images/articles/1904/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១១,៣៦៨ ដង)
ប្រាសាទព្រះគន្ធកុដិក្នុងធម្មនគរ
ព្រះរាជា មានកម្លាំង ទ្រង់សង្កត់សង្កិន នូវពួកស្តេចជា សត្រូវ លុះទ្រង់ឈ្នះសង្គ្រាមហើយ ទើបសាងទីក្រុង ក្នុងដែន ដែលទ្រង់ឈ្នះហើយនោះ ។ ទ្រង់ឱ្យជាងធ្វើកំពែង ស្នាមភ្លោះ សសរខឿន ខ្លោងទ្វារ និង ប៉មទាំងឡាយផ្សេងៗ ជាច្រើនក្នុងនគរ ។ ទ្រង់ឱ្យជាងធ្វើ ផ្លូវត្រឡែងកែង ផ្លូវថ្នល់ រានផ្សារជាចន្លោះ ដែលតាក់តែងល្អ
images/articles/1906/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៧,០៣៩ ដង)
នៅព្រៃតែមិនស្ងាត់ចាកកាម
ព្រះយោគាវចរណាមួយ ដែលមានកាយចៀសចេញចាកវត្ថុកាម ទៅនៅអាស្រ័យក្នុងព្រៃជាទីស្ងាត់ហើយ, ប៉ុន្តែមិនហាមឃាត់ចិត្តឲ្យស្ងាត់ចាកកិលេសកាម បណ្ដោយឲ្យចិត្តប្រព្រឹត្តទៅតាមអំណាចវិតក្កៈទាំង ៣ គឺ កាមវិតក្កៈ ( សេចក្ដីត្រិះរិះស្វែងរកកាម ) ព្យាបាទវិតក្កៈ ( សេចក្ដីត្រិះរិះចងគំនុំនឹងអ្នកដទៃ ) វិហឹសាវិតក្កៈ ( សេចក្ដីត្រិះរិះប៉ងនឹងបៀតបៀនអ្នក
images/articles/1908/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៤,៧០៧ ដង)
ធម៌ជាគ្រឿងកំចាត់នីវរណៈ ៥
១. កាមឆន្ទនីវរណៈ កំចាត់ដោយអសុភនិមិត្ត សេចក្ដីសម្គាល់ថា មិនល្អមិនស្អាត។
ម្យ៉ាងទៀត ធម៌ ៦ ប្រការ លោកពោលថាជាធម៌សម្រាប់លះកាមឆន្ទនីវរណៈ គឺ៖
ក). អសុភនិមិត្ត ឧគ្គហោ រៀននិមិត្តក្នុងអសុភកម្មដ្ឋាន
ខ). អសុភភាវនានុយោគោ ខំចម្រើនអសុភកម្មដ្ឋាន
គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួមទ្វារក្នុងឥន្ទ្រិយទាំង ៦
images/articles/1911/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,៤៨៨ ដង)
ធម៌ពិត
បើពោលអំពីគម្ពីរព្រះអភិធម្ម យើងអាចពោលថា ជ្រៅ ណាស់ អត់យល់ ទន្ទេញក៏អត់ចាំ ម៉្លោះហើយធ្វើឱ្យចិត្តមិនចង់រៀន ប៉ុន្តែ បើអភិធម្មគឺធម៌ពិតឥឡូវនេះ ខណៈនេះ កំពុងឃើញ កំពុងឮ កំពុងគិត ៘ ពោលគឺធម៌ពិតក្នុងលោក ៦ ជាអភិធម្មដែល ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងឱ្យដឹង ដូច្នេះ តើយើងមិន ចង់រៀន មិនចង់ដឹងនូវអភិធម្មជាធម៌ពិត ជាជីវិតខ្លួនឯងទេឬ ?
images/articles/1913/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១៦,៣៨៣ ដង)
ខ្លឹមសារនៃជីវិត
ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហា ជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺ បញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ ដោះស្រាយទេ វារមែងមានការលំបាកតានតឹងក្នុងចិត្តជា ពិតប្រាកដ ហើយវាអាចគ្របសង្កត់ចិត្តបានយូរទៀតផង។
ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិន មាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល
images/articles/1914/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២២,៩៨៩ ដង)
ការកសាងកម្លាំងចិត្តរឹងមាំ
តើការកសាងកម្លាំងចិត្តរឹងមាំគឺជាអ្វី?
