images/articles/2185/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥,៩៤៤ ដង)
ថ្នាំឱសថមានកិច្ចព្យាបាលរក្សាអ្នកជម្ងឺ ឲ្យបានសុខស្រួលឡើងវិញយ៉ាងណាមនុស្សល្អជាអ្នកមានសីលមានសម្ដីផ្អែមពីរោះពិតប្រាកដមានធម៌ក្នុងខ្លួន មនុស្សនោះអាចជា ឱសថដ៏ប្រសើរសម្រាប់ព្យាបាលរោគផ្លូវចិត្តរបស់ញាតិមិត្តឲ្យបានធូរស្រាលអស់នូវសេចក្ដីកង្វល់សេចក្ដីស្មុគស្មាញតាមផ្លូវចិត្តឲ្យបានស្រឡះសះស្បើយ។
- មនុស្សល្អជាឱសថដ៏ប្រសើរ
- មនុស្សអាក្រក់ជាមេរោគដ៏កំណាច
- ម្ដាយឪពុកល្អជាអ្នកមានសីលជាដើម ជាថ្នាំកែរោគកូនប្រុសស្រី
- ម្ដាយឪពុកទ្រុស្ដសីល ជាថ្នាំពុលសម្រាប់កូនប្រុសស្រី
- កូនប្រុសស្រីល្អ ជាថ្នាំកែរោគរបស់ឪពុកម្ដាយ
- កូនប្រុសស្រីអាក្រក់ មានមាយាទថោកទាបជាថ្នាំពុលបំពុលម្ដាយឪពុកខ្លួនឯង
- ភរិយាល្អ គឺជាឱសថដ៏ប្រសើរ ព្យាបាលរោគផ្លូវចិត្តរបស់ស្វាមី
- ស្វាមីល្អ គឺជាឱសថដ៏ប្រសើរ ព្យាបាលរោគផ្លូវចិត្តរបស់ភរិយា
- ភរិយាមិនល្អ គឺជាថ្នាំពុល បំពុលចិត្តស្វាមី
- ស្វាមីមិនល្អ គឺជាថ្នាំពុល បំពុលចិត្តភរិយា
- ពុទ្ធសាវ័កល្អ គឺជាឱសថដ៏ប្រសើរធ្វើឲ្យ ព្រះពុទ្ធសាសនារុងរឿង
- ពុទ្ធសាវ័កមិនល្អ ជាថ្នាំបំពុលសាសនា ធ្វើឲ្យសាសនារោយរាយ
- មនុស្សល្អ ជាឱសថដ៏ប្រសើរ ធ្វើឲ្យសង្គមបានសន្តិភាព
- មនុស្សអាក្រក់ ជាថ្នាំបំពុលសង្គមឲ្យវឹកវរមិនឲ្យមានសន្ដិភាព
- មនុស្សមានចំណេះដឹងល្អ ជាទីពឹងនៃជនជាច្រើន។
ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀបរៀងដោយ កែវ វិមុត្ត
ដោយ៥០០០ឆ្នាំ
images/articles/2164/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨,៦៩៦ ដង)
បុគ្គលដូចម្តេច ទើបឈ្មោះថាបាននៅជិតព្រះពុទ្ធ?
