ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៣,៣៨៣
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៧០២,៧០៦
សរុប ៤០៦,៤៨៥,៤៣១
ធម៌ជំនួយស្មារតី
images/articles/1630/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,៦៩៨ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ ក្រឡេក​មើល​ទៅ​ថ្ងៃ​ទៀប​លិច នៅ​ជើង​មេឃ​ដែល​រំកិល​ខ្លួន​បន្តិច​ម្ដងៗទៀប​នឹង​អស្ដង្គត រលត់​ផុត​ពី​ភព​ផែនដី​នេះ​ទៅ ហើយ​ស្បៃ​ងងឹត​នៃ​រាត្រី​កាល ក៏​ចូល​មក​ជំនួសវិញ ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល ដែល​ធ្លាក់​តែ​មាន​ភាព​ស្រស់​ឆើតឆាយ ប្រែ​ក្លាយ​ទៅ​ជា​ងងឹត អួអ័ព្ទ បាត់បង់​សម្រស់​អស់​គ្មាន​សល់​ ប្រៀប​បី​ដូច​ជា​ដួងហឫទ័យ​របស់​អ្នក​ម្ដាយ​ថ្លៃ​នា​ពេល​នេះ
images/articles/1628/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៥,៩២៤ ដង)
បណ្ឌិត​តែង​សរសើរ​សេចក្ដី​មិន​ប្រមាទ​ ក្នុង​បុញ្ញកិរិយា​វត្ថុទាំងឡាយ អ្នក​ចេះ​ដឹង គឺ​មិន​ដែល​មើល​ងាយ​នូវ​ចិត្ត​សទ្ធា​ដែល​ប្រកប​ដោយ​សេចក្ដី​មិន​ប្រមាទ​ឡើយ ជា​ពិសេស​ ស គឺ ការ​បំពេញ​នូវ​បុញ្ញកិរិយា​វត្ថុ​នោះ​ឯង។ ជំនឿ ដែល​បាន​ផុស​ចេញពី​ដួង​ចិត្ត​នៃ​បណ្ឌិត​ដែល​ប្រកដ​ដោយ​បញ្ញា​ស្មារតី និង អម​ដោយ​សេចក្ដី​មិន​ប្រមាទ គឺ​បាន​ផ្ដល់​នូវ​ផល​កម្រៃយ៉ាង​ធំ​មហិមា​សម្រាប់​បណ្ឌិត។
images/articles/1620/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៨,២១៧ ដង)
ឱវាទ​ព្រះសាស្ដា​បណ្ដាំ​លោក​គ្រូ លោក​គ្រូ​ជា​ម្ចាស់​បាន​សម្ដែង ខ្ញុំ​ព្រះករុណា​នាង​ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះសម្មាសម្ពុទ្ធ​បរមសាស្ដា​ទ្រង់​ត្រាស់​ថា​ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​បាន​សម្រេច​ដល់​សេចក្ដី​សុខ​ដែល​មិន​អាស្រ័យ​កាម​ទៀត​ទេ។ ព្រម​ជា​មួយ​គ្នា​នោះ ព្រះអង្គ​បាន​សម្ដែង​ដាស់​តឿន​អ្នក​ប្រព្រឹត្ត​ធម៌​ឲ្យ​ចាំ​ទុក​ថា បើ​អរិយសាវ័ក បាន​ឃើញ​ច្បាស់​តាម​សេចក្ដី​ពិត
images/articles/1609/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២០,២៨៥ ដង)
