images/articles/1575/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ៤,៧១៤ ដង)
សាងមនុស្ស
បណ្ដាការសាងទាំងឡាយ មិនមានការសាងណាឲ្យលំបាកជាងការសាងមនុស្សឡើយ ព្រោះថាការសាងវត្ថុសម្ភារៈផ្ទះសម្បែងជាដើម ពេលដែលចុះដៃសាងទៅហើយ ក៏ឃើញផលសម្រេចជាលំដាប់ៗ មិនយូប៉ុន្មានក៏បានរួចស្រេចបាច់តាមគម្រោងការ ទោះជាមានភ្លាំងភ្លាត់ខ្លះក៏មានតិចដែរ។
ការសាងមនុស្ស លំបាកតាំងតែពីពេលចាប់ផ្ដើមលំបាកទាំងវិធីក្នុងការកសាង
images/articles/1576/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ៥,៦២២ ដង)
ចក្ខុវិស័យពុទ្ធសាសនា
សាសនាគឺជាស្ថាប័ន ឬជាអង្គការមួយ ដ៏មានសារៈសំខាន់ធ្វើតួនាទីនិងចលនាដឹកនាំសង្គម ស្វែងរកសេចក្ដីសុខ និងវឌ្ឍនភាព។ ជាក់ស្ដែង ព្រះពុទ្ធសាសនាជាលិទ្ធិសាសន៍មួយធំជាងគេបណ្ដាច់បរិបូណ៌ ដោយពាក្យពេចន៍ទូន្មានប្រៀនប្រដៅល្អល្អះ ស្រស់បស់យ៉ាងសម្បូណ៌បែប ទាំងជួយដឹកមុខ សង្គមគ្រួសារ សង្គមប្រទេស និងពិភពលោកទាំងមូលនាំទៅរកធ្លុងនៃសុខមួយ
images/articles/1578/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៥,៧៥៣ ដង)
មកដល់កូនប្រុសសម្លាញ់មាសឪពុក
ឪពុកប្រាថ្នាឲ្យកូនប្រុសជាប្រុសពិតៗ ជាមនុស្សចេះលះបង់ មានសេចក្ដីអត់ធន់ រឹងប៉ឹងស្វាហាប់ មានអធ្យាស្រ័យតស៊ូ ព្យាយាមហើយឆ្លាត មិនលះបង់ចោលនូវមុខនាទី ជាមួយគ្នាផងដែរ ឪពុកសូមឲ្យកូនជាមនុស្សសុខភាពរាបសា មានចរិយាទន់ភ្លន់។
មនុស្សដែលសុភាពរាបសា មានចរិយាទន់ភ្លន់ មិនមែនបានសេចក្ដីថា ជាមនុស្សទន់ខ្សោយនោះទេ។
images/articles/1583/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៤,៥៤២ ដង)
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ
ពុទ្ធបរិស័ទល្អ គឺជាអ្នកសិក្សាស្រាវជ្រាវរាវរកសេចក្ដីពិត ត្រួតត្រាពិនិត្យនូវសេក្ដីនៃព្រះពុទ្ធភាសិត ជាអ្នកយល់ដឹងនូវហេតុផលបានច្បាស់លាស់ រមែងមាននូវគុណសម្បត្តិដូចតទៅ
១- ធ្ងន់ក្នុងហេតុផល ចេះមើលឃើញកម្ម និងផលវិបាករបស់កម្មទៅតាមទំនងនៃហេតុនៃបច្ច័យ មិនចេះតែជឿងាយៗ ហើយភ្ញាក់ផ្អើលទៅតាមពាក្យដែលគេឃោសនានោះឡើយ។
images/articles/1586/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៥,៤៧៧ ដង)
ទ្រទ្រង់ព្រះពុទ្ធសាសនា
នៅក្នុងអដ្ឋកថា បាបិច្ឆតានិទ្ទេស ខុទ្ទកវត្ថុវិភង្គ គម្ពីរព្រះអភិធម្ម បានសម្ដែងថា បុគ្គលដែលមានបញ្ញាអន់ថយ មានការអង្គុយនៅកណ្ដាលបរិស័ទជាឧបដ្ឋាកទាំងឡាយ ហើយបានពោលថា <<យើងរមែងលះបង់នូវបរិយត្តិ>>ដូច្នេះជាដើម។ (ចំពោះពាក្យទាំងស្រុង ដូចជាពោលថា) កាលដែលយើងត្រួតមើលពួក ៣ នៃធម៌ដែលញ៉ាំងសត្វឲ្យយឺតយូរ (តណ្ហា មានះ ទិដ្ឋិ)
images/articles/1587/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៧,៣០៣ ដង)
ម៉ែគឺជាព្រះក្នុងផ្ទះ
ម៉ែជាអ្នកឲ្យសេចក្ដីស្រលាញ់ ឲ្យការកក់ក្ដៅ ជាអ្នកគ្រប់គ្រង ធ្វើឲ្យកូនគ្រប់គ្នាមានសេចក្ដីដឹងខ្លួនថា អាត្មាអញមានការកក់ក្ដៅក្នុងចិត្តត្បិតមានម៉ែនៅជាមួយ។
ម៉ែគឺជាមិត្តដ៏ពិតប្រាកដ មិនថាក្នុងពេលសុខ ឬពេលទុក្ខឡើយ ទោះបីកូនខុសឆ្គាំឆ្គងយ៉ាងណា ម៉ែតែងឲ្យអភ័យជានិច្ច ម៉ែជាទីប្រឹក្សាដ៏ល្អ និងជាទីទុកចិត្តសម្រាប់កូន
images/articles/1588/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១១,១៧២ ដង)
បាយដែលបរិភោគទទួលទៀន បើរឹងស្រួយពេកទៅក៏គេលំបាកទំពា ពិបាកលេប ឯសំពត់អាវស្លៀកពាក់វិញ បើសាច់គ្រោតគ្រាតខ្លាំង ក៏មិនមានអ្នកណានិយមស្លៀកពាក់ដែរ។ បាយដែលគេនិយមបរិភោគ គឺបាយទន់មានជ័រ ល្មមល្មៃ មិនជ្រាយពេក មិនស្រួយពេក នឹងមិនឆៅ ឯសំពត់អាវគឺគេត្រូវការសំពត់សាច់ម៉ដ្ឋ សាច់ទន់ល្អល្អិតស្លៀកពាក់ទៅសប្បាយកាយ។
សេចក្ដីនោះយ៉ាងណាចំពោះមនុស្សយើងដែលមានកិរិយារឹងៗគ្រោតគ្រាត មិនចេះទន់ភ្លន់ មានពាក្យសម្ដីមិនសុភាពរាបសា រមែងមិនមានបុគ្គលណានិយមចូលចិត្តរាប់រកឡើយ ព្រោះរឿងគ្រោតគ្រាត ច្រងេងច្រងាង មិនទន់ភ្លន់ មិនរាប់សា រមែងមិនជាការពេញចិត្តរបស់មនុស្សដោយទូទៅ។
កិរិយាទន់ភ្លន់ វាចាសុភាពជាស្នេហ៍ដ៏ប្រសើរធ្វើឲ្យមនុស្សនិយមចូលចិត្តស្និតស្នាល ដូចបាយល្អមានរសជាតិគួរដល់ការទទួលទាន និងដូចសំពត់សាច់ម៉ដ្ឋ ទន់ល្មៃដែលជាទីពេញនិយមនៃមនុស្សទាំងឡាយដូច្នោះឯង។