ព្រះសម្មាសម្ពុទ្ធ ទ្រង់មិនមានបំណងបង្កើតសាសនា គ្រាន់តែសម្រាប់បុគ្គលមកធ្វើសក្ការៈបូជា និងសូត្រធម៌ប៉ុណ្ណោះទេ ។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា "សាវ័កទាំងឡាយណា ដែលដើរតាមតថាគតដោយកាន់ដៃ ឬកាន់ចីពររបស់តថាគត មិនឲ្យឈ្មោះថា នៅជិតនឹងតថាគតទេ ប្រសិនបើចិត្តរបស់គេមិនបរិសុទ្ធ" ។ សាវ័កទាំងឡាយ
images/articles/2142/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦១,៧៦៩ ដង)
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ខន្ធសំយុត្ត អន្តវគ្គ បិដកលេខ ៣៤ ទំព័រ ១+៧+៨
(១)- ក្រុងសាវត្ថី ។បេ។ ក្នុងទីនោះឯង ។បេ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អន្តៈ (ចំណែក) នេះមាន ៤ យ៉ាង។ អន្តៈ ៤យ៉ាង តើដូចម្ដេច។ គឺ
១- អន្តៈ គឺ សកាយ
២- អន្តៈ គឺ ហេតុឲ្យកើតឡើងនៃសកាយ
៣- អន្តៈ គឺ សេចក្ដីរលត់នៃសកាយ
images/articles/2136/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៩,២៦៩ ដង)
មុននឹងឈានទៅដល់ការយល់ព្រះធម៌
ដើម្បីងាយស្រួលចំពោះពុទ្ធបរិស័ទ ជាអ្នកសិក្សានូវធម៌ ឬក៏ងាយស្រួលដល់អ្នកស្រាវជ្រាវមួយចំនួន ដែលចង់ដឹងអំពីប្រវត្តិរបស់ព្រះពុទ្ធ មុននឹងអ្នកឈានទៅដល់ការជឿអ្វី ដែលអ្នកធ្លាប់តែស្ដាប់អំពី បរតោឃោសៈ (អ្នកដទៃ) និយាយយ៉ាងនេះថាជាពុទ្ធដីកា ទុកជាយ៉ាងនោះ ក្ដី ព្រះអង្គមិនឲ្យចេះតែជឿនោះឡើយ មុននឹងជឿសូមអ្នកអានទាំងអស់
images/articles/2121/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៦៦៣ ដង)
បរមត្ថប្រយោជន៍
ប្រយោជន៍គឺព្រះនិព្វាន
និព្វាន គឺជាឈ្មោះនៃសេចក្ដីសុខដ៏កំពូល និងចុងក្រោយបង្អស់ ដែលសត្វលោកនឹងត្រូវជួបប្រទះព្រោះអាស្រ័យការប្រកប នូវប្រយោជន៍ថ្នាក់ក្រោមនិងប្រយោជន៍ថ្នាក់កណ្ដាល ដែលបានរៀបរាប់រួចមកហើយនោះឯង។
និព្វាន ជាសេចក្ដីសុខដែលមានពិត ដោយប្រាសចាកការហួងហែង ប្រាសចាកការកង្វល់ ប្រាសចាកការភ័យតក់ស្លុតគ្រប់ប្រការ។
images/articles/2113/Untitl765rfed-1.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០០៦ ដង)
សោណទណ្ឌសូត្រ
ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គជនបទ ព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រះសុគតសាស្ដា ទ្រង់គង់នៅមាត់ស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្ប៉ា ក្នុងនគរដែលសម្បូណ៌ទៅដោយដើមចម្ប៉ា មានផ្កាឈើ ៥ ពណ៌។
សោណទណ្ឌព្រាហ្មណ៍ ជាព្រាហ្មណ៍ល្បីល្បាញដោយមន្តដោយសិស្សនិងដោយទ្រព្យជាដើម មានសភាពដូចជាបោក្ខរសាតិព្រាហ្មណ៍ដែរ
images/articles/2095/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៧១ ដង)
ជីវិតអន្ធការ
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលមានជាធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏នឹងមាននៅក្នុងទីនោះ។
អវិជ្ជា ក៏ជាធម្មជាតិម្យ៉ាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែងតែបុគ្គលដែលបានសម្រេចជាព្រះអរហន្ត។
