35
ថ្ងៃ សៅរ៍ ទី ០៦ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩០៣
Today
ថ្ងៃម្សិលមិញ ៧៤,៩០៧
ខែនេះ ៧៤៨,៤៧៨
សរុប ៤០៧,២៥៣,៧៩៣
ប្រជុំអត្ថបទ
images/articles/3301/_________________________________.jpg
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២២ (អាន: ២,៥៩៥ ដង)
ថ្ងៃ​នេះ​ គេ​ហទំព័រ​៥០០០​ឆ្នាំ​ មាន​អា​យុ​គម្រប់​ ១១ឆ្នាំ​ គេហទំព័រ​៥០០០​ឆ្នាំ​ត្រូវបាន​បង្កើត​ឡើង​នៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែ​មិថុនា​ឆ្នាំ​២០១១ ) ក្នុង​​គោល​​បំណង ផ្សព្វ​​ផ្សាយ​​ព្រះធម៌​នៃ​​ព្រះ​សម្មា​សម្ពុទ្ធ ​តាម​ប្រព័ន្ធ​​​អ៊ីនធឺ​ណែត ដើម្បី​បញ្ជៀប​នូវ​សីលធម៌ ចរិយា​ធម៌ និងសេច​ក្តីថ្លៃថ្នូរ ទៅ​ដល់​ស្រទាប់​យុវវ័យនិង​ពុទ្ធ​បរិស័ទ​ទូទៅ​ទាំងក្នុង​ស្រុកនិង​ក្រៅ​ស្រុកនិង​ម៉្យាង​ដើម្បី​សម្រួល​ដល់​ការ​សិក្សា​ព្រះ​ពុទ្ធវចនៈ​តាម​បែប​បច្ចេក​វិទ្យា​សម័យ​ទំនើប ។ គេហទំព័រ​៥០០០​ឆ្នាំ សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ពុទ្ធសាសនា​និក​ជន​ទូទៅ​​ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ក្នុង​ការ​ចូល​មក​គេហ​ទំព័រ​៥០០០​ឆ្នាំ​ដើម្បី​ស្តាប់​ព្រះ​ធម៌និង​ស្រាវ​ជ្រាវ​ព្រះ​ពុទ្ធ​វចនៈ​ផ្សេង​ៗ ។ ​ជា​ពិសេស សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ធម្មទាន​ដ៏ថ្លៃថ្លា របស់ ​ពុទ្ធបរិស័ទ​នៅ​ក្នុងប្រទេ​ស​និង​ ក្រៅ​ប្រទេស​ដូច​ជា ប្រទេស​អាមេរិក បារាំង កូរ៉េ អូស្រ្តាលី...ដែល​បាន​បរិច្ចាគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការផ្គត់​ផ្គង់​ទ្រទ្រង់​គេហ​ទំព័រ​៥០០០ឆ្នាំ ជា​ប្រចាំខែ​ផង ជា​បន្ទាន់​ផង.. ដែល​ជា​​កម្លាំង​យ៉ាង​ក្រៃលែង​ដល់​ដំណើរ​ការ​៥០០០​ឆ្នាំ​រហូត​មក​ទល់​ពេល​នេះ ។ ដោយអំណាច​ផលនៃ​ធម្មទាន​ទាំងឡាយ​ ដែល៥០០០ឆ្នាំ​បាន​ធ្វើ​ហើយ សម្រេច​ហើយ សូម​ផល​នៃ​ធម្ម​ទាននោះ ចូរជាចំណែកនៃបុណ្យមហា​កុសល​ សូម​ប្រគេន និង​ចែកប្រគេន​ថ្វាយ​​ជូន​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​សូមបាន​នូវចំណែក​បុណ្យស្មើ​ៗ​គ្មា និង​បាន​ជា​បច្ច័យ​រួច​ផុត​ចាក​ទុក្ខទាំង​ពួង​ ។ សូមគោរព​​ឧទ្ទិស​ថ្វាយ​នូវព្រះ​រាជ​កុសលនេះ ថ្វាយ​ចំពោះព្រះ​មហាវីរក្សត្រ ព្រះ​ករុណា ព្រះបាទ​សម្តេច ​ព្រះ​នរោត្តម ​សីហនុ សូម​ទ្រង់​បានអនុមោទនា​នូវ​មហា​កុសល​នេះ និង​សោយ​នូវ​ព្រះ​បរម​សុខ។ សូមគោរ​ព​​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ចំពោះ ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​​លើត្បូង ព្រះ​បាទ​សម្តេច ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង សម្តេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់​បាន​អនុមោទនា​នូវ​មហា​កុស​ល​​នេះ ដោយ​ព្រះរាជ​ហឫទ័យ​ដ៏ខ្ពង់​ខ្ពស់​បំផុត ។ សូម​ព្រះអង្គទ្រង់​ប្រកប​ដោយ​ព្រះ​រាជ​សុខភាព​ល្អ​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះជន្ម​យឺន​យូរ ព្រះ​បញ្ញា​ញាណ​វាង​វៃ និង​គង់​ប្រថាប់​ជាម្លប់ដ៏​ត្រជាក់​ដល់​ប្រជា​រាស្រ្ត ដើម្បី​ទទួល​បាន​នូវ​សេចក្តីសុខ​ក្សេម​ក្សាន្ត ចម្រើន​រុងរឿង​ជានិច្ច​និរន្ត​រ៍ត​រៀង​ទៅ ។ សូមគោរព​​ប្រគេនឧទ្ទិស​ថ្វាយ និង​ថ្វាយ​ចំពោះ​សម្តេចព្រះសង្ឃរាជ​ទាំង​ឡាយ​ចាប់​តាំង​ពី​អតី​ត​កាល​មក​​ហើយ​ និង​ព្រះសង្ឃ​គ្រប់ៗ​ព្រះអង្គ សូម​ព្រះសង្ឃ​មេត្តា​អនុមោទនា​ត្រេក​អរ​​ទទួល​យក​នូវចំណែក​មហាកុ​សល​នេះ។ សូម​គោរព​ជូន​ចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​គ្រប់​រូប សូមបាន​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​មហាកុសល​នេះ។ សូម​គោរពជូន មាតាបិតា រួមទាំង​ក្រុម​ញាតិ, លោកគ្រូ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស​ ជា​ម្ចាស់ ,លោកគ្រូ​ធម្មាចារ្យ​ទាំងអស់ និង​លោក​អ្នក​មានឧបការៈចំពោះ​កិច្ចការធម្មទាន​នេះ សូម​មេត្តា​អនុមោទនាត្រេកអរ​ទទួលយក​នូវចំណែក​ម​ហាកុសល​នេះ។ សូមឧទ្ទិស​ជូន​ចំពោះសព្វ​សត្វ​ទូទៅ មានសត្វដែល​ធ្លាប់ជា​ញាតិ សត្វមិនមែន​ជាញាតិ សត្វនរក​ទាំងឡាយ​មាន ប្រេត អសុរកាយ អមនុស្ស, ទេវតា​ទាំងឡាយ​មាន រុក្ខទេវតា ភូមិ​ទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំង​ឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែល​អស់​លោក​អ្នក​ទាំង​នោះ​ជា​អ្នក​ប្រាថ្នា​នៅក្នុងបុណ្យកុសល ក៏សូមអនុមោទនា​​ទទួល​យកនូ​វចំណែក​មហាកុសល​នេះ​រៀង​ៗខ្លួន​។ បើទទួល​បានចំណែក​នៃបុណ្យ​ហើយ ក៏​សូម​នៅ​ជាសុខចុះ..។ សូមឲ្យប្រទេស​កម្ពុជាជា​ប្រទេសសម្បូរ​ទៅដោយ​សេចក្តី​ស្ងប់​សុខ៕ សូម​អនុមោទនា​បុណ្យ..! ដោយ​៥០០០​ឆ្នាំ​
