35
ថ្ងៃ ពុធ ទី ២៦ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៤៤,៥៨៣
Today
ថ្ងៃម្សិលមិញ ២១៨,៣៨១
ខែនេះ ៥,១២៧,៩៥៦
សរុប ៤០៥,៩១០,៦៨១
ធម៌ជំនួយស្មារតី
images/articles/1264/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៥,១៤២ ដង)
កូន​ជា​ទី​ស្រឡាញ់!ផ្លូវ​នៃ​ដំណើរ​ជីវិត​នោះ មិន​មែន​សុទ្ធ​តែ​រាប​ស្មើ​ទៅ​ទាំង​អស់​នោះ​ទេ ។ ជីវិត​មាន​ឡើង​មាន​ចុះ មាន​សុខ​មាន​ទុក្ខ​ជា​គូ​គ្នា​ទៅ​រហូត​ដោយ​ចំពោះ​ក្នុង​កិច្ច​ការ​ងារ​បើ​រឹត​តែ​ការងារ​ធំរឹត​តែ​មាន​ឧបសគ្គ ។ ប្រសិន​បើ​កូន​ធ្វើ​ការ​ងារ​អ្វី​មួយ ដែល​កូន​គិត​សព្វ​គ្រប់​ហើយ​ថា ជា​ការ​ងារ​ល្អ​ត្រឹម​ត្រូវ​ ជា​ការ​ងារ​ដែល​អាច​នាំ​ឲ្យ​ចម្រើន​ទៅ​មុខ​បាន ប៉ុន្តែ​កាល​បើ​ធ្វើ​ទៅ​ៗ ការងារ​នោះ​បែរ​ជា​ត្រូវ​រាំង​ស្ទះមិន​ប្រព្រឹត្ត​ទៅ​តាម​ដូច​ដែល​បាន​គិត​ទុក​ទេ ពោល​គឺ​មាន​ឧសគ្គ កូន​ត្រូវ​ពុះ​ពារ​នូវ​ឧបសគ្គ នោះ​ ទៅ​ឲ្យ​បាន​ដោយ​សតិ​បញ្ញា ដោយ​ការ​អត់​ធន់​ និង​ព្យាយាម កុំ​ស្លន់​ស្លោ ត្រូវ​ចាត់​ចែង​ដោះ​ស្រាយ​ឲ្យ​ស្រួល​បួល កុំ​រួញ​ថយ​ដោយ​អស់​កម្លាំង​ចិត្ត​ជា​មុន​នោះ ។ សភាវៈ​ដែល​សំខាន់​ជា​ទី​បំផុត នៅ​ពេល​ដែល​កូន​ជួប​នូវ​បញ្ហា​ជា​ឧបសគ្គ​ក្នុង​ជីវិត​គឺ​កម្លាំង​ចិត្ត ចូរ​កូន​កុំ​ឲ្យ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​ឲ្យ​សោះ ។ បើ​ការងារ ឬ​ប្រាក់​កម្រៃ​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​ណា​ក៏​ដោយ កុំ​តែ​កម្លាំង​ចិត្ត​ធ្លាក់​ចុះ​តាម​ វា​មិន​ជា​អ្វី​ឡើយ ។កូន​ត្រូវ​ថែ​រក្សា​ចិត្ត ផ្គង​ចិត្ត​ឲ្យ​ល្អ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​បាក់​ទឹក​ចិត្ត​ជា​ដាច់​ខាត ដូច​ពាក្យ​ថា (ដួល​ហើយ​ត្រូវ​ក្រោក) បាន​សេចក្តី​ថា កាល​ភ្លាត់​ជើង​រអិល​ដួល​ទៅ​គឺ​ត្រូវ​ក្រោក​ឡើង​ហើយ​ដើរ​តទៅ​ទៀត​ប៉ុណ្ណោះ ដែល​អាច​ទៅ​ដល់​គោល​ដៅ​បាន យ៉ាង​ណា​មិញ កាល​បើ​កូន​មាន​ការ​ខក​ចិត្ត ព្រោះ​ជួប​នូវ​វិបត្តិ​អ្វី​មួយ កូន​ត្រូវ​តាំង​ចិត្ត​ឲ្យ​មាំ​ផ្គង​ចិត្ត​ឲ្យ​រឹង​ប៉ឹង ទាញ​ខ្លួន​ឯង​ចេញ​ពី​ការ​ខក​ចិត្ត​នោះ​ឲ្យ​បាន