images/articles/1973/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៨៥១ ដង)
សុវណ្ណពិព្វោហនិយត្ថេរាបទាន
ខ្ញុំមានចិត្តជ្រះថ្លា បានថ្វាយអាសនៈមួយ ដោយដៃរបស់ខ្លួន គឺថ្វាយខ្នើយ ដើម្បីសម្រេចប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយខ្នើយ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃខ្នើយ ។ ក្នុងកប្បទី ៦៣ អំពីកប្បនេះ ខ្ញុំបានកើតជាក្សត្រចក្រពត្តិ ព្រះនាមអសមៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា
images/articles/1975/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៧,៨៧៣ ដង)
ភិក្ខុណា បន្ទោរបង់សេចក្តីក្រោធ ដែលឆួលឡើងហើយ ដូចបុគ្គលបន្សាបពិសពស់ ដែលជ្រាបទៅ ដោយឱសថទាំងឡាយ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ(១) ដូចពស់ សកសំណក ចាស់គ្រាំគ្រាចេញ ។
ភិក្ខុណា ផ្តាច់បង់រាគៈមិនមានសេសសល់ ដូចគេកាត់ផ្កាឈូក ដែលដុះក្នុងស្រះ ភិក្ខុនោះឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់គ្រាំគ្រាចេញ ។
images/articles/1976/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៩,៦៩៥ ដង)
ឧគ្គរាជមហាមាត្រ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។
លុះឧគ្គរាជមហាមាត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះមិគារសេដ្ឋីជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង
images/articles/1979/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,៥០៨ ដង)
រឿងតិរោកុឌ្ឌប្រេត
(ព្រះសម្ពុទ្ធទ្រង់សម្តែងថា) ប្រេតទាំងឡាយ មកកាន់ផ្ទះរបស់ខ្លួន ឋិតនៅខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ ។
កាលបើបាយ ទឹក បង្អែម ចំអាបដ៏ច្រើន ដែលពួកញាតិ ចូលទៅតាំងទុកហើយ ញាតិណាមួយ មិននឹករលឹកដល់ប្រេតទាំងឡាយនោះ ព្រោះបច្ច័យ គឺកម្មរបស់សត្វទាំងឡាយ ។
images/articles/1981/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៤,១៧៧ ដង)
ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មិនឈ្លាសវៃ ជាអសប្បុរស ប្រកបដោយធម៌ ៤យ៉ាង រមែងរក្សាខ្លួនដែលខ្លួនជីកគាស់កម្ចាត់គុណចោលហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀល របស់អ្នកប្រាជ្ញទាំងឡាយផង បាននូវបាបដ៏ច្រើនផង ។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ ។
គឺបុគ្គលនោះ មិនបានពិចារណា ស្ទាបស្ទង់មើល ហើយពោលសរសើរ បុគ្គលដែលគួរ តិះដៀល ១
images/articles/1982/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២០,២៧៧ ដង)
ចុន្ទីសូត្រ
នៅក្នុងបិដកលេខ ៤៤ ទំព័រ៦៧ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់ត្រាស់អំពី (វត្ថុដែលមានផលដ៏ប្រសើរ) មានសេចក្តីថា ៖
សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះនាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហមទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។
លុះនាងចុន្ទីរាជកុមារី
images/articles/1987/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៣៩២ ដង)
សម្បត្តិរកបានដោយក្រ ៦ យ៉ាង
១. គតិសម្បត្តិ ការបានអត្តភាពជាមនុស្ស
២. កាលសម្បត្តិ ការបានកើតមកក្នុងពេលដែលមានពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ
៣. បទេសសម្បត្តិ ការដែលបានរស់នៅក្នុងប្រទេស ដែលមានព្រះពុទ្ធសាសនា
៤. កុលសម្បត្តិ ការបានរស់នៅក្នុងត្រកូល ឬតបន់ដែលជាអ្នកជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
៥. ឧបធិសម្បត្តិ ការបានអត្តភាពពេញបរិបូណ៌
images/articles/1998/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២០,១២៨ ដង)
ព្រះពុទ្ធទ្រង់ត្រាស់សម្តែងឲ្យយើងចេះអប់រំកាយវាចាដើម្បីរស់នៅក្នុងសង្គមគ្រួសារក្តី សង្គមជាតិក្តី បានទទួលនូវសិរីសួស្តី សុភមង្គល ។ ចំណែកក្នុងមង្គលតទៅមុខនេះ ព្រះអង្គទ្រង់សម្តែងការអប់រំចិត្ត ។ ការកាប់សម្លាប់ លួចឆក់ប្លន់ សភាពវឹកវរ ចលាចល គ្មានសណ្តាប់ធ្នាប់ ក្នុងសង្គមសុទ្ធតែកើតមកពីអំពើបាប ។ មនុស្សម្នាក់ៗ មិនចង់បានសភាពដូច្នោះទេ ដើម្បីសម្រេចនូវគោលបំណង ចាំបាច់ខានមិនបាន ដែលមនុស្សគ្រប់គ្នាចង់បានដូច្នេះ គ្រប់គ្នាត្រូវជៀសវាងពីអំពើបាប ។
១. បាប មានន័យដូចម្តេច?បាប មានន័យថា អំពើឃោរឃៅ បៀតបៀន បង្កវិនាសកម្ម នាំឲ្យបាត់បង់ផលប្រយោជន៍ អ្នកដទៃ ។ អំពើបាបនេះ កកើតឡើងតាំងពីតិចតួច ដូចជាខ្ជិលមិនស្តាប់បង្គាប់ឪពុកម្តាយ ដើរលេងប៉ោឡែ រហូតដល់ចេះលួច ឆក់ប្លន់ គេជាដើម ។
២. ការប្រព្រឹត្តិធ្វើអំពើបាប អំពើអាក្រក់ស្តែងចេញតាមរយៈផ្លូវកាយ វាចា ចិត្ត
ក. អំពើអាក្រក់ផ្លូវ ហៅថា កាយទុច្ចរិត មាន ៣ ៖
- សម្លាប់បៀតបៀនជីវិតអ្នកដទៃ
- លួចឆក់ប្លន់ ឆបោក ទ្រព្យសម្បត្តិគេ
- ផឹកទឹកស្រវឹង សេពគ្រឿងញៀន ដែលនាំឲ្យខូចស្មារតី
*ការប្រព្រឹត្តខុសលើកូនប្រពន្ធអ្នកដទៃ ក៏សង្គ្រោះចូលក្នុងទីនេះដែរ
ខ. អំពើអាក្រក់ផ្លូវវាចា ហៅថា វចីទុច្ចរិត មាន ៤ ៖
- និយាយភូតភរ កុហក មិនប្រកាន់ពាក្យសត្យ
- និយាយពាក្យសម្តីជេរប្រទេច ផ្តាសា គម្រោះគម្រើយ
- និយាយពាក្យមិនបានការឥតប្រយោជន៍
គ. អំពើអាក្រក់ផ្លូវចិត្ត ហៅថា មនោទុច្ចរិត មាន ៣
- គិតល្មោភ លោភលន់ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ
- គិតព្យាបាទ ចងគំនុំគំគួន ឈ្នានីសអ្នកដទៃ
- យល់ខុស គឺយល់ថា បាបគ្មាន បុណ្យគ្មាន ឪពុកម្តាយគ្មានគុណ ជាដើម ។
អំពើទាំងនេះ បានបំផ្លាញនូវប្រយោជន៍ខ្លួនឯង ផង អ្នកដទៃផង ព្រោះហេតុដូច្នោះ គ្រប់គ្នាត្រូវរៀនលះបង់ វៀរចេញ ដើម្បីសេចក្តីសុខខ្លួនឯងផង និងអ្នកដទៃផង ។ មូលហេតុដើមនៃបញ្ហា គឺឋិតនៅក្នុងចិត្តរបស់យើង កាលណាចិត្តរបស់យើងបានស្ងប់រម្ងាប់ពីអំពើបាបហើយ សង្គមជាតិ ក៏ស្ងប់រម្ងាប់ មានសន្តិភាពដែរ ។
