30
ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៤១៩
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ៣,៤១៩
សរុប ៣៧៩,២៩០,១១២
អានអត្ថបទ
ផ្សាយ : ២៧ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៣១,២៤២ ដង)

ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥



ស្តាប់សំឡេង
 
ទោស​ក្នុង​បច្ចុប្បន្ន​របស់​អ្នក​ល្មើស​សីល ៥

បុគ្គល​អ្នក​មិន​បាន​រក្សា​សីល ៥ តែង​រស់​នៅ​មាន​សេចក្ដី​ប្រមាទ ដូច​ប្រមាទ​ក្នុង​ការងារ​ប្រកប​មុខរបរ ប្រមាទ​ក្នុង​ការ​ចិញ្ចឹម​ថែរក្សា​បុត្រ​ភរិយា មាតាបិតា​ជាដើម មិនតែ​ប៉ុណ្ណោះ​ថែម​ទាំង​នាំ​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​អបាយមុខ​ផ្សេងៗ មានលេង​ល្បែង សេពគប់បាបមិត្ត លេងស្រី ផឹកសុរាជាដើម ដែល​ជា​អំពើ​បំផ្លិចបំផ្លាញ់ទ្រព្យ​សម្បត្តិ និង​កិត្តិយស កេរ្តិ៍ឈ្មោះ ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង។ ការ​ទ្រុស្ដសីល​មានទោស​៤​យ៉ាង​ក្នុង​បច្ចុប្បន្ន គឺ

១- នាំ​ឲ្យ​វិនាស​នូវ​ទ្រព្យ​សម្បត្តិ ក្នុង​បច្ចុប្បន្ន។
២- នាំ​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​អាសោច ដែល​គួរ​ឲ្យ​តិះដៀល​ស្អប់ខ្ពើម​អំពី​អ្នក​ដទៃ។
៣- ជាអ្នក​អឹមអៀន មិនក្លៀវក្លា ក្នុង​ទី​ប្រជុំជន។
៤- ជា​អ្នក​វង្វេង មាន​អារម្មណ៍​មិន​ល្អ នៅពេល​ជិត​មរណកាល។

រឿង​សេដ្ឋីបុត្រ បំផ្លាញទ្រព្យ​ព្រោះ​ផឹកសុរា

មានរឿងដំណាល​ថា ក្នុង​ក្រុង​ពារាណសី មានត្រកូល​សេដ្ឋី​មួយ​ជាត្រកូល​ស្ដុកស្ដម្ភ មានទ្រព្យ ៨០កោដិ មានបុត្រ​តែ​មួយ​ជាទីស្រឡាញ់​ពេញ​ចិត្ត។ កាល​បុត្រ​នោះ ដឹង​ក្ដី​ឡើង មាតាបិតា​គិត​ស្រឡាញ់​បុត្រ​យ៉ាង​នេះ​ថា "យើង​មាន​ទ្រព្យ​ច្រើន​ម្លឹង បុត្រ​មាន​តែ​មួយ​អញ្ចឹង សូម្បី​រស់​នៅ១០០ឆ្នាំ ក៏​ចាយ​មិន​អស់ដែរ ប្រយោជន៍​អ្វី ដែល​ឲ្យ​កូន​យើង​លំបាក​ក្នុង​ការ​រៀនសូត្រ គឺ​យើង​នឹង​ប្រគល់​គំនរ​ទ្រព្យ​ទាំង​នេះ ទុក​ក្នុង​ដៃ​បុត្រ​យើង ដើម្បី​ឲ្យ​ចាយវាយ​តាម​សប្បាយ​ចុះ មិនចាំ​បាច់​ឲ្យ​ប្រកប​ការងារ​រកស៊ី​ទៀត​ទេ" ហើយ​ក៏​ឲ្យ​បុត្រ​សិក្សា​ខាង​សិល្បៈ​ច្រៀង និង​ប្រគំ​តន្ត្រី​ផ្សេងៗ។ លុះ​បុត្រ​នោះ ចម្រើន​វ័យ​ឡើងហើយ ក៏​ទៅ​នាំ​សេដ្ឋី​ធីតា​ម្នាក់​មក​ឲ្យ​ធ្វើ​ភរិយា ដែល​មាន​ទ្រព្យ​៨០កោដិ រស់​នៅ​ដោយ​ការ​ថ្នាក់ថ្នម​អំពី​មាតាបិតា​ដូចគ្នា។

