30
ថ្ងៃ អង្គារ ទី ២៣ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៩,៧៨៧
Today
ថ្ងៃម្សិលមិញ ១៦២,៩៦៥
ខែនេះ ៤,៤០៦,៥៦៣
សរុប ៣៩០,៤៨៩,០៤៧
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤៧៥ ដង)

សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត



 
សុខ​និង​ទុក្ខ​នៅ​ក្នុង​ចិត្ត

ច្រែះ ពេល​ដែល​កើត​នឹង​ដែក​ណា រមែង​ស៊ី​ដែក​នោះ មួយ​ថ្ងៃ​បន្តិចៗ រហូត​ដល់​ដែក​នោះ​រលេះ​រលួយ​អស់​ទៅ យ៉ាង​ណាមិញ សេចក្ដី​ទុក្ខ​កាល​កើត​ក្នុង​ចិត្ត​នៃ​បុគ្គល​ណា ក៏​រមែង​បៀតបៀន​ចិត្តនៃ​បុគ្គល​នោះ​ជារៀង​រាល់​ថ្ងៃ​ ធ្វើ​ឲ្យ​ចិត្ត​ក្ដៅ​ក្រហាយ​រហូត​ដល់​ដាច់​ខ្យល់​ស្លាប់​ក៏​យ៉ាង​នោះ​ដែរ។

តាម​ការ​ពិត ទុក្ខ​សោក​នោះ​មិន​មាន​អ្នក​ណា​ចង់​ជួប​ចង់​មាន​ឡើយ ប៉ុន្តែ ទាំង​ដែល​មិន​ចង់​ជួប​មិន​ចង់​មាន​នោះ​ឯង សេចក្ដី​ទុក្ខ​ក៏​នៅ​តែ​ជា​ភ្ញៀវ​ដែល​អត់​មារយាទ​សូម្បី​មិន​បាន​អញ្ជើញ ក៏​នៅ​តែ​មក​រក​យើង​ទៀត។ មកដល់​ហើយ ទោះ​ជា​យើង​បណ្ដេញ ក៏​មិន​ព្រម​ទៅ​ដោយ​ងាយ​ឡើយ​ឬ​ពេល​ខ្លះ​ទៅ​ហើយ​មិន​ជា​ប៉ុន្មាន​ថ្ងៃ​ក៏​ត្រឡប់​មក​វិញ វិល​វល់​ដូច្នេះ​ឯង​កាន់​ខែ កាន់​ឆ្នាំ រហូត​ក្លាយ​ជា​សភាវ​ប្រចាំថ្ងៃ ប្រចាំ​ជីវិត​របស់​មនុស្ស​យើង។ នេះពោល​ចំពោះ​ការ​ដែល​មនុស្ស​យើង​ខ្វះ​ឧបាយ​នៃ​បញ្ញា។

បើ​យើង​សាក​ល្បង​ពិចារណា​មើល​ឲ្យ​ល្អ យើង​រមែង​ជួប​នូវ​ចំណុច​នៃ​ការ​ពិត​មួយ​ថា សុខ​ទុក្ខ​នោះ​ឯង​វា​កើត​ឡើង​នៅ​នឹង​ចិត្ត ហើយ​ចិត្ត​ហ្នឹង​ឯង ដែល​ជា​ធម្មជាតិ​ទទួល​យក​នូវ​សុខ​និង​ទុក្ខ​នោះ។ កាល​បើ​សុខ​កើត​នឹង​ចិត្ត​ ចិត្ត​ខ្លួន​ឯង​រមែង​ជា​សុខ តែ​បើ​ទុក្ខ​កើត​វិញ ចិត្ត​ក៏​ជា​ទុក្ខ​ខ្លួន​ឯង​ដែរ។ នេះ​ជា​ការ​ពិត​ប្រាកដ​ណាស់ គឺ​សុខ​ទុក្ខ​នោះ​ចិត្ត​របស់​មនុស្ស​យើង​បាន​ទៅ​នាំ​យក​មក​ ឲ្យ​នៅ​ជា​មួយ​ពោល​គឺ​ធ្វើ​ឲ្យ​វា​កើត​ឡើង​ក្នុង​ចិត្ត​ខ្លួន​ឯង។ ដោយ​ចំពោះ​សេចក្ដី​ទុក្ខ​ដែល​ប្រៀប​ដូច​ជា​ច្រែក​ស្នឹម​នោះ គឺ​ចិត្ត​របស់យើង​បាន​នាំ​យក​មក​ដោយ​ខ្លួន​ឯង ស្រេច​ហើយ​ខ្លួន​ឯង​ក៏​រមែង​ជា​ទុក្ខ ដូច​ដែក​ដែល​ច្រែះ​ស៊ី​ដូច្នោះ។