ព្រះពុទ្ធគុណ មាន​ពុទ្ធបរិស័ទ ជា​ច្រើន​ដែលធ្លាប់​បាន​សូត្រ​នូវ​ធម៌​សរសើរ​គុណ​របស់​សម្មាសម្ពុទ្ធ ប៉ុន្តែមិន​បាន​ដឹង​អំពី​សេចក្ដី​ប្រែប្រួល ដូច្នេះ​ហើយ​ក៏​ចេះ​តែ​សូធ្យៗ​ទៅ មិន​ដឹង​សេចក្ដី​ប្រែ​យ៉ាង​ណា​នោះ​ទេ។ ទុក​តែ​ធម៌​នេះ មិន​បាន​ពិស្ដារយ៉ាង​ណា​ក៏​ដោយ​តែ​ជា​ចំណែក​មួយ​សម្រាប់​ពុទ្ធបរិស័ទ​ជា​អ្នក​បាន​ចូល​មក​កាន់​ព្រះពុទ្ធសាសនា​ថ្មីៗ ងាយ​ស្រួល ក្នុង​ការ​សិក្សា​យល់​ដឹង​
images/articles/1606/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២,៥១៥ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ _ សម្មតិសច្ចៈ ពិត​ខាង​ការ​សន្មតិ ពាក្យ​ថាសន្មតិ គឺ ការ​ប្ដេជ្ញា ការ​សន្យា អនុម័ត ការ​យល់​ព្រម​ជា​មួយ ការ​តាំង ដំណើរ​ព្រម​តាម ការ​កំណត់​ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការ​កំណត់​យ៉ាង​នេះចាត់​ជា​ការ​ពិត​មួយ ដូច​ពាក្យ​ថា មនុស្ស​និង​សត្វ​ដែល​ធ្លាប់កំណត់​ចំណាំ​យូមកហើយ ការ​កំណត់​នោះ​នៅ​ទៀត​ទាត់​ឥត​ផ្លាស់​ប្ដូរ
images/articles/1614/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២២,៥៥៥ ដង)
អានិសង្ស​នៃ​ការ​ឲ្យ​ទាន អានិសង្ស​នៃ​ការ​ឲ្យ​ទាន មាន​ផល​ដែល​នាំ​ទៅ​រក​សេចក្ដី​ល្អ​យ៉ាង​ពិត​ប្រាកដ​ទាំង​បច្ចុប្បន្ន ទៅ​រក​បរលោក មាន​ប្រយោជន៍​ទៅ​ដល់​ជន​ជា​ច្រើន​ទៀត​ដែល​យើង​មិន​ធ្លាប់​បាន​ដឹងទៀត​ផង។ ១- អ្នក​ណា​ឲ្យ​ទាន ដោយ​ប្រាថ្នា​ផល​មក​វិញ យ៉ាង​ណា​មួយ​ក្នុង​ភព​ខាង​មុខ​កាល​ស្លាប់​ហើយ នឹង​ទៅ​កើត​ទេវតា​ជាន់ចាតុម្មហារាជិកា។ ២- អ្នក​ណា​ឲ្យ​ទាន ដោយ​មិន​ប្រាថ្នា​ផល​តប​មកវិញ
images/articles/1613/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២០,១២៩ ដង)
សប្បុរសទាន ៥ យ៉ាង ១. សក្កច្ចំ ទានំ ទេតិ ឲ្យ​ទាន​ដោយ​គោរព ចំពោះវត្ថុដែល​គួរ​ឲ្យ ២. ចិតឹ កត្វា ទានំ ទេតិ ឲ្យទាន​ដោយ​តាំង​ចិត្ត​គោរព​ចំពោះ វត្ថុ​នឹង​បដិគ្គាហកៈ ៣. សហត្ថា ទានំ ទេតិ ឲ្យ​ទាន​ដោយ​ដៃ​ខ្លួន​ឯង ៤. អនបវិដ្ឋំ ទានំ ទេតិ ឲ្យទាន​ដោយ​មិន​បោះ​ឲ្យ ៥. អាគមនទិដ្ឋិកោទានំ ទេតិ ឲ្យទាន​ដោយ​ចិត្ត​ជឿ​ថា នឹង​បាន​ទទួល​ផលដោយ​ពិត។
images/articles/1612/Untitled-1-Recovered.jpg
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៧,៥៤៥ ដង)
