Monday, 10 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 80,431
Today
Yesterday 170,579
This Month 1,973,176
Total ៤០២,៧៥៥,៩០១
Articles
images/articles/1942/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (9,195 Read)
អ្វីដែល​​កើត​គឺត្រូវ​តែ​​មាន អ្វីដែលកើតគឺត្រូវតែមាន នេះជាប្រធានបទនៃការសុខ ចិត្ត ។ យើងតែង​តែទាស់​ចិត្តនឹងរឿងនេះ រឿងនោះ ដោយគិតថា អ្នកដទៃជាអ្នកធ្វើ តែ​តាម​ពិត អ្វី​​ដែល​កើត​មាន​នោះ ព្រះ​​ស​​ម្មា​សម្ពុទ្ធ​ទ្រង់​ប្រឹង​ប្រែង​​សម្តែង​​អស់ ៤៥ ព្រះ​វស្សា ដើម្បី​​ឱ្យ​​ដឹង​ថា ជាធម៌​ពិត ។ ក្នុង​លោក​នេះ ជីវិតនេះ តើយើង​ធ្វើអ្វី​បាន ធ្វើ​ភ្នែក ធ្វើ​ត្រចៀក ធ្វើវិញ្ញាណ​ដឹង​អារម្មណ៍ ធ្វើសុខ ធ្វើទុក្ខ តើធ្វើបាន ទេ ?
images/articles/1943/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (9,198 Read)
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ ក្នុងជីវិតមនុស្ស​យើងម្នាក់ៗ រមែង​មាននូវ​សេចក្តីទុក្ខ ជា​ពិត​ប្រាកដ ។ សេច​ក្តី​ទុក្ខដែល​ព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅថាជាសភាវទុក្ខ គឺ ជរា​ទុក្ខ ព្យាធិ​​ទុក្ខ និង​មរណទុក្ខ ។ សភាវទុក្ខនេះ សូម្បី​តែព្រះ​អរហន្ត​ក៏នៅ​តែ​ធ្លាក់​ចូល ក្នុង​អំណាចផងដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គលណាក្នុង លោកនេះ អាច​គេច​ពី​សភា​វ​ទុក្ខ​បាន​ឡើយ ឱ្យ​តែមានជាតិ កើតមកហើយ ។
images/articles/1944/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (13,080 Read)
ភាពជា​អ្នកមាន​ហេតុផល សូមឱ្យពុទ្ធបរិស័ទច្បាស់​លាស់ក្នុងចិត្ត ធ្ងន់ក្នុងចិត្តឥត សង្ស័យថា ឪ អ្វីៗ​ទាំង​អស់​ក្នុងលោកប្រព្រឹត្តទៅតាមហេតុ តាមបច្ច័យ ឱ ។ យើង​មិន​អាច​ជ្រើស​រើស​យក​នូវ​អ្វីៗតាម សេចក្តី​ពេញ​ចិត្តបានឡើយ ។ មាន​ហេតុមាន​បច្ច័យ​យ៉ាងណា វា​រមែង​ប្រព្រឹត្ត​ទៅយ៉ាងនោះ ។ កាលមាន​ហេតុមាន​បច្ច័យ ឱ្យ​សុខ សេច​ក្តី​សុខក៏​កើត​ឡើង កាល​មាន​ហេតុ​មាន​បច្ច័យ​ឱ្យ
images/articles/1945/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (8,768 Read)
ព្រហ្មយាន​ពិត​ប្រាកដ វីតសោកត្ថេរៈ បានសន្សំបុណ្យទុកមកតាំងពីភពមុនៗ ក្នុង ព្រះសាសនា​នៃ​ព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងត្រកូលព្រាហ្មណ៍ សិក្សា សម្រេច​ក្នុងវិជ្ជា និង សិល្ប​សាស្ត្ររបស់ព្រាហ្មណ៍ ហើយលះ​បង់ កាមទាំងឡាយ បួសជា​តាបស​នៅ​ក្នុង​ព្រៃ ។ ពេលមួយ បានដឹង ដំណឹង​អំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ក៏មាន​ចិត្ត​រំភើប រីករាយ ហើយគិតថា ការបានចូលគាល់ព្រះសម្មាសម្ពុទ្ធ
images/articles/1946/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (12,216 Read)
អ្នកដែល​បាន​យល់​ដឹងអំពីជីវិត រមែងជា​អ្ន​ក​ធ្ងន់​​ក្នុង​ហេតុ ផល ចេះ​មើល​ឃើញ​​ដល់​ការ​​ធ្វើ និង​​ផល​​នៃ​ការ​ធ្វើ​នោះ​ៗ មិន​ចេះ តែ​ជឿ​ដោយ​​ងងឹត​​ឥត​ពិចារ​ណា មាន​ការភ្ញាក់​​ផ្អើល​​ផ្សេងៗ ដូច​​ជា រឿង​​​ទឹក​​ទន្លេ​​ស័​ក្តិសិទ្ធិ​ជា​ដើម ។ ក្នុងបិដក​លេខ ២០ ទំព័រ ១២៦ នៅក្នុង វត្ថូបមសូត្រ ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​អំពី ការ​​លាង​​បាប​​ក្នុង​ព្រះពុទ្ធ​សាសនា ដែលមាន​​សេចក្តី​​ដូចត​ទៅ ៖ សម័យ​នោះ​​ឯង មាន​ព្រាហ្មណ៍​ម្នាក់ឈ្មោះ​សុន្ទរិក​ភារ​ទ្វាជៈ អង្គុយ​នៅ​ជិត​ព្រះ​មាន​ព្រះ​ភាគ ។ លំដាប់​​នោះ​​ឯង សុន្ទរិក​​ភារ​ទ្វា​ជ​ព្រាហ្មណ៍​​ក្រាប​បង្គំ​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា ចុះ​ព្រះ​គោតម​ដ៏​ចម្រើន ធ្លាប់​យាង​ទៅ​កាន់​ស្ទឹង​ពាហុកា ដើម្បី​លាង ជម្រះ​ដែរឬ ។ ព្រះ​មាន​​ព្រះ​ភាគ​ទ្រង់​​ត្រាស់​​ថា ម្នាល​​ព្រាហ្មណ៍ ប្រយោជន៍​​អ្វីដោយ​​ស្ទឹង​​ពាហុកា ស្ទឹង​​ពាហុកា​នោះ​នឹង​ធ្វើ​អ្វី​ឱ្យ​ ។ ព្រាហ្មណ៍​ក្រាប​បង្គំ​ទូល​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន ព្រោះថា ស្ទឹង​ពាហុកា​​មាន​ជន​​ច្រើន​គ្នា​​សន្មត​​​ហើយ​​ថា​ជាស្ទឹង​បរិសុទ្ធ បពិត្រ ព្រះ​គោតម​ដ៏​ចម្រើន ព្រោះ​ថាស្ទឹង​ពាហុកា មាន​ជន​​ច្រើន​​គ្នា សន្មត​ហើយ​ថាជាបុណ្យ ម៉្យាង​ទៀត ជនច្រើន​គ្នាតែង​បណ្តែត បាប​កម្ម​ដែល​គេ​ធ្វើ​ហើយ ចោល​​ទៅ​ក្នុង​​ស្ទឹង​​ពាហុកា (នេះ​ដែរ )។ លំដាប់​នោះ ព្រះមាន​ព្រះភាគ ទ្រង់សម្តែង​ដោយ​​បទ​​គាថា​ទាំង​ឡាយ​ចំពោះ​​សុន្ទរិក​ភារទ្វាជ​ព្រាហ្មណ៍​ថា ៖ ជនពាល​​មាន​កម្ម​អាក្រក់ (ក្នុង​សន្តាន ) បើ​ទុកជា​ចូល​ទៅ កាន់​ស្ទឹង​ពាហុកា​ក្តី កាន់​កំពង់​​ឈ្មោះ​​អធិកក្កៈក្តី កាន់​កំពង់​ឈ្មោះ គយា​ក្តី កាន់​ស្ទឹង​ឈ្មោះ​សុន្ទ​រិកា​ក្តី កាន់​ស្ទឹងឈ្មោះ​​សរស្សតី​​ក្តី កាន់​កំពង់ឈ្មោះ​បយាគៈក្តី ឬក៏​កាន់​ស្ទឹង​ឈ្មោះពាហុម​តីក្តី អស់​កាល ជានិច្ច ក៏​នៅ​តែ​មិន​ស្អាត​ឡើយ ព្រោះថា​ស្ទឹង​ឈ្មោះ​សុន្ទរិកា​នឹង ធ្វើ​អ្វី​ឱ្យ កំពង់​ឈ្មោះ​​បយាគៈ​នឹង​​ធ្វើអ្វី​​ឱ្យ ស្ទឹង​ឈ្មោះ​ពាហុកា​នឹង ធ្វើ​អ្វី​ឱ្យ ព្រោះ​ថា​ស្ទឹង​ឈ្មោះ​សុន្ទរិកា​ជា​ដើម មិន​ដែល​លាង​ជម្រះ សត្វ​មាន​ពៀរ មាន​បាប​កម្មដ៏ក្លៀវក្លា ដែល​ខ្លួន​ធ្វើ​ហើយ មាន​កម្ម ដ៏​លាមកនោះ ឱ្យស្អាត​​បាន​​ឡើយ ផគ្គុណ​ឫក្ស (ឫក្ស​ល្អក្រៃ​លែង ) តែង​មាន​សព្វៗកាល ដល់​បុគ្គល​ដែល​​បរិសុទ្ធ ឧបោ​សថ តែង​មាន សព្វៗ​កាល ដល់​បុគ្គល​​ដែល​បរិសុទ្ធ ការកាន់​យក​នូវវត្ត តែង សម្រេច​​សព្វ​ៗ​កាល ដល់​​បុគ្គល​​ដែល​បរិសុទ្ធ មាន​កម្ម​ដ៏​ស្អាត ។ ម្នាល​ព្រាហ្មណ៍ អ្នកចូរ​លាងជម្រះ​ខ្លួនក្នុង​​សាសនា​តថា​គតវិញ អ្នកចូរ​ធ្វើ​សេច​ក្តី​ក្សេម​​ក្សាន្ត​ចំពោះ​​ពួកសត្វ​ទាំងពួង​ចុះ បើអ្នក​មិន និយាយ​កុហក បើ​អ្នក​មិន​បៀត​បៀន​សត្វ បើអ្នក​មិន​កាន់​​យក​នូវ ទ្រព្យ ដែល​គេមិន​បាន​ឱ្យ មាន​ចិត្តជឿហើយ មិនមាន​សេចក្តី កំណាញ់ អ្នកចាំ​បាច់​​ទៅ​កាន់​​កំពង់​​ទឹក​ធ្វើអ្វី​ទៀត អ្នក​ផឹក​ទឹក (ឬងូត ) តែក្នុង​កំពង់​ទឹក របស់​អ្នកឯង (បាន​ហើយ​ ) ។ កាលបើព្រះមាន​ព្រះភាគ មានព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ ទើបសុន្ទរិកភារ​ទ្វាជ​ព្រាហ្មណ៍ ក្រាបបង្គំ​ទូលព្រះ​មានព្រះ​ភាគ ដូច្នេះ​ថា បពិត្រព្រះ​គោតម​ដ៏​ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះ គោតម​ដ៏ចម្រើន ពីរោះ​ណាស់ បពិត្រ​ព្រះ​​គោតម​ដ៏ចម្រើន ធម៌ ដែល​ព្រអះង្គ​សម្តែង​ហើយ ដោយ​អនេក​បរិយាយ​យ៉ាង​នេះ ហាក់ ដូចជាគេផ្ងារ​របស់​ដែល​ផ្កាប់ ឬក៏ដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល កំបាំង ពុំនោះដូចជា​គេប្រាប់ផ្លូវ​ដល់អ្នក​វង្វេង​ទិស ពុំនោះ​សោត ដូចជាគេ​​កាន់​ប្រទីប​​ទ្រោល​បំភ្លឺក្នុង​ទីងងឹត​ដោយ​គិត​ថា មនុស្ស