35
ថ្ងៃ អង្គារ ទី ០២ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣,០៩៥
Today
ថ្ងៃម្សិលមិញ ១៨២,២១១
ខែនេះ ១៨៥,៣០៦
សរុប ៤០៦,៦៩០,៦២១
ប្រជុំអត្ថបទ
images/articles/2646/tpic.jpg
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០២១ (អាន: ២១,៥០៤ ដង)
ដើម្បីជោគជ័យក្នុងជីវិត មនុស្សយើងត្រូវតែដើរក្នុងផ្លូវរបស់ខ្លួនឯងឲ្យបានមាំមួន ជាផ្លូវ​ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ចង្អុលប្រាប់ ប្រយ័ត្នកុំឲ្យធ្លាក់អំពីផ្លូវរបស់ខ្លួន ដោយអំណាចខ្យល់នៃលោកធម៌ណាមួយនោះឡើយ នៅខាងចុងនៃសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ធីរញ្ច បញ្ញញ្ច ពហុស្សុតញ្ច ធោរយ្ហសីលំ វតវន្តមរិយំ តំ តាទិសំ សប្បុរិសំ សុមេធំ ភជេថ នក្ខត្តបថំវ ចន្ទិមា ។ បុគ្គលគួរសេពគប់សប្បុរស ជាអ្នកប្រាជ្ញ មានប្រាជ្ញាទាំងជាអ្នកចេះដឹងច្រើនផង មានកិរិយានាំទៅនូវធុរៈជាប្រក្រតី ( ឲ្យបានដល់ព្រះអរហត្ត ) ផង មានសីលវត្ត និងធុតង្គវត្តផង ជាអរិយៈឆ្ងាយចាកកិលេសផង មានបញ្ញាល្អផង ប្រាកដដូច្នោះៗ ឲ្យដូចជាព្រះចន្ទគប់រកនូវផ្លូវនក្ខត្តឫក្ស យ៉ាងនោះឯង ។ ដកស្រង់ពីសេៀវភៅ សិក្សាព្រះសូត្រភាគ ១១ ដោយ៥០០០ឆ្នាំ
images/articles/1838/tex6266123td-1.gif
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១៦,១៤៩ ដង)
បណ្តា​ប្រ​ទេស​ពុទ្ធ​សាសនិក​នៅ​អា​ស៊ី​ទ្វិប ប្រទេស​ខ្មែរ​យើង​បាន​ឈ្មោះ​ថា​ជា​ប្រ​ទេស​កាន់​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ម៉ឺងម៉ាត់​មួយ​ ពល​រដ្ឋ​ប្រ​ទេស​នេះ​ ជឿ​ព្រះពុទ្ធ​សាសនា​មុត​មាំ​ណាស់ បុណ្យ​អ្វី​ក៏​ដោយ​ឲ្យ​តែ​ជា​បុណ្យ​ខាង​ព្រះពុទ្ធ​សាសនា​ ពុទ្ធ​បរិស័ទ​ទូទាំង​ប្រទេស​​ទោះ​បី​មាន​ជីវ​ភាព​ដុន​ដាប​យ៉ាង​ណា​ ក៏​ត​ស៊ូ​ប្តូរ​ជីវិត​នឹង​បុណ្យ​នោះ​ជា​ដរាប​.. ចុច​អាន​បន្ត​ មើល​មិន​ឃើញ​ចុច​ទីនេះ​
images/articles/1843/Untitled-1-Recovered.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ២១,៧១៧ ដង)