មនុស្ស​យើង​ដោយ​ច្រើន ចូល​ចិត្ត​គិត​ទៅ​ក្នុង​រឿង​ផ្សេងៗ ហើយ​សន្សំ​ទុក​នូវ​រឿង​ដែល​មិន​ល្អ​ក្នុង​ចិត្ត។ រឿង​ក្នុង​អតីត​កាល​ខ្លះ រឿង​ខ្លួន​ឯង​ខ្លះ រឿង​អ្នក​ដទៃ​ខ្លះ​រឿង​ដែល​មិន​មែន​ជា​សភាវៈ​ពិត គ្រាន់​តែ​ជា​បញ្ញតិ ទាំង​ដែលរឿង​ខ្លះ​កិលេស​ក្នុង​ចិត្ត​ខ្លួន​ឯង បាន​និមិត្ត​ឲ្យ​កើត​ឡើង​ទាំង​ស្រុង​ទៀត​ផង។

បើ​ក្នុង​ចិត្ត​ប្រាស​ចាក​លោភៈ​ហើយ រឿង​ក្នុង​លោក​ដែល​សម្រាប់​ឲ្យ​ជាប់​ជំពាក់​រមែង​មិន​មាន។

បើ​ក្នុង​ចិត្ត​ប្រាស​ចាក​ទោសៈ​ហើយ រឿង​ក្នុង​លោក​ដែល​សម្រាប់​ឲ្យ​ទាស់​ចិត្ត​រមែង​មិន​មាន។

បើ​ក្នុង​ចិត្ត​ប្រាស់​ចាក​មោហៈ​ហើយ រឿង​ក្នុង​លោក​ដែល​សម្រាប់​ឲ្យ​វង្វេង​និង​យល់​ខុស រមែង​មិន​មាន សេចក្ដី​ពិត​ក៏​រមែង​ប្រាកដ​ឲ្យ​ដឹង​ច្បាស់។
ដោយ​អំណាច​កិលេស​ក្នុង​ចិត្ត មនុស្ស​យើង​រមែង​ខ្វាយ​ខ្វល់​ចូល​ទៅ​ជំពាក់​វាក់​វិន​ក្នុង​រឿង​ទាំង​ឡាយ សូម្បី​ដែល​កន្លង​ទៅ​ហើយ រួច​ទៅ​ហើយ ក៏​នៅ​តែ​យក​មក​គិត​ឲ្យ​ស្ដុក​ចិត្ត តឹង​ណែន​ក្នុង​ក្បាល។ ប្រសិន​បើ​រឿង​កន្លង​ទៅ​ហើយ​ វា​រួច​បាត់​ទៅ​ហើយ ឲ្យ​វា​ហើយ​ទៅ​ចុះ មិន​យក​មក​ទុក​ឲ្យ​ស្ដុក​ណែន​ក្នុង​ចិត្ត ដូច្នេះ វា​ក៏​មិន​មាន​អ្វី​បង្ក​ការ​បៀតបៀន​ដល់​ចិត្ត​ដែរ។

មនុស្ស​យើង​ដែល​ទន់​ខ្សោយ​ដោយ​បញ្ញា រមែង​គិត​ដោះ​ស្រាយ​ចំពោះ​តែ​អ្វី​ដែល​រួច​ទៅ​ហើយ មាន​ការ​កើត​ទុក្ខ មិន​សុខ​ចិត្ត​ចំពោះ​ការ​ប្រព្រឹត្ត​រួច​ហើយ​របស់​អ្នក​ដទៃ មាន​ការ​ស្ដី​បន្ទោស​ដោយ​ការ​ខឹង​ក្រោធ​ជា​ដើម។ ចិត្ត​មិន​ស្ងប់ គឺ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ក្នុង​បច្ចុប្បន្ន​ទៅ​បាន​ទេ ព្រោះ​ថា​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​គឺ​បច្ចុប្បន្ន។

បើ​យើង​សិក្សា​ឲ្យ​បាន​ស្គាល់​បច្ចុប្បន្ន​ច្បាស់ ថា​តើ​បច្ចុប្បន្ន​គឺ​ជា​អ្វី យើង​នឹង​មិន​ប្រកាន់​មាំ​ឡើយ ចំពោះ​ថា​ ទោះ​បី បច្ចុប្បន្ន​វា​ជា​សភាវៈ​ដទៃ​ដែល​ត្រូវ​តាម​ចិត្ត​របស់​យើង​ប្រាថ្នា​ក៏​ដោយ ក៏​វា​ត្រឹម​តែ​ជា​បច្ចុប្បន្ន​ប៉ុណ្ណោះ វារមែង​បែក​ធ្លាយ មិន​ទៀត សោះ​សូន្យ តើ​យើង​ចាំ​បាច់​ចង់​បាន​របស់​អ្នក​ដទៃ គ្រាន់​តែ​តម្រូវ​តាម​ចិត្ត​យើង​មក​ធ្វើ​អ្វី។

ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៤,៥០៦ ដង)
អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១០៦ ដង)
កុំ​ជឿ​ពាក្យ​មិត្ត​សំឡាញ់​ ដូច​ជឿ​ពាក្យ​ឪ​ពុក​ម្តាយ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៣៥៩ ដង)
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៧,៣៩៤ ដង)
ទោសនៃការប្រព្រឹត្តខុសសីល
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.94
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