" ដើម្បីរស់នៅក្នុងសង្គមគ្រួសារក្តី ក្នុងសង្គមជាតិក្តី មានសិរីសួស្តី សុភមង្គល លុះត្រាតែមនុស្សគ្រប់គ្នា ជៀសវាងអំពីអំពើបាប "
ដកស្រង់ពីសៀវភៅ " មង្គលជីវិត "
រៀបរៀងដោយ ភិក្ខុ គូ-សុភាព
ដោយ៥០០០ឆ្នាំ
images/articles/2000/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២០,០៦៤ ដង)
អារក្ខសម្បទា
ការថែរក្សាការពារនូវទ្រព្យសម្បត្តិ ដែលខិតខំរកបានមកហើយឲ្យគង់វង្សល្អ គឺសំដៅដល់ការសន្សំសំចៃទ្រព្យទុក ឲ្យផុតពីសេចក្ដីវិនាសអន្តរាយផ្សេងៗ ។
ធម្មតាទ្រព្យដែលនឹងអាចគង់វង្សនៅ ឬចម្រើនឡើងបាន ក៏ដោយអាស្រ័យម្ចាស់ទ្រព្យចេះថែរក្សា ចេះចាយ ចេះប្រើ។ ឯការរក្សានោះសំដៅដល់ការចេះទុកដាក់ ចេះថ្មម ចេះជួសជុល និងចេះកែខៃឲ្យមានផលចម្រើនតទៅ។
images/articles/2096/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៩៨៥ ដង)
សទ្ធាសម្បទា
ដល់ព្រមដោយសទ្ធា
ការជឿចំពោះបុគ្គល ឬវត្ថុទៅតាមតែការដឹងការឮមិនជាក់ច្បាស់ ហើយចេះតែជឿដោយការចូលចិត្តស៊ប់ (អធិមោក្ខៈ) ដែលមិនមានហេតុផលគួរជឿបាន លោកមិនហៅថា " សទ្ធា " ឡើយ ព្រោះថា " សទ្ធា " នេះ ជាគុណជាតិល្អ កើតតែនៅក្នុងចិត្តល្អដែលជាសោភណចិត្តប៉ុណ្ណោះ មិនដែលកើតជាមួយនឹងអកុសលចិត្តទេ។
images/articles/2097/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៥៨៣ ដង)
ទេវតាមកគាល់ព្រះសម្មាសម្ពុទ្ធ ហើយបានក្រាបទូលថា ជីវិតនេះមានតិចណាស់ កាលជរានាំចូលទៅរកសេចក្ដីស្លាប់ហើយ ការតតាំងទប់ទល់ពុំមានឡើយ។ អ្នកឃើញភ័យចំពោះសេចក្ដីស្លាប់ គួរធ្វើបុណ្យទាំងឡាយដែលនាំសេចក្ដីសុខមកប្រគល់ឲ្យ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដូចពាក្យទេវតាខាងដើមដែរ តែកន្លែងដែលទេវតាទូលព្រះអង្គថា គួរធ្វើបុណ្យទាំងឡាយនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ផ្សេងដោយឡែក ថា អ្នកសម្លឹងសេចក្ដីស្លាប់ គួរលះបង់នូវលោកាមិសទាំងឡាយ ចោលចេញ ( លោកាមិសំ បជហេ សន្តិបេក្ខោ ) លោកាមិស គឺជានុយរបស់លោក បានដល់អារម្មណ៍ជាទីតាំងនៃតម្រេកផ្សេងៗ។
ទេវតាពោលក្នុងបរិយាយថ្នាក់ក្រោម ចំណែកព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ត្រាស់ក្នុងបរិយាយថ្នាក់ខ្ពស់។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/1009/Untitled-1.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ១៥,០០០ ដង)
រឿងសោមទត្តព្រាហ្មណ៏
(ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៏ ចំពោះមិត្តសំទ្បាញ់ )
កាលព្រះសម្តុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៏ពីររូបឈ្មោះសោមព្រាហ្មណ៏១. សោមទត្តព្រាហ្មណ៏១ ជាសំទ្បាញ់នឹងគ្នា ។ ព្រាហ្មណ៏ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និងសំលៀកបំពាក់ ។
images/articles/1027/Untitled-1.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៨០៧ ដង)
រឿងអឌ្ឍមាសករាជ
(ចាក អ. ភ.)
