Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
GENERAL KNOWLEDGE
១១២ អត្ថបទ
images/articles/3519/d3f6ae739ccc5f15ba47259dc200f6a4___.jpg
Public date : 31, Jul 2026 (178 Read)
ពន្យល់ពាក្យថាគ្រូ គ្រូ (ន) អ្នកដែលមានចិត្តធ្ងន់, អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះ វិជ្ជាសិល្បសាស្រ្តផ្សេងៗ ដល់ សិស្ស។ គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង…។ (វចនានុក្រម សម្តេច ជួន ណាត ទំព័រ ១៥៦) អាចរិយៈ (ខ្មែរសរសេរថាអាចារ្យ) (ន) អ្នកប្រដៅ ឬអ្នកហាត់មារយាទ, អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកដែលធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀន ចំណេះគេ, គ្រូ, គ្រូបង្រៀន ។ ពាក្យថា អាចារ្យ នេះខ្មែរហៅបានច្រើនយ៉ាងទៅទៀតតាមដំណើរដែលប្រកបហៅដូចជាៈ ក្នុងសាសនាពាក្យថា អាចារ្យមាន ៥ ប្រភេទ ១.បព្វជ្ជាចារ្យ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ ២.ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា ឲ្យសាមណេរបាន ឧបសម្បទា ជាភិក្ខុភាព (លោកគ្រូសូត្រ) ៣.ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី ៤.​និស្សយាចារ្យ អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក) ៥.ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ (ហៅថា វិជ្ជាចារ្យឬ វិទ្យាចារ្យ ឬ សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះដែលបង្រៀនក៏បាន។ អន្តេវាសិក និង សិស្សផង)។ អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (រាប់ចូលក្នុង ធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យ មើលហើយកំណត់ ឫក្សពារ ពេលាល្អ ឲ្យគូស្វាមីភរិយា ក្នុង មង្គលការ អាពាហ៍ពិពាហ៍។ អាចារ្យកោរជុកឬ អាចារ្យកោសក់ អ្នកដែលពិនិត្យមើលឫក្សពារ ហើយកំណត់ វេលា ឲ្យគេក្នុង មង្គលកោរជុក ។ អាចារ្យបញ្ចុះធាតុ អ្នកដែលចេះក្បួន ឬពិធីបញ្ចុះធាតុ។ អាចារ្យយោគី អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង៤ នាក់ក្នុងការធ្វើឈាបនកិច្ច ឬអាចារ្យ នាំមុខ សព។ អាចារ្យវត្ត ឬអាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការ ផ្សេងៗ ក្នុងវត្ត (ក្នុងសម័យ បុរាណហៅថា អារាមិក ឬអារាមិកជន, សម័យបច្ចុប្បន្ននេះ លុះតែមន្រ្តីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផង ទើបធ្វើជាអាចារ្យវត្តបាន) (វចនានុក្រម សម្តេច ជួន ណាត ទំព័រ ១៧២០) ប្រភពៈ គេហទំព័រBuddhismforpeace ដោយ៥០០០ឆ្នាំ
images/articles/3525/2026-07-31_15_30_12-_New_Text_Document____t_-_Notepad.jpg
Public date : 31, Jul 2026 (203 Read)
បន្ទាប់ពីការនិមន្តដល់នៃសាវ័កដ៏ឆ្នើម គឺ ព្រះមហិន្ទត្ថេរ ព្រះពុទ្ធសាសនាបានសាបព្រោះក្នុងដែននេះ ហើយក្រោយមក សាសនាហិណ្ឌូរបស់ពួកទមិឡ លទ្ធិកាតូលិក របស់ពួកព័រទុយកាល សាសនា​ឥស្លាមរបស់ពួកអារាប់ សាសនាគ្រិស្តរបស់​ពួក​ដាច់ (Dutch) និងលទ្ធិប្រូតេស្តង់របស់ពួកអង់គ្លេស ក៏បានចូលមកសាបព្រោះ​​លើ​ដែន​កោះ​​នេះដែរ ។ ព្រះពុទ្ធសាសនា យោងតាមគម្ពីរ ប្រវត្តិសាស្ត្រទាំងឡាយ មានគម្ពីរមហាវង្សជាដើម​ថា​ ​ព្រះពុទ្ធទ្រង់បានយាងមកកោះនេះ ចំនួនបីដង គឺ៖ -លើកទីមួយ នៅមហិយង្គណៈ(Mahiyangana) ៩ ខែ បន្ទាប់ពីទ្រង់ត្រាស់ដឹងសម្មាសម្ពោធិញ្ញាណក្រោមម្លប់ដើមពោធិ៍ ។ -លើកទីពីរ នៅនាគទីប(Nagadipa) ក្នុងវស្សាទី ៥ ។ -លើកទីបី នៅវត្តកល្យាណី (Kelani Vihara) និងកន្លែងដទៃផ្សេងទៀត នៅក្នុងវស្សាទី ៨ ហើយ​ទី​ស្ថាន​ទាំងអស់នោះ គេបានកសាងបូជនីយដ្ឋាន ទុកជាគ្រឿងសម្គាល់​។ សព្វថ្ងៃនេះ ពុទ្ធបរិស័ទ​ទាំង​ឡាយ តែងតែទៅនមស្សការទីស្ថានទាំងនោះ ដែលព្រះមានព្រះភាគធ្លាប់យាងមកដល់ ។ ព្រះពុទ្ធសាសនាគឺ ជាសាសនាចំបងនៅក្នុងប្រទេសស្រីលង្កា ក្នុងរាជរបស់ព្រះបាទ ទេវា​នម្បិយ​តិស្សៈ ដែលត្រូវបាននាំចូលនៅឆ្នាំ ២៤៦ មុន​គ្រិស្ត​សករាជ ដោយ​ព្រះរាជបុត្រមួយព្រះអង្គរបស់ព្រះបាទអសោកមហារាជ ព្រះនាម មហិន្ទត្ថេរ ដែលជាសាវ័ក​ដ៏ឈ្លាសវៃ អាចញុំាងអ្នកលង្កាទ្វីបអោយជ្រះថ្លាក្នុងព្រះពុទ្ធសាសនា និងបានបំបួស​កុលបុត្រក្នុងត្រកូល ។ ក្រោយមកបន្តិច ព្រះនាង សង្ឃមិត្តាថេរី ដែលជាបុត្រីរបស់ព្រះបាទអសោក និងជាព្រះភគិនីរបស់ព្រះមហិន្ទត្ថេរ ជាមួយ​នឹងគណៈ​ភិក្ខុនីសង្ឃ យាងមកជាបន្ទាប់ ហើយក៏បាននាំយក បំណែក​ដើមពោធិ៍ ពីពុទ្ធគយា មកប្រតិស្ថាន​​ក្នុង​ប្រទេស​នេះ​ដែរ ។ ព្រះនាង ក៏បានបំបួសឲ្យ​មានភិក្ខុនីសង្ឃក្នុងកោះលង្កានេះ​ ។ ចាប់តាំងពីពេលនោះមក ព្រះពុទ្ធសាសនាក៏បានរីកដុះដាលក្នុងប្រទេសនេះ ។ នៅក្នុងអំឡុងឆ្នាំ ២០០ មុនគ្រិស្តសករាជ ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកជា​សាសនា​ផ្លូវការ​នៅក្នុងប្រទេសលង្កា ។ ក្នុងបណ្តាប្រទេសអ្នកកាន់​​ពុទ្ធ​សាសនា​​ទាំង​អស់ នៅលើពិភពលោក ស្រីលង្កា គឺ​ជា​ប្រទេស​មួយដ៏សំខាន់ ដែលជា​មជ្ឈមណ្ឌល វប្បធម៌ ព្រះពុទ្ធសាសនាបែបថេរវាទ អស់កាលជាច្រើនពាន់ឆ្នាំមកហើយ ។ ហើយដែល​គេទទួលស្គាល់ថា ជាកន្លែងដែលនៅរក្សា​ក្បួន​ច្បាប់ ទំនៀមទំលាប់ព្រះពុទ្ធសាសនា​ល្អជាងគេរហួតដល់សព្វថ្ងៃនេះ ។ បន្ទាប់ពីប្រទេសឥណ្ឌា កោះលង្កានេះគឺ ជាទីកន្លែងមួយ​ ដែលមានបូជនីយដ្ឋានសំខាន់​ៗ​ជាច្រើន ដូចជា សុវណ្ណមាលិក មហិន្ទលេ មហាស្តូប ជាដើម ដែលបានទទួលការចាប់អារម្មណ៍ពីពុទ្ធបរិស័ទ ។ បូជនីយដ្ឋាន​ដែនកោះ​លង្កា ៖ ទីក្រុងអនុរាធបុរៈ ស្ថិតនៅភាគកណ្តាលខាងជើង របស់ប្រទេសស្រីលង្កា (Ceylon) ជាទីក្រុង​ចាស់ ដែល ស្ថិតនៅយ៉ាងស្ងាត់មានការ​កាពារ​យ៉ាងដិតដល់ និង ខ័ណ្ឌដាច់ដោយ​ឡែក​ពីទីក្រុងថ្មី ដែលជាកន្លែង អ្នករដ្ឋការ ធនាគារ អាគារពាណិជ្ជកម្ម ទីផ្សារ និង សណ្ឋាគារ​ធំៗ ។ យើងអាចធ្វើដំណើរទៅកាន់ទីក្រុងអនុរាធបុរី ចម្ងាយ ២០២ គ.ម. ពី​ទីក្រុង Colombo កាត់ កុរុនេគលៈ (Kurunegala) ​វិលបត្តុ (Wilpattu) ឬឃេនឌី (Kandy) បានយ៉ាងស្រួលតាមផ្លូវជាតិ ឬផ្លូវដែក ចេញពី​ទី​ក្រុង​កូឡុំបូ (Colombo) ទៅ ។ ប្រវត្តិទូទៅ ៖តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ (Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា (Sri Lanka) ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប ហើយរាជបុរសរបស់ទ្រង់ បានបង្កើតការគ្រប់គ្រង និងបានដាក់ឈ្មោះតំបន់ទាំងនោះ តាមឈ្មោះផ្ទាល់របស់ ពួកគេ ។ អនុរាធគ្រាម ជាស្រុកមួយ បង្កើតឡើងដោយ អនុរាធ​ព្រាហ្មណ៍​ហើយស្រុកនោះ បានក្លាយជាស្រុក យ៉ាងសំខាន់នាំមុខគេក្នុងតំបន់ ក្រោយ​មក​ក៏​ហៅថា អនុរាធបុរៈ ។ ស្តេចដែលគ្រងរាជ បន្តពីទ្រង់វិជ័យ គឺ ព្រះរាជអនុជរបស់​ព្រះអង្គ ព្រះនាមថា បណ្ឌុវាស្ទេវៈ (Pandu​vāsdeva) ជាស្តេចប្រសិទ្ធពិរ ចំពោះព្រះ​អាទិទេព បានអភិសេកជាមួយព្រះនាង សក្យត្រកូល​ភទ្ទា​កច្ចាយនា (Bhadda​​kaccayana)​ ដែលប្រទានមកពីប្រទេសឥណ្ឌា ។ អនុរាធៈ ក្នុង ចំណោមបងប្អូនទាំង ៦ របស់ព្រះនាង​ភទ្ទា​កច្ចាយនា​ បានជ្រើសយកអនុរាធគ្រាម ជាទីតាំងរបស់ខ្លួន ។ ព្រះបាទ​បណ្ឌុកាភ័យ​(Pandu​kabhaya)​ ជា​រាជបុត្រ របស់ព្រះរាជ​បុត្រីនៃព្រះបាទ បណ្ឌុវាស្ទេវៈ បានអភិវឌ្ឍន៍ អនុរាធគ្រាម​ឱ្យ​រីក​​ចម្រើន ហើយប្តូរមកជា​អនុរាធបុរៈ​ ​ជាទីក្រុងរបស់ព្រះអង្គ ។ ព្រះអង្គបាន គ្រប់គ្រងរាជនៅឆ្នាំ ៤៥៥-​៤០០ ​B.C. (មុន​គ្រឹស្ត) ជាស្តេចទីមួយដែលបាន​កសាងអាងទឹកដ៏ធំជាងគេ ឈ្មោះជយវេវៈ (Jaya​wewa) (ពសវក្កុលម​ Basaw​-akku​lama) ពីសម័យបុរាណ ។ ព្រះពុទ្ធសាសនាបែបថេរវាទ បាននាំចូលមក ប្រទេសស្រីលង្កា ដោយព្រះមហិន្ទត្ថេរជា​ព្រះរាជបុត្រ​របស់ព្រះបាទ​អសោក (Asoka) ក្នុង​រាជ្យរបស់ ព្រះ​បាទ​ទេវានម្បិយតិស្ស​ ។ ពុទ្ធសាសនទូតនេះ បានពន្យល់ប្រជាជនសីហឡៈ ឱ្យកាន់ព្រះពុទ្ធ​សាសនា ហើយព្រះនាងសង្ឃមិត្តាថេរី ជាព្រះភគិនី (ប្អូនស្រី) របស់ព្រះមហិន្ទត្ថេរ បាននាំព្រះពោធិព្រឹក្ស មែកខាងស្តាំមកប្រតិស្ថានទុកនៅនា អនុ​រាធបុរៈ​ ​ហើយបានបំបួសឱ្យ​មានភិក្ខុនី​សង្ឃនៅពេលនោះ​ដែរ ។ ក្នុងអំឡុងរាជរបស់ព្រះ​បាទ សុរតិស្សៈ (Suratissa) ព្រះអនុជរបស់ព្រះបាទ ទេវានម្បិយតិស្ស: ស្តេចទមិឡ ពីរអង្គគឺ សេនៈ (Sena) និង គុត្តិកៈ (Guttika) បានឈ្លានពាន​គ្រប់គ្រងកោះនេះ​ ជាលើកទីមួយ ដោយទំលាក់ ព្រះបាទ សុរតិស្សៈ ពីរាជបល្ល័ង្ក ច្បាំងយក​ទីក្រុង អនុរាធបុរៈ ។ ហើយចាប់ពីនោះ មកពួកទមិឡ តែងតែ​អុកឡុក និង​គ្រប់គ្រង​ជា​ហូរ​ហែ ។ ព្រះបាទ ទុដ្ឋគាមិនីអភ័យ គឺ ជាព្រះរាជ​មហាវីរៈក្សត្រ​នៃ អនុរាធបុរៈសម័យនោះ ។ ព្រះអង្គ​ប្រសូតនៅភាគ​ខាងត្បូងនៃប្រទេស ព្រះអង្គមានព្រះរាជបំណងចង់ សង្គ្រោះប្រទេសពីពួកទមិឡ និងចង់ក្លាយព្រះអង្គ​ជាពុទ្ធសាសនូបត្ថម្ភ ។ ក្នុង​រាជព្រះបាទ វដ្តគាមិនីអភ័យ (Valagamba) អាណានិគមទមិឡ បានផ្តួលរំលំ​រាជ ហើយគ្រប់គ្រងអនុរាធបុរៈជាថ្មីម្តងទៀត ។ ក្នុងរាជរបស់ព្រះអង្គ គេកំណត់​ឃើញ​ព្រឹត្តិការណ៍ សំខាន់ៗ​ពីរ គឺៈ ១. ប្រតិមតិ (ដំណើរបែកមតិ ឬ ពួកគណៈ) ដំបូងនៃព្រះពុទ្ធ​សាសនាក្នុងស្រីលង្កា (Schism) ។ ២. ការកត់ត្រាទុកនូវគម្ពីរព្រះអដ្ឋកថា និង ប្រវត្តិសាស្ត្រប្រទេស នៅអាលុវិហារ (Alu​vihara) ។ ព្រះទាឋធាតុ (Tooth Relic) បាននាំមកកាន់ប្រទេស​នេះ នៅក្នុង​រាជរបស់ព្រះបាទ កិត្តិសិរីមេវនៈ (Kitsiri mevan) ៣២១-៣២៨ A.D.(គ.ស.) ។ នៅ​សតវត្សរិ៍ទី ៩ និងទី ១០ A.D. បានបង្ហាញ ឱ្យឃើញភាពចុះខ្សោយនៃរាជាណា​ចក្រ​អនុរាធបុរៈ ។ ចាប់​​ពី​ពេលនោះ​មកព្រះរាជាគ្រប់គ្រងរាជាណាចក្រនេះ ដោយគ្មានភាពលំបាកអ្វី​ឱ្យធំដុំ​ទៀតឡើយ ។ ប៉ូឡូណ្ណារុវៈ (Polon​naruwa) ជាទីក្រុង​ទីពីរ បន្ទាប់​ពី អនុរាធបុរៈ ។ ក្នុងរាជរបស់ព្រះបាទ មិហិន្ទុ ទី ៥ (Mihindu V) ៩៨២-១០២៩ A.D. ស្តេច កឡូឡាបាន​ចាប់ព្រះរាជា​និង​ព្រះ​ក្សត្រិយ​នារី​ទៅ ព្រោះតែហេតុនេះហើយបានជាធ្វើ​ឲ្យ​ រាជាណាចក្រ អនុរាធបុរៈ ចុះខ្សោយ ប៉ុន្តែ​​នៅ​សល់​បូជនីយដ្ឋាន ព្រះពុទ្ធសាសនាធំៗ ៨ កន្លែង ហៅថា អថមស្ថាន (Athamasthana) គឺ ៖ ~ ស្រីមហាពោធិ៍ Sri Maha Bodhiya ~ រូវ័នវេលិសេយ: សុវណ្ណមាលិកចេតិយ Ruwanveliseya ~ ថូបារាម Thuparama ~ លោវាមហាបាយ Lovamahapaya ~ អភយគីរី Abhayagiriya ~ ជេតវនមហារាម Jetavanaramaya ~ មិរិសវេតិយ Mirisavetiya ~ លង្ការាម Lankaramaya ក្រៅពី ទីស្ថានទាំង ៨ នេះ ទៅក៏នៅមានកន្លែង សិល្បៈ ប្រវត្តិសាស្ត្រ និងបុរាណ​ស្ថាន​ដ៏​សំខាន់ៗ ផ្សេងទៀត ដែលយើងត្រូវទៅទស្សនា និងគោរពបូជា ។ ស្រីមហាពោធិ៍ Sri Mahabodhiya ក្នុងរាជរបស់ព្រះបាទ ទេវានម្បិយតិស្ស: ប្រាំខែ បន្ទាប់ពីថ្ងៃ​ដែល​​​ព្រះ​​មហិន្ទត្ថេរបាននិមន្តមកដល់ ព្រះនាងសង្ឃមិត្តាថេរី បាននាំមកនូវមែកព្រះស្រីមហាពោធិព្រឹក្សជាដើមឈើដែលព្រះសិទ្ធត្ថៈ បានគង់បន្លុះ​ពោធិ​​ញ្ញាណ​​ មកប្រតិស្ថាននៅក្នុងមហាមេឃវ័នឧទ្យាន ជាមួយនឹងភាពរីករាយ និងពិធីបុណ្យ​ដ៏ឱឡារិកលើព្រះលានកំពស់ប្រហែល ៦.៥ ម៉ែត្រ អំពីផែនដី ព័ន្ធព័ទ្ធដោយបង្កាន់ដៃដែក ។ នេះជាដើមឈើដែលមានជីវិតយូរជាងគេ ក្នុងឯកសារប្រវត្តិសាស្ត្រ ហើយសព្វថ្ងៃនេះ បានក្លាយទៅជា បូជនីយដ្ឋាន​មួយ​ដ៏​សំខាន់​បំផុត ក្នុងចំណោមបូជនីយដ្ឋាន​​ដ៏​សំខាន់ៗ​របស់ព្រះពុទ្ធសាសនាក្នុងប្រទេសស្រីលង្កា ។ ក្រៅពីព្រះមហាពោធិព្រឹក្សនេះទៅ នៅមានដើមពោធិផ្សេងៗទៀត ជុំវិញនោះហើយរបងព័ទ្ធជាបង្កាន់ដៃ ប្រមាណ ២១៤ ម៉ែត្រ គឺបានកសាងក្នុងរាជរបស់ព្រះបាទ កិត្តិសិរិរាជសិង្ហៈ ១៧៤៧​-​១៧៨២​ A.D.​ ដើម្បី​ការពារពួកសត្វដំរីព្រៃ ។ សុវណ្ណមាលិកចេតិយ ៖រូវ័នវេលិសេយ ឬ សុវណ្ណ​មាលិក​ចេតិយ បន្ទាប់ពីកំចាត់ស្តេច ទមិឡ នាម​ ឯឡរាៈ (Elara) រួចមក ព្រះបាទ ទុដ្ឋគាមិនីអភ័យ បានក្លាយជាស្តេច នៃប្រទេសស្រីលង្កាដោយ​ពេញ​លេញ ។ ព្រះអង្គបាន ជាពុទ្ធសាសនូ​បត្ថម្ភ​ជា​មួយ​នឹងព្រះរាជបំណង ព្រះអង្គបានកសាងអាគារសាសនាជាច្រើនហើយ ដែលគេបានស្គាល់ច្បាស់ជាងគេក្នុងចំណោមអាគារស្ថាន ទាំងនោះ គឺ រូវ័នវេលិសេយ: នេះឯង ។ ព្រះ​ស្ថូប​នេះ គេ ហៅថា មហាថូបា សុវណ្ណមាលិចេតិយ និង​រតនមា​លិស្ថូបា ក៏មាន ។ គម្ពីរ​​ថូប​វង្ស (Thupavansa) មានអធិប្បាយ​​ច្បាស់​លាស់ ពី​របៀបនិង​ចំនួនការកសាង ព្រះ​ស្ថូប​នេះ ។ ចេតិយនេះ គេបានកសាងក្នុង​គ្រឹះ​ស្ថាន​ដ៏រឹងមាំក្នុងឯកសារប្រវត្តិបាននិយាយ​ថា ខាងក្នុងចេតិយនេះ មាន​ដម្កល់​ព្រះពុទ្ធ​បដិមា ជា​រតនៈដ៏មានតម្លៃ ធ្វើពីមាសសុទ្ធ និងវត្ថុមានតម្លៃជាច្រើនទៀត ព្រមទាំងព្រះសារីរិកធាតុរបស់ព្រះពុទ្ធចំនួន ១ ទោណ ផងដែរ ។ ជ្រុងទាំងបួននៃព្រះចេតិយមានក្បាច់ក្បូរជាច្រើន ។ ទីធ្លាដែលគេក្រាល​ថ្ម​បន្ទះ​មាន​ឈ្មោះថា ទីធ្លាសីលបត្តលៈ ។ ១ ទោណស្មើនឹង ២ នាឡិ ធំៗ ។ ទីធ្លាសីលបត្តលៈ មាន​បរិវេណ​ធ្វើ លើដីខ្សាច់ ជ្រុងទាំងបួននៃបរិវេណនោះមាន​ជញ្ជាំង​ ទាបៗ មានឆ្លាក់រូបដំរីជាច្រើន ។ ហើយការឆ្លាក់រូប ដំរីជាច្រើនជុំវិញជញ្ជាំងនេះ គឺគេចង់បង្ហាញថា ព្រះចេតិយនេះ កសាងឡើងដោយប្រើកម្លាំងដំរី ទាំង​ឡាយ​​ជា​​ជំ​នួយ​ផងដែរ​​ ។ រូបដំរីទាំងអស់ មាន ចំនួន ១៩០០ ដែលនៅលើ​ជ្រុងជញ្ជាំងនីមួយ​ៗ មានចំនួន ៤៧៥ ។ ព្រោះមានការប្រើ​ប្រាស់កំលាំង ដំរីយ៉ាងដូច្នេះហើយ ទើបគេហៅថា ជញ្ជាំងដំរី (Elephant​ Compound) ដូច្នេះ ។ នៅក្នុងទីធ្លាវត្តមានរូប​សុវណ្ណមាលិក​ចេតិយ បូរាណធ្វើពីថ្ម ១ និង​រូប​ព្រះបាទ ទុដ្ឋគាមិនីអភ័យ ទ្រង់​ឈរ​សំពះព្រះចេតិយ ។ រីឯ​ក្នុងព្រះវិហារដែល ស្ថិតនៅក្នុងទីធ្លាវត្តវិញមានព្រះពុទ្ធរូបបួនព្រះអង្គ ដែលបានត្រាស់ដឹងក្នុងកប្បនេះ និងព្រះសិអារ្យមេត្រិយ ។ រូប​សំណាក​​ទាំង​នេះ​ មានសភាព​ចាស់ ទ្រុឌទ្រោមមែនទែនទៅហើយ ។ ព្រះសុវណ្ណមាលិកចេតិយនេះ​មាន​កំពស់ ៩១ ម៉ែត្រ និងមានប្រវែងអង្កត់ផ្ចិត៩០ម៉ែត្រ ។ កំពូល ដែលធ្វើពីពេជ្រផ្នែកខាងលើ គឺជាអំណោយ​របស់​​ប្រទេស​ភូមា ។ សុវណ្ណមាលិកចេតិយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីលោហៈប្រាសាទឡើយ ។ ប្រវត្តិដែលបានកត់ត្រាទុក​ថា ព្រះបាទ លជ្ជិតិស្ស (Lajjitissa) 119-109 B.C. បានកសាងទីសម្រាប់ដម្កល់វត្ថុបូជាពីថ្មបាយម៉ាប ៣ កន្លែង ។ ព្រះបាទ​មហា​ទថា​កិមហានាគ (Maha​dathika​​ Maha​naga) បានកសាងផ្នែកជុំវិញ នៃ ទីធ្លាពីថ្មសំប៉ែត ។ ពល្លាថនាគ (Ballā​thanāga)​ បាន កសាងកំផែងខ្សាច់ (Valima​luwa) ចំណែកព្រះបាទ មហាបរក្រាមពាហុ (Para​krama​bāhu the Great) បាន​កែលម្អព្រះចេតិយជាថ្មីឡើងវិញ ។ ថូបារាមចេតិយ Thuparama Cetiyaព្រះមហិន្ទត្ថេរ បាននាំព្រះពុទ្ធសាសនាបែបថេរ​វាទ​ និងចេតិយសម្រាប់បូជាមកកាន់ប្រទេសស្រីលង្កាដោយខ្លួនព្រះអង្គ​ឯង ។ នៅ​ពេល​ដែល ព្រះមហិន្ទត្ថេរបានស្នើសុំឱ្យព្រះបាទ ទេវានម្បិយតិស្ស កសាងព្រះចេតិយ សម្រាប់ជាទីសក្ការបូជាព្រះអង្គ ក៏បាន​ឱ្យ​កសាង ថូបារាមចេតិយនេះឡើង ហើយ​បានដម្កល់​ព្រះអក្ខ​ក​ធាតុ គឺ ឆ្អឹងដង​កាំបិតខាងស្តាំ (Collar​bone) របស់ព្រះពុទ្ធជាម្ចាស់ ហើយចេតិយ នេះគេចាត់ទុកថា ជាចេតិយដ៏ដំបូងគេបង្អស់ដែល បានកសាងឡើង ក្នុងប្រទេសស្រីលង្កា បន្ទាប់ពី ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចូលមកក្នុងប្រទេស​នេះ នៅ ស.