ថ្ងៃ សៅរ៍ ទី ០១ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២០,៥១៥
Today
ថ្ងៃម្សិលមិញ ១៩២,៨៩៥
ខែនេះ ១២០,៥១៥
សរុប ៤០០,៩០៣,២៤០
ប្រជុំអត្ថបទ
images/articles/1525/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៦៣ ដង)
លោកវិបត្តិសូត្រ​ទី ៦ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោកធម៌​ទាំង​ឡាយ ៨ យ៉ាង​នេះ តែង​ជាប់​តាម​នូវ​សត្វ​លោក ទាំង​សត្វ​លោក ក៏​វិញ​ទៅ​តាម​នូវ​លោកធម៌​ទាំង ៨ នេះ​ដែរ។ លោកធម៌ ៨ យ៉ាង​ តើ​ដូចម្ដេច​ខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លោក​ធម៌​ទាំង​ ៨ យ៉ាង​នេះ​ឯង តែង​ជាប់​តាម​សត្វ​លោក ទាំង​សត្វ​លោក ក៏​វិល​ទៅ​តាម នូវ​លោកធម៌​ទាំង
images/articles/1518/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៣០ ដង)
អដ្ឋកថា​លោកធម្មសូត្រ​ទី ៥ បឋមលោក​ធម្មសូត្រ​ទី៥ មាន​សេចក្ដី​ថា វិនិច្ឆ័យ​ដូចតទៅ​នេះ ដែល​ឈ្មោះ​ថា​លោកធម៌ ព្រោះ​ជា​ធម៌​របស់​លោក។ បុគ្គល​ដែល​ឈ្មោះ​ថា​ជា​អ្នក​រួច​ចាក​នូវ​លោកធម៌​ទាំង​នេះ មិន​មាន​សោះ​ឡើយ សូម្បី​តែ​ព្រះសម្មា​សម្ពុទ្ធ​ទាំង​ឡាយ​ក៏​នៅ​មាន​ដែរ ព្រោះ​ហេតុ​ដូច្នេះ ទើប​ទ្រង់​ត្រាស់​ថា លោកំ អនុបរិវត្តន្តិ រមែង​វិល​ទៅ​តាម​នូវ​សត្វ​លោក។ មាន​សេចក្ដី​ថា រមែង​ជាប់​នៅ​តាម​មិន​ឈប់ឈរ
images/articles/1500/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧៨០ ដង)
បញ្ហា​នរក​បរលោក ការ​ដែល​បរិយាយ​មក​ទាំង​ប៉ុន្មាន​ខាង​ដើម ភាគ​ច្រើន​គឺ​វិនិច្ឆ័យ​ឲ្យ​ឃើញ​ថា នរក​មាន​នៅ​ក្នុង​លោក​នេះ​ឯង។ លំដាប់​តទៅ​នឹង​ស្ដី​អំពី​នរក​បរលោក ថា​តើ​មាន​មែន​ឬ​ទេ? សេចក្ដី​នេះ​ខ្ញុំ​ក៏​មិន​បង្ខំ​មិត្ត​អ្នក​អាន​ទាំង​ឡាយ ថា​ត្រូវ​តែ​ជឿ​នោះ​ទេ ព្រោះ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ក៏​ទ្រង់​សំដែង​ក្នុង​កាលាមសូត្រ​ថា អ្នក​ទាំង​ឡាយ​កុំ​ទាន់​អាល​ជឿ​លើ​ក្បួន​តម្រា អ្នក​ទាំង​ឡាយ​កុំ​ទាន់​អាល​ជឿ​លើ​អ្វី​ដែល​គ្រាន់​តែ​បាន​ឬ​មក
images/articles/1496/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៦៦៥ ដង)
ឋានសួគ៌ គេ​អាច​និយាយ​បាន​ថា ឋាន​សួគ៌ ជា​កន្លែង​ដែល​យើង​អាច​កើត​វិញ បន្ទាប់​ពីស្លាប់​ទៅ។ វា​ក៏​អាច​ជា​សភាព​នៃ​ចិត្ត​មួយ​ផង​ដែរ។ ឧទាហរណ៍ មនុស្ស​ឆេវ​ឆាវ​ម្នាក់​អាច​មាន​អារម្មណ៍​អាក្រក់​ជានិច្ច​ ហើយ​ងាយ​នឹង​ច្រឡោត​ខឹង​ណាស់។ មនុស្ស​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​គាត់ រួម​ទាំង​ខ្លួន​គាត់​រង​នូវ​សេចក្ដី​សោក​សៅ និង​ពិបាក​ចិត្ត​គ្រប់​ពេល​វេលា។ ផ្ទុយ​ទៅ​វិញ បុគ្គលណា​ម្នាក់​ដែល​មិន​មាន​ចិត្ត​ឆេវ​ឆាវ
images/articles/1494/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៩៥៧ ដង)