ដោយហេតុនេះ មនុស្សដែលមានកិរិយាមារយាទល្អ និងមានពាក្យសម្ដីទន់ភ្លន់ រាបសា ដូចផ្កាក្រអូប ឬផ្អែមល្ហែមដូចទឹកឃ្មុំ ទើបមានប្រៀបលើមនុស្សដែលរឹងគ្រោតគ្រាត ខាងផ្នែកចរិយាមារយាទ និងពាក្យសម្ដី។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1589/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១០,៨៩៣ ដង)
ពិតខាងផ្លូវវាចា គឺមិននិយាយឲ្យលើសហួសអំពីហេតុដែលកើតមានឡើង បើហេតុនោះមានថាមាន មិនមានថាមិនមាន ល្អថាល្អ អាក្រក់ថាអាក្រក់ ខុសថាខុស ត្រូវថាត្រូវ ដូច្នេះជាដើម ហៅថាវាចាសច្ចៈ ។បណ្ឌិតទាំងឡាយ ដែលសម្ដែងនូវសច្ចៈក្នុងបករណ៍ទាំងពួង ច្រើនសំដៅយកវាចាសច្ចៈនេះជាងសច្ចៈដទៃៗព្រោះការពិតក្ដីមិនពិតក្ដី ដែលគេអាចដឹងបានច្រើន ដឹងដោយវាចា ។
ពាក្យសម្ដីពិតនេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថា ជាវាចាមិនចេះស្លាប់ ទោះបីបុគ្គលអ្នកពោលនោះស្លាប់បាត់បង់ទៅហើយក៏ដោយ ឯវាចាពិតរបស់បុគ្គលនោះ នៅតែរស់រវើកព្រោះជាវាចាធ្វើឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាង ពួកពណ្ឌិតទាំងឡាយតែងលើកតម្កើងឲ្យពរសព្ទសាធុការអស់កាលជានិច្ចដូចយ៉ាងពុទ្ធឱវាទរបស់ព្រះអរហន្តសម្មាសម្ពុទ្ធជាបរមគ្រូ ព្រះអង្គបរិនិព្វានទៅជាង ២០ សតវត្សរ៍ហើយ ឯពុទ្ធឱវាទគឺពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ទាំងប៉ុន្មានគង់វង្សនៅដដែលឥតមានបាត់បង់ទៅណាឡើយ បើចាប់លើកគម្ពីរសាស្ត្រមើលឡើង ឬស្ដាប់អំពីសំណាក់លោកអ្នក ជាពហុស្សូតវេលាណាក៏ហាក់ដូចជាព្រះអង្គទ្រង់សម្ដែងប្រោសប្រទានក្នុងវេលានោះន័យនេះសមនឹងពុទ្ធភាសិតថា ពាក្យពិត ជាវាចាមិនស្លាប់ ពាក្យពិតនេះជាធម៌គឺអ្នកប្រាជ្ញទាំងឡាយ តែងសន្សំហើយក្នុងកាលមុន អ្នកប្រាជ្ញទាំងឡាយ តែងសន្សំហើយក្នុងកាលមុន អ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម តែងស្ថិតនៅក្នុងសច្ចធម៌ព្រោះធម៌ជាប្រយោជន៍ដល់ខ្លួនផងដល់បុគ្គលដទៃផង តាមធម្មតាមិនប្រែប្រួលឡើយ ។
សត្វទាំងឡាយ ក្នុងលោកបើគ្មានសច្ចៈការពិតត្រង់នេះទេ តែងតែជួបប្រទះនឹងគំនរសេចក្ដីទុក្ខលំបាកជានិច្ច ដូចមាននិទានមួយក្នុងនេមិរាជជាតកថាមាននរកមួយមានឈ្មោះ កូដការី សត្វក្នុងនរកនោះមានពួកនាយនិរយបាល យកសន្ទូចដែកមានផ្លែកនឹងដងធំៗ ប៉ុនដើមត្នោត ថ្ពក់កាវទាញអណ្ដាតយកទៅសន្ធឹងលើផ្ទាំងដែកដែលភ្លើងឆេះក្រហម ដូចជាគេបោះសន្ធឹងស្បែកស្រស់ភ្ជាប់លើផែនដី។ សត្វនរកនោះឈឺផ្សារអន្ទះអន្ទែងបំរះរាលននៀលយំស្រែកហូរទឹកមាត់ ទឹកភ្នែកសស្រាក់ ឧបមាដូចជាត្រីដែលគេចាប់ពីក្នុងទឹកបោះទៅលើគោក ។
នៅរងទុក្ខតែយ៉ាងនេះរាប់ពាន់រាប់ហ្មឺនឆ្នាំ ពុំមានពេលណាមួយដែលសត្វនរកនេះបានស្រាកស្រាន្ដចាកសេចក្ដីទុក្ខនោះឡើយ ។កម្មដែលនាំឲ្យធ្លាក់នរកនេះ មកអំពីជាតិមុន ជាមនុស្សគ្មានសច្ចៈ និយាយដំឡើងថ្លៃទំនិញច្រើនហួសហេតុ មិនសមនឹងវត្ថុរបស់ខ្លួន ព្រោះឃើញការចំណេញខ្លាំងពេកដូចមានសេចក្ដីថា បុគ្គលបានវាយថ្លៃលក់របស់ ហើយវាយថ្លៃកោងអាក្រក់វេរ ព្រោះហេតុចង់បានទ្រព្យ ឯពាក្យសម្ដី ទន់ភ្លន់ ផ្អែមពិរោះ ដើម្បីបិទបាំងអំពោះកោងវៀចវេររបស់ខ្លួន ដូចជាមនុស្សដែលអែបខ្លួនពួនចាំបាច់សត្វ អ្នកដែលអាក្រក់វេរដូច្នេះ រមែងមិនមានអ្វីពឹងផ្អែកកុំឲ្យធ្លាក់នរកបានឡើយ កាលបើស្លាប់ហើយក៏តែងតែត្រូវសន្ទូចថ្ពក់អណ្ដាតក្នុងនរកនេះ។
ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌
ដោយ៥០០០ឆ្នាំ
images/articles/1590/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១១,៧២០ ដង)
នៅពេលភ្លៀងធ្លាក់ជាបន្តបន្តាប់ ផែនដីទទួលទឹកជ្រួតជ្រាបសព្វ បណ្ដាគ្រាប់ពូជទាំងឡាយក៏បានដុះ រុក្ខជាតិដែលស្វិតស្រពោន និងដែលជ្រុះស្លឹកអស់ ក៏ប្រែជាស្រស់ និងលាស់ស្លឹកខៀវខ្ចី មានលំពង់មានត្រួយ រុក្ខជាតិល្អស្លឹក ព្រោះមានភ្លៀង។
មានពូជមួយបែបទៀត ដែលត្រូវអាស្រ័យទឹកដូចគ្នាដែរ ប៉ុន្តែជា <<ទឹកចិត្ត>> មិនមែនជាទឹកភ្លៀងទេ ព្រោះថាពូជនោះគឺពូជមេត្តា។
images/articles/1591/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១១,៨៨៦ ដង)