មានភ្នែក​តែង​មើល​ឃើញរូបទាំងឡាយ​បាន ខ្ញុំព្រះអង្គ​​សូម​ដល់នូវ ព្រះ​គោ​តម​ដ៏​ចម្រើន​ផង ព្រះធម៌​ផង ព្រះ​សង្ឃផង ជា​ទីពឹង ទី​រលឹក ខ្ញុំ​​ព្រះ​អង្គ​សូម​បាន​នូវ​បព្វជ្ជា សូម​បាននូវឧប​សម្បទាក្នុង សំណាក់​នៃព្រះ​គោតម​ដ៏​ចម្រើន ។ សុន្ទរិក​ភារ​ទ្វាជព្រាហ្មណ៍​ក៏ បាន​បព្វជ្ជា បាន​ឧបសម្បទា ក្នុងសំណាក់​នៃ​ព្រះ​មា​នព្រះភាគ ។ ភារទ្វាជភិក្ខុ​ដ៏មាន​អាយុ ដែលបាន​ឧបសម្បទា មិន​ទាន់​អស់​កាល យូរ​ប៉ុន្មាន ជា​ភិក្ខុម្នាក់​ឯង ចៀស​ចេញ (ចាកពួក ) ជាអ្នកមិន ប្រមាទ មាន​ព្យាយាមដុត​បំផ្លាញកិលេស មាន​ចិត្ត​ស្លុង​​ទៅ​កាន់ (ព្រះនិព្វាន ) ពួក​កុលបុត្រដែលចេញចាកផ្ទះ ហើយ​ចូលទៅកាន់ ផ្នួសដោយប្រពៃ ដើម្បី​​​ប្រយោជន៍ដល់​អនុត្តរធម៌​ណា (ភារទ្វា​ជភិក្ខុ ) ក៏បានធ្វើ​ឱ្យជាក់​ច្បាស់​នូវ​​អនុត្តរធម៌នោះ ជាទី​បំផុត​នៃមគ្គ ព្រហ្មចារ្យ ដោយប្រាជ្ញា​របស់ខ្លួន​ដោយ​ខ្លួន​ឯងក្នុងបច្ចុប្បន្ននេះ បានសម្រេច​​សម្រាន្ត​នៅ​ដោយឥរិយាបថ​ទាំង ៤ មិន​យូរប៉ុន្មាន​ក៏ បានដឹង​ច្បាស់ថា ជាតិ​កំណើត​របស់​អាត្មា​​អញអស់​ហើយ ព្រហ្ម​ចរិយធម៌ អញក៏​បាននៅរួច​ហើយ កិច្ចដែល​ត្រូវធ្វើ អញ​ក៏បាន​ធ្វើ ហើយ មគ្គ​ភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ​ ។ បណ្តា​​ព្រះ​​អរហន្ត​​ទាំង​​ឡាយ ភារទ្វា​ជ​ភិក្ខុ​ដ៏​មាន អាយុ ក៏ជា​ព្រះ​អរហន្ត​មួយ​អង្គ​ដែរ ។ ក្នុងថេរី​គាថា បិដក​លេខ ៥៧ ទំព័រ ១៨៩ នាង​បុណ្ណិកា បនា​ទូន្មាន​ព្រាហ្មណ៍​​អ្នកងូត​​ទឹក​​លាង​បាប មាន​សេចក្តីដូចត​ទៅ ៖ ខ្ញុំជា​ស្ត្រីអ្នក​ដងទឹក មានការខ្លាច​ទណ្ឌភ័យនៃជនជាម្ចាស់ ទាំងឡាយ ត្រូវ​ភ័យ​អំពី​វាចា​និងទោ​ស​បៀត​បៀន ហើយ​ចុះទឹក រាល់ពេល​ក្នុងកាល​ត្រជាក់​រងា ។ ម្នាល​ព្រាហ្មណ៍ អ្នកខ្លាចអ្នក ណា ទើប​ចុះទឹក​រាល់ពេល មានខ្លួន​ញាប់​ញ័រ ទទួលរង​រងាដ៏ ក្រៃលែង ។ ព្រា-ម្នាលនាង​បុណ្ណិកាដ៏ចម្រើន នាង​ដឹង (ថាខ្ញុំ ) កំពុងធ្វើ កុសល​កម្មជា​គ្រឿង​​បិទ​នូវ​បាប​​កម្ម​ដែរ ម្តេចក៏សួរ​ដេញ​ដោល ។ បុគ្គល​ណា ទោះ​ចាស់ក្តី ក្មេងក្តីបាន​ធ្វើបាបកម្ម​ហើយ បុគ្គល​​នោះ រមែង​រួចចាកបាបកម្មនោះ ព្រោះ​ការ​ស្រោច​ស្រព​ដោយទឹក ។ បុ-អ្នកល្ងង់ណា​ហ្ន៎ បាននិយាយពាក្យនេះ ទៅរកអ្នកដែល ល្ងង់ដែរ (ថា​បុគ្គល )រមែង​​រួច​ចាក​បាប​កម្ម ព្រោះ​ការស្រោច​ស្រព ដោយ​ទឹក (បើដូច្នេះ ) កង្កែប អណ្តើក នាគ ក្រពើ ឬសត្វដទៃ ណា​មួយ ដែលត្រាច់​ទៅក្នុង​ទឹក​ទាំង​អស់ ​នឹងទៅ​កាន់ឋានសួគ៌ ដោយពិត ។ ឯពួកជន​អ្នក​សម្លាប់​ទ្រាយ សម្លាប់​ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាត ឬពួកជនឯទៀត ដែល​មាន កម្មដ៏លាមក ពួកជន​ទាំងនោះ ក៏រួចចាក​បាបកម្ម ព្រោះ​កា​រ ស្រោច​ស្រព​​ដោយ​ទឹក​ដែរ​។ ប្រសិន​បើស្ទឹងទាំងនោះ អាចបន្សាត់ ចោល​នូវ​បាប ដែលអ្នកធ្វើក្នុងកាលមុនបាន ស្ទឹង​ទាំង​នោះក៏អាច បន្សាត់​ចោល​នូវ​បុណ្យ​របស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នក នឹងទៅ​ជា​បុគ្គល​ក្រៅ​ស្រឡះ ​។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះ បាបកម្មណា ហើយចុះត្រាំទឹក គ្រប់ៗ​​ពេល ​ម្នាល​ព្រាហ្មណ៍ អ្នក កុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក ) ឱ្យ​រងា​​បៀតបៀន​នូវសម្បុរ សរីរៈ​​របស់អ្នក​ឡើយ ។ ព្រា-នាង​ដឹកនាំខ្ញុំដែលដើរផ្លូវខុស ឱ្យដើរ​ទៅតាម​ផ្លូវដ៏ ប្រសើរ ម្នាល​នាងដ៏​ចម្រើន ខ្ញុំសូមជូន​សា​ដក​​សម្រាប់ស្រោចស្រពទឹកនេះដល់នាង ។ បុ-សំពត់សា​ដក​ចូរនៅជារបស់អ្នក​ដដែលចុះ ខ្ញុំមិនត្រូវការ សំពត់សាដក (របស់​អ្នក ) ទេ ។ បើអ្នកខ្លាចសេចក្តីទុក្ខ បើសេចក្តី ទុក្ខមិនជា​ទីស្រឡាញ់​នៃ​អ្នកទេ​ អ្នកកុំធ្វើ​បាបកម្ម ទោះបីក្នុង​​ទី​វាល ក្តី ក្នុងទី​កំបាំងក្តី ។ បើអ្នក​នឹង​ធ្វើ ឬ​កំពុងធ្វើបាប​កម្ម សូម្បី​អ្នក ហោះ​​រ​​ត់​ទៅក៏​មិនរួច​​ចាក​ទុក្ខ ។ បើអ្នក​ខ្លាច​សេចក្តី​ទុក្ខ បើ​សេចក្តី ទុក្ខមិន​ជាទីស្រឡាញ់​របស់អ្នកទេ អ្នកចូរ​​ដល់​នូវ​ព្រះ​ពុទ្ធជា​តាទិ​បុគ្គលផង នូវព្រះ​ធម៌ផង នូវព្រះ​សង្ឃផង ជាទី​ពឹងចុះ ចូរ សមា​ទាន​​សីល​ទាំង​​ឡាយ​ចុះ ការដល់នូវ​ទីពឹងនិង​ការ​សមា​ទាន សីល​នោះ នឹង​ញ៉ាំង​អ្នក​ឱ្យរួច​ចាក (ទុក្ខ ) ។ ព្រា-ពីដើមខ្ញុំជា​ព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជា​ព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌​ដោយវេទ ជាអ្នក​មាន​សួស្តី ជាអ្នក​លាង បាប ។ ក្នុងគម្ពីរឧទាន ពោធិវគ្គ បិដកលេខ ៥២ ទំព័រ ១២៦​ នៅក្នុង ជដិល​សូត្រ ព្រះ​អង្គទ្រង់​ឧទាន​ដូច្នេះ​ថា ៖ បុគ្គលមិន​​ដែល​ស្អាត ព្រោះទឹកដែល​ម​នុស្សច្រើននាក់ រមែងនាំគ្នា​ចុះងូត​នោះ​ទេ សច្ចៈ ១ ធម្ម ១ មាន​នៅក្នុង​បុគ្គល ណា បុគ្គល​នោះទើបឈ្មោះ​ថា ជាអ្នក​ស្អាត​ផង ឈ្មោះថា ជា ព្រាហ្មណ៍​ផង ។ ក្នុងអដ្ឋកថា មង្គល​​ជាតក បនាពោលអំពីព្រាហ្មណ៍ម្នាក់ អ្នកនៅក្នុង​នគរ​រាជ​គ្រឹះ ជាអ្នកប្រកាន់​​មង្គល​ភ្ញាក់ផ្អើល មិន​ជ្រះថ្លា ក្នុងព្រះរតនត្រ័យ ជាបុគ្គល​មិច្ឆា​ទិដ្ឋិ​ មានភោគទ្រព្យច្រើន ។ ក្នុងកាល​នោះ កណ្តុរបានកាត់​នូវ​សំពត់​សាដក​​មួយគូ​របស់ គាត់ ។ ដល់​ពេលគាត់​ត្រូ​វ​ការឱ្យគេ​យក​សំពត់​នោះ​​មក ទើប​ដឹងថា ត្រូវកណ្តុរ​កាត់ដាច់​ជាអន្លើៗ​ទៅ​ហើយ ។ ព្រាហ្មណ៍​គិត​ថា សំពត់ នេះជាអពមង្គល បើទុក​នៅនឹង​ផ្ទះនាំ​ឱ្យមាន​ការ​វិនាស​​​យ៉ាង​ក្រៃលែង គឺវាដូចជា​​កាឡកណ្ណី​មួយអ៊ីចឹង ទាំង​មិនអាច​ឱ្យដល់​បុត្រ​ ធីតា ឬទាសកម្មករផង ព្រោះ​សេចក្តី​វិនាសនឹង​កើតមានដល់អ្នក ទទួល​​នូវសំពត់នោះទៅ​គ្រប់គ្នា ត្រូវយកទៅចោល​ក្នុងព្រៃខ្មោច ទើប​​បាន ។ ព្រាហ្មណ៍​មិច្ឆាទិដ្ឋិ មិនឱ្យពួក​ទាសកម្មករ​យក​ទៅចោល​ទេ​ដោយ​ខ្លាចពួក​ទាស​កម្មករ នាំយក​នូវ​សំពត់​នោះទៅ​ប្រើប្រាស់ បណ្តាល​​ឱ្យ​វិនាសតៗគ្នា ។ទើប​ព្រាហ្មណ៍ប្រាប់ឱ្យកូនប្រុស​របស់ គាត់យក​ឈើឆ្កឹះទាក់​នូវសំពត់​នោះ​ នាំទៅចោលនៅព្រៃខ្មោច ហើយត្រូវងូត​ទឹក​ជ្រមុជ​ឱ្យ​លិច​ក្បាល​សឹម​ត្រឡប់​មកផ្ទះវិញ ។ ព្រះបរមសាស្តាសម្មាសម្ពុទ្ធគង​ប្រ់ថាប់នៅវត្តវេឡុវន ទ្រង់ ជ្រាប​ឧប​និស្ស័យ​​នៃ​ព្រាហ្មណ៍​ពីរ​នាក់ឪពុក​​និងកូន ព្រះអង្គបាន យាង​ទៅកាន់​ព្រៃ​ខ្មោច​​នោះ ហើយទ្រង់​កាន់​យកនូវ​សំពត់​​សាដក ដែលកូនប្រុសរ​បស់​ព្រាហ្មណ៍​បានចោល​ហើយ ទាំងដែលកូន​ប្រុស នោះ​​ឃាត់​ព្រះ​​អង្គ​​មិន​ឱ្យ​ចាប់​ ដោយអាងថា ជារបស់ចង្រៃ ។ ព្រះ បរមសាស្តា​ទ្រង់​​កាន់​យក​នូវ​សំពត់​​មួយ​គូ​នោះ វិលត្រឡប់​មកកាន់ វត្ត​វេឡុវន​វិញ ។ កាលដែលកូនប្រុសត្រឡប់មក​ជំរាបរឿង​រ៉ាវ ដល់ឪពុក ហើយ ឪពុកនិង​កូន​ក៏​​ប្រញាប់នាំ​គ្នា​​ទៅ​​កាន់វត្ត​វេឡុវន ដើម្បីសូម ឱ្យព្រះ​សម្មាសម្ពុទ្ធ​ចោលនូវ​សំពត់​នោះទៅ​វិញ ។ ព្រាហ្មណ៍​​គិត​ថា បើព្រះសមណគោតម ប្រើសំពត់​នេះ​ទៅ វា​ត្រូវធ្វើឱ្យលំបាកដល់ ព្រះអង្គផង ត្រូវ​វិនាស​វត្ត​វេឡុវនផង ម៉្លោះ​ហើយ​​គេនឹង​និន្ទាស្តីថា មកដល់យើងជាពិត​ប្រាកដ ដូច្នេះ យើង​ត្រូវ​យក​សំពត់​​​សាដក​ថ្មីៗ ទៅថ្វាយដល់ព្រះសមណគោតម ដើម្បី​សូម​ឱ្យ​ព្រះ​សមណ​​គោតម​ចោល​នូវ​​សំពត់ចង្រៃនោះ ។នៅពេលដែលព្រាហ្មណ៍ឪពុក និងកូនប្រុស​បានទៅដល់វត្ត ហើយ ព្រាហ្មណ៍​​ជាឪពុក​បានក្រាប​ទូលព្រះ​សម្មា​សម្ពុទ្ធដោយ​សព្វ គ្រប់ ។ ព្រះសម្មា​សម្ពុទ្ធទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពួកយើង មានឈ្មោះ​ថាជា​បព្វជិត ដូច្នេះ សំពត់​​​ចាស់ៗដែលគេចោលនៅ ព្រៃខ្មោច ឬគំនរសំរាម​ជា​ដើម ​រមែងសមគួរដល់ពួកយើង ឯ ចំណែក​ព្រាហ្មណ៍ឯង មិនមែន​ទើប​តែ​ឥឡូវ​នេះទេ ពីជាតិមុនមក ក៏ធ្លាប់​ប្រកាន់​​នូវ​លទ្ធិ​ដូច្នេះ​​ដែរ ​។ កាលដែល​ព្រាហ្មណ៍អារាធនាហើយ ព្រះអង្គ​ទ្រង់ត្រាស់ សម្តែងនូវ​រឿងរ៉ាវ​អតីត​ជាតិ មាន​សេចក្តី​ប្រហែល​គ្នានឹង​បច្ចុប្បន្ន ដែរ គ្រាន់តែ​កាលណោះ ព្រះបរម​ពោធិ​សត្វជា​តាបស​បាន​​ឈាន ​ហើយប្រោសព្រាហ្មណ៍ ឯ​ព្រាហ្មណ៍​ក៏បាន​យក​ព្រះបរម​ពោធិសត្វ ជា​សរណៈ ។ ក្នុងបិដកលេខ ៥៨ ទំព័រ ៣៨ មង្គលជាតក ព្របះរម​សាស្តាទ្រង់ត្រាស់ថា ៖ មង្គល​ទាំងឡាយក្តី ឧត្បាតទាំង​ឡាយក្តី សុបិនទាំងឡាយក្តី លក្ខណៈទាំងឡាយក្តី ដែល​បុគ្គល​ណា​បាន​ផ្តាច់បង់ហើយ បុគ្គល នោះឈ្មោះថា អ្នកកន្លង​ផុតនូវទោសនៃមង្គល (ភ្ញាក់​ផ្អើល ) ។ ជា អ្នកគ្របសង្កត់នូវយុគក្កិលេស (ក្រោធ ១ ការចងគំនុំ ១ ការ រមិល​គុណ​ ១ និងការ​វាយ​ឫក​ស្មើ​ ១ ទាំង ៤ នេះ ហៅ យុគ​ក្កិលេស ) និងយោគ​ក្កិលេស (កាម​​យោគ ១ ភវយោគ ១ ទិដ្ឋិ​យោគ​ ១ អវិជ្ជា​​យោគ ១ ) រមែងមិនមកកើតទៀតឡើយ ។ ដោយសេចក្តីថា បុគ្គលណាមិនប្រកាន់មង្គលភ្ញាក់​ផ្អើល មិនប្រកាន់​ឧត្បាត មិនប្រកាន់​ការ​យល់​សប្តិ មិនប្រកាន់លក្ខណៈ ជោគល្អ ឬជោគ​អាក្រក់ បុគ្គលនោះ​ឈ្មោះថា ជាអ្នក​កន្លង​ផុត​នូវ ទោស​នៃ​ការប្រកាន់​មង្គល​ភ្ញាក់​ផ្អើល ។​ ព្រះបរម​សាស្តា ទ្រង់សម្តែង​ធម៌ឱ្យ​ព្រាហ្មណ៍​ឪពុក និង​កូន បាន​សម្រេច​សោតា​បត្តិផល ។ ក្នុង​អដ្ឋកថា នក្ខត្តជាតក បនាពោលអំពី ត្រកូល​មួយនៅ ក្រៅក្រុងសាវត្ថី បានទៅ​ស្តី​ដណ្តឹង​កុលធីតា​ម្នាក់​នៅក្នុងក្រុង​សាវត្ថី ដើម្បីជា​ប្រយោជន៍​ដល់​កូន​ប្រុសរបស់ខ្លួន ។ គេបាន​សន្យា​ថ្ងៃ កំណត់​​មកទទួល​យកកូន​ស្រី​ទៅ​កាន់ត្រកូល​ខាងប្រុស ប៉ុន្តែ លុះ ដល់​ថ្ងៃ​កំ​ណត់ ត្រកូល​ខាងប្រុស​គេ​បាន​សួរ​អាជីវកម្នាក់ដែលបាន ចូលទៅកាន់​ត្រកូលរបស់ខ្លួនថា លោក​ម្ចាស់​ដ៏​​ចម្រើន ថ្ងៃ​នេះពួក ខ្ញុំនឹងធ្វើនូវមង្គលមួយ តើនក្ខត្តឫក្សល្អដែរទេ ? អាជីវក​មាន​ការខឹងក្រោធ​ជា​ខ្លាំង ព្រោះ​គិត​ថាពួក​អស់នេះ​មិនសួរ​យើង​ពី​ដំបូង ឥឡូវដល់ថ្ងៃទៅហើយទើបតែសួរ យើង​នឹង ផ្តល់មេ​រៀន​ឱ្យគេ​ម្តង ដូច្នេះ​ហើយក៏ពោលថា ថ្ងៃនេះមិនល្អទេ អ្នក​ទាំង​អស់​គ្នាកុំធ្វើមង្គល​ឡើយ បើ​ចចេសចេះតែធ្វើនឹងមានការ វិនាស​ធំ ។ ពួក​មនុស្ស​ក្នុងត្រកូល​ក៏ជឿ​អា​ជីវក​នោះ ហើយ​ក៏ មិនបានទៅទទួល​យកកូនស្រីក្នុង​ថ្ងៃហ្នឹង​ឡើយ ។ ចំណែកត្រកូលខាងស្រី បានចាត់ការ​ម​ង្គលរៀបចំ​ចាំ​ទទួល ភ្ញៀវ​ខាងប្រុស លុះមិនឃើញ​ពួក​គេ​​មកតាមសន្យា ក៏លើកធីតាឱ្យ ទៅត្រកូលដទៃ​សម្រេច​ស្រេច​បាច់ក្នុងថ្ងៃនោះដែរទៅ ។ ថ្ងៃ​ស្អែក​​ឡើងត្រកូលក្រៅក្រុង​ក៏បាន​នាំគ្នា​មកដល់សូម​យក កូន​ស្រី ពួកអ្នកក្នុង​ក្រុង​​ក៏បានតិះ​​ដៀល​ថា