35
ថ្ងៃ ពុធ ទី ១៥ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦០,៩៥៥
Today
ថ្ងៃម្សិលមិញ ៣៣៧,៥៨៥
ខែនេះ ៤,៥៨៦,១៥១
សរុប ៣៩៦,៨៤៤,៥៩៥
ធម៌ជំនួយស្មារតី
images/articles/938/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,២៨៤ ដង)
ពុទ្ធ​សាស​និក​ជន​ទាំង​ឡាយ​គួ​រ​កុំ​ច្រ​ឡំ​ពាក្យ​ ធ្វើ​បុណ្យ​ និង​ ពាក្យ​ លាង​បាប​ ។ ដូច​បាន​ជ្រាប​ហើយ​ថា​ ព្រះ​ពុទ្ធ​ជា​ម្ចាស់​លើក​យក​ទ្រឹស្តី​កម្ម​ផល​ជា​​មូល​ដ្ឋាន​ក្នុង​ពុទ្ធ​សាសនា​ ។ កម្ម គឺ​អំពើ​ដែល​មាន​ចេត​នា​ គឺ​ការ​តាំង​ចិត្ត​ជា​បច្ច័យ​ ។​ បើ​គ្មាន​ចេត​នា​ គឺ​ការ​តាំង​ចិត្ត​ អំពើ​ក៏​គ្មាន​ដែរ​ ។ អំពើ​ល្អ​ និង​អំពើ​អា​ក្រក់​ ពុំ​អាច​លុប​លាង​ ឬ​សង​គ្នា​បាន​ទេ​ ។ អំពើ​ល្អ​ រមែង​នាំ​មក​នូវ​ផល​ល្អ​ អំពើ​អាក្រក់​ រមែង​នាំ​មក​នូវ​ផល​អា​ក្រក់​ ។
images/articles/940/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៩៦៤ ដង)
ខ្លួន​ទី​ពឹង​ខ្លួន អត្តា​ហិ​ អត្ត​នោ​ នា​ថោ ពុទ្ធសា​សនិក​ជន​គ្រប់​រូប​បាន​យល់​ដឹង​ហើយ​ថា​ ទ្រឹស្តី​កម្ម​ផល​ ជា​មូល​ដ្ឋាន​នៃ​ព្រះ​ពុទ្ធ​សាសនា​ ។ ដូច​នេះ​ យើង​អាច​ហៅ​ព្រះ​ពុទ្ធ​សាសនា​ ជា​លទ្ធិ​កម្ម​និយម​ (​លទ្ធិ​ស្តី​ពី​កម្ម​) វិញ​ក៏​បាន​ឥ​ត​ខុស​ទាស់​ ។ ព្រះ​ពុទ្ធ​សាសនា​ស្តី​ពី​កម្ម​ (​អំពើ​=action) គឺ​សំ​ដៅ​យក​ កម្ម​
images/articles/941/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤៦៥ ដង)
ក្នុង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ ការ​ដែល​បុគ្គល​នឹង​អាច​ក្លាយ​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ឥ​តខ្ចោះ​បាន​នោះ ចាំ​បាច់​ទាម​ទារ​ឲ្យ​មាន​ការ​ចម្រើន​នូវ​គុណ​សម្បត្តិ​ ២​​ ប្រការ​ឲ្យ​បាន​ស្មើ​ៗ​គ្នា​ គឺ​ផ្នែក​ករុណា​ និង​បញ្ញា​ ។ សេចក្តី​ករុ​ណា​ ដែល​ពោល​នៅ​ក្នុង​ទីនេះ​ គឺ​សំដៅ​ដល់​សេច​ក្តី​មេត្តា​ ការ​អា​ណិត​អា​សូរ​ សេចក្តី​អើ​ពើ​ ការ​អត់​ធន់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ ក៏​ដូ​ច​ជា​គុណសម្បត្តិ​ដ៏​ប្រសើរ​ខាង​ផ្នែក​អារម្មណ៍
images/articles/945/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥៥០ ដង)
ព្រះ​ពុទ្ធ​សាសនា​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​ ក្នុង​ដំណើរ​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​គិត​របស់​មនុស្ស​ ថា​ជា​សាសនា​ដែល​បដិសេធ​ការ​មាន​ប្រាកដ​នៃ​វិញ្ញាណ​ អត្តា​ ឬ​តួ​ខ្លួន ។ តាម​ពាក្យ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់ ជំនឿ​ដែល​ថា​មាន​តួ​ខ្លួននេះ​ជាជំនឿ​ដែលខុស​​ កើត​ចេញ​ពី​ការ​ស្រមើ​ស្រមៃ​ ដែល​មិន​ត្រូវ​ជា​មួយ​នឹង​ការ​ពិត​ និង​ការ​បង្កឲ្យ​កើត​ការ​យល់​ខុស​ថា " ខ្លួន​យើង​ " និង​ " របស់​យើង​ " បង្ក​ឲ្យ​កើត​ចំណង់​ដែល​ឃើញ​ដល់​ប្រយោជន៍​ផ្ទាល់​ខ្លួន សេច​ក្តី​សេ្រក​ឃ្លាន​ ការ​ប្រ​កាន់​មាំ​ ការខឹង​ក្រោធ​ ការ​ព្យា​បាទ​ ការ​តម្កើង​ខ្លួន​ ការ​ប្រ​កាន់​ខ្លួន ការ​ឈ្លក់​វង្វេង​នឹង​តួ​ខ្លួន រហូត​ដល់​កិលេស​សាវៈ ទាំង​ឡាយទាំង​ពួង​នៅ​ក្នុង​លោក​ រាប់​តាំង​ពី​ទំនាស់​រវាង​បុគ្គល​ រហូត​ដល់​សង្រ្គាម​រវាង​ជាតិ​នីមួយ​ៗ​ ។ សរុប​មក​ថា អំពើ​អាក្រក់​ ទាំង​ឡាយ​ទាំង​ពួង​នៅក្នុង​លោក​ សុទ្ធ​សឹង​មាន​ប្រភព​កើត​ចេញ​មក​ពី​ការ​យល់​ខុស​នេះ​ឯង​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល ដោយ​៥០០០​ឆ្នាំ​
images/articles/946/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩៨២ ដង)