កាលនៅពីតូច យើងយល់ថា ខ្លួនយើងជាសម្បត្តិរបស់ឪពុកម្ដាយ ព្រោះលោកទាំងពីរនៅជិតដិតនិងថែទាំយើងដ៏ក្រៃលែង ។ តមកយើងក៏បានធំឡើង មានមិត្តមានភក្តិ យើងក៏យល់ថា យើងជាសម្បត្តិរបស់មិត្តភក្ដិ ឬមិត្តភក្តិជាសម្បត្តិរបស់យើង ព្រោះមិត្តភក្តិបានឲ្យភាពលេងសប្បាយរីករាយ ភ្លើតភ្លើនមកដល់យើង (មានកូនខ្លះចោលម៉ែ ចោលឪទៅតាមមិត្តភក្តិទៀតផង) ។លុះមកវ័យចេះស្រលាញ់ និងមានមនុស្សណាដែលខ្លួនស្រលាញ់ ក៏មានការយល់ឃើញសារជាថ្មី មនុស្សដែលជាទីស្រលាញ់របស់យើង ក៏ជាសម្បត្តិដ៏សំខាន់ថ្លៃថ្លា ព្រោះជីវិតរបស់យើងនឹងមានសេចក្ដីសុខ ក៏ដោយសារបាននៅរួមជាមួយបុគ្គលនោះៗ បើមិនបានបុគ្គលណាដែលជាស្រលាញ់នោះទេ យើងរមែងមិនបាននូវសេចក្ដីសុខឡើយ។
លុះដល់គ្រាកាលបានគ្នាជាគូគ្រង ស្វាមីក៏យល់ថាភរិយាជាសម្បត្តិរបស់ខ្លួន រីឯភរិយាវិញ ក៏យល់ថា ស្វាមីជាសម្បត្តិរបស់ខ្លួនដូចគ្នា ។ ក្រោយមកក៏មានបុត្រធីតាការដូរផ្លាស់ចិត្តក៏ចេះតែដូររហូតដែរ ឥឡូវក៏មានសេចក្ដីដឹងខ្លួនជាថ្មីថថា បុត្រធីតាគឺជាកូនប្រុសស្រី ទើបជាសម្បត្តិដ៏វិសេសវិសាលជាងអ្នកណាៗទាំងអស់ ។
នៅពេលដែលកូនៗធំឡើង ហើយបានបែកចាកពីទ្រូងម៉ែឲមានគូគ្រងរៀងៗខ្លួន ភាពឯកោ ឬភាពស្ងាត់ជ្រងំក្នុងចិត្ត ក៏បានប្រាកដឡើងដល់ម៉ែ ដល់ឪយ៉ាងគួរឲ្យស្រងេះស្រងោច ព្រោះក្នុងរយៈពេលនេះអាយុរបស់ម៉ែឪក៏ត្រូវច្រើន ចូលដល់វ័យចាស់ ហើយត្រូវបានប្ដូរផ្លាស់នូវការយល់ នូវសេចក្ដីដឹងខ្លួនព្រមទាំងដូរផ្លាស់នូវសេចក្ដីសង្ឃឹមក្នុងសម្បត្តិរបស់ខ្លួន មានតែការសង្ស័យថា <<តើអ្វីជាសម្បត្តិរបស់ខ្លួនពិតប្រាកដ>>។
ដល់វ័យចាស់ជរា គួរឲ្យអាណិតម៉ែឪ ជាពិសេសម៉ែឪដែលត្រូវកូនបោះបង់ចោល ដូច្នេះទើបបានដឹងនូវសេចក្ដីពិតថា <<ខ្លួននេះឯងដែលជាសម្បត្តិរបស់ខ្លួន>> មិនមែនអ្នកដទៃឡើយ ដែលខ្លួនធ្លាប់សំដៅទៅរកដោយសេចក្ដីសង្ឃឹមថា ជាសម្បត្តិរបស់ខ្លួននោះឡើយ។ អ្នកដទៃគ្រប់គ្នាគេបានដូរផ្លាស់ទៅអស់តាមកាល តាមវ័យនិងទៅតាមកម្មរៀងខ្លួន តែខ្លួនយើងនៅជាប់ជាមួយនឹងយើងជានិច្ច និងជាសម្បត្តិតាំងពីដើមរហូតមក ។
ខ្លួនយើងទើបជាសម្បត្តិរបស់យើង ព្រោះហេតុដូច្នេះ យើងត្រូវព្យាយាមយកសម្បត្តិសាងសម្បត្តិក្នុងវ័យនេះឯង គឺលែងគិត លែងប្រកាន់ទៅរកអ្នកដទៃ ដើម្បីចាប់យកមកជាសម្បត្តិរបស់ខ្លួនតទៅទៀត ហើយត្រូវព្យាយាមសាងបុណ្យកុសល ដែលជាគ្រឿងជាប់តាមខ្លួនទៅក្នុងទីគ្រប់ស្ថាន ព្រោះមានតែបុណ្យប៉ុណ្ណោះជាសម្បត្តិដែលល្អពិតរបស់ខ្លួន អ្វីៗដទៃទៀត មិនអាចជាប់តាមខ្លួនទៅផងបានឡើយ ។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1592/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១២,៨០៦ ដង)
មរតករបស់ម៉ែឪ
មានអ្នកដែលតែងតែពោល ទំនងជាអន់ចិត្តថា <<ខ្លួនជាមនុស្សអភ័ព្វ ព្រោះម៉ែឪ ជីដូនជីតាមិនបានឲ្យនូវមរតកដូចជាអ្នកដទៃ ម្លោះហើយត្រូវប្រឹងប្រែងដោយកម្លាំងរបស់ខ្លួនឯង>>។
តាមពិត អ្នកដែលពោលដូច្នេះ គឺជាអ្នកមានការយល់ខុសពីលើការពិត ព្រោះគ្រប់គ្នាសុទ្ធតែបានទទួលនូវមរតកពីបុព្វជនរបស់ខ្លួនដូចៗគ្នា គឺបានអវយវៈខ្លួនប្រាណដៃជើងក្បាលមុខមាត់
images/articles/1593/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ១៨,០៣០ ដង)
សម្បត្តិស្ដេចចក្រពត្តិ
ស្ដេចចក្រពត្តិ ជាស្ដេចធំគ្រប់គ្រងលើពិភពនៃមនុស្សទាំងអស់ ប្រកបដោយសុចរិតធម៌ ហើយដឹកនាំពពួកជនឲ្យកាន់សីល ៥ បានទៀតផង។
ព្រះអង្គមានរតនៈ ៧ ប្រការ
១- ចក្ករតនៈនាំចតុរង្គសេនាហោះទៅគ្រប់ទីកន្លែង
២- ហត្ថិរតនៈ ដំរីដែលអាចហោះបាន
៣- អស្សរតនៈ សេះដែលអាចហោះបាន
៤- មណីរតនៈ កែវមណីភ្លឺខ្លាំងពេលយប់
images/articles/1594/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ២២,២៣៥ ដង)
ពេលស្រាងៗ មេមាន់ក្រោកឡើងឈរ បន្ទាប់ពីដេកក្រុងកូនតូចៗ ទុកក្នុងស្លាបអស់ពេញមួយយប់មក។ មេមាត់បបួលកូនចេញរកស៊ី ដោយជើងកកាយ និងភ្នែកសម្លឹងរកចំណី បានអ្វីៗ ហៅកូនមកជុំ បើចំណីរាងធំ មេចឹកបំបែកឲ្យជាបំណែកតូចៗ។
ពេលមេមាន់ដឹងថា មានសត្រូវហើរឆ្វែលពីលើមានខ្លែងជាដើម គឺក្រៃលែងក្នុងការហួងហែងកូន
images/articles/1595/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២៤ (អាន: ២៣,៤៧៤ ដង)
កូនៗទាំងឡាយ ចូរកូនពិចារណានូវឈ្មោះរបស់មាតាបិតា ដែលមានចំពោះកូនគ្រប់គ្នាទុកជាការចង់ចាំ ដែលពួកគាត់មានសេចក្ដីល្អសម្រាប់កូន ហើយសូមកូនរក្សានូវសេចក្ដីល្អរបស់ពុកម៉ែផង។
១- មាតាបិតា មានឈ្មោះថាព្រហ្ម ព្រោះជាអ្នកមានចិត្តសន្ដោសចំពោះរូបកូនរបស់ខ្លួន គឺលោកមានមេត្តាការរាប់អាន ការស្រលាញ់ចំពោះរូបកូន តាំងតែពីបានដឹងថា
images/articles/3174/_________________________________.jpg
