images/articles/746/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៨៦៣ ដង)
រឿងទុដ្ឋកុមារ
(ចាក ធ. ទុ.)
(ការឥច្ឆាច្រណែន តែងដុតសត្វលោក)
ក្នុងការកន្លងទៅហើយ មានព្រះរាជាមួយអង្គទ្រង់ព្រះនាមកិតិ្តវាសៈសោយរាជសម្បត្តិក្នុងក្រុងពារាណសីមានព្រះរាជាបុត្រមូយព្រះអង្គទ្រង់ព្រះនាមទុដ្ឋកុមារ
images/articles/747/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៨២៥ ដង)
រឿងនាគទេវបុត្រ
(ចាក វិ.ខុ.)
គុណនៃការបូជាផ្កាឈើ ដល់ព្រះចេតិយ)
កាលព្រះសម្ពុទ្ធបរមគ្រូគង់នៅវត្តជេតពនកាលព្រះមោគ្គល្លាន ចូលទៅថ្វាយបង្គុំលាព្រះសម្ពុទ្ធនិមន្តទៅទេវលោកដើម្បីពិនិត្យមើលទិព្វសម្បត្តិរបស់ពួកទេវតាក្នុងឆកាមាសួគ៏
images/articles/749/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤,២៩០ ដង)
រឿងនាងវិសាខា
(ចាក ធ ខុ)
(ស្រ្តីល្អ កម្រមានក្នុងលោក)
កាលព្រះសម្ពុទ្ធទ្រង់នៅក្នុងវត្តបុពា្វរាម នាងក្រុងសាវតីទ្រង់ប្រារព្ធនូវមហាឧបាសិកាឈ្មោះវិសាខា
images/articles/754/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៨៩០ ដង)
រឿងឆ្កែខាំពពែ
(ចាក លោក ជា)
(ការវិនិច្ឆ័យកី្តពនិត្យហេតុផល ជាគតិរបស់បណ្ឌិត)
កាលពីព្រេងនាយ មានគង្វាលពពែម្នាក់គៀងពពែឲ្យទៅស៊ីស្មៅក្បែរព្រៃមួយ។ កាលនោះមានថ្មើរព្រៃម្នាក់
images/articles/755/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧២៩ ដង)
រឿងកសកព្រាហ្មណ៍
(ចាក ឧ ប)
(គុណនៃការមិនយំសោក មិនអាឡោះអាល័យ)
កាលកន្លងទៅហើយ ព្រះពោធិសត្វសោយព្រះជាតិជាព្រាហ្មណ៍អ្នកធ្វើស្រែ នៅក្នុងពារាណសី។ ក្នុងត្រកូលនោះមានជន ៦
images/articles/756/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧២៦ ដង)
រឿងសេកសោមបណ្ឌិត
(ចាក ម វា)
(អកតញ្ញូជន អន់ជាងសត្វតិរច្ឆាន)
ក្នុងកាលកន្លងយូរហើយ មានសេកសោមមួយព្រួយចិត្តអន្ទះសាព្រោះស្រេកទឹក ត្បិតក្នុងសម័យនោះគ្មានភ្លៀងសោះរាំងអស់ពីរបីឆ្នាំ
images/articles/757/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៩៤៦ ដង)
រឿងព្រះឥន្ទនិម្មិតជាយក្ខ
(ចាក ម វា)
(ការលះបង់ជីវិតចំពោះបំណងល្អ មិនដែលសាបសូន្យ)
កាលពីព្រេងនាយមានព្រះរាជាមួយព្រះអង្គមួយ ព្រះនាមធម្មសោកណ្ឌកៈ តាំងពីបានទទួលរាជអភិសេកមក
images/articles/758/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៤,០៨០ ដង)
រឿងព្រះបាទមឃទេវរាជ
(ចាក នេ ម)
(គុណនៃសេចក្តីមិនប្រមាទ ចំពោះរូបកាយ)