ការកសាងកម្លាំងចិត្ត រឹងមាំ គឺជាវិធីអប់រំ និងទូន្មានចិត្តជាប្រចាំឲ្យមានសុទិដ្ឋិនិយម និងការគិតដែលមានប្រយោជន៍ដល់ចិត្ត ធ្វើឲ្យស្ថានភាពផ្លូវចិត្តរបស់យើងមានភាពរឹងមាំ អាចប្រឈមមុខនឹងបញ្ហាក្នុងជីវិតរស់នៅប្រកបដោយទស្សនវិជ្ជមាន។ ការកសាងកម្លាំងចិត្តរឹងមាំគឺជាចំណែកមួយយ៉ាងសំខាន់នៃការថែទាំសុខភាព
images/articles/1916/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៨,១៨៣ ដង)
អត់មានបានអ្វីទេ
ក្នុងលោកនេះ មិនមានអ្វីក្រៅអំពីអារម្មណ៍របស់វិថីចិត្ត ឡើយ ចិត្តកើតឡើងដឹងអារម្មណ៍ណាហើយ សូម្បីចិត្តខ្លួនឯងក៏ រលត់សូន្យទៅ តើមានអ្នកណាបានអ្វីក្នុងលោក ។ លោកដែលជា រូបារម្មណ៍ក៏បែកធ្លាយ សំឡេងក៏រលត់ ក្លិន រស ផោដ្ឋព្វៈ និង សភាវៈដែលជាធម្មារម្មណ៍ សុទ្ធតែកន្លងទៅ រលត់រលាយទៅ អត់ មានត្រឡប់មកកើតវិញទេ លក្ខណៈបែបនេះ
images/articles/1925/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦១,៣៩៨ ដង)
សូចិលោមយក្ស អ្នកមានសំណាង
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅជិតស្រុកគយា ជាលំនៅនៃយក្ស ឈ្មោះសូចិលោមៈ ។ កាលពីសាសនាព្រះពុទ្ធ កស្សបទសពល យក្សនេះជាព្រះភិក្ខុមួយអង្គ សន្សំឧបនិស្ស័យក្នុង ការសិក្សាស្រាវជ្រាវរាវរកធម៌ពិត ។
សូចិលោមយក្ស បានទូល សួរធម៌ព្រះដ៏មានព្រះភាគដូច្នេះថារាគៈ និង ទោសៈ មានអ្វីជាហេតុ ការអផ្សុកសេចក្តី ត្រេកអរ និង
images/articles/1927/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២០,៨៨៨ ដង)
សម្រេចមគ្គផលក្នុងភ្លើង
ព្រះនាងសាមាវតី ជាមួយនឹងស្ត្រីជាបរិវារ បានសម្រេច ធម៌ទីណា ក្នុងព្រៃដែរឬទេ ? មិនមែនទេ គឺសម្រេចក្នុងព្រះរាជវាំងព្រះបាទឧទេន ក្រុងកោសម្ពី ។
នៅពេលភ្លើងឆេះប្រាសាទ ព្រះនាងព្រមទាំងបរិវារ ៥០០ នាក់ ត្រូវអស់ជីវិត ប៉ុន្តែមុននឹង អស់ជីវិត ព្រះនាងសាមាវតីបានឱ្យឱវាទដល់ស្ត្រីទាំងនោះថា ការ កំណត់អត្តភាព ដែលត្រូវេភ្លីងឆេះយ៉ាងនេះ សម្រាប់ពួកយើង
images/articles/1926/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៤,៨៧៣ ដង)
