ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧៣៥ ដង
ស្កែនយកតំណ
ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់

ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់

ផ្សាយ : ០៧ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៨ ដង)

មើលមនុស្សដោយកិលេស ចេះតែឃើញមានអ្នកដែលត្រូវស្រឡាញ់ ត្រូវស្អប់ ប៉ុន្តែបើមើលដោយបញ្ញា ឃើញអ្នកណាៗ ក៏សុទ្ធតែជាអារម្មណ៍នៃសេចក្តីស្ងប់ចិត្តដែរ  ។ ជីវិតដែលល្អក្នុងការរស់នៅ គឺស្ងប់ត្រជាក់ និងជាប្រយោជន៍ ។ សម្បត្តិក្នុងលោក  មិនមានអ្វីមានគុណតម្លៃសម្រាប់យើង ជាងខ្លួនយើងដែលរស់នៅដោយស្ងប់ត្រជាក់នេះឡើយ ដូច្នេះហើយ ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ និងថែរក្សាខ្លួនឲ្យបានល្អទុកជាទីពឹងនៃខ្លួនឯងបាន ។ នៅក្នុងសុខវគ្គ ( វគ្គទី១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធ​អង្គទ្រង់ត្រាស់សម្តែងថា 

សុសុខំ  វត  ជីវាម    វេរិនេសុ  អវេរិនោ
វេរិនេសុ  មនុស្សេសុ    វិហរាម  អវេរិនោ ។

យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សដែលមានពៀរ កាលពួក​មនុស្សមានពៀរ  យើងជាអ្នកមិនមានពៀរឡើយ ។

សុសុខំ  វត  ជីវាម    អាតុរេសុ  អនាតុរា
អាតុរេសុ  មនុស្សេសុ    វិហរាម  អនាតុរា ។

យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយកិលេស) រស់នៅជាសុខពិត ក្នុងពួកមនុស្ស​ដែលមានសេចក្តីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើង​ជាអ្នកមិនមានសេចក្តីក្តៅក្រហាយឡើយ ។

សុសុខំ  វត  ជីវាម    ឧស្សុកេសុ  អនុស្សុកា
ឧស្សុកេសុ  មនុស្សេសុ    វិហរាម  អនុស្សុកា ។

យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ (ក្នុងការស្វែងរកកាមគុណ៥) រស់នៅជាសុខពិត ក្នុងពួកមនុស្សដែលមានសេចក្តីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយឡើយ ។

សុសុខំ  វត  ជីវាម    យេសន្នោ  នត្ថិ  កិញ្ចនំ
បីតិភក្ខា  ភវិស្សាម    ទេវា  អាភស្សរា  យថា ។

យើងមិនមានកង្វល់ តែងរស់នៅជាសុខពិត ព្រោះយើងមានបីតិជាអាហារ ដូចពួកទេវតាជាន់អាភស្សរៈ ។

សៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ តុលា ឆ្នាំ២០២៤ (អាន: ២០,០៨៩ ដង)
មនុស្ស​ដែល​ស្រឡាញ់​យើង​ពិត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២៤,១៧៨ ដង)
ការ​សង្គ្រោះ​ភ​រិ​យា ឬ​ស្វា​មី
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.49