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៧៣៥ ដង)
ការបដិបត្តិដើម្បីប្រយោជន៍សុខដល់ជនច្រើននៅពេលចេញព្រះវស្សាទី ១ របស់ព្រះដ៏មានព្រះភាគ ក្នុងកាលណោះ ព្រះអង្គទ្រង់ត្រាស់ទៅកាន់ព្រះអរហន្ត ៦០ អង្គ ដែលមានសេចក្តីទាំងស្រុង ក្នុងវិន័យបិដកលេខ ៦ ទំព័រ ៦៦ ដូចតទៅ៖
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ហៅភិក្ខុទាំងឡាយមកហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតរួចហើយអំពីអន្ទាក់ទាំងអស់ ទោះបីជារបស់ទេវតាក្តី ទោះបីជារបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សោតក៏បានរួចហើយអំពីអន្ទាក់ទាំងអស់ដែរ ទោះបីរបស់ទេវតាក្តី ទោះបីរបស់មនុស្សក្តី ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរត្រាច់ទៅកាន់ចារិក (គឺស្រុកនិងនិគម និងរាជធានី ហើយសំដែងធម៌) ដើម្បីជាប្រយោជន៍ និង សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះសត្វលោក ដើម្បីជាប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្តីសុខ ដល់ ទេវតានិងមនុស្សទាំងឡាយ អ្នកទាំងឡាយកុំទៅពីរនាក់តាមផ្លូវមួយជាមួយគ្នាឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរសម្តែងធម៌ ឲ្យពីរោះបទដើមបទកណ្តាល និងបទចុង អ្នកទាំងឡាយចូរប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធប្រកបដោយអត្ថ និងព្យញ្ជនៈដ៏ពេញបរិបូណ៌ទាំងអស់ សត្វទាំងឡាយដែលមានធូលី គឺរាគាទិក្កិលេសតិច ក្នុងភ្នែកក៏មាន សត្វទាំងនោះនឹងសាបសូន្យ (ចាកមគ្គផល) ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយអ្នកបម្រុង ត្រាស់ដឹងធម៌ គង់នឹងមាន ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគតក៏នឹងចូលទៅកាន់សេនានិគម ក្នុងឧរុវេលា-ប្រទេស ដើម្បីសម្តែងធម៌។
ក្នុងបិដកលេខ ២៩ ទំព័រ ២៨៧ ទុតិយបាសសូត្រ មានសេចក្តីផ្តើមថា៖
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅ ក្នុងព្រៃឥសិបតនមិគទាយវ័ន ទៀបក្រុង ពារាណសី ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងទីនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះដ៏មានព្រះ ភាគទ្រង់ត្រាស់ដូចបានសរសេរហើយពីខាងដើម គឺទ្រង់ត្រាស់ឲ្យព្រះភិក្ខុនិមន្តទៅសម្តែងព្រះធម៌ តាមផ្លូវមួយតែ មួយអង្គ កុំទៅពីរអង្គតាមផ្លូវមួយជាមួយគ្នាឡើយ។
ក្នុងបិដកលេខ ៤៣ ទំព័រ ១៣ សុគតសូត្រ មានសេចក្តីទាំងស្រុងដូចតទៅ៖
ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគតក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោក ការនោះប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។
ម្នាលភិក្ខុទាំងឡាយ ចុះព្រះសុគតដូចមេ្តច ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយ វិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរក បុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្ស ទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ។
ម្នាលភិក្ខុទាំងឡាយ នេះជាព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ ចុះវិន័យព្រះសុគត ដូចម្តេច ។ ព្រះសុគតនោះ ទ្រង់សម្តែងធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយៈ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាវិន័យព្រះសុគត ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះសុគត ក្តី វិន័យព្រះសុគតក្តី ប្រតិស្ឋាននៅក្នុងលោកយ៉ាងនេះ ការនោះប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តី វិនាសសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៤ ប្រការ គឺអ្វីខ្លះ។
»ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនខុស ដោយបទនិងព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ ម្នាលភិក្ខុទាំងឡាយ បទនិង ព្យញ្ជនៈដែលរៀបរៀងខុសលំដាប់ រមែងយល់សេចក្តីបានដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជា មនុស្សដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែលឲ្យគេប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ មិនទទួលពាក្យ ប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាសសាបសូន្យនៃ ព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយទៀតភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺ និកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំនូវមាតិកា ភិក្ខុទាំងនោះ មិនញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រ ដោយគោរព លុះអំណើះទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះក៏ដាច់មូលលែងប្រតិស្ឋាននៅ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យនៃព្រះសទ្ធម្ម។
»ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងការ ប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិន ទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំនៃជនដែលកើតខាងក្រោយគឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុជា ថេរៈទាំងនោះ ប្រជុំនៃជនទាំងនោះឯង ជាអ្នកប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន ប្រតិបត្តិបន្ធូរបន្ថយ ជាប្រធាន ក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈក្នុងវិវេក មិនប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិន ទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែល ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាប សូន្យនៃព្រះសទ្ធម្ម។
ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសសាបសូន្យ នៃព្រះសទ្ធម្ម។
៚ម្នាលភិក្ខុទាំងឡាយ ធម៌ ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤ គឺអ្វីខ្លះ។
»ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ ក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យញ្ជនៈដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់ សេចក្តីបានងាយ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យ វិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយ ជាអ្នកប្រដៅងាយ ប្រកបដោយធម៌ ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធន់ ទទួលនូវពាក្យរប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ ទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគមគឺនិកាយដ៏ស្ទាត់ ចងចាំនូវធម៌ ចងចាំនូវវិន័យ ចងចាំ នូវមាតិកា ភិក្ខុទាំងនោះ ញ៉ាំងបុគ្គលដទៃឲ្យរៀនព្រះសូត្រដោយគោរព លុះអំណើះទៅមុខព្រះសូត្ររបស់ភិក្ខុ ទាំងនោះមិនបានដាច់ឫស តាំងនៅតៗ គ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៣ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅ នៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
»ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុទាំងឡាយជាថេរៈមិន ប្រតិបត្តិដើម្បីឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធុរបន្ថយ ដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយចេញ ជាប្រធាន ក្នុងវិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ប្រជុំជនដែលកើត ខាងក្រោយ គឺ សទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះឯង ជាអ្នកមិន ប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ ជាអ្នកដាក់ធុរៈចុះក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុង វិវេក ប្រារព្ធព្យាយាមដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួន មិនទាន់បានសម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំង ឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ម្នាលភិក្ខុទាំង ឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។
ក្នុងបិដកលេខ ១៦ ទំព័រ ២៥៣ នៅក្នុង មហាបរិនិព្វានសូត្រ ព្រះអង្គទ្រង់ណែនាំឲ្យរៀនសូត្រ និងបដិបត្តិ ដើម្បីឲ្យសាសនព្រហ្មចរិយៈឋិតនៅអស់កាលយូរ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ពពួកជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក មានសេចក្តីដូចតទៅ៖