អស្សជិសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត វេឡុវ័ន ជា កលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះអស្សជិដ៏មានអាយុ នៅក្នុង អារាមរបស់សេដ្ឋីឈ្មោះ កស្សប មានអាពាធ ដល់នូវ សេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ ។
គ្រានោះ ព្រះអស្សជិដ៏មានអាយុ បានហៅភិក្ខុទាំងឡាយ ជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំងឡាយ ចូរ អ្នកទាំងឡាយមកអាយ ចូរអ្នកទាំងឡាយ
images/articles/1929/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៦៨,១៧០ ដង)
សម្រេចមគ្គផលពេលជិតមរណៈ
សម័យមួយនោះ ព្រះសរកានិសក្យរាជ ទ្រង់ទិវង្គតទៅ ព្រះអង្គជាបុគ្គលដែលព្រះដ៏មានព្រះភាគទ្រង់ព្យាករហើយថា ជា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គល ទៀង មានការត្រាស់ដឹងប្រព្រឹត្តទៅក្នុងខាងមុខ ។
ក្នុងកាលនោះ ពួកសក្យរាជជាច្រើនអង្គមកប្រជុំគ្នាក្នុងទីនោះហើយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា អើហ្ន៎ អស្ចារ្យណាស់តើ
images/articles/1928/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ២០,៣៨០ ដង)
ផ្លូវតែមួយគត់
វិសាខា ជាបញ្ចពិធកល្យាណី សម្រេចធម៌ជាព្រះសោតាបន្នា តាំងពីអាយុ ៧ ឆ្នាំ ។ នាងជាបុត្ររបស់សុមនាទេវី ជាមួយនឹងធនញ្ជ័យសេដ្ឋី ហើយត្រូវជាចៅស្រីសម្លាញ់នៃមេណ្ឌកសេដ្ឋី ក្នុងភទ្ទិយនគរ ដែនអង្គៈ ។
ក្នុងកាលនោះ គឺព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវឧបនិស្ស័យនៃអ្នកដែលត្រូវបានសម្រេចមគ្គផល ក្នុង ភទ្ទិយនគរ ទើបព្រះអង្គស្តេចយាងទៅកាន់នគរនោះ ព្រមដោយ
images/articles/1932/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៣,៨៦៥ ដង)
បុគ្គលដែលមានការទាក់ទងជាមួយនឹងយើង ឬហេតុការណ៍ដែលកើតឡើងដល់យើង គឺយើងគួរព្យាយាមសម្លឹង មើលដោយការយកចិត្តទុកដាក់ដល់បុគ្គលនោះ និងហេតុការណ៍ផ្សេងៗនោះ ក្នុងផ្នែកល្អតាមសមគួរ ។បើយើងចេះសម្លឹងមើលនិងចេះស្រាវជ្រាវរកផ្នែកល្អរបស់បុគ្គលនោះ ឬ ហេតុការណ៍នោះ យើងនឹងបាននូវប្រយោជន៍ជាពិតប្រាកដ។បុគ្គលខ្លះទោះបីមានចំណែកអាក្រក់ ខូចកាចដ៏ច្រើនក៏ពិតមែនហើយ ប៉ុន្តែក៏គង់មាននូវចំណែកល្អខ្លះ បើយើងចេះជ្រើសរើសយកដោយការត្រួតត្រាពិនិត្យ ប្រកបដោយសុភនិច្ឆ័យ ។
