images/articles/1339/Untitled-1-Recovered.jpg
ការគ្រប់គ្រងចិត្តនាំមកនូវសេចក្តីសុខ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើអ្នកដទៃធ្វើខុសមកលើកូន ចូរកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះ កូនត្រូវឲ្យអភ័យ ហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើន បើកូនរកអំពើល្អរបស់គេមិនឃើញទេ កូនត្រូវតែអាណិតគេ ព្រោះគេកំពុងតែមានគ្រោះកាច ។ចូរកូនមាសឪពុកចាំទុកថាៈ
គេមានផ្នែក ប៉ែកមិនល្អ កូនកុំឃ្នើស
កូនត្រូវជ្រើស រើសយកស ល្អគេមាន
ជាប្រយោជន៍ ហោចប្រកាន់ ឆ្ពោះនិព្វាន
ខុសប៉ុន្មាន ជាបាបគ្រោះ របស់គេ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈកញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1337/Untitled-1-Recovered.jpg
សិក្សារៀនសូត្រនាំមកនូវបញ្ញា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សិក្សារៀនសូត្រនាំមកនូវបញ្ញា
កូនមិនគួរគប្បីកើតមកដើម្បីមានសេចក្តីទុក្ខលំបាកឡើយ ក្នុងវ័យក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយរៀនដឹងរឿងជីវិត ក្នុងវ័យកម្លោះក្រមុំកូនត្រូវរកនូវសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារ ក្នុងវ័យជរាកូនត្រូវរកនូវសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់ផ្លូវចិត្ត ។
images/articles/1338/Untitled-1-Recovered.jpg
សាងមិត្តកុំសាងសត្រូវ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូននៅទីណាក៏ដោយ មិនត្រូវសាងសត្រូវឡើយ បើកូនជាមិត្តនឹងមនុស្សគ្រប់គ្នា មនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរ ។កូនចូរនឹករលឹកជានិច្ចថាៈ
នៅលើផែនដីនេះ បើយើងមានសត្រូវតែម្នាក់ ក៏វាច្រើនណាស់ទៅហើយ ។ចូរកូនកុំពេញចិត្តធ្វើឲ្យគេស្អប់ ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1335/vrfgcfrdf.jpg
ជីវតិកថា (បរមត្ថធម៌)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ជីវតិកថា (បរមត្ថធម៌)
បរមត្ថធម៌ តាមព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធព្រះអង់ទ្រង់សម្ដែងក្នុង គម្ពីរព្រះអភិធម្ម ពាក្យថា ជីវិត នេះគឺជា បរមត្ថធម៌ មានន័យសុខុមលំអិត ប្រណីត ពិតក្រៃលែងល្អិតល្អន់ក្បោះក្បាយ ទូលំទូលាយ ជ្រាលជ្រៅជាទីបំផុត។
ក្នុង អភិធម្មសង្គណី ពាក្យថា ជីវិត នេះសំដៅយកតែជីវិតមនុស្ស សត្វដែលមានចិត្តវិញ្ញាណ ជាសហជាតប្បច្ច័យពុំបានសម្ដែងរាប់បញ្ចូលដល់រុក្ខាលតាជាតិអ្វីនោះទេ។
images/articles/1336/Untitled-1-Recovered.jpg
សត្វលោកស្រលាញ់ ជីវិតខ្លួន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
សត្វលោកស្រលាញ់ ជីវិតខ្លួន
ពាក្យថា សត្វលោក ចែកចេញជាពីរស័ព្ទគឺ៖ សត្វ ជាស័ព្ទមួយ, លោក ជាស័ព្ទមួយ។
សត្ត ឬ សត្វ ( ជាភាសាបាលី ឬសំស្ក្រឹត ) ប្រែជាភាសាខ្មែរ បានដល់បុគ្គលអ្នកជាប់ជំពាក់ក្នុងអារម្មណ៍ ក្នុងបំណងក្នុងជីវិតខ្លួនប្រាណ។ បើយោលទៅតាមន័យសេចក្ដី ពាក្យថា សត្វ សំដៅដល់សត្វមានជីវិត ៖ ក្សត្រិយ៍ក្ដី, ព្រាហ្មណ៍ក្ដី, វេស្សក្ដី, សុទ្ទៈក្ដី, គ្រហស្ថក្ដី, បព្វជិតក្ដី, ទេវតាក្ដី, មនុស្សក្ដី,
