images/articles/2113/Untitl765rfed-1.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៩៨៥ ដង)
សោណទណ្ឌសូត្រ
ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងអង្គជនបទ ព្រមដោយភិក្ខុសង្ឃ ៥០០ អង្គ។ ព្រះសុគតសាស្ដា ទ្រង់គង់នៅមាត់ស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្ប៉ា ក្នុងនគរដែលសម្បូណ៌ទៅដោយដើមចម្ប៉ា មានផ្កាឈើ ៥ ពណ៌។
សោណទណ្ឌព្រាហ្មណ៍ ជាព្រាហ្មណ៍ល្បីល្បាញដោយមន្តដោយសិស្សនិងដោយទ្រព្យជាដើម មានសភាពដូចជាបោក្ខរសាតិព្រាហ្មណ៍ដែរ
images/articles/2095/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,១៣៦ ដង)
ជីវិតអន្ធការ
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលមានជាធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏នឹងមាននៅក្នុងទីនោះ។
អវិជ្ជា ក៏ជាធម្មជាតិម្យ៉ាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែងតែបុគ្គលដែលបានសម្រេចជាព្រះអរហន្ត។
តាមន័យនៃបដិសមុប្បាទសម្ដែងថា អវិជ្ជា គឺជាមេនៃសង្ខារធម៌ទាំងឡាយ
images/articles/2094/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣០១ ដង)
កូនគឺជាអ្នកបន្តចម្លងនូវអ្វីៗគ្រប់យ៉ាងទាំងអស់ពីមាតាបិតា តាំងពីសាច់ឈាម ចិត្តគំនិត ការប្រព្រឹត្ត និងទ្រព្យសម្បត្តិពីមួយជំនាន់ទៅមួយជំនាន់ទៀត ដរាបណានៅតែមានមាតាបិតារស់នៅ ។ ដូច្នេះ ទើបមាតាបិតាជាមេពុម្ពរបស់កូន មេពុម្ពរបស់សង្គម មេពុម្ពរបស់ប្រទេស និងជាមេពុម្ពមនុស្សលោក ។ បើមេពុម្ពយ៉ាងណាវត្ថុដែលចេញពីពុម្ពក៏យ៉ាងនោះដែរ។ក្នុងទស្សនៈពុទ្ធសាសនា មនុស្សម្នាក់ៗ កើតមកតែងមានទីពឹងទីអាស្រ័យសម្រាប់ជាកម្លាំងក្នុងការដើរលើផ្លូវជីវិត ។ ទីពឹងនេះ មាន ៣ យ៉ាងគឺ ពឹងលើខ្លួនឯង ពឹងលើសង្គម និងពឹងលើធម្មជាតិ ។
បើតាមពុទ្ធភាសិត ព្រហ្មាតិ មាតាបិតរោ បុព្វាចរិយាតិ វុច្ចរេ អាហុនេយ្យា ច បុត្តានំ បជាយ អនុកម្បកា ដែលប្រែថា មាតាបិតាជាព្រហ្មរបស់បុត្រ ជាបុព្វាចារ្យ ជាអាហុនេយ្យៈរបស់បុត្រទាំងឡាយ និងជាអ្នកអនុគ្រោះដល់ពួកសត្វលោក នោះខ្ញុំយល់ថា មាតាបិតាមានសារសំខាន់ណាស់សម្រាប់សត្វលោកទាំងឡាយដែលមានជីវិតជាឯកជន ដែលរស់នៅក្នុងសង្គម និងដែលពឹងពាក់ទៅលើទ្រព្យសម្បត្តិធម្មជាតិ។ ឬបើនឹងនិយាយផ្ទុយមកវិញ យើងអាចនិយាយថា ទាំងបុគ្គលម្នាក់ៗ ទាំងសង្គមទាំងមូល និងទាំងធម្មជាតិដែលនៅជុំវិញយើង ឬពិភពលោកនេះ សុទ្ធតែត្រូវពឹងពាក់លើមាតាបិតាទាំងអស់ ព្រោះជាកត្តាកំណត់នូវការរីកចំរើន ឬថយក្រោយ និងការគង់វង្ស ឬរលំរលាយ ។មាតាបិតាបង្កើតកូនឲ្យទៅជាកសិករ កម្មករ ឧស្សាហករ ពាណិជ្ជករ គ្រូ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកបួស ទាហាន និងជាចៅកូវរដ្ឋ។
