35
ថ្ងៃ អាទិត្យ ទី ០៥ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៩៤៥
Today
ថ្ងៃម្សិលមិញ ៣០១,១៩៣
ខែនេះ ១,៤៤១,០៤៩
សរុប ៣៩៣,៦៩៩,៤៩៣
ធម៌ជំនួយស្មារតី
images/articles/2306/Untitled-1-Recovered.jpg
មង្គល​ទី​១
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
មង្គល​ទី​១ កិ​រិ​យា​មិនសេព​គប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ ជាមង្គល​ដ៏​ឧត្តម អសេ​វនា ច ពាលានំ កិ​រិ​យាមិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ ជា​មង្គល​ដ៏​ឧត្តម ។ គ្រាន់​តែ​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទុក​ជា​​មង្គល​ទី ១ បាន​នោះ ព្រោះ​ថា​មិន​បាន​ខូច​ចិត្ត មិន​បាន​ខូច​ខ្លួន​ មិន​បាន​បង់​ខាត​ខូច​ទ្រព្យ​សម្បត្តិ​អ្វី​សោះ ទើប​ឲ្យ​ឈ្មោះ​ថា​មង្គល​ទី ១, ឯពាល​នោះ​មាន​ច្រើន​ប្រ​ការ​ណាស់ មិន​ងាយ​នឹង​ចំណាំ​រូប​ពាល​បាន,
images/articles/2284/Untitled-1-Recovered.jpg
ការធ្វើបុណ្យផ្លូវចិត្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
ការធ្វើបុណ្យផ្លូវចិត្ត ការ​មិន​គយគន់ រំពៃ​សម្លឹង​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ចង​ចិត្ត​គុំ​គួន​ព្យាបាទ ប្រទូស​រ៉ាយ​អ្នក​ដទៃ, មិន​យល់​ខុស​ចាក​គន្លង​ធម៌ ដោយ​សេចក្តី​មិន​លោភ មិន​ក្រោធ​ខឹង ភ្លេច​វង្វេង​ចចា​ហេតុ នេះ​ហៅ​ថា ធ្វើ​បុណ្យ​ផ្លូវ​ចិត្ត ។ ចិត្តំ គុត្តំ សុខាវហំ ចិត្ត​ដែល​បុគ្គល​ទូន្មាន​បាន​ល្អ​ហើយ រមែង​ធ្វើ​ឲ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ ទទួល​បាន​សេចក្តី​សុខ ព្រោះ​ថា​ចិត្ត​អាច​ផ្តិត​ជាប់​ទាំង​
images/articles/2281/Untitled-1-Recovered.jpg
ពុទ្ធ​កាល
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
ពុទ្ធ​បរិស័ទ​ជា​អ្នក​រក្សា​ព្រះពុទ្ធសាសនា ត្រូវ​តែ​បាន​ដឹង​អំពី​ដំណើរ​ពង្សាវតា​ក្នុង​ព្រះពុទ្ធ​ខ្លះ ៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ថែរក្សា និង​បាន​ជ្រះថ្លា​រឹតតែ​ខ្លាំង​ដោយ​អំណាច​បាន​ដឹង អំពី​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ ។ពុទ្ធកាល ឬ គឺ​កាល​ដែល​ព្រះពុទ្ធ​គង់​ព្រះជន្ម​នៅ​ក៏ ឬ​ហៅ​បាន​ថាពោធិកាល​ឬ ពោធិសម័យ​ក៏​បាន ។ ពោធិកាល​នៃ​ព្រះសក្យមុនីសព្វញ្ញូពុទ្ធ
images/articles/2269/Untitled-1-Recovered.jpg
បច្ចុប្បដ្ឋាន និង បទដ្ឋាន
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
បច្ចុប្បដ្ឋាន និង បទដ្ឋាន សីល​នេះ​នោះ ពួក​វិញ្ញូជនពណ៌នាថា "​មានសេចក្ដីស្អាត ជាបច្ចុប្បដ្ឋាន (​ជា​ផល) ឱត្តប្បៈ និង ហិរិនុ៎ះឯង ជាបទដ្ឋាន (ជាហេតុ​ជាទីតាំង) នៃសីលនោះ។ មែន​ពិត សីលនេះនោះ មានសេចក្ដីស្អាត ជាបច្ចុប្បន្ន ដែលព្រះមានព្រះភាគ​ត្រាស់ យ៉ាង​នេះ​ថា "សីល មានសេចក្ដី​ស្អាត​ខាង​ផ្លូវ​កាយ, ស្អាត​ខាង​ផ្លូវវាចា, ស្អាត​ខាង​ផ្លូវ​ចិត្ត" ដូច្នេះ រមែង​ប្រាកដ​គឺ