វ.ទី ៣ មុនគ្រិស្ត (B.C.)​ ។ ចេតិយនេះ គេបានកសាងជារាងពំនូកស្រូវ ។ ក្នុងរាជរបស់ព្រះបាទអគ្គពោ (Agbo) II ចេតិយនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទីអស់ ហើយបានកសាងជាថ្មីឡើងវិញ ។ ព្រះចេតិយដែលមាននៅ​សព្វថ្ងៃនេះ គឺ ជាចេតិយដែលបានកសាងនៅក្នុង គ.ស. ១៨៦២​ ។ ដូចជាចេតិយបច្ចុប្បន្ននេះ គឺជា ចេតិយ​បន្ទាប់ ពីការកសាងឡើងវិញក្នុងជាច្រើន សត​វត្សរ៍ ​។ ចេតិយ​នេះ មានទំហំអង្កត់ផ្ចិត ខាងក្រោម ១៨ ម៉ែត្រ។តួព្រះចេតិយ មានកំពស់ ៣.៥ ម៉ែត្រ ពីដី ។ បរិវេណ​ជុំវិញក្រាលដោយ ថ្មពណ៌​ប្រផេះ ​ហើយ​មាន​សសរ​ថ្មពីរ​ជួរ​ព័ទ្ធជុំវិញ​ចេតិយ ។ សរសរ​ថ្មទាំងនោះកសាងឡើង សម្រាប់ទ្រ​ដំបូលព្រះចេតិយ ដែលបានបង្ហាញ​ឱ្យឃើញ​នូវរចនា​បថ​ចេតិយ​ឃរៈ​ យ៉ាងពិតប្រាកដ ។ លោហៈមហាប្រាសាទ Lovamahapayaស្ថិតនៅចន្លោះ សុវណ្ណមាលិកចេតិយ និងស្រីមហាពោធិ៍ ។ បូជនីយដ្ឋាននេះមានឈ្មោះថា លោហៈប្រាសាទឬប្រាសាទដែលធ្វើដោយលោហៈ ។ ក្នុងសម័យ​បុរាណ​ អាគារ​មានទាំងរោងបាយ និងរោងឧបោសថ ។ រោង​​ឧបោ​សថ​ មាន​បញ្ចុះសីមាដែលជាកន្លែងសម្រាប់ព្រះសង្ឃសម្តែងព្រះបាតិមោក្ខ ។ រាល់កន្លះខែម្តង ភិក្ខុសង្ឃត្រូវប្រជុំគ្នាស្តាប់អាណាបាតិមោក្ខនេះ ។ លោហៈប្រាសាទដែលមាន​ឈ្មោះដ៏ល្បីល្បាញនេះ បានកសាងឡើងដោយព្រះបាទ ទុដ្ឋគាមិនីអភ័យ មានចំនួន ៩ ជាន់ ។ អាគារម្ខាងៗ មានបណ្តោយ ១២២ ម៉ែត្រ ។ ដំបូលដែលប្រក់ដោយ លោហៈធាតុនេះឈ្មោថា លោហៈប្រាសាទ មានសសរ​ចំនួន​៤០ ជួរ ​មួយ​ជួរមានសសរ ៤០ ដើម ដូច្នេះសរុបទាំងអស់ មានចំនួន ១៦០០ ដើម ដែលគេកសាងសម្រាប់​ទ្រអាគារ ​។ លោហៈ​មហាប្រាសាទ កសាងអស់រយៈកាល ៦ ឆ្នាំ តាមគំរូនាំ​មក​ពីស្ថានតាវតឹង្ស ។ នៅក្នុងរាជ្យ​របស់ព្រះបាទ សទ្ធាតិស្សៈ ​លោហប្រាសាទ​ត្រូវបានគេបំផ្លាញខ្ទេចខ្ទី ។ អភយគីរីចេតិយ Abhayagiri Dagabaព្រះបាទ វដ្តគាមិនីអភ័យ បានឡើងសោយ រាជ្យក្នុង ស.វ.ទី ១ B.C. (១០៣ មុនគ្រិស្ត) ហើយ ចាញ់សង្គ្រាមដោយស្នាដៃពួកទមិឡ ។ នៅពេល ព្រះអង្គបានរត់ភាសន៍ព្រះកាយឆ្លងកាត់ វត្តអភ័យគីរី និគ្រន្ថឈ្មោះ គិរី (Nigantha Giri) បានជេរប្រមាថ មើលងាយព្រះអង្គ ។ ក្រោយមកព្រះអង្គបាន ប្រមូល​កងទ័ពប្រឆាំងតទល់នឹងពួកទមិឡ ហើយទ្រង់ទទូលបានជ័យជំនះក្នុងសង្គ្រាម ដោយបានសម្លាប់មេដឹកនាំរបស់ពួកគេ រួចហើយព្រះអង្គបាន ឡើងគ្រងរាជសារជាថ្មីវិញនៅក្នុងឆ្នាំ​ ៨៨ B.C.។ តាមកំណត់ត្រាប្រវត្តិសាស្ត្របញ្ជាក់ថា ព្រះអង្គ បានវាយកំទេចវត្ត​របស់ពួកនិគ្រន្ថចោល ហើយកសាងវត្តអភ័យគីរីឡើងវិញ ត្រង់បរិវេណដដែលនោះឯង បន្ទាប់មកព្រះអង្គទ្រង់ក៏ប្រគេនវត្តនោះ ដល់ព្រះ​​តិស្ស​ត្ថេរ (Tissa​t​t​​hera) ។ ដោយសាររឿង​នេះ កើតឡើងជាបន្តបន្ទាប់ មកភិក្ខុសង្ឃជាច្រើនអង្គនៅក្នុងមហាវិហារ ក៏បានចោទប្រកាន់ព្រះតិស្សត្ថេរ ដែលបានកំពុងគង់នៅ អភ័យគិរី​នោះ ដោយការប្រព្រឹត្តកន្លងព្រះវិន័យមួយចំនួន ហេតុនេះឯងហើយ ដែលនាំឱ្យអភ័យគិរីភិក្ខុបែកជានិកាយផ្សេងមួយ​ទៀត ពីមហាវិហារ ។ យើងអាចសង្កេតឃើញព្រឹត្តិការណ៍សំខាន់ៗពីរ នៅក្នុងរាជ្យរបស់ព្រះបាទវដ្តគាមិនីអភ័យ គឺៈ មួយ​គឺការប្រេះឆាគ្នារវាងព្រះភិក្ខុ​សង្ឃ នៅវត្តអភ័យ​គិរីវិហារ និងមហាវិហារ និង ពីរ​គឺ ការចារគម្ពីរព្រះពុទ្ធវចនៈទាំងអស់ ក្នុងសាស្ត្រា​ស្លឹករឹត ដំបូង​បង្អស់នៃ​ព្រះពុទ្ធសាសនាថេរវាទ ។ ក្នុងអភ័យគិរីវិហារ មានភិក្ខុសង្ឃ ជាពហុសូត្រចំនួន ៥០០០ អង្គ និង​បណ្ណាល័យមួយយ៉ាងធំទូលាយ នៅពេលដែល វត្តមហាវិហារមានត្រឹមតែ ៣០០០ អង្គ ។ ក្នុងកំឡុងរាជរបស់ព្រះបាទ វោហារតិស្សៈ (Vohara​tissa)​ និង​គោថា​ភាយា (Gothabhaya) បណ្ណាល័យនេះ ត្រូវបានបំផ្លាញខ្ទេចខ្ទី ហើយព្រះភិក្ខុសង្ឃអ្នកទ្រទ្រង់​ព្រះពុទ្ធវចនៈក៏បាននិមន្តភាសព្រះកាយទៅឆ្ងាយ ។ ព្រះបាទ បរក្រាមពាហុបាន​ស្ថាបនា​ កសាង​វត្តអភ័យគិរីវិហារនេះ សារជាថ្មីមានកំពស់ ១៤០ ហត្ថ (៧២ ម៉ែត្រ) ក្នុងឆ្នាំ ១៨៧៥ មានអង្កត់ផ្ចិតខាងក្រោម ៩៤ ម៉ែត្រ និងកំពស់ ៧២ ម៉ែត្រ ហើយ​​ព្រះ​សារីរិកធាតុ បាន​ដម្កល់​ទុក​ក្នុងរូប​គោធ្វើ​​ដោយ​មាស យ៉ាងក្រាស់ ។ ~ វត្តជេតវនារាម Jetavanarama ~ មិរិស្សវេតិចេតិយ ~ លង្ការាម Lankarama ~ វត្តឥស្សុរុមុនី Isuruminiya ~ មង្គលឧទ្យាន Mangul Uyana ~ វេស្សគីរី Vessagiri ~ រតនប្រាសាទ Ratana Prasada ~ ទក្ខិណចេតិយ Dakkhina Stupa ~ សេលចេតិយ Sela Cetiya ~ ស្រះភ្លោះ Kuttam Pokuna ~ ព្រះពុទ្ធរូបសមាធិ Samadhi Buddha ~ ព្រះពុទ្ធអាវូកនៈ Avukana Buddha ~ បូជនីយដ្ឋានមិហិន្ទលេ Mihintale ~ មន្ទីរពេទ្យ The Hospital ~ កន្តកចេតិយ Kantaka Cetiya ~ អំពីរោងបាយ The Refectory ~ អម្ពស្ថាលចេតិយ Ambasthāla Dagaba ~ គុហារបស់ព្រះមហិន្ទត្ថេរ ~ មហាស្តូប Maha Stupa ~ អារាធនា គលៈ Aradhana Gala ~ នាគបោកុណៈ Naga Pokuna ~ កាឡុទីយបោកុណៈ Kaludiya Pokuna ប៉ូឡូណ្ណារុវៈ Polonnaruwa ~ វិហារថ្ម Galvihara ទីក្រុងឃេនឌី ~ ព្រះរាជវាំងព្រះចង្កូមកែវ Dalada Palace ~ អាលុវិហារ ~ យ៉ាបហុវៈ និង ទម្ពាទេនិយ Yapahuwa and Dambadeniya ~ ទម្ពូល្លៈ Dambulla ~ ភ្នំសីគីរី Sigiriya ~ បូជនីយដ្ឋានក្នុងខេត្តភាគខាងត្បូង ~ បូជនីយដ្ឋានខេត្តភាគខាងជើង ~ ព្រះចេតិយ ទីឃវាបិ Dighavapi Dagaba ~ ស្រីបាទ Sri Pada (ភ្នំមេអំបៅ) ~ វត្តកល្យាណី ~ កាលុត្តរចេតិយ ឬព្រះចេតិយប្រហោង ~ វត្តពេល្លង្វិលៈ ~ ស្ថានទីប្រតិស្ថានកូនពោធិព្រឹក្ស ៤០ដើម ~ បូជនីយដ្ឋានសំខាន់ៗ ទាំង ១៦ កន្លែង ៕ ដោយភិក្ខុ ធម្មបជ្ជោតោ វ៉ាត ចំរើន ប្រភពៈ ហ្វេសប៊ុកវត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ៥០០០ឆ្នាំ
images/articles/543/indea1.png
Public date : 31, Jul 2026 (7,921 Read)
ព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌាបានចាប់ផ្តើមនៅសតវត្សរ៍ទី៦ មុន គ.ស. ដោយព្រះសម្មាសម្ពុទ្ធគោតម មុននឹងឈានដល់ការរីកចម្រើនក្រោមការផ្សព្វផ្សាយរបស់ព្រះបាទអសោក និងមានការធ្លាក់ចុះបន្តបន្ទាប់នាសម័យក្រោយៗ។ ការបង្កើត និងសម័យរុងរឿង -ការត្រាស់ដឹង៖ កើតឡើងនៅពុទ្ធកាល សតវត្សរ៍ទី៦ មុន គ.ស. នៅគយា (Bodh Gaya) ភាគខាងជើងឥណ្ឌា។ -ព្រះបាទអសោក (Ashoka)៖ ក្នុងសតវត្សរ៍ទី៣ មុន គ.ស. ទ្រង់បានផ្ដល់ការឧបត្ថម្ភយ៉ាងខ្លាំង និងបានបញ្ជូនសមណទូតចេញផ្សព្វផ្សាយធម៌ ទៅកាន់ទឹកដីផ្សេងៗ។ -មជ្ឈមណ្ឌលសិក្សា៖ សាកលវិទ្យាល័យពុទ្ធសាសនាដ៏ធំគឺ នាលន្ទា (Nalanda) បានក្លាយជាកន្លែងបង្រៀនព្រះធម៌ដ៏ល្បីល្បាញបំផុត។ ការសាបសូន្យ និងការស្ដារឡើងវិញការធ្លាក់ចុះ៖ -នៅសតវត្សរ៍ទី១២ នៃ គ.ស. ព្រះពុទ្ធសាសនាបានសាបសូន្យពីឥណ្ឌាវិញបន្តិចម្ដងៗ ក្រោយការឈ្លានពានរបស់កងទ័ពមូស្ល៊ីម និងការរស់ឡើងវិញនៃសាសនាហិណ្ឌូ -ការងើបឡើងវិញ៖ នៅចុងសតវត្សរ៍ទី១៩ និងសតវត្សរ៍ទី២០ ព្រះពុទ្ធសាសនាត្រូវបាននាំយកមកសិក្សានិងបង្កើតសហគមន៍សាជាថ្មីដោយឥស្សរជនដូចជា អនាគ្គរីកា ធម្មបាល (Anagarika Dharmapala) និងបណ្ឌិត ប៊ី. អារ៍. អាមេដការ៍ (B. R. Ambedkar)។ សម័យសង្គាយនា (Buddhist Councils) ការធ្វើសង្គាយនា គឺជាការប្រជុំផ្ទៀងផ្ទាត់ និងចងក្រងព្រះធម៌វិន័យ ដើម្បីរក្សាភាពបរិសុទ្ធនៃពុទ្ធវចនៈ៖ -សង្គាយនាលើកទី១៖ ធ្វើឡើងក្រោយពុទ្ធបរិនិព្វានបាន ៣ ខែ នៅរូងភ្នំសត្តបណ្ណគុហា ក្រុងរាជគ្រឹះ ដឹកនាំដោយព្រះមហាកស្សបៈ ដើម្បីផ្ទៀងផ្ទាត់ធម៌វិន័យកុំឱ្យប្រឡាក់ប្រឡូក។ -សង្គាយនាលើកទី២៖ ធ្វើឡើងក្នុងសតវត្សរ៍ទី១ ក្រោយពុទ្ធបរិនិព្វាន នៅក្រុង ​វេសា​លី​ មូលហេតុដោយសារភិក្ខុក្រុមវជ្ជីបុត្តកៈសម្ដែងវិន័យធូររលុង ១០ ប្រការ នាំឱ្យមានការបែកបាក់សង្ឃជា ២ ក្រុមធំគឺ ថេរវាទ និងមហាសង្ឃិកៈ។ -សង្គាយនាលើកទី៣៖ ធ្វើឡើងក្នុងសតវត្សរ៍ទី៣ មុន គ.ស. នៅក្រុងបាតាលីបុត្រ ក្រោមការឧបត្ថម្ភពីព្រះបាទអសោកមហារាជ ដើម្បីជម្រះជនខិលខូចដែលបន្លំខ្លួនបួសក្នុងព្រះសាសនា និងបានបញ្ជូនសមណទូតទៅផ្សព្វផ្សាយក្រៅប្រទេស (រួមទាំងតំបន់សុវណ្ណភូមិ)។ -សង្គាយនាលើកទី៤៖ ធ្វើឡើងក្នុងសតវត្សរ៍ទី១ ឬទី២ នៃ គ.ស. ក្រោមការឧបត្ថម្ភពីព្រះបាទកនិសៈ នៅតំបន់កាស្មៀរ ដែលជាចំណុចចាប់ផ្ដើមរីកចម្រើនខ្លាំងនៃព្រះពុទ្ធសាសនាមហាយាន។ សាកលវិទ្យាល័យនាលន្ទា (Nalanda University) គឺជាមជ្ឈមណ្ឌលអប់រំលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹង និងព្រះពុទ្ធសាសនាទៅកាន់ពិភពលោក។ ១. ការកកើត និងសម័យរុងរឿង -ការបង្កើត៖ ត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៥ នៃ គ.ស. ក្នុងរដ្ឋប៊ីហ្វា (Bihar) ភាគខាងជើងប្រទេសឥណ្ឌា ក្រោមការឧបត្ថម្ភពីព្រះរាជាក្នុងរាជវង្សគុប្តៈ (Gupta Empire)។ -មជ្ឈមណ្ឌលអន្តរជាតិ៖ មាននិស្សិតប្រមាណ ១០,០០០ នាក់ និងគ្រូបង្រៀន ២,០០0 នាក់ មកពីបណ្ដាប្រទេសនានាដូចជា ខ្មែរ ចិន កូរ៉េ ជប៉ុន ទីបេ និងពែរ្ស (អុីរ៉ង់)។ -ប្រព័ន្ធសិក្សាឥតគិតថ្លៃ៖ និស្សិតទាំងអស់ទទួលបានការស្នាក់នៅ អាហារ សម្លៀកបំពាក់ និងការព្យាបាលជំងឺដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភពីភូមិជាង ១០០ ដែលព្រះរាជាប្រគល់ជូនសាកលវិទ្យាល័យ។ ២. កម្មវិធីសិក្សា និងបណ្ណាល័យដ៏មហិមា -មុខវិជ្ជាចម្រុះ៖ ក្រៅពីព្រះពុទ្ធសាសនា (ទាំងថេរវាទ និងមហាយាន) ទីនោះមានបង្រៀនមុខវិជ្ជា លោហធាតុវិទ្យា ពេទ្យសាស្ត្រ តារាសាស្ត្រ គណិតសាស្ត្រ និងទស្សនវិជ្ជា។ -បណ្ណាល័យ រតនសគរ (Dharmaganja)៖ ជាអគារខ្ពស់ ៩ ជាន់ ដែលផ្ទុកសាស្ត្រាស្លឹករឹត និងសៀវភៅរាប់លានក្បាល។ លោកចៅស៊ាង (Xuanzang) ភិក្ខុជនជាតិចិនដ៏ល្បីល្បាញ បានមកសិក្សានិងចម្លងគម្ពីរពីទីនេះទៅប្រទេសចិន។ ៣. មហន្តរាយ និងការបំផ្លិចបំផ្លាញ -ការវាយប្រហារ៖ នៅឆ្នាំ ១១៩៣ នៃ គ.ស. កងទ័ពមូស្ល៊ីមទួរគី ដឹកនាំដោយ Bakhtiyar Khilji បានវាយឆ្មក់ប្លន់បំផ្លាញ និងដុតសាកលវិទ្យាល័យនេះចោល។ -ភ្លើងឆេះ ៣ ខែ៖ ដោយសារចំនួនសៀវភៅ និងឯកសារមានច្រើនមហិមា បណ្ណាល័យនាលន្ទាបានឆេះរោលរាលអស់រយៈពេលដល់ទៅ ៣ ខែ ទើបពន្លត់អស់។ ព្រះភិក្ខុ និងអ្នកប្រាជ្ញរាប់ពាន់អង្គនាក់ ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍នោះ។ ៤. នាលន្ទាសម័យទំនើប (ការរស់ឡើងវិញ) -បេតិកភណ្ឌពិភពលោក៖ កម្ទេចក្ដី និងកន្លែងបុរាណវិទ្យានាលន្ទា ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ ២០១៦។ -ការបង្កើតឡើងវិញ៖ នៅឆ្នាំ ២០១៤ រដ្ឋាភិបាលឥណ្ឌារួមផ្សំនឹងបណ្ដាប្រទេសអាស៊ី (រួមទាំងកម្ពុជា) បានបង្កើត «សាកលវិទ្យាល័យនាលន្ទាថ្មី» (Nalanda University) ឡើងវិញនៅជិតទីតាំងចាស់ដើម្បីបន្តបេសកកម្មអប់រំលំដាប់អន្តរជាតិឡើងវិញ។ មូលហេតុនៃការសាបសូន្យព្រះពុទ្ធសាសនាពីប្រទេសឥណ្ឌា ព្រះពុទ្ធសាសនាបានបាត់បង់ឥទ្ធិពលស្ទើរតែទាំងស្រុងពីទឹកដីពុទ្ធភូមិនៅសតវត្សរ៍​ទី​១២​ នៃ គ.ស. ដោយសារកត្តាសំខាន់ៗចំនួន ៣៖ -ការឈ្លានពានពីបរទេស៖ កងទ័ពមូស្ល៊ីមទួរគីបានវាយលុកចូលភាគខាងជើងឥណ្ឌា ដុតបំផ្លាញវត្តអារាម និងមជ្ឈមណ្ឌលសិក្សាធំៗ ដូចជាសាកលវិទ្យាល័យនាលន្ទា ព្រមទាំងសម្លាប់ព្រះភិក្ខុសង្ឃជាច្រើនអង្គ។ -ការរស់ឡើងវិញនៃសាសនាហិណ្ឌូ៖ ព្រហ្មញ្ញសាសនាបានកែទម្រង់ផ្ទៃក្នុង និងបានបញ្ចូលព្រះពុទ្ធជាអវតារ (ការតទបដិសន្ធិ) មួយរបស់ព្រះវិស្ណុ ធ្វើឱ្យអ្នកកាសែតសាសនាហិណ្ឌូស្រូបទាញពុទ្ធបរិស័ទឱ្យត្រឡប់ទៅវិញ។ -ភាពទន់ខ្សោយផ្ទៃក្នុង៖ ការបែកបាក់ជាច្រើននិកាយ និងការកកើតឡើងនៃលទ្ធិតន្ត្រៈ (Vajrayana) ដែលមានពិធីកម្មស្រដៀងនឹងសាសនាហិណ្ឌូ ធ្វើឱ្យព្រះពុទ្ធសាសនាបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ ដោយ៥០០០ឆ្នាំ
images/articles/3468/2026-07-12_12_12_52-Untitled_-_Notepad.jpg
Public date : 31, Jul 2026 (188 Read)
