ថ្ងៃ ច័ន្ទ ទី ០៨ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤,៧៨៩
Today
ថ្ងៃម្សិលមិញ ១៥៥,៩៨៧
ខែនេះ ១,១៧៩,៧៣៤
សរុប ២៦៨,៣៦៧,៤៥២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ ឧសភា ឆ្នាំ២០២១ (អាន: ២,៦០០ ដង)

ហលិទ្ទិរាគជាតក



 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការលួងលោមរបស់ថុល្លកុមារិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុតិតិក្ខំ ដូច្នេះជាដើម ។

រឿងបច្ចុប្បន្នរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងចូឡនារទជាតក ក្នុងតេរសកនិបាតឯណោះ .។ ចំណែករឿងក្នុងអតីត (ព្រះពោធិសត្វកាលភរិយារបស់ខ្លួនស្លាប់ហើយ គិតថា សេចក្ដីស្លាប់មានដល់ភរិយាជាទីស្រឡាញ់របស់យើង យ៉ាងណា សេចក្ដីស្លាប់នោះនឹងមានដល់យើង ក៏យ៉ាងនោះ ទើបនាំកូនរបស់ខ្លួន ទៅព្រៃហិមពាន្ត បួសជាឥសី ញ៉ាំងឈានអភិញ្ញាកើតឡើង មានមើមឈើនិងផ្លែឈើក្នុងព្រៃជាអាហារ ក្នុងពេលនោះ ពួកចោរក្នុងបច្ចន្តជនបទចូលមកប្លន់អ្នកស្រុក ហើយចាប់មនុស្សយកទៅធ្វើជាឈ្លើយ ក្នុងបណ្ដាលឈ្លើយទាំងនោះ មានកុមារិកាម្នាក់ បានរត់រួច ហើយក៏មកដល់អាស្រមរបស់តាបស ចំពេលដែលតាបសជាបិតា ចូលទៅរកមើមឈើផ្លែឈើ) កុមារិកានោះ (ក៏បានឱកាស) ទម្លាយសីលរបស់តាបសកុមារនោះ និងដឹងភាពដែលតាបសនោះឋិតក្នុងអំណាចរបស់ខ្លួនហើយ គិតថា យើងនឹងបោកបញ្ឆោតតាបសនេះ ហើយនឹងនាំទៅកាន់ស្រុកមនុស្ស ដូច្នេះហើយ ពោលថា ឈ្មោះថា សីលដែលរក្សាក្នុងព្រៃ ជាទីវៀរចាកកាមគុណទាំងឡាយមានរូបជាដើម រមែងមិនមានផលច្រើន សីលដែលរក្សាក្នុងស្រុកមនុស្សជាទីតាំងនៃកាមគុណទាំងឡាយមានរូបជាដើម ទើបមានផលច្រើន លោកចូរមក ទៅទីនោះជាមួយនឹងខ្ញុំ ព្រៃនឹងជាប្រយោជន៍អ្វីដល់លោក ពោលយ៉ាងនេះហើយ ទើបពោលគាថាទី ១ ថា 

សុតិតិក្ខំ អរញ្ញម្ហិ,         បន្តម្ហិ សយនាសនេ;
យេ ច គាមេ តិតិក្ខន្តិ,         តេ ឧឡារតរា តយា។

ការដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃហើយ តែថាពួកជនណាអត់ទ្រាំនៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរលើសលុប ជាងលោកទៅទៀត ។
បណ្ដាបទទាំងបទថា សុតិតិក្ខំ សេចក្ដីថា ការអត់ធន់ដោយល្អ ។ បទថា តិតិក្ខន្តិ សេចក្ដីថា ការអត់ធន់នឹងត្រជាក់ជាដើម ។

