images/articles/2112/Un65eetitled-1.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២៣,៣៨១ ដង)
កាយវាចានៃបុគ្គលណា ដែលហ្វឹកហាត់បានល្អហើយ គឺជាគ្រឿងប្រដាប់ សម្រាប់លើកស្ទួយនូវបុគ្គលិកលក្ខណៈនៃបុគ្គលនោះ ឲ្យប្រសើរខ្ពង់ខ្ពស់ គួរគោរពរាប់អាន គួរក្រាបសំពះ... ។
មនុស្សយើងមិនអាចល្អបានដោយឯងៗទេ គឺត្រូវតែហ្វឹកហាត់អប់រំ កាយបានបែបបទល្អហើយ រមែងមានផលក្នុងជីវិតបច្ចុប្បន្ន និងជាប់ជាឧបនិស្ស័យល្អតទៅជាតិមុខទៀតផង ។
សូមកុំភ្លេចថា អ្នកដទៃគ្រាន់តែជាអ្នកជួយប៉ុណ្ណោះ មនុស្សដ៏សំខាន់ក្នុងការហ្វឹកហាត់នេះ គឺជាខ្លួនយើង បើយើងប្រមាទហើយ សូម្បីអ្នកបង្វឹកនោះថ្នាក់បរមគ្រូ ក៏មិនអាចបង្វឹកយើងបានដែរ ។កាលដែលហ្វឹកហាត់ខ្លួនឯងបានហើយ នាទីដ៏សំខាន់ម្យ៉ាងរបស់យើងនោះគឺ ជួយបង្វឹកជួយទូន្មានអ្នកដទៃផង។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/2114/U654entitled-1.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៤៩,៤៦៩ ដង)
ជីវិតមាន់ជល់
គេសង្កេតឃើញថា ពេលមាន់ជល់គ្នា តែងមានចាញ់នឹងឈ្នះ បើជល់តិចរបួសក៏តិច បើជល់ខ្លាំងរបួសក៏ខ្លាំង ហើយសម្រាប់អ្នកចាញ់ អាចអស់ជីវិតក៏សឹងមាន ឯអ្នកឈ្នះឯណោះវិញ ក៏មិនខានពីការត្រូវរបួសឡើយ ទាំងសងខាងគ្មានបានទទួលអ្វី ក្រៅពីការឈឺចាប់នោះឡើយ ឯផលប្រយោជន៍ត្រូវធ្លាក់ទៅលើម្ចាស់ទាំងអស់។
យ៉ាងណាមិញ សត្វលោកទាំងអស់ មិនចំពោះតែមាន់ទេ
images/articles/2115/U654sentitled-1.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២៨,៦២៥ ដង)
អ្វីៗមានហេតុទើបកើតឡើង។ មិនមែនអ្នកដទៃគេមិនឲ្យយើងទេ នូវសេចក្ដីល្អផ្សេងៗ តាមដែលយើងត្រូវការរាល់ថ្ងៃនោះ តែព្រោះសេចក្ដីល្អនោះមិនមានហេតុនោះឲ្យកើតឡើង ទើបសេចក្ដីល្អហ្នឹងឯងមិនមានក្នុងអ្នកដទៃនោះ។
ជាប្រក្រតី យើងតែងទាស់ចិត្តខឹងក្រោធនឹងអ្នកដទៃព្រោះយើងគិងថាអ្នកដទៃមិនឲ្យយើងនូវអ្វីដែលយើងចង់បានប៉ុន្តែ បើយើងបានដឹងថា
images/articles/2116/Untitled-1-Recovered.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១០,០៨៤ ដង)
ជីវិតគោចាស់
គ្រប់មនុស្សដែលកើតមកក្នុងលោកនេះ មានទ្រង់ទ្រាយសណ្ឋានយ៉ាងណាក៏ដោយ សុទ្ធតែស្រឡាញ់ការរស់នៅ ទើបបានជាខិតខំបំពេញកិច្ចការងារផ្សេងៗ ទាំងតាមផ្លូវសុចរិតក៏មាន និងតាមផ្លូវទុច្ចរិតក៏មាន ដោយវត្ថុបំណងចង់ឲ្យខ្លួនឯងបានសុខ និងមានសេចក្ដីថ្លៃថ្នូរ មានអ្នកផងរាប់អាន និងទទួលស្គាល់ថាជាមនុស្សគ្រាន់បើ។
ប៉ុន្តែសេចក្ដីសម្រេច ភាពប្រសើរ មិនមែនបានមក
images/articles/2117/Untitled-1-Recovered.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២២,២៣៥ ដង)
បញ្ញាសម្បទា
ដល់ព្រមដោយបញ្ញា
ពាក្យថា " បញ្ញា " មានបទវិគ្រោះថា " បជានាតីតិ > បញ្ញា = ឈ្មោះថា បញ្ញា ព្រោះអត្ថថា សេចក្ដីដឹងទូទៅ " សំដៅដល់ការដឹងនូវសេចក្ដីពិតតាមធម្មជាតិ គឺរមែងដឹងទូទៅនូវអរិយសច្ចៈទាំងឡាយដោយមានន័យថា នេះជាទុក្ខ នេះជាហេតុនាំឲ្យកើតទុក្ខជាដើម។
បញ្ញា គឺជាធម្មជាតិដែលដឹងបាន នូវសង្ខារធម៌ទាំងឡាយ
images/articles/2328/facebook.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ២១,៨៧៣ ដង)
មានបុរសម្នាក់មានកូនប្រុសបួននាក់ ។ គាត់បង្រៀនកូនទាំងបូននាក់ ឲ្យចេះគិតពិចារណា កុំឲ្យវិនិច្ឆ័យអ្វីមួយ ដោយប្រញាប់ប្រញាលហួសពេក ។ ដូច្នេះ គាត់បានបញ្ជូនកូនម្នាក់ ៗ ឲ្យទៅស្វែងរកអ្វីមួយ ។ ដើម្បីរៀនវិនិច្ឆ័យ គាត់បានឲ្យកូនទាំងបួននាក់នោះ ទៅមើលដើមទន្លាប់មួយដើមដែលដុះនៅកន្លែងឆ្ងាយមួយ ។
កូនច្បងទីមួយត្រូវទៅមើលដើមទន្លាប់នៅពេលរដូវព្រិលធ្លាក់
images/articles/2426/111pic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ១៣,៧៤១ ដង)
ការលើកធម៌និងវិន័យជាការលើកព្រះពុទ្ធសាសនា
ការលើកធម៌និងវិន័យជាការលើកព្រះពុទ្ធសាសនា ។ អ្នកលើកព្រះពុទ្ធសាសនាគឺការលើកធម៌វិន័យទាំងអស់មាន ៥ប្រការ៖
