ថ្ងៃ សៅរ៍ ទី ០២ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧,២៣៩
Today
ថ្ងៃម្សិលមិញ ២១៥,៥៧៧
ខែនេះ ២៣២,៨១៦
សរុប ៣៧៩,៥១៩,៥០៩
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,១៨០ ដង)

ភោជនទាន​សូត្រ



 
ភោជនទាន​សូត្រ

(បិដក​លេខ ៤៤ ទំព័រ ៨២ ដល់ ៨៣)
 
ម្នាល​ភិក្ខុ​ទាំង​ឡាយ ទាយក​កាល​ឲ្យ​ភោជនាហារ​ឈ្មោះ​ថា​ឲ្យ​ស្ថាន ៥ យ៉ាង​ដល់​បដិគ្គាហក​ទាំង​ឡាយ ។ ស្ថាន ៥ យ៉ាង​ដូចម្តេច ខ្លះ ។ គឺ​ឲ្យ​អាយុ ១ ឲ្យ​ពណ៌​សម្បុរ ១ ឲ្យ​សុខ ១ ឲ្យ​កម្លាំង​១ ឲ្យ​បដិភាណ​គឺ​ប្រាជ្ញា​វាង​វៃ ១ ។

បុគ្គល​ដែល​បាន​ឲ្យ​អាយុ​ហើយ រមែង​បាន​ចំណែក​អាយុ​ទិព្វ ឬ អាយុ​ជា​មនុស្ស ឲ្យ​ពណ៌​សម្បុររមែង​បាន​ចំណែក​សុខ​ទិព្វ​ ឬសុខ​ជា​របស់​មនុស្ស ឲ្យ​សុខ​ រមែង​បាន​ចំណែក​សុខទិព្វ ឬ សុខ​ជា​របស់​មនុស្សឲ្យ​កម្លាំង​រមែង​បាន​ចំណែក​កម្លាំង​ទិព្វ​ ឬ កម្លាំង​ជា​របស់​មនុស្ស ឲ្យ​បដិភាណ រមែង​បាន​ចំណែក​បដិភាណ ជា​របស់​ទិព្វ ឬ បដិភាណ​ជា​របស់​មនុស្ស ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ទាយក​កាល​ឲ្យ​ភោជនាហារ ឈ្មោះ​ថា ឲ្យ​ស្ថាន​៥ យ៉ាង
នេះ ដល់​បដិគ្គាហក​ទាំង​ឡាយ ។

អាយុទា  ពលទោ  ធីរោ វណ្ណទោ   បដិតាណទោ
សុខស្ស  ទាតា  មេធាវី សុខំ  សោ  អធិគច្ឆតិ ។

ធីរជន​អ្នក​មាន​ប្រាជ្ញា ជា​អ្នក​ឲ្យ​អាយុ ឲ្យ​កម្លាំង​ ឲ្យ​ពណ៌​សម្បុរ ឲ្យ​បដិភាណ ឲ្យ​សុខ (ដល់​គេ) ហើយ​ធីរជន​នោះ រមែង​បាន​សុខ ។

អាយុំ  ទត្វា  ពលំ  វណ្ណំ សុខញ្ច បដិភាណទោ
ទីឃាយុ  យសវា  ហោតិ យត្ថ យត្ថូបបជ្ជតីតិ ។

អ្នក​ប្រាជ្ញ ឲ្យ​អាយុ កម្លាំង ពណ៌សម្បុរ សេចក្តី​សុខ ទាំង​ឲ្យ​បដិភាណ​ហើយ ទៅ​កើត​ក្នុង​ទី​ណា​ៗ រមែង​មាន​អាយុ​វែង មាន​យស​បរិវារ ។

អដ្ឋថាភោជនទានសូត្រ
ដែល​ថា ឲ្យ​អាយុ គឺ​ឲ្យជីវិត រស់​នៅ ។
ដែល​ថា ឲ្យ​វណ្ណៈ គឺ​ឲ្យ​ពណ៌​សម្បុរ​កាយ ។
ដែល​ថា​ឲ្យ​សុខៈ គឺ​ឲ្យ​សុខ​កាយ និង សុខ​ចិត្ត ។
ដែល​ថា ឲ្យ​ពលៈ គឺ​ឲ្យកម្លាំង​កាយ ។
ដែល​ថា ឲ្យ​បដិភាណៈ គឺ​ឲ្យ​បញ្ញា​ឈ្លាស​ក្នុង​ការ​ចង បញ្ហាសួរ និង ឈ្លាស​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា ។

កិន្ទទសូត្រ បិដកលេខ ២៩ ទំព័រ ៨០
អន្មទោ  ពលនោ  ហោតិ  វត្ថទោ  ហោតិ  វណ្ណទោ
យានទោ  សុខ​ទោ  ហោតិ  ទីបទោ  ហោតិ  ចក្ខុទោ ។
សោ  ច  សព្វទទោ  ហោតិ  យោ  ទទាតិ  ឧបស្សយំ
អមតន្ទទោ  ច សោ ហោតិ  យោ  ធម្មមនុសាសតីតិ ។
បុគ្គល ឲ្យ​បាយ ឈ្មោះ​ថា​ឲ្យ​កម្លាំង  ឲ្យ​សំពត់​ឈ្មោះ​ថា​ឲ្យ​ពណ៌​សម្បុរ ឲ្យ​យាន​ជំនិះ​ឈ្មោះ​ថា ឲ្យ​សេចក្តី​សុខ​ ឲ្យ​ប្រទីប ឈ្មោះ​ថា ឲ្យ​ចក្ខុ ។
បុគ្គល​ណា ឲ្យ​ទី​អាស្រ័យ បុគ្គល​នោះ ឈ្មោះ​ថា​ឲ្យ​វត្ថុ​គ្រប់​យ៉ាង​ បុគ្គល​នា ប្រៀន​ប្រដៅ​ធម៌ បុគ្គល​នោះ ឈ្មោះ​ថា​ឲ្យ​ព្រះ​និព្វាន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ៦១,៦៦៨ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,០៥៧ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៤,៣៨៨ ដង)
សម្បត្តិ​រក​បាន​ដោយ​ក្រ ៦ យ៉ាង​
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៥៥,៧៥៥ ដង)
សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.22
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