images/articles/1319/Untitled-1-Recovered.jpg
ការស្រលាញ់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការស្រឡាញ់មិនមានដាក់លក់ឡើយ បើកូនចង់បានកូនត្រូវធ្វើយកដោយខ្លួនឯង ។ពេលកូនឲ្យសេចក្តីស្រឡាញ់ទៅអ្នកដទៃ អ្នកដទៃនឹងឲ្យសេចក្តីស្រឡាញ់ត្រឡប់មកដល់កូនវិញ ។បើកូនចង់ឲ្យអ្នកដទៃស្រឡាញ់ពិតៗ សូមកូនធ្វើឲ្យបានតែម្យ៉ាងល្មមគ្រប់គ្រាន់ គឺធ្វើខ្លួនឲ្យគួរស្រឡាញ់ ។
ស្រឡាញ់អ្នកដទៃដោយមេត្តាជាការប្រសើរ
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1320/Untitled-1-Recovered.jpg
ពាក្យទូន្មានរបស់មាតាបិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូនត្រូវចាំទុកៈ
១. មាតាបិតាជាព្រះព្រហ្មរបស់បុត្រធីតា ការដែលធ្វើឲ្យមាតាបិតាលំបាកចិត្ត តឹងណែនក្នុងទ្រូង យំបង្ហូរទឹកភ្នែក គឺជាបាបកម្មធ្ងន់របស់កូន ។
២. ការជឿស្តាប់ដំបូន្មានល្អរបស់មាតាបិតា រមែងមិនមានការសាបសូន្យឡើយ ពោលគឺមិនចចេសរឹងរូសតែម្យ៉ាង កូននឹងបានល្អគ្រប់យ៉ាង ។
៣. ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន ។
៤. ការបំពេញតួនាទីជាកូនល្អ គឺជាការបដិបត្តិធម៌ កូនល្អត្រូវភ្ញាក់ខ្លួន ត្រូវរហ័សរហួនវៀសរវៃ ត្រូវឈានទៅមុខ ត្រូវធ្វើការងារប្រជែង ជាមួយពេលវេលា ដើម្បីការរីកចម្រើនដល់សង្គមជាតិ ។
៥. អបាយមុខ គ្រឿងញៀន ជាផ្លូវនៃសេចក្តីវិនាសសម្រាប់ជីវិត កូនមាសឪពុកត្រូវដើរតាមផ្លូវព្រះ កុំដើរតាមផ្លូវរបស់មារ ការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយស កូនត្រូវចេះពិចារណាដោយខ្លួនឯង ដាស់តឿនខ្លួនឯង កុំឡេះឡោះកុំទម្រន់ ត្រូវឆ្ងាយពីអបាយមុខ (ស្រីស្រា ល្បែង និងបាបមិត្ត) ត្រូវដើរនៅក្នុងផ្លូវធម៌ជានិច្ច ។
កូនកុំប្រមាទ ក្នុងជីវិត ផ្លូវនេះនៅជិតក្បែរមាត់ជ្រោះ
ចិញ្ចឹមជីវិតឲ្យបានរស់ កូនត្រូវស្គាល់គ្រោះឲ្យជាក់លាក់ ។
បាបមិត្តស្រីស្រានិងល្បែងភ្នាល់ ព្រមទាំងមិនខ្វល់នឹងធុរៈ
ជាជ្រោះគ្រោះថ្នាក់ប្រាកដជាក់ ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់ក ។
ដំណើរជីវិតពិតលំបាក តែបានធូរស្រាកព្រោះធ្វើល្អ
ផ្លូវអបាយមុខមិនត្រាច់ចរ ចេះភ័យខ្លាចក្រប្រឹងរៀនសូត្រ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1325/Untitled-1-Recovered.jpg
ក្នុងនាមជាភ្ញៀវ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
បើកូនទៅផ្ទះអ្នកដទៃ កុំចូលបន្ទប់ដេករបស់គេវៀរតែគេអនុញ្ញាត កាលចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយ ហើយកូនមានតួនាទីសរសើរនូវអ្វីដែលកូនគួរសរសើរ ។
នាទីរបស់កូនក្នុងឋានៈជាភ្ញៀវៈ
១. សម្តែងការគោរពដល់បុគ្គលជាធំដែរគួរគោរព
២. ឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច
៣. ឲ្យការរីករាយដល់ម្ចាស់ផ្ទះ ឬម្ចាស់កន្លែងនោះដោយពាក្យសរសើរ ត្រូវ
images/articles/1312/Untitled-1-Recovered.jpg
ការនិយាយស្ដី
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