(ការមិនខ្ជះខ្ជាយទ្រព្យសម្បត្តិ ជាលក្ខណះអ្នកមាន)
ក្នុងកាលកន្លងទៅហើយមានអ្នកស៊ីឈ្នួលម្នាក់ នៅអាស្រ័យត្រង់ទ្វារជើងក្រុងពារាណសី គាត់ស៊ីឈ្នួលរែកទឹកបានកន្លះមាសក (៦សេន) ហើយទុកក្នុងចន្លោះឥដ្ឋ ។ ថ្ងៃមួយធ្វើការដល់ទ្វារខាងត្បូងក្រុង ជួបជាមួយនឹងស្រីអ្នកស៊ីឈ្នួលរែកទឹកម្នាក់ ស្រីនោះមានលុយកន្លះ(មាសក {ខ្នាតប្រាក់}) ដែរ ។
images/articles/1087/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ៨៣,៧៨៣ ដង)
រឿងនាងអម្ពបាលី
(ចាក. ម. ទី.)
(ឧទ្យានរបស់ស្រ្តីផ្កាមាសបានក្លាយជាអារាមរបស់ពុទ្ធសាសនា)
កាលព្រះសម្ពុទ្ធបរមគ្រូ ស្តេចយាងទៅក្រុងវេសាលីកាលនោះ នាងអម្ពបាលីជាស្រ្តីផ្កាមាស បានដឹងថាព្រះមានព្រះភាគគង់នៅក្នុងអម្ពវ័ន(ព្រៃស្វាយ) របស់ខ្លួន ហើយមានសេចក្តីជ្រះថ្លា បានរៀបចំយានដ៏ថ្លៃថ្លា ចេញពីក្រុងវេសាលីបរសំដៅទៅអម្ពវ័ន ។
images/articles/2069/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៨១,៥៤៥ ដង)
វិធីថែរក្សាទ្រព្យ៤យ៉ាង
ក/ ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនការបាត់ដោយអកុសលបៀតបៀនជួនកាលក៏បាត់ ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បត់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវស្វែងរកដែល ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេ ត្រូវចេះទទួលស្គាល់ការពិតផង
images/articles/2073/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ២១,១៨២ ដង)
មិត្តមិនគួរសេពគប់៤យ៉ាងៈ
១/ មិត្តគិតតែប្រយោជន៍ផ្ទាល់ខ្លួន មាន ៤
ក- មិត្ត ដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ប្រយោជន៍មិត្ត ចេះត្រេកអរតែខាងបានអំពីមិត្តតែមិនចេះបរិច្ចាគឲ្យមិត្តវិញទេ ។
ខ- មិត្ត ប្រាថ្នារបស់ច្រើនដោយឲ្យរបស់តិចតួច គឺថាកាលបើមានរបស់អ្វីឲ្យមិត្ត គឺគេឲ្យបន្តិចបន្តួចប៉ុណ្ណោះ តែគេចង់បានពីមិត្តមកវិញច្រើនៗដូចជាដាក់នុយដើម្បីស្ទូចត្រីអ៊ីចឹងឯង។
គ- មិត្តដែលមិនជួយកិច្ចការមិត្ត នៅពេលដែលមិត្តមានភ័យ ស៊ីសេចក្ដីនឹងភាសិតបូរាណថា " ចូលព្រៃសត្វសាហាវ ស្រែកអំពាវគ្នាមកជុំ បានស្ករឬទឹកឃ្មុំពួនសម្ងំឆីតែឯង "។
