ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៣,៦៧១
Today
ថ្ងៃម្សិលមិញ ១៦៦,៧៧៥
ខែនេះ ៥,០១៥,២៣៥
សរុប ២២៩,៧៩០,០១៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ២០៨៤៤ ដង)

ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា



 
បទសូត្រដាក់ទង់ព្រះពុទ្ធសាសនា

-ជាតិយើងអ្នកកាន់សាសនា           ត្រូវដឹងច្បាស់ថាព្រះពុទ្ធជិនស្រី

ទ្រង់មានឆពណ្ណរង្សី                      គឺព្រះរស្មីទាំងប្រាំមួយពណ៌ ។

-ផ្សាយចេញពីព្រះកាយទ្រង់           រុងរឿងឫទ្ធិរុងប្រសើរបវរ

ឆ្វៀលឆ្វាត់កាយឆើតឆាយល្អ          ទាំងប្រាំមួយពណ៌ស្រស់ល្អសោភា ។

-កំណើតនៃព្រះរស្មី                       កើតដោយបារមីនៃព្រះភគវា

ធ្វើទានឥតមានរួញរា                     កាលដែលនៅជាព្រះពោធិសត្វ ។

-រស្មីពណ៌ខៀវនោះណា                 កាលឆ្កៀលនេត្រាទ្រង់ដោយចិត្តកាត់

ឲ្យទានដល់ឥន្ទព្រាហ្មណ៍ពិត          កាលនៅជាក្សត្រនាមស្រីពិរាស្រ្ត ។

-រស្មីពណ៌លឿងភ្លឺថ្លា                     កាលដែលទ្រង់អារសាច់ផែធ្វើមាស

បិតពុទ្ធរូបភ្លឺល្អឱភាស                    ព្រះឥន្ទជាងមាសទ្រង់វៃបណ្ឌិត ។

-រស្មីក្រហមនោះណា                    កាលដែលមាតាពស់ខាំស្លាប់ពិត

បទុមស៊ូប្តូរជីវិត                            កាត់បេះដូងបិតធ្វើថ្នាំមាតា ។

-រស្មីពណ៌សសុទ្ធសាធ                  កាលដែលព្រះបាទវេស្សន្តរក្សត្រា

ឲ្យទានដំរីសសោភា                      កាលព្រះប្រាថ្នារកពោធិញ្ញាណ ។

-រស្មីពណ៌ដូចជើងហង្ស                 កាលមាតាទ្រង់យក្សចាប់យកបាន

វិជ្ជាធរអារសាច់ខ្លួនប្រាណ             ឲ្យយក្សសាមាន្យស៊ីប្តូរជីវិត ។

-រស្មីពណ៌ផ្លេកពណ្ណរាយ                កាលជាទន្សាយឈ្មោះសោមបណ្ឌិត

ឲ្យទានសាច់ឈាមជីវិត                 ដល់ឥន្ទព្រាហ្មណ៍ពិតថាអត់អាហារ ។

-រស្មីពណ៌លឿងក្រហម                 សហង្សបាទព្រមភ្លឺផ្លេកអស្ចារ្យ

ត្រូវជាប្រាំមួយប្រការ                     ក្មេងចាស់កុមារចូរចាំទុកអើយ ។

 (ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧)
 


បទសូត្រលើកទង់ព្រះពុទ្ធសាសនា

១.សូមមើលទង់ជ័យ                 ឆព្វណ្ណរង្សី                ដែលមានរស្មីភ្លឺស្រស់ល្អ

ខៀវលឿងក្រហម                    ព្រមទាំងពណ៌ស        ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។

២.ប្រទេសតូចធំ                       បានស្ម័គ្រស្មាគម        ជំនុំគ្នាច្រើនអនេក

ព្រមយករស្មី                             ព្រះពុទ្ធគួរត្រេក           ប្រសើរពន់ពេកក្រៃកន្លង។

៣.ធ្វើជាសញ្ញា                         ទង់ជ័យសាសនា          នៃព្រះសម្ពុទ្ធធំចម្បង

ចូរយើងរាល់គ្នា                      យកចិត្តចាំចង           នឹកដល់ព្រះអង្គជាអម្ចាស់ ។

៤.ទោះជាតិផ្សេងគ្នា                 ក៏ត្រូវដឹងថា                 សុទ្ធសឹងតែជាពុទ្ធសាសន៍

ចូរយើងសាមគ្គី                        ទាំងក្មេងទាំងចាស់     ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា ។

៥.សូមសាសនាពុទ្ធ                  ថ្កុំថ្កើងបំផុត              រុងរឿងវិសុទ្ធថ្លៃថ្លា

ហើយមានជ័យជោគ               ផ្សាយពេញលោកា             ដោយជនជ្រះថ្លាច្រើនសែនលាន ។

៦.មានចិត្តស្នេហា                    គោរពបូជា               ចំពោះព្រះធម៌ដ៏កល្យាណ

ទាំងមនុស្សទេវតា                   ស្នេហាគ្រប់ប្រាណ     ប្រាថ្នាចង់បានសេចក្តីសុខ ។

៧.យើងខេមរៈជាតិ                  នាំគ្នាខ្មីឃ្មាត             កាន់ធម៌នឹងបានផុតទុក្ខ

រួបរួមសាមគ្គី                            ពីនេះទៅមុខ            យើងនឹងបានសុខក្សេមក្សាន្តត្រាណ។

៨.ព្រមព្រៀងប្រព្រឹត្ត                កាន់ធម៌សុចរិត         ឆ្ពោះទៅកាន់ឋាននិព្វាន

ជាទីផុតទុក្ខ                          បានសុខក្សេមក្សាន្ត    ជាតិយើងនឹងបានសោយសុខា ។

(ព្រះរាជនិពន្ធដោយសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ព.ស ២៥០០ គ.ស ១៩៤៧



ទាញយកជា PDF 1 2
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២០ (អាន: ២៤៨៦៨ ដង)
ព្រះពុទ្ធ មាន ៣ និង ៤ ប្រភេទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៩៥៤១ ដង)
ចេះជួយខ្លួនឯង និងពឹងខ្លួនឯងជាមុន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៤០៨ ដង)
មាតាបិតា​ជាទីពឹង​របស់​មនុស្ស សង្គម និងធម្មជាតិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ៩៦០០ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០១០១ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ២៥ ឧសភា ឆ្នាំ២០២០ (អាន: ១៩៧៧១ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ៩៨២៥ ដង)
បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦៥៤ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