គ្រានោះ ព្រះមានព្រះភាគទ្រង់ស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះមានព្រះភាគ ទ្រង់គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលយូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់ សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយ ប្រការណា ធម៌ទាំងឡាយណា ដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីបៀតបៀនដោយប្រពៃហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នេះ។
ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការណា ធម៌ទាំង ឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តម ធម៌ទាំងឡាយនោះ អ្នកទាំងឡាយ គប្បីរៀនដោយ ប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ តើដូចម្តេច ។ អ្វីខ្លះ ។ គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ ប្រកបដោយអង្គ ៨។
ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បី តម្កល់នៅអស់កាលដ៏យូរ មួយទៀត សាសនព្រហ្មចរិយៈនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស ទាំងឡាយ ដោយប្រការណា ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយ គប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើរឿយៗ ។ ដោយប្រការដូច្នោះ ធម៌ទាំងឡាយនោះ យ៉ាងនេះឯង។
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់ តឿនអ្នកទាំងឡាយ សង្ខារទាំងឡាយមានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងពួងឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ បរិនិព្វាននឹងមានដល់តថាគតមិនយូរឡើយ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វានហើយ ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលដូច្នេះហើយ ព្រះសុគតជាសាស្តាលុះទ្រង់ មានព្រះបន្ទុលដូច្នេះហើយ ក៏ទ្រង់មានព្រះបន្ទូល ដូច្នេះតទៅទៀតថា៖
ពួកជនណាៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជនទាំងអស់នោះ តែងមានសេចក្តី ស្លាប់នៅពិខាងមុខ ។ ភាជន៍ដី ដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ទាំងអស់នោះមាន កិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វទាំងឡាយ ក៏យ៉ាងនោះដែរ។
ព្រះសាស្តា ទ្រង់មានព្រះបន្ទូលដូច្នេះតទៅទៀតថា៖ វ័យរបស់តថាគត ចាស់ហើយ ជីវិតរបស់តថាគតមានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគតបានធ្វើទុកហើយ។
អប្បមត្តា សតីមន្តោ សុសីលា ហោថ ភិក្ខវោ សុសមាហិតសង្កប្បា សចិត្តមនុរក្ខថ។
យោ ឥមស្មឹ ធម្មវិនយេ អប្បមត្តោ វិហរិស្សតិ
បហាយ ជាតិសំសារំ ទុក្ខស្សន្តំ ករិស្សតិ។
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្ត របស់ខ្លួន ឲ្យរឿយៗ ចុះ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម្មវិន័យនេះ ភិក្ខុនោះ នឹងលះបង់នូវជាតិសំសារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខានឡើយ។
ក្នុងបិដកលេខ ១៨ ទំព័រ ២៥៨ នៅក្នុង បាសាទិកសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីពោធិបក្ខិយធម៌ទាំង ៣៧ ប្រការ ចែកជា ៧ ពួក មានពួកសតិប្បដ្ឋាន ៤ ជាដើម ថាគួររួបរួម ផ្ទៀងផ្ទាត់ នូវអត្ថ នូវព្យញ្ជនៈដោយ ព្យញ្ជនៈ ក្នុងធម៌នោះ ដែលជាហេតុឲ្យព្រហ្មចារ្យនេះ តាំងនៅមាំ ឋិតថេរអស់កាលយូរ ដើម្បីប្រយោជន៍ដល់ជន ច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក។
ក្នុងបិដកលេខ ៥៣ ទំព័រ ១៧ នៅក្នុង មោទសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីសាមគ្គីរបស់សង្ឃ មានសេចក្តី ដូចតទៅ៖ សុខា សង្ឃស្ស សាមគ្គី សមគ្គានញ្ចនុគ្គហោ សមគ្គរតោ ធម្មដ្ឋោ យោគកេ្ខមា ន ធំសតិ សង្ឃំ សមគ្គំ កត្វាន កប្បំ សគ្គម្ហិ មោទតីតិ។
សេចក្តីព្រមព្រៀងនៃសង្ឃ ជាហេតុនៃសេចក្តីសុខមកឲ្យ ការអនុគ្រោះដល់បុគ្គលទាំងឡាយ ដែលមានសេចក្តី ព្រមព្រៀងគ្នា (ជាហេតុនាំមកនូវសេចក្តីសុខមកឲ្យ) បុគ្គលត្រេកអរ ក្នុងជនដែលព្រមព្រៀងគ្នា តាំងនៅក្នុងធម៌ រមែងមិនសាបសូន្យចាកធម៌ជាទីក្សេមចាកយោគៈ បុគ្គលធ្វើសង្ឃឲ្យព្រមព្រៀងគ្នា រមែងរីករាយក្នុងឋានសួគ៌ អស់ ១ កប្ប។
ក្នុងបិដកលេខ ២៦ ទំព័រ ៩៩ នៅក្នុង សាមគ្គាមសូត្រ ព្រះអង្គសម្តែងអំពីវិវាទមូល ៦ ប្រការ៖
១. ច្រើនដោយក្រោធ និងការចងគំនុំ
២. ការរមិលគុណ និងការលើកខ្លួនវាយឫក
៣. ច្រណែន និងកំណាញ់
៤. អំនួតអួតអាង និងមាយាលាក់ពុត
៥. ការប្រាថ្នាអាក្រក់ និងការយល់ខុស
