images/articles/1749/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៩៧០ ដង)
គ្រប់គ្នាស្គាល់ឈ្មោះអកុសល គឺធម៌ដែលមិនមែន កុសល មិនត្រូវការអកុសល តែក៏ធ្លាក់នូវក្នុងអំណាចរបស់អកុសល ព្រោះអកុសលស្ថិតនៅជាមួយចិត្តសន្តានអស់កាល ជាអង្វែងមកហើយ ។ សត្វទាំងឡាយបានដល់នូវសេចក្តីទុក្ខកន្លងមកហើយក្តី កំពុងតែមានទុក្ខក្នុងបច្ចុប្បន្ននេះក្តី ត្រូវបានទទួលទុក្ខក្នុងកាល ខាងមុខទៀតក្តី ក៏ព្រោះតែអកុសល ។
ដរាបណាដែលសត្វទាំងឡាយ នៅមិនឃើញទោស របស់អកុសល សត្វទាំងឡាយរមែងតែងតែធ្លាក់ចុះក្នុងអន្លង់នៃសេចក្តីទុក្ខ ព្រោះតែអកុសល ដរាបនោះដែរ ។ ដោយហេតុនេះឯង រឿងរបស់អកុសលទើបជារឿង ដែលគួរសិក្សា និង ពិចារណាយ៉ាងពិតប្រាកដ ព្រោះថា អកុសលនោះ មានទាំងគ្រោតគ្រាត ធ្វើទុច្ចរិតតាមផ្លូវកាយ តាមផ្លូវវាចាជាដើម មានទាំងកណ្តាលៗដោយការពេញចិត្ត ក្នុងវត្ថុកាម ការថ្នាំងថ្នាក់អាក់អន់ចិត្ត ការច្រណែនជាដើម ដែលអាចមានអកុសលកណ្តាល និង គ្រោតគ្រាតទៅបាន ក៏ព្រោះមានអកុសលប្រភេទម៉្យាងទៀតគឺ អនុស័យកិលេស ដែលជាអកុសលថ្នាក់ល្អិត ជាប់តគ្នាក្នុងសន្តានចិត្ត រហូតទល់ គ្នានិងខណៈនៃអរិយមគ្គកើតឡើង ទើបបានរលត់អស់ដាច់ ផុតអំពីសន្តាន ។
បើព្រះដ៏មានព្រះភាគមិនបានត្រាស់ដឹងក្នុងលោកទេ យើងមិនអាចបានដឹងឡើយថា មានអកុសលថ្នាក់ល្អិតៗ ដែលត្រូវលះបង់ដោយការចំរើនសតិប្បដ្ឋានវិបស្សនា ហើយ សត្វទាំងឡាយទាំងពួង ក៏ពុំអាចរួចផុតចាកទុក្ខក្នុងវដ្តសង្សារ បានឡើយ ។ ព្រោះអាស្រ័យពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ យើងទើបបានដឹងថា អកុសលថ្នាក់ល្អិតៗ នោះ មានពិតប្រាកដ ហើយចាំបាច់ត្រូវកំចាត់បង់ទៀតផង ទើប បានអស់ទុក្ខទាំងពួង ។
រឿងរបស់ លោភ ជារឿងនៃអកុសលពិតៗ សភាព របស់លោភៈ គឺសេចក្តីប្រាថ្នា ការចង់បាន សេចក្តីត្រូវការ សេចក្តីត្រេកអរ ករាពេញចិត្ត ការជាប់ជំពាក់ចិត្ត គឺជាសភាវធម៌ពិតមួយបែប ជាបរមត្ថធម៌ មិនមែនសត្វ ។ តណ្ហា គឺលោភចេតសិក ត្រេកអរប្រាថ្នាក្នុងរូបារម្មណ៍ ក្នុងសំលេង ក្នុងក្លិន រស ផោដ្ឋព្វ និង ក្នុងធម្មារម្មណ៍ ស្ទឹងស្មើដោយតណ្ហាមិនមាន ដោយសេចក្តីថា ស្ទឹងនោះសូម្បីធំប៉ុណ្ណា ក៏ ដោយ ក៏មិនស្មើស្ទឹងតណ្ហាដែរ តណ្ហា ហូរទៅរកអារម្មណ៍ក្នុងលោក មានសន្ទុះលឿន រហ័សខ្លាំងក្លា ហូររហូតក្នុងវដ្តសង្សារ ហូរកាត់តាមកាមភព ឋាន មនុស្ស ឋានទេវតា ហូរធ្លាយដល់ព្រហ្មលោក ព្រហ្ម មានរូប ព្រហ្មអត់រូប ហូរក្នុងសន្តានរបស់បុថុជ្ជនឆ្លងកាត់ សោតាបត្តិមគ្គ សកទាគាមិមគ្គ ជ្រាបតាមទំនប់ អនាគាមិមគ្គ ទាល់តែដល់អរហត្តមគ្គ ទើបបានរីងស្ងួតអស់ ទៅពុំមានសល់។
