ថ្ងៃ អង្គារ ទី ២៨ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១០៩,៦៣១
Today
ថ្ងៃម្សិលមិញ ១៦០,៣៨១
ខែនេះ ៤,៨៧៥,៥៥២
សរុប ២២៤,៤៦៧,១២៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦៤០២៥ ដង)

កុរុធម្មជាតក



ស្តាប់សំឡេង
 
កុរុធម្មជាតក

ក្នុង​អតីតកាល​មុន​សម័យ​ពុទ្ធកាល កាល​នោះ មានព្រះរាជា​មួយ​អង្គ​ទ្រង់​ព្រះនាម ធនញ្ជយកោរព្យ គ្រប់គ្រង​រាជ​សម្បត្តិ ក្នុង​ឥន្ទបត្តមហានគរ ដែល​ជាទីក្រុង​មួយ​របស់​ដែល​កុរុរដ្ឋ​ក្សត្រ​អង្គ​នោះ ទ្រង់​តាំង​មាំ​ក្នុង​ទសពិធរាជធម៌ និង​ទ្រង់​រក្សា​កុរុធម៌ គឺ សីល ៥ ដែល​ជា​ទំនៀម​របស់​អ្នក​ដែន​កុរុនាំ​គ្នា​ប្រព្រឹត្ត​បដិបត្តិ​រឿយៗ​គ្រប់ៗ​គ្នា​មក មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះរាជា​អង្គ​នោះ ទ្រង់​ឲ្យ​សាង​រោងទាន ៦ កន្លែង ទុក​ខាង​ក្នុង​នគរហើយ ទ្រង់​បរិច្ចាគ​ទាន​ជាប្រចាំ​រាល់​ថ្ងៃ។ សេចក្ដី​នេះ​សម្ដែង​ឲ្យ​ដឹង​ថា ក្នុង​នគរឬ​រដ្ឋ​នោះ ក្នុង​កាល​ណោះ​មាន​ការ​រុងរឿង​រីកចម្រើន ហើយ​ប្រជាជន​រស់​នៅ​ទី​នោះ​រមែង​សុខ​សប្បាយ​រីករាយ​ណាស់។

ចំណែក​ក្រុង​មួយ​ទៀត​ ឈ្មោះ​ថា ទន្តបូរី ជានគរ​មិន​នៅ​ឆ្ងាយ​អំពី​ដែន​កុរុរដ្ឋ​នោះ​ទេ មាន​ព្រះរាជា​ព្រះនាម កាលិង្គរាជ​ជាក្សត្រ​អ្នក​គ្រប់គ្រង តែ​ជា​នគរ​ក្រខ្សត់ មាន​រោគ​ផ្សេងៗ​បៀតបៀន ព្រោះ​មិន​មាន​ភ្លៀង​ធ្លាក់ រាំង​ហួតហែង​សូម្បី​ស្រូវ​អង្ករ​ថ្លៃៗ​រក​បាន​ដោយ​លំបាក កាល​នោះ ប្រជាជន​នាំ​គ្នា​ទៅស្រែក​ទ្រហោយំ​ត្រង់​ទ្វារ​ព្រះរាជវាំង ព្រះរាជា​អង្គ​នោះ ទើប​ទ្រង់​ត្រាស់​សួរ​ដល់​បណ្ដា​ពួក​រាស្ត្រ​នោះ​ថា កាល​ដែល​ភ្លៀង​មិន​ធ្លាក់​តាមរដូវ​កាល​ដូច្នេះ តើ​ពួក​ក្សត្រ​ពី​បុរាណ​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ដូចម្ដេច? ពួក​រាស្ត្រ​ទាំង​នោះ ក្រាប​ទូល​ថា​ក្សត្រ​ពី​បុរាណ​តែង​បរិច្ចាគ​ទាន និង​ទ្រង់​រក្សា​ឧបោសថសីល នៅ​លើ​ប្រាសាទ​រហូត​៧​ថ្ងៃ ទើប​ភ្លៀង​ធ្លាក់។