ពាក្យ​ថា​បព្វជិត បុគ្គល​ដែល​សម្លាប់​ឬ​បៀតបៀន​គេ​តាម​អំពើ​ចិត្ត ដែល​ឥតអធិវាសនក្ខន្តី នោះ ដោយ​ហោច​ទៅ សូម្បី​តែ​សម្លាប់​សត្វ​តូចៗ មាន​ល្បោម​និង​មូស​ជាដើម ឲ្យ​វិនាស​ចាក​ជីវិត ក៏​ហៅ​ថា បព្វជិត មិន​កើត។ ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដូច្នោះ? ព្រោះហេតុ​មិន​ទាន់​បណ្ដេញ​បំបរមន្ទិល​នៅ​ឡើយ, លុះ​តែ​ជា​អ្នក​បណ្ដេញ​បំបរ​មន្ទិល​ចោល​ចេញ ទើប​ហៅ​ថា បព្វជិត បាន, ដូច​មាន​ពុទ្ធភាសិត​ថា៖
images/articles/1848/Untitled-1-Recovered.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ៦០,១៥៤ ដង)
អារម្មណ៍ គឺជា​គ្រឿងតោង​នៃចិត្ត និង ចេតសិក ។ វិថីចិត្ត​តាម​ទ្វារទាំង ៦ មិនអាច​កើត​ឡើងបាន​ទេ បើមិនមាន​នូវអារម្មណ៍​ទេនោះ ។ ផែន​ដី ព្រៃភ្នំ ទន្លេ សមុទ្រ ស្រុក​មនុស្ស ស្រុក ទេវតា ជាបញ្ញត្តិ ជា​លោក​ដែលចិត្ត​នឹកគិតតែ​ប៉ុណ្ណោះ ។ លោកដែល​ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងគឺ​ រូបារម្មណ៍ សទ្ទា​រម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ និង បរមត្ថធម្មារម្មណ៍ ។
images/articles/1850/Untitled-1-Recovered.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២១ (អាន: ១២,៨០៥ ដង)
ការប្រកាន់ថាមានតួខ្លួន អាចជាអ្នក​ធ្វើទាន រក្សាសីល ចំរើនសមថកម្មដ្ឋាន​បានទាំងអស់ ប៉ុន្តែ​មិនអាច នៅក្នុងការ​ប្រកាន់ថាជាតួខ្លួន អ្នកលើកវិបស្សនាពិចារណា អារម្មណ៍ បានជា​ដាច់​ខាត ពីព្រោះ​បើវានៅ​តែក្នុងការ សំគាល់​ថា មានតួខ្លួនអញ​ជាអ្នក​បង្គាប់សតិ​ឱ្យរលឹកដឹង​តែ អារម្មណ៍នេះ មិនរលឹកដឹង​អារម្មណ៍នោះ និង ប្រកាន់ថា មានខ្លួនជាអ្នក​ធ្វើវិបស្សនា​ទេនោះ
images/articles/1888/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១២,៤៨៥ ដង)
អានិសង្សនៃ​ការ​នៅ​ក្នុង​ព្រៃ ការ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ស្ងាត់ រមែង​គួរ​ដើម្បីបាន​សមាធិ ដែល​មិន​ទាន់​បាន នឹង​គួរ​ដើម្បី​រក្សា​ទុក​នូវ​សមាធិ​ដែល​បាន​ហើយ។ ព្រោះ​ហេតុ​នេះ ទើប​ព្រះអនាវរណញ្ញាណ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សរសើរ​ភិក្ខុ​អ្នក​កាន់​អារញ្ញិកធុតង្គ ថា៖ ម្នាល់​ភិក្ខុ​ទាំង​ឡាយ! តថាគត​មាន​ហឫទ័យ​រីករាយ​នឹង​នា​គិត​ភិក្ខុ​ពន់ពេក ព្រោះ​នាគិតភិក្ខុ​នោះ​ជា​អ្នក​កាន់​អារញ្ញិកធុតង្គ​នៅ​ក្នុង​ព្រៃ,
