្រី​បម្រើ​របស់​ព្រះ​អគ្គមហេសី​នោះ ហើយ​ប្រសូត​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា ។ ក្នុង​ថ្ងៃ​ដាក់​ឈ្មោះ ពោល​គឺ​ថ្វាយ​ព្រះ​នាម​ដល់​ព្រះ​រាជ​បុត្រ ព្រះ​មាតា​ស្រង់​ទឹក​ឲ្យ​បុត្រ​ហើយ ដាក់​បុត្រ​ឲ្យ​ផ្ទំ​ក្នុង​បន្ទប់​ប្រកប​ដោយ​សិរី ជា​មួយ​នឹង​បុត្រ​របស់​ស្ត្រី​អ្នក​បម្រើ​ព្រះ​អគ្គ​មហេសី​នោះ​ឯង ។ ដោយ​រវល់​នាំ​គ្នា​ចាត់​ចែង​កិច្ចការ​ខាង​ក្រៅ​បន្ទប់ ព្រះ​រាជ​បុត្រ​បើ​ព្រះ​នេត្រ​ឡើង បាន​ឃើញ​ស្វេត​ច្ឆត្រ​ដ៏​ធំ​ផងទី​កន្លែង​ផ្ទំ​ប្រកប​ដោយ​សិរី​ដេល​គេ​ចាត់​ចែង​យ៉ាង​ល្អ​ផង ព្រម​ទាំង​ព្រះ​រាជ​និវេសន៍​ប្រដាប់​ដោយ​គ្រឿង​អលង្ការ​ផង ទើប​ដឹង​ខ្លួន​ព្រះ​អង្គ​ថា យើង​កើត​ក្នុង​ព្រះ​រាជ​ត្រកូល ។ ព្រះ​រាជ​បុត្រ​នឹក​ថា យើង​ធ្វើ​កម្ម​អ្វី​ហ្ន៎ ទើប​កើត​នៅ​ក្នុង​ទី​នេះ​ដូច្នេះ​ក៏​រលឹក​បាន ដោយ​ផល​នៃ​ការ​បំពេញ​នូវ​សារាយធម៌ ។

ព្រះ​រាជ​បុត្រ​គិត​ទៀត​ថា សម្លាញ់​របស់​យើង​កើត​ក្នុង​ទី​ណា​ហ្ន៎ ក៏​បាន​ឃើញ​នៅ​ក្នុង​ទី​ដែល​ទាប​ជាង​ខ្លួន​នោះ​ឯង ទាំង​ដែល​បាន​ជ្រាប​ថា នេះ​ព្រោះ​មក​អំពីមិន​ជឿ​ពាក្យ​របស់​យើង ទើប​ពោល​ថា សម្លាញ់​អ្នក​មិន​ជឿ​ពាក្យ​របស់​យើង ។ ពេល​នោះ​ ទារក​ជា​សម្លាញ់​ក៏​តប​មក​វិញ​ភ្លាម​ថា បើ​អ៊ីចឹង តើ​វា​យ៉ាង​ម៉េច ?  ព្រះ​រាជ​បុត្រ​ក៏​បាន​ឆ្លើយ​បញ្ជាក់​ប្រាប់​ទៅ​ថា អ្នក​មើល​សម្បត្តិ​របស់​យើង​មើល៍ យើង​ដេក​នៅ​លើ​ទី​ដ៏​មាន​សិរី​នៅ​ក្រោម​ស្វេតច្ឆត្រ ចំណែក​អ្នក​វិញ​ដេក​នៅ​នឹង​គ្រែ​ទាប​លលើ​កម្រាល​រឹង​ៗ ។ ទារក​ជា​សម្លាញ់​ពោល​ថា អ្នក​ឯង កើត​មាន​នូវ​មានៈ ព្រោះ​អាស្រ័យ​របស់​ហ្នឹង​ឬ របស់​ហ្នឹង​ គឺ​គេ​យក​សំពត់​មក​រុំ​ព័ទ្ធ​នឹង​បន្ទះ​ឬស្សី គ្រាន់​តែ​ជា​បឋវីធាតុ​ប៉ុណ្ណោះ មិន​មែន​ទេ ឬ ។

