images/articles/2072/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៤,៣៦៥ ដង)
សមជីវតា
ដោយច្រើន មនុស្សដែលចេះចាយវាយទ្រព្យបានល្អ ដឹងខ្ទង់ដែលត្រូវចំណាយ ក៏គឺជាមនុស្សដែលឧស្សាហ៍ ហើយខិតខំប្រឹងប្រែងរកទ្រព្យសម្បត្តិដោយកម្លាំងខ្លួនឯង។
មនុស្សខ្លះ ចាយវាយខ្ជះខ្ជាយ មិនចេះសន្សំសំចៃសោះ ព្រោះទ្រព្យដែលខ្លួនបានមកនោះ គឺបានដោយស្រួលៗពេក ដែលថាបានដោយស្រួលក្នុងទីនេះ គឺសំដៅទៅលើទ្រព្យដែលមិនមែនបានមកដោយកម្លាំងរបស់ខ្លួនឯង។
images/articles/2075/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,១៩២ ដង)
បុត្តា វត្ថុ មនុស្សានំ កូនទាំងឡាយជាអ្នកបន្តនូវពូជមនុស្ស។ នេះជាពុទ្ធភាសិត ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងទៅលើបុត្រាបុត្រីរបស់យើងទាំងឡាយ ដែលជាអ្នកបន្តមរតកមនុស្សជាតិពីយើងរាល់គ្នាដែលជាគូស្វាមីភរិយា ។កូនជាផលិតផលអនុស្សាវរីយ៍តែមួយគត់ ដែលបង្កើតឡើងដោយរួមកាយ រួមចិត្តរបស់មាតាបិតា។ យើងអាចនិយាយថា " ជីវិតពីររួមគ្នាតែមួយ " ដែលគូស្វាមីភរិយាចំណាំនិយាយនោះ គឺបានទៅរួមគ្នានៅពេលដែលគូស្វាមីភរិយានោះមានបុត្រឡើង។ សារសំខាន់របស់បុត្រយ៉ាងហោចណាស់ មាន ៣ យ៉ាងធំៗគឺៈ
- ជាអ្នកបន្តពូជមនុស្សជាតិ
- ជាអ្នកបន្តវង្សត្រកូល
- ជាចំណងសំរាប់មិនឲ្យមាតា បិតា បែកបាក់គ្នា តាមពុទ្ធវចនៈថា " បុត្តោ គីវេ " កូនជាចំណង ក ។
មាតាបិតាព្រោះសម្លឹងឃើញនូវសារសំខាន់ ៣ យ៉ាងនេះហើយ ទើបសុខចិត្តទ្រាំទ្រនូវការលំបាកទាំងពួក ដើម្បីការលូតលាស់របស់បុត្រ។ ដូច្នេះ ជាការដែលមិនអាចចៀសបានឡើយ ដែលមាតាត្រូវទទួលខុសត្រូវចំពោះវាសនាអនាគតរបស់ខ្លួន ដែលជាផលិតផលមានជីវិតម្យ៉ាងរួមនូវជីវិត ២ មកបង្កជាជីវិតមួយ។
ការទទួលខុសត្រូវរបស់មាតា មិនមែនត្រឹមតែមានឡើងនៅពេលដែលកូនប្រសូតហើយនោះទេ តាមពិត មានតាំងពីកូនមិនទាន់ចាប់បដិសន្ធិម្ល៉េះ។ ហេតុអ្វីបានជាថាដូច្នេះ ព្រោះថា បើយើងពិនិត្យទៅលើបច្ច័យនៃការមានជីវិតរបស់កូនយើងអាចបែងចែកការមានជីវិតរបស់កូន និងការទទួលខុសត្រូវរបស់មាតាបិតា ជា ៣ រយៈគឺ
-រយៈមុនកូនមកចាប់បដិសន្ធិ
-រយៈពេលកូនមកទំនៅក្នុងផ្ទៃរហូតដល់ថ្ងៃប្រសូត,
-រយៈនៃការលូតលាស់របស់កូន រហូតដល់ថ្ងៃដែលយើងលាចាកលោកលែងឃើញមុខកូននោះ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2080/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៦២៩ ដង)
បានប្រាក់ខែ តែជីវិតត្រូវអស់ ៣០ ថ្ងៃ
មានមនុស្សច្រើនអ្នកណាស់ ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំដាច់ខែ ដើម្បីនឹងបានប្រាក់ខែ។នៅក្នុងសេចក្ដីនេះ គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ ថ្ងៃនោះឡើយ។ជីវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់ ឬសេចក្ដីស្លាប់កាន់តែខិតចូលមកជិត។បានប្រាក់មកមែន តែជីវិតរបេះខាត។
images/articles/2081/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ១០,២៣៥ ដង)
ព្រហ្មជាលសូត្រ
ព្រះដ៏មានព្រះភាគ ជាមួយនឹងភិក្ខុសង្ឃ ៥០០ អង្គ គង់នៅវត្តក្នុងព្រះរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅរវាងក្រុងរាជគ្រឹះនិងស្រុកនាឡន្ទា។
