ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧៣៨ ដង
ស្កែនយកតំណ
ស្នេហ៍បរិសុទ្ធក្នុងសង្សារវដ្ត

ស្នេហ៍បរិសុទ្ធក្នុងសង្សារវដ្ត

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២០៧ ដង)

ស្នេហ៍បរិសុទ្ធក្នុងសង្សារវដ្ត៖ មេរៀនដ៏កម្រនៃ ព្រះមហាកស្សបត្ថេរ និងព្រះភទ្ទា​កបិលា​នីថេរី ។ ក្នុងចំណោមរឿងរ៉ាវនៃសេចក្តីស្រឡាញ់ដែលយើងបានជួបប្រទះក្នុងសង្សារវដ្ត គ្មានសេចក្តីស្រឡាញ់ណាដែលជិតដូចជាសេចក្តីស្រឡាញ់របស់ព្រះសិទ្ធត្ថគោតម និងព្រះនាងយសោធរានោះឡើយ ។ ប៉ុន្តែ នៅក្នុងពុទ្ធសាសនា ក៏មានគូព្រេង​បដិបត្តិមួយគូទៀតដែលមានសេចក្តីស្នេហ៍ដ៏ខ្ពង់ខ្ពស់ ដែលជាស្នេហ៍ដ៏បរិសុទ្ធបំផុតក្នុងលោក។ នោះគឺរឿងរបស់លោកបិប្បលិមាណព (ក្រោយមកជាព្រះមហា​កស្សបត្ថេរ) និងនាងភទ្ទាកបិលានី (ក្រោយមកជាព្រះភទ្ទាកបិលានីថេរី) ។

លោកបិប្បលិមាណព ជាកូនប្រុសតែមួយគត់នៃគ្រួសារព្រាហ្មណ៍ដ៏មហាសេដ្ឋី ដែលមានរូបឆោមលោមពណ៌ស្រស់សង្ហាស្មើនឹងទេវបុត្រ រីឯនាងភទ្ទាកបិលានី ក៏មានរូបសម្បត្តិស្រស់ផូរផង់មិនចាញ់នាងអប្សរា ។ អ្នកទាំងពីរបានកើតមកក្នុងត្រកូលខ្ពង់ខ្ពស់ ប៉ុន្តែចិត្តរបស់លោកទាំងពីរនាក់មិនដែលត្រេកត្រអាលក្នុងកាមគុណឡើយ ។ ដោយ​សារ​បុព្វកម្មបានកំណត់ អ្នកទាំងពីរពុំមែនជាគូស្នេហ៍ដើម្បីរួមរស់ក្នុងជីវិតគ្រហស្ថនោះ​ទេ តែជាគូព្រេងដែលត្រូវមកបំពេញបារមីរួមគ្នាដើម្បីចាកចេញពីកងទុក្ខ ។ ទោះ​បី​មាតាបិតាបង្ខំឱ្យរៀបការក្ដី ពួកគេបានសន្យាគ្នានៅក្នុងរាត្រីរៀបអាពាហ៍​ពិពាហ៍​ដោយ​ដាក់កម្រងផ្កាខណ្ឌកណ្តាលគ្រែថា៖  "បើអ្នកណាមានចិត្តគិតរឿង​កាម​រាគ​ ផ្កា​នៅខាងនោះនឹងស្រពោន"។ ប៉ុន្តែ រហូតដល់ថ្ងៃខែឆ្នាំកន្លងទៅ ផ្កានោះមិនដែល​ស្រពោន​ឡើយ ដែលបង្ហាញពីភាពបរិសុទ្ធនៃចិត្តរៀងៗខ្លួន។