images/articles/1899/drcsdvsd.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥២,៣៦៧ ដង)
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ តើ​គ្រឿង​ញៀន​ជា​អ្វី? គ្រឿង​ញៀនគឺ​ជា​សារធាតុ​គីមី ឬ​រុក្ខជាតិ នៅពេល​ដែល​យើង​ប្រើ​ទៅ វា​មាន​ឥទ្ធិពល​រំញោច​យ៉ាង​ខ្លាង​លើ​ផ្លូវចិត្ត និង​ផ្លូវ​កាយ ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រវើរវាយ អណ្ដែតអណ្ដូង ឬ​ក្លាហាន​ខុស​ពី​លក្ខណៈ​ធម្មតា ដែល​មនុស្ស​គ្រប់​រូប​មាន អាច​ធ្វើ​អោយ​ស្ពឹក​ស្រពន់ បំបាត់​ភាព​ចុកចាប់​និង​ភាព​អស់កម្លាំង
images/articles/1910/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១០,៤៣៨ ដង)
ឧបសំហរណតោ (ដោយការ​ប្រៀបធៀប) បទថា ឧបសំហរណតោ គឺ ដោយ​ការ​ប្រៀបធៀប​ខ្លួន​ជា​មួយ​នឹង​អ្នក​ដទៃៗ ( ដែល​ស្លាប់​ហើយ ) ក្នុង​ខនោះ មាន​អធិប្បាយថា ព្រះយោគាវចរ គប្បី​រឭក​ដល់​សេចក្ដី​ស្លាប់​មាន​ការ​ប្រៀបធៀប ដោយ​អាការ ៧ យ៉ាង គឺ៖ ១- យសមហត្តតោ ដោយ​ការ​មាន​យស​ជា​ធំ ២- បុញ្ញមហត្តតោ ដោយ​ការ​មាន​បុណ្យ​ច្រើន
images/articles/1915/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១០,៨០៥ ដង)
កាយពហុសាធារណតោ ( កាយនេះ​ជាសាធារណៈ​ដល់សត្វ ( ដង្កូវ ) និង​បច្ច័យ​នៃ​សេចក្ដី​ស្លាប់​មាន​ច្រើន​ប្រភេទ ) បទ​ថា កាយ​ពហុសាធារណតោ មាន​អធិប្បាយ​ថា កាយ​នេះ​ជា​សាធារណៈ​ដល់​សត្វ​ច្រើន​ប្រភេទ គឺ ជាដំបូង​ជា​សាធារណៈ​ដល់​ពួង​កិមិជាតិ ( ដង្កូវ ) ៨០ ត្រកូល ក្នុង​កិមិជាតិ​ទាំង​ឡាយនោះ ត្រកូវ​ណា​អាស្រ័យ​ស្បែក​ក្រៅ ក៏​ស៊ីស្បែក​ក្រៅ ត្រកូល​ណា​ដែល​អាស្រ័យ​ស្បែក​ក្នុង ក៏​ស៊ី​ស្បែក​ក្នុង ដែល​
images/articles/1920/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១២,៣២៦ ដង)
ឧដ្ឋានសម្បទា កិច្ចការ​ប្រឹង​ប្រែង​រក​ទ្រព្យ​សម្បត្តិ គឺ​ជា​កាតព្វកិច្ច​ដ៏​សំខាន់​សម្រាប់​ឃរាវាស អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​គ្រប់​គ្នា។ ព្រះពុទ្ធជាម្ចាស់ ទ្រង់​បាន​ប្រៀន​ប្រដៅ​ឲ្យ​មនុស្ស​គ្រប់​គ្នា មាន​សេចក្ដី​ប្រឹង​ប្រែង​បំពេញ​ការងារ​តាម​តួនាទី​របស់​ខ្លួន​ ព្រម​ទាំង​ឲ្យ​លះ​បង់​នូវ​ភាព​ទម្រន់ និង​ការ​ខ្ជិល​ច្រអូស​គ្រប់​ប្រការទៀត​ផង។ នៅ​ក្នុង​ខុទ្ធកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភវសូត្រ​ទី ៦ គាថា​ទី ៣
