images/articles/2000/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២០,០៤៧ ដង)
អារក្ខសម្បទា
ការថែរក្សាការពារនូវទ្រព្យសម្បត្តិ ដែលខិតខំរកបានមកហើយឲ្យគង់វង្សល្អ គឺសំដៅដល់ការសន្សំសំចៃទ្រព្យទុក ឲ្យផុតពីសេចក្ដីវិនាសអន្តរាយផ្សេងៗ ។
ធម្មតាទ្រព្យដែលនឹងអាចគង់វង្សនៅ ឬចម្រើនឡើងបាន ក៏ដោយអាស្រ័យម្ចាស់ទ្រព្យចេះថែរក្សា ចេះចាយ ចេះប្រើ។ ឯការរក្សានោះសំដៅដល់ការចេះទុកដាក់ ចេះថ្មម ចេះជួសជុល និងចេះកែខៃឲ្យមានផលចម្រើនតទៅ។
images/articles/2096/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៩៧១ ដង)
សទ្ធាសម្បទា
ដល់ព្រមដោយសទ្ធា
ការជឿចំពោះបុគ្គល ឬវត្ថុទៅតាមតែការដឹងការឮមិនជាក់ច្បាស់ ហើយចេះតែជឿដោយការចូលចិត្តស៊ប់ (អធិមោក្ខៈ) ដែលមិនមានហេតុផលគួរជឿបាន លោកមិនហៅថា " សទ្ធា " ឡើយ ព្រោះថា " សទ្ធា " នេះ ជាគុណជាតិល្អ កើតតែនៅក្នុងចិត្តល្អដែលជាសោភណចិត្តប៉ុណ្ណោះ មិនដែលកើតជាមួយនឹងអកុសលចិត្តទេ។
images/articles/2097/Untitled-1-Recovered.jpg
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៦,៥៧៩ ដង)
ទេវតាមកគាល់ព្រះសម្មាសម្ពុទ្ធ ហើយបានក្រាបទូលថា ជីវិតនេះមានតិចណាស់ កាលជរានាំចូលទៅរកសេចក្ដីស្លាប់ហើយ ការតតាំងទប់ទល់ពុំមានឡើយ។ អ្នកឃើញភ័យចំពោះសេចក្ដីស្លាប់ គួរធ្វើបុណ្យទាំងឡាយដែលនាំសេចក្ដីសុខមកប្រគល់ឲ្យ ។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដូចពាក្យទេវតាខាងដើមដែរ តែកន្លែងដែលទេវតាទូលព្រះអង្គថា គួរធ្វើបុណ្យទាំងឡាយនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ផ្សេងដោយឡែក ថា អ្នកសម្លឹងសេចក្ដីស្លាប់ គួរលះបង់នូវលោកាមិសទាំងឡាយ ចោលចេញ ( លោកាមិសំ បជហេ សន្តិបេក្ខោ ) លោកាមិស គឺជានុយរបស់លោក បានដល់អារម្មណ៍ជាទីតាំងនៃតម្រេកផ្សេងៗ។
ទេវតាពោលក្នុងបរិយាយថ្នាក់ក្រោម ចំណែកព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ត្រាស់ក្នុងបរិយាយថ្នាក់ខ្ពស់។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/1009/Untitled-1.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ១៤,៩៩៦ ដង)
រឿងសោមទត្តព្រាហ្មណ៏
(ចាក ម. វា. )
(គុណនៃការបូជាប្រយោជន៏ ចំពោះមិត្តសំទ្បាញ់ )
កាលព្រះសម្តុទ្ធបរមគ្រូ ព្រះអង្គបរិនិពា្វនទៅយូរហើយ ក្នុងក្រុងសាវត្ថីមានព្រាហ្មណ៏ពីររូបឈ្មោះសោមព្រាហ្មណ៏១. សោមទត្តព្រាហ្មណ៏១ ជាសំទ្បាញ់នឹងគ្នា ។ ព្រាហ្មណ៏ទាំងពីររូបនេះជាអ្នកចូលចិត្តលេងបាស្កាភ្នាល់គ្នាដាក់គ្រឿងអលង្ការ និងសំលៀកបំពាក់ ។
images/articles/1027/Untitled-1.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ២៥,៨០២ ដង)
រឿងអឌ្ឍមាសករាជ
(ចាក អ. ភ.)