ក្រោយ​មក នៅពេលឃើញសត្វតិរច្ឆានស្លាប់ក្នុងពេលធ្វើស្រែ និងធ្វើប្រេងល្ង ទើបលោកទាំងពីរយល់ឃើញថា ជីវិតជាគ្រហស្ថមានតែបាបកម្ម និងសេចក្តីទុក្ខ។ ពួកគេបានសម្រេចចិត្តលះបង់ទ្រព្យសម្បត្តិមហាសាល ហើយកោរសក់ចេញបួសដូចគ្នា។ នៅតាមផ្លូវបំបែកមួយ លោកមហាកស្សបបានឈប់ ហើយពោលដោយសេចក្តីគោរព​ទៅកាន់នាងភទ្ទាកបិលានីថា៖ "នាងអើយ បើអ្នកស្រុកឃើញយើងទាំងពីរដើរទៅជាមួយគ្នា គេនឹងចោទប្រកាន់យើង វាជាអកុសលដល់ពួកគេ។ ដូច្នេះ យើងបែកផ្លូវគ្នានៅត្រឹមនេះចុះ"។ ទាំងពីរនាក់បានលាគ្នាដោយក្តីរីករាយ មិនមែនដោយការស្តាយស្រណោះ ព្រោះពួកគេដឹងថា នេះជាការបែកគ្នាដើម្បីភាពបរិសុទ្ធ ។ ក្រោយ​មក លោក​បិប្បលិមាណពបានសម្រេចជាព្រះមហាកស្សបត្ថេរ ចំណែកនាង​ភទ្ទា​កបិលានី ក៏បានសម្រេចជាព្រះភទ្ទាកបិលានីថេរី។

រឿងនេះគឺជាភស្តុតាងដ៏រស់រវើកថា "សេចក្តីស្រឡាញ់ដោយមិនមានតណ្ហា" គឺពិតជាមានមែន។ ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលកំពុងលង់ខ្លួនក្នុងអន្លង់នៃតណ្ហា ក្នុងសេចក្តីលោភលន់ ឬភាពចង់បានមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពួកគេពិបាកនឹង​ជឿថា​មានសេចក្តីស្រឡាញ់បែបនេះណាស់។ មនុស្សលោកភាគច្រើនវាយតម្លៃស្នេហា​ដោយ "ការបានភាពជាម្ចាស់" ប៉ុន្តែព្រះមហាកស្សប និងព្រះភទ្ទាកបិលានី វាយតម្លៃស្នេហាដោយ "ភាពបរិសុទ្ធនៃចិត្ត"។ ពួកគេបានបង្រៀនយើងថា ការស្រឡាញ់​ពិតប្រាកដមិនមែនជាការដាក់ខ្នោះដៃជើងគ្នានោះទេ ប៉ុន្តែគឺជាការផ្តល់សេរីភាព​ឱ្យដៃគូបានដើរតាមផ្លូវដែលពួកគេជ្រើសរើស ដើម្បីសម្រេចគោលដៅជីវិតដ៏ខ្ពង់ខ្ពស់បំផុត។

​នេះហើយគឺជាគំរូនៃសេចក្តីស្រឡាញ់ដែលមនុស្សជាតិគួររៀនសូត្រ។ ស្នេហាដែលមិន​មែនជាការចង់បានមកធ្វើជាកម្មសិទ្ធិ ប៉ុន្តែជាការជួយគ្នាឱ្យរួចផុតពីវដ្តសង្សារ។ សូម​ឱ្យ​បេះដូងរបស់អ្នកមានភាពស្ងប់ថ្លា និងយល់ដឹងពីសេចក្តីស្រឡាញ់ដ៏បរិសុទ្ធនេះចុះ។

បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា
ប្រភព៖ ហ្វេសប៊ុក Bhikkhu Kassapa

ដោយ៥០០០ឆ្នាំ

 
ស្កែនយកតំណ
ស្នេហ៍បរិសុទ្ធក្នុងសង្សារវដ្ត
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ មីនា ឆ្នាំ២០២៥ (អាន: ២១,០៧១ ដង)
ទ្រង់ដាក់ព្រះជន្មាយុសង្ខារ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៧៩២ ដង)
គ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ៧,៧៦៣ ដង)
អានិសង្សការកសាងព្រះត្រៃបិដក
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៤៩ ដង)
សិល្បៈនៃការរស់នៅប្រកបដោយបញ្ញា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៥២,៩៩៧ ដង)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៤ ដង)
ធម៌នមស្ការព្រះពោធិសត្វទាំង ១១ អង្គ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩២ ដង)
តើសញ្ញានេះមានន័យដូចម្ដេច? 
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
ថ្ងៃនេះ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.38
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