សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • អត្ថបទ: (៣៧៤)
    ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,៧២៦ ដង)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធភិក្ខុកំលោះមួយរូបដែលដុតបណ្ណសាលារបស់ព្រះមហាកស្សបត្ថេរបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាមនុស្សស្សេវតេសីសំដូច្នេះជាដើម។ រឿងរ៉ាវនេះបានកើតឡើងក្នុងក្រុងរាជគ្រឹះ។បានឮមកថាគ្រានោះព្រះថេរៈនៅក្នុងកុដិដែល​នៅក្នុងព្រៃអាស្រ័យក្នុងនគររាជគ្រឹះ។មានភិក្ខុកំលោះពីររូបនៅធ្វើកិច្ចការបម្រើព្រះថេរៈ។បណ្ដាភិក្ខុពីររូបនោះមួយរូបជាអ្នកធ្វើឧបការៈដល់ព្រះថេរៈ,មួយរូបជាមនុស្សប្រដៅ​ក្រតែងធ្វើអ្វីៗដែលភិក្ខុមួយរូបទៀតធ្វើហើយធ្វើដូចជាខ្លួនឯងបានធ្វើ។កាលបើភិក្ខុ(ឧស្សាហ៍)តម្កល់ទឹកលុបមុខជាដើមរួចហើយភិក្ខុនោះទៅកាន់សម្នាក់ព្រះថេរៈថ្វាយបង្គំហើយពោលថាបពិត្រលោកម្ចាស់ទឹកតម្កល់រួចហើយសូមលោកម្ចាស់លុបលាងព្រះភក្ត្រដូច្នេះជាដើម។កាលភិក្ខុ(ឧស្សាហ៍)ក្រោកតាមកាលបោសបរិវេណព្រះថេរៈរួចហើយក្នុងពេលព្រះថេរៈចេញមក,ទុព្វចភិក្ខុនោះគោះកន្លែងនោះធ្វើដូចជាខ្លួនឯងបាន​បោស​បរិវេណទាំងអស់។ភិក្ខុអ្នកដល់ព្រមដោយវត្តគិតថាទុព្វចភិក្ខុនេះធ្វើការងារដែលយើងធ្វើដូចជាខ្លួនឯងធ្វើយើងនឹងធ្វើអំនួតរបស់ភិក្ខុនេះឲ្យប្រាកដ។ កាលទុព្វចភិក្ខុឆាន់ខាងក្នុងស្រុកហើយត្រឡប់មកហើយសឹងលក់,ភិក្ខុអ្នកមានវត្តដាំទឹកសម្រាប់ស្រង់យកទៅទុកនៅខាងក្រោយបន្ទប់និងទុកទឹកដទៃត្រឹមតែកន្លះនាឡិប៉ុណ្ណោះក្នុងភាជនៈដែលនៅលើជើងក្រាន។ទុព្វចភិក្ខុភ្ញាក់ឡើងដើរទៅឃើញផ្សែងភ្លើងតាំងឡើងគិតថាភិក្ខុអ្នកមានវត្តដាំទឹកហើយនឹងតម្កល់ក្នុងបន្ទប់ដូច្នេះទើបទៅកាន់សម្នាក់ព្រះថេរៈរួចពោលថាបពិត្រលោកម្ចាស់ទឹកតម្កល់ទុកក្នុងបន្ទប់ហើយសូមលោកម្ចាស់ងូតទឹក។ព្រះថេរៈពោលថាខ្ញុំនឹងងូតដូច្នេះទើបមកជាមួយនឹងភិក្ខុនោះ(តែពេលមកដល់)មិនឃើញទឹកក៏សួរថាទឹកនៅឯណា។ទុព្វចភិក្ខុនោះទៅកាន់រោងភ្លើងដោយរហ័សដាក់បោយក្នុងភាជនៈទទេបោយប៉ះផ្ទប់នឹងផ្ទៃភាជនៈទទេឮសូរថាតៈតៈ។ចាប់ពីពេលនោះមកកើតឈ្មោះដល់ទុព្វចភិក្ខុនោះថាឧឡុង្កសទ្ទកៈ។ ក្នុងខណៈនោះភិក្ខុម្នាក់ទៀតនាំទឹកអំពីខាងក្រោយបន្ទប់មកពោលថាបពិត្រលោកម្ចាស់សូមលោកងូតទឹក។ព្រះថេរៈងូតទឹកហើយពិចារណាបានដឹងភាពជាអ្នកប្រដៅក្ររបស់ឧឡុង្កសទ្ទកភិក្ខុពេលដែលភិក្ខុនោះមកកាន់ទីបម្រើបព្រះថេរៈក៏ឲ្យឱវាទថាម្នាលអាវុសោឈ្មោះថាសមណៈគួរពោលនូវកម្មដែលខ្លួនបានធ្វើថាកម្មនេះគឺខ្ញុំធ្វើអ្នកពោលសម្បជានមុសាវាទដោយប្រការដទៃចាប់ពីពេលនេះទៅអ្នកកុំធ្វើបែបនេះទៀត។ឧឡុង្កសទ្ទកភិក្ខុនោះក្រោធខឹងព្រះថេរៈ។ក្នុងថ្ងៃស្អែកលោកមិនចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតជាមួយនឹងព្រះថេរៈទេ។ព្រះថេរៈចូលទៅជាមួយភិក្ខុដទៃ។ចំណែកឧឡុង្ក​សទ្ទកភិក្ខុទៅកាន់ត្រកូលឧបដ្ឋាករបស់ព្រះថេរៈកាលគេពោលថាបពិត្រលោកម្ចាស់ព្រះថេរៈនៅទីណាលោកប្រាប់គេថាព្រះថេរៈអង្គុយមិនជាសុខក្នុងវិហារ។កាលគេពោលថាបពិត្រលោកម្ចាស់ព្រះថេរៈគួរបានអ្វី?លោកពោលថាអ្នកចូរប្រគេនរបស់នេះផងរបស់នេះផងដូច្នេះហើយក៏កាន់យករបស់ទាំងនោះទៅកាន់ទីដែលខ្លួនពេញចិត្តឆាន់រួចទើបទៅកាន់អារាម។ ក្នុងថ្ងៃស្អែកព្រះថេរៈទៅកាន់ត្រកូលនោះហើយគង់។កាលមនុស្សទាំងឡាយពោលថាបពិត្រលោកម្ចាស់ការមិនជាសុខមានដល់លោកម្ចាស់ឬបានឮមកថាម្សិលមិញលោកម្ចាស់អង្គុយក្នុងវិហារពួកខ្ញុំបញ្ជូនអាហារក្នុងដៃភិក្ខុកំលោះមួយរូបលោកម្ចាស់បានឆាន់ឬទេ?ព្រះថេរៈនៅស្ងៀមធ្វើភត្តកិច្ចហើយទៅកាន់វិហារ។ក្នុងវេលាល្ងាចព្រះថេរៈក៏ហៅ​ឧឡុង្កសទ្ទក​ភិក្ខុដែលមកកាន់ទីឧបដ្ឋាកថាម្នាលអាវុសោត្រកូលឯណោះក្នុងស្រុកមួយនោះពោលថាបានឮថាព្រះថេរៈឲ្យសូមថាវត្ថុនេះផងវត្ថុនេះផងគួរបានដល់ព្រះថេរៈរួចលោកក៏ឆាន់,ឈ្មោះថាវិញ្ញត្តិ(ការសូម)រមែងមិនគួរ,លោកកុំប្រព្រឹត្តអនាចារបែបនេះទៀត។ ឧឡុង្កសទ្ទកភិក្ខុនោះចងអាឃាតនឹងព្រះថេរៈដោយពាក្យមានប្រមាណប៉ុណ្ណេះរួចគិតថាសូម្បីម្សិលមិញព្រះថេរៈនេះអាស្រ័យត្រឹមតែទឹកលោកធ្វើជម្លោះនឹងយើងឥឡូវនេះកាលមិនអាចអត់ធន់ថាយើងបានឆាន់ភត្តមួយក្ដាប់ក្នុងផ្ទះឧបដ្ឋាករបស់លោកក៏ធ្វើជម្លោះម្ដងទៀតយើងនឹងដឹងអំពើដែលសមគួរធ្វើដល់ព្រះថេរៈដូច្នេះហើយក្នុងថ្ងៃស្អែកពេលព្រះថេរៈចូលទៅបិណ្ឌបាតលោកកាន់យកអន្លូងវាយបំបែកភាជនៈសម្រាប់បរិភោគដុតបណ្ណសាលារួចរត់ទៅបាត់។លោករស់នៅដូចជាមនុស្សប្រេតស្គមរីងរៃហើយធ្វើកាល​កិរិយា​កើតក្នុងអវីចិមហានរក។អនាចារដែលភិក្ខុនោះធ្វើហើយបានប្រាកដក្នុងកណ្ដាលមហាជន។ លំដាប់នោះភិក្ខុទាំងឡាយចេញពីក្រុងរាជគ្រឹះទៅកាន់ក្រុងសាវត្ថីទុកដាក់បាត្រនិងចីវរក្នុងទីសមគួររួចទៅកាន់សម្នាក់ព្រះសាស្ដាថ្វាយបង្គំព្រះអង្គហើយអង្គុយ។ព្រះសាស្ដាធ្វើបដិសណ្ឋារៈភិក្ខុទាំងនោះហើយត្រាស់ថាអ្នកទាំងឡាយមកអំពីណា?ពួកភិក្ខុទូលថាមកពីក្រុងរាជគ្រឹះព្រះអង្គ។ព្រះពុទ្ធត្រាស់សួថាក្នុងទីនោះអ្នកណាជាអាចារ្យអ្នកឲ្យឱវាទ?ភិក្ខុទាំងឡាយទូលថាបពិត្រព្រះអង្គគឺព្រះមហាកស្សបត្ថេរ។ព្រះសាស្ដាត្រាស់ថាម្នាលភិក្ខុទាំងឡាយតើកស្សបៈសុខសប្បាយទេ?ពួកភិក្ខុទូលថាបពិត្រព្រះអង្គព្រះថេរៈសុខសប្បាយតែសទ្ធិវិហារិករបស់លោកក្រោធខឹងពេលដែលលោកឲ្យឱវាទហើយដុតបណ្ណ​សាលា​របស់ព្រះថេរៈរួចរត់ទៅ។ព្រះសាស្ដាស្ដាប់ពាក្យនោះហើយត្រាស់ថាម្នាលភិក្ខុទាំងឡាយការប្រព្រឹត្តទៅតែឯងរមែងប្រសើរជាងការប្រព្រឹត្តជាមួយនឹងបុគ្គលពាលដែលមានសភាពបែបនោះរបស់កស្សបៈរួចហើយទ្រង់ត្រាស់គាថានេះក្នុងធម្មបទថា៖ ចរញ្ចេនាធិគច្ឆេយ្យ,សេយ្យំសទិសមត្តនោ; ឯកចរិយំទឡ្ហំកយិរា,នត្ថិពាលេសហាយតា។ បុគ្គលកាលស្វះស្វែងរកកល្យាណមិត្តបើមិនបានមិត្តដ៏ប្រសើរជាងខ្លួនឬមិត្តដែលស្មើនឹងខ្លួនទេគប្បីប្រព្រឹត្តនៅតែម្នាក់ឯងឲ្យខ្ជាប់ខ្ជួនវិញព្រោះថាសហាយតាគុណមិនមានក្នុងបុគ្គលពាលឡើយ។ (សុត្តន្តបិដកខុទ្ទកនិកាយធម្មបទពាលវគ្គបិដកលេខ៥២ទំព័រ៣៤) ព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយទ្រង់ត្រាស់នឹងភិក្ខុទាំងនោះទៀតថាម្នាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេដែលឧឡុង្កសទ្ទកភិក្ខុនោះប្រទូស្តនឹងកុដិសូម្បីក្នុងកាលមុនភិក្ខុនោះក៏ប្រទូស្តនឹងកុដិដែរ,ហើយមិនមែនតែក្នុងកាលឥឡូវនេះទេដែលឧឡុង្កសទ្ទកភិក្ខុក្រោធនឹងអ្នកឲ្យឱវាទនោះសូម្បីកាលមុនក៏ក្រោធនឹងអ្នកឲ្យឱវាទដែរ។កាលភិក្ខុទាំងឡាយអារាធនាហើយព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងកំណើតសត្វគ្រលេងគ្រលោងកាលចម្រើនវ័យធំហើយធ្វើសំបុកត្រង់កន្លែងដែលមិនមានភ្លៀងធ្លាក់ត្រូវជាទីពេញចិត្តខ្លួនរស់នៅក្នុងដែលដីព្រៃហិមពាន្ត។ លំដាប់នោះកាលភ្លៀងបង្អុរធ្លាក់ចុះមិនដាក់គ្រាប់ក្នុងរដូវភ្លៀងមានស្វាមួយត្រូវត្រជាក់បៀតបៀនមកអង្គុយខាំធ្មេញនៅជិតព្រះពោធិសត្វ។ព្រះពោធិសត្វឃើញស្វាដែលមានសេចក្ដីលំបាកយ៉ាងនោះកាលចរចាជាមួយស្វានោះទើបពោលគាថាទី១ថា មនុស្សស្សេវតេសីសំ,ហត្ថបាទាចវានរ; អថកេននុវណ្ណេន,អគារំតេនវិជ្ជតិ។ នែពានរក្បាលដៃនិងជើងរបស់អ្នកដូចជាមនុស្សដែរតែព្រោះហេតុអ្វីបានជាផ្ទះរបស់អ្នកគ្មាន។ បណ្ដាបទទាំងនោះបទថាវណ្ណេនបានដល់ការណេនប្រែថាព្រោះហេតុ។បទថាអគារំសេចក្ដីថាព្រះពោធិសត្វសួរស្វាថាផ្ទះជាទីនៅរបស់អ្នកមិនមានដោយហេតុអ្វី។ ស្វាស្ដាប់ពាក្យនោះហើយពោលគាថាទី២ថា មនុស្សស្សេវមេសីសំ,ហត្ថបាទាចសិង្គិល; យាហុសេដ្ឋាមនុស្សេសុ,សាមេបញ្ញានវិជ្ជតិ។ នែគ្រលេងគ្រលោងក្បាលដៃនិងជើងរបស់ខ្ញុំដូចមនុស្សមែនហើយតែប្រាជ្ញាណាដែលបោរាណាចារ្យពោលថាប្រសើរក្នុងពួកមនុស្សប្រាជ្ញានោះរបស់ខ្ញុំមិនមានទេ។ បណ្ដាបទទាំងនោះបទថាសិង្គិលសេចក្ដីថាស្វាហៅបក្សីនោះដោយឈ្មោះ។បទថាយាហុសេដ្ឋាមនុស្សេសុសេចក្ដីថាវិចារណបញ្ញាណាដែលបោរាណាចារ្យទាំងឡាយពោលថាប្រសើរក្នុងពួកមនុស្សវិចារណបញ្ញានោះមិនមានដល់យើង។ពិតមែនហើយក្បាលដៃជើងនិងកម្លាំងកាយមិនជាប្រមាណក្នុងលោកវិចារណបញ្ញាប៉ុណ្ណោះទើបប្រសើរវិចារណបញ្ញានោះមិនមានដល់យើងព្រោះហេតុនោះអគាររបស់យើងទើបមិនមាន។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយពោល២គាថាដទៃទៀតថា អនវដ្ឋិតចិត្តស្ស,លហុចិត្តស្សទុព្ភិនោ; និច្ចំអទ្ធុវសីលស្ស,សុខភាវោនវិជ្ជតិ។ ធម្មតាអ្នកមានចិត្តមិននឹងនួនមានចិត្តរប៉ិលរប៉ូចជាអ្នកប្រទូស្តចំពោះមិត្រមានមារយាទមិនទៀងជានិច្ចតែងមិនមានសេចក្ដីសុខ។ សោករស្សុអានុភាវំ,វីតិវត្តស្សុសីលិយំ; សីតវាតបរិត្តាណំ,ករស្សុកុដវំកបិ។ នែពានរអ្នកនោះចូរធ្វើនូវអានុភាព(ឲ្យកើតបញ្ញា)ចូរផ្លាស់មារយាទចេញចូរធ្វើខ្ទមជាគ្រឿងការពារនូវត្រជាក់និងខ្យល់។ បណ្ដាបទទាំងនោះបទថាអនវដ្ឋិតចិត្តស្សសេចក្ដីថាអ្នកមានចិត្តមិនតាំងនៅ។បទថាទុព្ភិនោសេចក្ដីថាអ្នកទ្រុស្តមិត្រ។បទថាអទ្ធុវសីលស្សសេចក្ដីថាមិនរក្សាសីលអស់កាលទាំងពួង។បទថាសោករស្សុអានុភាវំសេចក្ដីថានែស្វាសម្លាញ់អ្នកឯងចូរធ្វើឧបាយដែលជាកម្លាំងអានុភាពដើម្បីឲ្យកើតបញ្ញាចុះ។បទថាវីតិវត្តស្សុសីលិយំសេចក្ដីថាចូរកន្លងមារយាទពោលគឺភាពទ្រុស្តសីលរបស់ខ្លួនហើយជាអ្នកមានសីល។បទថាកុដវំកបិសេចក្ដីថាព្រះពោធិសត្វពោលថាអ្នកចូរធ្វើខ្ទមសម្បុកគឺអាគារជាទីនៅមួយរបស់ខ្លួនដែលអាចការពារត្រជាក់និងខ្យល់បាន។ ស្វាគិតថាដំបូងគ្រលេងគ្រលោងនេះជេរប្រទេចផ្ដាសាយើងដោយភាពដែលយើងអង្គុយក្នុងទីមិនមានភ្លៀងធ្លាក់របស់ខ្លួនយើងនឹងមិនឲ្យវាទំនៅក្នុងសំបុកនេះឡើយ។លំដាប់នោះស្វាប្រាថ្នានឹងចាប់ព្រះពោធិសត្វទើបស្ទុះទៅ,ព្រះពោធិសត្វក៏ហើរឡើងទៅកាន់ទីដទៃ។ស្វាកម្ទេចសំបុកធ្វើឲ្យបែកខ្ទេចខ្ទីហើយក៏ចៀសចេញទៅ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថាតទាមក្កដោកុដិឈាបកោអហោសិស្វាក្នុងកាលនោះបានមកជាភិក្ខុដុតកុដិសិង្គិលសកុណោបនអហមេវអហោសិំគ្រលេងគ្រលោងគឺតថាគតនេះឯង។កុដិទូសកជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយ ជាតកចតុក្កនិបាតកុដិទូសកវគ្គបិដកលេខ៥៨ទំព័រ២០៨) ថ្ងៃអង្គារ៦រោចខែអស្សុជឆ្នាំចសំរិទ្ធិស័កច.ស.១៣៨០ម.ស.១៩៤០ ថ្ងៃទី៣០ខែតុលាព.ស.២៥៦២គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៥,៣៧៦ ដង)
    ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី,ព្រះរាជាព្រះនាមកេសវៈលះបង់រាជសម្បត្តិបួសជាឥសី។បុរស៥០០នាក់បួសតាមព្រះរាជានោះ។ព្រះរាជានោះក៏មានព្រះនាមថាកេសវតាបស។ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គក៏បួសតាមហើយបានជាសិស្សមានឈ្មោះថាកប្បកៈ។កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់៨ខែ,ក្នុងវស្សានរដូវ(លោកនាំសិស្ស)ទៅកាន់នគរពារាណសីដើម្បីសេពរសជាតិប្រៃនិងជូរទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ។ លំដាប់នោះព្រះរាជាទតឃើញពួកឥសីទ្រង់ជ្រះថ្លានិមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់៤ខែហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន,ក្នុងពេលព្រឹកនិងល្ងាចព្រះរាជាតែងយាងទៅបម្រើពួកតាបស។តាបសទាំងអស់រស់នៅបានពីរបីថ្ងៃត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុកទើបពោលនឹងអាចារ្យថាបពិត្រអាចារ្យពួកខ្ញុំអផ្សុកណាស់(ប្រាថ្នានឹងចេញ)ទៅ។អាចារ្យពោលថាអ្នកទាំងឡាយនឹងទៅណា?ពួកតាបសពោលថាបពិត្រអាចារ្យពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ។អាចារ្យពោលថាក្នុងថ្ងៃដែលពួកយើងមកព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់៤ខែ,អ្នកទាំងឡាយនឹងទៅដូចម្ដេច?ពួកតាបសពោលថា“លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេក៏ទទួលប្ដេជ្ញាពួកខ្ញុំមិនអាចនៅក្នុងទីនេះទេពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យដែលនៅមិនឆ្ងាយអំពីទីនេះ”ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ។ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ។ ព្រះរាជាកាលយាងមកឧបដ្ឋាកសួរថាបពិត្រលោកម្ចាស់ពួកតាបសទៅណា?កេសវតាបសទូលថាបពិត្រមហារាជពួកតាបសទាំងអស់ប្រាប់អាត្មាថា“ពួកខ្ញុំអផ្សុក”ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ។ក្រោយមកមិនយូរប៉ុន្មានសូម្បីកប្បកតាបសក៏អផ្សុកត្រូវអាចារ្យហាមហើយហាមទៀតក៏នៅតែពោលថាខ្ញុំមិនអាចនៅទីនេះទេដូច្នេះហើយក៏ចៀសចេញទៅ។តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេលោកស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ។ ក្នុងកាលជាខាងក្រោយមករោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស។ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល,រោគនៅតែមិនស្ងប់។តាបសទូលថាបពិត្រមហារាជព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ?ព្រះរាជាត្រាស់ថាបពិត្រលោកម្ចាស់ប្រសិនបើអាចខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ក្នុងកាលឥឡូវនេះឯង។កេសវតាបសពោលថាបពិត្រមហារាជបើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មាសូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ។ព្រះរាជាត្រាស់ថា“ប្រពៃហើយ”រួចទ្រង់ឲ្យគេដាក់កេសវតាបសដេកលើគ្រែនិងបញ្ជូនអាមាត្យ៤នាក់ដែលមាននារទអាមាត្យជាប្រធានទថាអ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើងហើយនាំដំណឹងមកប្រាប់យើង។កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យធ្វើការទទួលកាលអាចារ្យសួរថាពួកតាបសនៅឯណាក៏ពោលថាបានឮថាពួកតាបសនៅក្នុងទីឯណោះ។សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យក៏មកប្រជុំគ្នាត្រង់ទីនោះហើយប្រគេនទឹកក្ដៅនិងផលាផលដល់អាចារ្យ។រោគក៏រម្ងាប់ក្នុងខណៈនោះឯង។កេសវតាបសនោះមានសម្បុរដូចមាសក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ។ ពេលនោះនារទអាមាត្យសួរថា មនុស្សិន្ទំជហិត្វាន,សព្ពកាមសមិទ្ធិនំ; កថំនុភគវាកេសី,កប្បស្សរមតិអស្សមេ។ កេសវតាបសមានព្រះភាគ(របស់យើងខ្ញុំ)នេះលះបង់ព្រះបាទពារាណសីជាធំជាងមនុស្សអ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួងហើយត្រេកអរសប្បាយក្នុងអាស្រមរបស់កូនសិស្សឈ្មោះកប្បៈតើដោយឧបាយដូចម្ដេច។ កេសវតាបសឆ្លើយថា សាទូនិរមណីយានិ,សន្តិវក្ខាមនោរមា; សុភាសិតានិកប្បស្ស,នារទរមយន្តិមំ។ ម្នាលអាមាត្យរសទាំងឡាយដ៏ឆ្ងាញ់គួររីករាយក៏មានដើមឈើទាំងឡាយជាទីរីករាយចិត្តក៏មានពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈតែងធ្វើឲ្យអាត្មាត្រេកអរបាន។ នារទអាមាត្យសួរទៀតថា សាលីនំឱទនំភុញ្ជេ,សុចិំមំសូបសេចនំ; កថំសាមាកនីវារំ,អលោណំឆាទយន្តិតំ។ លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលីដែលលាយនឹងសាច់ដ៏ស្អាតហេតុដូចម្ដេចបានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះធ្វើឲ្យលោកម្ចាស់ត្រេកអរបាន។ កេសវតាបសឆ្លើយថា សាទុំវាយទិវាសាទុំ,អប្បំវាយទិវាពហុំ; វិស្សត្ថោយត្ថភុញ្ជេយ្យ,វិស្សាសបរមារសា។ បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជនទោះបីឆ្ងាញ់ក្ដីមិនឆ្ងាញ់ក្ដីតិចក្ដីច្រើនក្ដីក្នុងកន្លែងណាភោជន(ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះជាភោជនប្រសើរ)ព្រោះរសមានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង។ (សុត្តន្តបិដកខុទ្ទកនិកាយជាតក ចតុក្កនិបាតចូឡកុណាលវគ្គកេសវជាតកបិដកលេខ៥៨ទំព័រ២៣៥) ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយកាលទ្រង់ប្រជុំជាតកទើបត្រាស់ថា តទារាជាមោគ្គល្លានោអហោសិព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន នារទោសារិបុត្តោនារទៈបានមកជាសារិបុត្រកប្បន្តេវាសិកោអានន្ទោអន្តេវាសិកឈ្មោះកប្បកៈបានមកជាអានន្ទកេសវតាបសោអហមេវចំណែកកេសវតាបសគឺតថាគតនេះឯង។ (ធម្មបទដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយធម្មបទបុប្ផវគ្គវិដដូភវត្ថុ) ដោយសដវថ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៤,១៣៤ ដង)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ(ភិក្ខុអផ្សុកចង់សឹក)បានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាសុចិត្តបត្តឆទនដូច្នេះជាដើម។ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថាព្រោះហេតុអ្វីបានជាអ្នកអផ្សុក?កាលភិក្ខុនោះទូលថាបពិត្រព្រះអង្គព្រោះអំណាចកិលេសដោយការបានឃើញស្ត្រីដែលប្រដាប់តាក់តែងមួយ។ព្រះអង្គត្រាស់ថាម្នាលភិក្ខុធម្មតាស្ត្រីទាំងឡាយតែងបោកបញ្ឆោតលួងលោមនិងធ្វើអ្នកដែលលុះក្នុងអំណាចរបស់ខ្លួនឲ្យវិនាសប្រាកដដូចជាសំពោចល្មោភដូច្នេះហើយទ្រង់នាំយកអតីតនិទានមកថា៖ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងកំណើតមាន់មានមាន់ច្រើនរយជាបរិវាររស់នៅក្នុងព្រៃ។ក្នុងទីមិនឆ្ងាយពីកន្លែងព្រះពោធិសត្វនោះមានសំពោចញីមួយរស់នៅ។សំពោចញីនោះតែងបោកបញ្ឆោតមាន់ដ៏សេសលើកលែងតែព្រះពោធិសត្វចេញយកមកស៊ី។ព្រះពោធិសត្វមិនទៅកាន់ព្រៃជាកន្លែងរបស់សំពោចញីនោះទេ។សំពោចញីគិតថាមាន់នេះពូកែខ្លាំងណាស់មិនដឹងភាពជាអ្នកបោកប្រាសនិងភាពជាអ្នកឈ្លាសក្នុងឧបាយកលរបស់យើងយើងនឹងលួងលោមមាន់នេះថាយើងនឹងជាភរិយារបស់លោកដូច្នេះយើងនឹងបានស៊ីក្នុងកាលដែលមាន់នេះមកពេលដែលវាលុះអំណាចរបស់យើង។សំពោចញីទៅកាន់គល់ដើមឈើដែលមាន់ពោធិសត្វទំកាលនឹងសូមមាន់នោះដោយវាចាដែលជាការសរសើរខាងដើមទើបពោលគាថាទី១ថា៖ សុចិត្តបត្តឆទន,តម្ពចូឡវិហង្គម; ឱរោហទុមសាខាយ,មុធាភរិយាភវាមិតេ។ នែអ្នកមានខ្លួនបិទបាំងដោយស្លាបដ៏វិចិត្រល្អជាសត្វមានសិរ្ស៍ក្រហមទៅកាន់អាកាសបានចូរអ្នកចុះអំពីមែកឈើមកខ្ញុំនឹងជាប្រពន្ធរបស់អ្នកដោយទទេ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយគិតថាញាតិទាំងអស់របស់យើងត្រូវសំពោចញីនេះស៊ីឥឡូវនេះវាមកលួងលោមដោយចង់ស៊ីយើងទៀតយើងនឹងបណ្ដេញសំពោចញីនេះដូច្នេះទើបពោលគាថាទី២ថា ចតុប្បទីត្វំកល្យាណិ,ទ្វិបទាហំមនោរមេ; មិគីបក្ខីអសញ្ញុត្តា,អញ្ញំបរិយេសសាមិកំ។ ម្នាលនាងដ៏ល្អជាទីត្រេកអរនៃចិត្តនាងជាសត្វជើងបួនខ្ញុំជាសត្វជើងពីរពួកម្រឹគនិងសត្វបក្សីមិនសមគ្នាទេនាងចូរស្វែងរកសត្វឯទៀតធ្វើជាស្វាមីចុះ។ សំពោចញីបន្ទាប់ពីស្ដាប់ពាក្យនោះហើយគិតថាមាន់នេះពូកែខ្លាំងណាស់យើងនឹងបោកបញ្ឆោតដោយឧបាយយ៉ាងណាមួយហើយនឹងស៊ីមាន់នេះឲ្យបានដូច្នេះទើបពោលគាថាទី៣ថា កោមារិកាតេហេស្សាមិ,មញ្ជុកាបិយភាណិនី; វិន្ទមំអរិយេនវេទេន,សាវយមំយទិច្ឆសិ។ ខ្ញុំនៅជាកុមារីជាស្រ្តីនិយាយពីរោះពោលពាក្យជាទីស្រឡាញ់នឹងបានជា(ប្រពន្ធ)របស់អ្នកអ្នកចូរបាននូវខ្ញុំជាស្រ្តីល្អជាព្រហ្មចារិនីដោយការបានដ៏ប្រសើរ។ ពាក្យថាដោយការបានដ៏ប្រសើរសេចក្ដីថាសំពោចញីពោលថាក្នុងកាលមុនអំពីពេលនេះសូម្បីខ្ញុំក៏មិនស្គាល់សម្ផស្សបុរសហើយអ្នកក៏មិនស្គាល់សម្ផស្សស្ត្រីព្រោះហេតុដូច្នេះលោកជាព្រហ្មចារីនឹងបានខ្ញុំដែលជាព្រហ្មចារីដោយលាភដែលមិនមានទោសជាប្រក្រតី។បើលោកប្រាថ្នាខ្ញុំតែមិនជឿពាក្យរបស់ខ្ញុំលោកចូរឲ្យគេត្រាច់វាយស្គរក្នុងនគរពារាណសីដែលទំហំ១២យោជន៍ប្រកាសថាសំពោចញីនេះជាទាសីរបស់ខ្ញុំនិងធ្វើខ្ញុំឲ្យទាសីរបស់ខ្លួនហើយចូរកាន់យកចុះ។ បន្ទាប់មកព្រះពោធិសត្វគិតថាយើងនឹងគំរាមសំពោចញីនេះហើយឲ្យវារត់ទៅដូច្នេះទើបពោលគាថាទី៤ថា កុណបាទិនិលោហិតបេ,ចោរិកុក្កុដបោថិនិ; នត្វំអរិយេនវេទេន,មមំភត្តារមិច្ឆសិ។ នែនាងជាសត្វស៊ីនូវសាកសពផឹកនូវឈាមជាចោរបៀតបៀននូវមាន់នាងឯងមិនមែនចង់បាននូវអញធ្វើជាប្តីដោយការបានប្រសើរទេ។ ពាក្យថានាងឯងមិនមែនចង់បាននូវអញធ្វើជាប្តីដោយការបានប្រសើរទេសេចក្ដីថាព្រះពោធិសត្វពោលថានាងមិនប្រាថ្នាយើងធ្វើជាប្ដីដោយការបានដ៏ប្រសើរទេនាងបោកបញ្ឆោតហើយចង់ស៊ីយើងនាងចូរវិនាសទៅហើយក៏បានធ្វើសំពោចញីឲ្យរត់ទៅ។ ចំណែកសំពោចញីក៏រត់បោលទៅមិនហ៊ានសូម្បីតែក្រឡេកមើល។ (អភិសម្ពុទ្ធគាថាសំដែងថា) ឯវម្បិចតុរានារី,ទិស្វានសធនំនរំ; នេន្តិសណ្ហាហិវាចាហិ,ពិឡារីវិយកុក្កុដំ។ នារីទាំងឡាយដែលមានការវាងវៃឃើញនូវបុរសដ៏ប្រសើរហើយរមែងដឹកនំាដោយវាចាដ៏ពីរោះយ៉ាងនេះឯងដូចជាសំពោចញីប្រលោមនូវមាន់ឈ្មោល(មកធ្វើជាប្តីរបស់ខ្លួន)។ យោចឧប្បតិតំអត្ថំ,នខិប្បមនុពុជ្ឈតិ; អមិត្តវសមន្វេតិ,បច្ឆាចអនុតប្បតិ។ បុគ្គលណាមិនឆាប់យល់នូវប្រយោជន៍ដែលកើតឡើងបុគ្គលនោះរមែងលុះអំណាចនៃសត្រូវផងរមែងក្តៅក្រហាយក្នុងកាលជាខាងក្រោយផង។ យោចឧប្បតិតំអត្ថំ,ខិប្បមេវនិពោធតិ; មុច្ចតេសត្តុសម្ពាធា,កុក្កុដោវពិឡារិយា។ លុះតែបុគ្គលណាឆាប់យល់ច្បាស់នូវប្រយោជន៍ដែលកើតឡើងបុគ្គលនោះរមែងរួចចាកការបៀតបៀនអំពីសត្រូវដូចមាន់ឈ្មោលរួចអំពីសំពោចញី។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសសច្ចធម៌និងប្រជុំជាតកក្នុងកាលទីបំផុតនៃសច្ចធម៌ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល។ តទាកុក្កុដរាជាអហមេវអហោសិំស្ដេចមាន់ក្នុងកាលនោះគឺតថាគតនេះឯង។កុក្កុដជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយ ជាតកឆក្កនិបាតអាវារិយវគ្គបិដកលេខ៥៩ទំព័រ៤៨) ថ្ងៃសុក្រ១៤រោចខែទុតិយាសាឍឆ្នាំចសំរិទ្ធិស័កច.ស.១៣៨០ម.ស.១៩៤០ ថ្ងៃទី១០ខែសីហាព.ស.២៥៦២គ.ស.២០១៨ ដោយស.ដ.វ.