(ការមិនខ្ជះខ្ជាយទ្រព្យសម្បត្តិ ជាលក្ខណះអ្នកមាន)
ក្នុងកាលកន្លងទៅហើយមានអ្នកស៊ីឈ្នួលម្នាក់ នៅអាស្រ័យត្រង់ទ្វារជើងក្រុងពារាណសី គាត់ស៊ីឈ្នួលរែកទឹកបានកន្លះមាសក (៦សេន) ហើយទុកក្នុងចន្លោះឥដ្ឋ ។ ថ្ងៃមួយធ្វើការដល់ទ្វារខាងត្បូងក្រុង ជួបជាមួយនឹងស្រីអ្នកស៊ីឈ្នួលរែកទឹកម្នាក់ ស្រីនោះមានលុយកន្លះ(មាសក {ខ្នាតប្រាក់}) ដែរ ។
images/articles/1087/Untitled-1-Recovered.jpg
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០២១ (អាន: ៨៣,៧៦៧ ដង)
រឿងនាងអម្ពបាលី
(ចាក. ម. ទី.)
(ឧទ្យានរបស់ស្រ្តីផ្កាមាសបានក្លាយជាអារាមរបស់ពុទ្ធសាសនា)
កាលព្រះសម្ពុទ្ធបរមគ្រូ ស្តេចយាងទៅក្រុងវេសាលីកាលនោះ នាងអម្ពបាលីជាស្រ្តីផ្កាមាស បានដឹងថាព្រះមានព្រះភាគគង់នៅក្នុងអម្ពវ័ន(ព្រៃស្វាយ) របស់ខ្លួន ហើយមានសេចក្តីជ្រះថ្លា បានរៀបចំយានដ៏ថ្លៃថ្លា ចេញពីក្រុងវេសាលីបរសំដៅទៅអម្ពវ័ន ។
images/articles/2069/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៨១,៥៣៨ ដង)
វិធីថែរក្សាទ្រព្យ៤យ៉ាង
ក/ ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនការបាត់ដោយអកុសលបៀតបៀនជួនកាលក៏បាត់ ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បត់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវស្វែងរកដែល ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេ ត្រូវចេះទទួលស្គាល់ការពិតផង
images/articles/2073/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ២១,១៦០ ដង)
មិត្តមិនគួរសេពគប់៤យ៉ាងៈ
១/ មិត្តគិតតែប្រយោជន៍ផ្ទាល់ខ្លួន មាន ៤
ក- មិត្ត ដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ប្រយោជន៍មិត្ត ចេះត្រេកអរតែខាងបានអំពីមិត្តតែមិនចេះបរិច្ចាគឲ្យមិត្តវិញទេ ។
ខ- មិត្ត ប្រាថ្នារបស់ច្រើនដោយឲ្យរបស់តិចតួច គឺថាកាលបើមានរបស់អ្វីឲ្យមិត្ត គឺគេឲ្យបន្តិចបន្តួចប៉ុណ្ណោះ តែគេចង់បានពីមិត្តមកវិញច្រើនៗដូចជាដាក់នុយដើម្បីស្ទូចត្រីអ៊ីចឹងឯង។
គ- មិត្តដែលមិនជួយកិច្ចការមិត្ត នៅពេលដែលមិត្តមានភ័យ ស៊ីសេចក្ដីនឹងភាសិតបូរាណថា " ចូលព្រៃសត្វសាហាវ ស្រែកអំពាវគ្នាមកជុំ បានស្ករឬទឹកឃ្មុំពួនសម្ងំឆីតែឯង "។
ឃ- មិត្តដែលសេពគប់មិត្ត ព្រោះហេតុតែប្រយោជន៍ផ្ទាល់ខ្លួន បុគ្គលប្រភេទនេះ គឺមិនបានសម្លឹងឃើញនូវគុណធម៌ និងទឹកចិត្តរបស់មិត្តនោះទេ គឺសម្លឹងឃើញតែយសសក្ដិ និងទ្រព្យសម្បត្តិរបស់មិត្តប៉ុណ្ណោះ ដូចមានពាក្យថា " ហុតទឹកសម្លឹងកាក ទាញច្រវាក្រាកសំឡឹងត្រើយ " ។
២/ មិត្តល្អតែសម្ដី ៤ យ៉ាង
ក- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលកន្លងទៅហើយ មិត្តប្រភេទនេះល្អតែមាត់ ដូចជានិយាយថា " ព្រឹកមិញនេះ ខ្ញុំមានខ្នុរទុំច្រើនណាស់ ខ្ញុំទើបតែលក់អស់អម្បាញ់មិញនេះឯង បើមិត្តមកទាន់ពីព្រឹក ខ្ញុំនឹងឲ្យមិត្តខ្លះ " ។