ហើយ​ព្យាយាម​ត​ស៊ូ​ជា​បន្ត ដើម្បី​បាន​ដល់​នូវ​សេចក្តី​សម្រេច​សម​តាម​ប្រាថ្នា ក៏​យ៉ាង​នោះ​ដែរ ។ កូន​សម្លាញ់​ត្រូវ​ដឹង​ថា ការ​ខក​ចិត្ត​កើត​មក​ពី​ការ​មាន​សង្ឃឹម​ជាហេតុ ដូច្នេះ​ក្នុង​ជីវិត​រាល់​ថ្ងៃ​កូន​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​សេចក្តី​សង្ឃឹម ដែល​មាន​ក្នុង​ចិត្ត​កូន​ផង ។ ពិត​មែន​ហើយ​ថា ការ​សង្ឃឹម​វា​នាំ​ឲ្យ​មាន​កម្លាមង​ចិត្ត ប៉ុន្តែ​វា​ក៏​នាំ​ឲ្យ​ខក​ចិត្ត​ផង​ដែរ ព្រោះ​តែ​មិន​បាន​សម្រេច​ដូច​ប្រាថ្នា ដូច្នេះ​កូន​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​កើត​ឡើង​កុសល​ឆន្ទៈ គឺ​ការ​ពេញ​ចិត្ត​ក្នុង​អំពើ​ប្រាស​ចាក​ទោស ។ កុសល​ឆន្ទះ​នាំ​ឲ្យ​កូន​បាន​សុខ​ចិត្ត​ក្នុង​ការ​ងារ​ដែល​កំពុង​ធ្វើ ព្រោះ​កូន​គិត​ថា ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​បាន​សុខ ម្ល៉ោះ​ហើយ​កូន​រីក​រាយ​នឹង​ធ្វើ​ការ ដោយ​មិន​ចាំ​បាច់​សង្ឃឹម​ផល​អ្វី​ទៀត​ឡើយ ។ បើ​ផល​បាន​សម្រេច​ក៏​សម្រេច​ដោយ​ប្រាស​ចាក​ទោស តែ​បើ​មិន​សម្រច​ទេ ក៏​មិន​ខក​ចិត្ត​ដែរ គឺ​កូន​សប្បាយ​ចិត្ត​នឹង​ធ្វើ​បន្ត​ទៀត និង​សប្បាយ​ចិត្ត​ក្នុងការ​ងារ​ដែល​ប្រាស​ចាក​ទោស​នោះ​ៗ ។ ដូច​ពោល​មកនេះ​កូន​ពិត​ជាមិន​ចេះ​អស់​ទឹក​ចិត្ត​ក្នុង​ការ​ងារ​ផង មាន​កម្លាំង​ចិត្ត​ធ្វើ​បន្ត​ផង បាន​ទទួល​នូវ​សេចក្តី​សុខ​ចិត្ត​ទាន់​ពេល​ដែល​កំពុង​ធ្វើ​ការ​ងារ​នោះ​ផង ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត​ សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1274/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៨,២០៨ ដង)
កូន​ជា​ទី​ស្រឡាញ់!កូន​ដឹង​ទេ​ថា (ជីវិត​មាន​តម្លៃ​ថ្លៃ​ក្រៃ​លែង ) មិន​ថា​ជីវិត​របស់​យើង​ឬ​របស់​អ្នក​ដទៃ សុទ្ធ​តែ​មាន​តម្លៃ​ទាំង​អស់គឺ​មាន​តម្លៃ​ទាំង​ដល់​ខ្លួន​ឯង ទាំង​ដល់​អ្នក​ដទៃ ។ ដូច្នេះ​ហើយ​ទើប​ក្នុង​សីល​៥ បាន​លើក​យក​ការ​វៀរ​ចាក​នូវ​ការ​សម្លាប់​សត្វ​ទុក​ជា​សិក្ខាបទ​ទី១ ព្រោះ​មក​អំពី​ជីវិត​ជា​របស់​សំខាន់​ហ្នឹង​ឯង ។ មនុស្ស​យើង​សំខាន់​សម្រាប់​ខ្លួន​ឯង​ណាស់ សត្វ​ដទៃ​បុគ្គល​ដទៃ សុទ្ធ​តែ​សំខាន់​សម្រាប់​ខ្លួន​គេ