ថ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ៣,០៤៤ ដង)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធលោលភិក្ខុមួយរូបបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាយោអត្ថកាមស្សដូច្នេះជាដើម។ សេចក្ដីល្មោភរបស់ភិក្ខុនោះនឹងមានជាក់ច្បាស់ក្នុងកាកជាតក(ចក្កវាកជាតក)ក្នុង នវកនិបាត។ក្នុងគ្រានោះភិក្ខុទាំងឡាយក្រាបទូលព្រះសាស្ដាថាបពិត្រព្រះអង្គដ៏ចម្រើនភិក្ខុនេះជាមនុស្សល្មោភ។លំដាប់នោះព្រះសាស្ដាត្រាស់សួរភិក្ខុនោះថាម្នាលភិក្ខុបានឮថាអ្នកជាមនុស្សល្មោភឬ។ភិក្ខុនោះទូលថាពិតមែនហើយព្រះអង្គ។ព្រះសាស្ដាត្រាស់ថា សូម្បីក្នុងកាលមុនអ្នកក៏ជាមនុស្សល្មោភព្រោះហេតុនៃសេចក្ដីល្មោភអ្នកដល់ការអស់ជីវិតសូម្បីបណ្ឌិតទាំងឡាយដោយអាស្រ័យអ្នកក៏វិនាសចាកទីនៅរបស់ខ្លួនដូច្នេះហើយទើបទ្រង់នាំអតីតនិទានមកថា៖ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងកំណើតសត្វព្រាប។ក្នុងគ្រានោះសេដ្ឋីក្រុងពារាណសីឲ្យគេព្យួរកញ្រ្ចែងដើម្បីការនៅជាសុខរបស់បក្សីក្នុងទីនោះៗព្រោះសេចក្ដីត្រូវការបុណ្យ។សូម្បីនាយគ្រួរបស់សេដ្ឋីក្រុងពារាណសីក៏ព្យួរកញ្ច្រែងមួយនៅនឹងផ្ទះបាយរបស់ខ្លួនព្រះពោធិសត្វសម្រេចការនៅក្នុងទីនោះ។ព្រាបពោធិសត្វនោះចេញទៅអំពីព្រឹកត្រាច់ស្វែងរកអាហារហើយត្រឡប់មកក្នុងពេលល្ងាចកាលនៅក្នុងទីនោះញ៉ាំងពេលវេលាឲ្យអស់ទៅយ៉ាងនេះ។ ថ្ងៃមួយមានក្អែកមួយកាលមកដល់ដំបូលផ្ទះបាយបានធុំក្លិនត្រីនិងសាច់ហើយកើតសេចក្ដីល្មោភគិតថាយើងអាស្រ័យនឹងអ្នកណាហ្ន៎ទើបបានត្រីនិងសាច់នេះដូច្នេះហើយក៏ទំលើទីមិនឆ្ងាយកាលរកមើលឃើញព្រះពោធិសត្វដែលត្រឡប់មកក្នុងពេលល្ងាចចូលទៅកាន់ផ្ទះបាយទើបគិតថាយើងអាស្រ័យព្រាបនេះនឹងបានត្រីនិងសាច់គិតយ៉ាងនេះហើយក្នុងថ្ងៃស្អែកក្អែកនោះមកអំពីព្រឹកក្នុងកាលព្រះពោធិសត្វចេញទៅដើម្បីរកអាហារក៏ហើរទៅតាមក្រោយ។ព្រះពោធិសត្វពោលនឹងក្អែកថានែសម្លាញ់ព្រោះហេតុអ្វីអ្នកហើរតាមខ្ញុំ។ក្អែកពោលថាបពិត្រលោកម្ចាស់ខ្ញុំពេញចិត្តនឹងកិរិយារបស់លោកចាប់ពីពេលនេះទៅខ្ញុំនឹងបម្រើលោក។ព្រាបពោលថានែសម្លាញ់លោកមានអាហារដទៃយើងមានអាហារដទៃលោកមកបម្រើខ្ញុំនឹងលំបាក។ក្អែកពោលថាបពិត្រលោកម្ចាស់កាលលោកស្វែងរកអាហារសូម្បីខ្ញុំក៏ស្វែងរកអាហារខ្ញុំនឹងទៅជាមួយលោក។ព្រាបទទួលថាល្អហើយចឹងលោកគប្បីមិនប្រមាទអស់កាលទាំងពួងចុះ។ព្រះពោធិសត្វឲ្យឱវាទក្អែកយ៉ាងនេះហើយកាលត្រាច់ទៅកាន់ទីគោចរបានបរិភោគគ្រាប់ស្មៅជាដើម។កាលព្រះពោធិសត្វកំពុងស្វែងរកអាហារក្អែកហើរទៅកកាយដុំអាចម៍គោចឹកស៊ីសត្វល្អិតឆ្អែតពេញផ្ទៃហើយទើបមកកាន់សម្នាក់ព្រះពោធិសត្វរួចពោលថាបពិត្រលោកម្ចាស់លោកត្រាច់ទៅហួសកាលហើយមិនគួរជាអ្នកមានឈ្មោះថាល្មោភក្នុងអាហារឡើយដូច្នេះកាលព្រះពោធិសត្វស្វែងរកអាហារហើយមកក្នុងពេលល្ងាចក្អែក(ក៏ហើរមកតាម)ហើយចូលក្នុងរោងបាយជាមួយនឹងព្រះពោធិសត្វ។នាយចុងភៅពោលថាព្រាបរបស់យើងនាំសត្វដទៃមកដូច្នេះទើបដាក់កំប្រោងដើម្បីក្អែកនោះ។ចាប់ពីពេលនោះមកសត្វទាំង២ក៏បាននៅក្នុងទីនោះ។ ថ្ងៃមួយមានមនុស្សនាំត្រីនិងសាច់ជាច្រើនមកជូនសេដ្ឋី។នាយចុងភៅកាន់យកត្រីនិងសាច់នោះទៅព្យួរទុកក្នុងផ្ទះបាយ។ក្អែកឃើញត្រីនិងសាច់នោះហើយកើតសេចក្ដីល្មោភចង់ស៊ីហើយគិតថាស្អែកនេះយើងនឹងមិនទៅកាន់ទីគោចរទេយើងនឹងស៊ីត្រីនិងសាច់នេះដូច្នេះទើបដេកថ្ងូរអស់មួយរាត្រី។ស្អែកឡើងព្រះពោធិសត្វកាលទៅស្វែងរកអាហារបានពោលនឹងក្អែកថានែក្អែកសម្លាញ់អ្នកចូរមក។ក្អែកពោលថាបពិត្រលោកម្ចាស់លោកចូរទៅចុះខ្ញុំមានរោគឈឺពោះ។ព្រាបពោលថានែសម្លាញ់ឈ្មោះថារោគឈឺពោះមិនធ្លាប់មានដល់ពួកក្អែកក្នុងកាលណាឡើយបណ្ដាយាមទាំង៣នៃរាត្រីសេចក្ដីឃ្លានតែងកើតក្នុងយាមនីមួយៗសូម្បីកាលលេបប្រឆេះប្រទីបការឆ្អែតរបស់ក្អែកទាំងនោះរមែងមានតែមួយភ្លេតអ្នកប្រហែលជាចង់ស៊ីត្រីនិងសាច់នេះទេដឹងអ្នកចូរមកឈ្មោះថាគ្រឿងបរិភោគរបស់មនុស្សជារបស់ដែលអ្នកស៊ីបានដោយក្រអ្នកកុំធ្វើយ៉ាងនេះឡើយអ្នកចូរទៅរកចំណីជាមួយនឹងយើង។ក្អែកពោលថាបពិត្រលោកម្ចាស់ខ្ញុំមិនអាចចឹងទេ។ព្រាបពោលថាបើយ៉ាងនោះអ្នកនឹងប្រាកដដោយកម្មរបស់ខ្លួនអ្នកកុំលុះក្នុងអំណាចលោភៈចូរជាអ្នកមិនប្រមាទចុះព្រះពោធិសត្វឲ្យឱវាទក្អែកដូច្នេះហើយក៏ទៅស្វែងរកចំណី។ នាយចុងភៅតាក់តែងចម្អិនត្រីនិងសាច់ដ៏ប្លែកដែលមានប្រការផ្សេងៗហើយបើកភាជនៈបន្តិចដើម្បីឲ្យចំហាយក្ដៅចេញនិងដាក់វែកសម្លលើគម្របភាជនៈហើយគាត់ចេញខាងក្រៅឈរជូតញើស។ក្នុងខណៈនោះក្អែកអើតក្បាលចេញពីកំប្រោងសម្លឹងមើលផ្ទះបាយដឹងថាចុងភៅនោះចេញទៅហើយទើបគិតថាឥឡូវនេះសេចក្ដីប្រាថ្នារបស់យើងនឹងបានសម្រេចនេះជាកាលដើម្បីនឹងស៊ីសាច់យើងត្រូវស៊ីសាច់ធំឬស៊ីសាច់តូចហ្ន៎ដូច្នេះហើយក៏គិតឃើញថាធម្មតាសាច់តូចមិនអាចនឹងឲ្យផ្ទៃពេញដោយឆាប់ឡើយយើងនាំយកដុំសាច់ធំមកដាក់ក្នុងកំប្រោងហើយដេកស៊ីគិតយ៉ាងនេះហើយក៏ហើរចេញពីកំប្រោងទៅពួនក្នុងរោងបាយ។ក្អែកនោះធ្វើសំឡេងឲ្យលាន់ឮក្រិក្រិ។នាយចុងភៅស្ដាប់សំឡេងនោះហើយគិតថានេះជាសំឡេងអ្វីទើបចូលទៅបានឃើញក្អែកហើយគិតថាក្អែកអាក្រក់នេះចង់ស៊ីសាច់ឆ្អិនរបស់មហាសេដ្ឋីយើងរស់នៅដោយអាស្រ័យនឹងលោកសេដ្ឋីមិនមែនក្អែកពាលនេះទេប្រយោជន៍អ្វីដោយក្អែកនេះដូច្នេះទើបបិទទ្វារចាប់ក្អែកបានដករោមទាំងអស់យកខ្ញីស្រស់បុកជាមួយនឹងអំបិលជាដើមប្រឡាក់ដោយអម្ពិលនិងទឹកដោះជូរយកមកលាបសរីរៈទាំងអស់របស់ក្អែករួចបោះក្អែកនោះទៅក្នុងកំប្រោង។ក្អែកនោះត្រូវទុក្ខវេទនាមានប្រមាណដ៏ក្រៃលែងគ្របសង្កត់ដេកថ្ងួចថ្ងូរ។ ព្រះពោធិសត្វមកក្នុងវេលាល្ងាចឃើញក្អែកនោះដល់នូវសេចក្ដីវិនាសហើយពោលថានែក្អែកល្មោភអ្នកមិនធ្វើតាមពាក្យរបស់យើងព្រោះអាស្រ័យលោភៈរបស់អ្នកទើបអ្នកដល់នូវសេចក្ដីទុក្ខដ៏ធំដូច្នេះហើយទើបពោលគាថានេះថា យោអត្ថកាមស្សហិតានុកម្បិនោ,ឱវជ្ជមានោនករោតិសាសនំ; កបោតកស្សវចនំអកត្វា,អមិត្តហត្ថត្ថគតោវសេតិ។ បុគ្គលណាកាលលោកអ្នកប្រាថ្នាសេចក្តីចម្រើនអនុគ្រោះដោយប្រយោជន៍ទូន្មានមិនធ្វើតាមពាក្យប្រៀនប្រដៅបុគ្គលនោះរមែងដេកសោកសៅដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប។ បណ្ដាពាក្យទាំងនោះពាក្យថាព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាបសេចក្ដីថាមិនធ្វើតាមពាក្យប្រៀនប្រដៅដែលប្រកបដោយប្រយោជន៍របស់ព្រាប។ពាក្យថារមែងដេកសោកសៅដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវសេចក្ដីថាបុគ្គលនោះរមែងដល់សេចក្ដីវិនាសធំដេកសោយសោកដូចជាក្អែកនេះដែលតាំងនៅក្នុងដៃសត្រូវដែលជាអ្នកធ្វើមិនជាប្រយោជន៍ជាអ្នកធ្វើសេចក្ដីទុក្ខឲ្យកើតឡើង។ ព្រះពោធិសត្វពោលគាថានេះហើយក៏ពោលទៀតថាឥឡូវនេះយើងមិនអាចនឹងនៅក្នុងទីនេះបានទៀតទេដូច្នេះទើបហើរទៅកាន់ទីដទៃ។ចំណែកក្អែកក៏បានស្លាប់ក្នុងទីនោះឯង។លំដាប់នោះនាយចុងភៅយកកំប្រោងជាមួយនឹងក្អែកនោះទៅបោះចោលលើគំនរសំរាម។ ព្រះសាស្ដាត្រាស់ថាម្នាលភិក្ខុមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីកាលមុនអ្នកក៏ជាមនុស្សល្មោភដែរហើយដោយអាស្រ័យសេចក្ដីល្មោភរបស់អ្នកបណ្ឌិតទាំងឡាយក៏បានសាបសូន្យចាកទីលំនៅដែរព្រះពុទ្ធអង្គបាននាំព្រះធម្មទេសនានេះមកហើយទ្រង់ប្រកាសអរិយសច្ចក្នុងកាលជាទីបញ្ចប់នៃសច្ចៈភិក្ខុនោះបានសម្រេចអនាគាមិផល។ព្រះសាស្ដាបន្តអនុសន្ធិនិងប្រជុំជាតកថាតទាកាកោលោលភិក្ខុអហោសិក្អែកក្នុងកាលនោះបានមកជាលោលភិក្ខុបារាវតោបនអហមេវអហោសិំចំណែកព្រាបគឺតថាគតនេះឯង។ចប់កបោតជាតក៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយ ជាតកឯកកនិបាតអត្ថកាមវគ្គបិដកលេខ៥៨ទំព័រ១៩) ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៥,៣៧៥ ដង)
    អតីតេកិរបានឮមកថាក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយព្រះបាទព្រហ្មទត្តជាព្រះរាជាក្នុងដែនកាសីស្ដេចទៅរឹបយករាជសម្បត្តិក្នុងដែនកោសលព្រោះភាពជាអ្នកដល់ព្រមដោយពលនិងពាហនៈបានសម្លាប់ស្ដេចកោសលហើយចាប់យកព្រះអគ្គមហេសីដែលដល់ព្រមដល់គភ៌របស់ព្រះបាទកោសលនោះនាំព្រះនាងទៅកាន់នគរពារាណសីហើយតែងតាំងធ្វើជាអគ្គមហេសីរបស់ខ្លួន។ ក្នុងកាលជាខាងក្រោយមកព្រះអគ្គមហេសីនោះក៏ប្រសូតបានព្រះធីតាមួយអង្គ។ដោយប្រក្រតីព្រះរាជាព្រហ្មទត្តពុំទាន់មានព្រះឱរសនិងព្រះធីតាព្រះអង្គមានព្រះទ័យត្រេកអរហើយទ្រង់ត្រាស់ថាម្នាលនាងដ៏ចម្រើននាងចូរកាន់យកនូវពរចុះ។ព្រះអគ្គមហេសីទ្រង់កាន់យកនូវពាក្យនោះទុក។ប្រយូរវង្សទាំងឡាយបានដាក់ព្រះនាមឲ្យកុមារីនោះថាកណ្ហា។កាលនាងចម្រើនវ័យធំពេញក្រមុំហើយព្រះមាតាទើបប្រាប់នាងថាព្រះរាជបិតារបស់បុត្រីប្រទានពរទុកមាតាបានកាន់យកជាពាក្យសម្គាល់ទុកហើយបុត្រីចូរកាន់យកនូវពរតាមសេចក្ដីពេញចិត្តរបស់ខ្លួនចុះ។ នាងកណ្ហានោះបានបែកធ្លាយនូវហិរិនិងឱត្តប្បៈហើយព្រោះភាពជាអ្នកមានកិលេសច្រើនក៏ទូលព្រះមាតាថាបពិត្រព្រះមាតាទ្រព្យសម្បត្តិដទៃដែលថានឹងមិនមានដល់ខ្ញុំនោះរមែងមិនមានព្រះមាតាចូរធ្វើនូវពរដោយខ្លួនឯងដល់ខ្ញុំដើម្បីប្រយោជន៍ដល់ការកាន់យកព្រះស្វាមីផងចុះ។ព្រះមាតានោះក៏ប្រាប់សេចក្ដីនោះដល់ព្រះរាជា។ព្រះរាជាត្រាស់ថានាងចូរកាន់យកស្វាមីតាមសេចក្ដីពេញចិត្តចុះហើយឲ្យគេប្រកាសហៅបុរសមក។បុរសទាំងឡាយជាច្រើនបានប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងហើយមកប្រជុំគ្នាត្រង់ព្រះលានហ្លួង។នាងកណ្ហាបានកាន់យកនូវស្មុគផ្កាហើយឋិតនៅត្រង់សីហបញ្ជរដ៏ខ្ពស់កាលសម្លឹងមើលនូវបុរសទាំងឡាយមិនពេញចិត្តសូម្បីតែម្នាក់។ ក្នុងពេលនោះមានព្រះរាជកុមារ៥អង្គដែលជាបុត្ររបស់ព្រះបាទបណ្ឌុរាជអំពីបណ្ឌុរាជត្រកូលមានព្រះនាមថាអជ្ជុននកុលភីមសេនយុធិដ្ឋិលសហទេពដែលនាំគ្នាមករៀននូវសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យទិសាបាមោក្ខក្នុងនគរតក្កសិលាសម្រេចហើយកាលគិតថាពួកយើងនឹងដឹងនូវការប្រព្រឹត្តទៅនៃប្រទេសទើបនាំគ្នាទៅដល់នគរពារាណសីបានស្ដាប់នូវកោលាហលខាងក្នុងនគរក៏សួរគេដឹងនូវសេចក្ដីនោះហើយគិតថាសូម្បីពួកយើងនឹងទៅព្រះរាជកុមារទាំង៥អង្គជាអ្នកមានរូបស្អាតដូចមាសបានទៅក្នុងទីនោះហើយដល់ដោយលំដាប់។ ចំណែកនាងកណ្ហាបានឃើញនូវព្រះរាជកុមារទាំងនោះហើយក៏មានចិត្តប្រតិព័ទ្ធស្នេហាឡើងក្នុងព្រះរាជកុមារទាំងនោះទើបបោះនូវរង្វេលផ្កាទៅលើសីសៈរបស់ព្រះរាជកុមារទាំង៥នោះហើយពោលនឹងព្រះមាតាថាបពិត្រព្រះមាតាខ្ញុំម្ចាស់យកជនទាំង៥នាក់នេះ។ព្រះមាតាក៏ទៅប្រាប់ដល់ព្រះបាទព្រហ្មទត្ត។ ព្រះរាជាមិនពេញព្រះទ័យតែទ្រង់មិនអាចនឹងត្រាស់ថាមិនបានទេព្រោះព្រះអង្គបានព្រះរាជទានពរទុកហើយទើបសួររាជកុមារទាំងនោះថាអ្នកមានជាតិដូចម្ដេចជាបុត្ររបស់អ្នកណា?