ពួកអ្នក​ឯង​សម​នឹង ឈ្មោះអ្នក​ក្រៅ​ក្រុងមែនហើយ ជា​មនុស្សខ្វះ​សម្បត្តិ​​របស់​មនុស្ស​ ល្អ ជា​​មនុស្ស​អាក្រក់ សន្យាគ្នាហើយ មើលងាយពាក្យសន្យា មិន មកតាម​កំណត់ អញ្ជើញ​ទៅតាម​ផ្លូវ​ដែល​អ្នករាល់គ្នាមកនោះវិញ ទៅ ពួកយើង​លើក​​កូន​ស្រី​យើងឱ្យ​អ្នក​ផ្សេង​ទៅ​ហើយ ។ ពួកអ្នកក្រៅក្រុង ខំប្រឹង​ឈ្លោះ​នឹងអ្នក​ក្រុងអស់មួយ​សន្ទុះ ធំ លុះដឹង​ប្រាកដ​ថាមិន​បាន​កូនក្រមុំពិតហើយ ក៏នាំគ្នាត្រឡប់​ទៅ វិញតាមផ្លូវដែល​មកនោះឯង ។ រឿង​ទាំងអស់បានជ្រាបដល់ព្រះមានព្រះ​ភាគ ព្រះអង្គទ្រង់ ត្រាស់ព្រះ​ជា​តក ​ពីអាជីវក​នោះ​ធ្លាប់​បំផ្លាញ​​មង្គលរបស់គេតាំង​ពីជាតិមុនមកដែរ ។ ក្នុងជាតិ​មុន​នោះ អ្នកក្រុងពារាណសី ទៅស្តី​ដណ្តឹងកូនស្រី អ្នក​ជនបទ ហើយមិនទៅ​តាម​សន្យា ព្រោះ​ថាជឿតាម​ពា​ក្យកុហក របស់អាជីវក ។ រឿងរ៉ាវ​មានទំនងដូចគ្នា ខុសត្រង់​ថាអ្នក​ជនបទ បានតិះដៀលអ្នក​ក្រុង​ពារា​ណ​សីថា ពួកអ្នករាល់គ្នាឈ្មោះថាជា អ្នកក្រុង ប៉ុន្តែខ្វះនូវ​សម្បត្តិ​របស់​មនុស្ស​ល្អ ព្រោះមិនគោរពពាក្យ សន្យា ។ ក្នុងកាល​ណោះ ព្រះ​បរម​​ពោធិ​សត្វ​ជា​​បណ្ឌិត បានពោល ថា ផ្កាយទាំងឡាយនឹងមាន​ប្រយោជន៍អ្វី ព្រោះការ​បានកូនស្រី ក្រមុំជា​ឫក្ស​ល្អ​ស្រេចទៅហើយ មិនមែនទេឬ ? រួចហើយទើប ព្រះបរម​ពោធិ​សត្វពោលនូវគាថា ៖ ក្នុងបិដក​លេខ ៥៨ ទំព័រ ២២ នក្ខត្តជាតក បណ្ឌិត បុរស​ពោធិ​សត្វ ពោល​ថា​ ៖ នក្ខត្តំ បដិមានេន្តំ អត្ថោ ពាលំ ឧបច្ចគា អត្ថោ អត្ថស្ស នក្ខត្តំ កឹ ករិស្សន្តិ តារកាតិ ។ ប្រែថា ៖ ប្រយោជន៍​រមែងកន្លងបង់នូវមនុស្សល្ងង់ដែល រាប់អាន​នូវ​នក្ខត្ត​ឫក្ស ប្រយោជន៍​​ជា​នក្ខត្ត​ឫក្សរបស់ប្រយោជន៍ ឯផ្កាយ​​ទាំងឡាយ​នឹង​ធ្វើអ្វី​បាន​ ។ អដ្ឋកថានក្ខត្តជាតក បណ្តាបទ​ទាំងនោះ បទថា បដិមានេន្តំ ដោយសេចក្តីថា អ្នករង់ចាំមើល អធិប្បាយ​ថា រវល់តែ​រង់ចាំ​មើល នក្ខត្តឫក្សនឹង មានក្នុងពេលនេះ នឹងមាន​ក្នុង​កាលឥឡូវនេះ ។ បទ​ថា អត្ថោ ពាលំ ឧបច្ចគា ដោយសេចក្តីថា ប្រយោជន៍ ពោលគឺការ​បាន​នូវ​កូន​ក្រមុំ កន្លង​ផុត​​នូវមនុស្សល្ងង់ ដែលជាអ្នកក្រុងពារាណសីនោះ ។ បទ​ថា អត្ថោ អត្ថស្ស នក្ខត្តំ ដោយសេច​ក្តីថា បុគ្គល ស្វែងរកនូវប្រយោជន៍ណា ប្រយោជន៍​​ដែល​គេ​បាន​ហើយនោះឯង ឈ្មោះថាជា​នក្ខត្ត​ឫក្ស​របស់​ប្រយោជន៍​ ។ បទថា កឹ ករិស្សន្តិ តារកា ដោយសេចក្តីថា តើដួង ផ្កាយទាំង​ឡាយក្នុង​អាកាស​ក្រៅអំពី​នេះ នឹងញ៉ាំងប្រយោជន៍ដូច​ម្តេចឱ្យសម្រេច​បាន ។ ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១០ រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។ ដោយ​៥០០០​ឆ្នាំ
images/articles/1947/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (12,386 Read)
សម្នាក់បដិបត្តិធម៌ (ត) ទាក់ទងនឹង​រឿងរ៉ាវខ្លះ ដូចជារឿង​ព្រះភិក្ខុ​តុច្ឆបោដ្ឋិលៈ លោក​ទ្រទ្រង់​ព្រះ​ត្រៃ​បិដក ព្រម​ទាំងអដ្ឋកថា ក្នុងសាសនា​នៃ ព្រះ​ពុទ្ធ ៧ អង្គ គឺតាំង​អំពី​ព្រះ​ពុទ្ធ​វិបស្សី​មក ។ លោក​បង្រៀនដល់ ភិក្ខុ ៥០០ អង្គ រហូតដល់ទៅ ១៨ គណៈ​ធំៗ ។ ទោះជាយ៉ាងនេះ ក៏ដោយ ព្រះបរមសាស្តា នៅត្រាស់​ហៅ​លោក​ថា ភិក្ខុគម្ពីរទទេ ។ លោកកើតសង្វេគ ទើបចូល​ទៅកាន់​ព្រៃ​ហើយ​ធ្វើ​សមណ​ធម៌...។
images/articles/1923/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (43,166 Read)