លោកបណ្ឌិត B.R. Ambedkar (Bhimrao Ramji Ambedkar) គឺជាតួអង្គដ៏សំខាន់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រឥណ្ឌាសម័យទំនើប ជាពិសេសគឺការរស់ឡើងវិញនៃព្រះ​ពុទ្ធ​សាសនានៅឥណ្ឌា។ លោកត្រូវបានគេស្គាល់ថាជា "បិតានៃរដ្ឋធម្មនុញ្ញឥណ្ឌា" និងជា​អ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សយ៉ាងសកម្ម។ នេះគឺជាចំណុចសំខាន់ៗដែលអ្នកគួរដឹងអំពីលោក៖ ១. ការតស៊ូប្រឆាំងនឹងវណ្ណៈលោកកើតក្នុងគ្រួសារអាយ្យកោ ដែលជាវណ្ណៈទាបបំផុតក្នុងសង្គមឥណ្ឌា (គេហៅថា "អ្នកដែលមិនអាចប៉ះពាល់បាន")។ លោកបានឆ្លងកាត់ការរើសអើងយ៉ាងធ្ងន់ធ្ងរតាំងពីកុមារភាព ដែលជាកម្លាំងចិត្តឱ្យលោកខិតខំរៀនសូត្ររហូតទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Columbia (អាមេរិក) និង London School of Economics (អង់គ្លេស)។ ២. ការប្តូរមកកាន់ព្រះពុទ្ធសាសនា (Mass Conversion)បន្ទាប់ពីចំណាយពេលជាច្រើនទសវត្សរ៍សិក្សាអំពីសាសនាផ្សេងៗ លោកបានសន្និដ្ឋានថា ព្រះពុទ្ធសាសនា គឺជាសាសនាដែលផ្តល់តម្លៃដល់ សេរីភាព សមភាព និងភាតរភាព ពិតប្រាកដ។ * ថ្ងៃទី១៤ តុលា ១៩៥៦៖ លោកបានធ្វើពិធីប្រកាសខ្លួនជាពុទ្ធសាសនិកនៅទីក្រុង Nagpur រួមជាមួយអ្នកគាំទ្រប្រមាណ ៥០០,០០០ នាក់។ * នេះគឺជាការផ្លាស់ប្តូរសាសនាជាក្រុមធំបំផុតក្នុងប្រវត្តិសាស្ត្រ ដែលនាំឱ្យព្រះពុទ្ធសាសនារស់ឡើងវិញក្នុងប្រទេសឥណ្ឌា បន្ទាប់ពីបានបាត់បង់ឥទ្ធិពលជិត ៨០០ ឆ្នាំ។ ៣. ទស្សនវិជ្ជា (ពុទ្ធសាសនាថ្មី)លោកបានបកស្រាយព្រះពុទ្ធសាសនាតាមបែបទំនើប ដែលសង្កត់ធ្ងន់លើ៖ * ការលុបបំបាត់វណ្ណៈ និងអបិយជំនឿ។ * ការប្រើប្រាស់បញ្ញា និងតក្កវិជ្ជា ។ * ការរស់នៅដោយមានយុត្តិធម៌សង្គម ជាជាងការផ្តោតតែលើពិធីបុណ្យ។ * សៀវភៅចុងក្រោយរបស់លោកមានចំណងជើងថា "The Buddha and His Dhamma" ដែលជាគម្ពីរមគ្គុទ្ទេសក៍សម្រាប់ពុទ្ធសាសនិកឥណ្ឌាជំនាន់ក្រោយ។ ៤. តួនាទីក្នុងជួររដ្ឋាភិបាល * លោកគឺជា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដំបូងគេ នៃប្រទេសឥណ្ឌាដែលឯករាជ្យ។ * លោកជាប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាង រដ្ឋធម្មនុញ្ញឥណ្ឌា ដែលបានដាក់បញ្ចូលច្បាប់ការពារសិទ្ធិជនភាគតិច និងលុបបំបាត់ការរើសអើងវណ្ណៈ។ សម្រង់សម្តីល្បីរបស់លោក៖ "ទោះបីជាខ្ញុំកើតមកជាអ្នកកាន់សាសនាហិណ្ឌូ ប៉ុន្តែខ្ញុំនឹងមិនស្លាប់ទៅវិញជាអ្នកកាន់សាសនាហិណ្ឌូដាច់ខាត។"លក្ខខណ្ឌ ២២ ប្រការ ដែលលោកបណ្ឌិត B.R. Ambedkar បានដាក់ចេញនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៥៦ គឺជាបេះដូងនៃចលនាព្រះពុទ្ធសាសនាថ្មី ។ លក្ខខណ្ឌទាំងនេះត្រូវបានរចនាឡើងដើម្បី "លាងជម្រះ" នូវផ្នត់គំនិតចាស់ និងបង្កើតអត្តសញ្ញាណថ្មីសម្រាប់អ្នកដែលធ្លាប់រងការជិះជាន់។ សច្ចាប្រណិធានទាំង ២២ ប្រការ * ខ្ញុំនឹងមិនមានជំនឿលើព្រះព្រហ្ម ព្រះវិស្ណុ និងព្រះសិវៈឡើយ ហើយក៏មិនគោរពបូជាពួកទ្រង់ដែរ។ * ខ្ញុំនឹងមិនមានជំនឿលើព្រះរាម និងព្រះគ្រឹស្នា ដែលគេជឿថាជាអវតាររបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនគោរពបូជាពួកទ្រង់ដែរ។ * ខ្ញុំនឹងមិនមានជំនឿលើ "គោរី" , "គណបតី" និងអាទិទេពដទៃទៀតនៃសាសនាហិណ្ឌូឡើយ ហើយក៏មិនគោរពបូជាពួកទ្រង់ដែរ។ * ខ្ញុំមិនជឿលើការចាប់កំណើតជា "អវតារ" របស់ព្រះជាម្ចាស់ឡើយ។ * ខ្ញុំមិនជឿ និងមិនទទួលស្គាល់ថា ព្រះពុទ្ធគឺជាអវតាររបស់ព្រះវិស្ណុឡើយ។ ខ្ញុំជឿថាការបង្រៀនបែបនេះគឺជាការឆបោក និងជាការឃោសនាដ៏អាក្រក់។ * ខ្ញុំនឹងមិនធ្វើពិធីបុណ្យ "ស្រាទ្ធ" - ពិធីបុណ្យសពតាមបែបហិណ្ឌូ) ឬធ្វើដាន (ទាន) ឱ្យសពឡើយ។ * ខ្ញុំនឹងមិនធ្វើសកម្មភាព ឬពិធីសាសនាណាមួយដែលផ្ទុយនឹងពុទ្ធសាសនាឡើយ។ * ខ្ញុំនឹងមិនអនុញ្ញាតឱ្យព្រាហ្មណ៍មកធ្វើពិធីសាសនាណាមួយឱ្យខ្ញុំឡើយ។ * ខ្ញុំជឿលើគោលការណ៍ដែលថា "មនុស្សគ្រប់រូបមានតម្លៃស្មើគ្នា"។ * ខ្ញុំនឹងតស៊ូដើម្បីបង្កើតឱ្យមានសមភាពក្នុងសង្គម។ * ខ្ញុំនឹងដើរតាម "អរិយមគ្គមានអង្គ ៨ ប្រការ" របស់ព្រះពុទ្ធ។ * ខ្ញុំនឹងប្រកាន់ខ្ជាប់នូវ "បារមី ១០ ប្រការ" ដែលព្រះពុទ្ធបានសម្តែងទុក។ * ខ្ញុំនឹងមានមេត្តា និងករុណាចំពោះសព្វសត្វទាំងពួង និងជួយការពារសត្វទាំងនោះ។ * ខ្ញុំនឹងមិនលួចទ្រព្យសម្បត្តិរបស់អ្នកដទៃឡើយ។ * ខ្ញុំនឹងមិននិយាយកុហកភូតភរឡើយ។ * ខ្ញុំនឹងមិនប្រព្រឹត្តខុសក្នុងកាមឡើយ។ * ខ្ញុំនឹងមិនសេពគ្រឿងស្រវឹង និងគ្រឿងញៀនឡើយ។ * ខ្ញុំនឹងខិតខំដើរតាមផ្លូវនៃអរិយមគ្គ ៨ ប្រការ និងអនុវត្តមេត្តាធម៌ក្នុងជីវិតប្រចាំថ្ងៃ។ * ខ្ញុំសូមលះបង់ចោលនូវសាសនាហិណ្ឌូ ដែលបង្កគ្រោះថ្នាក់ដល់មនុស្សជាតិ និងរារាំងការរីកចម្រើនរបស់មនុស្ស ព្រោះវាផ្អែកលើអសមភាព ហើយខ្ញុំសូមទទួលយកព្រះពុទ្ធសាសនាជាសាសនារបស់ខ្ញុំ។ * ខ្ញុំជឿជាក់យ៉ាងមុតមាំថា ព្រះធម៌របស់ព្រះពុទ្ធគឺជាសាសនាពិតតែមួយគត់។ * ខ្ញុំជឿថា ថ្ងៃនេះខ្ញុំបានចាប់កំណើតជាថ្មី ។ * ខ្ញុំសូមសច្ចាថានឹងរស់នៅតាមការទូន្មាន និងពាក្យប្រដៅរបស់ព្រះពុទ្ធ។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3476/2026-07-14_09_59_00-Wordbook_files_-_File_Explorer.jpg
Public date : 31, Jul 2026 (314 Read)
មុនដំបូង ត្រូវយល់ជាមុនថា បច្ចុប្បន្ន ខ្សែស្រឡាយវង្សនៃភិក្ខុនី និងភិក្ខុ នៅមាន​ក្រុម​ធំៗចំនួន ៣ ទៅ ៤ ក្រុមគឺ៖ * ខ្សែស្រឡាយនៃវិន័យកម្មភិក្ខុ ថេរវាទ ។ * ខ្សែស្រឡាយនៃវិន័យកម្ម ធម្មគុប្តកវិន័យ នៃភិក្ខុមហាយានខ្សែចិន។ * ខ្សែស្រឡាយនៃវិន័យកម្ម មូលសវ៌ាស្តិវាទវិន័យ នៃភិក្ខុខ្សែទីបេ។ * ខ្សែស្រឡាយភិក្ខុនីសង្ឃ ដែលបន្តដោយវិន័យកម្មធម្មគុប្តកវិន័យ។ សូមយល់ថា ក្នុងព្រះធម្មវិន័យ "មិនដែលកកើតមានភិក្ខុមហាយាន ឬភិក្ខុវជ្រយានឡើយ​" មានត្រឹមតែភិក្ខុដែលកាន់វិន័យកម្មនៃ សាវកយាន ប៉ុណ្ណោះ ព្រោះមិនដែលការ​បំបួសដោយវិន័យពិសេស​ក្រៅពីការប្រើវិន័យរបស់ សាវកយាន ឡើយ ។ តាម​គោល​​ការណ៍ មហាយាន និង​វជ្រ​យាន​ គឺជាវិថីនៃការប្រតិបត្តិ និងទស្សនវិជ្ជាធម៌ដែល​ភិក្ខុ​គប្បី​ប្រកាន់ខ្ជាប់និងអភិវឌ្ឍ ប៉ុន្តែ​បើ​និយាយ​ពីការបួស ភិក្ខុគ្រប់រូបសុទ្ធតែកាន់ ​វិន័យ​សាវកយាន ដូចគ្នាទាំងអស់។ រឿងនេះត្រូវយល់​ថា ក្នុងយុគសម័យដំបូង ការបួសកើតឡើងដោយពុទ្ធានុញ្ញាត ហើយ​ភិក្ខុបាន​បន្តការបួសតៗគ្នា។ ប្រសិន​បើប្រទេសណាមួយខ្វះភិក្ខុ ក៏នឹងទៅនិមន្តបន្ត​មក​ពីប្រទេសផ្សេង ។ ក្នុងកំឡុងពេលប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ ការបន្តព្រះធម្មវិន័យមានភាពខុសប្លែកគ្នា ដោយ​​សារហេតុច្រើនយ៉ាង យើងទើបមិនអាចដឹងច្បាស់ថា ហេតុអ្វីបានជាមានការបំបែក​​ ខ្សែវិន័យកម្មនៃការបួសចេញពីគ្នា ប៉ុន្តែដោយសារៈសំខាន់ គឺសុទ្ធតែបន្តដោយខ្សែ​ស្រឡាយ​​ការបួស សាវកយាន ដូចគ្នា។ មាន​ន័យថា មិនដែលកកើតមាន ភិក្ខុមហា​យាន​ ឬវជ្រយាន ដែលសុខៗក៏បួសដោយខ្លួនឯងនោះទេ ប៉ុន្តែសុទ្ធតែបន្តការបួសដែល ​អាចរាប់ថយក្រោយទៅដល់ ភិក្ខុក្នុងសម័យពុទ្ធកាល ។ សាមណេរី និង ភិក្ខុនី គឺជាអ្វី? * សាមណេរី គឺសាមណេរដែលជាភេទស្រី រក្សាសីល ១០ ដូចសាមណេរ ដែលត្រូវបាន​បំបួស​ដោយ បវត្តិនី ឬ​ឧបជ្ឈាយ៍ស្ត្រី។ ក្នុងករណីដែលសាមណេរីរូបណាចង់ត្រៀម​​ខ្លួន​បួសជាភិក្ខុនី ត្រូវសមាទានសិក្ខាបទ ៦ ខ្សែកុំឱ្យដាច់ក្នុងរយៈពេល ២ ឆ្នាំ ដែល​ហៅថា​ នាងសិក្ខមានា។ នៅពេលគ្រប់ ២ ឆ្នាំ និងត្រូវបានគណៈសង្ឃទទួលស្គាល់​ ទើប​ចាប់ផ្តើមការបួសក្នុង សង្ឃពីរពួក (ឧភតោសង្ឃ) ដោយខាងភិក្ខុនីសង្ឃបំបួស​ឱ្យ​មុន រួចនាំទៅកាន់ហត្ថបាស នៃគណៈភិក្ខុសង្ឃដើម្បីប្រកាសទទួលស្គាល់។ * ភិក្ខុនី តាម​ព្រះវិន័យពន្យល់ថា ជាស្ត្រីដែលទទួលបានការបួសដោយសង្ឃពីរផ្នែក គឺ​ទាំង​ផ្នែកភិក្ខុនីសង្ឃ និងភិក្ខុសង្ឃ រក្សាសីលបាតិមោក្ខ ៣១១ សិក្ខាបទ។ តើភិក្ខុនីបន្តមកយ៉ាងដូចម្តេច ហើយបាត់បង់ទៅនៅពេលណា?យើងមិនដឹងច្បាស់ពី​ព្រឹត្តិ​ការណ៍​របស់​ភិក្ខុនីសង្ឃក្រោយសម័យពុទ្ធកាល ឬរហូតដល់ក្រោយការសង្គាយនាលើក​ទី​ ៣ នោះ​ទេ ប៉ុន្តែអ្វីដែលច្បាស់គឺភិក្ខុនីនៅមានវត្តមាន ព្រោះក្រោយការសង្គាយនា​លើក​ទី ៣ ព្រះនាងសង្ឃមិត្តា បានធ្វើដំណើរទៅកាន់ប្រទេសស្រីលង្កា ដើម្បី​ឧប​សម្បទាស្ត្រីជនជាតិលង្កាឱ្យក្លាយជាភិក្ខុនី រឿងនេះមានភាពច្បាស់លាស់ខាង​ប្រវត្តិសាស្ត្រ។ បញ្ហាគឺនៅត្រង់ថា នៅឥណ្ឌា​ភិក្ខុនីនៅមានដល់យុគសម័យណា ត្រង់នេះ​មិនដឹងច្បាស់ទេ។ ប៉ុន្តែក្នុងពេលដែលមានការបួសភិក្ខុនីជនជាតិចិនលើកដំបូង (ដែលកាលនោះនៅជាយុគសម័យបួសដោយសង្ឃតែម្ខាង) យល់ថានៅពេលនោះ ខ្សែការបួសបានប្រើវិន័យកម្មនៃ ធម្មគុប្តកវិន័យ ទៅហើយ។ ក្នុងយុគសម័យបន្ទាប់ដែលមានការបួសភិក្ខុនីដោយសង្ឃពីរផ្នែក ដោយមានភិក្ខុជន​ជាតិ​ចិន និងភិក្ខុនីនាមថា អយ្យេ សារៈ (ខ្លះហៅ អយ្យេ ទេវសរា) ពីស្រីលង្កាធ្វើដំណើរ​តាមកប៉ាល់មកដល់ក្នុងឆ្នាំរជ្ជកាលយានជាទី ៦ (ប្រហែលឆ្នាំ ព.ស. ៩៧៣) បាន​ជួប​នឹង ភិក្ខុនីចិន នាមថា សឹងកួ ទើបសាកសួរថា តើមានភិក្ខុនី ពីកន្លែងផ្សេងធ្លាប់​មក​​បំបួស​ឱ្យដែរឬទេ? នាងឆ្លើយថា មិនដែលកកើតមានទេ។ ភិក្ខុនី សារៈ ទើបមានមន្ទិល​​ថា តើការបួសកន្លងមកត្រឹមត្រូវដែរឬទេ? លោកស្រី សឹងកួ ទើបឆ្ងល់ ហើយទៅ​​សាក​សួរព្រះ​ភិក្ខុជាព្រះអាចារ្យ លោកក៏ណែនាំថា គួរធ្វើឱ្យគ្រប់លក្ខណៈដើម្បីបង្កើន​ សីល សមាធិ បញ្ញា។ ប៉ុន្តែដោយសារពេលនោះភិក្ខុនី ដែលមកពីស្រីលង្កា មានចំនួនមិនគ្រប់ គណៈបូរណៈ (ចំនួន​គ្រប់គ្រាន់សម្រាប់ធ្វើសង្ឃកម្ម) ទើបមានការអារាធនាភិក្ខុនីពីស្រីលង្កាមកបន្ថែម។ បន្ទាប់មក ៣ ឆ្នាំ ក្នុងឆ្នាំ ព.ស. ៩៧៦ ភិក្ខុនី សឹងកួ បានទទួលការឧបសម្បទាសាជាថ្មី ដោយសង្ឃផ្នែកភិក្ខុ និងភិក្ខុនីពីស្រីលង្កា ហើយមានការ​បួសភិក្ខុនី ជន​ជាតិ​​ចិន​ដល់ទៅ ៣០០ រូប។ ត្រង់នេះនៅមានចម្ងល់ថា ភិក្ខុនីដែលមកនោះ ជាភិក្ខុនី​ ដែលកាន់វិន័យកម្មថេរវាទ ឬសាវកយាន ​ខ្សែផ្សេង? ប្រសិនបើជាភិក្ខុនីថេរវាទ បង្ហាញថា នឹងត្រូវមានការឧប​សម្ប​​​ទា​​​​​បែប​ប្រើវិន័យកម្មពីរចំណែក គឺភិក្ខុនីថេរវាទបួស ធម្មគុប្តកសូត្រទទួលស្គាល់ ​។ ប៉ុន្តែ​បើ​ជា​ភិក្ខុនី ធម្មគុប្តក ក៏ហាក់ដូចជាពិបាក ព្រោះសម័យនោះមិនគួរមានខ្សែស្រឡាយភិក្ខុនី ​ធម្មគុប្តក ក្នុងលង្កាទេ លើកលែងតែភិក្ខុនីថេរវាទ ក្នុងលង្កាមួយក្រុមអាចនឹងកាន់ប្រតិបត្តិក្នុងខ្សែ ធម្មគុប្តក នៅពេលក្រោយ ។ ត្រង់នេះខ្ញុំ​សុំ​ទុកជាចំណុចសង្ស័យសិន។ ជា​ការល្អ យើងដឹងហើយថា ភិក្ខុនីស្រីលង្កាទៅបំបួសស្ត្រីជនជាតិចិន ហើយមានការបន្តភិក្ខុនីក្នុងប្រទេសចិនរហូតមកដល់បច្ចុប្បន្ន និងមានការបន្តវង្សទៅកាន់​ប្រទេសផ្សេងៗទៀត។ ចំពោះក្នុង​ប្រទេសទីបេវិញ តើមានភិក្ខុនីដែរឬទេ? តាមទិន្នន័យដែលមានមក មិនដែល​​លេចឡើងច្បាស់លាស់ថាមានភិក្ខុនីសង្ឃឡើយ រាប់តាំងពីសម័យ ព្រះសានតរ​ក្សិត​ ធ្វើដំណើរទៅទីបេ និងមានការបួសភិក្ខុសង្ឃបន្តមក រហូតដល់ការចាប់ផ្តើមដាច់​វង្ស​ភិក្ខុសង្ឃដោយសារហេតុការណ៍បំផ្លាញព្រះពុទ្ធសាសនារបស់ស្តេច​លង​ដា​ម៉ា​ ។ ក្នុងយុគសម័យក្រោយមក វង្សការបួសបានបន្តទៀតដោយការអារាធនាព្រះសង្ឃឥណ្ឌា​ ដូចជា ព្រះសាក្យស្រីភទ្រៈ ព្រះធម្មបាល មក​ឧប​សម្បទា​ឱ្យ​ជនជាតិ​ទីបេ (ក្រៅពី​នោះនៅមានក្រុមមួយទៀតដែលប្រើខ្សែការបួសបែប​ ធម្មគុប្តក​ វិន័យជ្រៀត​ចូល​​មកទៀត ដោយជនជាតិទីបេដែលបានបួសជាភិក្ខុ ពីការបំបួសឱ្យដោយភិក្ខុចិន ហៅ​ថា ខ្សែវិន័យទីបេខាងជើង)។ តើភិក្ខុនីទីបេ បច្ចុប្បន្នមានដែរឬទេ? បច្ចុប្បន្នមានការព្យាយាមបំបួសភិក្ខុនីទីបេ ដោយ​ប្រើវិធីសាស្ត្រ ៣ បែបគឺ៖ * បួសជាភិក្ខុនីខ្សែធម្មគុប្តកវិន័យ (ក្នុងយុគនេះមានភិក្ខុនី ៤ រូបបានបួសតាមវិធីនេះ ដូចជា លោកស្រី បេម៉ា ឆូដ្រុន បួសពីហុងកុង, លោកស្រី កាម៉ា ឡេកឆេ សូម៉ូ បួសពីកូរ៉េខាងត្បូង និងលោកស្រី ទុបថេន ឆូដ្រុន បួសពីតៃវ៉ាន់)។ * ការព្យាយាមបំបួសភិក្ខុនីទីបេ ដោយអាស្រ័យធម្មគុប្តកវិន័យម្យ៉ាងទៀត គឺការបកប្រែ ធម្ម​គុប្តក​វិន័យកម្ម ជាភាសាទីបេ ដើម្បីប្រើក្នុងការបួសភិក្ខុនី។ * វិធីបួសដោយសង្ឃតែម្ខាង ដោយការពន្យល់ថា ព្រះពុទ្ធមិនទាន់បានលើកលែងវិធីនេះ (ប៉ុន្តែត្រង់នេះ លោកទំនងជាប្រើការបួសដោយវិធី វិន័យកម្មនៃមូលសវ៌ាស្តិវាទវិន័យ)។ ចុះភិក្ខុនីថេរវាទបាត់បង់ទៅយ៉ាងណា ហើយបន្ត និងស្តារឡើងវិញយ៉ាងដូចម្តេច?ត្រង់នេះត្រូវយល់ថា ភិក្ខុនីថេរវាទ ក្នុងស្រីលង្កា "គួរតែបាត់បង់ទៅតាំងពីពុទ្ធ​សត​វត្សរ៍ទី ១៦ ឬយ៉ាងយូរបំផុតគឺពុទ្ធសតវត្សរ៍ទី ១៧" (ប្រហែលឆ្នាំ ព.ស. ១៧០០)។ ត្រង់នេះមិនទាន់ច្បាស់ថាបាត់បង់ទៅដោយរបៀបណា ប៉ុន្តែប្រហែលជាកើត​ចេញ​ពីបញ្ហាសង្គ្រាម ហើយគ្មានសញ្ញាថាមានការបួសភិក្ខុនី ឬភិក្ខុនីសង្ឃក្នុងយុគសម័យ​ក្រោយមកទៀតឡើយ ។ សូម្បីតែក្នុងយុគសម័យដែលអស់ភិក្ខុសង្ឃ រហូតដល់ខាង ស្រីលង្កាក្នុងសម័យ ព្រះបាទកីរតីសិរិរាជសិង្ហៈ ត្រូវបញ្ជូនទូតមកអារាធនាព្រះភិក្ខុ​​ពី​ប្រទេសថៃទៅបំបួស (ក្នុងរជ្ជកាលសម័យក្រុងស្រីអយុធ្យា) យុគនោះគ្មានភិក្ខុសង្ឃ និង​គ្មានការកត់ត្រាថា បានជួបភិក្ខុនីឡើយ ។ គ្មានការលើកឡើង ពីភិក្ខុនីសង្ឃ បង្ហាញ​ថា​ភិក្ខុនី​គួរតែបាត់បង់ទៅយូរណាស់មកហើយ។ ចុះភិក្ខុនីស្រីលង្កាកើតឡើងយ៉ាងដូចម្តេចក្នុងយុគនេះ? ចម្លើយគឺ "កើតឡើងដោយការឧប​សម្បទា​ដោយអាស្រ័យធម្មគុប្តកវិន័យ"។ រឿងនេះកើតឡើងក្នុងកំឡុង ព.ស ២៥៣៩ ដោយស្ត្រីជនជាតិស្រីលង្កា ១០ នាក់ ក្នុងនាម អង្គការសាក្យធីតា (Sakyadhita)​ នៃ​ស្រីលង្កា ដោយមាន បណ្ឌិត កុសុមា ទេវេន្ទ្រៈ, រ៉ាជ្ជនី ដឺ ស៊ីលវ៉ា និងក្រុម​អ្នកប្រតិបត្តិទសសីលមាតា បានផ្តួចផ្តើមការស្តារភិក្ខុនីសង្ឃក្នុងស្រីលង្កាឡើងវិញ​។ រហូតដល់បានធ្វើដំណើរទៅបួសនៅ សារនាថ ដោយអាស្រ័យ​គណៈសង្ឃ និងភិក្ខុនី​សង្ឃ​ពីកូរ៉េខាងត្បូង ហើយបានចាប់ផ្តើមការបន្តភិក្ខុនីសង្ឃក្នុងស្រីលង្កា។ ក្នុងចំណុច​នេះ ទំនងជាប្រើវិធីបួសដោយការសូត្រទទួលស្គាល់ពីថេរវាទម្តងទៀត (ត្រង់ចំណុច​នីតិវិធីនេះ ខ្ញុំមិនទាន់រកឃើញទិន្នន័យច្បាស់ទេ)។ ទោះជាយ៉ាងណា នេះគ្រាន់​តែ​ជាចំណុចចាប់ផ្តើម។ រហូត​ដល់ ព.ស. ២៥៤១ មានការរៀបចំការបួសភិក្ខុនីសង្ឃអន្តរ​ជាតិ នៅពុទ្ធគយា ប្រទេស​ឥណ្ឌា ដោយគណៈភិក្ខុនីសង្ឃពីតៃវ៉ាន់ ដែលក្នុងហេតុ​ការណ៍នេះ។ បច្ចុប្បន្ន ភិក្ខុនី និងសាមណេរី បែបថេរវាទដែលត្រឹមត្រូវពិតប្រាកដ មានដែរឬទេ?ពីអ្វីដែលបាន​ពន្យល់មក យើងសរុបបានយ៉ាងមួយថា ដោយសារវិន័យកម្មនៃការបួសនៃខ្សែទាំងបី ទាំងភិក្ខុ និងភិក្ខុនី នៅតែអាចចាត់ទុកបានថា ជាវិន័យកម្មផ្នែកសាវក​យាន​ ។ ដូច្នេះ ក្នុងការបួស និងការសូត្រ ញត្តិចតុត្ថកម្មវាចា នៅតែគួរចាត់ទុកថាគ្មានភាព​ខុសប្លែកគ្នាក្នុងន័យនៃកម្មវាចាឡើយ ។ ប៉ុន្តែ​បញ្ហាដែលគួរគិតគឺក្នុងន័យនៃ សំវាស​ (ការរស់នៅរួមគ្នា) និងបញ្ហាផ្សេងៗទៀត ។ ទោះជាយ៉ាងណា ពេលនេះយើងគួរចាត់ទុកបានថា ភិក្ខុនីថេរវាទ និង សាមណេរីថេរវាទ បានមានការបន្តការបួសដោយ​អាស្រ័យការព្យាយាម និងវិធីសាស្ត្រដែលអាចទៅរួចបំផុតក្នុងការស្តារឡើងវិញ ដោយអាស្រ័យ វិន័យកម្មសាវកយាន។ ប៉ុន្តែនៅតែប្រឈមមុខនឹងបញ្ហាវែកញែករហូត​មកដល់បច្ចុប្បន្ន ជាពិសេសពីសំណាក់ ភិក្ខុសង្ឃថេរវាទ ពីស្រីលង្កាខ្លួនឯង រួមទាំង​ ភិ​ក្ខុថេរវាទពីភូមា និងប្រទេសផ្សេងៗទៀត។ ឯវំដោយប្រការដូច្នេះ ! ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/532/2026-07-30_20_02_03-Untitled_-_Notepad.jpg