សេចក្តីប្រាថ្នា មិនអាចនឹងធ្វើឱ្យពេញបានឡើយ ត្រូវការរបស់នេះហើយ រមែងត្រូវការរបស់នោះទៀតជានិច្ច រឿយៗ រហូតសង្សារវដ្ត ព្រោះដូច្នោះ សេចក្តីប្រាថ្នា សេចក្តី ត្រូវការ របស់សត្វទាំងឡាយ ទើបធំជាងមហាសមុទ្រ មិនចេះរីង មិនចេះស្រក ទៅដោយភ្លើងឆេះកប្បឡើយមានតែ ភ្លើងអរហត្តមគ្គប៉ុណ្ណោះ ដែលអាចដុតតណ្ហាឱ្យឆេះអស់បាន ។
តណ្ហាជាតួហេតុនាំឱ្យកើតទុក្ខ ដូចដែលទ្រង់ត្រាស់ តបនឹងសំនួររបស់ទេវតាដែលទូលសួរថា លោកមានអ្វីហ្ន៎ ជាគ្រឿងចងទុក ព្រះដ៏មានព្រះភាគត្រាស់តបថា លោកមានសេចក្តីភ្លើតភ្លើនជាគ្រឿងចងទុក (នន្ទិ សម្ពន្ធនោ លោកោ) សេចក្តីរីករាយភ្លើតភ្លើននេះ ក៏ជាឈ្មោះលោភៈ ជាទុក្ខសមុទយៈហ្នឹងឯង ជាចំណងដ៏មាំបំផុត ដែលជាគ្រឿង ចងរបស់មច្ចុរាជ បើមិនមានកាំបិត អរហត្តមគ្គទេនោះ ពុំអាច កាត់នូវចំណងអត់រូបនេះបានឡើយ ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។
ដោយ៥០០០ឆ្នាំ
images/articles/1751/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៦,៤៣៦ ដង)
សំយុត្តនិកាយ សឡាយតនវគ្គ
អនិច្ចវគ្គទី ១
ម្នាលភិក្ខុទាំងឡាយ រូបទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះ ជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ ដោយប្រាជ្ញាដ៏ប្រពៃតាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។
ព្រះអង្គទ្រង់ត្រាស់សំដែងនូវរូបារម្មណ៍ ជាអារម្មណ៍របស់សតិវិបស្សនា ដោយសេចក្តីថា បុគ្គលរស់នៅ ប្រក្រតីធម្មតា ធ្វើកិច្ចការងារធម្មតាៗរបស់បព្វជិត ឬគ្រហស្ថ ប៉ុន្តែមានការមិនប្រមាទ គឺមិនប្រហែសធ្វេស មិនស្និទ្ធស្នាលដោយការប្រកាន់មាំ សតិរលឹកសិក្សានូវសភាវធម៌ ដែលកំពុងប្រាកដ រូបារម្មណ៍គ្រាន់តែជាសភាវធម៌ម៉្យាង ដែលចក្ខុវិញ្ញាណបានឃើញប៉ុណ្ណោះ ជាសភាវធម៌មិនទៀង មិនមានអ្វីសំខាន់ក្នុងរូបារម្មណ៍ឡើយ ។
សំលេង ក្លិន រស ផោដ្ឋព្វៈ និង ធម្មារម្មណ៍ ទាំងឡាយមិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា របស់ណាជាអនត្តា របស់នោះបុគ្គលត្រូវយល់ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។
ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះដឹង ឃើញយ៉ាងនេះ ក៏នឿយណាយនឹងរូបទាំងឡាយផង នឿយណាយនឹងសំលេងទាំងឡាយផង នឿយណាយនឹង ក្លិន រស ផោដ្ឋព្វ ធម្មារម្មណ៍ទាំងឡាយផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេកចិត្តក៏ផុត ស្រឡះចាកអាសវៈ ។
កាលបើចិត្តផុតស្រឡះចាកអាសវៈហើយញាណក៏ កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះក៏ដឹង ច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយ អាត្មាអញបាន ប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ចអាត្មាអញក៏បានធ្វើ រួចហើយ មគ្គភាវនាដទៃ ប្រព្រឹត្តទៅដើម្បីសោឡសកិច្ច នេះទៀត មិនមានឡើយ ។