១. ស្តាប់ព្រះធម៌ដោយសេចក្តីគោរព
២. សិក្សាព្រះធម៌ដោយសេចក្តីគោរព
៣. ទ្រទ្រង់ព្រះធម៌ដោយសេចក្តីគោរព ទ្រទ្រង់គឺការចាំទុក រក្សាទុក ដោយល្អ
៤. មិនត្រូវទុកឲ្យមានចម្ងល់ក្នុងចិត្ត ។ ត្រូវចូលទៅរកបណ្ឌិត ត្រូវរកពិភាគ្សា សាកសួរពហុសូត្រ ។
កំហឹងជាចង្កួតដ៏ឆាប់រហ័ស
ពេលស្លាប់ជាពេលអស់កម្មសិទ្ធ
ពេលនាំជីវិតចាកកាយា
ក្តីស្លាប់ឥតមានអ្នកត្រូវការ
តែមច្ចុមាមិនយោគយល់ ។
ប.ស.វ
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/2428/10pic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៣២,៧៤០ ដង)
របៀបធ្វើគម្ពីរស្លឹករឹត
គម្ពីរនេះ កើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក ។ ក្នុងសម័យដើម, ព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេង ៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ "ជ័យជេដ្ឋា" ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹត ឬ ក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង ។ឯរបៀបដែលធ្វើស្លឹករឹតអោយបានចារជាអក្សរ កើតមានដូចតទៅនេះ ៖
ក- មុនដំបូងស្វែងរកដើមស្លឹករឹត
ស្លឹករឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សី និងរុក្ខជាតិផ្សេង ៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ) ។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់
- កំណាត់ខាងគល់ គេយកទ្រនុងចេញ, ទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេង ៗ រីស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំង ឬ ប្រក់ ។
- កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ - ស្ដើង ។
- កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់ ។
ចំពោះស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរ ឬក្បួនច្បាប់ផ្សេង ៗ, មុនដំបូង គេត្រូវយកស្លឹករឹតទៅសក សកអោយអស់ទ្រនុង ចៀរអោយស្មើ យកទៅហាលថ្ងៃអោយស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីអោយវាលាកត្រង់មកវិញ ។
រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លែជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង្ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចអោយត្រង់ ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២ ។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កអោយចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ - ឃ្នាប ។
ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹម រឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំ ឬ ស្នៀតអោយណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែលឈូសដ៏មុត ឈូសអោយស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬ តាមតែលៃលក ។
ខ- របៀបវាយបន្ទាត់
មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់ ។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ៖
គេយកឈើបន្ទះទំហំ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសអោយស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ អោយរឹងមាំ រួចអារ - ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ ។
នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងអោយធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតអោយមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញអោយរឹងមាំ អោយឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត ។
គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ អោយតឹងស្មើគ្នា ។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ ។ គេដាក់ខ្សែនីមួយ ៗ អោយចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកអោយម៉ដ្ឋលាយជាមួយទឹកអោយខាប់ យកស្រកីដូងដំអោយទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក អោយសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបអោយត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត ។
គ- របៀបចារអក្សរ
មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺៈ
១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសអោយស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំអោយរអិលផង ។
២- ស្នាប់ដៃ ស្នាប់ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំអោយរអិល ។
៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មអោយមូល - មុត ។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ) ។
ចាប់ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើ មៃដៃ ខាងឆ្វេងលៃអោយល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ ចារម្ខាងទៀត ។ ចុះលេខរៀងនៅដើមសន្លឹកជួនកាលគេប្រើជាអក្សរ ។
ឃ- របៀបលុបអក្សរ
កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា "សាស្ត្រា" វិញ ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន ។
លុះអក្សរ គឺធ្វើអក្សរអោយមើលឃើញច្បាស់ ។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាង ថ្លាកូរអោយចូលគ្នាសព្វ រួចយកសាច់ក្រណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតអោយពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ ។
ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ត់ស្អាត ទៅបាចលើស្លឹករឹត រួចយកក្រណាត់ទៅជូត ដៃម្ខាងទ្រាប់ក្រណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់ក្រណាត់ទប់ ។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃអោយស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់ ១ គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ អោយស្អាត ដើម្បីទឹបមាស ។
ង- របៀបឈូសសម្អាត
លុះដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់អោយស្អាតសម្រេច ដើម្បីទឹបមាស ។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥,៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតអោយមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតអោយណែនរឹងដូចឈើ សំលៀងដែកឈូសអោយមុតស្មើ ឈូសអោយស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់អោយឡើងរលោង រួចហើយទើបយកទឹកម្រ័ក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកអោយម៉ដ្ឋ លាយដោយម្រ័ក្សណ៍ លាបពីលើម្រ័ក្សណ៍ទៀត ទុកអោយស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស ។
ច- រៀបទឹបមាស
មុនដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតិហិង្គុលក្រហមដដែល ។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខអោយល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតអោយសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើអោយរាបស្មើល្អ មួយសន្លឹកម្ដង ៗ រួចហើយគ្របអោយជិតចំនួន ៧ ទៅ ១០ ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ ។
ឆ- របៀបធ្វើខ្សែសាស្ត្រា
ខ្សែសាស្ត្រា គេធញវើដោយអំបោះស្លាត់ ដែលមានជាតិរលោង - ទន់ គេយកទៅជ្រលក់អោយមានពណ៌ផ្សេង ៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតអោយណែន ម្ខាងទៀតទុកអោយមានកន្ទុយរំភាយ ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល ។
មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតអោយស្មើគ្រប់កណ្ឌ ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី ១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញអោយតឹង ២ ខ្សែ ដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ព័ទ្ធ ២ - ៣ ជុំ រឹតអោយណែនស្មើគ្នាចងអោយជាប់ រួចហើយយកសំបកគម្ពីរមករុំ ។