Public date : 31, Jul 2026 (52,998 Read)
អារ្យធម៌ដែនជម្ពូទ្វីប :តាំងពី ២៦០០-១៥០០ឆ្នាំ មុនគ្រឹះសករាជ ឬ (២០០០ដល់​៩០០​ឆ្នាំមុន​ពុទ្ធ​សករាជ) នាយុគ​អារ្យធម៌​សណ្ដ​ទន្លេ​សិន្ធុ ( Indus civilization ឬហៅថា Harappan civilization )មាន​ការ​គាស់ឃើញបូរាណ​ស្ថាន​សំខាន់​មួយ​នៅ Mohenjo Daro ភាគឦសាន​នៃក្រុង​ការាចី​ប្រទេស​បាគីស្ថាននិង Harappa ចម្ងាយពីកន្លែង​ដើម​ប្រមាណ ៥០ម៉ៃល៍ ជាអារ្យធម៌​មាន​ចំណាស់​ជាង​គេ​ ក្នុង​ភូមិ​ភាគអាស៊ីខាងត្បូង នៃយុគស្ពាន់សំរឹទ្ធ (Bronze Age) ជាកំឡុង​ពេល​ជាមួយគ្នានៃអារ្យធម៌អេហ្សីប​បូរាណ អារ្យធម៌សោប៉ូតេនៀ និងអារ្យធម៌​មិនូអ័ន​នៃកោះ​​ក្រេត (Crete) ។ អារ្យធម៌នាសម័យនេះមានការរីកចម្រើនខ្លាំងណាស់ ទីក្រុងដែលមានការ​រចនា​ប្លង់ដ៏​ឆ្នើម ព្រមទាំង​ប្រព័ន្ធ​ធារាសាស្ត្រ ចេះសរសេរអក្សរ មានមាត្រា ថ្លឹង រង្វាស់ រង្វាល់ មាន​ការ​គោរព ​បូជា​ព្រះអាទិទេពដែលមានលក្ខណៈប្រហែល​គ្នា និងការគោរព​ព្រះសិវៈនា​​សម័យ​ក្រោយ​មក ។ អារ្យធម៌នេះបានពង្រីកខ្លួនយ៉ាង​ទូលំទូលាយ ភាគ​ខាង​លិចដល់ជាយដែន​អ៊ីរ៉ង់ (Iran) ខាងជើងទៅដល់​អាហ្វ​ហ្គានិស្ថាន (Afghanistan) ខាង​កើតមក​ដល់ទី​ក្រុង​ដេលី (Delhi) បច្ចុប្បន្ន ។ តាំង​ពី​ ១៥០០ ដល់ ១២០០ មុនគ.ស. (៩០០-៦០០ឆ្នាំ មុន ព.ស.) កុលសម្ពន្ធអារិយ័ន (អារិយកៈ) បានដណ្ដើមយកតំបន់ខ្ពង់រាបរបស់អ៊ីរ៉ង់ (Iran) ឬប៉ើសៀ (Persia) ហើយ ចូល​មក​រុករានគ្រប់គ្រងរហូតដល់ឆ្នេរសមុទ្រគង្គារ ព្រមទាំងនាំសាសនាព្រាហ្មណ៍ ភាសា​​សំស្ក្រឹត ​និងរបបវណ្ណៈមកជាមួយផង អារ្យធម៌ចាប់ផ្ដើមឈានមកដល់យុគ​លោហៈ ។ សម័យពុទ្ធកាល -ជម្ពូទ្វីបនិងព្រះពុទ្ធសាសនា អាណាខែត្រក្នុងជម្ពូទ្វីប :៦២៣ ឆ្នាំមុនគ.ស. ជម្ពូទ្វីបចែកចេញជា ១៦ខែត្រដែន (សោឡស មហាជនបទ) រាប់ពី​ទិស​បូព៌ាទៅដល់ទិសពាយ័ព្យ គឺ អង្គៈ មគធៈ កាសី កោសល វជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ កម្ពោជៈ (ជួនកាលកម្ពោជៈ ប្រើគួប​ផ្សំជា​មួយ​យោនៈទៅជា យោនក្កម្ពោជៈ) ទាំង​១៦​ ដែននេះ ដែនខ្លះ​សាបសូន្យអន់ថយអំណាច ដែនខ្លះរុងរឿងមានអំណាចឡើង ជាពិសេស គឺ​ដែន​មគធៈ ។ ប្រសូតិ ត្រាស់ដឹង ផ្សព្វផ្សាយសាសនា :៨០ ឆ្នាំ ម.ព.ស. (៦២៣ ម.គ.ស. (ម.គ.ស. ->មុនគ្រឹះសករាជ) ឬ បរទេស ពោលថា ៥៦៣ ម.គ.ស.) ព្រះសិទ្ធត្ថរាជកុមារ រាជឱរសរបស់ ​ព្រះបាទសិទ្ធោទនៈ និង ព្រះនាង​សិរីមហា​មាយានៃសក្យត្រកូលបានប្រសូត នាព្រៃលុម្ពិនីចន្លោះនគរ ទាំងពី គឺកបិល​ព័ស្ថុ​ និងទេវទហៈ ក្រោយពី ប្រសូត បាន៧ថ្ងៃ ព្រះពុទ្ធមាតា ទ្រង់សោយវិលាល័យ ។ ៥១ ឆ្នាំ ម.ព.ស. (៥៩៤ ម.គ.ស.) ព្រះរាជកុមារ ចេញ ទ្រង់ព្រះផ្នួស (មហាភិនិស្ក្រម) ក្នងព្រះជន្មាយុ ២៩ព្រះវស្សា នាស្ទឹងអនោមានទី ។ ៤៥ ឆ្នាំម.ព.ស. ​(៥៨៨ ម.គ.ស.) នាថ្ងៃ​ពេញបូណ៌មីខែវិសាខ ព្រះសិទ្ធត្ថរាជ កុមារ ទ្រង់បានត្រាស់ដឹងនូវអនុត្តរ​សម្មា​សម្ពោធិ​ញាណ ជាព្រះពុទ្ធជាម្ចាស់ នៅក្រោមដើមពោធិក្បែរឆ្នេរស្ទឹងនេរញ្ជរា ស្រុក​ឧរុវេល​​សេនានិគម (បច្ចុប្បន្នហៅថា ពុទ្ធគយា) ដែនមគធ ក្នុងព្រះជន្មាយុ ៣៥​ព្រះ​វស្សា ​។២ ខែក្រោយមក នៅថ្ងៃពេញបូណ៌មីខែអាសាធ ព្រះពុទ្ធអង្គទ្រង់សម្ដែង បឋមទេសនា ធម្មចក្កប្បវត្តនសូត្រ ប្រោសបញ្ចវគ្គី នាព្រៃឥសិបត្តនមិគ្គទាយវ័ន ក្រុងពារាណសី ។ នៅ​ក្នុងព្រៃនោះក្រោយមកមិនយូរ ក្រៅពីមាន យសកុលបុត្តម្នាក់ និងសំឡាញ់ ៥៤ នាក់​​ទៀតចេញបួសហើយ នៅមានព្រះអរហន្តកើត ឡើងក្នុងលោកទៀតផង ទើបព្រះអង្គ​ទ្រង់​បញ្ជូន​ចេញទៅផ្សព្វផ្សាយ ព្រះពុទ្ធសាសនាដោយព្រះតម្រាស់ថា "ចរថ ភិក្ខវេ ចារិកំ ពហុជនហិតាយ ពហុជនសុខាយ លោកា​នុក​ម្បាយ "​ប្រែ​ថា "ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចារិកទៅកាន់ទីទាំងពួងដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ និង​ដើម្បី អនុគ្រោះដល់សត្វលោកចុះ" ។ ប្រតិស្ថានព្រះពុទ្ធសាសនានាមគធនគរបន្ទាប់ពីបានត្រាស់ដឹងបាន៩ខែ ក្រោយពីប្រោស​បញ្ចវគ្គី​ នាព្រៃឥសិបត្តនមិគ្គ​ទាយវ័ន ទីក្រុងពារាណសីរួចហើយ ព្រះអង្គទ្រង់ធ្វើ​ដំណើរទៅកាន់ក្រុងរាជគ្រឹះ ដើម្បីប្រោស​ជដិល​បីនាក់បងប្អូនរួមបរិវារ ១០០០ នាក់ ឯគយាសីសៈប្រទេស ហើយស្ដេចនិមន្ត​ទៅ​ប្រោសព្រះបាទពិម្ពិសារ ជាមួយរាជ​បរិពារ ក្រោយមក​ព្រះបាទ​ពិម្ពិសារទ្រង់បាន​ប្រគេន​វត្ត​វេឡុវ័ន ជាអារាមមុនដំបូងបំផុតក្នុងព្រះពុទ្ធសាសនា ។ ទ្រង់បំពេញពុទ្ធកិច្ច​ដើម្បី​ប្រតិស្ថានព្រះពុទ្ធ​សាសនា ក្នុង​ដែន មគធៈ ទ្រង់ទទួលបាននូវអគ្គសាវកពីរអង្គគឺ ព្រះសារីបុត្រនិង ព្រះមហា​មោគ្គ​លាន (អតីតជាបរិពាជកឈ្មោះឧបតិសៈនិង​កោលិតៈ) ​ព្រមទាំងបរិវារ ២៥០នាក់ទៀត ។ បន្ទាប់ពីព្រះសារីបុត្តបាន បន្លុះ ព្រះអរហត្តផល លុះ​ដល់​ថ្ងៃ​ពេញបូណ៌មីខែ​មាឃ​ ព្រះពុទ្ធអង្គ ទ្រង់​ជំនុំ ព្រះអរហន្ត ១២៥០ អង្គ សម្ដែង​ឱវាទ​បាដិមោក្ខ ហៅថា ចតុរង្គសន្និបាត ។ លុះដល់ឆ្នាំទី ៣ នៃពុទ្ធកិច្ច អនាថបណ្ឌិក​សេដ្ឋី​បានថ្វាយខ្លួនជាឧបាសក មានបសាទសទ្ធាក្នុងព្រះពុទ្ធសាសនា បានសាងវត្ត​ជេតពន​ថ្វាយព្រះពុទ្ធជាម្ចាស់ នៅក្រុងសាវត្ថីដែនកោសល ជាអារាមដែលព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់ ប្រថាប់គង់​នៅ​ច្រើនជាងគេបង្អស់ ប្រមាណ ១៩ព្រះវស្សា ។ បន្ទាប់មក គឺ​វត្តបុព្វរាម​ក្រុងសាវត្ថីដែល សាងថ្វាយដោយនាងវិសាខាមហាឧបាសិកា ទ្រង់ចាំ​វស្សា​៦ ព្រះវស្សា ។ ពុទ្ធកិច្ច ៤៥ ព្រះវស្សា :អស់កាល៤៥ព្រះវស្សា ព្រះពុទ្ធអង្គស្ដេចនិមន្តទៅចាំព្រះវស្សា​ ក្នុងទីផ្សេងៗ ព្រម​ទាំង​មានហេតុការណ៍សំខាន់ ៗ មួយចំនួន ដែលកត់សំគាល់ ដូចតទៅនេះ ៖ - វស្សាទី ១ ព្រៃឥសិបត្តនមិគ្គទាយវ័ន ក្បែរក្រុងពារាណសី ប្រោសបញ្ចវគ្គី ។ - វស្សាទី ២-៣-៤ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ (រយៈពេលប្រកាសព្រះសាសនា ចាប់​ផ្ដើម​​តាំងពីប្រោសព្រះបាទពិម្ពិសារ បានអគ្គសាវក ។ល។ ស្ដេចនិមន្ត​ទៅ​កាន់​នគរ​កបិល​ព័ស្ថុលើកដំបូង ។ល។ អនាថបិណ្ឌិកសេដ្ឋីថ្វាយ​ខ្លួនជា​ឧបាសក​សាង​វត្តជេតពន ។ ប៉ុន្តែ​បើគិតតាម ព្រះវិន័យបិដក វស្សាទី ៣ ប្រហែល​ជាទ្រង់​ចាំវស្សា​នៅវត្តជេតពនក្រុង​សាវត្ថី ។ -វស្សាទី ៥ កូដាគារ ក្នុងព្រៃមហាវនក្រុងវេសាលី (ប្រោសព្រះពុទ្ធ​បិតាដែល​ចូល​កាន់​និព្វាននៅក្រុងកបិលព័ស្ថុ ប្រោសព្រះញាតិដែលវិវាទគ្នារឿងស្ទឹងរោហិណី និងព្រះនាង​មហាបជាបតិគោតមី ចេញសាងផ្នូសបួសជាភិក្ខុនីមុនគេបង្អស់) ។ -វស្សាទី ៦ មកុលបព៌ត (ហើយក្រោយមក​ទ្រង់សម្ដែង​យមកប្បដិហារិយ៍នា​ក្រុងសាវត្ថី) ។ -វស្សាទី ៧ ស្ថានតាវតិង្ស សម្ដែងព្រះអភិធម្មទេសនាប្រោសពុទ្ធមាតា ។ -វស្សាទី ៨ ភេសកលាវ័ន ក្បែរក្រុងសុង្សុមារគិរី ដែនភគ្គៈ ទ្រង់បាន​ជួបនឹង​នកុលបិតា​​និងនកុលមាតា ។ -វស្សាទី ៩ ឃោសិតារាម ក្រុងកោសម្ពី ។ -វស្សាទី ១០ ព្រៃបាលិលយកៈ ក្បែរក្រុងកោសម្ពី (ពេលភិក្ខុកើតវិវាទគ្នា) ។ -វស្សាទី ១១ ឯកនាលា ព្រាហ្មណគាម ។ -វស្សាទី ១២ ស្រុកវេរញ្ជា ។ -វស្សាទី ១៣ ចាលិយបព៌ត ។ -វស្សាទី ១៤ វត្តជេតពន ព្រះរាហុលទទួលឧបសម្បទា ។ - វស្សាទី ១៥ និគ្រោធារាម នគរកបិលព័ស្ថុ ។ -វស្សាទី ១៦ ទីក្រុងអាឡវី ទ្រង់ធ្វើទុក្ករកម្មចំពោះអាឡវកយ័ក្ស ។ ​​​​​​​​- វស្សាទី ១៧ វត្តវេឡុវ័ន ក្រុងរាជគ្រឹះ ។​​​​​​​ -វស្សាទី ១៨-១៩ ចាលិយបព៌ត ។ -វស្សាទី ២០ វត្តវេឡុវ័ន ក្រុងរាជគ្រឺះ ទ្រង់ប្រោសអង្គុលីមាល និង​ទ្រង់តែងតាំង​ព្រះអានន្ទ ធ្វើជាពុទ្ធុប្បដ្ឋាក ។ -វស្សាទី ២១ -៤៥ ទ្រង់គង់ផ្លាស់ប្ដូរគ្នារវាង វត្តជេតពន និងវត្តបុព្វារាម ទីក្រុង​សាវត្ថី រួមទាំងមុនទាំងក្រោយអត្ថកថា ពោលថា ព្រះពុទ្ធជាម្ចាស់​ទ្រង់គង់​នៅ​វត្ត​ជេត​វនា​រាម១៩ ព្រះវស្សា និងវត្តបុព្វារាម ៦ ព្រះវស្សា ។ -វស្សាទី ៤៥ ទ្រង់គង់នៅវេឡុវគាម ក្បែរក្រុងវេសាលី ។ ពុទ្ធកិច្ចប្រចាំថ្ងៃ :ក្រៅអំពីការទ្រង់ចាំវស្សាទាំង ៤៥ឆ្នាំ តាមវត្តនានាហើយ ព្រះអត្ថកថាចារ្យនៅបាន​រួប​រួម​​ពុទ្ធ​កិច្ចប្រចាំថ្ងៃរបស់ព្រះអង្គថែមទៀត ហៅថា ពុទ្ធកិច្ចប្រចាំថ្ងៃមាន ៥ គឺ ១. បុព្វណ្ហេ បិណ្ឌបាតញ្ច ពេលព្រឹកទ្រង់បិណ្ឌបាត ២. សាយណ្ហេ ធម្មទេសនំ ពេលរសៀលទ្រង់សម្ដែងព្រះធម៌ទេសនា ៣.បទោសេ ភិក្ខុឱវាទំ ពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុ ៤.អឌ្ឍរត្តេ ទេវបញ្ហានំ កណ្ដាលអាធ្រាតទ្រង់ដោះស្រ័យប្រស្នាពពួកទេវាតា ៥.បច្ចូសេវ គតេ កាលេ ភព្វាភព្វេ វិលោកានំ ទៀបភ្លឺទ្រង់​ប្រមើល​មើលនូវ​វេនេយ្យ​សត្វ ។ ឯតេ បញ្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្គវោ ព្រះពុទ្ធមុនីដ៏ប្រសើរ ទ្រង់​ញ៉ាំង​ពុទ្ធកិច្ច​​ទាំង​ប្រាំនេះឲ្យសម្រេចហ្មត់ចត់ដោយបរិបូណ៌ពិត ។ គំរូសង្គាយនា និងបច្ឆិមពុទ្ធវចនៈ :ឆ្នាំ ៥២៧ ម.គ.ស. (តាមបស្ចឹមប្រទេស) មហា​វីរៈ​ (និគ្រន្ថនាដបុត្រ) សាស្ដាជេន (ជិនៈ) អស់ព្រះជន្ម សាវកក៏​កើតវិវាទទោះទែងគ្នាអំពី​ពាក្យ​ប្រៀន​ប្រដៅ​របស់​សាស្ដាខ្លួន ជា​ហេតុ​នាំឲ្យ ព្រះពុទ្ធជាម្ចាស់ទ្រង់ប្រារព្ធ ណែនាំ​ឲ្យ​មាន​​ការសង្គាយនា​ព្រះធម៌វិន័យ​ឡើង ហើយមានគ្រាមួយព្រះសារីបុត្រ​បាន​សម្ដែង​​សង្គីតិសូត្រទុកជាគំរូនៃការ​ធ្វើសង្គាយនា ។ ១ឆ្នាំ ម.ព.ស. (៥៤៣​ ម.គ.ស.​ខ្លះថា ៤៨៣ ម.គ.ស.) នាថ្ងៃពេញបូណ៌ខែវិសាខ ក្រោយពីបំពេញ​ពុទ្ធកិច្ច​ ៤៥ ព្រះវស្សារួច ព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះជន្មាយុ ៨០ព្រះវស្សា ព្រះអង្គ​ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ក្រោមដើមរាំងទាំងគូ ក្រុងកុសិណារា ។ បច្ឆិមពុទ្ធវចនៈ ខយវយ​ធម្មា សង្ខារា អប្បមាទេន សម្បទេថ "សង្ខារធម៌​ទាំងឡាយ​មានកិរិយាអស់ទៅនិងសូន្យ​ទៅជាធម្មតា អ្នកទាំងឡាយចូរ​ញ៉ាំងកិច្ច​ទាំងពួង​ឲ្យដល់ព្រមដោយសេចក្ដីមិនប្រមាទចុះ " ។ ប្រែសម្រួលដោយ ភិក្ខុ សញ្ជាតវិរិយោ ចាកកាលានុក្រម របស់​ព្រះតេព្រះគុណ​ ព្រះ​ព្រហ្ម​គុណាភណ៌ ។ ប្រភពៈ គេហទំព័រ ព្រះពុទ្ធសាសនាថេរវាទខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/3287/867ies______5t.jpg
Public date : 30, Jul 2026 (18,921 Read)
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ) ។ ក្នុងរយៈវេលា៣ខែនេះ នៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយ គេតែងរក្សាភ្លើងទានព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទានធ្វើអំពីឈើមានទំហំប្រមាណ ២ចាប់ កំពស់២ហត្ថ មានរចនាក្បាច់យ៉ាងល្អ និងរំលេចពណ៌ដ៏ប្រណិតផង ។ ខាងក្នុងតួពុម្ពទានមានដោតអំបោះឆៅជាប្រឆេះហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ប៉ុន្តែដោយក្រមួនពុំសូវសំបូរ គេនិយមប្រើប្រេងជំនួសវិញហើយចាក់ក្រមួនឲ្យមានកំរាស់តែ៥ធ្នាប់ខាងលើទេ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេងគេធ្វើ ដូច្នេះដើម្បីឲ្យទាននោះឆេះជាប់ដរាបគ្រប់ ៣ខែ។ កាលដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយ ព្រះករុណា ឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញអុជទានវស្សាទាំង ៤ យ៉ាងឧឡារិកជារៀងរាល់ឆ្នាំ ។ បណ្តាទានវស្សាទាំង ៤នោះទាន១ត្រូវតំកល់នៅហោព្រះរូប ក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតំកល់ ព្រះពុទ្ធរូប ។ ទាន១ទៀតតំកល់នៅក្នុងហោព្រះអដ្ឋ នៅក្នុងព្រះទីនាំងទេវិនិច្ឆ័យ ដែលជាទីតំកល់នូវកោដ្ឋអដ្ឋធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស ។ ទានទី៣តំកល់នៅក្នុងហោព្រះខាន់ ទានទី៤ តំកល់នៅក្នុងវិហារព្រះកែវមរកត ។ ម្យ៉ាងទៀត ព្រះករុណាទ្រង់តម្រូវឲ្យធ្វើទានទៅតំកល់នៅទីវត្ត ក្នុងព្រះរាជធានី និងទីវត្តជិតៗ នាទីក្រុងផងដែរ។ ហេតុនេះហើយទើបទានវស្សាព្រះរាជទ្រព្យមានដល់ទៅ១៩ដើម។ នៅថ្ងៃដែលធ្វើពិធីអុជទានព្រះវស្សានៅព្រះបរមរាជវាំងក្រុមបារគូបុរោហិតក៏រៀបធ្វើពិធីអញ្ជើញព្រះមហាក្សត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។ ចាប់តាំងពីថ្ងៃពេញបរមីខែអាសាធ គឺមុនថ្ងៃចូលព្រះវស្សា ១ថ្ងៃ គេសង្គេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្ត និមន្តចូលទៅក្នុងព្រះវិហារ ដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជផលានិសង្ឃ ដល់វិញ្ញាណក្ខន្ធដែលធ្វើមរណៈកាលទៅហើយ។ ដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់ពេលល្ងាចព្រះសង្ឃសម្តែងធម៌ទេសនាជាការស្រេច។ ថ្ងៃជាបន្ទាប់មកជាថ្ងៃចូលព្រះវស្សា នៅវេលារសៀលគេធ្វើពិធីហែទាន ព្រះវស្សា និងគ្រឿងបរិក្ខាផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំជាមុន ទើបនាំទានចូលទៅ គេវេរទានរួចទើបអុជទាននោះជាក្រោយ ។ នៅឱកាសនេះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សា ចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សា ដែលមានថេរវេលា៣ខែនោះព្រះសង្ឃពុំអាចនិមន្តទៅផ្ទះឯកជនបាន បើប្រសិនជាគេនិមន្ត ឬ បើមានធុរៈ ញោម ឈឺ ឬ ក៏ឧបជ្ឃាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបាន ប៉ុន្តែត្រូវកុំឲ្យហួសពីប្រាំពីរថ្ងៃ ។ មុននឹងចេញទៅលោកត្រូវទៅទូលលោកគ្រូជាមេវត្តសិនដោយសន្យានឹងលោកថា នឹងវិលមកវិញឲ្យទាន់អរុណរះនៃថ្ងៃទី៧ ជាមិនខាន ។ ដល់ពេលត្រលប់ចូលទីអារាមវិញភ្លាមត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។ ជួនកាលមានព្រះសង្ឃខ្លះពុំបានចូលព្រះវស្សាតាមកំណត់កាលវេលា ដោយមានធុរៈអ្វីមួយ ឬ ដោយរោគាពាធនោះលោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១រោជ ខែ ស្រាពណ៌ ហើយត្រូវគិតវស្សា ឲ្យគ្រប់៣ខែ ដូចលោកដែលចូលមុន គឺត្រូវចេញវិញនៅថ្ងៃ១រោជខែ កត្តិក។ ដកស្រង់ពីសៀវភៅ ពិធីប្រចាំដប់ពីរខ្មែរ (ក្រុមជំនុំ ទំនៀមទម្លាប់ខ្មែរ) ដោយ៥០០០ឆ្នាំ