តាបសកុមារស្ដាប់ពាក្យនោះហើយ ពោលថា បិតារបស់ខ្ញុំទៅព្រៃ កាលបិតារបស់ខ្ញុំមក ខ្ញុំនឹងលាគាត់ ហើយខ្ញុំនឹងទៅ ។ នាងកុមារិកានោះគិតថា បានឮថា តាបសនេះមានបិតា បើបិតារបស់តាបសនេះនឹងឃើញយើង គាត់នឹងវាយយើងដោយចុងដងរែក ឲ្យយើងដល់នូវសេចក្ដីវិនាស យើងគួរទៅមុន ។ លំដាប់នោះ កុមារិកាពោលនឹងកុមារតាបសថា បើយ៉ាងនោះ ខ្ញុំនឹងធ្វើគ្រឿងសម្គាល់ផ្លូវទុក ខ្ញុំនឹងទៅមុន លោកចូរមកតាមក្រោយចុះ ថាដូច្នេះនាងក៏ចេញទៅ ។ តាបសនោះ កាលនាងកុមារិកាទៅហើយ ក៏មិននាំឧសមកទុក មិនតម្កល់ទឹកប្រើប្រាស់ និងទឹកផឹក គិតតែអង្គុយសញ្ជប់សញ្ជឹងតែប៉ុណ្ណោះ កាលបិតាមក ក៏មិនការក្រោកទទួល ។

គ្រានោះ បិតាសូម្បីដឹងថា កូននេះលុះក្នុងអំណាចស្ត្រីហើយ ក៏ពោលនឹងតាបសនោះថា នែកូន ព្រោះហេតុអ្វី បានជាអ្នកមិននាំឧសមកទុក មិនតម្កល់ទឹកប្រើប្រាស់និងទឹកផឹក ហើយអង្គុយសញ្ជប់សញ្ជឹងចឹង ។ ពេលនោះ តាបសកុមារពោលនឹងបិតាថា បពិត្របិតា បានឮថា សីលដែលរក្សាក្នុងព្រៃ ឈ្មោះថា មិនមានផលច្រើន ការរក្សាសីលក្នុងស្រុកមនុស្សទើបមានផលច្រើន ខ្ញុំនឹងទៅរក្សាសីលនៅទីនោះ សម្លាញ់របស់ខ្ញុំពោលនឹងខ្ញុំថា អ្នកគប្បីមក គេទៅមុនហើយ ខ្ញុំទៅរកគេ តើបុរសណាមួយ ដែលខ្ញុំគប្បីសេពដោយការនៅ ក្នុងទីនោះ ដូច្នេះកាលនឹងសួរ ទើបពោលគាថាទី ២ ថា  

អរញ្ញា គាមមាគម្ម,         កិំសីលំ កិំវតំ អហំ;
បុរិសំ តាត សេវេយ្យំ,         តំ មេ អក្ខាហិ បុច្ឆិតោ។

បពិត្របិតា លុះដល់ខ្ញុំចេញអំពីព្រៃមកកាន់ស្រុក តើគួរសេពគប់បុរសមានសីលដូចមេ្តច មានវត្តដូចម្តេច ខ្ញុំសួរហើយ សូមបិតាប្រាប់ហេតុនោះ ។

លំដាប់នោះ បិតាកាលសម្ដែងប្រាប់ ទើបពោលគាថាដ៏សេសថា  
យោ តេ វិស្សាសយេ តាត,     វិស្សាសញ្ច ខមេយ្យ តេ;
សុស្សូសី ច តិតិក្ខី ច,         តំ ភជេហិ ឥតោ គតោ។

នៃបា បើបុគ្គលណាស្និទ្ធស្នាលនឹងអ្នក ថែមទាំងគាប់ចិត្តនឹងសេចក្តីស្និទ្ធស្នាលរបស់អ្នក ហើយស្តាប់បង្គាប់ និងអត់ទ្រាំ (នូវពាក្យសំដី) អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់បុគ្គលនោះចុះ ។

យស្ស កាយេន វាចាយ,     មនសា នត្ថិ ទុក្កដំ;
ឧរសីវ បតិដ្ឋាយ,             តំ ភជេហិ ឥតោ គតោ។

បុគ្គលណាមិនមានអំពើអាក្រក់ ដោយកាយវាចាចិត្ត អ្នកចេញអំពីព្រៃនេះទៅ ចូរតាំងខ្លួនដូចជាកូន ហើយសេពគប់បុគ្គលនោះចុះ ។

យោ ច ធម្មេន ចរតិ,       ចរន្តោបិ ន មញ្ញតិ;
វិសុទ្ធការិំ សប្បញ្ញំ,         តំ ភជេហិ ឥតោ គតោ។

មួយទៀត បុគ្គលណាប្រព្រឹត្តតាមធម៌ ទោះបីកំពុងប្រព្រឹត្ត ក៏មិនប្រកាន់ខ្លួន លុះដល់អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់នូវបុគ្គល ដែលជាអ្នកធ្វើអំពើដ៏បរិសុទ្ធ ប្រកបដោយប្រាជ្ញានោះចុះ ។

