ថ្ងៃ អាទិត្យ ទី ២៨ ខែ វិច្ឆិកា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,០០១
Today
ថ្ងៃម្សិលមិញ ១៨០,៧០៧
ខែនេះ ៤,៥៣៤,២៤៧
សរុប ២៣៥,០៩៨,២៣២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១៨២១៩ ដង)

ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ



 
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ

តើ​គ្រឿង​ញៀន​ជា​អ្វី?
គ្រឿង​ញៀនគឺ​ជា​សារធាតុ​គីមី ឬ​រុក្ខជាតិ នៅពេល​ដែល​យើង​ប្រើ​ទៅ វា​មាន​ឥទ្ធិពល​រំញោច​យ៉ាង​ខ្លាង​លើ​ផ្លូវចិត្ត និង​ផ្លូវ​កាយ ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រវើរវាយ អណ្ដែតអណ្ដូង ឬ​ក្លាហាន​ខុស​ពី​លក្ខណៈ​ធម្មតា ដែល​មនុស្ស​គ្រប់​រូប​មាន អាច​ធ្វើ​អោយ​ស្ពឹក​ស្រពន់ បំបាត់​ភាព​ចុកចាប់​និង​ភាព​អស់កម្លាំង ឬ​បង្ក​ជា​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ជា​ច្រើន។ អ្នក​ប្រើ​ប្រាស់​មាន​អាកប្បកិរិយា​ចំណុះ​គ្រឿង​ញៀន​ទាំង​នោះ។ នៅពេល​ដែល​គេ​បាន​ប្រើ​វា​ម្ដង​ហើយ វា​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ​ចង់​ប្រើ​ប្រាស់​បន្ត​ដោយ​អត់​ទ្រាំ​ពុំ​បាន។

នៅ​ប្រទេស​កម្ពុជា​យើង គេ​អាច​ប្រទះ​ឃើញ​គ្រឿង​ញៀន​ធម្មជាតិ​មួយ​ចំនួន​ដូច​ជា កញ្ឆា អាភៀន និងគ្រឿង​ញៀន​សំយោគ​ដែល​មាន​រូបរាង​បន្លំ ដូច​ជា​ឱសថ​ដែល​ប្រើ​ប្រាស់​ក្នុង​វេជ្ជសាស្ត្រ​មាន​ឈ្មោះ​ដូច​ជា អំហ្វេតាមីន អ៊ិច​ស្ដា​ស៊ី អិលអេសឌី កាតាមីន មេតំហ្វេតាមីន ។ល។ ក្រៅ​ពី​នេះ គេ​ឃើញ​​មាន​គ្រឿង​ញៀន​ធម្មជាតិ​ពាក់​កណ្ដាល​សំយោគ ដែល​មាន​ឈ្មោះ​ថា ហេរ៉ូអ៊ីន ជាម្សៅ ឬ​គ្រាប់ រួម​នឹង​ម្សៅ​កូកាអ៊ីន និងគ្រឿង​ញៀន​ផ្សេងៗ​មួយ​ចំនួន​ទៀត។

បុព្វហេតុ​ដែល​នាំ​ឲ្យ​យុវវ័យ​ប្រឡូក​ក្នុង​គ្រឿង​ញៀន
នៅ​ចុង​ទសវត្ស​រ៍​ទី៩០ បាតុភូត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពី​ការ​កើត​ឡើងៈ
-​ទី​មួយ​គឺ ការ​ប្រើប្រាស់​សារ​ធាតុ​មេតំហ្វេតាមីន និង​ថ្នាំ​ញៀន​ប្រភេទ​លើក​កម្លាំង អេធីស៊ី បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ជួរ​យុវជន​ជា​សិស្ស​សាលា អ្នក​រស៊ី​ផ្លូវ​ភេទ និង​ កម្មករ។
-​ទីពីរគឺ ការ​ប្រើ​ប្រាស់​សារធាតុ​ហិត (កាវ) និង​ថ្នាំ​លើក​កម្លាំង​ដែល​ជា​ថ្នាំ​ញៀន​ប្រភេទ​យ៉ាម៉ា ឬ​យ៉ាងបា ដោយ​កុមារ​អនាថា និង​កុមារ​ប្រើ​កម្លាំង​កាយ​ដើម្បី​ស្វែង​រក​កម្រៃ​ចិញ្ចឹម​ជីវិត មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ចំណោម​ជន​ក្រីក្រ។ មាន​ក្មេង​អនាថា​កាន់​តែ​ច្រើន​ឡើង​កំពុង​ប្រើប្រាស់​ម្ជុលចាក់​ល្បាយ​អាភៀន ដែលល​ជា​សារ​ធាតុ​ញៀន​ទៅ​ក្នុង​សរសៃឈាម។

