10
ថ្ងៃ សុក្រ ទី ០៣ ខែ មេសា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥,៩៣៩
Today
ថ្ងៃម្សិលមិញ ៥៥,៣២៩
ខែនេះ ១២៤,៧៣១
សរុប ១២៩,០៦៥,២៥៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩៩៨ ដង)

អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ



 
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ

កាល​នៅ​ទៀប​គល់​ឈើ ជា​សេចក្ដី​ប្រតិបត្តិ​ដ៏​សម​គួរ​ដល់​និស្ស័យ ព្រោះ​ព្រះដ៏​មាន​ព្រះភាគ​ជាម្ចាស់​ទ្រង់​ត្រាស់​ថា៖

រុក្ខមូលសេនាសនំ និស្សាយ បព្វជ្ជា អ្នក​បួសត្រូវ​អាស្រ័យ​នៅ​ទៀប​គល់​ឈើ​ជា​សេនាសនៈ។ មួយ​វិញ​ទៀត ភិក្ខុ​អ្នក​ទ្រទ្រង់​រុក្ខ​មូលិកធុតង្គ ជា​ហេតុ​ឲ្យ​ព្រះដ៏មានបុណ្យ​ជាម្ចាស់​ត្រាស់​សរសើរ​ថា បច្ច័យនឹង​កើត​ដល់​ភិក្ខុ​នោះ​តិច តែ​បច្ច័យ​នោះ​បានដោយ​ងាយ ឥត​មាន​ទោស​ជា​ទំនង​ឲ្យ​កើត​អប្បិច្ឆតា​គុណ។

មិន​តែ​ប៉ុណ្ណោះ អនិច្ចសញ្ញា​នឹង​កើត​ឡើងដល់​ព្រះយោគាវចរ​ភិក្ខុ​នោះ ព្រោះ​ហេតុ​ប្រទះ​នូវ​វិការៈ​នៃ​ដើម​ឈើរឿយ ៗ នឹង​ប្រាស​ចាក​សេចក្ដី​កំណាញ់​ក្នុង​សេនាសនៈ ប្រាសចាកសេចក្ដី​ត្រេកអរ​ក្នុង​នវកម្ម ( ការងារថ្មី ), ជា​មួយ​នឹង​រុក្ខ​ទេវតា ហើយ​ប្រព្រឹត្តទៅ​តាមគុណ​ទាំង​ឡាយ​មាន​អប្បិច្ឆតា​គុណ​ជា​ប្រមាណ។

ព្រោះហេតុនោះ​បាន​ជា​ព្រះពុទ្ធឃោសាចារ្យលោក​និពន្ធ​គាថា សរសើរ​អានិសង្ស​នៃ​ភិក្ខុ​អ្នក​កាន់​រុក្ខ​មូលិកធុតង្គថា៖ 
សេចក្ដី​ថា លំនៅ​នៃបុគ្គល​អ្នក​ស្ងាត់ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ពោល​សរសើរ​ថា​ជា​ទី​សមគួរ​ដល់​និស្ស័យ, បណ្ដា​ទី​ស្ងាត់​រក​ទីណា​ឲ្យ​ស្មើ​នឹង​រុក្ខ​មូលនេះ​គ្មាន, ភិក្ខុ​ដែល​ទ្រ​ទ្រង់​រុក្ខមូលិកធុតង្គ​ជា​ប្រក្រតី រមែង​នាំ​បង់​នូវ​អាវាសមច្ឆរិយៈ ( សេចក្ដី​កំណាត់​ក្នុង​អាវាស ) បាន ធម្មតា​ភិក្ខុ​ដែល​មាន​វត្ត​ប្រតិបត្តិ​ល្អ កាល​បើ​នៅ​ក្នុង​ទី​ស្ងាត់ គឺ​រុក្ខ​មូលដែល​ទេវតា​រក្សា​ហើយ បាន​ទស្សនា​ការ​ឃើញ​ដើម​ឈើ​មាន​ស្លឹក​ខៀវខ្ចី និង​ទុំក្រហម​ដែល​ជ្រុះ​ចាក​ទង​រមែង​បន្ទោបង់​នូវ​និច្ច​សញ្ញា ( សេចក្ដី​សំគាល់​ថា​ទៀង ) ចេញ​បាន ព្រោះ​ហេតុ​នោះ​បាន​ជា ភិក្ខុ​ដែល​ប្រកប​​ដោយ​វិចារណប្បញ្ញា​ត្រេក​អរ​ក្នុង​ការ​ភាវនា មិន​ត្រូវ​មើល​ងាយ​រុក្ខ​មូល​​សេនា​សនៈ​ដ៏ស្ងាត់​ដែលជា​ទ្រព្យ​មត៌ក​របស់​ព្រះ​អរហន្ត​សម្មា​សម្ពុទ្ធ​គ្រូ ទ្រង់​ប្រទាន​ទុក​ឲ្យ​នេះ​ឡើយ។