បើមាតាបិតាបានបំពេញនាទីខ្លួនជាអាហុនេយ្យបុគ្គលរបស់បុត្រគឺ ជាអ្នកបានបំពេញនាទីឬបដិបត្តិធម៌របស់មាតាបិតាដោយប្រពៃ ( សុបដិបន្នោ ) ។ជាអ្នកបំពេញនាទី ឬបដិបត្តិធម៌ដោយត្រង់ គឺបដិបត្តិជាមជ្ឈិមាបដិទាមិនតឹងពេក មិនធូរពេក ដោយឈរលើដ្ឋានទាំង ៨ គឺការយល់ត្រូវ ការគិតត្រូវ ការប្រព្រឹត្តត្រូវ ការចិញ្ចឹមជីវិតត្រូវ ការព្យាយាមត្រូវ ការមានសតិរលឹកត្រូវ និងការតម្កល់ចិត្តឲ្យនឹងត្រូវហើយនោះ កសិករ កម្មករ ... និងចៅកូវរដ្ឋទាំងនោះ ក៏នឹងទៅជាកសិករល្អ កម្មករល្អ ... និងចៅកូនរដ្ឋល្អជាមិនខាន ។ ហើយបើមាតាបិតានៃជំនាន់នីមួយៗ បំពេញនាទីដោយប្រពៃ និងដោយត្រង់គ្រប់ៗជំនាន់នោះ សង្គមយើងពិភពលោកយើងនេះនឹងមិនមានសភាពឃោរឃៅ ប្រកួតប្រជែងខ្ទេចខ្ទីទ្រព្យធម្មជាតិដូចសព្វថ្ងៃនេះឡើយ។ ម្នាក់ៗនៅក្នុងសង្គម នឹងមានសេចក្ដីមេត្តាដល់គ្នានឹងគ្នា សង្គមមនុស្សនឹងគួរឲ្យចង់រស់នៅជាងបច្ចុប្បន្ននេះជាមិនខាន ហើយធម្មជាតិ ក៏នឹងនៅជាគូជីវិតសម្រាប់មនុស្សជាតិ ជានិរន្តន៍តទៅ ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2090/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៥៦ ដង)
សម្បរាយិកត្ថប្រយោជន៍
ប្រយោជន៍ក្នុងបរលោក
ប្រយោជន៍ដែលបុគ្គលគួរបំពេញ ដើម្បីជាបុញ្ញនិធិ គឺកំណប់បុណ្យទៅក្នុងលោកខាងមុខ ហៅថា " សម្បរាយិកត្ថៈ " គឺជាប្រយោជន៍សម្រាប់ជីវិតតទៅក្នុងភពខាងមុខ។
សព្វថ្ងៃនេះ មនុស្សយើងមានអាយុក្ខ័យ ចុះមកសល់ត្រឹមតែ៧៥ឆ្នាំប៉ុណ្ណោះ បើមានបុណ្យច្រើនក៏អាចរស់បានយូរជាងនោះ បន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែក៏មិន
images/articles/2085/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,០៥៥ ដង)
សាមញ្ញផលសូត្រ
ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តអម្ពវ័ន ជាវត្តដែលពេទ្យជីវកកោមារភច្ច វេរចម្ការស្វាយថ្វាយសង្ឃ ព្រមដោយសេនាសនៈផ្សេងៗ នៅជិតភ្នំគិជ្ឈកូដជាប់នឹងក្រុងរាជគ្រឹះ ក្នុងកាលនោះ ព្រះអង្គទ្រង់គង់នៅជាមួយនឹងភិក្ខុសង្ឃ ១២៥០ អង្គ។
ពេទ្យជីវកកោមារភច្ច នៅពេលថ្វាយសំពត់សាច់ល្អពីរផ្ទាំងដល់ព្រះដ៏មានព្រះភាគ នៅនាព្រះគន្ធកុដិលើភ្នំគិជ្ឈកូដ បានស្ដាប់ព្រះធម៌ទេសនា