ដើមឈើដោយទូទៅ រមែងមានប្រយោជន៍មិនដូចគ្នា ហើយអ្នកណាដឹងនូវប្រយោជន៍នៃដើមឈើនោះ ត្រង់ចំណែកណា ក៏នាំយកនូវចំណែកត្រង់នោះឯងមកធ្វើជាប្រយោជន៍ទៅ។ ដើមឈើខ្លះមានប្រយោជន៍គ្រប់ចំណែកទាំងអស់ ទាំងឫស ទាំងដើម ទាំងសំបក ទាំងស្រាយ ទាំងខ្លឹម ទាំងផ្កា ទាំងស្លឹក និងទាំងផ្លែ ហើយសុទ្ធតែជាប្រយោជន៍សំខាន់ៗទៀតផង ប៉ុន្តែចំណែកណាត្រូវបានជាប្រយោជន៍ក្នុងផ្នែកណានោះ គឺ ស្រេចហើយតែការចេះដឹងនិងការយល់របស់យើង ។
មនុស្សខ្លះ ពិតហើយថាគេជាមនុស្សអាក្រក់សឹងតែទាំងអស់ គឺទាំងកាយទាំងវាចាចិត្ត តែគេក៏បានមកជាតួយ៉ាង សម្រាប់ឱ្យយើងឃើញទៅតាមសេចក្តីពិតថា ធ្វើយ៉ាងហ្នឹងវាមិនល្អ វាជាការអាក្រក់ ដូច្នេះបើយើងមិនចង់ឱ្យខ្លួនយើងទៅ ជាមនុស្សអាក្រក់ទេ យើងមិនត្រូវធ្វើដូច្នោះឡើយ ។ នេះជាប្រយោជន៍ដែលយើងត្រូវបានទទួល ពីសភាពនៃអំពើអាក្រក់ ដែលបានប្រាកដឱ្យយើងមើលឃើញច្បាស់ ទាំងដែលយើងក៏ជាមនុស្សចេះសម្លឹងមើលផងទៀត ។
ហេតុការណ៍ខ្លះដែលបានកើតឡើងដល់យើង ក្នុងពេលដំបូង យើងអាចឃើញថាជារឿងអាក្រក់ ជារឿងគ្រោះកាចដ៏ក្រៃលែង តែលុះដល់ពេលដែលយើងបានអាស្រ័យនូវ បញ្ញា ពិចារណារកផ្លូវដោះស្រាយ ព្រមដោយការបាននូវកម្លាំងចិត្តដ៏មាំមួនសម្រាប់ប្រឹងប្រែង ព្យាយាមក្នុងការដោះស្រាយផងទៀតនោះ ហេតុការណ៍ដែលថាអាក្រក់ហ្នឹងឯង ក៏បានធ្វើឱ្យយើងសម្រេចនូវប្រយោជន៍ដ៏ច្រើន ។
ព្រោះហេតុដូច្នោះហើយ ដើម្បីសេចក្តីស្ងប់សុខនៃចិត្តសន្តានរបស់យើង គឺយើងត្រូវចេះសម្លឹងមើលហេតុការណ៍ផ្សេងៗ នៅក្នុងផ្នែកល្អជាមុនសិន ឬត្រូវចេះបរិកម្មភាវនាឱ្យបានរឿយៗ ដូច្នេះថា ឱ!ល្អដូចៗគ្នា ឱ! នេះបើយើងធ្វើទុកក្នុងចិត្តដោយ ឧបាយត្រូវទំនងទៅតាមហេតុផលហើយនោះ (យោនិសោមនសិការ ) ។ ការខកចិត្ត ការអស់សង្ឃឹម មិនអាចញាំញីនូវបេះដូងរបស់យើងបានឡើយ បើយើងមាននូវយោនិសោមនសិការ រឿយៗជានិច្ចនោះ ។ យើងនឹងសម្លឹងមើលឃើញបានច្បាស់ ពិតប្រាកដ នូវគុណតម្លៃដ៏ថ្លៃថ្លា ដែលសម្រេចបានពីយោនិសោមនសិការរបស់យើង ។ គុណតម្លៃដែលយើងទទួលបាន ពីយោនិសោមនសិការនោះ គឺល្អជាងនិងខ្ពស់ជាងនូវអ្វីៗ ដែលយើងធ្លាប់ឱ្យតម្លៃ ទាំងអ្វីៗនោះឯងដែលបានធ្វើឱ្យយើងអស់សង្ឃឹម ។