កាលព្រះសម្ពុទ្ធបរមគ្រូ សេ្តចយាងទៅសម្រាកព្រះកាយក្នុងឱទ្យានឈ្មោះអម្ពវន នាក្រុងមិថិលាជាមូយនឹង
images/articles/769/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៥៣៤ ដង)
រឿងប្រេតក្លាយជាទេវតា
(ចាក លោ ទី)
(គុណនៃការផ្សព្វផ្សាយកុសលដល់ប្រេត)
ក្នុងកាលកន្លងទៅហើយ មានប្រេតមួយរូប អត់ឃ្លានអាហារច្រើនលានឆ្នាំ តែងនឹករឮកញាតិមិត្របងប្អូនជានិច្ច
images/articles/770/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧១៣ ដង)
រឿងនាងកាញ្ចនទេវី
(ចាក ម វា)
(គុណនៃការបូជាបាត្រ ព្រះសម្ពុទ្ធនិងអានិសង្សស្តាប់ទេសនា)
កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្តនគរនាំគ្នាយកបាត្រព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវ
images/articles/771/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,៧៨២ ដង)
រឿងសិរីលក្ខណព្រាហ្មណ៍
(ចាក ម អ)
(សិរីស្តិតនៅបានតែលើមនុស្សមានបុណ្យ)
មានរឿងដំណាលថា ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៍ម្នាក់ឈ្មោះសិរីលក្ខណៈ ចេះក្បួនមើលសិរី ។ ថ្ងៃមួយព្រាហ្មណ៍នោះគិតថា អនាថបិណ្ឌិកសេដ្ឋី កាលពីដើមជាអ្នក
images/articles/772/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,២១៣ ដង)
រឿងនាងបង្កជាទេវី
(ចាក លោ ជា)
(កំលាំងនៃពាក្យឃោសនាពូកែស័ក្កិសិទ្ធិ)
កាលកន្លងទៅហើយ មានព្រះរាជាមួយអង្គព្រះនាម កាសិរាជ សោយរាជសម្បតិ្តក្នុងនគរពារាណសី មានអគ្គមហេសីពីរព្រះអង្គ
images/articles/788/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៣០៦ ដង)
មនុស្សដែលកើតមកក្នុងលោកគ្រប់រូប ត្រូវតែធ្វើការងារ ដើម្បីចិញ្ចឹមជីវិតរៀងខ្លួន, យើងអាស្រ័យនៅក្នុងលោក មិនធ្វើកិច្ចការអ្វីមិនបានជាដាច់ខាត ព្រោះកិច្ចការរបស់មនុស្ស បីដូចជាតួចក្រឬកង់យ៉ាងធំសម្បើមអស្ចារ្យ ដែលអាចធ្វើឲ្យមនុស្សលោកវិលទៅកាន់
images/articles/789/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២២,១១៥ ដង)
ព្រះបរមសាស្តាកាលប្រថាប់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធព្រះចក្ខុបាលត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា "ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមានចិត្តអាក្រក់ ទោះនិយាយក្តី ធ្វើក្តី សេចក្តីទុក្ខតែងអន្ទោលតាមបុគ្គលនោះ ព្រោះទុច្ចរិតទាំងបីយ៉ាងនោះ គួរនាដូចជាកង់រទេះដែលវិលទៅតាមជើងគោដែលកំពុងតែអូសនឹមទៅដូច្នោះ" ។