កូន គឺ​ជា​អ្នក​ដែល​ពុក​ម៉ែ​បង្កើត ឲ្យ​មាន​រូប​រាង​ឡើង ដោយ​ទឹក​ដោះ​របស់​ម៉ែ នឹង​ដោយ​អាហារ​បាយ​ទឹក ដែល​ពុក​ខំ​ប្រឹង​ប្រែង​ស្វែង​យក​មក​ចិញ្ចឹម​ជីវិត​ម៉ែ​និង​ជីវិត​កូន។ កូន​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​មាន​ភាព​កក់​ក្ដៅ​ក្នុង​ចិត្ត​ព្រោះ​ត្បិត​មាន​កូន គ្រាន់​តែ​ពុកម៉ែ​ដឹង​ថា​កូន​កើត​មក ក្នុង​ចិត្ត​ពុក​ម៉ែ​ជ្រូត​ជ្រាប ដោយ​ព្រហ្ម​វិហារ​ធម៌ ហើយ​ពុក​ម៉ែ​បញ្ជូន​នូវ​ព្រហ្ម​វិហារ​ធម៌​នោះ​ ឆ្ពោះ​ទៅ​កាន់​កូន​ដែល​ទើប​តែ​នឹង​កើត​មក​ដោយ​ក្ដី​ស្រលាញ់​និង​ដោយ​ការ​ទទួល​ខុស​ត្រូវ​ គ្រប់​យ៉ាង។ អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​សប្បាយ​រីក​រាយ គ្រប់​ពេលវេលា និង​អ្នក​ដែល​ជា​ទី​ស្រលាញ់​ពេញ​ចិត្ត ក្នុង​ជីវិត​របស់​ពុក​ម៉ែ​គឺ​ជា​រូប​កូន ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​កើត​ទុក្ខ​លំបាក​ចិត្ត​គ្រប់​ពេល​វេលា​ក៏​ជា​កូន​ដែរ។អ្វីៗ​គ្រប់​យ៉ាង​ដែល​ពុក​ម៉ែ​ធ្វើ គឺ​ដើម្បី​កូន ពុក​ម៉ែ​ហ៊ាន​លះ​បង់​របស់​គ្រប់​បែប​យ៉ាង ឲ្យ​តែ​អាច​ចិញ្ចឹម​កូន​ឲ្យមាន​ជីវិត​ល្អ​ប្រសើរ​បាន ពុកម៉ែ​មិន​ដែល​រារែក​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែ​ជីវិត ក៏​ពុកម៉ែ​មិន​ខ្លាច​ក្នុង​ការ​លះបង់ ដើម្បី​កូន​ដែរ។ កូន ពុក​ម៉ែ​សប្បាយ​ចិត្ត​ណាស់ ដែល​កូន​កើត​មក​ជា​កូន​របស់​ពុក​ម៉ែ តែ​ពុក​ម៉ែ​សោក​ស្ដាយ​ណាស់​ដែរ ពេល​ដែល​ពុក​ម៉ែ​ណែនាំ​ទូន្មាន​កូន តែ​កូនមិន​ស្ដាប់ ប្រាប់​កូន​ តែ​កូន​មិន​តាម។កូន តើ​អ្នក​ដឹង​ទេ​ថា ពុក​ម៉ែ​មាន​ដួងហឬទ័យ​ល្អ​យ៉ាង​ណា​ចំពោះ​កូន ពុក​ម៉ែ​ចង់​នៅ​ក្បែរ​កូន​រហូត​ដល់​សូន្យ​សង្ខារ ពុក​ម៉ែ​ចង់​អោប​កូន​រាល់​ថ្ងៃ ពុក​ម៉ែ​ចង់​ថ្នាក់​ថ្នម​កូន ដូច​កាល​កូន​នៅ​ពី​តូច​ណាស់ ទោះ​បី​ជា​កូន​ធំ​មាន​ស្វាមី​ភរិយា​ហើយ​ក៏​ដោយ តែ​សម្រាប់​ពុក​ម៉ែ​នៅ​តែ​ចាត់​ទុក​កូន​ជា​កូន​ក្មេង​ដដែលល នៅ​ក្នុង​បេះ​ដូងរបស់​ពុក​ម៉ែ ស្រលាញ់​កូន ថ្នាក់​ថ្នម​កូន ពី​ដើម​យ៉ាង​ណា ដល់​ពេល​ឥឡូវ​ក៏​នៅ​តែ​យ៉ាង​នោះ មិន​ប្រែ​ប្រួល​ឡើយ។ កូន ពុក​ម៉ែ​ពេញ​ចិត្ត​ណាស់​នឹង​ចិញ្ចឹម​កូន ទោះ​បី​ជា​កូន​ធំឡើង​មិន​ចិញ្ចឹម​ពុក​ម៉ែ​វិញ​ក៏​ដោយ ក៏​ពុកម៉ែ​មិន​ថា​អ្វី​ឡើយ ព្រោះ​ពុកម៉ែ​ចិញ្ចឹម​កូន​ ដោយ​មិន​ទាម​ទា​អ្វី​ពី​កូន​ឡើយ ​ពុក​ម៉ែ​ចិញ្ចឹម​កូន ដោយ​ស្មោះ​ត្រង់​ពី​ចិត្ត គ្មាន​គិត​ចង់​បាន​អ្វី​ពី​កូន​ទេ។កូន គឺ​ជា​កែវ​ភ្នែក​ទាំង​គូ​របស់​ពុកម្ដាយ ឬ​ដូច​ជា​ចរណៃ ដែល​ញ៉ាំង​រស្មី​ជីវិត​ពុក​ម៉ែឲ្យ​ភ្លឺ​ថ្លា​បាន​ទោះ​បី​ជា​យប់​គ្មាន​ដួង​ខែ តែ​ដួង​ចិត្ត​ពុកម៉ែ មិន​ងងឹតដូច​យប់​គ្មាន​ដួង​ខែ​ឡើយ ព្រោះ​ពុកម៉ែ​មាន​ដួង​ផ្កាយ​ដ៏​តូច​មួយ ដែល​មាន​ពន្លឺ​ភ្លឺ​នឹក​ស្មាន​មិនដល់​ជួយ​បំភ្លឺ​ជីវិត​ពុក​ម៉ែ ដួង​ផ្កាយ​ដ៏​តូច​នោះ មិន​គឺ​នរណា ដទៃ​ឡើយក្រៅ​អំពី​កូន។ កូន គឺ​ជា​ដុំ​ពេជ្យ ដែល​មាន​តម្លៃ​កាត់​ថ្លៃ​មិន​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ពុក​ម៉ែ​សង្កេត​ឃើញ​ថា ពេល​វេលា​ដែល​អត់មាន​កូន ជីវិត​របស់​ពុក​ម៉ែ ដូច​ជា​សោះ​កក្រោះ គ្មាន​រស់​ជាតិ​អ្វី​ទាល់​តែ​សោះ តែ​ក្នុង​រយៈ​ពេល​ដែល​មាន​កូន ជីវិត​ពុក​ម៉ែ​ដូច​ជា​ស្រស់​បំព្រង មាន​ភាព​រីករាយ​ខុស​ប្រក្រតី ព្រោះ​អាស្រ័យ​កូន​ដែល​ជា​ដុំ​ពេជ្រ​ដ៏​មាន​តម្លៃ​របស់​ពុក​ម៉ែ។ រាល់​ការ​លះបង់​គ្រប់​យ៉ាង របស់​ពុក​ម៉ែ​ទៅ​លើ​កូន ពុក​ម៉ែ​គ្មាន​ពាក្យ​ថា ស្ដាយ​ក្រោយ​ឡើយ ទោះ​ការ​លះ​បង់​នោះ​បាន​ទទួល​ការ​តប​ស្នង​ពី​កូន​ក្ដី មិន​ទទួល​ក្ដី ក៏​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​សោក​ស្ដាយ​ដែរ ពុក​ម៉ែ​មាន​តែ​សប្បាយ​ចិត្ត ដែល​ពុក​ម៉ែ​បាន​ធ្វើ​អ្វីៗ​ដើម្បី​កូន ព្រោះ​ពុក​ម៉ែ​គិត​ថា​តួនាទី ក្នុង​នាម​ជា​លោក​ឪពុក អ្នក​ម្ដាយ គឺ​ពុក​ម៉ែ​បាន​បំពេញ​យ៉ាង​ល្អ​ហើយ​ដូច្នេះ​គ្មាន​អ្វី​ដែល​ថា ឲ្យ​ពុក​ម៉ែ​មាន​វិប្បដិសារី ចំពោះ​កូន​ឡើយ។ កូន មាន​ច្រើន​ណាស់ មាន​ទាំង​កូន​ល្អ មាន​ទាំង​កូន​អាក្រក់ បើ​បាប​កម្ម​របស់​ពុក​ម៉ែ​នៅ​សេសសល់​ពី​អតីត​ជាតិ ប្រាកដ​ជា​ជួប​កូន​អាក្រក់ តែ​បើ​បុណ្យ​របស់​ពុក​ម៉ែ​មាន នឹង​ជួប​កូន​ល្អ​មិន​ខាន។ ដូច្នេះ​សូម​ពុកម៉ែ​ទាំង​ឡាយ កុំ​តូច​ចិត្ត​នឹង​ខ្លួន​ឯង ដែល​មាន​កូនអាក្រក់​អ្វី ត្រូវ​ព្រម​ទទួល​យក​នូវ​អំពើ ដែល​យើង​ធ្លាប់​សាង​ពី​មុន​មក ព្រោះ​កាល​ពី​មុន យើង​អាច​ជា​អ្នក​មិន​ដឹង​គុណ​ឪពុកម្ដាយ ធ្វើ​បាប​ចិត្ត​គាត់​ឲ្យ​រាល់​ថ្ងៃ​ក៏​ថា​បាន ទើប​មាន​កម្មពៀរ​មក​ដល់​ជាតិ​នេះ ត្រូវ​កូន​ធ្វើ​បាប​ចិត្ត​វិញ អញ្ចឹង​ហើយ​យើង​គួរ​តែ​ទទួល​កម្មពៀរ​វេរាឲ្យ​ហើយ​ទៅ កុំ​បាច់​ខឹង​នឹង​គេ​ធ្វើ​អី ចាត់​ទុក​ថា​យើង​សង​គេ​ទៅ​ចុះ។ កូន អើយ​កូន​កើត​មក​ពី​ម៉ែ​ឪ កូន បាន​រស់​នៅ​ក្នុង​លោកា កូន រស់​ព្រោះ​លោក​ថែរក្សា កូន គ្រប់​រូបា​ឧស្សាហ៍​គិត។ កូន មាន​សាច់​ឈាម​ពុក​ម៉ែ​ឲ្យ កូន កុំ​បណ្ដោយ​ធ្លោយ​គំនិត កូន មាន​ពុក​ម៉ែ​រស់​នៅ​ជិត កូន គួរ​ប្រណិបត្តិ​គាត់​រាល់​ថ្ងៃ។ កូន ជា​ចរណៃ​ថ្លៃ​ជាង​ពេជ្រ កូន ចាំង​រំលេច​ដោយរស្មី កូន មិន​ដឹង​ខ្លួន​ទេ​ឬ​អ្វី កូន រស់​រាល់​ថ្ងៃ​ព្រោះ​អ្នក​ណា។ កូន ចូរ​ដឹង​ចុះ​ណា​ពិសី កូន រស់​មាន​ន័យ​ល្អ​ថ្លៃ​ថ្លា កូន រស់​ព្រោះ​មានមាតាបិតា កូន ត្រូវ​រក្សា​អ្នក​មាន​គុណ។ ដក​ស្រង់​ចេញ​ពី​​សៀវភៅ ដួងហឬទ័យនៃអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/1495/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៩៩២ ដង)
នរណា! តើ​យើង​​ចង់​មាន​ន័យ​យ៉ាង​មិច​ចំពោះ​ពាក្យ​ថា នរណា? តើ​ព្រះពុទ្ធ​សាសនា​មិន​និយាយ​ថា មាន​តែ​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ដែល​ទទួល​ផល​នៅ​ជាតិ​ក្រោយ​ទេឬ? យោង​តាម​ព្រះពុទ្ធសាសនា កន្លែង​ណា​ដែល​យើង​នឹង​កើត​ទៀត​បន្ទាប់​ពី​ជាតិ​នេះ មិន​មែន​អាស្រ័យ​លើ​សាសនា​នោះ​ទេ។ តាម​ពិត​ គ្មាន​តម្រូវ​ការ​ដើម្បី​បួងសួង គោរព ឬ​សូម្បី​តែ​មាន​ជំនឿ​លើ​ព្រះសម្មាសម្ពុទ្ធ​ក៏​នឹង​នាំ​ឲ្យ​ល្អ​នៅ​ជាតិ​ក្រោយ​នោះ​ដែរ។ អ្វី​ដែល​កើត​ឡើង​ចំពោះ​យើង​គ្រប់​រូប​នៅ​ជាតិ​ក្រោយ វា​អាស្រ័យ​លើ​យើង​ទាំង​អស់​គ្នា គឺ​ថា​យើង​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​យ៉ាងណា​នៅ​បច្ចុប្បន្ន​ជាតិ​នេះ។ មាគ៌ា​ទៅ​កាន់​ឋាន​សួគ៌ គឺ​មិន​មែន​ដោយ​សារ​ជំនឿ ឬ​ការ​គោរព​បូជា​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការ​ធ្វើ​នូវ​អំពើ​ល្អ​ ហើយ​ចៀស​វាង​ការ​ធ្វើ​នូវ​អំពើ​អាក្រក់។ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​មិន​បាន​សម្ដែង​ថា ការ​គោរព​ចំពោះ​ព្រះ​តថាគត អ្នក​នឹង​ត្រូវ​បាន​សោយ​នូវ​សេចក្ដី​សុខ នោះ​ឡើយ។ ព្រះ​អង្គ​ទ្រង់​មិន​បាន​គំរាម​កំហែង​ដាក់​ទណ្ឌ​កម្មនរណា​ម្នាក់​ថា អ្នក​ត្រូវ​តែ​ជឿ​ព្រះ​អង្គ ឬ​ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​អង្គ​ក៏​ទេ​ដែរ។ ព្រះអង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា មិន​មាន​រឿង​អ្វី​ខុស​ឆ្គង​នោះ​ទេ ដែល​មាន​ការ​សង្ស័យ ឬ​សាក​សួរ​ព្រះអង្គ ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​យក​ពេល​វេលា​ខ្លះ ដើម្បី​សិក្សា​ឈ្វេង​យល់​ពី​សាសនៈ​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​បញ្ជាក់​ថា បុគ្គល​ម្នាក់​ៗ​គួរ​តែ​ស្វែង​រក ឈ្វេង​យល់​និង​ទទួល​បាន​នូវ​សច្ចភាព​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​មិន​ត្រូវ​ប្រកាន់​យក​នូវ​ជំនឿ​ងងឹត​ងងល់​ចំពោះ​អ្នក​ណា​ម្នាក់ ឬ​អ្វី​មួយ​ឡើយ។ គ្រឹស្តិ៍​សាសនិក​ក្ដី តៅ​សាស​និក​ក្ដី សូម្បី​តែអ្នក​មិន​ជឿ​លើ​ព្រះ​អាទិទេព​ក្ដី សុទ្ធ​តែ​អាច​សោយ​នូវ​សេចក្ដី​សុខ​នៅ​ជាតិ​ខាង​មុខ​បាន​ដូច​គ្នា។ ប៉ុន្តែ​ជា​ការ​ពិត​ណាស់ ពួក​គេ​អាច​សោយ​នូវ​សេចក្ដី​សុខ​នោះ​បាន លុះ​ត្រា​តែ​ពួក​គេ​ជា​មនុស្ស​ល្អ​នៅ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ឯង។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ​៥០០០​ឆ្នាំ​
images/articles/1501/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៦៧៥ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា? បញ្ហា​បាប​និង​បុណ្យ​នេះ ក៏​ជា​បញ្ហា​មួយ​មាន​អាថ៌កំបាំង​ណាស់​ដែរ ព្រោះ​ជា​វត្ថុ​ម្យ៉ាង​ដែល​យើង​មិន​អាច​នឹង​ចាប់​យកមក​បង្ហាញ​អ្នក​ដទៃ​ឲ្យ​មើល​ឃើញ​បាន​ឡើយ។ ម្យ៉ាង​ទៀត​សត្វ​លោក​រឹង​រិត​តែ​លែង​មាន​ជំនឿ ព្រោះ​គេ​ច្រើន​តែ​វាយ​តំលៃ​ទៅ​លើ​អ្វី​ដែល​គេ​មើល​ឃើញ​នឹង​ភ្នែក ស្ដាប់​ឮ​នឹង​ត្រចៀក​របស់​គេ ដូច​ជា​មនុស្សល្អ​ខ្លះ បែរ​ជា​លំបាក​តោក​យ៉ាក ចំណែក​មនុស្ស​អាក្រក់​ខ្លះ
images/articles/1502/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៥៦ ដង)
រឿង​ចុន្ទសូករិកៈ ដើម្បី​ឲ្យ​ជាក់​ច្បាស់​ថា តើ​នរក​មានដែរ​ឬ​ទេ? នោះ​ខ្ញុំ​នឹង​សង្ខេប​រឿង​ដែល​មាន​សម្ដែង​ក្នុង​គម្ពី​រធម្មបទ ដើម្បី​ឲ្យ​ញាតិ​ញ៉ោម​បងប្អូន​ប្រុស​ស្រី​បាន​អាន ហើយ​ពិចារណា​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ចុះ។ ចុន្ទសូករិកៈ​នោះ ជា​អ្នក​សម្លាប់​តែ​សត្វ​ជ្រូក​យក​សាច់​លក់​ដើម្បី​ចិញ្ចឹម​ជីវិត​ពេញ ៥៥​ឆ្នាំ។ កាល​ដែល​គាត់​សម្លាប់​ម្ដងៗ​គាត់​ចាប់​ជ្រូក​ចង​ជើង រួច​យក​កំណាត់​ឈើ​ទៅ​ដាក់​ក្នុង​មាត់​ជ្រូក​