មនុស្សគ្រប់រូបដែលកើតមកក្នុងលោក រមែងមានការទាក់ទងគ្នាដោយពាក្យនិយាយពាក្យនិយាយមានអំណាចក្រៃលែង កូនត្រូវយល់ដូចតទៅៈ
១. ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ ឲ្យក្លាយមកជាហេតុល្អបាន ។
២. ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន ។
៣. ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិល ឲ្យមកជាអ្នកមានព្យាយាមបាន ។
images/articles/1313/Untitled-1-Recovered.jpg
ភាពអំនត់អត់ធន់
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូនត្រូវយល់ដឹងថា សេចក្តីអត់ធន់ញ៉ាំងនូវផលឲ្យសម្រេចបានគ្រប់យ៉ាង កូនត្រូវអត់ធន់ដូចតទៅៈ
១. អត់ធន់ក្នុងរឿងដែលគួរអត់ធន់
២. អត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ។
ឪសូមអធិប្បាយ គឺមុនដំបូងកូនគួរអត់ធន់ក្នុងរឿងដែលគួរអត់ធន់ ដូចជាអត់ធន់ចំពោះមុខនាទី អត់ធន់ក្នុងការបរិភោគ ការដេក ការរៀន ... ចូរកូនអត់ធន់ដើម្បីអនាគតរបស់កូន សូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺមុខនាទីរបស់យើងមួយផងដែរ ។
តទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ ដូចជា យើងធ្វើល្អហើយតែត្រូវគេនិន្ទា ធ្វើល្អដល់គេត្រូវប្រទូស្តរបវិញ និយាយពិតធ្វើដោយស្មោះតែត្រូវធ្វើបានត្រឹត្រូវ មិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុត បើកូនធ្វើបានឈ្មោះថា កូនល្អដ៏ក្រៃលែង កូននឹងមានសេចក្តីសុខ ផលនឹងកើតមានដល់កូនព្រមទាំងបរិវារ កាលណាបើកូនមានសេចក្តីអត់ធន់បែបនេះ ។
- សេចក្តីអត់ធន់ ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់
- សេចក្តីអត់ធន់ ធ្វើឲ្យរួចពីក្រញាំតណ្ហា
- សេចក្តីអត់ធន់ ធ្វើឲ្យមានរបៀបវិន័យ
- សេចក្តីអត់ធន់ បញ្ឈប់សេចក្តីក្រោធបាន
- សេចក្តីអត់ធន់ ធ្វើឲ្យតម្កល់ខ្លួនបាន
- សេចក្តីអត់ធន់ ជាដៃគូក្នុងការងារ
- សេចក្តីអត់ធន់ ជាអាវក្រោះរបស់ចិត្ត
- សេចក្តីអត់ធន់ នាំឲ្យមានមិត្ត ខ្សត់សត្រូវ
- សេចក្តីអត់ធន់ ជាបិតានៃគុណធម៌ទាំងពួង ។
ដែកដែលយកទៅដុតដោយភ្លើង ហើយយកមកលត់ដំធ្វើជាឧបករណ៍ផ្សេងៗ រមែងរឹង និងមានតម្លៃយ៉ាងណាមិញ មនុស្ស ដែលអត់ធន់បានល្អ ក៏ជាមនុស្សរឹងប៉ឹង និងមានគុណតម្លៃ យ៉ាងដូច្នោះដែរ ។
ទង់ជ័យព្រះពុទ្ធ
ខន្តីប្រែថាការអត់ទ្រាំ រឹងមាំល្អស្រស់ដូចជាទង់
រក្សាកុសលឲ្យគង់វង្ស មេត្តាដូចទង់បក់រវិច ។
មេត្តាខន្តីគូសមស័ក្តិ មិនមានថ្នាំងថ្នាក់អ្វីបន្តិច
គឺអទោសៈថ្លៃជាងពេជ្រ កម្ទេចសត្រូវនៅក្នុងខ្លួន ។
ខ្សែកតញ្ញូបង្ហូតទង់ ទ្រទ្រង់បារមីឲ្យមាំមួន
បញ្ញាជាដងយ៉ាងស៊ប់សួន ខ្យល់បក់អង្រួនគឺលោកធម៌ ។
សតិជាគ្រឹះកប់ក្នុងដី ដងទង់គ្មានអ្វីត្រូវញាប់ញ័រ
ទង់បករវិចរំលេចពណ៌ ទទួលលោកធម៌ទាំង៨ ។
ខៀវលឿងក្រហមសហង្សបាទពណ៌ផ្លេកស្រស់ស្អាតចាំងរង្សី
ជាផលសម្រេចពីបារមី សីលជាផែនដីទ្រដងទង់ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1314/Untitled-1-Recovered.jpg
តួនាទីកូនចំពោះមាតាបិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