កូនៗ​ទាំង​ឡាយ​ សូម​កូន​ចងចាំថា សុខភាព​ជា​កត្តា​ចម្បងសម្រាប់​ជីវិត​យើង​ណា​កូន ដូច្នេះ​កូន​ត្រូវ​ចេះ​ថែរក្សា​សុខភាព​របស់​ខ្លួន​ឯង​ណា​កូន​មិន​មាន នរណា​អាច​ថែរក្សា​សុខផាព​យើង​បាន​ក្រៅ​អំពី​ខ្លួន​យើង​ឡើយ ។យ៉ាង​នេះ​ហើយ​បាន​ជា​ម៉ែ ចង់​ប្រាប់កូនៗ​ទាំង​ឡាយ​ឲ្យ​ចេះ​ថែរក្សា​សុខភាព​ខ្លួន​ឯង ព្រោះ​កូន​បែក​អំពី​ម៉ែ​ឆ្ងាយ ពុក​ម៉ែ​បារម្ភ ខ្លាច​កូន​មាន​រោគ​ច្រើន​ណា​កូន​ម៉ែសូម​កូន​ចង់ចាំ​ពាក្យ​ទូន្មាន​របស់​ព្រះសាស្ដា​ខ្លះៗ ក្រៅ​ពី​កូន​សិក្សា​នៅ​សាលា​ណា​កូន សូម​កូន​សិក្សា​ដូច​តទៅ..... អាយុ​វឌ្ឍន​ធម៌គឺ​វិធី​ថែរក្សា​សុខភាព​ល្អ និង​ចម្រើន​អាយុ​ឲ្យ​បាន​វែង​ផង​ណា​កូន​ម៉ែ។ ដោយ​សារ​អាយុវឌ្ឍធម៌នេះ​ឯង ទើប​ព្រះអង្គ​អាច​ចម្រង់​ព្រះជន្ម​បាន​រហូត​ដល់ ៨០ វស្សា​ទើប​ចូល​និព្វាន ឯការ​ថែរក្សា​អាយុនោះ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ គឺ​មាន​តែ ៧ យ៉ាង​ប៉ុណ្ណោះ ១. សប្បាយ​ការី ចេះ​ធ្វើ​សេចក្ដី​សប្បាយ​ឲ្យ​ដល់​ខ្លួន​ឯង គឺ​អនុវត្ត​ទៅតាម​ក្បួន​អនាម័យ និង​ក្បួន​សុខភាព ដូចជា​ឥរិយាបថ​ទាំង ៤ គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាស់​ប្ដូរ​ឲ្យ​បាន​សមរម្យ មាន​ការ​​ហាត់​ប្រាណ​បញ្ចេញកម្លាំង សម្អាត​ខ្លួន​ប្រាណ​កូន។ ២. សប្បាយេ មតញ្ញូ មាន​ប្រមាណ ស្គាល់​ល្មម ស្គាល់​ប្រមាណ​នៅក្នុង​សប្បាយ​ទាំង​ឡាយ ដូច​ជា​បរិភោគ​រហូត​ទាល់​តែ​ហល់​មើល​សម្លឹង​ទូរទស្សន៍ រហូត​ដល់​ទៅ​ព្រិល​ភ្នែក ហៀរ​ទឹក​ភ្នែក ផឹក​រហូត​ដល់​ក្អែ​ចេញ​មក​វិញ។ ម្យ៉ាង​វិញ​ទៀត គឺ​ចេះ​ជ្រើសរើស​របស់​ណា​មិន​ហុចទោស​យក​មក​បម្រើ​សេចក្ដី​សប្បាយ​របស់​ខ្លួន​ដូច​ជា​ស្រា បារី កញ្ឆា ជាដើម​នេះ​សុទ្ធ​តែ​ជា​របស់​នាំឲ្យ​ទោស សប្បាយ​ត្រូវ​ចេះ​ស្គាល់​ប្រមាណ​ក្នុង​ការ​ជ្រើស​រើស​របស់​ទាំង​នេះ មក​ប្រើ​ផង​ដែរ។ ៣. បរិណតភោជី បរិភោគ​តែ​អាហារ​ណា​ដែល​រលាយ​ងាយ ក្រពះ​ស្រួល​កិន មិន​នាំ​ឲ្យ​ខូច​ក្រពះ និង​ទំពា​ឲ្យ​បាន​ម៉ដ្ឋ​ល្អ។ ៤. កាលចារី ស្គាល់​ពេលវេលា​ក្នុង​ការ​ធ្វើការ ធ្វើ​ត្រូវ​សម​ពេល​ធ្វើ​មាន​ពេល មាន​វេលា ស្គាល់​ថា​គួរ​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង សម្រាក​កាយ​ប៉ុន្មាន​ម៉ោង រៀន​សូត្រ​ប៉ុន្មាន​ម៉ោង​ជាដើម។ ៥. ព្រហ្មចារី