images/articles/855/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៥,៩៣៥ ដង)
ទ្រព្យ​សម្ប​ត្តិ​រក​បាន​មក​ហើយ​ មិនមែន​ថា​មិន​ត្រូវ​អស់​ទៅ​វិញ​នោះ​ទេ​ ប៉ុន្តែ​គួ​រ​តែ​ឲ្យ​អស់​ទៅ​ក្នុង​ហេតុ​ដែល​គួរ​អស់​ ។ ព្រះ​ពុទ្ធ​សាសនា​បាន​បង្រៀន​ឲ្យ​មនុស្ស​ចេះ​បែង​ចែក​ទ្រព្យ​សម្បត្តិ​ដែ​ល​​មាន​ជា​ ៤ ចំណែក​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​ចំណាយ​គឺ​
images/articles/856/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៩២៣ ដង)
បិដក៖ លុះ​ព្រះ​បាទ​បា​យា​សិ​រាជ​ញ្ញៈ​ គង់​ក្នុង​ទី​ដ៏​សម​គួរ​ហើយ​ ទើ​ប​មាន​ព្រះ​ឱ​ង្ការ​នឹង​ព្រះ​កុមារ​កស្ស​ប​ដ៏​មាន​អា​យុ​យ៉ាង​នេះ​ថា​ បពិត្រ​ព្រះ​កស្សប​ដ៏ចម្រើន​ ខ្ញុំ​តែង​និយាយ​យ៉ាង​នេះ​ យល់​ឃើញ​យ៉ាង​នេះ​ថា​ លោក​ដទៃ​មិន​មាន​ ពួក​សត្វ​ជា​ឱ​បបាតិ​កៈ​មិន​មាន​ ផល​វិបាក​របស់​កម្ម​ទាំង​ឡាយ​ដែល​សត្វ​ធ្វើ​ល្អ​ ធ្វើ​អា​ក្រក់​មិន​មាន​ដោយ​ហេតុនេះ​ ។
images/articles/857/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ៣១,០៦១ ដង)
សូម​ញាតិ​ញោម​ បង​ប្អូន​ប្រុស​ស្រី​ មិត្ត​អ្នក​អា​ន​ទាំង​ឡាយ​ សិក្សា​អំពី​កំណើត​សត្វ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ ។ តាម​ពិត​កំណើត​សត្វ​លោក​មាន​ច្រើន​ប្រ​ភេទ​ណាស់​ ដូច​ដែល​ព្រះ​ដ៏​មាន​បុណ្យ​របស់​យើង​ត្រាស់​ថា​ (សត្តា-អនន្ហា) ប៉ុន្តែ​ក្នុង​បញ្ហា​នេះ​ដែរ​ ព្រះ​អង្គ​ក៏​ទ្រង់​បាន​បំព្រួញ​ ឲ្យ​ខ្លី​មក​ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ងាយ​ស្រួល​សិក្សា​ គឺ​មាន​ត្រឹម​តែ​ ៤​ ប្រភេទ​ប៉ុណ្ណោះ​ គឺ៖
images/articles/858/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៣,២៤៨ ដង)
តើ​អ្វី​ជា​ជី​វិ​ត​ ? ភ្នែក​ ត្រ​ចៀក​ ច្រ​មុះ​ អណ្តាត​ កាយ​ ចិត្ត​ រូប​ សម្លេង​ ក្លិន​ រស ផោដ្ឋ​ព្វៈ ធម្មា​រម្មណ៍​ និង​វេទនា​ទាំង​ឡាយ​ដែល​សោយ​តាម​ទ្វារ​ភ្នែក​ ទ្វា​រ​ត្រចៀក​ ទ្វារ​ច្រមុះ​ ទ្វារ​អណ្តាត​ ទ្វារ​កាយ​ គឺ​ជា​តួ​ជីវិត​ ជា​របស់​ក្តៅ​ ។​ តើ​ក្តៅ​ព្រោះ​អ្វី​ ? ក្តៅ​ព្រោះ​ភ្លើង​កិលេស​ គឺ​ រាគៈ​ ទោ​សៈ​ មោ​ហៈ​ ។ នា​ពេល​បច្ចុ​ប្បន្ន​នេះ​ បើ​ទោះ​ជា​គ្មា​ន​អ្នក​ណា​ប្រាប់​ ក៏​យើង​អា​ច​ដឹង​​បាន​ថា​ សត្វ​លោក​កំ​ពុង​រស់​នៅ​ក្នុង​កម្តៅ
images/articles/860/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៤,៧៩៧ ដង)
១​ នា​ទី​មាន​ប្រយោជន៍ ពន្លត់​ភ្នក់​ភ្លើង​ក្នុង​ចិត្ត​ សង្គម​ត្រ​ជាក់​ បើ​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​នៅ​មិន​ស្ងប់​ទេ ក៏​មិន​អាច​មាន​ឈ្មោះ​ថា​ស្ងប់​ដោយ​ពិត​ប្រាកដ​បាន​ឡើយ ។ សេចក្តី​ស្ងប់​ដ៏​មាំ​មួន​នោះ គឺ​ត្រូវ​ចេញ​ពី​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ​ គ្រប់​គ្នា​ក្នុង​សង្គម​ ដូច​គំនរ​ភ្នក់​ភ្លើង​ម្នាក់​មួយ​ភ្នក់​ កាល​បើ​ម្នាក់​ៗ​ ពន្លត់​ភ្នក់​ភ្លើង​ជា​របស់​ខ្លួន​បាន​ ភ្លើង​ជា​ចំណែករួម​ក៏​ឈ្មោះ​ថា​រលត់​ ភាព​ក្តៅ​រោល​រាល​ក្នុង​សង្គម​ក៏​ស្ងប់​រម្ងាប់​សល់​នៅ​តែ​ភាព​ស្ងប់​ត្រ​ជាក់​ប៉ុណ្ណោះ​ ។ សន្តិ​ភាពដ៏​មាំ​មួន អាច​កើត​ឡើង​បាន​ដោយ​វិធី​ជួ​យ​គ្នា​ពោល​គឺ​ កាល​បើ​ស្ងប់​ត្រជាក់​ក្នុង​ខ្លួន​​ឯង​ហើយ​ គួរ​គប្បី​ជួយ​អនុ​គ្រោះ​អ្នក​ដទៃ​ឲ្យ​ស្ងប់​ផង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/861/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៣៨៩ ដង)
១ នា​ទី​មាន​ប្រយោ​ជន៍ មាន​ធម៌​ទើ​ប​ចេះ​គ្រប់​ ការ​ខ្វះ​ខាត​ធម៌​ស្មើ​គ្នា​នឹង​ការ​ខ្វះ​ខាត​នូវ​អ្វី​ៗ​ គ្រប់​យ៉ាង​​ ការ​បណ្តុះ​បណ្តាល​ឲ្យ​មនុស្ស​មា​ន​ធម៌​ ក៏​ស្មើ​គ្នា​នឹង​ឲ្យ​មនុស្ស​មាន​អ្វី​ៗ​ គ្រប់​យ៉ាង​ដែរ​ ។ សេចក្តី​នេះ​គ្រប់​គ្នា​ពិ​សោធន៍​បាន​ដោយ​ខ្លួន​ឯង​ និង​ពិ​សោធ​បាន​គ្រប់​ពេល​វេលា ។ ទោះ​ជា​មិន​បាន​សម្បត្តិ​ណា​ៗ​ ក៏​ដោយ​ សេច​ក្តី​សំខាន់​គឺ​នៅ​ត្រង់​មិន​ត្រូវ​ការ​ ដូច្នេះ​ សម្បត្តិ​តាំង​ពួង​ក៏​អស់​ន័យ​ ។ ការ​អស់​នូវ​សេច​ក្តី​ប្រាថ្នា​ ឈ្នះ​អស់នូវ​ទុក្ខ​ទាំង​ពួង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/862/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៩១៣ ដង)