images/articles/2254/Untitled-1-Recovered.jpg
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
បុគ្គលធ្វើបាបសម្គាល់ថាខ្លួនធ្វើបុណ្យ ( ស្រង់ចាកបិ.អង្គុត្តរនិកាយ លេខ ៤៧ ទំព័រ ៧៩ ) គ្រានោះ ឧគ្គតសរីរព្រាហ្មណ៍ បានក្រាបទូលព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះ​អង្គ​​មាន​ប្រាថ្នា​នឹងសម្លាប់គោបូជាយញ្ញ ( បញ្ជាក់​នៅ​ក្រោយ ) សូមព្រះគោតមដ៏ចម្រើន ទូន្មាន​ប្រៀន​​ប្រដៅ​ខ្ញុំ​ព្រះ​អង្គ ​ដោយ​ពាក្យ​ដែល​ប្រ​ព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ខ្ញុំព្រះ​អង្គ​អស់​កាល​យូរ​អង្វែង
images/articles/2246/Untitled-1-Recovered.jpg
សុត្តន្តបិដក ខុទ្ទកនិកាយ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទគាថា បិដកលេខ ៥២ សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គ​នោះ។ (១១)- ធម៌​ទាំង​ឡាយ មានចិត្ត​ជាប្រធាន មានចិត្ត​ប្រសើរ​បំផុត (​មាន​ចិត្ត​ជា​ធំ) សម្រេច​អំពី​ចិត្ត បើ​បុគ្គល​មាន​ចិត្ត​ត្រូវ​ទោស ប្រទូស្ដហើយ ពោល​ក្ដី ធ្វើ​ក្ដី (​នូវ​ទុច្ចរិត) ព្រោះ​ទុច្ចរិត​ទាំង​នោះ ទុក្ខ​រមែង​ជាប់​តាម​បុគ្គល​នោះ​ទៅ ដូច​កង់​រទេះ​វិល​តាម​ដាន
images/articles/2244/Untitled-1-Recovered.jpg
បើ​ពិត​ជា​ស្រឡាញ់​ខ្លួន
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
បើ​ពិត​ជា​ស្រឡាញ់​ខ្លួន - ជីវិត​ គឺ ការ​រស់​នៅ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​លំបាក និង​ឧបសគ្គ ក្នុងការចិញ្ចឹម​ជីវិត​នេះ​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន។ - ការ​ចិញ្ចឹម​ជីវិត​នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ទើប​ឈ្មោះ​ថា​ស្រឡាញ់​ខ្លួន? - ជីវិត​នេះ ទោះ​បី​ខំ​ប្រឹង​ប្រែង ចិញ្ចឹម​ដោយ​បាយ​ទឹក​នំ​ចំណី ឬរក្សា ដោយ​ការ​ព្យាបាល​យ៉ាង​ណា ក៏​នៅ​តែ​ចាស់​ នៅ​តែ​ឈឺ​ហើយ​មុខ​តែ​នឹង​ស្លាប់​ជា​ប្រាកដ នៅ​ពេល​ខាង​មុខ។
images/articles/2245/Untitled-1-Recovered.jpg
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត សត្វ​ទាំង​លាយ​ឯណា​មួយ ជាអ្នកប្រកប​ដោយ​កុសលកម្មបថ ១០ មាន​ការ​វៀរ​ចាក​ការ​សម្លាប់សត្វ​ជា​ដើម, សត្វ​ទាំង​ឡាយ​នោះ ឈ្មោះ​ថា បណ្ឌិត។ ម្យ៉ាង​ទៀត ព្រះពុទ្ធ​ ព្រះបច្ចេកពុទ្ធ ព្រះមហាសាវ័ក ៨០ ព្រះសាវក​របស់​ព្រះតថាគត​ទាំង​ឡាយ​ដទៃ​ទៀត និង​គ្រូសុនេត្រ និងអកិត្តិតាបស​ជាដើម ក្នុង​អតីតកាល គប្បី​ជ្រាប​ថា "​បណ្ឌិត" ។ អ្នក​ប្រាជ្ញ​ទាំង​ឡាយ
images/articles/2234/Untitled-1-Recovered.jpg
បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ?