ជីវិតធម្មតាៗ មានសភាវធម៌យ៉ាងណាៗ សុទ្ធតែ ជាសតិប្បដ្ឋានទាំងអស់ ។ ជិវិតសត្វលោករស់នៅសព្វថ្ងៃ អាស្រ័យមានចិត្ត វិបស្សនាឃើញចិត្តក្នុងបច្ចុប្បន្ន កើតឡើងហើយក៏រលត់ទៅ វិញ ទើបមិនប្រកាន់ចិត្តថាជាសត្វ បុគ្គលតួខ្លួនឡើយ សម ដូចព្រះពុទ្ធតម្រាស់ត្រាស់ក្នុងសឡាយតនវគ្គថា ម្នាលភិក្ខុ ទាំងឡាយ ចិត្តជាអតីតៈ និង ចិត្តជាអនាគត ជាអនត្តាទៅ ហើយ ចាំបាច់និយាយថ្វីចំពោះចិត្តជាបច្ចុប្បន្ន ។
ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័កជាអ្នកចេះ ដឹង ឃើញយ៉ាងនេះ ជាអ្នកមិនអាឡោះអាល័យចំពោះចិត្ត ជាអតីតៈ មិនត្រេកអរចំពោះចិត្តជាអនាគត ជាអ្នកប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់ នូវចិត្តជាបច្ចុប្បន្ន ។
ពាក្យថារំលត់ចិត្តជាបច្ចុប្បន្ន គឺរំលត់សេចក្តីប្រកាន់មាំ រំលត់ឆន្ទរាគៈក្នុងចិត្តដែលកំពុងប្រាកដ ។ ចិត្តជាបច្ចុប្បន្ននេះ មុននឹងកើតឡើងក៏មិនមានតាំង នៅក្នុងទីណា កាលដែលបែកធ្លាយទៅ កន្លងទៅក៏មិនទៅ តាំងនៅក្នុងទីណាដែរ គួរដែរឬដែលប្រកាន់នូវចិត្តកំពុងប្រាកដ ថាជាយើង ថាជាខ្លួនរបស់យើង ។
ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣
ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស។
ដោយ៥០០០ឆ្នាំ
images/articles/1752/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៤,០០៣ ដង)
សេចក្តីឧបមាអំពីនីវរណៈ
ស្រង់ចាក សាមញ្ញផលសូត្រ
កាមច្ឆន្ទៈ - ឧបមាដូចការជំពាក់បំណុលអ្នកដទៃ អ្នកជំពាក់គេ មានទុក្ខច្រើនប្រការ យ៉ាងណាអ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេមរហាមក្នុងការស្វែងរកជាដើម យ៉ាងនោះដែរ ។
តាមពិតសង្ខារធម៌គ្រប់យ៉ាង សុទ្ធតែមិនទៀង មាន ការទ្រុឌទ្រោម អស់ទៅ សូន្យទៅ កាមគុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វលោកតែងតែត្រេកអរ
images/articles/1753/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៧,២៩៨ ដង)
អំពីវិញ្ញាណក្ខន្ធ
ក្នុងជីវិតប្រចាំថ្ងៃ គ្រប់គ្នាតែងតែមាននូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំមែនព្រលឹង ឬអត្តាតួខ្លួនឡើយ វិញ្ញាណជាអនត្តា ។
ចក្ខុវិញ្ញាណជាអនត្តា សោតវិញ្ញាណជាអនត្តា ឃានវិញ្ញាណជាអនត្តា កាយវិញ្ញាណជាអនត្តា មនោវិញ្ញាណជាអនត្តា ។
វត្ថុរូប ៦ ជានិស្សយប្បច្ច័យនៃវិញ្ញាណ គឺចក្ខុវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណ សោតវត្ថុជានិស្សយប្បច្ច័យនៃ
images/articles/1754/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៨,៥០៧ ដង)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច ?
ចម្លើយៈ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ មិនទៀង របស់ណាមិនទៀង របស់នោះជាទុក្ខ របស់ណាមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា របស់នោះជា អនត្តា ។
យើងមិនអាចឆ្លើយថា ព្រះអរហន្ត ក្រោយអំពីអស់ ជីវិតទៅ យ៉ាងម៉េចៗបានឡើយ ព្រោះយើងឃើញនូវបញ្ច ក្ខន្ធក្នុងបច្ចុប្បន្នតាមពិត
images/articles/1757/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២១,២៤៧ ដង)
ពុទ្ធសាសនានិងប្រជាជនខ្មែរ
ក្នុងសម័យអាប់ឱន ប្រជាជនខ្មែរទាំងប្រទេសបានជួបប្រទះសេចក្ដីទុក្ខវេទនាខ្លាំងបំផុត ថមថយកម្លាំងនឹងសាងសេចក្ដីចំរើនដូចព្រេងនាយពុំបាន តែទោះបីធ្លាក់ចុះដុនដាបប៉ុណ្ណឹងក៏ដោយ ប្រជាជនខ្មែរដែលបានស្គាល់រសជាតិព្រះធម៌ថ្លៃវិសេសហើយ ឱបសាសនានេះជាប់នឹងខ្លួនទុកតមក ស៊ូស្លាប់មិនព្រមលះបង់ចោល។ បុណ្យទទួលព្រះបរមសារីរិកធាតុនឹង
images/articles/1760/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៣,៨២៨ ដង)
ឈ្នះសេចក្ដីក្រោធ ដោយសេចក្ដីមិនក្រោធ
អ្នកដែលមានអធិវាសនក្ខន្តីខ្ជាប់ខ្ជួនល្អ រមែងឈ្នះអ្នកដែលមានសេចក្ដីក្រេវក្រោធ ដូចនាង ឧត្តរា ដែលឈ្នះនាង សិរិមា។
សូមនាំរឿងនោះមកសម្ដែងជាឧទាហរណ៍ដូចតទៅនោះ៖
រឿង នាងឧត្តរា
នាងឧត្តរា ជាឧបាសិកានោះ ជាអ្នកបានសម្រេចសោតា តាំងពីក្មេង ជាធីតារបស់បុណ្ណសេដ្ឋី ជាភរិយារបស់រាជគហសេដ្ឋីដែលជាមនុស្សមិច្ឆាទិដ្ឋិ។
images/articles/1761/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២០,៤១៥ ដង)
ឪពុកម្ដាយឥឡូវនេះ បានត្រឹមតែចិញ្ចឹម តែមិនបានមើលថែរក្សា
- បច្ចុប្បន្ន ឪពុកម្ដាយភាគច្រើនបានតែចិញ្ចឹម តែមិនបានមើលរក្សា។ ការចិញ្ចឹមបែបនេះ សំដៅដល់ការបម្រុងបម្រើដោយនឹកថា ខ្លួនខ្វះភាពស្និតស្នាលជាមួយកូន ក៏ព្យាយាមយកវត្ថុលុយកាក់មកឲ្យ តែមិនបានមើលរក្សាគេឡើយ មិនបានបំពេញតួនាទីជាឪពុកម្ដាយ ក៏ក្លាយជាបញ្ហាច្របូកច្របល់ថែមមួយប្រការទៀត
images/articles/1762/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ២៦,០៩២ ដង)
កប្ប
កប្បនេះចែកចេញជាច្រើនយ៉ាងទៅទៀត ចែកជា២ក៏មាន ជា៣ក៏មាន ជា៤ក៏មាន ជា៦ក៏មាន។
កប្បចែកជា២គឺ
១-សំវដ្ដកប្ប កប្បវិនាស
២- វិវដ្ដកប្ប កប្បចម្រើន
ចែកចេញជាគឺ
១- តេជោសំវដ្ដៈ កប្បវិនាសដោយភ្លើង
២- អាចោសំវដ្ដៈ កប្បវិនាសដោយទឹក
៣- វាយោសំវដ្ដៈ កប្បវិនាសដោយខ្យល់។
ចែកចេញជា៤គឺ