៦. ការស្ទាបអង្អែលនូវសីលព្វ័ត ហើយមានការប្រកាន់តាមទិដ្ឋិរបស់ខ្លួន និងការប្រកាន់មាំ លះបង់បានដោយ កម្រ។
ព្រះអង្គទ្រង់ត្រាស់សម្តែងថា៖
ម្នាលអានន្ទ ភិក្ខុណា ជាអ្នកច្រើនដោយក្រោធ និងការចងគំនុំ ( ៥ ប្រការទៀតក៏ដូចគ្នា ) ភិក្ខុនោះ ឈ្មោះថា មិនគោរព មិនកោតក្រែងចំពោះព្រះសាស្តាផង មិនគោរព មិនកោតក្រែងចំពោះព្រះធម៌ផង មិនគោរព មិនកោតក្រែងចំពោះព្រះសង្ឃផង មិនធ្វើឲ្យពេញលេញក្នុងសិក្ខាផង ។ … ភិក្ខុនោះ ឈ្មោះថា បង្កើតវិវាទក្នុងសង្ឃ។ វិវាទតែងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្តីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។
ជាបន្តទៅព្រះអង្គទ្រង់ឲ្យលះបង់នូវវិវាទមូលទាំង ៦ ប្រការនោះ។
ក្នុងវិនយបិដក លេខ ១០ ទំព័រ ៦១ នៅក្នុង សមថក្ខន្ធកៈ អំពីមូលនៃវិវាទាធិករណ៍ ព្រះអង្គទ្រង់ត្រាស់សម្តែង មូលនៃវិវាទ ៦ ប្រការដូចគ្នាដែរ។
មូលនៃវិវាទ ៦ ប្រការ មានក្នុងបិដកលេខ ១៩ ទំព័រ ១៩៨ នៅក្នុងសង្គិតិសូត្រ ពួក ៦ និងនៅក្នុងបិដកលេខ ៤៦ ទំព័រ ១១១ វិវាទមូលសូត្រ។
ក្នុងវិនយបិដកលេខ ១៣ ទំព័រ ២០៤ មហាសង្គាម មានសម្តែងអំពីភិក្ខុជាវិន័យធរពួកខ្លះក្នុងសាសនានេះ លំអៀងដោយអគតិ ៤ យ៉ាង ហើយពោលក្នុងវត្ថុ ១៨ ប្រការ គឺសម្តែងសភាវៈមិនមែនធម៌ ថាជាធម៌ សម្តែងនូវ ធម៌ថាមិនមែនជាធម៌ សម្តែងនូវសភាវៈមិនមែនវិន័យ ថាជាវិន័យ សម្តែងនូវវិន័យថាមិនមែនជាវិន័យជាដើម។
ការសម្តែងវត្ថុ ១៨ ប្រការ ដោយអគតិ ឈ្មោះថា ប្រតិបត្តិដើម្បីមិនជាប្រយោជន៍ដល់ជនច្រើនគ្នា ដើម្បីមិនជា សុខដល់ជនច្រើនគ្នា ដើម្បីមិនមែនជាសេចក្តីចម្រើនដល់ជនច្រើនគ្នា ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ភិក្ខុជាវិន័យធរ កាលបើលុះក្នុងអគតិ មានឆន្ទាគតិជាដើម ដោយវត្ថុទាំង ១៨ ប្រការ ឈ្មោះថា រក្សាខ្លួន ដែលមានកុសលធម៌ជីកគាស់រំលើងចោលចេញផង ឈ្មោះថា ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្តីតិះដៀលរបស់អ្នកប្រាជ្ញទាំងឡាយផង ឈ្មោះថារងនូវអកុសលកម្មដ៏ច្រើនផង។
ក្នុងបិដកលេខ ៤៤ ទំព័រ ២៣៨ នៅក្នុង ថេរសូត្រ ព្រះអង្គទ្រង់ត្រាស់សម្តែងអំពីអ្នកដឹកនាំមានមិច្ឆាទិដ្ឋិ គឺយល់ ខុសអំពីសេចក្តីពិតជាដើមដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ មិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនបានជាប្រយោជន៍ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំង ឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារ ច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។ល។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ តែ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់ដ៏វិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យតម្កល់នៅក្នុងអសទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនោះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះ ថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នកមានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវ ទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ-ភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំ លែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះ ថា ប្រតិបត្តិ ដើម្បីមិនបានជាគុណដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជាប្រយោជន៍ដល់ជនច្រើន មិន ជាគុណទេ ជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីជាប្រយោជន៍ដល់ជន ច្រើន ដើម្បីគុណនិងសេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខជាថេរៈដឹង រាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នក សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮ ហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយ ។បេ។ ចាក់ធ្លុះដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិត ១ ភិក្ខុនោះញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអសទ្ធម្ម ឲ្យតម្កល់នៅក្នុងព្រះសទ្ធម្ម ពួកភិក្ខុដទៃដល់នូវទិដ្ឋានុគតិ របស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ ច្រើន មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិរបស់ភិក្ខុនោះថា ភិក្ខុនេះ ជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិរបស់ ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេចនូវរបស់ដែលឮហើយខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ់ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខដល់ទេវតា និង មនុស្សទាំងឡាយ។