ខ- មិត្តទទួលរាក់ទាក់ដោយរបស់ ដែលមិនទាន់មកដល់ បុគ្គលប្រភេទនេះ ចូលចិត្តសន្យាណាស់ តែមិនគោរពតាមពាក្យសន្យាទេ កាលកំណត់មកដល់ ចេះតែដោះខ្លួនដោយអាងលេសថាយ៉ាងនេះយ៉ាងនោះ។
គ- មិត្តដែលសង្គ្រោះមិត្ត ដោយអំពើមិនជាប្រយោជន៍ បុគ្គលប្រភេទនេះនិយាយទៅកាន់មិត្ត ហាក់ដូចជាខ្លួនឯងមានចិត្តល្អ តែគ្មានបានការអ្វីទាំងអស់ ដូចជានិយាយថា " ទាស់តែខ្ញុំមានវិទ្យុតែ១ បើខ្ញុំមាន២ ខ្ញុំពិតជាឲ្យមិត្តឯង១ហើយ "។
ឃ- មិត្ត ដែលមិត្តមានកិច្ចធុរៈជាបន្ទាន់ក៏សំដែងអាងរបស់ដែលខូចទៅហើយ ដូចជាពេលដែលមិត្តមានធុរៈម្ដាយឈឺធ្ងន់ ហើយពឹងឲ្យមិត្តជួយជូនទៅពេទ្យ ខ្លួនក៏ពោលឡើងថា " សោកស្ដាយណាស់សម្លាញ់ ឡានខ្ញុំខូចបាត់ទៅហើយ បើមិនដូច្នោះទេ ខ្ញុំនឹងជូនទៅភ្លាម" ។ បើពិតជាមិត្តល្អមែន សូម្បីឡានរបស់ខ្លួនខូចមែនក៏ដោយក៏នៅតែរកមធ្យោបាយជូនទៅឲ្យទាល់តែបាន។
៣/ មិត្តនិយាយចាក់បណ្ដោយ ៤ យ៉ាង
ក- មិត្ត ព្រមឲ្យមិត្តធ្វើបាប ដូចជាព្រមឲ្យមិត្តសម្លាប់សត្វ ឬលួចទ្រព្យគេជាដើម។ អ្នកដែលព្រមឲ្យមិត្តធ្វើបាបដូច្នេះ គឺជាការបិទផ្លូវសួស្ដីហើយបើកផ្លូវអន្តរាយអោយមិត្តដោយប្រាកដ។
ខ- មិត្ត ដែលព្រមឲ្យមិត្តធ្វើអំពើល្អ ការដែលគេព្រមឲ្យមិត្តធ្វើល្អនោះ មិនសំដៅដល់ការអនុគ្រោះដោយចិត្តល្អទេ គ្រាន់តែនិយាយចាក់បណ្ដោយឲ្យពីរោះស្ដាប់តែប៉ុណ្ណោះ។
គ- មិត្តនិយាយសរសើរមិត្ត តែក្នុងទីចំពោះមុខ មនុស្សប្រភេទនេះ គេនិយាយល្អក្នុងទីចំពោះមុខមិត្ត មិនមែនដោយចិត្តល្អនោះទេ គោលបំណងគឺចង់តោងយកផលកម្រៃពីមិត្តប៉ុណ្ណោះ។
ឃ- មិត្ត ពោលទោសមិត្តក្នុងទីកំបាំងមុខ បុគ្គលប្រភេទនេះ គឺជារោគដំបៅសង្គម គេមិនមានគំនិតស្ថាបនាមិត្តឲ្យបានល្អឡើយ ជាមនុស្សមិនចេះជួយការពារមិត្តឡើយ មានវាចាគួរឲ្យខ្ពើមជាងលាមក។
៤/ មិត្តនាំឲ្យប្រព្រឹត្តផ្លូវវិនាសមាន៤យ៉ាង
ក- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការផឹកទឹកស្រវឹងគឺសុរានិងមេរ័យ ដែលជាទីតាំងនៃសេចក្ដីប្រមាទ អ្នកផឹកទឹកស្រវឹងមិនសូវបាននាំមកនូវប្រយោជន៍ពិតប្រាកដ ដល់មិត្តឡើយ ព្រោះគេច្រើនតែនិយាយធូរនៅពេលដែលគេស្រវឹងប៉ុណ្ណោះ ដូចមានពាក្យនិយាយតៗគ្នាថា "ស្វាងតឹង ស្រវឹងធូរ"។
ខ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវការត្រាចទៅកាន់ច្រកល្ហកខុសកាល ការដើរលេងយប់មិនជាការល្អទេ ជួនកាលអាចជាន់ដានចោរទៀតផង។ បើនៅជាសិស្ស ត្រូវទុកពេលវេលាមើលមេរៀន ឬធ្វើលំហាត់វិញទើបប្រសើរត្រូវតាំងចិត្តថា " អញត្រូវតែបានពិន្ទុល្អជានិច្ច " ។ បើជាប្ដី ត្រូវតែនៅការពារផ្ទះសម្បែង ដើម្បីផ្ដល់ភាពកក់ក្ដៅដល់កូនប្រពន្ធ។ បើជាប្រពន្ធរឹតតែត្រូវគិតឲ្យណាស់អំពីបញ្ហានេះ ប្រយ័ត្នចាញ់សត្វបក្សី ព្រោះសត្វបក្សីមិនងាយភ្លេចពេលចូលទ្រនំឡើយ។
គ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗក្នុងកិរិយាដើរមើលល្បែងមហោស្រព ការដើរមើលមហោស្រព គឺជាការញៀនម្យ៉ាងដែលអ្នកត្រូវការប្រយោជន៍ត្រូវតែលះបង់ ព្រោះជាការខាងបង់ពេលវេលា ខាងបង់ទាំងទ្រព្យ។