១ នាទី​មាន​ប្រយោជន៍ មិន​អប់​រំ​ចិត្ត​ ជា​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​ ក្នុង​លោក​បច្ចុប្បន្ន​ច្រើន​ដោយ​សម្ភារៈ ការ​ប្រជែង​គ្នា​ក៏​មាន​ច្រើន​ណាស់​ សេច​ក្តី​ត្រូវ​ការ​ក៏​ច្រើន​ អំពើ​ឃោ​រឃៅ​ក៏​ច្រើន ។ មនុស្ស​យើង​សព្វ​ថ្ងៃ​ រក​តែ​និយាយ​ឲ្យ​ត្រូវ​ថា​ ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ ក៏​និយាយ​មិន​បាន​ដែរ​ ។សេចក្តី​សុខ​សឹង​ដោយ​ប្រ​ក្រ​តី​ជា​របស់​រក​បាន​ងាយ​ ក៏​ត្រឡប់​ទៅ​ជា​រក​បាន​ដោយ​លំបាក​វិញ​ នេះ​ព្រោះ​មក​អំពី​ការ​ភ្លាំង​ភ្លាត់​របស់​មនុស្ស​យើង​ ពោល​គឺ​មនុស្ស​យើង​មាន​ការ​ព្រ​ងើយ​កន្តើយ​ដល់​ការ​អប់​រំចិត្ត​ មិន​ឃើញ​តម្លៃ​ក្នុង​ការ​ដុស​ខាត់​សម្អាត​ចិត្ត​របស់​ខ្លួន​ហ្នឹង​ឯង​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/865/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១២,៧២១ ដង)
១ នាទី​មាន​ប្រយោ​ជន៍ កុំ​ចង់​បាន​របស់​ដែល​អត់​ អ្វី​ៗ​មាន​ហេតុ​ទើប​កើត​ឡើង​ ។ មិនមែន​អ្នក​ដទៃ​គេ​មិន​ឲ្យ​យើង​ទេ​ នូវ​សេចក្តី​ល្អផ្សេងៗ​ តាម​ដែល​យើង​ត្រូវ​ការ​រាល់​ថ្ងៃ​នោះ តែ​ព្រោះ​សេចក្តី​ល្អ​នោះ មិន​មាន​ហេតុ​នាំ​ឲ្យ​កើត​ឡើង​ ទើ​ប​សេច​ក្តី​ល្អ​ហ្នឹង​ឯង​មិន​មាន​ក្នុង​អ្នក​ដទៃ​នោះ ។ ជា​ប្រ​ក្រ​តី​ យើង​តែង​ទាស់​ចិត្ត​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ព្រោះ​យើង​គិត​ថា​អ្នក​ដទៃ​មិន​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ចង់​បាន​ ប៉ុន្តែ​ បើ​យើង​បាន​ដឹង​ថា​ អ្វី​ៗ ដែល​មិន​មាន​ក្នុង​អ្នក​ដទៃ​នោះ ព្រោះ​មិន​មានហេតុ​ មិន​មែន​ព្រោះ​អ្នក​ដទៃ​មិន​ធ្វើ​នោះ​ទេ​ ដូច្នេះ​យើង​​មិន​ខឹង​ក្រោធ​នឹង​អ្នក​ដទៃ​ឡើយ ។ សេច​ក្តី​នេះ​ក៏​ដូច​ជា​អ្វី​ៗ​ដែល​មិន​មាន​ក្នុង​ខ្លួន​យើង​អ៊ីចឹង​ដែរ​ យើង​ត្រូវ​ការ​អ្វី​ៗ​ពី​ខ្លួន​យើង​ច្រើន​ណាស់​ តែ​យើង​មិន​អាច​ធ្វើ​ឲ្យ​ខ្លួន​យើង​បាន​ឡើយ​ ចាំ​បាច់​និយាយ​ថ្វី​ដល់​ទៅ​អ្នក​ដទៃ​ទៀត​ ។ ស្រង់​ចេញ​ពី​ សៀវភៅ " មេរៀន​ជី​វិត​ " រៀប​រៀង​ដោយ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សា​វង្ស​ ។ ដោយ​៥០០០​ឆ្នាំ​
images/articles/871/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៤៦០ ដង)