images/articles/1278/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣០,៨៥១ ដង)
ត្រូវ​ធ្វើ​ជា​ឪពុក​ម្ដាយ​ដ៏​ល្អ​របស់​កូន ធម្មតា​តាម​បវេណី​របស់​មនុស្ស​លោក កាល​រៀប​ការ​ហើយ​តែង​តែ​ត្រូវ​មាន​កូន​មិន​ខាន ព្រោះ​ហេតុ​នោះ​ ដើម្បី​មាន​កូន​ហើយត្រូវ​មាន​សុភមង្គល​ល្អ​ដល់​កូន​យើង កាល​ណា​ដឹង​ថា​មាន​ទារក​មក​បដិសន្ធិ​ក្នុង​គភ៌​យើង​ហើយ ត្រូវ​តែ​ទៅ​ជួប​វេជ្ជបណ្ឌិត (ពេទ្យ) ដើម្បី​ដឹង​ពី​សុខ​ភាព​របស់​កូន ឬ ត្រូវ​ចាក់​ថ្មាំការពារ​យ៉ាង​ណា​ តាម​វេជ្ជបញ្ជា​របស់​ពេទ្យ យើង​មិន​ត្រូវ​ទៅ​ចាក់​ថ្នាំ​ផ្ដេស​ផ្ដាស​នោះ​ទេ។
images/articles/1289/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៤៣,៥៨៥ ដង)
ការ​ទទួល​បុណ្យ កូន​ជាទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ទទួល​បុណ្យ​ទាំង​៤​នេះ​គឺ ១. អនុមោទនា​ត្រេកអរ​ជ្រះ​ថ្លា នឹង​កុសល​គឺ​បុណ្យ ។ ២. បុណ្យ​ដែល​ទទួល​បាន​អាច​លាង​ជម្រះ​បាប​ក្នុង​ចិត្ត​បាន ។ ៣. មាន​បុណ្យ​ចូល​ទៅ​នៅ​ក្នុង​ចិត្ត ប្រសើរ​ជាង​ទេវតា​សណ្ឋិត​ក្នុង​ខ្លួន ។ ៤. ​អនុមោទនាទទួល​បុណ្យ​បាន ព្រោះ​មិន​មាន​មានះ​និង​ការ​ស្អប់​ខ្ពើម ។
images/articles/1288/wtwe3434efw43444.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៤៥,៥៣៧ ដង)
កូន​ជាទី​ស្រឡាញ់កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ជូន​បុណ្យ​ ទាំង​៥​ នេះ​គឺ ១. ជូន​បុណ្យ​ឧទ្ទិស​បុណ្យ គឺ​ជា​ទាន​ម្យ៉ាង​ដ៏​សំខាន់ ។ ២. ជូន​បុណ្យ​សម្រច​ដោយ​ទឹក​ចិត្ត​មេត្តា​ព្រម​ដោយ​ការ​យល់​ដឹង ។ ៣. ត្រូវ​នឹក​ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​ប្រយោជន៍​សុខ​ពិតៗ ។ ៤. ត្រូវ​នឹក​ប្រាថ្នា​ឲ្យ​សព្វ​សត្វ​បាន​ផុត​ចាក​ពី​ទុក្ខ​លំបាក ។ ៥. កុំ​បង្អួត​ខ្លួន​ឯង​ ត្រូវ​ប្រាថ្នា​ឲ្យ​គេ​ត្រេក​អរ​ទទួល​បុណ្យ ។ អត្ថតបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1287/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៩៦៣ ដង)