ជ- របៀបធ្វើសំបកគម្ពីរ
សំបកគម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងអោយល្អស្អាត ស្ថិតស្ថេរបានយូរ ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ
- ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតអោយស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងអោយញឹក អោយបានទំហំធំជាងគម្ពីរ ៣ ដង ។
- យកសាច់ក្រណាត់សស្ងាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬ លើសបន្តិចក៏បាន ។
- យកសាច់សំពត់ល្អមានពណ៌ផ្សេង ៗ ឬ ហូល ។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត ។
- មានខ្សែដែលដេរដោយសាច់សំពត់ល្អ - សំប៉ែតប្រហែលជា ១ សង់ទីម៉ែត្រ ប្រវែជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំអោយរាត់រាយ ។
រៀបរៀងដោយ
សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម
អគ្គាធិការនៃពុទ្ធិកសិក្សា
ចៅអធិការវត្តមហាមន្ត្រី រាជធានី ភ្នំពេញ
ប្រភព
ដោយ៥០០០ឆ្នាំ
images/articles/2430/12c.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៧,៨១៤ ដង)
ការទទួលទានសុរា ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅ ជាថ្នាំកែរោគក៏មាន ជាគុណឲ្យទទួលទានបាយបានក៏មាន ?
ការផឹកសុរា បានជាថាបាប, ព្រះបរមគ្រូទ្រង់ហាមពុំឲ្យសេពសុរានោះ ព្រោះជារបស់នាំឲ្យស្រវឹង នាំឲ្យខូចចិត្ត ដ្បិតមនុស្សយើងសព្វថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយ ។ សេចក្ដីស្រវឹងនេះ លោភោ គឺសេចក្ដីជាប់ជំពាក់ ឬ ចំណង់ចង់បាន នេះជាស្រវឹងប្រការ ១ ទោសោ គឺសេចក្ដីក្រោធខឹង នេះស្រវឹងប្រការ ១ មោហោ គឺសេចក្ដីល្ងង់វង្វេងពុំស្គាល់ខុសត្រូវ នេះជាស្រវឹងប្រការ ១ ។
ស្រវឹងទាំងអស់នេះ តែងមាននៅសម្រាប់រូបមកហើយ ៗ មកថែមផឹកទឹកស្រវឹងចូលទៅទៀត ស្រវឹងថ្មីក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើង គឺខ្លួនអ្នកលោភ ក៏នាំឲ្យលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ ឬ មោហៈមានៈទិដ្ឋិ ក៏នាំឲ្យចម្រើនទោសៈមោហៈមានះទិដ្ឋិខ្លាំងក្លាឡើង ។ មួយទៀត ពាក្យជាអាថ៌កំបាំង ឬ កេរ្តិ៍ខ្មាសជារបស់មិនគួរនាំចេញសម្ដែងប្រាប់គេនោះ ក៏អាចនាំចេញបង្ហាញគេបានទាំងអស់ ។
មួយទៀតនាំឲ្យកើតជម្លោះប្រកែក ជួនក៏ត្រូវព្រះរាជអាជ្ញា បង់ទ្រព្យធនទៅផ្សេងៗ ។ មួយទៀត ទោសសុរានេះ នាំឲ្យកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌ ទោសយ៉ាងនេះឯង បានថាមានបាបក្នុងលោកនេះមួយទៀត ។ ប្រាក់ដែលទៅទិញសុរានោះក្នុងមួយឆ្នាំៗ បើជាប្រមូលទុក គង់បាននៅច្រើន ទុកទិញបាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង ។
(សៀវភៅ គតិលោក)
ដោយ៥០០០ឆ្នាំ
images/articles/2431/1112tpic.jpg
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២២ (អាន: ៣៤,៥០០ ដង)
តាមព្រះពុទ្ធសាសនា ស្នេហ៍មុខដែលនាំឲ្យគេស្រឡាញ់ចូលចិត្ត គឺសំដីទន់ភ្លន់ ចរិយាសុភាពរាបសារ ទឹកមុខញញឹមជានិច្ច ជាមួយទឹកចិត្តប្រកបដោយមេត្តា ករុណា មានចិត្តល្អ ចេះជួយធុរៈអ្នកដទៃ ។ គាថានេះ មិនថាត្រឹមមនុស្សដែលស្រឡាញ់ចូលចិត្ត សូម្បីសត្វតិរច្ឆានក៏ចូលមកជិត យកមនុស្សនោះជាមិត្តដែរ ។ ព្រះពុទ្ធបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សដែលគេស្រឡាញ់ ឬស្អប់ មកអំពីអំពើរបស់ខ្លួនឯង ។
ដកស្រង់ពីសៀវភៅ តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/2122/43trfwe43reffweresdf.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២២ (អាន: ៦០,៥៨៨ ដង)
ក្នុងខណៈដែលចិត្តកំពុងតែគិតទៅក្នុងកាមនោះ ការគិតព្យាបាទ ឬគិតបៀតបៀនរមែងមិនមានឡើយ លុះដល់ការគិតព្យាបាទ ឬគិតបៀតបៀនកើតឡើង សេចក្ដីត្រិះរិះផ្លូវកាមក៏បាត់ទៅ។ ដោយន័យនេះសបញ្ជាក់ឲ្យឃើញថា កិលេសរមែងកម្ចាត់បង់គ្នាទៅវិញទៅមក។ ពេលណាមានស្រឡាញ់ ពេលនោះមិនមានក្រោធ ស្រឡាញ់និងក្រោធមិនអាចកើតឡើងព្រមគ្នាបានឡើយ។