កូន​ជា​ទី​ស្រឡាញ់! ពាក្យ​ថា​ គ្រួ​សារ​ជា​ពាក្យ​ដែល​មាន​សេចក្តី​ឬ​អត្ថ​ន័យ​ច្រើន​ គឺ​សំ​ដៅ​ដល់​ការ​ស្រឡាញ់​ ភាព​កក់​ក្តៅ​ ភាព​នៃ​ត្រកូល​តែ​មួយ​ជា​មួយ​គ្នា​ ។ល។​ ហើយ​តែង​ហៅ​គ្នា​ថា​ " អ្នក​ផ្ទះ​ខ្ញុំ​ " ឬ​គ្រួ​សារ​ខ្ញុំ​ជា​ដើម​ ។ សម័យ​ដែល​នៅ​ក្មេង​ៗ​ យើង​នៅ​រួម​គ្នា​ជា​គ្រួ​សារ​ មាន​សម្លេង​សើច​សប្បាយ​មាន​សម្លេង​រត់​ប្រឡែង​គ្នា​ បរិ​ភោគ​អា​ហារ​រួម​គ្នា​ និង​ធ្វើ​អ្វី​ៗ​ជា​មួយ​គ្នា​ មាន​ភាព​រស់​រវើក​ ។ ឪ​ពុក​ម្តាយ​ សូម្បី​ធ្វើ​ការ​ហត់​នឿយ​អស់​កម្លាំង​យ៉ាង​ណា​ក៏​ដោយ​ លុះ​មក​ដល់​ផ្ទះ​ហើយ​គ្រាន់​តែ​ឃើញ​មុខ​កូន​ៗ​ រត់​មក​ទទួល​ ជួយ​កាន់​ជួយ​ទទួល​របស់​របរ​ និង​សាក​សួរ​ពី​ការ​ហត់​នឿយ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​បាត់​អស់​នូវ​ការ​ហត់​នឿយ​ទៅ​ហើយ ។​ មាតាបិតា​ឃើញ​កូន​ញ៉ាំ​បាន គេង​បាន​លក់​ក៏​សប្បាយ​ចិត្ត​ ទាំង​អស់​នេះ​ឯង​ណ៎ា​កូន ដែល​គេ​ថា​ គ្រួសា​រ​មានភាព​កក់​ក្តៅ​នោះ ។ ឥឡូវ​នេះ​កូនក៏​បាន​ធំ​ៗ​អស់​ហើយ​ កូន​អើយ​ធ្វើជា​បង​ជា​ប្អូន​គ្នា​ កូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ ។ សាច់​ឈាម​ជា​មួយ​គ្នា​ យ៉ាង​ណា​ៗ​ក៏​កាត់​មិន​​បាន​ ពាក្យ​ចាស់​ពោល​ថា " កាត់​ទឹក​មិន​ដាច់ កាត់​សាច់​មិន​បាន " ដូច្នេះ​ចូរ​កូន​កុំ​ស្អប់​ខ្ពើម​ កុំ​កំណាញ់​ កុំ​ច្រណែន​ ឬ​ខឹង​ក្រោធ​គំនុំ​គុំ​កួន​អ្វី​ដល់​គ្នា​ឡើយ​ កូន​ត្រូវ​ជួយ​គ្នា​ និង​មើល​ថែ​គ្នា​វិញ​ទើប​បាន​ល្អ​ ។ បាន​មក​ធ្វើ​ជា​បង​ប្អូន​នឹង​គ្នា​ហើយ​ ស្រាប់​តែ​មក​ឈ្លោះ​ទាស់​ទែង​គ្នា​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់​ កូន​អើយ​ មនុស្ស​ល្អ​គេ​មិន​ឈ្លោះ​ទាស់​ទែង​គ្នា​ដូច្នេះ​ឡើយ​ ម៉្យាង​ទៀត​ កូន​ត្រូវ​គិត​ដល់​ទ្រូង​ម្តាយ​ឪ​ពុក​ផង​ណ៎ា​ កូន​ណ៎ា​ ។ គិត​ដល់​ពេល​ដែល​កូន​នៅ​តូច​ៗ​ ឈ្លោះ​គ្នា​ ហើយ​ក៏​ល្អ​នឹង​គ្នា​វិញ លេង​ចូល​គ្នា​វិញ​ដូច​ដើម​ ភ្លេច​រឿង​ចាស់​ដែល​កន្លង​ទៅ​អស់​ ហើយ​ស្រឡាញ់​គ្នា​ ព្រម​ព្រៀង​គ្នា​ មាន​អ្វី​ធ្វើ​ក៏​ជួយ​ធ្វើ​គ្នា​ ។ ល្អ​ណាស់​កូន​ មាន​រឿង​ខ្លះ​ៗ​ កាល​កូន​នៅ​ពី​តូច​នោះ​ កូន​គួរ​សិក្សា​តាម បើ​កូន​គិត​ថា​ កូន​ធំ​ហើយ​ កូន​មិន​ភ្លេច​រឿង​ដែល​ទាស់​ចិត្ត​ដូ​ច​កាល​កូន​នៅ​ពី​ក្មេង​ទេ​ តែ​កូន​ត្រូវ​កុំ​ប្រ​កាន់​គ្នា​ ។ កូន​អើយ​ ស្វាមី​ អាច​រកថ្មី​បាន​ ភរិយា​អាច​រក​ថ្មី​បាន​ កូន​ក៏​អាច​រក​ថ្មី​បាន​ដែរ​ តែ​បង​ឬ​ប្អូន​រក​មិន​បាន​ទៀត​ឡើយ​ មាន​ប៉ុនណា​ក៏​ប៉ុណ្ណឹង​ កាល​កាត់​បង​ កាត់​ប្អូន​ ក៏​ដូច​គ្នា​នឹង​ការ​កាត់​សាច់​ កាត់​ឈាម​របស់​ម៉ែ​របស់​ឪ​ដែរ​ណ៎ា​កូន ។ គ្រួ​សារ​កក់​ក្តៅ​ ម៉ែ​ឪ​កូន​ចៅ​ ត្រូវ​នៅ​ក្នុង​ធម៌ មិ​ន​តាម​កិលេស​ ចេះ​រស់​ក្នុង​ពរ​ អាយុ​បវរ​ គុណធម៌​ក្នុង​ចិត្ត​ ។ ស្រុង​-យូ​ហេង, អ្នក​ម្តាយ, លោក​ឪពុក, ស្រុង​-ចាន់​ណា, ស្រុង​-ចាន់​រតនា, ម្តាយ​មីង​ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/947/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៤៧ ដង)
មក​ដល់​កូ​ន​ជា​ទី​ស្រឡាញ់​! សេចក្តី​ល្អ​ និង​សេច​ក្តី​ចម្រើន​របស់​កូន​ ម៉ែ​ឪ​មិន​ធ្លាប់​មាន​ការ​ប្រា​ថ្នា​អា​ក្រក់​ និង​មិន​ធ្លាប់​មាន​ការ​ច្រណែន​ម្តង​ណា​ឡើយ​ ព្រោះ​ក្នុង​បេះ​ដូង​របស់​ម៉ែ​ឪ​មាន​តែ​សេចក្តី​ប្រាថ្នា​ល្អ​ សេច​ក្តី​ស្រឡាញ់​ និង​ការ​គ្រប់​គ្រង់​ពេល​ទាំង​អស់​ មិន​មាន​ចន្លោះ​ទុក​សម្រាប់​ឲ្យ​ការ​ប្រាថ្នា​អាក្រក់​ និង​ការ​ច្រ​ណែន​ឋិត​នៅ​ផង​ឡើយ​ ។ ទឹក​ចិត្ត​ស្រឡាញ់​របស់​ម៉ែ​ឪ​លើ​កូន​ មិន​មាន​កំណត់​ទី​បំផុត​ ជា​សេច​ក្តី​ស្រឡាញ់​ដ៏​បរិសុទ្ធ​ ។ ម៉ែ​ឪ​មិន​ជា​ទុក្ខ​ ឬ​ខ្មាស​គេ​អ្វី​ឡើយ​ ដែល​មាន​កូន​ជា​មនុស្ស​ក្រ​នូវ​ទ្រព្យ​សម្បត្តិ​នោះ​ ប៉ុន្តែ​ម៉ែ​ឪ​ជា​ទុក្ខ​និង​ខ្មាស​គេ​ជា​ទី​បំផុត​ បើ​ថា​កូន​ជា​មនុស្ស​អា​ក្រក់​ ។ ម៉ែ​ឪ​មាន​សេច​ក្តី​សុខ​ រីក​រាយ​ក្នុង​ចិត្ត​ ព្រោះ​បាន​ឃើ​ញ​កូន​ៗ​មានសេចក្តី​ចម្រើន​ក្នុង​ជីវិត​ មាន​ការ​ងារ​ល្អ​មាន​គ្រួ​សារ​កក់​ក្តៅ​ ហើយ​ជា​ពិសេស​ខ្លាំង​ណាស់​នោះ​គឺ​ ម៉ែ​ឪ​មាននូវ​សេចក្តី​សុខ​ដ៏​ក្រៃ​លែង​ ព្រោះ​បាន​ឃើញ​កូន​ជា​មនុស្ស​ល្អ​ ។ ម៉ែ​ឪ​មិន​មែន​ជា​ទេ​វតា​ តែ​ក្រៃ​លែង​ជាង​ទេ​វតា​ទៅ​ទៀត​ មិន​មែន​ជា​ព្រះ​ព្រហ្ម​ តែ​ក្រៃ​លែង​ជាង​ព្រះ​ព្រហ្ម​ទៅ​ទៀត​ ព្រោះ​ម៉ែ​ឪ​ឲ្យ​សេចក្តី​ស្រឡាញ់​ដល់​កូន​ដ៏​ក្រៃ​លែង​ និង​ឲ្យ​នូវ​អ្វី​ដែល​ទេ​វតា​ឥន្ទ​ព្រហ្ម​ឲ្យ​មិន​បាន​ នោះ​គឺ​ជីវិត​ ។ ម៉ែ​ឪ​ប្រាថ្នា​ឲ្យ​ជីវិត​កូន​​ទាំង​អស់​មាន​តម្លៃ​ មាន​ភាព​ភ្លឺ​ស្វាង​ និង​មាន​សេចក្តី​សុខ​ ទើប​ម៉ែ​ឪ​ព្យា​យាម​ពន្យល់​កូន​ទូន្មាន​កូន​ ដូច្នេះ​​កូន​យក​ចិត្ត​ទុក​ដាក់​អាន​នូវ​សៀវ​ភៅ​ " ពាក្យ​ពេចន៍​ម៉ែឪ​ " នេះ​ ដោយ​ល្អ​ ត្រូវ​គិត​ឲ្យ​យល់​នៅ​ក្នុង​សេចក្តី​នី​មួយ​ៗ​ ហើយ​បដិបត្តិ​តាម​ឲ្យ​បាន​ល្អ​ជា​ទី​បំផុត​ សេចក្តី​ចម្រើន​នឹង​មាន​ដល់​កូន​ជា​ពិត​ប្រាកដ​ ។ ពី​បំណង​ល្អ​បរិសុទ្ធ​របស់​ម៉ែឪ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/949/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៧៣៣ ដង)