images/articles/533/2026-07-27_14_52_56-_New_Text_D___t_-_Notepad.jpg
Public date : 27, Jul 2026 (21,260 Read)
មានរឿងតំណាលមកថា នៅនាវេលានោះឯង ព្រះបាទបសេនទិកោសល ទ្រង់យាងចូលព្រះទែនសយនាក្រឡាព្រះបន្ទំដូចសព្វមួយដង។ ក្នុងរាត្រីនោះព្រះអង្គទ្រង់ផ្ទុំលក់យ៉ាងសែនស្កប់ស្កល់ក្នុងព្រះបន្ទំ តាំងពីវេលារំលងអធ្រាត្រ ទ្រង់យល់ព្រះសុបិននិម្មិតឃើញ ១៦ ប្រការយ៉ាងច្បាស់ទែង ហាក់បីដូចជាទ្រង់បានទតឃើញនិងព្រះនេត្រស្រស់​ដូច្នោះដែរ។ លុះព្រះអង្គតើនដឹងព្រះស្មារតីឡើងនៅនាវេលាទៀបភ្លឺនោះ ព្រះ អង្គ​ទ្រង់នៅចាំព្រះសុបិនទាំង១៦ យ៉ាងច្បាស់ ឥតមានភ្លេចភ្លាំងដោយប្រការណា​មួយ​​ឡើយ។ ព្រះអង្គទ្រង់ព្រះចិន្តាថា "ព្រះសុបិននេះ ហាក់បីដូចជាចម្លែកពន់ពេកណាស់​ នេះច្បាស់ជាប្រផ្នូលអ្វីខ្លះមិនលែងឡើយ" ។ កាលបើត្រង់ព្រះតម្រិះដូច្នេះហើយ​ ព្រះបាទបសេនទិកោលស ក៏ទ្រង់ត្រាស់ហៅពូករាជអាមាត្យឲ្យទៅអញ្ជើញអស់​លោកជាព្រាហ្មណ៍បុរោហិត បណ្ឌិតហោរា មកកាន់ព្រះរាជរោងរម្យជាបន្ទាន់។ បន្ទាប់ពីទ្រង់ស្រង់ព្រះវារីរួចហើយ ព្រះអង្គទ្រង់ព្រះពស្ត្រតាមទម្លាប់ ប្រញាប់យាងទៅកាន់ព្រះរាជរោងរម្យ ជួបជុំអស់លោកបរោហិតព្រាហ្មណ៍ព្រឹទ្ធ បណ្ឌិតហោរា ដែល​បានអញ្ជើញមកចាំគាល់ត្រៀបត្រារួចជាស្រេច។ ព្រះបាទសម្ដេចបសេនទិកោសល ទ្រង់ត្រាស់ទៅអស់លោកនាហ្មឺនទាំងនោះ ពីព្រះបំណងរបស់ព្រះ អង្គក្នុងការ​បើកអង្គប្រជុំជាវិសាមញ្ញមួយនេះ។ រួចហើយព្រះអង្គក៏រៀបរាប់ជូនអង្គប្រជុំទាំង​មូល​អំពី "ព្រះមហាសុបិននិម្មិត១៦ ប្រការ" នោះ។ ក្នុងចំណោមព្រះរាជហោរាក្ដី ព្រះរាជបុរោហិតក្ដី ដែលបានរៀនពីវិជ្ជានេះ ពុំមានអ្នកណាម្នាក់អាចកាត់យល់បាននូវប្រផ្នូល មានហោរាម្នាក់ទស្សន៍ទាយទាំងស្មានៗថ្វាយព្រះមហាក្សត្រ ថាព្រះអង្គនឹងត្រូវ​ជួបគ្រោះថ្នាក់ណាមួយ ក្នុងគ្រោះថ្នាក់បីយ៉ាងដូចតទៅ៖ "ព្រះអង្គអាចខូចរាជសម្បត្តិ​, ពុំនោះសោតត្រូវខូចមហេសី, ឬបើមិនដូច្នោះទេ ព្រះអង្គនិងត្រូវសោយ​ទិវង្គត​ហើយ"។ កាលបើទ្រង់សណ្ដាប់ឮទំនាយនោះហើយ ព្រះបាទបសេនទិកោសល ក៏ត្រាស់សួរយោបល់បុរោហិតថ្វាយយោបល់ថា តើត្រូវធ្វើដូចម្ដេច ដើម្បីរំដោះគ្រោះនេះបាន។ បុរោហិតថ្វាយយោបល់ថា មានតែត្រូវប្រារព្ធពិធីបូជាយញ្ញប៉ុណ្ណោះ។ ដោយហេតុថាពិធីបូជាយញ្ញ តម្រូវឲ្យមានការសម្លាប់មនុស្ស និងសត្វជាច្រើន ទើបព្រះនាងមល្លិកាជាព្រះអគ្គមហេសីទ្រង់ថ្វាយយោបល់ជំទាល់ថា " ដែលព្រះអង្គចង់រស់ខ្លួនឯងហើយទៅសម្លាប់គេដើម្បីបូជាយញ្ញនុ៎ះ វាមិនត្រឹមត្រូវទាល់តែសោះ! ៗ។ ព្រះអគ្គមហេសី ក៏បានណែនាំព្រះស្វាមីឲ្យទៅទូលសូរព្រះសម្មាសម្ពុទ្ធមើល ដើម្បីចង់ដឹង​ថា​តើ​ន័យ​មហា​សុបិននេះ វាពិតដូចបុរោហិតបានទូលថ្វាយមែន ឬមិនមែន។ ព្រះបាទបសេនទិកោសល ក៏ទ្រង់ស្ដេចយាងទៅកាន់សំណាក់ នៃព្រះបរមសាស្តាសម្មាសម្ពុទ្ធ ដែលកំពុង​គង់នៅវត្តជេតពន។ លុះយាងទៅដល់ហើយព្រះបាទបសេនទិកោសល ក៏លើក​ករប្រណម្យធ្វើអភិវន្ទនកិច្ចចំពោះព្រះបរមសាស្តាទាំងទូលព្រះបរមសាស្ដាពីវត្ថុបំណងនៃ​ការយាងរបស់ព្រះអង្គមកកាន់ទីនេះ។ ដោយអានុភាពនៃទិព្វញាណរបស់ព្រះអង្គ ព្រះសម្មាសម្ពុទ្ធទ្រង់បានជ្រាបអំពីដំណើររឿងនេះរួចជាស្រេចទៅហើយ។ ព្រះបាទបសេនទិកោសល ទ្រង់លើកពីព្រះមហាសុបិន្តរបស់ព្រះអង្គ ម្ដងមួយៗ ទូលព្រះបរមសាស្តា។ ចំណែកឯព្រះបរមសាស្តាវិញ ព្រះអង្គក៏ទ្រង់ថ្វាយសេចក្ដីថា "បពិត្រមហារាជ, រឿងយល់សប្តនេះ មិនមានន័យ អ្វីទាក់ទងទៅនឹងព្រះអង្គផ្ទាល់ ដូចបុរោហិតទូលថ្វាយទេ។ រឿងទាំងអស់វានិងកើតមានឡើងនៅនាអនាគតឯណោះ សម្រាប់មនុស្សលោកជាទូទៅផង និងសម្រាប់សាសនាតថាគតផង" ។ រួចហើយ ព្រះសម្មាសម្ពុទ្ធទ្រង់កាត់ព្រះមហាសុបិននិម្មិតទាំងអស់នោះ ថ្វាយព្រះបាទបសេនទិកោសល តាមលំដាប់លំដោយ ដូចតទៅនេះ ៖ សុបិនជាគម្រប់១ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគោឧសុភរាជបោលពីទិសទាំង៤ សំដៅមកព្រះលាន ក្នុងកិរិយាសង្ខើញពីចម្ងាយមកថានឹងជល់គ្នា។ លុះបោលមកដល់ជួបគ្នានៅលើទីព្រះលានខាងមុខព្រះបរមរាជវាំង គោឧសុភរាជទាំងនោះ បែរជាមិនជល់គ្នាវិញ។ ព្រះសម្មាសម្ពុទ្ធបរសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មេឃ អាកាស នឹងប្រែប្រួល លក្ខណៈខុសពីធម្មតា។ ដោយសារមនុស្សមិនសូវកាន់ធម៌ គឺទាំងព្រះរាជា ទាំងនាម៉ឺន ទាំងប្រជាជន ទាំងសមណព្រាហ្មណ៍ច្រើនតែខ្វះសីលធម៌ នាំឲ្យទេព្តាពុំសប្បាយព្រះទ័យ ក៏បណ្ដាលឲ្យធាតុអាកាសប្រែប្រួលភ្លៀងបង្អុរមកពុំបានគ្រប់គ្រាន់ ដំណាំ និងឈើផងទាំងឡាយ ឲ្យផលានុផលមិនបានបរិបូណ៌។ ជួនកាលមេឃមីរងងឹតអួរអាប់ ដាបដោយពពកខ្មៅ ដែលតាមចំណាំថាបន្តិចទៀតទៅនឹងមានភ្លៀងបង្អុរធ្លាក់ចុះមក។ មនុស្សម្នាប្រញាប់នាំគ្នាទៅសាស្រូវសាសម្លៀកបំបាក់ រីឯអ្នកដំណើរនាំគ្នារត់រកជម្រកតែរៀងៗខ្លួន ។ ស្រាប់តែគេពុំបានឃើញភ្លៀងធ្លាក់ទៅវិញ។ មានពេលខ្លះ មេឃភ្លឺស្រឡះ ដែលតាមការចំណាំថា និងគ្មានភ្លៀងធ្លាក់ទេ។ ប៉ុន្តែ បន្តិចក្រោយមក ក៏ស្រាប់តែមានភ្លៀងបង្អុរចុះមកយ៉ាងជោគជាំ។ សុបិនជាគម្រប់២ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឈើមួយដើម ទើបនឹងដុះបានកម្ពស់ប្រហែលមួយហត្ថ ក៏ស្រាប់តែបែកមែកត្រសុំត្រសាយសាខា មានផ្កា មានផ្លែរណេងរណោង។ ព្រះសម្មាសម្ពុទ្ធបរមសាស្ត្រាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សម្នាចេះស្រឡាញ់គ្នា និងយកគ្នាជាប្ដីប្រពន្ធនៅក្មេងៗណាស់ ព្រោះតែគេមានកិលេសច្រើនពេក គឺអាយុបាន១៣,១៤,១៥ ឆ្នាំ គេនឹង​រៀបការគ្នាជាប្ដីប្រពន្ធ មានកូន មានចៅ អាយុក៏កាន់តែខ្លី ឯក្មេងស្រីឆាប់មានរដូវណាស់។ សុបិនជាគម្រប់៣ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមេគោធំៗបង្កើត​កូនមកហើយក្នុងថ្ងៃហ្នឹង រួចក៏សុំបៅដោះកូនរបស់ខ្លួន។ ព្រះសម្មាសម្ពុទ្ធបរម​សាស្តា​ទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ មនុស្សកាន់តែបាត់បង់សីលធម៌ច្រើន​ មិនសូវចេះគោរពមាតាបិតាគ្រូបាអាចារ្យរបស់ខ្លួនទេ ហើយយូរទៅមុខទៀតទៅ​ មាតាបិតាត្រូវអង្វរករកូនត្រូវផ្គាប់ចិត្តកូនរបស់ខ្លួន ដើម្បីឲ្យកូនចិញ្ចឹមខ្លួនជាឪពុកម្ដាយ ឲ្យបាយទទួលទាន។ សុបិន្តជាគម្រប់៤ ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញគេមិន​ទឹម​គោ​ធំៗទេ តែគេបែរជាទឹមគោតូចៗទៅវិញ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាម​សុបិននេះថា អំណឹះតទៅមុខ មនុស្សអ្នកចេះអ្នកដឹង មានការពិសោធន៍គេមិនឲ្យទទួលធ្វើការងារធំដុំទេ គឺគេយកតែក្មេងៗដែលខ្វះការពិសោធន៍ឲ្យធ្វើការវិញ ម្ល៉ោះហើយធ្វើការទៅមានត្រូវខ្លះខុសខ្លះ ដែលបង្កឲ្យមានការលំបាកជាពន់ពេកហោង។ សុបិន្តជាគម្រប់៥ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញមានសេះមួយនោះមានមាត់ពីរ គេឲ្យស៊ីប៉ុន្មាន ក៏វាមិនចេះឆ្អែតដែរ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ក្រឡាផ្ទៃក្រោមធ្វើអំពើអធម្មកម្មពេកណាស់ហោង។ ពួកតុលាការផង គេកាត់ក្ដីប្រកបដោយសេចក្ដីសុចរិត យុត្តិធម៌បន្តិចណាសោះឡើយ គឺគេតែងឆ្លៀតយកការកាត់ក្ដីធ្វើជាឱកាសសម្រាប់ជំរឹតយកមាសប្រាក់ ឬទ្រព្យសម្បត្តិរបស់គូក្ដីទាំងសងខាង ដោយឥតមានត្រាប្រណីឡើយ ហើយ​ទោះបីជាគូវិវាទទាំងសងខាងសូកប៉ាន់អស់ប៉ុន្មានៗ ក៏ចៅក្រមមិនចេះឆ្អែតឆ្អន់ដែរ គឺគេនៅតែប្រព្រឹត្តដូច្នេះជារហូត។ ឯអ្នកកាត់ក្ដីនោះទៀតសោត ច្រើនតែជាមនុស្សក្មេងៗ ជាអ្នកមិនសូវមានចំណេះវិជ្ជាអ្វីជ្រៅជ្រះទេ។ សុបិន្តជាគម្រប់៦ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកភាជន៍​មាស តម្លៃមួយសែនតម្លឹងទៅត្រង់ទឹកនោមឆ្កែចកក។ ព្រះសម្មាសម្ពុទ្ធបរមសាស្តា​ទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ អ្នកដែលធ្លាប់មានត្រកូលខ្ពង់ខ្ពស់នឹង​ធ្លាក់ខ្លួនទៅជាទ័លក្រ លំបាកតោកយ៉ាកថោកទាប ព្រោះឥតមានយសសក្តិនឹងគេ ។ចំណែកឯអ្នកដែលធ្លាប់នៅក្នុងត្រកូលទាបថោកវិញ គេត្រូវបាន ឡើងធ្វើជាអ្នកដឹក​នាំ មានស័ក្តិយសខ្ពស់ត្រដែតត្រដឹមម្ល៉ោះហើយ ពួកអ្នកត្រកូលខ្ពស់ទាំងនោះ ត្រូវបង្ខំចិត្ត​លើកកូនស្រីរបស់ខ្លួនឲ្យទៅធ្វើជាភរិយានៃអ្នកត្រកូលថោកទាប ដែលមានស័ក្តិ​យស មានអំណាច ដើម្បីឲ្យបានងាយស្រួលក្នុងការរស់នៅ។ សុបិន្តជាគម្រប់៧ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ ឆ្កែចចកស៊ីខ្សែ ដែលបុរសវេញហើយនោះទាល់តែអស់។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ស្រីៗមានរាគៈ គឺមានតម្រេកយ៉ាងខ្លាំងក្លា ចូលចិត្តផឹកស្រា ស្រឡាញ់តែគ្រឿងអលង្ការ ចូលចិត្តតាក់តែងរាងកាយ សប្បាយតែខាងការ​ត្រាច់ចរតាមចក្រល្ហករកប្រុសសាហាយ ឥតគិតគូររក្សាសីលទានសោះ សូម្បីតែការ​ងារក្នុងផ្ទះសម្បែង ក៏ពុំសូវធ្វើឲ្យបានដិតដល់ដែរ, ឯប្ដីលំបាកចិត្តណាស់ ឥតបានសុខ​សាន្តទេ ព្រោះហេតុតែទុកប្រាក់កាសមិនចេះគង់ ដោយសារតែប្រពន្ធក្បត់ចិត្ត គិត​តែពីចាយវាយខ្ជះខ្ជាយ។ សុបិន្តជាគម្រប់៨ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញក្អមធំមួយមានទឹកពេញព្រៀប និងក្អមទទេតូចៗ ជាច្រើននៅព័ទ្ធជុំវិញ ។ ព្រះអង្គទ្រង់ឃើញមានមនុស្សមកពីទិសទីទៃៗនាំគ្នាដងទឹកចាក់ចូលទៅតែក្នុងក្អមធំ មានទឹកពេញស្រាប់​ដែលនៅត្រង់កណ្ដាលនោះ ឥតមាននរណាចាប់ភ្លឹកថា នឹងចាក់ទឹកទៅក្នុងក្អមទទេ​តូចៗទាំងនោះផងឡើយ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះ​ថា អំណឹះតទៅមុខ នៅក្រឡាផ្ទៃក្រោមនឹងមានកើតការប្រែប្រួល ដោយអ្នកកម្សត់ទុរគត​នាំគ្នាជញ្ជូនប្រាក់កាសទៅបំពេញតែទូ និងហឹប របស់អ្នកមានធនធានស្រាប់ៗ ថែម​ទាំងត្រូវកំណែនឲ្យទៅធ្វើស្រែចម្ការច្បារដំណាំឲ្យអ្នកធំ ឲ្យអ្នកមានស្ដុកស្តម្ភ ចោលមុខរបររបស់ខ្លួនអស់ ខំបេះយកផលជញ្ជូនដាក់ឃ្លាំងរបស់អ្នកមានសម្បត្តិ ឥតឱកាសនិង ធ្វើការងាររបស់ខ្លួនឡើយ។ សុបិន្តជាគម្រប់៩ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញស្រះបោក្ខរណី​មានទឹកល្អក់ត្រង់កណ្ដាល ដែលពុំមាននរណាទៅប៉ះពាល់សោះនុ៎ះ ឯទឹកតាម​ឆ្នេរនៅច្រាំងជុំវិញ ដែលមនុស្សសត្វផងតែងតែចុះអាស្រ័យ បែរជាថាស្អាតល្អ ឥត​មានកករល្អក់បន្តិចណាសោះឡើយ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខ ពួកមន្ត្រីអ្នករាជការមានចិត្តមិនបរិសុទ្ធ រមែងប្រកប​ដោយ​​អគិតទាំង៤យ៉ាង គឺកាត់ក្ដីមិនត្រឹមត្រូវតាមច្បាប់នេះ១, សម្លឹងចង់បានទ្រព្យ​សម្បត្តិរបស់​គេនេះ១, គ្មានព្រហ្មវិហារធម៌ចំពោះបណ្ដារាស្ត្រសោះនេះ១, មានចិត្ត​កាច​ឃោរឃៅនេះ១, គឺគេធ្វើបាបរាស្ត្រខ្លាំងពេក រហូតដល់បណ្ដារាស្ត្ររត់ចោលស្រុក​កំណើត រត់ចោលការងារជាមុខរបរ នាំគ្នាទៅនៅតាមដោយចុងកាត់មាត់ញក នាព្រៃភ្នំក្រំថ្ម ឯណោះទៅវិញ ទើបបានសុខស្រួល បានរួចរំដោះអស់ពីទុក្ខភ័យ ផុតក្ដីលំបាក ។ សុបិន្តជាគម្រប់១០ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ បាយមួយឆ្នាំង មានឆ្អិនផង, មានឆៅផង, មានជ្រាយផង។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខស្រុកទេសនិងមានកើតហេតុភេទ ៣យ៉ាងដូចតទៅ៖ ទី១-មនុស្សផងទាំងឡាយគឺ ពួកមន្ត្រីរាជការ គហបតីនិងសមណជីព្រាហ្មណ៍ទាំងឡាយ មិនប្រកបដោយសីលធម៌សោះឡើយ។ ទី២-ពួករុក្ខទេវតា, អារក្ខទេវតា, អាកាសទេវតាទាំងអម្បាលម៉ាន មិនកាន់សីល កាន់ធម៌ឡើយ។ ទី៣- នៅភូមិភាគខ្លះ មានភ្លៀងធ្លាក់ច្រើនហួសពេក ទាល់តែរលួយសំណាប រលួយសន្ទូងអស់ ដំណាំដាំដុះឲ្យផលមិនបានគ្រប់គ្រាន់ធួនល្មមនិងសេចក្ដីត្រូវការឡើយ។ សុបិន្តជាគម្រប់១១ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញ គេយកខ្លឹមចន្ទន៍តម្លៃមួយតម្លឹងទៅដូរយកទឹកដោះគោជូរ ផ្អូម ហើយស្អុយទៅវិញ។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកភិក្ខុសង្ឃ​ដែលជាអ្នកបួសក្នុងសាសនាតថាគត គិតតែពីខាងលោភលន់ ចង់បានបច្ច័យ៤ ហួស​ហេតុ​ ព្រមទាំងចង់បានឋានៈខ្ពង់ខ្ពស់ ឥតបើមានអៀនខ្មាសសោះឡើយ។ ធម៌វិន័យដែលតថាគតទេសនាទូន្មាននោះ គឺមិនឲ្យត្រេកអរនឹងបច្ច័យ៤ ទេ មិនឲ្យចង់បានឋានៈអ្វីឡើយ ឲ្យខំតែកម្ចាត់បង់នូវលោភៈ ទោសៈមោហៈ ចេញឲ្យផុតពីសន្តានចិត្ត ឲ្យខំប្រព្រឹត្តតែត្រៃសិក្ខាគឺ សីល, សមាធិ, បញ្ញា ឲ្យបានមុតមាំ មែនទែន ដើម្បីជាផ្លូវទៅកាន់ព្រះនិព្វាន។ ប៉ុន្តែ លុះដល់តថាគតចូលបរិនិព្វានអស់កាលកន្លងទៅជាយូរអង្វែង​ពួកភិក្ខុទាំងឡាយទៅជានាំគ្នាប្រែក្លាយធម៌ របស់តថាគត ដោយទេសនាបញ្ចេញ​បញ្ចូលឲ្យតែខាងបានពីរោះល្បីល្បាញលើសគេ ដើម្បីឲ្យបានលាភសក្ការៈច្រើន មានឋានៈខ្ពង់ខ្ពស់ឥតខ្លាចបាបសោះ គឺ "ពួកភិក្ខុទាំងនោះហ៊ានយកធម៌សម្រាប់ព្រះនិព្វានទៅដូរយកបច្ច័យ៤"។ សុបិន្តជាគម្រប់១២ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញឃ្លោក​លិច​ អំបែងអណ្តែត។ ព្រះសម្មាសម្ពុទ្ធបរមសាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះ​តទៅ​មុខនិងមានការប្រែប្រួលនៅក្រឡាផ្ទៃក្រោម ដោយហេតុថា អ្នកល្ងង់ខ្លៅ ត្រូវបានឡើងធ្វើជាអ្នកដឹកនាំ មានស័ក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម មានអំណាច រួចហើយគេលើកតំកើងតែមនុស្សល្ងង់ខ្លៅដូចគ្នា ឲ្យស្រដីលើអ្នកប្រាជ្ញបណ្ដិត តម្រូវឲ្យអ្នកប្រាជ្ញ បណ្ឌិតស្ដាប់បង្គាប់អ្នកល្ងង់ខ្លៅវិញ។ សុបិន្តជាគម្រប់១៣ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញថ្មមួយដុំធំប៉ុនផ្ទះ អណ្ដែតទឹកដូចជាទូក រួចរសាត់បាត់ទៅតាមខ្យល់ទៅ ។ ព្រះសម្មាសម្ពុទ្ធបរម​សាស្តាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខយសស័ក្តិខ្ពង់ខ្ពស់នឹងត្រូវបានទៅ​តែ​ខាងពួកអ្នកឥតត្រកូល ពោលគឺពួកអ្នកត្រកូលថោកទាប អវិជ្ជា ត្រូវបានឡើងធ្វើជា​នាហ្មឹនធំៗ ចំណែកឯពួកមានត្រកូលល្អត្រឹមត្រូវសុចរិត យុត្តិធម៌ពិតៗ ត្រឡប់ទៅជាធ្លាក់ខ្លួនក្រខ្សត់ អ្នកផងលែងគោរពកោតក្រែង គឺគេនាំគ្នាគោរពកោតខ្លាចតែអ្នកឥតត្រកូលទៅវិញ ។ ម្យ៉ាងវិញទៀតគេនឹងលែងធ្វើគារវកិច្ចចំពោះព្រះសង្ឃដែលមានសីលល្អបរិសុទ្ធ តែគេបែរជាគោរពរាប់អានភិក្ខុអលជ្ជីដែលទ្រុស្ដសីលទៅវិញ។ ពួកព្រះសង្ឃដែលប្រតិបត្តិត្រឹមត្រូវតាមធម៌-វិន័យ ត្រឡប់ជាខ្ចាត់ព្រាត់ពីទីប្រជុំសង្ឃ ទៅនៅឯក្រៅបាត់អស់ទៅ។ សុបិន្តជាគម្រប់១៤ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញសត្វកង្កែបតូចៗ លោតដេញខាំពស់វែកធំៗ ហើយទំពាស៊ីលេបបាត់ទៅ។ ព្រះសម្មាសម្ពុទ្ធបរម​សាស្ដា​ទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខលោកនឹងអាប់ឱនទៅនៅក្នុងគ្រាដែល​មនុស្សទាំងឡាយសឹងទៅដោយកម្លាំងកាមរាគដ៏ខ្លាំងក្លា មានកិលេសតណ្ហាគ្របសង្កត់​ជាប់ បណ្ដាលឲ្យប្តីសីសុខចិត្តនៅក្រោមអំណាចប្រពន្ធក្មេងៗ ទាំងទ្រព្យសម្បត្តិសព្វសារពើរសោត ក៏នៅក្នុងកណ្ដាប់ដៃប្រពន្ធក្មេងៗទាំងនោះដែរ។ កាលបើប្ដីសួរនាំពីទ្រព្យសម្បត្តិផ្សេងៗប្រពន្ធក្មេងៗ តែងស្ដីបន្ទោស ជេរ តបតទៅវិញ កំហែងប្ដីឲ្យលុះក្នុងអំណាចរបស់ខ្លួននោះ ស្មើខ្ញុំកំដរ។ សុបិន្តជាគម្រប់១៥ព្រះបាទបសេនទិកោសល ទ្រង់ព្រះសុបិននិម្មិតឃើញរាជហង្សហើរហែហមសត្វក្អែក បើក្អែកទៅទីណា រាជហង្សក៏ទៅទីនោះដែរ។ ព្រះសម្មា​សម្ពុទ្ធ​បរមសាស្ដាទ្រង់ព្យាករតាមសុបិននេះថា អំណឹះតទៅមុខពួកព្រះរាជាក្នុងខត្តិយត្រកូល និងពួកអ្នកដែលធ្លាប់នៅក្នុងត្រកូលខ្ពង់ខ្ពស់ មានចំណេះវិជ្ជា បែរជាទៅហែ​ហម​ពួកល្ងង់ខ្លៅនៅក្នុងត្រកូលទាបៗ ដែលមានអំណាចដើម្បីទៅសុំបុណ្យ សុំសក្តិ​យស​ពីពួកត្រកូលទាបៗនោះវិញ។ សុបិន្តជាគម្រប់១៦ព្រះបាទបសេនទិកោសល ទ្រង់ត្រាស់ទូលទៅព្រះបរមសាស្តាថា "ខ្ញុំម្ចាស់យល់សប្តឃើញពពែដេញខាំខ្លា។ បើតាមសុបិននេះតើនឹងមានកើតហេតុ​ភេទ​ទៅជាប្រែប្រួលយ៉ាងណាដែរទៅ ព្រះអង្គ? ឱ! ព្រះជាម្ចាស់ខ្ញុំអើយ! តាំងពីកើត​មក​ ខ្ញុំព្រះអង្គធ្លាប់តែបានដឹង បានឮថា ធម្មជាតិជាសត្វខ្លា វាតែងខាំ តែងតែស៊ីពពែ។ ប៉ុន្តែ​ ខ្ញុំព្រះអង្គបែរជាឃើញពពែដេញខាំស៊ីខ្លាវិញ។ មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គបានឃើញទៀតថា ហ្វូងខ្លាគ្រាន់តែឃើញពពែលឹមៗ ពីចម្ងាយក៏នាំគ្នាដាក់មេផាយបោលយ៉ាងលឿនចូលទៅក្នុងព្រៃធំ ខំលាក់ខ្លួនពួនសំងំ ព្រោះខ្លាចពពែខាំស៊ី ។ ព្រះសម្មាសម្ពុទ្ធបរមសាស្ដាទ្រង់មានព្រះពុទ្ធដីកាកាត់ព្រះមហាសុបិននេះថ្វាយព្រះបាទ​បសេនទិកោសលថា" ថ្វាយព្រះពរ មហារាជ, លុះចំណេរចីរកាលតទៅមុខទៀតទៅ ពួក​បណ្ដាជនជាអ្នកឥតត្រកូល ហើយអវិជ្ជាត្រូវទទួលបានសេចក្ដីប្រោសប្រាណឲ្យឡើងធ្វើជានាហ្មឺនធំ។ ឯជនដែលមានពូជ មានត្រកូលខ្ពង់ខ្ពស់បែរទៅជាអ័ព្ទយសសក្តិ ធ្លាក់ខ្លួនទៅជាអ្នកកម្សត់វិញ។ អ្នកធំគេជឿតាមតែសេចក្ដីវិនិច្ឆ័យរបស់មន្ត្រីក្មេងៗ ដែលកេងប្រវ័ញ្ចយកមាស ប្រាក់ យកស្រែចម្ការ ជារបស់បណ្ដារាស្ត្រធ្វើជារបស់ខ្លួន ថែម​ទាំងឲ្យចាប់រាស្ត្រខ្លះធ្វើទារុណកម្ម ទាំងកំហែងថា "ឯងម៉េចបានជាហ៊ានបៀតបៀននឹងនាហ្មឺន!"។ ជួនកាល មានដល់ទៅធ្វើទោសពៃកាត់ដៃ កាត់ជើង វាយខ្នងផង ម្ល៉ោះហើយ អ្នកមានពូជ មានត្រកូលខ្ពង់ខ្ពស់ចេះតែភ័យព្រួយបារម្ភ ខ្លាចគេរកឃើញ គេនឹងចាប់ចងយកខ្លួនទៅធ្វើទោសពៃរ៍។ ម្យ៉ាងទៀត ក្នុងសាសនាតថាគត ក៏មានកើតហេតុភេទដូចគ្នាដែរ គឺពួកភិក្ខុទ្រុស្ដសីលចេះតែរករឿងហេតុចាប់ទោស ចាប់កំហុសពួកភិក្ខុជាអ្នកមានសីលល្អបរិសុទ្ធទៅវិញ ។ ដូច្នេះ ពួកភិក្ខុដែលមានសីលស្អាតល្អបរិសុទ្ធទាំងនោះ ក៏នាំគ្នារត់រកទីពឹងនៅតាមដងព្រៃភ្នំក្រំថ្មអស់ទៅ ។ ថ្វាយព្រះពរ មហារាជ, ព្រះសុបិននិម្មិតទាំង១៦ ប្រការនេះ ឥតមានឲ្យកើតទោសជាទុក្ខ ជាភយន្តរាយ អ្វីដល់ព្រះអង្គសោះឡើយ។ សូមមហារាជ កុំទ្រង់ព្រួយព្រះរាជហឫទ័យ!។ ចប់ ពុទ្ធទំនាយ សោឡសនិម្មិត ស្ដីពីព្រះមហាសុបិន ១៦ ប្រការតែប៉ុណ្ណះ ។ ដោយ ធន់ ហ៊ិន សម្គាល់ៈ មានច្បាប់ខ្លះចែងថា ព្រះបាទបសេនទិកោសលទ្រង់ព្រះសុបិនឃើញ​ពស់​វែក​មួយ​លូនចេញចាប់កង្កែប ។ លុះពស់ដេញទាន់កង្កែប ស្រាប់តែកង្កែបបែរ​ជា​លេប​ពស់​នោះទៅវិញ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ព្យាករតាមសុបិននិម្មិតនេះថា អំណឹះទៅ​នៅក្រឡាផ្ទៃក្រោមពួកចៅក្រម ប្រព្រឹត្តអំពើអយុត្តិធម៌ ពេកណាស់ គឺគេពុំកាន់ធម៌សុចរិតបន្តិចណាឡើយ ។ គេកាត់ក្ដីឲ្យអ្នកដែលត្រូវឈ្នះទៅជាចាញ់ រីឯអ្នកដែលត្រូវមានទោសទ័ណ្ឌពិតប្រាកដត្រូវចាញ់គេ បែរជាចៅក្រមកាត់ឲ្យឈ្នះក្តី ទៅវិញ ដោយសារតែចៅក្រមនោះទទួលសំណូក គេ ។ សុបិននេះ ជាជំនួសសុបិនឃើញ "គេទឹមគោតូចៗ មិនទឹមគោធំៗ "។ (កម្ពុជសុរិយា លេខ ៤ ឆ្នាំ ១៩៩៩) ប្រភពៈ គេហទំព័រព្រះពុទ្ធសាសនាថេរវាទខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/3511/2026-07-26_16_05_09-Untitled_-_Notepad.jpg
Public date : 26, Jul 2026 (169 Read)
បច្ចុប្បន្ននេះ មានការនិយាយគ្នាច្រើនថា ភិក្ខុសង្ឃធ្វើបែបនេះអាបត្តិ បែបនោះជាអាបត្តិ ពីព្រោះជាលោកវជ្ជៈ គឺអ្វីដែលគេយល់ទាក់ទងនឹងពាក្យនេះ នឹងយល់ទៅទៀតថា ប្រសិនបើធ្វើអ្វីមួយហើយមនុស្សគេបន្ទោស នោះហើយគឺលោកវជ្ជៈ ការបន្ទោសរបស់មនុស្សលោក។ ការពិត សិក្ខាបទទាំងអស់ កាលបើបែងចែកដោយវជ្ជៈ (ទោស)មាន ២ ប្រភេទគឺ លោកវជ្ជៈ និង បញ្ញត្តិវជ្ជៈ។ លោកវជ្ជៈ ប្រែតាមសព្ទថា អាបត្តិដែលមានទោសប្រាកដក្នុងលោក (វិគ្គហៈ លោកេ វិទិតំ វជ្ជំ យស្សាតិ > លោកវជ្ជា)។ ពាក្យថា លោក ក្នុងទីនេះ មានន័យថា ក្នុងចំណោមមនុស្ស ពីព្រោះត្រូវអាបត្តិដោយចិត្តអកុសលចិត្តប៉ុណ្ណោះ។ សេចក្តីថា សិក្ខាបទដែលក្នុងពេលកំពុងប្រព្រឹត្តកន្លង ប្រសិនបើដឹងនូវវត្ថុដែលកំពុងល្មើស (គឺដឹងខ្លួនថាកំពុងធ្វើរឿងនោះៗ) ចិត្តនឹងជាអកុសលតែមួយប៉ុណ្ណោះ ប្រសិនបើមិនដឹងនូវវត្ថុដែលកំពុងល្មើស ចិត្តអាចជាកុសល ឬអកុសលក៏បាន ដូចជា មេថុនធម្មសិក្ខាបទ (ការសេពមេថុន ប្រសិនបើមានចេតនាសេពមេថុន គឺជាអកុសលយ៉ាងច្បាស់)។ រីឯ បញ្ញត្តិវជ្ជៈ ប្រែតាមសព្ទថា អាបត្តិដែលមានទោសគឺការប្រព្រឹត្តកន្លងនូវពុទ្ធបញ្ញត្តិ (វិគ្គហៈ បញ្ញត្តំ វីតិក្កមន្តំ វជ្ជំ យស្សាតិ > បញ្ញត្តិវជ្ជា)។ សេចក្តីថា សិក្ខាបទដែលក្នុងពេលកំពុងធ្វើការប្រព្រឹត្តកន្លង ប្រសិនបើដឹងនូវវត្ថុដែលកំពុងល្មើស ចិត្តអាចជាកុសលឬអកុសលក៏បាន។ ក្នុងករណីដែលមិនដឹងនូវវត្ថុដែលកំពុងល្មើសក៏ដូចគ្នា ដូចជា វិកាលភោជនសិក្ខាបទ (ការទទួលទានអាហារក្នុងវេលាវិកាល ទោះបីដឹងខ្លួនថាកំពុងទទួលទានអាហារក្នុងវេលាវិកាល ក៏ចិត្តមានឱកាសជាកុសលឬអកុសលបានដែរ)។ [សូមមើលការពន្យល់លម្អិតក្នុងកង្ខាវិតរណីអដ្ឋកថា ត្រង់ការពន្យល់មេថុនធម្មសិក្ខាបទ ព្រមទាំងដីកាជាដើម] ក្នុងចំណុចនេះ សម្ដៅដល់ ការដឹងនូវវត្ថុដែលកំពុងល្មើស មិនមែនសំដៅយកការដឹងពុទ្ធបញ្ញត្តិទេ ពីព្រោះប្រសិនបើដឹងពុទ្ធបញ្ញត្តិហើយ នៅតែធ្វើការបំពាន ចិត្តនឹងជាអកុសលយ៉ាងច្បាស់។ នេះចំពោះតែសិក្ខាបទប្រភេទលោកវជ្ជៈប៉ុណ្ណោះ រួមទាំងកិច្ចវត្តផ្សេងៗ រមែងមានដល់សាមណេរ គឺជាអ្វីដែលសាមណេរត្រូវប្រតិបត្តិ ដូចគ្នានឹងសិក្ខាបទ ១០ ដែរ (សូមមើល វិមតិវិនោទនីដីកាបន្ថែម)។ សរុបមក សិក្ខាបទប្រភេទដែលដឹងខ្លួនក្នុងពេលកំពុងធ្វើ ចិត្តនឹងជាអកុសលយ៉ាងច្បាស់ គឺរាប់ជាលោកវជ្ជៈ, សិក្ខាបទដែលទោះបីដឹងខ្លួនក្នុងពេលកំពុងធ្វើ ចិត្តក៏អាចជាកុសល ឬអកុសលក៏បាន រាប់ជាបញ្ញត្តិវជ្ជៈ។ សិក្ខាបទណាជាលោកវជ្ជៈ សិក្ខាបទណាជាបញ្ញត្តិវជ្ជៈ សុទ្ធតែមានបញ្ជាក់ទុកដោយផ្ទាល់ក្នុងសិក្ខាបទនោះៗរួចហើយ មិនមែនជាអ្វីដែលនរណាម្នាក់អាចទៅកំណត់យកដោយខ្លួនឯងបានឡើយ (មិនចេះតែចោទបានឡើយ)។ កាលបើមានរឿងអំពីភិក្ខុសាមណេរកើតឡើង គួរតែប្រៀបធៀបទៅនឹងសិក្ខាបទដែលពាក់ព័ន្ធ រួមទាំងបទភាជនីយ៍ (ការពន្យល់ក្នុងសិក្ខាបទ) អនាបត្តិ (មូលហេតុដែលធ្វើឲ្យមិនត្រូវអាបត្តិ) អង្គអាបត្តិ និងការពន្យល់នៃសិក្ខាបទនោះក្នុងការវិនិច្ឆ័យ ពីព្រោះប្រសិនបើមិនបានសិក្សាព្រះវិន័យឲ្យបានជ្រៅជ្រះទេ ក៏អាចក្លាយទៅជាការបន្ទោសអ្នកដែលគួរសរសើរ ឬសរសើរអ្នកដែលគួរបន្ទោសបាន ដូចឧទាហរណ៍រឿងពួកភិក្ខុក្រុមរបស់ព្រះអស្សជិ និងព្រះបុនព្វសុកៈ ដែលបានទៅប្រចិបប្រចុបគ្រហស្ថក្នុងក្រុងកីដាគិរីជាដើម។៚ ប្រភពៈ ហ្វេសប៊ុក Dara Sou ដោយ៥០០០ឆ្នាំ
images/articles/3473/2026-07-14_07_12_56-Greenshot.jpg
Public date : 14, Jul 2026 (425 Read)
ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំទៅទម្លាក់ ។ បាណាតិបាតមាន ៤ គឺ ១. អត្តនា ច បាណាតិបាតី ហោតិ ជាអ្នកសម្លាប់សត្វដោយខ្លួនឯង ២. បរញ្ច បាណាតិបាតេ សមាទបេតិ បបួលអ្នកដទៃក្នុងការសម្លាប់សត្វ ៣. បាណាតិបាតេ ច សមនុញ្ញោ ហោតិ ពេញចិត្តក្នុងការសម្លាប់សត្វ ៤. បាណាតិបាតស្ស ច វណ្ណំ ភាសតិ ពោលសរសើរគុណនៃការសម្លាប់សត្វ ។ អទិន្នាទានមាន ៤ គឺ ៥. អត្តនា ច អទិន្នាទាយី ហោតិ កាន់យកទ្រព្យដែលគេមិនបានឲ្យដោយខ្លួនឯង ៦. បរញ្ច អទិន្នាទានេ សមាទបេតិ បបួលអ្នកដទៃក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ៧. អទិន្នាទានេ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការកាន់យកទ្រព្យដែលគេមិនបានឲ្យ ៨. អទិន្នាទានស្ស ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃការកាន់យកទ្រព្យដែលគេមិនបានឲ្យ ។ កាមេសុមិច្ឆាចារមាន ៤ គឺ ៩. អត្តនា ច កាមេសុមិច្ឆាចារី ហោតិ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយដោយខ្លួនឯង ១០. បរញ្ច កាមេសុមិច្ឆាចារេ សមាទបេតិ បបួលអ្នកដទៃក្នុងការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១១. កាមេសុមិច្ឆាចារេ ច សមនុញ្ញោ ហោតិ ពេញចិត្តក្នុងការប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១២. កាមេសុមិច្ឆាចារស្ស ច វណ្ណំ ភាសតិ ពោលសរសើរគុណនៃការប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ។ មុសាវាទមាន ៤ គឺ ១៣. អត្តនា ច មុសាវាទី ហោតិ ពោលពាក្យកុហក ដោយខ្លួនឯង ១៤. បរញ្ច មុសាវាទេ សមាទបេតិ បបួលអ្នកដទៃក្នុងការពោលពាក្យកុហក ១៥. មុសាវាទេ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការពោលពាក្យកុហក ១៦. មុសាវាទស្ស ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃការពោលពាក្យកុហក ។ បិសុណាវាចាមាន ៤ គឺ ១៧. អត្តនា ច បិសុណវាចោ ហោតិ ពោលពាក្យញុះញង់ ដោយខ្លួនឯង ១៨. បរញ្ច បិសុណាយ វាចាយ សមាទបេតិ បបួលអ្នកដទៃ ក្នុងការពោលពាក្យញុះញង់ ១៩. បិសុណាយ វាចាយ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការពោលពាក្យញុះញង់ ២០. បិសុណាយ វាចាយ ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃការពោលពាក្យ ញុះញង់ ។ ផរុសវាចាមាន ៤ គឺ ២១. អត្តនា ច ផរុសវាចោ ហោតិ ពោលពាក្យអាក្រក់ ដោយខ្លួនឯង ២២. បរញ្ច ផរុសាយ វាចាយ សមាទបេតិ បបួលអ្នកដទៃ ក្នុងការពោលពាក្យអាក្រក់ ២៣. ផរុសាយ វាចាយ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការពោលពាក្យអាក្រក់ ២៤. ផរុសាយ វាចាយ ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃការពោលពាក្យអាក្រក់ សម្ផប្បលាបៈមាន ៤ គឺ ២៥. អត្តនា ច សម្ផប្បលាបី ហោតិ ពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ២៦. បរញ្ច សម្ផប្បលាបេ សមាទបេតិ បបួលអ្នកដទៃ ក្នុងការពោលពាក្យឥតប្រយោជន៍ ២៧. សម្ផប្បលាបេ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការពោលពាក្យឥតប្រយោជន៍ ២៨. សម្ផប្បលាបស្ស ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃការពោលពាក្យឥតប្រយោជន៍ ។ អភិជ្ឈាមាន ៤ គឺ ២៩. អត្តនា ច អភិជ្ឈាលុ ហោតិ ជាអ្នកមានអភិជ្ឈា ដោយខ្លួនឯង ៣០. បរញ្ច អភិជ្ឈាយ សមាទបេតិ បបួលអ្នកដទៃ ក្នុងអភិជ្ឈា ៣១. អភិជ្ឈាយ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងអភិជ្ឈា ៣២. អភិជ្ឈាយ ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃអភិជ្ឈា ។ ព្យាបាទមាន ៤ គឺ ៣៣. អត្តនា ច ព្យាបន្នចិត្តោ ហោតិ មានចិត្តព្យាបាទ ដោយខ្លួនឯង ៣៤. បរញ្ច ព្យាបាទេ សមាទបេតិ បបួលអ្នកដទៃ ក្នុងការព្យាបាទ ៣៥. ព្យាបាទេ ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការព្យាបាទ ៣៦. ព្យាបាទស្ស ច វណ្ណំ ភាសតិ ពោលសរសើរគុណ នៃការព្យាបាទ ។ មិច្ឆាទិដ្ឋិមាន ៤ គឺ ៣៧. អត្តនា ច មិច្ឆាទិដ្ឋិកោ ហោតិ យល់ខុស ដោយខ្លួនឯង ៣៨. បរញ្ច មិច្ឆាទិដ្ឋិយា សមាទបេតិ បបួលអ្នកដទៃ ក្នុងការយល់ខុស ៣៩. មិច្ឆាទិដ្ឋិយា ច សមនុញ្ញោ ហោតិ ពេញចិត្ត ក្នុងការយល់ខុស ៤០. មិច្ឆាទិដ្ឋិយា ច វណ្ណំ ភាសតិ ពោលសរសើរគុណនៃការយល់ខុស ។ ឥមេហិ ខោ ភិក្ខវេ ចត្តារីសាយ ធម្មេហិ សមន្នាគតោ យថាភតំ និក្ខិត្តោ ឯវំ និរយេ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ ទសកនិបាត សាមញ្ញវគ្គ បិដកលេខ ៥១ ទំព៍រ ២១២) ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/3474/2026-07-14_07_06_54-Greenshot.jpg