កូន​ជា​ទី​ស្រឡាញ់!កូន​ត្រូវ​សិក្សា​នូវ​ចំណុច​នៃ​ការ​ខ្នះ​ខ្នែង​ក្នុង​ការងារ​ទាំង​៦ នេះ​គឺៈ ១. សេចក្តី​ខ្ជិល​ច្រអូស​ជា​ព្រៃ​ស្ម​សាន​កប់​មនុស្ស​ទាំង​រស់ ។ ២. គ្រែ​ដេក​គឺ​ជា​គុក​របស់​មនុស្ស​កម្ជិល ។ ៣. ការ​ខ្ជិល​និង​ការ​ក្រលំបាក​ជា​មិត្ត​ជិត​ដិត​នឹង​គ្នា ។ ៤. មនុស្ស​យើង​រួច​ពី​នរក​មក មិន​មែន​មក​ដេក​ខ្ជិល​នោះ​ទេ ។ ៥. ជីវិត​នេះ​ត្រូវ​បង់​ពន្ធ​ឲ្យ​មច្ចុរាជ​រាល់​ថ្ងៃ ។ ៦. ត្រូវ​ធ្វើ​ការ​យក​ប្រយោជន៍​ដែល​មាន​តម្លៃ​ជាង​ជីវិត ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1300/Untitled-1-Recovered.jpg
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៩,៩០៦ ដង)
កូន​ត្រូវ​តែ​ជាមនុស្ស​ដូច​តទៅៈ ១. ជា​កូន​ដែល​ល្អ​របស់​ឪពុក​ម្តាយ ២. ជា​សិស្ស​ដែល​ល្អ​របស់​គ្រូ​អាចារ្យ ៣. ជា​មិត្ត​ដែល​ល្អ​របស់​គ្រូ​អាចារ្យ ៤.​ ជា​ប្រជា​ពលរដ្ឋ​ល្អ​របស់​ប្រទេស​ជាតិ ៥. ជាសាវ័ក​ល្អរបស់​ព្រះ​សម្មាសម្ពុទ្ធ ។ ចូរ​កូន​មាន​ជីវិត​ត្រឹម​ត្រូវ​នៅ​ក្នុង​លោក​នេះ​ដោយ​ខំ​ប្រឹង​សាង​នូវ​សុចរិត​ពិត​ប្រាកដចូរ​កូន​រស់​នៅ​ឲ្យ​បាន​ជា​ក្តី​សង្ឃឹម​របស់​មនុស្ស​ទាំង​ឡាយ​ចូរ​កូន​ប្រាថ្នា​ឲ្យ​ពិភព​លោក​បាន​ជួម​នូវ​សេចក្តី​សុខ​ស្ងប់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1210/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៣២,៤៧៧ ដង)
បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍​រួច​ហើយ យើង​ត្រូវ​​ដឹង​ខ្លួន​ថា យើង​មិន​មែន​នៅ​កម្លោះ​ក្រមុំ​ដូច​ពី​មុន​ទៀត​ឡើយ។ យើង​ត្រូវ​ធ្វើ​ខ្លួនឲ្យ​សម​ជា​អ្នក​មាន​គ្រួសារ ហើយ​ត្រូវ​តែ​ប្រព្រឹត្ត​ឲ្យ​បាន​ជា​អ្នក​មាន​គ្រួសារ​មួយ​ដ៏​ល្អ។ យើង​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​មើល​ងាយ​យើង​ថា មនុស្ស​មិន​បាន​ការ ខ្ចិល​ច្រអូស​ គិត​តែ​ពី​ស៊ី​គ្មាន​ការងារ​ធ្វើ​ឡើយ ។ មិន​ថា​ ជា​ប្ដី​ប្រពន្ធ​ទេ ត្រូវ​តែ​ជា​អ្នក​មាន​ភារកិច្ច​ដូច​គ្នា​ក្នុង​គ្រួសារ ហើយ​ត្រូវ​ចេះ​ស្រលាញ់​គ្នា​នឹង​គ្នា​យ៉ាង​ស្មោះ​ត្រង់​មិន​មាន​ចិត្ត​គំនិត​បែក​បែរ ឬពាក្យ​ចាស់​ថា បែក​ឆ្វេង​ឡើយ ។ ពេល​រៀប​ការ​ហើយ​មិន​យូរ​ប៉ុន្មាន​នោះ គួរ​យើង​ធ្វើ​បញ្ជី​សៀវភៅ​មួយ​ដើម្បី​សុំ​អ្វី​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា ប្ដី​ត្រូវ​សូម​ឲ្យ​ប្រពន្ធ​ស្មោះ​ត្រង់ មិន​ចូល​ចិត្ត​រអ៊ូរទាំ​ច្រើន និយាយ​ច្រំដែល ឬសូម​ឲ្យ​ប្រពន្ធ​រក្សាសីល​៥...។ចំណែក​យើង​ជា​ប្រពន្ធ​ក៏​ត្រូវ​សូម​ប្ដី​វិញ​ដែរ​ នូវ​ចំណុច​ណា​មួយ ដែល​យើង​ត្រូវ​ការ ដូច​កុំ​ឲ្យ​ប្ដី​មាន​ស្រី​ទៀត​ជា​ដើម...។កាល​យើង​បាន​ធ្វើ​កិច្ចសន្យា រវាង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាងហ្មត់​ចត់​និង​ច្បាស់​លាស់​រួច​ហើយ ខ្លួន​យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​នូវ​កិច្ច​សន្យា​នោះ មិន​មែន​សន្យា​តែ​មាត់​នោះ​ទេ។ ដកស្រង់ចេញពីសៀវភៅចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/1208/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៩,៥០៩ ដង)
អាយាចនសូត្រ បិដកលេខ ៣០ ទំព័រ ២៤ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទើប​នឹង​បាន​ត្រាស់​ដឹង​ជា​ដំបូង ទ្រង់​គង់​​នៅ​ក្រោម​ដើម​អជបាល​និ​គ្រោធ ប្របឆ្នេរ​ស្ទឹង​នេរញ្ជរា ក្នុង​ឧរុវេលា ប្រទេស ។ គ្រា​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សេ្តច​ទៅ​គង់​ក្នុង​ទី​ស្ងាត់​សម្ងំ​នៅ​មាន​ព្រះ​ទ័យ​ត្រិះ​រិះ​កើត​ឡើង យ៉ាង​នេះ​ថា ធម៌ នេះ​អាត្មា​អញ​បាន​ត្រាស់​ដឹង​ហើយ ជា​ធម៌​ជ្រាល​ជ្រៅ ជា​ធម៌​ដែល​សត្វ​
images/articles/1207/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៧,៦៧៦ ដង)
វិជិរាសូត្រ បិដកលេខ ៣០ ទំព័រ ២០ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រានោះ​ វជិរាភក្ខុនី ស្លៀក​ស្បង់​ប្រដាប់​បាត្រ​ចីវរ ក្នុង​បុព្វណ្ហសម័យ ចូល​ទៅ​កាន់​ក្រុង​សាវត្ថី​ដើម្បី​បិណ្ឌបាត លុះ​ត្រាច់​ទៅ​បិណ្ឌ​បាត​ក្នុង​ក្រុង​សាវត្ថី​ហើយ ត្រឡប់​មក​អំពី​បិណ្ឌ​បាត​វិញ
images/articles/1228/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៨,៤៣៨ ដង)