ឃ- មិត្តដែលសេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍ផ្ទាល់ខ្លួន បុគ្គលប្រភេទនេះ គឺមិនបានសម្លឹងឃើញនូវគុណធម៌ និងទឹកចិត្តរបស់មិត្តនោះទេ គឺសម្លឹងឃើញតែយសសក្ដិ និងទ្រព្យសម្បត្តិរបស់មិត្តប៉ុណ្ណោះ ដូចមានពាក្យថា " ហុតទឹកសម្លឹងកាក ទាញច្រវាក្រាកសំឡឹងត្រើយ " ។
២/ មិត្តល្អតែសម្ដី ៤ យ៉ាង
ក- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលកន្លងទៅហើយ មិត្តប្រភេទនេះល្អតែមាត់ ដូចជានិយាយថា " ព្រឹកមិញនេះ ខ្ញុំមានខ្នុរទុំច្រើនណាស់ ខ្ញុំទើបតែលក់អស់អម្បាញ់មិញនេះឯង បើមិត្តមកទាន់ពីព្រឹក ខ្ញុំនឹងឲ្យមិត្តខ្លះ " ។
ខ- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលមិនទាន់មកដល់ បុគ្គលប្រភេទនេះ ចូលចិត្តសន្យាណាស់ តែមិនគោរពតាមពាក្យសន្យាទេ កាលកំណត់មកដល់ ចេះតែដោះខ្លួនដោយអាងលេសថាយ៉ាងនេះយ៉ាងនោះ។
គ- មិត្តដែលសង្គ្រោះមិត្ត ដោយអំពើមិនជាប្រយោជន៍ បុគ្គលប្រភេទនេះនិយាយទៅកាន់មិត្ត ហាក់ដូចជាខ្លួនឯងមានចិត្តល្អ តែគ្មានបានការអ្វីទាំងអស់ ដូចជានិយាយថា " ទាស់តែខ្ញុំមានវិទ្យុតែ១ បើខ្ញុំមាន២ ខ្ញុំពិតជាឲ្យមិត្តឯង១ហើយ "។
ឃ- មិត្ត ដែលមិត្តមានកិច្ចធុរៈជាបន្ទាន់ក៏សំដែងអាងរបស់ដែលខូចទៅហើយ ដូចជាពេលដែលមិត្តមានធុរៈម្ដាយឈឺធ្ងន់ ហើយពឹងឲ្យមិត្តជួយជូនទៅពេទ្យ ខ្លួនក៏ពោលឡើងថា " សោកស្ដាយណាស់សម្លាញ់ ឡានខ្ញុំខូចបាត់ទៅហើយ បើមិនដូច្នោះទេ ខ្ញុំនឹងជូនទៅភ្លាម" ។ បើពិតជាមិត្តល្អមែន សូម្បីឡានរបស់ខ្លួនខូចមែនក៏ដោយក៏នៅតែរកមធ្យោបាយជូនទៅឲ្យទាល់តែបាន។
៣/ មិត្តនិយាយចាក់បណ្ដោយ ៤ យ៉ាង
ក- មិត្ត ព្រមឲ្យមិត្តធ្វើបាប ដូចជាព្រមឲ្យមិត្តសម្លាប់សត្វ ឬលួចទ្រព្យគេជាដើម។ អ្នកដែលព្រមឲ្យមិត្តធ្វើបាបដូច្នេះ គឺជាការបិទផ្លូវសួស្ដីហើយបើកផ្លូវអន្តរាយអោយមិត្តដោយប្រាកដ។
ខ- មិត្ត ដែលព្រមឲ្យមិត្តធ្វើអំពើល្អ ការដែលគេព្រមឲ្យមិត្តធ្វើល្អនោះ មិនសំដៅដល់ការអនុគ្រោះដោយចិត្តល្អទេ គ្រាន់តែនិយាយចាក់បណ្ដោយឲ្យពីរោះស្ដាប់តែប៉ុណ្ណោះ។
គ- មិត្តនិយាយសរសើរមិត្ត តែក្នុងទីចំពោះមុខ មនុស្សប្រភេទនេះ គេនិយាយល្អក្នុងទីចំពោះមុខមិត្ត មិនមែនដោយចិត្តល្អនោះទេ គោលបំណងគឺចង់តោងយកផលកម្រៃពីមិត្តប៉ុណ្ណោះ។