Public date : 14, Jul 2026 (366 Read)
សាវត្ថីនិទាន ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុអង្គុយលើអាសនៈទាបហើយ សំដែងធម៌​ដល់មនុស្សអង្គុយនៅលើអាសនៈខ្ពស់ ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។បេ។ ភិក្ខុទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនសមបើនឹង​អង្គុយនៅលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយនៅលើអាសនៈខ្ពស់​សោះ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នក​ទាំង​ឡាយអង្គុយលើ អាសនៈទាប ហើយសំដែងធម៌ដល់មនុស្សអង្គុយនៅលើអាសនៈ​ខ្ពស់ ពិតមែនឬ ។ ភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិត​មែន​ ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នកទាំងឡាយមិនគួរនឹងអង្គុយនៅលើអាសនៈទាប ហើយសំដែងធម៌ដល់​មនុស្សអង្គុយ​លើ​អាសនៈខ្ពស់ទេ ម្នាលមោឃបុរសទាំងឡាយ អំពើដែលអ្នកធ្វើនេះ មិនបានដឹកនាំពួកជន ដែលមិនទាន់ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំពួកជនដែលជ្រះថ្លាហើយ ឲ្យកាន់​តែ​ជ្រះថ្លាឡើងទេ ។បេ។ ព្រះដ៏មានព្រះភាគទ្រង់បន្ទោសហើយ ទ្រង់ធ្វើនូវធម្មី​កថា​​ត្រាស់ហៅភិក្ខុទាំងឡាយមកដោយព្រះពុទ្ធដីកាថាៈ ម្នាលភិក្ខុទាំងឡាយ កាលពីដើមក្នុងក្រុងពារាណសី មានស្រីជាប្រពន្ធរបស់បុរសចណ្ឌាល​ម្នាក់ ជាស្រីមានគភ៌ ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ ស្រីចណ្ឌាលនោះបានពោល​ពាក្យនេះនឹងបុរសចណ្ឌាលនោះថា បពិត្រអ្នកជាអយ្យបុត្រ ឥឡូវខ្លួនខ្ញុំមានគក៌ហើយ​ ខ្ញុំចង់ទទួលទានផ្លែស្វាយណាស់ ។ ឯប្តីនោះតបវិញថា ផ្លែស្វាយគ្មាន​ទេ (ព្រោះ)​ កាល​នេះមិនមែនជាកាលមានផ្លែស្វាយ ។ ប្រពន្ធនោះនិយាយថា បើខ្ញុំមិនបាន​ផ្លែ​ស្វាយទេ ខ្ញុំមុខជានឹងស្លាប់ (ពុំខានឡើយ) ។ គ្រានោះឯង មានដើមស្វាយរបស់ស្តេច (១ដើម) តែងមានផ្លែជាប់ជានិច្ច ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ បុរសចណ្ឌាលនោះក៏ចូលទៅរកដើមស្វាយនោះ លុះចូលទៅ​ដល់ហើយក៏ឡើងទៅពួនលើដើមស្វាយនោះ ។ ម្នាលភិក្ខុទាំងឡាយ វេលានោះ​ឯង ​ស្តេចបានទ្រង់រាជដំណើរទៅកាន់ដើមស្វាយនោះជាមួយនឹងព្រាហ្មណ៍បុរោហិត លុះ​ដល់​ហើយក៏គង់លើអាសនៈដ៏ខ្ពស់ ហើយក៏រៀននូវមន្ត ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសចណ្ឌាលនោះមានសេចក្តីរិះគិតយ៉ាងនេះថា ស្តេច​ណា​គង់លើអាសនៈខ្ពស់ ហើយរៀននូវមន្ត ស្តេចនេះឯងហៅថាមិនប្រកប​ដោយ​ធម៌ឡើយ ។ ម៉្យាងទៀត ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាប ហើយបង្ហាញមន្ត​ដល់មនុស្សដែលអង្គុយលើអាសនៈខ្ពស់ ព្រាហ្មណ៍នេះឯងហៅថា មិនប្រកប​ដោយ​ធម៌​ដែរ ចំណែកខ្លួនអញដែលមកលួចផ្លែស្វាយរបស់ស្តេច ព្រោះហេតុអំពីស្រី អញ​នេះឯង ក៏ហៅថាមិនប្រកប ដោយធម៌ដែរ ឯច្បាប់ទាំងនេះវាច្រឡូកច្រឡំគ្នាអស់​ហើយ ។ បុរសនោះគិតដូច្នោះហើយ ក៏លោតចុះពីដើមស្វាយមកក្នុងទីនោះឯង (ហើយពោលគាថា) ថាៈ ឧភោ អត្ថំ ន ជានន្តិ, ឧភោ ធម្មំ ន បស្សរេ; យោ ចាយំ មន្តំ វាចេតិ, យោ ចាធម្មេនធីយតិ។ ព្រាហ្មណ៍ណាបង្ហាញមន្ត (ដល់ស្តេច) ក្តី ស្តេចអង្គណារៀនមន្តមិនប្រកបដោយធម៌ក្តី ជន​ទាំងពីរនោះ ឈ្មោះថា មិនស្គាល់នូវហេតុ ជនទាំងពីរនោះ ឈ្មោះថា មិនដឹងនូវ​ផល​ ។ ព្រាហ្មណ៍ក៏ពោលគាថាតបវិញថា សាលីនំ ឱទនោ ភុត្តោ, សុចិមំសូបសេចនោ; តស្មា ធម្មេ ន វត្តាមិ, ធម្មោ អរិយេភិ វណ្ណិតោ។ (នែអ្នកចណ្ឌាល) ខ្ញុំបានទទួលទានបាយអង្ករស្រូវសាលី ដែលលាយដោយសាច់ដ៏ស្អាត​របស់​ស្តេច (ជារាល់ថ្ងៃ) ព្រោះហេតុនោះ ខ្ញុំនឹងប្រព្រឹត្តទៅក្នុងធម៌នោះមិនបាន​ទេ (តែ​ខ្ញុំដឹងថា) ធម៌នេះពួកព្រះអរិយៈតែងសរសើរហើយ ។ ឯបុរសចណ្ឌាលក៏ពោលគាថាតបវិញថា ធិរត្ថុ តំ ធនលាភំ, យសលាភញ្ច ព្រាហ្មណ; យា វុត្តិ វិនិបាតេន, អធម្មចរណេន វា។ បពិត្រព្រាហ្មណ៍ ការដែលបានទ្រព្យនឹងបានយសបែបនោះ ពាក្យនិន្ទាតែងមាន (ជាធម្មតា​) ម៉្យាងទៀត ការចិញ្ចឹមជីវិត ដែលមិនប្រព្រឹត្តតាមធម៌ ជាហេតុនាំឲ្យធ្លាក់ចុះ​ទៅ​ក្នុង​អបាយ ។ បរិព្ពជ មហាព្រហ្មេ, បចន្តញ្ញេបិ បាណិនោ; មា ត្វំ អធម្មោ អាចរិតោ, អស្មា កុម្ភមិវាភិទា បពិត្រមហាព្រហ្ម អ្នកឯងចូរវៀរចេញ សូម្បីពួកសត្វដទៃក៏គង់តែចម្អិនបាយបរិភោគ (ដូច​គ្នាទេ) អ្នកកុំប្រព្រឹត្តឲ្យខុសធម៌នោះឡើយ បើអ្នកប្រព្រឹត្តខុសធម៌ហើយ មុខជានឹង​បែក​ធ្លាយ ដូចជាក្អមទឹកមិនខានទេ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ ឆវជាតក បិដកលេខ ៥៨ ទំព័រ ១៩៤) ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងគ្រានោះ បុគ្គលអង្គុយលើអាសនៈទាប ហើយបង្ហាញមន្ត​ ដល់បុគ្គលដែលអង្គុយលើអាសនៈខ្ពស់នោះ ម្តេចក៏គង់ជាទីមិនគាប់ចិត្តដល់តថា​គត ​នឹងនិយាយទៅថ្វីដល់បុគ្គល ដែលអង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់បុគ្គល​ ដែលអង្គុយលើអាសនៈខ្ពស់ ក្នុងកាលឥឡូវនេះ ក៏រឹងរឹតតែមិនបានជាទីគាប់ចិត្ត​តថាគតក្រៃពេក ម្នាលភិក្ខុទាំងឡាយ អំពើនេះមិនជាទីជ្រះថ្លាដល់ពួកជនដែលមិន​ទាន់​ជ្រះថ្លា ឬនាំពួកជនដែលជ្រះថ្លាហើយឲ្យកាន់តែជ្រះថ្លាឡើងទេ ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថាៈ ន នីចេ អាសនេ និសីទិត្វា ឧច្ចេ អាសនេ និសិន្នស្ស អគិលានស្ស ធម្មំ ទេ​សេ​ស្សាមីតិ សិក្ខា ករណីយា ។ ភិក្ខុគប្បីធ្វើសេចក្តីសិក្សាថា អញនឹងមិនអង្គុយលើអាសនៈទាប ហើយ​សំដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយលើអាសនៈខ្ពស់ ។ ភិក្ខុមិនគប្បីអង្គុយលើអាសនៈ​ទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជំងឺ អង្គុយលើអាសនៈខ្ពស់ទេ ។ ភិក្ខុ​ណា​អាស្រ័យសេចក្តីមិនអើពើ អង្គុយលើអាសនៈទាប ហើយសំដែងធម៌ដល់មនុស្សគ្មានជំងឺអង្គុយលើអាសនៈខ្ពស់ ត្រូវអាបត្តិទុក្កដ ។ អនាបត្តិ វារៈដែលមិនត្រូវអាបត្តិ (ក្នុងសិក្ខាបទនេះមាន ៧ យ៉ាង) គឺ ៖ ១. អសញ្ចិច្ច ភិក្ខុមិនក្លែង ២. អស្សតិយា ភិក្ខុមិនមានស្មារតី ៣. អជានន្តស្ស ភិក្ខុមិនដឹងខ្លួន ៤. គិលានស្ស ភិក្ខុមានជំងឺ ៥. អាបទាសុ ភិក្ខុមានសេចក្តីអន្តរាយ ៦. ឧម្មត្តកស្ស ភិក្ខុឆ្កួត ៧. អាទិកម្មិកស្ស ភិក្ខុដើមបញ្ញត្តិ ។ នីចាសនសិក្ខាបទ ចប់ ៕ (វិនយបិដក មហាវិភង្គ សេក្ខិយកណ្ឌ ធម្មទេសនាបដិសំយុត្ត បាទុកវគ្គ នវមសិក្ខាបទ បិដកលេខ ៤ ទំព័រ ៤៨៦) ដោយ សដវថ ដោយ៥០០០ឆ្នាំ
images/articles/3485/2026-07-13_19_31_41-Untitled_-_Notepad.jpg
Public date : 14, Jul 2026 (248 Read)
តេីគ្រហស្ថ​ដែលបានសម្រេចជាព្រះអរហន្ត​ ពិតជាអាចតាំងនៅ​ រហូតអស់៧ថ្ងៃពិតមែនឬ? ចម្លេីយ​ មិនពិតឡេីយ ។​ ព្រោះថាក្នុងព្រះអដ្ឋកថាទាំងឡាយ​ បានពោលថា​ ខីណាសវា បន បរិនិព្វាយន្តិ វា បព្វជន្តិ វា។ កស្មា? អរហត្តំ នាម សេដ្ឋគុណោ, គិហិលិង្គំ ហីនំ, តំ ហីនតាយ ឧត្តមំ គុណំ ធារេតុំ ន សក្កោតិ។ តស្មា តេ បរិនិព្វាតុកាមា វា បព្វជិតុកាមា វា ហោន្តិ។ ភុម្មទេវា បន អរហត្តំ បត្វាបិ យាវជីវំ តិដ្ឋន្តិ។ ឆសុ កាមាវចរទេវេសុ សោតាបន្នសកទាគាមិនោ យាវជីវំ តិដ្ឋន្តិ; អនាគាមិនា រូបភវំ គន្តុំ វដ្ដតិ, ខីណាសវេន បរិនិព្វាតុំ។ កស្មា ? និលីយនោកាសស្ស អភាវា។ រូបាវចរារូបាវចរេសុ សព្វេបិ យាវជីវំ តិដ្ឋន្តិ។វិភង្គអដ្ឋកថា/៥០៥​ ។​ សេចក្តីថា​ ចំណែកឯបុគ្គលដែលបានសម្រេច ជាព្រះខីណាស្រព លោកតែងតែបរិនិព្វាន ឬថារមែងបួសក្នុងថ្ងៃនោះឯង ។ ព្រោះហេតុអ្វី ? ព្រោះថា ឈ្មោះថាអរហត្ត​ផល គឺជាគុណជាតិដ៏ប្រសើរ ចំណែកភេទជាគ្រហស្ថ គឺជាភេទដ៏ថោកទាប ។ បុគ្គល​​ជាគ្រហស្ថនោះមិនអាចដើម្បីទ្រទ្រង់នូវគុណដ៏ឧត្ដម ដោយភេទ ដ៏ថោកទាបនោះបានឡើយ ។ ព្រោះ​ហេតុដូច្នោះ បុគ្គលដែលបានសម្រេចជាព្រះអរហន្តហើយ លោករមែងមានការប្រាថ្នាដើម្បី​បរិនិព្វាន ឬថា ប្រាថ្នារមែងបួសយ៉ាងពិតប្រាកដ ។ ចំណែកឯ ភូម្មទេវតា កាលបើ លោកបានសម្រេចជាព្រះអរហន្ត លោករមែងអាចតាំងនៅ ក្នុងអត្តភាពជាភូម្មទេវតារហូតអស់ជីវិត ។ ចំណែកសោតាបន្នបុគ្គល និង សក្កទាគាមិបុគ្គល ដែលបានសម្រេច ក្នុងកាមាវចរសួគ៌ ទាំង៦ជាន់ លោក រមែងអាចតាំងនៅ ក្នុងអត្តភាពនោះ នោះរហូតអស់ជីវិត ។ បើលោក​ បានសម្រេចជាព្រះអានាគាមីបុគ្គលវិញ លោកគួរទៅកាន់រូបព្រហ្ម គឺថាលោករមែងតែងតែចុតិ​ ហើយទៅបដិសន្ធិ ក្នុងរូបព្រហ្ម ។ បើបានសម្រេចជាព្រះខីណាស្រព លោកគួរ បរិនិព្វានគឺលោករមែងតែងតែបរិនិព្វាន​ ដោយភាពជាព្រះខីណាស្រពនោះឯង ។ ព្រោះហេតុអ្វី? ព្រោះថា នៅក្នុង ឋានទេវតាទាំងប្រាំមួយជាន់ មិនមានទីកន្លែងដ៏សមគួរដើម្បីកិរិយាពួនសម្ងំក្នុងកម្មដ្ឋានបានឡើយ ។ ព្រះអរិយបុគ្គលទាំងអស់ ដែលបានសម្រេច គុណធម៌ ក្នុងរូបាវចរភព និងអរូបាវចរភព លោករមែងអាចតាំងនៅរហូតអស់ជីវិត ។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្វជតិ វា បរិនិព្វាយតិ វា។ ភូមទេវតា បន តិដ្ឋន្តិ។ កស្មា? និលីយនោកាសស្ស អត្ថិតាយ។ មជ្ឈិមបណ្ណាសអដ្ឋកថា​/១២១ ។ ចំណែកឯ បុគ្គលដែលបានសម្រេចជាព្រះអរហន្ត លោករមែងមិនតាំងនៅ ដោយភេទជាគ្រហស្ថនោះឡើយ។ ព្រោះ​ភេទ​ជាគ្រហស្ថ គឺជាភេទដ៏ថោកទាប មិនអាចដើម្បីទ្រទ្រង់នូវគុណដ៏ឧត្ដម គឺអរហត្តផលបានឡើយ ព្រោះដូច្នោះ បុគ្គលដែលតាំងនៅក្នុងភេទជាគ្រហស្ថ កាលបើបានសម្រេចជាព្រះអរហន្ត ក៏រមែងតែងតែបួសក្នុងថ្ងៃនោះឯង ឬថាបើមិនបួស ក៏រមែងបរិនិព្វាន ក្នុងថ្ងៃនោះឯង ។ ចំណែកឯ ភុម្មទេវតា កាលបើលោក បានសម្រេចជាព្រះអរហន្តហើយ រមែងអាចតាំងនៅរហូតអស់ជីវិត ។ ព្រោះ​ហេតុអ្វី ? ព្រោះថា ក្នុងឋានភូម្មទេវតា មានទីកន្លែង ដ៏សមគួរក្នុងការពួនសម្ងំ នៅដោយវិវេក ក្នុងកម្មដ្ឋាន តាមអធ្យាស្រ័យ របស់លោក។ អគារមជ្ឈេ វសន្តេន នាម អរហត្តំ បត្តេន តំទិវសមេវ បរិនិព្វាយិតព្វំ វា បព្វជិតព្វំ​ វា ហោតិ, សា បន អត្តនោ ឤយុសង្ខារានំ បវត្តនភាវំ ញត្វា ‘‘អត្តនោ បព្វជ្ជំ អនុជានាបេស្សាមី’’តិ​ ។ ចំណែកអដ្ឋកថាអង្គុតរនិកាយ​ /២៦៦​ ក្នុងខេមាថេរីវត្ថុ​ ក៏បានពោលហេីយ​ ក្នុងន័យដូចគ្នានេះដែរ​ ។ (សេច​ក្តី​ប្រែ​ដូចខាងលេីដែរ )​ ការសម្រេចជាព្រះអរហន្ត​ ក្នុងភេទជាគ្រហស្ថនេះ បេីតាមមតិរបស់អាចារ្យ​មួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិត​ទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន រហូត៧ ថ្ងៃឯណោះ​ ។ ចំណែក​ឯ​ អាចារ្យ​ពួកខ្លះលេីកយកវាទ: របស់សៀវភៅបរមត្ថជោតិក:បរិច្ឆេទទី៥​ ច្បាប់ចាស់​ របស់ថៃកាលលោកបោះពុម្ភដំបូង​ មិនទាន់បានកែប្រែ​ មកជាសាធក:​ ដោយមិនបានដឹងថា​ វាជាការភ្លាំងភ្លាត់​ ទាំងដែរ​សៀវភៅនេះ​ លោកបាន​កែប្រែបោះពុម្ភ​ សាជាថ្មី​ហេីយ​ ។សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏បានពោលថា​ ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មឹយេវ ទិវសេ បព្វជតិ វា បរិនិព្វាយតិ វា ។បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ លោក​រមែងបួសក្នុងថ្ងៃនោះឯង​ ឬថា​ (បើមិនបានបួសនោះទេ) លោក​រមែងបរិនិព្វានក្នុងថ្ងៃនោះឯង​ ។ ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រូវឡើយ ។​ សូមមេីលរឿងរ៉ាវផ្សេងៗទៀត​ ដូចជា​ រឿងព្រះបាទសុទ្ធោទន:​ រឿងសន្តតិមហាមាត្យ​ រឿងពាហិយទារុចិរី​ រឿងឧគ្គសេន រឿងព្រះនាងខេមា​ រឿងវីតសោកទារក រឿងព្រាហ្មណ៍ដែលជាពុទ្ធមាតាពុទ្ធបិតាជាដេីម​ ។ ប្រភព៖ ហ្វេសប៊ុកអភិធម្មានន្ទោ ម៉ៅ ឯក ដោយ៥០០០ឆ្នាំ
images/articles/3480/2026-07-13_12_01_53-Greenshot.jpg
Public date : 14, Jul 2026 (289 Read)