កូនមានតួនាទីរបស់កូន ដែលត្រូវបដិបត្តិចំពោះមាតាបិតាដូចខាងក្រោមនេះ ៖
១. តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹង ។
២. ជួយធ្វើកិច្ចការមាតាបិតាឲ្យបានល្អជាទីបំផុត ។
៣. តម្កល់តម្កើងនូវវង្សត្រកូលឲ្យបានល្អតទៅ ។
៤. ប្រព្រឹត្តខ្លួនឲ្យល្អ ឲ្យសមគួរជាអ្នកទទួលនូវមរតក ។
៥. មាតាបិតាចិញ្ចឹមកូនឲ្យរស់មក កូនត្រូវចិញ្ចឹមមាតាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅហ្នឹងឯង ។
៦. នាំមាតាបិតាទៅវត្ត ឬកន្លែងផ្សេងៗ តាមសមគួរ ។
៧. នៅពេលមាតាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានដិត ដល់ត្រូវជួយឲ្យមាតាបិតាបានស្តាប់ធម៌ផង ។
៨. ត្រូវរក្សាទឹកចិត្តរបស់មាតាបិតា មិនឲ្យមាតាបិតាមានទុក្ខកង្វល់ ឬខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនជាងកូនឡើយ ត្រូវចាំទុកថា សេចក្តីសុខរបស់មាតាបិតា នៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយ ។
៩. ត្រូវថែរក្សានូវទ្រព្យសម្បត្តិផង អវយវៈខ្លួនប្រាណទាំងមូលផង ជីវិតផង និងឳវាទផ្សេងៗផង ដែលមាតាបិតាបានប្រគល់ឲ្យមកកូន ។
១០. ធ្វើបុណ្យឧទ្ទិសជូនដល់មាតាបិតា កាលគាត់ធ្វើកាលកិរិយាទៅកាន់បរលោកហើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1315/Untitled-1-Recovered.jpg
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ជីវតិកថា (តាមបែបទស្សនៈវិជ្ជា)
ការពោលរៀបរាប់ អំពីជីវិត
ពាក្យថា ជីវិត នេះបើគេពុំបានគិតឬប្រើគំនិត ដើម្បីស្វែងយល់ឲ្យដល់ជម្រៅអំពីអត្ថន័យនៃពាក្យនេះទេ គេហាក់ដូចជាបានយល់ស្គាល់ ដឹងពាក្យនេះប្រាកដច្បាស់ទៅហើយ គឺគេគ្រាន់តែឲ្យន័យទៅលើពាក្យថា "ជីវិត" នេះគឺត្រឹមតែការរស់នៅប៉ុណ្ណេះ ឃើញជាការស្រេច ដោយមិនចាំបាច់ទៅមានចម្ងល់និងធ្វើការស្រាវជ្រាវឲ្យបានដឹងយលល់ស្គាល់អ្វីទៀតនោះទេ។
images/articles/1316/Untitled-1-Recovered.jpg
កិច្ចបដិបត្តិចំពោះអ្នកដទៃ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
នាទីដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនូវទឹកចិត្តល្អស្មោះរបស់កូនៈ
១. កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នា ដែលបានជួបដោយក្រសែភ្នែកជាមិត្ត ។
២. កូនត្រូវចេះញញឹម ឬមានទឹកមុខស្រស់ស្រាយជាមួយមនុស្សទាំងឡាយ ។
៣. កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្ស កូនត្រូវយល់ថា អ្នកដែលបានកើតមកជាមនុស្ស សុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមាក់ងាយអ្នកណាឡើយ ។
៤. កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាង ដូចជាញញឹមរក សំពះ ឱនក្បាលបន្ទន់ខ្លួន ...តាមឋានៈរបស់ខ្លួន និងតាមឋានៈរបស់អ្នកដទៃ ។
៥. កូនត្រូវចេះស្តាប់អ្នកដទៃនិយាយ កុំនិយាយកាត់ដោយឥតរបៀប បើនិយាយ ត្រូវឲ្យមានប្រយោជន៍ ។
៦. កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះ ឲ្យជាប្រចាំ គឺពាក្យសូមអរគុណ និង ពាក្យសូមអត់ទោស ។
៧. កូនត្រូវនិយាយដោយពាក្យសុភាព ពិរោះទាំងចំពោះមុខទាំងកំបាំងមុខ ។
៨. កូនត្រូវចេះឲ្យកម្លាំងចិត្ត ដោយពាក្យសរសើរជាដើមដល់មនុស្សល្អ ។