ព្រះ​រាជ​ធីតា​សុមនា បាន​ស្តាប់​ពាក្យ​របស់​អ្នក​ទាំង​ពីរ​នោះ​ហើយ ទើប​គិត​ថា នៅ​ជិត​ៗ ប្អូន​ប្រុស​ទាំង​ពីរ​របស់​យើង មិន​មាន​អ្នក​ណា​ឡើយ ក៏​បាន​ដើរ​ចូល​ទៅ​អែប​នឹង​មាត់​ទ្វារ បាន​ឬ​ពាក្យ​ថា ធាតុ​ដូច្នេះ​ក៏​គិត​ថា​ពាក្យ​ថា​ធាតុ​នេះ មិន​មាន​នៅ​ខាង​ក្រៅ​អំពី​ព្រះ​ពុទ្ធ​សាសនា​ឡើយ​ប្អូន​ប្រុស​របស់​យើង​ប្រាកដ​ជា​សមណ​ទេវបុត្រ ។ ព្រះ​រាជ​ធីតា​បាន​គិត​ទៅ​ទៀត​ថា​បើ​យើង​នឹង​ក្រាប​ទូល​ដល់​ព្រះ​មាតាបិតា​ថា ទារក​ទាំង​ពីរ​និយាយ​គ្នា​យ៉ាង​នេះ​ ព្រះ​បិតា​ជា​ដើម​មុខ​តែ​នឹង​ឲ្យ​គេ​នាំ​យក​ទៅ​ចោល ឬ​យ៉ាង​ម៉េច​ៗ មិន​ខាន ដោយ​យល់​ថា អ្នក​ទាំង​ពីរ​គឺ​ជា​អមនុស្ស​ដូច្នេះ​ យើង​មិន​ប្រាប់​ហេតុការណ៍​នេះ​ដល់​អ្នក​ណា​ឡើយ​យើង​នឹង​ទូល​សួរ​ចំពោះ​ព្រះ​ទសពល ដែល​ទ្រង់​ជា​ព្រះ​បិតាវិវដ្តៈ​របស់​យើង ព្រះ​អង្គ​នឹង​ត្រាស់​ប្រាប់​សេចក្តី​នេះ​ឲ្យ​យើង​បាន​ដឹង​ច្បាស់ ។

សោយ​ព្រះ​ក្រយា​ពេល​ព្រឹក​ស្រេច​ហើយ​ព្រះ​រាជ​ធីតា​ក៏​ចូល​ទៅ​គាល់​ព្រះ​រាជា ជា​ព្រះ​បិតា ហើយ​ទូល​សូម​ការ​អនុញ្ញាត ដើម្បី​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ ។ ព្រះ​រាជា​ត្រាស់​បង្គាប់​ឲ្យ​ចាត់​រថ​៥០០ គ្រឿង ។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ជម្ពូ​ទ្វី​នេះ មាន​តែ​កុមារី​បី​នាក់​ប៉ុណ្ណោះ​ដែល​បាន​រថ​ ៥០០ គ្រឿង អំពី​សម្នាក់​បិតា​របស់​ខ្លួន គឺ​ព្រះ​នាង​ចុន្ទី ជា​ព្រះ​រាជ​ធីតា​របស់​ព្រះ​បាទ​ពិម្ពិសារ ១ នាង​វិសាខា ជា​ធីតា​របស់​ធនញ្ជ័យ​សេដ្ឋី ១ និង ព្រះ​នាង​សុមនារាជ​ធីតា​នេះ​ឯង ១ ។ ព្រះ​នាង​សុមនា​កាន់​យក​គ្រឿង​ក្រអូប​និង​ផ្កា​ឈើ​ហើយ បាន​ឈរ​នៅ​ក្នុង​រថ​របស់​ខ្លួន ដែល​មាន​រថ ៥០០ ទៀត​ជា​បរិវារ ធ្វើ​ដំណើរ​ចូល​គាល់​ព្រះ​បរម​សាស្តា ដោយ​គិត​ថា យើង​នឹង​ទូល​សួរ​ព្រះ​អង្គ​នូវ​បញ្ហា​នេហ​។

(សេចក្តី​ត​ទៅ មាន​នៅ​ក្នុង​ព្រះ​សូត្រ​ខាង​ដើម​ស្រាប់​ហើយ ចំពោះ​ពាក្យ​ថា ទស្សនសម្បន្មោ នៅ​ក្នុង​ព្រះ​គាថា​ខាង​ចុង ព្រះ​អដ្ឋកថា​ប្រាប់​ថា គឺ​ព្រះ​សោតាបន្ន) ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទាន​កថា
រៀបរៀង​ដោយៈ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ តុលា ឆ្នាំ២០១៣ (អាន: ១៩២៨២ ដង)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
ផ្សាយ : ០១ មិថុនា ឆ្នាំ២០១៧ (អាន: ១៦៤៨២ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
ផ្សាយ : ១៤ តុលា ឆ្នាំ២០១៣ (អាន: ១៨៦៣០ ដង)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០១៣ (អាន: ៧៦៨៨ ដង)
អានិសង្ស​នៃ​ការ​ឧទ្ទិស​ផល​ចំពោះ​ពួក​ប្រេត
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro