images/articles/1193/Untitled-1-Recovered.jpg
ចិត្តមួយថ្លើមមួយ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់! ធម៌ដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នា រហូតតទៅនោះ ក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា រក្សាពាក្យសន្យាថាស្មោះត្រង់ដល់គ្នា តាំងតែពីដំបូងមកនោះឯង ។ សច្ចៈតាំងចិត្តស្មោះត្រង់ មានតួនាទីធ្វើជាសោរមាស ចាក់បេះដូងស្វាមីនិងបេះដូងភរិយាឲ្យជាប់គ្នា ។ កាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជា ការយល់ចិត្តគ្នា ការឲ្យអភ័យ សេចក្តីអត់ធន់ការបរិច្ចាគលះបង់ ការទូន្មានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែសច្ចៈ ។
ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី ជាហេតុធ្វើឲ្យគ្រួសាររស់នៅសុខ មិនឈ្លោះប្រកែកទាស់ទែងលែងលះគ្នា មិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើមដូច្នេះ ការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមី គួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុត ។ ដល់ពេលកូនមានគ្រួសារ កូនត្រូវចាប់យកនូវការស្មោះត្រង់នេះមករក្សាទុកកុំខាន ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាង ។
បើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះ និងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ ការដែលត្រូវឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះ តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញមិនខានដូច្នេះ ទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ ពោលគឺមិនត្រូវក្បត់ចិត្តគ្នា ។
មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់ រក្សាមិនបានទៅហើយ តើត្រូវការអ្វីឲ្យគូគ្រងរបស់ខ្លួនបានទៅ ហើយនឹងត្រូវការសេចក្តីល្អអ្វីដទៃទៀតបានដែរទៅ ។ ការដែលគួរជឿទុកចិត្តនិងយសសិរី របស់មនុស្សយើងនោះ គឺចាប់ផ្តើមពីសច្ចៈនេះឯង ។ មានតែមនុស្សដែលរក្សានូវសច្ចៈ មានការស្មោះត្រង់ប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបាន ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងអ្នកដទៃនោះ ជាការលំបាកនឹងឲ្យជឿណាស់ ។ គ្រប់ទីកន្លែង ដែលគេតែងប្រកាន់រហូតមក គឺថាជាការអាប់ឳនកិត្តិយស ខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយ ហើយទៅរំលែកចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្រ្តីខ្មែរ ....។
បើកូនប្រុសស្រី មានបំណងចង់ជួបភរិយាស្វាមី ឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើត រហូតដល់បរមសុខគឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានការបរិច្ចាគស្មើគ្នា និងមានបញ្ញាស្មើគ្នា ព្រមទាំងចេះនិយាយស្តាប់គ្នាមានហេតុមានផលជាគោលកាន់យក មិនចចេសអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឳ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1194/Untitled-1-Recovered.jpg
ព្រមល្ងង់ខ្លះល្អណាស់កូន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ព្រមល្ងង់ខ្លះល្អណាស់កូន
កូនជាទីស្រឡាញ់!
ការដែលយើងធើ្វខ្លួនជាមនុស្សមានទឹកចិត្ត មានការស្មោះត្រង់ និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថា យើងល្ងង់ មិនចេះរកស៊ី មិនចេះចង់មានចង់បាន មិនចេះឆក់ឱកាស ។ កូនអើយព្រមឲ្យគេថាចុះ ព្រមឲ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះ និងមិនមានយុត្តិធម៌ ។
កូនធ្វើការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាតខ្លះ ប៉ុន្តែមានការកក់ក្តៅ រស់នៅឃើញមុខគ្នា មិនគិតខ្វល់ ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។
រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្តៅ និងមានការកក់ក្តៅ គ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះតើកូនជ្រើសរើសយកមួយណា ?មានមនុស្សមួយចំនួនមានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់យកចិត្តថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសារខ្លួនឯង ឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើត ដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឲ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឲ្យដល់គ្រួសារ ឬពុំនោះសោត ត្រូវប្រឹងប្រែងព្យាយាម ប្រចុបប្រចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះៗ ។
ដូច្នេះឯង ដែលគាត់គិតថា ខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួននោះឯងបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេក មិនមានពេលសម្រាក និងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ ធ្វើឲ្យគ្រួសារខ្វះការកក់ក្តៅ ។
កូនអើយពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ ប៉ុន្តែមិនមែនឲ្យតែមានប្រាក់ គឺមានសុភមង្គលមានភាពកក់ក្តៅក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។មានស្រ្តីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃ ប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្តៅពីស្វាមីនោះឯង ។
មនុស្សដែលគិតថាខ្លួនឯងឆ្លាត តែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗ ខ្វះការស្មោះត្រង់មួយនឹងមួយ ខ្វះធម៌សន្តោស ល្មោភលោភលន់រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយក្នុងរឿងទាំងអស់នេះ បើគេថាកូនល្ងង់មែនទែនព្រោះមិនចេះដូចគេ គឺជាការល្អណាស់ ។ កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្ត សុចរិតស្មោះត្រង់ គ្រួសារមានការកក់ក្តៅដូច្នេះ កូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយ ក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណាកូន ។
អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1195/Untitled-1-Recovered.jpg
ការឲ្យអភ័យ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!ក្នុងលោកនេះ មិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងនោះឡើយ ព្រោះថា គឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្ត ហើយក៏មិនមានអ្នកណាធ្វើអ្វីៗ ឲ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរ ។ចំណែកយើងក៏ដូចគ្នា ទោះជាយើងខំធ្វើល្អ ធ្វើត្រូវទៅគ្រប់យ៉ាងក៏ដោយ ក៏គង់មានគេទាស់ចិត្តនឹងយើងដែរ ។អ្នកដទៃគេធ្វើខុស មានការខ្វះខាត ឬធ្វើអ្វីមិនត្រូវចិត្ត មិនត្រូវអធ្យាស្រ័យរបស់កូន កូនត្រូវចេះឲ្យអភ័យដល់គេ កុំប្រកាន់កុំខឹងក្រោធ និងកុំទៅឈ្លោះប្រកែកទាស់ទែងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អ បើមានអ្វីត្រូវបកស្រាយ កូនត្រូវមើលឱកាស មើលអ្នកដទៃហើយចិត្តរបស់កូន ត្រូវតែត្រជាក់ មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់សិន សឹមនិយាយ ។
កូនត្រូវចាំពាក្យនេះទុកថាៈឬស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខ្លួនជនពាលគ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ ។កាលកូនឲ្យអភ័យដល់គេហើយ អ្នកដែលសប្បាយចិត្តគឺកូនហ្នឹងឯង ។ ការចងនូវសេចក្តីក្រោធទុក គឺជាការចងដុំភ្លើងនឹងចិត្ត ត្រូវគិតអាឃាតព្យាបាទ គិតរកឧបាយបៀតបៀនគេរឿយៗ ជាដើម មានតែអាក្រក់ប៉ុណ្ណោះ មិនមានអ្វីល្អឡើយ ។