នៅសម័យមួយ ព្រះចក្ខុបាលត្ថេរដែលមានព្រះនេត្រពិការព្រោះបដិបត្តិធម៌តឹងតែងពេករហូតដល់មិនព្រមសិង បានធ្វើដំណើរទៅចូលគាល់ព្រះបរមសាស្តាឯវត្តជេតពនក្បែរក្រុងសាវត្ថី នៅរាត្រីថ្ងៃមួយខណៈដែលព្រះថេរៈកំពុងដើរចង្រ្កម បានជាន់សត្វមេភ្លៀងងាប់ដោយអចេតនា លុះដល់ថ្ងៃព្រឹកឡើង ពួកភិក្ខុដែលទៅសួរនាំព្រះថេរៈឃើញសត្វមេភ្លៀងដែលងាប់នោះ គិតថា ព្រះថេរៈសម្លាប់សត្វដោយចេតនា ទើបនាំយករឿងនោះទៅពិតទូលព្រះបរមសាស្តា ព្រះបរមសាស្តាបានត្រាស់សួរភិក្ខុទាំងនោះថា បានឃើញព្រះថេរៈសម្លាប់សត្វមេភ្លៀងទាំងនោះដោយចេតនាឬទេ នៅពេលភិក្ខុទាំងនោះក្រាបទូលថាមិនបានឃើញទេ ទើបត្រាស់ថា "ពួកលោកមិនបានឃើញព្រះចក្ខុបាលសម្លាប់សត្វមេភ្លៀងយ៉ាងណា ព្រះចក្ខុបាលក៏មិនឃើញសត្វមេភ្លៀងទាំងនោះដែរ ម្យ៉ាងទៀត ព្រះចក្ខុបាលនេះជាព្រះអរហន្ត ទើបគ្មានចេតនានឹងសម្លាប់សត្វទាំងជាអ្នកបរិសុទ្ធ" នៅពេលភិក្ខុទាំងឡាយទូលសួរថា ព្រះចក្ខុបាលត្ថេរនេះបានដល់ថ្នាក់ជាព្រះអរហន្ត ប៉ុន្តែព្រោះហេតុអ្វីបានជាមានចក្ខុពិការ ព្រះបរមសាស្តាទ្រង់បាននាំយកអតីតនិទានមកតំណាលថា ៖
កាលពីអតីតជាតិ ព្រះចក្ខុបាលធ្លាប់កើតជាពេទ្យ គ្រាមួយ បានទៅព្យាបាលភ្នែកដល់ស្ត្រីអ្នកជម្ងឺម្នាក់ ស្ត្រីអ្នកជម្ងឺនេះបានសន្យានឹងពេទ្យថា នាងព្រមទាំងកូនសុខចិត្តនឹងធ្វើជាខ្ញុំបម្រើបើភ្នែកដែលខ្វាក់ទាំងសងខាងរបស់នាងពេទ្យអាចព្យាបាលឲ្យជាស្រឡះបាន ប៉ុន្តែលុះតមក នាងខ្លាចក្រែងថា នាងព្រមទាំងកូនត្រូវក្លាយជាខ្ញុំបម្រើរបស់ពេទ្យពិតមែន ទើបនិយាយកុហកពេទ្យថា ភ្នែកទាំងសងខាងរបស់នាងមានអាការដាបខ្លាំងជាមុនទៅទៀតថ្វីបើជាស្រឡះទៅហើយក៏ដោយ ពេទ្យក៏ដឹងថា អ្នកជម្ងឺបោកប្រាស់ទើបកែកុនដោយការផ្សំថ្នាំពិសដាក់ចូលក្នុងថ្នាំបន្តក់ភ្នែកឲ្យអ្នកជម្ងឺនោះបន្តក់ គ្រាន់តែនាងបន្តក់ចូលទៅ ភ្នែកទាំងសងខាងក៏ខ្វាក់ ព្រោះផលរបស់អកុសលកម្មក្នុងគ្រានោះធ្វើឲ្យពេទ្យត្រូវខ្វាក់ភ្នែកជាច្រើនដងក្នុងភពជាតិផ្សេង ៗនៅពេលព្រះបរមសាស្តាបានត្រាស់តំណាលដល់ដំណើររឿងក្នុងអតីតជាតិរបស់ព្រះចក្ខុបាលត្ថេរចប់ហើយទើបសរុបសេចក្តីថា "ពេទ្យនោះគឺចក្ខុបាលត្ថេរ" ហើយត្រាស់ថា "ម្នាលភិក្ខុទាំងឡាយ ! កម្មដែលបុត្ររបស់យើងបានធ្វើហើយក្នុងកាលនោះបានអន្ទោលជាប់តាមបុត្ររបស់យើងមកជាច្រើនភពជាតិ ព្រោះ ឈ្មោះថាបាបកម្មតែងអន្ទោលតាមអ្នកធ្វើទៅបីដូចកង់រទេះដែលវិលទៅតាមជើងគោដែលគេទឹមរទេះដឹកទំនិញទៅដូច្នោះ" ហើយបានសរុបចុងក្រោយដោយគាថានេះថា
មនោបុព្ពង្គមា ធម្មា មនោសេដ្ឋា មនោមយា
មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា
តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ ។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកពីចិត្ត បើបុគ្គលមានចិត្តអាក្រក់ ទោះនិយាយឬធ្វើក៏ដោយ ព្រោះទុច្ចរិត ៣ យ៉ាងនោះ សេចក្តីទុក្ខតែងអន្ទោលតាមបុគ្គលនោះ បីដូចកង់រទេះដែលវិលទៅតាមជើងគោកំពុងតែអូសនឹមទៅដូច្នោះ ។
នៅពេលចប់ព្រះធម្មទេសនា ភិក្ខុ ៣០០០ រូប បានសម្រេចព្រះអរហត្តព្រមទាំងបដិសម្ភិទាទាំងឡាយ ព្រះធម្មទេសនាមានប្រយោជន៍ទាំងដល់បរិស័ទដែលប្រជុំគ្នាហោង ។
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/799/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៤,៦៦០ ដង)
ជីវិតមនុស្ស និង បញ្ហា
ដោយ បណ្ឌិត ក.ស្រីធម្មានន្ទ - បកប្រែ ឈន អៀម
ចំណង់អត្តទត្ថៈ បង្កើតបញ្ហាដ៏ច្រើន
ប្រព័ន្ធអប់រំសម័យថ្មី តម្រង់ទិសទៅរកមុខរបរ ផលិតចេញនូវនិស្សិតទាំងឡាយ ដែលប្រដាប់ដោយចំណេះដឹងទ្រឹស្តីតាមការសិក្សានៅសាលាច្រើនឡើងដែលញ៊ាំងឲ្យអត្ត
images/articles/798/Untitled-1.jpg
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤,៥៩៣ ដង)
រឿងឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ
(ចាក ម វា)
(គុណព្រះសម្ពុទ្ធតែងញុំាងបំណងអ្នកមានសទ្ធាមាំឲ្យសម្រេច)
កាលព្រះសម្ពុទ្ធបរិនិព្វានហើយ មានព្រះខីណាស្រពមួយព្រះអង្គបានយកឈើទ្រនាប់ព្រះសម្ពុទ្ធ ដាក់ក្នុងយាមនិមន្តទៅកាន់ជនបទមួយស្ថិតនៅខាងត្បូងនៃមហាពោធិព្រឹក្ស។ក្នុងជនបទនោះមានជនជាសម្មាទិដ្ឋិខ្លះ មិច្ឆាទិដ្ឋិខ្លះស្មើភាគគ្នា ។ ចំណែកជនជាសម្មាទិដ្ឋិទំាងឡាយ បានឃើញព្រះខីណាស្រពយកឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធទៅនៅក្នុងស្រុករបស់ខ្លួនហើយ មានសទ្ធាជ្រះថ្លាចំពោះគុណនៃព្រះសម្ពុទ្ធដ៏ក្រៃលែង បាននាំគ្នាជញ្ជូនដីខ្សាច់យ៉ាងស្អាតល្មម មកធ្វើជាស្តូបចេតិយបញ្ចុះឈើទ្រនាប់ព្រះបាទនោះហើយនាំគ្នាគោរពបូជាធ្វើសក្ការៈរាល់ៗថ្ងៃ។ ឯជនមិច្ឆាទិដិ្ឋទាំងឡាយនំាគ្នាគោរពបូជា ធ្វើទីសក្ការៈចំពោះឥស្សរទេវតាគី (អារ័ក្ស អ្នកតា ខ្មោច បិសាច) មិនបានជ្រះថ្លាចំពោះគុណនៃព្រះសម្ពុទ្ធឡើយ។
ថ្ងៃមួយពួកជនទាំងពីរពួកនេះ បណ្តាលឲ្យកើតចលាចលយ៉ាងអស្ចារ្យ គឺជជែកភ្នាល់គ្នាអួតគុណរៀងៗខ្លួន ពួកជនសម្មាទិដិ្ឋអួតថាគុណព្រះសម្ពុទ្ធពូកែវិសេសអស្ចារ្យផុតក្នុងលោក ឥតមានគុណអ្វីប្រៀបស្មើបាន ឯជនមិច្ឆាទិដ្ឋិអួតថា គុណឥស្សរទេវតាគឺ អរ័ក្ស អ្នកតា ខ្មោច បិសាច ពូកែផុតផ្តាច់ក្នុងលោក។ រឿងជជែកបនេះកាន់តែធំឡើងៗ ក៏នាំគ្នាភ្នាល់ថាបើគុណខាងណាពូកែផុតក្នុងលោក សូមឲ្យគុណនោះធ្វើបាដិហារ្យឲ្យប្រាកដដល់ភ្នែកមហាជនទាំងអស់ លុះព្រមភ្នាល់គ្នាយ៉ាងនោះហើយ ក៏នាំគ្នាចូលទៅក្រាបទូលព្រះមហាក្សត្ររបស់ខ្លួន ព្រះមហាក្សត្រ ក៏កំណត់ថ្ងៃឲ្យភ្នាល់គ្នា ហើយឲ្យរាជអាមាត្យនាំគ្នាទៅវាយស្គរដើរទៅក្នុងព្រះរាជាណាចក្រទាំងមូលថា នៅ ៧ ថ្ងៃទៀតនឹងមានភ្នាល់គុណព្រះសម្ពុទ្ធ និងគុណឥស្សរទេវតា ក្នុងព្រះរាជណាចក្រយ៉ាងអស្ចារ្យឲ្យមហាជនមកជួបជុំមកធ្វើសាក្សី។