អ្វីៗនៅក្នុងលោកនេះ សុទ្ធតែប្រែប្រួលទាំងអស់ រកសង្ឃឹមមិនបានឡើយ ហើយម៉្យាងទៀត សម្បត្តិក្នុងលោកនេះ មិនមានសម្បត្តិណាដែលធ្វើឱ្យយើងចេះឆ្អែតគ្រប់គ្រាន់ បានឡើយ ដូច្នេះតើឱ្យយើងសង្ឃឹមទៅលើរបស់អ្វីនៅក្នុងលោកនេះ ។ ផ្លូវដែលល្អក៏គឺ កុំប្រមាទ កុំទុកចិត្តអ្វីៗឱ្យជ្រុលហួស ត្រូវចេះរក្សាខ្លួនដោយខ្លួនឯង ។ចិត្តរបស់អ្នកដទៃប្តូរផ្លាស់ជានិច្ច សូម្បីចិត្តរបស់យើងក៏មិនខុសអ្វីពីចិត្តអ្នកដទៃដែរ ប្រសិនបើបណ្តោយឱ្យអារម្មណ៍អូសទាញអារម្មណ៍នឹង បន្សាត់ចិត្តរបស់យើង ឱ្យហូរទៅតាមខ្សែតណ្ហាជាប្រាកដ ។ មនុស្សជាច្រើនដែលធ្លាប់ស្រឡាញ់គោរពរាប់អានយើងនោះ គេអាចខឹងក្រោធនឹងយើង ស្អប់យើង ឈប់គោរពរាប់អាន ចំពោះយើងពេលណាក៏បានដែរ ។
ប្រវត្តិសាស្ត្រក្នុងលោក និងដំណឹងផ្សេងៗក្នុងលោក ដែលមានការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍រាល់ថ្ងៃនេះ មានឡើងប្រាកដ ដើម្បីសេចក្តីស្លុតសង្វេគ និងដើម្បីមិនឱ្យយើងមានក្តីសង្ឃឹមទៅលើអ្វីៗនោះឯង ។ ឃើញមនុស្សក្រីក្រតោកយ៉ាកលំបាកហើយ ក៏អស់នូវ ចំណង់ដែលចង់មាន ។ ឃើញមនុស្សចាស់ជរាហើយ ក៏បាត់បង់អស់នូវភាពរីករាយនៃចិត្ត ដែលប្រព្រឹត្តទៅក្នុងភាពជា កំលោះក្រមុំ ព្រោះទោះជាយ៉ាងណាៗក៏ដោយ យើងក៏ត្រូវចាស់យ៉ាងនោះ ទាំងអ្នកដទៃ ដែលឋិតនៅក្នុងវ័យក្មេងដែលយើងកំពុងតែស្រឡាញ់ណាស់ ក៏មុខតែចាស់ដែរ ប្រសិនបើមិនបានស្លាប់ពីក្មេងទេនោះ ។ ឃើញមនុស្សដណ្តើមនូវផលប្រយោជន៍ពីគ្នា គំរាមកំហែងគ្នា ទម្លាយសេចក្តីសុខគ្នា ព្យាបាទគ្នាដោយវិធីផ្សេងៗ ហើយក៏មិនចង់ចូលទៅឱ្យប៉ះពាល់ដល់សង្គមណាៗឡើយ។
មានតែព្រះធម៌ប៉ុណ្ណោះ ដែលធ្វើឱ្យកក់ក្តៅក្នុងជីវិត ព្រោះព្រះធម៌បានស្ថាបនាមនុស្ស ដែលធ្លាប់តែអន់ថយទន់ ទាប ដោយត្រកូល ឬដោយទ្រព្យជាដើម ឱ្យបានជាមនុស្ស ប្រសើរខ្ពង់ខ្ពស់ រហូតដល់ថ្នាក់ទេវតាឥន្ទ្រព្រហ្មប្រណម្យ អញ្ជលីសំពះថ្វាយបង្គំទៀតផង ។ ព្រះធម៌មិនបានឃ្លាតចាកពីលោកនេះទៅឡើយ មានតែសត្វលោកប៉ុណ្ណោះទេ ដែលចេះតែលះបង់ព្រះធម៌ចោល។ ព្រះធម៌មានអានុភាពរកអ្វីប្រៀបពុំបានឡើយ សូមឱ្យមានការ ទុកចិត្តចំពោះព្រះធម៌ចុះ គឺល្អជាងការទុកចិត្តក្នុងអ្វីៗទៀតទាំងអស់ ។