អក្កោសកសូត្រ បិដកលេខ ៣០ ទំព័រ ៨៧ សម័យ​មួយ ព្រះ​មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​វត្ត​វេឡុវ័ន​ជាកលន្ទកនិវាបស្ថាន ទៀប​ក្រុង​រាជ​គ្រឹះ ។ ព្រាហ្មណ៍​ឈ្មោះ​អក្កោសកភារ​ទ្វាជៈ បាន​ឮ​ដំណឹង​ថា ព្រាហ្មណ៍​ភារទ្វាជ​គោត្រ​ចេញ​ចាក​ផ្ទះ​ចូល​ទៅ​កាន់​ផ្នួស ក្នុង​សំណាក់​ព្រះ​សមណគោតម ក៏​ខឹង អន់​ចិត្ត ចូល​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​បាន​ជេរ​គំរាម​ព្រះ​មាន​ព្រះ​ភាគ​
images/articles/1255/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៤,០៧៥ ដង)
អនាថបិណ្ឌិកសូត្រ បិដកលេខ​ ២៩ ទំព័រ ១៤៥ អនាថបិណ្ឌិកទេវបុត្ត ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ពោល​នូវ​គាថា​ទាំង​នេះ ក្នុង​សំណាក់​នៃ​ព្រះ​មាន​ព្រះ​ភាគ​ថាៈ ឥទំ ហិតំ ជេតនំ ឥសិសង្ឃនិសេវិតំ អាវុត្ថំ ធម្មរាជេន បីតិសញ្ចននំ មម ។ វត្ត​ជេតពននេះ ជា​វត្ត​មាន​ប្រយោជន៍ ដែល​ពួក​ឥសី គឺ​ភិក្ខុ​សង្ឃ​គង់​នៅ​មិន​ដាច់ ជាវត្ត​ដែល​ព្រះ​សម្ពុទ្ធ ជា​ធម្មរាជ ទ្រង់​គង់​នៅ ជា​ទី​ញ៉ាំង​បីតិ ឲ្យ​កើត​ដល់​ខ្ញុំ​ព្រះ​អង្គ​ ។
images/articles/1257/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៨,០០០ ដង)
កូន​ជាទី​ស្រឡាញ់!ក្នុង​ជីវិត​មួយ​ថ្ងៃ​ៗ​នៃ​មនុស្ស​យើង​នេះ រមែង​តែង​តែ​មាន​រឿង ដែល​នឹង​ត្រូវ​ឲ្យ​ដោះ​ស្រាយ​ជា​រឿយ​ៗ​បន្តិច​រឿង​នេះ បន្តិច​រឿង​នោះ ពេល​ខ្លះ​ក៏​បាន​នាំ​នូវ​សេចក្តី​លំបាក​យ៉ាប់​យ៉ឺន​មក​ប្រគល់​ឲ្យ​ទៀត​ផង ព្រោះ​ដោះ​ស្រាយ​មិន​បាន ។ កូន​ក៏​ធ្លាប់​ជួប​ប្រសព្វរឿង​យ៉ាង​នេះ​មក​ខ្លះ​ហើយ ក្នុង​សេចក្តី​នេះ កូន​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ដល់​ព្រម​ពោល​គឺ​ត្រៀម​ការ​ពារ​ទុ​ក​ជាមុន​ដូច​ពាក្យ​ថា( ការ​ពារ​ទុក) មុន​ស្រណុក​ជាង​ដោះ​ស្រាយ ។ ប្រៀប​ដូច​ជា​ការ​ដើរ​ផ្លូវ​ឆ្ងាយ​អីចឹង​ឯង គឺ​ត្រូវ​ត្រៀម​រៀប​ចំអ្វី​ៗ ទុក​ជា​មុន​ឲ្យ​សព្វ​គ្រប់ មិន​ថា​ជា​ការ​ដាក់​ផែន​ការ ឬ ស្បៀង​អាហារ​សំពត់​អាវ​អ្វី​ឡើយ គឺ​ត្រូវ​តែ​ឲ្យ​ដល់​ព្រម​ ទាំង​យាន​ពាហនៈ ទាំង​មាស​ទាំង​ប្រាក់​សម្រាប់​ចាយ​វាយ ។ ល ។ លុះ​ដល់​ពេល​វេលា​ហើយ ក៏ចាប់​យក​អ្វី​ៗ ដែល​បាន​ត្រៀម​រៀប​ចំ​ជា​ស្រេច​នោះ ដើរ​ផ្លូវ​ទៅ​ទាន់​ពេល​ដល់​ដើរ​ទៅ​ហើយ មិន​មា​ន​ខ្វះ​អ្វី​ឡើយ ។ ការ​ត្រៀម​រៀប​ចំ​ឲ្យ​ដល់​ព្រម គឺ​ជា​កិច្ច​ការ​ពារ និង​ដោះ​ស្រាយ​បញ្ហា​ដែល​ល្អ​ជាទី​បំផុត កាល​បើ​មាន​បញ្ហា កើត​ឡើង ក៏​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា ប្រៀប​ម្យ៉ាង​ទៀត​ដូច​ជា​ត្រៀម​ទឹក​សម្រាប់​លត់​ភ្លើង ឬ​ត្រៀម​ថ្នាំ​ដែល​ចាំ​បាច់​សម្រាប់​ព្យាបាល​ដូច្នោះ​ឯង ។ក្នុង​ការ​រស់​នៅ​កូន​ត្រូវ​ត្រៀម​កាយ ត្រៀម​ចិត្ត​ត្រៀម​ទាំង​គំនិត​គិត​ទុកជា​មុន គឺ​ថា​ត​ទៅ​នឹង​យ៉ាង​ណា​បើ​យ៉ាង​នោះ​មែន តើ​ត្រូវ​ធ្វើ​ដូចម្តេច ហើយ​ឥឡូវ​នេះ​ត្រូវ​ធ្វើ​អ្វី​ដូច​នេះ​ជា​ដើម ។ ការ​ត្រៀម​រៀប​ចំ​ទុក​ជា​មុន​ដូច​នេះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា (​មិន​ប្រមាទ) ។ មនុស្ស​ដែល​មិន​មាន​ប្រមាទ គឺ​មនុស្ស​ដែល​មិន​មាន​ការ​ធ្វេស​ប្រហែស​មិន​អាង​ថា​មិន​អី តែង​ត្រៀម​អ្វីៗ​ក្នុង​ដំណើរ​ជីវិត​ទុក​ជា​ស្រេច សូម្បី​រឿង​ចាស់​ឈើ​ស្លាប់ រឿង​ការ​ព្រាត់​ប្រាស​និង​រឿង​ផល​កម្ម ដែល​តែង​តែ​មាន​ជា​ប្រចាំ​គ្រប់​ៗ​គ្នា អ្នក​មិន​ប្រមាទ ក៏​បាន​គិត​ទុក​ជា​ស្រេច​ហើយ​ដែរ ដល់​ពេល​រឿង​នោះ​មក​ដល់ ចិត្ត​រមែងស្ងប់​រម្ងាប់​មិន​ញាប់​ញ័រ ។ ចូរ​កូន​កុំ​ប្រមាទ ក្នុង​ជីវិត កុំ​ធ្វើ​ឲ្យ​ប្រយោជន៍​មិន​បាត់​បង់​ទេ គឺ​នៅ​ជាប់​តាម​ខ្លួន​កូន​ជា​និច្ច​នោះ កូន​នឹង​ជា​មនុស្ស​ល្អ​រហូត ចូរ​កូន​ចាំ​ចុះ​ថា ( មិនមាន​អ្នក​រួម​ដំណើរ​ណា​ក្នុង​ជីវិត​ ដែល​នាំ​មក​នូវ​ការីក​រាយ ឲ្យ​ដូច​ជា​ខ្លួន​កូន​ឯង​ជា​មនុស្ស​ល្អ​នោះ​ឡើយ) ដូច្នេះ​កូន​ត្រូវ​តែ​រួម​ដំណើរ​ជា​មួយ​នឹង​ខ្លួន​ឯង​ជា​មនុស្ស​ល្អ ។ កូន​ត្រូវ​តែ​ត្រៀម​រៀប​ចំ នូវ​ប្រយោជន៍​គឺ​អំពើ​ល្អ​គ្រប់​យ៉ាង​ក្នុង​ជីវិត​កូន ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1256/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៣០,៤២៦ ដង)
