11
ថ្ងៃ ច័ន្ទ ទី ១៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧,០២៥
Today
ថ្ងៃម្សិលមិញ ១៤៨,៧១៣
ខែនេះ ៣,០៥៤,៩៦១
សរុប ២២៧,៨២៩,៧៤៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩៤៨១ ដង)

សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)



 
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត (ត)

បច្ច័យ ៤ សម្រាប់​សេចក្ដី​សុខ​នៃ​រូប​កាយ ហើយ​ក៏​នាំ​ឲ្យ​សប្បាយ​ចិត្ត​ទៅ​ជា​មួយ​ផង​ដែរ ប៉ុន្តែ​បច្ច័យ​ ៤ មិន​មែន​សម្រាប់​សេចក្ដី​សុខ​នៃ​ចិត្ត​ដោយ​ត្រង់​ពិត​នោះ​ទេ។ ធ្វើ​ក៏​ដោយ ឲ្យ​តែ​មិន​បាន​កម្ចាត់​បង់​នូវ​បាប​ធម៌​ក្នុង​ចិត្ត ដោយ​គ្រាន់​តែ​នាំ​មក​នូវ​ការ​រីករាយ​នៃ​ចិត្ត​ប៉ុណ្ណោះ អ្វី​នោះ​ៗ គឺ​ជា​គ្រឿង​ស្រវឹង​របស់​ចិត្ត ជា​គ្រឿង​ញៀន​ដោយ​ពិត។

ចិត្ត​ជាប់​ជំពាក់​នឹង​អ្វី​ណា អ្វី​នោះ​ជា​ចំណង​ចង​ចិត្ត​ ចិត្ត​ជាប់​ចំណង​រមែង​ទទួល​នូវ​ទារុណកម្ម គឺ​សេចក្ដី​ទុក្ខ​សោក។

មនុស្ស​យើង តែង​ស្វែង​រក​ការ​សប្បាយ​អំពី​របស់​ខាង​ក្រៅ ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​បាន​នូវ​របស់​នោះ ត្រូវ​ចំណាយ​ពេល​វេលា​យ៉ាង​ច្រើន​ដើម្បី​បាន​នូវ​របស់​នោះ ព្រម​ទាំង​ត្រូវ​ចំណាយ​អ្វីៗ​ផ្សេង​ទៀត​យ៉ាង​ច្រើន​ផង​ដែរ។ ការ​សប្បាយ​ក៏​មិន​ទៀត របស់​ដែល​នាំ​ឲ្យ​សប្បាយ​ក៏​មិន​ទៀត ម៉្លោះ​ហើយ​ត្រូវ​ខាត​បង់​នូវ​ពេល​វេលានិង​អ្វីៗ​ច្រើន​ទៀត ដែល​ត្រូវ​បាន​ចំណាយ​ទៅ​នោះ​ឯង​ឥត​ប្រយោជន៍។

តាម​ពិត​បច្ច័យ ៤ គ្រាន់​តែ​ជាទី​អាស្រ័យ រួច​ហើយមនុស្ស​យើង​ត្រូវ​ស្វែង​រក​សុខ​ពី​ចិត្ត​របស់​ខ្លួន ព្រោះ​ថាមនុស្ស​យើង​បាន​សុខ ព្រោះ​ចិត្ត​មាន​នូវ​សេចក្ដី​សុខ។ ការ​គ្រប់​គ្រង​ថែរក្សា​ចិត្ត កម្ចាត់​បង់​រោគ​គឺ​កិលេស​ដែល​បៀត​បៀន​នូវ​ចិត្ត​សន្ដាន សម្រេច​បាន​នូវ​សេចក្ដី​ស្ងប់ ចិត្ត​រមែង​ជា​សុខ។

មនុស្ស​យើង​ដែល​ព្រម​សមាទាន​សីល កាន់​សីលគឺ​ជា​ការ​ធ្វើ​ឲ្យ​ចិត្ត​របស់​ខ្លួន​មាន​សីល។ ចិត្ត​មាន​សីល​រមែង​មាន​សុខ​ភាព​ល្អ ជា​ចិត្ត​ដែល​ស្មោះ​ត្រង់ ល្អ​ស្អាត​មាន​នូវ​សេចក្ដី​ល្មម​សមរម្យ​ដោយ​ខ្លួន​ឯង មិន​ត្រដាបត្រដួស​ដូច​កាល​ពី​មិន​ទាន់​មាន​សីល​ឡើយ។

សីល​ជា​សម្លៀកបំពាក់ ជា​គ្រឿង​អលង្ការ​របស់​ចិត្ត​ជា​ផ្ទះ ជាជម្រក​របស់​ចិត្ត ជា​អាហារ​និង​ជា​ថ្នាំ​កែរោគ​របស់ចិត្ត។