ឃ- មិត្ត ជាសម្លាញ់អ្នកប្រកបរឿយៗនូវល្បែងភ្នាល់ ដែលជាទីតាំងនៃសេចក្ដីប្រមាទ ការយកអ្នកលេងល្បែងជាមិត្ត សូម្បីពេលនេះយើងមិនទាន់ក្លាយជាអ្នកលេង តែយូរៗទៅ គង់តែរមាសដៃតាមគេមិនខាន កាលបើកើតរោគរមាស់ដៃហើយ មិនងាយគ្រូណាព្យាបាលជាឡើយទ្រព្យសម្បត្តិកប់ទុកទីណា ក៏ត្រូវវិនាសដែរ។
គ្រប់ប្រភេទនៃបុគ្គល ដែលបានរៀបរាប់មកខាងលើ សុទ្ធតែជាបុគ្គលដែលមិនគួរសេពគប់ទាំងអស់ ត្បិតសភាពជាបុថុជ្ជន ហើយថែមទាំងមិនសូវបានស្ដាប់ធម៌របស់សប្បុរសទៀត មិនអាចមានសតិសម្បជញ្ញៈគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងខ្លួនមិនឲ្យឆ្លងតាមគេបាននោះទេ ព្រោះប្រាជ្ញាស្មារតីនៅទន់ខ្សោយណាស់ ប្រៀបដូចជាដៃមានដំបៅ កាលបើលូកទៅក្នុងថ្នាំពិស ពិតជាជ្រាបចូលមិនខានឡើយ ដូច្នេះគួរតែកុំសេពគប់ឬកុំយកជាគ្នាទើបប្រសើរ។
ដកស្រង់ចេញពីសៀវភៅ ប្រយោជន៍បីប្រការ
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា
ដោយ៥០០០ឆ្នាំ
images/articles/2072/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៥៤,៣៦៣ ដង)
សមជីវតា
ដោយច្រើន មនុស្សដែលចេះចាយវាយទ្រព្យបានល្អ ដឹងខ្ទង់ដែលត្រូវចំណាយ ក៏គឺជាមនុស្សដែលឧស្សាហ៍ ហើយខិតខំប្រឹងប្រែងរកទ្រព្យសម្បត្តិដោយកម្លាំងខ្លួនឯង។
មនុស្សខ្លះ ចាយវាយខ្ជះខ្ជាយ មិនចេះសន្សំសំចៃសោះ ព្រោះទ្រព្យដែលខ្លួនបានមកនោះ គឺបានដោយស្រួលៗពេក ដែលថាបានដោយស្រួលក្នុងទីនេះ គឺសំដៅទៅលើទ្រព្យដែលមិនមែនបានមកដោយកម្លាំងរបស់ខ្លួនឯង។
images/articles/2075/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,១៨០ ដង)
បុត្តា វត្ថុ មនុស្សានំ កូនទាំងឡាយជាអ្នកបន្តនូវពូជមនុស្ស។ នេះជាពុទ្ធភាសិត ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងទៅលើបុត្រាបុត្រីរបស់យើងទាំងឡាយ ដែលជាអ្នកបន្តមរតកមនុស្សជាតិពីយើងរាល់គ្នាដែលជាគូស្វាមីភរិយា ។កូនជាផលិតផលអនុស្សាវរីយ៍តែមួយគត់ ដែលបង្កើតឡើងដោយរួមកាយ រួមចិត្តរបស់មាតាបិតា។ យើងអាចនិយាយថា " ជីវិតពីររួមគ្នាតែមួយ " ដែលគូស្វាមីភរិយាចំណាំនិយាយនោះ គឺបានទៅរួមគ្នានៅពេលដែលគូស្វាមីភរិយានោះមានបុត្រឡើង។ សារសំខាន់របស់បុត្រយ៉ាងហោចណាស់ មាន ៣ យ៉ាងធំៗគឺៈ
- ជាអ្នកបន្តពូជមនុស្សជាតិ
- ជាអ្នកបន្តវង្សត្រកូល
- ជាចំណងសំរាប់មិនឲ្យមាតា បិតា បែកបាក់គ្នា តាមពុទ្ធវចនៈថា " បុត្តោ គីវេ " កូនជាចំណង ក ។
មាតាបិតាព្រោះសម្លឹងឃើញនូវសារសំខាន់ ៣ យ៉ាងនេះហើយ ទើបសុខចិត្តទ្រាំទ្រនូវការលំបាកទាំងពួក ដើម្បីការលូតលាស់របស់បុត្រ។ ដូច្នេះ ជាការដែលមិនអាចចៀសបានឡើយ ដែលមាតាត្រូវទទួលខុសត្រូវចំពោះវាសនាអនាគតរបស់ខ្លួន ដែលជាផលិតផលមានជីវិតម្យ៉ាងរួមនូវជីវិត ២ មកបង្កជាជីវិតមួយ។
ការទទួលខុសត្រូវរបស់មាតា មិនមែនត្រឹមតែមានឡើងនៅពេលដែលកូនប្រសូតហើយនោះទេ តាមពិត មានតាំងពីកូនមិនទាន់ចាប់បដិសន្ធិម្ល៉េះ។ ហេតុអ្វីបានជាថាដូច្នេះ ព្រោះថា បើយើងពិនិត្យទៅលើបច្ច័យនៃការមានជីវិតរបស់កូនយើងអាចបែងចែកការមានជីវិតរបស់កូន និងការទទួលខុសត្រូវរបស់មាតាបិតា ជា ៣ រយៈគឺ