ព្រះរាជា​កា​លិង្គ​រាជ​ក៏​ទ្រង់​បដិបត្តិ​តាម​ពាក្យ​ក្រាប​ទូល​របស់​ប្រជារាស្ត្រ​ទាំង​នោះ ភ្លៀង​ក៏​នៅ​តែ​មិន​ធ្លាក់ ព្រះរាជា​ក៏​ត្រង់​ប្រឹក្សា​ជាមួយ​នឹង​ពួកអាមាត្រ​ទាំង​ឡាយ ដើម្បី​រក​វិធី​ធ្វើ​ឲ្យភ្លៀងធ្លាក់ ពួក​អាមាត្រ​ក្រាប​ទូល​ថា ព្រះរាជា​ធនញ្ជយកោរព្យ​ជា​ព្រះចៅ​នៃ​ឥន្ទបត្ត​មហានគរ​ឯណោះ ព្រះអង្គ​មាន​ដំរី​មង្គល​មួយ បើ​បាន​ដំរី​នោះ មក​កាន់​នគរ​ទន្តបុរី​នេះ ភ្លៀង​នឹង​ធ្លាក់​បរិបូរណ៍​ពុំ​ខាន ព្រះរាជា​កាលិង្គរាជ ក៏​ទ្រង់​សូម​ដំរីមង្គល​របស់​ព្រះបាទ​ធនញ្ជយ​កោរព្យ តាម​ពាក្យ​របស់​អាមាត្រ ហើយ​ភ្លៀងក៏​នៅ​តែ​មិន​ធ្លាក់ ព្រះរាជា​ក៏​ទ្រង់​ប្រឹក្សា​ជាមួយ​ពួក​អាមាត្រ​ទៀត ដើម្បី​រកវិធី​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់ ពួក​អាមាត្រ​ក្រាប​ទូល​ថា ព្រះរាជាធនញ្ជយកោរព្យ ទ្រង់​រក្សា​កុរុធម៌ គឺ​សីល​៥​ជានិច្ច​ភ្លៀង​ទើប​ធ្លាក់​ជាប់​តគ្នា​១៥ថ្ងៃ ម្យ៉ាង​ទៀត សូម​ព្រះរាជា​ទ្រង់​មេត្តា​ប្រោស​ឲ្យ​នាំ​ដំរី​ទៅ​ថ្វាយ​ព្រះរាជា​អង្គ​នោះ​វិញ ហើយសូម​ឲ្យ​ចារឹក​កុរុធម៌​នោះ ទុក​ក្នុង​ក្រាំង​មាស ហើយ​នាំ​មក​ថ្វាយ​ឲ្យ​ព្រះអង្គ​បដិបត្តិ កាល​ធ្វើ​យ៉ាង​នេះ ភ្លៀង​នឹង​ធ្លាក់​ចុះ​ក្នុង​អាណាចក្រ​របស់​ព្រះអង្គ។

ព្រះរាជា​ទ្រង់​សណ្ដាប់​ហើយ ត្រង់​សព្វ​ព្រះហឫទ័យ ទើប​ឲ្យ​ពួក​ព្រាហ្មណ៍​៨​នាក់​ជាមួយ​អាមាត្រ​ជារាជទូត​នាំ​ដំរី​មង្គល​ទៅ​ថ្វាយ​ព្រះបាទ​ធនញ្ជយកោរព្យ​វិញ និង​ទ្រង់​ថ្វាយ​រាជបណ្ណាការ​ព្រម​ទាំង​ឲ្យសូម​កុរុធម៌​ផង។

ពួក​ព្រាហ្មណ៍​និង​អាមាត្រ​ទាំង​ឡាយ ទទួលព្រះរាជ​ឱង្ការហើយ​ក៏​ថ្វាយ​បង្គំ​លា​ទៅ​បដិបត្តិ​តាម​ព្រះរាជបញ្ជា។

កាល​ព្រហ្មណ៍ និង​អាមាត្រ​របស់​កាលិង្គរាជ ថ្វាយ​ដំរី​មង្គល​និង​គ្រឿង​រាជ​បណ្ណាការ​ហើយ ទើប​សូម​កុរុធម៌​អំពី​ព្រះបាទធនញ្ជយកោរព្យ តែព្រះអង្គមិន​ទ្រង់​រាជទានឲ្យ​ដោយ​ទ្រង់​មិន​ដាច់ស្រេច​ក្នុង​ព្រះទ័យ​ព្រះអង្គ​​ឯង​ថា កុរុធម៌​របស់​ព្រះអង្គបរិសុទ្ធ​ផូរផង់​ឬទេ ព្រោះធ្លាប់​បាញ់​កូនសរ​មួយគ្រាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ស្រះទឹក ទ្រង់​សង្ស័យ​ថា កូនសរ​នោះនឹង​ធ្លាក់​ត្រូវ​ត្រី​ណាមួយ​ស្លាប់​មិន​ខាន ទើប​ទ្រង់​ណែនាំ​ឲ្យ​ពួក​ព្រាហ្មណ៍ និង​អាមាត្រ​ទាំង​ឡាយ ឲ្យ​ទៅ​ទូល​សុំ​កុរុ​ធម៌​អំពី​ព្រះរាជមាតា ដែល​រក្សា​បាន​បរិសុទ្ធ តែ​គណៈ​រាជទូត​វិនិច្ឆ័យ ហើយ​ក្រាប​ទូល​ថា សីល​នឹង​មិន​ដាច់​ទេ ព្រោះ​ព្រះអង្គ​មិន​មាន​ចេតនា​នឹង​សម្លាប់ សូម​ព្រះអង្គ​ព្រះរាជទាន​ឲ្យ​ចុះ ព្រះបាតធនញ្ជយកោរព្យ ទើប​ទ្រង់​អនុញ្ញាតឲ្យ​ចារឹក​កុរុធម៌​ចុះ​ក្នុង​ក្រាំង​មាសគឺ

១- កុំសម្លាប់សត្វ
២- កុំលួចទ្រព្យគេ
៣- កុំប្រព្រឹត្តខុស​ក្នុង​កាមេ
៤- កុំ​និយាយ​កុហក
៥- កុំផឹកទឹកស្រវឹង

កាលរាជទូត​ចារឹក​កុរុធម៌​ទាំង​៥​ប្រការ​ហើយ ក៏​ថ្វាយ​បង្គំ​លា នាំ​គ្នា​ចូល​ទៅគាល់​ព្រះរាជមាតា​របស់​ព្រះបាទ​ធនញ្ជយកោរព្យ​ទៀត ព្រះនាង​ក៏​ទ្រង់​សង្ស័យ​ថា កុរុធម៌​របស់ព្រះនាង​មិន​បរិសុទ្ធ ព្រោះធ្លាប់​បែកចែក​ទ្រព្យ​ឲ្យ​កូន​ប្រសារ​២នាក់ មាន​តម្លៃ​មិន​ស្មើគ្នា កាល​រាជទូត​ក្រាប​ទូល​ឲ្យ​បានជ្រាប​ថា មិន​ជា​អ្វី​ទេ ហើយ​ទូល​សុំ​កុរុធម៌ចារឹក​ដាក់​ក្នុង​ក្រាំងមាស ដូច​ព្រះរាជា​ដែរ បន្ទាប់​មក​ក៏​ចូល​ទៅ​គាល់​ព្រះអគ្គមហេសី។

ព្រះអគ្គមហេសីក៏​ត្រាស់​ថា ព្រះនាងក៏​នៅ​សង្ស័យ​ក្នុង​កុរុធម៌​របស់​ព្រះនាង​ដែរ ព្រោះ​ធ្លាប់​មាន​ចិត្ត​គិត​ថា បើ​ព្រះរាជាទ្រង់​ចូល​ទីវង្គត់​ហើយ ព្រះនាង​នឹង​រួម​អភិសេក​ជាមួយ​មហាឧបរាជ​ក៏​នឹង​បាន​តំណែង​អគ្គមហេសី​ទៀត ពួករាជទូត ទើប​ក្រាប​ទូល​ថា បើ​គ្រាន់​តែប៉ុណ្ណេះ សីល​របស់ព្រះនាង​មិន​ដាច់​ទេ ហើយ​ក៏​ទូល​សូម​កុរុធម៌​អំពី​ព្រះនាង។