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩
សុត្ត​ន្ត​បិ​ដក​ អង្គុត​រ​​និ​កាយ អដ្ឋក​​និ​បាត ( បិ. ៤៨ ទំ ១៤២ ) ពួក​ជន​ណា បាន​នូវ​មនុស្ស​លោក​ហើយ ( បាន​កើត​ជា​មនុស្ស ) តែ​មិន​ជួបប្រ​ទះ​នូវ​ខណៈ​ក្នុង​ព្រះ​សទ្ធម្ម ដែល​ព្រះ​តថា​គត​ទ្រង់​សម្តែង​ដោយ​ល្អ ជន​ទាំង​នោះ ឈ្មោះថា​កន្លង​បង់​នូវ​ខណៈ អក្ខណៈ​ទាំង​ឡាយ ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ជា​ច្រើន បាន​ពោល​ហើយ​ថា ធ្វើ​នូវ​សេចក្តី​អន្ត​រាយ​ដល់​បុគ្គល, ព្រះ​តថា​គត​ទាំង​ឡាយ ទ្រង់​កើត​ម្តង
images/articles/2207/Untitled-1-Recovered.jpg
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បុគ្គលពាល​និងលក្ខណៈ​របស់​បុគ្គល​ពាល ការមិន​គប់រក ការ​មិន​មានបុគ្គល​ពាល​នោះ​ជាសម្លាញ់ ការ​មិន​ចូល​ជា​ពួក​ជា​មួយ​នឹង​បុគ្គល​ពាល​នោះ ឈ្មោះ​ថា កិរិយា​មិនសេពគប់។ សត្វ​ទាំង​ឡាយ​ឯណាមួយ ជាអ្នកប្រកប​ដោយអកុសល​កម្មបទ ១០ មាន​បាណាតិបាត​ជាដើម, សត្វទាំង​ឡាយ​នោះ ឈ្មោះ​ថា ពាល។ មួយ​វិញ​ទៀត គ្រូ​ទាំង​ឡាយ ៦ នាក់​ នេះ​គឺ បូរណកស្សប, មក្ខលិគោសាល,
images/articles/2202/Untitled-1-Recovered.jpg
ប្រាជ្ញា​ឃើញ​ការ​កើត​ និងការរលត់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បញ្ញា​ដែល​បាន​ពិចារណា ឃើញ​សង្ខារ​ធម៌​ទាំង​ឡាយ តែង​មាន​ការ​អស់​ទៅ សូន្យ​ទៅ​នោះ​ព្រោះក្នុងសត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ ក្នុងភង្គញាណនិទ្ទេស ដែល​សម្ដែង​អំពី​ប្រាជ្ញា​ឃើញ ការ​អស់​ទៅ​សូន្យ​ទៅបែកធ្លាយ​ទៅនៃ​សង្ខារធម៌ លោក​បាន​ពន្យល់​ដោយ​ព្រះអដ្ឋកថា ចំពោះ​ព្រះពុទ្ធដីកា ដែល​ព្រះអង្គ​សម្ដែង​ថា តស្ស ចិត្តស្ស ភង្គំ អនុបស្សតិ គឺ​សម្ដែង​អំពី​វិបស្សនា ដែល​បាន​ឃើញ​អំពី​ការ​បែកធ្លាយ​ទៅនៃចិត្ត​នោះ ដែលចិត្តនោះឯង លោកបានលើក​ជាឧទាហរណ៍ថា រូបារម្មណាចិត្តំ គឺ​ចិត្ត​ដែល​មាន​រូបារម្មណ៍ ឧបជ្ជេត្វាភិជ្ជតិ មានការ​កើត​ឡើង