(អត្ថបទ៖ សិក្សាព្រះធម៌)
…………………
ធម៌ ស្រដៀងនឹងព្រះសទ្ធម្ម គឺ សទ្ធម្មប្បដិរូប។ ព្រះបរិយត្តិសទ្ធម្ម បានដល់ បាលីនៃពុទ្ធវចនៈ និង អដ្ឋកថា ។ កាលស្តាប់ពាក្យខុសហើយ ផលក៏ខុសដែរ នឹងនាំអោយអន្តរាយដល់ការត្រាស់ដឹង។
ពុទ្ធបរិសទ្ធ គប្បីសំគាល់ នូវព្រះពុទ្ធវចនៈ ដែលព្រះអង្គសំដែងហើយ ដោយល្អថា គួររៀន គួរទន្ទេញ គួរចងចាំ ហើយបដិបត្តិតាម ព្រះធម៌យូរៗ ទើបមានម្តង។
…………………ព្រះពុទ្ធដីកា
ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហេីយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលេាកុត្តរៈ ប្រកបដេាយសភាពដ៏សូន្យ ព្រះសូត្រទាំងនេាះ កាលបុគ្គលពេាល យេីងនឹងប្រុងស្តាប់ ដាក់ចុះនូវសេាតៈ យកចិត្តទុកដាក់ដេីម្បីដឹង និងសម្គាល់នូវធម៌ទាំងនេាះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ដោយ៥០០០ឆ្នាំ
images/articles/3175/______________________________.jpg
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០២៤ (អាន: ៣,៤៦៩ ដង)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការគឺ៖
១» សិនិទ្ទបទ្ទវមេត្តចិត្តោៈ មានមេត្តាចិត្តទន់ភ្លន់ស្និទ្ធនឹងសព្វសត្វទាំងពួង ។
២» ឃាដិតហតិវិគ្គតកិលេសោៈ មានកិលេសដែលត្រូវកម្ចាត់ឲ្យប្រាសចាកហើយ។
៣» និហតមានទដ្ឋោៈ ជាអ្នកកម្ចាត់ចេញនូវមានៈ និងទិដ្ឋិ ។
៤» អចលទឡ្ហវិនិដ្ឋនិព្វេមតិសទ្ធោៈ មានសទ្ធាដែលមិនញាប់ញ័រ ប្រាសចាកនូវសេចក្ដីសង្ស័យ ។
៥» បរិបុញ្ញវិនិតបហដ្ឋសុភវិនិយោៈ មានចិត្តស្អាតដែលបើកហើយក្នុងទីដែលហ្វឹកហាត់ឲ្យបរិបូណ៌ ។
៦» និយតសន្តិសុខសមាបត្តិយោៈ មានសន្ដិសុខសមាបត្តិកើតជានិច្ច ទៀងទាត់។
៧» អចលសីលសុចិគន្ធបរិភាវិតោៈ អប់រំទៅដោយសីលដែលមិនញាប់ញ័រ មានក្លិនក្រអូបផ្សាយទៅ ។
៨» ទេវមនុស្សានំ បរិយោៈ ជាទីស្រឡាញ់នៃទេវតា និងមនុស្ស ។
៩» ខីណាសវពលវន្តីៈ មានកម្លាំងក្នុងទីដែលនឹងអស់ទៅនៃអាសវៈ ។
១០» អរិយបុគ្គល ជិនសាសនបត្ថិតោៈ ជាទីប្រាថ្នានៃព្រះអរិយបុគ្គល អ្នកតាំងនៅក្នុងជិនសាសនា
១១» ភូវិ ច ទិវី ច ទេវមនុស្សានំៈ ជាទីសរសើរ និងជាទីរីករាយនៃពួកមនុស្ស និងទេវតាទាំងឡាយ ។
១២» អសុរតានំ វន្ទិតបសដ្ឋមនគ្ឃជនានំ ធុវថប្បិតតថិ មិតបសដ្ឋោៈ ជាទីគោរព សរសើរនៃពួកអសុរៈ និងជាទីរីករាយនៃមារទាំងពួង ។
១៣» លោកអនុបលិត្តោៈ មិនបានរសេមរសាមលាយឡំទៅដោយលោក ។
១៤» អប្បថោកំ អនុវជ្ជភយទស្សាវីៈ មានប្រក្រតីឃើញនូវទោស និងភ័យសូម្បីត្រឹមបន្តិចបន្តួច ។
១៥» មគ្គផលបរវត្ថសាធកោៈ ឲ្យសម្រេចប្រយោជន៍គឺមគ្គ និងផលដ៏ប្រសើរដល់ជនទាំងឡាយ អ្នកប្រាថ្នានឹងឲ្យរួចផុតទុក្ខ។
១៦» អាយាចិតឥបុលបណីបច្ចយភាគីៈ សមគួរដែលនឹងអារាធនាថ្វាយចតុប្បច្ច័យ ដ៏ប្រសើរ និងប្រណិត ។
១៧» អនិកេតសយនកាមីៈ ជាអ្នកប្រាថ្នាដេកក្នុងទីរកអាល័យមិនបាន ។
១៨» ឈានជ្ឈាយិកបរវិហាររីៈ មានប្រក្រតីសម្លឹងឈាន និងវិហារធម៌ដ៏ប្រសើរ ។
១៩» បជដិតជាលកិលេសវត្ថុវិធំសិតភគ្គោៈ ជាអ្នកកម្ចាត់ និងកាច់បំបាក់នូវវត្ថុនៃកិលេសដែលជាឫសគល់ចាក់ស្រេះឲ្យដាច់សូន្យ ។
២០» សំកុដិតសញ្ជាន្នគតិនិវារណាៈ នឹងឃាត់បង់នូវអគតិដែលមានសេចក្ដីវិលវល់ក្នុងវដ្ដសង្សារ។
២១» អកុប្បធម្មេ អភិនិវាសោៈ តាំងនៅក្នុងអកុប្បធម៌។
២២» អនវជ្ជិតភោគីៈ បរិភោគនូវវត្ថុដែលប្រាសចាកទោស ។
២៣» គតិវិមុត្តោៈ ផុតចាកគតិកំណើត
២៤» ឱតណ្ណសព្វវិចិកិច្ឆោៈ ឆ្លងចេញនូវសេចក្ដីសង្ស័យទាំងពួង ។
២៥» វិមុត្តឈាយយិតត្តោៈ មានចិត្តសម្លឹងនូវវិមុត្ត
២៦» ទិដ្ឋធម្មេ អចលទឡ្ហភិរុតមនុបគតោៈ មានចិត្តមាំទាំមិនបានឃ្លីងឃ្លោងដោយភ័យក្នុងទិដ្ឋធម៌ ។
២៧» អនុនយសមុច្ឆិន្នោៈ កាត់ចេញនូវសេចក្ដីត្រេកអរតាម ។
២៨» សព្វាសវក្ខយបត្តោៈ ដល់នូវការអស់ទៅនៃអាសវៈ ។
២៩» សន្ដសមាបត្តឹ បដិលភតិៈ បាននូវសន្តិសុខសមាបត្តិ ។
៣០» សមណគុណសមុបគោៈ ប្រកាបទៅដោយគុណនៃសមណៈ ៕ (ប្រជុំកងធម៌)
ដោយ៥០០០ឆ្នាំ