៩. កូនត្រូវចេះនិយាយសរសើរ ក្នុងផ្នែកល្អរបស់មនុស្សណា ដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត ៗ ។
១០. កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យការចេះដឹងមកកូនបាន ។
១១. កូនត្រូវចេះបដិសេធនូវអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត ។
១២. កូនត្រូវយករឿងល្អៗ ឬរឿងអ្នកធ្វើល្អមកនិយាយក្នុងពេលសន្ទនា ។
១៣. កូនត្រូងអាស្រ័យបញ្ញា ពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូន ដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ ។
១៤. កូនគួរតែរកពេលវៀរចាកការនិយាយមិនល្អ ឬវៀរចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ចាកការខឹងក្រោធ យ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ ។
១៥. កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃ ក្នុងការងារអ្វីដែលកូនអាចធ្វើបាន ដោយមិនសម្លឹងផងតបស្នងពីគេវិញត្រូវសន្សមសន្តានករុណាឲ្យកាន់តែមាំទាំ មុននឹងលាចាកលោកនេះទៅ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1317/Untitled-1-Recovered.jpg
អនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
អនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
កូនត្រូវអនុគ្រោះទាសៈកម្មករ ដោយស្ថាន ៥ យ៉ាងគឺ៖
១- យថាពលំ កម្មន្តំ សំវិធានេន ដោយការចាត់ចែងការងារសមគួរតាមកម្លាំង
២- ភត្តវេត្តនានុប្បទានេន ដោយការឲ្យនូវភត្តាហារ និងថ្លៃឈ្នួល
៣- គិលានុប្បដ្ឋានេន ដោយការព្យាបាលក្នុងវេលាឈឺថ្កាត់
៤- អច្ឆរិយានំ រសានំ សំវិភាគេន ដោយការចែករំលែកនូវរបស់មានរសត្រកាលចំឡែក
images/articles/1318/Untitled-1-Recovered.jpg
ការញញឹម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការញញឹម
កូនចូរញញឹមដាក់អ្នកដទៃ ដូចដែលកូនប្រាថ្នាឲ្យអ្នកដទៃញញឹមមករកកូនអីចឹងដែរ ។
បើកូនញញឹមដាក់កញ្ចក់ កញ្ចក់ក៏ញញឹមដាក់កូនវិញ នៅពេលកូនខឹងក្រោធនឹងបុគ្គលណា កូនសាកល្បងរត់ទៅឆ្លុះមុខខ្លួនឯងក្នុងកញ្ចក់មើល កូននឹងជួយយក្សនៅក្នុងកញ្ចក់នោះពិតជាមិនខានឡើយ ។
បើចង់ឲ្យមុខស្អាតត្រូវកុំខឹង ។
images/articles/1304/Untitled-1-Recovered.jpg
ការទំនុកបម្រុងចិញ្ចឹមមាតាបិតា
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩
ការទំនុកបម្រុងចិញ្ចឹមមាតាបិតា រមែងបានបុណ្យកុសលច្រើនខ្លាំងណាស់ កូនត្រូវតែទំនុកបម្រុងលោកដោយធម៌ ៥ យ៉ាងគឺ៖
១- ភតោ នេសំ ភរិស្សាមិ អាត្មាអញមាតាបិតាបានចិញ្ចឹមរក្សាមកហើយ នឹងចិញ្ចឹមមាតាបិតាវិញ
២- កិច្ចំ នេសំ ករិស្សាមិ នឹងជួយធ្វើការងារមាតាបិតា
៣- កុលវំសំ ឋបេស្សមិ នឹងតម្កល់វង្សត្រកូល
៤- ទាយជ្ជំ បដិបជ្ជាមិ ប្រតិបត្តិឲ្យសមគួរជាអ្នកទទួលទ្រព្យមត៌កបាន
៥- បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមិ ឧទ្ទិទក្ខិណាទានដល់មាតាបិតា ដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ។
ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ៥០០០ឆ្នាំ