និង​បែក​ធ្លាយ​គឺ​ថា​ចិត្ត​នោះ​ឯង​ដឹង​នូវ រូបារម្មណ៍​បាន​ជាដើមហើយ​មាន​ការ​ដែល​កើត​ឡើង និង​បែក​ធ្លាយ​ទៅ​ចំពោះ​ចិត្ត​ដែល​មាន​ការ​ដឹង​អារម្មណ៍ ហើយ​មានការ​បែកធ្លាយ​ទៅ​គឺ​ចិត្ត​នោះ​ឯង វិបស្សនា​បាន​ឃើញ​ក្នុង​ព្រះអដ្ឋកថា​លោក​បាន​ពន្យល់​ទៀត​ថា ព្រោះ​ចិត្ត​ដទៃ។ សភាព​នៃ​ជីវិត​របស់​យើង​ជា​សង្ខារ​ធម៌ គឺ​មាន​ការ​កើត នឹង​រលត់​ដូច​ការ​ដែល​ធ្លាប់​បាន​ពិចារណា​ហើយ គឺ​មាន​តំណ​គ្នា​រវាង​សង្ខារ​ធម៌ ដូច្នេះ​តំណនៃ​សង្ខារធម៌​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​ឃើញ​ថា ហាក់​ដូច​ជា​មិន​បែក​ធ្លាយ ប៉ុន្តែ​សេចក្ដី​ពិត​គឺ​តំណ​នៃ​សង្ខារ​ធម៌ ប៉ុន្តែ​ជាមួយ​គ្នា​នឹង​តំណ​នៃ​សង្ខារ​ធម៌​ដែល​កើត​ឡើង ចុះ​ត្រង់​ការ​រលត់​ទៅ​នៃ​សង្ខារ​ធម៌​នោះ​ម៉េច​ក៏​យើង​មិន​ឃើញ​ផង​ទៅ​ព្រោះ​វា​មាន​តំណ​នៃ​ការ​កើត​ត​ជាប់​គ្នា ដូច​ជា​របស់​នោះ​មិនបែក​ធ្លាយ អាការៈ​ដែល​រលត់​ទៅ​នៃ​សង្ខារ​ធម៌​នោះ​មិនបែកធ្លាយ អាការៈ​ដែល​រលត់​ទៅ​នៃ​សង្ខារ​ធម៌​នោះ​ក៏រលត់​ជាប់​គ្នា​ដែរ ការ​ដែល​រលត់​ជាប់​គ្នា​នេះ ដូចម្ដេច​ក៏​មិន​ឃើញ​ការរលត់​ជាប់​គ្នា​របស់​សង្ខារ​ធម៌​ផង ថា​មិន​បាន​អប់រំ​បញ្ញា មិន​បាន​ឃើញ​ការ​កើត​ប្រាកដ​នៃ​សង្ខារ​ធម៌​តែ​មួយ​លក្ខណៈៗ ម្លោះ​ហើយ​ក៏​សម្គាល់​ថា​របស់​នោះ​ទៀង មិន​ឃើញ​ពី​ការ​ដែល​កើត​ឡើង​នឹង​រលត់​ទៅយ៉ាង​ឆាប់រហ័ស​ទេ តែ​ចំពោះ​ការ​អប់រំ​បញ្ញា​រមែង​ឃើញ​សង្ខារ​ធម៌​ដែល​កើត​បន្ត​គ្នា ចំពោះ​ចិត្ត​វិញ្ញាណ​នោះ​រមែង​កើត​បន្ត។ យើង​ចង់​ឲ្យ​អ្នក​ដទៃ​ដូច​យើង​ទៅ​គេ​មិន​ដូច​យើង យើង​កើត​ទុក្ខ សួរ​ថា ដែល​កើត​ទុក្ខ​ហ្នឹង​មក​ពី​គេ​មិនដូច ឬ មក​ពីចិត្ត​មាន​ទោស​ចេតសិក​ប្រកប​មក​ជាមួយ​រឿង​នោះ​ជួយ​ខ្លួន​ឯង​មិន​ទាន់​បាន​ផង ចង់​ជួយ​អ្នក​ដទៃមិនទាន់​ជា​បាន​ជួយ​អ្នក​ដទៃ​ផង ខ្លួន​ឯង​ដួល​តូង......! ការ​សន្សំ​អធ្យាស្រ័យចរិត​ផ្សេងៗ​ពីគ្នា ធ្វើ​ម៉េច​ឲ្យ​គេ​ដូច​យើង​បាន។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១ រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន ដោយ​៥០០០​ឆ្នាំ