១- អាយុកប្ប ខួបអាយុ គឺខួបអាយុក្ខ័យមនុស្ស
images/articles/1764/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៦,៤៦៤ ដង)
សេចក្ដីសុខអំពីការចង់ធ្វើឲ្យល្អ
- សំណួរសួរថាៈ ពោលដល់ចំណុចនេះ មានប្រការមួយដែលគួរគិតថា បច្ចុប្បន្ននេះ យើងបង្រៀនឲ្យរៀនដើម្បីទៅរកការងារធ្វើ បង្រៀនថា ត្រូវធ្វើយ៉ាងណា ធ្វើយ៉ាងនោះដើម្បីយកទៅប្រកបអាជីពបានរកប្រាក់បាន។ បើដូច្នោះ លក្ខណៈដូចពោលមកនេះ មិនមែនជាការសិក្សាដើម្បីអភិវឌ្ឍទេ?
- ចម្លើយៈ វាមិនមែនជាការសិក្សាដូចគ្នាទេ គឺការសិក្សាពិតនៅមិនទាន់បានចាប់ផ្ដើមនៅឡើយ។
images/articles/1901/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤,៨២៦ ដង)
ឧបនិស្ស័យក្នុងផ្នួស ម្លប់ធម៌វិន័យ
ព្រះនាង សុភាកម្មារធីតាថេរី បានពោលជាមួយនឹងពួកញាតិ ដែលមកបបួលឱ្យព្រះនាងសឹកចាកសិក្ខាបទ ថា ៖អ្នកទាំងឡាយជាញាតិរបស់យើង ដូចម្តេចបានជាមកធ្វើ ដូចជាសត្រូវទៅវិញ បបួលយើងឱ្យរីករាយនៅក្នុងកាមទាំងឡាយ ទាំងដែលអ្នកទាំងឡាយ បានដឹងថាយើងជាអ្នកបួស ជាស្ត្រីឃើញ ភ័យក្នុងកាមទាំងឡាយ ។
images/articles/1902/Untitled-1-Recovered.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៣,០៦០ ដង)
សម្បត្តិវិបត្តិតោ
(ដោយការវិបត្តិនៃសម្បត្តិ)
បទថា សម្បត្តិវិបត្តិតោ ដោយការវិបត្តិនៃសម្បត្តិមានអធិប្បាយថា សម្បត្តិក្នុងលោកនេះ ស្អាតបានត្រឹមតែមួយរយៈកាល នៅពេលវិបត្តិមិនទាន់គ្របសង្កត់ តែថាសម្បត្តិកន្លងផុតវិបត្តិមិនមាន ពិតហើយ សូម្បីព្រះបាទអសោក ទ្រង់មានសេចក្ដីសុខ បានគ្រប់គ្រងផែនដីទាំងមូលចំនាយព្រះរាជទ្រព្យ ១០០កោដិ (១ថ្ងៃ) ក្នុងទីបំផុត ទ្រង់គ្រប់គ្រងភាពជាធំលើផ្លែ
images/articles/2084/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១៨,១០៧ ដង)
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់ទៅវិញនោះទេ ប៉ុន្តែគួរតែឲ្យអស់ក្នុងហេតុដែលគួរអស់។ ព្រះពុទ្ធសាសនាបានបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យជា ៤ ចំណែកក្នុងការចំណាយគឺ
១/ ចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន។
២/ ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាតដើម្បីដោះខ្លួនឯងឲ្យរួចពីសេចក្ដីអន្តរាយផ្សេងៗ ដូចជាអន្តរាយព្រោះភ្លើង ព្រោះទឹក ឬក៏អន្តរាយព្រោះចោរជាដើម។
