15
ថ្ងៃ ច័ន្ទ ទី ០៦ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៩៨៩
Today
ថ្ងៃម្សិលមិញ ១៤២,៦៨៥
ខែនេះ ៧៨៣,៣១៤
សរុប ២៣៦,១៩៨,៧៣៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ៣១៩៦៤ ដង)

គោធជាតក



ស្តាប់សំឡេង
 
គោធជាតក
( សមណៈ​ដែល​មាន​គ្រឿង​សាំ​ញ៉ាំ​ គឺ​កិលេស​មាន​នៅ​ក្នុង​ខ្លួន​មិន​ប្រសើរ​ឡើយ )

ព្រះ​បរមសាស្តា​ កាល​ដែល​ទ្រង់​គង់​ប្រថាប់​នៅ​ព្រះ​ជេតពន​មហាវិហារ​ ទ្រង់​ប្រារព្ធ​ភិក្ខុ​ដែល​ជា​អ្នក​បោក​បញ្ឆោត​គេ​ ១​ អង្គ​ ។​ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​នូវ​រឿង​ក្នុង​អតីតកាល​មាន​ដូច​តទៅ៖

អតីតនិទាន
ក្នុង​អតីតកាល​ គ្រា​ដែល​ព្រះ​បាទ​ព្រហ្មទត្ត​ សោយ​រាជសម្បត្តិ​នៅ​ក្នុង​នគរ​ពារាណសី​ ព្រះ​ពោធិសត្វ​ បដិសន្ធិ​ក្នុង​កំណើត​សត្វ​ទន្សង ។​ កាល​នោះ​ មាន​តាបស​ ១​ អង្គ​ បាន​អភិញ្ញា​ ៥​ មាន​តបៈ​ដ៏​ខ្លាំង​ក្លា​ អាស្រ័យ​នៅ​ឯ​បច្ចន្តគ្រាម​ ក្នុង​តំបន់​មួយ​ដែល​មាន​បណ្ណសាលា​ នៅ​នឹង​ជាយ​ព្រៃ ។​ ពួក​អ្នក​ស្រុក​ បាន​នាំ​គ្នា​ទំនុក​បម្រុង​ព្រះ​តាបស​ ដោយ​សេចក្តី​គោរព ។​ ព្រះ​ពោធិសត្វ​ បាន​រស់​នៅ​នឹង​រន្ធ​ដំបូក​មួយ​ ខាង​ចុង​ទី​ចង្ក្រម​របស់​ព្រះ​តាបស​នោះ​ឯង​ ហើយ​ តែង​តែ​ចេញ​ពី​រន្ធ​មក​រក​ព្រះ​តាបស​ ១​ ថ្ងៃ,​ ៣​ ដងរាល់ៗ​ ថ្ងៃ​ ស្តាប់​ពាក្យ​ដែល​ប្រកប​ដោយ​ហេតុ​ ប្រកប​ដោយ​ផល​ ថ្វាយ​បង្គំ​ព្រះ​តាបស​ហើយ​ ក៏​ត្រឡប់​ទៅ​កាន់​ទី​របស់​ខ្លួន​វិញ ។​ ក្រោយ​មក​ ព្រះ​តាបស​ក៏​បាន​ចម្រើន​ពរ​លា​ពួក​អ្នក​ស្រុក​ចេញ​ទៅ ។​ កាល​ដែល​ព្រះ​តាបស​សម្បូរ​ដោយ​សីល​ និង​វត្ត​នោះ​ចេញ​ទៅ​ហើយ​ បន្ទាប់​មក​ ក៏​មាន​តាបស​ ១​ អង្គ​ទៀត​ មក​​សំណាក់​នៅនឹង​អាស្រមបទ​នោះ​ដែរ ។​ ព្រះ​ពោធិសត្វ​កំណត់​ថា​ តាបស​ក្រោយ​ ក៏​ជា​អ្នក​មាន​សីល​ ទើប​បាន​ចូល​ទៅ​កាន់​សំណាក់​របស់​តាបស​បំពេញ​កិច្ចវត្ត​ដូច​មុន​ដែរ ។
 
 

 