ប្រព្រឹត្ត​ព្រហ្មចរិយធម៌ អ្នក​ដែល​ជា​គ្រហស្ថត្រូវ​ចេះ​កំណត់​កាមារម្មណ៍​របស់​ខ្លួន ត្រូវ​វៀរចាក​នូវ​ការ​សេពសន្ថវៈ​ខ្លះ ព្រោះអ្នក​ល្មោភ​ក្នុង​កាម​គុណ នឹង​នាំ​ឲ្យ​បាក់​កម្លាំង​ថែម​ទាំង​វិនាស​ទ្រព្យ​សម្បត្តិ។ ៦. សីលវា មាន​សីល ប្រព្រឹត្ត​ល្អ មិន​ធ្វើ​អ្វី​ដែល​ខុស​ច្បាប់​ក្នុងប្រទេស ដែល​សង្គម​គេ​ស្អប់​ខ្ពើម​ណា​កូន។ ៧. កល្យាណ​មិត្ត មាន​កល្យាណ​មិត្ត មិត្តល្អ មិត្ត​ដែល​មិន​បបួល​ទៅរកអបាយមុខ​ទាំង ៤ គឺ​ស្រី ស្រា ល្បែង អំពើពាលា។ ទាំង​អស់​នេះ​តើ​កូន​អាច​ធ្វើ​បាន​ទេ? ប្រសិន​បើ​កូន​ធ្វើ​បាន​នោះ​ល្អខ្លាំង​ណាស់​ណា​កូន​ម៉ែ តែ​បើ​កូន​មិន​អាច​ធ្វើ​បាន​ទេ កូន​ត្រូវ​តែ​ព្យាយាម​ណា​ទាំង​នេះ​ជា​កត្តា​សំខាន់ សម្រាប់​ជីវិត​កូន​ព្រម​ទាំង​អ្នកដទៃ​ណា​កូន​ម៉ែ។ ដកស្រង់ចេញ​ពី​សៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
images/articles/2698/_________tpic.jpg
ផ្សាយ : ២៣ មករា ឆ្នាំ២០២១ (អាន: ៣៩,៥០៦ ដង)
កម្លាំងចិត្ត៥យ៉ាងយកឈ្នះការឈឺចាប់នៅពេលជិតស្លាប់ និងជួយបិទអបាយភូមិ៖ ១- តាំងចិត្តកាត់ផ្តាច់ការអាល័យលោកនេះ ២- រក្សាចិត្តឲ្យស្ងប់កុំជ្រួលច្របល់ ដកដង្ហើមឲ្យស្រួល ដើម្បីឆ្លងកាត់ដំណាក់កាលនេះឲ្យបានល្អ នេះជាបទពិសោធចុងក្រោយក្នុងអត្តភាពរបស់យើង។ ៣- ប្រមូលផ្តុំសេចក្តីល្អនៅក្នុងចិត្ត ចូលកាន់កម្មដ្ឋានបង្អែកដែលខ្លួនមាន(វសី ស្ទាត់ថ្នឹក)ឬក៏ រំលឹកគុណព្រះរតនៈត្រ័យ ដោយការភាវនា ពុទ្ធោៗ ឬ អរហំជាដើម។ ៤- ប្រមូលសតិពិនិត្យខ្យល់ដង្ហើមដើម្បីបន្ថយទុក្ខវេទនាដែលប្រព្រឹត្តិទៅតាមផ្លូវកាយ ហើយប្រគល់អ្វីៗអោយកម្មដំណើរការចុះ។ ៥- ឃុំគ្រងចិត្តឲ្យនៅដាច់តែឯង កាត់ផ្តាច់ពីអ្វីៗទាំងអស់ កុំតោងរឿងរ៉ាវខាងក្រៅ យកខ្លួនជាទីពឹងមួយមុខគត់។មានអ្វីកើតឡើង អារម្មណ៍សោកស្តាយក្តី អារម្មណ៍អាល័យក្តី ព្រះពុទ្ធត្រាស់ថា ការមិនប្រកាន់អារម្មណ៍នេះហើយជានិព្វាន ! សូមប្រគល់អ្វីៗអោយកម្មចាត់ចែងយើងនឹងអស់កង្វល់ ! ។ ការបានស្គាល់សច្ចៈធម៌នាំឲ្យមានការបញ្ចេញសេរីភាពប្រកបដោយការទទួលខុសត្រូវ និងការចេះប្រើយុត្តិធម៌ចំពោះខ្លួនឯង ដែលបុថុជ្ជនមិនប្រាថ្នាចង់ដឹងពីរឿងនេះទេ។ ការបានស្គាល់ធម៌ហើយ ប្រតិបត្តិតាមធម៌ដោយគោរពហៅថាជាវិញ្ញូជន