សិវសូត្រ បិដកលេខ ២៩ ទំព័រ ១៥០ ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រាកាល​ដែល​រាត្រី​បឋម​យាម​កន្លង​ទៅ​ហើយ ទេវបុត្ត​ឈ្មោះ​សិវៈ​មាន​រស្មី​ដ៏​រុង​រឿង ញ៉ាំង​វត្ត​ជេតពន​ជុំ​វិញ​ទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់ ក៏​ក្រាប​ថ្វាយ​បង្គំព្រះ​មាន​ព្រះ​ភាគ​ហើយ​ឋិត​នៅក្នុង​ទី​សមគួរ ។
images/articles/1299/Untitled-1-Recovered.jpg
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២១,៧៣៩ ដង)
កូនត្រូវ​ហាត់​ធ្វើ​ខ្លួន​សុភាព​រាប​សា មាន​ការ​ព្យាយាម​ ចេះ​អើពើ​ជួយ​ធ្វើ​ការ​អ្នក​ដទៃ​ដោយ​សេចក្តី​ពេញ​ចិត្ត​និង​ធ្វើ​ខ្លួន​ឲ្យ​ជា​មនុស្ស​បាន​ការ ដើម្បី​ជាប់​ជា​ឧបនិស្ស័យ​ដល់​ធំ​ឡើង​កូន​បាន​ធ្វើ​ជា​មនុស្ស​ល្អ ជា​មនុស្ស​មាន​សេចក្តី​ចម្រើន​មាំ​ទាំ​ក្នុង​ជីវិត ។ កូន​នៅ​តូច កូន​ធ្វើ​អ្វី​ត្រូវ​ឲ្យ​នៅ​ក្នុង​ការ​ហ្វឹក​ហាត់​កសាង​ខ្លួន បើ​កូន​មានស្មារតី​ក​សាង​ខ្លួន​ជានិច្ច​នោះ កូន​ធ្វើ​អ្វី​ៗ តែង​មាន​របៀបរៀប​រយកាល​បើ​មាន​របៀបរៀប​រយ​ល្អ​ហើយ កូន​អាច​រៀន​សូត្រ​និង​ធ្វើ​ការ​ងារ​ផ្សេងៗ​បាន​ដោយ​ត្រឹម​ត្រូវ តទៅ​កូន​នឹង​បាន​ជា​មនុស្ស​មាន​នូវ​សេចក្តី​សម្រេច និង​សេចក្តី​ចម្រើន​ឲ្យ​ដល់​ខ្លួន​ឯង​ព្រម​ទាំង​សង្គម​គ្រួសារ​សង្គម​ជាតិ​ក្នុង​អនាគត​យ៉ាង​ពិត​ប្រាកដ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.
images/articles/1493/Untitled-1-Recovered.jpg
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ២៧,៩៤៣ ដង)
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ ​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​ចេញ​ពី​សាលា​ដោយ​ធ្វើ​ដំណើរ​យ៉ាង​ប្រញាប់​ប្រញាល់ ព្រោះ​ពេល​វេលា​របស់​ខ្ញុំ​ មិន​សូវ​ជា​សម្បូរ​ប៉ុន្មាន​ឡើយ ដូច្នេះ​ហើយ​ខ្ញុំ​តែង​យក​ពេល​វេលា ដែល​នៅ​សេសសល់​បន្តិចបន្តួច ពី​ការ​សិក្សា​រៀន​សូត្រ មក​សង្កេត​ពិនិត្រ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​មនុស្ស​នៅ​ក្នុង​សង្គម ដែល​មាន​បែបបទ​ខុសៗ​គ្នា​ក្នុង​ការ​រស់​នៅ​​ អ្នក​មាន​រស់​នៅ​ តាម​បែប​អ្នក​មាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