តាមន័យនៃបដិសមុប្បាទសម្ដែងថា អវិជ្ជា គឺជាមេនៃសង្ខារធម៌ទាំងឡាយ
images/articles/2094/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣២៧ ដង)
កូនគឺជាអ្នកបន្តចម្លងនូវអ្វីៗគ្រប់យ៉ាងទាំងអស់ពីមាតាបិតា តាំងពីសាច់ឈាម ចិត្តគំនិត ការប្រព្រឹត្ត និងទ្រព្យសម្បត្តិពីមួយជំនាន់ទៅមួយជំនាន់ទៀត ដរាបណានៅតែមានមាតាបិតារស់នៅ ។ ដូច្នេះ ទើបមាតាបិតាជាមេពុម្ពរបស់កូន មេពុម្ពរបស់សង្គម មេពុម្ពរបស់ប្រទេស និងជាមេពុម្ពមនុស្សលោក ។ បើមេពុម្ពយ៉ាងណាវត្ថុដែលចេញពីពុម្ពក៏យ៉ាងនោះដែរ។ក្នុងទស្សនៈពុទ្ធសាសនា មនុស្សម្នាក់ៗ កើតមកតែងមានទីពឹងទីអាស្រ័យសម្រាប់ជាកម្លាំងក្នុងការដើរលើផ្លូវជីវិត ។ ទីពឹងនេះ មាន ៣ យ៉ាងគឺ ពឹងលើខ្លួនឯង ពឹងលើសង្គម និងពឹងលើធម្មជាតិ ។
បើតាមពុទ្ធភាសិត ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា ដែលប្រែថា មាតាបិតាជាព្រហ្មរបស់បុត្រ ជាបុព្វាចារ្យ ជាអាហុនេយ្យៈរបស់បុត្រទាំងឡាយ និងជាអ្នកអនុគ្រោះដល់ពួកសត្វលោក នោះខ្ញុំយល់ថា មាតាបិតាមានសារសំខាន់ណាស់សម្រាប់សត្វលោកទាំងឡាយដែលមានជីវិតជាឯកជន ដែលរស់នៅក្នុងសង្គម និងដែលពឹងពាក់ទៅលើទ្រព្យសម្បត្តិធម្មជាតិ។ ឬបើនឹងនិយាយផ្ទុយមកវិញ យើងអាចនិយាយថា ទាំងបុគ្គលម្នាក់ៗ ទាំងសង្គមទាំងមូល និងទាំងធម្មជាតិដែលនៅជុំវិញយើង ឬពិភពលោកនេះ សុទ្ធតែត្រូវពឹងពាក់លើមាតាបិតាទាំងអស់ ព្រោះជាកត្តាកំណត់នូវការរីកចំរើន ឬថយក្រោយ និងការគង់វង្ស ឬរលំរលាយ ។មាតាបិតាបង្កើតកូនឲ្យទៅជាកសិករ កម្មករ ឧស្សាហករ ពាណិជ្ជករ គ្រូ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកបួស ទាហាន និងជាចៅកូវរដ្ឋ។
បើមាតាបិតាបានបំពេញនាទីខ្លួនជាអាហុនេយ្យបុគ្គលរបស់បុត្រគឺ ជាអ្នកបានបំពេញនាទីឬបដិបត្តិធម៌របស់មាតាបិតាដោយប្រពៃ ( សុបដិបន្នោ ) ។ជាអ្នកបំពេញនាទី ឬបដិបត្តិធម៌ដោយត្រង់ គឺបដិបត្តិជាមជ្ឈិមាបដិទាមិនតឹងពេក មិនធូរពេក ដោយឈរលើដ្ឋានទាំង ៨ គឺការយល់ត្រូវ ការគិតត្រូវ ការប្រព្រឹត្តត្រូវ ការចិញ្ចឹមជីវិតត្រូវ ការព្យាយាមត្រូវ ការមានសតិរលឹកត្រូវ និងការតម្កល់ចិត្តឲ្យនឹងត្រូវហើយនោះ កសិករ កម្មករ ... និងចៅកូវរដ្ឋទាំងនោះ ក៏នឹងទៅជាកសិករល្អ កម្មករល្អ ... និងចៅកូនរដ្ឋល្អជាមិនខាន ។ ហើយបើមាតាបិតានៃជំនាន់នីមួយៗ បំពេញនាទីដោយប្រពៃ និងដោយត្រង់គ្រប់ៗជំនាន់នោះ សង្គមយើងពិភពលោកយើងនេះនឹងមិនមានសភាពឃោរឃៅ ប្រកួតប្រជែងខ្ទេចខ្ទីទ្រព្យធម្មជាតិដូចសព្វថ្ងៃនេះឡើយ។ ម្នាក់ៗនៅក្នុងសង្គម នឹងមានសេចក្ដីមេត្តាដល់គ្នានឹងគ្នា សង្គមមនុស្សនឹងគួរឲ្យចង់រស់នៅជាងបច្ចុប្បន្ននេះជាមិនខាន ហើយធម្មជាតិ ក៏នឹងនៅជាគូជីវិតសម្រាប់មនុស្សជាតិ ជានិរន្តន៍តទៅ ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2090/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៣៣ ដង)