images/articles/2185/Untitled-1-Recovered.jpg
ប្រៀបធៀប​មនុស្ស​និង​ឱសថ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
ថ្នាំ​ឱសថ​មានកិច្ច​ព្យាបាល​រក្សា​អ្នក​ជម្ងឺ ឲ្យ​បាន​សុខស្រួលឡើង​វិញ​យ៉ាង​ណា​មនុស្ស​ល្អ​ជា​អ្នក​មាន​សីល​មាន​សម្ដី​ផ្អែម​ពីរោះ​ពិត​ប្រាកដ​មាន​ធម៌​ក្នុង​ខ្លួន មនុស្ស​នោះ​អាច​ជា ឱសថ​ដ៏​ប្រសើរ​សម្រាប់​ព្យាបាល​រោគ​ផ្លូវ​ចិត្ត​របស់​ញាតិ​មិត្ត​ឲ្យ​បាន​ធូរ​ស្រាល​អស់​នូវ​សេចក្ដី​កង្វល់​សេចក្ដី​ស្មុគស្មាញ​តាម​ផ្លូវ​ចិត្ត​ឲ្យ​បាន​ស្រឡះ​សះស្បើយ។ - មនុស្ស​ល្អ​ជា​ឱសថ​ដ៏​ប្រសើរ - មនុស្ស​អាក្រក់​ជា​មេរោគ​ដ៏​កំណាច - ម្ដាយ​ឪពុក​ល្អ​ជា​អ្នក​មាន​សីល​ជាដើម ជាថ្នាំ​កែរោគ​កូនប្រុសស្រី - ម្ដាយ​ឪពុកទ្រុស្ដសីល ជាថ្នាំពុល​សម្រាប់កូន​ប្រុសស្រី - កូនប្រុសស្រី​ល្អ ជាថ្នាំ​កែរោគ​របស់​ឪពុកម្ដាយ - កូនប្រុសស្រី​អាក្រក់ មានមាយាទថោកទាប​ជាថ្នាំពុលបំពុល​ម្ដាយ​ឪពុកខ្លួន​ឯង - ភរិយា​ល្អ គឺ​ជាឱសថ​ដ៏ប្រសើរ ព្យាបាល​រោគ​ផ្លូវ​ចិត្ត​របស់​ស្វាមី - ស្វាមី​ល្អ គឺជាឱសថ​ដ៏ប្រសើរ ព្យាបាល​រោគផ្លូវចិត្ត​របស់​ភរិយា - ភរិយាមិនល្អ គឺជាថ្នាំ​ពុល បំពុល​ចិត្ត​ស្វាមី - ស្វាមី​មិន​ល្អ គឺ​ជា​ថ្នាំ​ពុល បំពុល​ចិត្ត​ភរិយា - ពុទ្ធសាវ័ក​ល្អ គឺ​ជា​ឱសថ​ដ៏ប្រសើរ​ធ្វើឲ្យ ព្រះពុទ្ធសាសនា​រុងរឿង - ពុទ្ធ​សាវ័ក​មិន​ល្អ ជាថ្នាំបំពុល​សាសនា ធ្វើឲ្យ​សាសនា​រោយរាយ - មនុស្ស​ល្អ ជាឱសថ​ដ៏ប្រសើរ ធ្វើ​ឲ្យ​សង្គម​បាន​សន្តិភាព - មនុស្ស​អាក្រក់ ជាថ្នាំបំពុល​សង្គម​ឲ្យ​វឹកវរ​មិន​ឲ្យ​មាន​សន្ដិភាព - មនុស្ស​មាន​ចំណេះដឹងល្អ ជាទីពឹង​នៃ​ជន​ជាច្រើន។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/2164/Untitled-1-Recovered.jpg
បុ​គ្គល​ដូច​ម្តេច ទើប​ឈ្មោះ​ថា​បាន​នៅ​ជិត​ព្រះ​ពុទ្ធ?