មាន​ហេតុ​ផល​ច្រើន​ទៀត​ដែល​ជំរុញឲ្យ​យុវជន​និង​កុមារ​ចាប់​ផ្ដើម​ប្រើប្រាស់​គ្រឿង​ញៀន​ដូច​ជា ការ​បង្ខំ​ពី​មិត្តភក្តិ ការ​ប្រើ​តាម​គ្នា ការ​ចង់​ដឹង ( ដោយ​សាកល្បង​ម្ដង​ហើយ​ក៏​ចាប់​ផ្ដើម​ញៀន ) មាន​គេ​លួច​ដាក់​ឲ្យ​ប្រើ​ដោយ​មិន​ដឹង​ខ្លួន ហើយ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ញៀន។ ខ្លះ​ទៀត​ប្រើ​គ្រឿង​ញៀន​ដើម្បី​ភាព​សប្បាយ រំភើប​ត្រេកត្រអាល ដើម្បី​រំសាយ​ទុក្ខ ដើម្បី​ធ្វើ​ពល​កម្ម​ធ្ងន់​ៗ​បាន​យូរ បំបាត់​ការ​ស្រេក​ឃ្លាន​បង្កើន​ភាព​ងោកងុយ ឬ​បង្កា​រ​កុំ​ឲ្យ​ដេក​លក់ ជំរុញ​ចិត្ត​ឲ្យ​មាន​ភាព​ក្លាហាន ឬ​ដើម្បី​បង្កើន​អារម្មណ៍​រួម​ភេទ​ ។ល។ ប៉ុន្តែ​មធ្យោបាយ​ទាំង​នេះ អាច​បំផ្លាញ​សុខភាព​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​។

ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្លូវ​ចិត្ត
ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ផ្លូវ​ចិត្តរបស់​អ្នក​ប្រើ​ប្រាប់​ដូច​ជា វង្វេងវង្វាន់​ស្មារតី ការ​ចង់ចាំ​ថយចុះ ភ្លេចភ្លាំង​ច្រើន មានអារម្មណ៍​រវើរវាយ អណ្ដែត​អណ្ដូង​ សប្បាយ​ ឆេវឆាវ ឬ​ស្ងាត់​ស្ងៀម​ ពុំ​និយាយ​ស្ដី​ខុស​ពី​ធម្មតា ថប់​បារម្ភ​ក្នុង​ចិត្ត ស្រើបស្រាល​នឹង​បញ្ហា​ផ្លូវ​ភេទ ងោកងុយ ឬ​ពុំ​ដេក​សោះ​តែម្ដង និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ពុំ​ប្រាកដ​ប្រជា ។ល។ និយាយ​ជា​រួម​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ស្រវឹង​គ្រឿង​ញៀន ភាពវាងវៃ ការ​គិត វិញ្ញាណ ការ​សម្រេច​ចិត្ត ភាព​រំជើបរំជួល​ចិត្ត​និង​អាកប្បកិរិយា​របស់​មនុស្ស​ម្នាក់​នោះ​ផ្ទាល់​ផ្លាស់​ប្ដូរ​ខុស​ពី​ធម្មតា តិច​ ឬ ច្រើន អាស្រ័យ​លើ​បរិមាណ​គ្រឿង​ញៀនដែល​មនុស្ស​នោះ​បាន​ប្រើប្រាស់។ចំពោះ​អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​បរិមាណ​ខ្ពស់ និងយូរអ្វែង អាច​មាន​ជម្ងឺ​វិកលចរិត។

ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្លូវ​កាយ
ការ​ប្រើប្រាស់​សារធាតុ​ញៀន ក៏​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​រូបកាយ​ទាំង​មូល​ផង​ដែរដូច​ជា អស់​កម្លាំង​ល្ហិតល្ហៃ​រាង​កាយ ស្គាំងស្គម និង​សរីរាង្គ​នានា​ដូច​ជា ភ្នែក​ ច្រមុះ ត្រចៀក បេះដូង ថ្លើម ខួរក្បាល សាច់ដុំ... ទ្រុឌទ្រោម​ចុះខ្សោយ និង​ងាយ​ទទួលជម្ងឺ​ផ្សេងៗ​ដូចជា ក្អករ៉ាំរ៉ៃ រលាក​ទង​សួត រលាកខួរក្បាល មហារីកសួត ខូចមុខងារបន្តពូជ​ជាដើម។