ហលិទ្ទិរាគំ កបិចិត្តំ,         បុរិសំ រាគវិរាគិនំ;
តាទិសំ តាត មា សេវិ,      និម្មនុស្សម្បិ ចេ សិយា។

នែបា បុគ្គលណា មានចិត្តដូចជាសំពត់ជ្រលក់រមៀត មានចិត្តដូចស្វា ត្រេកអរហើយ បែរជាមិនត្រេកអរវិញ បើទុកជា (ក្នុងជម្ពូទ្វីបនេះ) មិនមានមនុស្សសោះ អ្នកកុំគប់រកបុរសបែបនោះឡើយ ។

អាសីវិសំវ កុបិតំ,         មីឡ្ហលិត្តំ មហាបថំ;
អារកា បរិវជ្ជេហិ,         យានីវ វិសមំ បថំ។

អ្នកចូរចៀសវាង (បុគ្គលបែបនោះ) អំពីចម្ងាយ ឲ្យដូចបុគ្គលចៀសវាងអាសិរពិសដែលក្រោធ ឬចៀសវាងផ្លូវធំ ដែលប្រឡាក់ដោយលាមក ឬដូចបុគ្គលអ្នកទៅដោយយាន ចៀសវាងផ្លូវមិនស្មើ ។

អនត្ថា តាត វឌ្ឍន្តិ,         ពាលំ អច្ចុបសេវតោ;
មាស្សុ ពាលេន សំគច្ឆិ,         អមិត្តេនេវ សព្ពទា។

នែបា អំពើមិនជាប្រយោជន៍ទាំងឡាយ តែងចម្រើនដល់បុគ្គល ដែលគប់រកបុគ្គលពាល អ្នកកុំគប់រកបុគ្គលពាល ដែលដូចជាសត្រូវសព្វ ៗ កាលឡើយ ។

តំ តាហំ តាត យាចាមិ,         ករស្សុ វចនំ មម;
មាស្សុ ពាលេន សំគច្ឆិ,         ទុក្ខោ ពាលេហិ សង្គមោ។

នែបា ព្រោះហេតុនោះហើយ បានជាយើងសូមអង្វរអ្នក ចូរអ្នកធ្វើតាមពាក្យយើង ចូរអ្នកកុំគប់រកបុគ្គលពាលឡើយ (ព្រោះ) ការគប់រកនូវបុគ្គលពាលទាំងឡាយ តែងនាំមកនូវសេចក្តីទុក្ខ ។

តាបសកំលោះកាលស្ដាប់ឱវាទរបស់បិតាយ៉ាងនេះហើយ ពោលថា បពិត្របិតា ខ្ញុំទៅកាន់ស្រុកមនុស្សហើយ នឹងមិនបានបណ្ឌិតដែលដូចបិតា ខ្ញុំខ្លាចការទៅស្រុកមនុស្ស ខ្ញុំនឹងនៅក្នុងសម្នាក់របស់បិតាក្នុងទីនេះឯង ។ លំដាប់នោះ បិតាកាលឱវាទដល់កូនឲ្យក្រៃលែងឡើងហើយ ក៏ប្រាប់ការបរិកម្មកសិណ ។ មិនយូរប៉ុន្មាន តាបសកំលោះបានញ៉ាំងអភិញ្ញាសមាបត្តិឲ្យកើតឡើង ហើយជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ជាមួយនឹងបិតា ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាកត ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ តទា តាបសកុមារោ ឧក្កណ្ឋិតភិក្ខុ អហោសិ តាបសកុមារក្នុងកាលនោះ បានមកជាឧក្កណ្ឋភិក្ខុ កុមារិកា ថុល្លកុមារិកាវ កុមារិកាបានមកជាថុល្លកុមារិកា  បិតា តាបសោ បន អហមេវ អហោសិំ ចំណែកតាបសជាបិតា គឺ តថាគត នេះឯង ។   ចប់ ហលិទ្ទិរាគជាតក ៕


(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥៣)
ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០
ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨
ដោយ ស.ដ.វ.ថ.

 

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៩,៥២០ ដង)
អានិសង្ស​នៃ​ការ​រម្ងាប់​សេចក្ដី​ក្រោធ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ១៥,៦៧១ ដង)
ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​អំពើ​កម្ម​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