ការឲ្យអភ័យម្យ៉ាងទៀត គឺឲ្យការមិនមានភ័យដល់អ្នកដទៃ បានសេចក្តីថា ធ្វើខ្លួនរបស់យើងមិនឲ្យមានពិសមិនឲ្យមានភ័យដល់អ្នកដទៃ មិនបង្កការភ័យខ្លាច សេចក្តីក្តៅក្រហាយផ្សេងៗ ឲ្យដល់អ្នកណាៗឡើយ ។កូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តជាគ្នាឯង មិនមានស្នៀត មិនក្រឡេចក្រឡុច និងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យ ។
កូនត្រូវយល់ថា ការឲ្យអភ័យ គឺការឲ្យសេចក្តីល្អដល់ខ្លួនកូនហ្នឹងឯង អ្នកផងទាំងពួងគេទុកចិត្ត ប្រគល់ការងារសំខាន់ៗឲ្យកូនធ្វើ ខុសអំពីមនុស្សដែលមានពិស ។មនុស្សដែលមានពិស ទុកចិត្តមិនបាន ទៅទីណាៗ គេមិនចង់ឲ្យចូលជិត នៅក្នុងណាៗ គេខ្លាច គេបារម្ភ ធ្វើការអ្វីៗ គេមិនទុកចិត្ត វាជាការមិនល្អគ្រប់យ៉ាងចូរកូនកុំជាមនុស្សមានពិសមានភ័យដល់អ្នកដទៃឡើយ ។
បើកូនឲ្យអភ័យដល់អ្នកដទៃបាន កូននឹងបានសុខសប្បាយ បើកូនធ្វើខ្លួនមិនឲ្យមានពិសមានភ័យដល់អ្នកដទៃបាន កូននឹងនៅក្នុងទីណាក៏នៅបាន មិនមានអ្នកណារង្កៀសភ័យព្រួយបារម្ភអ្វីឡើយ ដូច្នេះកូនត្រូវហ្វឹកហាត់ឲ្យអភ័យកុំទៅគិតថា ជាការអន់ខ្សោយ ខូចយស ខូចសក្តិ ព្រោះការឲ្យអភ័យនោះ ។ ដោយហេតុតែមនុស្សយើងស្រឡាញ់យស ស្រឡាញ់សក្តិ ប្រកាន់អំណាចខ្លាំងក្លាពេកទៅហ្នឹងឯង ទើបត្រូវមកបង្កកម្មពៀរនឹងគ្នាមិនមានទីបំផុត ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1196/Untitled-1-Recovered.jpg
សម្បត្តិមនុស្សល្អ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!
ពេលដែលកូននៅក្នុងសង្គម ហើយត្រូវទាក់ទងជាមួយអ្នកដទៃ កូនត្រូវរៀបចំឬកពាឲ្យល្អ និយាយពាក្យពិរោះ ព្រមទាំងត្រូវរៀបចំខ្លួនប្រាណ សម្លៀកបំពាក់ឲ្យបានល្អផង នេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្តែងបញ្ជាក់ថា កូនជាមនុស្សល្អ ។
ការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អ ទើបសម្តែងអាកប្បកិរិយាចេញមកល្អ ។អ្នកមានសម្បត្តិមនុស្សល្អរមែងមានប្រៀបលើមនុស្ស ដែលខ្វះនូវគុណសម្បត្តិទាំងនេះ ក្នុងគ្រប់រឿង ទាំងអស់ ទាំងការនិយមរាប់អាន ការឲ្យនូវភាពស្និទ្ធស្នាល ការឲ្យនូវភាពទុកចិត្ត រហូតដល់ប្រគល់ការងារមុខនាទីសំខាន់ឲ្យធ្វើទៀតផង ជាដើម ។
សម្បត្តិមនុស្សល្អ គឺការសម្តែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវ គួរគយគន់ មិនទាស់ភ្នែកមិនទាស់ត្រចៀក ពេញទៅដោយភាពទន់ភ្លន់ និងការគោរពកោតក្រែង ។ កូនគួរហ្វឹកហាត់នូវសម្បតិ្តមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួន មានជាអាទិគឹ តែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យ មិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈ ពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវ ។ មានភាពទន់ភ្លន់បន្ទន់ខ្លួន ចេះក្រាបសំពះ ធ្វើការគោរពចំពោះអ្នកធំ និយាយស្តីសង្រួមមាត់ មិននិយាយឲ្យសំឡេងខ្លាំងកោកកាកឡូឡាក្នុងទីសាធារណៈ ឬក្នុងទីប្រជុំមនុស្ស មិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នា ចេះក្រែងចិត្តអ្នកដទៃ ។ ពេលទទួលទានអាហារ ក៏សង្រួមមិនវឹបវ៉ាប់ប្រញាប់ដូចខ្លាចអស់ម្ហូប មិននិយាយក្នុងពេលមានអាហារក្នុងមាត់ នឹងក្រោកនឹងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលសព្វមើលគ្រប់ ។
សម្បត្តិមនុស្សល្អ ជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់ នឹងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នា នឹងជួយទំនុកបម្រុងក្នុងរឿងផ្សេងៗ ។ សម្បត្តិមនុស្សល្អគឺជាអាភរណៈគ្រឿងប្រដាប់តែងខ្លួន គួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែង ។
គួរស្កកងើយឆ្កឹតបង្កើតខកចិត្ត មនុស្សស្កកមានពិតគំនិតដាបដុន
កើតមកជាមនុស្សស៊ីជុះអស់ទុន ជីវិតទារុណគ្មានគុនតម្លៃ។
មនុស្សយើងផលិតជីវិតខ្លួនឯង រៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃ
ប្រាជ្ញសាងជីវិតពិតដូចជាផ្កាយ គោចរមិនណាយតម្រង់ទិសដៅ
ឆ្លងកាត់លាភយសចិត្តឥតហ្មងសៅ តម្រង់ស្មូរទ្រឹស្តីរើសកំហាកលិទ្ធ
ស្លឹកឈើចាកមែកជ្រែកខ្យល់វិបវិត គ្មានគោលដៅពិតជីវិតអន្ធពាល។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1197/Untitled-1-Recovered.jpg
ប្រយ័ត្នពាក្យផ្អែម
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!
កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃ ដោយចំពោះពាក្យផ្អែមល្ហែម ។ ទឹកអំពៅ ទឹកត្នោតដែលមានរសផ្អែម កាលបើទុកយូរទៅ ហើយត្រូវផ្សំនឹងមេផងក៏ក្លាយទៅជាទឹកស្រវឹង យ៉ាងណាមិញ ពាក្យសម្តីផ្អែមល្ហែមរបស់មនុស្សខ្លះ ក៏អាចធ្វើឲ្យស្រវឹងបាន យ៉ាងនោះដែរ ។ កាលបើស្រវឹងហើយ ក៏ធ្វើឲ្យវង្វេងភ្លេចខ្លួន បាត់បង់ស្មារតី ខូចប្រក្រតីដែលធ្លាប់តែរាបសា រហូតដល់មានពេលខ្លះត្រូវអស់មាស អស់ប្រាក់ទៀតផង ព្រោះជឿពាក្យផ្អែមល្ហែមរបស់គេ ។
ចូរកូនពិចារណឲ្យបានល្អ អ្នកណាៗ មកនិយាយផ្អែមល្ហែម លើកតម្កើងកូន ថាកូនល្អយ៉ាងនេះ ពូកែយ៉ាងនេះកូនត្រូវតែប្រយ័ត្នឲ្យមែនទែន កុំប្រញាប់ស៊ីជោររីករាយសប្បាយភ្លេចខ្លួនឲ្យសោះ បើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នកដទៃទេ កូននឹងមិនក្តៅក្រហាយស្តាយក្រោយឡើយ ។ត្រីដែលស្លាប់ទៅហើយ មួយចំណែកនោះ ព្រោះត្រូវគេបញ្ឆោតដោយនុយ ដោយលំនៅឋានជាដើម បើវាមិនទាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេ វាក៏មិនស្លាប់ដែរក្នុងរឿងនេះកូនត្រូវតែចេះប្រយ័ត្ននឹងអ្វីៗ គ្រប់យ៉ាង មិនចំពោះតែពាក្យសម្តីផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយពោលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោតក្នុងលោកកុំឲ្យស្លាប់ដូចត្រីដែលចាប់នុយនោះ ។
កូនអើយ ប្រយ័ត្នគឺជាស្មារតី ប្រយ័ត្ននឹងអ្វីគឺល្អ ទាំងអស់ កូនត្រូវចាំពាក្យក្នុងសៀវភៅកូនមាសឪពុកថាៈ
ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្តៅ
បើបានជាភ្លាត់ មិនទាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅ
កុំនៅនាំជ្រុល ។
ខូចអ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួសជុល
កូនត្រូវប្រយ័ត្ន កុំងប់ងុល កាមជាគ្រឿងពុល
ខូចអស់ទាំងខ្លួន ។
ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងស៊ប់សួន
តែទោះយ៉ាងណា កុំឲ្យខូចផ្ទួន ត្រូវប្រឹងកែខ្លួន
កុំចោលអាត្មា ។
ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្តសង្សារ
ព្រោះតែលោកនេះ ឥតមាននរណា ជួយស្រង់អាត្មា
ក្រៅពីខ្លួនឡើយ ។
កូនត្រូវរក្សា ការពារអាត្មា ឲ្យបានដល់ត្រើយ
ដោយការប្រយ័ត្ន និងមិនកន្តើយ ប្រយ័ត្នហ្នឹងហើយ
ជាព្រះក្នុងខ្លួន ។
ប្រយ័ត្នជាម្តាយ ញ៉ាំងគុណទាំងឡាយ ឲ្យកើតមាំមួន
អត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួន
ដូចខែខាងខ្នើត ។
ខន្តីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើត
លំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីងឆើត
មានគុណគាប់ហោង ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ ម៉ែឪ
រៀបររៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1198/Untitled-1-Recovered.jpg
អាឡវិកាសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
អាឡវិកាសូត្រ
បិដកលេខ ៣០ ទំព័រ ១
ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ភិក្ខុនីឈ្មោះអាឡវិកា ស្លៀកស្បង់ប្រដាប់ដោយបាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ
images/articles/1199/Untitled-1-Recovered.jpg
ចាលាសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ចាលាសូត្រ
បិដកលេខ ៣០ ទំព័រ ១២
សាវត្ថីនិទាន ។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ក្នុងបុព្វណ្ហសម័យ។អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។
គ្រានោះមារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី ។ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងចាលាភិក្ខុនី ថា ម្នាលភិក្ខុនី នាងមិនគាប់ចិត្ត នឹងអ្វី ។ ម្នាលអាវុសោ យើងមិនគាប់ចិត្ត នឹងជាតិ ។
images/articles/1204/Untitled-1-Recovered.jpg
សរសើរនិន្ទាជាខ្យល់មាត់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
កូនជាទីស្រឡាញ់!ពេលមានអ្នកដទៃមកនិន្ទា ឬសរសើរកូន កូនត្រូវតាំងសតិឲ្យល្អ កុំបណ្តោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាត ។ កូនត្រូវគិតមើល តើពាក្យសរសើរ ឬនិន្ទានោះ ពិតឬយ៉ាងណា អាក្រក់តាមគេថាដែរឬ ទេ បើថាពិតយ៉ាងនោះមែន ក៏មិនគួរខឹងក្រោធនឹងគេ បើថាមិនពិតទេ គ្រាន់តែកូនគិតថា គេមិនស្គាល់ឬមិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅដូច្នេះរឿងរ៉ាវក៏មិនរាលដាលទៅធំដុំអ្វីឡើយ ។
ម្យ៉ាងទៀត បើថាកូណល្អតាមការសរសើររបស់គេមែន ក៏បញ្ជាក់ថាគេដឹងរឿងរបស់កូនតាមពិត គ្រាន់ប៉ុណ្ណឹងឯង តែបើមិនល្អដូចគេសរសើរទេ កូនក៏មិនគួររីករាយសប្បាយចិត្ត ព្រមទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរ ។បើគិតបាន ធ្វើចិត្តបានដូចពោលមកនេះ ក៏រមែងមិនមានអាការឡើងចុះនៃចិត្តទៅតាមពាក្យនិន្ទា និងពាក្យសរសើរដែរ ។
និន្ទា ឬសរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្សដែលបក់ផាត់មកដល់ហើយក៏ហួសទៅ វាមិនអាចធ្វើឲ្យយើងល្អឬ អាក្រក់បានឡើយ ។ អ្នកណាវង្វេងទៅជាមួយពាក្យសរសើរឬនិន្ទា អ្នកនោះនឹងកើតរោគសរសៃប្រសាទឬរហូតដល់វិកលចរិតជាពិតប្រាកដពុំខាន ។នៅពេលគេដើរហាលថ្ងៃ គេថាថ្ងៃក្តៅអាក្រក់ណាស់ លុះដល់គេហាលអុសឬសំពត់អាវ គេថាថ្ងៃក្តៅល្អមានអ្វីផ្កាប់ចិត្តមនុស្សលោក ត្រូវគ្រប់យ៉ាង និងគ្រប់គ្នាទៅ ។ កូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែ!!!