ឯពួកជនសម្មាទិដិ្ឋ នាំគ្នាជំរះស្មៅធ្វើមណ្ឌលតុបតែងព្រះស្តូបចេតិយ ដែលបញ្ចុះឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ។ ពូកជនមិច្ឆាទិដិ្ឋ នាំគ្នាធ្វើខ្ទមអ្នកតា រានទេព្តា ធ្វើស្លាធម៌ បាយសីគ្រប់ទីកន្លែងដែលខ្លួនបានទៅបន់ស្រន់។ កាល ៧ ថ្ងៃមកដល់ហើយ ពួកមហាជនក្នុងព្រះរាជណាចក្រទាំងមូល និងពួកជនបរទេសជាច្រើន បានមកជួបជុំគ្នាក្នុងទីភ្នាល់រាប់រយលាននាក់។ ពួកជនមិច្ឆាទិដ្ឋិ ក៏រៀបតុបតែងរានទេព្តា ខ្ទមអ្នកតា បូជាដោយស្លាធម៌បាយសីខ្លះ ក៏បញ្ជាន់អារក្សបញ្ចូលបង់បត់ឮសូរស្គរ និងសំលេងហ៊ោកញ្រ្ជៀវលាន់រំពង។
ឯពួកជនសម្មាទិដិ្ឋទាំងឡាយ នាំគ្នាទៅនមស្សការព្រះស្តូបចេតិយដែលបញ្ចុះឈើទ្រនាប់ព្រះបាទព្រះសម្ពុទ្ធ ហើយមានបណ្ឌិតជនម្នាក់ក្រោកឈរថ្លែងសច្ចៈវាចារ សរសើរគុណព្រះសម្ពុទ្ធ រៀបរាប់តាមពុទ្ធជ័យមង្គល ដែលព្រះអង្គទ្រង់ឈ្នះសត្រូវទាំងឡាយមានឈ្នះមារាធិរាជជាដើម ហើយនាំគ្នាអធិដ្ឋានថា " សូមឲ្យឈើទ្រនាប់ព្រះបាទបញ្ចុះក្នុងចេតិយ ធ្វើបដិហារ្យឲ្យអស្ចារ្យក្នុងពេលឥឡូវនេះ ដើម្បីប្រកាសគុណព្រះសម្ពុទ្ធឲ្យប្រាកដដល់មហាជននិងជួយសង្គ្រោះក្នុងពាលុកចេតិយ ក៏បញ្ចេញសំលេងលាន់រំពងក្នុងចេតិយ កំរើកញ័រមហាប្រថពី មួយស្របក់ក៏បែកព្រះចេតិយជាពីរ ហើយអណ្តែតឡើងទៅប្រតិស្ថានដ៏នភាល័យ បញ្ចេញពន្លឺរស្មី ៦ ពណ៌ភ្លឺឆើតអស្ចារ្យ។
ពួកមហាជនទាំងសម្មាទិដិ្ឋ និងមិច្ឆាទិដិ្ឋសម្បើមព្រឺព្រួចក្នុងចិត្តដរាបដល់ទន់ជង្គង់ ក្រាបចុះនៅលើផែនដីថ្វាយបង្គំនមស្សការស្រែកប្រកាសឮលាន់រំពងថា សូមដល់នូវព្រះពុទ្ធជាទីពឹងរលឹកដរាបដល់អស់អាយុ ទាំងព្រះមហាក្សត្រ ក៏បានថ្វាយព្រះអង្គជាឧបាសក យកព្រះពុទ្ធជាទីពឹងទីរលឹកដរាបដល់ទីបំផុតព្រះជន្ម។ ឯឈើទ្រនាប់ព្រះបាទកាលបើធ្វើបដិហារ្យហើយក៏បន្ទាបចុះទៅប្រតិស្ថានក្នុងពាលុកចេតិយដូចដើមវិញ។
តាំងពីនោះមក ពួកមិច្ឆាទិដ្ឋិជនគោរពរាប់អានជឿគុណព្រះសម្ពុទ្ធ ជាមួយនឹងពួកជនសម្មាទិដ្ឋិទាំងឡាយ ដរាបដល់អស់អាយុគ្រប់ៗគ្នា ។ពួកជនទាំងឡាយក្នុងកាលនោះ លុះអស់អាយុហើយឥតមានជនណាមូយទៅអបាយភូមិឡើយ ខ្លះបានទៅកើតក្នុងស្ថានសួគ៌៦ជាន់ ខ្លះបានកើតក្នុងមនុស្សលោកនេះ បរិបូណ៌ដោយសេចក្តីសុខចម្រើន ។
ដោយ៥០០០ឆ្នាំ