គ្រាទ្រង់បានដឹងនូវភាវៈដែលរាជកុមារទាំងនោះជាបុត្ររបស់ព្រះបាទបណ្ឌុរាជទើបធ្វើសក្ការៈដល់កុមារទាំងនោះហើយប្រទាននូវនាងកណ្ហានោះធ្វើជាបាទបរិចារិកា(ស្ត្រីអ្នកបម្រើនូវជើងគឺប្រពន្ធ)។នាងកណ្ហាក៏បម្រើនូវរាជកុមារទាំងនោះដោយអំណាចកិលេសលើប្រាសាទ៧ជាន់។ នាងកណ្ហានោះមានបុរសគមខ្វិនរូបរាងអាក្រក់ម្នាក់នៅបម្រើ។កាលនាងកណ្ហាបម្រើព្រះរាជកុមារទាំងនោះដោយអំណាចកិលេសតណ្ហាហើយក្នុងពេលដែលកុមារទាំងនោះចេញទៅក្រៅអស់ហើយបានឱកាសស្ងាត់នាងកាលរោលរាលដោយកិលេសបានធ្វើនូវអំពើបាប(លបលួចស្រឡាញ់គ្នា)ជាមួយនឹងបុរសគមខ្វិននោះ។កាលព្រះនាងកណ្ហាចរចានឹងបុរសគមខ្វិនព្រះនាងបានពោលថាបុរសដទៃជាទីស្រឡាញ់របស់អូនឲ្យក្រៃលែងជាបងមិនមានអូននឹងសម្លាប់ព្រះរាជកុមារទាំង៥យកឈាមពីបំពង់កមកលាងជើងបង។ សូម្បីព្រះរាជកុមារដទៃៗកាលព្រះនាងច្រឡូកច្រឡំដោយព្រះរាជកុមារបងក៏ព្រះនាងពោលថាព្រះ​រៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង៤នោះជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយបន្ទាប់អំពីព្រះបិតាទៅម្ចាស់អូននឹងយករាជសម្បត្តិ​ជូន​ម្ចាស់​បងប៉ុណ្ណោះ។សូម្បីព្រះនាងកាលនៅច្រឡូកច្រឡំនឹងព្រះរាជកុមារដទៃទៀតព្រះនាងក៏ពោលយ៉ាងនេះ។ព្រះរាជកុមារទាំង៥អង្គត្រេកអរនឹងនាងកណ្ហាដ៏ក្រៃលែងដោយគិតថាព្រះនាងកណ្ហានេះស្រឡាញ់យើងហើយឥស្សរិយយសរបស់យើងកើតឡើងដោយអាស្រ័យនូវនាងកណ្ហានោះ។ ក្នុងថ្ងៃមួយនាងកណ្ហានោះមានជំងឺ។លំដាប់នោះព្រះរាជកុមារទាំងនោះនៅអង្គុយឡោមព័ទ្ធព្រះនាងមួយអង្គអង្គុយច្របាច់ក្បាលបួនអង្គដ៏សេសអង្គុយច្របាច់ដៃនិងជើង។ចំណែកបុរសគមខ្វិនអង្គុយនៅក្បែរជើង។ព្រះនាងកណ្ហានោះកាលឲ្យនូវសញ្ញាដោយក្បាលដល់អជ្ជុនកុមារដែលជាព្រះរាជបុត្រច្បងដែលកំពុងច្របាច់ក្បាលថាព្រះរៀមបងប៉ុណ្ណោះជាទីស្រឡាញ់របស់ម្ចាស់អូនជាងរាជកុមារទាំង៤នេះជីវិតរបស់ម្ចាស់អូនលះបង់ដើម្បីប្រយោជន៍ដល់ព្រះរៀមបងហើយបន្ទាប់អំពីព្រះបិតាទៅម្ចាស់អូននឹងយករាជសម្បត្តិជូនម្ចាស់បងប៉ុណ្ណោះ។ព្រះនាងក៏បានឲ្យនូវសញ្ញាយ៉ាងនោះដោយដៃនិងជើងទាំងឡាយសូម្បីដល់ព្រះរាជកុមារដទៃ។ចំណែកបុរសគមខ្វិនព្រះនាងបានឲ្យសញ្ញាដោយអណ្ដាតដោយន័យថាបងប៉ុណ្ណោះជាទីស្រឡាញ់របស់អូនអូននឹងរស់នៅដើម្បីប្រយោជន៍ដល់​បង។ សូម្បីព្រះរាជកុមារទាំងអស់នោះក៏បានដឹងនូវសេចក្ដីនោះដោយសញ្ញានោះដែលនាងធ្លាប់ពោលក្នុងពេលមុន។ក្នុងបណ្ដាព្រះរាជកុមារទាំងនោះរាជកុមារដ៏សេសបានដឹងហើយក្នុងសញ្ញាដែលនាងឲ្យហើយដល់ខ្លួនប៉ុណ្ណោះ។ចំណែកអជ្ជុនកុមារបានឃើញនូវវិការដៃជើងនិងអណ្ដាតរបស់នាងទើបគិតថាសញ្ញាដែលនាងកណ្ហាឲ្យហើយដល់យើងយ៉ាងណាសញ្ញានោះនាងកណ្ហាបានឲ្យហើយដល់ជនសូម្បីដ៏សេសក៏យ៉ាងនោះនាងនេះប្រាកដជាបានធ្វើសន្ថវៈជាមួយនឹងបុរសគមខ្វិននេះដូច្នេះហើយទើបនាំនូវប្អូនៗទាំងឡាយចេញទៅក្រៅហើយសួរថាអ្នកទាំងឡាយបានឃើញនូវវិការៈនៃសីលៈដែលនាងកណ្ហាបានឲ្យហើយដល់យើងឬទេ?ពួករាជបុត្រឆ្លើយថាឃើញ។អជ្ជុនកុមារសួរទៀតថាចុះអ្នកទាំងឡាយបានដឹងនូវហេតុនោះអត់?រាជកុមារប្អូនពោលថាពួកយើងមិនដឹងទេ។ អជ្ជុនកុមារទើបសួរថាចុះពេលដែលនាងកណ្ហាឲ្យសញ្ញាដល់ពួកលោកដោយដៃនិងជើងទាំងឡាយអ្នកទាំងឡាយដឹងនូវហេតុនោះឬទេ?រាជកុមារឆ្លើយថាពួកយើងដឹង។អជ្ជុនកុមារត្រាស់ថានាងឲ្យសញ្ញាដល់ពួកយើងដោយរឿងដូចគ្នាហើយអ្នកទាំងឡាយបានដឹងនូវហេតុនៃសញ្ញាដែលនាងបានឲ្យហើយដល់បុរសគមខ្វិនដោយវិការៈនៃអណ្ដាតឬទេ?ពួករាជកុមារពោលថាពួកយើងមិនបានដឹងទេ។ទើបអជ្ជុនកុមារប្រាប់សេចក្ដីនោះដល់ប្អូនថានាងកណ្ហាបានធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិននោះហើយ។អជ្ជុនកុមារកាលប្អូនទាំងឡាយមិនជឿទើបហៅបុរសគមខ្វិនមកសួរ។បុរសគមខ្វិននោះក៏ពោលប្រាប់នូវការប្រព្រឹត្តទៅនោះទាំងអស់។ ពួករាជកុមារបានស្ដាប់ពាក្យរបស់បុរសគមខ្វិននោះហើយបានជាអ្នកលែងមានឆន្ទរាគៈគឺសេចក្ដីតម្រេកត្រេកត្រអាលនឹងនាងកណ្ហានោះហើយពោលទោសតិះដៀលមាតុគ្រាមដោយអនេកបរិយាយ​ថាឱហ្ន៎ឈ្មោះថាមាតុគ្រាមជាបុគ្គលបាបទ្រុស្តសីលបានលះបង់សូម្បីនូវពួកយើងជាអ្នកដល់ព្រម​ដោយ​ជាតិនិងភាពស្រស់សង្ហាយ៉ាងនេះហើយធ្វើនូវអំពើបាបជាមួយនឹងបុរសគមខ្វិនដែលមានរូបអាក្រក់គួរខ្ពើមយ៉ាងនេះឈ្មោះថាបុគ្គលមានជាតិជាបណ្ឌិតណានឹងត្រេកអរមួយអន្លើដោយស្ត្រីទាំង​ឡាយ​ដែលមានធម៌ដ៏លាមកមិនមានសេចក្ដីអៀនខ្មាសយ៉ាងនេះដូច្នេះហើយជនទាំង៥នាក់គិត​ថាការគ្រប់គ្រងផ្ទះមិនគួរមានដល់យើងហើយបានចូលទៅកាន់ព្រៃហិមពាន្តបួសជាបព្វជិតបានធ្វើនូវបរិកម្មកសិណក្នុងទីបំផុតនៃអាយុក៏បានទៅតាមយថាកម្ម។ កុណាលោបនសកុណរាជាតទាអជ្ជុនកុមារោអហោសិក្នុងកាលនោះស្ដេចកុណាលគឺជាអជ្ជុនកុមារ។ព្រោះហេតុនោះកាលសម្ដែងហេតុដែលខ្លួនបានឃើញមកហើយទើបពោលថានែ​បុណ្ណ​មុខៈ​សម្លាញ់កុមារីឈ្មោះនាងកណ្ហាមានបិតាពីរមានប្តី៥នាក់ជាប់ជំពាក់ចិត្តក្នុងបុរសទី៦គឺក្នុងបុរសខ្វិនគម(ដូចខ្មោចកំបុតក)ក៏ខ្ញុំបានឃើញហើយ។ពាក្យក្នុងរឿងនោះមានដូចតទៅនេះស្រី្តប្រព្រឹត្តកន្លងប្តីទាំង៥នាក់នុ៎ះគឺអជ្ជុនរាជកុមារ១នកុលរាជកុមារ១ភីមសេនរាជកុមារ១យុធិដ្ឋិលរាជកុមារ១សហទេវរាជកុមារ១ធ្វើនូវអំពើដ៏លាមកគឺសេពមេថុនធម្មជាមួយបុរសគមទាបតឿ។ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយជាតកអសីតិនិបាតកុណាលជាតកបិដកលេខ៦១ទំព័រ១៦៣)ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៤,៩៩១ ដង)
    កាឡកណ្ណិជាតក (មនុស្សឈ្មោះកាឡកណ្ណិមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ) ព្រះបរមសាស្តាកាលស្ដេចគង់នៅក្នុងវត្តជេតវនទ្រង់ប្រារព្ធមិត្តរបស់អនាថបិណ្ឌិកសេដ្ឋីម្នាក់បានត្រាស់ព្រះធម្មទេសនានេះ(ដែលមានពាក្យផ្តើមថា)មិត្តោហវេសត្តបទេនហោតិដូច្នេះ(ជាដើម)។បានឮមកថាបុរសនោះធ្លាប់ជាសម្លាញ់លេងដីជាមួយនឹងអនាថបិថបិណ្ឌិកសេដ្ឋីតាំងពីកាលនៅរៀនសិល្បៈក្នុងសម្នាក់អាចារ្យជាមួយគ្នាដោយឈ្មោះគេមានឈ្មោះថាកាឡកណ្ណី។កាឡកណ្ណីនោះក្រោយមកក៏ធ្លាក់ខ្លួនក្រមិនអាចចិញ្ចឹមជីវិតបានក៏ទៅកាន់សម្នាក់អនាថបិណ្ឌិកសេដ្ឋី។ លោកសេដ្ឋីអនាថបិណ្ឌិកក៏លួងលោមមិត្រសម្លាញ់នោះហើយឲ្យស្បៀងនិងញ៉ាំងគេឲ្យបិទបាំងនូវទ្រព្យសម្បត្តិរបស់ខ្លួន។កាឡកណ្ណីនោះជាអ្នកធ្វើឧបការៈចំពោះលោកសេដ្ឋីគេតែងធ្វើកិច្ចគ្រប់យ៉ាង។ពេលដែលគេមកកាន់សម្នាក់របស់អនាថបិណ្ឌិកសេដ្ឋីមនុស្សទាំងឡាយតែងនាំគ្នាពោលហៅគេថាឈប់សិនកាឡកណ្ណី!អង្គុយចុះកាឡកណ្ណី!បរិភោគសិនចុះកាឡកណ្ណី។ ថ្ងៃមួយមិត្តនិងអាមាត្យរបស់លោកសេដ្ឋីនាំគ្នាចូលទៅរកលោកសេដ្ឋីហើយនិយាយយ៉ាងនេះថាបពិត្រមហាសេដ្ឋី!សូមលោកកុំធ្វើនូវកាឡកណ្ណីនោះឲ្យនៅក្នុងសំណាក់របស់លោកឡើយ(កុំចិញ្ចឹមគេឡើយ)ព្រោះសូម្បីតែយក្សក៏ត្រូវចៀសចេញទៅដោយសម្លេងនេះថាឈប់សិនកាឡកណ្ណី!អង្គុយសិនចុះកាឡកណ្ណី!បរិភោគសិនចុះកាឡកណ្ណី!គេនោះក៏មិនស្មើនឹងលោកធ្លាក់ខ្លួនក្រហើយលោកចិញ្ចឹមមនុស្សបែបនេះធ្វើអ្វី? អនាថបិណ្ឌិកសេដ្ឋីពោលថានាមំនាមវោហារមត្តំ,នតំបណ្ឌិតាបមាណំករោន្តិ,សុតមង្គលិកេននាមភវិតុំនវដ្ដតិ,នសក្កាមយានាមមត្តំនិស្សាយសហបំសុកីឡិកំសហាយំបរិច្ចជិតុំធម្មតាឈ្មោះគ្រាន់តែជាវោហារ(សម្រាប់ហៅប៉ុណ្ណោះ)បណ្ឌិតទាំងឡាយមិនកាន់យកនូវឈ្មោះនោះឲ្យជាប្រមាណឡើយមិនគួរជាប្រភេទមនុស្សដែលមានឈ្មោះថាសុតមង្គលិក(អ្នកប្រកាន់មង្គលតាមសម្លេងដែលបានឮ)អាត្មាអញមិនអាចអាស្រ័យហេតុត្រឹមតែឈ្មោះហើយបោះបង់សម្លាញ់ដែលធ្លាប់លេងដីជាមួយគ្នាចោលនោះឡើយលុះគិតដូច្នេះហើយលោកសេដ្ឋីគាត់មិនបានកាន់យកពាក្យសម្តីរបស់មនុស្សទាំងនោះទេ។ ថ្ងៃមួយកាលនឹងទៅស្រុកសួយរបស់ខ្លួនបានប្រគល់កាឡកណ្ណីនោះឲ្យជាអ្នករក្សានូវគេហដ្ឋាន។ពួកចោរគិតគ្នាថាបានឮថាលោកសេដ្ឋីទៅស្រុកសួយរបស់គាត់ហើយពួកយើងប្លន់នូវផ្ទះរបស់លោកសេដ្ឋីនោះដូច្នេះហើយនាំគ្នាកាន់អាវុធផ្សេងៗមកក្នុងវេលាអធ្រាត្រហើយឡោមព័ទ្ធផ្ទះលោកសេដ្ឋី។ចំណែកកាឡកណ្ណីសង្ស័យខ្លាចពួកចោរមកប្លន់ទើបអង្គុយយាមមិនព្រមដេក។ កាឡកណ្ណីនោះលុះដឹងថាពួកចោរមកហើយដើម្បីនឹងដាស់ពួកមនុស្សទើបស្រែកឡើងថាអ្នកទាំង​ឡាយចូរផ្លុំស័ង្ខចូរវាយស្គរលុះស្រែកដូច្នេះហើយក៏ធ្វើឲ្យដូចជាមានរោងមហោស្រពធំធ្វើវេសន៍ទាំងអស់ឲ្យមានសម្លេងកងរំពងទូទៅ។ពួកចោរនិយាយប្រាប់គ្នាថាពួកយើងបានឮថាផ្ទះគ្មានអ្នកណានៅពួកយើងបានស្តាប់មកមិនល្អហើយ(ស្ដាប់ខុសហើយ)សេដ្ឋីគ្មានធ្វើដំណើរទៅណាទេគឺនៅក្នុងផ្ទះនេះឯងហើយម្នាក់ៗក៏បោះដុំថ្មនិងអន្លូងជាដើមចោលក្នុងទីនោះឯងរួចរត់ចៀសចេញទៅ។ លុះ​ព្រឹកឡើងមនុស្សទាំងឡាយឃើញដុំថ្មនិងអន្លូងជាដើមដែលពួកចោរបោះចោលនៅទីនោះៗម្នាក់ៗក៏តក់ស្លុតហើយនិយាយថាប្រសិនបើថ្ងៃនេះមិនមានអ្នកយាមផ្ទះដែលសម្បូរដោយការចេះដឹងនិងឈ្លាសវៃបែបនេះទេពួកចោរនឹងចូលតាមការពេញចិត្តប្លន់ផ្ទះបានទាំងអស់ជាប្រាកដព្រោះអាស្រ័យអ្នកដែលមោះមុតអង់អាចក្លាហានបែបនេះទើបសេចក្តីចម្រើនកើតមានដល់លោកសេដ្ឋីម្នាក់​ៗ​នាំគ្នាសរសើរកាឡកណ្ណី។ ពេលដែលសេដ្ឋីមកអំពីស្រុកសួយក៏នាំគ្នាប្រាប់រឿងរ៉ាវនោះឲ្យជ្រាបគ្រប់ប្រការ។គ្រានោះសេដ្ឋីបាននិយាយទៅកាន់មនុស្សទាំងនោះថាអ្នកទាំងឡាយប្រើយើងឲ្យដេញមិត្តអ្នករក្សាផ្ទះយ៉ាងនេះចេញអំពីផ្ទះរបស់យើងប្រសិនបើយើងបណ្តេញឲ្យចេញអំពីផ្ទះតាមពាក្យរបស់អ្នកទាំងឡាយនោះថ្ងៃនេះទ្រព្យរបស់យើងនឹងមិនសេសសល់ឡើយហើយលោកសេដ្ឋីអនាថបិណ្ឌិកពោលតាស់តឿនថានាមំនាមអប្បមាណំ,ហិតចិត្តមេវបមាណំធម្មតាឈ្មោះមិនជាប្រមាណទេចិត្តដែលគិតជួយប៉ុណ្ណោះទើបជាប្រមាណលុះពោលដូច្នោះហើយក៏ឲ្យទ្រព្យដើមទុនដល់កាឡកណ្ណីច្រើនឡើងៗ។ លោកសេដ្ឋីបានត្រិះរិះថាពេលនេះអញបានរឿងដែលជាប្រធានល្មមក្រាបទូលព្រះមានព្រះភាគហើយក៏ធ្វើដំណើរទៅកាន់សម្នាក់របស់ព្រះសាស្ដាគាត់បានក្រាបទូលរឿងរ៉ាវនោះតាំងអំពីដើមរហូតដល់ចប់ចំពោះព្រះអង្គ។ព្រះបរមសាស្តាទ្រង់ត្រាស់ថាម្នាលគហបតីមិនមែនតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេដែលមិត្តឈ្មោះកាឡកណ្ណីបានរក្សាទ្រព្យក្នុងផ្ទះមិត្តរបស់ខ្លួនសូម្បីក្នុងកាលមុនមិត្តឈ្មោះកាឡកណ្ណីក៏បានរក្សាដូចគ្នាដែរ។កាលសេដ្ឋីក្រាបទូលអារាធនាទើបទ្រង់នាំយករឿងក្នុងអតីតមកសម្តែង(ដូចតទៅនេះ)ថាៈ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសីព្រះបរមពោធិសត្វបានជាសេដ្ឋីមានយសដ៏ធំក្រៃលែង។សេដ្ឋីនោះមានមិត្តម្នាក់ឈ្មោះកាឡកណ្ណី។រឿងរ៉ាវទាំងអស់ក្នុងពេលនោះក៏ដូចគ្នារឿងរ៉ាវបចុប្បន្ន(របស់អនាថបិណ្ឌិកសេដ្ឋី)នេះឯង។ព្រះបរមពោធិសត្វមកអំពីស្រុកសួយហើយស្តាប់ដំណើររឿងនោះរួចពោលថាប្រសិនបើយើងបណ្តេញមិត្តមានសភាពដូច្នេះចេញអំពីផ្ទះរបស់យើងតាមពាក្យរបស់អ្នកទាំងឡាយនោះម៉្លេះសមថ្ងែនេះទ្រព្យសម្បត្តិរបស់យើងនឹងមិនសល់ឡើយហើយពោលគាថានេះថាៈ មិត្តោហវេសត្តបទេនហោតិសហាយោបនទ្វាទសកេនហោតិ មាសឌ្ឍមាសេនចញាតិហោតិតតុត្តរិំអត្តសមោបិហោតិ សោហំកថំអត្តសុខស្សហេតុចិរសន្ថុតំកាឡកណ្ណិំជហេយ្យំ។ បុគ្គលដែលជាមិត្តបានដោយ(ហេតុត្រឹមតែដើរជាមួយគា្ន)ប្រាំពីជំហាន,បុគ្គលជាសម្លាញ់បានដោយ(ហេតុត្រឹមតែដើរជាមួយគ្នា)ដប់ពីរជំហាន,បុគ្គលដែលជាញាតិបានដោយ(ការនៅជាមួយគ្នា)មួយខែឬកន្លះខែ,បុគ្គលដែលទុកសើ្មនីងខ្លួនព្រោះនៅលើអំពីកាលនោះទៅទៀតខ្មុំនឹងលះបង់នូវសម្លាញ់ឈ្មោះកាឡកណ្ណីដែលធ្លាប់ស្និទ្ធស្នាលអស់កាលយូរព្រោះហេតុនៃសេចក្ថីសុខរបស់ខ្លួនដូចម្ដេចបាន។ បណ្តាបទទាំងនោះបទថាហវេត្រឹមតែជានិបាតប៉ុណ្ណោះ។ដែលឈ្មោះថាមិត្តព្រោះអត្តថាប្រព្រឹត្តដោយមេត្រីអធិប្បាយថាអ្នកដែលចូលទៅតាំងទុកនូវមេត្រីចិត្តគឺធ្វើនូវសេចក្តីស្នេហាស្រឡាញ់រាប់អាន។បុគ្គលដែលបានឈ្មោះជាមិត្តដោយហេតុត្រឹមតែដើរជាមួយគ្នាបានប្រាំពីរជំហាន។ បទថាសហាយោបនទ្វាទសកេនហោតិ(បុគ្គលដែលបានឈ្មោះថាជាសម្លាញ់ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន)មានសេចក្តីថាដែលឈ្មោះថាសហាយ(សម្លាញ់)ព្រោះអត្ថថារួមគ្នាក្នុងឥរិយាបទទាំងពួងដោយអំណាចនៃការធ្វើកិច្ចគ្រប់យ៉ាងរួមគ្នាអធិប្បាយថាបុគ្គលដែលបានឈ្មោះថាជាសម្លាញ់ដោយហេតុត្រឹមតែដើរជាមួយគ្នាបានដប់ពីរជំហាន។ បទថាមាសឌ្ឍមាសេនសេចក្តីថានៅរួមគ្នាមួយខែឬកន្លះខែ។ បទថាញាតិហោតិសេចក្តីថារមែងមានឈ្មោះជាអ្នកស្មើនឹងញតិ។ បទថាតតុត្តរឹសេចក្តីថាព្រោះការនៅរួមគ្នាលើសអំពីកាលនោះរមែងរាប់ថាជាអ្នកស្មើនឹងខ្លួន។ បទថាជហេយ្យំសេចក្តីថាខ្ញុំនឹងបោះបង់នូវសម្លាញ់ដូច្នោះដូចម្តេចបាន។ ព្រះបរមពោធិសត្វពោលដល់គុណនៃមិត្តនោះដោយប្រការដូច្នេះឯង។តាំងអំពីនោះមកគ្មានអ្នកណាហ៊ានប្រព្រឹត្តល្មើសនឹងកាឡកណ្ណីទៀតឡើយ។ព្រះបរមសាស្តាទ្រង់នាំយកព្រះធម្មទេសនានេះមកហើយទ្រង់ប្រជុំជាតកថាតទាកាឡកណ្ណីអានន្ទោអហោសិកាឡកណ្ណីក្នុងកាលនោះបានមកជាអានន្ទ។ពារាណសិសេដ្ឋិបនអហមេវអហោសិំចំណែកពារាណសីសេដ្ឋីគឺតថាគតនេះឯង៕ចប់កាឡកណ្ណីជាតក។ (អដ្ឋកថាជាតកខុទ្ទកនិកាយជាតកឯកកនិបាតអបាយិម្ហវគ្គបិដកលេខ៥៨ទំព័រ៣៦) កំណត់ចំណាំ ក្នុងកាឡកណ្ណិជាតកនេះព្រះសម្មាសម្ពុទ្ធសម្ដែងបុគ្គល៤ពួកគឺមិត្តបុគ្គល(បុគ្គលគឺមិត្ត)១សហាយបុគ្គល(បុគ្គលគឺសម្លាញ់)១ញាតិបុគ្គល(បុគ្គលគឺញាតិ)អត្តសមបុគ្គល(បុគ្គលគឺអ្នកដែលស្មើនឹងខ្លួន)១។ សេចក្ដីអធិប្បាយ ១.