៣/ ចាត់ចែង សម្រាប់ជួយសង្គ្រោះញាតិនិងទុកសម្រាប់ទទួលភ្ញៀវ ដែលមកពីចម្ងាយ... ( សំដៅដល់ពលី៥យ៉ាង មានញាតិជាដើម ) ។
៤/ ចាត់ចែងបរិច្ចាគទាន ដល់សមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់។
ការអស់ទៅនៃទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះ ឈ្មោះថាអស់ទៅដោយប្រពៃ មិនគួរឲ្យស្ដាយឡើយ តែដែលអស់ទៅហើយ ថែមទាំងជួយឲ្យរង្គៀសនោះ គឺសំដៅយកការចំនាយប្រាក់ ក្នុងរឿងអបាយមុខផ្សេងៗដូចជា:
- ចំណាយក្នុងការដើរលេងស្រី
- ចំណាយក្នុងការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ
- ចំណាយក្នុងការសប្បាយបរិភោគ ក្នុងភាពជាអ្នកលេងស៊ី
- ចំណាយក្នុងការលេងល្បែងស៊ីសង
- ចំណាយក្នុងការ ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់
- ចំណាយក្នុងការដើរមើលមហោស្រព ឬល្បែងច្រៀងរាំរឿយៗ
- ប្រកបរឿយៗ នូវការខ្ជិលច្រអូស
- សេពគប់បាបមិត្ត។
សេចក្ដីដូចបានរៀបរាប់មក ខាងលើនេះ សុទ្ធតែជាអបាយមុខទាំងអស់ បូរាណពោលថា " អបាយមុខ ជង្រុកហិន " ដូច្នេះត្រូវតែជៀសវាងឲ្យឆ្ងាយ បើមិនដូច្នេះទេ ពិតជាបង់ទាំងទ្រព្យ អភ័ព្យទាំងបុណ្យ និងធ្ងន់ដោយបាបមិនខាន។
ជីវិតរបស់យើងម្នាក់ៗ មានតម្លៃណាស់សម្រាប់រង្វង់ក្រុមគ្រួសារ។ ស្វាមីភរិយា តែងត្រូវការភាពស្មោះត្រង់រវាងគ្នានិងគ្នា កូនប្រុសស្រីតែងត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយ ចំណែកឪពុកម្ដាយ ក៏ត្រូវការនូវភាពឱនលំទោននិងការស្ដាប់បង្គាប់ពីកូនវិញដែរ។ ដូច្នេះ បើសមាជិកនីមួយៗនាំក្រុមគ្រួសារណា មិនយកទ្រព្យសម្បត្តិទៅចំណាយក្នុងរឿងអបាយមុខផ្សេងៗទេ ក្រុមគ្រួសារនោះ ពិតជាមានសុភមង្គល មិនមានការទាស់ទែងខ្វែងគំនិតគ្នាឡើយ។
ការចិញ្ចឹមជីវិតស្មើនេះ សំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬថាមិនហ៊ឺហាតាមសម័យ គឺចេះសម្លឹងមើលកាលជាអនាគត ព្រោះមនុស្សគ្រប់គ្នាដែលកើតពេញលក្ខណៈជាមនុស្ស បើមិនស្លាប់ពីក្មេងទេ គង់តែនឹងក្លាយទៅជាអ្នកគ្រប់គ្រងក្រុមគ្រួសារមួយមិនខាន ហើយអ្នកដែលអាចគ្រប់គ្រង់ក្រុមគ្រួសារបានល្អ មិនមែនជាមនុស្សខ្ជះខ្ជាយឬថា ជាមនុស្សគ្មានគំនិតនោះឡើយ។
ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ
images/articles/1909/Untitled-1-Recovered.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ១២,៦៥០ ដង)
លំហាត់សម្រាកចិត្ត-កាយ
តើលំហាត់សម្រាកចិត្ត-កាយគឺជាអ្វីុ?