ក្នុងកាលនោះ សុប្បិយបរិព្វាជក តិះដៀលព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឯចំណែកព្រហ្មទត្តមាណពដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជកនោះឯង បែរទៅជាពោលសរសើរព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលធ្វើឲ្យអ្នកទាំងពីរជាគ្រូនិង
images/articles/2088/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៨,៣៥៥ ដង)
ពេលកូនចាប់បដិសន្ធិ
ជាធម្មតា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិ រហូតថ្ងៃចេញចាកផ្ទៃ កូនត្រូវស្ថិតនៅក្នុងផ្ទៃមាតាចំនួន ៩ខែ ១០ថ្ងៃ។ មានកូនខ្លះក៏នៅរហូតដល់ ១០ ខែ ឯខ្លះតែ ៧ ខែ ក៏ត្រូវប្រសូតមកក៏មាន។ រយះពេលនៃការលូតលាស់នៅក្នុងផ្ទៃនេះ ជារយះដែលមាតាបិតា ត្រូវស្រលាញ់ថ្នាក់ថ្នម និងការពារចំពោះអាយុជីវិតរបស់កូនហើយ។
នៅក្នុងផ្ទៃ កូនរមែងទទួលអារម្មណ៍ដូចគ្នានឹងម្ដាយដែរ
images/articles/2089/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៧,៧០០ ដង)
ជីវិតស្ដុកលោក
ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់ឧស ដែលនៅក្នុងព្រៃ ដោយសេចក្ដីថា អង្កត់ឧសជាវត្ថុមិនមានប្រយោជន៍ តែបើគេត្រូវការដោយប្រកាណាមួយ គង់អាចនឹងយកមកប្រើឲ្យបានសម្រេចប្រយោជន៍ខ្លះមិនខាន ឯសាកសពមនុស្សយើង មិនត្រឹមតែមិនមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានក្លិនអសោចិ៍ទៀតផង។
សាកសពអាក្រក់មែនហើយ
images/articles/2830/ukmynjtgrfds.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,១៦៩ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ សម័យនោះ មានពួកព្រាហ្មណ៍មកអំពីដែនផ្សេងៗរាប់រយនាក់ អាស្រ័យនៅក្រុងសាវត្ថី ដោយកិច្ចការរបស់ពួកគេ មានការបូជាយញ្ញជាដើម ។ ពួកព្រាហ្មណ៍ទាំងនោះ បានចាត់មាណពម្នាក់ឈ្មោះអស្សលាយនៈ អាយុទើបតែ ១៦ ឆ្នាំ ប៉ុន្តែរៀនចេះចប់នូវគម្ពីរត្រៃវេទ ព្រមទាំងគម្ពីរព្រាហ្មណ៍ផ្សេងៗទៀតជាច្រើន ឲ្យចូលទៅពិគ្រោះពិភាក្សានឹងព្រះដ៏មានព្រះភាគ អំពីវណ្ណៈព្រាហ្មណ៍ ជាវណ្ណៈប្រសើរខ្ពង់ខ្ពស់ជាងគេ ។
អស្សលាយនមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀតជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ទើបជាវណ្ណៈស វណ្ណៈឯទៀតជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ទើបបរិសុទ្ធ វណ្ណៈឯទៀតដែលមិនមែនពួកព្រាហ្មណ៍គឺមិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរសកើតមកអំពីព្រះឱស្ឋរបស់ព្រះព្រហ្ម មានព្រះព្រហ្មជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចម្រើនសម្ដែងដូចម្ដេច ? ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងថា
ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយរបស់ពួកព្រាហ្មណ៍ ជាស្រីមានរដូវ មានគភ៌ សម្រាលកូននិងបំបៅដោះកូន អ្នករាល់គ្នាក៏ឃើញដែរ... ។
ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិកំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្ដីបរិសុទ្ធក្នុងវណ្ណៈទាំង ៤ តាមដែលតថាគតបញ្ញត្តវិញ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង បុគ្គលមិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង ដូច្នេះបុគ្គលបរិសុទ្ធ ឬថោកទាបសៅហ្មង មិនមែននៅលើវណ្ណៈជាតិកំណើតទេ គឺនៅលើការប្រព្រឹត្តជាក់ស្ដែង ។
នៅខាងចុងនៃព្រះសូត្រ អស្សលាយនៈ បានប្រកាសខ្លួនជាឧបាសក អ្នកដល់សរណៈស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2828/stcgdfxxcsdfxgcv.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៣៥,៣៦១ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់អង្គុត្តរាបជនបទ ព្រមទាំងភិក្ខុសង្ឃ ១២៥០ អង្គ ដែលជាព្រះភិក្ខុសង្ឃក្នុងចតុរង្គសន្និបាតនោះឯង ។ សម័យនោះ កេណិយជដិល បានចូលគាល់ព្រះដ៏មានព្រះភាគ ស្ដាប់ព្រះធម្មទេសនា មានសេចក្តីជ្រះថ្លា អារាធនាព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃទាំងអស់អង្គ ទទួលភត្តាហារក្នុងថ្ងៃស្អែក ។
ក្នុងសម័យនោះដែរ សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ចេះចប់ក្នុងគម្ពីរត្រៃវេទ និងគម្ពីរផ្សេងៗទៀត បង្រៀនកូនសិស្ស ៣០០ នាក់ ហើយសេលព្រាហ្មណ៍នេះឯងធ្លាប់ជាទីជ្រះថ្លារបស់កេណិយជដិលរហូតមក ។ សេលព្រាហ្មណ៍ ព្រមទាំងកូនសិស្ស បានចូលទៅកាន់អាស្រមរបស់កេណិយជដិល ក៏បានឃើញមនុស្សទាំងឡាយ កំពុងតែធ្វើកិច្ចការផ្សេងៗ អ៊ូអរក្នុងទីនោះ លុះសាកសួរដឹងរឿងថា មានការរៀបចំថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងភិក្ខុសង្ឃ សេលព្រាហ្មណ៍មានសេចក្តីត្រេកអរដ៏ក្រៃលែងទាំងសួរបញ្ជាក់ពាក្យថាព្រះពុទ្ធជាច្រើនដងទៀតផង ហើយបានគិតថា ពាក្យថាព្រះពុទ្ធនេះ រកបានដោយក្រក្នុងលោក ។
សេលព្រាហ្មណ៍បានចូលគាល់ព្រះដ៏មានព្រះភាគ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការរបស់ព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបបានពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ ដូច្នេះថាបពិត្រព្រះដ៏មានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋាសស្អាត ទ្រង់ប្រកប ដោយសេចក្ដីព្យាយាម មហាបុរិសលក្ខណទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយរបស់ព្រះអង្គយ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ដ ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្ដាលពពួកសមណៈដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យជាស្ដេចចក្រពត្តិ
( ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌ ) ដូចជាសារថីដ៏ឧត្ដម ទ្រង់គ្រប់គ្រងផែនដីរហូតដល់សមុទ្រទាំង ៤ ជាទីបំផុត ជាស្ដេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិដែលសោយរាជ្យ ដោយភោគសម្បត្តិ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគតជាស្ដេចព្រោះធម៌ ប្រសើរដោយគុណឥតបុគ្គលណាស្មើ ញ៉ាំងចក្រជាចក្រដែលបុគ្គលដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ ក្រាបបង្គំទូលថាបើដូច្នោះ ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើព្រះអង្គត្រាស់ថា តថាគតជាស្ដេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូមព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជាសេនាបតី ជាសាវ័ករបស់ព្រះសាស្ដា ចុះលោកណាញ៉ាំងធម្មចក្រដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបានព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលសេលព្រាហ្មណ៍ ធម្មចក្រណា ដែលតថាគតឲ្យប្រព្រឹត្តទៅ សារីបុត្តជាអនុជាត ក៏ញ៉ាំងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និងនិរោធសច្ច ដែលតថាគតត្រូវដឹងច្បាស់ ក៏តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលតថាគតត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគតឈ្មោះថាព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្ដីសង្ស័យក្នុងតថាគតចេញ ការជួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបានទេ ការកើតប្រាកដឡើងក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយនឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯងជាព្រះពុទ្ធ ជាពេទ្យវះ មិនមានពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍ និយាយនឹងពួកមាណពទាំងនោះថា
ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នកទាំងឡាយស្ដាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ ( ដ៏ប្រសើរ ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្ដា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារនិងសេនានៃមារហើយ ( ដូចម្ដេចឡើយ ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុង ត្រកូលដ៏ថោកទាប ( ក៏គង់ជ្រះថ្លានឹងព្រះអង្គដែរ ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសម្នាក់នៃព្រះសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយក៏នឹងបួសក្នុងសម្នាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ ( សេលព្រាហ្មណ៍ក្រាបបង្គំទូលថា ) ព្រាហ្មណ៍ទាំង ៣០០ នាក់នេះ លើកកម្បង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសម្នាក់ព្រះអង្គព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍ ព្រហ្មចរិយៈដែលតថាគតសម្ដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ ។
សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជានិងឧបសម្បទា ក្នុងសម្នាក់នៃព្រះមានព្រះភាគ ។
ថ្ងៃស្អែកឡើង ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃទាំងអស់អង្គ បានទទួលចង្ហាន់របស់កេណិយជដិល នៅក្នុងអាស្រមបទរបស់គាត់ រួចហើយព្រះអង្គទ្រង់អនុមោទនាគាថា ២ ព្រះគាថា ៖
អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ
រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។
យញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជាជាប្រធាននៃពួកមនុស្ស សាគរជាប្រធាននៃពួកនទី ។
នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ
បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។