images/articles/2083/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៥១៧ ដង)
មិនផឹកទឹកស្រវឹង
មនុស្សឆ្កួតឬវិកលចរិត ព្រោះគេបាត់បង់សតិសម្បជញ្ញៈ ឯសុរាគឺជាគ្រឿងពង្វក់ស្មារតី ដូច្នេះទើបមនុស្សត្រូវវៀរចាកការផឹកសុរា។ តាមទស្សនៈអ្នកញៀនសុរាខ្លះនិយាយថា ការផឹកសុរាបន្តិចបន្តួចដើម្បីអោយបាយឆ្ងាញ់មិនមានទោសទេ ទាល់តែផឹកច្រើនទើបមានទោស តែនៅក្នុងព្រះពុទ្ធសាសនាបានប្រដៅឲ្យមនុស្សវៀរចាកស្រឡះ សូម្បីតែបន្តិចបន្តួចក៏ដោយ
images/articles/2082/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,២៦៣ ដង)
បេក្ខជនអាពាហ៍ពិពាហ៍គួរដឹងថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ និងរួមរស់អស់ឋានៈជាស្វាមីភរិយាហើយ អ្នកនឹងមានបុត្រជាមិនខាន។ ដូច្នេះ គួរអ្នកគិតគូរឲ្យបានមែនទែនដែរ ចំពោះការសម្រេចចិត្តដែលមានតែម្ដងរបស់អ្នក ដែលមិនត្រឹមតែប៉ះពាល់ដល់ជីវិតរបស់អ្នកទេ តែចំពោះកូនអ្នកទៀតផង ព្រោះការរៀបអាពាហ៍ពិពាហ៍ពីក្មេងពេកតាមក្បួនវេជ្ជសាស្ត្របាននិយាយថានឹងនាំឲ្យកូនមានសុខភាពមិនមាំទាំ ព្រោះមេជីវិតរបស់បុរសស្ត្រី មិនទាន់មាំមួនល្អ។
ក្បួនវេជ្ជសាស្ត្របាននិយាយថា បុរសស្ត្រី គួររៀបអាពាហ៍ពិពាហ៍ពេលបុរសអាយុបាន ២៥ ឆ្នាំ និងស្ត្រី ២៣ ឆ្នាំ។ ម្យ៉ាងទៀត អាយុប៉ុណ្ណោះក៏រយះពេលដែលបានទទួលការសិក្សាល្មម នឹងចិញ្ចឹមជីវិតខ្លួនបាន និងស្គាល់សុខទុក្ខរបស់ជីវិតបានគួរសមហើយ។ ការរៀបអាពាហ៍ពិពាហ៍ពីអាយុ ១៦ ឬ ១៨ ឆ្នាំ ពេលនេះជាពេលកំពុងរៀនសូត្រ បើរៀបហើយនឹងមិនបានរៀនសូត្រទៀតឡើយ បើតាមច្បាប់ប្រទេសខ្លះ យកអាយុ ១៨ ឆ្នាំ ខ្លះ ២០ ឆ្នាំ ទើបជាអាយុដែលពេញនីតិភាវៈ។
គូស្រករដែលមានមាឌតូចៗ លុះបានកូនមក កូននោះក៏នឹងមិនធំជាងឪពុកម្ដាយដែល។ រឿងនេះ ទាក់ទងទៅនឹងកម្លាំងសមត្ថភាពក្នុងការការពារប្រទេសផងដែរ ។ការយកសាច់ញាតិជិតៗពេក មកធ្វើជាគ្រួសារ ក៏មានពាក្យថា សតិបញ្ញាមិនសូវមានខ្លាំងពូកែដែរ ព្រោះ Gene របស់យើងមិនមានការអភិវឌ្ឍន៍។ បើមាតាបិតា ជាអ្នកមានជំងឺកាមរោគផងនោះ ជំងឺនេះអាចនឹងឆ្លងដល់កូន និងអាចធ្វើឲ្យកូនមានពិការភាព ឬ សតិបញ្ញាទន់ខ្សោយ ជាពិសេស សព្វថ្ងៃនេះ ជំងឺអេដស៍ (AIDS) ជាជំងឺមួយដ៏កាចសាហាវដែលឆ្លងទៅកូន ហើយដែលគ្មានថ្នាំព្យាបាល បានឡើយ រង់ចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។