សម្បរាយិកត្ថប្រយោជន៍
ប្រយោជន៍ក្នុងបរលោក
ប្រយោជន៍ដែលបុគ្គលគួរបំពេញ ដើម្បីជាបុញ្ញនិធិ គឺកំណប់បុណ្យទៅក្នុងលោកខាងមុខ ហៅថា " សម្បរាយិកត្ថៈ " គឺជាប្រយោជន៍សម្រាប់ជីវិតតទៅក្នុងភពខាងមុខ។
សព្វថ្ងៃនេះ មនុស្សយើងមានអាយុក្ខ័យ ចុះមកសល់ត្រឹមតែ៧៥ឆ្នាំប៉ុណ្ណោះ បើមានបុណ្យច្រើនក៏អាចរស់បានយូរជាងនោះ បន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែក៏មិន
images/articles/2085/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១០៣ ដង)
សាមញ្ញផលសូត្រ
ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ជាវត្តដែលពេទ្យជីវកកោមារភច្ច វេរចម្ការស្វាយថ្វាយសង្ឃ ព្រមដោយសេនាសនៈផ្សេងៗ នៅជិតភ្នំគិជ្ឈកូដជាប់នឹងក្រុងរាជគ្រឹះ ក្នុងកាលនោះ ព្រះអង្គទ្រង់គង់នៅជាមួយនឹងភិក្ខុសង្ឃ ១២៥០ អង្គ។
ពេទ្យជីវកកោមារភច្ច នៅពេលថ្វាយសំពត់សាច់ល្អពីរផ្ទាំងដល់ព្រះដ៏មានព្រះភាគ នៅនាព្រះគន្ធកុដិលើភ្នំគិជ្ឈកូដ បានស្ដាប់ព្រះធម៌ទេសនា
images/articles/2083/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៥៧៤ ដង)
មិនផឹកទឹកស្រវឹង
មនុស្សឆ្កួតឬវិកលចរិត ព្រោះគេបាត់បង់សតិសម្បជញ្ញៈ ឯសុរាគឺជាគ្រឿងពង្វក់ស្មារតី ដូច្នេះទើបមនុស្សត្រូវវៀរចាកការផឹកសុរា។ តាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថា ការផឹកសុរាបន្តិចបន្តួចដើម្បីអោយបាយឆ្ងាញ់មិនមានទោសទេ ទាល់តែផឹកច្រើនទើបមានទោស តែនៅក្នុងព្រះពុទ្ធសាសនាបានប្រដៅឲ្យមនុស្សវៀរចាកស្រឡះ សូម្បីតែបន្តិចបន្តួចក៏ដោយ
images/articles/2082/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,២៨៤ ដង)
បេក្ខជនអាពាហ៍ពិពាហ៍គួរដឹងថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ និងរួមរស់អស់ឋានៈជាស្វាមីភរិយាហើយ អ្នកនឹងមានបុត្រជាមិនខាន។ ដូច្នេះ គួរអ្នកគិតគូរឲ្យបានមែនទែនដែរ ចំពោះការសម្រេចចិត្តដែលមានតែម្ដងរបស់អ្នក ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតរបស់អ្នកទេ តែចំពោះកូនអ្នកទៀតផង ព្រោះការរៀបអាពាហ៍ពិពាហ៍ពីក្មេងពេកតាមក្បួនវេជ្ជសាស្ត្របាននិយាយថានឹងនាំឲ្យកូនមានសុខភាពមិនមាំទាំ ព្រោះមេជីវិតរបស់បុរសស្ត្រី មិនទាន់មាំមួនល្អ។
ក្បួនវេជ្ជសាស្ត្របាននិយាយថា បុរសស្ត្រី គួររៀបអាពាហ៍ពិពាហ៍ពេលបុរសអាយុបាន ២៥ ឆ្នាំ និងស្ត្រី ២៣ ឆ្នាំ។ ម្យ៉ាងទៀត អាយុប៉ុណ្ណោះក៏រយះពេលដែលបានទទួលការសិក្សាល្មម នឹងចិញ្ចឹមជីវិតខ្លួនបាន និងស្គាល់សុខទុក្ខរបស់ជីវិតបានគួរសមហើយ។ ការរៀបអាពាហ៍ពិពាហ៍ពីអាយុ ១៦ ឬ ១៨ ឆ្នាំ ពេលនេះជាពេលកំពុងរៀនសូត្រ បើរៀបហើយនឹងមិនបានរៀនសូត្រទៀតឡើយ បើតាមច្បាប់ប្រទេសខ្លះ យកអាយុ ១៨ ឆ្នាំ ខ្លះ ២០ ឆ្នាំ ទើបជាអាយុដែលពេញនីតិភាវៈ។