ព្រះចន្ទជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកម្ដៅ ព្រះសង្ឃក៏ជាប្រធាននៃមនុស្សទាំងឡាយដែលប្រាថ្នាបុណ្យហើយបូជា ។
សេលភិក្ខុ ព្រមដោយបរិស័ទ បានព្យាយាមបដិបត្តិ មិនជាយូរប៉ុន្មាន ក៏បានអស់នូវអាសវក្កិលេស នាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ហើយបានពោលគាថាទាំងឡាយថ្វាយព្រះអង្គ ដែលមានសេចក្តីថាបពិត្រព្រះអង្គទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា ៨ ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួនតាមព្រះសាសនារបស់ព្រះអង្គអស់ ៧ រាត្រីហើយ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាបរមសាស្ដា ព្រះអង្គជាអ្នកប្រាជ្ញគ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង ( ចាកសង្សារវដ្ដ ) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គទម្លាយ នូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យដែលគួរឲ្យខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០ រូបនេះ ឈរប្រណម្យអញ្ជលី បពិត្រព្រះអង្គអ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគគឺភិក្ខុ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គជាបរមសាស្ដា ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/1631/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៣,៨៣៧ ដង)
១- បញ្ញាធិក បំពេញបារមីរួមទាំងអស់ ១៦ អសង្ខេយ្យ ១ សែនកប្ប គឺ កាលបំពេញបារមីហើយនឹកនៅតែក្នុងព្រះហឫទ័យថា នឹងបានជាព្រះពុទ្ធ មិនបានបញ្ចេញវាចារាប់បាន ៧ អសង្ខេយ្យ បំពេញបារមីហើយបានបញ្ចេញវាចាប្រាថ្នាជាព្រះពុទ្ធរហូតដល់នឹងបានទទួលការណ៍ អំពីក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធណាមួយរាប់បាន
images/articles/1633/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១១,០៤៩ ដង)
បុញ្ញនិធិ
កូនៗទាំងឡាយចូរចាំថា បុញ្ញនិធិ នេះជាឈ្មោះមួយដ៏ល្អសម្រាប់កូនៗ គួរតែចាំទាំងអស់គ្នាព្រោះវាមានសារៈប្រយោជន៍ជាច្រើនសម្រាប់ខ្លួនរបស់កូន និងអ្នកដទៃផងណាកូន។
ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា ឯស ទេវមនុស្សានំ សព្វកាម ទនោ និធិ យំ យំ ទេវាភិបត្ថេន្តិ សព្វមេតេន សព្តតិ កំណត់ទ្រព្យ គឺបុណ្យនេះឯងរមែងជួយឲ្យសព្វសត្វដែលប្រាថ្នាបានដល់នូវភាពជាទេវតា
images/articles/1636/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៦,២៩៦ ដង)
សុជីវធម៌
កូនៗទាំងឡាយ រស់នៅក្នុងសង្គមត្រូវតែមានសុជីវធម៌ ព្រោះសង្គមត្រូវការមនុស្សបែបនេះច្រើនណាស់ណា៎កូន។
ព្រោះយើងរស់នៅក្នុងសង្គម ត្រូវតែមានចំណេះដឹងសណ្ដាប់ធ្នាប់ការដឹងប្រមាណ ចេះគួរសមក្នុងកិច្ចការប្រាស្រ័យជាមួយអ្នកដទៃផងគ្នា បើយើងមិនមានសុជីវធម៌ទេ មិនថាយើងរៀនដល់កំរិតណានោះទេ វាដូចជាអ្នកអត់បានរៀនអ៊ីចឹងណាកូន។
images/articles/1645/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣៨,០៨៥ ដង)
ម៉ែស្រក់ទឹកភ្នែកពេលម៉ែនឹកកូន