នៅពេលកិលេសមួយណាកើតឡើង រមែងកើតឡើងយ៉ាងពេញទី មិនមានពាក់កណ្ដាលចិត្តស្រឡាញ់ពាក់កណ្ដាលចិត្តទៀតស្អប់នោះឡើយ។ ពិតណាស់ក្នុងមនុស្សម្នាក់ ពេលខ្លះស្រឡាញ់យ៉ាងផ្អែមល្ហែម ពេលខ្លះស្អប់ ឬក្រោធដ៏ជូរចត់តែវាមិនបានកើតព្រមគ្នាទេ។
ក្នុងជីវិតនេះ មានតែរូបធម៌ និងនាមធម៌ប៉ុណ្ណោះផ្លាស់ប្ដូរជានិច្ច។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/3114/5t3er.jpg
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ៣,៩០៦ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាវត្តជេតពន ជិតក្រុងសាវត្ថី ។ ភិក្ខុទាំងឡាយសន្ទនាគ្នាអំពីសេចក្ដីអស្ចារ្យរបស់ព្រះដ៏មានព្រះភាគ ក្នុងកាលនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ឱ្យព្រះអានន្ទសម្ដែងអំពីសេចក្ដីអស្ចារ្យ ចម្លែកនៃព្រះតថាគតជាភិយ្យោភាព ក្នុងទីនេះចុះ ។
១-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ កើតនៅក្នុងពួកទេវតាជាន់តុសិត គឺព្រះអង្គមានសតិសម្បជញ្ញៈតាំងពីនៅជាព្រះវេស្សន្ដរថាព្រះអង្គនឹងកើតនៅតុសិតទេវលោក បន្ទាប់អំពីជាតិនេះ លុះដល់កើតហើយ ក៏មាននូវសតិសម្បជញ្ញៈទាន់ពេលវេលាក្នុងឋានតុសិតនោះឯង ។
២-ព្រះអង្គទ្រង់មាននូវសតិសម្បជញ្ញៈ ឋិតនៅក្នុងពួកទេវតាជាន់តុសិតនោះ គឺ អតិឥដ្ឋារម្មណ៍មិនគ្របសង្កត់ព្រះអង្គ ។
៣-ព្រះអង្គទ្រង់ឋិតនៅក្នុងឋានតុសិត រហូតដល់អស់អាយុ ព្រោះការបំពេញនូវអភិនីហារបារមីរបស់ព្រះអង្គគ្រប់គ្រាន់ហើយ មិនដូចជាតិមុនៗ ដែលព្រះអង្គទ្រង់ឋិតនៅក្នុងទេវលោក ឬព្រហ្មលោកអាយុវែងៗ ព្រះអង្គតែងធ្វើនូវអធិមុត្តិកាលកិរិយា ចុតិមកកើតជា មនុស្សបំពេញព្រះបារមីនោះឡើយ ។
៤-ព្រះអង្គទ្រង់មានសតិសម្បជញ្ញៈច្យុតចាកឋានតុសិត ចុះកាន់គភ៌នៃព្រះវរមាតា ទាំងមានសតិសម្បជញ្ញៈឋិតនៅក្នុងព្រះគភ៌ និងពេលប្រសូតទៀតផង ។ ព្រះអគ្គសាវ័កទាំងពីរអង្គ និងព្រះ-បច្ចេកពុទ្ធទាំងឡាយ មានសតិសម្បជញ្ញៈដឹងពេលចុះកាន់ផ្ទៃ និងពេលតាំងនៅក្នុងផ្ទៃ ចំណែកព្រះអសីតិមហាសាវ័កដទៃ ដឹងតែពេលចុះកាន់ផ្ទៃប៉ុណ្ណោះ ឯចំណែកជនដទៃទៀត អត់ដឹងគ្រប់កាលទាំងបី ។
៥-ពេលព្រះអង្គទ្រង់យាងចុះកាន់ព្រះគភ៌ មានពន្លឺដល់លោកន្តរនរក ។
៦-មហារាជទាំង ៤ យាងមករក្សាព្រះអង្គដែលគង់នៅក្នុងផ្ទៃនៃព្រះវរមាតា ។
៧-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាមានសីលដោយប្រក្រតី ។
៨-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាមិនមានចំណង់ក្នុងកាមគុណទៅរកបុរសណាឡើយរួមទាំងព្រះពុទ្ធបិតាផង ទាំងបុរសណានោះក៏មិនអាចមកប្រព្រឹត្តកន្លងព្រះវរមាតាបានដែរ ។
៩-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាសម្បូណ៌ទៅដោយកាមគុណទាំង ៥ ( វៀរបុរសក្នុងរឿងទី ៨ ) ។
១០-ពេលព្រះអង្គទ្រង់គង់ក្នុងផ្ទៃ ព្រះវរមាតាមិនមានអាពាធ
ណាមួយ ទាំងបានទតឃើញព្រះបរមពោធិសត្វក្នុងផ្ទៃទៀតផង ។
១១-ពេលប្រសូតព្រះបរមពោធិសត្វបាន ៧ ថ្ងៃ ព្រះវរមាតារមែងធ្វើមរណកាលទៅកើតក្នុងឋានតុសិតទេវលោក ។
១២-ព្រះវរមាតា ទ្រង់គភ៌ ១០ខែគត់ ទើបប្រសូត
១៣-ព្រះវរមាតា ទ្រង់ប្រថាប់ឈរប្រសូតព្រះបរមពោធិសត្វ
១៤-ពេលប្រសូតព្រះបរមពោធិសត្វ ទេវតាទទួលមុន ទើបមនុស្សទទួលក្រោយ ។
១៥-ពេលប្រសូតព្រះបរមពោធិសត្វ ព្រះអង្គប្រសូតមិនទាន់ដល់ផែនដីផង ទេវបុត្រ ៤ អង្គ គឺមហារាជទាំង ៤ ទទួលព្រះបរម-ពោធិសត្វ មកតាំងនៅចំពោះព្រះភក្ត្រនៃព្រះវរមាតា ហើយពោលថា សូមព្រះនាងទេវីមានព្រះហឫទ័យរីករាយចុះ ព្រះរាជបុត្រមានស័ក្ដិធំរបស់ព្រះនាង ទ្រង់បានប្រសូតហើយ ។
១៦-ពេលប្រសូតព្រះបរមពោធិសត្វ ទ្រង់ស្អាតវិសេស គឺ មិនមានប្រឡាក់អ្វីឡើយ ។
១៧-ពេលប្រសូត មានធារទឹកក្ដៅ និងធារទឹកត្រជាក់ហូរធ្លាក់ពីអាកាសសម្រាប់ប្រើប្រាស់ពេលនោះ ។