ព្រះសម្មាសម្ពុទ្ធទ្រង់បានទូន្មានឱ្យពុទ្ធបរិស័ទ តម្កល់ខ្លួនដោយប្រពៃ គឺតម្កល់ខ្លួនក្នុងគុណធម៌ ឬឱ្យព្រះធម៌មាន នៅក្នុងខ្លួនហ្នឹងឯង ទោះបីជួបប្រសព្វនូវសេចក្តីទុក្ខលំបាក យ៉ាងណាក៏ដោយ ក៏កុំឱ្យចោលព្រះធម៌ ។ ការដែលយើងមាននូវព្រះធម៌ តាំងនៅក្នុងខ្លួនបាន មាំមួនល្អហើយនោះ យើងរឹងរឹតតែចេះសម្លឹងមើលបុគ្គល និងហេតុការណ៍ផ្សេងៗបានល្អឡើង ព្រោះនៅក្នុងខ្លួនយើង សម្បូណ៌ទៅដោយយោនិសោមនសិការ នេះជាវិធីដ៏សំខាន់ មួយក្នុងការធ្វើចិត្តឱ្យបានស្ងប់ មិនញាប់ញ័រចំពោះលោកធម៌ ដែលជាវិធីនាំទៅរកសភាពសុខចិត្ត កាន់តែប្រណីតសុខុម ឡើងជានិច្ចនិរន្តរ៍ ។
ដកស្រង់ចេញពីសៀវភៅ សុខចិត្ត
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1933/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៥៨,៨៩៧ ដង)
អប់រំចិត្តឱ្យស្ងប់
ការអប់រំចិត្តឱ្យស្ងប់ដោយវិធីសមាធិ ឬសមថភាវនា និងម៉្យាងទៀត អប់រំឱ្យស្ងប់ផង លះផ្តាច់ផង ដោយវិធី វិបស្សនាភាវនា ។ សមាធិឬសមថភាវនា ចំណុចនេះសំដៅដល់ការ ចងចិត្តទុកជាមួយនឹងអារម្មណ៍សមាធិយ៉ាងណាមួយ ។ នៅ ពេលណាចិត្តចាប់នូវអារម្មណ៍បានល្អហើយ ពោលគឺមិនរវើរវាយងាករេទៅក្នុងរឿងដទៃ នៅពេលនោះ សេចក្តីសុខក៏ កើតឡើង ។
ចិត្តបានទទួលនូវការសម្រាក
images/articles/1934/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៩,៦៨៤ ដង)
សតិសូត្រ សតិវគ្គ
(សំយុត្តនិកាយ សគាថវគ្គ)
(៥៧) ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ បាន ពោលគាថានេះ ក្នុងសំណាក់នៃព្រះដ៏មានព្រះភាគថា ៖
ភិក្ខុអ្នកមានស្មារតី គប្បីប្រញាប់វៀរ ដើម្បីលះ បង់នូវកាមរាគៈ ដូចជាបុរសដែលគេប្រហារដោយ លំពែង ឬដូចជាបុគ្គលដែលភ្លើងឆេះលើក្បាល
សារត្ថប្បកាសិនីអត្ថកថា
អត្ថកថាសតិសូត្រ
សួរថា ក្នុងគាថានេះ ទេវតាពោលយ៉ាងណា?
images/articles/1935/Untitled-1-Recovered.jpg
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ៩,១៩០ ដង)
អារម្មណប្បច្ច័យគឺជាជីវិតប្រចាំថ្ងៃ នៃចិត្តចេតសិក។
រូបកាយជាធាតុមិនដឹង មិនគិត មិនពិចារណា មិនសោយអារម្មណ៍ មិនមែនជាសត្វ ប៉ុន្តែអាស្រ័យនឹងរូបកាយ នេះមានចិត្តចេតសិកកើតឡើងបន្តជាប់ខណៈគ្នា មានរបៀបត្រឹមត្រូវជា ចិត្តនិយាម គឺទំនៀមទៀងទាត់ ជាវិធីតាមច្បាប់កំណត់នៃការកើត តាមជាតិ តាមកិច្ច តាមស្ថាន តាមអារម្មណ៍ ៘
ចិត្តចេតសិកជាធម្មជាតិដឹងនូវអារម្មណ៍