ក្រោយ​មក​ថ្ងៃ​មួយ​ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ ក្នុង​រដូវ​រាំង​ស្ងួត​ ហ្វូង​មេ​ភ្លៀង​បាន​នាំ​គ្នា​ចេញ​អំពី​ដំបូក​ទាំង​ឡាយ​ ពួក​សត្វ​ទន្សង​ក៏​បាន​នាំ​គ្នា​ចេញ​មក​ស៊ី​មេ​ភ្លៀង​ទាំង​នោះ ។​ ក្នុង​កាល​នោះ​ ពួក​អ្នក​ស្រុក​បាន​នាំ​គ្នា​ចេញ​ចាប់​ទន្សង​បាន​យ៉ាង​ច្រើន​ ហើយ​ចាត់​ចែង​ស្ល​ម្ជូរ​គ្រឿង​ដ៏​មាន​ឱជារស​ ប្រគេន​ដល់​តាបស ។​ តាបស​ឆាន់​សម្ល​ម្ជូរ​គ្រឿង​សាច់​ទន្សង​ឆ្ងាញ់​ ជាប់​ចិត្ត​នឹង​រស​នោះ​ ទើប​សួរ​ថា​ សម្ល​នេះ​ឆ្ងាញ់​ក្រៃ​លែង​ណាស់​ តើ​សាច់​នេះ​ជា​សាច់​សត្វ​អ្វី?​ កាល​ដែល​បាន​ឮ​គេ​ប្រាប់​ថា​ ជា​សាច់​សត្វ​ទន្សង​ហើយ​​ ក៏​គិត​ថា​ ទន្សង​ដ៏​ធំ​នោះ​ មក​កាន់​សំណាក់​របស់​យើង​ យើង​នឹង​សម្លាប់​វា​ស្ល​ម្ជូរ​គ្រឿង ។​ តាបស​កំហូច​ ឲ្យ​គេ​នាំ​យក​ឆ្នាំង​សម្រាប់​ស្ល​ និង​គ្រឿង​ផ្សំ​ផ្សេងៗ​ មាន​ទឹក​ដោះ​ថ្លា​ និង​អំបិល​ជា​ដើម​ ទុក​នៅ​មួយ​កន្លែង​ ហើយ​លាក់​ដំបង​ក្នុង​សំពត់​ដណ្តប់​ រង់​ចាំ​ការ​មក​នៃ​ព្រះ​ពោធិសត្វ ។​ តាបស​កំហូច​រង់​ចាំ​នៅ​នឹង​ទ្វារ​បណ្ណសាលា​ អង្គុយ​រៀប​ឥរិយាបថ​ដូច​ជា​មាន​សេចក្តី​ស្ងប់​ណាស់ ។

ក្នុង​វេលា​ល្ងាច​ ព្រះ​ពោធិសត្វ​ គិត​ថា​ យើង​នឹង​ទៅ​រក​តាបស​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ​ ខណៈ​ដែល​កំពុង​តែ​ចូល​ទៅ​ជិត​នោះ​ឯង​ ក៏​បាន​ឃើញ​ចំណុច​ខុស​ប្លែក​នៃ​ឥន្ទ្រិយ​របស់​តាបស​ ទើប​គិត​ថា​ តាបស​នេះ​ មិន​បាន​អង្គុយ​ដោយ​ឥរិយាបថ​ ដែល​ធ្លាប់​អង្គុយ​ ដូច​ថ្ងៃ​មុនៗ​ ទេ​ សូម្បី​តែ​សម្លឹង​មើល​យើង​ក្នុង​ថ្ងៃ​នេះ​ទៀត​សោត​ ក៏​សម្លឹង​ជា​របៀប​លួច​លាក់ ។​ ព្រះ​ពោធិសត្វ​បាន​ទៅ​ពី​ក្រោម​ខ្យល់​នៃ​តាបស​ ហើយ​ក៏​បាន​ធុំ​ក្លិន​សាច់​ទន្សង​ ក៏​បាន​គិត​ថា​ ថ្ងៃ​នេះ​ តាបស​កំហូច​នេះ​ មុខ​តែ​បរិភោគ​សាច់​ទន្សង​ជាប់​ចិត្ត​ក្នុង​រស​ហើយ​ ឥឡូវ​នេះ​បំណង​ដើម្បី​នឹង​វាយ​សម្លាប់​យើង​ដែល​ចូល​ទៅ​រក​ដោយ​ដំបង​ ហើយ​យក​សាច់​របស់​យើង​ស្ល​ស៊ី​ជា​ប្រាកដ ។​

