images/articles/1552/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៦១០ ដង)
សុខនិងទុក្ខនៅក្នុងចិត្ត
ច្រែះ ពេលដែលកើតនឹងដែកណា រមែងស៊ីដែកនោះ មួយថ្ងៃបន្តិចៗ រហូតដល់ដែកនោះរលេះរលួយអស់ទៅ យ៉ាងណាមិញ សេចក្ដីទុក្ខកាលកើតក្នុងចិត្តនៃបុគ្គលណា ក៏រមែងបៀតបៀនចិត្តនៃបុគ្គលនោះជារៀងរាល់ថ្ងៃ ធ្វើឲ្យចិត្តក្ដៅក្រហាយរហូតដល់ដាច់ខ្យល់ស្លាប់ក៏យ៉ាងនោះដែរ។
តាមការពិត ទុក្ខសោកនោះមិនមានអ្នកណាចង់ជួបចង់មានឡើយ ប៉ុន្តែ ទាំងដែល
images/articles/1551/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៦៩៣ ដង)
ជានអជាប្បញ្ហា
(រវាងអ្នកដែលដឹងបុណ្យបាបនិងអ្នកមិនដឹង ពេលធ្វើបាបតើអ្នកណាបាបធ្ងន់ជាង)?
ការដែលលើកយកបញ្ហានេះមកសម្ដែង ព្រោះខ្ញុំធ្លាប់ឬពពួកជនខ្លះតែងជជែកគ្នាជារឿយៗ ប៉ុន្តែនៅតែមិនដាច់ស្រេចសោះ ហើយក្នុងពេលនេះខ្ញុំក៏មិនចាំបាច់ពន្យល់ឲ្យពិស្ដារទេ សូមមិត្តអ្នកអាចសិក្សាការសន្ទនាសាកច្ឆា រវាងស្ដេចមិលិន្ទ្រារាជ និង ព្រះនាគសេនត្ថេរ ដូចតទៅៈ
images/articles/1550/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥៤១ ដង)
កម្ម បដិសន្ធិ និងភាពមិនស្មើគ្នានៃជីវិត
តើច្បាប់កម្មផលមានពន្យល់អំពី ហេតុអ្វីបានជាមានភាពមិនស្មើគ្នាខ្លាំងយ៉ាងនេះ នៅជុំវិញខ្លួនយើង ដែរទេ?
មនុស្សតែងតែសង្ស័យអំពីភាពស្មើគ្នានៃជីវិត និងហេតុអ្វីបានជាមនុស្សកើតមកមិនស្មើគ្នា។ គេតែងតែសាកសួរថា ហេតុអ្វីបានជាបុគ្គលខ្លះមានសុខភាពល្អម៉្លេះ ហើយបុគ្គលខ្លះទៀតកើតមកមានការឈឺចាប់ផ្លូវកាយច្រើន?
images/articles/1548/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៥៥ ដង)
ជីវិតពុកជាមួយគ្រួសារ
នៅពេលដែលបញ្ចប់ការសិក្សា ពុកមានការងារធ្វើ ពេលនោះហើយ ជាពេលដែលពុកស្វែងរកគូស្រករ ដើម្បីធ្វើជាភរិយារបស់ខ្លួន នាថ្ងៃអនាគត តើនារីមួយណាដែលពុកប្រាថ្នាយកធ្វើជាភរិយា? ពុកមានសម្លឹង ពិនិត្យពិចារណា ចំពោះស្ត្រីដែលខ្លួនជ្រើសរើសយកនោះ តើរូបនាងមានអត្តចរិតស្លូតបូតឬកាច?