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បុ​គ្គល​ដូច​ម្តេច ទើប​ឈ្មោះ​ថា​បាន​នៅ​ជិត​ព្រះ​ពុទ្ធ? ព្រះ​សម្មា​សម្ពុទ្ធ​ ទ្រង់​មិន​មាន​បំ​ណង​បង្កើត​សា​ស​នា គ្រាន់​តែសម្រាប់​បុគ្គល​មក​ធ្វើ​សក្ការៈ​បូ​ជា និង​សូត្រ​ធម៌​ប៉ុណ្ណោះ​ទេ ។ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា "សា​វ័ក​ទាំង​ឡាយ​ណា ដែល​ដើរ​តាម​តថា​គត​ដោយ​កាន់​ដៃ​ ឬ​កាន់​ចី​ពរ​របស់​តថា​គត​ មិន​ឲ្យ​ឈ្មោះ​ថា នៅ​ជិត​នឹង​តថា​គត​ទេ ប្រ​សិន​បើ​ចិត្ត​របស់​គេ​មិន​បរិ​សុទ្ធ" ។ សា​វ័ក​ទាំង​ឡាយ​
images/articles/2142/Untitled-1-Recovered.jpg
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
សុត្តន្តបិដក សំយុត្តនិកាយ ខន្ធវារវគ្គ ខន្ធសំយុត្ត អន្តវគ្គ បិដកលេខ ៣៤ ទំព័រ ១+៧+៨ (១)- ក្រុង​សាវត្ថី ។បេ។ ក្នុង​ទី​នោះ​ឯង ។បេ។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ អន្តៈ (ចំណែក) នេះ​មាន​ ៤ យ៉ាង។ អន្តៈ ៤យ៉ាង តើ​ដូចម្ដេច។ គឺ ១- អន្តៈ គឺ សកាយ ២- អន្តៈ គឺ​ ហេតុ​ឲ្យ​កើត​ឡើង​នៃ​សកាយ ៣- អន្តៈ គឺ សេចក្ដី​រលត់​នៃ​សកាយ
images/articles/2136/Untitled-1-Recovered.jpg
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
មុន​នឹង​ឈាន​ទៅ​ដល់​ការ​យល់​ព្រះធម៌ ដើម្បី​ងាយស្រួល​ចំពោះ​ពុទ្ធបរិស័ទ ជាអ្នក​សិក្សា​នូវ​ធម៌ ឬ​ក៏​ងាយ​ស្រួល​ដល់​អ្នក​ស្រាវជ្រាវ​មួយចំនួន ដែល​ចង់​ដឹង​អំពី​ប្រវត្តិ​របស់​ព្រះពុទ្ធ មុន​នឹង​អ្នក​ឈាន​ទៅដល់​ការ​ជឿ​អ្វី​ ដែល​អ្នក​ធ្លាប់​តែ​ស្ដាប់​អំពី បរតោឃោសៈ (អ្នក​ដទៃ) និយាយ​យ៉ាង​នេះ​ថា​ជា​ពុទ្ធដីកា ទុក​ជា​យ៉ាង​នោះ ក្ដី ព្រះអង្គ​មិន​ឲ្យ​ចេះ​តែ​ជឿ​នោះ​ឡើយ មុន​នឹង​ជឿ​សូម​អ្នក​អាន​ទាំង​អស់
images/articles/2121/Untitled-1-Recovered.jpg
បរមត្ថប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩
បរមត្ថប្រយោជន៍ ប្រយោជន៍​គឺព្រះនិព្វាន និព្វាន គឺជាឈ្មោះនៃ​សេចក្ដី​សុខ​ដ៏​កំពូល​ និង​ចុង​ក្រោយ​បង្អស់ ដែល​សត្វ​លោក​នឹង​ត្រូវ​ជួប​ប្រទះ​ព្រោះ​អាស្រ័យ​ការ​ប្រកប នូវ​ប្រយោជន៍​ថ្នាក់​ក្រោម​និង​ប្រយោជន៍​ថ្នាក់​កណ្ដាល ដែល​បាន​រៀបរាប់​រួច​មក​ហើយ​នោះ​ឯង។ និព្វាន ជា​សេចក្ដី​សុខ​ដែល​មានពិត ដោយ​ប្រាសចាក​ការ​ហួងហែង ប្រាស​ចាក​ការ​កង្វល់ ប្រាស​ចាក​ការ​ភ័យ​តក់ស្លុត​គ្រប់​ប្រការ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.62
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