មិត្តោហវេសត្តបទេនហោតិបុគ្គលណាដើរជាមួយគា្នបានប្រាំពីជំហានបុគ្គលនោះឈ្មោះថាមិត្តបុគ្គល។ ២.សហាយោបនទ្វាទសកេនហោតិបុគ្គលណាដើរជាមួយគ្នាបានដប់ពីរជំហានបុគ្គលនោះឈ្មោះថាសហាយបុគ្គល។ ៣.មាសឌ្ឍមាសេនចញាតិហោតិបុគ្គលណាការនៅជាមួយគ្នាមួយខែឬកន្លះខែបុគ្គលនោះឈ្មោះថាញាតិបុគ្គល។ ៤.តតុត្តរិំអត្តសមោបិហោតិបុគ្គលណានៅលើសអំពីកាលនោះទៅទៀត(លើសមួយខែទៅ)បុគ្គលនោះឈ្មោះថាអត្តសមបុគ្គល។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៥,៤៦០ ដង)
    នាមសិទ្ធិជាតក (ប្រយោជន៍និងសេចក្ដីប្រាថ្នាឬសេចក្ដីល្អនិងសេចក្ដីអាក្រក់មិនមែនសម្រេចមកដោយឈ្មោះ) ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធនាមសិទ្ធិកភិក្ខុ(ភិក្ខុដែលមានការប្រកាន់ថាសេចក្ដីសម្រេចបានមកដោយឈ្មោះ)មួយរូបបានត្រាស់ព្រះធម្មទេសនានេះថាជីវកញ្ចមតំទិស្វាដូច្នេះ(ជាដើម)។ បានឮថាកុលបុត្រមួយរូបដោយនាមបញ្ញិមានឈ្មោះថាបាបកៈ(មនុស្សគម្រក់)។កុលបុត្រនោះបានបួសថ្វាយជីវិតក្នុងព្រះសាសនាកាលភិក្ខុទាំងឡាយហៅដោយពាក្យថាឯហាវុសោ,បាបកម្នាលអាវុសោបាបកៈអ្នកចូរមក,តិដ្ឋាវុសោ,បាបកម្នាលអាវុសោបាបកៈអ្នកចូរឋិតនៅហើយ។ ភិក្ខុឈ្មោះបាបកៈនោះគិតថាក្នុងលោកនេះអ្នកមានឈ្មោះថាបាបកៈត្រូវគេចាត់ទុកថាជាលាមកជាកាឡកណ្ណីយើងនឹងឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដទៃដែលប្រកបដោយមង្គល។ ភិក្ខុនោះក៏ចូលទៅរកឧបជ្ឈាយ៍និងអាចារ្យហើយពោលថាបពិត្រលោកម្ចាស់ដ៏ចម្រើនអើយឈ្មោះរបស់ខ្ញុំនេះជាអពមង្គលសូមលោកម្ចាស់មេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង។ លំដាប់នោះឧបជ្ឈាយ៍និងអាចារ្យទាំងឡាយបានពោលយ៉ាងនេះថាម្នាលអាវុសោឈ្មោះនេះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះសេចក្ដីសម្រចជាប្រយោជន៍យ៉ាងណាមួយនឹងបានមកដោយឈ្មោះនេះមិនមានឡើយអ្នកចូរជាអ្នកត្រេកអរមានសន្ដោសនឹងឈ្មោះរបស់ខ្លួនចុះ។ ភិក្ខុឈ្មោះបាបកៈនោះក៏ចេះតែសូម(ឲ្យឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះថ្មី)ជារឿយៗ។ភាពជាអ្នកមានការប្រកាន់ថាសេចក្ដីសម្រេចរមែងបានមកដោយឈ្មោះនេះរបស់ភិក្ខុនោះក៍កើតប្រាកដដល់ភិក្ខុសង្ឃទាំងឡាយ។ ក្នុងថ្ងៃមួយភិក្ខុទាំងឡាយអង្គុយ(ប្រជុំគ្នា)ក្នុងធម្មសភាបានញ៉ាំងកថា(ដែលទាក់ទិននឹងរឿងនោះ)ឲ្យតាំងឡើងថាម្នាលអាវុសោទាំងឡាយបានឮថាភិក្ខុឯណោះជាអ្នកមានសេចក្ដីសម្រេចដោយឈ្មោះបានញ៉ាំងឧបជ្ឈាយ៍និងអាចារ្យដាក់ឈ្មោះដែលជាមង្គលឲ្យ។ លំដាប់នោះព្រះបរមសាស្ដាចារ្យស្ដេចយាងមកកាន់ធម្មសភាបានត្រាស់សួរថាម្នាកភិក្ខុទាំងឡាយប្រជុំនិយាយគ្នាដោយរឿងអ្វី?ភិក្ខុទាំងឡាយទូលថាដោយរឿងយ៉ាងនេះព្រះអង្គ។ព្រះមានព្រះភាគត្រាស់ថាម្នាកភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនភិក្ខុនោះក៏ជាអ្នកមានការយល់ថាសេចក្ដីសម្រចតែងបានមកដោយឈ្មោះដែរហើយទ្រង់បាននាំអតីតនិទានមកសម្ដែង(ប្រាប់ភិក្ខុទាំងឡាយថា)៖ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយព្រះបរមពោធិសត្វជាអាចារ្យទិសាបាមោក្ខ(អាចារ្យជាប្រធានក្នុងទិសឬអាចារ្យជាប្រធាននៃសិស្សគ្រប់ទិសគឺអាចារ្យធំដែលចេះវិជ្ជាច្រើនប្រភេទសម្រាប់ប្រើតាមជាន់តាមសម័យ,ជាអ្នកអាចបង្ហាត់បង្រៀនពួកសិស្សដែលកាត់មកពីគ្រប់ទិសគ្រប់ប្រទេស)បង្ហាត់បង្រៀននូវមន្តវិជ្ជាទាំងឡាយដល់មាណពចំនួន៥០០នាក់ក្នុងក្រុងតក្កសិលា។បណ្ដាមាណពជាសិស្សទាំងនោះមានមាណពម្នាក់ឈ្មោះបាបកៈ។មាណពឈ្មោះបាបកៈនោះកាលមាណពទាំងឡាយហៅថានែបាបកៈចូរមកនែបាបកៈចូរទៅដូច្នេះក៏គិតថាឈ្មោះរបស់យើងជាអពមង្គលយើងនឹងឲ្យអាចារ្យដាក់ឈ្មោះដទៃ។ មាណពឈ្មោះបាបកៈនោះបានចូលទៅរកអាចារ្យហើយពោលថាបពិត្រលោកអាចារ្យឈ្មោះរបស់ខ្ញុំជាអពមង្គលសូមលោកមេត្តាដាក់ឈ្មោះដទៃដល់ខ្ញុំផង។លំដាប់នោះលោកអាចារ្យបានពោលថានែអ្នកអ្នកចូរត្រាច់ចារិកទីកាន់ជនបទហើយកាន់យកឈ្មោះដែលជាមង្គលនិងដែលជាទីពេញចិត្តរបស់ខ្លួនមួយមកហើយអ្នកចូរមកចុះយើងនឹងបានប្ដូរឈ្មោះដល់អ្នកដែលមកហើយនឹងដាក់ឈ្មោះដទៃ។ មាណពឈ្មោះបាបកៈនោះទទួលថាសាធុដូច្នេះហើយបានកាន់យកវត្ថុដែលជាប្រយោជន៍កាលធ្វើដំណើរចេញទៅបានត្រាច់ទៅកាន់ស្រុកដោយលំដាប់ហើយក៏បានដល់នគរមួយ។ក្នុងពេលនោះមានបុរសម្នាក់ឈ្មោះជីវិកៈ(ប្រែអ្នកមានជីវិតឬលោករស់)បានធ្វើកាលកិរិយា។មាណពបាបកៈនោះឃើញជនជាញាតិកំពុងនាំសាកសពនោះទៅកាន់ទីប៉ាឆាក៏បានសួរគេថាកិំនាមកោឯសបុរិសោបុរសនោះឈ្មោះអ្វី?ជនជាញាតិបានប្រាប់ថាជីវកោនាមេសោបុរសនោះឈ្មោះជីវិកៈ។សូម្បីឈ្មោះជីវិកៈក៏ត្រូវស្លាប់សូម្បីឈ្មោះអជីវិកៈក៏ត្រូវស្លាប់ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះអ្នកឯងនេះល្ងង់មែន។មាណពបាបកៈស្ដាប់ពាក្យនោះហើយបានជាអ្នកមានចិត្តកណ្ដាលក្នុងឈ្មោះហើយបានចូលទៅកាន់ខាងក្នុងនគរ។ លំដាប់នោះពួកនាយទុនកំពុងចាប់នាងទាសីម្នាក់ដែលមិនធ្វើនូវការងារឲ្យអង្គុយត្រង់ទ្វារហើយវាយដោយខ្សែនាងទាសីនោះមានឈ្មោះថាធនបាលី(ស្ត្រីរក្សានូវទ្រព្យ)។មាណពបាបកៈកាលទៅកាន់ចន្លោះនៃផ្លូវបានឃើញនាយទុនកំពុងវាយនូវនាងទាសីនោះហើយសួរគេថានែអ្នកអ្នកវាយស្ត្រីនេះព្រោះហេតុអ្វី?ពួកនាយទុនប្រាប់ថាស្ត្រីនេះមិនធ្វើនូវការងារ។មាណពបាបកៈសួរទៀតថាហើយស្ត្រីហ្នឹងមានឈ្មោះអ្វី?នាយទុនប្រាប់ថាស្ត្រីនេះឈ្មោះធនបាលី។សូម្បីមានឈ្មោះធនបាលីក្ដីអធនបាលីក្ដីឲ្យតែមិនអាចនឹងធ្វើនូវការងាររមែងជាអ្នកមានសេចក្ដីលំបាកដូចជានាងធនបាលីនេះចឹងឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះអ្នកឯងនេះពិតជាល្ងង់មែន។ មាណពបាបកៈ(ស្ដាប់ដូច្នេះហើយ)បានជាអ្នកមានចិត្តកណ្ដាលយ៉ាងខ្លាំងហើយក៏ចេញចាកនគរដើរទៅកាន់ផ្លូវបានជួបបុរសដែលវង្វេងផ្លូវក្នុងផ្លូវជាចន្លោះហើយក៏សួរគេថានែអ្នកដ៏ចម្រើនអ្នកកាលធ្វើអ្វីទើបបានត្រាច់ទៅ?បុរសនោះប្រាប់ថាបពិត្រអ្នកអើយខ្ញុំវង្វេងផ្លូវហើយ។ បាបកៈមាណពសួរទៀតថាហើចុះអ្នកមានឈ្មោះអ្វីដែរ?បុរសនោះប្រាប់ថាខ្ញុំឈ្មោះបន្ថកៈ(អ្នកដើរផ្លូវ)។សូម្បីឈ្មោះបន្ថកៈក្ដីក៏ជាអ្នកវង្វេងផ្លូវសូម្បីឈ្មោះអបន្ថកៈក្ដីក៏ជាអ្នកវង្វេងឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះអ្នកឯងនេះពិតជាល្ងង់មែន។ មាណពបាបកៈនោះបានជាអ្នកមានចិត្តកណ្ដាលយ៉ាងក្រៃលែងហើយក៏ទៅកាន់សំណាក់អាចារ្យ។លោកអាចារ្យសួរថាម្នាលសិស្សអ្នកបានឈ្មោះដែលជាទីពេញចិត្តហើយឬទើបត្រឡប់មក?បាបកៈមណពពោលថាបពិត្រលោកអាចារ្យសូម្បីជនទាំងឡាយឈ្មោះជីវិកៈក្ដីអជីវិកៈក្ដីក៏នៅតែស្លាប់,សូម្បីស្ត្រីទាំងឡាយឈ្មោះធនបាលីក្ដីអធនបាលីក្ដីក៏នៅតែជាមានសេចក្ដីលំបាក,សូម្បីបុរសទាំងឡាយឈ្មោះបន្ថកៈក្ដីអបន្ថកៈក្ដីក៏នៅតែវង្វេងផ្លូវ,ឈ្មោះគ្រាន់តែជាបញ្ញត្តិប៉ុណ្ណោះសេចក្ដីសម្រេចនឹងបានដោយឈ្មោះរមែងមិនមានសេចក្ដីសម្រេចរមែងបានមកដោយកម្មប៉ុណ្ណោះ។ណ្ហើយចុះលោកអាចារ្យលោកមិនបាច់ដាក់ឈ្មោះដទៃឲ្យខ្ញុំឡើយខ្ញុំយកឈ្មោះរបស់ខ្ញុំដូចដើមនោះឯងចុះ។ព្រះពោធិសត្វប្រៀបធៀបនូវរឿងដែលគេបានឃើញនិងកម្មដែលគេបានធ្វើហើយក៏ពោលនួវគាថានេះថា ជីវកញ្ចមតំទិស្វាធនបាលិញ្ចទុគ្គតំ បន្ថកញ្ចវនេមូឡ្ហំបាបកោបុនរាគតោ។ មាណពឈ្មោះបាបកៈបានឃើញបុរសរស់ហើយស្លាប់ផងឃើញទាសីឈ្មោះនាងរក្សាទ្រព្យហើយខ្សត់ទ្រព្យផងឃើញបុរសអ្នកដើរផ្លូវហើយវង្វេងក្នុងព្រៃផងមកវិញហើយ។ បណ្ដាបទទាំងនោះបទថាបុនរាគតោសេចក្ដីថាមាណពបាបកៈបានឃើញនូវហេតុទាំង៣នេះហើយក៏ត្រឡប់មកវិញរអក្សរលោកពោលដោយអំណាចសន្ធិ។ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយទ្រង់ត្រាស់ថាន,ភិក្ខវេ,ឥទានេវ,បុព្ពេបេសនាមសិទ្ធិកោយេវម្នាលភិក្ខុទាំងឡាយមិនមែនតែក្នុងកាលឥឡូវនេះទេសូម្បីក្នុងកាលមុនភិក្ខុនេះក៏ជាអ្នកមានការប្រកាន់ថាសេចក្ដីសម្រេចតែងបានមកដោយឈ្មោះដែរក្នុងកាលទីបញ្ចប់នៃជាតកទ្រង់ប្រជុំជាតកថាតទានាមសិទ្ធិកោឥទានិបិនាមសិទ្ធិកោយេវមាណពបាបកៈដែលជាអ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនោះបានមកជាភិក្ខុអ្នកប្រាថ្នាសេចក្ដីសម្រេចដោយឈ្មោះក្នុងកាលនេះ។អាចរិយបរិសាពុទ្ធបរិសាបរិស័ទអាចារ្យក្នុងកាលនោះបានមកជាពុទ្ធបរិស័ទក្នុងពេលនេះ។អាចរិយោបនអហមេវអហោសិចំណែកអាចារ្យក្នុងកាលនោះបានមកជាតថាតតនេះឯង។ (អដ្ឋកថាខុទ្ទកនិកាយជាតកឯកកនិបាតលិត្តវគ្គទី១០នាមសិទ្ធិជាតកទី៧បិដកលេខ៥៨ទំព័រ៤៣) បទពិចារណា នាមំនាមវោហារមត្តំឈ្មោះត្រឹមតែជាវោហារសម្រាប់ហៅប៉ុណ្ណោះ។នតំបណ្ឌិតាបមាណំករោន្តិបណ្ឌិតទាំងឡាយមិនធ្វើនូវឈ្មោះនោះឲ្យជាប្រមាណ។សុតមង្គលិកេននាមភវិតុំនវដ្ដតិមិនគួរជាមនុស្សដែលជឿថាការស្ដាប់ពាក្យល្អជាមង្គល។ ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៦,៩៦៤ ដង)
    ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធព្រះធម្មទេសនាទឡ្ហធម្មធនុគ្គហសូត្របានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាឥធេវហំសនិបតដូច្នេះ(ជាដើម)។(សេចក្ដីក្នុងសំយុត្តនិកាយនិទានវគ្គធនុគ្គហសូត្រនោះថា) ម្នាលភិក្ខុទាំងឡាយដូចជាខ្មាន់ធ្នូ៤នាក់មានកម្លាំងមាំមួនបានសិក្សាដោយប្រពៃមានសិល្បៈស្ទាត់ក្នុងដៃបានសម្តែងសិល្បៈរួចហើយឈរនៅក្នុងទិសទាំង៤។គ្រានោះមានបុរសម្នាក់ដើរដល់គិតថាកាលបើខ្មាន់ធ្នូទាំង៤នាក់នេះដែលមានកម្លាំងមាំមួនបានសិក្សាដោយប្រពៃមានសិល្បៈស្ទាត់ក្នុងដៃបានសម្តែងសិល្បៈរួចហើយបានបាញ់សរទៅក្នុងទិសទាំង៤មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយអាត្មាអញនឹងចាប់នាំយកសរទាំងនោះមកឲ្យបាន។ម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយសំគាល់ហេតុទាំងនោះដូចម្តេចបុរសដែលមានសំទុះ(នោះ)គេគួរនឹងនិយាយថាជាអ្នកប្រកបដោយសំទុះលឿនក្រៃលែលបានឬទេ។ ភិក្ខុទាំងឡាយទូលថាយ៉ាងហ្នឹងហើយព្រះអង្គ។ព្រះមានព្រះភាគទើបត្រាស់ថាម្នាលភិក្ខុទាំងឡាយសំទុះនៃបុរសនោះយ៉ាងណាក្ដីសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យដែលលឿនជាងសំទុះបុរសនោះយ៉ាងណាក្តីម្នាលភិក្ខុទាំងឡាយសំទុះនៃបុរសនោះយ៉ាងណាក្តីសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តីសំទុះនៃទេវតាទាំងឡាយដែលស្ទុះទៅពីមុខព្រះចន្ទ្រនិងព្រះអាទិត្យនោះលឿនជាងសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យនោះទៅទៀតយ៉ាងណាក្តី។ម្នាលភិក្ខុទាំងឡាយសំទុះនៃបុរសនោះយ៉ាងណាក្តីសំទុះនៃព្រះចន្ទ្រនិងព្រះអាទិត្យទាំងឡាយយ៉ាងណាក្តីសំទុះនៃទេវតាទាំងឡាយដែលស្ទុះទៅអំពីខាងមុខព្រះចន្ទ្រនិងព្រះអាទិត្យយ៉ាងណាក្តីអាយុសង្ខារទាំងឡាយរមែងអស់ទៅឆាប់រហ័សជាងសំទុះទាំងនោះទៅទៀត។ម្នាលភិក្ខុទំាឡាយហេតុដូច្នេះក្នុងសាសនានេះអ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថាយើងទាំងឡាយជាអ្នកមិនប្រមាទម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ។ ក្នុងថ្ងៃទីពីរបន្ទាប់អំពីថ្ងៃដែលព្រះមានព្រះភាគសម្ដែងនូវព្រះសូត្រនេះភិក្ខុទាំងឡាយសន្ទនាគ្នាក្នុងសាលាធម្មសភាថាម្នាលអ្នកមានអាយុទាំងឡាយព្រះសាស្ដាទ្រង់តាំងនៅក្នុងពុទ្ធវិស័យរបស់ព្រះអង្គកាលពន្យល់ណែនាំទ្រង់បានសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយនេះជារបស់លឿនរហ័សជារបស់ទុព្វលធ្វើឲ្យភិក្ខុជាបុថុជ្ជនទាំងឡាយស្ញប់ស្ញែងចិត្តយ៉ាងខ្លាំងថាអហោពុទ្ធពលំនាមឱហ៎្ន!កម្លាំងរបស់ព្រះពុទ្ធ(អស្ចារ្យពេកណាស់)។ព្រះសាស្ដាស្ដេចយាងមកហើយត្រាស់សួរថាម្នាលភិក្ខុទាំងឡាយអម្បាញ់មិញអ្នកទាំងឡាយសន្ទានគ្នាអំពីរឿងអ្វី?ភិក្ខុទាំងឡាយក្រាបទូលថា(យើងខ្ញុំព្រះអង្គសន្ទនាគ្នា)អំពីរឿងនេះព្រះអង្គដូច្នេះហើយព្រះមានព្រះភាគត្រាស់ថាម្នាលភិក្ខុទាំងឡាយមិនជាអស្ចារ្យឡើយដែលឥឡូវនេះតថាគតបានដល់នូវសព្វញ្ញុតញ្ញាណហើយសម្ដែងដល់អាយុសង្ខាររបស់សត្វទាំងឡាយជារបស់លឿនរហ័សនឹងសម្ដែងធម៌ឲ្យភិក្ខុទាំងឡាយសង្វេគនោះពីព្រោះក្នុងកាលមុនតថាគតបានយោនយកកំណើតជាសត្វហង្សដែលអហេតុសត្វ(សត្វដែលបដិសន្ធិមិនប្រកបដោយហេតុទាំងបីគឺអលោភៈអទោសៈអមោហៈ)ក៏ធ្លាប់សម្ដែងអំពីសង្ខារទាំងឡាយជាសភាវៈលឿនរហ័សហើយបានសម្ដែងធម៌ឲ្យបរិស័ទទាំងអស់រួមទាំងព្រះរាជាដែនពារាណសីជាដើមស្លុតសង្វេគចិត្តដែរទ្រង់ក៏នាំអតីតនិទាននោះមកសម្ដែងដូចតទៅថា៖ ក្នុងអតីតកាលព្រះបាទព្រហ្មត្តធ្វើរាជសម្បត្តិក្នុងនគរពារាណសីកាលនោះព្រះពោធិសត្វបានកើតហើយក្នុងកំណើតជវនហង្សមានងហង្ស៩ម៉ឺនជាបរិវារអាស្រ័យនោះនឹងកំពូលភ្នំចិត្រកូដ(ក្នុងព្រៃហិមពាន្ត)។ថ្ងៃមួយព្រះពោធិសត្វនោះព្រមទាំងបរិវារទំពាស៊ីស្រូវសាលីដែលដុះឯងក្នុងស្រះមួយក្នុងផ្ទៃដីរបស់ជម្ពូទ្វីបហើយហើរទៅកាន់កំពូលភ្នំចិត្រកូដដោយដំណើរវិលាសៈយ៉ាងទន់ភ្លន់កាត់តាមផ្លូវជាចំណែកខាងលើនៃនគរពារាណសីមួយអន្លើដោយបរិវារដេ៏ច្រើនហាក់ដូចជាកម្រាលមាសដែលគេក្រាលលើអាកាស។ គ្រានោះព្រះចៅក្រុងពារាណសីទ្រង់ឃើញព្រះពោធិសត្វនោះហើយបានត្រាស់នឹងពួកអាមាត្យងថាហង្សសូម្បីនេះគប្បីជាព្រះរាជាប្រាកដូចយើងដូច្នេះហើយទ្រង់កើតសេចក្ដីស្រឡាញ់ក្នុងព្រះពោធិសត្វនោះទ្រង់បានកាន់យកកម្រងផ្កាឈើរបស់ក្រអូបនិងគ្រឿងលាបហើយសម្លឹងមើលព្រះពោធិសត្វនោះនិងបានញ៉ាំងឲ្យគេផ្គងឡើងនូវគ្រឿងតន្ត្រីទាំងពួង។ព្រះមហាសត្វបានឃើញនូវការធ្វើសក្ការរបស់ព្រះរាជាដល់ខ្លួនទើបបានសួរនូវពួកហង្សថាព្រះរាជាទ្រង់បានធ្វើសក្ការៈមានសភាពបែបនេះដល់យើងទ្រង់ប្រាថ្នាអ្វីហ៎្ន?ពួកហង្សនាំគ្នាឆ្លើយថាបពិត្រព្រះសម្មតិទេពព្រះរាជានោះប្រាថ្នាការរាប់អានជាមួយនឹងព្រះអង្គ។ ព្រះពោធិសត្វពោលថាប្រសិនបើយ៉ាងនោះមិត្តភាពរបស់ពួកយើងចូរមានដល់ព្រះរាជាចុះដូច្នេះហើយព្រះពោធិសត្វក៏បានធ្វើមិត្តភាពជាមួយនឹងព្រះរាជាហើយទើបចៀសចេញទៅ។ថ្ងៃមួយក្នុងវេលាដែលព្រះរាជាយាងទៅកាន់ព្រះរាជឧទ្យានក្នុងកាលនោះព្រះពោធិសត្វបានហើរទៅកាន់ស្រះអនោតត្តៈហើយនាំយកទឹកដោយស្លាបម្ខាងនិងកាន់យកនូវលម្អិតខ្លឹមចន្ទន៍ដោយស្លាបម្ខាងទៀតមកឲ្យព្រះរាជាស្រង់ដោយទឹកនោះនិងឲ្យរោយរាយដោយលម្អិតចន្ទន៍នោះផងកាលមហាជនកំពុងមើលនោះឯងព្រះពោធិសត្វនិងបរិវារបានចេញទៅកាន់ភ្នំចិត្រកូដនោះវិញ។ ចាប់តាំងអំពីពេលនោះមកព្រះរាជាបានជាអ្នកប្រាថ្នានឹងជួបព្រះមហាសត្វហើយបានប្រថាប់ឈរសម្លឹងមើលផ្លូវដែលព្រះពោធិសត្វមកដោយទ្រង់ធ្វើអាភោគថាក្នុងថ្ងៃនេះសម្លាញ់របស់យើងនឹកមក!ក្នុងថ្ងៃនេះសម្លាញ់របស់យើងនឹកមក។គ្រានោះកូនហង្ស២ជាប្អូនរបស់ព្រះមហាសត្វបាននិយាយគ្នាថាយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យដូច្នេះហើយបានប្រាប់ដល់ព្រះមហាសត្វថាពួកយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យ។ព្រះពោធិសត្វពោលថាម្នាលប្អូនឈ្មោះថាល្បឿនរបស់ព្រះអាទិត្យលឿនខ្លាំងណាស់អ្នកទាំងឡាយចូរកុំសាកល្បងដើម្បីនឹងប្រណាំងនឹងព្រះអាទិត្យឡើយកុំនាំគ្នាទៅអី។ហង្សទាំងនោះបានសូមអង្វរព្រះពោធិសត្វជាគម្រប់ពីរដងផងជាគម្រប់បីដងផងព្រះពោធិសត្វក៏បានហាមឃាត់ដរាបដល់លើកទីបី។ ហង្សទាំងពីរនោះកាលមិនដឹងនូវកម្លាំងរបស់ខ្លួនដោយអំណាចនៃមានះរឹងត្អឹងហើយមិនបានប្រាប់ព្រះមហាសត្វគិតថាយើងនឹងហើរប្រណាំងនឹងព្រះអាទិត្យដូច្នេះហើយបានហើរទៅអង្គុយលើកំពូលភ្នំយុគន្ធរក្នុងវេលាដែលព្រះអាទិត្យនៅមិនទាន់រះ។ ព្រះមហាសត្វមិនឃើញនូវហង្សទាំងពីរនោះទើបសួរ(បរិវារ)ថាហង្សទាំងនោះទៅណា?ពេលបានស្ដាប់ដំណឹងនោះហើយទ្រង់គិតថាហង្សទាំងពីរនោះមិនអាចនឹងប្រណាំងនឹងព្រះអាទិត្យឡើយនឹងវិនាសក្នុងរវាងផ្លូវយើងនឹងឲ្យជីវិតដល់ហង្សទាំងពីរនោះ។សូម្បីព្រះពោធិសត្វក៏បានទៅហើយអង្គុយលើកំពូលភ្នំយុគន្ធរនោះដែរ។ លំដាប់នោះកាលដួងព្រះអាទិត្យរះឡើងកូនហង្សទាំងពីរហោះឡើងហើយហើរទៅជាមួយនឹងព្រះអាទិត្យសូម្បីព្រះមហាសត្វក៏បានហើរទៅមួយអន្លើដោយពួកគេ។បងប្អូនហង្សទាំងពីរហើរបានត្រឹមបុព្វណ្ហសម័យក៏ចុករោយហាក់ជាត្រូវភ្លើងឆេះឡើងក្នុងថ្នាំងនៃស្លាបទាំងពីរ។ហង្សប្អូនពៅនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វឲ្យជ្រាបថាបពិត្របងខ្ញុំមិនអាចហើរបានទេ។ លំដាប់នោះព្រះមហាសត្វលួងលោមគេថាកុំខ្លាយឡើយយើងនឹងឲ្យជីវិតដល់អ្នកដូច្នេះហើយក៏ព័ន្ធព័ទ្ធគេដោយស្លាបញ៉ាំគេឲ្យធូរចិត្តហើយបាននាំគេទៅកាន់កំពូលភ្នំចិត្រកូដទៅតម្កល់ទុកក្នុងកណ្ដាលហង្សទាំងឡាយហើយក៏ហើរទាន់ព្រះអាទិត្យម្ដងទៀត។សូម្បីប្អូនកណ្ដាលហើរប្រណាំងជាមួយនឹងព្រះអាទិត្យហើយចុករោយហាក់ដូចជាត្រូវភ្លើងឆេះត្រង់ថ្នាំងនៃស្លាបទាំងពីរ។គ្រានោះហង្សនោះបានឲ្យសញ្ញាដល់ព្រះពោធិសត្វថាបពិត្របងខ្ញុំមិនអាចហើយទៀតបានទេ។ព្រះមហាសត្វបានញ៉ាំងគេឲ្យធូរចិត្តហើយកាន់យកគេដោយស្លាបហើយមកកាន់កំពូលភ្នំចិត្រកូដ។ក្នុងខណៈនោះព្រះសូរិយាក៏បានមកដល់កណ្ដាលអាកាស។ លំដាប់នោះព្រះមហាសត្វគិតថាថ្ងៃនេះយើងនឹងសម្ដែងនូវកម្លាំងនៃសរីរៈរបស់យើងដូច្នេះហើយព្រះអង្គក៏ហើរទៅដោយល្បឿនយ៉ាងលឿនទៅអង្គុយលើកំពូលភ្នំយុគន្ធរហើយបានហោះឡើងអំពីទីនោះទៅទាន់ព្រះអាទិត្យដោយកម្លាំងស្ទុះទៅយ៉ាងលឿនពេលខ្លះក៏ហើរទៅអំពីខាងមុខពេលខ្លះក៏ហើរទៅអំពីខាងក្រោយទ្រង់បានគិតថាការហើរប្រណាំងជាមួយនឹងព្រះអាទិត្យរបស់យើងនឹងមានប្រយោជន៍អ្វីជាការកើតអយោនិសោមនសិការយើងត្រូវការអ្វីយើងនឹងទៅកាន់នគរពារាណសីហើយពោលនូវកថាដែលប្រកបដោយធម៌ប្រកបដោយប្រយោជន៍ដល់ព្រះរាជាដែលជាសម្លាញ់របស់យើងវិញ។ ព្រះពោធិសត្វបនោះបានត្រឡប់វិញក្នុងកាលព្រះអាទិត្យមិនទាន់កន្លងកណ្ដាលអាកាសទ្រង់បានហើរសរសៀរតាមកណ្ដាប់ចក្រវាឡទាំងអស់ដោយចំណែកទីបំផុតដល់ទីបំផុតហើរសៀសៀរតាមជម្ពូទ្វីបទាំងអស់ដោយទីបំផុតខដល់ទីបំផុតហើយក៏បានដល់នគរពារាណសី។ព្រះនគរទាំងអស់មកានបវេណ១២យោជន៍ហាក់បីដូចត្រូវបាំងដោយសត្វហង្សឈ្មោះថារយៈផ្លូវរមែងមិនប្រាកដកាលល្បឿនត្រូវអស់ទៅដោយលំដាប់រយៈចន្លោះទើបប្រាកដក្នុងអាកាស។ព្រះមហាសត្វញ៉ាំងល្បឿនឲ្យសាបសូន្យហើយក៏ចុះអំពីអាកាសហើយឋិតនៅក្នុងទីខាងមុខនៃសីហបញ្ជរ។ព្រះរាជាដល់នូវសេចក្ដីសោមនស្សដោយគិតថាសម្លញ់របស់យើងមកហើយដូច្នេះហើយក៏ឲ្យគេតម្កល់នូវតាំងមាសដើម្បីប្រយោជន៍ដល់ការអង្គុយរបស់ព្រះពោធិសត្វហើយទ្រង់ត្រាស់ថាម្នាលសម្លាញ់ចូរមកនេះទីអង្គុយហើយត្រាស់នូវគាថាដំបូងថានែហង្សឯងចូរទំលើតាំងមាសនេះចុះការឃើញឯងជាទីពេញចិត្តរបស់អញឯងសមគួរជាធំហើយរបស់ណាមានក្នុងទីនេះឯងចូរប្រាប់មកចុះ។ បណ្ដាបទទាំងនោះបទថាឥធប្រែថាក្នុងទីនេះព្រះរាជាត្រាស់សំដៅដល់តាំងមាស។បទថានិបតប្រែថាសូមអង្គុយ។ដោយបទថាឥស្សរោសិនេះព្រះរាជាត្រាស់ថាអ្នកជាឥស្សរជាម្ចាស់របស់ទីនេះមកហើយ។បទថាយំឥធត្ថិសេចក្ដីថាវត្ថុណាដែលមានក្នុងនិវេសន៍នេះលោកមិនត្រូវក្រែងចិត្តចូរប្រាប់ខ្ញុំនូវវត្ថុនោះ។ ព្រះមហាសត្វទំលើតាំងមាស។ព្រះរាជាបញ្ជាលាបនូវស្លាបទាំងឡាយរបស់ព្រះមហាសត្វនោះដោយប្រេងដែលមានតម្លៃច្រើនរយច្រើនពាន់និងឲ្យគេចានមានដាក់ទឹកឃ្មុំនិងស្ករក្រួសធ្វើសក្ការៈដល់ព្រះពោធិសត្វហើយសួរថាម្នាលសម្លាញ់អ្នកមកតែម្នាក់ឯងទេនិងអ្នកមកអំពីទីណា?ព្រះពោធិសត្វបានប្រាប់នូវដំណើររឿងនោះដោយពិស្ដារ។ លំដាប់នោះព្រះរាជាត្រាស់នឹងព្រះពោធិសត្វថាម្នាលសម្លាញ់សូមលោកសម្ដែងនូវសន្ទុះដ៏លឿនរហ័សដែលជាការប្រណាំងជាមួយនឹងព្រះអាទិត្យឲ្យខ្ញុំមើលផង។ព្រះមហាសត្វទើបទូលថាបពិត្រមហារាជខ្ញុំមិនអាចនឹងសម្ដែងនូវភាពលឿនរហ័សនោះបានទេ។ព្រះរាជាត្រាស់ថាបើយ៉ាងនោះសូមលោកសម្ដែងត្រឹមតែសេចក្ដីប្រហាក់ប្រហែលគ្នាដល់ខ្ញុំចុះ។ព្រះមហាសត្វទូលថាល្អណាស់មហារាជខ្ញុំនឹងសម្ដែងសេចក្ដីប្រហាក់ប្រហែលគ្នាបានព្រះអង្គចូរឲ្យនាយខ្នាន់ធ្នូដែលពូកែបាញ់ប្រជុំគ្នាចុះ។ព្រះរាជាក៏បានឲ្យនាយខ្នាន់ធ្នូប្រជុំគ្នា។ ព្រះមហាសត្វជ្រើសរើសនាយខ្នាន់ធ្នូ៤នាក់អំពីរាជនិវេសន៍ហើយឲ្យគេជីកដាំសសរក្នុងប្រលាន​ហ្វួងឲ្យនាយខ្នាន់ស្ពាយសសរកូនសរនៅនឹងករបស់ខ្លួនហើយព្រះពោធិសត្វទៅអង្គុយលើ​កំពូល​សសរហើយឲ្យនាយខា្នន់ធ្នូទាំង៤នោះបែរមុខទៅទិសទាំង៤យឹតកូនសរដូច្នេះហើយទើបទូលព្រះរាជាថាបពិត្រមហារាជនាយខ្នាន់ធ្នូចូរយឹតកូនសរទាំង៤តម្រង់ទៅទិសទាំង៤ហើយបាញ់ឲ្យព្រមគ្នាចុះខ្ញុំនឹងចាប់នូវកូនសរទាំងនោះដោយមិនឲ្យធ្លាក់ដល់ដីឡើយហើយនឹងឲ្យកូនសរធ្លាក់ចុះត្រង់ជើងរបស់នាយខ្នាន់ធ្នូទាំងនោះវិញ។ ព្រះអង្គនឹងដឹងការដែលខ្ញុំទៅចាប់កូនសរដោយសញ្ញានៃសំឡេងកូនសរតែព្រះអង្គនឹងមិនឃើញនូវខ្ញុំឡើយហើយខ្ញុំនឹងនាំយកនូវកូនសរដែលនាយខ្នាន់ធ្នូបាញ់ព្រមគ្នាមកតម្កល់ទុកទៀបជើងរបស់ពួកគេហើយទើបសម្លែងខ្លួនដេកលើកំពូលសសរនោះពោលថាបពិត្រមហារាជព្រះអង្គឃើញហើយនេះជាសន្ទុះដ៏លឿនរបស់ខ្ញុំហើយព្រះពោធិសត្វពោលទៀតថាបពិត្រមហារាជនេះមិនមែនសន្ទុះដ៏ប្រសើររបស់ខ្ញុំមិនមែនជាសន្ទុះយ៉ាងកណ្ដាលបពិត្រមហារាជនេះគឺជាសន្ទុះលឿនយ៉ាងថោកថយរបស់ខ្ញុំប៉ុណ្ណោះ។ លំដាប់នោះព្រះរាជាសួរថាម្នាលសម្លាញ់ភាពលឿនរហ័សដ៏ក្រៃលែងយ៉ាងដទៃជាងល្បឿនរបស់លោកមានទៀតឬ?