ដែលជាជនមានការភ្ញាក់រលឹកជារៀងរហូត ។ទស្សនៈយោបល់ និងទស្សនៈវិស័យដឹកនាំឲ្យធ្វើ លោកនេះសំបូរណាស់ទស្សនះយោបល់ដែលនាំឲ្យមានការរិះគន់គ្នា តែទស្សនៈវិស័យដឹកនាំអោយធ្វើមិនសូវមានទេ ទើបមនុស្សក្រណាស់នឹងក្លាយជាមេដឹកនាំ។អ្នកមានទស្សនៈវិស័យដឹកនាំឲ្យធ្វើ កំរនឹងស្តីបន្ទោសអ្នកដទៃណាស់ តែគេជាមនុស្សពូកែពន្យល់ មនុស្សបែបណាក៏គេចេះពន្យល់ឲ្យយល់្ឲ្យឲ្យសាងប្រយោជន៍បានដែរ តំលៃនៃការគិតបែបនេះគឺមាននៅលើរូបចម្លាក់ខាងមុខក្ោក្លោងទ្វារអង្គរធំរួចហើយ។ គតិនិទាន ៖ ១- សេចក្តីភ្ញាក់រលឹកអស្ចារ្យ គឺប្រឆាំងជានិច្ចទៅលើគំនិតដែលឲ្យផលមិនល្អ គំនិតមិនល្អគឺមកពីការយល់ដឹងពីភាពអោនលំទោនក្នុងការស្វែងយល់ដែលគ្មានតំលៃអ្វីសោះ ជំនួសឲ្យភាពសាមញ្ញគឺការសម្តែងមតិ៏ដោយក្លាហាននិងស្មោះត្រង់ក្នុងភាពត្រឹមត្រូវជានិច្ច ។ ២- វិទ្យាសាស្ត្រដែលគ្មានសាសនាគឺជាមនុស្សខ្វិន ឯសាសនាដែលគ្មានវិទ្យាសាស្ត្រគឺជាមនុស្សខ្វាក់។អវិជ្ជា ទិដ្ឋិ កាមនិងភព ជាអន្លុងដែលសត្វលោកពិបាកឆ្លងផុត ការបរិបូរណ៍ដោយវិជ្ជានិងបរិសុទ្ធដោយទិដ្ឋិ គឺនៅពេលដែលត្រូវភ្លើងទុក្ខដុតរោល ទើបឈប់ក្រេបលំអងភព ។ ៣- រឿងពីរយ៉ាងដែលគ្មានដែនកំណត់ នោះគឺសកលលោក និងភាពល្ងង់ខ្លៅរបស់មនុស្ស។ ៤- ការធ្លាក់ក្នុងអន្លុងស្នេហ៍ គឺមិនមែនធ្លាក់ទៅទាំងអស់នោះទេ ភាគច្រើនគឺជារឿងឆ្កួតៗមួយដែលមនុស្សនាំគ្នាធ្វើដោយគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះ ។ ប្រភព ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2685/_________tpic.jpg
ផ្សាយ : ១៤ មករា ឆ្នាំ២០២១ (អាន: ២៥,៨៦៥ ដង)
ផលរបស់អាហារ៤តើដូចម្តេច? ១- ដុំអាហារនាំឲ្យកើតរូប ២- ផស្សាហារនាំឲ្យកើតវេទនា ៣- មនោសញ្ចេតនាហារនាំភពមកឲ្យ ៤- វិញ្ញាណាហារ នាំឲ្យកើតនាមរូបពេលបដិសន្ធិ​ (វិញ្ញាណជាបច្ច័យដល់នាមរូប) ។ ដើម្បីកុំឲ្យវិញ្ញាណមានកំសួល ឬចំហាយផ្សាយចេញទៅកើតទៀត (ឋាមពលរបស់វាគឺចេតនានិងតណ្ហា) ឲ្យតែនៅមានចេតនានិងតណ្ហាគឺនៅតែកើតទៀត ការចូលនិរោធគឺដើម្បីនិរោធវិញ្ញាណឲ្យស្ងប់កុំឲ្យរំជួល រួចហើយចំរើនធម៌លះឧបាទានដោយបញ្ញា ទើបពេលវិញ្ញាណផ្សាយចេញវា ចាប់រ៉ាដាភពមិនបាន ។ អាហារ៤នាំមកនូវភ័យ៤យ៉ាងៈ ១- កវឡឹង្ការាហារឬដុំអាហារជាដើមៈនាំមកនូវភ័យដោយការស្វែងរកនិងការប្រាថ្នា ។ ២- ផស្សាហារៈកើតភ័យព្រោះការជាប់ជំពាក់ ឧ- ធ្លាប់ដេកក្នុងម៉ាសីុនត្រជាក់ អត់មិនបាន ។ ៣- មនោសញ្ចេតនាហារៈអង្គធម៌បានដល់ចេតនា ការប្រមូលមក ការសន្សំកម្ម គឺការពេញចិត្តប៉ងប្រាថ្នានាំមកនូវភពនិងជាតិកំណើត។ ៤- វិញ្ញាណាហារៈភ័យគឺការធ្លាក់ចុះកាន់កំណើត(បដិសន្ធិ)។លោកនេះសត្វគង់វង់ព្រោះអាហារ វិនាសទៅក៏ព្រោះតែអាហារ ការស្គាល់អាហារបច្ច័យគឺជារឿងសំខាន់ណាស់ ធម៌មួយចំរើនឡើងព្រោះតែអាហារ ធម៌មួយរលត់ទៅក៏ព្រោះតែអាហារ សំរួមជាអាហាររបស់សតិ ការមិនសំរួមនាំឲ្យរលត់សតិ ឬ ជាអាហាររបស់នីវរណៈ៥ជាដើម។ ភូតនិងសម្ភវេសីៈ ភូតៈគឺជាវិញ្ញាណពួកសត្វដែលបានកាន់យកកំណើតហើយ ដែលអាចជាមនុស្សឬអមនុស្ស (សត្វក្រៅពីមនុស្សមានរុក្ខទេវតាជាដើម) ។ ឧ- ភូតៈទាំងឡាយដែលនៅតាមគេហដ្ឋានក្តី តាមអាកាសក្តី តាមដើមឈើក្តី តាមជ្រោះជ្រលងគិរីបព្វតា ។ ព្រះពុទ្ធបង្ហាត់ឲ្យចេះទាក់ទងជាមួយភូតទាំងឡាយថា ៖ ភូតៈទាំងឡាយ ! ចូរអ្នកកុំបីមានការធ្វេសប្រហែសឡើយ ចូរតាមបីបាច់រក្សាមនុស្សល្អ មនុស្សស្គាល់គុណស្គាល់ទោសឲ្យបានរួចផុតពីមហន្តរាយផ្សេងៗ។ល។ សម្ភវេសីៈ ពួកសត្វកំពុងស្វែងរកភពគឺទីកើត ហៅថាសម្ភវេសី។ខ្មោចតៃហោងដែលស្លាប់ភ្លាមៗ គឺសម្ភវេសី ឬ វិញ្ញាណរបស់គាត់នៅមិនទាន់រកភពឃើញ ទើបនៅបង្ហាញនិមិត្តរឿយៗឲ្យគេឃើញ មនុស្សនាំគ្នាហៅថាខ្មោចលង ។ ខ្មោចលងតែមនុស្សដែលមានក្រយៅឲ្យខ្មោចលងបាន ឬជួបវិញ្ញាណណាដែលកាចៗ ពួកគេពឹងលើគ្រាប់អេលិចត្រុងក្នុងលំហអាកាស នៃកាំរស្មីព្រះអាទិត្យ ហើយប្រើឋាមពលវិញ្ញាណស្រូបម្រមូលឲ្យកើតជាស្រមោលរូបរាងឡើង ធ្វើឲ្យភ្នែកយើងមើលឃើញតែស្ទាបប៉ះមិនបាន ដូចមើលភាពយន្ត ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/1948/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២០,៧២៥ ដង)
ធម៌ពិត​គឺជីវិត​នេះឯង ពុទ្ធបរិស័ទយើង​ដោយច្រើន​យល់ថា ធម៌ពិត​ដោយឡែក ផ្សេង​អំពី​ជីវិត​រស់​នៅរា​ល់ថ្ងៃ​នេះ ប៉ុន្តែ កាលដែល​បានសិក្សា ព្រះធម៌​ហើយ ទើប​ដឹងថា ធម៌​ពិត​​គឺ​ជីវិត​រាល់ថ្ងៃ​នេះ​ឯង ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់​ត្រាស់​​សម្តែងអំ​ពី​លោភៈ​ គឺ​សេច​ក្តី​ប្រាថ្នា ដោយ​ការ​ជាប់​ជំពាក់​​សព្វ​បែប​យ៉ាង ដែល​​យើង​មិន​​មាន​សតិរលឹក ដឹង​ថា​ជា​ធម៌​​ពិត ពេល​ខ្លះ ចេះ​គិ​ត​ចង់​លះ​លោភៈ​ ទាំង​ដែល​​មិន