១៨-ពេលប្រសូត ព្រះបរមពោធិសត្វចុះពីដៃមនុស្សហើយ ទ្រង់យាង ៧ ជំហាន ទ្រង់ក្រឡេកមើលគ្រប់ទិស រួចហើយទើបទ្រង់បន្លឺនូវអាសភិវាចាថា
អគ្គោហមស្មិ លោកស្ស
ជេដ្ឋោហមស្មិ លោកស្ស
សេដ្ឋោហមស្មិ លោកស្ស
អយមន្តិមា មេ ជាតិ នត្ថិទានិ បុនព្ភវោតិ ។
១៩-មានពន្លឺភ្លឺស្វាងពេលប្រសូតព្រះបរមពោធិសត្វ ដូចពេលទ្រង់យាងចុះកាន់ព្រះគភ៌ដែរ ។
២០-វិទិតា សង្ខារធម៌បានប្រាកដដល់ព្រះពុទ្ធអង្គ ដោយការកើត តាំងនៅ និងរលត់ទៅ ដោយឥតមានបុគ្គលណាជ្រាបដូចព្រះអង្គឡើយ គឺមិនមានធម៌អ្វីដែលមិនច្បាស់លាស់ចំពោះព្រះពុទ្ធអង្គនោះទេ ។
ព្រះអានន្ទដ៏មានអាយុ បានសម្ដែងនៅក្នុងព្រះសូត្រនេះហើយព្រះបរមសាស្ដាទ្រង់ពេញព្រះហឫទ័យ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអររីករាយ ។
សូមអនុមោទនា !
ជំនួយសតិ២៣
ដោយ៥០០០ឆ្នាំ
images/articles/2391/w35fwqdrw345tgf4e5gf4se.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៦,៩៧០ ដង)
ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា " សម្លាប់សេចក្តីក្រោធបានរមែងដេកជាសុខ " នេះជាការពិតដែលយើងគ្រប់គ្នាត្រូវចាំកុំភ្លេច ហើយត្រូវបដិបត្តិកម្ចាត់ការខឹងក្រោធបន្តិចម្តង ៗ ដើម្បីបានទទួលជោគជ័យយ៉ាងសម្បើមនៅក្នុងជីវិត យើងត្រូវតែយល់ដឹងដូចតទៅនេះគឺៈ
- ខឹងនឹងគេ គឺដុតចិត្តខ្លួនឯង បើយើងដុតខ្លួនឯង យើងហ្នឹងឯងល្ងង់ ហើយឆ្គួតទៀត ។
- ខឹងនឹងគេ គឺអន់ជាងគេ គឺអន់ថយជាងអ្នកដែលយើងខឹងនោះទៅទៀត ដូចជាលុតជង្គង់អង្វរសូមសេចក្តីសុខពីគេចឹង ។
- ខឹងនឹងគេ គឺចាប់ផ្តើមពីការទាស់ចិត្ត ការទាស់ចិត្តមកពីគិតថា គេហ្នឹងឯងជាអ្នកធ្វើនូវ ៗ ឲ្យយើងទាស់ចិត្ត តែការពិតមកពីយើងមិនយល់អំពីធម្មជាតិក្នុងមនុស្ស ហើយយើងប្រកាន់ទៅក្នុងធម្មជាតិនោះឯង ។
- យើងស្អប់គេ គឺស្អប់ខ្លួនឯង ព្រោះសាងភាពសៅហ្មងឲ្យប្រឡាក់ចិត្តខ្លួនឯងតែប៉ុណ្ណោះ ដោយមិនបានឲ្យភាពសៅហ្មង គឺការស្អប់នោះចូលទៅក្នុងខ្លួនអ្នកដទៃឡើយ ។ ដូច្នេះ បើយើងពិតជាស្រឡាញ់ខ្លួនឯងមែន ត្រូវព្យាយាមរក្សាចិត្តរបស់ខ្លួនកុំឲ្យសៅហ្មងឡើយ ។
- អ្នកដទៃធ្វើល្អឲ្យយើងមិនបាន ព្រោះមកអំពីមហាកុសលមិនបានកើតឡើងក្នងចិត្តរបស់គេ មិនមែនមកពីគេមិនធ្វើល្អឲ្យយើងទេ ។ អ្វី ៗ មានហេតុមានបច្ច័យ ទើបកើតឡើង ។ ដូច្នេះយើងត្រូវយល់ថា អ្នកដទៃធ្វើល្អឲ្យខ្លួនគេមិនបានផង មានរភងអ្វីដែលគេមកធ្វើល្អឲ្យយើងបាន ។
- អ្នកណា ៗ ដែលធ្វើអំពើមិនល្អ និយាយអាក្រក់ គិតអាក្រក់ក្នុងលោកនេះនោះ តាមពិត ដោយធម្មជាតិមិនមែនអ្នកនោះធ្វើទេ នេះព្រោះអាស្រ័យហេតុ ៣ ដែលស្ថិតនៅក្នុងសន្តានតែប៉ុណ្ណោះ ។ បើហេតុ ៣ នេះត្រូវបានលះអស់ហើយ គឺមិនមានអ្នកណាធ្វើអាក្រក់សោះឡើយ ។ ហេតុទាំង ៣ នេះឯង ដូចជាខ្មោចបិសាច ដែលស្ថិតនៅក្នុងមនុស្សយើងអីចឹង ។ ដូច្នេះ យើងមិនត្រូវក្រោធខឹងជាមួយមនុស្សណាម្នាក់ឡើយ ។
- បើយើងមិនក្រោធខឹងហើយ គឺយើងហ្នឹងឯមាននូវសេចក្តីសុខ ។ ការដែលមានសេចក្តីសុខក្នុងការមិនក្រោធខឹងនេះ ព្រោះបានយល់ដឹងពីធម្មជាតិ មានអំណត់អត់ធន់ និងព្រោះមានមេត្តាជាដើម គឺជាបុណ្យបារមីដ៏ប្រសើរខ្ពស់ខ្ពស់ ។ បើសម្លាប់សេចក្តីក្រោធបានហើយ ក្នុងលោកនេះមិនមានអ្នកសម្រាប់ឲ្យយើងសម្លាប់ឬសូម្បីគ្រាន់តែស្អប់នោះឡើយ ។ អ្វី ៗ ជុំវិញជីវិតរស់នៅមានតែភាពមនោរម្យ ហាក់ដូចជាវិមានក្នុងព្រហ្មលោក ។
ដកស្រង់ចេញពីសៀវភៅៈ តម្រង់ជ្លូវជីវិត
រៀបរៀងដោយៈ សាមណេ ឆិម ប៊ុនឆា
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2393/______________________________.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៧,៨៨១ ដង)
បញ្ហាខកចិត្តនេះ មានទូទៅចំពោះសត្វលោកដែលជាអ្នកមានសេចក្តីសង្ឃឹមទៅលើអ្វីមួយ ហើយមិនបានសម្រេច ។ សេចក្តីសង្ឃឹមក៏ជាចំណែកមួយនាំឲ្យមានកម្លាំងចិត្តក្នុងការងារដែរ ប៉ុន្តែបើបុគ្គលអ្នកមាននូវសេចក្តីសង្ឃឹមនោះ មិនបានកំណត់ហេតុផលឲ្យជាក់លាក់ ថែមទាំងមិនបានធ្វើទុកក្នុងចិត្តនូវសេចក្តីពិតរបស់សង្ខារលោកទេនោះ រោគខកចិត្តដែលជាបញ្ហាឈឺចាប់ និងសោកសៅ ត្រូវបានកើតឡើងនៅពេលដែលមិនបានសម្រេចដូចក្តីសង្ឃឹម ។សេចក្តីសង្ឃឹម ដែលមិនបានកំណត់ហេតុផលឲ្យជាក់លាក់ មានជាអាទិ៍ដូចជាៈ