កូន​ជា​ទី​ស្រឡាញ់ ឪពុក​ម្តាយ​ ក៏​ដូច​គ្នា​នឹង​មនុស្ស​ទាំង​ឡាយ​ឯទៀត​ដែរ​ គឺ​ក្រៅ​អំពី​មិន​ត្រូវ​កា​រ​ឲ្យ​ខ្លួន​ឯង​លំបាក​ហើយ​ នៅ​មិន​ត្រូវ​ការ​ឲ្យ​កូន​របស់​ខ្លួន​មាន​នូវ​សេចក្តី​លំបាក​ផង​ទៀត​ ។ មិន​មាន​ម៉ែ​ឪ​ណា​ ដែល​ប្រាថ្នា​ឲ្យ​កូន​ខ្លួន​ឯង​ក្រី​ក្រ​លំបាក​តោក​យ៉ាក​ឡើយ​ ប៉ុន្តែ​ពេល​ខ្លះ​ កូន​នៅ​តែ​មាន​សេចក្តីលំបាក​
images/articles/950/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៤២ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​) ជំនឿរឿង​អត្តា អ្វី​ដែល​មនុស្ស​ទូ​ទៅ​នាំ​គ្នា​យល់​ថា​ជា​ " វិញ្ញាណ​ " " អត្តា​ " ឬ​ដែល​ភាសា​សំស្រ្កឹត​ហៅ​ថា " អាត្ម័ន " នោះ​ គឺ​ពួក​គេ​នាំ​គ្នា​សំដៅ​ទៅ​ដល់​អ្វី​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ ថា​ជា​សភាវៈ​គង់​វង្ស​ ឋិត​ឋេរ​និង​មាន​លក្ខណៈពេញលេញ​ ជា​សភាវៈ​ដែល​មិន​ប្រែ​ប្រួល​
images/articles/952/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១០២ ដង)
(ពាក្យ​ពេចន៍​ម៉ែ​ឪ) កូន​ជា​ទី​ស្រ​ឡាញ់​ ការ​ស្មោះ​ត្រង់​ ប្រៀប​បី​ដូច​ជា​ទី​សម្រាប់​ស្រោច​ដំណាំ​មិន​ឲ្យ​ស្វិត​ យ៉ាង​ណា​ ជីវិត​ពិត​ជា​ស្រស់​បំព្រង​ ព្រោះ​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​ យ៉ាងនោះ​ឯង​ ។ មនុស្ស​យើង​នៅ​ជា​មួយ​អ្នក​ណា​ ធ្វើ​ការ​ងារ​ជា​មួយ​អ្នក​ណា​ ក៏​គួរ​តែ​ស្មោះ​ត្រង់​ជាមួយ​អ្នកនោះ​ ថែម​ទាំង​ស្មោះ​ចំពោះ​ការ​ងារ​ និង​ស្មោះ​ចំពោះ​ពាក្យ​និយាយ​របស់​ខ្លួន​ឯង​ទៀត​ផង​ ។
images/articles/953/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៣៨៥ ដង)
កូន​ជា​ទី​ស្រឡាញ់​! ឥឡូវ​នេះ​ កូន​ធំ​ហើយ​ ល្មម​អាច​យល់​ដឹង​នូវ​រឿង​រ៉ាវ​របស់​ជីវិត​បាន​ បើ​មិន​ច្រើន​ក៏​ខ្លះ​ៗ​ដែរ​ ។ កូន​គង់​តែ​បាន​ដឹង​ហើយ​ថា​ ឪពុក​ម្តាយ​ស្រឡាញ់​កូន​ច្រើន​ប៉ុន​ណា​ កូន​ប្រៀប​បី​ដូច​ជា​កែវ​ភ្នែក​ ឬ​ថ្លើម​ប្រ​ម៉ាត់​របស់​ម៉ែ​ឪ​ដូច្នោះ​ឯង​ ។ ឪពុក​ម្តាយ​នឿយ​ហត់​ក្នុង​ការ​ងារ​រាល់​ថ្ងៃ​នេះ​ កូន​ក៏​ដឹង​ដែរ​ថា​គឺ​ដើម្បី​កូន​គ្រប់​គ្នា​ បើ​សម្រាប់​តែ​មាត់​ពីរ​ ក្រពះ​ពីរ​របស់​ឪពុក​ម្តាយ​ទេ​នោះ​ ឪពុក​ម្តាយ​មិន​នឿយ​ហត់​ដូច្នេះ​ទេ​ ។ ដែល​ពោល​យ៉ាង​នេះ​ មិន​មែន​ចង់​រំលឹក​គុណ ហើយ​ប្រាថ្នា​នូវ​ការ​តប​ស្នង​អ្វី​ឡើយ​ ក្រៅ​អំពី​ចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​នោះ​ឡើយ​ ។ តាម​ពិត​ ម៉ែ​ឪ​ត្រូវ​ការ​អ្វី​ៗ​ច្រើន​យ៉ាង​ពី​កូន​មែន​ គ្រាន់​តែ​និយាយ​មិន​ចេញ ហាក់​ដូច​ជា​ទឹក​លិច​ដល់​មាត់​អ៊ីចឹង​ឯង​ ។ ចូរកូនដឹង​ចុះ​ សូម្បី​មាតា​បិតា​ទាំង​ឡាយ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​ពី​ការ​ប្រើ​ប្រាស់​ទៅ​ទៀត​ក៏​ដោយ​ តែ​ក៏​នៅ​ប្រាថ្នា​ចង់​បាន​ជំនូន​ ចង់​បាន​របស់​ដែល​កូន​ឲ្យ​ដែរ​ ទោះ​បី​របស់​នោះ​មិន​សូវ​ល្អ​ មិន​សូវ​ថ្លៃ​ តិចតួច​ ប្រៀប​នឹង​របស់​ដែល​ឪពុក​ម្តាយ​មាន​មិន​បាន​ក៏​ដោយ​ ឲ្យ​តែ​ថា ជា​របស់​ដែល​កូន​ជូន​ហើយ​ ឪ​ពុក​ម្តាយ​សប្បាយ​ចិត្ត​ ។ កាល​ដែល​កូន​មាន​នំ​ មាន​ផ្លែឈើ​យក​មក​ជូន​នោះ​ ឪពុក​ម្តាយ​ឆ្អែត​ស្រេច​ហើយ​ក៏​ដោយ​ ក៏​នៅ​តែ​ទទួល​ពិសា​ដោយ​ពេញ​ចិត្ត​ពិត​ៗ​ ។ សម្លៀក​បំពាក់​ដែល​កូន​នាំ​មក​ជូន​ ទោះ​ជា​មិន​ស្អាត​ក៏​ដោយ​ ក៏​មាតា​បិតា​ស្លៀកពាក់​ដែរ​ ដើម្បី​បង្ហាញ​កូន​យក​ចិត្ត​កូន ។ ទោះ​ជា​កូន​មិន​មាន​អ្វី​មក​ជូន​សោះ​ ដោយ​គ្រាន់​តែ​កូន​បង្ហាញ​មុខ​ ហើយ​មាន​ដៃ​ទាំង​ពីរ​សំពះ​ថ្វាយ​បង្គំ​ប៉ុណ្ណឹង​ ម៉ែ​ឪ​ក៏​ពេញ​ចិត្ត​ណាស់​ទៅ​ហើយ ។ នេះ​ជា​បំណង​ប្រាថ្នា​ ដែល​មាន​ក្នុង​ចិត្ត​របស់​ឪពុក​ម្តាយ​គ្រប់​គ្នា​ ពោល​គឺ​ចង់​ឲ្យ​កូន​ជា​មនុស្ស​ល្អ​ គិត​ល្អ​ ធ្វើ​ល្អ​ និយាយ​ល្អ​ ដឹង​គុណ​ ដឹង​ទោស​ទៅ​តាម​សេចក្តី​ពិត​ ប៉ុន្តែ​ ឲ្យ​ម៉ែ​ឪ​ហា​មាត់​ប្រាប់​កូន​ថា​ ថ្វាយ​បង្គំ​មក​ ទិញ​ផ្លែ​ឈើ​ល្អ​ៗ​ឲ្យ​មក​.. យ៉ាង​មិច​ទៅ​រួច​ ម៉្លោះ​ហើយ​មាតាបិតា​ខ្លះ​បាន​បិទ​ភ្នែក​លា​ចាក​លោក​នេះ​ទៅ​ ទាំង​ដែល​មិន​ធ្លាប់​បាន​ឃើញ​កូន​ក្រាប​សំពះ​ខ្លួន​ម្តង​ផង​ ។ ពាក្យ​ពេចន៍​ម៉ែ​ឪ​ បណ្តាំ​ទឹក​ចិត្ត​ពិត​ពាក្យ​ព្រហ្ម​ ពាក្យ​ប្រាជ្ញ​ពី​ព្រេង​ម៉ែ​ឪ​ផ្គុំ និយម​ព្រះ​ពុទ្ធ​វិសុទ្ធ​ពេចន៍​ ។ អរគុណ​ពណ៌​មាស​ជះ​រស្មី​ សម្តី​ម៉ែ​ឪ​ត្រូវ​រំលេច​ រំលឹក​ចំ​ៗ​កុំ​ឲ្យ​ភ្លេច​ ពាក្យ​ពេចន៍​ដូច​ថ្ងៃ​ថ្លៃ​ដូច​មាស ។ ទ្វីប​លោក​ល្អ​ស្រស់​ព្រោះ​សុរិយា​ មាតាបិតា​គឺ​ជា​ព្រះ​ ជា​ដួង​សុរិយា​យាត្រា​រះ កូន​ត្រូវ​សំពះ​ទិ​ស​បូព៌ា ។ ទិស​បូព៌​មាន​ន័យ​បុព្វ​ការី​ បង្កើត​ប្រុស​ស្រី​ពេញ​ពសុធា ពាក្យ​ពេចន៍​ម៉ែ​ឪ​ត្រូវ​ដូច​ជា សុរិយា​ក្នុង​គ្រាបំភ្លឺ​លោក ។ ដក​ស្រង់​ចេញ​ពី​ សៀវភៅ " ពាក្យ​ពេចន៍​ម៉ែ​ឪ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ ប៊ុត​-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/955/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,០៥៩ ដង)
ថ្ងៃ​មួយ​ភិក្ខុ​មាលុក្យបុត្រ​ចេញ​ពី​ការ​បដិបត្តិ​កម្ម​ដ្ឋាន​ នា​វេលា​សាយ័ណ្ហ​សម័យ​ ។ បន្ទាប់​មក​ លោក​បាន​ចូល​ទៅ​គាល់​ព្រះ​ពុទ្ធ​ជាម្ចាស់​ថ្វាយ​នូវ​អភិ​វាទ​ន៍​ចំពោះ​ព្រះ​អង្គ​ រួ​ច​ហើយ​អង្គុយ​នៅ​ក្នុង​ទី​ដ៏​សម​គួរ​មួយ​ទើប​ក្រាប​បង្គំ​ទូល​ថា​ " មាន​បញ្ហា​មួយ​ចំនួន​ដែល​ព្រះ​អង្គ​ទ្រង់​មិន​ទាន់​បាន​អធិប្បាយ​ ទ្រង់​បដិសេធ​ហើយ​និង​ទ្រង់​លះ​បង់​ហើយ ។ បញ្ហា​ទាំងនោះ​គឺ៖
images/articles/968/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៥៦ ដង)
គ្រា​មួយ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ទ្រង់​ប្រ​ថាប់​គង់​នៅ​នា​ព្រៃ​​មួយ​ ស្ថិត​ក្នុង​នគរ​កោសម្ពី​ (​បច្ចុប្បន្ន​នៅ​ជិត​ស្រុក​អា​ឡា​ហាក់​បាដ​ Allahabad) ។ ពេល​នោះ​ឯង​ ព្រះ​អង្គ​ទ្រង់​បាន​ចាប់​យក​នូវ​ស្លឹក​ឈើ​មួយ​ចំនួន​មក​ទុក​ក្នុង​ព្រះ​ហត្ថ​ ហើយ​ត្រាស់​សួរ​ទៅ​កាន់​ព្រះ​សាវ័ក​ទាំង​ឡាយ​ថា " ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ អ្នក​ទាំង​ឡាយ​គិត​ឃើ​ញ​យ៉ាង​ដូច​ម្តេច​ រវាង​ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ដៃ​របស់​តថា​គត​ ជា​មួ​យ​នឹង​ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ព្រៃ​នេះ​ ។ តើ​ស្លឹក​ឈើ​ណា​ ដែល​មាន​ចំនួន​ច្រើន​ជាង​ ? " ។ " បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ! ស្លឹក​ឈើ​ដែល​នៅ​ក្នុង​ព្រះ​ហស្ថ​របស់​ព្រះ​អង្គ​តិ​ច​ជាង​ច្រើន​ណាស់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ស្លឹក​ឈើ​ដែល​មាន​នៅ​ក្នុង​ព្រៃ​នេះ​ " " ម្នាល​ភិក្ខុ​ទាំង​ឡាយ​ !​ ដូច​គ្នា​នេះ​ដែរ​ ក្នុង​បណ្តា​អ្វី​ដែល​តថា​គត​បាន​ត្រាស់​ដឹង​ហើយ​នោះ​ តថា​គត​បាន​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ​ ត្រឹម​បន្តិច​បន្តួច​ប៉ុណ្ណោះ​ រី​ឯ​អ្វី​ដែល​តថា​គត​មិន​បាន​ប្រាប់​ដល់​អ្នក​ទាំង​ឡាយ​នោះ​ គឺ​មាន​ច្រើន​លើ​ស​លន់​ ។ ហើយ​ព្រោះ​ហេតុ​អ្វី​ទៅ​ ទើប​តថា​គត​មិន​ប្រាប់​រឿង​ទាំង​នោះ​ដល់​អ្នក​ទាំង​ឡាយ​ ? ព្រោះ​ថា​រឿង​ទាំង​នោះ​ឯង​មិន​មាន​ប្រ​យោជន៍​ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​ការ​កម្ចាត់​បង់​នូវ​សេច​ក្តី​ទុក្ខ​ ។ នេះ​ឯង​ហើយ​គឺ​ហេតុ​ផល​ដែល​ថា​ ហេតុ​អ្វី​ទើប​​តថា​គត​មិន​ប្រាប់​នូវ​រឿង​ទាំង​នោះ​ដល់​អ្នក​ទាំង​ឡាយ​ " ជា​ការ​គ្មាន​ប្រយោជន៍​សោះ​ឡើយ​ សម្រាប់​ពួក​យើង​ទាំង​ឡាយ​ក្នុង​ការ​ដែល​ត្រូវ​នាំ​គ្នា​មក​គិត​នូវ​អ្វី​ ដែល​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ជ្រាប​ហើយ​តែ​មិន​បាន​ទ្រង់​ត្រាស់​ប្រាប់​ដល់​ពួក​យើង​ទាំង​ឡាយ​នោះ ។ លំនាំ​ដូច​គ្នា​នេះ​ឯង​ អ្នក​ប្រាជ្ញ​មួយ​ចំនួន​ធ្លាប់​ធ្វើ​រួច​មក​ហើយ​ ដោយ​មិន​បាន​ទទួល​នូវ​លទ្ធ​ផល​អ្វី​ទាំង​អស់​ ។ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​មិន​ចាប់​អារម្មណ៍​ ក្នុង​ការ​វែក​ញែក​បក​ស្រាយ​នូវ​បញ្ហា​ទស្សន​វិជ្ជា​ដែល​មិន​ចាំ​បាច់​ ដែល​សុទ្ធ​សឹង​ជា​រឿង​កើត​ចេញ​ពី​​ការ​សន្និ​ដ្ឋាន​ ហើយ​ថែម​ទាំង​បង្ក​ឲ្យ​កើត​បញ្ហា​នៃ​ការ​គិត​រវើ​រវាយ​ថែម​ទៀត​ផង​ ។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ចាត់​ទុក​ថា​ បញ្ហា​នៃ​ទស្សន​វិជ្ជា​ទាំង​នោះ​ជា​ព្រៃ​នៃ​ទិ​ដ្ឋិ​ ។ ក្នុង​ខណៈ​ដែល​នៅ​មាន​មនុស្ស​ជា​ច្រើន​ ក៏​ដូច​ជា​សា​វ័ក​មួយ​ចំនួន​របស់​ព្រះ​អង្គ​ មិន​យល់​ច្បាស់​នូវ​គោ​ល​ជំហរ​នេះ​របស់​ព្រះ​អង្គ​ឡើយ​ ព្រោះ​ថា​មាន​ឧ​ទា​ហរណ៍​របស់​លោក​ម្នាក់​ក្នុង​ពុទ្ធ​សាវ័ក​ទាំង​ឡាយ​មាន​ឈ្មោះ​ថា​ មាលុក្យបុត្រ​ ហើយ​គឺ​លោក​អង្គ​នេះ​ឯង​ដែល​បាន​តាំង​នូវ​សំនួរ​១០ខ ទាក់​ទង​ទៅ​នឹង​បញ្ហា​ទស្សន​វិជ្ជា​ទូល​សួរ​ចំពោះ​ព្រះពុទ្ធ​ជា​ម្ចាស់​ឲ្យ​ទ្រង់​ឆ្លើយ​ ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល ដោយ​៥០០០​ឆ្នាំ​
images/articles/975/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៧៨ ដង)
បាន​ឮ​​មក​​យ៉ាង​នេះថា ក្នុង​សម័យ​ពុទ្ឋ​កាល​មានព្រះ​រាជាមួយ​ព្រះ​អង្គ​ព្រះនាម ​រាជកុមារ ទ្រង់​បានសាង​ប្រាសាទ​មួយ​យ៉ាង​ស្អាត​​ ទ្រង់​មាន​ព្រះ​តម្រិះ​ថា យើងនិងធ្វើ​បុណ្យ​ឆ្លង​ប្រាសាទ​ ទើប​ត្រាស់អោយ​និមន្ត​ព្រះសាស្តា​ ទ្រង់ធ្វើ​ការប្រស់​ព្រំ​ក្នុង​ប្រាសាទ​ដោយគ្រឿង​ក្រអូប​ទាំង​ឡាយ ដែល​ផ្សំ​ដោយវត្ថុ​៤យ៉ាង។ ទ្រង់​បានក្រាល​ផ្ទាំង​សំពត់​តាំង​អំពី​ធរណី​ដំបូងមក។
images/articles/987/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១២៧ ដង)
បុគ្គល​ដែល​ជា​មិត្ត​ល្អ​តែ​សម្តី​ មាន​លក្ខណៈ​ ៤​ យ៉ាង​គឺ៖ ១. អតីតេន​ បដិ​សន្ថរ​តិ មិត្ត​ទទួល​រាក់​ទាក់​ដោយ​របស់​ដែល​អស់​ទៅ​ហើយ​ មនុស្ស​ប្រភេទ​ល្អ​តែ​មាត់​ តែ​ចិត្ត​មិន​ប្រាកដ​ ឃ្លេង​ឃ្លោង​ពុត​ត្បុត​ និយាយ​បោក​បញ្ឆោត​ មនុស្ស​ពួក​នេះ​ចេះ​សង្រ្គោះ​យើង​ចំពោះ​តែ​របស់​ដែល​អស់​ទៅ​ហើយ​តែ​ប៉ុណ្ណោះ​យ៉ាង​នេះ​ថា "
images/articles/989/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៧៤ ដង)
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​ មាន​លក្ខណៈ​ ៤ យ៉ាង​ដូច​នេះ​គឺ​៖ ១. បាបកម្មំ​បិស្ស​ អនុ​ជានាតិ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​បាប​ មនុស្ស​ណា​ដែល​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​នូវ​បាប​កម្ម​ មាន​ការ​សម្លាប់​សត្វ​ជា​ដើម​ ដើម្បី​ផ្កាប់​ចិត្ត​យើង​ ក៏​ដូច​ជា​អនុញ្ញាត​ឲ្យ​យើង​ទៅ​កើត​ក្នុង​ឋាន​នរក​ ប្រេត ​អ៊ី​ចឹង​ដែរ ។ ពាក្យ​សរសើរ​នៅ​ក្នុង​លោក​មាន​ច្រើន​ណាស់ ហើយ​វា​ជា​គ្រឿង​នាំ​ឲ្យ​ស្រវឹង​ នាំ​ឲ្យ​វង្វេង​ដ៏​ក្រៃ​លែង​ទៀត​ផង​ មាន​មនុស្ស​ច្រើន​ណាស់​ដែល​ស៊ី​ជេរ​ ទី​បំផុត​ត្រូវ​បរាជ័យ​ក្នុង​ការ​ងារ​របស់​ខ្លួន​ ព្រោះ​ខ្លួន​ឯង​មាន​ចំណុច​ខ្សោយ​ ។ តាម​ពិត​មនុស្ស​យើង​មិន​មែន​ល្អ​បរិសុទ្ធ​ដោយ​សារ​ពាក្យ​សម្តី​សរសើរ​ ឬ​ពាក្យ​បញ្ជោរ​ទេ​ ពិត​មែន​តែ​មាន​ពេល​ខ្លះ​ បាន​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា​ក្នុង​ការ​ងារ​ដោយ​សារ​ពាក្យ​សរសើរ​ក៏​ដោយ​ ប៉ុន្តែ​ដែល​យើង​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ពិត​នោះ​ គឺ​ព្រោះ​យើង​មាន​ការ​ងារ​ប្រាស​ចាក​ទោស​ឯណោះ​ទេ​តើ​ មិន​មែន​ដោយ​សារ​គេ​ថា​យើង​ល្អ​ យើង​ក៏​ល្អ​តាម​គេ​ថា​នោះ​ទេ​ បើ​មនុស្ស​អាក្រក់​ឬ​ល្អ​តាម​តែ​ពាក្យ​របស់​អ្នក​ដទៃ​ សូម្បី​ព្រះ​សម្មា​សម្ពុទ្ធ​ក៏​មិន​ផុត​ពី​ការ​សៅ​ហ្មង​ដែរ​ តែ​នេះ​ពុំ​មែ​ន​ដូច្នោះ​ឡើយ​ មាន​តែ​ការ​ងារ​ប៉ុណ្ណោះ​ដែល​រៀប​ចំ​មនុស្ស​ឲ្យ​ជា​បុគ្គល​សៅ​ហ្មង​ ឬ​ជា​បុគ្គល​បរិ​សុទ្ធ​ ។ ២. កល្យាណ​កម្មំ​បិស្ស​ អនុ​ជា​នា​តិ​ យល់​ព្រម​ឲ្យ​មិត្ត​ធ្វើ​នូវ​អំពើ​ល្អ​ ការ​យល់​ព្រម​នេះ​មិន​មែន​ដោយ​ចិត្ត​សប្បុរស​ ក្នុង​នាម​ជា​មិត្ត​ល្អ​នោះ​ទេ​ បើ​ជា​មិត្ត​ពិត​ជា​អនុ​គ្រោះ​យើង​មែន​មិន​មែន​ពេល​ខ្លះ​ព្រម​ឲ្យ​យើង​​ធ្វើ​បាប​ ដោយ​មិន​បាន​ហាម​ឃាត់​នោះ​ឡើយ ។ យើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ណាស់​ ចំពោះ​មនុស្ស​ខ្លះ​ដែល​និយាយ​ចាក់​បណ្តោយ​ គេ​មិន​មាន​គំនិត​ចង់​ឲ្យ​យើង​ចម្រើន​នោះ​ទេ​ គេ​មា​ន​តែ​ត្រេក​អរ​នៅ​ពេល​ណា​ដែល​យើង​ធ្លាក់​ដុន​ដា ចំពោះ​មិត្ត​ប្លម​គេ​មាន​ចិត្ត​ប្រឡង​ប្រណាំង​ជា​មួយ​យើង​ជា​និច្ច​ នៅ​ពេល​ដែលយើង​មាន​លំនឹង​ ឬ​កំពុង​ចម្រើន​គេ​មិន​ចោល​យើង​ទេ​ គេ​ពឹង​យើង​លិទ្ធ​ដៃ​លិទ្ធ​ជើង​ នៅ​ពេល​ណា​ដែល​យើង​ចុះ​ខ្សោយ​ ឬ​មាន​សេចក្តី​ប្រមាទ​ភ្លាំង​ភ្លាត់​បន្តិច​បន្តួច​នៅ​ក្នុង​ការ​ងារ​ គេ​ជួយ​ច្រាន​យើង​ដោយ​ពាក្យ​សរសើរ​ ក្នុង​គោល​បំណង​កុំ​ឲ្យ​យើង​មើល​ឃើញ​នូវ​ការ​ប្រហែស​ធ្វែស​របស់​យើង​ លុះ​ដល់​កំហុស​យើង​កាន់​តែ​ច្រើន ដើម្បី​ជ័យ​ជម្នះ​របស់​គេ​មក​លើ​យើង​ គឺ​គេ​ដើរ​ខ្សឹប​ប្រាប់​អ្នក​ដទៃ​ នូវ​អ្វី​ៗ​ដែ​ល​ជា​សេចក្តី​ប្រ​មាទ​ធ្វេស​ប្រហែស​របស់​យើង​ ថែ​ម​ទាំង​ប្រឌិត​រឿង​អា​ស្រូវ​មិន​ពិត​ផ្សំ​បញ្ចូល​ទៀត​ផង​ គឺ​ដល់​ពេល​ដែល​ធាក់​យើង​ឲ្យ​ខ្ទាត់​ ដើម្បី​គេ​បាន​កន្លែង​នោះ​ ព្រោះ​គេ​ឃ្លាន​យូរ​ហើយ ។ មាន​បុគ្គល​ខ្លះ​មិន​ហ៊ាន​ហាម​ឃាត់​យើង​ដែ​ល​ធ្វើ​នូវ​អំពើ​ឆ្គាំ​ឆ្គង​ ប៉ុន្តែ​មិន​ប្រាកដ​ជា​យល់​ព្រម​ឲ្យ​យើង​ប្រព្រឹត្ត​នោះ​ឡើយ​ មក​អំពី​គេ​ខ្លាច​យើង​ខឹង​ ខ្លាច​យើង​ស្អប់​គេ​ បាន​ជា​គេ​មិន​ហ៊ាន​ឃាត់​គេ​អាច​ធ្វើ​ជា​មិត្ត​ល្អ​បាន​ បើ​គេ​ព្យាយាម​ដឹក​នាំ​ឲ្យ​យើង​ស្តាប់​ធម៌​ រៀន​ធម៌​ គេ​សរសើរ​យើង​ក្នុង​ផ្លូវ​ល្អ​ ក្នុង​គោល​បំណង​ឲ្យ​យើង​មាននូវ​ស្មារតី​វៀរ​ចាក​អំពើ​សៅ​ហ្មង​ដោយ​ខ្លួន​ឯង​ ។ មនុស្ស​មាន​​ច្រើន​ប្រភេទ​ណាស់​ ប៉ុន្តែ​ការ​ជ្រើស​រើស​មិត្ត​មិន​មែន​ជា​ការ​ផ្សង​ព្រេង​ដូច​ចាក់​ឆ្នោត​ទេ​ គឺ​ត្រូវ​តែ​សិក្សា​អំពី​លក្ខណៈ​មនុស្ស​ឲ្យ​បាន​ច្បាស់​ តាម​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ តាម​ពិត​ព្រះ​សម្មា​សម្ពុទ្ធ​ជា​កល្យាណ​មិត្ត​មួយ​ព្រះ​អង្គ​ដ៏​កំពូល​ក្រៃ​លែង​ ជា​មួយ​នឹង​ពុទ្ធ​បរិស័ទ​យើង​ ការ​ប្រព្រឹត្ត​ព្រហ្ម​ចរិយ​ធម៌​បាន​សម្រេច​ទាំង​មូល​ ដោយ​អា​ស្រ័យ​ព្រះ​អង្គ​ជា​កល្យាណ​មិត្ត​ ប៉ុន្តែ​សេចក្តី​នេះ​ ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​ត្រាស់​សម្តែង​ឲ្យ​យើង​មាន​នូវ​កល្យាណ​មិត្ត​ តាម​ដាន​ពិនិត្យ​ការ​ប្រព្រឹត្ត​របស់​យើង​រាល់​ថ្ងៃ​ ខុស​ឬ​ត្រូវ​យ៉ាង​ណា​ៗ​ ឲ្យ​ហ៊ាន​ជួយ​ថា​ជួយ​ប្រាប់​ ព្រម​ទាំង​នៅ​រួម​សុខ​រួម​ទុក្ខ​ទៀត​ផង​ ។ មនុស្ស​ល្អ​កម្រ​រក​បាន​ណាស់​ មនុស្ស​ល្អ​ធ្វើ​អាក្រក់​បាន​ដោយ​លំបាក​ក៏​ពិត​មែន​ ប៉ុន្តែ​មនុស្ស​អាក្រក់​ធ្វើ​អាក្រក់​បាន​ដោយ​ងាយ​ ថែម​ទាំង​មិន​ចេះ​ឆ្អែត​ក្នុង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់​នោះ​ទៀត​ផង​ ដូច​ជា​មិត្ត​ប្លម​ផ្នែក​ខាង​និយាយ​ចាក់​បណ្តោយ​ក្នុង​លក្ខណៈ​ប្រការ​ទី ៣ បាន​ដល់ៈ ៣. សម្មុ​ខស្ស​ វណ្ណំ​ ភាសតិ​ និយាយ​សរសើរ​មិត្ត​តែ​ក្នុង​ទី​ចំពោះ​មុខ​ មនុស្ស​យើង​បាន​ដឹង​អំពី​ចំណុច​ទន់​ខ្សោយ​​របស់​មនុស្ស​ផង​គ្នា​ ទើប​និយម​យក​ពាក្យ​សរសើរ​មក​ធ្វើ​ជា​ឧ​បករណ៍​ប្រើ​ប្រាស់​ សម្រាប់​ទាក់​យក​ផល​កម្រៃ​ ឬ​សម្រាប់​ផ្តួល​រំលំ​គ្នា​ទៀត​ផង​ ដូច​ជា​ពាក្យ​សរសើរ​នៃ​មនុស្ស​ដែល​ជា​មិត្ត​ប្លម​ ពាក្យ​សរសើរ​ នោះ​វា​ជា​គ្រឿង​ស្រវឹង​ ឬ​វា​ជា​គ្រឿង​បំពុល​របស់គេ​ មនុស្ស​យើង​ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ពិ​ចារណា​ឲ្យ​បាន​ដិត​ដល់​ ក៏​រមែង​បរិភោគ​នូវ​គ្រឿង​ស្រវឹង​ ឬ​គ្រឿង​បំពុល​នោះ​ ដោយពុំ​ដឹង​ខ្លួន​ ពោ​ល​គឺ​វង្វេង​ភ្លេច​សតិ ។ មនុស្ស​យើង​ខំប្រឹង​ធ្វើ​ល្អ​ ដោយ​ការ​ចំណាយ​ធន​ធាន​ឲ្យ​ទៅ​ជា​ទាន​ ឬ​ក៏​ការ​ខ្នះ​ខ្នែង​ផ្សេង​ៗ​ជា​ដើម​ លុះ​ដល់​មាន​អ្នក​ដទៃ​រំលឹក​ឈ្មោះ​សរសើរ​ ក៏​ភ្លេច​នឹក​ជ្រះ​ថ្លា​ចំពោះ​កុសល​ធម៌​ ដែល​ជា​កល្យាណ​មិត្ត​ ជា​គុណ​ដ៏​ប្រ​សើរ​ពិត​ៗ​ ដោយ​មក​អំពី​រវល់​តែ​ត្រេក​អរ​ពេញ​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​គេ​សរសើរ​ ចំពោះ​មុខ​មហា​ជន​ មាន​ពេល​ខ្លះ​ទៀត​ គេ​សរសើរ​ប៉ុណ្ណឹង​មិន​គ្រប់​ល្មម​ទេ​ ចង់​ឲ្យ​គេ​នឹក​សរសើរ​បន្ថែម​ទៀត​ ក៏​បាន​ពោល​ថា​ " កុំ​ចាំ​បាច់​សរ​សើរ​ខ្ញុំ​អី " គឺ​ចង់​ឲ្យ​គេ​ស្ងើច​ថា​ ខ្លួន​ឯង​មិន​ចេះ​ស៊ី​ជោរ​ឡើយ ។ ការ​លិច​លង់​ផុង​ខ្លួន​ក្នុង​ពាក្យ​សរសើរ​ ត្រូវ​បាន​បាត់​បង់​នូវ​គំនរ​បុណ្យ​កុសល​អស់​ច្រើន​ណាស់​ គឺ​កុសល​គ្រប់​កាល​ទាំង​បី​ (​មុន​ធ្វើ​ កំពុង​ធ្វើ ធ្វើ​រួច​ហើយ​) ទាំង​ការ​តាំង​ចិត្ត​ក៏​មិន​បានស្លុះ​ចុះ​ស៊ប់​ឲ្យ​ណែន​ នៅក្នុង​បុណ្យ​កុសល​ពិត​ប្រាកដ​ទៀត​ផង​ វា​មិន​ត្រឹម​តែ​ជា​មេ​រោគ​បំផ្លាញ​សុខ​ភាព​ផ្លូវ​ចិត្ត​ បញ្ចុះ​កម្លាំង​របស់​បុណ្យ​កុសល​ប៉ុណ្ណឹង​ទេ ការ​វង្វេង​នឹង​ពាក្យស​រសើរ​ នាំ​ឲ្យ​មនុស្ស​លោក​ជួ​យ​ខ្លួន​ឯង​មិន​រួច​ចាក​អំពី​រណ្តៅ​លាមក​គឺ​អំពើ​ទុច្ច​រិត​ទៀត​ផង​ ។ ភិក្ខុ​ត្រូវ​ទោស​បារា​ជិក​ហើយ នៅ​ហ៊ាន​បន្លំ​ខ្លួន​ធ្វើ​ជា​សង្ឃ​ ព្រោះ​ខ្លាច​បាត់​បង់​នូវ​ពាក្យ​សរសើរ​ និង​កិត្ត​យស​ជា​ដើម​ មិត្ត​ក្បត់​មិត្ត សិស្ស​ក្បត់​គ្រូ​ ប្តី​ប្រពន្ធ​ក្បត់​គ្នា ។ល។ ព្រម​ដោយ​បាប​កម្ម​ផ្សេង​ៗ​ទៀត​មាន​បាណាតិបាត (ការ​សម្លាប់​សត្វ​មា​ន​ជីវិត​) ជាដើម​ គឺ​មួយចំណែក​​ធំ​ព្រោះ​ចង់​បាន​មុខ​មាត់​ កិត្ត​យស កេរ្តិ៍​ឈ្មោះ​ និង​ពាក្យ​សរសើរ​ មាន​ខ្លះ​រហូត​ដល់​ទៅ​បោក​ប្រាស់​ប្រាក់​គេ​ ដើម្បី​យក​មក​កសាង​វត្ត​នៅ​ស្រុក​របស់​ខ្លួន​ឯង​ក៏​មាន​ដែរ​ ។ ពាក្យ​សរសើរ​ គឺ​ជា​មាត់​ជ្រោះ​ដ៏​រអិល​មួយ​កន្លែង​ វា​ងាយ​នាំ​ឲ្យ​ធ្លាក់​បាក់​ក​ស្លាប់​ណាស់ ចំពោះ​បុគ្គល​ដែល​គ្រាន់តែ​ប្រយ័ត្ន​ល្មម​ៗ​នោះ​ ព្រោះ​ហេតុ​នោះ​ ទើប​យើង​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ ចំពោះ​មនុស្ស​ដែល​ជា​មិត្ត​ប្លម​ គេ​សរសើរ​យើង​រឿយ​ៗ​នៅ​ចំពោះ​មុខ​តែ​ប៉ុណ្ណោះ​ ។ ៤. បរម្មុខស្ស​ អវណ្ណំ​ ភាសតិ ពោល​ទោស​មិត្ត​ក្នុង​ទីកំបាំង​មុខ​ គេ​មិន​មាន​ចិត្ត​អាណិត​មេត្តា​យើង​ឡើយ​ គេ​បាន​ផ្សែ​ផ្សំរឿង​នេះ​បន្តិច​រឿង​នោះ​បន្តិច​ ស្មាន​ខ្លះ​ប្រហែល​ខ្លះ​ ពិត​ខ្លះ​ មិន​ពិត​ខ្លះ​ ក្នុង​ការ​និយាយ​អំពី​យើង​ជា​មួយ​នឹង​អ្នក​ដទៃ​ ។ គួរ​នឹក​រឭក​ដល់​ទឹក​ចិត្ត​ឪពុក​ម្តាយ​ គាត់​ពោ​ល​ស្តី​ថា​ឲ្យ​កូន​ចៅ​ ទូន្មាន​ប្រៀន​ប្រដៅ​រឿយ​ៗ​ ជានិច្ច​ ប៉ុន្តែ​ទោះ​គាត់​ដឹង​នូវ​កំហុស​ខុស​ឆ្គាំ​ឆ្គង​របស់​យើង​ជា​កូន​យ៉ាង​ណា​ៗ​ ការ​នេះ​ គាត់​មិន​ដើរ​និយាយ​ប្រាប់​គេ​ប្រាប់​ឯង​ អំពី​អ្វី​ដែល​ជា​រឿង​មិន​ល្អ​ របស់កូន​គាត់​ទេ​ គាត់​ពិត​ជា​បិទ​បាំង​ណាស់​ ប្រសិន​បើជា​រឿង​ហ្នឹង​វា​ធ្ងន់​ធ្ងរ​ពេក​ អ្នក​ដទៃ​ក៏​បាន​ដឹង​ខ្លះ​ដែរ​នោះ គាត់​ក៏​និយាយ​ដែរ​ ប៉ុន្តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​មាន​គេ​សាក​សួរ​បញ្ជាក់​រឿង​នោះ​ៗ​ថែម​ទាំង​សម្តែង​ទឹក​ចិត្ត​កង្វល់​ ភ័យ​ព្រួយ​ចំពោះ​កូន​របស់គាត់​ទៀត​ផង​ មិនមែន​និយាយ​ដោយ​សប្បាយ​រីក​រាយ​ នូវ​ទោស​កំហុស​របស់​យើង​ដែល​ជា​កូន​របៀប​ដូច​មិត្ត​ប្លម​នោះ​ទេ​ ដូច្នេះ​មាតាបិតា​គឺ​ជា​មិត្ត​ជិត​ដិត​ ស្និទ្ធ​ស្នាល​ ប្រកប​ដោយ​ការ​តស៊ូ​ និង​ការ​លះបង់​ដ៏​ធំធេង​ ចំពោះ​បុត្តធីតា ។ ការ​និយាយ​អំពី​ទោស​កំហុស​របស់​អ្នក​ដទៃ​ មិន​មែន​សុទ្ធ​តែ​មិន​ល្អ​ទាំង​អស់​នោះ​ទេ​ បើ​យើង​និយាយ​ដោយ​ស្មា​រតី​ មិន​បៀត​បៀន​អ្នក​ដទៃ​ មិន​ដើម្បី​លើក​តម្កើង​ខ្លួន​ឯង​ គឺ​និយាយ​ដោយ​កុសល​ចិត្ត​ពិត​ៗ​ ក្នុង​ន័យ​ដើម្បី​ឲ្យ​អ្នក​ស្គាល់​កុំ​ធ្វើ​តម្រាប់​តាម​ ការ​និយាយ​ដោយ​ចិត្ត​គំនិត​បែប​នេះ​ជា​ការ​ប្រពៃ សេចក្តី​នេះ​ សូម្បី​យើង​និយាយ​អំពី​គុណ​អ្នក​ដទៃ​ពិតៗ​ ក៏​មិន​ប្រាកដ​ថា​សុទ្ធ​តែ​ល្អ​នោះ​ទេ​ ព្រោះ​វា​អាច​ជា​ពិស​ពុល​ ដោយ​អំណាច​ចិត្ត​អកុសល​នាំ​ឲ្យ​និយាយ​ ដូច្នេះ​រឿង​នេះ​យើង​គ្រាន់​តែ​ចាំ​ទុក​ថា " បុគ្គល​ពាល​មាន​ការ​សម្លឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង​ បណ្ឌិត​មាន​ការ​មិន​សម្លឹង​ទោស​អ្នក​ដទៃ​ជា​កម្លាំង​ អ្នក​រៀន​ច្រើន​មាន​ការ​ពិចារណា​ជា​កម្លាំង​ អ្នក​ស្ងប់​រម្ងាប់​មាន​សេចក្តី​អត់​ធន់​ជា​កម្លាំង​ " ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/998/Untitled-1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៧១៨ ដង)