ក្រោយ​ពី​មាតាបិតា​ធ្វើ​មរណកាល​ទៅ ដោយ​អំណាច​ខ្លួន​ជា​មនុស្ស​ល្ងង់​ខ្លៅ មិនឈ្លាស​ក្នុង​ការ​ចាយទ្រព្យ ក៏​ចាយ​ទ្រព្យ​ខ្ជះខ្ជាយ ពេល​ក្រោយ​មក ក៏​បាន​ទៅសេពគប់​ពួក​អ្នក​ផឹកសុរា ពួក​អ្នក​ផឹក​ទាំង​នោះ ក៏ប្រលោម​លួងលោម ក្នុង​ការ​ផឹក​សុរា សេដ្ឋី​បុត្រ​នោះ ក៏​មាន​ជន​អ្នក​ផឹក ចោមរោម​ជាបរិវារ​ដ៏ធំ​ក៏​បាន​ចំនាយ​ទ្រព្យ​ឲ្យ​គេ​នាំ​មក​១០០​ខ្លះ ២០០ខ្លះ រហូត​ឲ្យគេជញ្ជូន ទ្រព្យ​មក​គរទុក​ក្នុង​ទី​ដែល​ខ្លួន​អង្គុយ ហើយ​បញ្ជា​ថា​អ្នក​ចូល​នាំ​ផ្កា​ឈើ​ដោយ​ទ្រព្យ​នេះ អ្នក​ចូរ​នាំ​គ្រឿង​ក្រអូប​ដោយ​ទ្រព្យ​នេះ ហើយ​អ្នក​ណា​ឆ្លាត​ក្នុង​ការ​រាំ អ្នកណា​ឆ្លាត​ក្នុង​ការ​ច្រៀង អ្នកណា ឆ្លាត​ក្នុង​ការ​ប្រគំតន្ត្រី ចូរ​ឲ្យ​ទ្រព្យ​មួយពាន់​ដល់​អ្នក​នោះ ចូរ​ឲ្យ​ទ្រព្យពីរពាន់​ដល់​អ្នក​នោះ ហើយ​នាំ​មក។ ការ​ចាយ​ទ្រព្យ ដូច​បាច​ធូលី​យ៉ាង​នេះ មិនយូរ​ប៉ុន្មាន​ ក៏​ញ៉ាំង​ទ្រព្យ ៨០កោដិ​របស់​ខ្លួន​ឲ្យអស់​ទៅ ទើប​ចាយ​ទ្រព្យ​របស់​ភរិយា​៨០​កោដិ​អស់​ទៅ​ទៀត ទើប​ផ្ដើម​លក់​អចលនសម្បត្តិ របស់​ខ្លួន​ដូច​ដីធ្លី ផ្ទះសម្បែង សួនច្បារ យានពាហនៈ ដោយ​ហោច​ទៅ​សូម្បី​ភាជន​គ្រឿងប្រើប្រាស់ សំពត់ស្លៀកពាក់ ក៏លក់រហូត​អស់​ពីខ្លួន។