images/articles/1545/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៤១០ ដង)
មុតិតាចិត្ត
មុតិតាចិត្ត បានដល់ចិត្តដែលប្រកបដោយភាពទន់ភ្លន់ រីករាយត្រជាក់ក្នុងពេលដែលអ្នកដទៃបានល្អ ឬបានទទួលនូវសេចក្ដីសម្រេចយ៉ាងណាមួយ គឺជាអាការនៃសភាវៈដែលកើតឡើងក្នុងចិត្ត ព្រោះប្រាសចាកនូវការច្រណែន។ មុទិតាចិត្ត ជាចិត្តកើតមានក្នុងបុគ្គលដែលមានប្រក្រតីព្រមទទួលនូវផលសម្រេច ឬសេចក្ដីល្អរបស់អ្នកដទៃ។
គុណធម៌មួយនេះ មិនមែនកើតឡើងបានដោយងាយៗ
images/articles/1546/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦៩៩ ដង)
លក្ខណៈមនុស្សពូកែ
មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែតែមួយមុខ។ ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯង ធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះយកភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្ម ចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ។ អ្នកណាពូកែខ្លាំង អ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះក៏បានផលថយចុះទៅ
images/articles/1543/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៨០៨ ដង)
ពិចារណាថាជាការដាក់ទោសខ្លួនឯងឲ្យសមចិត្តសត្រូវ
ធម្មតាសត្រូវរមែងប្រាថ្នាអាក្រក់ ចង់ឲ្យកើតនូវសេចក្ដីវិនាសហិនហោចដល់គ្នានឹងគ្នា។
មនុស្សក្រោធនឹងសាងនូវសេចក្ដីវិនាសឲ្យដល់ខ្លួនឯងច្រើនយ៉ាង ដោយសត្រូវមិនចាំបាច់ធ្វើអ្វីលំបាកផងក៏បានសមចិត្តរបស់គេ ដូចជា សត្រូវប្រាថ្នា សូមឲ្យវាមិនល្អមិនស្អាត មានពណ៌សម្បុរអាក្រក់ ឬសូមឲ្យវាដេកជាទុក្ខ
images/articles/1541/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៩១១ ដង)
ពិចារណាថាយើងក្រោធគឺសាងទុក្ខឲ្យខ្លួនឯង
គប្បីពិចារណាក្នុង ៧ចំណុចនេះ
១- ប្រហារផ្លូវចិត្តខ្លួនឯងព្រោះសេចក្ដីក្រោធ បើយើងត្រូវចោរបៀតបៀន ក៏ចំពោះតែផ្លូវកាយប៉ុណ្ណោះ ឯចំណែកខ្លួនឯងវិញ ព្រោះការខឹងក្រោធកើតឡើង បានប្រហារ បានបៀតបៀន បានដុតរោលដល់សន្ដានចិត្តរបស់ខ្លួនឯង ព្រោះហេតុនេះ បើយើងគិតថា មេត្តាគេមិនបានទេ គឺសូមកុំភ្លេចមេត្តាខ្លួនឯងឲ្យសោះ
images/articles/1542/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,២៤៧ ដង)
យស និង អយស
ការមានយស និងការអត់យស ក៏ជាព្រឹត្តិការណ៍មួយ ដែលសត្វលោកគ្រប់គ្នាត្រូវតែប្រឈមមុខ ដោយមិនអាចជៀសផុត។
យស តែងធ្វើហឫទ័យរបស់មនុស្សជាច្រើនឲ្យសប្បាយរីករាយភ្លើតភ្លើន និងទទួលបានដោយសេចក្ដីសោមនស្ស។
អយស គឺជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើន ភ័យខ្លាច និងមិនចង់ឲ្យកើតឡើងជាដាច់ខាត តែគ្រប់គ្នាមិនអាចគេចវេសបានឡើយ
images/articles/1539/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣៨៨ ដង)
លាភ និង អលាភ
ធម្មតាអ្នកជំនួញ តែងស្ថិតនៅក្រោមស្ថានភាពពីរយ៉ាងគឺ ខាត និង ចំណេញ។
ជាទូទៅ គេតែងសប្បាយរីករាយនៅពេលដែលគេបានលាភ គឺការចំណេញ ឬថាការបាននូវទ្រព្យសម្បត្តិ ហើយទាស់ចិត្តទៅនឹងការបាត់បង់លាភ។
នៅក្នុងពិភពលោក ដែលពោរពេញទៅដោយការប្រកួតប្រជែង និងច្របូកច្របល់នេះ មនុស្សលោកតែងត្រូវការនូវសេចក្ដីសុខណាមួយ ដែលញ៉ាំងចិត្ត ឬហឫទ័យរបស់គេឲ្យរីករាយ។
images/articles/1538/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០២៨ ដង)
វាសនាបារមី
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកណាមានហើយ នឹងជាមនុស្សសម្បូណ៌ទៅដោយសេចក្ដីសុខ លាភយស និងឋានៈមុខនាទី។
មនុស្សដែលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រលាញ់របស់មនុស្សគ្រប់ជាន់គ្រប់ថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសរ៉ាយ ឬច្រណែនឈ្នានីសគិតផ្ដួលរំលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែរទៅជាចាញ់ខ្លួនឯងវិញ។
images/articles/1533/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,១៥០ ដង)
ហេតុអ្វីសត្វនរកមិនស្លាប់?