មិនសម្លាប់សត្វ ជីវិត​គឺ​ជា​វត្ថុបំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗ​រូប ទោះ​ជា​សត្វ​នោះ​កើត​មក​មាន លក្ខណៈ​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិតក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់ទុគ៌ត​ក្ដី ជា​អ្នក​មាន​អវយវៈ​គ្រប់គ្រាន់​ក្ដី ឬ​ក៏​ដល់​លូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណាក្ដី ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វលោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗរូប
images/articles/1921/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (48,118 Read)
អាយុទុព្វលតោ ( អាយុជារបស់​ទុព្វល ) បទ​ថា អាយុទុព្វលតោ អធិប្បាយថា អាយុនោះមិន​រឹងមាំ ទន់ខ្សោយ ពិតហើយ អាយុ​របស់​សត្វ​ទាំង​ឡាយជាប់​ជា​មួយ​នឹង​ខ្យល់​ដង្ហើម​ចូលចេញ ១ ជាប់​នឹង​ឥរិយាបថ​ ១ ជាប់​នឹង​ក្ដៅ-ត្រជាក់ ១ ជាប់​នឹង​មហាភូតរូប ១ ជាប់​នឹង​អាហារ ១។ ជីវិត​នេះ មាន​ការ​ប្រព្រឹត្ត​ទៅ​ស្មើ នៃ​ខ្យល់​ដង្ហើម​ចូល​និង​ខ្យល់​ដង្ហើម​ចេញ​ប៉ុណ្ណោះ
images/articles/1919/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (6,800 Read)
ពាក្យថា​ ជីវិត សំដៅ​ដល់​ប្រមាណ​នៃ​អាយុ ឬ​ការ​រស់​នៅ​របស់​សត្វ​ទាំង​ឡាយ​គ្រប់ៗគ្នា ស្ថិត​នៅ​ក្នុង​លោក​សន្និវាស ។ម្យ៉ាង​ទៀត ជីវិត សំដៅ​ដល់​រូប​រាង​កាយ និង​ចិត្ត​វិញ្ញាណ​របស់​សត្វ​លោក ឬ​បើ​និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺ​ខ្លួន​ប្រាណរបស់​សត្វ​លោក​គ្រប់​គ្នា ដែល​កំពុង​មាន​សកម្មភាព​នេះ​ឯង។ ម្យ៉ាង​ទៀត ជីវិត មិន​គឺ​អ្វី​ដទៃ​ក្រៅ​អំពី​ការ​ឃើញ ការ​ឬ ការ​ដឹង​ក្លិនការ​ដឹង​រស ការ​ដឹង​ផោដ្ឋព្វៈ និង​ការដឹងរឿង​រ៉ាវ​ផ្សេងៗ នោះ​ឡើយ នៅ​ពេល​ការ​ឃើញ ការ​ឮ​ជា​ដើម​លែង​មាន​ហើយ ក៏​សន្មតិថា ជា​ពេល​អស់​ជីវិត​ ឬ​ពេល​ស្លាប់​នោះ​ឯង។ ដើម​រុក្ខ​ជាតិ​ទាំង​ឡាយ យើង​ក៏​អាច​និយាយ​ថា​រស់​ឬ​ស្លាប់​បាន​ដែរ តែ​មិន​មាន​ជីវិត​ទេ ព្រោះ​ជា​ធម្មជាតិ​ដែលកើត​ឡើង​អំពី​សមុដ្ឋាន​តែ​មួយ គឺ​ឧតុ ( រដូវ ) ឯ​ជីវិត​សត្វលោក​កើត​ឡើង​ពី​សមុដ្ឋាន​បួន គឺ កម្ម ចិត្ត ឧតុ និងអាហារ។ ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត ដោយ​៥០០០​ឆ្នាំ
images/articles/1917/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (56,087 Read)
ជីវិតពិត​ជា​ត្រូវ​ការ​ធម៌ រឿង​របស់​ជីវិត​គឺ​ជា​រឿង​ស្មុគស្មាញ​បណ្ដាញ​ទុក្ខ ច្របូលច្របល់ ក្រហល់ ក្រហាយ ខ្វាលខ្វាយ រកកល​នឹង​ដោះ​ស្រាយ​ឲ្យ​ឆ្ងាយ​ពី​ទុក្ខ​មិន​ងាយ​បាន គ្រប់​ប្រាណ​តាំង​តែ​ពី​កើត​មក​រហូត​ដល់​ចាស់​សក់​ស្កូវ​ក៏​នៅ​តែ​មិន​ទាន់​ចប់​រឿង​ដែល​ត្រូវ​ដោះ​ស្រាយ​ដដែល​មិន​ថា​អតីតៈ បច្ចុប្បន្ន ឬ​អនាគត​កាល​ឡើយ ឲ្យ​តែ​កើត​មក​ហើយ​ត្រូវ​តែ​មាន​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​ជានិច្ច។
images/articles/1898/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (7,007 Read)
វធកបច្ចុប្បដ្ឋានតោ (​ដោយ​ការ​ប្រាកដ​ដូច​ពេជ្ឈឃាត) ក្នុង​ ៨ បទ​នោះ បទ​ថា វធកបច្ចុប្បដ្ឋានតោ ប្រែថា ដោយ​ការ​ប្រាកដ ( នៃ​សេចក្ដី​ស្លាប់ ) ដូច​ពេជ្ឈឃាត មាន​ន័យ​ថា ព្រះយោគាវចរគប្បី​រឭក​ថា ពេជ្ឈ​ឃាត​គិត​ថា នឹង​កាត់​ក្បាល​អ្នក​នេះ ( បាន ) ដាក់​ដាវ​ផ្អឹប​នឹង​ក ឈរ​ប្រកៀក​ខ្លួន​យ៉ាង​នា សូម្បី​សេចក្ដី​ស្លាប់​ក៏​ប្រាកដ​ដូច្នេះ សួរ​ថា ព្រោះ​ហេតុ​អ្វី? ឆ្លើយ​ថា ព្រោះ ( សេចក្ដីស្លាប់ ) វា​មក​ព្រម​ជា​មួយ​នឹង​ការ​កើត