images/articles/1922/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៥៣,៣៥៧ ដង)
តុល្យភាព​នៃ​ជីវិត គ្រប់​បុថុជ្ជន ដែល​មិន​បាន​ស្ដាប់​នូវ​ធម៌​របស់​ព្រះ​អរិយៈ មិន​ត្រឹម​តែ​ប្រកាន់​មាំ​ក្នុង​នាម​រូបនេះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​សេចក្ដី​វង្វេង​ភ្លេចភ្លាំង​ស្មារតី ដោយ​ហេតុ​ច្រើន​យ៉ាង​ទៀត​គឺ ក- វង្វេង​ព្រោះ​ទ្រព្យ​សម្បត្តិ ព្រោះ​តែ​ទ្រព្យ ធ្វើ​ឲ្យ​មនុស្ស​លោក​ដាច់​សីល​ទាំង​ស្រស់ៗ រហូត​ធ្វើ​ឲ្យ​មាន​ការ​លើក​កម្ពស់​ខ្លួន​ឯង ហើយ​មើល​ងាយ​មើល​ថោក​ដល់​អ្នក​ក្រខ្សត់​ទ្រព្យ​សម្បត្តិ​ទៀត​ផង។
images/articles/1924/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៧,៣១៦ ដង)
ជីវិតស្ងប់ពិត ក្នុងសំយុត្ត​និកាយ សគាថវគ្គ សក្កសូត្រ បិដកលេខ ៣០ , ទំព័រ ២០៨ សម័យ​មួយ​ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់នៅ​លើភ្នំ គិជ្ឈកូដ ទៀបក្រុង​រាជ​គ្រឹះ គ្រា​នោះ​ឯង យក្ស​ឈ្មោះ​សក្កៈ បាន ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ទើប​​ពោល គា​ថា នឹង​ព្រះ​​ដ៏មានព្រះភាគថាការ​​ប្រៀន​ប្រដៅ​បុគ្គល​ដទៃ​ណាៗ​ មិនសម​គួរដល់​សមណៈ ដូចជា​លោក ដែល​​ជា​អ្នក​លះបង់​
images/articles/1930/Untitled-1-Recovered.jpg
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៦៣,៧៣២ ដង)
បរិវដ្តៈ ៣ ក្នុងខន្ធ ៥ ស្រង់ចាក យមកសូត្រ ភិក្ខុយមកៈ​មានទិដ្ឋិ​អាក្រក់ មាន​សភាព​យ៉ាងនេះ​ថា អាត្មាអញ​យល់​ច្បាស់​នូវ​ធម៌​ដែល​ព្រះ​ដ៏​មាន​​ព្រះ​ភាគ​សំដែង ហើយ​ថា ភិក្ខុ​ជា​ខីណា​ស្រព តែ​ទម្លាយ​កាយ​ហើយ ខាង​មុខ អំពី​សេច​ក្តី​​ស្លាប់​ទៅ រមែង​ដាច់​សូន្យ មិន​កើត​ទៀត​ទេ ។ ព្រះសារីបុត្រ​បានជួយ​ដោះទិដ្ឋិអាក្រក់ ឱ្យ​ចេញអំពី សន្តាន​នៃព្រះ​ភិក្ខុ​យមកៈ ដោយ​បាន​តាំងនូវសំនួរ​ក្នុងបរិ​វដ្តៈ ៣
images/articles/2208/Untitled-1-Recovered.jpg
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ២៣,២០៨ ដង)