បើគូស្រករយើងគ្មានសីល ជាមនុស្សទុច្ចរិត ដល់ពេលរៀបអាពាហ៍ពិពាហ៍ហើយ ស្រាប់តែមានទោសទណ្ឌ ត្រូវគេចាប់ដាក់ឃុំឃាំងនោះ កូនយើងក៏ប្រាកដជាកំព្រា និងខ្វះទីពឹងសម្រាប់អភិវឌ្ឍន៍ខ្លួនគ្នាជាមិនខាន ។ល។ចំណុចទាំងនេះ ជាចំណុចដែលអនាគតមាតាបិតា គួរពិចារណានិងទទួលខុសត្រូវចំពោះកូនយើងដែលនឹងត្រូវកើតពីយើង ពេលដែលយើងរៀបការហើយ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2066/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩,០៦៦ ដង)
កាយដ៏ពេញដោយមន្ទិលមានចំណែកផ្សេងៗកើតក្នុងរណ្តៅលាមកធំគឺផ្ទៃមាតាដូចជ្រាំចាស់ដែលអាប់អួរយូរឬដូចបូសធំដំបៅធំជាកាយដ៏ពេញដោយខ្ទុះនិងឈាមពេញព្រៀបក្នុងរណ្តៅលាមកជាទីហូរចេញនៃទឹករមែងហូរចេញនូវវត្ថុមិនស្អាតសព្វៗកាល។
កាយនេះដែលភ្ជាប់ដោយសរសៃរធំ៦០លាបដោយគ្រឿងលាបគឺសាច់ប្រដាប់ដោយអាវគឺស្បែកជាកាយស្អុយរកប្រយោជន៍គ្មានតភ្ជាប់គ្នា
images/articles/2065/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣១,០៩៥ ដង)
ញាណគតិរបស់អាត្មាអញទន់ខ្សោយក្នុងកាលមុនអាត្មាអញភ្លេចភ្លាំងស្មារតីថែមទាំងបងប្រុសក៏បណ្តេញអាត្មាអញថាឥឡូវនេះអ្នកចូរទៅផ្ទះចុះ។អាត្មាអញនោះ ត្រូវបងបណ្តេញហើយក៏តូចចិត្តតែនៅមានអាឡោះអាល័យក្នុងសាសនាក៏ឈរនៅជិតក្លោងទ្វារនៃអារាមរបស់សង្ឃនោះ។
ព្រះមានព្រះភាគទ្រង់យាងមកក្នុងទីនោះ បានស្ទាបអង្អែលក្បាលរបស់អាត្មាអញហើយក៏ចាប់អាត្មាអញ
images/articles/2064/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៥២៣ ដង)
បុគ្គលណាពិចារណាឃើញនូវកិច្ចជាប្រយោជន៍និងមិនជាប្រយោជន៍ទាំងពីរនោះដែលមិនទាន់មកដល់ទុកជាមុនជនទាំងឡាយជាសត្រូវក្តីជាអ្នកស្វែងរកប្រយោជន៍ក្តីកាលគយគន់មើលរមែងមិនឃើញនូវទោសនៃបុគ្គលនោះឡើយ។
អានាបានស្សតិដែលព្រះយោគាវចរណាបានចម្រើនល្អគ្រប់គ្រាន់ហើយ
images/articles/2063/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៧៤៣ ដង)
ពួកបុថុជ្ជនមិនដឹងថាជរាមរណៈជាទុក្ខហើយជាប់ជំពាក់ក្នុងឧបាទានក្ខន្ធណាអ្នកប្រាជ្ញមានស្មារតី បានកំណត់ដឹង(នូវឧបាទានក្ខន្ធនោះ)ថាជាទុក្ខហើយចម្រើនឈានក្នុងកាលណាកាលនោះរមែងមិនបាននូវសេចក្តីត្រេកអរលើសលុបជាងឈាននោះឡើយ។
បណ្ឌិតលុះលះបង់នូវតណ្ហាដែលនាំមកនូវសេចក្តីទុក្ខជាធម្មជាតិផ្សាយទៅក្នុងអារម្មណ៍ផ្សេងៗនាំមកនូវកិលេសជាគ្រឿង
images/articles/2062/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩,៧៥២ ដង)
ជីវិតអន្ធការ