កាល​ក្រោយ​មក​ក៏​ទៅ​ជា​ជន​អនាថា​គមាន​ទីពឹង គេ​ក៏​នាំភរិយា​ដ៏​កំសត់​ទៅជ្រក​អាស្រ័យ​យាម​សំយាប​ផ្ទះ​នៃ​ជន​ដទៃ កាន់​អំបែង​ដើរ​សុំទាន បរិភោគ​អាហារ​សេសសល់​ពី​អ្នក​ដទៃ ទីបំផុត​សេដ្ឋីបុត្រ​និងភរិយា ក៏​ធ្លាក់​ជាបុគ្គល​អភ័ព្វ គឺវិនាស​ទាំងសម្បត្តិ​ជាលោកិយៈ និង​សម្បត្តិ​ជាលោកុត្តរៈ (មគ្គផលលព្រះនិព្វាន)។ ថ្ងៃមួយ គេ​បាន​ទៅ​សុំ​អាហារ ដែល​សេសសល់​អំពី​ព្រះភិក្ខុ​សង្ឃ​នៅ​ឯវត្ត កាល​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ទត​ព្រះនេត​ឃើញ​ពួកគេ ទើប​ទ្រង់​ញញឹម​ត្រាស់​នឹង​ព្រះអានន្ទ​ថា ម្នាល​អានន្ទ​ចូលមើល​សេដ្ឋី​បុត្រ​នេះ បំផ្លាញ​ទ្រព្យ​១៦០កោដិ​អស់​ហើយ​ដើរ​សុំ​ទាន ម្នាល​អានន្ទ សេដ្ឋីបុត្ត​នេះ បើ​មិន​បំផ្លាញ​ទ្រព្យ​អស់​ទេ ខំព្យាយាម​ប្រកបការងារ​ក្នុង​បឋម​វ័យ គេនឹង​បាន​ជាសេដ្ឋីទី១ ក្នុង​នគរនេះឯង បើ​គេ​ចេញបួស​បានសម្រេច​អរហន្ត សូម្បី​ភរិយា​គេ ក៏​បាន​អនាគាមី បើមិន​បំផ្លាញទ្រព្យ​អស់​ទេ ប្រកប​ការងារ ប្រកប​ការងារ​ក្នុង​មជ្ឈិមវ័យ គេ​នឹង​បាន​ជាសេដ្ឋី​ទី២ បើគេចេញ​បួស នឹង​បាន​សម្រេច​អនាគាមី ភរិយាគេ បានសម្រេច​សកទាគាមី បើ​គេ​មិន​បំផ្លាញ​ទ្រព្យ​អស់​ទេ ខំប្រកប​ការងារ ក្នុងបច្ឆិមវ័យ នឹងបាន​ជាសេដ្ឋី​ទី៣ បើ​ចេញបួស​នឹងបានសម្រេច​សកទាគាមី ភរិយាគេ​បានសម្រេច​សោតាបន្ន តែឥឡូវ​នេះ សេដ្ឋីបុត្ត​នេះ វិនាស​ទាំង​លោកិយសម្បត្តិ វិនាស​ទាំង​លោកុត្តរសម្បត្តិ រមែង​ក្រហល់ក្រហាយ​ដូច​សត្វ​ក្រៀល​ក្រហល់ក្រហាយ​ក្នុង​ភក់​ដែល​បែកក្រហែងយ៉ាង​នោះ​ឯង។ ទើប​ទ្រង់​ត្រាស់ព្រះគាថា​ចុងក្រោយ​នេះ​ថា


អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ
ជិណ្ណកោញ្ចាវ ឈាយន្តិ ខីណមច្ឆេវ បល្លលេ។
អចរិត្វា ព្រហ្មចរិយំ អលទ្ធា យោព្វនេ ធនំ
សេន្តិ ចាបាតិខីណាវ បុរាណានិ អនុត្ថុនំ។

បុគ្គល​ពាល​ទាំង​ឡាយ មិនបាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិនបាន​ទ្រព្យ​សម្បត្តិ ក្នុងពេល​ដែល​ខ្លួន នៅ​ជាកំលោះ ក្រមុំ រមែង​ក្រហល់ក្រហាយ ដូចសត្វ​ក្រៀល ចាស់​ក្រហល់ក្រហាយ​ក្នុងភក់ ដែល​គ្មាន​ត្រី យ៉ាង​នោះ​ឯង។

បុគ្គលពាល​ទាំង​ឡាយ មិន​បាន​ប្រព្រឹត្ត​ព្រហ្មចរិយធម៌មិនបាន​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ពេល​ដែល​ខ្លួន​នៅ​កំលោះ​ក្រមុំ រមែង​ដេក​ជញ្ជឹងគិត​ដល់​ទ្រព្យ​ចាស់​ទាំង​ឡាយ​ដូច​ជា​កូន​សរដែល​គេ​បាញ់​ចេញអំពីធ្នូ​យ៉ាង​នោះ​ឯង។


ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦,៨៤៤ ដង)
ពេល​ព្រឹក​ខ្ញុំ​សម្រាល​កូន​៥នាក់ ​ពេល​ល្ងាចសម្រាល​កូន​៥នាក់​
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៨៩៨ ដង)
មនុស្ស​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការងារ​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១៤២ ដង)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.17
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