ព្រះចន្ទនិងថ្ងៃឥតមានដឹងអ្វី តែត្រូវបុ្រសស្រីនិន្ទាសរសើរ
ពពករសាត់ដូចមានស្លាបហើរ ភ្លៀងខ្យល់ដេកដើរគេថាទាំងអស់ ។
បួសជាព្រះសង្ឃនៅគេរិះគន់ ធ្វើចោរលួចប្លន់គេទាន់ដាក់ខ្នោះ
ត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះ ធម៌ល្អឥតខ្ចោះគង់មានគេស្អប់ ។
សរសើរនិន្ទាមានពីបុរាណ កាន់យកមិនបានតាមពាក្យទាស់គាប់
បើកូនតាមប្រាជ្ញកូននឹងមានភ័ព្វ ត្រូវមួយខុសដប់កុំយកខាងច្រើន ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1206/Untitled-1-Recovered.jpg
ធម្មបទគាថា បណ្ឌិតវគ្គទី ៦
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា បណ្ឌិតវគ្គទី ៦
បិដកលេខ ៥២ ទំព័រ ៣៧
និធីនំវ បវត្តារំ យំ បស្សេ វជ្ជទស្សិនំ
និគ្គយ្ហវាទឹ មេធាវឹ តាទិសំ បណ្ឌិតំ ភជេ
តាទិសំ ភជមានស្ស សេយ្យោ ហោតិ ន បាបិយោ ។
បុគ្គលគួរឃើញនូវអ្នកប្រាជ្ញណា ដែលជាអ្នកពោលសង្កត់សង្កិន ចង្អុលប្រាប់ទោស ថាដូចជាបុគ្គលអ្នកប្រាប់កំណប់ទ្រព្យឲ្យដូច្នោះ គួរគប់អ្នកប្រាជ្ញបែបនោះដែលជាបណ្ឌិត
images/articles/1209/Untitled-1-Recovered.jpg
ធនញ្ចានីសូត្រ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩
ធនញ្ចានីសូត្រ
បិដកលេខ ៣០ ទំព័រ ៨៣
ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង នាងព្រាហ្មណី ឈ្មោះធនញ្ជនី (ជាភរិយា) នៃព្រាហ្មណ៍ ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះថ្លាក្រៃពេកក្នុងពុទ្ធព្រះធម៌ព្រះសង្ឃ ។
លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែងភត្ត ដើម្បីព្រាហ្មណ៍ម្នាក់
images/articles/1218/Untitled-1-Recovered.jpg
ធម្មបទគាថា អរហន្តវគ្គទី ៧
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា អរហន្តវគ្គទី ៧
បិដកលេខ ៥២ ទំព័រ ៤០
គតទ្ធិនោ វិសោកស្ស វិប្បមុត្តស្ស សព្វធិ
សព្វគន្ថប្បហីនស្ស បរិឡាហោ ន វិជ្ជតិ ។
សេចក្តីក្តៅក្រហាយ រមែងមិនមានដល់អ្នកដែលមានផ្លូវឆ្ងាយ បានទៅដល់ហើយ មិនមានសេចក្តីសោក រួចស្រឡះចាកធម៌ទាំងពួង (មានខន្ធជាដើម) មានកិលេសជាគ្រឿងចាក់ស្រែទាំងពួងលះបង់ហើយ ។
ឧយ្យុញ្ចន្តិ សតីមន្តោ ន និកេតេ រមន្តិ តេ
images/articles/1219/Untitled-1-Recovered.jpg
ធម្មបទគាថា សហស្ស វគ្គទី ៨
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា សហស្ស វគ្គទី ៨
បិដកលេខ ៥២ ទំព័រ ៤៣
សហស្សមបិ ចេ វាចា អនត្ថបទសញ្ហិតា
ឯកំ គាថាបទំ សេយ្យោ យំ សុត្វា ឧបសម្មតិ ។
បើគាថា សូម្បី ១ ពាន់ ជាគាថា ប្រកបដោយបទឥតប្រយោជន៍ (គាថានោះ ពុំប្រសើរឡើយ) បទនៃគាថាណា សូម្បីតែ១ បទដែលបុគ្គលស្តាប់ហើយស្ងប់រម្ងាប់បាន (បទនៃគាថានោះ) ឈ្មោះថា ប្រសើរជាង ។
យោ ច គាថា សតំ តាសេ អនត្ថបទសព្ហិាតា
images/articles/1227/Untitled-1-Recovered.jpg
ធម្មបទគាថា អត្តវគ្គទី ១២
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា អត្តវគ្គទី ១២
បិដកលេខ ៥២ ទំព័រ ៥៥
អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ
តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។
បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អគួរស្ងួន គ្រងខ្លួនទុកក្នុងវ័យទាំង ៣ វ័យណាមួយ ។
អត្តានមេវ បឋមំ បដិរូបេ និវេសយេ
អថញ្ញមនុសាសេយ្យ ន កិលិស្សេយ្ស បណ្ឌិតោ ។
បណ្ឌិត គួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិនហើយ
images/articles/1226/Untitled-1-Recovered.jpg
ធម្មបទគាថា បាបវគ្គទី ៩
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា បាបវគ្គទី ៩
បិដកលេខ ២៥ ទំព័រ ៤៦
អតិត្ថរេថ កល្យាណ បាបា ចិត្តំ និវារយេ
ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មី រមតី មនោ ។
បុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អ គួរឃាត់ចិត្តចាកបាបព្រោះថា កាលបើបុគ្គលធ្វើបុណ្យយឺតយូរ ចិត្តរមែងត្រេកអរក្នុងបាប ។
បាបញ្ចេ បុរិសោ កយិរា ន នំ កយិរា បុនប្បុនំ
ន តម្ហិ ឆន្ទម កយិរាថ ទុក្ខោ បាបស្ស ឧច្ចយោ ។
បើបុរសធ្វើបាប កុំធ្វើបាបនោះរឿយៗ ឡើយ
images/articles/1229/Untitled-1-Recovered.jpg
កសិសូត្រ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
កសិសូត្រ
បិដកលេខ ៣០ ទំព័រ ១១៥
ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគគង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែនមគធៈ ។
សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍បានតាក់តែងនង្គ័លប្រមាណ ៥០០ ក្នុងវេលាដែលព្រោះស្រូវ ។
លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វេណ្ហសម័យ
images/articles/1230/Untitled-1-Recovered.jpg
ឧទយសូត្រ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ឧទយសូត្រ
បិដកលេខ ៣០ ទព័រ ១១៨
សាវត្ថីនិទាន ។ គ្រានោះឯងព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហ សម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍ ។ លំដាប់នោះឯង ឧទយព្រាហ្មណ៍យកបាយ ដាក់ពេញ បាត្រ ព្រះមានព្រះភាគ ។
ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហ សម័យ ស្តេចចូលទៅកាន់លំនៅរបស់ឧទយព្រាហ្មណ៍អស់វារៈពីរដង ។
images/articles/1231/Untitled-1-Recovered.jpg
សុភាសិតសូត្រ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
សុភាសិតសូត្រ
បិដកលេខ ៣០ ទំព័រ ១៥៩
សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះភាគត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយវាចាប្រកបដោយអង្គ៤ ឈ្មោះថាសុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមាន ទោសផង ដែលអ្នកប្រាជ្ញមិនតិះដៀលផង ។
images/articles/1232/Untitled-1-Recovered.jpg
ធម្មបទគាថា ទណ្ឌវគ្គទី ១០
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩
ធម្មបទគាថា ទណ្ឌវគ្គទី ១០
បិដកលេខ ៥២ ទំព័រ ៤៩
សព្វេ តសន្តិ ទណ្ឌស្ស សព្វេ តាយន្តិ មច្ចុនោ
អត្តានំ ឧបមំ កត្វា ន ហនេយ្យ ន ឃាតយេ ។
សត្វទាំងឡាយគ្រប់ប្រាណ តែងតក់ស្លុតនឹងអាជ្ញា សត្វទាំងឡាយតែងខ្លាចចំពោះសេចក្តីស្លាប់គ្រប់ៗរូប បុគ្គលគួរធ្វើខ្លួនឲ្យជាឧបមា ហើយមិនគួរប្រហារ ដោយខ្លួនឯង មិនគួរប្រើគេឲ្យប្រហារឡើយ ។
សព្វេ តសន្តិ ទណ្ឌស្ស សព្វេសំ ជីវិតំ បិយំ