ព្រះ​ពោធិសត្វ​ គិត​ឃើញ​ដូច្នេះ​ ក៏​មិន​បាន​ចូល​ទៅ​ជិត​ ហើយ​បែរ​ត្រឡប់​ក្រោយ​រត់​ចេញ​មក​វិញ ។​ តាបស​កំហូច​ ដឹង​ថា​សត្វ​ទន្សង​មិន​ព្រម​មក​ ព្រោះ​ដឹង​ខ្លួន​ថា​ យើង​ប្រុង​សម្លាប់​ ទោះ​ជា​យ៉ាង​នេះ​ ក៏​មិន​រួច​ពី​កណ្តាប់​ដៃ​អញ​ ហើយ​បាន​យក​ដំបង​ចេញ​គ្រវែង​តម្រង់​ទៅ​រក​ព្រះ​ពោធិសត្វ ។​ ដំបង​បាន​ចោល​ទៅ​ប៉ះ​ចុង​កន្ទុយ​បន្តិច​ប៉ុណ្ណោះ​ ព្រះ​ពោធិសត្វ​ចូល​ក្នុង​ដំបូក​ដោយ​រហ័ស​ ហើយ​ចេញ​ក្បាល​មក​តាមរន្ធ​មួយ​ទៀត​ ពោល​ថា​ “វ៉ឺយ!​ ជដិល​កំហូច​ កាល​ដែល​យើង​ចូល​ទៅ​រក​អ្នក​ឯង​ គឺ​ចូល​ទៅ​ដោយ​សម្គាល់​ថា​ ជា​អ្នក​មាន​សីល​ ប៉ុន្តែ​ឥឡូវ​នេះ​ ល្បិច​កំហូច​របស់​អ្នក​ យើង​បាន​ដឹង​ហើយ​ មហាចោរ​ដូច​ជា​អ្នក​ឯង​អ៊‍ីចឹង​បួស​ធ្វើ​អ្វី​ទៅ”។​ កាល​ដែល​តិះ​ដៀល​តាបស​ហើយ​ ទើប​ពោល​នូវ​គាថា​ ដោយ​សេចក្តី​ថា៖

កិន្តេ​  ជដាហិ​  ទុម្មេធ​         កិន្តេ​  អជិនសាដិយា
អព្ភន្តរន្តេ​  គហនំ​               ពាហិរំ​  បរិមជ្ជសិ ។
“ម្នាល​តាបស​ ឥត​បញ្ញា​ ប្រយោជន៍​អ្វី​ដោយ​ជដា​របស់​អ្នក​ និង​ប្រយោជន៍​អ្វី​ដោយ​ស្បែក​ខ្មាឃ្មុំ​របស់​អ្នក​ ព្រោះ​គ្រឿង​សាំ​ញ៉ាំ​ គឺ​កិលេស​ មាន​នៅ​ខាង​ក្នុង​ខ្លួន​អ្នក​ អ្នក​ខំ​ដុស​ខាត់​តែ​ខាង​ក្រៅ​ទេ” ។

បណ្តា​បទ​ទាំង​នេះ​ បទ​ថា​ កិន្តេ​ ជដាហិ​ ទុម្មេធ​ ដោយ​សេចក្តី​ថា​ នែ​វ៉ឺយ​ ជដិល​ដ៏​ល្ងង់​ខ្លៅ​ ប្រាសចាក​ការ​ចេះ​ដឹង​ ការ​បួង​សក់​នេះ​ ចំពោះ​បុគ្គល​ដែល​វៀរ​ចាក​នូវ​ការ​បៀត​បៀន​ ទើប​គួរ​ ចំណែក​អ្នក​ប្រាស​ចាក​នូវ​គុណ​នេះ​ នឹង​ទ្រទ្រង់​ទុក​នូវ​ជដា​ធ្វើ​អ្វី ។

បទ​ថា​ កិន្តេ​ អជិនសាដិយា​ ដោយ​សេចក្តី​ថា​ ចាប់​ផ្តើម​តាំង​តែ​អំពី​អ្នក​ឯង​ដែល​មិន​មាន​នូវ​សំវរគុណ​មក​ អ្នក​ឯង​មិន​សម​នឹង​ដណ្តប់​ស្បែក​ខ្លា​ទេ​ ប្រយោជន៍​អ្វី​ដោយ​ស្បែក​ខ្លា​ដែល​អ្នក​ទ្រទ្រង់ ។