សេចក្ដីនេះគួរឲ្យមានសេចក្ដីសង្ស័យណាស់ដែរ តាមដែលយើងបានអានពីខាងដើមមក យើងបានដឹងថា សេចក្ដីទុក្ខក្នុងនរកធ្ងន់ក្រៃពេកណាស់ មិនអាចនឹងពណ៌នាប្រៀបធៀបនឹងសេចក្ដីទុក្ខក្នុងមនុស្សបានឡើង ចុះហេតុអ្វីក៏សត្វនរកនៅតែមិនចេះស្លាប់? សេចក្ដីនេះខ្ញុំមិនបានបកស្រាយទេ តែសូមនិមន្តនិង អញ្ជើញមិត្តអ្នកអានទាំងឡាយសិក្សាអំពីការសន្ទនាសាកច្ឆារវាងព្រះបាទ
images/articles/1525/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៥៤៩ ដង)
លោកវិបត្តិសូត្រទី ៦
ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់តាមនូវសត្វលោក ទាំងសត្វលោក ក៏វិញទៅតាមនូវលោកធម៌ទាំង ៨ នេះដែរ។
លោកធម៌ ៨ យ៉ាង តើដូចម្ដេចខ្លះ? គឺ លាភ ១ អលាភ ១ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះឯង តែងជាប់តាមសត្វលោក ទាំងសត្វលោក ក៏វិលទៅតាម នូវលោកធម៌ទាំង
images/articles/1518/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦១២ ដង)
អដ្ឋកថាលោកធម្មសូត្រទី ៥
បឋមលោកធម្មសូត្រទី៥ មានសេចក្ដីថា វិនិច្ឆ័យដូចតទៅនេះ
ដែលឈ្មោះថាលោកធម៌ ព្រោះជាធម៌របស់លោក។ បុគ្គលដែលឈ្មោះថាជាអ្នករួចចាកនូវលោកធម៌ទាំងនេះ មិនមានសោះឡើយ សូម្បីតែព្រះសម្មាសម្ពុទ្ធទាំងឡាយក៏នៅមានដែរ ព្រោះហេតុដូច្នេះ ទើបទ្រង់ត្រាស់ថា លោកំ អនុបរិវត្តន្តិ រមែងវិលទៅតាមនូវសត្វលោក។ មានសេចក្ដីថា រមែងជាប់នៅតាមមិនឈប់ឈរ
images/articles/1500/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧៥២ ដង)
បញ្ហានរកបរលោក
ការដែលបរិយាយមកទាំងប៉ុន្មានខាងដើម ភាគច្រើនគឺវិនិច្ឆ័យឲ្យឃើញថា នរកមាននៅក្នុងលោកនេះឯង។ លំដាប់តទៅនឹងស្ដីអំពីនរកបរលោក ថាតើមានមែនឬទេ? សេចក្ដីនេះខ្ញុំក៏មិនបង្ខំមិត្តអ្នកអានទាំងឡាយ ថាត្រូវតែជឿនោះទេ ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ក៏ទ្រង់សំដែងក្នុងកាលាមសូត្រថា អ្នកទាំងឡាយកុំទាន់អាលជឿលើក្បួនតម្រា អ្នកទាំងឡាយកុំទាន់អាលជឿលើអ្វីដែលគ្រាន់តែបានឬមក
images/articles/1496/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៥១៨ ដង)
ឋានសួគ៌
គេអាចនិយាយបានថា ឋានសួគ៌ ជាកន្លែងដែលយើងអាចកើតវិញ បន្ទាប់ពីស្លាប់ទៅ។ វាក៏អាចជាសភាពនៃចិត្តមួយផងដែរ។ ឧទាហរណ៍ មនុស្សឆេវឆាវម្នាក់អាចមានអារម្មណ៍អាក្រក់ជានិច្ច ហើយងាយនឹងច្រឡោតខឹងណាស់។ មនុស្សប្រភេទនេះនឹងធ្វើឲ្យអ្នកនៅជុំវិញគាត់ រួមទាំងខ្លួនគាត់រងនូវសេចក្ដីសោកសៅ និងពិបាកចិត្តគ្រប់ពេលវេលា។
ផ្ទុយទៅវិញ បុគ្គលណាម្នាក់ដែលមិនមានចិត្តឆេវឆាវ