- សង្ឃឹមថា មនុស្សគ្រប់គ្នានឹងមាននូវឧត្តមគតិ ឬមាននូវគតិធម៌ ជាមនុស្សល្អទាំងអស់គ្នា ។
- សង្ឃឹមថា មនុស្សក្នុងលោកនឹងស្រឡាញ់ខ្លួន ទទួលស្គាល់គ្រប់ ៗ គ្នា ។
- សង្ឃឹមថា អ្នកដទៃមានសេកច្តីស្រឡាញ់ស្មោះចំពោះខ្លួនរហូត មិនប្រែប្រួល ។
- សង្ឃឹមថា ខ្លួនឯងនឹងបានទៅជាបុគ្គលយ៉ាងនេះ យ៉ាងនោះតាមការតាំងចិត្ត ។
អ្វី ៗ ក្នុងលោក សុទ្ធតែមានហេតុផលនិងការពិត កាលបើចេះតែមានសេចក្តីសង្ឃឹម ដោយមិនបានកំណត់ហេតុឲ្យបានច្បាស់លាស់ លុះដល់ហេតុអត់បាន ឬហេតុមិនគ្រប់គ្រាន់ ផលក៏មិនបានសម្រេចតាមសេចក្តីសង្ឃឹមនោះ ៗ រូចហើយមិនចេះកំណត់ដឹងទៅលើការពិតទៀតថា អ្វីដែលកើតឡើង គឺចាត្រូវតែកើត និង អ្វីណាដែលមាន គឺវាត្រូវតែមាន ដូច្នេះការខកចិត្តព្រមទាំងសេចក្តីសទុក្ខសោក រមែងគ្របសង្កត់ចិត្តខ្លាំង ។
មនុស្សយើងកាលណាជួបប្រទះនូវការខកចិត្ត គួរគិតពិចារណាដូចតទៅនេះ
- នេះជាការពិតនៃជីវិតក្នុងលោក ។
- លោកនេះ មិនធ្លាប់មានការប្រព្រឹត្តទៅតាមសេចក្តីប្រាថ្នារបស់អ្នកណាឡើយ សូម្បីតែព្រះជាម្ចាស់ដែលគេប្រាប់ថាជាអ្នកសាងនូវលោក ក៏នៅតែគ្រប់គ្រងលោកនេះ និង គ្រប់គ្រងមនុស្សសត្វទាំងឡាយមិនបានផង ។
- សង្ខារធម៌ មិនបានឋិតនៅក្រោមអំណាចអ្នកណាមួយឡើយ សូម្បីតែព្រះព្រហ្ម ដែលគេប្រាប់ថា ជាអ្នកលិខិតគ្រប់យ៉ាងគឺព្រហ្មលិខិតនោះឯង នៅតែធ្វើឲ្យមនុស្សល្អដូចព្រហ្ម ឬល្អតាមព្រះព្រហ្មប្រាថ្នានោះ ៗ មិនបានផងដែរ ។
- ទោះជាមនសុស្ណាខ្លាំងពូកែក្នុងលោកប៉ុនណា កាចសាហាវយ៉ាងណា ក៏មនុស្សនោះ មិនអាចចាត់ការចំពោះសង្ខារលោកបានដែរ ។ អ្នកដែលបានប្រកាន់ថាអញនិងរបស់អញកន្លងមក សុទ្ធតែធ្លាប់ឈឺចាប់ក្នុងដើមទ្រូង សោកសៅដម្បៅរួចមកហើយ ទាំងអ្នកដែលបាន អះអាងថាខ្លួនពូកែក្នុងការគ្រប់គ្រងប្រទេសនគរ ឬថាជាអ្នកខ្លាំងពូកែផ្នែកសេដ្ឋកិច្ចពិភពលោកជាដើម សុទ្ធតែធ្លាប់ខកចិត្តឬកំពុងតែខកចិត្តហ្នឹងឯង ។
បុគ្គលណាមិនព្រមទទួលការពិត ត្រូវទទួលការឈឺចាប់ផ្លូវចិត្តជាពិតប្រាកដ ដូច្នេះកិច្ចការសំខាន់បំផុតរបស់យើងដែលបានកើតមកក្នុងលោកនេះ គឺត្រូវរៀនឲ្យបានចេះដឹងនូវការពិតនៃជីវិត និង ការពិតក្នុងលោក ។ បុគ្គលណា ៗ ជំទាស់នឹងធម្មជាតិដែលប្រែប្រួល បុគ្គលនោះ ៗ ត្រូវទទួលការខកចិត្តនិងឈឺចាប់ខ្លោចផ្សាជាពិតប្រាកដ ។ ចំណែកបុគ្គលដែលដឹងទាន់ការពិត និង អប់រំចិត្តឲ្យព្រមទទួលការពិតនោះបាន ឈ្មោះថារៀនចេះនូវអនត្តលក្ខណសូត្រ មិនមានការខកចិត្ត ទាំងដែលប្រាសចាកនូវការសង្ឃឹមអ្វី ៗ ពីលោកនេះ ហើយបានចូលដល់សេចក្តីសុខស្ងប់ ទៀងទាត់មិនប្រែប្រួល ។
ដកស្រង់ចេញពីសៀវភៅៈ គតិធម៌
រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2398/45VTWF54ERTG4FERG4FTeyg4e5rdhd5gr.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២២,១១១ ដង)
កាលមុនពុទ្ធសម័យ
មុនព្រះសម្មាសម្ពុទ្ធ ឧប្បត្តិឡើងក្នុងលោកសភាពទស្សនវិជ្ជានិងសីលធម៌នៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះក្នុងការច្របូកច្របល់វិកវរយ៉ាងធ្ងន់ធ្ងរដោយ
១- ពួកព្រាហ្មណ៍ ជាអ្នកដឹកប្រជាជនបានប្រៀនប្រដៅឲ្យធ្វើពលិកម្មសព្វយ៉ាងដែលផ្ទុយស្រឡះអំពីសីលធម៌។ ពួកនេះឲ្យពិឃាតសត្វចតុប្បាទដើម្បីបូជាព្រះអាទិទេពបួងសួងសុំសេចក្ដីប្រោសប្រណីឲ្យបានសេចក្ដីសុខ។
២- ពួកគ្រូក្នុងលទ្ធិព្រាហ្មណ៍ពន្យល់ថាព្រះអាទិទេព ព្រះអង្គទ្រទ្រង់នូវអានុភាពសព្វយ៉ាង ហើយតែគាប់ព្រះហឫទ័យនឹងជនណានោះមុខជានឹងបានទៅកាន់ឋានសួគ៌ពុំខានក្រោយពេលមរណៈកាល។
៣- ប្រជាជនជាន់ដើមដែលលិចលង់ទៅក្នុងក្ដីល្ងង់ខ្លៅជាច្រើន ចេះតែនាំគ្នាជឿឈ្លក់ក្នុងចិត្តតាំងពីអ្នកក្រីក្ររហូតដល់ទៅព្រះមហាក្សត្រិយ៍ ម្ល៉ោះហើយកាលសម្លាប់សត្វក៏សឹងមានធ្វើរាល់រាត្រី ពីព្រោះតែលទ្ធិសាសនានោះឯង។