បន្ទាប់​មក រាជទូត​ក៏ចូល​ទៅ​ទូល​សុំ​កកុរុធម៌​អំពី​មហាឧបរាជ មហាឧបរាជ ក៏​សង្ស័យ​ក្នុង​កុរុធម៌​របស់​ព្រះអង្គ​ថា មិនបរិសុទ្ធ​ព្រោះធ្វើ​ឲ្យ​ប្រជាជន​យល់​ខុស។ តែ​គណៈ​រាជទូត​ជម្រាប​ថា មិន​ជាអ្វី​ទេ ហើយ​ក៏​ទូល​សូម​កុរុធម៌ អំពី​ឧបរាជ​នោះ កាលគណៈ​រាជទូត​បានចារឹក​កុរុធម៌​ស្រេច​ហើយ ក៏​ចូល​ទៅ​រក​ព្រាហ្មណ៍​បុរោហិត (ទីប្រឹក្សា ឬអាចារ្យ​របស់​ព្រះរាជា) បុរោហិត​ក៏ពោល​ប្រាប់​សង្ស័យ​ក្នុងសីល​របស់​ខ្លួន​ដែរ ព្រោះ​ធ្លាប់​មាន​ចិត្ត​លោភ​គិត​ចង់​បាន​រថ​ល្អៗ ដែល​ពួក​ក្សត្រ​ដទៃ បញ្ជូន​មក​ថ្វាយ​ដល់​ព្រះរាជា តែ​ពេល​ព្រះរាជា​ទ្រង់​ព្រះរាជទាន​រថ​នោះ ឲ្យ​បុរោហិត​នោះ ក៏​មិន​ព្រម​ទទួល រាជ​ទូត​ទាំង​ឡាយ យល់​ថា ការ​គិត​ត្រឹម​តែ​ប៉ុណ្ណោះ មិន​ធ្វើ​ឲ្យ​ដាច់​សីល ហើយ​ក៏​សុំ​ចារឹក​កុរុធម៌។

បន្ទាប់​មក​គណៈ​រាជទូតនាំ​គ្នា​ចូល​ទៅ​រក​អាមាត្យ​អ្នក​ធ្វើ​នាទី​វាស់​ដីស្រែ អាមាត្រ​នោះ ក៏​ប្រាប់​ថា ខ្លួន​ក៏​មាន​សេចក្ដី​សង្ស័យ​ក្នុង​សិក្ខាបទ​បាណាតិបាត ព្រោះធ្លាប់​ទៅវាស់​ដី​ស្រែ​បាន​បោះ​បង្គោល​ចុះ​ត្រង់​រុន្ធ​ក្ដាម តែ​មិន​បាន​ខើញ​ដាន​ជើង​ប្រាកដ​ក៏​គិត​ថា មិនមានក្ដាម កាល​កោត​ឈើ​ចុះ​ទៅ​ក៏​ស្រាប់​តែ​ឮ​សំឡេង​ក្រឹក ទើប​សង្ស័យ​ថា ក្ដាម​នឹង​ស្លាប់ គណៈ​រាជទូត​ពោលថា មិនមានចេតនា​គិតនឹង​សម្លាប់ ដូច្នេះសីល​នឹង​មិន​ដាច់ ហើយ​ក៏​សុំកុរុធម៌។

បន្ទាប់​មក​ទៀត គណៈ​រាជទូត​ក៏​បាន​ទៅរកនាយ​សារថី​នាយសារថី​ក៏​សង្ស័យ​ថា សីល​របស់​ខ្លួន​មិន​បរិសុទ្ធ ព្រោះ​ធ្លាប់វាយសេះ​ដោយ​ខ្សែតី គណៈ​រាជ​ទូត​ពន្យល់ថា សីល​របស់​លោក​មិន​ដាច់​ទេ ហើយ​ក៏​សុំ​ចារឹក​កុរុធម៌។

បន្ត​មក គណៈរាជទូត​ក៏​ចូល​ទៅ​រក​មហាសេដ្ឋី មហាសេដ្ឋី​ក៏​សង្ស័យ​ក្នុង​អទិន្នាទាន ព្រោះ​នៅ​មិន​ទាន់​បាន​ថ្វាយ​ស្រូវ​សាលី​ជាតម្លៃ​ស្រែ​ដល់​ព្រះរាជា ពួក​រាជទូត​ក៏​ពោល​ថា​មិន​ជា​អ្វី​ទេ ហើយ​សុំ​ចារឹក​កុរុធម៌។