លំហាត់សម្រាកចិត្ត-កាយគឺជាបច្ចេកទេសនៃការប្រើប្រាស់សមាធិ ( ជាវិធីសាស្ត្រមួយក្នុងការគ្រប់គ្រងអារម្មណ៍ឲ្យស្ងប់ល្អ) គួបផ្សំនឹងលំហាត់ដកដង្ហើម ការសម្រួលសាច់ដុំ និងសម្រួលឥរិយាបថឲ្យបានសម្រាកព្រមជាមួយនឹងចិត្ត ដែលជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការតានតឹងចិត្ត។
images/articles/2674/teww6pic.jpg
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១ (អាន: ៧២,២៧៥ ដង)
លោកតា! តើម៉ែធម៌ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
កើតបានជាផ្លែឈូកគឺអាស្រ័យទឹក អាស្រ័យភក់ អាស្រ័យពួជឈូក ឯម្ចាស់បឹងឈូកជាអ្នកថែរក្សានិងទទួលផល សេចក្តីនេះយ៉ាងណា គឺដូចជាជីវិតមនុស្សម្នាក់ ដែលកើតឡើងបានព្រោះអាស្រ័យពួជបុណ្យរបស់ខ្លួន(ពួជឈូក) អាស្រ័យបុណ្យមេបា(ទឹកនិងភក់) អ្នកថែឈូកដូចជាម្តាយចិញ្ចឹមឬម៉ែធម៌ ។
បើគិតពីគុណវិញ បើគ្មានឪម៉ែបង្កើតមកទេក៏គ្មានកូនកើតមកដែរ ព្រោះហេតុនេះម៉ែឪបង្កើតបើកូនសម្លាប់នឹងត្រូវធ្លាក់ក្នុងអនន្តរិយកម្មជានិច្ច បើទោះជាម៉ែឪនោះអាក្រក់យ៉ាងណាក៏ដោយ(បោះបង់កូនចោលក៏ដោយ)ព្រះពុទ្ធលោកសម្តែងដូច្នេះ។
ឯឪម៉ែចិញ្ចឹម បើកូនសម្លាប់មានទោសត្រឹមបាណាតិបាត មិនមានទោសដល់អនន្តរិយកម្មទេ ! ។គុណបង្កើត គុណចិញ្ចឹម គុណផ្តល់ចំណេះវិជ្ជា គឺគុណបង្កើតធំជាងគេ ដូច្នេះម៉ែឪបង្កើតនៅតែមានគុណធំជាងម៉ែឪចិញ្ចឹមដដែល តែណ្ហើយចុះ ! រឿងគុណធម៌កុំចេះតែថ្លឹងលេងៗអី យកល្អភារៈជាកូន គឺទោះម៉ែឪអាក្រក់យ៉ាងក៏នៅតែគោរព ឯភារៈជាម៉ែឪ បើទោះជាកូនអាក្រក់យ៉ាងណាក៏នៅតែអាណិតស្រឡាញ់ នេះបានសមជាមនុស្ស ធ្វើខុសពីនេះគឺជាសត្វទេ ! ។
កុំភ័យខ្លាចចំពោះអ្វីដែលមិនទាន់បានដឹង និង កុំបារម្ភចំពោះអ្វីដែលមិនទាន់បានកើតឡើង ចូររស់នៅជាមួយខ្លួនឯងឲ្យបានល្អ មួយជំហានម្តងអ្នកនឹងចេះរស់នៅជាមួយបញ្ហាយ៉ាងរីករាយជាមិនខាន ។ ភ័យខ្លាចយ៉ាងណាក៏ជីវិតគង់មានសេចក្តីស្លាប់តាមជាប់ជាមួយមនុស្សដែលបានរៀបចំសេចក្តីស្លាប់ជាប់តាមខ្លួនហើយ នឹងគ្មានការភ័យខ្លាចអ្វីទាំងអស់ ! ។
សេចក្តីសុខវាឋិតនៅលើខ្លួនយើងជាអ្នកគិត ឯជីវិតវាឋិតនៅលើខ្លួនយើងជាអ្នកសាង អ្វីគ្រប់យ៉ាងវាកើតមកតែពីខ្លួនយើងទាំងអស់ « លោកនេះកើតពីកម្ម លោកនេះវិចិត្រឡើងដោយកម្ម កើតដោយកម្ម បញ្ចប់ដោយកម្ម » អ្វីៗត្រូវប្រគល់ឲ្យកម្មចាត់ចែងចុះ យើងក៏នឹងអស់កង្វល់ ! ព្រោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយ ! កុំប្រជែងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត បើគិតយកឈ្នះវាមិនបានទេ មានតែត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ព្រោះក្រោយពីចិត្តចេះព្រមហើយ យើងក៏បានសម្រាក គឺការសម្រាកនោះហើយជាសន្តិភាពចិត្ត សម្រាកលែងប្រដេញតាមភាពមិនពិតដែលមាននៅក្នុងលោក ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2622/text43pic.jpg
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១ (អាន: ៤៤,៨៨៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់ ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ ជិតស្រុកតោទេយ្យគ្រាម ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ព្រះកស្សបទសពល ជាព្រះអរហន្តសម្មាសម្ពុទ្ធ ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ ទីនេះមានឈ្មោះថា វេភឡិគនិគម ។ នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤ បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន កាលបើព្រះអង្គទ្រង់គង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ ទ្រង់បានប្រើប្រាស់ហើយ ។
កាលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ហើយ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ ដែលក្នុងកាលនោះ ព្រះអង្គជាព្រះបរមពោធិសត្វ ជោតិបាលមាណព មាន ឃដិការ ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។ ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង ដើម្បីបានព្រះបរមពោធិសត្វ ជោតិបាលមាណព ចូលគាល់ព្រះសម្មាសម្ពុទ្ធ នៅត្រង់វេភឡិគនិគមនោះឯង ។
ជោតិបាលមាណព បរមពោធិសត្វ មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង លុះដល់ឃដិការស្មូនឆ្នាំង បបួលជាច្រើនដង រហូតដល់ចាប់ទាញសក់ទៅទៀត ទើបគិតថា អស្ចារ្យណាស់ នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ ស្តាប់ធម្មកថា ។
ព្រះកស្សបទសពល ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ ដោយន័យនេះ គឺថា ម្នាលជោតិបាល អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក ដូច្នេះ បុគ្គលដូចជាអ្នកហ្នឹងឯង មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។
ព្រះបរមពោធិសត្វ បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក សមាទានធុតង្គ ១៣ ចូលព្រៃ បំពេញគតវត្ត និងបច្ចាគតវត្ត ធ្វើសមណធម៌ចម្រើនវិបស្សនា ។ បន្ទាប់មក ព្រះកស្សបទសពល ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។
ព្រះរាជាដែនកាសីក្នុងកាលនោះ ព្រះនាមព្រះបាទកិកិ បានអារាធនាព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់ និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ រឿងនេះ បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ ទោមនស្សក្នុងព្រះហឫទ័យ ។
ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌ និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។
ព្រះអដ្ឋកថា បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍ ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។
ថ្ងៃមួយទតព្រះនេត្រទៅថ្នល់ ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក ឲ្យគេនិមន្តមកហើយ ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។ លុះដល់ព្រះរាជាស្តេចយាងមកវិញ ដើម្បីដោះស្រាយក្នុងរឿងនេះ ពួកញាតិរបស់ព្រះនាងឧរច្ឆទា បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។
នៅពេលបានសោយរាជ្យ ព្រះនាងបានចាត់ចែងថ្វាយទាន យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។ ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ ហើយក្នុងកាលនោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ តើមានដែរឬ ព្រះអង្គ ?
នៅក្នុងបិដក ៩ ទំព័រ ដែលព្រះពុទ្ធកស្សបទសពល ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។ នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧ ទំព័រ ២២៦ សម្តែងថា ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល គឺសុមង្គលឧបាសក ១ និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ គឺចិត្តឧបាសក ១ និងហត្ថាឡវកឧបាសក ១ ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា !
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