ខ្ញុំ​បានស្តាប់​យ៉ាងនេះ ។ សម័យមួយ​ ព្រះមានព្រះភាគ​ ទ្រង់​គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុងសាវត្ថី។ គ្រានោះ​ឯង មានទេវតា ១អង្គ កាលដែលរាត្រី​បឋមយាម កន្លងទៅ​ហើយ មាន​រស្មី​ដ៏​រុង​រឿង បានញ៉ាំងវត្តជេតពនជុំវិញទាំងអស់អោយភ្លឺស្វាង​ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។ លុះទេវតានោះ​ ឋិតនៅ​ក្នុងទៅ​សមគួរហើយ ទើប​ក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នោះថា ៖បរាភវន្តំ​ បុរិសំ មយំ បុឆ្ឆាម គោតមំ ភវន្តំ បុជ្ឋុមាកម្ម កឹ បរាភវតោ មុខំ ។ យើងទាំងឡាយ​មកដើម្បីសូម​ទូលសួរព្រះគោតមដ៏ចំរើន (ដោយគិតថា) យើងទាំងឡាយសូមសួរ​ អំពីបុរសបុគ្គល​ ដែលមាន​សេចក្តីវិនាស ចុះអ្វីជា​ប្រធាននៃសេចក្តីវិនាស។ ព្រះមានព្រះភាគត្រាស់ថា ៖ ១-បុរសដែលចំរើន ជាបុគ្គល គឺបណ្ឌិត​ ដឹងបាន​ដោយងាយ បុរសដែល​វិនាស ជាបុគ្គល គឺបណ្ឌិតដឹង​បានដោយងាយ​ដែរ បុគ្គលប្រាថ្នាធម៏ រមែងចំរើន អ្នកស្អប់ធម៏រមែងវិនាស ។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស។ ២-បុគ្គលមានពួកអសប្បុរសជាទីស្រលាញ់ មិនធ្វើសេចក្តីស្រលាញ់ចំពោះពួកសប្បុរស​ ពេញចិត្តចំពោះ​ធម៏របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី២ បពិត្រព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ៣- ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខ្ជិលច្រអូសក្តី ប្រាកដតែខាងក្រោត​ក្តី នោះជាប្រធាន​នៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៣ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៤- បុគ្គល​ជានអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់មានវ័យកន្លង​ហើយ នោះជាប្រធាន​នៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៤ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៥- បុគ្គលបញ្ជោត​ព្រាហ្ម​ក្តី សមណៈក្តី ឬអ្នកសូមដ៏ទៃក្តី ដោយពាក្យកុហក នោះជា​ប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៥ បពិត្រ​ព្រះ​មាន​ព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៦- បុគ្គលមានទ្រព្យ​ ជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូរភោជន បរិភោគនូវភោជនមានរស់ឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តី​វិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៦ បពិត្រព្រះមានព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៧- ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យ​ក្តី រឹងត្អឹងដោយគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះ​ជា​ប្រធាន​នៃសេច​ក្តីវិ​នាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៧ បពិត្រព្រះមានព្រះ​ភាគ​សូមព្រះអង្គ សំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៨- ជនអ្នកលេងស្រីក្តី សុរាក្តី លេងល្បែងភ្នាល់ក្តី រមែង​ញ៉ាំងទ្រព្យ ដែលខ្លួន​បានហើយ​អោយវិនាសទៅ ​នោះជាប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៨ បពិត្រព្រះមានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស។ ៩- ជនមិនត្រេកអរ​និងប្រពន្ឋរបស់​ខ្លួន ហើយបែរទៅខូចចំពោះពួកស្រីពេស្យា ឬ ខូចចំពោះ​ប្រពន្ឋបុគ្គល​ដ៏ទៃ នោះ​ជាប្រធាន​នៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី៩ បពិត្រព្រះ​មានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស។ ១០- បុរស​ដែលមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំដូចជាផ្លែទន្លាប់ រមែងដេកមិន​លក់ ព្រោះសេចក្តីប្រចណ្ឌ័ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១០ បពិត្រព្រះមានព្រះភាគសូមព្រះអង្គ សំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស។ ១១- បុរសបគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬ បុរសបែបនោះដែរក្នុងឋានៈជាជំ នោះ​ជាប្រធាននៃសេចក្តីវិនាស។ យើងទាំងឡាយដឹងច្បាស់នូវហេតុនោះថា នោះជាសេចក្តីវិនាសទី១១ បពិត្រព្រះមានព្រះ​ភាគសូមព្រះអង្គ សំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស។ ១២- បុគ្គលដែលកើតក្នុង​ខត្តិយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារាជ​សម្បត្តិ នោះជា​ប្រធាននៃសេចក្តីវិនាស។ បុគ្គលជាបណ្ឌិត បរិបូណ៌ដោយ​ការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវ​សេចក្តី​វិនាសទាំងនោះក្នុងលោក បណ្ឌិតនោះ រមែងគប់​រកនូលលោក ដែល​មាន​សេចក្តី​សុខ​ដ៏​ក្សេម​ក្សាន្ត។ (ដកស្រងចេញពី សុត្តនិបាត ឆដ្ឋំ បរាភវសុត្តំ បិដកលេខ ៥៤ ទំពរ័ ៣៦-៤១) វាយអត្ថបទដោយ ឧបាសក ទី វ៉េងណៃ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