រដ្ឋ​បាល​ត្ថេរ (សុ. ខុ. ថេរ​គា​ថា បិ. ៥៧ , ទំ. ៥៥ - ៦០) អ្នក​ចូល​មើល​នូវ​អត្ត​ភាព​ ដែល​ធ្វើ​ឲ្យ​វិ​ចិត្រ​ ជា​ទី​ប្រ​ជុំ​នៃ​ដម្បៅ​ដែល​តាំង​ឡើង​ព្រម​ហើយ ( ដោយ​ឆ្អឹង ៣០០ កំណាត់ ) ជា​អត្ត​ភាព​ក្តៅ​ក្រ​ហាយ ដែល​ជន​ពាល​ត្រិះ​រិះ​ដោយ​ច្រើន ជា​អត្ត​ភាព​មិន​ទៀង​ទាត់​ ឋិត​ថេរ ។ អ្នក​ចូរ​មើល​នូវ​រូប ដែល​ធ្វើ​ឲ្យ​វិ​ចិត្រ​ដោយ​កែវ​មណី និង​ កណ្ឌល ដែល​ឆ្អឹង​ និង​ស្បែក​រួប​រឹត​ហើយ ( រូប​នោះ ) រមែង​ល្អ​​ដោយ​សារ​សម្ពត់​ទាំង​ឡាយ
images/articles/1886/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨,៨២០ ដង)
រឿង​វិសមលោមរាជកុមារ (ផល​នៃ​ការ​ធ្វើ​ទាន​ដោយ​សេចក្ដី​ជ្រះថ្លា) កាល​សាសនា​ព្រះសម្ពុទ្ធ​ព្រះនាម​កស្សប មាន​បុរសម្នាក់​បាន​ស្ដាប់​ធម៌​ទេសនា ព្រះសម្ពុទ្ធ​មាន​សេចក្ដី​ជ្រះថ្លា​បាន​ធ្វើ​ទាន​ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន លុះ​ស្លាប់ទៅ​បាន​កើត​ក្នុង​សុគតិភព អស់​កាល​ជា​យូរ​អង្វែង​ដល់​មក សាសនា​ព្រះសម្ពុទ្ធគោតម បរមគ្រូ​របស់​យើង​នេះ ព្រះអង្គ​បរិនិព្វាន​ផុត​ទៅ​ហើយ​បាន
images/articles/980/rter434rtefer43434we.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៨,៤២៨ ដង)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​ មាន​លក្ខណៈ​ ៤​ យ៉ាង​គឺ៖ ១. អញ្ញ​ទត្ថុហរោ​ ហោតិ​ គិត​ចង់​បាន​អ្វី​ៗ​អំពី​មិត្ត​តែ​ម៉្យាង​ ដោយ​សេច​ក្តី​ថា​ ជា​អ្នក​មាន​ដៃ​ទទេ​មក​កាន់​ផ្ទះ​របស់​សម្លាញ់​ ហើយ​ពោល​សរសើរ​របស់​នេះ របស់​នោះ​ ដែល​ជា​សម្បត្តិ​ទ្រព្យ​របស់​សម្លាញ់​ ឬ​ក៍​និ​យាយ​ថា​ មាន​អ្នក​ដទៃ​សរសើរ​យ៉ាង​នេះ​ យ៉ាង​នោះ​ ជួន​កាល​ក៏​ចាប់​កាន់​បបោស​អង្អែល​ ស្ទើរ​សុំ​ស្ទើរ​មិន​សុំ​ រហូត​ទាល់​តែ​បានសម្រេច​តាម​បំណង​ ។ មនុស្ស​ណា​ដែល​ហៅ​យើង​ថា​មិត្ត​ៗ​ ប៉ុន្តែ​ចង់​តែ​បាន​សម្ប​ត្តិ​ទ្រព្យ​របស់​យើង​ មនុស្ស​នោះ​ជា​មិត្ត​ប្លម​ មិន​មែន​ជា​មិត្ត​ពិត​ប្រាកដ​ទេ​ បើ​យើង​ឲ្យ​ញយ​ៗ​ ថ្ងៃ​ក្រោយ​សុំ​ត្រង់​ៗ​តែ​ម្តង​ មនុស្ស​នេះ​ឲ្យ​មិន​ចេះ​គ្រប់​ទេ​ ថ្ងៃ​ណា​ឈប់​ឲ្យ​ គេ​ដើរ​និយាយ​ប្រាប់​គេ​ឯង​ថា យើង​អា​ក្រក់​ចិត្ត​មិន​បាន​ ខ្វេះ​ក​កាយ​រឿង​នេះ​រឿង​នោះ​សំអុយ​ឈ្មោះ​យើង​នេះ​ហើយ​ទោស​របស់​ អភិជ្ឈា​ យើង​វិញ​ក៏​អញ្ចឹង​ដែរ​ ត្រូវ​ការ​ពារ​ឲ្យ​ណាស់​ ចំពោះ​អភិ​ជ្ឈា​នេះ​ ព្រោះ​វា​អាច​ឲ្យ​យើង​លួច​ប្រាក់​គេ​ទាំង​ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​ចោរ​ទៀត​ផង ។ ២. អប្បេន​ ពហុ​មិច្ឆ​តិ​ ប្រាថ្នា​ចង់​បាន​របស់​ច្រើន​ៗ​ អំពី​សម្លាញ់​ ដោយ​គ្រាន់​តែ​ឲ្យ​អ្វី​ៗ​ដល់​សម្លាញ់​បន្តិច​បន្តួច​ប៉ុណ្ណោះ​ គឺ​យក​របស់​តូច​ទាក់​យក​របស់​ធំ ។ ៣. ភយស្ស​ កិច្ចំ ន​ ករោ​តិ មិន​ជួយ​ធ្វើ​កិច្ច​ការ​សម្លាញ់​នៅ​ពេល​ដែល​សម្លាញ់​មាន​ភ័យ​ មនុស្ស​របៀប​នេះ​ គឺ​ទាល់​តែ​មាន​វិបត្តិ​អ្វី​មួយ​ខ្លួន​ឯង​ ទើប​រត់​មក​ជួយ​ធ្វើ​កិច្ច​ការ​ងារ​ឲ្យ​យើង​ មិន​មែន​ជួយ​ដោយ​ស្មោះ​ ស្រឡាញ់​យើង​ទុក​ជា​មិត្ត​ពិតប្រាកដ​នោះ​ទេ​ ។ ៤. សេវតិ​ អត្ថ​ការណា​ សេព​គប់​មិត្ត​ព្រោះ​ហេតុ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ មនុស្ស​របៀប​នេះ​ មិន​ឃើញ​គុណ​តម្លៃ​នៃ​ចិត្ត​សប្បុរស​រវាង​គ្នា​និង​គ្នា​ទេ​ គេ​មក​រាប់​អាន​យើង​ព្រោះ​យើង​មាន​លុយ​ ឬ​អ្វី​ៗ​ដែល​គេច​ង់​បាន​អំពី​យើង​តែ​ប៉ុណ្ណោះ​ ។ ការ​ងារ​ជ្រើស​រើស​មិត្ត​ ជួន​កាល​មួយ​ជីវិត​រក​មិត្ត​ពិត​ប្រាកដ​តែ​ម្នាក់​មិន​បាន​ផង​ មាន​មិត្ត​ខ្លះ​តណ្ហា​ក្រាស់​ក្បត់​ចិត្ត​យើង​ ប៉ុន្តែ​វា​អាច​មក​អំពី​ខ្លួន​យើង​ផង​ដែរ​ ដែរ​រក​មនុស្ស​ល្អ​មក​ធ្វើ​ជា​មិត្ត​មិន​បាន​ ព្រោះ​មារយាទ​យើង​វា​អន់​ពេក​ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខក​ខាន​មិន​បាន​មិត្ត​ល្អ​ ត្រូវ​អធិដ្ឋាន​ចិត្ត​ខ្លួន​ឯង​ យក​កុសល​ធម៌​ជា​មិត្ត​ដោយ​ការ​ប្រ​ព្រឹត្ត​ជួយ​ខ្លួន​ឯង​ បើ​យើង​ប្រព្រឹត្ត​ល្អ​ជាប់​លាប់​ហើយ​ បាប​មិត្ត​រមែង​ឃ្លាត​ឆ្ងាយ​អំពី​យើង​ ម្តង​ម្នាក់​ៗ​ ទី​បំផុត​យើង​នឹង​បាន​មិត្ត​ដ៏​ល្អ​ជា​ពុំ​ខាន​ ក្នុង​សេច​ក្តី​នេះ​​សំខាន់​គឺ​ជួយ​ខ្លួន​ឯង​ជា​មុន​សិន​ ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ "មនុស្ស​និង​ការ​ងារ​ " រៀប​រៀង​ដោយ​ លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត​ សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.59
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