ការ​ប្រើ​ម្ជុល​រួម​គ្នា​ដើម្បី​ចាក់​បញ្ចូល​គ្រឿង​ញៀន​ទៅ​ក្នុង​សរសៃឈាម និង​អារម្មណ៍​ស្រើបស្រាល​ផ្នែក​ផ្លូវ​ភេទ​ខុស​ពី​ធម្មតា បណ្ដាល​ឲ្យ​អ្នក​សេព​គ្រឿង​​ញៀន​ខ្វះ​​ការ​ប្រយ័ត្ន​ក្នុង​ការ​រួម​ភេទ​ដែល​ជា​កត្តា​នាំ​ឲ្យ​ឆ្លង​ជម្ងឺ​កាម​រោគ និង​មេរោគ​អេដស៍។


ផល​ប៉ះ​ពាល់​អវិជ្ជមាន​ផ្សេងៗ​ទៀត​របស់​គ្រឿង​ញៀន
ក្រៅ​ពី​ផល​ប៉ះពាល់​ចំពោះ​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ គ្រឿង​ញៀន​បាន​ធ្វើ​ឲ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​ចំពោះ​សន្តិសុខ​ផ្ទាល់​ខ្លួន ពីព្រោះ​អ្នក​សេព​គ្រឿង​ញៀន​អាច​ហ៊ាន​ប្រព្រឹត្ត​អំពើ​ហឹង្សា ឧក្រិដ្ឋកម្ម​អំពើ​មនុស្សឃាត ឬ​បំពាន់ផ្លូវ​ច្បាប់​ដែល​អាច​ជាប់​ពន្ធនាគារ ឬ​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​ដល់​ជីវិត ដូច​ជា​គ្រោះ​ថ្នាក់​ចរាចរជាដើម។

អ្នក​សេព​គ្រឿង​ញៀន​ក៏​បង្កើត​ឲ្យ​មាន​ផល​វិបាក​ចំពោះ​គ្រួសារ​របស់​ខ្លួន​ផង​ដែរ​ដូច​ជា បាត់​បង់​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ បាត់​បង់​អាជីព ចំណូល​គ្រួសារ​ថយ​ចុះ ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​គ្រួសារ កិត្តិយស​គ្រួសារ​អាប់ឱន ។ល។ ក្រៅពី​ផល​ប៉ះពាល់​ចំពោះ​សន្តិសុខ​ផ្ទាល់​ខ្លួន និង​គ្រួសារ​ គ្រឿង​ញៀន​បាន​បង្ក​ឲ្យ​មាន​ផល​វិបាក​ផ្សេងៗទៀត​ដល់​សហគមន៍ និង​សង្គម​ជាតិ​ដូច​ជា​បង្កើន​ជម្ងឺ និង​ការ​ចំណាយ​ក្នុង​សហគមន៍​លើ​បញ្ហា​សុខ​ភាព បន្ថយ​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ បង្ក​ឲ្យ​មាន​ឧក្រិដ្ឋកម្ម ឃាត​កម្ម ចោរកម្ម អសន្តិសុខ ធនធាន​មនុស្ស​នៃ​សង្គម​​ជាតិ​ថយ​ចុះ ការ​អភិវឌ្ឍន៍​សង្គម​មាន​ការ​យឺត​យ៉ាវ សីល​ធម៌​សង្គម​ធ្លាក់​ចុះ​ទាប ប្រពៃណី​ វប្បធម៌​ជាតិ​រេចរិល ប្រទេស​ជាតិ​ទន់​ខ្សោយ។

យុវជន​គួរ​ជៀស​វាង​ពី​ថ្នាំ​ញៀន
ដើម្បីជៀស​វាង​នូវ​ផល​វិបាក​ទាំង​ឡាយ​ដែល​កើត​ឡើង​ដោយ​សារ​គ្រឿង​ញៀន យុវជន​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​អំពី​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំង​ឡាយ​ដែល​កើត​ឡើង​ដោយ​សារ​គ្រឿង​ញៀន។

វិធាន​ការ​តែ​មួយ​គត់ ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បង្កា​បញ្ហា​នេះ​គឺ យុវជនត្រូវ​ជៀស​វវាង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​កុំ​ឲ្យ​លង់​ក្នុង​ការ​បោក​បញ្ឆោត ឬ​ការ​បង្ខិតបង្ខំ​ឲ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​ប្រើ​គ្រឿង​ញៀន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តាន​តឹង​ចិត្ត។ និយាយ​រួម ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ឬ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន គឺ​ជា​ឧក្រិដ្ឋកម្ម និង​ជា​ការ​បាត់​បង់​អ្វីៗ​ចៀស​មិន​ផុត។


ដកស្រង់ចេញពីសៀវភៅ យុវជន​និង​ការ​ថែទាំ​សុខភាពផ្លូវ​ចិត្ត

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៧០១០ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩៥៥ ដង)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧៦១១ ដង)
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៣៧៦ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