ព្រោះ​ការ​នៅ​អាស្រ័យ​ក្នុង​ទី​សេនាសនៈ​ដ៏​ស្ងាត់​ទាំង​ឡាយ​មាន រុក្ខ​មូល​ជា​ដើម ជាទី​ប្រកប​ដោយ​ប្រយោជន៍​ច្រើនដូចពណ៌នា​មក​នេះ បាន​ជា​មាន​ក្នុង​អនុសាសនវិធី ( ដែល​ធ្លាប់​ហៅ​ថា​ផ្ដាំ​នាគ ) ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ភិក្ខុប្រៀន​ប្រដៅភិក្ខុ​បួសថ្មី​ក្នុង​វេលា​ចប់​ញត្តិ​ចតុត្ថវាចាថ្មី ៗ ថា៖

អ្នក​បួស​ត្រូវ​អាស្រ័យ​នៅ​ទៀប​គល់​ឈើ​ជា​សេនាសនៈ ( ទី​ដេក​ទី​អង្គុយ ) , សេចក្ដី​ព្យាយាមក្នុង​ការ​អាស្រ័យ​នៅ​ដោយ​រុក្ខមូលសេនាសនៈ​នោះ​អ្នក​គប្បីធ្វើ​ដរាប​ដល់​អស់ជីវិត ដូច្នេះ។

រុក្ខមូលសេនាសនៈ រមែង​ជាទី​អភិរម្យ​របស់​ព្រះយោគី​អ្នក​ប្រាថ្នា​សេចក្ដី​ស្ងប់​រម្ងាប់​ជាធម្មតា, ព្រោះ​ហេតុ​នេះ​បាន​ជា ព្រះសម្ពុទ្ធជា​បរមសាស្ដា​របស់​យើង ទ្រង់​ប្រសូត​ក្នុង​លុម្ពិនីវនឱទ្យាន, ទ្រង់​ត្រាស់​អនុត្តរ​សម្ពោធិញាណ​នារុក្ខមូល គឺ​ទៀប​គល់​ពោធិព្រឹក្ស ទ្រង់​រំលក់​ខន្ធបរិនិព្វាន​ក្នុង​សាលវ​នោ​ទ្យាន​ក្រោម​លង្វែក​មែក​រាំង​ទាំង​គូរ។ ទី​ដែល​ព្រះបរមគ្រូ​ទ្រង់​ប្រសូត, ទ្រង់​ត្រាស់​ដឹង, ទ្រង់​បរិនិព្វាន សុទ្ធ​តែ​ក្នុង​ព្រៃជាសេនាសនៈ​ដ៏​ស្ងាត់​ទាំង​អស់។

ការ​អាស្រ័យ​សេនាសនៈដ៏ស្ងាត់ដូច្នោះ ហើយ​ព្យាយាម​ចម្រើន​សមណធម៌ ក៏​ជា​ឧបការៈឲ្យបន្ទោបង់​សេចក្ដី​ប្រមាទ​បាន។ ព្រោះ​ហេតុនោះ បាន​ជា​ព្រះ​យោគី​អ្នក​ប្រាថ្នា​សេចក្ដី​ស្ងប់ ច្រើន​តែ​គាប់​ចិត្តអាស្រ័យ​នៅ​ក្នុង​ព្រៃជា​ទី​ស្ងាត់ គួរ​ដល់​កាយ​វិវេក ( សេចក្ដី​ស្ងាត់​កាយ ) ដែល​ជាបច្ច័យឲ្យ​កើត​ចិត្ត​វិវេក ( សេចក្ដី​ស្ងាត់​ចិត្ត ) និង​ឧបធិវិវេក ( សេចក្ដីស្ងាត់​ចាកកិលេស ) ដូច្នេះ​ហើយ, បើ​នៅ​ព្រៃ កុំ​គ្រាន់​តែ​ស្ងាត់​កាយ​ប៉ុណ្ណោះ​ គួរ​ឲ្យស្ងាត់​ទាំង​ចិត្ត​និង​កិលេស​ផង ទើប​ឃើញថា​ការ​នៅ​ក្នុង​ព្រៃសម្រេច​ប្រយោជន៍​ល្អ​មែន ដូច​ភិក្ខុ ១ រូប​ដែល​ទៅ​ចម្រើន​សមណធម៌ក្នុង​ព្រៃ​ស្ងាត់ ទោះ​បី​ឃើញ​វិសភា​គារម្មណ៍ ក៏​លោកខំសង្រួម​ចម្រើន​សមណធម៌​ដរាប​ដល់​បាន​សម្រេច​ព្រះអរហត្ត​ក្នុង​ទី​នោះ​ឯង។ សូម​នាំ​រឿង​នោះ​មកសំដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ៖