images/articles/1492/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១១៧ ដង)
ពុក ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ភព​ផែន​ដី និង​មនុស្ស​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។ ពេល​ណា​ដែល​ព្រះអាទិត្យ​រះ​ឡើង​បញ្ចេញ​រស្មី សាយ​ភាយ​ពេញ​ផ្ទៃ​ភាល័យ ផែន​ដី​ទាំង​មូល​ក៏​មាន​ភាព​ស្រស់​បំព្រង ពេញ​ទៅ​ដោយ​សោភ័ណ​ល្អ​ត្រកាល កម្ចាត់​បង់​នូវ​ភាព​ងងឹត​អន្ធការ​អស់​ពី​ផែន​ដី បន្សល់​នៅ​តែ​ភាព​ដ៏​ស្រស់​​ស្អាត​ក្រៃ​លែង​ដែល​ចាំង​ចែង​ទៅ​ដោយ​ពន្លឺ​រស្មី​នៃ​ព្រះអាទិត្យ
images/articles/1479/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤,៧៧៣ ដង)
សរសើរមនុស្សដែលពណ៌នា​គុណ​របស់​មិត្ត វណ្ណំ ភណមានំ បសំសតិ សរសើរ​នូវ​មនុស្ស​ណា​ដែល​និយាយ​រឿង​ល្អ ពណ៌នា​គុណ​របស់​មិត្ត នេះ​ជា​លក្ខណៈ​មិត្ត​ល្អ​ដែល​តែង​តែ​ជួយ​ឈឺ​ឆ្អាល។ នៅពេល​យើង​សរសើរ​អ្នក​ដទៃ​ណា​ម្នាក់​នោះ ត្រូវ​បញ្ជាក់​អំពី​កិច្ចការ​ដែល​គួរ​ឲ្យ​សរសើរ​នោះ​ផង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្រឡំ ក្នុង​បុគ្គល​ដែលយើង​សរសើរ​នោះ បើ​យើង​មិន​បាន​បញ្ជាក់​អំពី​អំណុច​ល្អ​ឲ្យ​បាន​ពិត​ប្រាកដ​ទេ។
images/articles/1472/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៤៤៩ ដង)
អស្សុតំ សាវេតិ ឲ្យ​មិត្ត​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ ពាក្យ​មាន​ប្រយោជន៍​មាន​ច្រើន​ណាស់ សម្រាប់​ដាស់តឿន​ស្មារតី ជា​របស់​មាន​តម្លៃ​ថ្លៃថ្លា ពាក្យ​សម្ដី​មាន​រស​ជាតិធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភ្លឺ​ថ្លា​គំនិត មាន​ការ​ចម្រើន​កើត​ប្រយោជន៍ ។ដើម្បី​ឲ្យ​ទឹក​មាត់​ប្រៃ ដោយ​សេចក្ដី​ថា និយាយ​អ្វីៗ​គេ​ស្ដាប់​គេ​តាម អ្នក​ត្រូវ​និយាយ​ហ្មត់ចត់​ប្រព្រឹត្ត​ល្អ​ដោយ​ខ្លួន​ឯង​ផងប្រៀប​ដូច​របស់​ប្រើប្រាស់ បើ​ជា​របស់​ថោក សូម្បី​នៅ​ថ្មី​ក៏​គេ​មិន​ខ្ចី​ប្រើ ប៉ុន្តែ​បើ​ជា​វត្ថុ​មាន​តម្លៃ ទោះ​បី​ចាស់​ទៅ​ក៏​គេ​តាំង​ទុក​នៅជាទី​រលឹក។ សំពត់​សំបក​ឈើ កាល​នៅ​ថ្មី​វា​មាន​សម្ជស្ស​រឹង​គ្រោត​គ្រាត លុះ​ដល់​ចាស់​គេ​ច្បាស់​ជា​ជូត​ជើង ឬ ចោល​ក្នុង​គំនរ​សម្រាម​យ៉ាង​ណា មនុស្ស​ឥត​បាន​ការ ពុត​ត្បុត​លោភលន់ ល្ងង់​ខ្លៅ គេ​ហៅ​ថា មនុស្ស​សំពត់សំបក​ឈើ អ្នក​ណា​ទៅ​សេពគប់​ជា​មួយ រមែង​រង​ទុក្ខ​រហូត​ស្លាប់​ខ្លួន ដូច​សំពត់​សំបក​ឈើ​ដែល​មាន​សម្ជស្សរឹង​គ្រោតគ្រាត ធ្វើ​ឲ្យ​អ្នក​ស្លៀត​លំបាក​ព្រោះ​សម្ជស្ស​នោះ អ៊ីចឹង​ឯង លុះ​ដល់​មនុស្សសំបក​ឈើ​នោះ​ចាស់​ជរា​ទៅ ឬ​ក៏​ស្លាប់​ទៅ នៅ​សល់ កេរ្តិ៍ឈ្មោះ​អសោចិ៍ គេ​លើក​យក​មក​ប្រដៅ​កូន​ចៅ កុំ​ឲ្យ​ប្រព្រឹត្ត​តាម ដូច​សំពត់​ដាច់​ដែល​គេ​ចោល​ក្នុង​គំនរ​សម្រាម​ដូច្នោះ​ឯង ។ សំពត់​កម្ពល​ពណ៌​ក្រហម ធ្វើ​ក្នុង​ដែន​គន្ធារៈ (សម័យ​បុរាណ) សាច់​ល្អិត​ម៉ដ្ឋ​ខៃ សម្ជស្សទន់​ល្មៃ មាន​តម្លៃ​ថ្ងៃ​ណាស់ ព្រោះ​គេ​លំបាក​ធ្វើ បើ​អ្នក​ណា​មាន​សំណាង​បាន​ប្រើ បាន​ស្លៀក​បាន​ដណ្ដប់ ក៏​សុខ​កាយ​សប្បាយ​ចិត្ត យ៉ាង​ណា មនុស្ស​សប្បរុស​ក៏​បី​ដូច​សំពត់​កម្ពល ដែល​មាន​តម្លៃ​ដូច្នោះ​ដែរ អាច​ឲ្យ​អ្នក​មក​សេពគប់ បាន​ជួប​ប្រសព្វ​នូវ​សេចក្ដី​សុខ បាន​ស្ដាប់​ពាក្យពីរោះៗ ពាក្យ​ណា​ធ្លាប់​ស្ដាប់​ហើយ ក៏​កាន់​តែ​បាន​ច្បាស់​ឡើង ភ្លឺ​ស្វាង​រុងរឿង​កាត់​ក្ដី​កង្វល់ ។ សំពត់​កម្ពល​លុះ​ដល់​ពេល​ចាស់​ទៅ ព្រោះតែ​របស់​មាន​តម្លៃ​សរសៃ​ស្វិត គេ​យក​ទៅ​វេច​ខ្ចប់​រតនវត្ថុ​មាន​កែវ​មុណី​ជា​ដើម យ៉ាង​ណា មនុស្ស​បាន​ការ ជា​មនុស្ស​បាន​ផ្ដល់​ប្រគល់​នូវ​ប្រយោជន៍ ឲ្យ​ដល់​អ្នក​ផង​ទាំង​ពួង ជា​មនុស្ស​មាន​ស្នាដៃ មាន​សេចក្ដី​មិន​ប្រមាទ ឆ្លាត​ឈ្លាស​វាង​វៃ ព្យាយាម​តែ​ក្នុង​ការងារ​ប្រពៃ សូម្បី​ស្លាប់​ទៅ ឬ​នៅ​ក្នុងវ័យ​ចាស់ កេរ្តិ៍ឈ្មោះ​ពុំ​សាបសូន្យ កេរ្តិ៍​ឈ្មោះ​និង​ស្នាដៃ​អាច​ខ្ចប់​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ដូច​សំពត់​មាន​តម្លៃ​ថ្លៃ​ប្រណីត ទោះ​បីចាស់​ពិត​តែ​គេ​ពុំ​ចោល​ឡើយ គេ​ដាក់​ក្នុង​ហិប​អប់​គ្រឿង​ក្រអូប រុំ​ខ្ចប់របស់​មាន​តម្លៃ​ដទៃ​ផ្សេង​ទៀត​បាន​យ៉ាង​ល្អ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1455/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,១៨១ ដង)
​ជីវិត​គឺ​ជា​វត្ថុ​បំណង​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​លោក​គ្រប់ៗរូប ទោះ​ជាសត្វ​នោះ​កើត​មក​មាន​លក្ខណៈ​​ល្អ​ក្ដី អាក្រក់​ក្ដី ពាល​ក្ដី បណ្ឌិត​ក្ដី ក្មេង​ក្ដី ចាស់​ក្ដី ជា​អ្នក​ស្ដុកស្ដម្ភ​ក្ដី កំសត់​ទុគ៌ត ជា​អ្នក​មាន​អវយវៈ​គ្រប់​គ្រាន់​ក្ដី ឬ​ក៏​ដល់​នូវ​សភាព​ជា​អ្នក​ពិការ​យ៉ាង​ណា​ក្ដី​ក៏​នៅ​តែ​ត្រូវ​ការ​ជីវិត ព្រោះ​ជីវិត​គឺ​ជា​វត្ថុ​ដ៏​សំខាន់​មាន​តែ​មួយ​គត់​សម្រាប់​សត្វ​លោក​គ្រប់​ៗ​រូប។ សត្វ​លោក​គ្រប់​ៗ​រូប គេ​ស្រលាញ់​ជីវិត​របស់​គេ​ណាស់គ្មាន​អ្នក​ណា​ចង់​ស្លាប់​ទេ គេ​សុខ​ចិត្ត​លះបង់​ទ្រព្យ​សម្បត្តិ​ដើម្បី​ការពារ​អវយវៈ គេ​លះ​បង់​អវយវៈ​ដើម្បី​កា​រ​ពារ​​ជីវិត នៅ​ពេល​ដែល​ការពារ​ជីវិត​មិន​បាន គេ​សែន​សោកស្ដាយ​និង​តក់ស្លុត​យ៉ាង​ខ្លាំង​ក្រៃ​លែង ដូច្នេះ​​ជីវិត​ជា​របស់​ប្រសើរ​កាត់​ថ្លៃ​ពុំបាន គ្មាន​ទីផ្សារ​ដាក់​លក់​ទេ មហាសេដ្ឋី មហាមូលធន ក៏​មិនអាច​យក​ប្រាក់​ទិញ​បាន​ដែរ បើ​អាច​ទិញ​បាន​គេ​មិន​ព្រម​ស្លាប់​ងាយៗ​នោះ​ទេ។ អ្នក​ដែល​ត្រូវ​គេ​សម្លាប់ រមែង​ព្រាត់​ប្រាស់​ចោល​របស់​ជា​ទីស្រលាញ់ ជាទី​គាប់​ចិត្ត ស្លាប់​ទៅ ទាំង​សេចក្ដី​ភិតភ័យ​តក់​ស្លុត ចំណែក​ញាតិ​មិត្ត បងប្អូន​សាច់សាលោហិត​ជិតស្និទ្ធ​របស់​គេ ជ្រួលច្របល់ យំយែក​ទួញសោក​បោកប្រាណ ព្រោះ​ហេតុ​តែ​បុគ្គល​ជា​ទីស្រលាញ់ ត្រូវ​បាត់​បង់​ជីវិត​ដោយ​សារ​ការ​សម្លាប់​នោះ ដូច្នេះយើង​មាន​ឈ្មោះ​ថា​ជា​មនុស្ស​ម្នាក់ ត្រូវ​តែ​មាន​ប្រាជ្ញា​ស្មារតី​ឧស្សាហ៍​ពិចារណា​ឲ្យ​បាន​ជារឿយៗ​ថា បើ​យើង​ស្រលាញ់​ជីវិត​របស់​យើង​យ៉ាង​ណា អ្នក​ដទៃ​គេ​ក៏​ស្រលាញ់​ជីវិត​របស់​គេ យ៉ាង​នោះ​ដែរ​បើ​យើង​ចង់រស់ នោះ​អ្នក​ដទៃ​គេ​ក៏​ចង់​រស់​ដូច​យើង​ដែរ កាល​បើ​យើង​ឧស្សាហ៍​ពិចារណា​យ៉ាង​នេះ​អោយ​បាន​រឿយៗ នោះ​យើង​មាន​សេចក្ដី​អនុគ្រោះ ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ទាំងអស់​ក្នុង​លោក ដូច​ជា ព្រៃ​ធំ​តែង​ផ្ដល់ នូវ​ភាព​កក់ក្ដៅ​ដល់​ម្រឹគី​ម្រឹគា ដូច​ជា​អាកាសវាហា​ដ៏ធំទូលាយ​តែង​ផ្ដល់​នូវ​ការ​សប្បាយ​ដល់​បក្សី សត្វ​ ឬ​ដូច​ជា មហាសមុទ្រតែង​ផ្ដល់​ជម្រក​ដ៏សុខ​សាន្ត​ដល់​មច្ឆា​ទាំង​ឡាយ យើង​ត្រូវ​តែ​ជា​មនុស្ស​មាន​ចិត្ត​ទូលាយ​ដូច​ផែន​ដី ត្រូវ​ឧស្សាហ៍​ស្ដាប់​នូវ​ធម៌​របស់​សប្បុរស អប់រំចិត្ត​អោយ​បាន​ល្អ រហូត​ទាល់​តែ​ចិត្ត​យើង បាន​ជ្រក​ក្រោម​ម្លប់​ដ៏ត្រជាក់​នៃ​ព្រហ្មវិហារ​ធម៌​គឺ មេត្តា។ ការ​ដែល​យើងកំពុង​រស់​នៅ​សព្វ​ថ្ងៃ​នេះ ពុំ​មែន​ពឹងពាក់​ចំពោះ​តែ​ទ្រព្យ​សម្បត្តិ កិត្តិយស​ប៉ុណ្ណោះ​ទេ យើងពិត​ជា​ត្រូវ​ការ​ធម៌​មេត្តា​ការ​រាប់​អាន ការ​អោយ​អភ័យ​ពី​អ្នក​ដទៃ ជា​ចាំបាច់​ណាស់​ព្រោះ​ថា​បើ​អ្នក​ដទៃ​គ្រប់ៗ​រូប​ប្រាសចាក​ធម៌​មេត្តា ក្លាយ​ជា​មនុស្ស​ឃោរឃៅ​គ្មាន​ត្រាប្រណី​ហើយ នោះ​យើង​ក៏​មិន​អាច​រស់​នៅ​បាន​សុខ​ឡើយ សូម​ឲ្យ​មនុស្ស​គ្រប់ៗគ្នា​ចងចាំ​ថា ដែល​យើង​នៅ​រស់​ព្រោះ​អ្នក​ដទៃ​គេ​មិន​សម្លាប់​យើង តើ​ហេតុ​អ្វី​បាន​ជា​គេ​មិន​សម្លាប់​យើង? គឺ​បាន​មក​អំពី​ការ​ដែល គេ​តាំង​ចិត្ត​ថា អាត្មាអញ​មិន​បៀតបៀន មិន​សម្លាប់​សត្វ​ដទៃ​នោះ​ឯង ដូច្នេះ​ជីវិត​ពិត​ជា​ត្រូវការ​មេត្តាធម៌ បើ​ប្រាស​ចាក​មេត្តា​ធម៌​ហើយ សកល​លោក​នេះ​នឹង​ក្លាយ​ទៅជា​ថ្លុកឈាម ព្រោះ​តែ​ការ កាប់​សម្លាប់​គ្នា​ពុំខាន។ ដឹង​ថា​ជីវិត​ពិត​មាន​តម្លៃ គួរ​ខំកែខៃ​រួសរាន់សាងល្អ លះក្ដី​ប្រមាទ​សង្វាត​ធម៌ស ធ្វើ​ជា​មនុស្ស​ល្អ​របស់​សង្គម។ ដកស្រង់​ចេញពី​សៀវភៅ ជីវិត​ពិត​ជា​ត្រូវ​ការ​ព្រះធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1442/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣២៤ ដង)
ទូក​ក្ដោង យើង​មិន​អាច​បង្វែរ​ទិស​ដៅ​នៃ​ខ្យល់​បាន តែ​យើង​អាច​ចាត់​ចែង​ក្ដោង​ទូក​របស់​យើង​បាន ដើម្បី​ឲ្យ​ទូក​បាន​ទៅ​ដល់​ទិស​ដៅ។ ហេតុ​ការណ៍​ខាង​ក្រៅ ប្រៀប​ដូច​ជា​ទិស​ដៅ​នៃ​ខ្យល់ រឿង​ដែល​យើង​ត្រូវ​បាន​មក​ដល់​ហើយ យើង​មិន​អាច​បញ្ចៀស​បាន តែ​យើង​អាច​អប់រំ​ចិត្ត​ឲ្យ​ទទួល​យក​នូវ​ការពិត និង​សម្រប​សម្រួល​ទៅ​តាម​ការ​ពិត​នៃ​សង្គម ជីវិត​រមែង​ជា​សុខ។
images/articles/1445/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣១១ ដង)