ព្រះពោធិសត្វពោលថាបពិត្រមហារាជត្រូវហើយមានទៀតអាយុសង្ខាររបស់សត្វទាំងឡាយរមែងអស់ទៅរមែងបែកធ្លាយទៅដល់នូវការអស់ទៅរមែងលឿនជាងល្បឿនដ៏ឧត្តមរបស់ខ្ញុំដោយរយនៃគុណដោយពាន់នៃគុណដោយសែននៃគុណ។ព្រះមហាសត្វសម្ដែងការរលត់ទៅនៃរូបធម៌និងនាមធម៌ដោយអំណាចនៃការរលត់ជាខណៈ។ ព្រះរាជាស្ដាប់កថារបស់ព្រះមហាសត្វទ្រង់ស្លុតព្រះទ័យមិនអាចតម្កល់នូវសតិចំពោះមរណភ័យក៏ដួលចុះលើផែនដីមហាជននាំគ្នាដល់នូវសេចក្ដីរន្ធត់។ពួកបានយកមកស្រពព្រះភក្ត្ររបស់ព្រះរាជាញ៉ាំងព្រះរាជាបាននូវសតិវិញ។លំដាប់នោះព្រះមហាសត្វឲ្យឱវាទព្រះរាជាថាបពិត្រមហារាជសូមទ្រង់កុំភ័យឡើយព្រះអង្គចូរចម្រើននូវមរណានស្សតិចូរប្រព្រឹត្តធម៌និងធ្វើនូវបុណ្យទាំងឡាយមានឲ្យទានជាដើមហើយសូមទ្រង់ចូរជាអ្នកមិនប្រមាទចុះ។ លំដាប់នោះព្រះរាជាកាលទ្រង់សូមអង្វរព្រះពោធសិត្វទើបត្រាស់ថាបពិត្រអ្នកជាម្ចាស់ខ្ញុំមិនអាចដើម្បីនឹងនៅបែកផ្សេងអំពីអាចារ្យដែលដល់ព្រមដោយកម្លាំងនៃបញ្ញាដែលមានសភាពដូចជាលោកសូមលោកមិនទៅកាន់ភ្នំចិត្រកូដនៅសម្ដែងធម៌ដល់យើងជាអាចារ្យអ្នកឲ្យឱវាទចូរស្នាក់នៅក្នុងទីនេះចុះដូច្នេះហើយទើបត្រាស់នូវគាថាទាំង២ថាបុគ្គលខ្លះគ្រាន់តែឮហើយស្រឡាញ់ក៏មានខ្លះគ្រាន់តែឃើញគ្នាហើយអស់សេចក្តីស្រឡាញ់ក៏មានខ្លះឃើញផងឮផងទើបស្រឡាញ់ក៏មានចុះព្រះអង្គគ្រាន់តែឃើញតើស្រឡាញ់ខ្ញុំដែរឬទេ។ អញគ្រាន់តែបានឮស្រឡាញ់ឯងទៅហើយលុះបានឃើញអញរឹតតែស្រឡាញ់ឡើងនែហង្សឯង​អញឃើញហើយស្រឡាញ់យ៉ាងនេះឯងចូរនៅក្នុងសម្នាក់អញចុះ។គាថានោះមានអត្ថា​ធិប្បាយថាម្នាល​ស្ដេចហង្សសម្លាញ់បុគ្គលខ្លះរមែងស្រឡាញ់ដោយការស្ដាប់គឺជាអ្នកមានចិត្តស្រឡាញ់ដោយការ​បានស្ដាប់ព្រោះបានឮថាមានគុណយ៉ាងនេះតែពេលបានឃើញប៉ុណ្ណោះក៏អស់សេចក្ដីស្រឡាញ់សេចក្ដីពេញចិត្តក៏ប្រាសទៅហាក់ដូចជាយក្សដែលមកដើម្បីស៊ី។បុគ្គលខ្លះជាអ្នកស្រឡាញ់ដោយចំណែកទាំងពីរគឺបានឃើញផងបានឮផងហេតុនោះខ្ញុំសូមសួរលោកព្រោះឃើញខ្ញុំលោកទើបស្រឡាញ់ឬជាអ្នកស្រឡាញ់ដោយាការបានស្ដាប់?តែសម្រាប់ខ្ញុំជាអ្នកស្រឡាស់ព្រោះបានឃើញសូមលោកកុំទៅកាន់ភ្នំចិត្រកូដចូរនៅក្នុងសំណាក់របស់ខ្ញុំចុះ។ ព្រះពោធិសត្វក្រាបទូលថាខ្ញុំនៅក្នុងដំណាក់របស់ព្រះអង្គព្រះអង្គធ្វើសក្ការបូជាអស់កាលជានិច្ចហើយតែក្រែងពេលណាមួយព្រះអង្គស្រវឹងដោយទឹកស្រវឹងហើយទ្រង់ត្រាស់បង្គាប់ថានាយពិសេសចូរចម្អិនសាច់សេ្តចហង្សយកមកឲ្យយើង។បណ្ដាបទទាំងនោះបទថាមត្តោចឯកទាសេចក្ដីថាបពិត្រមហារាជយើងខ្ញុំបានទទួលការបូជាជានិច្ចនៅក្នុងព្រះរាជវាំងរបស់ព្រះអង្គក្រែងមានថ្ងៃមួយព្រះអង្គសោយសុរាហើយគប្បីត្រាស់ថាចូរចម្អិនស្ដេចហង្សឲ្យយើងដូច្នេះដើម្បីនឹងបានសោយសាច់នៅពេលដែលពួកខ្ញុំមកចូលគាល់ព្រះអង្គទ្រង់នឹងឲ្យសម្លាប់នូវខ្ញុំហើយឲ្យគេចម្អិនពេលនោះខ្ញុំនឹងធ្វើយ៉ាងណា? លំដាប់នោះព្រះរាជាដើម្បីប្រទានបដិញ្ញាដល់ព្រះពោធិសត្វនោះថាបើយ៉ាងនោះខ្ញុំនឹងមិនផឹកសុរាជាដាច់ខាតទើបត្រាស់ព្រះគាថានេះថាថ្វឺយ!ខ្ពើមការផឹកទឹកស្រវឹងដែលជាទីស្រឡាញ់របស់អញជាងឯងបើឯងនៅក្នុងដំណាក់អញដរាបណាអញនឹងមិនផឹកទឹកស្រវឹងដរាបនោះ។តអំពីនេះទៅព្រះពោធិសត្វពោលគាថា៦ថាសំដីរបស់ពួកចចកនិងពួកបក្សីយល់បានងាយបពិត្រមហារាជសំដីរបស់ពួកមនុស្សកម្រដឹងបានជាងសំដីសត្វនោះទៅទៀត។មួយទៀតបើបុរសណាកាលពីដើមមានចិត្តល្អគេសម្គាល់ថាជាញាតិជាមិត្រឬជាសម្លាញ់តែលុះដល់ពេលខាងក្រោយមកបុរសនោះត្រឡប់ជាសត្រូវនឹងគ្នាទៅវិញក៏មាន។ បុគ្គលណាមានចិត្តស្មោះស្មើដោយសារសេចក្តីស្រឡាញ់បុគ្គលនោះឈ្មោះថានៅជិតជាមួយគ្នាបុគ្គលណាមានចិត្តមិនស្មោះស្មើបុគ្គលនោះទោះនៅក្នុងទីជិតក៏ហាក់ដូចជានៅក្នុងទីឆ្ងាយ។សម្លាញ់ណាជាអ្នកមានចិត្តជ្រះថា្លរកគ្នាបើទុកជានៅឯត្រើយសមុទ្ទខាងនាយសម្លាញ់ដែលមានចិត្តជ្រះថា្លរកគ្នានោះក៏ឈ្មោះថានៅក្នុងសមុទ្ទជាមួយគ្នាសម្លាញ់ណាមានចិត្តប្រទូស្តរកគ្នាបើទុកជានៅក្នុងសមុទ្ទជាមួយគ្នាសម្លាញ់ដែលមានចិត្តប្រទូស្តគ្នានោះក៏ឈ្មោះថានៅត្រើយសមុទ្ទខាងនាយវិញ។ បពិត្រព្រះអង្គជាបុគ្គលប្រសើរលើរថបុគ្គលទាំងឡាយណាជាសត្រូវនឹងគ្នាបើទុកជានៅជាមួយគ្នាបុគ្គលទាំងនោះក៏ឈ្មោះថានៅផ្សេងគ្នាបពិត្រព្រះអង្គជាបុគ្គលចម្រើនក្នុងដែនពួកសប្បុរសទោះបីនៅក្នុងទីឆ្ងាយក៏ឈ្មោះថានៅក្នុងទីជាមួយដោយចិត្ត។បុគ្គលជាទីស្រឡាញ់រមែងមិនស្រឡាញ់វិញព្រោះតែនៅជាមួយគ្នាយូរពេកខ្ញុំសូមថា្វយបង្គំលាព្រះអង្គទៅវិញមុនពេលដែលខ្ញុំមិនជាទីស្រឡាញ់របស់ព្រះអង្គ។ បណ្ដាបទទាំងនោះបទថាវស្សិតំសេចក្ដីថាបពិត្រមហារាជសេចក្ដីពិតពួកសត្វតិរច្ឆានមានត្រង់ព្រោះហេតុនោះសម្ដីរបស់របស់ពួកសត្វតិរច្ឆាននោះទើបយល់បានងាយតែពួកមនុស្សអាក្រក់ហេតុនោះសម្ដីរបស់មនុស្សនោះទើបយល់បានលំបាកជាង។ បទថាយោបុព្វេសេចក្ដីថាបុគ្គលណាមានចិត្តល្អដំបូងក៏ល្មមនឹងរាប់អានគ្នាយ៉ាងនេះថាលោកជាញាតិរបស់ខ្ញុំជាមិត្ររបស់ខ្ញុំជាសម្លាញ់ស្មើដោយជីវិតរបស់ខ្ញុំខាងក្រោយមកមនុស្សនោះឯងក្លាយជាសត្រូវជាមនុស្សអ្នកចង់ពៀរនឹងគ្នាក៏បានចិត្តរបស់មនុស្សពិបាកយល់ណាស់ដូចនេះ។បទថានិវិសតិសេចក្ដីថាបពិត្រមហារាជចិត្តរមែងតាំងមាំដោយសេចក្ដីស្រឡាញ់ក្នុងបុគ្គលណាគេនោះសូម្បីនៅឆ្ងាយគ្នាយ៉ាងក្ដីក៏ឈ្មោះថានៅក្នុងទីជិតគ្នាដែរ។តែចិត្តដែលមិនតាំងមាំដោយអំណាចនៃសេចក្ដីស្រឡាញ់ក្នុងបុគ្គលណាហើយគេនោះសូម្បីនៅក្នុងទីជិតក៏ដូចជានៅឆ្ងាយពីគ្នាអ៊ីចឹងដែរ។បទថាអន្តោបិសោហោតិសេចក្ដីថាបពិត្រមហារាជសម្លាញ់ណាមានចិត្តជ្រះថ្លាសម្លាញ់នោះសូម្បីនៅត្រើយខាងនាយនៃសមុទ្រក៏ឈ្មោះថានៅខាងក្នុងសមុទ្រនោះឯងព្រោះជាអ្នកមានចិត្តស្អិតជាប់គ្នា។ បុគ្គលណាជាអ្នកមានចិត្តប្រទូស្តបុគ្គលនោះសូម្បីនៅខាងក្នុងសមុទ្រក៏ឈ្មោះថានៅត្រើយនាយនៃសមុទ្រនោះឯងព្រោះជាអ្នកមានចិត្តមិនស្អិតជាប់គ្នា។បទថាយេទិសាតេសេចក្ដីថាមនុស្សពួកណាជាអ្នកមានពៀរជាសត្រូវមនុស្សពួកនោះសូម្បីនៅជាមួយគ្នាក៏ឈ្មោះថានៅក្នុងទីឆ្ងាយពីគ្នា។បណ្ឌិតទាំងឡាយអ្នកស្ងប់រម្ងាប់សូម្បីឋិតនៅក្នុងទីឆ្ងាយក៏ឈ្មោះថានៅក្នុងទីជិតព្រោះចិត្តតែងរ៉ាវរកគ្នាដោយការចម្រើននូវមេត្តា។បទថាបុរាតេហោមសេចក្ដីថាខ្ញុំនៅមិនទាន់ជាជនដែលព្រះអង្គមិនស្រឡាញ់ដរាបណាខ្ញុំសូមថ្វាយបង្គំលាដរាបនោះ។ សំដាប់នោះព្រះរាជាត្រាស់នឹងព្រះពោធិសត្វនោះថាកាលបើយើងអង្វរយ៉ាងនេះអ្នកមិនទទួលដឹងនូវអញ្ជលីមិនធ្វើតាមពាក្យយើងជាអ្នកបម្រើទេយើងសូមអង្វរអ្នកយ៉ាងនេះថាអ្នកគប្បីធ្វើនូវការត្រឡប់មកទៀត។បណ្ដាបទទាំងនោះបទថាឯវំចេសេចក្ដីថាម្នាលស្ដេចហង្សបើលោកនឹងមិនព្រមតាមពាក្យអង្វររបស់ខ្ញុំដែលធ្វើអញ្ជលីសូមដូចនេះមានបានធ្វើតាមពាក្យរបស់ខ្ញុំជាអ្នកប្រតិបត្តិលោកកាលដូចនោះពួកយើងទើបសូមលោកយ៉ាងនេះ។បទថាបុនកយិរាសិបរិយាយំសេចក្ដី​ថាលោកគប្បីកំណត់វារៈនៃការមកក្នុងទីនេះតាមកាលសមគួរផង។ លំដាប់នោះព្រះពោធិសត្វទឹបទូលថាបពិត្រមហារាជជាអ្នកមានសេចក្តីចម្រើនក្នុងដែនកាលបើយើងនៅយ៉ាងនេះសេចក្តីអន្តរាយនឹងមិនមានដល់ព្រះអង្គទាំងដល់នូវទូលព្រះបង្គំជាខ្ញុំសូមឲ្យយើងបានជួបគ្នាក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់។បណ្ដាបទទាំងនោះបទថាឯវំចេនោសេចក្ដីថាបពិត្រមហារាជសូមទ្រង់កុំគិតឡើយប្រសិនបើអន្តរាយនៃជីវិតនឹងមិនមានដល់ខ្ញុំដែលនៅសូម្បីយ៉ាងនេះពួក​យើងទាំងពីរនឹងជួបគ្នាតែបន្តិចបន្តួចចុះព្រះអង្គចូរតាំងនៅក្នុងឱវាទដែលខ្ញុំបានថ្វាយនោះទុកក្នុងឋានៈ​របស់ខ្ញុំទ្រង់ចូរជាអ្នកមិនប្រមាទក្នុងលោកសន្និវាសដែលជាជីវិតថោកទាបយ៉ាងនេះសូមទ្រង់​ចូរ​ធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមមិនធ្វើនូវទសរាជធម៌ឲ្យកម្រើកចូរគ្រងរាជប្រកបដោយធម៌ចុះកាលព្រះអង្គធ្វើតាមឱវាទរបស់ខ្ញុំយ៉ាងនេះទ្រង់រមែងនឹងឃើញនូវខ្ញុំ។ ព្រះមហាសត្វឲ្យឱវាទដល់ព្រះរាជាយ៉ាងនេះហើយទើបទៅកាន់ភ្នំចិត្រកូដវិញហោង។ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយសូម្បីក្នុងកាលមុនតថាគតបានយោនយកកំណើតជាសត្វតិរច្ឆានក៏ធ្លាប់សម្ដែងនូវភាពទុព្វលរបស់អាយុសង្ខារហើយសម្ដែងធម៌ដែរដូច្នេះហើយទ្រង់ក៏ប្រជុំជាតកថាតទារាជាអានន្ទោអហោសិព្រះរាជាក្នុងកាលនោះបានមកជាអានន្ទកនិដ្ឋោមោគ្គល្លានោហង្សប្អូនពៅបានមកជាមោគ្គល្លានមជ្ឈិមោសារិបុត្តោហង្សកណ្ដាលបានមកជាសារីបុត្រសេសហំសគណាពុទ្ធបរិសាពួកហង្សដ៏សេសបនជាមកពុទ្ធបរិស័ទជវនហំ​សោបនអហមេវអហោសិចំណែកជវនហង្សបានជាមកជាតថាគត។ចប់ជវនហំសជាតក។ សូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់វិចិត្តការិនីដែលបានគូរគំនូរដាក់ក្នុងអត្ថបទនេះ។ថ្ងៃសុក្រ១១កើតខែភទ្របទឆ្នាំរកានព្វស័កព.ស.២៥៦១ម.ស.១៩៣៩ច.ស.១៣៧៨ត្រូវនឹងថ្ងៃទី០១ខែកញ្ញាគ.ស.២០១៧។ដោយខេមរអភិធម្មាវតារ។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ០៤ មីនា ឆ្នាំ២០២៤ (អាន: ៨,១២៦ ដង)
    នាងពិម្ពាយសោធរារាហុលមាតាជាកន្សៃសារពេជ្ញនៃព្រះសិទ្ធត្ថជាសព្វញ្ញុបរមពោធិសត្វ កន្សៃ​សារ​ពេជ្ញ(ន.)ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិក្នុងកាលដែលនៅជាគ្រហស្ថឬដែលបានត្រាស់ហើយក៏គង់នៅហៅស្រីនោះថាកន្សៃសារពេជ្ញ: កាលនោះព្រះអង្គជាព្រាហ្មណ៍ឈ្មោះសុមេធៈតាក់តែងផ្លូវសម្រាប់ថ្វាយព្រះពុទ្ធទីបង្ករទ្រង់ឃើញធម៌ទាំងពួងកាលស្ដេចមកដល់ខ្ញុំជាកញ្ញាកើតក្នុងត្រកូលព្រាហ្មណ៍ឈ្មោះនាងសុមិត្តាបានចូលទៅកាន់ទីប្រជុំ។ ខ្ញុំយកផ្កាឧប្បល៨ក្ដាប់ដើម្បីបូជាព្រះសាស្ដាបានឃើញឥសីដ៏ឧត្ដមក្នុងកណ្ដាលនៃជន។កាលនោះខ្ញុំបានឃើញព្រះសម្ពុទ្ធទ្រង់ខានយាងមកអស់កាលយូរទ្រង់មានព្រះទ័យប្រកបដោយករុណាក៏បណ្ដាលឲ្យចិត្តត្រេកអរក្រៃលែងហើយសំគាល់ថាជីវិតរបស់អាត្មាអញប្រកបដោយផល។កាលនោះខ្ញុំបានឃើញសេចក្ដីព្យាយាមប្រកបដោយផលរបស់ឥសីនោះទាំងចិត្តរបស់ខ្ញុំក៏ជ្រះថ្លាក្នុងព្រះពុទ្ធដោយកុសលកម្មមានក្នុងកាលមុន។ ខ្ញុំញ៉ាំងចិត្តឲ្យជ្រះថ្លាក្រៃលែងក្នុងឥសីមានចិត្តខ្ពង់ខ្ពស់ហើយទូលថាបពិត្រឥសីខ្ញុំមិនឃើញវត្ថុដទៃដែលគួរថ្វាយទេខ្ញុំសូមថ្វាយផ្កាទាំងឡាយដល់លោក។បពិត្រឥសីផ្កា៥ក្ដាប់ចូរមានដល់លោកផ្កា៣ក្ដាប់ចូរមានដល់ខ្ញុំបពិត្រឥសីផ្កាទាំងឡាយចូរជារបស់ស្មើគ្នាមួយអន្លើដោយឥសីនោះដើម្បីប្រយោជន៍ដល់ពោធិញ្ញាណរបស់ព្រះអង្គ។ (វចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាត,សុត្តន្តបិដកខុទ្ទកនិកាយអបទាបថេរិយាបទានកុណ្ឌលកេសវគ្គយសោធរាថេរិយាបទានបិដកលេខ៧៦ទំព័រ១៨០) ដោយខេមរអភិធម្មាវតារ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣,២៧៤ ដង)
    ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពនទ្រង់ប្រារព្ធភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមមួយរូបបានត្រាស់ព្រះធម្មទេសនានេះមានពាក្យថាទិស្វាខុរប្បេដូច្នេះជាដើម។ ព្រះបរមសាស្ដាត្រាស់សួរភិក្ខុនោះថាម្នាលភិក្ខុបានឮថាអ្នកលះបង់សេចក្ដីព្យាយាមមែនឬ?កាលភិក្ខុនោះទូលថាពិតមែនហើយព្រះអង្គទើបទ្រង់ត្រាស់ថាម្នាលភិក្ខុអ្នកបួសក្នុងសាសនាដែលជានិយ្យានិកយ៉ាងនេះហើយហេតុអ្វីបានជាអ្នកលះបង់សេចក្ដីព្យាយាមទៅវិញបោរាណកបណ្ឌិតទាំងឡាយធ្វើការព្យាយាមក្នុងឋានដែលមិនសមគួរគេក៏នៅតែមិនលះបង់សេចក្ដីព្យាយាមចោលដែរដូច្នេះហើយព្រះអង្គនាំអតីតនិទានមកថា៖ ក្នុងអតីតកាលកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសីព្រះពោធិសត្វកើតក្នុងត្រកូលអ្នករក្សាព្រៃលុះចម្រើនវ័យធំឡើងហើយមានបុរស៥០០ជាបរិវារជាធំជាងអ្នករក្សាព្រៃទាំងឡាយសម្រេចការនៅក្នុងស្រុកមួយក្បែរមាត់ព្រៃ។លោកទទួលប្រាក់ស៊ីឈ្នួលជូនមនុស្សឆ្លងកាត់ព្រៃ។វេលាខាងក្រោយមកក្នុងថ្ងៃមួយសត្ថវាហបុត្រ(កូនឈ្មួញរទេះ)នៅនគរពារាណសីម្នាក់ដឹកនាំរទេះ៥០០ទៅដល់ស្រុកនោះហើយហៅព្រះពោធិសត្វមកនិយាយថាម្នាលសម្លាញ់អ្នកចូរទទួលយកប្រាក់មួយពាន់ហើយសូមចម្លងខ្ញុំឲ្យឆ្លងផុតអំពីដងព្រៃនេះ។ព្រះពោធិសត្វក៏ព្រមទទួលថាល្អហើយកាន់យកប្រាក់មួយពាន់ពីដៃសត្ថវាហបុត្រកាលដែលលោកទទួលថ្លៃឈ្នួលនោះហើយ(លោកក៏តាំងចិត្ត)លះបង់ជីវិតដល់កូនឈ្មួញរទេះនោះរួចលោកនាំកូនឈ្មួញរទេះចូលទៅកាន់ព្រៃ។ មានចោរ៥០០តាំងឡើងក្នុងកណ្ដាលដងព្រៃបុរសដ៏សេសឃើញពួកចោរហើយនាំគ្នាដេកក្រាបលើប្រឹថពីដោយទ្រូងនៅសល់តែប្រធានអ្នករក្សាម្នាក់ប៉ុណ្ណោះលោកស្រែកសន្ធាប់បន្លឺសំឡេងវាយប្រហារធ្វើឲ្យពួកចោររត់បាត់អស់ហើយជូនសត្ថវាហបុត្រឲ្យឆ្លងផុតពីផ្លូវកន្តារៈដោយសួស្ដី។ សត្ថវាហបុត្រលុះបានរួចផុតពីចោរភ័យហើយក៏ដាក់រទេះឈប់នៅតំបន់មួយអញ្ជើញព្រះពោធិសត្វបរិភោគភោជនាហារមានឱជារសឆ្ងាញ់ផ្សេងៗសូម្បីខ្លួនឯងបរិភោគអាហារព្រឹកហើយអង្គុយជាសុខចរចាមួយអន្លើដោយព្រះពោធិសត្វថាម្នាលសម្លាញ់ក្នុងកាលដែលពួកចោរសុទ្ធតែជាអ្នកកាចឃោឃៅកាន់អាវុធស្ទុះចូលមកប្លន់រទេះនោះហេតុដូចម្ដេចបានជាអ្នកគ្មានសេចក្ដីភិតភ័យតក់ស្លុតសោះដូច្នេះហើយកាលនឹងសួរទើបពោលគាថាទី១ថា៖ ទិស្វាខុរប្បេធនុវេគនុន្នេ,ខគ្គេគហីតេតិខិណេតេលធោតេ; តស្មិំភយស្មិំមរណេវិយូឡ្ហេ,កស្មានុតេនាហុឆម្ភិតត្តំ។ អ្នកឃើញនូវព្រួញដែលពួកចោរបាញ់ហើយដោយកម្លាំងនៃធ្នូផងនូវព្រះខាន់សំលៀងដោយប្រេងដ៏មុតដែលពួកចោរកាន់ហើយផងកាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះចូលមកតាំងនៅចំពោះមុខហើយហេតុអ្វីអ្នកមិនមានសេចក្ដីតក់ស្លុតសោះ។ ប្រធានអ្នករក្សាស្ដាប់ពាក្យនោះហើយទើបពោល២គាថាថា៖ ទិស្វាខុរប្បេធនុវេគនុន្នេ,ខគ្គេគហីតេតិខិណេតេលធោតេ; តស្មិំភយស្មិំមរណេវិយូឡ្ហេ,វេទំអលត្ថំវិបុលំឧឡារំ។ ខ្ញុំឃើញនូវព្រួញដែលបាញ់ហើយដោយកម្លាំងនៃធ្នូនូវព្រះខាន់សំលៀងដោយប្រេងដ៏មុតដែលពួកចោរកាន់ហើយកាលសេចក្ដីស្លាប់ដែលគួរខ្លាចនោះចូលមកតាំងនូវចំពោះមុខខ្ញុំក៏ត្រឡប់បានសេចក្ដីត្រេកអរច្រើនដ៏លើសលុប។ សោវេទជាតោអជ្ឈភវិំអមិត្តេ,បុព្ពេវមេជីវិតមាសិចត្តំ; នហិជីវិតេអាលយំកុព្ពមានោ,សូរោកយិរាសូរកិច្ចំកទាចិ។ ខ្ញុំនោះមានសេចក្ដីត្រេកអរបានគ្របសង្កត់នូវពួកសត្រូវ(ព្រោះថា)ខ្ញុំបានលះបង់ជីវិតមុនហើយព្រោះថាបុគ្គលអ្នកក្លៀវក្លាកាលធ្វើសេចក្ដីអាល័យក្នុងជីវិតគប្បីធ្វើនូវកិច្ចរបស់អ្នកក្លៀវក្លាក្នុងកាលណាៗមិនបានទេ។ ព្រះពោធិសត្វនោះសំដែងភាពដែលខ្លួនជាអ្នកមានសេចក្ដីក្លាហានមិនអាឡោះអាល័យជីវិតប្រាប់សត្ថវាហបុត្រដូច្នោះហើយក៏បញ្ជូនសត្ថវាហបុត្រឲ្យទៅហើយលោកវិលមកកាន់ស្រុកខ្លួនវិញបានធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមហើយក៏ទៅតាមយថាកម្ម។ ព្រះសាស្ដានាំព្រះធម្មទេសនាមកហើយទ្រង់ប្រកាសអរិយសច្ចនិងប្រជុំជាតកលុះចប់អរិយសច្ចភិក្ខុអ្នកលះបង់សេចក្ដីព្យាយាមនោះក៏បានតាំងនៅក្នុងព្រះអរហត្ត។ តទាអារក្ខកជេដ្ឋកោអហមេវអហោសិំអ្នករក្សាជាប្រធានក្នុងកាលនោះគឺតថាគតនេះឯង។ខុរប្បជាតកជាតកចប់៕ (ជាតកដ្ឋកថាសុត្តន្តបិដកខុទ្ទកនិកាយ ជាតកតិកនិបាតបទុមវគ្គបិដកលេខ៥៨ទំព័រ១៥១) ថ្ងៃសុក្រ១០កើតខែអស្សុជឆ្នាំចសំរិទ្ធិស័កច.ស.១៣៨០ម.ស.១៩៤០ ថ្ងៃទី១៩ខែតុលាព.ស.២៥៦២គ.ស.២០១៨ ដោយស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៥៦៧ ដង)
    សេចក្ដី​ថាកាល​ក្នុង​អតីត​កាល​កន្លង​ទៅ​យូរ​ហើយក្នុង​ក្រុង​ពារាណសីមាន​សេដ្ឋី​បុត្រ៤នាក់​នាំ​គ្នា​ចេញ​ទៅ​ពី​ផ្ទះ​អង្គុយ​ជុំ​គ្នា​ក្រោម​ដើម​ឈើ​មួយ​ដើមក្រឡេក​ឃើញ​ព្រាន​ម្រឹគ​ម្នាក់​ផ្ទុក​សាច់​ក្នុង​រទេះ​ដឹក​ទៅ​លក់ក៏​នាំ​គ្នា​សូម​សាច់​អំពី​ព្រាន​នោះសេដ្ឋី​បុត្រ​ជា​បឋម​ពោល​សូម​ថា​នែ​ចៅ​ព្រាន​ចង្រៃអ្នក​ឯង​ដឹក​សាច់​ទៅ​លក់​ឯ​ណាឱ្យ​មក​អញ​មួយ​ដុំ​ព្រាន​ម្រឹក​គិត​ថាអ្នក​នេះ​សូម​អញគួរ​តែ​ពោល​ពាក្យ​ល្អគិត​ហើយ​ទើប​តប​ថាអើ​សម្ដី​អ្នក​នេះ​ជា​ផរុស​វាចាមិន​ឆ្ងាញ់​ពិសា​ប្រហែល​ដូច​សាច់​វាវបើ​ដូច្នោះខ្ញុំ​នឹង​ឱ្យ​សាច់​វាវ​ដល់​អ្នកថា​ហើយ​ក៏​ឱ្យ​សាច់​វាវ​មួយ​ដុំ​ទៅ។ សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរពោល​សូម​ថាអើ​អ្នក​បងអ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណាចូរ​ឱ្យ​ខ្ញុំ​សូម​មួយ​ដុំព្រាន​ម្រឹគ​គិត​ថាអើ​សម្ដី​អ្នក​នេះ​គួរ​សម​ហ៊ាន​ហៅ​អាត្មា​អញ​ថា​បងហាក់​ដូច​ជា​បង​ប្អូន​របស់​ខ្លួនសម្ដី​នេះ​ពីរោះ​ប្រហែល​ដូច​សាច់​ចំឡក​ដ៏​ឆ្ងាញ់គិត​ហើយ​ទើប​តប​ថាអើ​សម្ដី​របស់​អ្នក​គួរ​ហើយប្រហែល​ដូច​សាច់​ចំឡកបើ​ដូច្នោះខ្ញុំ​នឹង​ឱ្យ​សាច់​ចំឡក​ដល់​អ្នកថា​ហើយ​ក៏​ឱ្យ​សាច់​ចំឡក​មួយ​ដុំ​ទៅ។ សេចដ្ឋី​បុត្រ​ជា​គម្រប់​បី​ពោល​សូម​ថាបពិត្រ​បិតា​អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណាចូរ​អ្នក​ឱ្យ​សាច់​ខ្ញុំ​មួយ​ដុំ​ផងព្រា​ន​ម្រឹគ​គិត​ថាសម្ដី​ដែល​ហៅ​ថា​បពិត្រ​បិតា​ដូច្នេះមាន​តែ​កូន​ហៅ​ឪពុកញ៉ាំង​បេះ​ដូង​នៃ​​ឪពុក​ឱ្យ​ញាប់​ញ័រគិត​ហើយ​ទើប​តប​ថា​អើ​សម្ដី​របស់​អ្នក​ពីរោះ​ហើយប្រហែល​ដូច​សាច់​បេះ​ដូងបើ​ដូច្នោះខ្ញុំ​នឹង​ឱ្យ​សាច់​បេះ​ដូង​ដល់​អ្នកថា​ហើយ​ក៏​ឱ្យ​សាច់​បេះ​ដូង​មួយ​ដុំ​ទៅ​ព្រម​ទាំង​សាច់​ឆ្ងាញ់​ឯ​ទៀត​ខ្លះ​ផង។ សេចដ្ឋី​បុត្រ​ជា​គម្រប់៤ពោល​សូម​ថានែ​សម្លាញ់អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណាចូរ​សម្លាញ់​ឯង​ចែក​ឱ្យ​យើង​ខ្លះ​ផងព្រាន​ម្រឹគ​គិត​ថា​មនុស្ស​ប្រុសបើ​គ្មាន​មិត្រ​សម្លាញ់​ក្នុង​ស្រុក​នឹង​គេ​ហើយក៏​ដូច​ជា​គ្មាន​ស្រុក​នៅឧបមា​ដូច​ព្រៃ​មិន​មាន​មនុស្ស​ជ្រក​ពួន​នៅ​ដូច្នោះ​ដែរឥឡូវ​អ្នក​នេះគាត់​នៅ​អាត្មា​អញ​ថាសម្លាញ់ៗហាក់​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​មក​យូរ​ហើយគិត​ហើយ​ទើប​តប​ថាអើ​សម្ដី​របស់​អ្នក​ដែល​ពោល​មក​នេះប្រហែល​ដោយ​សម្បត្តិ​របស់​ខ្លួន​ទាំង​អស់​នេះបើ​ដូច្នោះខ្ញុំ​នឹង​ឱ្យ​សាច់​ព្រម​ទាំង​រទេះ​របស់​ខ្ញុំ​នេះ​ទាំង​អស់​ដល់​អ្នក​ជា​សម្លាញ់ថា​ហើយ​ក៏​បរ​រទេះ​ដឹក​សាច់​ទៅ​ឱ្យ​សេដ្ឋី​បុត្រ​ជា​គម្រប់៤នោះ​ទៅ។ សេដ្ឋី​បុត្រ​នោះ​ក៏​រាប់​អាន​ស្មោះ​ស្មើប្រាប់​ប្រពន្ធ​កូន​ឱ្យ​រាប់​អាន​ស្មើ​ទៅហើយ​ហាម​លែង​ឱ្យ​ធ្វើ​អំពើ​បាណាតិបាត​ត​ទៅ​ទៀតឱ្យ​នៅ​ដោយ​សម្បត្តិ​របស់​ខ្លួន​ដរាប​ដល់​អស់​ជីវិតសេដ្ឋី​បុត្រ​មាន​លាភ​បាន​សាច់​ច្រើន​ជាង​សេដ្ឋីបុត្រ​ឯ​ទៀតៗក៏​ព្រោះ​គុណ​គឺ​ពោល​បិយវាចារ​នោះ​ឯង។ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយទើប​លោក​សម្ដែង​ជា​បទ​គាថា​ថាបិយវាចមេវភាសេយ្យយាវាចាបដិនន្ទិតាយំអនាទាយបាបានិបរេសំភាសតេបិយំប្រែ​ថាសម្ដី​ឯ​ណា​ដែល​គេ​ត្រេក​អរ​រីក​រាយ​ហើយបុគ្គល​គប្បី​ពោល​សម្ដី​ជា​បិយវាចា​នោះ​កុំ​ខាន។ មួយ​វិញ​ទៀតបុគ្គល​បើ​ពោល​ពាក្យ​ឯ​ណា​ក្ដីកុំ​កាន់​ពាក្យ​ដ៏​លាមក​ដែល​ជា​ផរុស​វាចា​មិន​ជា​ទី​ស្រឡាញ់​នោះ​ឡើយត្រូវ​ពោល​តែ​ពាក្យ​ជា​បិយវាចា​ដែល​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទាំង​ឡាយ។ចប់​រឿង​សេដ្ឋី​បុត្រ៤នាក់។ ដោយ៥០០០ឆ្នាំ
    ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥,៨៨៨ ដង)
    សេចក្ដី​ថាពុទ្ធ​ភាសិត​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ទាំង​ប៉ុន្មានអ្នក​ប្រាជ្ញ​តែង​រាប់​ថា​ជា​សុភា​សិតា​វាចា​ទាំង​អស់ព្រោះ​ថាព្រះ​អង្គ​ពោល​សំដៅ​សេចក្ដី​ក្សេម​ក្សាន្ត​គឺ​ព្រះ​និព្វានសំដៅ​សេចក្ដី​ផុត​ចាក​វដ្ដ​ទុក្ខគឺ​ព្រះ​និព្វានសំដៅ​សេចក្ដី​មិន​កើត​មិន​ចាស់មិន​ឈឺ​មិន​ស្លាប់គឺ​ព្រះ​និព្វាន។ បាន​ជា​ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយទើប​លោក​សម្ដែង​ជា​បទ​គាថា​ដូច្នេះ​ថាយំពុទ្ធោភាសតីវាចំខេបំនិព្វានបត្តិយាទុក្ខស្សន្តកិរិយាយសាវេវាចានមុត្តមាប្រែ​ថាព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​នូវ​វាចា​ណា​ជា​ក្សេម​ក្សាន្តវាចា​នោះ​ហើយ​ខ្ពស់​វិសេស​ផុត​ជាង​វាចា​ទាំងឡាយ​នានាព្រោះ​សំដៅ​សេចក្ដី​ដែល​ដល់​នូវ​ព្រះ​និព្វានជា​ដែន​ធ្វើ​ឱ្យ​អស់​ទុក្ខ​ទៅ​បាន។ ឯ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​ហើយបាន​លុះ​មគ្គផល​ដូច​មាន​សេចក្ដី​ទៅ​នេះកាល​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ​និង​ព្រហ្ម១៨កោដិបាន​ក្រេប​ផឹក​អម្រឹត​រសគឺ​រស​ក្នុង​ព្រះ​និព្វាន។ កាល​ទ្រង់​សម្ដែង​អនត្ត​លក្ខណ​សូត្របញ្ចវគ្គិយ​ភិក្ខុ​ទាំង៥រូប​បាន​តម្កល់​នៅ​ក្នុង​ទី​ជា​ព្រះ​អរហន្ត។ថ្ងៃ​ជា​ខាង​ក្រោយ​ទៀតបុរស៥៥នាក់មាន​យស​កុល​បុត្រ​ជា​ដើមបាន​លុះ​ព្រះ​អរហត្ត​ផលក៏​ព្រោះ​បាន​ស្ដាប់​ទេសនា​នេះ។កាល​ទ្រង់​សម្ដែង​អាទិត្ត​បរិយាយ​សូត្រក្នុង​គយាសីស​ប្រទេសជដិល​មួយ​ពាន់​នាក់បាន​លុះ​ព្រះ​អរហត្ត​ផល។ កាល​ទ្រង់​សម្ដែង​តិរោកុឌ្ឌ​សូត្រពួក​ជន៨ម៉ឺន៤ពាន់​នាក់​បាន​ក្រេប​ផឹក​អម្រឹត​រសគឺ​រស​ក្នុង​ព្រះ​និព្វាន។កាល​ទ្រង់​សម្ដែង​ខទិរង្គារ​ជាតកសត្វ៨ម៉ឺន៤ពាន់បាន​ក្រេប​ផឹក​អម្រឹត​រសគឺ​រស​ក្នុង​ព្រះ​និព្វាន។ កាល​ទ្រង់​សម្ដែង​បារាយន​សូត្រសត្វ១៤កោដិបាន​ក្រេប​ផឹក​អម្រឹត​រសគឺ​រស​ក្នុង​ព្រះ​និព្វាន។កាល​ទ្រង់​សម្ដែង​ព្រះ​អភិធម្មសត្វ៨០កោដិបាន​ក្រេប​ផឹក​អម្រឹត​រសគឺ​រស​ក្នុង​ព្រះ​និព្វាន។ កាល​ទ្រង់​សម្ដែង​សក្កបញ្ហាសូត្រទេវតា៨ម៉ឺនបាន​ក្រេប​ផឹក​អម្រឹត​រសគឺ​រស​ក្នុង​ព្រះ​និព្វាន។នៅ​មាន​ច្រើន​ជាង​នេះដោយ​សែន​កោដិលើស​កម្លាំង​បញ្ញា​នឹង​រាប់​សត្វ​ទាំង​នោះ​បាន។គុណ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្ត្រ​ចប់។ ដោយ៥០០០ឆ្នាំ
                          ទំព័រ ៥