រឿង​ភិក្ខុ​មួយ​រូបចម្រើន​ធម៌ក្នុង​ព្រៃ

ភិក្ខុ ១ រូប​កំពុងអង្គុយ​ចម្រើនធម៌ក្នុងព្រៃ, គ្រា​នោះ មាន​ស្ត្រី​ម្នាក់​មត់​នឹង​បុរស​ម្នាក់​ថា​នឹង​មក​ជួប​គ្នា​ក្នុង​ទី​នោះ កាល​បុរស​នោះ​មិន​មក, ស្ត្រីនោះ​ក៏​ធ្វើ​កលមាយា​ប៉ង​នឹងធ្វើ​ឲ្យ​ភិក្ខុ​នោះ​ខូច​សីល តែ​លោក​មានសតិ​សម្បជញ្ញៈ​ល្អ ក៏​នឹក​សង្វេគ​ខំធ្មេច​ភ្នែក​ច្រើន​ធម៌ មិន​រំភើប​ឡើយ។ វេលា​នោះ ព្រះបរម​គ្រូ​ទ្រង់​​គង់​ក្នុង​គន្ធ​កុដិ ទ្រង់​ផ្សាយ​ព្រះរស្មី​ទៅ​ប្រោស​ប្រាណ​ដូចជាទ្រង់​ប្រថាប់​ក្នុង​ទី​ចំពោះ​មុខ​ភិក្ខុនោះ ហើយ​ត្រាស់​ថា៖

រមណីយានិ អរញ្ញានិ យត្ថ ន រមតិ ជនោ
វីតរាគា រមេស្សន្តិ ន តេ កាមគវេសិនោ។

សេចក្ដី បណ្ឌិត​ទាំង​ឡាយជា​អ្នក​ប្រាស​ចាក​រាគៈ មិន​ស្វែង​រក​កាម រមែង​ត្រេក​អរ​ក្នុង​ព្រៃ​ជាទី​គួរ​រីករាយ ដែល​មិន​ជាទី​ត្រេកអរ​របស់​មហាជន។

នាំ​រឿង​នេះ​មក​ ដើម្បីបញ្ជាក់​សេចក្ដី​ឲ្យ​ឃើញ​ច្បាស់​ថា​ព្រះ​យោគាវចរ​ដែល​នៅ​អាស្រ័យ​ក្នុងទី​សេនាសនៈដ៏​ស្ងាត់ គប្បី​ជា​អ្នក​ស្ងាត់​កាយ​ស្ងាត់​ចិត្ត និង​ស្ងាត់​ទាំង​កិលេស​ផង ទើប​ឈ្មោះ​ថា បាន​សម្រេច​ប្រយោជន៍​តាម​អរិយប្បវេណី។ បើ​កាយ​នៅ​ក្នុង​ព្រៃ តែ​ចិត្ត​ត្រេច​ទៅ​ស្វែង​រក​កាម​ឯ​ក្នុង​ស្រុក ក៏មិនសម្រេច​ប្រយោជន៍។

ព្រោះហេតុ​នោះ ព្រះយោគាចវរគប្បី​បង្អោន​ចិត្ត​គិត​រំពឹង​តាម​ន័យ​ដែល​ព្រះបរមសាស្ដា​ចារ្យ​របស់​យើង កាល​ដែល​ទ្រង់កំពុង​ធ្វើទុក្ករកិរិយា​នៅ​ឡើយ ទ្រង់​រំពឹង​ឃើញ​ច្បាស់​ដោយ​សេចក្ដី​ឧបមា ៣ យ៉ាង នោះ​ចុះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦៦៥៦ ដង)
ចូរកូនជាមនុស្សប្រដៅដោយងាយ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩៣៨៧ ដង)
មិន​មាន​អ្វី​នៅ​នា​និព្វាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៨៥៣១ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧៧៦ ដង)
មនុស្ស​អត់​វិជ្ជា​ដូច​នាវា​អត់​ចង្កូត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦២៩៥ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...