គូស្រករដែលមានមាឌតូចៗ លុះបានកូនមក កូននោះក៏នឹងមិនធំជាងឪពុកម្ដាយដែល។ រឿងនេះ ទាក់ទងទៅនឹងកម្លាំងសមត្ថភាពក្នុងការការពារប្រទេសផងដែរ ។ការយកសាច់ញាតិជិតៗពេក មកធ្វើជាគ្រួសារ ក៏មានពាក្យថា សតិបញ្ញាមិនសូវមានខ្លាំងពូកែដែរ ព្រោះ Gene របស់យើងមិនមានការអភិវឌ្ឍន៍។ បើមាតាបិតា ជាអ្នកមានជំងឺកាមរោគផងនោះ ជំងឺនេះអាចនឹងឆ្លងដល់កូន និងអាចធ្វើឲ្យកូនមានពិការភាព ឬ សតិបញ្ញាទន់ខ្សោយ ជាពិសេស សព្វថ្ងៃនេះ ជំងឺអេដស៍ (AIDS) ជាជំងឺមួយដ៏កាចសាហាវដែលឆ្លងទៅកូន ហើយដែលគ្មានថ្នាំព្យាបាល បានឡើយ រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
បើគូស្រករយើងគ្មានសីល ជាមនុស្សទុច្ចរិត ដល់ពេលរៀបអាពាហ៍ពិពាហ៍ហើយ ស្រាប់តែមានទោសទណ្ឌ ត្រូវគេចាប់ដាក់ឃុំឃាំងនោះ កូនយើងក៏ប្រាកដជាកំព្រា និងខ្វះទីពឹងសម្រាប់អភិវឌ្ឍន៍ខ្លួនគ្នាជាមិនខាន ។ល។ចំណុចទាំងនេះ ជាចំណុចដែលអនាគតមាតាបិតា គួរពិចារណានិងទទួលខុសត្រូវចំពោះកូនយើងដែលនឹងត្រូវកើតពីយើង ពេលដែលយើងរៀបការហើយ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2066/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០៨៤ ដង)
កាយដ៏ពេញដោយមន្ទិលមានចំណែកផ្សេងៗកើតក្នុងរណ្តៅលាមកធំគឺផ្ទៃមាតាដូចជ្រាំចាស់ដែលអាប់អួរយូរឬដូចបូសធំដំបៅធំជាកាយដ៏ពេញដោយខ្ទុះនិងឈាមពេញព្រៀបក្នុងរណ្តៅលាមកជាទីហូរចេញនៃទឹករមែងហូរចេញនូវវត្ថុមិនស្អាតសព្វៗកាល។
កាយនេះដែលភ្ជាប់ដោយសរសៃរធំ៦០លាបដោយគ្រឿងលាបគឺសាច់ប្រដាប់ដោយអាវគឺស្បែកជាកាយស្អុយរកប្រយោជន៍គ្មានតភ្ជាប់គ្នា
images/articles/2065/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,១១៨ ដង)
ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុនអាត្មាអញភ្លេចភ្លាំងស្មារតីថែមទាំងបងប្រុសក៏បណ្តេញអាត្មាអញថាឥឡូវនេះអ្នកចូរទៅផ្ទះចុះ។អាត្មាអញនោះ ត្រូវបងបណ្តេញហើយក៏តូចចិត្តតែនៅមានអាឡោះអាល័យក្នុងសាសនាក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។
ព្រះមានព្រះភាគទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញហើយក៏ចាប់អាត្មាអញ
images/articles/2064/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥៤៨ ដង)
បុគ្គលណាពិចារណាឃើញនូវកិច្ចជាប្រយោជន៍និងមិនជាប្រយោជន៍ទាំងពីរនោះដែលមិនទាន់មកដល់ទុកជាមុនជនទាំងឡាយជាសត្រូវក្តីជាអ្នកស្វែងរកប្រយោជន៍ក្តីកាលគយគន់មើលរមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។
អានាបានស្សតិដែលព្រះយោគាវចរណាបានចម្រើនល្អគ្រប់គ្រាន់ហើយ
images/articles/2063/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៧៦៤ ដង)
ពួកបុថុជ្ជនមិនដឹងថាជរាមរណៈជាទុក្ខហើយជាប់ជំពាក់ក្នុងឧបាទានក្ខន្ធណាអ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង(នូវឧបាទានក្ខន្ធនោះ)ថាជាទុក្ខហើយចម្រើនឈានក្នុងកាលណាកាលនោះរមែងមិនបាននូវសេចក្តីត្រេកអរលើសលុបជាងឈាននោះឡើយ។
បណ្ឌិតលុះលះបង់នូវតណ្ហាដែលនាំមកនូវសេចក្តីទុក្ខជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗនាំមកនូវកិលេសជាគ្រឿង