ដូច្នេះ មនុស្ស​យើង​កាល​ដែល​ប្រាថ្នា​នូវ​សេចក្ដី​សុខ​សម្រាប់​ខ្លួន ត្រូវ​តែ​ទូន្មាន​ចិត្ត​របស់​ខ្លួន អប់​រំ​ចិត្ត​របស់​ខ្លួន​ឲ្យ​ចេះ​កាន់​សីល។

សមាធិ គឺ​ជា​ការ​សម្រាក​យក​កម្លាំង​របស់​ចិត្ត ដូច​ជាការ​សម្រាក ឬ​ការ​ទទួល​ទាន​ដំណេក​នៃ​រូប​កាយ​ដែរ។ កម្លាំង​របស់​ចិត្ត​សម្រាប់​ច្បាំង​ជា​មួយ​សត្រូវ​ក្នុង​ខ្លួន​មាន​ ៥ គឺ

១- សទ្ធាពលៈ កម្លាំង​គឺ​ការ​ជឿ​ចំពោះ​សេចក្ដី​ពិត។
២- វីរិយពលៈ កម្លាំង គឺ​ការ​ព្យាយាម​កម្ចាត់​បាប​ចម្រើន​បុណ្យ។
៣- សតិពលៈ កម្លាំង គឺ​ស្មារតី​ភ្ញាក់​រលឹក​ដឹង​ទាន់​នឹង​យល់​អំពី​ការ​ពិត។
៤- សមាធិពលៈ កម្លាំង​ គឺ​ចិត្ត​ស្ងប់​ដោយ​ប្រពៃ។
៥- បញ្ញា​ពលៈ កម្លាំង គឺ​ការ​ដឹង​ហេតុ​ផល​ពិត។

បញ្ញា​ គឺ​ជា​គោល​សំខាន់​និង​ជា​កំពូល​នៃ​ធម៌​បដិបត្តិ​ក្នុង​ព្រះពុទ្ធសាសនា។ បញ្ញា​អាច​ដោះ​ស្រាយ​បញ្ហា​បានគ្រប់​យ៉ាង ដែល​ជា​បញ្ហា​នាំ​មក​នូវ​ទុក្ខ​កង្វល់​ក្នុង​ចិត្ត។ បញ្ញា​នាំ​មក​នូវ​សេចក្ដី​សុខ សូម្បី​ក្នុង​រឿង​ដែល​គួរ​ថា​ឲ្យ​កើត​ទុក្ខ។

ព្រោះ​ហេតុ​គិត​ខុស​ថា​ខ្លួ​នមាន ក៏​នាំ​ឲ្យ​គិត​ពី​ខ្លួន​ឯង ខំ​ប្រឹង​ចិញ្ចឹម​បី​បាច់​ថែរក្សា​ខ្លួន​ឯង​ដោយ​លំបាក​លំបិន​ហួង​ហែង​ការពារ​អ្វីៗ គ្រប់​យ៉ាង​ឲ្យ​ខ្លួន​ឯង​។ សូម្បី​សប្បាយ​ចិត្ត​ក៏​ព្រោះ​មក​ពី​គិត​ថា​ខ្លួន​ឯង​បាន​ផល​សម្រេច​ដែរ ប៉ុន្តែ​បញ្ញា​អាច​ធ្វើ​ឲ្យ​មិន​មាន​ខ្លួន​សម្រាប់​កើត​ទុក្ខ​កង្វល់ ពោល​គឺ​មិន​មាន​ខ្លួន​សម្រាប់​គិត សម្រាប់​ហួង​ហែង​ការពារ​បញ្ញា​ធ្វើ​ឲ្យ​នៅ​សល់​តែ​រូប​ធម៌ និង​នាម​ធម៌​តែ​ប៉ុណ្ណោះ។

អ្នក​មាន​បញ្ញា ប្រើ​ប្រាស់​រូប​កាយសាង​ប្រយោជន៍​ទុក​ដាក់​រូប​កាយ​ដូច​ជា​ឧទាហរណ៍​សម្រាប់​ប្រើ​ប្រាស់ ទោះ​ចាស់ ទោះ​ឈឺ ឬ​នឹង​ត្រូវ​បែក​ធ្លាយ ក៏​ចំពោះ​តែ​រូប​កាយ​ប៉ុណ្ណោះ អ្នក​មាន​បញ្ញា​មិន​បាន​គ្រាំគ្រា​ផ្លូវ​ចិត្ត​ទេ ផ្ទុយ​ពី​មនុស្ស​ល្ងង់​ដែល​រវល់​តែ​បម្រើ​រូប​កាយ ព្រោះ​សំគាល់​ថា​ជា​ខ្លួន ហើយ​ក៏​មិន​បាន​បំពេញ​នូវ​ប្រយោជន៍ពិត​ឡើយ។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៦១៨០ ដង)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៥៦៥៨៦ ដង)
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦៣៤ ដង)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣៨៧៥៥ ដង)
និកាយតិរ្ថីយ៍មានជំនឿបីយ៉ាង
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤២៥៩៩ ដង)
ព្រះ​ពុទ្ធសាសនា​មាន​អង្គ​ ៩
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