ឃ- មិត្ត ពោលទោសមិត្តក្នុងទីកំបាំងមុខ បុគ្គលប្រភេទនេះ គឺជារោគដំបៅសង្គម គេមិនមានគំនិតស្ថាបនាមិត្តឲ្យបានល្អឡើយ ជាមនុស្សមិនចេះជួយការពារមិត្តឡើយ មានវាចាគួរឲ្យខ្ពើមជាងលាមក។
៤/ មិត្តនាំឲ្យប្រព្រឹត្តផ្លូវវិនាសមាន៤យ៉ាង
ក- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ អ្នកផឹកទឹកស្រវឹងមិនសូវបាននាំមកនូវប្រយោជន៍ពិតប្រាកដ ដល់មិត្តឡើយ ព្រោះគេច្រើនតែនិយាយធូរនៅពេលដែលគេស្រវឹងប៉ុណ្ណោះ ដូចមានពាក្យនិយាយតៗគ្នាថា "ស្វាងតឹង ស្រវឹងធូរ"។
ខ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការត្រាចទៅកាន់ច្រកល្ហកខុសកាល ការដើរលេងយប់មិនជាការល្អទេ ជួនកាលអាចជាន់ដានចោរទៀតផង។ បើនៅជាសិស្ស ត្រូវទុកពេលវេលាមើលមេរៀន ឬធ្វើលំហាត់វិញទើបប្រសើរត្រូវតាំងចិត្តថា " អញត្រូវតែបានពិន្ទុល្អជានិច្ច " ។ បើជាប្ដី ត្រូវតែនៅការពារផ្ទះសម្បែង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូនប្រពន្ធ។ បើជាប្រពន្ធរឹតតែត្រូវគិតឲ្យណាស់អំពីបញ្ហានេះ ប្រយ័ត្នចាញ់សត្វបក្សី ព្រោះសត្វបក្សីមិនងាយភ្លេចពេលចូលទ្រនំឡើយ។
គ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗក្នុងកិរិយាដើរមើលល្បែងមហោស្រព ការដើរមើលមហោស្រព គឺជាការញៀនម្យ៉ាងដែលអ្នកត្រូវការប្រយោជន៍ត្រូវតែលះបង់ ព្រោះជាការខាងបង់ពេលវេលា ខាងបង់ទាំងទ្រព្យ។
ឃ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវល្បែងភ្នាល់ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ការយកអ្នកលេងល្បែងជាមិត្ត សូម្បីពេលនេះយើងមិនទាន់ក្លាយជាអ្នកលេង តែយូរៗទៅ គង់តែរមាសដៃតាមគេមិនខាន កាលបើកើតរោគរមាស់ដៃហើយ មិនងាយគ្រូណាព្យាបាលជាឡើយទ្រព្យសម្បត្តិកប់ទុកទីណា ក៏ត្រូវវិនាសដែរ។
គ្រប់ប្រភេទនៃបុគ្គល ដែលបានរៀបរាប់មកខាងលើ សុទ្ធតែជាបុគ្គលដែលមិនគួរសេពគប់ទាំងអស់ ត្បិតសភាពជាបុថុជ្ជន ហើយថែមទាំងមិនសូវបានស្ដាប់ធម៌របស់សប្បុរសទៀត មិនអាចមានសតិសម្បជញ្ញៈគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងខ្លួនមិនឲ្យឆ្លងតាមគេបាននោះទេ ព្រោះប្រាជ្ញាស្មារតីនៅទន់ខ្សោយណាស់ ប្រៀបដូចជាដៃមានដំបៅ កាលបើលូកទៅក្នុងថ្នាំពិស ពិតជាជ្រាបចូលមិនខានឡើយ ដូច្នេះគួរតែកុំសេពគប់ឬកុំយកជាគ្នាទើបប្រសើរ។
ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