ហេតុអ្វីបានជាមនុស្សមួយចំនួនមាន អគតិចំពោះព្រះសង្ឃនាពេលបច្ចុប្បន្ន? សំណួរ​របស់អ្នក មិនមែនជាសំណួរតូចតាចនោះទេ ប៉ុន្តែវាជាសំណួរដែលឆ្លុះបញ្ចាំងពីបញ្ហា​រចនាសម្ព័ន្ធនៃសង្គមទាំងមូល។ ចម្លើយត្រូវបែងចែកទៅតាមហេតុផល មិន​មែន​តាម​អារម្មណ៍ឡើយ៖ ១. អគតិភាគច្រើន "មិនមែនកើតចេញពីព្រះសង្ឃទាំងអស់" ប៉ុន្តែភាគច្រើនកើតចេញពីព័ត៌មានដែលទទួលបាន មនុស្សដែលនិយាយថា "បួសជាព្រះសង្ឃស្រួលណាស់ បួសហើយមាន បួសហើយមិនធ្វើអ្វីសោះ" ជាទូទៅមានលក្ខណៈរួមគ្នាគឺ៖ * ❌ មិនដែលបានបួសពិតប្រាកដ * ❌ មិនដែលរស់នៅក្នុងវត្តអារាម * ❌ មិនស្គាល់ព្រះវិន័យ * ❌ ទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយតែម្ខាង ប្រព័ន្ធផ្សព្វផ្សាយសម័យនេះ ផ្ដោតលើព័ត៌មានអាស្រូវព្រោះវាលក់ដាច់៖ * ព្រះសង្ឃល្អបំពេញតួនាទីស្ងប់ស្ងាត់ → មិនក្លាយជាព័ត៌មាន * ព្រះសង្ឃមិនល្អតែមួយអង្គ → ត្រូវបានពង្រីកព័ត៌មានរហូតដូចជាខូចទាំងប្រព័ន្ធ * កាលណាទទួលព័ត៌មានតែម្ខាងដដែលៗ → ខួរក្បាលនឹងវាយតម្លៃរួមបញ្ចូលគ្នាដោយមិនដឹងខ្លួន → ក្លាយជា "អគតិ" មិនមែន "បញ្ញា" ឡើយ។ ២. ព្រះសង្ឃដែលមានក្នុងព័ត៌មាន ≠ ព្រះសង្ឃទាំងអស់ ការ​ពិតដែលត្រូវទទួលស្គាល់រួមគ្នាគឺ៖ ព្រះសង្ឃដែលមានព័ត៌មានខូចខាត គឺមានពិត​មែន​។ ប៉ុន្តែការវាយតម្លៃជារួមថា "ព្រះសង្ឃទាំងអស់សុទ្ធតែបែបនោះ" = ជារឿង​អយុត្តិធម៌។ ប្រៀបធៀបយ៉ាងងាយ៖ * មានគ្រូបង្រៀនម្នាក់ពុករលួយ → តើយើងត្រូវសន្និដ្ឋានថាគ្រូទាំងអស់សុទ្ធតែអាក្រក់ដែរឬទេ? * មានគ្រូពេទ្យម្នាក់ខុសក្រមសីលធម៌ → តើយើងនឹងឈប់ជឿជាក់លើគ្រូពេទ្យទាំងអស់មែនទេ? * ព្រះសង្ឃក៏ដូចគ្នា៖ អ្នកខុស → ត្រូវទទួលខុសត្រូវម្នាក់ៗតាមបុគ្គល មិនមែនបំផ្លាញស្ថាប័នទាំងមូលឡើយ។ ៣. តើមានព្រះសង្ឃល្អនៅក្នុងសង្គមដែរឬទេ? → មាន ហើយមានច្រើនទៀតផង សំណួរដ៏សំខាន់គឺ៖ "តើអ្នកធ្លាប់ជួបព្រះសង្ឃល្អៗហើយឬនៅ?" បើមិនធ្លាប់!មិនមែនមានន័យថាគ្មានទេ ប៉ុន្តែមកពីព្រះសង្ឃល្អលោកមិនចេញផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។ សួរត្រឡប់ទៅវិញដោយសុជីវធម៌ថា៖ តើលោកទាំងនេះមិនមែនជាព្រះសង្ឃទេឬ? ឬមួយទាល់តែគ្មានព្រះសង្ឃល្អសោះ ទើបអ្នកពេញចិត្ត? ៤. ព្រះសង្ឃមកពីណា? → មកពី "សង្គមគ្រហស្ថ" នេះគឺជាចំណុចដែលមនុស្សចូលចិត្តភ្លេច៖ * ព្រះសង្ឃមិនមែនធ្លាក់ពីលើមេឃ * ព្រះសង្ឃមិនមែនកើតមកក្លាយជាព្រះសង្ឃភ្លាមៗទេ * ព្រះសង្ឃគឺមកពី កូនចៅរបស់យើងទាំងអស់គ្នានេះឯង បើនិយាយថា "ព្រះសង្ឃសម័យនេះអាក្រក់" ត្រូវសួរតទៅទៀតថា?តើនរណាជាអ្នកចិញ្ចឹមបីបាច់លោកមក? សង្គមដែល៖ * ❌ មិនបង្រៀនសីល ៥ * ❌ មិនដែលចូលវត្ត * ❌ មិនដែលស្ដាប់ធម៌ * ❌ ប្រើប្រាស់លុយកាក់ជាខ្នាតវាស់វែងតម្លៃមនុស្ស ហើយរំពឹងថា ព្រះសង្ឃនឹងល្អឥតខ្ចោះជាងសង្គមដែលផលិតលោកមកនោះ វាជារឿងមិនអាចទៅរួចឡើយ។ ៥. ព្រះសង្ឃសម័យនេះគឺ "សម្មតិសង្ឃ" មិនមែនអរិយសង្ឃចំណុចនេះសំខាន់ណាស់ ប៉ុន្តែមនុស្សភាគច្រើនមិនយល់៖ ព្រះសង្ឃបច្ចុប្បន្ន = សម្មតិសង្ឃ (ព្រះសង្ឃដោយការសន្មត) គឺជាអ្នកដែលកំពុងហ្វឹកហាត់ លះបង់ និងផ្ដាច់នូវកិលេស មិនមែនជាព្រះអរហន្តដោយស្វ័យប្រវត្តិនោះទេ។ ការបួស៖ * មិនមែនប្រែថា "បរិសុទ្ធភ្លាមៗ" នោះទេ * ប៉ុន្តែប្រែថា "ចូលមកដើម្បីហ្វឹកហាត់" * បើព្រះសង្ឃខុស ត្រូវប្រើ ព្រះវិន័យ ដើម្បីចាត់ការ មិនមែនប្រើអារម្មណ៍មកជេរប្រមាថសាសនាទាំងមូលឡើយ។ ៦. ហេតុអ្វីដាស់តឿនហើយមិនស្ដាប់ ចាំតែរិះគន់ម្យ៉ាង?ព្រោះសង្គមបច្ចុប្បន្ន៖ * ស៊ាំនឹងការ "ជេរ" ច្រើនជាងការ "ស្ដាប់" * ស៊ាំនឹងការ "ចង់ឈ្នះ" ច្រើនជាងការ "យល់ចិត្ត" * ប្រើប្រាស់អារម្មណ៍ ច្រើនជាងបញ្ញា ការរិះគន់បែប ❌ មិនស្ដាប់ហេតុផល ❌ មិនទទួលព័ត៌មាន ❌ មិនបើកចិត្ត គឺមិនមែនជាការដោះស្រាយបញ្ហាទេ តែវាគឺជាការ "បញ្ចេញអគតិ"។ ៧. ចុងក្រោយ... បញ្ហាមិនមែនស្ថិតលើខាងព្រះសង្ឃតែម្ខាងទេបើមានសំណួរថា "តើសង្គមសព្វថ្ងៃឃ្លាតឆ្ងាយពីសីលធម៌ដែរឬទេ?" ចម្លើយត្រង់ៗគឺ៖ ឆ្ងាយណាស់។ * សីល ៥ ស្ទើរតែមិនត្រូវបានលើកយកមកនិយាយ * វត្តអារាមត្រូវបានមើលឃើញត្រឹមជាកន្លែងធ្វើពិធីបុណ្យ មិនមែនជាកន្លែងហ្វឹកហាត់ចិត្ត * ធម៌អាថ៌ត្រូវបានមើលឃើញថាហួសសម័យ មិនទាន់សម័យ ហើយនៅពេលដែលព្រះសង្ឃទន់ជ្រាយ សង្គមបែរជាជាន់ពន្លិច ជំនួសឱ្យការជួយគ្នាជ្រោមជ្រែង។ សរុបបែបត្រង់ចំណុច៖ * អគតិដែលមានចំពោះព្រះសង្ឃ → ភាគច្រើនកើតចេញពីព័ត៌មានតែម្ខាង។ * ព្រះសង្ឃដែលមិនល្អគឺមានពិត → ប៉ុន្តែព្រះសង្ឃល្អក៏នៅមានច្រើន។ * ព្រះសង្ឃគឺជាផលផលិតនៃសង្គមគ្រហស្ថ។ * ព្រះសង្ឃសម័យនេះគឺជាអ្នកហ្វឹកហាត់ មិនមែនសុទ្ធតែជាអរិយបុគ្គល។ * បើសង្គមមិនរក្សាសីល → នឹងបន្ទោសព្រះសង្ឃតែម្ខាងមិនបានឡើយ។ * ការដោះស្រាយបញ្ហា ត្រូវប្រើបញ្ញា មិនមែនអារម្មណ៍។ បើចង់ឃើញព្រះសង្ឃល្អកាន់តែច្រើន → ត្រូវចាប់ផ្ដើមពីការមានមនុស្សល្អនៅក្នុងសង្គមឱ្យកាន់តែច្រើនជាមុនសិន។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3478/2026-07-13_09_02_49-Wordbook_files_-_File_Explorer.jpg
Public date : 14, Jul 2026 (220 Read)
នៅប្រទេសកម្ពុជាយើង អត្រានៃប្រជាជនដែលមានឈ្មោះថា ពុទ្ធសាសនិក មានប្រមាណ​ជា ៩៥% ដែលមានតាំងពីកំណើត។ ប៉ុន្តែក្នុងចំណោម ៩៥%នោះ បើចម្រាញ់​ឲ្យច្បាស់ថា បានសិក្សា បានស៊ីជម្រៅ និងជ្រះថ្លាយល់ដឹងពីពុទ្ធសាសនាពិតប្រាកដ​ មិនប្រាកដថាមានដល់ ៥០%ឡើយ? សំណួរសួរថា ព្រោះហេតុអ្វី? ចម្លើយគឺ ឈ្មោះ​នេះ មានតពីដូន ពីតាមក ហើយកាន់តៗគ្នា ហាក់ស្រពិចស្រពិលនៅឡើយ ហើយ​ងាយផ្អើលតាមគេពញ្ញាក់ ងាយជឿ ងាយតាម។ ហេតុអ្វីបានជាខ្ញុំពោលថាដូច្នោះ? មូលហេតុងាយទេ ដោយយើងសង្កេតលើព្រឹត្តិ​ការណ៍​ក្នុងសង្គមសព្វថ្ងៃនេះបាន ។ យើងតែងតែឃើញថា ប្រជាជនតែងតែគោរព តែង​តែ​ធ្វើបុណ្យ ប៉ុន្តែប្រសិនបើមានរឿងទាំងឡាយណា មិនល្អ កើតមាននៅក្នុងសង្គម​សង្ឃ​ ពួកគេតែងតែចេញមកតិះដៀល មើលងាយ ជេរប្រទេច ផ្ដាសា ទោះ​បីជា​រឿងនោះមិនទាក់ទងនឹងសង្ឃក៏ដោយ (ជារឿងបុគ្គលសុទ្ធសាធ) ក៏គេវាយប្រហារដល់​ស្ថាប័នឬសង្គមសង្ឃទាំងមូលដែរ។ ឧ. ករណីបុគ្គល(ក)ធ្លាប់បួស រួចសឹកទៅវិញ សក់​មិន​ទាន់ដុះជិត រួចប្រព្រឹត្តអ្វីមួយមិនសមភ្នែកឬកើតឧប្បត្តិហេតុណាមួយ ក៏ត្រូវបាន​គេ​ចោទដោយពោលពាក្យថា «មានព្រះសង្ឃមួយអង្គ បន្លំខ្លួនធ្វើនេះធ្វើនោះជា​ដើម​…» ទាំងដែលពួកគេមិនបានសួរនាំប្រភព ថាមកពីណា? រឿងហេតុយ៉ាងណា? នោះ​ឡើយ។ បើរឿងនោះជារឿងមានការភ័ន្តច្រឡំ ពួកគេក៏ត្រឹមតែសុំទោស រួចចប់សព្វគ្រប់ ព្រោះ​សង្គមសង្ឃ​នេះ តែងតែអភ័យ។ តួយ៉ាងពួកសារព័ត៌មានមួយចំនួន តែងតែខិតខំ​ចុះផ្សាយនូវរឿងដែលទាក់ទងនឹងបុគ្គលដែលមិនល្អក្នុងសង្គមសង្ឃ ដើម្បី​ទាញ​យក​ប្រជា​ប្រិយ ទាញយកការចែករំលែក ដោយពួកគេចុះផ្សាយទាំងគ្មានប្រភព រហូត​ខ្លះទៀត គ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានពិតប្រាកដ។ ខណៈដែលពុទ្ធបរិស័ទមួយ​ចំនួន ​ជ្រះថ្លាច្បោលៗ មិនបានអប់រំចិត្តគំនិត ពួកគេក៏ចេញមកវាយប្រហារភ្លាមៗដោយ​មិនសំចៃ។ ពិតណាស់ ប្រាកដជាមានពួកប្លម ពួកបន្លំ យកសាសនាជាខែល តែវាជារឿងបុគ្គល ពុំទាក់ទង​នឹងពាក្យថា «សង្ឃ»ឡើយ។ កាលណាបើបុគ្គលទាំងនោះមានបញ្ហា ក៏មានស្ថាប័ន​សង្ឃជាអ្នកដោះស្រាយតាមធម៌ តាមវិន័យជាមុនសិនដែរ។ ប៉ុន្តែបើគ្រហស្ថ ចូល​មក​លូកដៃជ្រុល ឬតិះដៀលសព្វបែបយ៉ាង ប្រៀបដូចចីវរដែលរហែក១ចំអាម បែរ​ជា​មិនព្រមនាំគ្នាដេរ តែបែរជានាំគ្នាហែកជាបន្តបន្ទាប់ រួចហើយចង់ឲ្យចីវរនោះបាន​ស្អាតល្អដូច្នោះ។ កាលបើជ្រះថ្លាតែសម្បកក្រៅ ប៉ុន្តែក្នុងចិត្តមិនទាន់អប់រំ មិនចេះពិចារណា អានតែចំណងជើងព័ត៌មានមួយចំនួនដែលគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកវិជ្ជាជីវៈជាអ្នកសារ​ព័ត៌មាន រួចវាយប្រហារដល់«ព្រះសង្ឃ» នោះហើយ ដែលយើងជាពុទ្ធសាសនិក​ក្លែងក្លាយ រកខ្លឹមសារពុំបាន។ ពាក្យថា «ព្រះសង្ឃ» គឺមានអត្ថន័យជ្រាលជ្រៅនិងធ្ងន់ណាស់។ បើប្រើមិនត្រូវ គឺជាការប្រមាថដល់សង្ឃរតន៍ទាំងមូល។ ពុទ្ធសាសនា អាចរឹងមាំ គឺអាស្រ័យបរិស័ទពិត បរិស័ទខ្លឹម។ បរិស័ទពិត បរិស័ទខ្លឹម គឺជាបរិស័ទ​ដែលយល់ហេតុផល គិតពិចារណាបានវែងឆ្ងាយ តិះដៀលដល់បុគ្គលដែលគួរ​តិះ​​ដៀល សរសើរដល់បុគ្គលដែលគួរសរសើរ។ សព្វថ្ងៃនេះ យើងមានបញ្ហាប្រឈមបែប​នេះឯង ប្រៀបដូចដើមត្នោតដែលមានតែខ្លឹមក្រៅ ឯក្នុងមានតែស្រាយដូច្នោះ​ឯង​៕ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/3486/2026-07-14_07_29_53-Greenshot.jpg
Public date : 14, Jul 2026 (180 Read)
អវិជ្ជា ក្នុងនាមជា អនុស័យ៖ មេរោគបង្កប់ខ្លួនយ៉ាងជ្រៅដែលរង់ចាំការគាស់រំលើង អវិជ្ជា(សេចក្តីមិនដឹង) មិនមែនកើតឡើងដោយឯកឯង ឬរលាយបាត់ទៅវិញត្រឹមតែដោយសារយើងមានគំនិតល្អ ក្នុងខណៈណាមួយនោះទេ ប៉ុន្តែក្នុងកម្រិតដ៏ល្អិតបំផុត អវិជ្ជា​ធ្វើនាទីជា "មេរោគបង្កប់ខ្លួន"ដែលដេកត្រាំនៅក្នុងសន្តានចិត្ត។ ក្នុងព្រះពុទ្ធសាសនា ស្ថានភាពនេះហៅថា "អវិជ្ជានុស័យ"(អវិជ្ជា + អនុស័យ)។ និយម​ន័យនៃ "អនុស័យ" កិលេសក្នុងចិត្តរបស់បុថុជ្ជនមិនបានបង្ហាញខ្លួនគ្រប់ពេលវេលា​នោះទេ ប៉ុន្តែវាធ្វើការបែងចែកជា ៣ កម្រិត ប្រៀបដូចជាកករដែលដេកនៅ​បាត​ទឹក៖ វីតិក្កមកិលេស៖កិលេសយ៉ាងគ្រោតគ្រាត ដែលហៀរចេញមកតាមកាយ និងវាចា។ បរិយុដ្ឋានកិលេស៖កិលេសយ៉ាងកណ្តាល ដែលហុយឡើងមករំខានក្នុងចិត្ត (ដូចជាសេចក្តីខឹង ឬសេចក្តីលោភដែលកើតឡើងមួយគ្រា)។ អនុសយកិលេស៖កិលេសយ៉ាងល្អិត គឺ "មេរោគ" ដែលដេកត្រាំនៅក្នុងខន្ធសន្តាន មិន​បង្ហាញ​អាការៈ ប៉ុន្តែត្រៀមខ្លួនធ្វើការភ្លាមៗ នៅពេល​ដែលមានហេតុបច្ច័យ (អារម្មណ៍​) មកប៉ះទង្គិច។ អវិជ្ជានុស័យ៖គឺសេចក្តីមិនដឹងកម្រិតមូលដ្ឋាន ដែលជាតួអង្គចាំបញ្ជាឱ្យកើតកិលេសដទៃ​ទៀតតាមក្រោយ។ ហេតុអ្វីបានជាអវិជ្ជា ជាមេកោយនៃអនុស័យ?ក្នុងចំណោមអនុស័យទាំង ៧ ប្រការ (កាមរាគៈ, បដិឃៈ, ទិដ្ឋិ, វិចិកិច្ឆា, មា្ននៈ, ភវរាគៈ និងអវិជ្ជា) អវិជ្ជាគឺជា "ឫស​កែវ​"​ដែល​ចងភ្ជាប់ដើមឈើនៃវដ្តសង្សារទុក។ ប្រសិនបើប្រៀបកិលេសដទៃជាមែកធាងដែលត្រូវបានកាត់ចោល (ដូចជាការសង្កត់ចិត្ត​មិនឱ្យ​ខឹង) ដរាបណា អវិជ្ជានុស័យមិនទាន់ត្រូវបានគាស់រំលើង មែកធាងទាំងនោះ​ក៏​នៅតែអាច​​លូតលាស់ឡើងវិញបានជានិច្ច នៅពេលទទួលបាន "ទឹក" គឺតណ្ហា និង "ជី" គឺអាយតនៈប៉ះទង្គិចនឹងផស្សៈ។ ស្ថានភាពនៃអវិជ្ជានុស័យក្នុងចិត្តអវិជ្ជានុស័យធ្វើការក្នុងលក្ខណៈនៃ "ការបន្តវេននៃសក្តានុពលក្នុងការភាន់ច្រឡំ" (សន្តានានុសយិតៈ) ដូចតទៅ៖ 1. ការយល់ខុសក្នុងតួខ្លួន (អង្គៈ)៖ទោះបីជាខណៈដែលចិត្តស្ងប់ អវិជ្ជានុស័យនៅ​តែ​រក្សា "សេចក្តីដឹងយ៉ាងជ្រៅ" ថាមានតួខ្លួនយើងពិតប្រាកដជាមូលដ្ឋាន។ 2. ការបាំងអរិយសច្ចៈ៖ធ្វើឱ្យចិត្តមើលមិនឃើញការពិតនៃទុក្ខ ហើយចូលទៅប្រកាន់​ខ្ជាប់នូវអ្វីដែលជាទុក្ខថាជាសុខ។ 3. គ្រឿងចិញ្ចឹមអាសវៈ៖ជាប្រភពដើមនៃអាសវកិលេស ដែលហូរជ្រាបទៅប្រុងតែង​ (សង្ខារ) ឱ្យកើតការវិលវល់ស្លាប់កើតបន្តទៅទៀត។ ការបហានៈ (ការលះបង់) យ៉ាងដាច់ខាតភាពគួរឱ្យខ្លាចនៃអវិជ្ជានុស័យគឺ "ភាពស្អិតរមួត" ដរាបណាមិនទាន់សម្រេចអរហត្តផល មេរោគនេះនឹងនៅតែមាន។ ព្រះសោតាបន្ន / ព្រះអនាគាមី៖ទោះបីជាលោកលះបង់អនុស័យខ្លះបានហើយ (ដូច​ជា​ ទិដ្ឋិ ឬ កាមរាគៈ) ប៉ុន្តែអវិជ្ជានុស័យនៅតែដេកត្រាំនៅឡើយ។ ព្រះអរហន្ត៖គឺជាអ្នកដែលប្រើ "អរហត្តមគ្គញ្ញាណ"ចូលទៅបំផ្លាញអវិជ្ជានុស័យបានយ៉ាង​សូន្យឈឹង (សមុច្ឆេទបហាន) ប្រៀបដូចជាការជីកឫសរំលើងគល់ដើម​ឈើ​ពិស ហើយដុតគល់កម្ទេចចោល រហូតមិនសល់មេរោគឱ្យដុះថ្មីបានទៀតឡើយ។ សូមស្រមៃគិតដល់ "កែវទឹកដែលមានកករដី"ទោះបីជានៅពេលទឹកនឹង យើងនឹងឃើញ​ទឹកថ្លាស្អាតដូចជាគ្មានភាពកខ្វក់ (ប្រៀបដូចជាចិត្តដែលស្ងប់ដោយសីល ឬសមាធិ​) ប៉ុន្តែកករ (អវិជ្ជានុស័យ) នៅតែដេកនៅបាតកែវ។ កាលណាមានគេមកកូរទឹក (ផស្សៈប៉ះទង្គិច) ទឹកនោះនឹងល្អក់កករភ្លាម។ ការសម្រេចអរហត្តផល មិនមែនត្រឹមតែការធ្វើឱ្យទឹកនឹងនោះទេ ប៉ុន្តែគឺការ "ចាក់​កករ​ចោល ហើយលាងកែវរហូតស្អាតបរិសុទ្ធ"រហូតគ្មានថ្ងៃល្អក់​កករបានទៀតជារៀង​រហូត។ ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ) ដោយ៥០០០ឆ្នាំ
images/articles/145/3rwfsfsdfserw.jpg
Public date : 14, Jul 2026 (86,538 Read)
ព្រហ្មញ្ញសាសនា មាន​ន័យ​ថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនា​របស់​ព្រះព្រហ្ម ឬ សាសនា​ តមក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិបត្តិ​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញសាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​បរម​បុរាណ​យូរអង្វែង​លើស​សាសនា​ទាំងអស់​ក្នុង​លោក ចាប់​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​។ ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវតា​ដែល​មាន​បណ្ដា​ស័ក្ដិ៍​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និង​ទេវៈ​ជាច្រើន​ទៀត​។ ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖ ព្រះព្រហ្ម ព្រះ​វិស្ណុ និង ព្រះសិវៈ​។ ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះព្រហ្ម មាន​មហេសី​ឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី ​មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធយា​។ លក្ខណៈ​របស់​ព្រះព្រហ្ម​មាន​៖ * ព្រះកាយ​សម្បុរ​ក្រហម * ទ្រង់​ព្រះពស្ត្រ​ស * មាន​ព្រះភក្ត្រ ៤ ព្រះហស្ត ៤ * ព្រះហស្ត​កាន់​ផ្កាឈូក * គង់​លើ​ហង្ស​ជា​ពាហនៈ * ទ្រង់​មាន​ញាណ​ពិសេស អាច​ជ្រាប​ហេតុ​ក្នុង​កាល​ទាំង​បី មាន​អានុភាព​សក្ដិសិទ្ធិ អាច​បំពេញចិត្ត​នៃ​អ្នក​ប្រព្រឹត្ត​តាម​ឱ្យ​សម្រេច​ប្រយោជន៍​តាម​តម្រូវការ​។ ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។ គម្ពីរត្រៃវេទពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក ។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ​មាន​លំនាំ​​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖ គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។ យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។ គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។ លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​ ។ ព្រហ្មញ្ញ​សាសនា ​បានចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មកម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះជ្វា ហើយក្រោយមក​ទៀត​ក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា "គោកធ្លក"​​ ដឹកនាំដោយ​ក្សត្រី "លីវយី"។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះ​ម្ចាស់ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី "លីវយី" ជា​អគ្គមហេសី​។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែបឥណ្ឌា ហើយ​សាសនាព្រាហ្មណ៍ក៏បាន​ចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក​ ។ សូម​កត់​ចំណាំ​ថា ពាក្យ​ថា លីវ​យី ក្តី ពាក្យ​ថា ហ៊ុន​ទៀន​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន ថៃ ឬ​ លាវ ។ គ្មាន​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះអាង​ថា​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ ។ ឈ្មោះ​​ទាំង​​នោះ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ ។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.86
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