លំដាប់​មក​ទៀត​ គណៈ​រាជទូត​ក៏​ចូល​ទៅ​រក​អាមាត្រ​អ្នក​មាន​នាទី​វាល់ស្រូវ អាមាត្រ​នោះ ក៏​ប្រាប់​សេចក្ដី​សង្ស័យ​ក្នុង​សីល​អទិន្នាទាន​របស់​ខ្លួន​ថា ថ្ងៃ​មួយ ធ្លាប់វាល់​ស្រូវ ដាក់​ខ្នាច់ ច្រឡំ ពួក​រាជទូត ក៏​វិនិច្ឆ័យ​ថា សីល​មិន​ដាច់​ទេ ព្រោះ​មិនមាន​ចិត្ត​គិត​នឹង​លួច ហើយ​ក៏​សុំ​កុរុធម៌។

បន្ទាប់​អំពី​នោះ​មក គណៈ​រាជទូត បាន​ចូល​ទៅ​រក​អ្នករក្សា​ទ្វារ អ្នក​រក្សា​ទ្វារ ក៏​ប្រាប់​នូវ​សេចក្ដី​សង្ស័យ​ក្នុង​សីល​របស់​ខ្លួន ព្រោះ​ថ្ងៃ​មួយ​ជិត​វេលា​បិទ​ទ្វារនគរ ខ្លួន​បាន​ដឹង​ហើយ​ក៏​បាន​ស្ដី​ឲ្យ​បុរស និង​ប្អូនស្រី​របស់​ខ្លួន​ម្នាក់ ដែលត្រឡប់​ចូល​មក​កាន់​នគរ​យឺត​ពេក​ថា "​លោក​ឯង នាំ​ភរិយា​ទៅ​សប្បាយ​ក្នុង​ព្រៃ​អី​យូរ​ម្ល៉េះ" គណៈរាជទូត​ក៏​ពន្យល់​ថា បើ​ត្រឹម​តែ​ប៉ុណ្ណេះ មិនដាច់​សីល​ទេ ហើយ​សុំ​ចារឹក​កុរុធម៌។

បន្ទាប់​មក​ទៀត គណៈ​រាជទូត​ក៏​ចូល​ទៅ​រក​នាង​វណ្ណទាសី (ស្រី​សោភិនី) នាង​ក៏​បាន​ប្រាប់​សេចក្ដី​សង្ស័យ​ក្នុង​សីល​របស់​នាង​ថា ថ្ងៃ​មួយ​ព្រះឥន្ទ្រ​បានធ្វើ​ភេទ​ជា​បុរស​កំលោះ​មក​រកនាង​ហើយ​ក៏​បាន​ប្រគល់​ទ្រព្យ​ប្រចាំ​ចិត្ត​ដល់​នាង និង​ឲ្យ​សញ្ញា​ថា នឹង​មក​រក​នាង​ទៀត ស្រាប់​តែ​ទៅ​មិន​ត្រឡប់​រហូត​ដល់​៣​ឆ្នាំ នាងក៏​នៅ​រង់​ចាំ​មិន​ហ៊ាន​ទទួល​ទ្រព្យ​អំពី​បុរស​ដទៃ ដោយ​ខ្លាច​ក្រែង​សីល​ដាច់ ក្រោយ​មក​ជីវភាព​របស់​នាង​ខ្សោយ​ចុះ ទើប​នាង​ចូល​រក​អាមាត្យ ដើម្បី​ដោះ​ស្រាយ​ឲ្យ​ដាច់​ស្រេច​ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ​នាង​នឹង​អាច​ទទួល​ទ្រព្យ​អំពី​បុរស​ដទៃ​បាន ក្នុង​ថ្ងៃ​នោះ​ឯង មាន​បុរស​ម្នាក់​ ក៏​បាន​ប្រគល់​ទ្រព្យ​ដល់​នាង ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ ព្រះឥន្ទ​ក៏សម្ដែង​ព្រះអង្គ​ឲ្យ​ប្រាកដ​ដល់​នាង នាង​ក៏​បាន​ស្រែក​ប្រគល់​ទ្រព្យ​ឲ្យ​បុរស​ព្រះឥន្ទ​នោះ​វិញ ព្រះឥន្ទ​បាន​ប្រែភេទ​ជាព្រះឥន្ទដូច​ដើម​វិញ ហោះ​ឡើង​ទៅ​លើ​អាកាស​ឲ្យ សាធុការ​ដល់​នាង។ គណៈ​រាជទូត​ក៏​ប្រាប់​ថា សីល​របស់​នាង​មិន​ដាច់​ទេ ហើយ​សុំ​ចារឹក​កុរុធម៌។