ឆ្នាំង​ដី ពួកជន​ណា​ៗ ទោះបី​ក្មេង​ក្ដី ចាស់​ក្ដី ពាល​ក្ដី​ បណ្ឌិត​ក្ដី អ្នក​មាន​ក្ដី អ្នក​ក្រក្ដី ជន​ទាំង​អស់​នោះ តែង​មាន​សេចក្ដី​ស្លាប់​នៅ​ពី​ខាង​មុខ។ ឆ្នាំង​ដី​ដែល​ស្មូន​ឆ្នាំង​ធ្វើ​ហើយ ទោះ​បី​តូច​ក្ដី ធំ​ក្ដី ឆៅ​ក្ដី ឆ្នាំង​ទាំង​អស់​នោះ​មាន​កិរិយា​បែក​ធ្លាយ​ជាទីបំផុត​យ៉ាង​ណា ជីវិត​របស់​សត្វ​ទាំង​ឡាយ ក៏​យ៉ាង​នោះ​ដែរ។ ព្រះបរមសាស្ដា ទ្រង់​មាន​ព្រះ​បន្ទូល ដូច្នេះ​ត​ទៅ​ទៀត​ថា
images/articles/1447/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣២,៣៥៤ ដង)
មង្គល ៣៨ប្រការ ១- កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ។ ២- កិរិយាសេពគប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ។ ៣- កិរិយា​បូជា​ដល់​បុគ្គល​គួរ​បូជា​ទាំង​ឡាយ។ ៤- កិរិយា​នៅ​ក្នុង​ប្រទេស​ក៏​សមគួរ។ ៥- ភារៈនៃ​បុគ្គល​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​ការ​មុន។ ៦- កិរិយា​តម្កល់​ខ្លួន​ដោយ​ប្រពៃ។ ៧- ភារៈ​នៃ​បុគ្គល​បាន​ស្ដាប់​បាន​រៀន​ហើយ​ដោយ​ច្រើន។
images/articles/1441/Untitled-1-Recovered.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៧៧២ ដង)
ផ្លែស្វាយ​នៅ​ខ្ចី​ជូរ លុះ​ដល់​ទុំ​ទៅ​រមែង​ផ្អែម យ៉ាង​ណា ការ​អប់រំបន្ទុំ​ចិត្ត ក៏​ត្រូវ​តែ​ប្ដូរ​ផ្លាស់​ពី​ជូរ​មក​ផ្អែម​យ៉ាង​នោះ​ដែរ ពោល​គឺ​ធ្លាប់​តែ​មិន​ជ្រះថ្លា ក៏​មក​ជា​ជ្រះថ្លា​នឹង​គុណ​ព្រះរតនត្រៃ ធ្លាប់តែ​កំណាញ់​ក៏​មក​ជា​​មាន​ទឹក​ចិត្ត​ចេះឲ្យ​ទាន ធ្លាប់​តែ​ទ្រុស្ដសីល ក៏​មក​ជា​មាន​សិល ។ល។ផ្លែ​ស្វាយ​នៅ​ខ្ចី រឹង លុះ​ដល់​ទុំ​ទៅ​រមែង​ទន់ យ៉ាង​ណា ការ​អប់រំ​បន្ទុំ​ចិត្ត ក៏​ដូច​គ្នា​ដែរ គឺ​ចិត្ត​រមែង​ទន់​ដោយ​សទ្ធា គួរ​ដល់​ការងារ ទាន សីល ភាវនាងាយប្រដៅ​ ងាយ​ទូន្មាន​តាម​ព្រះធម៌​ព្រះវិន័យ មិន​ចចេស​រឹង​រូស​កោង​កាច​ឡើយ។ ផ្លែ​ស្វាយ នៅ​ខ្ចី ពណ៌​មិន​ល្អ​ដូច​ជា​ស្វាយ​ទុំ​ទេ មាន​គួរនា​ដូច​ជា​មនុស្ស​យើង ដែល​មិន​ទាន់​បាន​ទូន្មាន​ខ្លួន​ដូច្នោះ​ឯង លុះ​ដល់​បាន​អប់រំ​ទូន្មាន​ខ្លួន​ហើយ ក៏​រមែង​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​គួរ​ឲ្យ​ជ្រះថ្លា មាន​ការ​សង្រួម​កាយវាចា សង្រួម​ឥរិយាបថ ពិត​ដូច​ជា​ផ្លែ​ស្វាយ​ដែល​បន្ទុំ​ទុំ​ហើយ​មាន​ពណ៍​ដូច​ជា​មាស ដូច្នោះ​ដែរ។ផ្លែ​ស្វាយ​ខ្ចី​មិន​ក្រអូប​ទេ លុះ​ដល់​បន្ទុំ​ទុំ​ឲ្យ​ល្អ​ហើយ​រមែង​មាន​ក្លិន​ក្រអូប​ផ្អែម ក្នុង​ន័យ​សេចក្ដី​បី​ដូច​ជា​ក្លិន​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​អ្នក​មាន​សីល មាន​កល្យាណធម៌ រមែង​ក្រអូប​សាយ​ទៅ​គ្រប់​ទិសានុទិស។ មនុស្ស​យើង គួរ​តែ​ជឿ​ជាក់​ក្នុង​ផល​នៃ​ការ​អប់រំ​ទូន្មាន​ខ្លួន ហើយ​ត្រូវ​ហ្វឹក​ហាត់​អប់រំ​កាយវាចា​ចិត្ត​ជានិច្ច​តាម​បែប​ផែន​ព្រះពុទ្ធ​សាសនា។ បព្វ​ជិត​មិន​សង្រួម នឹង​ទ្រោម​ចុះ​នូវ​សទ្ធា គ្រហស្ថ​អត់​ការងារ ប្រាកដ​ជា​នឹង​ធ្លាក់​ចុះ។ រស់​នៅ​ឥត​វិន័យ ដូច​ក្របី​ឥត​កន្លុះ បើ​អត់​ធម៌​វិញ​នោះ ដូច​លីង​ក្រួស​ជះ​ដាក់​គេ។ ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.72