រឿង​ភិមសេន​បុ​រស ( ចាក​ ភិ​. ឯ. ) ( ​ចិត្ត​រ​បស់​បុ​ថុ​ជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌ ) កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្ម​ទត្ត​ សោយ​រាជ្យ​ក្នុង​ក្រុង​ពា​រាណ​សី​ កាល​នោះ​ព្រះ​ពោធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ឧ​ទិច្ច​ព្រាហ្ម​ណ៍ បាន​រៀន​សិល្បសាស្ត្រចេះ​យ៉ាង​ចំ​ណាន​សព្វ​គ្រប់​ ហើយ​ពូ​កែ​ឆើត​ខាង​វិ​ជ្ជា​បាញ់​ធ្នូ​ទើប​អ្នក​ន​គរ​ហៅ​ថា​​ " ចុ​ឡ​ធ​នុ​គ្គ​ហ​ប​ណ្ឌិត​ពោធិ" ។
images/articles/873/Untitled-1.jpg
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ៦,៧៦៣ ដង)
បញ្ហា​នេះ​ ជាប់​ទាក់​ទង​នឹង​រឿង​ដែល​កន្លង​ទៅ​ហើយ​ ហើយ​នៅ​ចាំ​បាន​ថា​វា​ជា​ការ​មិន​ល្អ​ វា​ជា​បាប​កម្ម​ ។ រឿង​ខ្លះ គ្រាន់​តែ​នឹក​ឃើ​ញ​ហើយ​ គិត​ថា​ ខាត​ពេល​ឥ​ត​ប្រយោ​ជន៍​ គួរ​ឲ្យ​ខ្មាស់​អៀន​ ជ្រុល​ហួស​អស់​ហើយ​ ។ល។​ ប៉ុន្តែ​ ចំពោះ​រឿង​បាប​កម្ម​ដែល​បាន​ធ្វើ​ហើយ​ នាំ​ឲ្យ​ក្រៅ​ក្រ​ហាយ​ស្តាយ​ក្រោយ​ ព្រោះ​ដឹង​ថា​ជា​អំពើ​នាំ​មាន​ពៀរ​វេ​រា​ សៅ​ហ្មង​ចិត្ត​នៅ​ពេល​ជិត​ស្លាប់​ ទៅ​កាន់​ទុគ្គតិ​...។
images/articles/629/Untitled-1.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៦,១១៤ ដង)
រឿងបល្លង្កអណ្តែត ( ចាក វិ. ខុ. ) ( សទ្ធាជាពូជ នៃសិរីក្នុងលោក ) ក្នុងពុទ្ធកាល​ ព្រះមហា​មោគ្គល្លានត្ថេរ​ បាននិមន្ត​ទៅស្ថាន​ត្រៃត្រឹង្ស​ទេវ​លោក
images/articles/631/Untitled-1.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២១,៤០៣ ដង)
រឿងរុក្ខទេវតា ( ចាក ព្យ. តិ. ) ( អ្នកមានទ្រព្យ មានយសស័ក្តិ គួរក្សាអ្នកក្រឥតយសស័ក្តិ ) ក្នុងកាល​កន្លង​ទៅហើយ​ ព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​ក្រុង
images/articles/451/2020-07-22_14_23_08-indian_kill_pig_-_Google_Search.jpg
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,០២១ ដង)
ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់... គាត់មានសេចក្តីក្តៅក្រហល់ក្រហាយ ឣន្ទះឣន្ទែង វារទៅមក បីដូចជាភ្លើង ក្នុងឣវិចីនរក ដុតរោលទាំងរស់ រើបម្រះននៀល ដូចជាសត្វជ្រូក ដែលគាត់សម្លាប់ ដោយយកទឹកក្តៅច្រក ក្នុងមាត់ ដើម្បីសម្លាប់ យ៉ាងនោះឯង ។ គាត់ទទួលទុក្ខវេទនាបែបនេះ រហូតដល់ទៅ ៧ ថ្ងៃ ទើបបានធ្វើមរណកាល ទៅកើតសោយទុក្ខវេទនា នៅក្នុងឣវិចីនរក ។ នៅពេលដែលនាយចុន្ទសូករិក កំពុងតែទទួល នូវទុក្ខវេទនា រវាង ៧ ថ្ងៃនោះ, ភិក្ខុទាំងឡាយ បាននិមន្តទៅ ដើម្បីបិណ្ឌបាត្រ នៅក្បែរផ្ទះគាត់ ហើយបានឮនូវសម្លេងស្រែកទួញយំ ដូចជាជ្រូកស្រែក ទើបនាំយករឿងនេះ ទៅក្រាបទូលដល់ព្រះសាស្តា ។ ព្រះបរមសាស្តា ទ្រង់ត្រាស់ថា “សម្លេងនោះ គឺមិនមែនជាសម្លេងជ្រូកស្រែកទេ គឺជាសម្លេង របស់នាយចុន្ទសូករិក” ហើយទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ ឥធ សោចតិ បេច្ច សោចតិ បាបការី ឧភយត្ថ សោចតិ សោ សោចតិ សោ វិហញ្ញតិ ទិស្វា កម្មកិលិដ្ឋមត្តនោ ។ បុគ្គលឣ្នកធ្វើបាប តែងសោកស្តាយ ក្នុងលោកទាំងពីរ គឺសោកស្តាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ តែងសោកស្តាយក្តៅក្រហាយ ព្រោះឃើញឣំពើសៅហ្មងរបស់ខ្លួន ។ ដោយ៥០០០ឆ្នាំ
images/articles/461/Untit53452345led-1.gif
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៦២៩ ដង)
នៅ​ក្នុង​ភទ្រកប្ប​យើង​នេះ ផែនដី​ដែល​មាន​ឈ្មោះថា ភទ្រកប្ប គឺ​មាន​ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ដឹង ៥​ព្រះអង្គ។ ហើយ​ចំពោះ​ផែន​ដី​ដែល​មាន​ព្រះពុទ្ធត្រាស់​ដឹង ៥​ព្រះអង្គ​នេះ​គឺ​ថា​ជា​ការកម្រ​រក​​បាន​ណាស់
images/articles/1062/Untitled-1-Recovered.jpg
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៦៣៧ ដង)
រឿង​ទីឃាវុកុមារ (ចាក ធ. ខុ.) (សេចក្តី​អត់​ធន់ ងាយ​សម្រេច​យោជន៍​គ្រប់យ៉ាង) កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី ដែនកាសី ព្រះ​បាទ​ទី​ឃិតិ​គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​សាវត្ថី​ដែន​កោសល ។ គ្រា​នោះ​ព្រះ​បាទ​ព្រហ្មទត្ត​លើក​ពល​ទៅ​វាយ​ក្រុង​សាវត្ថី​បាន ។ ព្រះ​បាទ​ទីឃីតិ​នាំ​ព្រះ​អគ្គមហេសី​ទៅ​អាស្រ័យ​នឹង​ស្មូន​ឆ្នាំង​ម្នាក់​ក្នុង​ប្រទេស​១ ជា​ទី​បំផុត​ដែន ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.48
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