កាល​គណៈរាជទូត បាន​ចារឹក​កុរុធម៌​របស់​ជន​ទាំង១១​នាក់​ហើយ ទើប​នាំ​ទៅ​ថ្វាយ​ព្រះបាទ​កាលិង្គរាជ ក្រាប​ទូល​រឿង​សេចក្ដី​សង្ស័យ​ក្នុង​សីល​៥ របស់​ជន​ទាំង​នោះ​ឲ្យ​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ ព្រះរាជា​ទ្រង់​មាន​ព្រះទ័យ​សោមនស្ស​យ៉ាង​ក្រៃ​លែង ហើយ​ទ្រង់​សមាទាន​សីល​៥​ឲ្យ​បរិសុទ្ធផូរផង់ មិនយូរ​ប៉ុន្មាន ភ្លៀង​ក៏​ធ្លាក់ចុះ​ក្នុង​អាណាខេត្ត​របស់​ព្រះអង្គ ធ្វើ​ឲ្យ​ពូជ​រុក្ខជាតិ​និង​ធញ្ញជាតិ​ផ្សេងៗ ក៏​ដុះ​លូតលាស់​ចម្រើន​ឡើង ប្រជាជន​រស់នៅ ប្រកប​ដោយ​សេចក្ដី​សុខក្សេមក្សាន្ត ចាប់តាំង​ពីពេល​នោះ​មក។

កាល​ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែង​ព្រះធម៌ទេសនា​ព្រះជាតក​នេះ ចប់​ហើយ ទ្រង់​ប្រជុំជាតក​ថា៖

នាង​វណ្ណទាសីកាលណោះ គឺ​នាង​ឧប្បលវណ្ណាថេរី។
អ្នករក្សា​ទ្វារ គឺ​ព្រះបុណ្ណត្ថេរ។
អាមាត្រ​អ្នក​វាស់ស្រែ គឺ​ព្រះកច្ចាយនៈ។
អាមាត្រ​អ្នក​វាល់ស្រូវ គឺ​មហាមោក្គល្លាន។
លោកសេដ្ឋី គឺ​ព្រះសារីបុត្ត។
នាយសារថី គឺ​ព្រះអនុរុទ្ធ។
ព្រាហ្មណ៍បុរោហិត គឺព្រះមហាកស្សបៈ។
ឧបរាជ គឺព្រះនន្ទបណ្ឌិត។
ព្រះអគ្គមហេសី គឺ​ព្រះនាង​ពិម្ពាយសោធរា។
ព្រះរាជមាតា គឺ​នាង​សិរិមហាមាយាទេវី។
ចំណែក​ព្រះបាទ​ធនញ្ជយកោរព្យ គឺ​ព្រះតថាគត។

ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀប​រៀង​ដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨៤១០ ដង)
តួនាទីនីមួយៗ​ក្នុង​ព្រះពុទ្ធសាសនា
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២០ (អាន: ២៤៦៨៣ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ២០៥៧១ ដង)
កាម​ទាំង​ឡាយ ក្នុង​ពួក​មនុស្ស​ រក​ទៀង​គ្មាន​ទេ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១០១៧០ ដង)
នៅពេលដែលខឹងក្រោធជាមួយនឹងអ្នកដទៃ (ជំនួយសតិ)
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ១៥៣១២ ដង)
អ្វី​ជា ជាតិ, ជរា, ម​រ​ណៈ, សោកៈ (ភាព​សោក​សៅ) ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១៣៩៤ ដង)
សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