images/articles/1889/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (11,408 Read)
របៀបទទួលភ្ញៀវ យុវភរិយា​ទាំង​ឡាយ តែង​បាន​ទទួល​ការ​ចេះ​ដឹង​ខ្លះៗ​ហើយ​អំ​ពីរបៀប​ទទួល​ភ្ញៀវ​នៅប្រទេស​យើង ដើម្បី​ធ្វើ​អោយ​ភ្ញៀវ​របស់​អ្នក​នាង​មាន​ភាព​សប្បាយ​រីក​រាយ ហើយ​សរសើរ​អំពី​អ្នក​នាង អ្នក​នាង​គួរ​ប្រកាន់​ឥរិយាបថ​ជា​អ្នក​ថ្លៃ​ថ្នូរ គ្រប់​ពេល​វេលា​ទាំង​អស់។ ការ​ទទួល​ភ្ញៀវ​នៅ​ផ្ទះ កាល​បើ​អ្នក​នាង និង​ស្វាមី​អ្នក​នាង​ស្រុះស្រួល​ចិត្ត​គ្នា​អញ្ជើញ​ភ្ញៀវ ឲ្យ​
images/articles/1855/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (10,252 Read)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ -សួរៈ វិធីការ​ក្នុង​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា? -ឆ្លើយៈ ការ​គិត​នឹង​បណ្ដុះ​គុណ​ធម៌ គឺ​ការ​សម្លឹង​នូវ​របស់​ផ្សេង​ៗ​ក្នុង​ផ្លូវ​ល្អ​ឲ្យ​កើត​ផល​ល្អ​ឬ​ជា​ប្រយោជន៍ ដែល​ជារឿង​ត្រូវ​តែ​មាន​ក្នុង​គ្រួសារ។ ដូច​យ៉ាង​ក្នុង​ការ​សិក្សា​របស់​ក្មេង ដូច​ជា​ឪពុក​ម្ដាយ និង កូនៗ បើក​រថយន្ត​ទៅ​ឃើញ​ក្មេង​ស្លៀក​ពាក់​ដាច់​ដោច
images/articles/1854/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (101,946 Read)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ អ្នក​ដែល​បាន​ប្ដេជ្ញា​ខ្លួន​ថា​ជា​បព្វជិត ឬសមណៈ គួរ​តាំង​ចិត្ត​ថា៖ "អាត្មាអញ​ជា​បព្វជិត ជាសមណៈ​ហើយ ត្រូវ​តែ​ទ្រទ្រង់​គុណធម៌​ឲ្យ​ល្អ​សម​គួរ​តាម​ភេទ​បព្វ​ជិត​នឹង​សមណៈ​ទើប​គួរ " ឬពិចារណា​តាមន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាស់​តឿន​ឲ្យ​ពិចារណា​ថា ៖ " ឥឡូវ​នេះ អាត្មា​អញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ,
images/articles/1853/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (10,215 Read)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិកក្នុង​គ្រួសារ -សួរៈ ការ​មិន​សន្ដោស​ក្នុង​គុណ​ធម៌ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា ក្នុង​ជីវិត​គ្រួសារ? -ឆ្លើយៈ ការ​មិន​សន្ដោស​ក្នុង​គុណធម៌ គឺ​ មិន​ល្មម តែ​មិន​ឆ្អែត​ក្នុង​ការ​បំពេញ​សេចក្ដី​ល្អ ដែល​ជា​ការ​កសាង​នូវ​គុណ​សម្បត្តិ​ទូទៅ​ឲ្យ​រីក​ចម្រើន​ឈាន​ទៅ​មុខ តើ​មាន​បញ្ហា​យ៉ាង​ណា​ក្នុង​គ្រួសារ? -សួរៈ ពោល​គឺ​ការ​ដែល​នាំ​មក​បដិបត្តិ​ក្នុង​គ្រួសារ​ ដែល​មាន​ទិដ្ឋិ
images/articles/1844/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (9,586 Read)
អរិយមគ្គជាឯកសមង្គី មគ្គទាំង ៨ នេះ បើ​ជា​ឯកសមង្គី រួម​ចូល​ជា​មួយ​គ្នា​ហើយ​ក៏​ធ្វើ​បុគ្គល​ដែល​ប្រតិបត្តិ​នោះ ឲ្យ​ចុះ​ក្នុង​ប្រឡាយ​នៃ​ព្រះនិព្វាន​មាន​នាម​តាម​ពុទ្ធសាសនវោហារ ហៅ​ថា " សោតា រហូតដល់ អរហត្ត " ដូច​ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ដែល​បាន​ស្ដាប់​ព្រះធម្មចក្កប្បវត្តនសូត្រ​បឋមទេសនា កើត​ធម្មចក្ខុគឺ​ភ្នែក​ឃើញ​ធម៌​ថា៖ យំកិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2