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់ដែលមានជាធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ ងងឹតក៏នឹងមាននៅក្នុងទីនោះ។ អវិជ្ជា ក៏ជាធម្មជាតិម្យ៉ាង កើតអាស្រ័យនឹងជីវិតសត្វលោកគ្រប់គ្នា វៀរលែងតែបុគ្គលដែលបានសម្រេចថាព្រះអរហន្ត។ តាមន័យនៃបដិច្ចសមុប្បាទសម្ដែងថា អវិជ្ជា គឺជាមេនៃសង្ខារធម៌ទាំងឡាយ បើនិយាយឲ្យងាយស្ដាប់ អវិជ្ជាគឺជាមេនាំ
images/articles/2061/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៨,៦៧៥ ដង)
ភ្លើងជីវិត
ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ និងវិញ្ញាណ ដែលដឹងច្បាស់នូវអារម្មណ៍ទាំងនោះ ព្រមទាំងវេទនា ទាំងឡាយដែលសោយតាមទ្វារភ្នែក ទ្វារត្រចៀក ទ្វារច្រមុះ ទ្វារអណ្ដាត ទ្វារកាយ ទ្វារចិត្ត គឺជាតួជីវិតដែលជារបស់ក្ដៅ។
នៅក្នុងអាទិត្តបរិយាយសូត្រ ព្រះមានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីរបស់ក្ដៅ មាន ២៤ ចំណុចធំៗគឺ
images/articles/2059/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨២,៥៥០ ដង)
កម្មជាអ្នកឲ្យផល
កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ, យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមិ អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាអ្នកឲ្យផល មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពំនាក់អាស្រ័យ, អាត្មាអញនឹងធ្វើនូវកម្មណា ជាកម្មល្អក្ដី អាក្រក់ក្ដី អាត្មាអញ នឹងត្រូវជាអ្នកទទួលនូវផលនៃកម្មនោះមិនខាន។
images/articles/2060/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,៤១៥ ដង)
ជីវិតស្ដុកលោក
ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់អុសជាវត្ថុមិនមានប្រយោជន៍ តែបើគេត្រូវការដោយប្រការណាមួយ គង់អាចយកមកប្រើឲ្យបានសម្រេចប្រយោជន៍ខ្វះមិនខាន ឯសាកសពមនុស្សយើង មិនត្រឹមតែមិនមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានក្លិនអសោចិ៍ទៀតផង។
សាកសពអាក្រក់មែនហើយ តែមិនអាក្រក់ដូចមនុស្សរស់ ដែលប្រព្រឹត្តអាក្រក់ទេ ព្រោះសាកសពអាក្រក់
images/articles/2058/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,៣៥៥ ដង)
កាលណាខ្ញុំឃើញព្រះសាស្តាព្រះអង្គគ្មានភ័យអំពីទីណាជាដំបូងក្នុងកាលនោះសេចក្តីសង្វេគក៏មានដល់ខ្ញុំព្រោះឃើញព្រះសាស្តាជាឧត្តមបុរស។អ្នកណាច្រានសិរីដែលមក(រកខ្លួន)ដោយដៃឬជើងអ្នកនោះឈ្មោះថាញ៉ាំងព្រះសាស្តាបែបនេះឲ្យត្រេកអរហើយឲ្យប្រាសចាកសេចក្តីត្រេកអរវិញ។
ក្នុងកាលនោះខ្ញុំលះចោលកូននិងប្រពន្ធផងទ្រព្យនិងស្រូវផងកោរសក់និងពុកចង្កាហើយចូលទៅកាន់ផ្នួស