៤- ចំណេរក្រោយមកមនុស្សទាំងឡាយ ហាក់ដូចជាភ្ញាក់ខ្លួនចំពោះតម្លៃនៃពលិកម្មនេះកាន់តែខ្លាំងឡើងៗ ទើបលេចផុសអ្នកចេះដឹងណែនាំឲ្យទាត់ចោលនូវអំណាចពួកព្រាហ្មណ៍ហើយល្បងបំបែកទស្សនវិជ្ជា និងសីលធម៌បែបថ្មីដោយផ្សំតាមអធ្យាស្រ័យរបស់ខ្លួនឡើង។
ក្នុងបណ្ដាលអ្នកចេះដឹងទាំងនោះមានពួកចវិកៈដែលមិនជឿថាស្លាប់ទៅកើតទៀត។ ពួកនោះដែលជាអ្នកវត្ថុធាតុនិយមយល់ថា មនុស្សកើតឡើងហើយត្រូវស្លាប់ទៅវិញដូចជាវត្ថុធាតុឯទៀតដែលយើងធ្លាប់ឃើញស្រាប់ហើយដែរ។
ឧទាហរណ៍ ដូចយ៉ាងក្អមទឹកដែលកើតអំពីស្នាដៃស្មូនឆ្នាំង គ្រាន់តែតាំងនៅមួយពេលកាលមួយកាលហើយក៏បែកធ្លាយទៅវិញ ក្អមនេះបែកធ្លាយយ៉ាងណា មនុស្សដែលកើតមកក៏រស់នៅតែមួយកាល ហើយស្លាប់បាត់បង់ទៅវិញយ៉ាងដូច្នេះដែរ។
ការយល់ថាមនុស្សស្លាប់ហើយមិនកើតវិញនោះ នាំបង្កើតទៅជាគំនិតរកតែសេចក្ដីសប្បាយក្នុងការរស់នៅជាមនុស្ស ម្លោះហើយតែងតែនាំគ្នាផឹកស៊ីប្រព្រឹត្តអនាចារពេញបន្ទុកឥតរវល់អើពើនឹងធ្វើអំពើជាបុណ្យកុសលសោះឡើយ។ លុះមនុស្សទាំងឡាយនាំគ្នាប្រព្រឹត្តអបាយមុខពេញទីទៅ ក៏កើតទៅជាការចាក់សម្លាប់គ្នាដណ្ដើមយកសេចក្ដីសប្បាយតែរៀងខ្លួនឥតកោតញញើតសោះតែម្ដង។ ឯសីលធម៌របស់សង្គមក៏ដុនដាបធ្លាក់ចុះឥតឧបមាទៅ។
ដកស្រង់ចេញពីសៀវភៅ ប្រជុំត្រ័យរ័ត្ន
រៀបរៀងដោយ ឆាយ ការ៉ាណូ
ដោយ៥០០០ឆ្នាំ
images/articles/2399/ert45fetf54etfe54t54gftertdg5erdbtrvtdfgbrtvdfg.jpg
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២១,១១៦ ដង)
ការលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
សម្រាប់អ្នកដែលលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ ដែលមានម្ចាស់មើលថែទាំ រមែងជាអទិន្នាទាន ចំណែកការលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ ដែលមិនមានម្ចាស់មើលថែទាំរក្សា រមែងមិនជាអទិន្នាទាន ព្រោះលោកអ្នកចងក្រងគម្ពីរសារត្ថទីបនីដីកា និងកង្ខាវិតរណីដីកា បានវិនិច្ឆ័យថា
ទេវតាយ បន ឧទ្ទិស្ស ពលិកម្មំ ករោន្តេហិ រុក្ខាទីសុ លម្ពិតសាដកេ វត្តព្វមេវ នត្ថិ តញ្ច ខោ អារក្ខកេហិ អបរិគ្គហិ តេយេវ បរិគ្គហិតំ បន គហេតុំ ន វដ្តតិ។
ប្រែថា ការកាន់យកសំពត់ដែលព្យួរលើដើមឈើជាដើម ដែលមនុស្សទាំងឡាយធ្វើពលិកម្មដល់ទេវតានោះ រមែងមិនមានទោស តែសេចក្ដីនេះសំដៅយកសំពត់នោះមិនមានអ្នករក្សាហួងហែង ទើបសមគួរកាន់យកបាន តែបើសំពត់នោះមានអ្នករក្សាហួងហែង រមែងមិនសមគួរ។
ការលួចបូជនីយវត្ថុមានអ្នករក្សា
បូជនីយវត្ថុ មានព្រះពុទ្ធរូបព្រះសារីរិកធាតុជាដើម មានអ្នករក្សាថែទាំ ប៉ុន្តែស្ថានទីតាំងនោះមិនសមរម្យ គឺស្មោកគ្រោកមិនស្អាត កាលបើមានបុគ្គលណាម្នាក់មានសទ្ធាកសាងនូវទីកន្លែងស្អាតសមរម្យ ហើយបាននាំយកបូជនីយវត្ថុនោះទៅតម្កល់ទុកសម្រាប់គោរពដោយចិត្តជ្រះថ្លា មិនមែននាំយកទៅដោយថេយ្យចិត្តទេ សូម្បីមិនបានសុំអនុញ្ញាតអំពីអ្នករក្សា ក៏មិនឈ្មោះថា អទិន្នាទានឡើយ ឧទាហរណ៍ដូចសក្កទេវរាជព្រះអង្គជាសោតាបន្នបុគ្គល បាននាំយកព្រះចង្កូមកែវអំពីភ្នួងសក់របស់ទោណព្រាហ្មណ៍ ដើម្បីកសាងចេតិយតម្កល់ទុកសម្រាប់គោរពបូជាក្នុងភពតាវត្តិង្សរហូតសព្វថ្ងៃនេះ មានឈ្មោះថា ចូឡាមណីចេតិយ។
ការកាន់យករបស់សក្កទេវរាជនេះ មិនឈ្មោះថា អទិន្នាទាន ព្រោះទ្រង់បានពិចារណាឃើញថា ទោណព្រាហ្មណ៍មិនអាចនឹងធ្វើសក្ការៈបូជានូវព្រះចង្កូមកែវនេះឲ្យសមគួរបានឡើយ។
ទោសច្រើន ឬ ទោសតិចរបស់អទិន្នាទាន
បើវត្ថុដែលលួចបានមកនោះ មានតម្លៃច្រើន ក៏មានទោសច្រើន បើវត្ថុដែលលួចបានមកនោះ មានតម្លៃតិច ក៏មានទោសតិច តែបើវត្ថុដែលលួចមកនោះ មានតម្លៃស្មើគ្នាក៏ត្រូវវិនិច្ឆ័យតាមម្ចាស់ទ្រព្យ អ្នកមានគុណធម៌ឬមិនមានគុណធម៌ បើម្ចាស់ទ្រព្យជាអ្នកមិនមានសីល ក៏មានទោសតិច បើម្ចាស់ទ្រព្យជាអ្នកមានសីល មានគុណធម៌ ក៏មានទោសច្រើនតាមលំដាប់។ ការលួចទ្រព្យរបស់ព្រះខីណាស្រព គឺព្រះអរហន្ត រមែងមានទោសច្រើនក្រៃលែង។
ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស
រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត
ដោយ៥០០០ឆ្នាំ