images/articles/1949/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២១,២៨៨ ដង)
យល់ដឹង​ធម៌ពិត បើមិន​បានយល់​ដឹងធម៌​ពិត ដែលប្រាកដ​ផ្លូវ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក្នុង​ខណៈនេះ​ឱ្យបាន​ត្រឹម​ត្រូវ​តាម សេច​ក្តី​ពិតទេ គឺមិន​អាច​បដិ​បត្តិ​ធម៌​បានឡើយ ។មិន​មាន​អ្នកណា​បដិ​បត្តិធម៌បានទេ បើមិន​បាន​យល់ មិន បាន​ដឹង​ថា អ្វីជា​ធម៌​ពិត ហើយ​ធ​ម៌ពិត​កើត​ប្រាកដ​នៅ​ទី​ណា​ទេ នោះ ។ ដូច្នេះ ចាប់​ផ្តើម​មុន​អ្វី​​ៗ​ទាំង​អស់ គឺ​សិក្សា​ស្តាប់​ឱ្យ​បាន យល់​ថា បដិ​បត្តិគឺអ្វី ។
images/articles/1950/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១៩,១២១ ដង)
ធម៌ពិត​ផ្សេងគ្នា​ក្នុង​លោក ៦ នៅពេល​សិង​លក់ សម្រាន្ត​លក់ សភាវ​លោកមិន​ប្រាកដ ឡើយ មិន​មាន​អ្វី​ប្រាកដ​ទាំង​អស់ មិន​មាន​វិថីចិត្ត អត់​ឃើញ អត់​ឮ អត់ដឹង​ក្លិន អត់​ដឹង​រស អត់​ដឹងផោដ្ឋព្វៈ និង អត់ដឹងថា ខ្លួន​ឯង​ជា អ្នក​ណា នៅទី​ណា ពោល​គឺ​អត់​ដឹង​អ្វី​ទាំង​អស់ ។ ភវង្គចិត្ត មាន ខណៈ​កើតហើយ​រលត់ រួចទៅ​កើតបន្ត​យ៉ាង​លឿន​រហ័ស​មាន​​​កិច្ច រក្សាភព​ដែល​បដិសន្ធិ សន្មត​ថា​ជាបុគ្គល​សឹង​លក់
images/articles/1951/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២០,២៨៨ ដង)
ធម្ម​សញ្ញក​ត្ថេរា​ប​ទាន​ មាន​ពិ​ធី​ឆ្លង​មហា​ពោ​ធិ​ព្រឹក្ស​ របស់​ព្រះ​មាន​ព្រះ​ភាគ​ព្រះ​នាម​វិបស្សី​ ឯ​ព្រះ​សម្ពុទ្ធ​ជា​ច្បង​ក្នុង​លោក​ ប្រសើ​រ​ជាង​នរៈ​ ទ្រង់​ឋិត​នៅ​ទៀប​ដើម​ពោ​ធិ​ព្រឹក្ស​ ។​ក្នុង​សម័យ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​មាន​ភិក្ខុ​សង្ឃ​ចោម​រោម​ ទ្រង់​ប្រ​កាស​សច្ចៈ​៤​ ទ្រង់​បន្លឺ​ឡើង​នូវ​វាចា​ដ៏​អង់​អាច​ ។ ព្រះ​សម្ពុទ្ធ​មាន​កិលេស​ជា​គ្រឿង​បិទ​បើក​ហើយ ទ្រង់​សម្តែង​ធម៌​ដោយ​បម្រួញ​ផង​ ដោយ​ពិស្តារ​ផង​ ទ្រង់​ញ៉ាំង​មហា​ជន​ឲ្យ​រលត់​ទុក្ខ ។ ខ្ញុំ​បាន​ស្តាប់​ធម៌​ របស់​ព្រះ​សម្ពុទ្ធ​អង្គ​នោះ​ ទ្រង់​ជា​ឆ្នើម​ក្នុង​លោក​ ប្រ​កប​ដោយ​តា​ទិ​គុណ​ ហើយ​ថ្វាយ​បង្គំ​ព្រះ​បាទា​ របស់​ព្រះ​សាស្តា​ រួច​ឈម​មុខ​ទៅ​កាន់​ឧត្តរ​ទិស​ហើយ​ចៀស​ចេញ​ទៅ​ ។ក្នុង​កប្ប​ទី​ ៩១​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ស្តាប់​ធម៌ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ នេះ​ជា​ផល​នៃ​ការ​ស្តាប់​ធម៌​​ ។ ក្នុង​កប្ប​ទី​ ៣៣ អំពី​កប្ប​នេះ​ ខ្ញុំ​​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​មួយ​អង្គ​ ព្រះ​នាម​សុត​វា​ ជា​ម្ចាស់​ផែន​ដី​ ទ្រង់​មាន​កម្លាំង​ច្រើន ។បដិ​សម្ភិ​ទា​ ៤ វិមោក្ខ​ ៨​ និង​អភិញ្ញា​ ៦​ នេះ​ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​បាន​ប្រ​តិ​បត្តិ​ហើយ ។ បាន​ឮ​ថា ព្រះ​ធម្ម​សញ្ញកត្ថេរ​ មាន​អា​យុ​ បាន​សម្តែង​នូវ​គាថា​ទាំង​នេះ​ ដោយ​ប្រការ​ដូច្នេះ ។​ចប់​ ធម្ម​សញ្ញកត្ថេរា​បទាន ។ ដកស្រង់​ទាំង​ស្រុង​ចេញ​ពី​ បិដកភាគ ៧៤ ទំព័រ ៤-៥ ដោយ​៥០០០​ឆ្នាំ
images/articles/1952/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,១៦០ ដង)
សម្ប​សា​ទិក​ត្ថេរា​បទាន​ បពិត្រ​ព្រះ​ពុទ្ធ​មា​ន​ព្យា​យាម​ ខ្ញុំ​សូម​ន​មស្ការ​ចំពោះ​ព្រះ​អង្គ​ ព្រះ​អង្គ​ផុត​ស្រ​ឡះ​ហើយ ចាក​កិលេស​ទាំង​ពួង​ ខ្ញុំ​ព្រះ​អង្គ​ដល់​ហើយ​នូវ​សេច​ក្តី​វិនាស​ សូម​ព្រះ​អង្គ​ជា​ទី​ពឹង​របស់​ខ្ញុំ​នោះ ។ ព្រះ​សិទ្ធត្ថ​ ទ្រង់​មិន​មាន​បុគ្គល​ប្រៀប​ផ្ទឹម​ ក្នុង​លោក​ ទ្រង់​សម្តែង​ប្រាប់​ខ្ញុំ​ថា​ ព្រះ​សង្ឃ​សើ្ម​ដោយ​មហា​សមុទ្រ​ ប្រ​មាណ​មិន​បាន​ ប្រ​សើរ​បំផុត​ អ្នក​ចូរ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ ទាំង​ចូរ​បណ្តុះ​នូវ​ពូជ​ដ៏​ល្អ​
images/articles/1953/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ២២,៥៧៤ ដង)
ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​ ហៅ​ពួក​ភិក្ខុ​ក្នុង​ទី​នោះ​ថា ម្នាល​អា​វុសោ​ភិក្ខុ​ទាំង​ឡាយ​ ។ ភិក្ខុ​ទាំង​នោះ​ទទួល​ស្គាល់​ថេរ​វាចា ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​ថា ករុណា​អា​វុសោ ។ ព្រះ​សារី​បុត្ត​ដ៏​មាន​អា​យុ​បាន​ពោល​ដូច្នេះ​ថា ម្នាល​អា​វុសោ​ទាំង​ឡាយ​ គេ​កាល​សម្រេច​នូវ​ការ​នៅ​យ៉ាង​ណា​ៗ​ មរណៈ​មិន​ល្អ(១) កាល​កិរិយា​ក៏​មិន​ល្អ(២)​ ភិក្ខុ​រមែង​សម្រេច​ការ​នៅ​យ៉ាង​នោះ​ៗ​ ។ ម្នាល​អា​វុសោ​ទាំង​ឡាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.38