ជាតិជាម្ដាយគ្រប់រូប មិនដែលមានម្ដាយណាដែលមិនគិតដល់កូន មិននឹកកូននោះទេ ម៉ែតែងនឹកកូនគិតកូនរហូតហើយគ្រប់ពេលដែលម៉ែនឹកកូន ទឹកភ្នែករបស់ម៉ែតែងស្រក់ហូរមកជានិច្ច ព្រោះម៉ែស្រឡាញ់កូន ម៉ែត្រូវការកូន។ ក្នុងពេលដែលកូនឃ្លាតឆ្ងាយពីម៉ែ ឬពេលដែលកូនមិននៅជិតម៉ែ ក្នុងទ្រូងម៉ែតឹងណែនចង្អៀត អួលអាក់ព្រោះម៉ែនឹកកូនខ្លាំងណាស់។
images/articles/1646/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៩,៤៦៩ ដង)
ឃរាវាសធម៌
ឃរាវាសធម៌ គឺជាធម៌មួយសម្រាប់ការរស់នៅគ្រប់គ្រងក្នុងផ្ទះដែលត្រូវប្រតិបត្តិទាំងអស់គ្នាមិនថាក្មេង មិនថាចាស់នោះឡើយ គឺត្រូវរក្សាទើបល្អក្នុងគ្រួសារណាកូន។
សូមកូនយកចិត្តទុកដាក់អានខាងក្រោមនេះ
១- សច្ចៈ សេចក្ដីទៀតត្រង់ដល់គ្នា នឹងគ្នា
២- ទមៈ ទូន្មានចិត្តឲ្យទន់ភ្លន់
៣- ខន្តី អត់ធន់គ្រប់យ៉ាង ក្នុងភារកិច្ចគ្រប់មុខ
images/articles/1656/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៤៥,៨៧៤ ដង)
ព្រះពុទ្ធអង្គ
ព្រះពុទ្ធអង្គទ្រង់មានព្រះនាមដើមថា សិទ្ធត្ថ (សំស្ក្រឹតហៅថាសិទ្ធាថិ) និងព្រះនាមដោយគោត្ត (ត្រកូល) ថា គោតម (សំស្ក្រឹតថាគៅតម) ។ ព្រះអង្គទ្រង់គង់ប្រថាប់ នៅក្នុងប្រទេសឥណ្ឌា ភាគខាងជើងក្នុងសតវត្សរ៍ទី ៦ មុនគ្រិស្ដសករាជ។ ព្រះរាជបិតារបស់ទ្រង់មានព្រះនាមថា សុទ្ធោទនៈ ជាក្សត្រនៃនគរសាក្ស (បច្ចុប្បន្នស្ថិតនៅក្នុងប្រទេសនេប៉ាល់)។
images/articles/1657/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២៧,០៣៣ ដង)
ក្នុងចំណោមសាស្ដានៃសាសនាទាំងឡាយ ព្រះពុទ្ធជាម្ចាស់ (ប្រសិនបើព្រមឲ្យយើងហៅព្រះអង្គថាជាសាស្ដា អ្នកបង្កើតសាសនានៅតាមអត្ថន័យរបស់ស័ព្ទ ដែលយើងនិយមនាំគ្នាយល់ឃើញនោះ) ទ្រង់ជាសាស្ដាមួយព្រះអង្គគត់ប៉ុណ្ណោះ ដែលមិនបានអាងព្រះអង្គថាជាអ្វីផ្សេងក្រៅតែពីមនុស្សធម្មតាហើយបរិសុទ្ធ។
សាស្ដាទាំងឡាយដទៃ
images/articles/1730/Untitled-1-Recovered.jpg
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៣,៦៩១ ដង)
សនិទស្សនា ធម្មា ពួកធម៌គួរដល់ការឃើញគឺ រូបារម្មណ៍ នៅពេលដែលខឹងក្រោធជាមួយនឹងអ្នកដទៃ គួរតែ សម្លាប់សេចក្តីក្រោធនោះឯង ទើបឈ្មោះថាជាអ្នកឈ្នះ ហើយ ដេកនៅជាសុខ តាមពិតអ្នកដទៃនោះគ្រាន់តែជានិមិត្តរបស់ កិលេសខ្លួនឯងតែប៉ុណ្ណោះ បើយើងសម្លាប់សេចក្តីក្រោធហើយនោះតើអ្នកណាមកធ្វើឱ្យយើងដេកមិនលក់ តើមានអ្វីសំរាប់ ឱ្យយើងក្រោធទៀតទៅ ។
មិនត្រូវធ្វើអត្តឃាតគឺសម្លាប់ខ្លួនឯងទេ តែត្រូវសម្លាប់កិលេសដែលប្រកាន់បញ្ចក្ខន្ធថាជាតួខ្លួនវិញ ទើបបាន អស់ទុក្ខ ។ សង្ខារទាំងឡាយដែលកើតអំពីហេតុ មានសភាព ទ្រុឌទ្រោមជារបស់ដទៃ មិនមានអ្វីជារបស់ខ្លួនឡើយ គឺធម៌ ដែលកើតអំពីហេតុហ្នឹងឯង ដែលមិនមានអ្វីជាខ្លួនឯង និង មិនមានអ្វីជារបស់ខ្លួន ។
ទឹកដែលគេចាក់ចោលទៅលើផែនដីស្ងួត រមែងជ្រាបចូលទៅក្នុងដីបាត់អស់ មិនអាចយកមកប្រើការលាង ដៃលាងជើង ឬ បរិភោគបានឡើយ យ៉ាងណា អាយុ សង្ខារ រែមងអស់ទៅ សូន្យទៅ តាមលំដាប់នៃវ័យក៏យ៉ាងនោះដែរ មិនគួរមានសេចក្តីប្រកាន់នៅក្នុងសង្ខារទាំងពួងឡើយ បើការ ពិតវាយ៉ាងនេះទៅហើយនោះ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