បទ​ថា​ អព្ភន្តរន្តេ​ គហនំ​ ដោយ​សេចក្តី​ថា​ ខាង​ក្នុង​សន្តានចិត្ត​របស់​អ្នក​ ទ្រុបទ្រុល​ទៅ​ដោយ​កិលេស​គឺ​រាគៈ ទោសៈ​ មោហៈ ។

បទ​ថា​ ពាហិរំ​ បរិមជ្ជសិ​ ដោយ​សេចក្តី​ថា​ អ្នក​ឯង​ហ្នឹង​ កាល​ដែល​ខាង​ក្នុង​មាន​ភាព​សាំ​ញ៉ាំ​ ទ្រុប​ទ្រុល​ក្រាស់​ចង្អៀត​ទៅ​ដោយ​កិលេស​ ដូច្នេះ​ បែរ​ជា​មក​រវល់​តែ​ដុស​ខាត់​ខាង​ក្រៅ​ ដោយ​ការ​ងូត​ទឹក​ជា​ដើម​ និង​ដោយ​ការ​ទ្រទ្រង់​នូវ​ភេទ​ជា​អ្នក​បួស ។​

កាល​បើ​រវល់​តែ​ដុស​ខាត់​ខាង​ក្រៅ​យ៉ាង​នេះ​ អ្នក​ឯង​ប្រៀប​ដូច​ជា​សំបក​ឃ្លោក​ស្មោក​គ្រោក​ខាង​ក្នុង​ ឬ​ដូច​ជា​ពាង​ដែល​ពេញ​ទៅ​ដោយ​ថ្នាំ​ពិស​ ឬ​ម្យ៉ាង​ទៀត​ ដូច​ជា​ដំបូក​ដែល​ពេញ​ទៅ​ដោយ​អាសិរពិស​ ពុំ​នោះ​សោត​ទេ​ ដូច​ជា​ឆ្នាំង​ដ៏​វិចិត្រ​ដែល​ពេញ​ទៅ​ដោយ​លាមក​ សឹង​រលើប​រលោង​តែ​ខាង​ក្រៅ​ប៉ុណ្ណោះ​ អ្នក​ឯង​គឺ​ជា​ចោរ​ នឹង​នៅ​ក្នុង​ទី​នេះ​ធ្វើ​អ្វី​ ប្រញាប់​ចេញ​ឲ្យ​ឆាប់​ទៅ​ បើ​អ្នក​ឯង​មិន​ប្រញាប់​ទៅ​ទេ​ យើង​នឹង​ប្រាប់​អ្នក​ស្រុក​ ឲ្យ​ធ្វើ​ការ​បណ្តេញ​អ្នក​ឯង ។ ព្រះ​ពោធិសត្វ​ គំរាម​តាបស​កំហូច​យ៉ាង​នេះ​ហើយ​ ក៏​ចូល​ទៅ​ក្នុង​ដំបូក​វិញ​ រី​ឯតាបស​កំហូច​ ក៏​គេច​អំពី​ទី​នោះ​ទៅ ។

ប្រជុំ​ជាតក
ព្រះ​បរមសាស្តា​ ទ្រង់​នាំព្រះធម៌ទេសនា​នេះ​មក​ហើយ​ ទ្រង់​ប្រជុំ​ជាតក​ថា​ តាបស​កំហូច​ក្នុង​គ្រា​នោះ​ បាន​មក​ជា​ភិក្ខុ​អ្នក​បោក​បញ្ឆោត​គេ​ក្នុង​គ្រា​នេះ​ ឯ​ព្រះ​តាបស​មាន​សីល​នោះ​ បាន​មក​ជា​សារីបុត្ត​ ចំណែក​គោធបណ្ឌិត​ ( ទន្សង​ពោធិសត្វ )​ បាន​មក​ជា​តថាគត​ ដូច្នេះ​ឯង ៕

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៨៦៦២ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២០ (អាន: ៤៤៦៧៩ ដង)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១០៨២៣ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
ផ្សាយ : ១៨ មករា ឆ្នាំ២០២០ (អាន: ២១៦៩០ ដង)
ទោស​បាណាតិបាត និង​គុណ​របស់​មិត្រ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