-រយៈមុនកូនមកចាប់បដិសន្ធិ
-រយៈពេលកូនមកទំនៅក្នុងផ្ទៃរហូតដល់ថ្ងៃប្រសូត,
-រយៈនៃការលូតលាស់របស់កូន រហូតដល់ថ្ងៃដែលយើងលាចាកលោកលែងឃើញមុខកូននោះ។
ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ៥០០០ឆ្នាំ
images/articles/2080/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៩,៦២៣ ដង)
បានប្រាក់ខែ តែជីវិតត្រូវអស់ ៣០ ថ្ងៃ
មានមនុស្សច្រើនអ្នកណាស់ ដែលធ្វើការមានប្រាក់ខែហើយតែងតែទន្ទឹងរង់ចាំដាច់ខែ ដើម្បីនឹងបានប្រាក់ខែ។នៅក្នុងសេចក្ដីនេះ គេមិនបានគិតដល់ជីវិត ដែលត្រូវបាត់បង់ទៅអស់ ៣០ ថ្ងៃនោះឡើយ។ជីវិតកាន់តែខិតជិតទៅរកសេចក្ដីស្លាប់ ឬសេចក្ដីស្លាប់កាន់តែខិតចូលមកជិត។បានប្រាក់មកមែន តែជីវិតរបេះខាត។
images/articles/2081/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ១០,២២៧ ដង)
ព្រហ្មជាលសូត្រ
ព្រះដ៏មានព្រះភាគ ជាមួយនឹងភិក្ខុសង្ឃ ៥០០ អង្គ គង់នៅវត្តក្នុងព្រះរាជដំណាក់ ក្នុងសួនឈ្មោះអម្ពលដ្ឋិកា នៅរវាងក្រុងរាជគ្រឹះនិងស្រុកនាឡន្ទា។
ក្នុងកាលនោះ សុប្បិយបរិព្វាជក តិះដៀលព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឯចំណែកព្រហ្មទត្តមាណពដែលជាកូនសិស្សរបស់សុប្បិយបរិព្វាជកនោះឯង បែរទៅជាពោលសរសើរព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលធ្វើឲ្យអ្នកទាំងពីរជាគ្រូនិង
images/articles/2088/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៨,៣៤៨ ដង)
ពេលកូនចាប់បដិសន្ធិ
ជាធម្មតា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិ រហូតថ្ងៃចេញចាកផ្ទៃ កូនត្រូវស្ថិតនៅក្នុងផ្ទៃមាតាចំនួន ៩ខែ ១០ថ្ងៃ។ មានកូនខ្លះក៏នៅរហូតដល់ ១០ ខែ ឯខ្លះតែ ៧ ខែ ក៏ត្រូវប្រសូតមកក៏មាន។ រយះពេលនៃការលូតលាស់នៅក្នុងផ្ទៃនេះ ជារយះដែលមាតាបិតា ត្រូវស្រលាញ់ថ្នាក់ថ្នម និងការពារចំពោះអាយុជីវិតរបស់កូនហើយ។
នៅក្នុងផ្ទៃ កូនរមែងទទួលអារម្មណ៍ដូចគ្នានឹងម្ដាយដែរ
images/articles/2089/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៧,៦៩៤ ដង)
ជីវិតស្ដុកលោក
ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់ឧស ដែលនៅក្នុងព្រៃ ដោយសេចក្ដីថា អង្កត់ឧសជាវត្ថុមិនមានប្រយោជន៍ តែបើគេត្រូវការដោយប្រកាណាមួយ គង់អាចនឹងយកមកប្រើឲ្យបានសម្រេចប្រយោជន៍ខ្លះមិនខាន ឯសាកសពមនុស្សយើង មិនត្រឹមតែមិនមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានក្លិនអសោចិ៍ទៀតផង។
សាកសពអាក្រក់មែនហើយ
images/articles/2830/ukmynjtgrfds.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,១៥៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាព្រះជេតពនមហាវិហារ សម័យនោះ មានពួកព្រាហ្មណ៍មកអំពីដែនផ្សេងៗរាប់រយនាក់ អាស្រ័យនៅក្រុងសាវត្ថី ដោយកិច្ចការរបស់ពួកគេ មានការបូជាយញ្ញជាដើម ។ ពួកព្រាហ្មណ៍ទាំងនោះ បានចាត់មាណពម្នាក់ឈ្មោះអស្សលាយនៈ អាយុទើបតែ ១៦ ឆ្នាំ ប៉ុន្តែរៀនចេះចប់នូវគម្ពីរត្រៃវេទ ព្រមទាំងគម្ពីរព្រាហ្មណ៍ផ្សេងៗទៀតជាច្រើន ឲ្យចូលទៅពិគ្រោះពិភាក្សានឹងព្រះដ៏មានព្រះភាគ អំពីវណ្ណៈព្រាហ្មណ៍ ជាវណ្ណៈប្រសើរខ្ពង់ខ្ពស់ជាងគេ ។
អស្សលាយនមាណព បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ពួកព្រាហ្មណ៍តែងនិយាយយ៉ាងនេះថា មានតែពួកព្រាហ្មណ៍ទេ ទើបជាវណ្ណៈប្រសើរ វណ្ណៈឯទៀតជាវណ្ណៈថោកទាប ពួកព្រាហ្មណ៍ទើបជាវណ្ណៈស វណ្ណៈឯទៀតជាវណ្ណៈខ្មៅ ពួកព្រាហ្មណ៍ទើបបរិសុទ្ធ វណ្ណៈឯទៀតដែលមិនមែនពួកព្រាហ្មណ៍គឺមិនបរិសុទ្ធឡើយ ពួកព្រាហ្មណ៍ជាបុត្រ ជាឱរសកើតមកអំពីព្រះឱស្ឋរបស់ព្រះព្រហ្ម មានព្រះព្រហ្មជាអ្នកបង្កើត មានព្រះព្រហ្មជាអ្នកនិម្មិត ជាញាតិនឹងព្រះព្រហ្ម ត្រង់នេះ តើព្រះគោតមដ៏ចម្រើនសម្ដែងដូចម្ដេច ? ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងថា
ម្នាលអស្សលាយនៈ នាងព្រាហ្មណីទាំងឡាយរបស់ពួកព្រាហ្មណ៍ ជាស្រីមានរដូវ មានគភ៌ សម្រាលកូននិងបំបៅដោះកូន អ្នករាល់គ្នាក៏ឃើញដែរ... ។
ម្នាលអស្សលាយនៈ កាលពីមុន អ្នកអាងជាតិកំណើត លុះអាងជាតិកំណើតហើយ អ្នកអាងមន្តទាំងឡាយ លុះអាងមន្តទាំងឡាយហើយ ត្រឡប់ជាលើកលែងនូវមន្តនោះ ហើយមកប្រកាន់យកនូវសេចក្ដីបរិសុទ្ធក្នុងវណ្ណៈទាំង ៤ តាមដែលតថាគតបញ្ញត្តវិញ ។
នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង បុគ្គលមិនធ្វើបាបដោយខ្លួនឯង រមែងបរិសុទ្ធដោយខ្លួនឯង ដូច្នេះបុគ្គលបរិសុទ្ធ ឬថោកទាបសៅហ្មង មិនមែននៅលើវណ្ណៈជាតិកំណើតទេ គឺនៅលើការប្រព្រឹត្តជាក់ស្ដែង ។
នៅខាងចុងនៃព្រះសូត្រ អស្សលាយនៈ បានប្រកាសខ្លួនជាឧបាសក អ្នកដល់សរណៈស្មើដោយជីវិត ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ
images/articles/2828/stcgdfxxcsdfxgcv.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៣៥,៣៥៧ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់អង្គុត្តរាបជនបទ ព្រមទាំងភិក្ខុសង្ឃ ១២៥០ អង្គ ដែលជាព្រះភិក្ខុសង្ឃក្នុងចតុរង្គសន្និបាតនោះឯង ។ សម័យនោះ កេណិយជដិល បានចូលគាល់ព្រះដ៏មានព្រះភាគ ស្ដាប់ព្រះធម្មទេសនា មានសេចក្តីជ្រះថ្លា អារាធនាព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃទាំងអស់អង្គ ទទួលភត្តាហារក្នុងថ្ងៃស្អែក ។
ក្នុងសម័យនោះដែរ សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ចេះចប់ក្នុងគម្ពីរត្រៃវេទ និងគម្ពីរផ្សេងៗទៀត បង្រៀនកូនសិស្ស ៣០០ នាក់ ហើយសេលព្រាហ្មណ៍នេះឯងធ្លាប់ជាទីជ្រះថ្លារបស់កេណិយជដិលរហូតមក ។ សេលព្រាហ្មណ៍ ព្រមទាំងកូនសិស្ស បានចូលទៅកាន់អាស្រមរបស់កេណិយជដិល ក៏បានឃើញមនុស្សទាំងឡាយ កំពុងតែធ្វើកិច្ចការផ្សេងៗ អ៊ូអរក្នុងទីនោះ លុះសាកសួរដឹងរឿងថា មានការរៀបចំថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងភិក្ខុសង្ឃ សេលព្រាហ្មណ៍មានសេចក្តីត្រេកអរដ៏ក្រៃលែងទាំងសួរបញ្ជាក់ពាក្យថាព្រះពុទ្ធជាច្រើនដងទៀតផង ហើយបានគិតថា ពាក្យថាព្រះពុទ្ធនេះ រកបានដោយក្រក្នុងលោក ។
សេលព្រាហ្មណ៍បានចូលគាល់ព្រះដ៏មានព្រះភាគ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការរបស់ព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបបានពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ ដូច្នេះថាបពិត្រព្រះដ៏មានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋាសស្អាត ទ្រង់ប្រកប ដោយសេចក្ដីព្យាយាម មហាបុរិសលក្ខណទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយរបស់ព្រះអង្គយ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ដ ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្ដាលពពួកសមណៈដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យជាស្ដេចចក្រពត្តិ
( ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌ ) ដូចជាសារថីដ៏ឧត្ដម ទ្រង់គ្រប់គ្រងផែនដីរហូតដល់សមុទ្រទាំង ៤ ជាទីបំផុត ជាស្ដេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិដែលសោយរាជ្យ ដោយភោគសម្បត្តិ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគតជាស្ដេចព្រោះធម៌ ប្រសើរដោយគុណឥតបុគ្គលណាស្មើ ញ៉ាំងចក្រជាចក្រដែលបុគ្គលដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ ក្រាបបង្គំទូលថាបើដូច្នោះ ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើព្រះអង្គត្រាស់ថា តថាគតជាស្ដេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូមព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជាសេនាបតី ជាសាវ័ករបស់ព្រះសាស្ដា ចុះលោកណាញ៉ាំងធម្មចក្រដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបានព្រះមានព្រះភាគទ្រង់ត្រាស់ថា
ម្នាលសេលព្រាហ្មណ៍ ធម្មចក្រណា ដែលតថាគតឲ្យប្រព្រឹត្តទៅ សារីបុត្តជាអនុជាត ក៏ញ៉ាំងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និងនិរោធសច្ច ដែលតថាគតត្រូវដឹងច្បាស់ ក៏តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលតថាគតត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគតឈ្មោះថាព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្ដីសង្ស័យក្នុងតថាគតចេញ ការជួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបានទេ ការកើតប្រាកដឡើងក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយនឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯងជាព្រះពុទ្ធ ជាពេទ្យវះ មិនមានពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍ និយាយនឹងពួកមាណពទាំងនោះថា
ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នកទាំងឡាយស្ដាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ ( ដ៏ប្រសើរ ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្ដា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារនិងសេនានៃមារហើយ ( ដូចម្ដេចឡើយ ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុង ត្រកូលដ៏ថោកទាប ( ក៏គង់ជ្រះថ្លានឹងព្រះអង្គដែរ ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសម្នាក់នៃព្រះសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយក៏នឹងបួសក្នុងសម្នាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ ( សេលព្រាហ្មណ៍ក្រាបបង្គំទូលថា ) ព្រាហ្មណ៍ទាំង ៣០០ នាក់នេះ លើកកម្បង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសម្នាក់ព្រះអង្គព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍ ព្រហ្មចរិយៈដែលតថាគតសម្ដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ ។
សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជានិងឧបសម្បទា ក្នុងសម្នាក់នៃព្រះមានព្រះភាគ ។
ថ្ងៃស្អែកឡើង ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃទាំងអស់អង្គ បានទទួលចង្ហាន់របស់កេណិយជដិល នៅក្នុងអាស្រមបទរបស់គាត់ រួចហើយព្រះអង្គទ្រង់អនុមោទនាគាថា ២ ព្រះគាថា ៖
អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ
រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។
យញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជាជាប្រធាននៃពួកមនុស្ស សាគរជាប្រធាននៃពួកនទី ។
នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ
បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។
ព្រះចន្ទជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកម្ដៅ ព្រះសង្ឃក៏ជាប្រធាននៃមនុស្សទាំងឡាយដែលប្រាថ្នាបុណ្យហើយបូជា ។
សេលភិក្ខុ ព្រមដោយបរិស័ទ បានព្យាយាមបដិបត្តិ មិនជាយូរប៉ុន្មាន ក៏បានអស់នូវអាសវក្កិលេស នាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ហើយបានពោលគាថាទាំងឡាយថ្វាយព្រះអង្គ ដែលមានសេចក្តីថាបពិត្រព្រះអង្គទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា ៨ ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួនតាមព្រះសាសនារបស់ព្រះអង្គអស់ ៧ រាត្រីហើយ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាបរមសាស្ដា ព្រះអង្គជាអ្នកប្រាជ្ញគ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង ( ចាកសង្សារវដ្ដ ) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គទម្លាយ នូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យដែលគួរឲ្យខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០ រូបនេះ ឈរប្រណម្យអញ្ជលី បពិត្រព្រះអង្គអ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគគឺភិក្ខុ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គជាបរមសាស្ដា ។
ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